តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ដល់ថ្ងៃសៅរ៍ ១រោចខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការនៃអាជ្ញាធរទន្លេសាប បានចាត់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធនធានធម្មជាតិ ដែលដឹកនាំដោយលោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានដើម្បីចុះពិនិត្យ និងវាយតម្លៃស្ថានភាពលំហូរទឹកស្ទឹង និងបរិមាណកម្រិតទឹកភ្លៀងក្នុងភូមិសាស្ត្រនៃអាងស្ទឹងជីក្រែង ស្ទឹងសៀមរាប និងស្ទឹងស្រែង ក្នុងខេត្តសៀមរាប។ ក្រុមការងារបានធ្វើការសហការជាមួយមន្ទ្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងរដ្ឋបាលស្រុក និងឆ្មាំទំនប់ ។ គោលបំណងដើម្បី:
១. ពិនិត្យជាក់ស្តែងលើស្ថានភាពទឹកក្នុងទំនប់អាងទឹក និងដងស្ទឹងនីមួយៗខាងលើ
២. វាយតម្លៃលើមូលហេតុ និងឧបសគ្គនៃលំហូរទឹកតាមដងស្ទឹង ដែលហូរចូលទៅក្នុងបឹងទន្លេសាប
៣. តាមដានស្ថានភាពប្រែប្រួលរបបជលសាស្ត្រនៅតាមដងស្ទឹង និងកម្រិតទឹកភ្លៀងក្នុងអាងស្ទឹងខាងលើ៕













