នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារយេនឌ័រ របស់អាជ្ញាធរទន្លេសាប ចុះប្រមូលព័ត៌មាន និងទិន្នន័យស្តីពី “ការលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រីលើការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ” ស្ថិតនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការចុះអនុវត្តសកម្មភាព ៖
- ផ្សព្វផ្សាយ ពីសារៈសំខាន់នៃធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ
- រួមបញ្ចូល GEDSI ការពារទប់ស្កាត់បទល្មើសខុសច្បាប់ក្នុងការអភិរក្សធនធានធម្មជាតិ
- ជំរុញលើកទឹកចិត្ត និងឱ្យតម្លៃលើការងារតួនាទីភារកិច្ចរបស់ស្ត្រី និងបរិយាបន្នសង្គម
- បង្កើនការយល់ដឹងពីការបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់លើធនធានធម្មជាតិ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម
- ពង្រឹង និងពង្រីកពីការយល់ដឹងយេនឌ័រ លើការគ្រប់គ្រងកាកសំណល់រឹង-រាវ ការបំពុលបរិស្ថាន និងការថយចុះធនធានជលផល
- ជំរុញការចូលរួមយ៉ាងសកម្មពីស្ត្រី និងគ្រប់ភាគី ដើម្បីការពារ ទប់ស្កាត់ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវប្រសិទ្ធភាព សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្ពុជា និងសេដ្ឋកិច្ចជាតិ ក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រាប់អ្នកជំនាន់ក្រោយ។
សូមជម្រាបជូនថា ការអនុវត្តសកម្មភាពខាងលើនេះ ក្រុមការងារបានចុះស្វែងយល់ដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលើកកម្ពស់ការយល់ដឹងយេនឌ័រពីសិទ្ធិ និងតួនាទីស្ត្រី និងបរិយាបន្នសង្គមក្នុងការចូលរួមមិនរើសអើងប្រកបដោយសមភាព និងសមធម៌ លើការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងធនធានធម្មជាតិ នៅតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាព ៕





