ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាពទូទៅជុំវិញបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ
ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​សមាជិក​អាជ្ញាធរ​ទន្លេសាប
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រជុំត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៤
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តសៀមរាប
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបន្ទាយមានជ័យ​
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបាត់ដំបង
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តពោធិ៍សាត់
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ទូច សុខា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ធំ

Search

Publication

ផែនការយុទ្ធសាស្រ្ត អាជ្ញាធរទន្លេសា ២០២១-២០២៥

ផែន​ការសកម្មភាព ការងារ ប្រចំាឆ្នាំ ២០២២ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប

កម្រងឯកសារគតិយុត្ត ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប

Calendar

April 2024
S M T W T F S
1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30

Greeting

about_tonlesap

 

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។ បឹង​នេះ​មាន​បណ្ដោយ​ប្រមាណ ១១៦ គ​.​ម ទទឹង ប្រមាណ​ពី ៣ គ​.​ម ទៅ ៣៣ គ​.​ម និង​មាន​ឆ្នេរ​ប្រវែង​ប្រមាណ ៤៨២ គ​.​ម នៅ​រដូវប្រាំង ។ បឹង​ទន្លេសាប ជា​បេះដូង នៃ​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន ។ ក្នុង​មួយឆ្នាំៗ​បឹង​ទន្លេសាប​
​បាន​ស្រូបយក​ទឹកជំនន់​ពី​ទន្លេមេគង្គ​ប្រមាណ​ជា ២០% ។ វិសាលភាព របស់​បឹង​ទន្លេសាប​មានការ​ប្រែប្រួល​ទៅតាម​រដូវ​កាល ។ នៅ​រដូវប្រាំង​ពេលដែល​ទឹក​បឹង​មាន​ជម្រៅ​ពី ១ ទៅ ២ ម៉ែត្រ បឹង​ទន្លេសាប​មាន​ផ្ទៃក្រឡា​ប្រមាណ ២៥០.០០០ ហិកតា ប៉ុន្ដែ នា​រដូវវស្សា ពេលដែល​ទឹក​បឹង​មាន​ជម្រៅ​ពី ៨ ទៅ ១១ ម៉ែត្រ នោះ​បឹង​ទន្លេសាប​មាន​ផ្ទៃក្រឡា​ប្រមាណ ១.៥០០.០០០ ហិកតា ។ មាឌ​ទឹក​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ ៦២% និង ៣៨% ទៀត​បានមកពី​បណ្ដា​ស្ទឹងធំៗ​ដែល​នៅ​ជុំវិញ​ចំនួន ១១ ។ មាឌ​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ប្រមាណ​ពី ៤.៥០០ លាន​ម៉ែត្រគូប​នៅ រដូវប្រាំង ទៅ ១៣៥.០០០ លាន​ម៉ែត្រគូប នៅ​រដូវវស្សា ។ ផ្ទៃក្រឡា​បឹង​ទន្លេសាប​នៅ​រដូវវស្សា​មាន​ទំហំ​ធំ​ជាង​រដូវប្រាំង​ប្រមាណ​ពី ៥ ទៅ ៦ ដង ។​
​ដូចដែល​បានលើកឡើង​ពី​ខាងដើម​រួចមកហើយ​ថា បឹង​ទន្លេសាប​ជា​អាយុជីវិត​របស់​ប្រទេស​កម្ពុជា បានជា​ពោល​ដូចនេះ ព្រោះ​យើង​បានដឹង​រួចមកហើយ​ថា បឹង​ទន្លេសាប​ជា​តំបន់​ទំនាប​ដ៏​ធំ​ល្វឹងល្វើយ ។ ក្រៅពី​ការទទួល​ទឹកជំនន់​ទន្លេមេគង្គ បឹង​នេះ​បាន​ស្រូបយក​ទឹក​ពី​តំបន់​ខ្ពង់រាប​នានា ដែល​ស្ថិតនៅ​ជុំវិញ ។ ពេល​ទឹក​ហូរ​ធ្លាក់​មកកាន់​បឹង​ទន្លេសាប ប្រាកដ​ណាស់​គឺ​ហូរ​នាំ​ទាំង​ដី ទាំង​ល្បាប់ ទៅ​ចាក់​បំពេញ​បឹង​ទន្លេសាប ដែល​កត្ដា​នេះ​អាចធ្វើឱ្យ​បឹង​ដ៏​ធំ​នេះ​ងាយ​គោក​រាក់​ជាទីបំផុត ប៉ុន្ដែ អ្វី​ដែលជា​លក្ខណៈ ពិសេស​នោះ គឺ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​នេះឯង ដែល​បាន​ដើរតួនាទី​ជា​តម្រង​ត្រង​ច្រោះ​យក​ដី និង​ល្បាប់​នោះ​មួយ​ភាគ​ធំ​មិនឱ្យ​ហូរ​ធ្លាក់​ចូលទៅ​បឹង​ទន្លេសាប ។ ដូចនេះ បើ​ព្រៃ​លិច​ទឹក​ត្រូវបាន​បំផ្លាញ​អស់ តើ​ក្នុង​មួយឆ្នាំៗ​មាន​ដី និង​ល្បាប់​ប៉ុន្មាន​ហូរ​ចូល​ទៅ​បឹង​ទន្លេសាប ? ចុះបើ​បឹង​ទន្លេសាប​គោក​រាក់ តើ​មាឌ​ទឹក​បឹង​ទន្លេសាប​ប្រមាណ ១៣៥.០០០ លាន​ម៉ែត្រគូប នៅ​រដូវ​​វស្សា​នោះ យកទៅ​ទុក​នៅឯណា ? តើ​ពេលនោះ ប្រទេស​កម្ពុជា នឹងមាន​ស្ថានភាព​ដូចម្ដេច ?
​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ​នា​រដូវវស្សា និង​ការបញ្ចេញ​ទឹក​ទៅឱ្យ​ទន្លេមេគង្គ​វិញ​នា​រដូវប្រាំង​ បាន ក្លាយ​ទៅជា​បាតុភូត​ជលសា​ស្ដ្រ​ធម្មជាតិ​មួយ​ដែល​គេ​កម្រ​នឹង​បាន​ជួបប្រទះ ។ បាតុភូត​នេះ​បាន​បង្កើត ឡើង​នូវ​តំបន់ដីសើម និង ព្រៃ​លិច​ទឹក​ដ៏​ធំ​ល្វ្វឹ​ង​ល្វើយ ដែល​ផ្ដល់​ជា​ជម្រក​ដល់​ជីវចម្រុះ​យ៉ាង​សម្បូរបែប ដូចជា ៖ មច្ឆា​ជាតិ បក្សី ល្មូ​ន ថនិកសត្វ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ជីវសាស្ដ្រ ចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប រួមមាន ៖ មច្ឆា​ជាតិ ១៧៥ ប្រភេទ ល្មូ​ន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និង​រុក្ខជាតិ​ជាង ២០០ ប្រភេទ ។​
​ការកាប់​ឆ្ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កំណើន​នៃ​ការប្រើប្រាស់​ធនធានទឹក ការប្រើប្រាស់​ជីគីមី និង ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រជាកសិករ​ប្រមាណ ២៦១.០០០ គ្រួសារ អាចធ្វើ​ឱ្យមាន​បម្រែបម្រួល​លើ​គុណភាព ទឹក និង​គុណភាព​ដី ។ ចាប់តាំងពី​ឆ្នាំ ២០០០ មក សកម្មភាព​លើ​វិស័យ​ជលផល មាន​យ៉ាងសកម្ម រួមមាន​ឡូត៍​នេសាទ​ចំនួន ៣៧ ឡូត៍ សហគមន៍​នេសាទ​ចំនួន ១៧៨ សហគមន៍ ការនេសាទ​ជា​លក្ខណៈ​សិប្បកម្ម និង​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល មាន​ប្រមាណ ១៣៥.០០០ គ្រួសារ ។ ការប្រើប្រាស់ ឧបករណ៍​នេសាទ​ហួស​ពី​កម្រិត​នៃ​ការ​ទ្រទ្រង់​របស់​បឹង​ទន្លេសាប និង តំបន់​ពាក់ព័ន្ធ​គ្រប់​ប្រភេទ ទោះបីជា​លក្ខណៈ ឧស្សាហកម្ម​ក្ដី សិប្បកម្ម​ក្ដី ឬ​ជា​លក្ខណៈ​គ្រួសារ​ក្ដី ដូចជា ការសាងសង់​សំណង់​ របាំង​ធ្នស់ ព្រួល កាត់​ព្រែក​ធំៗ ការប្រើប្រាស់​ឧបករណ៍​ឆក់ ការ​បូម​បាច​ពង្រីង​ស្ទឹង ព្រែក បឹងបួរ​... ការកាប់​ព្រៃ​លិច​ទឹក​ដើម្បី ធ្វើ​សម្រាស់ ។​ល​។ សុទ្ធតែ​បានធ្វើឱ្យ​មាន ការ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរ​របស់​ម​ច្ឆា​ជាតិ បាត់បង់​លំនៅដ្ឋាន​ត្រី បាត់បង់​ពូជ​ត្រី​... និង​ធ្វើ ឱ្យមាន​ផលប៉ះពាល់​ដល់​ចរន្ដទឹក  និង​ការហូរ​នាំ​ដីល្បាប់​ចេញពី​តំបន់​បឹង​ទន្លេសាប ។​ល​។​
​ក្នុងកំឡុងពេល ៣ ឆ្នាំ កន្លងមកនេះ ( ពី​ឆ្នាំ ២០០៩ ដល់ ២០១១ ) ក្នុងចំណោម​ពូជ​ត្រី​ចំនួន ១៧៥ ប្រភេទ ដែល មាននៅ​ក្នុង​បឹង​ទន្លេសាប និង​តាម​យៈ​ការសិក្សា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ក្នុង​ឆ្នាំ ១៩៩៥ បាន​បង្ហាញថា មានការ​ជួបប្រទះ ជា​ញឹកញាប់​នោះ គឺមាន​នៅសល់តែ​ប្រមាណ ៦៩ ប្រភេទ ប៉ុណ្ណោះ ។ ក្នុងនោះ ប្រភេទ​ត្រី ដែល​គេ​ជួបប្រទះ​ច្រើនជាងគេ​ ​មាន ៣ ពួក គឺ ពួក​ត្រី​ដែលមាន​ស្រកា ឬ​ត្រី​ស ពួក​ត្រី​ឥត​ស្រកា និង​ពួក​ត្រី ដែលមាន​ធ្មង់ ។ សរុប​ត្រី​ទាំង ៣ ពួកនេះ មាន​ប្រមាណ ៥៦ ប្រភេទ ។ តាម​ការសិក្សា​របស់​អា​ជ្ញា​ធរ​ទន្លេសាប បាន​បង្ហាញថា ទិន្នផល​ត្រី​នៅក្នុង​បឹង​ទន្លេសាប មានការ ថយចុះ​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១០ ។​
​ព្រៃ​លិច​ទឹក គឺជា​រុក្ខជាតិ​ព្រៃឈើ​ក្រាស់ ព្រៃ​គម្ពោធ ព្រៃរបោះ វ​ល្លិ៍ ស្មៅ និង​ពពួក​វា​រី​រុក្ខជាតិ ដែល​ដុះ​ជុំវិញ​បឹង​ទន្លេ​សាប​ទាំង​រដូវប្រាំង និង​រដូវវស្សា ហើយ​អាច​ធន់​ទៅនឹង​កម្ពស់​ទឹក​ពី ៥ ទៅ ៧ ម៉ែត្រ ។ ព្រៃ​លិច​ទឹក មាន ២ ប្រភេទ គឺ​ព្រៃ​លិច​ទឹក​ដែល​ដុះ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ហើយ​តំបន់​ខ្លះ​ដុះ​រហូតដល់ ៣០ គ​.​ម ពី​មាត់បឹង​ទន្លេសាប និង​ព្រៃរបោះ ឬ​ព្រៃ​ល្បាប់ ដែល​ដុះ​នៅ​តំបន់​ទំនាប ជាពិសេស​ដុះ​នៅតាម​ស្ទឹង និង​ពាម​រិ៍ ។ ព្រៃ​ដែល​ដុះ​នៅជាប់​បឹង​ទន្លេសាប​សំបូរ​ទៅ​ដោយ​ដើមឈើ​ធំៗ ដូចជា ដើម​រាំង​ទឹក ផ្ទោល ក្របៅ រទាំង ជាដើម ។ ប្រភេទ​ព្រៃ​លិច​ទឹក​នៅ​តំបន់ដីសើម​អាច​ចែកចេញជា ៥ ពួក ក្នុងនោះ​មាន ៖ ដើមឈើ (៤០ ប្រភេទ​), ព្រៃ គម្ពោធ (៣៨ ប្រភេទ​), វ​ល្លិ៍ (៣៣ ប្រភេទ​), វា​រី​រុក្ខជាតិ (១៨ ប្រភេទ​), ពពួក​ស្មៅ (២២ ប្រភេទ​) ។ សរុប ៖ ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​មាន ១៥១ ប្រភេទ ។​
​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៥ រដ្ឋបាល​ជលផល​បាន​វាយតម្លៃថា ផ្ទៃក្រឡា​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​បាន​ថយចុះ​ចំនួន ១៣% ពោលគឺ កាលពី​ឆ្នាំ ២០០២ ព្រៃ​លិច​ទឹក​មាន​ចំនួន ៧៩១.០០០ ហិកតា តែ​មកដល់​ឆ្នាំ ២០០៥ ព្រៃ​លិច​ទឹក​នៅសល់​ត្រឹមតែ ៦៨៨.១៧០ ហិកតា ប៉ុណ្ណោះ ។​
​ចាប់តាំងពី​ឆ្នាំ ២០០៥ មក សកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក ដោយ​ការដុត​ឈូសឆាយ ដើម្បី​វាត​យក​ដី​ធ្វើស្រែ ការធ្វើ​អាជីវកម្ម​អុស​ធ្យូង ការប្រើប្រាស់​សម្រាប់​បំរើកា​រងារ​សិប្បកម្ម ដូចជា ឆ្អើរត្រី រំងាស់​ស្ករ ឡឥដ្ឋ ការប្រើប្រាស់​ជា លក្ខណៈ​គ្រួសារ ការដុត​ទន្ទ្រាន​ដើម្បី​ចាប់​សត្វ និង​ការនាំចេញ​ដើម​រាំង​ទឹក​ទៅ​លក់​ឯ​បរទេស ការកាប់​ព្រៃ​លិច​ទឹក​សម្រាប់​ដាក់​សំ​រះ​ក្នុង​ឡូត៍​នេសាទ និង​ក្នុង​ដែន​នេសាទ​សាធារណៈ​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ និង​បានធ្វើឱ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ធនធាន​ព្រៃ​លិច​ទឹក ។​
​សក្ដានុពល​របស់​បឹង​ទន្លេសាប នៅមាន​យ៉ាងច្រើន​លើសពី​អ្វីដែល​បាន​រៀបរាប់​មកនេះ ប៉ុន្ដែ ដោយសារ សៀវភៅ​ស នេះ មានការ​ពាក់ព័ន្ធ​នឹង​ការបោះបង្គោល​ការពារ​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ដូចនេះ​ការរៀបរាប់​ពី​សក្ដានុពល​របស់​បឹង​ទន្លេសាប គឺ​គ្រាន់តែ​ធ្វើការ​ជ្រើស​រើ​យ​យក​ចំណុច​ពាក់ព័ន្ធ​គ្នា​មួយផ្នែក​ប៉ុណ្ណោះ ។​


Chairman

Declaration/Press Releases

wish PM 20191121

Newsletter weather Forecast on 22 January 2024

wish PM 20191121

Newsletter Hydrology Forecast on 12 December 2023

 

Connect with us

Copyright © 2011 Tonle Sap Authority. All Rights Reserved. Address: 364, Monivong blvd., S/K. Phsar Daerm Thkov, Khan Chamkar Mon, Phnom Penh, CAMBODIA.
Phone/Fax: 855-23 72 74 54 / E-mail: info[@]tonlesap.gov.kh Web Site: www.tonlesap.gov.kh. Developed and Designed by IT Team