Thursday, April 23, 2026

លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ឃុំ​កំពង់​លួង និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នៅ​ថ្ងៃ​សុក្រ ៦​រោច ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៥ ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​ពី​ការកែច្នៃ​ត្រី ស្ថិតនៅ​ឃុំ​កំពង់​លួង និង​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​
​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖
១. អាជ្ញាធរ​ដែនដី និង​សង្កាត់​ជលផល​កំពង់​លួង ដើម្បី​សិក្សា​ស្វែងយល់ អំពី ស្ថានភាព ប្រសិទ្ធភាព និង​សក្តានុពល​នៃ​ការកែច្នៃ​ផល​នេសាទ​
២. ធ្វើការ​សម្ភាសន៍​ជាមួយ​ប្រជាជន​ដែលមាន​មុខរបរ​កែច្នៃ​ផល​នេសាទ បច្ចេកទេស និង​ប្រភេទ​នៃ​ការកែច្នៃ​
៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី​កែច្នៃ ការប្រមូលទិញ​ផលិតផល​កែច្នៃ និង​ទីផ្សារ ។​
​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន វាយតម្លៃ​ពី​ការកែច្នៃ​ត្រី គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖

  • តាមដាន​បរិមាណ​ត្រី​ស្រស់ និង​ប្រភេទ​ត្រី​នៃ​ការកែច្នៃ តំបន់​ជុំវិញ​បឹង​ទ​ន្ល​សាប​
  • បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
  • សិក្សា​ពី​ចរន្ត​ទីផ្សារ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​កែច្នៃ​ផល​នេសាទ​៕

ព័ត៌មាន និងព្រឹត្តិការណ៍