Friday, April 24, 2026

ការិយាល័យផែនការ និងសហប្រតិបត្តិការ

តួនាទី និងភារកិច្ច
ការិយាល័យផែនការ និងសហប្រតិបត្តិការ នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានភារកិច្ចដូចតទៅ ៖
– សិក្សានិងប្រមូលចងក្រងឯកសារគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការពាក់ព័ន្ធ
– ប្រមូល និងចងក្រងគម្រោងអភិវឌ្ឍន៍នានាដែលបានបញ្ចប់ និងកំពុងដំណើការព្រមទាំងគម្រោងជាប់ កិច្ចសន្យាក្នុងតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
– រៀបចំគោលនយោបាយ យុទ្ធសាស្រ្ត កម្មវិធី និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងសម្រាប់ បម្រើ ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ ប្រកបដោយនិរន្តរភាព
– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព និងប្រសិទិ្ធភាពនៃការអនុវត្តគម្រោងផែនការសកម្មភាព ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
– សម្របសម្រួល និងជម្រុញកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញារធរដែនដីពាក់ព័ន្ធ
– ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍នានា ដើម្បីគៀងគររកជំនួយ សម្រាប់ការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍ តំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
– រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងាររបស់ការិយាល័យ
– អនុវត្តភារកិច្ចផ្សេងទៀត ដែលប្រធាននាយកដ្នានប្រគល់ជូន ឬតាមការចង្អុលណែនាំពីអគ្គលេខាធិការ អ.ទ.ស ។

ព័ត៌មាន និងព្រឹត្តិការណ៍