នាថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឡូញ ណារិន្ន ប្រធានការិយាល័យកសិកម្មចម្រុះ នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការវាយតម្លៃតម្រូវការ និងការប្រមូលទិន្នន័យសម្រាប់ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងដើម្បីបញ្ចូលធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់ទៅក្នុងក្របខ័ណ្ឌផែនការ និងការគ្រប់គ្រងទីជម្រាល ដែលដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក)។
គោលបំណង នៃសិក្ខាសាលាបណ្តុះបណ្តាល៖
១. សាវតា ដំណើរការ និងហេតុផលសម្រាប់ការវាយតម្លៃជាប្រព័ន្ធ នៃតម្រូវការសម្រាប់ការរៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងធនធានបរិស្ថាន ក្នុងបរិបទនៃការគ្រប់គ្រងទីជម្រាល និងថ្នាក់តំបន់
២. ព័ត៌មាន និងទិន្នន័យដែលត្រូវការដើម្បីគាំទ្រដល់ការវាយតម្លៃតម្រូវការ រួមទាំងការពិនិត្យឡើងវិញនូវផែនការគ្រប់គ្រងដែលមានស្រាប់
៣. អនុវត្តដោយផ្ទាល់អំពីការវាយតម្លៃតម្រូវការ រួមទាំងចំណុចខ្វះខាត និងប្រសិទ្ធភាពនៃការគ្រប់គ្រងទីតាំង។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់ជាតិខាងលើរៀបចំដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, អាជ្ញាធរទន្លសាប, ជំនាញការជាតិ និងអន្តរជាតិ៕









