Friday, April 24, 2026

លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ស​យេនឌ័រ​នៃ​អាជ្ញាធរ​ទន្លេសាប ប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​អង្គារ ៨​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​នៃ​អាជ្ញាធរ​ទន្លេសាប ប្រជុំ​ផ្សព្វផ្សាយ ស្តីពី​ការចូលរួម​យេនឌ័រ​ក្នុងការ​អភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន បានរៀបចំ​ឡើង​នៅ​រដ្ឋបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​៖

  • ផ្សព្វផ្សាយ ពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ និង​ការអភិរក្ស​ធនធាន​ជលផល និង​បរិស្ថាន​
  • អនុវត្តន៍​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​មហា​បវរ​ធិបតី និង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​
  • រួមបញ្ចូល GEDSI ផ្សព្វផ្សាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិធានការ​នៃ​ការចូលរួម​ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​តំបន់​បឹង​ទន្លេសាប​ទៅដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​
  • ជំរុញ​លើកទឹកចិត្ត និង​ឱ្យ​តម្លៃ​លើ​ការងារ តួនាទី ភារកិច្ច​របស់​ស្ត្រី និង​បរិ​យាប​ន្ន​សង្គម​
  • បង្កើន​ការយល់ដឹង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ និង​ផលប៉ះពាល់​លើ​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ច​-​សង្គម​
  • ពង្រឹង និង​ពង្រីក​ពី​ការយល់ដឹង​យេនឌ័រ និង​បរិ​យាប​ន្ន​សង្គម លើ​ការគ្រប់គ្រង​កាកសំណល់​រឹង​-​រាវ ការបំពុល​បរិស្ថាន និង​ការថយចុះ​ធនធាន​ជលផល​
  • រួបរួមគ្នា​គ្រប់ភាគី ដាំ​កូនឈើ​ព្រៃ​លិច​ទឹក ទប់ស្កាត់​រាល់​បទល្មើស​ខុសច្បាប់​នានា និង​បង្កើត​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដើម្បី​ជួយ​បង្កើន​បរិមាណ​ផល​ស្តុក​ជលផល​សម្រាប់​ប្រើប្រាស់​យូរអង្វែង ព្រមទាំង​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ​សម្រាប់​កូនចៅ​នាពេល​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​៕

ព័ត៌មាន និងព្រឹត្តិការណ៍