Thursday, April 23, 2026

កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​កម្មវិធី​អភិបាលកិច្ច​ធនធានទឹក​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ដែលជា​ក្រុមការងារ​រៀបចំ​កម្មវិធី​អភិបាលកិច្ច​ធនធានទឹក​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​ក្រុមការងារ និង​ជំនាញការ​ទីប្រឹក្សា​របស់​កម្មវិធី ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម អាន ពេជ្រ ហត្ថ​ដា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ស្តីពី​ការពិនិត្យ​លើ​ផែនការ​ការងារ សម្រាប់​គាំទ្រ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៃ​កម្មវិធី​អភិបាលកិច្ច​ធនធានទឹក​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ផែនការ​សកម្មភាព​ការងារ​អនុវត្ត​កម្មវិធី​៕

ព័ត៌មាន និងព្រឹត្តិការណ៍