កាលពីថ្ងៃចន្ទ ៣រោច ដល់ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រតាមដងស្ទឹងស្ទោង និងស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងដងស្ទឹងសៀមរាប ក្នុងខេត្តសៀមរាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
តាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា
បច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្ត្រធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក។ (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា)
វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូត៍ដាយត្រី និងតំបន់ពាក់ព័ន្ធ
វាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្ត្ររបស់ត្រី និងក្រៅពីត្រី៕









