Saturday, March 7, 2026

សកម្មភាព​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (H.R) លើ​ស្ទឹង​ជី​និ​ត ស្ថិតក្នុង​ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ពុធ ១០​កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៦ ដោយ​ទទួលបាន​ការអនុញ្ញាត និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ និង​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ធ្វើការ​ដំឡើង​ឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​(H.R) ១​កន្លែង ត្រង់ចំណុច​ផ្នែក​ខាងលើ​នៃ​សំណង់​ស្ទាក់​ទឹកស្ទឹង​ជី​និ​ត (X:502661, Y:1384169) ក្នុងភូមិ​សាស្ត្រ​ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។
​សូមបញ្ជាក់​ជូន​ថា កន្លងមក​អាជ្ញាធរ​ទន្លេសាប​បាន​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (H.R) ស្ថិត​ត្រង់ចំណុច​ទីតាំង​ស្ពាន​ត្នោតជុំ ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ហើយ​ត្រូវបាន​រុះរើ​ចេញ ដោយសារ​ប៉ះពាល់​ជាមួយនឹង​គម្រោង​សាងសង់​ផ្លូវលំ​ជនបទ និង​សាងសង់​សំណង់​ស្ពាន ១​កន្លែង ក្នុង​ក្របខ័ណ្ឌ​កម្មវិធី RID4CAM របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (H.R) គឺជា​ឧបករណ៍​សម្រាប់​វាស់កម្ពស់​ទឹក និង​ឧតុនិយម មួយ​ក្នុងចំណោម ១១​ស្ថានីយ ដែល​ទទួលបាន​ពី​គម្រោង​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម​ការអភិរក្ស​ទឹក​ណាន​ជី​ង (​មេគង្គ​-​ឡាង​ឆាង​) នៃ​ក្រសួង​ធនធានទឹក​ចិន ក្រោម​គម្រោង​សាកល្បង​នៃ​ការអង្កេត​ទិន្នន័យ​ជលសា​ស្ត្រ និង​បច្ចេកវិទ្យា​ប​ញ្ចូ​ន​ស្វ័យប្រវត្តិ តំបន់​អាង​ទន្លេសាប ឆ្នាំ​២០២១ -២០២២៕

ព័ត៌មាន និងព្រឹត្តិការណ៍