នៅថ្ងៃសៅរ៍ ១០កើត ដល់ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ដោយមានការសហការគាំទ្របច្ចេកទេសពីមន្ត្រីជំនាញនៃវិទ្យាស្ថានស្រាវជ្រាវណានជីន ផ្នែកជលសាស្ត្រ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះធ្វើការថែទាំស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិនៅខេត្តកំពង់ធំ សៀមរាប និងខេត្តបាត់ដំបង។
សូមជម្រាបជូនថា ក្រុមការងារទាំងពីរ បានចុះពិនិត្យ ជួសជុល ថែទាំ ដុសលាងសំអាត Sensors និង Calibration ស្ថានីយជលសាស្ត្រ និងឧតុនិយមស្វ័យប្រវត្តិ ចំនួន ៥ស្ថានីយ មាន៖
ស្ថានីយកម្ពស់ទឹក និងទឹកភ្លៀង (HR) ត្នោតជុំ ស្ថិតនៅស្ទឹងជីនិត ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ស្ថានីយឧតុនិយម (AWS) តាអោក ស្ថិតនៅស្ទឹងសែន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ស្ថានីយវាស់ធារទឹក (QHR V-ADCP) តាអោក ស្ថិតនៅស្ទឹងសែន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
ស្ថានីយវាស់ធារទឹក (QHR V-ADCP) កំពង់ថ្កូវ ស្ថិតនៅស្ទឹងស្រែង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប
ស្ថានីយកម្ពស់ទឹក និងទឹកភ្លៀង (HR) ព្រែកទាល់ ស្ថិតនៅស្ទឹងសង្កែ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាលទ្ធផល ក្រុមការងារសម្រេចបាន៖
១.បានធ្វើឱ្យប្រសើរឡើងប្រព័ន្ធកម្មវិធីទទួល-បញ្ជូនទិន្នន័យ នៅស្ថានីយមេ (upgrade system of Master Station)
២. បានធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ស្ថានីយជលសាស្ត្រ និងឧតុនិយម ក្នុងការបញ្ជូនទិន្នន័យមក Server
៣. បានតេស្តឧបរកណ៍វាស់ធារទឹក V-ADCP នៅស្ថានីយតាអោក (ស្ទឹងសែន) និងស្ថានីយកំពង់ថ្កូវ ឱ្យដំណើរការបានជាប្រក្រតី
៤. ត្រួតពិនិត្យដំណើរស៊ីមកាត ផ្ទាំងសូឡា អាគុយ លាងសំអាត និងថ្លឹងទឹកឧបករណ៍វាស់ទឹកភ្លៀងឡើងវិញ
៥. ដំឡើងផ្ទាំងបដាគម្រោង (Billboards) នៅស្ថានីយជលសាស្ត្រកំពង់ថ្កូវ
៦. បានធ្វើបច្ចុប្បន្នភាពគណនាកម្មវិធី software ឡើងវិញផងដែលនៅក្នុងកុំព្យូទ័រ
៧. មន្ត្រីបច្ចេកទេសអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានបង្កើនសមត្ថភាព ចំណេះដឹង បទពិសោធន៍ លើការថែទាំ ប្រតិបត្តិការ និង Configuration System។
សូមបញ្ជាក់ថា អាជ្ញាធរទន្លេសាប បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវណានជីន ផ្នែកជលសាស្ត្រ និងប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការអភិរក្សទឹក ក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន អនុវត្តន៍រួមគ្នានៃគម្រោងសិក្សាសាកល្បងបច្ចេកវិទ្យាសង្កេត និងបញ្ជូនទិន្នន័យជលសាស្ត្រសម្រាប់អាងទន្លេសាប ដែលសា្ថនីយមេ ចំនួន ១ និងស្ថានីយជលសាស្ត្រ និងឧតុនិយម ចំនួន ១១ស្ថានីយ៖
ស្ថានីយជលសាស្ត្រ និងឧតុនិយម (HR) ចំនួន ៤ស្ថានីយ
ស្ថានីយឧតុនិយម (AWS) ចំនួន ៤ស្ថានីយ
ស្ថានីយជលសាស្ត្រ វាស់ធារទឹក (V-ADCP ) ចំនួន ៣ស្ថានីយ៕











