Saturday, March 7, 2026

លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់

​នា​ថ្ងៃ​អង្គារ ១២​រោច ដល់​ថ្ងៃ​សៅរ៍ ១​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២៥ លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​ក្នុង​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​៖
ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ក្រគរ និង​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្នាក់ការ​ក្នុង​តំបន់​អភិរក្ស​
ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និង​ប្រជា​នេសាទ​
ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់​។​
​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ព្រមទាំង​អ្នកពាក់ព័ន្ធ ដើម្បី​អាច​កំណត់​វិភាគ​មុខងារ លើ​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ ការចុះ​សិក្សា​ជំហាន​ដំបូង​នេះ​មាន​គោលបំណង​៖
ស្វែងយល់​ពី​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​អ្នកចូលរួម​គ្រប់គ្រង អភិរក្ស ទស្សនៈវិស័យ និង​ផែនការ​គ្រប់គ្រង​នៅក្នុង​តំបន់​អភិរក្ស​ជលផល​កំពង់​ប្រាក់​
ស្វែងយល់​ពី​សក្តានុពល​នៃ​ធនធាន​ជលផល ជីវចម្រុះ ព្រៃ​លិច​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ស្ថានភាព​ទូទៅ​ផ្សេងៗ​ទៀត​៕

Previous article
Next article

ព័ត៌មាន និងព្រឹត្តិការណ៍