មន្ត្រីបច្ចេកទេសវ័យក្មេង អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប រួមជាមួយនិស្សិតកម្មសិក្សាមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានការបណ្តុះបណ្តាលចំណេះដឹងពង្រឹងសមត្ថភាពបន្ថែម ដោយអ្នកជំនាញម៉ូឌែល លោកបណ្ឌិត លី ស្ទីវិន អំពីការប្រើប្រាស់ម៉ូឌែល Rainfall-Runoff-Inundation (RRI-Model) ក្រោមការដឹកនាំសម្របសម្រួលដោយ លោកបណ្ឌិត អ៊ុក សុវណ្ណារ៉ា ជំនួយការរបស់ឯកឧត្តមអនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប។ ការពង្រឹងសមត្ថភាពជំនាញខាងនេះ គឺបង្កើនចំណេះដឹង និងការយល់ដឹង អំពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងទំនប់ស្ទាក់ទឹកទៅលើអុីដ្រូឡូស៊ី (កម្ពស់ទឹក ធារទឹក និងវិសាលភាពជំនន់) នៃប្រព័ន្ធទឹកលើដី (ទន្លេ បឹងបួរ)៕











