Friday, April 24, 2026

កិច្ចប្រជុំ​កម្រិត​លេខាធិការដ្ឋាន និង​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក​អម​ជាមួយ​វគ្គ​បណ្តុះបណ្តាល ស្តីពី ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ដល់​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក នៅ​ទី​រួម​ខេត្តសៀមរាប

​នា​ថ្ងៃ​អង្គារ ៨​កើត ដល់​ថ្ងៃ​ពុធ ៩​កើត ខែអស្សុជ ឆ្នាំ​ម្យា​ញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃ​១ ខែតុលា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម កិច្ចប្រជុំ​កម្រិត​លេខាធិការដ្ឋាន និង​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍ ដោយឡែក​អម​ជាមួយ​វគ្គ​បណ្តុះបណ្តាល ស្តីពី ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ដល់​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក នៅ​ទី​រួម​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ណេ​ប សាមុត រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។ គោលបំណង​នៃ​កិច្ចប្រជុំ​៖
១. បង្ហាញ​ពី​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ ២០២១-២០៣៥
២. បង្ហាញ​ពី​យន្តការ​មួយចំនួន​ដែលជា​បទដ្ឋាន​ក៏ដូចជា​វិធានការ​គន្លឹះ​ក្នុងការ​គាំទ្រ​ទៅលើ​ការអភិវឌ្ឍន៍​ផែនការមេ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប​។​
​សូម​ជម្រាបជូន​ថា គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ហៅ​កាត់​ថា គ​.​អ​.​ទ​.​ស​. ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ តាមរយៈ​អនុក្រឹត្យ​លេខ ២៧៦ អនក្រ​.​បក ជា​អង្គភាព​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ដឹកនាំ សម្របសម្រួល និង​ត្រួតពិនិត្យ ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​អនុវត្តតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​កំណត់​ចក្ខុវិស័យ​ទេសចរណ៍​រយៈពេល​វែង ឆ្នាំ​២០២១-២០៣៥៕

ព័ត៌មាន និងព្រឹត្តិការណ៍