Friday, August 7, 2026

ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​ទូទៅ សក្តានុពល បញ្ហា​ប្រឈម​នានា របស់​សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​វៀង​ធំ ព្រែក​តា​ឡក ស្រុក​ក្រឡាញ់ និង​សហគមន៍​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​

​នា​ថ្ងៃ​ពុធ ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៦ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស របស់​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​ទូទៅ សក្តានុពល បញ្ហា​ប្រឈម និង​កត្តា​គំរាមកំហែង​ផ្សេងៗ​ដល់​សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​សហគមន៍​វៀង​ធំ ព្រែក​តា​ឡក ស្រុក​ក្រឡាញ់ និង​សហគមន៍​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។ ដំណើរ​នៃ​ការចុះ​បំពេញបេសកកម្ម​នេះ​មាន​គោលបំណង​៖
១. សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ ដំណើរការ​នៃ​ការគ្រប់គ្រង​សហគមន៍​នេសាទ ប្រសិទ្ធិភាព ព្រមទាំង​កត្តា​ផ្សេងៗ​ដែលជា បញ្ហា​ប្រឈម​ដល់​សហគមន៍ និង​កន្លែង​អភិរក្ស​សហគមន៍​
២. ស្វែងយល់​ពី​ធនធានធម្មជាតិ​ដែលមាន​នៅក្នុង​តំបន់​សហគមន៍ វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង វិធានការ​ដោះស្រាយ​រួម និង​ដំណើរការ​ឆ្ពោះទៅ​ការគ្រប់គ្រង និង​អភិរក្ស ធនធានធម្មជាតិ និង​ជលផល​នៅ​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។
​ការចុះ​បំពេញបេសកកម្ម​នេះ ក្រុមការងារ​បាន​៖

  • ជួបពិភាក្សា និង​ប្រមូល​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និង​ប្រជា​នេសាទ ក្នុង​តំបន់​
  • ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​របស់​សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​សហគមន៍​។​
    ​សូម​ជម្រាបជូន​ថា សកម្ម​ភាពចុះ​សិក្សា​អំពី​ស្ថានភាព​ទូទៅ សក្តានុពល និង​បញ្ហា​ប្រឈម​នានា​របស់​សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​សហគមន៍​វៀង​ធំ ព្រែក​តា​ឡក ស្រុក​ក្រឡាញ់ និង​សហគមន៍​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវបាន​អនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍