អាជ្ញាធរទន្លេសាប ប្រជុំពិនិត្យពិភាក្សា ជាមួយអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច នៃស្រុក/ក្រុងចំនួន៦ និងឃុំ/សង្កាត់ចំនួន២៧ រួមជាមួយសហគមន៍មូលដ្ឋានពាក់ព័ន្ធ ស្ថិតក្រោមផ្លូវជាតិលេខ៦ ដែលមានដែនដីរដ្ឋបាលស្ថិតនៅជាប់នឹងព្រំតំបន់៣ នៃដែនព្រៃលិចទឹកនិងព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ដើម្បីដាក់វិធានការទទួលខុសត្រូវក្នុងការទប់ស្កាត់សកម្មភាពបន្តចូលទៅអាស្រ័យផលក្នុងដែនព្រៃលិចទឹក កាប់ឆ្ការទន្ទ្រានដីព្រៃលិចទឹក និងការពារថែរក្សាតំបន់ដីសើម និងព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប៕

























