កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ដល់ ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២៥ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមវគ្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីបញ្ចប់ផែនការជាតិសម្រាប់ការអភិរក្សឃ្មុំ និងការអភិវឌ្ឍន៍ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជាឆ្នាំ ២០២៦-២០៣៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយ អង្គការអប់រំ វិឡាសាស្ត្រ និងវប្បធម៌នៃសហប្រជាជាតិ(UNESCO)។
សូមជម្រាបជូនថា ក្នុងវគ្គបណ្តុះបណ្តាលនេះមានគោលបំណង:
១. យល់ដឹងពីមុខងារសំខាន់របស់ឃ្មុំ និងការគ្រប់គ្រងការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា
២. ត្រូវប្រាកដថាផែនការនេះឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ឱកាស និងឧបសគ្គ ដែលគ្រប់វិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់
៣. ប្រមូលមតិ និងធាតុចូលដើម្បីធ្វើការកែលម្អលើបច្ចេកទេស យុទ្ធសាស្ត្រ និងសកម្មភាពដែលបានស្នើឡើង
៤. ពង្រឹងលើការគ្រប់គ្រងក្នុងចំណោមភាគីពាក់ព័ន្ធ និងជំរុញការអនុវត្ត និងការសម្របសម្រួល៕










