នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យធនធានទឹក នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពី ការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប ស្ថិតនៅក្នុងឃុំសូយោង នៃស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រុមការងារចុះសិក្សាមានគោលបំណង៖
- ការជួបពិភាក្សាជាមួយអាជ្ញាធរដែនដី (ភូមិ និងឃុំ) និងចុះពិនិត្យ សិក្សាវាយតម្លៃស្ថានភាពទឹកអណ្តូងនៅតាមខ្នងផ្ទះក្នុងឃុំសូយោង ពីការប្រើប្រាស់ធនធានទឹកក្រោមដី
- តាមដាន និងវាយតម្លៃផលប៉ះពាល់ស្តីពីប្រភេទប្រើប្រាស់ធនធានទឹកក្រោមដីនៅក្នុងតំបន់សិក្សាខាងលើ និងតំបន់ពាក់ព័ន្ធ
- រៀបចំផែនទី ស្តីពីការប្រើប្រាស់ទឹកក្រោមដី(ទឹកអណ្តូង) នៅក្នុងតំបន់សិក្សា
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពី ការប្រើប្រាស់ធនធានទឹកក្រោមដីនៅតំបន់ទន្លេសាប នៃស្រុកតាំងគោក ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕










