Friday, August 7, 2026

លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ ក្នុង​ខេត្តពោធិ៍សាត់

​នា​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​វាយតម្លៃ​ពី​បរិមាណ​ផល​ចាប់​ធនធាន​ត្រី និង​ជីវចម្រុះ​គ្រប់​ប្រភេទ​នៅ​ភូមិ​ទី​១ ភូមិ​ទី​២ ភូមិ​ទី​៣ ភូមិ​ទី​៤ និង​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​ក្រុមការងារ​ចុះ​សិក្សា​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖

  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ដែល​ធ្វើ​អាជីវកម្ម​នៅតាម​ច្រក​ឡើង​ត្រី​សំខាន់ៗ និង​ធ្វើ​បច្ចុប្បន្នភាព​កន្លែង​បែងចែក​ផល​នេសាទ​
  • សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​សំខាន់ៗ​
  • សិក្សា​ចរន្ត និង​តម្លៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​
  • សិក្សា​ពី​ផលប៉ះពាល់ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​
    ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ជាមួយ ៖
    ១. អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​
    ២. សម្ភាសន៍​ជាមួយ​អ្នកនេសាទ​
    ៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី និង​តាមដាន​តម្លៃ​ទីផ្សារ​ត្រី​។​
    ​សូម​ជម្រាបជូន​ថា មុខរបរ​នេសាទ​ត្រីពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​កំពង់​លួង ពីព្រោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​ប្រមាណ​ជា ៥០% ពឹងផ្អែក​ទៅលើ​មុខរបរ​នេសាទ​ជា​ចម្បង ការនេសាទ​ជួយ​ផ្គត់ផ្គង់​អាហារ​ដល់​គ្រួសារ បង្កើត​ប្រាក់ចំណូល និង​ការងារ ព្រមទាំង​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​ផងដែរ​។ ដូច្នេះ ការគ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​ចីរភាព គឺ​ត្រូវមាន​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន អាជ្ញាធរ​ដែនដី និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គឺជា​គន្លឹះ​សំខាន់បំផុត​សម្រាប់​ការពារ​ធនធាន​ជលផល និង​ធានា​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​វែង​៕

ព័ត៌មាន និងព្រឹត្តិការណ៍