នៅថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ចុះសិក្សាការធ្វើវារីវប្បកម្ម ស្ថិតនៅភូមិសាស្ត្រ សង្កាត់រលាប សង្កាត់ចំរើនផល សង្កាត់ផ្ទះព្រៃ និងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្រុមការងារចុះសិក្សាមានគោលបំណងនៃសកម្មភាព៖
- តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រីទាំងក្នុងបែរ និងស្រះ
- សិក្សាតាមដានបរិមាណនៃការចិញ្ចឹម ប្រភេទត្រីចិញ្ចឹម និងបច្ចេកទេសនៃការចិញ្ចឹម
- សិក្សាលើចរន្តទីផ្សារ តម្លៃទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹមត្រី
- សិក្សាពីផលបះពាល់នៃការធ្វើវារីវប្បកម្មនៅជុំវិញបឹងទន្លេសាប។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖ - អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
- សម្ភាសន៍ជាមួយវារីវប្បករលើការចិញ្ចឹមត្រីតាមបែរ ស្រះ និងការប្រើប្រាស់ប្រភេទចំណី
- សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រីនុយលើប្រភព និងតម្លៃត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ ការធ្វើវារីវប្បកម្ម ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕









