Thursday, April 23, 2026

កិច្ចប្រជុំ​ថ្នាក់ជាតិ ស្តីពី​ការពិនិត្យ​តាមដាន​ទន្លេ​តាម​គេហទំព័រ​ព័ត៌មាន និង​ការបញ្ចប់​របាយការណ៍​មេគង្គ ឆ្នាំ​២០២៤ ស្តីពី​ជលសា​ស្ត្រ ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​ទី​រួម​ខេត្តកំពង់ចាម​

​នា​ថ្ងៃ​សុក្រ ១០​រោច ខែង​ស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពី នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នាយកដ្ឋាន​ឧតុនិយម និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា អាជ្ញាធរ​ទន្លេសាប​, ក្រសួង​រ៉ែ និង​ថាមពល​, គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយ​, ក្រុមការងារ​ជំនាញការ​ថ្នាក់​តំបន់​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ក្រុមការងារ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​ពិនិត្យឡើងវិញ​នូវ ផ្ទាំង​គេហទំព័រ​ព័ត៌មាន គ្រប់គ្រង​ត្រួតពិនិត្យ​តាមដាន​លំហូរ​បណ្តាញ​ទន្លេ ដែល​វិធីសាស្ត្រ​ដែល​បាន​រចនា​ឡើង​ថ្មី និង​មាន​សក្តានុពល សម្រាប់​ប្រើប្រាស់​ក្នុងការ​ណែនាំ ត្រួតពិនិត្យ និង​គ្រប់គ្រង​លក្ខខណ្ឌ​លំហូរ​នៅក្នុង​ទន្លេ​មេ រួមជាមួយ​ពិភាក្សា​សេចក្តីព្រាង របាយការណ៍​មេគង្គ ឆ្នាំ​២០២៤ ស្តីពី​ជលសា​ស្ត្រ ទឹកជំនន់ និង​ភាពរាំងស្ងួត ។​
​សូមជម្រាបថា គណៈ​គ​ម្មា​ធិ​ការ​ទន្លេមេគង្គ​អន្តរជាតិ​មាន​នីតិវិធី​ចំនួន​៥ ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ក្នុង​អាង​ទន្លេមេគង្គ ដែល​ក្នុងនោះ​នីតិវិធី​មួយ​គឺ​ការថែរក្សា​ធារទឹក តាមដាន​លំហូរ​ទឹក​នៅលើ​ទន្លេ​មេ ដើម្បី​ធានា​កម្រិត​លំហូរ​ស្ថិតនៅ​ជា​លក្ខណៈ​ធម្មជាតិ ទទួលបាន ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​អត្ថប្រយោជន៍ ទៅវិញទៅមក ជាពិសេស​កាត់បន្ថយ​ផលប៉ះពាល់​ដល់​ប្រទេស​ជា​សមាជិក​មេគង្គ ។ ក៏ប៉ុន្តែ​ដោយសារ​កំណើន​ការអភិវឌ្ឍន៍ តម្រូវការ​ទឹក រួមផ្សំ​ដោយ​កត្តា​ប្រែប្រួល​អាកាសធាតុ ធ្វើអោយ​ធនធានទឹក​ក្នុង​អាង​ទន្លេមេគង្គ​ទទួលរង​សម្ពាធ​៕

ព័ត៌មាន និងព្រឹត្តិការណ៍