សកម្មភាពទូទៅ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25 Mon, 29 Apr 2024 04:04:15 +0000 Joomla! - Open Source Content Management km-kh ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពាម​បាង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2729-2024-04-28-02-25-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2729-2024-04-28-02-25-18

​នៅ​ថ្ងៃ​សៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពាម​បាង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្ទោង ខេត្តកំពង់ធំ អម​ជាមួយ​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ ដែលជា​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ក្រុមប្រឹក្សាឃុំ រដ្ឋបាល​ជលផល មន្ត្រី​បរិស្ថាន សហគមន៍​នេសាទ សមាគម​គ្រូបង្រៀន សេវា​សង្គម និង​កងកម្លាំង ប្រជា​ការពារ​ឃុំ សរុប​ចំនួន ៥៣​នាក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​ក្នុង​មូលដ្ឋាន​របស់​ឃុំ ផ្សារភ្ជាប់​ជាមួយ​ការការពារ និង​គ្រប់គ្រង​សក្តានុពល​ធនធាន​តំបន់​បឹង​ទន្លេ​ឆ្មារ  ដូចជា​ធនធានធម្មជាតិ​, បរិស្ថាន​, ជីវៈចម្រុះ​, ជីវភាព​រស់នៅ​, ភូមិ​-​ឃុំ សុវត្ថិភាព​, និង​ការបម្រើ​សេវាកម្ម​ផ្សេងៗ នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ។​

​សូមជម្រាបថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ ឯកឧត្តម ក៏បាន​ពាំនាំ​នូវ​ការ សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក ពី​សំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​លោកជំទាវ ជូន​ចំពោះ​អាជ្ញាធរ​ដែនដី សមាជិក​ក្រុមប្រឹក្សាឃុំ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​កំពុង​យកចិត្តទុកដាក់​បម្រើកា​រងារ​ជូន​ប្រជាពលរដ្ឋ និង​ការការពារ​ធនធានធម្មជាតិ​នៅក្នុង​ឃុំ​ពាម​បាង បានល្អ​ប្រសើរ  ព្រមទាំង​ជម្រាបជូន​អំពី​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប ផ្សារភ្ជាប់​ជាមួយនឹង​ភារកិច្ច​ក្រុមការងារ​ថ្នាក់ជាតិ​ទទួល​ជួយ​ឃុំ​ពាម​បាង​នេះ​ផងដែរ ។ 

​បន្ទាប់ពី​លោក​មេឃុំ​ពាម​បាង បានធ្វើ​របាយកាណ៍​សង្ខេប​ពី​ស្ថានភាព​ទូទៅ​ភូមិសាស្ត្រ និង​សភាពការណ៍​រួម​របស់​ឃុំ អំពី ភូមិ​ឃុំ​សុវត្ថិភាព សេវាសាធារណៈ ការគ្រប់គ្រង​ធនធានធម្មជាតិ បរិស្ថាន និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ រួមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​រួចមក ។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ជា​គំនិត​ផ្តួចផ្តើម​ណែនាំ និង​ដំណោះស្រាយ​មួយចំនួន​ជូន​ដល់​អាជ្ញាធរ​ដែនដី និង​សមាជិក​ក្រុមការងារ ដើម្បី​ជម្រុញ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​បន្តទៀត រួមមាន​÷
១. រួមគ្នា​គិតគូរ និង​ពង្រឹង​ការផ្តល់​សេវាសាធារណៈ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​ដោះស្រាយ​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​
២. រួមគ្នា​គិតគូរ​ដោយ​កិច្ចសហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ការបំផ្លាញ​ធនធានធម្មជាតិ បរិស្ថាន ជីវចម្រុះ​នៅ​តំបន់​ទន្លេសាប ជាពិសេស​ធនធាន​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ 
៣. ក្រុមការងារ​ថ្នាក់ជាតិ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប នឹង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អង្គភាព​ជំនាញ លើ​ការសិក្សា​បន្ថែម ពី​ភាព​ប្រឈម និង​ដំណោះស្រាយ​ផលប៉ះពាល់​ធនធានធម្មជាតិ បរិស្ថាន​នៅ​បឹង​ទន្លេ​ឆ្មារ 
៤. ទទួលយក​រាល់​សំណើ យកមក​សិក្សា​បន្ថែម ដើម្បី​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ និង​ផ្តល់​អនុសាសន៍​ណែនាំ​។​

​សូម​ជម្រាប​ផងដែរ​ថា ឆ្លៀត​ក្នុងឱកាស​ពិធី​សំណេះសំណាល​ខាងលើនេះ ក៏មាន​ក្រុមការងារ​មន្ត្រី​ថ្នាក់ជាតិ របស់​អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​សិក្សា​អំពី​របប​ជលសា​ស្ត្រ គុណភាព​ទឹក ជីវៈចម្រុះ ផល​ចាប់​ត្រី និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​បឹង​ទន្លេ​ឆ្មារ ផងដែរ ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ធន​ធាន​ធម្មជាតិ​បឹង​ទន្លេ​ឆ្មារ​នា​រដូវប្រាំង និង​វិភាគ​រៀបចំ​នូវ​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​ការធានា​និរន្តរភាព​នៃ​ធនធាន​ជលផល និង​ជីវៈចម្រុះ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
​មួយវិញទៀត ផ្សារភ្ជាប់​នឹង​បេសកកម្ម​ខាងលើ​នេះដែរ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស ក៏បាន​បន្ត​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់​បោះបង្គោល​ព្រំ​តំបន់ ៣ កំណត់​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ទីតាំង​ភូមិសាស្ដ្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូមបញ្ជាក់ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្ទោង ត្រូវបាន​ចាត់តាំងឡើង​ដោយ​សេចក្តីសម្រេច​លេខ ០៧ សសរ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ដែលមាន​តួនាទី​ភារកិច្ច ស្របតាម​សេចក្តីណែនាំ​លេខ ០៤ ស​ណន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​៕

]]>
Activity Sun, 28 Apr 2024 08:25:08 +0000
លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2727-2024-04-28-02-02-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2727-2024-04-28-02-02-49

​កាលពី​ថ្ងៃ​អង្គារ ១៥ កើត ដល់​ថ្ងៃ​សៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៃ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៤ របស់ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ក្នុង​គោលបំណង​:
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។​

២-​ការយក​ទិន្នន័យ (Data collection)
- អង្កេត​ចំនួន​ឧបករណ៍​សិប្បកម្ម​(Frame survey)
- យក​គំរូ​តាម​ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណ​: (Random)
- យក​ទិន្នន័យ ហ្វ្រេ​កង់​បណ្តោយ និង​បណ្តោយ​ទម្ងន់ របស់​ត្រី​គ្រប់​ប្រភេទ​ដែល​បាន​រកឃើញ​
- អង្កេត​ឧបករណ៍​ចេញ​នេសាទ​តាម​ខែ​
- អង្កេត​ចំនួន​ថ្ងៃ​ចេញ​នេសាទ​តាម​ខែ និង​
- ប្រើប្រាស់​កម្មវិធី (MicrosoftAccess) ដើម្បី​វិភាគ​ទិន្នន័យ​...​។​

៣- តំបន់​គោលដៅ​នៃ​ការសិក្សា​:
- ស្រុក​កំពង់ត្រឡាច​: មាន​ឃុំ​កំពង់ត្រឡាច  លង្វែក តា​ជេស អំពិល​ទឹក និង​ឃុំ​សែ​ប​
- ស្រុក​ជល​គី​រី​: មាន​ឃុំ​កោះ​ថ្កូវ ជលសា ព្រៃ​គ្រី កំពង់​អុស និង​ឃុំ​ពាម​ឆ្កោក​
- ស្រុក​រលាប្អៀរ​: មាន​ឃុំ​ទឹក​ហូត ឃុំ​​គោក​បន្ទាយ និង​ឃុំ​ស្វាយជ្រុំ​។​

៤- លទ្ធផល​សិក្សា​សង្ខេប​:
- នៅ​តំបន់ ស្រុក​កំពង់ត្រឡាច  ស្រុក​ជល​​គី​រី និង​ស្រុក​រលាប្អៀរ ខែមេសា ឆ្នាំ​២០២៤
- បាន​រកឃើញ​អ្នកនេសាទ​ជា​លក្ខណ​:​សិប្បកម្ម (Middle scale fisheries)​និង​សម្រាប់ (Brush park) ចំនួន ១,១៨៩ គ្រួសារ ប្រើប្រាស់​ឧបករណ៍​នេសាទ ១១ ប្រភេទ​ផ្សេងៗ​គ្នា​
- ផល​ចាប់​សរុប​: ៦០៣.៧៣ តោន​
- ប្រភេទ​ត្រី​បូក​យោង ១៤២ ប្រភេទ​
- តម្លៃ​ផល​នេសាទ​សរុប​: ៣,៣២០.៥២​លាន​រៀល​
- ស្មើនឹង ៨០៩,៨៨១.៧១ ដុល្លា​សហ​​រដ្ឋ​អាមេរិក (៤,១០០៛/១​ដុល្លា​)​។​

៤-​អនុសាសន៍​សម្រាប់ ធ្វើឱ្យ​ត្រី ឬ វា​រី​សត្វ​កុំ ជា​ឧ​បករ​ណ៍​ហាមឃាត់​ដាច់ខាត​(​ច្បាប់​ជលផល​)​។ តែ​ត្រូវបាន​គេ​ប្រើ​ឧបករណ៍​នេសាទ​ហ៊ុមព័ទ្ធ​ចាប់យក​ត្រី ជាពិសេស​ពេលយប់​ក្នង​ខែមេសា ជាច្រើន​ករណី និង​ជា​រៀងរាល់ឆ្នាំ​ផងដែរ​៕

]]>
Activity Sun, 28 Apr 2024 08:02:43 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ បន្ត​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2725-2024-04-27-11-24-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2725-2024-04-27-11-24-46

​នា​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​សូម​ជម្រាបជូន​ថា ការបន្ត​ចុះ​អនុវត្តន៍​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា​៖
- ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​ខណ្ឌ​ជលផល​ខេត្តបន្ទាយមានជ័យ​
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ 
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​កំបោរ ។​

​សូមបញ្ជាក់​ជូន​ថាៈ សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធនធានធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព ៕

]]>
Activity Sat, 27 Apr 2024 17:24:22 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំ​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ១ ឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2723-2024-04-23-10-43-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2723-2024-04-23-10-43-23

​នា​ព្រឹក​ថ្ងៃ​អង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ តាមដាន​លើ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ១ ឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី (១). ពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ ស្រប​នឹង​តួនាទី​ភារកិច្ច​ការទទួលខុសត្រូវ និង​គម្រោង​សកម្មភាព​អនុវត្តបាន​ដាក់ចេញ​នៅក្នុង​ផែនការ​ប្រចាំឆ្នាំ ២០២៤ សម្រាប់​ត្រីមាស​ទី​១ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ផ្តោត​សំខាន់​លើ​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​គោលដៅ​អនុវត្ត​បន្ត និង (២) ពង្រឹង​យន្តការ​ការងារ ក្នុង​ក្របខ័ណ្ឌ​ប្រសិទ្ធភាព​ការងារ​ផ្ទៃក្នុង ឱ្យ​ដើរ​ទន្ទឹមនឹង​បរិបទ​ការងារ​របស់​សង្គម និង​បរិការណ៍​ឌីជីថល ។ ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ អំពី​សារៈសំខាន់​របស់​ព័ត៌មាន​-​ទិន្នន័យ ដែល​ទទួល​ពី​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ជុំវិញ​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​ទន្លេសាប ស្រប​ពេលដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវការ​ជា​ចាំបាច់ ក្នុងការ​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ គម្រោង​/​កម្មវិធី និង​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម ដែល​បាន និង​កំពុងតែ​កើតឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ដូចជា វិស័យ​កសិកម្ម  បរិស្ថាន ធនធានទឹក ជលផល សេដ្ឋកិច្ចសង្គម និង​សុខភាព​អនាម័យ ជាដើម ។​

​បន្ទាប់មក​កិច្ចប្រជុំ បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​អនុវត្ត​ការងារ​ក្នុង​រយៈពេល ៣ ខែ​កន្លងមក តាមរយៈ​សកម្មភាព​អនុវត្ត​របស់​ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង លោក​ទីប្រឹក្សា និង​នាយកដ្ឋាន​ទាំង​៤ ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន លើ​លទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម ទិសដៅ​បន្ត និង​ពិភាក្សា​រួចមក ។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច ការទទួលខុសត្រូវ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ក្នុង​ត្រីមាស​ទី​១ និង​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប  ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ការណែនាំ​ដល់ ឯកឧត្តម​អគ្គលេខាធិការ ត្រូវ​សហការ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការងារ​បន្ថែម ពិនិត្យ ដោះស្រាយ​បញ្ហា​ប្រឈម ដែល​បានលើកឡើង និង​បានធ្វើឱ្យ​រាំងស្ទះ​ការងារ​នៅក្នុង​ត្រីមាស​ទី ១ នេះ ដើម្បី​កែលម្អ​ការអនុវត្ត​នៅ​ត្រីមាស​ទី ២ ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​សិក្សា​ស្រាវជ្រាវ​ប្រកបដោយ​គុណ​វុ​ឌ្ឍ ។  

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ជូន​ដល់​ឯកឧត្តម លោក លោកស្រី បន្ត​យកចិត្តទុកដាក់ និង​ជម្រុញ​ការអនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព រួមមាន ៖
១. ជម្រុញ​បង្កើតឱ្យមាន Tonle Sap E-library និង​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) របស់​អាជ្ញាធរ​ទន្លេសាប​
២. ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​-​ព័ត៌មាន (Sever ) ដោយមាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុងការ​បញ្ចូល​-​ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​
៣. ពង្រឹង​ការសិក្សា​ស្រាវជ្រាវ និង​ផលិត​របាយការណ៍​រប​ក​គំហើញ​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជ្រាប​ជា​របាយការណ៍ និង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល 
៤. បន្ត​ការយកចិត្តទុកដាក់​ស​ម្រ​ប​សម្រួល និង​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​ដៃគូរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចូលរួម​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ 
៥. បន្ត​ពង្រឹង​អភិបាលកិច្ច​ការងារ កសាង​សមត្ថភាព​ដល់​មន្ត្រី និង​លើកទឹកចិត្ត​មន្ត្រី​សកម្ម ។​

​សូមបញ្ជាក់ថា ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប សម្រាប់​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨  ត្រូវបាន​ដាក់ឱ្យ​ដំណើរ​អនុវត្ត​កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៤ ដែលមាន​សកម្មភាព​ចំនួន ២៨ ហើយ​សកម្មភាព​ទាំង​នោះបាន​បន្ស៊ី​ជាមួយនឹង​សកម្មភាព​យុទ្ធ​ស្រា​ស្ត្រ ទិសដៅ​យុទ្ធសាស្ត្រ និង​គោលដៅ​យុទ្ធសាស្ត្រ នៃ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប (២០២៤-២០២៨)​។












]]>
Activity Tue, 23 Apr 2024 16:43:16 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2721-hyatt-regency https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2721-hyatt-regency

​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មាន គោលបំណង​៖
- ការចែករំលែក​នូ​វល​ទ្ធ​ផល និង​បទពិសោធន៍ និង​ការរៀនសូត្រ​ពី​គម្រោង​
- ផ្តល់​ជា​គម្រូ​ដល់​ភាគី​ពាក់ព័ន្ធ លើ​ការដាំ​ស្តារ​ទេសភាព​ព្រៃឈើ​ឡើងវិញ​
- ស្វែងរក​តម្រូវការ ដើម្បី​និរន្តរភាព​ក្នុង​ការងារ​ដាំ​ស្តារ និង​ឱកាស​ការងារ​សម្រាប់​ស​ហគ​មន៍ និង​កសិករ​
- កិច្ចប្រជុំ​ពិភាក្សា​រវាង​ក្រុមបច្ចេកទេស ADB ជាមួយនឹង​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​លើ​ចំណុច​គន្លឹះ បញ្ហា​ប្រឈម វិធីសាស្ត្រ​ដាំ​ស្តារ​ទេសភាព​ព្រៃឈើ វិធានការ​ការងារ និង​ការទទួល​គំនិត មតិយោបល់​
- វេទិកា​តុមូល​សំណួរ និង​ចម្លើយ រវាង​វាគ្មិន និង​អ្នកចូលរួម​។​

​សូម​ជម្រាបជូន​ថាៈ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មានការ​គាំទ្រ​ដោយ​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ច​ក្រា​បៃតង ក្នុង​ការដាំ​ស្តារ​ទេសភាព​ព្រៃ​អោយ​គ្របដណ្តប់​ប្រទេស​ឱ្យបាន ៦០%, ទប់ស្កាត់ ការពារ និង​អភិរក្ស ព្រៃឈើ​ប្រកបដោយ​ចីរភាព​, អប់រំ​ប្រជាពលរដ្ឋ យុវជន ឱ្យ​ចេះ​ស្រឡាញ់​ដើមឈើ​, យុទ្ធនា​ការដាំ​ដើមឈើ​ឱ្យបាន​១​លាន​ដើម​ក្នុង​មួយឆ្នាំ​៕

]]>
Activity Mon, 22 Apr 2024 21:58:19 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2722-2242024-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2722-2242024-kh

​នា​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការស្តារ​តំបន់​ទេសភាព​ក​សិ​អេកូឡូស៊ី ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មាន គោលបំណង​៖
- ការចែករំលែក​នូ​វល​ទ្ធ​ផល និង​បទពិសោធន៍ និង​ការរៀនសូត្រ​ពី​គម្រោង​
- ផ្តល់​ជា​គម្រូ​ដល់​ភាគី​ពាក់ព័ន្ធ លើ​ការដាំ​ស្តារ​ទេសភាព​ព្រៃឈើ​ឡើងវិញ​
- ស្វែងរក​តម្រូវការ ដើម្បី​និរន្តរភាព​ក្នុង​ការងារ​ដាំ​ស្តារ និង​ឱកាស​ការងារ​សម្រាប់​ស​ហគ​មន៍ និង​កសិករ​
- កិច្ចប្រជុំ​ពិភាក្សា​រវាង​ក្រុមបច្ចេកទេស ADB ជាមួយនឹង​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​លើ​ចំណុច​គន្លឹះ បញ្ហា​ប្រឈម វិធីសាស្ត្រ​ដាំ​ស្តារ​ទេសភាព​ព្រៃឈើ វិធានការ​ការងារ និង​ការទទួល​គំនិត មតិយោបល់​
- វេទិកា​តុមូល​សំណួរ និង​ចម្លើយ រវាង​វាគ្មិន និង​អ្នកចូលរួម​។​

​សូម​ជម្រាបជូន​ថាៈ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មានការ​គាំទ្រ​ដោយ​ស្ថាប័ន​ថ្នាក់ជាតិ និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ច​ក្រា​បៃតង ក្នុង​ការដាំ​ស្តារ​ទេសភាព​ព្រៃ​អោយ​គ្របដណ្តប់​ប្រទេស​ឱ្យបាន ៦០%, ទប់ស្កាត់ ការពារ និង​អភិរក្ស ព្រៃឈើ​ប្រកបដោយ​ចីរភាព​, អប់រំ​ប្រជាពលរដ្ឋ យុវជន ឱ្យ​ចេះ​ស្រឡាញ់​ដើមឈើ​, យុទ្ធនា​ការដាំ​ដើមឈើ​ឱ្យបាន​១​លាន​ដើម​ក្នុង​មួយឆ្នាំ​៕

]]>
Activity Mon, 22 Apr 2024 21:58:19 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ការសាងសង់​បោះបង្គោល​ព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2719-2024-04-22-00-51-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2719-2024-04-22-00-51-20

​នា​ថ្ងៃ អាទិត្យ ១៣​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អមដោយ​លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ការសាងសង់​បោះបង្គោល​ព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ឃុំ​កំពង់​លួង និង​ស្រុក​កណ្តៀង ឃុំ​កញ្ជរ និង​ឃុំ​ស្យា ខេត្តពោធិ៍សាត់ បន្ទាប់ពី​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ផែនទី របស់​អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ត្រី​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​) និង​អាជ្ញាធរ​ដែនដី បានបញ្ចប់​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់​និយាម​កា​សព្វគ្រប់ និង​ត្រឹមត្រូវ​រួចហើយ​ទៅតាម​ចំនុច​ទីតាំង​នីមួយៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា ខេត្តពោធិ៍សាត់ ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង ៦ អម​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៦ ជាប់​ផ្ទាល់​នឹង​តំបន់​បឹង​ទន្លេសាប ដែលមាន​ស្រុក​ចំនួន ៣ និង​ឃុំ​ចំនួន ១៤ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​តំបន់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ។ ជារួម​សកម្មភាព​នៃ​ការដាំ​បង្គោល​ការពារ​ដែន​ព្រៃ​លិច​ទឹក​ព្រំ​តំបន់ ៣ ក្នុង​ខេត្តពោធិ៍សាត់ គិត​មក​ត្រឹម​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ នេះ គឺ​បានសម្រេច​ចំនួន ៣៥ បង្គោល លើ ១៤៦ ចំនុច ស្មើនឹង ២៤% ។

]]>
Activity Mon, 22 Apr 2024 06:51:12 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៣ និង​ទិសដ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2717-2024-04-09-14-26-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2717-2024-04-09-14-26-00

​នា​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ជា​លើកដំបូង របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង ក្បាលថ្នល់ ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន  វិស័យ​ធនធានទឹក និង​ឧតុនិយម សម្រេចបាន​នូវ​សមិទ្ធិផល​ជាច្រើន​នៅក្នុង​ឆ្នាំ​២០២៣ និង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដល់​ការអនុវត្ត​អាទិភាព​គន្លឹះ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​មនុស្ស ផ្លូវ ទឹក និង ភ្លើង​”  និង​ក្នុង​អាណត្តិ​ថ្មី​នេះ បាននិងកំពុង​បន្ត​ដាក់ចេញ​នូវ​អាទិភាព​គន្លឹះ​ចំនួន​៥ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា “​មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា​” ក្រោម​ការដឹកនាំ​ប្រកបដោយ​សក្តានុពល​រប​ស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សង្កត់ធ្ងន់ថា វិស័យ​ធនធានទឹក មិន​ត្រឹមតែ​បម្រើឱ្យ​ការងារ​ស្រោចស្រព​ដំណាំ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ធនធានទឹក បាននិងកំពុង​បម្រើ​ដល់​គ្រប់​វិស័យ​ដែល​ពាក់ព័ន្ធ ដែល​តម្រូវឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សហការ​គាំទ្រ​រួមមាន ៖ ក្រសួងបរិស្ថាន ក្រសួង​សាធារណ​:​ការ និង​ដឹកជញ្ជូន ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ឧស្សាហកម្ម ក្រសួងទេសចរណ៍ និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​ដេ​ី​ម ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បានបញ្ជាក់​ផងដែរ​ថា លទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣ នឹង​ក្លាយជា​កម្លាំងចលករ​ជម្រុញ​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បន្ត​អនុវត្ត​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​៕

]]>
Activity Tue, 09 Apr 2024 20:25:51 +0000
កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2715-crbc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2715-crbc

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ជួបប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) លើ  ករណី​ស្នើសុំ​ការផ្ដល់​ព័ត៌មាន និង​ឯកសារ ទិន្នន័យ​ពាក់ព័ន្ធ​នឹង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត ។ 

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ​គឺ ស្នើសុំ​ការចូលរួម​សហការ​កា​រងារ និង​ពិនិត្យ​លទ្ធភាព​ការផ្តល់​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​ពាក់ព័ន្ធ ជា​ជំនួយ​សម្រួល​ដល់​ការសិក្សា វិភាគ​ការជ្រើសរើស​ខ្សែ​ផ្លូវ​អាទិភាព គម្រោង​ផ្លូវ​ល្បឿន​លឿន​។ 

​ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា ក្រុមការងារ​បច្ចេកទេស បាន​ឯកភាព​លើ​ចំណុច​រួមមាន ៖
- បាន​ឯកភាពគ្នា​ក្នុង​កិច្ចសហការ​ការងារ ការចែករំលែក​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​
- ឱ្យមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកទេស ពី​អាជ្ញាធរ​ទន្លេសាប លើ​កិច្ចការងារ​ពិភាក្សា រួមទាំង​ការសិក្សា ការវាយតម្លៃ​ផលប៉ះពាល់​ធនធានធម្មជាតិ និង​សង្គម ក្នុង​តំបន់​ទន្លេសាប​
- បន្ត​យន្តការ​កិច្ចសហការ​ណ៍ ក្រុមការងារ​បច្ចេកទេស​លើ​ការផ្លាស់ប្តូរ ចែករំលែក​ព័ត៌មាន​-​ទិន្នន័យ​រវាង​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដើម្បីឱ្យ​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត បញ្ចប់​តាម​ការគ្រោងទុក និង​ប្រកបដោយ​ប្រសិទ្ធភាព ៕

]]>
Activity Tue, 09 Apr 2024 16:25:48 +0000
កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2716-942024-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2716-942024-kh

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ជួបប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) លើ  ករណី​ស្នើសុំ​ការផ្ដល់​ព័ត៌មាន និង​ឯកសារ ទិន្នន័យ​ពាក់ព័ន្ធ​នឹង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត ។ 

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ​គឺ ស្នើសុំ​ការចូលរួម​សហការ​កា​រងារ និង​ពិនិត្យ​លទ្ធភាព​ការផ្តល់​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​ពាក់ព័ន្ធ ជា​ជំនួយ​សម្រួល​ដល់​ការសិក្សា វិភាគ​ការជ្រើសរើស​ខ្សែ​ផ្លូវ​អាទិភាព គម្រោង​ផ្លូវ​ល្បឿន​លឿន​។ 

​ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា ក្រុមការងារ​បច្ចេកទេស បាន​ឯកភាព​លើ​ចំណុច​រួមមាន ៖
- បាន​ឯកភាពគ្នា​ក្នុង​កិច្ចសហការ​ការងារ ការចែករំលែក​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​
- ឱ្យមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកទេស ពី​អាជ្ញាធរ​ទន្លេសាប លើ​កិច្ចការងារ​ពិភាក្សា រួមទាំង​ការសិក្សា ការវាយតម្លៃ​ផលប៉ះពាល់​ធនធានធម្មជាតិ និង​សង្គម ក្នុង​តំបន់​ទន្លេសាប​
- បន្ត​យន្តការ​កិច្ចសហការ​ណ៍ ក្រុមការងារ​បច្ចេកទេស​លើ​ការផ្លាស់ប្តូរ ចែករំលែក​ព័ត៌មាន​-​ទិន្នន័យ​រវាង​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដើម្បីឱ្យ​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត បញ្ចប់​តាម​ការគ្រោងទុក និង​ប្រកបដោយ​ប្រសិទ្ធភាព ៕

]]>
Activity Tue, 09 Apr 2024 16:25:48 +0000
មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ចំណុច​និយាម​កា​ព្រំប្រទល់​តំបន់​៣ កំណត់​ដែន​ព្រៃ​លិច​ទឹក ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2713-2024-04-09-10-20-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2713-2024-04-09-10-20-47

​នា​រសៀល​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នា​២០២៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បានបញ្ចប់​បេសកកម្ម​ការងារ ពិនិត្យ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ នៃ​ចំណុច​និយាម​កា​ក្នុង​ខេត្តបាត់ដំបង ចំនួន ១៧១​ចំនុច ដែល​បានចាប់ផ្តើម​ចុះ​អនុវត្ត​កិច្ចការងារ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ដោយមាន​កិច្ចសហការ​ចូលរួម​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​រដ្ឋបាល​ដែនដី និង​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង​) ។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃ​២៥ ខែមីនា ឆ្នាំ​២០២៤ បន្ទាប់ពី​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ផែនទី បានបញ្ចប់​សកម្មភាព​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​ចំណុច​និយាម​កា​ចំនួន ១៤៦ ចំនុច នៅ​ខេត្តពោធិ៍សាត់​រួចរាល់​។ នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៤ លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​ការជីក​រណ្តៅ និង​ដាំ​បង្គោល​ជា​បន្តបន្ទាប់​ទៅតាម​ចំណុច​និយាម​កា បានកំណត់​ដៅ​ត្រឹមត្រូវ​តាម​ទីតាំង​ព្រំ នៃ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ ។​

​សូមបញ្ជាក់ថា តំបន់​បឹង​ទន្លេសាប ត្រូវបាន​កំណត់​បែងចែក​ជា ៣ តំបន់ : 
- តំបន់​១. ជា​តំបន់​ភូមិឋាន ដែល​អនុញ្ញាតឱ្យ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​
- តំបន់​២. ជា​តំបន់ទ្រនាប់ ស្ថិតនៅ​ចន្លោះ​រវាង​តំបន់​១ និង​តំបន់​៣ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់ និង​អាស្រ័យ​ផល​
- តំបន់​៣. ជា​តំបន់​ព្រៃ​លិច​ទឹក ដែល​ត្រូវការពារ និង​ហាមឃាត់​ដាច់ខាត ៕

]]>
Activity Tue, 09 Apr 2024 16:20:40 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ដឹកនាំ​ពិភាក្សា​កិច្ចការ​បច្ចេកទេស​គ្រប់គ្រង​របប​ជល​សាស្ត្រ​នៅ​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2711-2024-04-08-15-47-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2711-2024-04-08-15-47-18

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង លោក ហេង បូរាណ ជំនួយការ​អនុប្រធាន​ក្តាប់​រួម លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន លោក ខ្វាន់ ភក្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​ថ្នាក់​ការិយាល័យ​ធនធានទឹក ដើម្បី​ពិនិត្យ និង​ប្រមូល​ព័ត៌មាន ទិន្នន័យ នៃ​ស្ថានីយ​ជល​សាស្ត្រ​ពាក់ព័ន្ធ​នឹង​របប​ទឹក​នៅក្នុង​តំបន់​បឹង​ទន្លេសាប ទាំង​រដូវប្រាំង និង​រដូវវស្សា (​លំហូរ​ចូល​-​ចេញ​, កម្ពស់​ទឹក​, ធារទឹក ។​ល​។​) សម្រាប់ធ្វើ​ការវិភាគ និង​រៀបចំ​របាយការណ៍​បច្ចេក​ទេស​របប​ជលសា​ស្ត្រ នៅ​តំបន់​ទន្លេសាប​ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល និង​ធ្វើការ​ផ្សព្វផ្សាយ ដោយ​ធ្វើការ​សម្របសម្រួល​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ប្រចាំ​តំបន់ (​គណៈកម្មការ​មេគង្គ​) និង​ខេត្ត​ទាំង ៨ ក្នុង​តំបន់​ទន្លេសាប (​ខេត្តកណ្តាល​, កំពង់ចាម​, កំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, ពោធិ៍សាត់​, និង​កំពង់ឆ្នាំង​) ។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៤ កន្លងទៅនេះ ក្រុមការងារ​បច្ចេកទេស​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ក៏បាន​ជួបពិភាក្សា​លើ​កិច្ចការ​ជលសា​ស្ត្រ និង​ឧតុនិយម ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ លោកជំទាវ សិទ្ធ វណ្ណា​រ៉េត ទីប្រឹក្សា​ក្រសួង លើ​បញ្ហា​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក​ព័ត៌មាន ទិន្នន័យ​ស្ថានីយ​ជល​សាស្ត្រ​ទាំង ៨ នៅ​តំបន់​ទន្លេសាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា បឹង​ទន្លេសាប មាន​ទំនាក់ទំនង​នឹង​ទន្លេមេគង្គ តាមរយៈ​ទន្លេសាប ដែលជា​ប្រព័ន្ធ​ផ្លូវទឹក​ដ៏​សំខាន់ ទទួល​ឥទ្ធិពល​របប​ទឹក​ពី​ទន្លេមេគង្គ​នៅ​រដូវវស្សា និង​ហូរ​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ​នៅ​រដូវប្រាំង ដែលជា​បាតុភូត​ដ៏​កម្រ​មួយ​ក្នុង​ពិភពលោក ។ ជាទូទៅ​ទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ​ប្រមាណ ៦២​ភាគរយ និង ៣៨​ភាគរយ ទៀត បានមកពី​បណ្តា​ស្ទឹងធំៗ​ជុំវិញ​បឹង​ទន្លេសាប​ទាំង ១១ ស្ទឹង ៕

]]>
Activity Mon, 08 Apr 2024 21:47:10 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2709-2024-04-04-09-53-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2709-2024-04-04-09-53-52

​នា​ថ្ងៃ​ពុធ ១០​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ក្នុង​ចុះ​អនុវត្ត​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា​៖
- ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​ជលផល​ខេត្តសៀមរាប​
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​រដ្ឋបាល​ស្រុក​សូទ្រនិគម និង​អាជ្ញាធរ​ឃុំ​កំពង់​ឃ្លាំងស្រុក​សូទ្រនិគមខេត្តសៀមរាប ។​

- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​ព្រែក​ស្រមោច​។​
សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ មាន​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕

]]>
Activity Thu, 04 Apr 2024 15:53:44 +0000
លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចុះ​ពិនិត្យ​ការសាងសង់​បង្គោលព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក ក្នុង​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2707-2024-04-04-03-37-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2707-2024-04-04-03-37-17

​បន្ទាប់ពី​ក្រុមមន្ត្រី​បច្ចេកទេស​ផែនទី អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ត្រី​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​) និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​និយាម​កា​ចំនួន ១៤៦ ចំនុច​នៅក្នុង​ខេត្តពោធិ៍សាត់​បាន​ត្រឹមត្រូវ នៅ​ថ្ងៃ​ពុធ ១០​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ អមដោយ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​ពិនិត្យ​ការសាងសង់​បង្គោលព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ទីតាំង​ភូមិសាស្ត្រ​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ និង​ភូមិ​ធ្លក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា អាជ្ញាធរ​ទន្លេសាប ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ឱ្យទទួល​ខុសត្រូវ ពង្រឹង​ការអនុវត្ត​ភារកិច្ច​ស្របតាម​សមត្ថកិច្ច​កំណត់ និង​ជំរុញ​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព​ផែនទី​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប និង​ធ្វើ​ការបោះ​បង្គោលព្រំ​ស្របតាម​លក្ខណៈ​បច្ចេកទេស (​សេចក្តីជូនដំណឹង​លេខ ១៨៨ សជណ​.​ដប ចុះ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៤)៕

]]>
Activity Thu, 04 Apr 2024 09:37:08 +0000
ឯកឧត្តមរដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះពិនិត្យស្ថានភាពទូទៅជុំវិញបឹងទន្លេសាប តាមឧទ្ធម្ភាគចក្រ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2705-2024-04-04-03-19-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2705-2024-04-04-03-19-21

នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមជាមួយឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរទន្លេសាប បានអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមឧទ្ធម្ភាគចក្រ ដើម្បីពិនិត្យមើលពីស្ថានភាពទូទៅនៅជុំវិញតំបន់បឹងទន្លេសាប។ អានត...

]]>
Activity Thu, 04 Apr 2024 09:19:11 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ស្តីពី​ការអភិវឌ្ឍន៍​សមត្ថភាព​ទិន្នន័យ​នយោបាយ​ទឹក ក្រោម​កម្មវិធី​អភិបាលកិច្ច​ទឹក​តំបន់​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2703-2024-04-03-00-52-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2703-2024-04-03-00-52-49

​តប​តាម​ការអញ្ជើញ​របស់​អង្គការ OXFAM និង​បានទទួល​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​រសៀល​ថ្ងៃ​អង្គារ ៩​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២ ខែមេសា ឆ្នាំ​២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​លោក ហេង បូរាណ ជំនួយការ​ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ចូលរួម​ចែករំលែក​ការយល់ដឹង​លើ​ទស្សនៈវិស័យ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប​ក្នុងការ​គ្រប់គ្រង​បឹង​ទន្លេសាប ក្នុង​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​សមត្ថភាព​ទិន្នន័យ​នយោបាយ​ទឹក ក្រោម​កម្មវិធី​អភិបាលកិច្ច​ទឹក​តំបន់​មេគង្គ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ Palace Gate Hotel & Resort, Phnom Penh និង​មានការ​ចូលរួម​ពី​ក្រុមមន្ត្រី​គ្រប់គ្រង​កម្មវិធី​អភិបាលកិច្ច​មេគង្គ OXFAM ។​

​សូមជម្រាបថា កិច្ចប្រជុំ​ខាងលើ មាន​គោលបំណង (១). លើកកម្ពស់​សមត្ថភាព​ក្រុមមន្ត្រី ក្នុងការ​គាំទ្រ​ភាគី​/​សហគមន៍​គោលដៅ​ពាក់ព័ន្ធ ឱ្យមាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន ទិន្នន័យ និង​ចំណេះដឹង សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ និង​ភាព​ធន់ និង​លទ្ធភាព​ក្នុងការ​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ជាមួយ​អ្នកប្រើប្រាស់​/​សហគមន៍​ផ្សេងទៀត (២).​ធានាបាន​នូវ​គណនេយ្យភាព​ខ្ពស់ និង​ទំនួល​ខុសត្រូវ​រាល់​សកម្មភាព​អនុវត្តន៍ ព្រមជាមួយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអន្តរាគមន៍​នៃ​វដ្ត​ជីវិត​ដែល​ពាក់ព័ន្ធ​ប្រកបដោយ​និរន្តរភាព​។​

​ជារួម បន្ទាប់ពី​ការចូលរួម​ចែករំលែក​គំនិត​ទស្សនៈទាន​របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង របស់​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​ការគ្រប់គ្រង​បឹង​ទន្លេសាប ដោយ​បន្ស៊ី​ជាមួយ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ អង្គប្រជុំ បាន​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍​ជាខ្លាំង ជាមួយនឹង​កិច្ចការ​ដំណើរការ​ការងារ​រប​ស់​អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​គិតគូរ​ដោយ​ហ្មត់ចត់​ចំពោះ​វិធានការ​ការពារ​ថែរក្សា អភិរក្ស និង​គ្រប់គ្រង​ធនធានទឹក ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ដែល​បច្ចុប្បន្ន​បឹង​ទន្លេសាប បាននិងកំពុង​តែ​ទទួលរង​នូវ​ផលប៉ះពាល់​បណ្តាលមកពី​ការអភិវឌ្ឍន៍​ហួស​កម្រិត វិសមភាព​នៃ​ការ​ទាញ​អត្ថប្រយោជន៍ និង​បម្រែបម្រួល​អាកាសធាតុ ។ ក្នុងនោះដែរ អង្គប្រជុំ​ក៏បាន​គិតគូរ នឹង​រៀបចំ​នូវ​កម្មវិធី​ការងារ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួមចំណែក​គាំទ្រ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព​៕

]]>
Activity Wed, 03 Apr 2024 06:52:41 +0000
ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប​អញ្ជើញ​ចុះ​ពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2701-2024-03-26-09-07-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2701-2024-03-26-09-07-47

​នៅ​ថ្ងៃ​អង្គារ ២​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង និង​អាជ្ញាធរ​ទន្លេសាប មន្ត្រី​ប​ច្ចក​ទេស​ក្រសួង​និង​មន្ទីរ រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​និង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៃ​សហគមន៍​នេសាទ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។  

​សូមជម្រាបថា ដំណើរ​ចុះ​បេសកកម្ម​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប នាពេលនេះ​គឺ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ និង​ស្វែងយល់​ពី ទី​១)​ស្ថានភាព​តំបន់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ ដែល​នឹងត្រូវ​បោះបង្គោល​ព្រំ​ការពារ​ថែរក្សា ទី​២)​ការគ្រប់គ្រង​ធនធានទឹក​សម្រាប់​ការបង្កបង្កើន​ផល​លើ​ផ្ទៃដី​កសិកម្ម​ក្នុង​តំបន់​អាស្រ័យ​ផល​ក្នុង​តំបន់​២ ទី​៣)​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​ដែនដី​មាន​សមត្ថកិច្ច និង​សហគមន៍​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ទី​៤)​ស្ថានភាព​ទឹក​បឹង​ទន្លេសាប និង​ទី​៥)​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ សម្រាប់​ធ្វើជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​ផ្តួចផ្តើម​គំនិត​ពី​ការគិតគូរ​ដោយ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រប់គ្រង​ធនធានទឹក និង​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​តំបន់​ទន្លេសាប និង​ឈានទៅ​រៀបចំ​កសាង​នូវ​គោលនយោបាយ​មួយ​ច្បាស់លាស់ និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បាវចនា​ទាំង​៥ ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ 

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ ដែល​កំពុង​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​អាស្រ័យ​នឹង​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប ស្ថិតក្នុង​តំបន់​នោះ​ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រែប្រួល​របប​ទឹក​នៅក្នុង​រដូវប្រាំង​ធៀប​នឹង​រដូវវស្សា ការ​រេច​រិល​នៃ​ធន​ធន​ធម្មជាតិ គុណភាព​ទឹក សេវាកម្ម​ទេសចរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ក្នុង ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ ការ​វេច​ខ្ចប់​កាកសំណល់​រឹង​រាវ ការធ្វើ​អនាម័យ និង​ការបញ្ចេញ​ទឹក​កខ្វក់​ពី អាជីវកម្ម​ខ្នាតតូច​នៅលើ​ទឹក​បឹង ដែល​ពាក់ព័ន្ធ​ជាមួយនឹង​សុខមាលភាព​របស់​បឹង​ទាំងមូល​។ 

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ទន្លេសាប ក៏បាន​លើកឡើង​ពី​សារសំខាន់​របស់​បឹង​ទន្លេសាប ដែលជា​សម្បត្តិ​ធនធានធម្មជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុងការ​ការពារ​ថែរក្សា និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព  ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួម​សហការគ្នាជាមួយ​ក្រសួង ស្ថាប័ន​ជំនាញ ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការការពារ ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព ។ 

​គួរ​បញ្ជាក់ថា បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​មួយ​ដែល​ធំជាងគេ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​បរិស្ថាន ដែល​កំណត់​ពី​អត្តសញ្ញាណ​ជាតិ និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សន្តិសុខ​ស្បៀង និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ ការទាញយក​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​បឹង​ទន្លេសាប​ហួស​កម្រិត រួមជាមួយ​ការប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​បឹង​ទន្លេសាប ទទួលរង​នូវ​ការគំរាមកំហែង​គួរឱ្យ​ព្រួយបារម្ភ ដែល​នឹង​អាចធ្វើឱ្យ​បាត់​នូវ​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​៕

]]>
Activity Tue, 26 Mar 2024 15:07:36 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី ១ ស្តីពី​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​ត របស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2699-2024-03-21-09-11-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2699-2024-03-21-09-11-15

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ដល់​ថ្ងៃ​សុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់ ២២ ខែមីនា ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ ត្រូវបានចាត់តាំង​ឱ្យ ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​តរបស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​នៅ​ផ្នែក​ខាងត្បូង​ក្រុង​ស្ទឹង សែន​ខេត្តកំពង់ធំ​នៅ​សណ្ឋាគារ​កំពង់ធំ​រ៉ូយ៉ាល់​។ 

​អង្គសិក្ខាសាលា​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សមាសភាព​តំណាង​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួមមាន​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ក្រសួង​រ៉ែ និង​ថាមពល  អាជ្ញាធរ​ទន្លេសាប  មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត  មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  មន្ទីរ​រ៉ែ និង​ថាមពល  មន្ទីរ​ឧស្សាហកម្ម  មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  មន្ទីរ​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត សរុប​ចំនួន ៥០​រូប ។​

​អង្គសិក្ខាសាលា​បាន​ផ្តោតលើ​៖ 
១. សាវតា​របស់​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត និង​ប្រភព​ថវិកា​
២. ការកសាង​ផែនការ​គ្រប់គ្រង​អាង​ស្ទឹង​ជី​និ​ត​
៣. លទ្ធភាព​ប្រើប្រាស់​ទឹក និង​ការផ្គត់ផ្គង់​ទឹក​សម្រាប់​អាង​ស្ទឹង​
៤. បម្រែបម្រួល​អាកាសធាតុ របប​ជលសា​ស្ត្រ​-​ឧតុនិយម និង​ផលប៉ះពាល់​បាតុភូត​ផ្សេងៗ​មកលើ​អាង​ស្ទឹង និង​
៥. ការចែករំលែក​បទពិសោធ​ន៍​លើ​ការងារ​គ្រប់គ្រង​ធនធានទឹក កសិកម្ម ធនធាន​រ៉ែ និង​ការប្រើប្រាស់​ទឹក​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​អាង​ស្ទឹង​ជី​និ​ត ។​

​លទ្ធផល​អង្គសិក្ខាសាលា​បាន​ពិភាក្សា​លើ​៖
•  ផែនការ​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត 
•  ការព្យាករណ៍​អាកាសធាតុ ជលសា​ស្ត្រ និង​ឧតុនិយម ច្រើន​ឆ្នាំ​សម្រាប់​អាង​ស្ទឹង 
•  គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​បាន​ផ្តោតលើ​ទីតាំង ចំនួន ៥ ខេត្ត (​ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ កំពត និង​តាកែវ​) 
•  បញ្ហា​ប្រឈម ដំណោះស្រាយ និង​តម្រូវការ​ទឹក​ប្រើប្រាស់​នៅក្នុង​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត​៕

]]>
Activity Thu, 21 Mar 2024 15:11:09 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ដឹកនាំ​គណៈប្រតិភូ​ធនាគារពិភពលោក ចុះ​ពិនិត្យ​ស្វែងយល់​ពី​ស្ថានភាព​ភាព​ទូទៅ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2697-2024-03-20-17-49-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2697-2024-03-20-17-49-50

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រវាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ជាមួយ​ប្រតិភូ​ធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធាន​ទទួលបន្ទុក​ផ្នែក​ទឹក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។ នៅ​ថ្ងៃ​ពុធ ១១​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០២៤ នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម  ជាមួយនឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ចុះ​ពិនិត្យ​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​ធនាគារពិភពលោក​នៅ​ទីតាំង​ផ្នែក​មួយ​នៃ​តំបន់​បឹង​ទន្លេសាប គឺ​ដើម្បី​ផ្តួចផ្តើម​គំនិត​ពី​ការគិតគូរ​ដោយ​ហ្មត់ចត់​ចំពោះ​ការរៀបចំ​នូវ​ការគ្រប់គ្រង​ធនធានទឹក និង​ធនធានធម្មជាតិ បរិស្ថាន​តំបន់​អាង​បឹង​ទន្លេ សាប​សម្រាប់​កំណើន​ប្រកបដោយ​ចីរភាព ដោយ​ធ្វើការ​វាយតម្លៃ​លើ​ស្ថានភាព​ទូទៅ​របស់​អាង​បឹង​ទន្លេសាប​ជាមួយនឹង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ដែលមាន អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ដែលជា​ស្ថាប័ន​មួយ ដើរតួនាទី​យ៉ាងសំខាន់​លើ​កិច្ចការ​សម្របសម្រួល​អ​ន្ត​រ​វិស័យ  ក្នុង​តំបន់​អាង​ទន្លេសាប​។​

​សូម​ជម្រាបជូន​ថា បេសកកម្ម​រយៈពេល​មួយថ្ងៃ​នេះ គណៈប្រតិភូ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង និង​បាន​ស្វែងយល់​ជាបឋម​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​ទឹក​, គុណភាព​ទឹក​, ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក និង​ការបញ្ចេញចោល​រាល់​កាកសំណល់​ទៅក្នុង​ទឹក​បឹង ដែល​ផ្សារភ្ជាប់​ទៅនឹង​សុខុមាលភាព​របស់​បឹង​ទាំងមូល ជាមួយនឹង​ការស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក ដែល​រស់នៅ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ធនធានធម្មជាតិ របស់​បឹង​ទន្លេសាប ជាពិសេស​ការចិញ្ចឹម​ជិវិត​ប្រចាំថ្ងៃ​ជាមួយនឹង​របរ​នេសាទ អាជីវកម្ម​ខ្នាតតូច​ជា​លក្ខណៈ​គ្រួសារ និង​សេវាកម្ម​ទេសចរ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ធនាគារពិភពលោក បានអនុម័ត​កញ្ចប់​ថ​វិកា សម្រាប់​ការសិក្សា​ជំហាន​បឋម​តំបន់​បឹង​ទន្លេសាប ដើម្បី​ឈានទៅ​ធ្វើការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព​យូរអង្វែង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​អាណត្តិ ទី ៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ក្តៅ​ចំពោះ​ការការពារ​ថែរក្សា និង​គ្រប់គ្រង​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។

]]>
Activity Wed, 20 Mar 2024 23:49:43 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សមាសភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លើ​ក​ដំបូង​ឆ្នាំ​២០២៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2695-2024-03-20-09-00-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2695-2024-03-20-09-00-09

​ដោយមាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម  ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​ពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​អញ្ជើញ​ចូលរួម “​កិច្ចប្រជុំ​លើកដំបូង នៃ​សមាសភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ឆ្នាំ​២០២៤” ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា  នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សមាសភាព​សមាជិក​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នាយក​ខុទ្ទកាល័យ ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ ឯកឧត្តម​ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការ​ង មន្ត្រី​ថ្នាក់​នាយកដ្ឋាន គ​.​ទ​.​ជ​.​ក និង ឯកឧត្តម លោក លោកស្រី មន្ត្រី​អម​ឯកឧត្តម​រដ្ឋមន្ត្រី មាន​ចំនួន​៧០​រូប​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​៖

i. ជម្រាបជូន​ដល់​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ និង​អគ្គលេខាធិការ​ក្រសួង​ស្ថាប័ន ដែល​ទេ​ី​បទ​ទួលបាន​ការតែងតាំង​ជា​សមាសភាព គ​.​ជ​.​ទ​.​ក ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​

ii. អំពី​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​ថ្នាក់ជាតិ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ (MRC)​។ 

​ក្នុងឱកាស​ដ៏​មានតម្លៃ​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន គ​.​ជ​.​ទ​.​ក បាន​លើកឡើងថា គណៈ​ក​ម្មា​ជាតិ​ទន្លេមេគង្គ​កម្ពុជា ជា​ស្ថាប័ន​សម្របសម្រួល​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​សម្រាប់​កម្ពុជា បានធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ និង​ប្រកបដោយ​កិច្ចសហការ​ល្អជា​មួយ​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ថ្នាក់ជាតិ និង​នៅ​កម្រិត​តំបន់ គ​.​ជ​.​ទ​.​ក បាន​ចូលរួម​យ៉ាងសកម្ម និង​ធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ជា​សមាជិក (​ប្រទេស​ឡាវ ថៃ និង​វៀតណាម​) និង​ជាមួយ​ដៃគូ​សន្ទនា (​ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​) ព្រមទាំង​ដៃគូ​សហការ​ពាក់ព័ន្ធ​ដទៃទៀត សំដៅ​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានទឹក និង​ធនធានធម្មជាតិ ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​តំបន់​មេគង្គ ។ 

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា សមិទ្ធិផល​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ដែល​សម្រេចបាន គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដោយមាន​ការគាំទ្រ និង​កិច្ចសហការ​ល្អ​ពី​គ្រប់​ក្រសួង ស្ថាប័ន​ជា​សមាជិក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សម្រេចបាន​សមិទ្ធិ​ផល​ធំៗ ក្នុងការ​ជម្រុញ ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ ដើម្បី “​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​” និង​មាន​គោលដៅ​ជា​យុទ្ធសាស្ត្រ ដែល​បានកំណត់​យក​វិស័យ​អាទិភាព​គន្លឹះ​ចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល ក្នុង​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ៕

]]>
Activity Wed, 20 Mar 2024 14:59:47 +0000
លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្តីពី​បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2693-2024-03-16-03-17-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2693-2024-03-16-03-17-04

​កាលពី​ថ្ងៃ​ចន្ទ ២​កើត ដល់​ថ្ងៃ​សុក្រ ៦​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០២៤ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​តំបន់​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង  តំបន់​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​តំបន់​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា ។ 
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, កត់ត្រា​ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ជលផល​នៅ​រដូវប្រាំង ។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញថា ៖ 
១. រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣៨ ប្រភេទ តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចំនួន ៤ ប្រភេទ គឺ​ឧបករណ៍​មង​អូស មង​សង្គ្រប់ សំណាញ់ និង​បរ ។ 
២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន  ៧​ប្រភេទ និង​ការប្រើប្រាស់​ធនធាន​ត្រី​សម្រាប់​វារីវប្បកម្ម​នៅក្នុង​តំបន់​សិក្សា ។​
៣. ការ​វាស់​សំណាក​គុណភាព​ទឹក​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ​បឋម​នៅតាម​តំបន់​សិក្សា​រួមមាន​៖ កម្រិត​ភាព​ថ្លា​នៃ​ទឹក​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO), ប៉េហាស (pH), កម្រិត​កម្ពស់​ទឹក​, សីតុណ្ហភាព​ទឹក​បឹង និង​កម្រិត​ស្លែ និង​កករ​របស់​ទឹក​បឹង ព្រមទាំង​ការពិនិត្យ​ភាពសម្បូរ​នៃ​ប្លង់តុង (​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ​) ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​ទីតាំង​សិក្សា​។​
- បច្ចុប្បន្នភាព​ប្រភេទ និង​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ប្រភេទ​ទីជម្រក ចំណី និង​បរិស្ថាន​ទឹក​។ (​វាយតម្លៃ​បឋម​លើ​គុណភាព​ទឹក​តាម​ទីតាំង​ចុះ​សិក្សា​) 
- វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​នៅតាម​ដង​ទន្លេសាប (​កណ្តាល​-​ភ្នំពេញ​-​កំពង់ឆ្នាំង​) នៅ​ឡូត៍​ដាយ​ត្រី និង​តំបន់​ពាក់ព័ន្ធ​។​
- វាយតម្លៃ​លើ​ការ​បន្លាស់​ទី​ធនធាន​ជលផល​តាម​ស្ទឹង និង​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី និង​ក្រៅពី​ត្រី ។

]]>
Activity Sat, 16 Mar 2024 09:15:56 +0000
កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន ពិភាក្សា​ពាក់ព័ន្ធ​នឹង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2691-2024-03-16-02-59-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2691-2024-03-16-02-59-41

​ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​, រួមជាមួយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​, ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​លោក ហេង បូរាណ ជំនួយការ​អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន ពិភាក្សា​ពាក់ព័ន្ធ​នឹង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ស្របតាម​ការស្នើសុំ​រប​ស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, រដ្ឋបាល​ជលផល​, ក្រសួងបរិស្ថាន​, និង​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ផងដែរ ។ 

​សូមជម្រាបថា កិច្ចប្រជុំ​នេះ គឺមាន​បំណង​ស្វែងរក​គំនិត​រួមគ្នា និង​ការព្រមព្រៀង​ជា​ឯក​ឆន្ទ ក្នុង​ការផ្ទេរ​អង្គភាព​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ពី​ការគ្រប់គ្រង​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឱ្យមក​ស្ថិតក្រោម ការគ្រប់គ្រង​របស់ អាជ្ញាធរ​ទន្លេសាប​វិញ ។​

​ជារួម​បន្ទាប់ពី​អង្គប្រជុំ ធ្វើការ​ពិភាក្សា និង​ចូលរួម​យោបល់​ពី​ក្រសួង​ស្ថាប័ន​ជំនាញ ដោយ​ធ្វើការ​ពិនិត្យ​លើ​ទិដ្ឋភាព​បទ​ប្បញ្ញត្តិ​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស អង្គប្រជុំ ក៏បាន​ឯកភាព​យល់ព្រម ក្នុងការ​ផ្ទេរ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ឱ្យមក​នៅក្រោម​អាជ្ញាធរ​ទន្លេសាប ដើម្បីឱ្យ​ស្របទៅនឹង​បេសកកម្ម និង​ដែន​វិសាលភាព​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប ។ ទន្ទឹមនេះ ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ឱ្យបាន​ស៊ីជម្រៅ​ក្នុង​ការរៀបចំ​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ ដេ​ី​ម្បី​សុំ​សេចក្តីសម្រេច​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​សូមបញ្ជាក់ថា ផ្អែកលើ​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន សេដ្ឋកិច្ច សង្គម និង​វប្បធម៌​បឹង​ទន្លេសាប ឱ្យ​ស្របតាម​លក្ខន្តិក ស្តីពី​ប្រព័ន្ធ​ឋបនីយ​ជីវ​មណ្ឌល​ពិភពលោក​, ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ត្រូវបាន​បង្កើតឡើង​ស្របតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០១/០៧០ ចុះ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ ។ ចំណែក​ការបង្កើតឱ្យមាន​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប អនុក្រឹត្យ​លេខ ៩៤ អនក្រ​.​បក ចុះ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០១ ស្ថិតក្រោម​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គឺ​ដើម្បី​ជួយ​ដល់​ការសម្របសម្រួល ពង្រឹង​ការងារ​ទំនាក់ទំនង និង​សហការ​រវាង​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ដែនដី និង​សង្គម​ស៊ីវិល ក្នុង​កិច្ចការ​ការពារ និង​គ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។

]]>
Activity Sat, 16 Mar 2024 08:58:08 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​សមាជិក​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2689-2024-03-15-00-54-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2689-2024-03-15-00-54-36

​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​អាជ្ញាធរ​ទន្លេសាប ស្តីពី ការពង្រឹង​យន្តការ​ថែរក្សា ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង នៃ​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​-​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប ដែលជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​សមាជិក​សមាសភាព របស់​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម នៃ​ខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប សរុប​ចំនួន ៥៧​នាក់ ។​

​សូមជម្រាបថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សមាសភាព​អាជ្ញាធរ​ទន្លេសាប ដែល​បាន​ប្រព្រឹត្តទៅ​នា​រសៀល​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង ស្ថិតក្នុង​ដំណើរការ​ការងារ​អាណ​ត្តិ​ទី ៧ ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​ផ្សារភ្ជាប់​ជាមួយនឹង​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ 

​កិច្ចប្រជុំ​ខាងលើនេះ គឺមាន​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់ សំដៅ​ប្រមូល​រាល់​គំនិត​យោបល់ និង​ការចែករំលែក​នូវ​បទពិសោធន៍​ការងារ ពី​ថ្នាក់ដឹកនាំ​ដែលជា​សមាជិក​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២៨ និង​ខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប ដែលជា​ធាតុ​ចូល​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​កំណត់​បាន​នូវ​សកម្មភាព​យុទ្ធសាស្ត្រ​ការងារ​ជា​អាទិភាព ដើម្បី​ចូលរួម​ពង្រឹង​យន្តការ​ថែរក្សា ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព ។​

​ជារួម​អង្គប្រជុំ​ទាំងមូល បាន​គាំទ្រ​ចំពោះ​យន្តការ​ដំណើរការ​ការងារ​អាជ្ញា​ធរ​ទន្លេសាប ដែល​បាន និង​កំពុង​អនុវត្ត​ផ្ទាល់​ជាមួយនឹង​កិច្ចការ​ការពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​បាន​ចូលរួម​នូវ​គំនិត ការ​ផ្តល់យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អៗ ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និត​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស សំដៅ​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​និរន្តរភាព ។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប គឺជា​ស្ថាប័ន​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ផ្ទាល់ ក្នុង​បេសកកម្ម​ការងារ​សម្រប​សម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ។ ក្នុងនោះដែរ អាជ្ញាធរ​ទន្លេសាប ក៏មាន​សមាសភាព​ជាស​មា​ជិ​ក មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ចំនួន ២៨ និង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត ២ បន្ថែមទៀត ដែល​ជាប់​តំបន់​ទន្លេសាប ហើយ​ត្រូវបាន​បង្កើតឡើង​ស្របតាម​សេចក្តីសម្រេច​លេខ ២៤៣ សសរ ចុះ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពី​ការកែសម្រួល​សមាសភាព របស់​អាជ្ញាធរ​ទន្លេសាប ៕

]]>
Activity Fri, 15 Mar 2024 06:41:53 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បញ្ចប់​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2686-2024-03-13-01-46-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2686-2024-03-13-01-46-35

​នៅ​ថ្ងៃ​អង្គារ ៣​កើត ខែផល្គុន ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បញ្ចប់​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រគរ  ស្រុក​កណ្តៀង  ស្រុក​បាកាន  ខេត្តពោធិ៍សាត់ និង​ស្រុក​សូទ្រនិគម  ស្រុក​ជីក្រែង  ខេត្តសៀមរាប​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខាងលើ ផ្ដោត​សំខាន់​លើ ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ទៅកាន់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ដែល​ពាក់ព័ន្ធ​នឹង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​កិច្ចសហការ និង​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គម្រាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ជាពិសេស សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការនេសាទ​ខុសច្បាប់ ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​-​ព័ត៌មាន និង​ផែនទី ក្នុងការ​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ រួម​នឹង ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕

]]>
Activity Wed, 13 Mar 2024 07:46:29 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្តធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2684-2024-03-11-23-33-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2684-2024-03-11-23-33-27

​នៅ​ថ្ងៃ​ចន្ទ ២​កើត ខែផល្គុន ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្តធ្វើ​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង  ស្រុក​កំពង់ស្វាយ ស្រុក​សន្ទុក  ស្រុក​បារាយណ៍  ស្រុក​តាំងគោក  ក្រុង​ស្ទឹងសែន  ខេត្តកំពង់ធំ និង​ស្រុក​ក្រឡាញ់  ស្រុក​ពួក  ស្រុក​ប្រាសាទបាគង  ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខាងលើ ផ្ដោត​សំខាន់​លើ ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ទៅកាន់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក ដែល​ពាក់ព័ន្ធ​នឹង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​កិច្ចសហការ និង​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ឯកឧត្តម ក៏បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គម្រាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ជាពិសេស សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការនេសាទ​ខុសច្បាប់ ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​-​ព័ត៌មាន និង​ផែនទី ក្នុងការ​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ រួម​នឹង ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕

]]>
Activity Tue, 12 Mar 2024 05:33:20 +0000
ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្តីពី សក្តានុពល​ធនធានទឹក​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2682-2024-03-09-04-06-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2682-2024-03-09-04-06-46

​កាល​ថ្ងៃ​ចន្ទ ៩​រោច ដល់​ថ្ងៃ​សុក្រ ១៣​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៤ ដល់ ៨ ខែមីនា ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្តីពី សក្តានុពល​ធនធានទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

​គោលបំណង​នៃ​ការចុះ​សិក្សា​រួមមាន​៖
១. បន្ត​ការតាមដាន និង​បច្ចុប្បន្នភាព​របប​ជលសា​ស្ត្រ​-​ឧតុនិយម​ក្នុង​ទឹក​បឹង​ទន្លេសាប (១១​ស្ទឹង និង​បឹង​ទន្លេសាប​)
២. បន្ត​វាយតម្លៃ​បរិមាណ​លំហូរ​ទឹក​/​ធារទឹក​ស្ទឹង​នៅតាម​បណ្តា​អាង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ 
៣. បន្ត​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​អាង​ស្ទឹង និង​ស្វែងរក​ប្រភព​ធនធានទឹក លទ្ធភាព​ប្រើប្រាស់ ព្រមទាំង​វាយតម្លៃ​លើ​ការគ្រប់គ្រង​ធនធានទឹក​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

​ជា​លទ្ធផល​របស់​ក្រុមការងារ​ដែល​បាន​ចុះ​សិក្សា​បឋម​មាន​ដូចខាងក្រោម​:
១- ស្រុក​បរិបូណ៌​មាន​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ មធ្យម និង​តូច សរុប​ចំនួន ៦ ប្រព័ន្ធ ។​
២- បច្ចុប្បន្ន​របប​ទឹកស្ទឹង​បរិបូណ៌​នា​រដូវប្រាំង ត្រូវបាន​គោក​រីងស្ងួត​ដោយ​កន្លែង នៅតាម​ដងស្ទឹង ជាពិសេស​ផ្នែក​ខាងក្រោម​ប្រព័ន្ធធារាសាស្ត្រ​ទំនប់​រំហាច និង​ទំនប់​អា​ចាង ។​
៣- ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​ត្រូវការ​ស្តារ និង​ជួសជុល​ឡើងវិញ ព្រមទាំង​សាងសង់​បន្ថែម ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ទឹកស្ទឹង​ទៅ​ពេលអនាគត ។ 
៤- ផលប៉ះពាល់​លំហូរ​ទឹក និង​ធារទឹក​ស្ទឹង​ដោយផ្ទាល់ និង​ប្រយោល គឺ​ដោយសារតែ​ការប្រែប្រួល​របប​ទឹកភ្លៀង និង​ការប្រែប្រួល​អាកាសធាតុ​។​
៥- ការងារ​បង្កបង្កើនផល​ស្រូវ​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​សិក្សា ត្រូវបាន​ប្រមូល​ផល​ស្ទើរ​រួចរាល់ ឬ​បាន​ប្រមាណ​ជា ៩០% នៃ​ផ្ទៃដី​សរុប​ក្នុង​តំបន់​សិក្សា ។​
៦- ចំណែកឯ ស្រូវប្រាំង​ដែល​នៅ​សេសសល់ ឬ​មិនទាន់​ប្រមូល​ផល គឺ​ស្រូវ​ស្រែ​ធ្វើឡើង​ក្នុងដំណាក់កាល​ទី ២ និង​ដំណាក់កាល​ទី ៣ ព្រោះ​ស្រែ​នៅ​ជិត​ប្រភពទឹក និង​ស្រែ​អាស្រ័យ​ផល​មួយចំនួនទៀត​នៅក្នុង​អាងទឹក ។​
៧- បច្ចុប្បន្ន​មានការ​ទាញយក​ធនធាន​រ៉ែ​ខ្សាច់​នៅតាម​ដងស្ទឹង និង​ខ្សាច់​បក ។

]]>
Activity Sat, 09 Mar 2024 11:06:41 +0000
លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2680-2024-03-09-03-50-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2680-2024-03-09-03-50-22

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច  ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧  ខែមីនា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រឡាច ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​, ឃុំ​កោះ​ថ្កូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ ដែល​ធ្លាប់បាន​បណ្តុះបណ្តាល ដើម្បី​ប្រមូល​ទិន្នន័យ​ដូចជា​: ១/.​ស្ថិតិ​គ្រួសារ​ចេញ​ធ្វើ​នេសាទ​នៅក្នុង​ខែមីនា​,  ២/.​ប្រភេទ​ឧបករណ៍ប្រើប្រាស់​ក្នុងការ​ចាប់​ត្រី​,  ៣/.​ចំនួន​ថ្ងៃ​ចេញ​នេសាទ​ក្នុង​ខែ​,  ៤/.​ផល​ចាប់​មួយ​ឧបករណ៍ ក្នុង​មួយថ្ងៃ​, ៥/.​តម្លៃ​ផល​នេសាទ​គិត​តាម​ប្រភេទ​ត្រី​លេខ​១,២ និង​លេខ​៣, ៦/. ធ្វើការ​ប្រៀបធៀប ផល​នេសាទ​មានការ​កើនឡើង ឬ​ថយចុះ​ទៅនឹង​ឆ្នាំមុន​។​ល​។​

​គម្រោង​/​សកម្មភាព​ខាងលើ​មាន​គោលបំណង​:
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។

]]>
Activity Sat, 09 Mar 2024 10:50:16 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្តធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2678-2024-03-07-17-13-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2678-2024-03-07-17-13-14

​នា​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្តធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ស្រុក​ព្រះ​នេ​ត្យ​ព្រះ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ខាងលើ​ផ្ដោត​សំខាន់​លើ ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ទៅកាន់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ​/​ឃុំ​/​ស្រុក ដែល​ពាក់ព័ន្ធ​នឹង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​កិច្ចសហការ និង​ចូលរួម​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ឯកឧត្តម អគ្គលេខាធិការ ក៏បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គម្រាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ជាពិសេស សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការនេសាទ​ខុសច្បាប់ ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​-​ព័ត៌មាន និង​ផែនទី ក្នុងការ​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ រួម​នឹង ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕

]]>
Activity Fri, 08 Mar 2024 00:13:04 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2676-2024-03-06-15-52-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2676-2024-03-06-15-52-01

​នា​ថ្ងៃ​ពុធ ១១​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ធ្វើ​ការចុះ​ផ្សព្វផ្សាយ ការបោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង ស្រុក​ជល​គី​រី និង​ស្រុក​បរិបូណ៌ នៃ​កំពង់ឆ្នាំង និង​ក្នុងភូមិ​សាស្ត្រ​ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល នៃ​ខេត្តបាត់ដំបង ។​

​គោលបំណង​នៃ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ខាងលើ​ផ្ដោត​សំខាន់​លើ ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ទៅកាន់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ​/​ឃុំ​/​ស្រុក ដែល​ពាក់ព័ន្ធ​នឹង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​កិច្ចសហការ និង​ចូលរួម​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ឯកឧត្តម អគ្គលេខាធិការ ក៏បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គម្រាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ជាពិសេស សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម និង​ការនេសាទ​ខុសច្បាប់  ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​-​ព័ត៌មាន និង​ផែនទី ក្នុងការ​កំណត់​តំបន់​១ តំបន់​២ និង​តំបន់​៣ រួម​នឹង ការចុះ​បោះបង្គោល​កំណត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕

]]>
Activity Wed, 06 Mar 2024 22:51:53 +0000
កិច្ចប្រជុំ​​ពិភាក្សា​លើក​ផែន​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​ព្រំ​កំណត់​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំ​៦​ជុំវិញ​បឹង​ទន្លេសាប​ ​នា​រសៀល​ថ្ងៃ​ចន្ទ ៩​រោច ខែមាឃ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្ត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2674-2024-03-05-02-38-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2674-2024-03-05-02-38-37

​នា​រសៀល​ថ្ងៃ​ចន្ទ ៩​រោច ខែមាឃ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​

​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា លើក​ផែន​ការចុះ​ផ្សព្វផ្សាយ​ការបោះបង្គោល​ព្រំ​កំណត់​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។​

​សូមបញ្ជាក់ថា ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប​ទទួល​បន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​លេខ ២៣៦ អ​ទស ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣​។









]]>
Activity Tue, 05 Mar 2024 09:38:30 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2671-2024-03-01-05-28-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2671-2024-03-01-05-28-54

​ថ្ងៃ​ពុធ ៤​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ចំពោះ​អធិករណ៍​ទាំងឡាយ​ដែល​កើត​ឡើងលើ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក រួមទាំង​មន្ទីរ​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​ឃុំ ។​
- បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​ប្រជាពលរដ្ឋ បាន​ចូលធ្វើការ​បង្កប​ង្កេ​ី​ន​ផល​នៅក្នុង​តំបន់​៣ ។

]]>
Activity Fri, 01 Mar 2024 12:28:42 +0000
ជំនួប​ពិភាក្សា​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប និង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អំពី​ការផ្ទេរ​ការគ្រប់គ្រង​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2669-2024-03-01-04-56-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2669-2024-03-01-04-56-17

​អនុលោម​តាម​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​អគ្គលេខាធិការដ្ឋាន គណៈកម្មាការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការផ្ទេរ​ការគ្រប់គ្រង​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប រវាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន​ជំនាញ​បច្ចេកទេស នៃ​ស្ថាប័ន​ទាំងពីរ ផងដែរ ។​សូមបញ្ជាក់​ផងដែរ​ថា លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប បង្កើតឡើង​នៅ​ឆ្នាំ ២០០១ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០១/០៧០ ហើយ​បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ ដោយ​ពិនិត្យឃើញថា កិច្ចការ​សម្របសម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប មា​នស​ង្គ​ត​ភាព និង​ស្រប​ជាមួយ​ដែន​សមត្ថកិច្ច បេសកកម្ម និង​ភារកិច្ច​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ទន្លេសាប  ជាពិសេស​ស្របទៅនឹង​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​រដ្ឋបាល​សាធារណៈ និង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ប្រជុំពិភាក្សា និង​ឯកភាពគ្នា​ក្នុងការ​ផ្ទេរ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ទន្លេសាប​វិញ និង​បាន​ពិភាក្សា​ពិនិត្យ​លើផ្លូវ​ច្បាប់ និង​បច្ចេកទេស ដើម្បី​ដាក់​ប្រជុំពិភាក្សា​ជាមួយ​អន្តរក្រសួង​-​ស្ថាប័ន ដែលជា​សមាជិក​នាពេល​ខាងមុខ​។

]]>
Activity Fri, 01 Mar 2024 11:56:06 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2667-2024-02-29-00-54-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2667-2024-02-29-00-54-49

​ថ្ងៃ​អង្គារ ៣​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ចំពោះ​អធិករណ៍​ទាំងឡាយ​ដែល​កើត​ឡើងលើ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក រួមទាំង​មន្ទីរ​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ  និង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង អធិការដ្ឋាន​នគរបាល​ស្រុក ប្រជា​ការពារ​ភូមិ និង​សហគមន៍​នេសាទ ដែលមាន​សមាសភាព​ចូលរួម​សរុប​ចំនួន ៣៤​នាក់​។​
- បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​ប្រជាពលរដ្ឋ បាន​ចូលធ្វើការ​បង្កប​ង្កេ​ី​ន​ផល​នៅក្នុង​តំបន់ ៣ ។

]]>
Activity Thu, 29 Feb 2024 07:54:43 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2665-2024-02-29-00-39-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2665-2024-02-29-00-39-01

​ថ្ងៃ​សៅរ៍ ១៥​កើត ដល់​ថ្ងៃ​ពុធ ៤​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ចំពោះ​អធិករណ៍​ទាំងឡាយ​ដែល​កើត​ឡើងលើ​ករណី​ប្រជាពលរដ្ឋ​បង្កបង្កើនផល​ស្រូវ​លើដី​តំបន់ ៣ ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក រួមទាំង​មន្ទីរ​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ  និង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង អធិការដ្ឋាន​នគរបាល​ស្រុក ប្រជា​ការពារ​ភូមិ និង​សហគមន៍​នេសាទ ។​
- បាន​ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​ប្រជាពលរដ្ឋ បាន​ចូលធ្វើការ​បង្កប​ង្កើ​ន​ផល​នៅក្នុង​តំបន់ ៣ ។

]]>
Activity Thu, 29 Feb 2024 07:38:52 +0000
លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​អនុវត្តន៍​សកម្មភាព ស្តីពី​ការចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប នៅ​ខេត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2662-2024-02-27-00-34-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2662-2024-02-27-00-34-47

​នា​ថ្ងៃ​ចន្ទ ២​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​យេនឌ័រ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ លោកស្រី​ទេស សុដាវី   អនុប្រធាននាយកដ្ឋាន បាន​បន្ត​អនុវត្តន៍​សកម្មភាព ស្តីពី​ការចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ឱ្យ​ស្គា​ល់ពី​អត្ថប្រយោជន៍​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ការអនុវត្ត​សកម្មភាព​ខាងលើ​មានដូចជា​៖
- ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ​ពាក់ព័ន្ធ​យេនឌ័រ​
- ជួប និង​ពិភាក្សា​ពី​តួនាទី ភារកិច្ច​របស់​ស្ត្រី និង​បុរស និង​បញ្ហា​យេនឌ័រ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​
- បញ្ជ្រាប និង​ពង្រឹង​ការយល់ដឹង​យេនឌ័រ​ឱ្យ​ស៊ីជម្រៅ​ពី​ការអនុវត្ត​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​
- សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​ក្នុងការ​ចូលរួម របស់​យេនឌ័រ​លើ​គ្រប់គ្រង ការពារ​ធនធានធម្មជាតិ និង​ការ អាស្រ័យ​ផល​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​
- សិក្សា​លើ​ចំនួន​ប្រជាជន​យល់ដឹង​ពី​សារៈប្រយោជន៍​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប​
- សម្ភាសន៍​ក្រុមប្រឹក្សាឃុំ​ទទួលបន្ទុក​ការ​រងារ​យេនឌ័រ​។​

​ការអនុវត្ត​សកម្មភាព​ខាងលើ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
១. បាន​ផ្សព្វផ្សាយ​អនុសញ្ញា ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​
២. បាន​បញ្ជ្រាប និង​ពង្រឹង​ការយល់ដឹង​ពី​យេនឌ័រ ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ពី​គុណ​តម្លៃ សារៈប្រយោជន៍​ធនធានធម្មជាតិ និង​ការ​អាស្រ័យ​ផល របស់​ប្រជាជន​នៅ​តំបន់ បឹង​ទន្លេសាប​
៣. បាន​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ក្នុងការ​អនុវត្ត​ការងារ​យេនឌ័រ​ដោយ​សមត្ថភាព សមធម៌​ជូន ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​ស្ត្រី​មាន​សិទ្ធិ និង​បង្កើន​ស្មារតី​ស្ត្រី​ចូលរួម​បញ្ចេញមតិ ការសម្រេចចិត្ត មិនមាន​ភាព​រើសអើង ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​។ 

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ មាន​គោលបំណង​ឱ្យ​ស្ត្រី និង​បុរស មានការ​ចូលរួម​ក្នុងការ​គ្រប់គ្រង ការពារ​ធនធានធម្មជាតិ​ដោយ​សមធម៌ និង​ឱ្យ​យល់ដឹង​ពី​សារៈប្រយោជន៍ និង​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។

]]>
Activity Tue, 27 Feb 2024 07:34:39 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្តីពី ការសិក្សា​តាមដាន​គុណភាព​ទឹក​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2659-2024-02-25-03-54-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2659-2024-02-25-03-54-51

​កាលពី​ថ្ងៃ​ចន្ទ ១០​កើត ដល់​ថ្ងៃ​សុក្រ ១៤​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​២៣ ខែកុម្ភ​: ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន​គុណភាព​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង  តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ និង​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី និង​ការចុះ​យក​សំណាក​ទឹក​នៅលើ​ទីតាំង​ជ្រើសរើស​សិក្សា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ប្រើប្រាស់​ទឹក​របស់​ប្រជាជន​ភូមិ​បណ្តែត​ទឹក និង​ស្ថានភាព​កាកសំណល់​ទូទៅ​ក្នុង​តំបន់​សិក្សា​នីមួយៗ​។​

​ជាមួយនឹង​សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម :

​ទី​១. ក្រុមការងារ​បានធ្វើកា​រ​ជ្រើសរើស​ទីតាំង​ចំនួន ១២ កន្លែង សម្រាប់​វាយតម្លៃ​បឋម​ដោយ​ប្រើប្រាស់​ឧបករណ៍​វាស់​គុណភាព​ទឹក​ស្វ័យប្រវត្តិ​ជា​លក្ខណៈ​រូប ដែលមាន​ប៉ារ៉ាម៉ែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyll, Cyanobacteria និង​កករ​ទឹក និង​កម្រិត​ថ្លា​ក្នុង​ទឹក ។​
ទី​២. យក​សំណាក​ទឹក​មក​ធ្វើការ​ពិនិត្យ និង​វិភាគ​/​វាយតម្លៃ​លើ​លក្ខណៈ​គីមី​ចំនួន ១៣ ប៉ារ៉ាម៉ែត្រ ដូចជា TSS,  អាសូត​សរុប (Total Nitrogen), នីត្រាត (NO3¬-), អា​ម៉ូ​ញ៉ូ​ម (NH4-) និង​ផូ​ស្វរ​សរុប (Total Phoshorus), TSS, NO3, NH4, TN, TP, ហ្វី​កាល់​កូ​លី​ហ្វ​ម (Fecal coliform), អឺ​កូ​លី (E.Coli) និង​ការបកស្រាយ​លទ្ធផល​សំណាក​ទឹក​ពី​ស្ថានភាព​គុណភាព​ទឹក ដែល​បាន​ពី​មន្ទីរពិសោធន៍​វិភាគ​គុណភាព​ទឹក នៅ​មន្ទីរពិសោធន៍​គុណភាព​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ទី​៣. លើ​បញ្ហា​ការគ្រប់គ្រង​កាកសំណល់​ក្នុង​តំបន់​សិក្សា​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​ទុកដាក់​កាកសំណល់ និង​ការគ្រប់គ្រង​នៅមានកម្រិត គឺ​បាន​ចោល​ចូលទៅក្នុង​ទន្លេ និង​លើដី​គោក ជាពិសេស​ពពួក​ថង់​ប្លា​ស្ទិ​ក សំបក​បេ សិប្បីសត្វ និង​កាកសំណល់​ផ្សេងៗ លើកលែងតែ​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង និង​ធុងសាំង ឬ​ធុង​ជ័រ ដែលមាន​ការប្រមូលទិញ ដើម្បី​កែច្នៃ​ឡើងវិញ ទើប​ប្រមូល​រក្សាទុក​លក់ (​អេតចាយ​) ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​តាមដាន​គុណភាព​ទឹក នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង ៖
១. បច្ចុប្បន្នភាព​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​លើ​បរិស្ថាន ជីវៈចម្រុះ និង​ត្រួតពិនិត្យ​តាមដាន​ការប្រែប្រួល​គុណភាព​ទឹក​ក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​
២. ចងក្រង​ទិន្នន័យ​-​ព័ត៌មាន​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប និង​នៅ​ភូមិ​បណ្តែត​ទឹក​។


]]>
Activity Sun, 25 Feb 2024 10:54:44 +0000
ក្រុមការងារ​ការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក សុខ មុនី ប្រធានការិយាល័យ បាន​ចុះ​អនុវត្តន៍​សកម្មភាព សិក្សា​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2657-2024-02-23-10-15-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2657-2024-02-23-10-15-22

​នា​ថ្ងៃ​អង្គារ ១១​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ការិយាល័យ​នីតិកម្ម ដឹកនាំ​ដោយ លោក សុខ មុនី ប្រធានការិយាល័យ បាន​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​ប្រជាជន​ដែលមាន​មុខរបរ​ទ្រទ្រង់​ជីវភាព​ដោយ​ការ​អាស្រ័យ​ផល​លើ​ធនធាន​ធាន​ធម្មជាតិ​
២. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទូទៅ​របស់​តំបន់ ។​

​ក្នុង​ការចុះ​សិក្សា​នៅ​តំបន់​ខាងលើ ក្រុមការងារ ទទួលបាន​លទ្ធផល ដូចតទៅ ៖ 
១. ប្រជាជន​នៅក្នុង​តំបន់​សិក្សា​មាន​មុខរបរ​សំខាន់ៗ ដើម្បី​ទ្រទ្រង់​ជីវភាព​រួមមាន ការ​បង្កបង្កើនផល​ស្រូវប្រាំង​(២​ដង​ក្នុង​មួយឆ្នាំ​), ដាំ​ឈូក , ការងារ​នេសាទ​ត្រី , ចូក​លៀស , ដង​អន្ទង់ នៅតាម​ដង​ទន្លេសាប 
២. ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់​សិក្សា​មាន​បញ្ហា​ប្រឈម​ដោយ​ពួកគាត់ មិនមាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​ធ្វើស្រែ និង​ការធ្វើ​នេសាទ​

៣. កត្តា​មួយចំនួន​ដែល​ជះឥទ្ធិពល​លើ​ជីវភាព​របស់​ពួកគាត់​រួមមាន 
-​កត្តា​គ្រួសារ : ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​គ្រួសារ​(​សមាជិក​តិច​), ជម្ងឺ , និង​ការអប់រំ​ទាប​
- កត្តា​ធម្មជាតិ : មាន​គ្រោះរាំងស្ងួត​, សត្វ​ចង្រៃ​បំផ្លាញ​ស្រូវ​, និង​ការថយចុះ​ធនធានធម្មជាតិ​(​ត្រី លៀស​)
- កត្តា​សង្គម : ថ្លៃ​កសិផល​មិនមាន​ស្ថេរភាព​, ខ្វះ​បច្ចេកទេស​កសិកម្ម​, និង​ការចំណាយ​ច្រើន​ទៅ​ការព្យាបាល​សុខភាព ។​

៤. ប្រជាជន​ក្នុង​តំបន់​សិក្សា​មាន​តម្រូវការ​ចំ​បាច់​មួយចំនួន​ដើម្បី​ជម្រុញ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង 
- ជួយផ្តល់​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាប​
- ជួយ​អោយ​ស្រូវ​មានតម្លៃ​សមរម្យ​
- បញ្ចុះតម្លៃ​ធាតុ​ចូល​កសិកម្ម​
- ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម​
- កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​បន្ថែមទៀត ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប​មាន​គោលបំណង ១).​កំណត់​ពី​សក្តានុពល​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ២). វាយតម្លៃ​ពី​កត្តា​ផ្សេងៗ ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​៣). វិភាគ​ពី​តម្រូវការ​របស់​ប្រជាជន​រស់នៅ​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Fri, 23 Feb 2024 17:14:51 +0000
កិច្ចប្រជុំ​ប្រជុំ​គណៈកម្មាធិការ និង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស សម្របសម្រួល​ការគ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ស្តីពី​កិច្ច​ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ២០២៤-២០២៨ ដែល​ដឹកនាំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2652-2024-02-23-01-04-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2652-2024-02-23-01-04-34

​នា​ថ្ងៃ​ចន្ទ ១០​កើត  ដល់​ថ្ងៃ​អង្គារ ១១​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​នាយកដ្ឋាន ធនធានធម្មជាតិ តំណាង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ទស្សនកិច្ច ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ព្រែក​ទាល់ និង​កិច្ច​ពិគ្រោះ​យោបល់​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប សិ្ថ​ត​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 

​ដំណើរ​ទស្សនកិច្ច និង​កិច្ច​ពិគ្រោះ​យោបល់​នេះ​មាន​គោលបំណង ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​លើ​បរិស្ថាន ជីវៈចម្រុះ ការគ្រប់គ្រង​សំណល់​រឹង និង​រាវ ទឹកស្អាត​និង​អនាម័យ និង​ដើម្បី​ប្រមូល​មតិយោបល់​ពី​សហគម​ន៍ អង្គការ​ដៃគូ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​កសាង​ផែនការ​យុទ្ធសាស្ត្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ២០២៤-២០២៨​។​

​ជាមួយនឹង​កិច្ច​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​កំណត់​របៀប​វារៈ​ជា​អាទិភាព​លើ​ប្រាំមួយ​ចំណុច​៖ (១) អភិបាលកិច្ច​និង​ការគ្រប់គ្រង​, (២) ការបំពុល​បរិស្ថាន (៣) ធនធានធម្មជាតិ និង​ជីវៈចម្រុះ (៤) ជីវភាព​រស់នៅ (៥) ជលសា​ស្ត្រ និង​(៦) ការគ្រប់គ្រង​ការប្រើប្រាស់​ដី ដោយ​ប្រើ​វិធីសាស្ត្រ​ការវិភាគ SWOT (​ភាពខ្លាំង ភាព​ខ្សោយ ឱកាស និង​ការ​គម្រាមកំហែង )  

​ជា​លទ្ធផល​សង្ខេប​សំខាន់​បឋម​មាន​ដូចតទៅ​៖
-  ភាពខ្លាំង​៖ ​ឯកសារ​គតិយុត្ត​នានា​គាំទ្រ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​, ទីជម្រក​ដែន​សត្វ​ស្លាប និង​ជីវៈចម្រុះ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ។​ល​។​
-  ភាព​ខ្សាយ​៖ ​ខ្វះ​ទឹកស្អាត​, ខ្វះ​សមាហរណកម្ម​ផែនការ​យុទ្ធសាស្ត្រ ពី​អន្តរ​ភាគី​ពាក់ព័ន្ធ​, ការអនុវត្ត​ភារកិច្ច​ត្រួតស៊ីគ្នា ដោយ​មិនទាន់បាន​ចែករំលែក​ទិន្នន័យ ព័ត៌មាន និង​សកម្មភាព​, ការប្រែប្រួល​អាកាសធាតុ​, ការគ្រប់គ្រង​សំណល់​រឹង​រាវ​។​ល​។​
-  ឱកាស​៖គោលនយោបាយ​គាំទ្រ​រាជរដ្ឋាភិបាល​ច្បាស់លាស់​, នឹងមាន​ឱកាស​រៀបចំ​ផែនការ​យុទ្ធ​សា​ស្ត្ត​្រ​រួមគ្នា​គ្រប់​ជ្រុងជ្រោយ​, បង្កើត​មុខរបរ និង​ការងារ​ដល់​ប្រជា​សហគមន៍ ។​ល​។​
-  ការ​គម្រាមកំហែង​៖ ​ការកាប់​ទន្ទ្រាន និង​ដុត​ព្រៃ​លិច​ទឹក​, ការប្រែប្រួល​របប​ជលសា​ស្ត្រ​, ការថយចុះ​បរិមាណ​និង​ពូជ​ជីវៈចម្រុះ ។​ល​។

]]>
Activity Fri, 23 Feb 2024 08:04:27 +0000
ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2650-2024-02-20-16-20-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2650-2024-02-20-16-20-46

​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភ​: ឆ្នាំ​២០២៤ ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ កាកសំណល់​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ជា​លទ្ធផល​ក្រុមការងារ​ទទួលបាន :
១- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ពិភាក្សា​អំពី​ការ​ទុកដាក់​សំរាម​(​ឧបករណ៍​នេសាទ​) របស់​ប្រជាជន លើ​ភូមិ​បណ្ដែត​ទឹក​ឃុំ​កំពង់​លួង​
២-​ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ តម្លៃ​ទិញ​ចូល អាយុកាល​ប្រើប្រាស់ និង​របៀប​គ្រប់គ្រង​កាកសំណល់​ឧបករណ៍​នេសាទ ក្រោយពេល​ផុត​អាយុកាល​ប្រើប្រាស់​។​
៣- ជួបពិភាក្សា​អាជីវករ​លក់ដូរ​ឧបករណ៍​នេសាទ​លើ​ភូមិ​បណ្ដែត​ទឹក ដឹង​ពី​តម្លៃ​ទីផ្សារ​ប្រភេទ​ឧបករណ៍​នីមួយៗ និង​ឧបករណ៍​ដែល​ពេញនិយម​ដូចជា បរ មង និង​អ៊ុយ ជាដើម​។​

​សូមបញ្ជាក់ថា​សកម្មភាព​ខាង​លេ​ី​នេះ​មាន​គោលបំណង ៖ 
- សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជា​នេសាទ​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ចំនួន​បី​ប្រភេទ រួមមាន ប្រភេទ​ឧបករណ៍​នេសាទ បរ  មង និង​អ៊ុយ និង​សិក្សា​វាយតម្លៃ​លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​ប្រជាជន​ប្រើប្រាស់ ជា​លក្ខណៈ​គ្រួសារ​។​
- សិក្សា​ពី​លំហូរ នៃ​ផលប៉ះពាល់​បណ្ដាលមកពី​ឧបករណ៍​នេសាទ​ទៅលើ​អេកូ​ស៊ី​ស្ទែ​ម​បឹង​រួមជាមួយ​នឹង​តម្លៃ​សេដ្ឋកិច្ច ទៅលើ​ប្រភេទ​ឧបករណ៍​នេសាទ​នីមួយៗ និង​រយៈពេល​នៃ​ការប្រើប្រាស់​។​
- ការបញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង ស្ដីពី ផលប៉ះពាល់​នៃ​កាកសំណល់​ឧបករណ៍​នេសាទ​ដល់​ប្រជា​នេសាទ ប្រជាជន​ដែល​រស់​នៅលើ​ភូមិ​បណ្ដែត​ទឹក​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។

]]>
Activity Tue, 20 Feb 2024 23:20:40 +0000
ក្រុមការងារ​យេនឌ័រ​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ សហប្រតិបត្តិការ បាន​ដឹកនាំ​ដោយ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​សកម្មភាព ចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2648-2024-02-20-16-09-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2648-2024-02-20-16-09-04

​នា​ថ្ងៃ​ចន្ទ ១០​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​យេនឌ័រ​នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ សហប្រតិបត្តិការ ដឹកនាំ​ដោយ លោកស្រី​ទេស សុដាវី អនុប្រធាននាយកដ្ឋាន​បាន​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ សិ​ត្ថ​នៅក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​យេនឌ័រ​បាន​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មានដូចជា​៖ 
១. ជួបពិភាក្សា​ស្វែងយល់​យេនឌ័រ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយ​អាជ្ញាធរ​ឃុំ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​យេនឌ័រ​
២. ជួបពិភាក្សា និង​សម្ភាសន៍​ជាមួយ​សហគមន៍​។​

​ក្នុង​តំបន់​សិក្សា​ខាងលើ​ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 
១. អនុវត្ត​ការងារ​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​:
- សមត្ថភាព និង​ការយល់ដឹង​យេនឌ័រ ពី​តួនាទី ភារកិច្ច​ការគ្រប់គ្រង ថវិកា សម្ភារៈ​គម្រោង របស់​គណៈកម្មការ​ស​ហគ​មន៍​នៅមានកម្រិត​
- មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ ជាមួយ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​
- មានការ​ចូលរួម​យេនឌ័រ​ដោយ​សមធម៌​ក្នុង​គ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​សកម្មភាព​ចេញ​ល្បាត​ញឹកញាប់ ការផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ការដាំ​កូនឈើ និង​អភិរក្ស​ពូជ​ត្រី​នៅក្នុង​សហគមន៍​
- មានការ​គាំទ្រ​ផ្នែក​ថវិកា​មួយចំនួន​តាមរយៈ​គម្រោង​មួយ​រយៈពេល​ក្រោយមក​គម្រោង​ត្រូវបាន​បញ្ចប់​

២. បញ្ជ្រាប និង​ការកសាង​សមត្ថភាព​យេនឌ័រ :
- ធ្វើការ​បណ្តុះបណ្តាល​/​ណែនាំ 
- អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់ អនុសញ្ញា​ស៊ី​_​ដ​
- ធ្វើការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ​
- អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ប្រជុំពិភាក្សា លើ​ករណី​អាស្រ័យ​ផល​ប្រជាពលរដ្ឋនៅក្នុង​ដែន​សហគមន៍ (​ស្ថិតនៅក្នុង​តំបន់​២) ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការយល់ដឹង​យេនឌ័រ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ មាន​គោលបំណង​ឱ្យ​ស្ត្រី និង​បុរស ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​សហគមន៍ ឱ្យ​យល់ដឹង​ពី​តម្លៃ ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្នន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ​សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​។



]]>
Activity Tue, 20 Feb 2024 23:08:53 +0000
ក្រុមការងារ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2646-2024-02-20-08-56-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2646-2024-02-20-08-56-19

​នា​ថ្ងៃ​អង្គារ ៤​កើត ដល់​ថ្ងៃ​សៅរ៍ ៨​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ  ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង  ស្រុក​ក្រគរ​, ឃុំ​កញ្ជរ  និង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី​
២. សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី ត្រី​នុយ និង​សិប្បីសត្វ​
៤. ជួប​សម្ភាសន៍​ជាមួយ​អ្នក​ចឹ​ញ្ចឹ​ម​ត្រី​។​

​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​រកឃើញថា ៖
១. បានធ្វើ​ការសិក្សា​តាមដាន​នៅ​ច្រក​សំខាន់ៗ​ចំនួន ៣ ច្រក គឺ​នៅ​ច្រក​កំពង់​លួង ស្ថិតនៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ  ច្រក​ព្រែក​ត្របែក ស្ថិតនៅ​ឃុំ​កញ្ជរ និង​ច្រក​រាំង​ទិល ស្ថិតនៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ។​
២. មាន​ការធ្វើ​អាជីវកម្ម​ត្រី​ជា​មធ្យម​ប្រមាណ ៥.៧០០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ២៨.៥០០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  មាន​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​ជា​មធ្យម​ប្រមាណ ៣.៧៥០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ១៨.៧៥០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  មានការ​ធ្វើ​អាជីវកម្ម​សិប្បីសត្វ​ជា​មធ្យម​ប្រមាណ ៥.៦០០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ២៨.០០០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  វា​រី​វប្បករ បានដាក់​ចិញ្ចឹម​ត្រី​ប្រមាណ ៨.០០០ ទៅ ១០.០០០​ក្បាល​/​ស្រះ ឬ បែរ ទំងន់​ត្រី​បច្ចុប្បន្ន​ចន្លោះ​ពី ០.៥ ទៅ ០.៨​គ​.​ក្រ​/​ក្បាល ជាទូទៅ​គាត់​បាន​ប្រើ​ចំណី​ប្រមាណ ១៥០ ទៅ ២០០​គ​.​ក្រ​/​ថ្ងៃ ។​

៣. ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ និង​សិប្បីសត្វ​នៅក្នុង​ខេត្តពោធិ៍សាត់ មាន​ប្រភព​មកពី​ការនេសាទ​ក្នុង​បឹង​ទន្លេ​សាទ បឹង​ទន្លេ​ឆ្មារ នៃ​ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ការធ្វើ​វារីវប្បកម្ម និង​ត្រី​នាំចូល​ពី​ក្រៅប្រទេស ។​
៤. សម្រាប់​ត្រី ត្រី​នុយ និង​សិប្បីសត្វ អ្នកនេសាទ​ដឹក​យកមក​លក់​នៅ​មាត់ទឹក​ទៅអោយ​ឈ្មួញកណ្តាល ឈ្មួញកណ្តាល លក់រាយ ឬ បោះ​ដុំ​ក្នុង​តំបន់ និង​ដឹកជញ្ជូន​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ ត្រី​នុយ​ជា​ប្រភេទ​ត្រី​តូចៗ និង​ចម្រុះ​ច្រើន​ប្រភេទ ។​
-  តម្លៃ​ត្រី​ស្រស់​មានតម្លៃ​ចន្លោះ​ពី ២.០០០ ទៅ ៥០.០០០៛/​គ​.​ក្រ ត្រី​នុយ ១.៥០០ ទៅ ២.០០០៛/​គ​.​ក្រ លៀស ២០០  ទៅ ២.០០០៛/​គ​.​ក្រ ខ្ចៅ ១.០០០ ទៅ ២.០០០៛/​គ​.​ក្រ និង​ខ្យង ២.០០០ ទៅ ៥.០០០៛/​គ​.​ក្រ ។​
៥. នៅក្នុង​ទីតាំង​ច្រក​ឡើង​ត្រី​ទាំងបី​កន្លែង​នេះ​មានការ​ប្រែប្រួល​ទាំង​បរិ​មាណនៃ​ការធ្វើ​អាជីវកម្ម និង​តម្លៃ​ជាប្រចាំ អាស្រ័យ​លើ​ស្ថានភាព​ទៅតាម​រដូវ​កាល និង​ការចុះ​បង្ក្រាប​បទល្មើសរ​បស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ។​
៦. ផល​វិជ្ជមាន​: នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ មាន​តម្រូវ​ការបរិភោគ​ខ្ពស់ បំពេញតម្រូវការ​ក្នុង​ការធ្វើ​វារីវប្បកម្ម កែច្នៃ​ជា​ចំណី​សត្វ កាត់បន្ថយ​ការនាំ​ចូល​ត្រី​ត្រី​នុយ​ពី​ប្រទេសក្រៅ និង​បំពេញតម្រូវការ​នាំចេញ​ទៅ​ក្រៅប្រទេស​។ 
- ផល​អវិជ្ជមាន​: កំណើនប្រជាជន​តាម​តំបន់​ធ្វើអោយ​កើនឡើង​ចំនួន​អ្នកនេសាទ ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បានធ្វើឱ្យ​ធនធាន​ត្រី និង​សិប្បីសត្វ​ថយចុះ ធ្វើអោយប៉ះពាល់​ជម្រក កន្លែង​ពង​កូន ប្រភព​ចំណី ចំនួន​មេ​ពូជ​ថយចុះ និង​ប៉ះពាល់​ដល់​គុណភាព​ទឹក កាលណា​បរិមាណ នៃ​ប្រភេទ​ធនធានធម្មជាតិ​ថយចុះ​នឹងធ្វើ​អោយ​តម្លៃ​របស់​វា​ឡើងថ្លៃ​ជាង​មុន បើសិនជា​ត្រី​ក្នុង​បឹង​ទន្លេសាប​ថយចុះ ការធ្វើ​វារីវប្បកម្ម​ក្នុងស្រុក​តិច មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​គ្រប់គ្រាន់ នឹងមាន​ការនាំ​ចូល​ត្រី​ពី​ប្រទេសក្រៅ​កាន់តែ​ច្រើនជាង​មុន ។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អាជ្ញាធរ​ទន្លេសាប ។​
សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
-  សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប 
-  សិក្សា​ពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
-  សិក្សា​ចរន្ត​ទីផ្សារ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​
-  សិក្សា​ពី​ផលប៉ះពាល់ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ ។

]]>
Activity Tue, 20 Feb 2024 15:56:10 +0000
ក្រុមការងារ​នៃ​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន ធ្វើ​ការចុះ​តាមដាន និង​វាយតម្លៃ​ប្រសិទ្ធភាព​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2644-2024-02-20-08-46-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2644-2024-02-20-08-46-33

​នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​នៃ​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដឹកនាំ​ដោយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន ធ្វើ​ការចុះ​តាមដាន និង​វាយតម្លៃ​ប្រសិទ្ធភាព​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ការសម្ភាសន៍​ជាមួយ​អ្នក​អនុវត្តន៍​គម្រោង (​លោក​មេឃុំ និង​សហការី​ឃុំ​)៖ 
១.​ដើម្បី​ជ្រើសរើស​គម្រោង​អាទិភាព​ថ្នាក់ឃុំ​ដែល​បាន និង​កំពុង​អនុវត្តន៍​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​ពី​ភាព​រីកចម្រើន​/​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង 
២. ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​នីតិវិធី​តាមដាន និង​វាយ​ម្លៃ​គម្រោង​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​សង្ខេប​បានធ្វើការ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ដូច​ក្រោម ៖ 
​ទី​១. គម្រោង​ស្តា​បឹង​អង្ក្រង​ផ្តល់​ផលប្រយោជន៍​ជា​លទ្ធភាព​ស្រោចស្រព​ទៅដល់​ដី​ជាច្រើន​ហិកតា​សម្រាប់​ធ្វើស្រែ និង​ចំការ 
​ទី​២. គម្រោង​ជ្រើសរើស​ប្រជាជន ១១ នាក់​សម្រាប់​ធ្វើជា​ជន​បង្គោល​ដើម្បី​ផ្សព្វផ្សាយ​ពី​ការចិញ្ចឹម​មាន់​ទៅតាម​គ្រួសារ​នីមួយៗ​នៅក្នុង​ភូមិ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅលើ​មុខរបរ និង​ជីវភាព​រស់នៅ​របស់​អ្នកភូមិ​
​ទី​៣. គម្រោង​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ផ្តល់​ផលប្រយោជន៍​ដល់​ការធ្វើដំណើរ​រស់នៅក្នុង​ភូមិ​
​ទី​៤. ទទួល​បានជា​មេរៀន​បទពិសោធន៍​រវាង​ក្រុមការងារ និង​ឃុំ​អំពី​នីតិវិធី​តាមដាន និង​វាយតម្លៃ​សម្រាប់​គ្រប់គ្រង​គម្រោង​សម្រេចបាន​លទ្ធផល​ដែល​យើង​ចង់បាន​។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ ប្រមូល​ចងក្រង  វិភាគ​ព័ត៌មាន​ពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គម្រោង​ថ្នាក់ឃុំ​អាទិភាព​ដែល​បាន​កំពុង​អនុវត្តន៍ និង​ធ្វើការ​ត្រួតពិនិត្យ​ភាព​រីកចម្រើន​គម្រោង​, ១. ថា​តើ​គោលបំណង និង​គោលដៅ​សូចនាករ របស់​គម្រោង ឆ្លើយតប​ទៅនឹង​លទ្ធផល​រំពឹងទុក និង​លទ្ធផល​ចុងក្រោយ​បែបណា​, ២.​ថា​តើ​គម្រោង​ទាំងនោះ​ផ្តល់​ផលប្រយោជន៍​ជា​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​ទៅដល់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។



]]>
Activity Tue, 20 Feb 2024 15:46:23 +0000
ទិដ្ឋភាព​ប្រសព្វ​ខ្សែទឹក​ទន្លេសាប និង​ខ្សែទឹក​ទន្លេមេគង្គ​នៅ​រាជធានី​ភ្នំពេញ រដូវប្រាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2642-2024-02-20-08-39-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2642-2024-02-20-08-39-30

​លំហូរ​ទឹកទន្លេ​មេគង្គ បាន​បណ្តាលឱ្យ​ទឹក​ក្នុង​ទន្លេសាប ហូរ​បញ្ច្រាសទិស​ត្រឡប់​ឆ្ពោះទៅ​បឹង​ទន្លេសាប បង្កបានជា​បាតុភូត​ជល​សាស្ត្រ​ធម្មជាតិ ដែល​កម្រ​មាន​ក្នុង​សាកលលោក ។ 

​វិសាលភាព​បឹង​ទន្លេសាប មានការ​ប្រែប្រួល​តាមរ​ដូ​វ​កាល នៅ​រដូវប្រាំង​ជម្រៅ ១​ម៉ែត្រ​-២​ម៉ែត្រ ផ្ទៃក្រឡា​ប្រមាណ ២៥០ ០០០ ហិកតា និង​រដូវវស្សា​ជម្រៅ ៨​ម៉ែត្រ​-១១​ម៉ែត្រ ផ្ទៃក្រឡា​ប្រមាណ ១ ៥០០ ០០០ ហិកតា ។ មាឌ​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ប្រមាណ​ពី ៤ ៥០០​លាន​ម៉ែត្រគូប នៅ​រដូវប្រាំង ទៅ ១៣៥ ០០០​លាន​ម៉ែត្រគូប នៅ​រដូវវស្សា ។​

​ទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ ៦២% និង​៣៨% ទៀត​បានមកពី​បណ្តា​ស្ទឹងធំៗ​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ។​

​ទឹកជំនន់​មកពី​ទន្លេមេគង្គ មាន​ឥទ្ធិពល​ទាំង​បរិមាណ និង​គុណភាព​ទឹក ហូរ​ចាក់​ទៅក្នុង​បឹង​ទន្លេសាប បាន​នាំមក​នូវ​ដីល្បាប់​ភក់​ផ្តល់នូវ​ជីជាតិ​យ៉ាង​សម្បូរបែប សម្រាប់​វាលទំនាប​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​ជម្រក​ពង​កូន និង​បង្ក​ជា​ចំណី​ដល់​ជី​វៈច​ម្រះ​គ្រប់​ប្រភេទ ព្រមជាមួយ​ធនធាន​ជលផល​ផងដែរ ។(​ប្រភព​-Alpha Water & Electric Supply, 19 February 2024)

]]>
Activity Tue, 20 Feb 2024 15:37:49 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2639-2024-02-19-14-56-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2639-2024-02-19-14-56-30

​កាលពី​ថ្ងៃ​អង្គារ ៤​កើត ដល់ ថ្ងៃ​សៅរ៍ ៨​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅ​តំបន់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប និង តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី ១/. សម្ភាសន៍​ប្រជា​នេសាទ​ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា​
​ទី​២/. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, កត់ត្រា​ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ជលផល​នៅ​រដូវប្រាំង ។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញថា ៖ 
១. រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣៥ ប្រភេទ តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចំនួន ២ ប្រភេទ គឺ​ឧបករណ៍​មង​រាយ និង​បរ ។​
២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន  ៦ ប្រភេទ និង​ការប្រើប្រាស់​ធនធាន​ត្រី​សម្រាប់​វារីវប្បកម្ម​នៅក្នុង​តំបន់​សិក្សា ។​
៣. ការ​វាស់​សំណាក​គុណភាព​ទឹក​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ​នៅតាម​តំបន់​សិក្សា រួមមាន​៖ កម្រិត​ភាព​ថ្លា​នៃ​ទឹក​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO), ប៉េហាស (pH), កម្រិត​កម្ពស់​ទឹក​, សីតុណ្ហភាព​ទឹក​បឹង និង​កម្រិត​ស្លែ និង​កករ​របស់​ទឹក​បឹង ព្រមទាំង​ការពិនិត្យ​ភាពសម្បូរ​នៃ​ប្លង់តុង (​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ​) ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្តីពី បម្រែបម្រួល​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ​ក្នុង​ទីតាំង​សិក្សា​
- បច្ចុប្បន្នភាព​ប្រភេទ និង​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ប្រភេទ​ទីជម្រក ចំណី និង​បរិស្ថាន​ទឹក (​វាយតម្លៃ​បឋម​លើ​គុណភាព​ទឹក​តាម​ទីតាំង​ចុះ​សិក្សា​) 
- វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​នៅតាម​ដង​ទន្លេសាប (​កណ្តាល​-​ភ្នំពេញ​-​កំពង់ឆ្នាំង​) នៅ​ឡូ​តិ៍​ដាយ​ត្រី និង​តំបន់​ពាក់ព័ន្ធ​
- វាយតម្លៃ​លើ​ការ​បន្លាស់​ទី​ធនធាន​ជលផល​តាម​ស្ទឹង និង​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី និង​ក្រៅពី​ត្រី ។








]]>
Activity Mon, 19 Feb 2024 21:56:21 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2637-2024-02-17-01-09-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2637-2024-02-17-01-09-15

នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​ខេត្តកំពង់ធំ ។​
ក្នុងពេល​បំពេញការងារ​អនុវត្តន៍​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា ៖ 
១/. ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត 
២/. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​រដ្ឋបាល​ឃុំ​ត្រពាំង​ឬ​ស្សី និង​រដ្ឋបាល​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
៣/. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​ឧកញ៉ា​មហា​ព​ពាយ​។​

​ជាមួយនឹង​ការអនុវត្ត​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម ទទួលបាន​ដូចខាងក្រោម ៖ 
១. ការតាមដាន​ការអនុវត្ត​ការងារ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​
- សមត្ថភាព និង​ការយល់ដឹង​ពី​គោលការណ៍ តួនាទី​ភារកិច្ច រួម​នឹង​ការសម្របសម្រួល និង​ការគ្រប់គ្រង ថវិកា សម្ភារ​គម្រោង របស់​គណៈកម្មការ​ស​ហគ​មន៍​នេសាទ​ឧកញ៉ា​មហា​ព​ពាយ មាន​កម្រិត​ល្អ​
- មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ ជាមួយ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ ដៃគូ​អភិវឌ្ឍ 
- មានការ​ចូលរួម​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​សកម្មភាព​ចេញ​ល្បាត​ញឹកញាប់ ការផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ការដាំ​/​ថែទាំ​ព្រៃ​លិច​ទឹក​ក្នុង​សហគមន៍​
- មានការ​គាំទ្រ​ផ្នែក​ថវិកា​ចំនួន ៤​លាន​រៀល ក្នុង ១​ឆ្នាំ​​តាមរយៈ​គម្រោង CAPFISH-Capture ក្រោម​ការសម្របសម្រួល​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​

២. ករណី​វិវាទ​ផលប្រយោជន៍​ក្នុង​សហគមន៍ 
- វិវាទ​លើ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ការ​លបលួច​ចូល​នេសាទ​ក្នុង​ដែន​អភិរក្ស​សហគមន៍​
- វិវាទ​ដី​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ​ចំនួន ២២៨ គ្រួសារ នៅក្នុង​ដែន​សហគមន៍​នេសាទ (​ស្ថិតនៅក្នុង​តំបន់​២)

៣. យន្តការ​ដោះស្រាយ​វិវាទ​
- ធ្វើការ​សម្របសម្រួល អប់រំ​/​ណែនាំ ដល់​អ្នកប្រព្រឹត្ត​ល្មើស​ក្នុង​កម្រិត​ស្រាល​
- អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់ ចំពោះ​បុគ្គល​/​ក្រុម​ដែល​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ​
- ធ្វើការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ​
- រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ប្រជុំពិភាក្សា លើ​ករណី​វិវាទ​ដី​អាស្រ័យ​ផល​ប្រជា​ពល​ដ្ឋ​ទាំង ២២៨ គ្រួសារ នៅក្នុង​ដែន​សហគមន៍ ។​

​សូម​ជម្រាបជូន​ថាៈ សកម្មភាព​នៃ​ចុះ​សិក្សា​លើ​ប្រធានបទ សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ មាន​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្នន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕





]]>
Activity Sat, 17 Feb 2024 08:09:08 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ​បន្ត​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ប្រចាំ​មុខព្រួញ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2635-2024-02-03-17-10-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2635-2024-02-03-17-10-36

​នៅ​ថ្ងៃ​សុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​ជា​ប្រធាន​ក្រុម​មុខព្រួញ អមដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​មុខព្រួញ ខេត្តកំពង់ធំ និង លោក លឹម វុទ្ធី ប្រធាន​មុខព្រួញ​ខេត្តបន្ទាយមានជ័យ​។​

​សកម្មភាព​ក្រុមការងារ​មាន​គោលបំណង​សំខាន់​ដើម្បី​៖
- ឆ្លើយតប​នឹង​តម្រូវការ​របស់​ថ្នាក់​ដឹក ក្នុង​ការចុះ​អង្កេត​តាមដាន និង​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ លើ​តំបន់​ដី តំបន់ ៣ ដែល​រង​ការទន្ទ្រាន​ដីស្រែ​ក្រៅពី​តំបន់​កាត់​ឆ្វៀល និង​ឈូសឆាយដី​ថ្មី​ក្នុង​តំបន់ ៣​។​
- ក្រុមការងារ​បាន​សហ​ការណ៍​សម្របសម្រួល​ជាមួយ​រដ្ឋបាល​សាលាខេត្ត ស្រុក ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ដើម្បី​ចុះ​អធិការកិច្ច​ផ្ទាល់​លើ​តំបន់​កាត់​ឆ្វៀល និង​តំបន់​រង​ការទន្ទ្រាន​...​។​
- ជុំរុញ​ការផ្សព្វផ្សាយ និង​សូមឱ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត និង​គោរព​តាម​បទដ្ឋាន​គតិយុត្ត​ដែលមាន​កន្លងមក​ដូចជា អនុក្រឹត្យ ១៩៧ អនក្រ​.​បក និង​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល និង​អនុក្រឹត្យ​នៃ​ការ​កាត់​ឆ្វៀល​តាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​សុក្រឹត្យភាព ប្រសិទ្ធភាព​ខ្ពស់ និង​ចូលរួម​ទប់ស្កាត់​គ្រប់​សកម្មភាព​នៃ​ការទន្ទ្រាន​ចូលក្នុង​តំបន់ ៣ ដោយ​ត្រូវមាន​វិធានការ​តឹងរឹង​បំផុត​។

]]>
Activity Sun, 04 Feb 2024 00:10:28 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2633-2024-02-03-05-32-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2633-2024-02-03-05-32-33

នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​ហ្លួង ព្រែក​នរិន្ទ និង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​, ឃុំ​បឹង​ព្រីង ជ្រោយ​ស្តៅ តា​ម៉ឺន និង​ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ភូមិបាល​ស្រុក សហគមន៍​នេសាទ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង វរ​សេនា​តូច​លេខ​៣  និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តបាត់ដំបង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការទន្ទ្រាន នៅក្នុង​តំបន់ ៣ ។

]]>
Activity Sat, 03 Feb 2024 12:32:22 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី និង​ស្រុក​សង្កែ ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2631-2024-02-03-05-10-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2631-2024-02-03-05-10-04

​នៅ​ថ្ងៃ​សុក្រ ៨​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ប៉ុន រកា កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ និង​ឃុំ​ឫស្សី​ក្រាំង ជ្រៃ តា​លាស់ កកោះ និង​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ត្រី​ភូមិបាល​ស្រុក ផ្នែក​ជលផល សហគមន៍​នេសាទ រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តបាត់ដំបង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​នៃ​ការចុះ​អធិការកិច្ច​នេះ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន​៣ ដែលមាន​ការទន្ទ្រាន​។

]]>
Activity Sat, 03 Feb 2024 12:09:53 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2629-2024-02-03-04-51-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2629-2024-02-03-04-51-45

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​និង​កងកម្លាំង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក របស់​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ និង​ទទួលបាន​លទ្ធផល​ពី​ការចុះ​អធិការកិច្ច​នេះ​ផងដែរ​។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល​នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការពង្រីក​ផ្ទៃដី​បង្កបង្កើនផល ក្រៅ​តំបន់​កាត់​ឆ្វៀល ។

]]>
Activity Sat, 03 Feb 2024 11:51:37 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2627-2024-02-03-04-35-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2627-2024-02-03-04-35-07

​នៅ​ថ្ងៃ ពុធ ៦​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កញ្ជរ​, ស្យា​, កណ្តៀង​, ស្រែ​ស្តុក និង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង និង​ឃុំ​ស្នាម​ព្រះ​, បឹង​បត់​កណ្តោល​, មេទឹក និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧​អនក្រ​.​បក​។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ភូមិបាល​ស្រុក សង្កាត់រដ្ឋបាល​ជលផល រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តពោធិ៍សាត់ និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការទន្ទ្រាន នៅក្នុង​តំបន់ ៣ ។

]]>
Activity Sat, 03 Feb 2024 11:35:00 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2625-2024-02-01-02-15-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2625-2024-02-01-02-15-46

នៅ​ថ្ងៃ​ចន្ទ ៤​រោច ដល់​ថ្ងៃ ពុធ ៦​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ដោយបាន​បែងចែក​ជា ៣ ក្រុម​មុខព្រួញ​៖
* ខេត្តសៀមរាប ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស​
* ខេត្តកំពង់ធំ ដឹកនាំ​ដោយ លោក ហេង សុវណ្ណារ៉ា​
* ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ លោក លឹម វុទ្ធី 
#. មុខព្រួញ​ខេត្តសៀមរាប បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ចុះទៅ​ដល់ទី​តាំង​ជាក់ស្តែង​ដែលមាន​លទ្ធផល​បឋម​ជូន​ដូចខាងក្រោម​៖
- ស្រុក​ជីក្រែង ឃុំ​ស​ង្វើ​យ : មានការ​ទន្ទ្រាន​ថ្មី ចំនួន ៥​ហិកតា និង​ដី​ក្រៅ​តំបន់​កាត់​ឆ្វៀល​(​ទន្ទ្រាន​ចាស់​) ចំនួន ៥.៧៣​ហិកតា ។ ចំពោះ​ការទន្ទ្រាន​ដី​ថ្មី​ខាងលើនេះ​ត្រូវបាន​ជំនាញ​ទប់ស្កាត់​ទាន់ពេលវេលា​ដោយបាន​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាការ​។ 
- ស្រុក​សូទ្រនិគម ឃុំ​កំពង់​ឃ្លាំង : ប្រជាជន​បានធ្វើ​ស្រែ​ក្រៅ​តំបន់​កាត់​ឆ្វៀល (​ទន្ទ្រាន​ចាស់​) ២​គ្រួសារ ចំនួន ៣​ហិកតា​។​
- ឃុំ​ដាន​រុន : ប្រជាជន ១​គ្រួសារ​បាន​ទៅ​ទន្ទ្រាន​ដី​ថ្មី​ចំនួន ៣​ហិកតា ។​

​អាជ្ញាធរ​ស្រុក​បានធ្វើ​កិច្ចសន្យា និង​បាន​ដកហូត​មកវិញ​។ 
- ស្រុក​ប្រាសាទ​គង : ពុំទាន់​រក​ឃេ​ី​ញ​ការទន្ទ្រាន​ចូល​ក្រៅពី​តំបន់​កាត់​ឆ្វៀល និង​តំបន់​តំបន់ ៣ ទេ​។ 
- ក្រុង​សៀមរាប សង្កាត់​ស្រ​ង៉ែ : ការទន្ទ្រាន​ដី​ក្នុង​តំបន់​ពុំបាន​កាត់​ឆ្វៀល​(​ទន្ទ្រាន​ចាស់​) ចំនួន ២៧ ហិកតា (២២​គ្រួសារ​)​។ 

#. មុខ​ព្រួយ​ខេត្តកំពង់ធំ ក្រុមការងារ​សហការ​ជាមួយ​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត ស្រុក មេឃុំ មន្ទីរ​-​ការិយាល័យ​ជំនាញ​ពាក់​ព​ន្ធ័ បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​ក្នុង ស្រុក​តាំងគោក ស្រុក​បារាយណ៍ ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ជា​លទ្ធផល​បឋម ៖

+ ស្រុក​តាំងគោក​ផ្ទៃដី​រំលោភ​ទន្ទ្រាន​មាន​ចំនួន ៤២.១០​ហិកតា ក្នុងនោះ​មានៈ​
- តំបន់​ស្វា​ខ្មៅ ឃុំ​ស្រឡៅ​មាន ចំនួន ២៥.០៥ ហិកតា​
- តំបន់​ខាង​ជេ​ី​ង​ព្រែក​ទាល់​ឃុំ​ស្រឡៅ ចំនួន ៥.០៥ ហិកតា​
- តំបន់​ខាងលិច​ព្រែក​ទាល់​ឃុំ​ស្រឡៅ ចំនួន​១២​ហិកតា​
- អ្នក​ទន្ទ្រាន​កាន់កាប់​ជា​ប្រជាពលរដ្ឋ​ឈ្មោះ ហាង អ៊ុំ និង​ឈ្មោះ នាង ប្រេ​ី​ស​។ 

+ ស្រុក​បារាយណ៍​ផ្ទៃដី​រំលោភ​ទន្ទ្រាន​មាន​ចំនួន ១២៣.២ ហិកតា ក្នុងនោះ​មានៈ​
- តំបន់​អន្លង់​កី​មាន ចំនួន ៣.២ ហិកតា​
- តំបន់​បឹង​ផ្ទោល​មាន ចំនួន ១២ ហិកតា​
- តំបន់​អូរ​សាលា ឃុំ​បារាយណ៍​មាន ចំនួន ៣៧​ហិកតា​
- តំបន់​បឹង​វៀន ឃុំ​ចុង​ដូង​មាន ចំនួន ៥៣ ហិកតា​
- តំបន់​បឹង​ត្រាវ ឃុំ​ចុង​ដូង​មាន ចំនួន ១៨ ហិកតា​។ 
- អ្នក​ទន្ទ្រាន​កាន់កាប់​ជា​ប្រជាពលរដ្ឋ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​។ 

+ ស្រុក​សន្ទុក​ផ្ទៃដី​រំលោភ​ទន្ទ្រាន​មាន​ចំនួន ៥ ហិកតា ស្ថិតក្នុង​តំបន់រ​វ្វង់ខែ ឃុំ​ព្នៅ​។ |
+ ក្រុង​ស្ទឹងសែន​ផ្ទៃដី​រំលោភ​ទន្ទ្រាន​មាន​ចំនួន ៦៣៥.៣៧ ហិកតា ក្នុងនោះ​មានៈ​
- តំបន់​គោក​ព្រះ​ឃុំ​ស្រ​យ៉ូ​វ​មាន ចំនួន​៤១៨.៣១​ហិកតា​
- តំបន់​ខ្ទ​ម្ភ​មួយ​ដេ​ី​ម ឃុំ​ស្រ​យ៉ូ​វ​មាន ចំនួន ១៦៣.៧២ ហិកតា​
- តំបន់​អាង​ស្នែងក្របី ឃុំ​ស្រ​យ៉ូ​វ​មាន ចំនួន ៥៣.៣៤ ហិកតា​
- អ្នក​ទន្ទ្រាន​កាន់កាប់​ជា​ប្រជាពលរដ្ឋ​ជួល​ពី​ឈ្មួញ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​។ 

#. មុខ​ព្រួយ​ខេត្តបន្ទាយមានជ័យ ក្រុមការងារ​បាន​ចុះ​សហការ ជាមួយ​អាជ្ញាធរ​ដែនដី​ដូចខាងក្រោម​៖
- ស្រុក​មង្គលបុរី ក្រុមការងារ​សហការ​ជាមួយ​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត ស្រុក មន្ទីរ កា​រិ​-​ជំនាញ​ពាក់​ព​ន្ធ័  មេឃុំ មេភូមិ សរុប​សមាសភាព​ចូលរួម ចំនួន ២២​រូប បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង ឃុំ​សំបួរ ពុំ​រក​ឃេ​ី​ញ​មានការ​ទន្ទ្រាន​ដី​លេ​ី​ស​ពី​តំបន់​ដែល​បាន​កាត់​ឆ្វៀល​នោះទេ ។​
- ស្រុក​ព្រះនេត្រព្រះ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់​ក្នុង ឃុំ​ភ្នំ​លៀប និង​ភូមិ​កា​បៅ និង​កំពង់​ក្រសាំង ឃេ​ី​ញ​ថា​ទីតាំង​ឃុំ​ភ្នំ​លៀប ប្រជាពលរដ្ឋ​កំពុង​ធ្វើស្រែ​នៅក្នុង​តំបន់ ៣ ក្រៅពី​តំបន់​កាត់​ឆ្វៀល​(​ទន្ទ្រាន​ចាស់​)​មាន ចំនួន ១៥​គ្រួសារ ដែល​កំពុង​ធ្វើស្រែ​នៅលើ​ផ្ទៃដី​ប្រមាណ​ពី ១៥០ ទៅ​២០០ ហិកតា ។

]]>
Activity Thu, 01 Feb 2024 09:15:09 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2623-2024-02-01-01-52-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2623-2024-02-01-01-52-29

នៅ​ថ្ងៃ​អង្គារ ៥​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​អ​ន្សា​ចំបក់ ក្បាល​ត្រាច កំពង់​លួង អន្លង់ត្នោត ស្នា​អ​ន្សា អូរសណ្តាន់ និង​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម សង្កាត់រដ្ឋបាល​ជលផល រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តពោធិ៍សាត់ និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ ព្រមទាំង​បាន​ចាក់​សារ​សំឡេង របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​អង្គប្រជុំ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការទន្ទ្រាន នៅក្នុង​តំបន់ ៣ ។

]]>
Activity Thu, 01 Feb 2024 08:52:11 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2621-2024-02-01-01-31-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2621-2024-02-01-01-31-55

នៅ​ថ្ងៃ​អង្គារ ៥​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ​, ត្រពាំង​ចាន់​, ខុន​រ៉ង​, មេលំ និង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ សឹក​រង និង​អធិការដ្ឋាន​នគរបាល​ស្រុក ខេត្តកំពង់ឆ្នាំង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ​ផងដែរ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការទន្ទ្រាន នៅក្នុង​តំបន់ ៣ ។

]]>
Activity Thu, 01 Feb 2024 08:30:54 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2619-2024-01-31-17-43-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2619-2024-01-31-17-43-14

នៅ​ថ្ងៃ​អង្គារ ៥​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​និង​កងកម្លាំង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក របស់​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ និង​ទទួលបាន​លទ្ធផល​ពី​ការចុះ​អធិការកិច្ច​នេះ​ផងដែរ​។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល​នៅក្នុង​តំបន់ ៣ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការពង្រីក​ផ្ទៃដី​បង្កបង្កើនផល ក្រៅ​តំបន់​កាត់​ឆ្វៀល ។

]]>
Activity Thu, 01 Feb 2024 00:42:18 +0000
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រជុំត្រួតពិនិត្យការចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2617-2024-01-31-16-24-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2617-2024-01-31-16-24-06

នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប និងមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា...អានត

]]>
Activity Wed, 31 Jan 2024 23:23:58 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2615-2024-01-30-09-48-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2615-2024-01-30-09-48-40

​នៅ​ថ្ងៃ​ចន្ទ ៤​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក​, ពោធិ៍​, ច្រ​ណូ​ក​, ដារ​, សំរោង​សែន និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​កិច្ចសហការ​ចូលរួម​ពី​រដ្ឋបាល​ស្រុក​-​ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រួម​និង​កងកម្លាំង​រាជ​អាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក របស់​ខេត្តកំពង់ឆ្នាំង និង​បានធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ​ផងដែរ ។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​ដី​ដែល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល  នៅក្នុង​តំបន់ ៣ តាមរយៈ​លិខិត​លេខ ២៦ សជណ ចុះ​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០២៤ ។​
- ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលមាន​ការពង្រីក​ផ្ទៃដី​បង្កបង្កើនផល ក្រៅ​តំបន់​កាត់​ឆ្វៀល ។

]]>
Activity Tue, 30 Jan 2024 16:47:57 +0000
ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2613-2024-01-29-09-29-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2613-2024-01-29-09-29-39

​នៅ​ថ្ងៃ​សុក្រ ១​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ស្រុក អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ និង​ធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ​ផងដែរ ។​- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣ នៅ​ឃុំ​ពាម​ឆ្កោក ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល នៅ​ឃុំ​ពាម​ឆ្កោក ។ 
- បាន​ចុះ​ដល់​ចំនុច​ព្រែក​កំពង់​តា​អួរ​, ជ្រុង​ត្រែង​, ទំនប់​ឆ្តោ​, ចុង​ខ្សាច់​, ទួល​វាល​ស្រ​ង៉ែ​, វាល​សំណាប​, ព្រែក​ប្រណាក​, បាក់​កាំភ្លើង​, ព្រែក​អញ្ចាញ​, ព្រែក​ធំ​, ក្រោយ​ភូមិ​ក្បាល​ក្រឡង់​, កោះ​រការ និង​ស្តី​ដក់​គង ។ 

​ជាការ​កត់សំគាល់ ៖  
- បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ស្ថិតក្នុង​ឃុំ​ពាម​ឆ្កោក បាន​បោះ​ចំ​ទី​តាង ក្នុងនោះ​មាននៅ​ឈរ​ត្រង់​ល្អ​ភាគច្រើន មួយចំនួន​ដួលរលំ និង​បាត់​មួយចំនួន​ផងដែរ ។ 
- ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​បន្ត​ចូល​ប្រើប្រាស់ អាស្រ័យ​ផល និង​ទន្ទ្រាន​ថ្មី នៅ​តំបន់​ខ្លះ និង​មាន​ករណី​ជីក​ស្រះ​ចិញ្ចឹម​ត្រី ជីក​យក​អាចម៍ដី និង​ប្រឡាយទឹក ទោះបី​មានការ​ហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ដែនដី​ក៏ដោយ ។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ជំនាញ​បច្ចេកទេស​ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​នឹង​បន្ត​ចុះ​សិក្សា​បន្ថែមទៀត​រហូត​ប​ញ្ច​ប់​តាម​ផែនការ​គ្រោងទុក ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​សំខាន់​ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ៣ 
- សហការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​ចុះ​អធិការកិច្ច​លើ​រាល់​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ពិនិត្យ ជួសជុល និង​ថែទាំ ឬ ដាំ​បង្គោលព្រំ និង​ស្លាក​សញ្ញា​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ចូលរួម​គ្រប់​សកម្មភាព​ការពារ​ធនធានធម្មជាតិ ពិសេស​ព្រៃ​លិច​ទឹក និង​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

]]>
Activity Mon, 29 Jan 2024 16:29:01 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ស្រុក​ស្ទោង ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2611-2024-01-26-01-38-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2611-2024-01-26-01-38-33

​នៅ​ថ្ងៃ​អង្គារ ១៣​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន ចុះ​ពិនិត្យ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ​៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតនៅ​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោច និង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក​។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន​៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ បាន​ចុះ​អនុវត្ត​ផ្ទាល់​ដល់ទី​តាំង និង​បាន​ពិភាក្សា​ការងារ​ជាមួយ តំណាង​រដ្ឋបាល​ខេត្តកំពង់ធំ អភិបាល​-​អភិបាលរង​ស្រុក​ស្ទោង មេបញ្ជាការ​-​មេបញ្ជាការរង​ស្រុក​ស្ទោង អធិការ​-​អធិការរង​ស្រុក​ស្ទោង ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ នាយ​សង្កាត់​ជលផល​ស្រុក​ស្ទោង ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រធានស្តីទី​ការិយាល័យ​នីតិកម្ម និង​មេឃុំ​-​ក្រុមប្រឹក្សា​ទាំង ៤​ឃុំ​។​
- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣  នៅ​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោច និង​ឃុំ​ម្សាក្រង​។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ស្ថិតនៅ​អាងទឹក​សហគមន៍ ៣ ភូមិ ស្ថិតនៅ​ឃុំ​ចំណារ​ក្រោម មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ត្រពាំង​ជ័រ ភូមិ​ក្លិន ភូមិ​ប្រាសាទ នៃ​ឃុំ​ចំណារ​លើ​, ភូមិ​ស្ពាន​ក្រង ភូមិ​សណ្តាន់ ភូមិ​នាង​ណ​យ នៃ​ឃុំ​ចំណារ​ក្រោម ។ 
- បាន​ចុះ​ដល់​ចំនុច​ផ្តៅ​ពេន និង​ចំនុច​ត្រពាំង​ក្រ​ប៉ៅ មាន​ប្រជាពលរដ្ឋ​ទាំងអស់​មកពី​ភូមិ​សំបួរ​ត្បូង និង​ភូមិ​បត់​ត្រង់ ឃុំ​ម្សាក្រង ។ 

​ជាការ​កត់សំគាល់​៖  
- បង្គោលព្រំ ដែន​ព្រៃ​លិច​ទឹក​តំបន់៣ ស្ថិតក្នុង​ឃុំ​ចំណារ​ក្រោម ឃុំ​សំព្រោចនិង​ឃុំ​ម្សាក្រង បាន​បោះ​ចំ​ទី​តាងនិង​ត្រង់​ល្អ​ភាគច្រើន។
- ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន បន្ត​ចូលទៅ​ទន្ទ្រាន នៅ​តំបន់​ខ្លះ ទោះបី​មានការ​ហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ស្រុក​ស្ទោង​ក៏ដោយ ។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ក្រុមការងារ​ជំនាញ​បច្ចេកទេស​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​នឹង​បន្ត​ចុះ​សិក្សា​បន្ថែមទៀត​រហូត​ប​ញ្ច​ប់​តាម​ផែនការ​គ្រោងទុក ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​សំខាន់​ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ៣ 
- សហការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​ចុះ​អធិការកិច្ច​លើ​រាល់​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ពិនិត្យ ជួសជុល និង​ថែទាំ ឬ ដាំ​បង្គោលព្រំ និង​ស្លាក​សញ្ញា​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ចូលរួម​គ្រប់​សកម្មភាព​ការពារ​ធនធានធម្មជាតិ ពិសេស​ព្រៃ​លិច​ទឹក និង​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

]]>
Activity Fri, 26 Jan 2024 08:37:23 +0000
ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ចុះ​ពិនិត្យ​ទីតាំង​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់ ៣ នៃ​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2609-2024-01-23-10-32-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2609-2024-01-23-10-32-52

​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២៤ ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​អធិការកិច្ច​លើ​ទីតាំង ដែល​បាន​ឈួ​ស​ឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣ ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយពី​ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ​ពាក់ព័ន្ធ​ទីតាំង​ឈួ​ស​ឆាយ​ទន្ទ្រាន​ខាងលើ បាន​ពិនិត្យឃើញថា ផ្ទៃដី​ស្ថិតក្នុង​តំបន់ ៣ ត្រូវបាន​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា ធ្វើការ​ឈួ​ស​ឆាយ ដើម្បី​ពង្រីក​ផ្ទៃដី​ស្រែប្រាំង ឬ​ស្រូវប្រដេញទឹក​បន្ថែមទៀត បើទោះបី​តំបន់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល បានធ្វើការ​កាត់​ឆ្វៀល​ជូន​កន្លងមក​ក៏ដោយ ។​

​សូមបញ្ជាក់ថា ទីតាំង​តំបន់​ដី​វាល​ក្រោម​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ កាលពី​ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានធ្វើការ​កាត់​ឆ្វៀល​ផ្ទៃដី​ពី​តប​ន់ ៣ មក​តំបន់ ២ ទំហំ ៣៤ ១៥៩​ហិកតា ៧០​អា ស្មើ ៨ ៦៦១ គ្រួសារ សម្រាប់​អាស្រ័យ​ផល និង​កាត់​ពី​តំបន់ ២ មក​តំបន់ ១ ទំហំ ១៧ ៣៣៩​ហិកតា ៥៦​អា ស្មើ ១០ ៨០៣ គ្រួសារ សម្រាប់​លំនៅដ្ឋាន ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​ទំហំ​ផ្ទៃដី ដែល​ទទួលរង​ការ​ឈួ​ស​ឆាយ​ទន្ទ្រាន​រួចមក ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប បានរៀបចំ​កំណត់ហេតុ និង​បានអោយ​អាជ្ញាធរខេត្ត ស្រុក និង​ឃុំ​ពាក់ព័ន្ធ​ទីតាំង​ទន្ទ្រាន​នេះ ទទួលស្គាល់ និង​សន្យា​ការពារ​មិនអោយ​មាន​ការដាំដុះ​នៅលើ​ដី​ដែល​បាន​ទន្ទ្រាន​នេះឡើយ បើ​ពុំនោះ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយក៏​ត្រូវ​បន្តសកម្មភាព​ស្វែងរក​បុគ្គល​ឈ្មួញ ដែល​បាន​ប្រព្រឹត្ត យកមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ ក្នុងនោះដែរ ត្រូវ​បន្ត​កិច្ចសហការ និង​អនុវត្តតាម​ស្មារតី​នៃ​តួនាទី និង​ការទទួលខុសត្រូវ​ដូច​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១​។​

​សូមបញ្ជាក់ថា ៖ អាជ្ញាធរ​ទន្លេសាប គឺជា​ស្ថាប័ន​មួយ​ដែលជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ការងារ​សម្របសម្រួល​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ។ ដោយឡែក​ក្នុង​ស្មារតី​ខ្លឹមសារ​មាត្រា ៤ អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក បាន​ចែងថា អាជ្ញាធរ​ទន្លេសាប​មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​លើ​សកម្មភាព​ដែន​ព្រៃ​លិច និង​ព្រៃ​លិច​ទឹក រួច​ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​មាន​វិធានការ​សម្រេច​៕

]]>
Activity Tue, 23 Jan 2024 17:29:58 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2607-2024-01-18-03-59-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2607-2024-01-18-03-59-25

រាជធានី​ភ្នំពេញៈ នៅ​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤ អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប និង​ឯកឧត្តម អស់លោក​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, រដ្ឋបាល​ជលផល មាន​ចំនួន​សរុប ៤១​រូប ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង​នេះ មាន​គោលបំណង ដូចខាងក្រោម ៖

  ១. ពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ទិន្នន័យ​ឡើងវិញ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ខេត្ត នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប 

  ២. ពិភាក្សា និង​ពិនិត្យ​ព័ត៌មាន ទិន្នន័យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​រៀបចំ​កំណត់​ផែនទី​រួម​តែមួយ ក្នុងការ​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ឲ្យ​បានច្បាស់លាស់ 

  ៣.​ស្វែងរក​ធាតុ​ចូល​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​រក​ការឯកភាព និង​សម្រេចបាន​នូវ​គោល​គំនិត​រួម​តែមួយ អំពី​ការកំណត់​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​/​ស្ថាប័ន និង​រាជរដ្ឋាភិបាល ពិនិត្យ សម្រេច និង​ផ្តល់​អនុសាសន៍​ណែនាំ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ហ៊ែ​ល តូ​នី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម អស់លោក​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារ​:​សំខាន់​នា​ព្រឹក​នេះ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ (​អាជ្ញាធរខេត្ត ស្រុក ឃុំ​) ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​, កំពង់ធំ​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​ខេត្តសៀមរាប ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០២៣ មកដល់​ពាក់​កណ្តាលខែ​មករា ឆ្នាំ ២០២៤ ។ 

​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ទិន្នន័យ និង​ផែនទី​បែងចែក​ដី​ព្រំប្រទល់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ១ តំបន់​២ និង​តំបន់​៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​ពិភាក្សា​លើ​លទ្ធផល​វឌ្ឍនភាព​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ព្រៃ​លិច​ទឹក​រវាង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ជលផល​។​

​ជារួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប បាន​លទ្ធផល និង​ឯកភាព​ជាគោលការណ៍​មួយចំនួន​រួមមាន​៖
១. ទទួលបាន​ធាតុ​ចូល​សំខាន់ៗ និង​ការ​ផ្តល់យោបល់​ល្អៗ ព្រមទាំង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​ក្រសួង​ស្ថាប័ន​/​ជំនាញ​ពាក់ព័ន្ធ​
២. ឯកភាព ទទួលយក​ការពិភាក្សា និង​ពិនិត្យ​ជា​បន្តបន្ទាប់​លើ​ព័ត៌មាន​ទិន្នន័យ​ឲ្យ​បានច្បាស់លាស់ ដើម្បី​រៀបចំ​កំណត់​បានជា​ផែនទី​រួម​តែមួយ ប្រកបដោយ​ត្រឹមត្រូវ​មុននឹង​រៀបចំ​របាយការណ៍​ក្នុងការ​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​/​ស្ថាប័ន និង​រាជរដ្ឋាភិបាល ស្នើសុំ​ការពិនិត្យ សម្រេច និង​ផ្តល់​អនុសាសន៍​ណែនាំ​
៣. ឯកភាព ឲ្យ​មន្ត្រី​បច្ចេកទេស​ក្រសួង​ស្ថាប័ន​ទាំង បី ( អាជ្ញាធរ​ទន្លេសាប​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ជលផល​) បន្ត​ធ្វើការ​រួមគ្នា​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ព័ត៌មាន ទិន្នន័យ និង​រៀបចំ​ផែនទី​រួម ក្នុងការ​កំណត់​បែងចែក​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ដាក់​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួមជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​សម្រេច​ចុងក្រោយ ដាក់ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច 
៤. បន្ត​រក្សា​ស្មារតី​អនុវត្ត​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ជា​មូលដ្ឋាន ព្រមជាមួយ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការការពារ​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ក្រោយពី​ការ​កាត់​ឆ្វៀល​ត្រូវបាន​បិទ​បញ្ចប់​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប 
៥. ក្រសួង​ជំនាញ​ពាក់ព័ន្ធ នឹង​ទទួលយក​នូវ​ទិន្នន័យ​គោល​នេះ ទៅពិនិត្យ​លើ​ឯកសារ​គតិយុត្ត​នានា របស់​អង្គភាព​សា​ម៉ី ដើម្បី​ធ្វេ​ី​ការអភិវឌ្ឍន៍ និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​ចូលរួម​សហការ​មាន​វិធានការ​ការពារ​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ ។​

​គួរ​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ក៏បាន​កំណត់​ទំហំ​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) និង​និយាម​ការ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប ព្រមជាមួយ​ការកំណត់​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ច្បាស់លាស់ ក្នុង​ការចូល​រួមការ​ពារ​ដែន​ព្រៃ​លិច​ទឹក (​តំបន់ ៣) ជុំវិញ​បឹង​ទន្លេសាប ។ 

​គួរបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប ជា​អង្គភាព​ថ្នាក់ជាតិ​ដែលមាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ សម្របសម្រួល​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​នូវ​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព​។ ដោយ​ចាប់​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ អាជ្ញាធរ​អាង​ទន្លេសាប បាន​ប្តូរ​ឈ្មោះ​ជា​អាជ្ញាធរ​ទន្លេសាប​វិញ​ក្នុង​ឆ្នាំ​២០០៩ ។ អាជ្ញាធរ​ទន្លេសាប​បាន​ដើរតួនាទី​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ៕

]]>
Activity Thu, 18 Jan 2024 10:58:48 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2605-2024-01-17-05-56-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2605-2024-01-17-05-56-32

​នា​រសៀល​ថ្ងៃ​អង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០២៤ នៅ​សាលប្រជុំ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​កិត្តិយស​បើក​កិច្ចប្រជុំ​វាយតម្លៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២៣ ពិនិត្យ​វឌ្ឍនភាព​ការងារ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​បន្ត​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ទីប្រឹក្សា លោក​-​លោកស្រី ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប មាន​ចំនួន​សរុប ៦១​រូប ។​

​ក្នុងឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​មានមតិ​សំណេះសំណាល និង​ណែនាំ​អំពី​ការងារ​ចំពោះមុខ ដែល​បានកំណត់​ពី​បេសកកម្ម​ស្នូល និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប និង​បាន​គូសបញ្ជាក់​ជា​អង្គភាព​ថ្នាក់ជាតិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ពហុ​វិស័យ​ស្ថិតក្នុង​ដែន​វិសាលភាព​បឹង​ទន្លេសាប ក្នុងតួនាទី ភារកិច្ច លើ​ការសិក្សា​ស្រាវជ្រាវ និង​សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ បរិស្ថាន និង​សេដ្ឋកិច្ចសង្គម​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។​

​ទន្ទឹមគ្នា​នេះដែរ ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​សកម្ម ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​ធ្វើយ៉ាងណា​ឲ្យ​លេចចេញ​ជា​សមិទ្ធផល របស់​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប ដែល​អាច​យកទៅ​ប្រើប្រាស់​បាន និង​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការរៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ គាំទ្រ​ដល់​កម្មវិធី​ឬ​គម្រោង​នានា និង​សម្រាប់​ជា​មូលដ្ឋាន​សំខាន់​ដល់​អ្នកសិក្សា​ស្រាវជ្រាវ ។ 

​ក្រោយពី​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប បានធ្វើ​ការណែនាំ និង​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​មួយចំនួន​នៅក្នុង​ការបើក​កិច្ចប្រជុំ​នា​រសៀល​នេះ ឯកឧត្តម​ប្រធាន ក៏បាន​ប្រគល់ជូន​នូវ សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល ៥ ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប (២០២៤-២០២៨) ដើម្បី​ធ្វើជា​ត្រីវិស័យ​ក្នុង​ដំណើរការ​ការអនុវត្ត និង​ចូលរួមចំណែក​គាំទ្រ​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ ។​

​បន្ទាប់​ពីបទ​បង្ហាញ និង​កិច្ចពិភាក្សា​វឌ្ឍនភាព​នៃ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣  របស់​ថ្នាក់ដឹកនាំ និង​នាយកដ្ឋាន​ទាំង ៤ រួចមក  ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ក៏បាន​លើក​បង្ហាញ​ពី​ទិសដៅ​សម្រាប់​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ឲ្យ​សម្រេចបាន​ជោគជ័យ ដែល​ក្នុងនោះ​មាន​សកម្មភាព​សរុប​មាន​ចំនួន ២៨ សកម្មភាព ផ្តោតលើ​អន្តរ​វិស័យ​ក្នុង​ដែន​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍ បរិស្ថាន​ធនធានធម្មជាតិ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​បាន​យក​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដូចខាងក្រោម​៖

1. ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ច្បាស់លាស់ និង​ធ្វើ​ការវិភាគ​
2. រៀបចំ​ចងក្រង​បោះពុម្ព​សមិទ្ធផល​ដែល​រកឃើញ​
3. ធ្វើការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ទិន្នន័យ​។ 

​ក្នុងឱកាស​បូកសរុប​កិច្ចប្រជុំ​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បានផ្តល់​មតិ​ណែនាំ​បន្ថែម ផ្តោត​សំខាន់​ទៅលើ​៖
- បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សាកលវិទ្យាល័យ​ក្នុងស្រុក លើ​ការសិក្សា​ស្រាវជ្រាវ និង​ចែករំលែក​របកគំហើញ​ពី​ការសិក្សា​ស្រាវជ្រាវ​
- បង្កើន​ការយកចិត្តទុកដាក់​លើ​ប្រសិទ្ធភាព​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល និង​ជា​ឯកសារ​រង​(​ទស្សនា​វ​ដ្តី ខិតប័ណ្ណ ...)
- ពិនិត្យ​លើ​ការលើក​ផែនការ​សកម្មភាព​អន្តរ​វិស័យ​ឆ្នាំ​២០២៤ ត្រូវអនុវត្ត​សិក្សា​រួមគ្នា​រវាង​នាយកដ្ឋាន​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន ។

]]>
Activity Wed, 17 Jan 2024 12:55:47 +0000
លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​នៅ​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2603-2024-01-15-05-34-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2603-2024-01-15-05-34-14

នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ដល់​ថ្ងៃ​សុក្រ ២​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​នៅ​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNEP)​។ 

​គោលបំណង​សំខាន់ នៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​៖ 
១. លើកកម្ពស់​ការយល់ដឹង ដល់ មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​ការអនុវត្ត​អនុសញ្ញា​បា​សែ​ល ដើម្បី​ទប់ស្កាត់​ការបំពុល​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ សំដៅ​ចូលរួម​ដល់​ការការពារ​សុខភាព​សារ​ធារ​ណៈ និង​កិច្ច​គាំពារ​បរិស្ថាន​តាម​រយៈ​ការចែករំលែក​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​ការវាយតម្លៃ​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ និង​ការគ្រប់គ្រង​សំណល់​រឹង​នៅ​កម្ពុជា និង​បទ​បង្ហាញ​សេចក្តីណែនាំ​សង្ខេប​អំពី​ទម្រង់ និង​ការ​រចនា​នៃ​ការរៀបចំ​ឯកសារ​សំណើ​គម្រោង ស្ថានភាព​ម្ចាស់ជំនួយ​ជាតិ​នៅ​កម្ពុជា​ដែល​អាច​ស្នើសុំ​ថវិកា​ពី​ធនាគារ និង​គំនិត​ផ្តួចផ្តើម​ស្តីពី​ការតាមដាន​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ​
២. ការពិភាក្សា ពិគ្រោះ​យោបល់​លើ (i) ឧបករណ៍ និង​វិធីសាស្ត្រ​សម្រាប់​ការវាយតម្លៃ​ប្លា​ស្ទិ​ក និង​ផែនការ​ការងារ​ដើម្បី​ឲ្យ​ប្រសើរឡើង​នូវ​ការវាយតម្លៃ និង​ការតាមដាន​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេ ព្រមទាំង​លើ (ii) សកម្មភាព​គម្រោង​ដែលមាន​សក្តានុពល​សម្រាប់​គម្រោង​ដែល​អាច​ស្នើសុំ​ថវិកា​ពី​ធនាគារ​នៅ​កម្ពុជា ។​

​ជា​លទ្ធផល​នៃ​អង្គសិក្ខាសាលា​ពិគ្រោះ សិក្ខាកាម​ដែល​បាន​អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន NGOs និង​វិស័យ​ឯកជន​ពាក់ព័ន្ធ បានផ្តល់​ធាតុ​ចូល​បន្ថែម​ជាច្រើន​ដល់​គម្រោង​ក្នុងការ​រៀបចំ​បង្កើត​សកម្មភាព​គម្រោង​ក្នុងការ​តាមដាន​លើ​ការបំពុល​ប្លា​ស្ទិ​ក​ក្នុង​ទន្លេ ការចូលរួម​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ព្រមទាំង​វិធានការ​ការពារ​ការបំពុល​ប្លា​ស្ទិ​ក​នៅក្នុង​ទន្លេ​។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​NGOs រួមមាន MoE, MISTI, MoP, MoC, MoH, MoT, TSA , UNEP, UNDP, GIZ, JICA នៅ MoE, EPA, iDE, GRID-ARENDAL, Eco-bricks, TONTOTON, ROC, RUPP, RUA និង​មន្ត្រី​ពី​អគ្គនាយក​គាំពារ​បរិស្ថាន​សរុប​អ្នកចូលរួម​ចំនួន ៣៥ រូប (​ស្រី ១៤​រូប​)​។

]]>
Activity Mon, 15 Jan 2024 12:34:05 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ (​ក​.​ស​.​វ​) និង​ផ្នែក​ដោះ​ស្រោ​យ​ការអភិវឌ្ឍ​ដ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2601-2024-01-13-05-00-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2601-2024-01-13-05-00-39

​នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ ​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​មន្ត្រី​បច្ចេកទេស​ពីររូប លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា​។​

​គោលបំណង​សំខាន់​នៃ​អង្គសិក្ខាសាលា​គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា​លើ​វិស័យ​រួមមាន សេដ្ឋកិច្ច ថាមពល និង​កិច្ចសហការ​អាស៊ាន​ជាមួយ​ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង New Zealand និង​ការ​សំណួរចម្លើយ​រវាង​អង្គសិក្ខាសាលា​ជាមួយ​វាគ្មិន​។ 

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ស្តីពី​ភាព​ធន់​នឹង​អាកាសធាតុ និង​អន្តរកាល​ថាមពល​៖ បច្ច័យ​សម្រាប់​កម្ពុជា បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម វ​ង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោក​សាស្តាចារ្យ Jeffrey Sachs ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍន​ប្រកបដោយ​ចីរភាព​នៃ​សាកលវិទ្យាល័យ កូ​ឡុំ​ប៊ី (Columbia) និង​ជា​ប្រធាន​ផ្នែក​ដោះស្រាយ​ការអភិវឌ្ឍ​ដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​។​

​លទ្ធផល​នៃ​អង្គសិក្ខាសាលា​លោក​សាស្ត្រាចារ្យ​បាន​ផ្តល់នូវ​សសរស្តម្ភ​ចំនួន​បី​លើ​ការអភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​សម្រាប់​កម្ពុជា​៖  
១. វិបុល​សុខ​, យុត្តិធម៌​និង​តម្លាភាព និង​សន្តិភាព (Prosperity, fair, transparency and Peace); ២. ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច ( Infrastructure &Economic) និង​៣. ចីរភាព​បរិស្ថាន និង​ថាមពល​ស្អាត (Sustainable Environment & Green Energies); លោក​សាស្ត្រាចារ្យ​បាន​គូសបញ្ចាក់ថា កម្ពុជា​ត្រូវតែ​បន្ត​កិច្ចសហការ​ប្រទេស​ក្នុង និង​ក្រៅ​តំបន់​រួមមាន អាស៊ាន​, ចិន​, ជប៉ុន​, កូរ៉េ​, អូស្ត្រាលី​, សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

]]>
Activity Sat, 13 Jan 2024 12:00:26 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តស https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2599-2024-01-13-04-45-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2599-2024-01-13-04-45-17

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប  ព្រមទាំង តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័​ថ្នាក់ជាតិ មន្ទីរ អង្គភាព​ជំនាញ កងកម្លាំង អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរាប ចំនួន​សរុប ៨៩ នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ជម្រាបជូន​អង្គប្រជុំ​ពី​សក្តានុពល ដ៏​មាន​សារៈសំខាន់​នៃ​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​ដែល​បាន និង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​ដោយ​កត្តា​ធំៗ​គឺ កត្តា​ធម្មជាតិ (​បម្រែបម្រួល​អាកាសធាតុ​) និង​កត្តា​មនុស្ស​។ ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង មាន​គោលបំណង ដើម្បី​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
១- បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្តសៀមរាប​
៤- រួមសហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​មន្ទីរជំនាញ​ពាក់​ព​ន្ធ័ ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​
៥- ដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។ 

​សូម​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប មាន ២៩៤ បង្គោល ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប​ចំនួន​: ១២៦,៨៤៥ ហិកតា  លើក​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ បាន​ចំនួន​: ១២ ផ្ទាំង និង​បាន​បោះបង្គោល​ប្រវត្តិសាស្ត្រ​ចំនួន ៦ បង្គោល ។​
- នៅ​ឆ្នាំ​២០២២-២០២៣ រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ផ្ទៃដី​ពី​តំបន់​៣ មក​តំបន់​១ មាន​ចំនួន​: ៦៤០.៤១​ហិកតា និង​ពី​តំបន់​៣ មក​តំបន់​២ មាន​ចំនួន​: ២៣,៧៩៥.១៣ ហិកតា ។​
- ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ខេត្តសៀមរាប បាន​កែសម្រួល​ពី​ទំហំ ១២,៨៤៥ ហិកតា មក​នៅសល់​ចំនួន ១០២,៤៤៤.៤៦ ហិកតា បន្ទាប់ពី​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​លំនៅឋាន និង​អាស្រ័យ​ផល​។​

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
1. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
2. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ​
3. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ 
4. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង​
5. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​
6. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។

]]>
Activity Sat, 13 Jan 2024 11:45:06 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2597-2024-01-13-04-11-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2597-2024-01-13-04-11-14

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤នៅ​សាលប្រជុំ (​ខ​) សាលាខេត្ត​បន្ទាយមានជ័យ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​

​ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាល​ស្តីទី​នៃ​គណ​:​អភិបាល ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​តំណាង​មន្ទីរ អង្គភាព​ជំនាញ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន​សរុប ៥៩​នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ជម្រាបជូន​អង្គប្រជុំ អំពី​សារៈសំខាន់​ធនធានធម្មជាតិ​នៃ​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បឹង​នាពេល​បច្ចុប្បន្ន​ដោយ​កត្តា​ធំ​ដោយ​កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ​(​បម្រែបម្រួល​អាកាសធាតុ​) ។ ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង មាន​គោលបំណង ដើម្បី​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
១. បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២. ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)
៣. ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្តបន្ទាយមានជ័យ​
៤. រួមសហការ​ពី​ក្រសួង​-​ស្ថាប័ន​ជំនាញ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​
៥. ការរៀបចំ​ផែន​ការចុះអនុវត្ត​ការងារ​តាម​តំបន់​គោលដៅ​ជាក់ស្តែង ក្នុង​ខេត្តបន្ទាយមានជ័យ​។ 

​គួរ​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ខេត្តបន្ទាយមានជ័យ មាន ៤៨ បង្គោល​ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប ១២,២៩៥ ហិកតា និង​លើក​ផ្ទាំង​ប៉ាណូ​ផែនទី​កំណត់​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ បាន​ចំនួន ០៦ ផ្ទាំង បង្គោល​ប្រវត្តិសាស្ត្រ​ចំនួន ០២​បង្គោល​។​
- នៅ​ឆ្នាំ​២០២២-២០២៣ រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ផ្ទៃដី​តំបន់​២ មក​តំបន់​១ មាន​ចំនួន ៣,៤៩៩.២៦ ហិកតា និង​ពី​តំបន់​២ មក​តំបន់​១ មាន​ទំហំ ៣១៦.០២​ហិកតា ។​
- ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ខេត្តបន្ទាយមានជ័យ បាន​កែសម្រួល​ពី​ទំហំ ១២,២៩៥​ហិកតា មក​នៅត្រឹម ៨,៧៩៥.៧៣​ហិកតា បន្ទាប់ពី​រាជរដ្ឋាភិបាល​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ​(​លំនៅឋាន​) និង​អាស្រ័យ​ផល​។​

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
1. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
2. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ​
3. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ 
4. ការរៀបចំ​ផែន​ការចុះអនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង​
5. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​
6. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ​អនុក្រឹត្យ​លេខ ១៩៧ ។​

​សូម​ជម្រាបជូន​ផងដែរ​ថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ដែនដី​កាត់​ឆ្វៀល​តំបន់​២ ស្ថិតនៅ​ភូមិសាស្ត្រ​ចំណុច​បឹង​ដង្កៀបក្តាម​មានជ័យ និង​តំបន់​កំព្រីង​ធំ និង​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ព្រំប្រទល់​ព្រៃ​លិច ចន្លោះ​បង្គោល​លេខ ៣៦៥ ដល់ ៣៦៦ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​៕

]]>
Activity Sat, 13 Jan 2024 11:11:03 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2595-2024-01-10-16-35-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2595-2024-01-10-16-35-59

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធ អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបាត់ដំបង ដែល​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​តំណាង​មន្ទីរ អង្គភាព​ជំនាញ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តបាត់ដំបង ចំនួន​សរុប ៩៤ នាក់​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ជម្រាបជូន​អង្គប្រជុំ​ពី​សក្តានុពល និង​សារៈសំខាន់​នៃ​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​ដែល​បាន និង​កំពុង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន​ដោយ​កត្តា​ធំៗ​គឺ កត្តា​ធម្មជាតិ (​បម្រែបម្រួល​អាកាសធាតុ​) និង​កត្តា​មនុស្ស​។  ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប ជា​សេនាធិការ​ផ្ទាល់​ឲ្យ​រាជរដ្ឋាភិបាល រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បានរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖

១- បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣) ជាមួយនឹង​មតិយោបល់​កែលម្អ​
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១ តំបន់​២ និង​តំបន់​៣ ក្នុង​ខេត្តបាត់ដំបង 
៤- កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប​ន័​ជំនាញ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តបាត់ដំបង ។ 
​ជា​លទ្ធផល បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
1. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
2. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្តបាត់ដំបង​
3. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ 
4. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តបាត់ដំបង​
5. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្តបាត់ដំបង​
6. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​គួរ​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ព្រំដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ១១២ បង្គោល ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប​ចំនួន ២០៦,៨៥០​ហិកតា និង​លើក​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ បាន​ចំនួន ១៩ ផ្ទាំង ។ 
✓ នៅ​ឆ្នាំ​២០២២-២០២៣ រាជរដ្ឋាភិបាល កាត់​ឆ្វៀល​ផ្ទៃដី​តំបន់​៣ មក​តំបន់​២ មាន​ចំនួន ១០,៨៣២.៥៧​ហិកតា និង​ពី​តំបន់​៣ មក​តំបន់​១ មាន​ចំនួន ១,៣៥៣.៣៤​ហិកតា ។​
✓​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ខេត្តបាត់ដំបង បាន​កែសម្រួល​ពី​ទំហំ ២០៦,៨៥០​ហិកតា មក​នៅត្រឹម ១៩៤,៦៦៤.០៩​ហិកតា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ជា​កម្មសិទ្ធិ (​លំនៅឋាន​)​ខ្លះ និង​អាស្រ័យ​ផល​មួយចំនួន​រួចមក ។​

​សូម​ជម្រាបជូន​ផងដែរ​ថា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ​ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ដែនដី​កាត់​ឆ្វៀល​នៅ​ចំណុច​បង្គោល និង​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ព្រំប្រទល់​ព្រៃ​លិច​ទឹក បង្គោល​លេខ 279, 280, 281, 287, 288, 289, 290 ស្ថិតនៅ​តំបន់​អាងទឹក អាង​ភាស ក្នុងភូមិ​គោក​ដូង ភូមិ​ព្រែក​ឆ្តោរ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ៕

]]>
Activity Wed, 10 Jan 2024 23:35:50 +0000
លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ស្តីពី របាយការណ៍​បញ្ចប់​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​ក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2593-2023-12-31-03-43-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2593-2023-12-31-03-43-15

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​១៥​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣ លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ស្តីពី របាយការណ៍​បញ្ចប់​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​ក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត​។​

​គោលបំណង នៃ​សិក្ខាសាលា​គឺ​៖
១. ដើម្បី​បង្ហាញ​ពី​សេចក្តីព្រាង​បញ្ចប់​របាយការណ៍​ស្តីពី​ការសិក្សា​សាកល្បង​នៃ​ប្រព័ន្ធ​តាមដាន​ការប្រើប្រាស់​ទឹក​នៅ​កម្ពុជា ដោយ​ការប្រើប្រាស់​ម៉ូ​ឌែ​ល (WA+) ការ​គណនេយ្យ​ទឹក និង SWAT 
២. ដើម្បី​ធ្វើការ​ចូលរួម​ពិភាក្សា ប្រមូល​មតិយោបល់ និង​ផ្តល់​ជា​អនុសាសន៍ កែលម្អ​ដល់​របាយការណ៍​ក្នុងការ​ធ្វើអោយ​លទ្ធផល នៃ​ការសិក្សា​ដែល​ទទួលបាន​នោះ​ប្រាកដ​ដោយ​សមិទ្ធផល​។​

​សូម​ជម្រាបជូន​៖ សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្រោម​អធិបតីភាព​របស់ ឯកឧត្តម គឹម សីហា ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន និង​មន្ទីរ​ពាក់ព័ន្ធ​, មន្ត្រី​អគ្គលេខា​ដ្ឋា​ន​ដែល​បាន​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​, មន្ត្រី​សម្របសម្រួល​គណៈកម្មកា​រ​ជាតិ​ទន្លេមេគង្គ សរុប​អ្នកចូលរួម​មាន​ចំនួន ២០​រូប (​ស្រី ០៣​រូប​)​។







]]>
Activity Sun, 31 Dec 2023 10:43:07 +0000
លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ​ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​ផែនទី​ទឹកជំនន់​សម្រាប់​ការសិក្សា​សាកល្បង​ផ្នែក​ទឹកជំនន់ នៅ​ស្ទឹង​ស្ទោង ទី​រួម​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2591-2023-12-28-15-17-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2591-2023-12-28-15-17-56

នា​ថ្ងៃ​ចន្ទ ១៣​កើត និង​ថ្ងៃ​អង្គារ ១៤​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ និង​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​ផែនទី​ទឹកជំនន់​សម្រាប់​ការសិក្សា​សាកល្បង​ផ្នែក​ទឹកជំនន់ នៅ​ស្ទឹង​ស្ទោង  នៅ​ភោជនីយដ្ឋាន​ឡូ​វ គឹម សេង ទី​រួម​ខេត្តកំពង់ធំ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ 

​គោលបំណង​សំខាន់ នៃ​សិក្ខាសាលា​បណ្តុះបណ្តាល ៖ 
១. ដើម្បី​បង្ហាញ​លទ្ធផល​សំខាន់ៗ ពី​ការសិក្សា​សាកល្បង​ទឹកជំនន់​
២. ដើម្បី​ពង្រឹង​ការកសាង​សមត្ថភាព​ក្រុមមន្ត្រី​បច្ចេកទេស ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា​សាកល្បង​ទឹកជំនន់ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លើ​ការប្រើប្រាស់​ឧបករណ៍​រៀបចំ​ផែនទី​ទឹកជំនន់ ។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ​, មន្ទីរ​ធនធានទឹក​ខេត្តព្រះវិហារ​, មន្ត្រី​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ១៧ រូប​។

]]>
Activity Thu, 28 Dec 2023 22:17:39 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តពោធិ៍ស https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2589-2023-12-28-09-05-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2589-2023-12-28-09-05-11

​នា​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សម្របសម្រួល​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ​ជា​អធិបតីភាព​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ខួ​យ រី​ដា អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រុមការងារ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក នៃ​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​បច្ចេកទេស និង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​សាលាខេត្ត​ពោធិ៍សាត់ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តពោធិ៍សាត់ មាន​ចំនួន​សរុប ៦៩ រូប​។​

​ឯកឧត្តម ហ៊ែ​ល តូ​នី  បាន​ជម្រាបជូន​អង្គប្រជុំ​ថា ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប  ជា​សេនាធិការ​ឲ្យ​រាជា​រដ្ឋាភិបាល  រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​។ 

​កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣) ជាមួយនឹង​មតិយោបល់​កែលម្អ​។​
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់ ១តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្តពោធិ៍សាត់ ។​
៤- កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប​ន័​ជំនាញ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ។​
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តពោធិ៍សាត់ ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្តពោធិ៍សាត់ ។​
៣. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៤. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តពោធិ៍សាត់​។​
៥. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្តពោធិ៍សាត់​។​
៦. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​សូមបញ្ជាក់​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៦៤៧,៤០៦ ហិកតា និង​បោះបង្គោល​កំណត់​ព្រំប្រទល់​ព្រៃ​លិច​ទឹក​តំបន់​៣ មាន​ចំនួន ៨០២ បង្គោល ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។ ដោយឡែក ខេត្តពោធិ៍សាត់ មាន​ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប​មាន​ចំនួន ៩៤,០៤២  ហិកតា ក្រោយពី​យុទ្ធនាការ​កាត់​ឆ្វៀល​ហេ​ី​យ​ផ្ទៃដី​តំបន់​៣ មាន ៩០, ៥៩៣.២៣ ហិកតា និង​បង្គោល​កំណត់​ព្រំ​តំបន់​៣ ចំនួន ៧៦​បង្គោល ។ 

​ក្នុងឱកាស​នោះដែរ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជាក់ស្តែង ៖
1.​ចុះ​ពិនិត្យ​ទីតាំង​ដែនដី​កាត់​ឆ្វៀល​នៅ​ចំនុច​បង្គោល​លេខ​២០៩ និង​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ព្រំប្រទល់​ព្រៃ​លិច ស្ថិតនៅ​តំបន់​វាល​ក្តាន់​ធាក់ ក្នុងភូមិ​សាស្ត្រ​ឃុំ​អ​ន្សា​ចំបក់​។ 
2.​ស្វែងយល់​ពី​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក ក្នុងភូមិ​សាស្ត្រ​ភូមិ​កំបង់​ថ្កោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សូម​រម្លឹក​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​៕

]]>
Activity Thu, 28 Dec 2023 16:05:04 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ចុះ​ស្វែងយល់​ការប្រមូល​ផល​ត្រី​នៅ​ដាយ​ត្រី​ស្រុក​ពញាឮ ខេត្តកណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2587-2023-12-25-04-39-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2587-2023-12-25-04-39-44

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១១​កើត ខែ​មិគសិរ ឆ្នាំថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ស្វែងយល់​ពី​ការប្រមូល​ផល​នេសាទ​នៅ​ដាយ​លេខ​១៥E ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។ អានត...

]]>
Activity Sat, 23 Dec 2023 14:36:59 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​របាយការណ៍​លទ្ធផល​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2585-2023-12-21-03-49-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2585-2023-12-21-03-49-41

​នា​ថ្ងៃ​ពុធ ៨​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​លទ្ធ​ផល​អង្កេត​កសិកម្ម​កម្ពុ​ជា​ឆ្នាំ ២០២១ ។​

​គោលបំណង​សំខាន់ នៃ​ការផ្សព្វផ្សាយ​រួមមាន​៖ 
១. សាវតា​នៃ​គម្រោង​អង្កេត​កសិកម្ម​កម្ពុជា ២០២១
២. ការប្រមូល​ចងក្រង​ព័ត៌មាន ទិន្នន័យ និង​វិធីសាស្ត្រ​វាយតម្លៃ 
៣. ការរៀបចំ​របាយការណ៍​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា 
៤. ការរៀបចំ​ផែនទី​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ ។​

​លទ្ធផល​នៃ​ពិធី​ប្រកាស​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​លទ្ធ​ផល​អង្កេត​កសិកម្ម​បាន​ផ្តោតលើ​៖ 
១. វិធីសាស្ត្រ និង​ទិដ្ឋភាព​ទូទៅ​ពី​សារៈសំខាន់​នៃ​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ (​ផលិតកម្ម​ដំណាំ​, ការចិញ្ចឹម​បសុសត្វ និង​បក្សី​, វារីវប្បកម្ម និង​នេសាទ​, កម្លាំង​ពលកម្ម និង​សេដ្ឋកិច្ច​)​។​
២. ការផ្សព្វផ្សាយ​ព័ត៌មាន និង​បច្ចេកវិទ្យា​កសិកម្ម ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​លើកកម្ពស់​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព ។​
៣. សម្រេច​អោយបាន​សមភាព​យេនឌ័រ និង​កុមារ​។​
៤. របាយការណ៍​អង្កេត​កសិកម្ម​ឆ្លុះបញ្ចាំង​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ។​
៥. ការដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​លទ្ធផល​របាយការណ៍​អង្កេត​កសិកម្ម ដើម្បី​ជួយ​ការកាត់បន្ថយ និង​បញ្ចប់​ភាពក្រីក្រ​នៅ​កម្ពុជា និង​សកល ។​

​សូម​ជម្រាបជូន​ថា ៖ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​របាយការណ៍​លទ្ធផល​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​លោកស្រី Rebekah Bell តំណាង​អង្គការ​ស្បៀង និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ព្រមទាំង​អញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អាជ្ញាធរ​ទន្លេសាប អង្គការក្រៅរដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ និង​ដៃគូ​ផ្សេងៗ និង​ជំនាញការ​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​ប្រមាណ ១០០​រូប ។
 

]]>
Activity Thu, 21 Dec 2023 10:49:33 +0000
លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​ទឹកជំនន់ និង​រាំងស្ងួត​នៅ​អាង​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2583-2023-12-14-16-22-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2583-2023-12-14-16-22-21

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ពុធ ១​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី ការពង្រឹង​ការគ្រប់គ្រង​ហានិភ័យ និង​រាំងស្ងួត នៅ​អាង​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​គោលបំណង​នៃ​សិក្ខាសាលា​គឺ​ដើម្បី​៖ ១. បង្ហាញ និង​ចែករំលែក​លទ្ធផល​ស្រាវជ្រាវ​នៃ​គម្រោង HEIP-ITC-SGA #19 ដោយ​រួមបញ្ចូល ការវាយតម្លៃ​ទឹកជំនន់ ការព្យាករណ៍​ទឹកជំនន់ ព្រមទាំង​ការវាយតម្លៃ និង​ការគ្រប់គ្រង​គ្រោះរាំងស្ងួត​។​
២. ចែករំលែក​ពី​តួនាទី និង​មុខងារ​នៃ​ស្ថានីយឧតុនិយម និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ ព្រមទាំង​មានការ​ផ្តល់​ជា​ប្រភពព័ត៌មាន​ដែល​ទាក់ទង​នឹង​ការវាយតម្លៃ និង​ការព្យាករណ៍​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​។​
៣. ពិភាក្សា​អំពី​ផលប៉ះពាល់​ដែល​បាន​រកឃើញ និង​គម្លាត​យន្តការ​ស​ម្រា​ប់​គោលនយោបាយ ការអនុវត្ត និង​ការសហការ​នាពេល​អនាគត​សម្រាប់​ការ​ប្រតិបត្តិការ​ស្ថានីយឧតុនិយម និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​ទាំងនេះ​។​
៤. ជំរុញ​កិច្ចសហប្រតិបត្តិការ និង​បណ្តាញ​រវាង​ភាគី​ពាក់ព័ន្ធ​។​

​សូមបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (MOWRAM), គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​(NCDM), ក្រសួងបរិស្ថាន​(MoE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF), ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​(MPWT), ក្រសួង​អភិវឌ្ឍន៍ជនបទ​(MRD), អាជ្ញាធរ​ទន្លេសាប​(TSA), មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​, វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI), អ្នកស្រាវជ្រាវ និង​និស្សិត នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC), និង​សមាជិក​នៃ​គម្រោង HEIP-ITC-SGA#19 សរុប​អ្នកចូលរួម​មាន​ចំនួន ៤០​នាក់​។

]]>
Activity Thu, 14 Dec 2023 23:22:15 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ទូច សុខា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2581-2023-12-14-15-30-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2581-2023-12-14-15-30-40

ខេត្តកំពង់ធំ​: នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ នា​ថ្ងៃ​ព្រហស្បតិ៍ ២ កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២៣  ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ក្តាប់​រួម ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ ពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លេ​ី​ចំនុច​មួយចំនួន​ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)​។​
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់ ១ ​តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្តកំពង់ធំ ។​
៤- កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ ក្នុងការ ចូលរួម​ការពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ។​
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ធំ ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. អង្គប្រជុំ បាន​យល់ស្រប បន្ត​កិច្ចសហការ រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វេ​ី​ការពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ចំណុច​លម្អៀង នៃ​ទិន្នន័យ របស់​អាជ្ញាធរ​ទន្លេសាប និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ធំ ។​
៣. ឯកភាព​ប្រើប្រាស់​ទិន្នន័យ​ផែនទី របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​គោល ។ រាល់​ទិន្នន័យ​ដែល​ពាក់ព័ន្ធ គឺអាច​ស្នើសុំ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​។​
៤. ឯកភាព​ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៥. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ធំ ។​
៦. អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​កិច្ចប្រជុំ​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក នៃ​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​បច្ចេកទេស​សាលាខេត្ត​កំពង់ធំ ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​សាលាខេត្ត​កំពង់ធំ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ នៃ​ស្រុក ឃុំ ភូមិ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ធំ ចំនួន ៧៣ រូប​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ទីតាំង​កាត់​ឆ្វៀល​ផ្ទាល់​ក្នុងភូមិ​សាស្ត្រ ភូមិ​រកា និង​ភូមិ​ចំបក់ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​
សូមបញ្ជាក់ថា​: អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​)៕

]]>
Activity Thu, 14 Dec 2023 22:30:11 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ទស្សនៈកិច្ច​នៅ​តំបន់​ព្រែក​ទាល់ នៃ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2579-2023-12-13-06-53-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2579-2023-12-13-06-53-56

​នា​ថ្ងៃ​អង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​កម្មវិធី​ទស្សនៈកិច្ច​នៅ​តំបន់​ព្រែក​ទាល់ នៃ​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​ក្នុងប្រទេស​កម្ពុជា រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​ទស្សនៈកិច្ច ដើម្បី​៖ 
១. ដំណើរ​ទស្សនៈកិច្ច​មជ្ឈមណ្ឌល​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​រ៉ា​ម​សារ​ព្រែក​ទាល់​
២. ដំណើរ​ទស្សនៈកិច្ច​សំបុក​សត្វ​ស្លាប​ទឹកសាប​ក្នុង​តំបន់​អភិរក្ស​រ៉ា​ម​សារ​សត្វ​ស្លាប​ព្រែក​ទាល់ 
៣. ការចុះពិនិត្យ និង​វាយតម្លៃ​សមិទ្ធផល​បញ្ចប់​គម្រោង (​ការជួសជុល​អាគារ បង្គោលព្រំ​អភិរក្ស​តំបន់​រ៉ា​ម​សារ ម៉ាស៊ីន​បូ​ប ទឹក​សម្រាប់​ការងារ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ចល័ត ការបំពាក់​បរិក្ខារ​មួយចំនួន និង​ផែ​ស្នាល​បណ្តុះ​កូនឈើ​ព្រៃ​លិច​ទឹក​) ។​

​សូម​ជម្រាបជូន​ថា ៖ ដំណើរ​ទស្សនៈកិច្ច​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) និង​មន្ត្រី​តំណាង​ក្រសួងបរិស្ថាន ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), អាជ្ញាធរ​ទន្លេសាប អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ និង​មន្ត្រី​ពី​គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ អ្នកចូលរួម​ចំនួន ១៨​រូប​។​

​លទ្ធផល​ទទួលបាន​ពី​ដំណើរ​ទស្សនៈកិច្ច បានផ្តល់​ការយល់ដឹង​ពី​៖  
១. សាវតា​នៃ​ការគ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​ព្រែក​ទាល់ (​រ៉ា​ម​សារ​)​។​
២. ការតាមដាន កត់ត្រា និង ចំណាត់ថ្នាក់​ប្រភេទ​សត្វ​ស្លាប​ជាប្រចាំ​ថ្ងៃ​ពី​មន្ត្រី​អនុរក្ស​ប្រចាំការ​។​
៣. ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ ជលផល និង​ការបង្ក្រាប​បទល្មើស​ក្នុង​តំបន់​ដែន​អភិរក្ស​រ៉ា​ម​សារ​ព្រែក​ទាល់​។​
៤. វិធីសាស្ត្រ ឬ​និតិ​វិធី​វិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ស្ថិតិ​កត់ត្រា​ប្រចាំថ្ងៃ ខែ និង​ឆ្នាំ​លើ​ការងារ​បន្លាស់​ទី ចំណី ការបន្ត​ពូជ និង​ប្រភេទ​សត្វ ។

]]>
Activity Wed, 13 Dec 2023 13:53:49 +0000
ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ជួប​សំណេះសំណាល និង​ពិភាក្សា​ពង្រឹង​ការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2577-2023-12-13-06-41-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2577-2023-12-13-06-41-45

​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន អនុប្រធាន និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​នាយកដ្ឋាន ក្នុង​ស្មារតី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ។ ក្នុង​កិច្ច​សំណេះសំណាល​នេះ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម ក៏បាន​ណែនាំ​ដល់​នាយកដ្ឋាន ឲ្យ​រៀបចំ​របាយការណ៍ ស្តីពី​វឌ្ឍនភាព​ការងារ​របស់​នាយកដ្ឋាន​ឆ្នាំ ២០២៣ និង​ប្រមូលផ្តុំ​ចងក្រង​រាល់​ឯកសារ​ច្បាប់ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តទៅ​របស់​អាជ្ញា​ធរ​ទន្លេសាប​រហូតមក​ដល់​បច្ចុប្បន្ន ដើម្បី​ប្រជុំ​បូកសរុប ស្តីពី​វឌ្ឍនភាព​ការងារ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប នា​ដើមខែ​មករា ឆ្នាំ ២០២៤ និង​ផ្សព្វផ្សាយ​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា : អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ ២០០៩ ក្រោម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ហើយ​ដែលមាន​នាយកដ្ឋាន​ចំនួន ០៤ និង​ការិយាល័យ​ចំនួន ១៤ នៅក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ។

]]>
Activity Wed, 13 Dec 2023 13:41:39 +0000
ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំ​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2575-zoom https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2575-zoom

​រសៀល​ថ្ងៃ​សុក្រ ១១​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ជា​ប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប មុននឹង​ក្រុមការងារ​ទទួលខុសត្រូវ​តាម​មុខព្រួញ​បណ្តា​ខេត្ត​អម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ចុះ​អនុវត្ត​ការងារ​អធិការកិច្ច និង​ស្រង់​ព័ត៌មាន ទិន្នន័យ​ពាក់ព័ន្ធ​បង្គោល​កំណត់​ព្រំ​តំបន់ ៣, ផ្ទាំង​ប៉ាណូ​, តំបន់​ផ្ទៃដី​ទន្ទ្រានព្រៃ​លិច​ទឹក (​ចាស់​-​ថ្មី​), តំបន់​កាត់​ឆ្វៀល ដែល​ស្ថិតនៅតាម​ទីតាំង​ជាក់ស្តែង​ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។​

សូមជម្រាបថា : កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​ចូល​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី ដែលជា ប្រធាន អនុប្រធាន និង​សមាជិក​នៃ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប សរុប​ចំនួន : ២២​នាក់ ។​

កិច្ចប្រជុំ គឺ​បាន​ពិភាក្សា​ផ្តោតលើ : 
១. កិច្ចការ​បច្ចេកទេស (​ផែនការ​ការងារ​, ការចាត់ចែង​សមាជិក​ក្រុមការងារ​, វិធីសាស្ត្រ​, និង​សម្ភារៈ​បច្ចេកទេស​) 
២. កិច្ចការ​ហិរញ្ញវត្ថុ​ក្នុងការ​ចំណាយ​
៣. បញ្ហា​ផ្សេងៗ​

​សូមបញ្ជាក់ថា : ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប របស់​អាជ្ញាធរ​ទន្លេសាប បាន និង​កំពុងតែ​ចុះ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅតាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ទិន្នន័យបឋម​មុននឹង​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ។ ដោយឡែក មន្ត្រី​ក្រុមការងារ​ជំនាញ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ក៏​បាននិងកំពុង​យកចិត្តទុកដាក់​កែសម្រួល និង​រៀបចំ​រាល់​ឯកសារ​បច្ចេកទេស និង​ផែនទី​ពាក់ព័ន្ធ (​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង​) ដើម្បី​ជួយ​គាំទ្រ និង​សម្រួល​ដល់​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​បានផ្តល់​ការបណ្តុះបណ្តាល​ពី​ការប្រើប្រាស់​កម្មវិធី​ចុះ​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ដោយ​ប្រើប្រាស់​កម្មវិធី (KOBO Collect) ។

]]>
Activity Sat, 09 Dec 2023 13:09:54 +0000
ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំ​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2576-9122023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2576-9122023-kh

​រសៀល​ថ្ងៃ​សុក្រ ១១​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ជា​ប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប មុននឹង​ក្រុមការងារ​ទទួលខុសត្រូវ​តាម​មុខព្រួញ​បណ្តា​ខេត្ត​អម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ចុះ​អនុវត្ត​ការងារ​អធិការកិច្ច និង​ស្រង់​ព័ត៌មាន ទិន្នន័យ​ពាក់ព័ន្ធ​បង្គោល​កំណត់​ព្រំ​តំបន់ ៣, ផ្ទាំង​ប៉ាណូ​, តំបន់​ផ្ទៃដី​ទន្ទ្រានព្រៃ​លិច​ទឹក (​ចាស់​-​ថ្មី​), តំបន់​កាត់​ឆ្វៀល ដែល​ស្ថិតនៅតាម​ទីតាំង​ជាក់ស្តែង​ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។​

សូមជម្រាបថា : កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​ចូល​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី ដែលជា ប្រធាន អនុប្រធាន និង​សមាជិក​នៃ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប សរុប​ចំនួន : ២២​នាក់ ។​

កិច្ចប្រជុំ គឺ​បាន​ពិភាក្សា​ផ្តោតលើ : 
១. កិច្ចការ​បច្ចេកទេស (​ផែនការ​ការងារ​, ការចាត់ចែង​សមាជិក​ក្រុមការងារ​, វិធីសាស្ត្រ​, និង​សម្ភារៈ​បច្ចេកទេស​) 
២. កិច្ចការ​ហិរញ្ញវត្ថុ​ក្នុងការ​ចំណាយ​
៣. បញ្ហា​ផ្សេងៗ​

​សូមបញ្ជាក់ថា : ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប របស់​អាជ្ញាធរ​ទន្លេសាប បាន និង​កំពុងតែ​ចុះ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅតាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ទិន្នន័យបឋម​មុននឹង​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ។ ដោយឡែក មន្ត្រី​ក្រុមការងារ​ជំនាញ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ក៏​បាននិងកំពុង​យកចិត្តទុកដាក់​កែសម្រួល និង​រៀបចំ​រាល់​ឯកសារ​បច្ចេកទេស និង​ផែនទី​ពាក់ព័ន្ធ (​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង​) ដើម្បី​ជួយ​គាំទ្រ និង​សម្រួល​ដល់​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​បានផ្តល់​ការបណ្តុះបណ្តាល​ពី​ការប្រើប្រាស់​កម្មវិធី​ចុះ​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ដោយ​ប្រើប្រាស់​កម្មវិធី (KOBO Collect) ។

]]>
Activity Sat, 09 Dec 2023 13:09:54 +0000
ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប រៀបចំ​បណ្តុះបណ្តាល​ដល់​សមាជិក​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2573-2023-12-08-13-28-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2573-2023-12-08-13-28-56

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស​ក្នុង​ការចុះពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ដោយ​ប្រើប្រាស់​ប្រព័ន្ធ KoboCllection ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ត្រៀមលក្ខណៈ ក្នុង​ការចុះអនុវត្ត​ការងារ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​តំបន់​កាត់​ឆ្វៀល ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​

​សូមបញ្ជាក់ថា : រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​មួយចំនួន​ចេញពី​ដែន​ព្រៃ​លិច​ទឹក​ពី​តំបន់​៣ មក​តំបន់​២ និង​.ពី​តំបន់​២ មក​តំបន់​១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១  ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ឈានទៅ​រៀបចំ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​ប្រមុខ​រាជរដ្ឋាភិបាល ។

]]>
Activity Fri, 08 Dec 2023 20:28:48 +0000
ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ជួប​សំណេះសំណាល និង​ពិភាក្សា​ពង្រឹង​ការងារ​នាយកដ្ឋាន​រដ្ឋ​បាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2571-2023-12-08-13-13-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2571-2023-12-08-13-13-11

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន អនុប្រធាន និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​នាយកដ្ឋាន ក្នុង​ស្មារតី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប និង​ត្រៀម​រៀបចំ​ឯកសារ​របាយការណ៍​បូកសរុប​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ ២០២៣ ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​នា​ដើមខែ​មករា ឆ្នាំ ២០២៤ រួមជាមួយ​ការដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា : អាជ្ញាធរ​ទន្លេសាប ជា​ស្ថាប័ន​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ ២០០៩ ក្រោម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦០៩/៧០៥ ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ហើយ​ដែលមាន​នាយកដ្ឋាន​ចំនួន ០៤ និង​ការិយាល័យ​ចំនួន ១៤ នៅក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប​។

]]>
Activity Fri, 08 Dec 2023 20:13:03 +0000
ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2569-2023-12-07-11-23-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2569-2023-12-07-11-23-58

​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​បច្ចេកទេស​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប ក្រោម​ការដឹកនាំ​ដោយ​ប្រធាន​ក្រុមការងារ​ទទួលខុសត្រូវ​ប្រចាំ​តាម​មុខព្រួញ ដែលជា​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ត្រៀមលក្ខណៈ​កិច្ចការ​បច្ចេកទេស ក្នុង​ការដាក់​ផែន​ការចុះ​ផ្សព្វផ្សាយ និង​ចុះ​អនុវត្តន៍​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​តំបន់​កាត់​ឆ្វៀល ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​

​សូមជម្រាបថា : (1). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត  ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប​, (2). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង (3). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ​ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សូមបញ្ជាក់ថា : អាជ្ញាធរ​ទន្លេសាប បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​,  សៀមរាប និង​ខេត្តកំពង់ធំ​)  ដែល​រាជរដ្ឋាភិបាល​បាន​ឆ្វៀល​ចេញពី​ដែន​ព្រៃ​លិច​តំបន់​៣ មក​តំបន់​២ និង​.  ពី​តំបន់​២ មក​តំបន់​១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែលមាន​ដែន​ទំហំ ៦៤៧,៤០៦​ហិកតា     ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ក្រុមការងារ បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ធ្វើការ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ពី​សារប្រយោជន៍​ធនធានធម្មជាតិ និង​ចូលរួម​កិច្ចការ​ការពារ ធនធានធម្មជាតិ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព។

]]>
Activity Thu, 07 Dec 2023 18:23:51 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជួបពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2567-2023-12-02-02-43-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2567-2023-12-02-02-43-45

​នា​ព្រឹក​ថ្ងៃ​សុក្រ ៤​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង ដែល​ដឹកនាំ​ដោយ លោក Li Ge អគ្គនាយករង ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង Dr. Zhou Zhiwei, អគ្គលេខាធិការ មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឡាន​ឆាង​-​មេគង្គ (LMC) ។​

​សូមជម្រាបថា កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​ចិន និង​មេគង្គ​-​ឡាន​ឆាង​។​

ក្នុងឱកាស​ជំនួប​នេះដែរ ឯកឧត្តម អនុប្រធាន បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​តួនាទី ភារកិច្ច បេសកកម្ម​ស្នូល និង​សមិទ្ធផល​ស្នាដៃ​ដែល​អាជ្ញាធរ​ទន្លេសាប​សម្រេច​បាន​កន្លងមក ព្រមទាំង​បានបង្ហាញ​ពី​ទស្សនទាន​ការងារ​ដែល​កំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ផ្សាភ្ជាប់​នឹង​បញ្ហា​ប្រឈម និង​វិធានការ​ទប់ស្កាត់​ផលប៉ះពាល់​មកលើ​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រួមជាមួយ​ការលើកឡើង​ភាព​ទំនាក់ទំនង​រវាង​បឹង​ទន្លេសាប ជាមួយ​ទន្លេមេគង្គ ។​

​ជាមួយនេះដែរ ប្រធាន​គណៈប្រតិភូ រួមជាមួយ​ក្រុម​ប្រតិភូ ឡាន​ឆាង​-​មេគង្គ បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​ការលើកឡើង​ពាក់ព័ន្ធ​នឹង​ទស្សនទាន​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​ផ្សាភ្ជាប់​នឹង​បញ្ហា​បឹង​ទន្លេសាប និង​ភាព​ទំនាក់ទំនង​រវាង​បឹង​ទន្លេសាប ជាមួយ​ទន្លេមេគង្គ ។​

​ជា​លទ្ធផល​នៃ​កិច្ចពិភាក្សា គណៈប្រតិភូ​ឡាន​ឆាង​-​មេគង្គ លោក Li Ge និង Dr. Zhou Zhiwei, បានទទួល​យក​នូវ​សំណើ​របស់ ឯកឧត្តម​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​រវាង អាជ្ញាធរ​ទន្លេសាប និង​ឡាន​ឆាង​-​មេគង្គ ហើយនឹង​ចាត់តាំង​មន្ត្រី​បច្ចេកទេស ០១​រូប ដើម្បី​សហការ​ជួយ​រៀបចំ​សំណើ​គម្រោង Project Proposal កិច្ចសហប្រតិបត្តិការ​រវាង អាជ្ញាធរ​ទន្លេសាប និង Lancang-Mekong Water Resources Cooperation-LMC នាពេលខាងមុខ ។












]]>
Activity Sat, 02 Dec 2023 09:43:36 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2565-2023-12-01-03-14-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2565-2023-12-01-03-14-39

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នា​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៤ ។​

​សូមជម្រាបថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​។​

​ឯកឧត្តម​អនុប្រធាន បានឱ្យដឹងថា គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​កែសម្រួល លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ ដែល​បានលើកឡើង​ដោយ​ថ្នាក់ដឹកនាំ និង​នាយកដ្ឋាន​ទាំង​៤ ចំណុះ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​តាម​តួនាទី​ភារកិច្ច របស់​នាយកដ្ឋាន​នីមួយៗ ៕









]]>
Activity Fri, 01 Dec 2023 10:13:40 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2563-2023-11-24-16-42-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2563-2023-11-24-16-42-43

​នា​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តកំពង់ធំ ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​៖
១. ពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​ជលផល​ខេត្តកំពង់ធំ​
២. ពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​សហគមន៍​នេសាទ​តា​គង់​អន្លង់​ត្រី​បឹង​ទក់​បឹង​គួ​យ​។​

​ជាមួយនឹង​ការអនុវត្តន៍​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម បានបង្ហាញ​ឃើញថា​៖ 
១. សហគមន៍​នេសាទ​តា​គង់​អន្លង់​ត្រី​បឹង​ទក់​បឹង​គួ​យ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ មាន​សមាជិក​គណៈកម្មកា​រ​សហគមន៍​ចំនួន ១១​នាក់ ស្រី ១​នាក់​ហើយ​មិនទាន់​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ថ្មី​នៅឡើយ​។ សហគមន៍​នេសាទ​នេះ​មាន​បឹង​អភិរក្ស​ចំនួន ២​កន្លែង គឺ បឹង​ទក់ មាន​ទំហំ ១៥០​ម​x៣០០​ម និង បឹង​គួ​យ ទំហំ ១៥០​ម​×៣០០​ម ដែល​ព័ទ្ធជុំវិញ​ទៅដោយ​ស្រែប្រាំង ។​
២. គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​បំពេញការងារ និង​បាន​សហការ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ ក៏ដូចជា​ការចូលរួម​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ សម្រេចបាន​ការដកហូត និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ រួមមាន​៖
- ឧបករណ៍​ឡុ​ក  ចំនួន ៤,៣៣១​គ្រឿង​
- ឧបករណ៍​របាំង​ស្បៃ​ម៉ុង​ប្រវែង ៦៤,០៤៣​ម៉ែត្រ​
- ឧបករណ៍រ​បាំងសាច់​មង​ប្រវែង​៦៧,៧៧៥​ម៉ែត្រ​
- ឧបករណ៍​សម្រាស់​ទំហំ ១,៣៤៦​ម៉ែត្រការ៉េ​
- ខ្សែរ​ចង​ប្រវែង ៤៨៥​ម៉ែត្រ​
- លប​ប្រើស​១០០ ចំនួន ២,៩៨៩​គ្រឿង​
- អួន ចំនួន ៣​វង់​
- ដុំ​ភ្លើង​ឆក់ ចំនួន ១៦​គ្រឿង​
- ដង​ឆក់ ចំនួន ១៤​គូរ​
- ខ្សែរ​ភ្លើង​ប្រវែង ៨៤​គ្រឿង​
- អាគុយ ចំនួន ១៦​គ្រឿង​
- បង្គោល ចំនួន ៧៤,៦២០​ដើម​
- បាន​ប្រលែង​ត្រី​ចូល​បឹង​ធម្មជាតិ ​ចំនួន  ២,៧១០​គីឡូក្រាម​។​
សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន មាន​គោលបំណង ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់6ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Fri, 24 Nov 2023 23:42:32 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សាន់ យូ អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2561-2023-11-23-11-37-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2561-2023-11-23-11-37-23

​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​១១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ក្តាប់​រួម ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក  តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​បច្ចេកទេស​សាលាខេត្ត​កំពង់ឆ្នាំង​, មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ឆ្នាំង និង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ នៃ​ស្រុក​/​ឃុំ​/​ភូមិ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ឆ្នាំង ចំនួន ៧៧​នាក់​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លេ​ី​ចំនុច​មួយចំនួន​ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១, តំបន់​២ និង​តំបន់ ៣ ក្នុង​ខេត្តកំពង់ឆ្នាំង​
៤- កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងការ ចូលរួម​ការពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់ ១ តំបន់ ២ និង​តំបន់ ៣
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ឆ្នាំង ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. អង្គប្រជុំ បាន​យល់ស្រប បន្ត​កិច្ចសហការ រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វេ​ី​ការពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ចំណុច​លម្អៀង នៃ​ទិន្នន័យ របស់​អាជ្ញាធរ​ទន្លេសាប និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ឆ្នាំង ។​
៣. ឯកភាព​ប្រើប្រាស់​ទិន្នន័យ​ផែនទី របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​គោល ។ រាល់​ទិន្នន័យ​ដែល​ពាក់ព័ន្ធ គឺអាច​ស្នើសុំ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​។​
៤. ឯកភាព​ចែករំលែក​ទិន្នន័យ ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៥. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ឆ្នាំង ។​
៦. អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ។

]]>
Activity Thu, 23 Nov 2023 18:37:15 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2559-southeast-asian-water-jobs-for-environmental-sustainability-seawat https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2559-southeast-asian-water-jobs-for-environmental-sustainability-seawat

​ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប តប​តាម​ការគោរព​អញ្ជើញ​របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ។ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)  ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ។​

កម្មវិធី​នេះ រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ក្នុង​គម្រោង​កសាង​សមត្ថភាព​ឧ​ត្ត​មសិ​ក្សា ERSMUS+ EBHE INOWASIA ដែល​ផ្តោតលើ​នវានុវត្តន៍ ការអភិវឌ្ឍ​កម្មវិធី​អប់រំ​សម្រាប់​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​លើ​វិស័យ​ធនធានទឹក​ឈានមុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ សន្និសីទ​អន្តរជាតិ​នេះ​មានការ​ចូលរួម​ពី​អ្នកស្រាវជ្រាវ​ថ្នាក់ជាតិ ប្រទេស​ក្នុង​អនុតំបន់​មេគង្គ និង​អន្តរជាតិ រួមជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​រាជ​ររ​ដ្ឋា​ភិ​បាល ។​

​សន្និសីទ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន ៣ រួមមាន ៖
•  ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ការស្រាវជ្រាវ និង​កាលានុវត្តភាព​លើ​វិស័យ​ធនធានទឹក​និង​បរិស្ថាន​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​
•  ផ្តល់ឱកាស​សម្រាប់​អ្នកស្រាវជ្រាវ​ក្នុង​តំបន់ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​អាច​ផ្លាស់ប្តូរ​ចំណេះដឹង ឧ​ត្ត​មា​នុ​វត្ត និង​ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទឹក និង​បរិស្ថាន​ក្នុង​តំបន់​
•  កំណត់​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កម្មវិធី​អប់រំ ស្រាវជ្រាវ និង​នវានុវត្តន៍​ពាក់ព័ន្ធ​នឹង​ទឹក និង​បរិស្ថាន​នាពេល​អនាគត ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០​។ 

​សន្និសីទ​បានរៀបចំ​ជា ៤​ផ្នែក សំខាន់ៗ​ដូចជា ៖ 
​ផ្នែក​ទី ១/. កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​លើ​វិស័យ​ការងារ​ទឹក​
​ផ្នែក​ទី ២/. សហប្រតិបត្តិការ​សាក​ល​វិទ្យាល័យ​-​ឧស្សាហកម្ម​ដើម្បី​លើកកម្ពស់​ការអប់រំ និង​ការស្រាវជ្រាវ​ក្នុង​វិស័យ​ទឹក 
​ផ្នែក​ទី ៣/. និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​បញ្ហា​ប្រឈម​ការគ្រប់គ្រង​ទឹក​
​ផ្នែក​ទី ៤/. មុខងារ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល ។​

​ក្នុង​អង្គពិធី​សន្និសីទ​នេះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ទិសដៅ និង​ទស្សនៈវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ស្តីអំពី បច្ចុប្បន្នភាព និង​អនាគត​បឹង​ទន្លេសាប ដើម្បី​ធានា​ការប្រើប្រាស់​សេវា​អេកូឡូស៊ី​បឹង​ទន្លេសាប ដែល​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ជាស​កល​។ ឯកឧត្តម​ក៏បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស​សម្រាប់​កិច្ចពិភាក្សា ជាមួយ​ភាគី​ពាក់ព័ន្ធ ជាតិ និង​អន្តរជាតិ​លើ​ប្រធានបទ៖(១).ការបណ្តុះបណ្តាល​ជំនាញ​ទឹក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ​ចីរភាព​(SDGs) នៃ​កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​ការងារ​លើ​វិស័យ​ទឹក​, (២). គម្លាត​ការស្រាវជ្រាវ នៅ​តំបន់​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​សម្រាប់​ទិសដៅ​សិក្សា​ស្រាវជ្រាវ​នាពេល​អនាគត នៃ​មុខងារ​អេកូឡូស៊ី​និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល​, (៣). ការរៀបចំ​ឯកសារ​សំណើ​ស្តីពី ការរៀបចំ​មន្ទីរពិសោធន៍​អន្តរជាតិ​រួមគ្នា ។

]]>
Activity Tue, 21 Nov 2023 11:05:46 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2560-21112023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2560-21112023-kh

​ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប តប​តាម​ការគោរព​អញ្ជើញ​របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ។ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)  ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ។​

កម្មវិធី​នេះ រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ក្នុង​គម្រោង​កសាង​សមត្ថភាព​ឧ​ត្ត​មសិ​ក្សា ERSMUS+ EBHE INOWASIA ដែល​ផ្តោតលើ​នវានុវត្តន៍ ការអភិវឌ្ឍ​កម្មវិធី​អប់រំ​សម្រាប់​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​លើ​វិស័យ​ធនធានទឹក​ឈានមុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ សន្និសីទ​អន្តរជាតិ​នេះ​មានការ​ចូលរួម​ពី​អ្នកស្រាវជ្រាវ​ថ្នាក់ជាតិ ប្រទេស​ក្នុង​អនុតំបន់​មេគង្គ និង​អន្តរជាតិ រួមជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​រាជ​ររ​ដ្ឋា​ភិ​បាល ។​

​សន្និសីទ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន ៣ រួមមាន ៖
•  ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ការស្រាវជ្រាវ និង​កាលានុវត្តភាព​លើ​វិស័យ​ធនធានទឹក​និង​បរិស្ថាន​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​
•  ផ្តល់ឱកាស​សម្រាប់​អ្នកស្រាវជ្រាវ​ក្នុង​តំបន់ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​អាច​ផ្លាស់ប្តូរ​ចំណេះដឹង ឧ​ត្ត​មា​នុ​វត្ត និង​ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទឹក និង​បរិស្ថាន​ក្នុង​តំបន់​
•  កំណត់​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កម្មវិធី​អប់រំ ស្រាវជ្រាវ និង​នវានុវត្តន៍​ពាក់ព័ន្ធ​នឹង​ទឹក និង​បរិស្ថាន​នាពេល​អនាគត ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០​។ 

​សន្និសីទ​បានរៀបចំ​ជា ៤​ផ្នែក សំខាន់ៗ​ដូចជា ៖ 
​ផ្នែក​ទី ១/. កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​លើ​វិស័យ​ការងារ​ទឹក​
​ផ្នែក​ទី ២/. សហប្រតិបត្តិការ​សាក​ល​វិទ្យាល័យ​-​ឧស្សាហកម្ម​ដើម្បី​លើកកម្ពស់​ការអប់រំ និង​ការស្រាវជ្រាវ​ក្នុង​វិស័យ​ទឹក 
​ផ្នែក​ទី ៣/. និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​បញ្ហា​ប្រឈម​ការគ្រប់គ្រង​ទឹក​
​ផ្នែក​ទី ៤/. មុខងារ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល ។​

​ក្នុង​អង្គពិធី​សន្និសីទ​នេះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ទិសដៅ និង​ទស្សនៈវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ស្តីអំពី បច្ចុប្បន្នភាព និង​អនាគត​បឹង​ទន្លេសាប ដើម្បី​ធានា​ការប្រើប្រាស់​សេវា​អេកូឡូស៊ី​បឹង​ទន្លេសាប ដែល​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ជាស​កល​។ ឯកឧត្តម​ក៏បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស​សម្រាប់​កិច្ចពិភាក្សា ជាមួយ​ភាគី​ពាក់ព័ន្ធ ជាតិ និង​អន្តរជាតិ​លើ​ប្រធានបទ៖(១).ការបណ្តុះបណ្តាល​ជំនាញ​ទឹក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ​ចីរភាព​(SDGs) នៃ​កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​ការងារ​លើ​វិស័យ​ទឹក​, (២). គម្លាត​ការស្រាវជ្រាវ នៅ​តំបន់​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​សម្រាប់​ទិសដៅ​សិក្សា​ស្រាវជ្រាវ​នាពេល​អនាគត នៃ​មុខងារ​អេកូឡូស៊ី​និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល​, (៣). ការរៀបចំ​ឯកសារ​សំណើ​ស្តីពី ការរៀបចំ​មន្ទីរពិសោធន៍​អន្តរជាតិ​រួមគ្នា ។

]]>
Activity Tue, 21 Nov 2023 11:05:46 +0000
ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្តសកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2557-2023-11-20-00-50-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2557-2023-11-20-00-50-20

​នា​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប នៅ​ឃុំ​ពង្រ​, ទ្រៀល​, ជ្រលង​, សូ​យោង និង​ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ 

​ការសិក្សា​នេះ ទទួលបាន​លទ្ធផល​ប​ឋ​ម ដូចខាងក្រោម​៖
- ផ្ទៃដី​ស្រែប្រាំង​ក្នុងស្រុក​តាំងគោក​មាន​ចំនួន ២៣.០០០ ហិកតា ក្នុង​តំបន់​២
- ធ្វើស្រែ​ប្រាំង​បាន ២​ដង ក្នុង​មួយឆ្នាំ​
- ទិន្នផល​បាន ៣ ទៅ ៤ តោន ក្នុង​មួយ​ហិកតា ដោយ​ប្រើប្រាស់​ពូជស្រូវ OM5154 សែន​ក្រអូប និង​រំដួល​
- តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​២០២៣ គឺ ១២០០​រៀល​/​គ​ក្រ​
- ការធ្វើ​ស្រែប្រាំង របស់​កសិករ​ក្នុង​តំបន់​នេះ ចំណាយ​អស់​ប្រមាណ ២,៨ លាន​រៀល​/​ហ​ត ដូចជា ថ្លៃ​ពូជស្រូវ ថ្លៃ​ជួល​ភ្ជួរ​រាស់ ជួល​ច្រូត ជួល​ដឹកជញ្ជូន ថ្លៃ​ថ្នាំ​-​ជីគីមី និង​ប្រេង​/​សាំង​។​
- ចំណេញ​ចន្លោះ​ពី  ១,០០,០០០ ទៅ ១,៥០០,០០០ រៀល ក្នុង​មួយ​ហិកតា ក្នុង​មួយដង​
- បច្ចេកទេស​ធ្វើស្រែ និង​ការប្រើប្រាស់​ថ្នាំ​គីមី ជីគីមី គឺ​ធ្វើតាម​តៗ​គ្នា​។ 
- ប្រជាជន​ស្រុក​តាំងគោក មាន​សមាជិកគ្រួសារ​ចន្លោះ​ពី ៤ ទៅ ៦​នាក់​/​គ្រួសារ ប៉ុន្តែ​កម្លាំង​ពលកម្ម​ធ្វើស្រែ​មានតែ ១    ទៅ ២​នាក់ ប៉ុណ្ណោះ គឺ​ការ​ធ្វើស្រែ​ដោយ​ជួល​គេ​ធ្វើ​ឲ្យ ដែល​ធ្វើ​ឲ្យ​ចំណាយ​ច្រើន​។​
- ការ​ធ្វើស្រែ​ក្នុងស្រុក​តាំងគោក គឺ​អនុវត្តន៍​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ដែលមាន​ផ្ទៃដី ២​ទៅ ២០ ហិកតា​/​គ្រួសារ​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- វិភាគ​ចរន្ត​សេដ្ឋកិច្ច​ពី​របរ​ស្រែប្រាំង​ក្នុង​តំបន់​សិក្សា​
- វិភាគ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​ស្រែប្រាំង​
- ស្វែងយល់ និង​វិភាគ​ចំណូល​ចំណាយ​ពី​ការធ្វើ​របរ​ស្រែប្រាំង​
- បញ្ហា​ប្រឈម​ក្នុង​ការងារ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​
- ចងក្រង​ជា​ឯកសារ​ពី​តម្លៃ​ស្រូវ ទីផ្សារ ទិន្នផល ពូជស្រូវ​តាម​ឆ្នាំ​/​តំបន់​។

]]>
Activity Mon, 20 Nov 2023 07:50:13 +0000
លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ ​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ ។​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2555-2023-11-19-04-19-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2555-2023-11-19-04-19-44

នា​ថ្ងៃ​ពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក សុខ រ៉ា​យ៉ុង ជា​ប្រធានការិយាល័យ​អភិរក្ស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 

​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន ៖ 
ទី​១. ជួប​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់រដ្ឋបាល​ជលផល​ដើម្បី​ដឹង​ពី​បម្រែបម្រួល​ស្ថានភាព​បរិស្ថាន ធនធាន​ជល​ផល មូលហេតុ​នៃ​បម្រែបម្រួល​ទាំងនេះ និង​ស្ថានភាព​ជលសា​ស្ត្រ​។​
ទី​២. ជួប​ជាមួយ​ប្រជា​នេសាទ ដើម្បី​យល់ដឹង​ពី​បរិមាណ​​ផល​នេសាទ បម្រែបម្រួល​ផល​នេសាទ និង​កត្តា​បទល្មើស​ផ្សេងៗ​។ 
ទី​៣. ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​មួយចំនួន​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​

ជាមួយនឹង​សកម្មភាព​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើនេះ ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​រកឃើញ​នូវ​លទ្ធផល​ដូចខាងក្រោម​៖ 
១. ស្ថានភាព​ទឹកទន្លេ​មាន​លក្ខណៈ​ឡើង​យឺត និង​ទឹកស្អុយ​រយៈពេល​យូរ​ជាង​រាល់​ឆ្នាំ ហើយ​កម្ពស់​ទឹក​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំមុន​ជាង ០១​ម៉ែត្រ​។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ត្រី​មានការ​បន្ត​ពូជ​យឺត និង​លូតលាស់​ធំធាត់​យឺត​ផងដែរ​។​
២. បញ្ហា​អាកាសធាតុ​នៅក្នុង​តំបន់​នេះ​មានការ​ប្រែប្រួល​ខ្លាំង​ដូចជា ការកើនឡើង​កំដៅ ទឹក​កង្វក់​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​តែង​កើតមាន​ជា​ញឹកញាប់ ធ្វើអោយ​ប្រជាជន​នៅក្នុង​តំបន់​នេះ​ពិបាក​ក្នុងការ​រស់នៅ ពិសេស​ប្រជាជន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​នេសាទ​។​
៣. មានការ​កើនឡើង​ច្រើន​គួរអោយកត់សម្គាល់ រួមមាន​សត្វ​ស្លាប ពស់ថ្លាន់ ស្វា និង​ភេ​។​
៤. បរិមាណ​ផល​នេសាទ មិនទាន់មាន​ការប្រែប្រួល​ណាមួយ ដែល​អាច​វាយតម្លៃ​ពី​ភាពសម្បូរ ឬ​ខ្សត់​នៅឡើយ ព្រោះ​បច្ចុប្បន្ន​នៅមាន​ភ្លៀង ផ្គរ ស្ទើរ​រាល់ថ្ងៃ ជាហេតុ​ធ្វើអោយ​ត្រី​មិនទាន់​បំលាស់​ទី​ចេញពី​ក្នុងព្រៃ និង​ជម្រក​របស់​វា​ចុះមក​ទន្លេមេគង្គ​តាម​ទន្លេសាប​នៅឡើយ​។​
៥. ប្រជា​នេសាទ​ជាច្រើន​មានការ​ត្អូញត្អែរ​ពី​ការកើនឡើង​នៃ​សត្វ​ភេ ដែល​តែងតែ​មក​ចាប់​ហែក​លប​យក​ត្រី​ធ្វើជា​ចំណី ដែល​ពី​៤ ឬ ៥​ឆ្នាំមុន ស្ទើ​តែ​មិន​ធ្លាប់​ជួបប្រទះ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- ស្វែងយល់​ពី​ស្ថានភាព​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- វាយតម្លៃ​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- ផ្តល់​ជា​អនុ​សាស​សម្រាប់​កែលម្អ និង​វិធានការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស អភិវឌ្ឍន៍​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឲ្យ​មាន​ភាពប្រសើរឡើង​។

]]>
Activity Sun, 19 Nov 2023 11:19:37 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ពិភាក្សា អំពី​យន្តការ និង​ដំណើរការ​នៃ​ការរៀបចំ​របាយការណ៍​បច្ចេកទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2553-2023-11-19-04-07-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2553-2023-11-19-04-07-39

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​ពិភាក្សា អំពី​យន្តការ និង​ដំណើរការ​នៃ​ការរៀបចំ​របាយការណ៍​បច្ចេកទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម និង​មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​ក្នុង​អង្គប្រជុំ​នេះ​ផងដែរ ឯកឧត្តម លឹម ពុ​យ អនុប្រធាន អ​.​ទ​.​ស បានធ្វើការ​ចែករំលែក​នូវ​ទស្សនៈវិស័យ​សម្រាប់​សកម្មភាព​ស្រាវជ្រាវ នៅ​បឹង​ទន្លេសាប​ក្នុង​ឆ្នាំ ២០២៤ និង​ការធ្វើ​សំយោគ​ឯកសារ​បច្ចេកទេស​ជា ៣ ផ្នែក ៖ 
* ផ្នែក​ទី​១. ស្ថានភាព​ជីវវិទ្យា នៃ​បឹង​ទន្លេសាប ក្រោម​ផ្លូវ​​ជាតិ​លេខ ៥ និង​លេខ ៦ (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​)​។​
* ផ្នែក​ទី​២. ស្ថានភាព​ធនធាន​ជលផល នៅ​តំបន់​ទន្លេសាប​, ព្រៃ​លិច​ទឹក លំនៅដ្ឋាន​ធនធាន​ត្រី និង​វិស័យ​កសិកម្ម​នៅ​តំបន់​៣ ។​
* ផ្នែក​ទី​៣. ទស្សនៈវិស័យ​ក្នុងការ​គ្រប់គ្រង​នាពេល​អនាគត​។​

​បន្ទាប់ពី​អង្គប្រជុំ បាន​ស្តាប់​បទ​បង្ហាញ​នៃ​ការចែករំលែក និង​ពិភាក្សា ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​កោតសរសើរ​ចំពោះ​ការចែករំលែក​គំនិត​ទស្សនៈទាន​របស់ ឯកឧត្តម លឹម ពុ​យ ក្នុង​ស្មារតី​ចូលរួម​គាំទ្រ​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់ អាជ្ញាធរ​ទន្លេសាប ឲ្យ​មាន​ប្រសិទ្ធភាព ។ ជាមួយគ្នា​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ការណែនាំ​ទៅ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ឲ្យ​ពិនិត្យ​រៀបចំ​ក្រុមការងារ ដើម្បី​រៀបចំ​ឯកសារ​បច្ចេកទេស​ដែល​បាន​សិក្សា​ស្រាវជ្រាវ​កន្លងមក​រប​ស់​អាជ្ញាធរ​ទន្លេសាប ស្របតាម​ការណែនាំ និង​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប និង​ពិនិត្យមើល​ការពង្រឹង​យន្តការ​ការងារ​ជាមួយ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ក្នុងការ​ជម្រុញ​ការរៀបចំ Tonle Sap E-library ឲ្យ​ស្របតាម​ការកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ។

]]>
Activity Sun, 19 Nov 2023 11:02:15 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ បាន​ចុះ​អនុវត្ត​បញ្ចប់​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2551-2023-11-17-01-15-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2551-2023-11-17-01-15-41

​នា​ថ្ងៃ​ពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្ត​បញ្ចប់​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ប្រចាំឆ្នាំ​២០២៣​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន ៖ 
ទី ១. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី ឃុំ​រហាល និង​ឃុំ​ប្រាសាទ​។​
​ទី ២. ជួបពិភាក្សា​ជាមួយ​សហគមន៍​នេសាទ​ស្ទឹង​កំបុត​មានជ័យ ក្នុង​ឃុំ​រហាល និង​សហគមន៍​នេសាទ​ដង្កៀបក្ដាម​មានជ័យ ក្នុង​ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ។​

​សម្រាប់​ការអនុវត្ត​សកម្មភាព​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល បានបង្ហាញ​ឲ្យ​ឃើញថា ៖
១. ស្ថានភាព​សហគមន៍​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ :
- ចំណេះដឹង​របស់​គណៈកម្មកា​រ​សហគមន៍​នេសាទ​ទាំង​២ នៅមានកម្រិត ដែលជា​ផលវិបាក ក្នុងការ​ដឹកនាំ អនុវត្តន៍​ការងារ​អោយមាន​ប្រសិទ្ធភាព​
- កង្វះ​ការចូលរួម​ក្នុងការ​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ជាពិសេស កម្លាំង​ស្នូល​យុវជន នៅតាម​សហគមន៍​នេសាទ​នីមួយៗ​
- កង្វះ​ការបណ្ដុះបណ្ដាល​សមត្ថភាព​គណៈកម្មការ​សហគម​ន៍​នេសាទ ជាពិសេស បច្ចេកទេស​សំខាន់ៗ ដូចជាៈ ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ របៀប​សរសេរ​របាយ​ការណ៍ និង​សំណើ​គម្រោង​គាំទ្រ​សកម្មភាព​ជាដើម​
-  កង្វះ​ការគាំទ្រ​នូវ​មធ្យោបាយ សម្ភារៈ ធនធាន​ថវិកា សម្រាប់​គាំទ្រ​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​។​

២. ប្រសិទ្ធភាព​ការអនុវត្ត ផែនការ​គ្រប់គ្រង​សហគមន៍ :
-  ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​មិនបាន​ពេញលេញ និង​មិន​ឆ្លើយតប​ទៅ នឹង​ទំហំ​ការងារ និង​ការទទួលខុសត្រូវ របស់​គណៈកម្មការ​ស​ហគ​មន៍​
-  ប្រភពធនធាន​ថវិកា សម្រាប់​ការគាំទ្រ​ដំណើរការ​អនុវត្ត​ផែនការ គឺមាន​កម្រិត បើ​ធៀប​ទៅនឹង​ផែនការ​គ្រប់គ្រង​សហគមន៍​ទាំងមូល​
-  កង្វះ​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខណៈ​ស៊ីជម្រៅ​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​ពី​សំណាក់​អ្នកពាក់ព័ន្ធ​។​

​សូម​ជម្រាបជូន​ថា : សកម្ម​ភាពចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខាងលើនេះ មាន​គោលបំណង​ស្វែងយល់ ៖
- យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​សហគមន៍​
- ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​នៅតាម​បណ្តា​សហគមន៍​នេសាទ 
- កិច្ចសហការ សម្របសម្រួល ជាមួយនឹង​ស្ថាប័ន​ជំនាញ និង​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប 

]]>
Activity Fri, 17 Nov 2023 08:15:30 +0000
លោក សុខ មុនី ប្រធានការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ប្រព័ន្ធ​ព័ត៌មាន ប្រព័ន្ធគ្រប់គ្រង​ឯកសារ និង​ផែនទី​អាង​ទន្លេមេគង្គ នៅ​ខេត្តកំពង់ចាម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2549-2023-11-17-01-04-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2549-2023-11-17-01-04-34

​នា​ថ្ងៃ​អង្គារ ២​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក សុខ មុនី ប្រធានការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ជាម​ន្ត្រី​ទុកដាក់​ទិន្នន័យ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ប្រព័ន្ធ​ព័ត៌មាន ប្រព័ន្ធគ្រប់គ្រង​ឯកសារ និង​ផែនទី​អាង​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) នៅ​ខេត្តកំពង់ចាម​។ 

​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង​ដើម្បី​៖
១. បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ប្រព័ន្ធគ្រប់គ្រង​ឯកសារ (DoMS) និង​ការអនុវត្ត​ជាក់ស្តែង ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​មុខងារ និង​បង្ហាញ​ពី​ឧបករណ៍ សេវាកម្ម​ដែល​បានធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​សេវាកម្ម​គេហទំព័រ​ព័ត៌មាន​នៃ​ប្រព័ន្ធ​ព័ត៌មាន​របស់ MRC ទៅកាន់​អ្នកប្រើប្រាស់​ទិន្នន័យ​។​
២. បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផែនទី​អាង​ទន្លេមេគង្គ និង​ការកែប្រែ​ថ្មី​អ្នកប្រើប្រាស់​ទិន្នន័យ ។​
សូម​ជម្រាបជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ បាន​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងបរិស្ថាន​, ក្រសួងផែនការ​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក  និង​ជំនាញការ​ជាតិ អន្តរជាតិ សរុប​ចំនួន ២៨ រូប​។

]]>
Activity Fri, 17 Nov 2023 08:04:19 +0000
លោក អ៉ី ពុទ្ធា​លី អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​គុណភាព​ទឹក​ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កំពង់ធំ​ផា​លេស ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2547-2023-11-15-10-04-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2547-2023-11-15-10-04-47

​នៅ​ថ្ងៃ​ចន្ទ ១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក អ៉ី ពុទ្ធា​លី អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​គុណភាព​ទឹក​ឆ្នាំ​២០២២  ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ ដើម្បី​៖ 
១. ជម្រាបជូន​អំពី​របាយការណ៍​ស្ថានភាព​តាមដាន​គុណភាព​ទឹក​ឆ្នាំ​២០២២ ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​
២. ពង្រីក​ការយល់ដឹង​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អំពី​ការតាមដាន​គុណភាព​ទឹក​របស់ MRC​។​
៣. ជម្រុញ​ការយល់ដឹង​អំពី​សមិទ្ធផល​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ផលិតផល​របស់ MRC​។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), ក្រសួងបរិស្ថាន​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ១៥ រូប​។​

​លទ្ធផល​ទទួលបាន ពី​សិក្ខាសាលា​ផ្សព្វផ្សាយ បានផ្តល់​ការយល់ដឹង​ពី​៖
- ស្ថានភាព​គុណភាព​ទឹក​ទៅតាម​ស្ថានីយ៍​តាមដាន​សរុប​ចំនួន ៤៨ ក្នុងនោះ​រួមមាន ១៩ ស្ថានីយ៍​របស់​ប្រទេស​កម្ពុជា​។​
- ការកំណត់​ស្តង់ដា​គុណភាព​ទឹក​លើ​ប៉ារ៉ាម៉ែត្រ​សំខាន់​និង​វិធីសាស្ត្រ​ប្រមូល​សំណាក​គុណភាព​ទឹក ។​
- ការវិភាគ​ទិន្នន័យ​គុណភាព​ទឹក​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ស្ថិតិ​វិភាគ ។

]]>
Activity Wed, 15 Nov 2023 17:04:41 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​សាលា​វិស្វករ​កសិកម្ម Toulous និង​នាយក​ប្រតិបត្តិ​អង្គការ Loir Grands Migrateurs នៃ​ប្រទេស​បារាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2545-toulous-loir-grands-migrateurs https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2545-toulous-loir-grands-migrateurs

​រសៀល​ថ្ងៃ​អង្គារ ២​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​, ឯកឧត្តម លឹម ពុ​យ អនុប្រធាន​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​, ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ​ជាមួយ លោក Pascal LAFAILLE នាយក​សាលា​វិស្វករ​កសិកម្ម Toulouse និង​លោកស្រី Aurore BAISEZ នាយក​ប្រតិបត្តិ​នៃ​អង្គការ Loire Grands Migrateurs (LOGRAMI) នៃ​ប្រទេស​បារាំង ។ 

​ក្នុងជំនួប​កិច្ចពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​លើក​បង្ហាញ​ពី​បេសកកម្ម​ការងារ កិច្ចការ​ចាំបាច់​របស់​អង្គភាព និង​តម្រូវការ​នៃ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​តំបន់​បឹង​ទន្លេសាប ។​

​ជារួម​កិច្ចពិភាក្សា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល និង​បាន​ឯកភាព​លើ ៣ ចំនុច​ដូចខាងក្រោម ៖
១. ពិនិត្យឡើងវិញ​លើ​ខ្លឹមសារ​អនុស្សារណៈ​កិច្ចព្រមព្រៀង (MoU) រវាង សាលា​វិស្វករ​កសិកម្ម Toulouse និង អាជ្ញាធរ​ទន្លេសាប ដើម្បី​ស្នើសុំ​ការអនុម័ត​ជាថ្មី​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​
២. ការផ្លាស់ប្តូរ​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​នៅ​ប្រទេស​បារាំង​។​
៣. ពង្រឹង​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ រៀបចំ​របាយការណ៍​ប​ច្ចេកទេស និង​ការគ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ ។

]]>
Activity Tue, 14 Nov 2023 22:52:19 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​សាលា​វិស្វករ​កសិកម្ម Toulous និង​នាយក​ប្រតិបត្តិ​អង្គការ Loir Grands Migrateurs នៃ​ប្រទេស​បារាំង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2546-15112023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2546-15112023-kh

​រសៀល​ថ្ងៃ​អង្គារ ២​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​, ឯកឧត្តម លឹម ពុ​យ អនុប្រធាន​, ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​, ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ​ជាមួយ លោក Pascal LAFAILLE នាយក​សាលា​វិស្វករ​កសិកម្ម Toulouse និង​លោកស្រី Aurore BAISEZ នាយក​ប្រតិបត្តិ​នៃ​អង្គការ Loire Grands Migrateurs (LOGRAMI) នៃ​ប្រទេស​បារាំង ។ 

​ក្នុងជំនួប​កិច្ចពិភាក្សា​នេះ ភាគី​ទាំងពីរ បាន​លើក​បង្ហាញ​ពី​បេសកកម្ម​ការងារ កិច្ចការ​ចាំបាច់​របស់​អង្គភាព និង​តម្រូវការ​នៃ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​តំបន់​បឹង​ទន្លេសាប ។​

​ជារួម​កិច្ចពិភាក្សា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល និង​បាន​ឯកភាព​លើ ៣ ចំនុច​ដូចខាងក្រោម ៖
១. ពិនិត្យឡើងវិញ​លើ​ខ្លឹមសារ​អនុស្សារណៈ​កិច្ចព្រមព្រៀង (MoU) រវាង សាលា​វិស្វករ​កសិកម្ម Toulouse និង អាជ្ញាធរ​ទន្លេសាប ដើម្បី​ស្នើសុំ​ការអនុម័ត​ជាថ្មី​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​
២. ការផ្លាស់ប្តូរ​ចំណេះដឹង និង​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​នៅ​ប្រទេស​បារាំង​។​
៣. ពង្រឹង​បច្ចេកទេស​សិក្សា​ស្រាវជ្រាវ រៀបចំ​របាយការណ៍​ប​ច្ចេកទេស និង​ការគ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ ។

]]>
Activity Tue, 14 Nov 2023 22:52:19 +0000
ឯកឧត្តម សរ គឹម​សាន្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ​ឯកឧត្តម ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ស្តីពី សិក្ខាសាលា​ផ្សព្វផ្សាយ របាយការណ៍​សិក្សា​ស្រាវជ្រាវ ផលប៉ះពាល់​នៃ​លំហូរ​ទឹក​ទាប​ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​លើ​ជីវភ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2543-2023-11-14-08-30-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2543-2023-11-14-08-30-39

​នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា និង​ប្រកាស​បើក​កម្ម​វី​ធី​ស្តីពី សិក្ខាសាលា​ផ្សព្វផ្សាយ របាយការណ៍​សិក្សា​ស្រាវជ្រាវ​ផលប៉ះពាល់​នៃ​លំហូរ​ទឹក​ទាប ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​លើ​ជីវភាព​របស់​សហគម​ន៍​បឹង​ទន្លេសាប និង​បរិស្ថាន​ធម្មជាតិ ដោយមាន​ការចូលរួម​ពី​សហគមន៍​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​, តំណាង​រដ្ឋបាល​ជលផល​, អង្គការ World Fish, តំណាង​អង្គការ Oxfam និង​តំណាង​រដ្ឋសភា ដែលមាន​មនុស្ស​សរុប ៤៤​នាក់ (​ស្រី ៩​នាក់​) ។​

​សុន្ទរកថា​គ​ន្លឺះ​របស់​ឯកឧត្តម​បាន​ផ្តោត​ថា បឹង​ទន្លេសាប​ជា​បេះដូង​កម្ពុជា បឹង​ទន្លេសាប​ជា​ជ​ម្រុ​ក និង​ជម្រក​ជីវចម្រុះ​គ្រប់​ប្រភេទ បឹង​ទន្លេសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​អាច​រីក​ក្រឡា​ផ្ទៃ​រហូតដល់​ជាង 15,000 គីឡូម៉ែត្រ​ការ៉េ ជាមួយ​ជម្រៅ​ទឹក​បឹង 10 ម៉ែត្រ នៅ​រដូវវស្សា ឆ្នាំ​២០០០ ដែល​បង្កដោយ​លំហូរ​ទឹកទន្លេ​មេគង្គ​ទៅកាន់​បឹង​ទន្លេសាប​។ តែ​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការអភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ការប្រែប្រួល​អាកាសធាតុ កត្តា​មនុស្ស និង​កត្តា​ផ្សេងៗ​ទៀត បានដាក់​សម្ពាធ​លើ​ទន្លេមេគង្គ ហើយ​បាន​បន្ត​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការប្រែប្រួល​របប​លំហូរ​ជលសា​ស្ត្រ​ទន្លេមេគង្គ​មកកាន់​បឹង​ទន្លេសាប​។ ជាក់ស្តែង​ឆ្នាំ​២០២៣​នេះ បឹង​ទន្លេសាប​មាន​កម្ពស់​អតិបរិមា​ត្រឹមតែ 6.95 ម៉ែត្រ (​ហើយ​មាន​រយៈពេល​ខ្លី មិន​ដល់​ត្រឹម​១០​ថ្ងៃ​ផង កម្ពស់​ទឹក​ចាប់  ផ្តើម​ស្រក​ទៅវិញ​) បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​ឆ្នាំ​២០០០ ខុសគ្នា​ប្រមាណ​ជា 30% ។ កត្តា​នេះ​បាន​បង្ក​ដល់​ការប៉ះពាល់​យ៉ាងខ្លាំង មិន​ត្រឹមតែ​ជីវភាព​របស់​ប្រជា​សហគមន៍​បឹង​ទន្លេសាប​នោះទេ ថែមទាំង​ប៉ះពាល់​ដល់​ជីវចម្រុះ​ផងដែរ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យ​សស្រាក់សស្រាំ​ផ្តល់​គំនិត​យោបល់ មតិ​ត្រលប់ និង​មតិ​កែលម្អ លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នេះ​ឲ្យ​កាន់តែ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ថ្ងៃនេះ និង​អនាគត ដើម្បី​បឹង​ទន្លេសាប​របស់​យើងទាំងអស់គ្នា​។​

​សូមជម្រាបថា​៖ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះដែរ លោក​ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​ជា​វាគ្មិន​ឆ្លើយ​សំណួរ និង​ពិភាក្សា  “​ដំណោះស្រាយ​បែបណា​លើ​ផលប៉ះពាល់​សហគមន៍ និង​បឹង​ទន្លេសាប​ដោយ​លំហូរ​ទាប​ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​” (១). អាជ្ញាធរ​ទន្លេសាប​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន 2024-2028 ដោយមាន​ផ្នែក​សេដ្ឋកិច្ចសង្គម ជា​ទិសដៅ​យុទ្ធសាស្ត្រ សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​ការងារ និង​មុខរបរ តំបន់​បឹង​ទន្លេសាប​(២). បឹង​ទន្លេសាប​មាន​ប្រភពទឹក​ចំនួន​បី​ធំៗ ទឹក​ពី​ទន្លេមេគង្គ​ប្រមាណ ៥២% ទឹក​ពី​ដៃ​ស្ទឹងធំៗ​ទាំង​១១ ប្រមាណ ៣៨% និង​ទឹក​ពី​ទឹកភ្លៀង​ប្រមាណ ១០%  យើង​ពិតជា​ពិបាក​ណាស់​ក្នុង​ការធ្វើ​ឲ្យ​លំហូរ​ទឹកទន្លេ​មេគង្គ​ត្រលប់មក​ភាពប្រក្រតី​មកវិញ តែ​យើង​អាច​ឲ្យ​បឹង​ទន្លេសាប​បន្សាំ​ខ្លួន (resilience) បាន​ទៅនឹង​ការប្រែប្រួល​របប​ជលសា​ស្ត្រ ទោះ​ជម្រៅ​ទឹក ៦​ម៉ែត្រ ឬ ៧​ម៉ែត្រ​ក្តី ដោយមាន​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​ថា តើ​បឹង​ទន្លេសាប​យើង​ត្រូវការ​ទឹក​ចំនួន​ប៉ុន្មាន​ដើម្បី​រស់​ដោយ​ផ្សាភ្ជាប់​ជាមួយ​ប្រព័ន្ធ​អេកូឡូស៊ី​រួមមាន ទឹក ត្រី ព្រៃ មនុស្ស និង​បរិស្ថាន​ធម្មជាតិ​។

]]>
Activity Tue, 14 Nov 2023 15:30:32 +0000
លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី នៅ​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2541-2023-11-13-02-54-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2541-2023-11-13-02-54-18

​ថ្ងៃ​សុក្រ ១២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​៖ 
១. ពិភាក្សា​សេចក្តីព្រាង​ឯកសារ​របាយការណ៍​ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី និង​ការតាមដាន​ផ្លូវ​ត្រី​។​
២. ស្វែងរក​មតិយោបល់ ដើម្បី​កែសម្រួល​សេចក្តីព្រាង​ឯកសារ​របាយការណ៍​ចុងក្រោយ ស្តីពី​ការចាត់​អាទិភាព​របាំង​ត្រី​សម្រាប់​ការវិនិយោគ​ក្នុងការ​សាងសង់​សំណង់​ជណ្តើរ​ត្រី​នៅក្នុង​ឆ្នាំ​២០២៤ និង​សកម្មភាព​ត្រួតពិនិត្យ​ផ្លូវ​ត្រី ។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពី គ​.​ជ​.​ទ​.​ម​.​ក និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ២០ រូប​។

]]>
Activity Mon, 13 Nov 2023 09:54:05 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមមន្ត្រី​ក្នុង​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ នៅ​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2539-2023-11-13-02-47-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2539-2023-11-13-02-47-16

​នា​ថ្ងៃ​អង្គារ ៩​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ ជំហាន​១ នៅ​ខេត្តបាត់ដំបង ។​

 ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា មន្ទីរ​ផែនការ ខេត្តបាត់ដំបង អាជ្ញាធរ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ និង​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ។​

​ជាមួយនឹង​ការសិក្សា​ខាងលើ ជា​លទ្ធផល​បឋម បានបង្ហាញ​ឃើញថា ៖ 
ក​. ប្រជាសាស្ត្រ​៖ មានគ្រួសារ​សរុប​ចំនួន ៦,០៨៤​គ្រួសារ ស្មើ ២៦,៤៦៧​នាក់ (​ស្រី ១២,៨២០​នាក់​) ប្រជាពលរដ្ឋ ១៨​ឆ្នាំ​ឡើង ១៦,៩១៥​នាក់ (​ស្រី ៧,៦៧០​នាក់​)​។ អត្រា​ភាពក្រីក្រ​ប្រមាណ ២៣% ធៀប​ទៅនឹង​គ្រួសារ​សរុប និង​ពលរដ្ឋ​ចំណាកស្រុក​ក្នុង​-​ក្រៅប្រទេស​មាន​ប្រមាណ​ជា ១៦.៩% ។​

​ខ​. ស្ថានភាព​សេដ្ឋកិច្ចសង្គម​៖- ប្រជា​សហគមន៍​ឃុំ​ទាំងពីរ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ចម្បង មាន​ប្រមាណ ៧៤.៩% ដែល​ភាគច្រើន​ធ្វើ​ស្រូវវស្សា ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​។ មុខរបរ​ចម្បង​ផ្នែក​វិស័យ​សិប្បកម្ម ០.២៥% និង​សេវាកម្ម មាន​ប្រមាណ​ជា ២៤.៨៥% (​លក់ដូរ​និង​ជំនួញ ជាង​ជួសជុល ដឹកជញ្ជូន ស៊ីឈ្នួល​ក្នុង​វិស័យ​កសិកម្ម កម្មករសំណង់ កម្មករ​រោងចក្រ បុគ្គលិក​អង្គការ និង​មន្ត្រីរាជការ​) ។​
- ប្រជាពលរដ្ឋ​ទទួលបាន​សេវា​សុខភាព​ល្អប្រសើរ​មាន​ប្រមាណ​ជា ៩៥% បានទទួល​សេវា​នៅ មណ្ឌល​សុខភាព និង​ក្រៅពីនេះ ពួកគេ​ទៅ​ទទួល​សេវា​សុខភាព​ឯកជន និង​មន្ទីរពេទ្យ​ខេត្ត​។​
- ប្រជា​សហគមន៍​ឃុំ​ទាំងពីរ មាន​ទឹកស្អាត​ប្រើប្រាស់​១០០% ក្នុងនោះ​មាន​ប្រព័ន្ធ​ទឹកស្អាត​មាន​ប្រមាណ ៥៩.២% និង​មានតែ ៤០.៨% ប្រើប្រាស់​ទឹកស្រះ ទន្លេ អណ្តូង​។ ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​មានការ​យល់ដឹង​បរិភោគ​ទឹកស្អាត និង​ដាំ​ចម្អិន​ដាំ​ឆ្អិន ដែលមាន​គ្រួសារ​ទទួល​ទាន​ទឹក​ឆ្លងកាត់​ប្រព័ន្ធ​ទឹកស្អាត មាន​ប្រមាណ ៧៥.៧៩% ក្រៅពីនេះ ប្រើប្រាស់​ទឹក​ដាំ​ពុះ និង​ទឹក​សុទ្ធ​។ ការប្រើប្រាស់​បង្គន់​អនាម័យ មាន​ចំនួន ៧៦.៨៥% ប៉ុន្តែ​មានតែ ៧២.៧% មាន​បង្គន់​អនាម័យ​ស្តង់ដារ ។​
​គ​. បរិស្ថាន​ធនធានធម្មជាតិ​៖ បម្រែបម្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ បាន​បង្ក​ទៅជា​គ្រោះមហន្តរាយ​ផ្សេងៗ (​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់​...) ការប្រើប្រាស់​ជី​/​ថ្នាំ​គីមី​ក្នុង​វិស័យ​កសិកម្ម បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជាមួយគ្នានេះ​សកម្មភាព​លបលួច​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅតែមាន និង​កត្តា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​តាម​រូបភាព ដុត​រក​សត្វ​(​ឃ្មុំ និង​អណ្តើក​) ជាដើម​។ សកម្មភាព​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតែមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទាំងពីរ ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប មាន​គោលបំណង ដើម្បី​ស្វែងយល់​៖
១. ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
២. ការប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ​-​ព័ត៌មាន សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ឯក​សារ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​សម្រាប់​ចូលរួម​ដល់​ការគ្រប់គ្រង​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។​

]]>
Activity Mon, 13 Nov 2023 09:42:56 +0000
ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ នៅ​ខេត្តបន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2537-2023-11-13-02-35-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2537-2023-11-13-02-35-38

​នា​ថ្ងៃ​សុក្រ ៥​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក និង​ឃុំ​គយ​ម៉ែង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។​
​ក្នុង​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួបពិភាក្សា និង​សាកសួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​ការចុះ​ដល់ទី​តាំង​សិក្សា ដើម្បី​ពិនិត្យ​ស្ថានភាព​ការប្រើប្រាស់​ទឹក​ពី​ប្រព័ន្ធ​ស្រោចស្រព​ខាងលើ និង​ស្ថានភាព​បង្កបង្កើនផល​ទូទៅ​របស់​ប្រជាពលរដ្ឋ ។​

​ជាមួយនឹង​សកម្មភាព​នេះ ការចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
​ទី​១. ប្រព័ន្ធធារាសាស្ត្រ​ទំនប់​អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​អាង​អាច​ស្តុក​ទឹកបាន​ប្រមាណ​ពី ៣០០-៥០០ លាន​ម៉ែត្រគូប និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ស្រូវវស្សា និង​ស្រូវប្រាំង​ប្រមាណ ១០ ម៉ឺន​ហិកតា រួមមាន​ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព និង​ប្រឡាយ​នាំ​ទឹក​មាន​សរុប ១៥ ខ្សែ ប្រវែង​សរុប ២០-៣០ គម និង​ទំនប់​បង្ហៀរ ទំនប់​សណ្តរ និង​សំណង់​ទ្វារ​ទឹក​ស្វ័យប្រវត្តិ ។​
​ទី​២. សំណង់​ទំនប់​ស្ទាក់​ទឹក​សិរី​មង្គល ស្រុក​បង្គ​ល​បុរី ខេត្តបន្ទាយមានជ័យ ដែល​អាច​រក្សា​ទឹកបាន​ប្រមាណ ៥០ លាន​ម៉ែត្រគូប និង​មានលទ្ធភាព​ស្រោចស្រព ចំនួន ១០.០០០ ​ហិកតា ។​
ទី​៣. ទ្វារ​ទឹក​នៃ​អាង​ត្រពាំងថ្ម គឺ​ត្រូវបាន​បើក ដើម្បី​បង្ហូរទឹក​ចេញពី​អាង​មួយចំនួន​តូច សម្រាប់​បម្រើអោយ​ប្រជាកសិករ​នៅ​ផ្នែក​ខាងលើ​ទំនប់​ប្រមូល​ផល​ស្រូវវស្សា និង​បន្តធ្វើ​ស្រែប្រាំង ឬ​ស្រូវ​ដើមរដូវ និង​សំណង់​ស្ទាក់​ទឹក​សិរី​មង្គល​ត្រូវបាន​លិច ។ បច្ចុប្បន្ន​ក្នុង​សិក្សា​នៅ​មិនទាន់​ចាប់ផ្តើម​ការងារ​បង្កប​ង្កើ​ន​ផល​ទេ ព្រោះ​ដីស្រែ​នៅ​បន្ត​មាន​ជំនន់​ទឹក​លិច​ពី ៣០ ទៅ ៨០ សម ។​
ទី​៤. អាង​ត្រពាំងថ្ម ចាប់ផ្តើម​សាងសង់​ដំបូង នៅ​ឆ្នាំ​១៩៧៧ ដោយ​កម្លាំង​មនុស្ស​រាប់ពាន់នាក់ នា​របប​ខ្មែរក្រហម ដែល​អាចមាន​លទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ​តែ ៥០ លាន​ម៉ែត្រគូប ។ អាងទឹក​នេះ​ត្រូវបាន​ចាប់ផ្តើម​ស្តារឡើងវិញ​នៅ​ខែសីហា ឆ្នាំ​២០០៤ ក្រោម​មូលនិធិ​បដិភាគ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ជប៉ុន សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី ចាប់ផ្តើម​សាងសង់​នា​ឆ្នាំ ២០១៨ ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តបន្ទាយមានជ័យ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​ការិយាល័យ​ធនធានទឹក​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី ៖
- ប្រមូល​ព័ត៌មាន ទិន្នន័យ និង​បច្ចុប្បន្នភាព​ស្តីពី​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​
- ពិនិត្យ​វាយតម្លៃ​លើ​ការប្រើប្រាស់​ទឹក និង​គ្រប់គ្រង​ធនធានទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប ។

]]>
Activity Mon, 13 Nov 2023 09:35:31 +0000
ប្រជុំ​ពិនិត្យ​ពិភាក្សា លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ដំណើរ​ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2535-2023-11-11-04-37-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2535-2023-11-11-04-37-51

​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​សុក្រ ១២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ទទួល​រៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធ របស់​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ដំណើរ​ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប ។​
សូមជម្រាបថា កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ខាងលើនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៦៩ រូប ។ 

​កិច្ចប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា​លើ ៖
១. លទ្ធផល និង​បទពិសោធន៍​នៃ​ការអនុវត្ត​រយៈពេល ៣ ឆ្នាំ នៃ​ដំណើការ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ឲ្យ​ស្រប​នឹង​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​
២. សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ 
៣. ទម្រង់​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​ផែនការ​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួម​អនុវត្ត​គាំទ្រ​ដល់​ដំណើរការ​ផែន​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ឲ្យ​មាន​ប្រសិទ្ធភាព ។​

​តាមរយៈ​នៃ​ការពិនិត្យ និង​ពិភាក្សា អង្គប្រជុំ បាន​ចូលរួម​មតិយោបល់ ដែលជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​បន្ថែមទៀត​ក្នុងការ​ធ្វើ​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​កាន់តែ​ប្រសើរឡើង និង​យកទៅអនុវត្ត​ឲ្យ​ស្របតាម​បរិបទ​ជាក់ស្តែង ។ ជារួម អង្គប្រជុំ បាន​ឯកភាព និង​គាំទ្រ ៖ (១). ខ្លឹមសារ អត្ថន័យ (​ចក្ខុវិស័យ​, បេសកកម្ម​, គោលដៅ​, ទិសដៅ សកម្មភាព​យុទ្ធសាស្ត្រ និង​ការតាមដាន​ត្រួតពិនិត្យ វាយតម្លៃ​) លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អ​.​ទ​.​ស ២០២៤-២០២៨ ដែល​នឹងចូលរួម​លើកកម្ពស់​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​, (២). បន្ត​ពិនិត្យ​រៀបចំ​សកម្មភាព​អនុវត្ត​ប្រចាំឆ្នាំ ២០២៤ ចូល​តារាង​ម៉ា​ទ្រិ​ច ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​នឹង​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ស្មារតី​យកចិត្តទុកដាក់ និង​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ ២០២៤-២០២៨ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

]]>
Activity Sat, 11 Nov 2023 11:37:41 +0000
មន្ត្រី​បច្ចេកទេស​នៃ​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការ​ធ្វេ​ី​អាជីវកម្ម​ត្រី ត្រី​នុយ វ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2533-2023-11-08-06-27-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2533-2023-11-08-06-27-43

​នៅ​ថ្ងៃ​អង្គារ ៩​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម  និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស​ស្ថិតនៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ និង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​
២. ជួប​សម្ភាស​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​
៣. ដឹង​ពី​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ និង​តម្លៃ​។ 

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ២ ច្រក (​ច្រក​ផ្សារឆ្នាំង និង​ឆ្នុកទ្រូ​) បរិមាណ​ត្រី​នៅ​ច្រក​ផ្សារឆ្នាំង​មាន​ជា​មធ្យម​ប្រមាណ  ២​តោន​/​ថ្ងៃ  និង​ត្រី​នុយ​ជា​មធ្យម  ៣​តោន​/​ថ្ងៃ និង​ច្រក​ឆ្នុកទ្រូ​ត្រី​មាន​ជា​មធ្យម​ប្រមាណ ៤​តោន​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៧​តោន​/​ថ្ងៃ ។​
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី  និង​ត្រី​នុយ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ ឆ្នុក​អំពូល លប​ម៉ា​ឡេ​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​បរិភោគ​មានតម្លៃ​
- ត្រី​លេខ​១​ចន្លោះ​ពី : ១២.០០០-៤០.០០០ រៀល​/​គីឡូក្រាម 
- ត្រី​លេខ​២ : ៦.០០០-១០.០០០ រៀល​/​គីឡូក្រាម 
- ត្រី​លេខ​៣ : ៣.០០០-៥.០០០ រៀល​/​គីឡូក្រាម 
- តម្លៃ​ត្រី​នុយ ចន្លោះ​ពី​:  ១.០០០-១.២០០ រៀល​/​គីឡូក្រាម ។ 
​ទី​៤. ត្រី​សម្រាប់​បរិភោគ​អាជីវករ​លក់​ក្នុង​តំបន់ និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត និង​តាម​យឿ​ត្រី​នៅ​រាជធានី​ភ្នំពេញ ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៥. ការធ្វើ​វារីវប្បកម្ម មាន​ពីរ​ប្រភេទ ចិញ្ចឹម​ក្នុង​ស្រះ និង​ចិញ្ចឹម​ក្នុង​បែរ​។ ត្រី​នុយ​ត្រូវបាន​យក​ធ្វេ​ី​ជា​ចំណី​សម្រាប់​ការចិញ្ចឹម​។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។

]]>
Activity Wed, 08 Nov 2023 13:27:35 +0000
លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​លើធនធានធម្មជាតិ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការ​ធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ក្នុង​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2531-2023-11-07-15-45-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2531-2023-11-07-15-45-10

​នៅ​ថ្ងៃ​អង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​, ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​, ឃុំ​កែវ​ពណ៌ ស្រុក​ពួក និង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១. បាន​ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​លើ​ការ​ធ្វើអាជីវកម្ម​លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។​
២. ជួប​សម្ភាស​ជាមួយ​អ្នកនេសាទ និង​អាជីវក​រលើការ​ធ្វើអាជីវកម្ម លើប្រភេទ លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​។  
៣. ការចុះពិនិត្យ កត់ត្រា​ទម្ងន់ តម្លៃ នៅតាម​ទីតាំង​អាជីវកម្ម​នីមួយៗ​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​បាន​ចុះ​សិក្សា​លើការ​ធ្វើអាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ជា​លទ្ធផល​ឃើញថា ៖
១. ការធ្វើ​អាជីវកម្ម​មាន​ចំនួន ៤ ទីតាំង 
-​លៀស ខ្ចៅ ខ្យង មាន​ប្រមាណ ១-២​តោន​/​ថ្ងៃ​
-​ពស់ និង​អណ្តើ​ក មាន​ប្រមាណ ៦០-៨០ គីឡូក្រាម​/​ថ្ងៃ​។ 
២. អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​មាន​បរិមាណ​ថយ​ចុះ​នៅក្នុង​រដូវ​បើក​នេសាទ​
-​តម្លៃ​លៀស​សម្រាប់​ហូប ១.០០០-១.៥០០​រៀល​/​គីឡូក្រាម លៀស​ចំណី​សត្វ ៥០០-៨០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ខ្ចៅដូង ២.៥០០-៣.០០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ខ្យង ៤.៥០០-៥.០០០​រៀល​/​គីឡូក្រាម​
-​តម្លៃ​ពស់ ១.២០០០-៤០.០០០ រៀល​/​គីឡូក្រាម​
-​តម្លៃ​អណ្តើ​ក ៤.០០០០-៥០.០០០ រៀល​/​គីឡូក្រាម​។​
៣. ការ​ធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង  ពស់ និង​អណ្តើក គឺ​ឈ្មួញ​លក់​ក្នុង​ខេត្ត​ផ្ទាល់ និង​មួយ និង​នាំ​ចេញទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ និង​ឧរង្គសត្វ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ​​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក 
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក                              
- សិក្សា​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។

]]>
Activity Tue, 07 Nov 2023 22:45:02 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2529-2023-11-07-07-52-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2529-2023-11-07-07-52-51

​រាជធានី​ភ្នំពេញ : ថ្ងៃ​ចន្ទ ៨​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន ដៃគូរ​អភិវឌ្ឍ និង​សង្គម​ស៊ីវិល​នានា បានរៀបចំ​វេទិកា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១០ ក្រោម​ប្រធានបទ ស្តីពី "​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​" ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។ អង្គ​វេទិកា​បាន​អាន​សារលិខិត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​វេទិកា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​១០ ដែល​ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​មួយចំនួន ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់​ទី ១ ឱ្យ​ទទួលបាន​ជោគជ័យ ពិសេស​មុំ​ទី​៤ " ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​ស្បៀង "​។ តំណាង​ដៃគូ​អភិវឌ្ឍ បានធ្វើ​បង្ហាញ​ពី​តម្រូវការ​នៃ​អាហារូបត្ថម្ភ​ទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា និង​វិភាគ​អំពី​បញ្ហា​នៃ​ការបំពេញ​កង្វះ​សារធាតុចិញ្ចឹម ទាក់ទង​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ដែល​យើង​កំពុង​ជួបប្រទះ​។​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​អំពី ការរៀបចំ​ទិវា​ជាតិ​អាហារូបត្ថម្ភ គឺ​បាន​ប្រារព្វ​ចំនួន ៩ លើក​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤ មក ដោយ​ជ្រើស​យក ថ្ងៃទី ០៦ ខែវិច្ឆិកា ជា​រាងរាល់ឆ្នាំ និង​សូម​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អនុវត្តតាម​អនុសាសន៍ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​យកចិត្តទុកដាក់​លើ​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ឱ្យបាន​រឹងមាំ សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឆ្ពោះទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ពិសេស​គោលដៅ​ទី​២ គឺ បញ្ចប់​ភាពអត់ឃ្លាន សម្រេច​ឱ្យបាន​នូវ​សន្តិសុខ​ស្បៀង ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​អាហារូបត្ថម្ភ និង​លើកកម្ពស់​កសិកម្ម​ប្រកបដោយ​ចីរភាព​។

]]>
Activity Tue, 07 Nov 2023 14:52:43 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព និង​សេចក្តីព្រាង​ផែនការ​ពង្រឹងសមត្ថភាព សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2527-2023-11-07-07-32-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2527-2023-11-07-07-32-29

​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​សុក្រ ៥​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ ធ្វើ​អាជីវកម្ម និង​អភិរក្ស និង​កញ្ញា ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព និង​សេចក្តីព្រាង​ផែនការ​ពង្រឹង សមត្ថភាព សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​)​។ សមាសភាព​ចូលរួម​សិក្ខាសាលា អញ្ជើញ​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម​, រដ្ឋបាល​ជលផល​, អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC), គណៈកម្មការ​ទន្លេមេគង្គ (MRC) និង​ក្រុម GIZ​។​

​សិក្ខាសាលា បាន​ពិភាក្សា​ពិគ្រោះ​យោបល់ បាន​ផ្តោត​សំខាន់​លើ​៖ 
១. តម្រូវការ​សមត្ថភាព និង​អាទិភាព​នៃ​អ្នកពាក់ព័ន្ធ​លើ​លទ្ធផល​នៃ​ការវាយតម្លៃ​
២. ស្ថាប័ន​ណាខ្លះ​គួរ​អនុវត្តន៍ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​គួរ​ទទួលបាន​ការបណ្តុះ​បណ្តាល​អ្វី​
៣. ពិភាក្សា​លើ​បញ្ហា​ប៉ារ៉ាម៉ែត្រ​តាម​ផ្នែក​នីមួយៗ​ពាក់ព័ន្ធ​នឹង ផ្នែក​ជលសា​ស្ត្រ​, ផ្នែក Fisheries, ផ្នែក Sediments, Water Quality, Ecological Health និង​យេនឌ័រ និង​បរិ​យាប​ន្ន​លើ​វិធីសាស្ត្រ​សម្រាប់​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព (CDAP) និង​ការដាក់​ពិន្ទុ​ក្នុង​ការធ្វើ​ចំណាត់ថ្នាក់​អាទិភាព​សម្រាប់​ការគ្រប់គ្រង​បណ្តាញ​តាមដាន​ទន្លេមេគង្គ​ឆ្លងដែន​របស់ MRC ។​

​សូមបញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី ៖
- ដើម្បី​បង្ហាញ​លទ្ធផល​នៃ​ការវាយតម្លៃ​តម្រូវការ​សមត្ថភាព (CNA) និង​ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​តម្រូវការ​សមត្ថភាព និង​ចន្លោះ​ខ្វះខាត​ដែល​កំណត់ដោយ​ថ្នាក់ជាតិ ។​
- ដើម្បី​បង្ហាញ​និង​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​សមត្ថភាព (CDAP) ។​
- ដើម្បី​ទទួលបាន​មតិ​កែលម្អ និង​អនុសាសន៍​ពី​ប្រទេស​សមាជិក​ចំពោះ (CDAP) ដែល​បានធ្វើ​បច្ចុប្បន្នភាព​។

]]>
Activity Tue, 07 Nov 2023 14:32:18 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការ យល់ដឹង​ជាមួយ environmental think tanks និង​សម្របសម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ​think https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2525-environmental-think-tanks-think https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2525-environmental-think-tanks-think

​នៅ​ថ្ងៃ​អង្គារ ២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​២០២៣ មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ environmental think tanks និង​សម្រប សម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ think tanks ស្ថិតនៅក្នុង​ឃុំ​តា​ប៉ុន ស្រុក​សង្កែ និង​ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។ 

​ការសិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១. ជួបពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​នេសាទ​ស្វាយស សហគមន៍​បឹង​ទឹម សហគមន៍​បា​សែត និង​សហគមន៍​ម៉ា​ណោ​ក​-​សួស្តី​
២. ជួប​ជាមួយ​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​ធនធាន​នៅក្នុង​តំបន់​។​

​ជាមួយនឹង​សកម្មភាព​នេះដែរ ការសិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 
​ទី​១. មុខរបរ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សិក្សា​រួមមាន ធ្វើស្រែ​វស្សា​- ស្រែប្រាំង​ប្រមាណ ៨០%, អ្នកលក់ដូរ​នៅតាម​ផ្ទះ​, នេសាទ​ត្រី​, ចំណាកស្រុក ធ្វើ​សំណង់ និង​សុ​ី​ឈ្នួល​វិស័យ​កសិកម្ម​, រោងចក្រ​កាត់ដេរ និង​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា ជាដើម ។​
​ទី​២. សហគមន៍​នេសាទ​ទាំងនេះ​ទទួលបាន​ការគាំទ្រ​តិចតួច​ប៉ុណ្ណោះ​ពី​អង្គការ​ដៃគូ​តាមរយ​:​រដ្ឋបាល​ជលផល​សម្រាប់​ការងារ​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស ។ រីឯ​អង្គការ​ដៃគូ​មួយចំនួនទៀត​ដែល​ធ្លាប់បាន​គាំទ្រ​កន្លងមក​បានបញ្ចប់​គ​ម្រោ​ង​របស់​ពួកគេ ។ ដូច្នេះ សហគមន៍​នេសាទ​ទាំងបី​ខាងលើ បាន និង​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ ។​
​ទី​៣. ធនធាន​ត្រី​ថយចុះ បើ​ប្រៀបធៀប​នឹង ៤-៥​ឆ្នាំមុន ដោយសារ​មាន​កត្តា​មួយចំនួន ការប្រើ​ជី ថ្នាំ​កសិកម្ម ការបាត់បង់​ព្រៃ​លិច​ទឹក បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ការ​គោក​រាក់​ព្រែក បឹង​ផ្សេងៗ ។  

​សូម​ជម្រាបជូន​ថា : សកម្មភាព​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពិគ្រោះ​យោបល់ ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ environmental think tanks និង សម្របសម្រួល​ទំនាក់ ទំនង​បណ្តាញ​ការងារ think tanks មាន​គោលបំណង​ដើម្បី ៖
- ពិគ្រោះ​យោបល់ និង​សិក្សា​ស្វែងយល់ ដើម្បី​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ទិន្នន័យ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។ 
- ចែករំលែក​ការយល់ដឹង​ពី​ហេតុផល​ប៉ះពាល់ និង​ការផ្តួចផ្តើម​គំនិត​ក្នុងការ​ការពារ​ធនធាន​កម្រ​នៃ​បឹង​ទន្លេសាប ។​
- ចងក្រង​បណ្តាញ​ទំនាក់ទំនង​ជាមួយ environmental think tanks ក្នុង​កិច្ច​សហប្រតិបត្តិ ការចែករំលែក​ព័ត៌មាន​ទិន្នន័យ​ក្នុងការ​ចូលរួម​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។​

]]>
Activity Mon, 06 Nov 2023 12:40:33 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមបិទកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2523-2023-11-06-05-01-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2523-2023-11-06-05-01-57

នៅសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម​ នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ ក្រសួង​ធនធាន​ទឹក និងឧតុនិយម​ បាន​អញ្ជើញ​​​ចូលរួមក្នុងពិធីបិទកិច្ចប្រជុំពិភាក្សារៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​​​ធនធាន​ទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការ​​សកម្មភាព​រយៈពេល ៣ឆ្នាំរំកិល (២០២៥-២០២៧)។ អានត...

]]>
Activity Mon, 06 Nov 2023 12:01:46 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមពិធីសម្ពោធរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2522-ccdr https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2522-ccdr

នៅសណ្ឋាគារ​ហ្វ៊ែរហ្វៀល នារសៀលថ្ងៃអង្គារ ២រោច​ ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក​ និងឧតុនិយម បាន អញ្ជើញ​​ចូលរួមជាវាគ្មិន​ក្នុង​​ពិធីសម្ពោធរបាយការណ៍អាកាសធាតុ និងការអភិវឌ្ឍប្រទេសកម្ពុជា (CCDR) ដែល​រៀបចំ​​ដោយធនាគារពិភពលោក (WB)។ អានត...

]]>
Activity Mon, 06 Nov 2023 11:51:15 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2520-2023-10-30-16-00-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2520-2023-10-30-16-00-01

​នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២៣  នៅ​អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន  និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង  ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, សៀមរាប និង​ខេត្តកំពង់ធំ​) ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម  អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ ដែលជា​ក្រុមការងារ សរុប​ចំនួន ២៧​រូប ។ 

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ និង​ពិភាក្សា ទៅលើ ៖
១. ផែនទី​តំបន់​៣ ទំហំ​ផ្ទៃដី​ដែល​បាន​កាត់​ឆ្វៀល​ទៅជា​តំបន់ ២  និង​តំបន់ ១ ។​
២. វិធីសាស្ត្រ​ចុះ​សិក្សា​តាមដាន​ត្រួតពិនិត្យ និង​ស្រង់​ទិន្នន័យ​-​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​តំបន់ ៣ តំបន់ ២ និង​តំបន់ ១ បន្ទាប់ពី​ការ​កាត់​ឆ្វៀល​។​
៣. ទម្រង់​របាយការណ៍​ល​ទ្ធ​ផល​បន្ទាប់ពី​ចុះ​សិក្សា​តាមដាន​ត្រួតពិនិត្យ​របស់​ក្រុមការងារ​តាម​តំបន់​នីមួយៗ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​បូកសរុប និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច​
៤. នីតិវិធី​ចុះ​ផ្សព្វផ្សាយ ណែនាំ អំពី​ច្បាប់ បទដ្ឋាន​គតិយុត្ត ព័ត៌មាន គោលនយោបាយ និង​ចំណេះដឹង​ពាក់ព័ន្ធ ដល់​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់​ជូន​ថា អាជ្ញាធរ​ទន្លេសាប បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​,  សៀមរាប និង​ខេត្តកំពង់ធំ​)  ដែល​រាជរដ្ឋាភិបាល​បាន​ឆ្វៀល​ចេញពី​ដែន​ព្រៃ​លិច​តំបន់​៣ មក​តំបន់ ២ និង​ពី​តំបន់​២ មក​តំបន់ ១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែលមាន​ដែន​ទំហំ ៦៤៧,៤០៦​ហិកតា ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ក្រុមការងារ បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ធ្វើការ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ពី​សារប្រយោជន៍​ធនធានធម្មជាតិ និង​ចូលរួម​កិច្ចការ​ការពារ ធនធានធម្មជាតិ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព ។​

]]>
Activity Mon, 30 Oct 2023 21:59:52 +0000
លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ និង​លោក ឃាន ច័ន្ទ​តារា អនុប្រធាន​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ និង​ការប្រើប្រាស់​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2518-2023-10-28-02-04-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2518-2023-10-28-02-04-15

​នា​ថ្ងៃ​ពុធ ១១​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០២៣ លោក ខូវ វេ​ង​សុង ប្រធានការិយាល័យ​ធនធាន​រ៉ែ និង​លោក ឃាន ច័ន្ទ​តារា អនុប្រធាន​ការិយាល័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​ផែនទី បាន​ចូលរួម​សិក្ខាសាលា​ស្តីពី ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ និង​ការប្រើប្រាស់​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​មានការ​សម្របសម្រួល​ដោយ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ ដែលមាន​សិក្ខាកាម​ចូលរួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ តំណាង​រាជធានី​-​ខេត្ត​ទាំង​២៥ ក្រុមហ៊ុន​ឯកជន  សរុប​អ្នកចូលរួម​ចំនួន ១៨០​រូប ។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង ៖
១. ជម្រាបជូន​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​បាន​យល់​ពី​ការដាក់​លេខ​កូដ​នាម​ភូមិសាស្ត្រ​ត្រឹមត្រូវ​ឲ្យ​មានការ​ឯកភាពគ្នា​។ 
២. ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​ការប្រើប្រាស់​លេខ​កូដ​នាម​ភូមិសាស្ត្រ​ទូទាំងប្រទេស ។​

​ទន្ទឹមនឹងនេះ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​គ្រប់​ក្រសួង​ស្ថាប័ន បន្ត​ផ្តល់​កិច្ចសហការ និង​ការប្រើប្រាស់​លេខ​កូដ​នាម​ភូមិសាស្ត្រ ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់ និង​ប្រើប្រាស់​ដូច​មាននៅ​ក្នុង​បញ្ជីរាយនាម​ភូមិសាស្ត្រ ក្នុង​គោលដៅ​ធានាបាន​នូវ​ការឯកភាព និង​ស្តង់ដា​សម្រាប់​បម្រើអោយ​ការប្រើប្រាស់ ក៏ដូចជា​ការផ្លាស់ប្តូរ​ទិន្នន័យ​ភូមិសាស្ត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។


]]>
Activity Sat, 28 Oct 2023 08:04:08 +0000
លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស ចូលរួម​កិច្ចប្រជុំ​ជំនាញ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​របាយការណ៍​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​ឆ្នាំ​២០១៨-២០២២ នៅ​ប្រទេស​វៀតណាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2516-2023-10-28-01-50-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2516-2023-10-28-01-50-10

​ថ្ងៃ ១១​កើត ដល់ ១២​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ -២៦ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​កម្ពុជា​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ទន្លេសាប​, រដ្ឋបាល​ជលផល និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ជំនាញ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​របាយការណ៍​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា នៃ​ប្រភេទ​ត្រី ឆ្នាំ ២០១៨-២០២២ និង​ឯកសារ​គោលនយោបាយ​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ​ថ្ងៃទី​២៥-២៦ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) និង​មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។ 

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង ៖
១. ចែករំលែក​របកគំហើញ ក៏ដូចជា​ស្ថានភាព និង​និន្នាការ​នៃ​របាយការណ៍​តាមដាន​សម្បូរបែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម សម្រាប់​ឆ្នាំ ២០១៨-២០២២​។​
២. ពិភាក្សា​លើ​ការរួមបញ្ចូល​ទិន្នន័យ​ការតាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី ជាមួយ​ការវាយតម្លៃ​ទិន្នផល​ជលផល​ទៅតាម​ប្រភេទ​ទីជម្រក និង​ការរួមចំណែក​ដល់​របា​យ​ការណ៍​ស្ថានភាព​អាង​ទន្លេមេគង្គ​ឆ្នាំ​២០២៣​។​
៣. ប្រមូល​មតិយោបល់ និង​អនុសាសន៍​ពី​ប្រទេស ជា​សមាជិក ដើម្បី​បង្កើន​គុណភាព​នៃ​របាយការណ៍​។​
៤. ពិនិត្យ និង​ពិភាក្សា​អំពី ឯកសារ​គោលនយោបាយ​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ​។​
៥. ពិភាក្សា​អំពី​ជំ​ហ៊ាន​បន្ត​ដើម្បី​អនុវត្ត​ឯកសារ​គោលនយោបាយ​នេះ​។

]]>
Activity Sat, 28 Oct 2023 07:50:01 +0000
លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​ការវាយតម្លៃ​លើ​ការ​ធ្វើ​អាជីវកម្ម​ត្រី ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2514-2023-10-28-01-39-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2514-2023-10-28-01-39-07

​នៅ​ថ្ងៃ​អង្គារ ៣​កើ​ត ដល់​ថ្ងៃ​សៅរ៍ ៧​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម  សុ​គំនិត អនុប្រធាន​ការិយាល័យ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាស​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​។ 
៣. ដឹង​ពី​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម  និង​តម្លៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ២  ទីតាំង បរិមាណ​ត្រី ក្នុង​មួយ​ទីតាំង​ជា​មធ្យម​ប្រមាណ ២.៥​តោន​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៣.៥​តោន​/​ថ្ងៃ ។  
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​បរិភោគ​មានតម្លៃ​ចន្លោះ​ពី ១០.០០០-  ៥០.០០០​រៀល​/​គីឡូក្រាម  និង​តម្លៃ​ត្រី​នុយ ចន្លោះ​ពី  ១.៣០០-២.០០០ រៀល​/​គីឡូក្រាម​។ ត្រី​សម្រាប់​បរិភោគ​អាជីវករ​លក់​ក្នុង​តំបន់  និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត និង​តាម​យឿ​ត្រី​នៅ​រាជធានី​ភ្នំពេញ ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៤. ការធ្វើ​វារីវប្បកម្ម មាន​ពីរ​ប្រភេទ ចិញ្ចឹម​ក្នុង​ស្រះ និង​ចិញ្ចឹម​ក្នុង​បែរ​។ ប្រភេទ​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ មាន​ប្រភេទ​ត្រី​ឆ្តោរ ត្រី​ប្រា ត្រី​ពោ បរិមាណ​ចិញ្ចឹម​ចាប់ពី ១០.០០០ ទៅ ៣០.០០០ ក្បាល​/​ស្រះ និង​ចិញ្ចឹម​តាម​បែរ មាន​ប្រភេទ ត្រី​រ៉ស់ និង​ត្រី​អណ្តែង បរិមាណ​ចិញ្ចឹម​ចាប់ពី ១.០០០ ទៅ ៥.០០០ ក្បាល​/​បែរ​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។​
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី និង​ត្រី​នុយ​។​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​។​
- ចរន្ត​ទីផ្សារ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។

]]>
Activity Sat, 28 Oct 2023 07:38:56 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍​បឋម នៃ​ការសិក្សា​ស្រាវជ្រាវ ស្តីពី​ផលប៉ះពាល់ នៃ​កម្ពស់​ទឹក​ទាប របស់​បឹង​ទន្លេសាប​លើ​ជីវចម្រុះ និង​ជីវភាព របស់​សហគមន៍​លើ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2512-2023-10-25-09-05-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2512-2023-10-25-09-05-35

​រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​របាយការណ៍​បឋម នៃ​ការសិក្សា​ស្រាវជ្រាវ ស្តីពី​ផលប៉ះពាល់ នៃ​កម្ពស់​ទឹក​ទាប របស់​បឹង​ទន្លេសាប​លើ​ជីវចម្រុះ និង​ជីវភាព​របស់​សហគម​ន៍​លើ​បឹង​ទន្លេសាប ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក ចាន់ វិចិត្រ ប្រធាន​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា និង​លោក​បណ្ឌិត ដោក ដុ​ម៉ា ជំនាញការ​គម្រោង និង​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​តំណាង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អាជ្ញាធរ​ទន្លេសាប​, មេឃុំ​, ប្រធានភូមិ អនុ​ភូមិ​, ប្រធាន​សហគមន៍​នេសាទ (៣​ឃុំ​/៣​ខេត្ត​) វិទ្យាស្ថាន និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ ព្រមទាំង​អង្គការ​ផ្សេងៗ (​សិក្សា​ក្នុង​តំបន់​ទន្លេសាប ដូចជា OFARM, FAC.. ) សរុប​អ្នកចូលរួម​ចំនួន ៣០ រូប ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ គឺ​ដើម្បី​៖ 
១. ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​សង្ខេប​សិក្សា​ស្រាវជ្រាវ ពី​ផលប៉ះពាល់ នៃ​លំហូរ​ទឹក​ទាប​នៅ​បឹង​ទន្លេសាប និង​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ក្នុង​តំបន់​កំពង់​ឃ្លាំង ខេត្តសៀមរាប​, តំបន់​រហាល​សួង ខេត្តបាត់ដំបង និង​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ ។​
២. ដើម្បី​ពិនិត្យ​ការ​ប្រែក្លាយ​សង្គម សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​ដោះស្រាយ​របស់​សហគមន៍​នីមួយៗ (៣​តំបន់​) ។​
៣. ពិនិត្យ​លើ​ការសិក្សា​ពី​បម្រែបម្រួល​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ របស់​បឹង​នៃ​លក្ខខណ្ឌ​លំហូរ​ទឹក​ទាប​(២០១៩-២០២៣)​។​
៤. ពិនិត្យ​លើ​កម្រិត​នៃ​ផលប៉ះពាល់​ដល់​សហគម​ន៍​ខាងលើ​
៥. ស្វែងយល់​បន្ថែម​ពី​ការប្រែប្រួល​ប្រព័ន្ធ​បរិស្ថាន និង​ជីវភាព​ប្រជាជន​នៅ​តំបន់​សិក្សា ។​

​ទន្ទឹមនឹងនោះ អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
- ស្នើសុំ​ពិនិត្យ និង​សិក្សា​បន្ថែម​លើ​ផលប៉ះពាល់ ប្រភព​ទិន្នន័យ​សម្រាប់​រៀបចំ​របា​យ​ការណ៍​បឋម​ក្នុងការ​សិក្សា (​ត្រូវយក​ទិន្នន័យ​ផ្លូវការ និង​មានការ​ចូលរួម​ពិនិត្យ និង​វាយតម្លៃ​បន្ថែម​លើ​លទ្ធផល​សិក្សា មុន​រៀបចំ​ជា​ផែនការ និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​បន្ត ឬ​ដាក់ជូន​រាជរដ្ឋាភិបាល​) ។​
- ស្នើសុំ NGO-FORUM សិក្សា​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន ធនធានទឹក ជីវចម្រុះ និង​សេដ្ឋកិច្ចសង្គម ។​ល​។​
- ស្នើសុំ​ពិនិត្យ និង​កែសម្រួល​ទិន្នន័យ​បន្ថែម​ក្នុង​របាយការណ៍​បឋម ដើម្បី​រក​ធាតុ​ចូល​ត្រឹមត្រូវ​ពី​ក្រសួង ស្ថាប័ន​ជំនាញ និង​ពាក់ព័ន្ធ (​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​) ។​
- ជាពិសេស អាជ្ញាធរ​ទន្លេសាប ស្នើ​ដល់​ក្រុមការងារ​រៀបចំ​របាយការណ៍​ត្រូវ​សិក្សា​បន្ថែម​លើ​ទិន្នន័យ និង​អ្នកចូលរួម (​ក្រសួង ស្ថាប័ន​ជំនាញ​) ដើម្បី​វាយតម្លៃ​លើ​លទ្ធផល​សិក្សា​នេះ ព្រោះ​ការ​ចងក្រង​លទ្ធផល​នេះ​មាន​រយៈពេល​ខ្លី​ណាស់ គឺ​ប្រមាណ​ជា ១ ទៅ ២ ខែ ។​
- តំណាង​ក្រុមការងារ​គម្រោង NGO-FORUM ក៏បាន​ទទួលយក​នូវ​សំណូមពរ និង​សំណើ​ទាំងអស់​ក្នុង​ពេលនេះ ដើម្បី​ធ្វើការ​ពិនិត្យ និង​រៀបចំ​កែសម្រួល​បន្ថែម​នូវ​អ្វីដែល​អង្គ​សិក្ខាកាម​បានលើកឡើង ។

]]>
Activity Wed, 25 Oct 2023 15:05:25 +0000
លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម នៅ​ខេត្តកំពង់ឆ្ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2510-2023-10-25-08-46-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2510-2023-10-25-08-46-58

​នៅ​ថ្ងៃ​សុក្រ ៦​កើត ដល់​ថ្ងៃ​សៅរ៍ ៧​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ​កែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម នៅ​ឃុំ​ឆ្នុកទ្រូ​, ឃុំ​កំពង់​ហៅ​, ឃុំ​ពាម​ឆ្កោក និង​សង្កាត់​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។ 

​ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ​៖ 
១. ជួប​សម្ភាសន៍​ជាមួយ​ឈ្មួញកណ្តាល (​អ្នកទិញ​-​លក់​ផល​ជលផល​ស្រស់​)
២. ជួប​សម្ភាស​ជាមួយ​អាជីវករ (​លក់ដុំ និង​លក់រាយ​) និង​អ្នក​កែច្នៃ​ត្រី (​លក្ខ​ណះ​គ្រួសារ និង​លក្ខ​ណះ​មធ្យម​) 
៣. ដឹង​ពី​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ ដឹង​ពី​ចរន្ត​អាជីវកម្ម ការវិវត្តន៍ នៃ​ទីផ្សារ និង​ស្ថានភាព​ទូទៅ​របស់​អ្នក​កែច្នៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា និង​ទទួល​បានជា​លទ្ធ​ផលប​ឋ​ម​ដូចខាងក្រោម ៖ 
- ស្ថិតិ​អ្នក​កែច្នៃ​ត្រី​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​ប្រមាណ ៤០ គ្រួសារ​
- មានការ​ច្នៃ​ត្រី​ចំនួន ៤ ប្រភេទ ដូចជា ត្រីឆ្អើរ ប្រហុក ត្រីងៀត និង​ត្រី​ប្រ​ម៉ា ប្រើ​បរិមាណ​ត្រី​ស្រស់​អស់​ប្រមាណ ៣៩.៥០០ គ​.​ក្រ  និង​បាន​បរិមាណ​ត្រី​កែច្នៃ​រួច ១៨.៨០១ គ​.​ក្រ​។​
- សម្រាប់​បច្ចេកទេស​ក្នុងការ​កែច្នៃ​ត្រី​គឺមាន​លក្ខណៈ​បច្ចេកទេស​បុរាណ​ធ្វើតាម​ទំលាប់​។​
- ប្រភព​ត្រី​មកពី​បឹង​ទន្លេសាប ទន្លេសាប ដៃទន្លេ ស្ទឹង ព្រែក ការធ្វើ​វារីវប្បកម្ម  ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និង​មួយផ្នែក​ទៀត​នាំចូល​ពី​ប្រទេស​វៀតណាម​។​
- គិត​លើ​ការចំណាយ​ទិញ​ត្រី​ស្រស់ ឈ្នួល​កម្មករ ចង្កាក់ និង​អុស អ្នក​កែច្នៃ​ត្រីឆ្អើរ​លេខ ១ អាច​ចំណេញ​បាន​ចន្លោះ​ពី ២០.០០០ ទៅ ៣៥.០០០ រៀល​/​គ​.​ក្រ (​ប្រភេទ​ត្រី​កេស ក្លាំងហាយ និង​ត្រី​ក្រ​ម៉ម​) ត្រីឆ្អើរ​លេខ​២ ចន្លោះ​ពី ១៥.០០០ ទៅ ២០.០០០ រៀល​/​គ​.​ក្រ (​ប្រភេទ​ត្រី​កេស ក្លាំងហាយ និង​ត្រី​ក្រ​ម៉ម​) និង​ត្រីឆ្អើរ​លេខ​៣ ចន្លោះ​ពី ១០.០០០ ទៅ ១៥.០០០ រៀល​/​គ​.​ក្រ (​ត្រី​រៀល​)​។ អ្នក​កែច្នៃ​ប្រហុក អាច​ចំណេញ​បាន​ចន្លោះ​ពី ៥០០ ទៅ ៧០០ រៀល​/​គ​.​ក្រ​។ អ្នក​កែច្នៃ​ត្រីងៀត​លេខ ១ អាច​ចំណេញ​បាន​ចន្លោះ​ពី ១០.០០០ ទៅ ១២.០០០ រៀល​/​គ​.​ក្រ ត្រីងៀត​លេខ​២ ចន្លោះ​ពី ៥.០០០ ទៅ ៧.០០០ រៀល​/​គ​.​ក្រ​។ អ្នក​កែច្នៃ​ត្រី​ប្រ​ម៉ា អាច​ចំណេញ​បាន​ចន្លោះ​ពី ១០.០០០ ទៅ ១២.០០០ រៀល​/​គ​.​ក្រ ត្រីងៀត​លេខ​២ ចន្លោះ​ពី ៦.០០០ ទៅ ១០.០០០ រៀល​/​គ​.​ក្រ​។​
- ស្ថានភាព​នៃ​ការកែច្នៃ​ប្រហុក នៅ​ដើមរដូវ​បើក​នេសាទ​នេះ មាន​សកម្មភាព​កែច្នៃ​ដែលមាន​បរិមាណ​ត្រី​ច្រើនជាងគេ​គឺ​ឃុំ​ឆ្នុកទ្រូ (​ទីតាំង​ឡើង​ត្រី​)​។​|
- ទំហំ​ត្រី​យកមក​ធ្វើការ​កែច្នៃ​ប្រហុក​នៅមាន​ទំហំ​តូច​នៅឡើយ ប៉ុន្តែ​មានតម្លៃ​ថ្លៃ ២.០០០​រៀល​/​គ​.​ក្រ​។​
- ចំពោះ​ទីផ្សារ​លក់​ផលិតផល​កែច្នៃ​របស់​អ្នក​កែច្នៃ គ្មាន​ការជួយជ្រោមជ្រែង​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នោះទេ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ​ខេត្តកំពង់ឆ្នាំង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
-  តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
-  សិក្សាការ​វិវត្តន៍​នៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​។

]]>
Activity Wed, 25 Oct 2023 14:46:50 +0000
ស្ថានភាព​ទឹក​បឹង​ទន្លេសាប បាន​ហូរ​ត្រឡប់​មកចាក់​ចូល​ទន្លេមេគង្គ​វិញ តាម​ទន្លេសាប តាំងពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2508-2023-10-22-09-27-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2508-2023-10-22-09-27-38

​នា​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ បាន​ចុះ​សិក្សា​ពី​ស្ថានភាព​របប​ទឹកទន្លេ​តាម​គន្លង​ឡូត៍​ដាយ​មួយចំនួន​តាម​ដង​ទន្លេសាប មុនពេល​ដំណើរការ​ពេញលេញ​នូវ​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ នៅក្នុង​រដូវ​បើក​ការនេសាទ ២០២៣ ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។ ជារួម លទ្ធផល​នៃ​ការចុះ​វាស់​កម្រិត​ទឹក​របស់​ក្រុមការងារ​ពិនិត្យឃើញថា ទីតាំង​មាត់​ដាយ​លេខ ១៥E មាន​កម្ពស់​ទឹក ២២.២​ម៉ែត្រ ល្បឿន​ទឹក ០.៧៣ ម៉ែត្រ​/​វិនាទី Ph ៥.៩ និង​សីតុណ្ហភាព ៣០ អង្សា​សេ រីឯ​ទីតាំង​មាត់​ដាយ ១៥A មាន​កម្ពស់​ទឹក ១៤.២​ម៉ែត្រ ល្បឿន​ទឹក ០.៥៣ ម៉ែត្រ​/​វិនាទី Ph ៥.៩ និង​សីតុណ្ហភាព ៣០ អង្សា​សេ ។​

……..​បើតាម​ការសង្កេត និង​បទពិសោធន៍ រួមជាមួយ​ការដាក់​ឧបករណ៍​នេសាទ​ចាប់​ត្រី​សាកល្បង (​តាម​កិច្ច​សម្ភាស​ម្ចាស់​ដាយ​) ឆ្នាំនេះ​បរិមាណ​ត្រី នឹង​អាច​ទទួលបាន​ទិន្នផល​ច្រើនជាង​ឆ្នាំ​កន្លងទៅ ពិសេស​ត្រី​ក្រឡង់ និង​បង្កង​មាន​ច្រើនជាង​ឆ្នាំមុន​……….។

]]>
Activity Sun, 22 Oct 2023 15:27:31 +0000
លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្តសកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2506-2023-10-22-09-11-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2506-2023-10-22-09-11-49

​នា​ថ្ងៃ​សុក្រ ៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០២៣ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប នៅ​ឃុំ​បារាយណ៍ ឃុំ​បឹង និង​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ 

​ការសិក្សា​នេះ ទទួលបាន​លទ្ធផល​ប​ឋ​ម ដូចខាងក្រោម​៖
- ផ្ទៃដី​ស្រែប្រាំង​ក្នុងស្រុក​បារាយណ៍​មាន​ចំនួន ១៩,៨៣៧ ហិកតា ក្នុង​តំបន់​២
- ធ្វើស្រែ​ប្រាំង​បាន ២​ដង ក្នុង​មួយឆ្នាំ​
- ទិន្នផល​បាន ៥ ទៅ ៦ តោន ក្នុង​មួយ​ហិកតា 
- ការធ្វើ​ស្រែប្រាំង​របស់​ក​សិ​ករ​ក្នុង​តំបន់​នេះ ចំណាយ​អស់​ប្រមាណ ៤ លាន​រៀល​/​ហ​ត ដូចជា ថ្លៃ​ពូជស្រូវ ថ្លៃ​ជួល​ភ្ជួរ​រាស់ ជួល​បាច​ជី ជួល​ព្រួស ជួល​បាញ់ថ្នាំ ជួល​ច្រូត ជួល​ដឹកជញ្ជូន ថ្លៃ​ថ្នាំ​-​ជីគីមី និង​ប្រេង​/​សាំង​។​
- ចំណេញ​បាន​ប្រមាណ ២,០០០,០០០ ទៅ ២,៥០០,០០០ រៀល ក្នុង​មួយ​ហិកតា​
- ប្រជាកសិករ​មួយចំនួនធំ​ក្នុង​ឃុំ​បារាយណ៍ ជួល​ដីស្រែប្រាំង​ពី​ក្រុមហ៊ុន​ចិន ចន្លោះ ពី ០៥ ទៅ​១០​ហិកតា​ក្នុង មួយ​គ្រួសារ មានតម្លៃ ១៥០$/​ហ​ត និង ទិញ​ទឹក​តម្លៃ ៧០$/​ហ​ត​។   

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- វិភាគ​ចរន្ត​សេដ្ឋកិច្ច​ពី របរ​ស្រែប្រាំង​ក្នុង​តំបន់​សិក្សា​
- វិភាគ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​ស្រែប្រាំង​
- ស្វែងយល់ និង​វិភាគ​ចំណូល​ចំណាយ​ពី​ការធ្វើ​របរ​ស្រែប្រាំង​
- បញ្ហា​ប្រឈម​ក្នុង​ការងារ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​
- ចងក្រង​ជា​ឯកសារ​ពី​តម្លៃ​ស្រូវ ទីផ្សារ ទិន្នផល ពូជស្រូវ​តាម​ឆ្នាំ​/​តំបន់​។

]]>
Activity Sun, 22 Oct 2023 15:11:38 +0000
លោក ជួង សុវណ្ណ​គី​រី អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ ដឹកនាំ​មន្ត្រី​បច្ចេកទេស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ខេត្តប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2504-2023-10-22-05-31-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2504-2023-10-22-05-31-02

​នៅ​ថ្ងៃ​សុក្រ ៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០​ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ជួង សុវណ្ណ​គី​រី អនុប្រធាន​ការិយាល័យ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ឃុំ​ព្រែ​កន​រិ​ន្ធ និង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​

​ការសិក្សា​នេះ ក្រុមការងារ​បាន ៖
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី 
២. ជួប​សម្ភាសន៍​ជាមួយ​អ្នកនេសាទ និង​អាជីវក​រលើ​ការធ្វើ​អាជីវកម្ម​លើ​សិប្បីសត្វ និង​ឧរង្គសត្វ លើ​ប្រភេទ លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​
៣. ការតាមដាន ពិនិត្យ វាស់​ប្រវែង កត់ត្រា​ទម្ងន់ តម្លៃ នៅតាម​ទីតាំង​អាជីវកម្ម​នីមួយៗ​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ បាន​បន្ត​ចុះ​សិក្សា​លើ​ការធ្វើ​អាជីវកម្ម សិប្បីសត្វ និង​ឧរង្គសត្វ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តេ​ី​ក មាន​ចំនួន ៤​ទីតាំង ស្ថិតក្នុង​ឃុំ​កោះ​ជី​វាំង  ឈ្មួញ​ប្រមូល​ទិញ និង​នាំ​យកទៅលក់​បន្ត​នៅ​ច្រក​មេ​ជ្រៃ និង​ច្រក​ចុង​ឃ្នៀ​ស ខេត្តសៀមរាប ។​
​ទី​២. បរិមាណ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក បាន​ថយចុះ តែ​តម្លៃ​ថ្លៃ បើ​ធៀប​ទៅនឹង​ឆ្នាំមុន នៅក្នុង​រដូវ​បើក​នេសាទ​ដូចគ្នា​។​
​ទី​៣. គ្មាន​សកម្មភាព​ធ្វើ​អាជីវកម្ម​លៀស​សម្រាប់​ចំណី​សត្វ នៅក្នុង​តំបន់​ឃុំ​ព្រែក​នរិន្ទ និង​ឃុំ​កោះ​ជី​វាំង​។ 
​ទី​៤. ការ​ធ្វេ​ី​អាជីវកម្ម​លៀស ខ្ចៅ ខ្យង  ពស់ និង​អណ្តើក គឺ​ឈ្មួញ​នាំ​ចេញទៅ​លក់​ក្នុង​ខេត្តបាត់ដំបង និង​មួយផ្នែកធំ​នាំ​ចេញទៅ​ខេត្តសៀមរាប និង​នាំចេញ​តាម​ច្រក​ប៉ោយប៉ែត ទៅ​ប្រទេស​ថៃ​។ 
ទី​៥. ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក មាន​ផល​វិជ្ជមាន​(​ជួយ​បំពេញតម្រូវការ​បរិភោគ និង​តម្រូវការ​ខាង​ផ្នែក​កែច្នៃ​ចំណី​សត្វ​) តែ​ផល​អវិជ្ជមាន​(​ការនេសាទ​ហួស​កម្រិត​ធ្វើអោយ​ប្រភេទ​សិប្បីសត្វ​ខ្នាត​ធំ​មិនសូវ​សំបូរ និង​បាត់បង់​ប្រភេទ​ឧរង្គសត្វ​ដែល​កម្រ និង​ងាយ​រងគ្រោះ ក្នុង​បឹង​ទន្លេសាប​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​ស្រាវជ្រាវ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ និង​ឧរង្គសត្វ នៅ​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​សិក្សា​ខាងលើនេះ ក្នុង​គោលបំណង ៖
- តាមដាន​បរិមាណ​ការ​ធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក ។ 
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​លៀស ខ្ចៅ ខ្យង ពស់ និង​អណ្តើក​
- ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម លៀស ខ្ចៅ ខ្យង និង​ពស់ អណ្តើក​។


]]>
Activity Sun, 22 Oct 2023 11:30:50 +0000
លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការត្រួតពិនិត្យ​តាមដាន​សូចនាករ​កម្រិត​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ លើក​ទី​៣ នៅ​រាជធានី​ភ្នំពេញ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2502-2023-10-20-16-19-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2502-2023-10-20-16-19-10

​នា​ថ្ងៃ​សុក្រ ០៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការត្រួតពិនិត្យ​តាមដាន​សូចនាករ​កម្រិត​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ លើក​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្តម ឈា ប៊ុន​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ស​ណ្ឋា​រ​គារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ ។ សិក្ខាសាលា​ពិគ្រោះ​យោបល់ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ រួមទាំង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តព្រៃវែង​, ខេត្ដ​កណ្តាល​, ខេត្ដ​កំពង់ធំ​, ខេត្ដ​បាត់ដំបង​, ខេត្ដ​ក្រចេះ​, ខេត្តរតនគិរី  និង​តំណាង​ក្រសួង ស្ថាប័ន​ជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ សាកលវិទ្យាល័យ សហគមន៍ អង្គការ​មិនមែន​រាជរដ្ឋាភិបាល និង​ទី​ប្រឹក្សាជាតិ​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង ដើម្បី​ប្រមូល​ធាតុ​ចូល និង​វាយតម្លៃ​រួមគ្នា និង​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​សកម្មភាព​នានា​ក្នុង​វិស័យ​ធនធានទឹក  ក្នុងការ​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត បញ្ហា​ប្រឈម​នានា និង​កំណត់​នូវ​សកម្មភាព មធ្យោបាយ ដែលជា​ធាតុ​ចូល​ដ៏​មាន​ប្រសិទ្ធភាព លើ​ការគ្រប់គ្រង​ធនធាន​ចម្រុះ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សុក្រឹតភាព និង​ល្អ​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​។​

​អង្គសិក្ខាសាលា​បាន​ពិភាក្សា និង​ត្រួតពិនិត្យ​សូចនាករ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (Sustainable Development Goals-SDG 6.5.1) ដែលមាន​សមាសភាព​៤ រួមមាន​៖
១. បរិយាកាស​អំណោយផល (​នយោបាយ ច្បាប់ ផែនការ​នានា​)
២. ស្ថាប័ន និង​ការចូលរួម (​ប្រភេទ និង​តួនាទី​នៃ​ស្ថាប័ន​នយោបាយ សង្គម សេដ្ឋកិច្ច និង​រដ្ឋបាល និង​ក្រុម​អ្នក​ពាក់​ផ្សេងៗ )
៣. ឧបករណ៍​គ្រប់គ្រង (​ឧបករណ៍ និង​សកម្មភាព​ដែល​ជួយ​ដល់​អ្នកធ្វើការ​សម្រេចចិត្ត​)
៤. ហិរញ្ញប្បទាន (​ការរៀបចំ​ថវិកា និង​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ធនធានទឹក​)​។ 

​អង្គសិក្ខាសាលា​បាន​ពិគ្រោះ​យោបល់ និង​ការផ្តល់​ពិន្ទុ​តាម​សមាសភាព ៤ ខាងលើ ផ្អែក​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា  បានផ្តល់​តម្លៃ​ពិន្ទុ​ជា​មធ្យម នៃ​សមាភាព​ទាំង​៤ សម្រាប់​ឆ្នាំ​២០២៣ ស្មើ នឹង ៦៦​ពិន្ទុ ឃើញថា​កើន ៧​ពិន្ទុ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ មាន​ត្រឹមតែ​៥៩ ពិន្ទុ ក្នុងនោះ​ផ្តោតលើ​៖
១. បរិយាកាស​អំណោយផល មាន​ពិន្ទុ ៧៤
២. ស្ថាប័ន និង​ការចូលរួម មាន​ពិន្ទុ ៧៥
៣. ឧបករណ៍​គ្រប់គ្រង មាន​ពិន្ទុ ៦៣
៤. ហិរញ្ញប្បទាន មាន​ពិន្ទុ ៥២ ។​

​សូម​ជម្រាបជូន​ថា​៖ ការតាមដាន និង​ត្រួតពិនិត្យ​សកល នៃ​សូចនាករ SDG 6.5.1 ស្តីពី “​កម្រិត​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​” ដែល​ស្ថិតក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦ (SDG 6) ស្តីពី “​ធានាឱ្យមាន​ទឹក និង​អនាម័យ និង​ការគ្រប់គ្រង​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជាជន​គ្រប់រូប​” ស្របតាម​ទម្រង់ ( Format) និង​លក្ខណៈវិនិច្ឆ័យ (Criteria) ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់ ៣​ឆ្នាំ​ម្តង​៕

]]>
Activity Fri, 20 Oct 2023 22:19:03 +0000
ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាពីដំណើរការអនុវត្តការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2500-2023-10-20-02-25-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2500-2023-10-20-02-25-39

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែភទ្របទ ឆ្នាំថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​ដំណើរការ​អនុវត្ត​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​ប្រធានការិយាល័យ សរុប​ចំនួន ២៧​នាក់​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិភាក្សា​ពី​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម និង​ផ្តោត​សំខាន់​អំពី​លទ្ធផល នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ទន្លេ​សាប ។ នៅក្នុង​កិច្ចប្រជុំ​មានការ​ចូលរួម​យ៉ាង​ផុលផុស ពិភាក្សា ផ្តល់​គំនិត​ធាតុ​ចូល និង​បទពិសោធន៍​ល្អៗ ដែល​ធ្លាប់បាន​ឆ្លងកាត់​កន្លងមក សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​បន្ថែមទៀត​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ រៀបចំ​របាយការណ៍​ពី​លទ្ធផល ផ្តល់យោបល់​ជូន​ថ្នាក់ដឹកនាំ  ។ 

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បាន​ណែនាំ​ដល់​នាយកដ្ឋាន​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​ត្រូវខិតខំ​យកចិត្តទុកដាក់ បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​2023 និង​គិតគូរ​គ្រោង​ផែនការ​សកម្មភាព​ឆ្នាំ​2024 របស់ខ្លួន​អោយស្រប​តាម​តួនាទី​ភារកិច្ច លិខិតបទដ្ឋាន​នានា និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។

]]>
Activity Fri, 20 Oct 2023 08:25:29 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2498-2023-10-19-14-15-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2498-2023-10-19-14-15-36

នា​ថ្ងៃ​ពុធ ៤​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តបាត់ដំបង ។​

​ក្នុងពេល​បំពេញការងារ​អនុវត្ត​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា ៖ 
១. ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​ជលផល ខេត្តបាត់ដំបង​
២. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​
៣. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​ព្រែក​ឆ្តោរ​។​

​ជាមួយនឹង​ការអនុវត្តន៍​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម ទទួលបាន​ដូចខាងក្រោម​៖ 
១. ស្ថានភាព​ទូទៅ​នៃ​សហគមន៍​នេសាទ​ព្រែក​ឆ្តោរ មាន​សមាជិក​សរុប ៨៣០​នាក់ ស្រី​៣០០​នាក់ ដែល​បាន​បោះឆ្នោត​ចុងក្រោយ​ក្នុង​ឆ្នាំ ២០២២​និង​មាន​សមាជិក​គណៈកម្មកា​រ​សហគមន៍​ចំនួន​៧​នាក់ ស្រី ១​នាក់​។ សមាជិក​គណៈកម្មការ​សកម្ម​មាន​ចំនួន ៥​នាក់​។ សហគមន៍​មាន​បឹង​អភិរក្ស​ចំនួន ១​កន្លែង គឺ បឹង​ឆ្កែ​កូន មាន​ទំហំ ១៥០​ម x ៧០០​ម​។ សហគមន៍​មួយ​នេះ បាន និង​កំពុង​អនុវត្តន៍​កា​ងារ​នៅមាន​ចន្លោះប្រហោង​ជាច្រើន ដែល​បណ្តាលអោយ​ប្រសិទ្ធភាព​ការងារ​មានការ​ចុះខ្សោយ​។ ព្រៃ​លិច​ទឹក​នៅ​ដែន​សហគមន៍​រង​ការបំផ្លិចបំផ្លាញ​អស់​ប្រមាណ​ជាង ៦០% ដោយសារ​កត្តា​ភ្លើង​ឆេះ​ព្រៃ និង​ការរានដី​ព្រៃ​លិច​ទឹក​ធ្វើ​កសិកម្ម​។​
២. បញ្ហា​ប្រឈម ៖ ចំណេះដឹង និង​សមត្ថភាព​គណៈកម្មការ​នៅមានកម្រិត​។ ភាព​ខ្វែងគំនិត​គ្នា​ក្នុងការ​អនុវត្ត​ការងារ​រួមទាំង កង្វះ​សម្ភារៈ មធ្យោបាយ ថវិកា​ក្នុង​ការចុះ​ល្បាត​។ កត្តា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មិន​ត្រឹមតែ​ការចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​ជារឿយៗ​។ ការប្រើប្រាស់​ជី ថ្នាំ​គីមី​លើដី​កសិកម្ម​ជុំវិញ​តំបន់​អភិរក្ស​នៅតែ​បន្ត​កើតមាន ដែល​បណ្តាលអោយមាន​ត្រី​ពុល​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ដោយឡែក គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣ នេះ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​បំពេញការងារ និង​បាន​សហការ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ ក៏ដូចជា​ការចូលរួម​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ទទួលបាន​លទ្ធ​ផលស​ម្រេច​បានការ​ដកហូត និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ រួមមាន​៖
- បញ្ជូន​សំណុំរឿង​បទល្មើស​នេសាទ​ទៅ​តុលាការ​ចំនួន ៥ ករណី​
- ឧបករណ៍​ឡុ​ក បាន​ចំនួន ១៥៨​គ្រឿង​
- ឧបករណ៍​លូ​ស្បៃ​ម៉ុង​ចំនួន ១៥​មាត់ 
- ឧបករណ៍​របាំង​ស្បៃ​ម៉ុង​ប្រវែង ៣៩,០៥០​ម៉ែត្រ​
- ឧបករណ៍រ​បាំងសាច់​មង​ប្រវែង ៤៥០​ម៉ែត្រ​
- ឧបករណ៍ មង​រាយ​ប្រវែង ១៥០​ម៉ែត្រ​
- អាគុយ​ចំនួន ៨​គ្រឿង​
- បង្គោល​ចំនួន ១៣,៦៥០​ដើម​
- បាន​ប្រលែង​ត្រី​ចូល​បឹង​ធម្មជាតិ​ចំនួន ១,០៥៣​គីឡូក្រាម​។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​សកម្មភាព​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន មាន​គោលបំណង ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។





]]>
Activity Thu, 19 Oct 2023 20:15:07 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន​០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ប្រទេស​ឡាវ នៅ​ទ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2496-dshpp-extension https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2496-dshpp-extension

​នា​ថ្ងៃ​ចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ឡាវ ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម តែ​ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដែលមាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​តំណាង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​, ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ទន្លេសាប​, អគ្គស​នី​កម្ពុជា​, មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​សហគមន៍​នេសាទ នៃ​ខេត្តស្ទឹងត្រែង​, ក្រចេះ​, កំពង់ចាម​, កំពង់ធំ​, កំពង់ឆ្នាំង មន្ត្រី និង​ទីប្រឹក្សា គ​.​ជ​.​ទ​.​ម​.​ក វិទ្យាស្ថាន និង​គ្រឹះស្ថាន​អប់រំ អង្គការក្រៅរដ្ឋាភិបាល និង​ជំនាញការ​ជាតិ និង​តំបន់ (MRS) សរុប​អ្នកចូលរួម​ប្រមាណ​ចំនួន ២៨ រូប ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ គឺ​ដើម្បី​៖ 
១. ខ្លឹមសារ​សង្ខេប​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ នីតិវិធី ស្តីពី​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​ការព្រមព្រៀង (PNPCA)  ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន សម្រាប់​សំណើ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) និង​ស្ថានភាព​បច្ចុប្បន្ន នៃ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP ។​
២. យល់ដឹង​ពី​ឯកសារ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៣. ជូនជ្រាប​របាយការណ៍​សិក្សា ស្តីពី​ការពិនិត្យ​បច្ចេកទេស​ឡើងវិញ លើ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤  ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP  ដែល​បានរៀបចំ​ដោយ​លេខាធិការដ្ឋាន MRC ផ្អែកលើ​ឯកសារ​ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៤. ការ​ផ្តល់យោបល់ និង​ទស្សនៈ​នានា ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP និង​របាយការណ៍​សិក្សា​ពិនិត្យ​បច្ចេកទេស​ឡើងវិញ​នៃ DSHPP ដែល​បានធ្វើ​បច្ចុប្បន្នភាព​។​
៥. ការបែងចែក​ក្រុម​ពិភាក្សា​ចំនួន ០៣ ដើម្បី​ពិភាក្សា​លើ Updated TRR ទាក់ទង​នឹង​៖ ជលសា​ស្ត្រ​, សុវត្ថិភាព​ទំនប់​, នាវាចរណ៍​, ជលផល​, កំណក​កករ​ល្បាប់​, គុណភាព​ទឹក​, អេកូឡូស៊ី​, បរិស្ថាន និង​សង្គម​-​សេដ្ឋកិច្ច ។​

​ជាមួយនឹង​អង្គប្រជុំ​ពិគ្រោះ​យោបល់​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
- ស្នើសុំ​ពិនិត្យ និង​សិក្សា​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សង្គម​-​សេដ្ឋកិច្ច​។​
- សិក្សា​បន្ថែម​លើផ្លូវ​នាវាចរណ៍​, លំហូរ​ទឹក​, ជលផល (​ចរាចរណ៍​ត្រី​), កំណក​កករ និង​គុណភាព​ទឹក​។​
- សិក្សា​បន្ថែម និង​បន្ត​សិក្សា​លំអិត​លើ​ស្ថានភាព​ធនធានធម្មជាតិ​ផ្នែក​ខាងក្រោម (​ព្រៃ​លិច​ទឹក​, តំបន់​រ៉ា​ម​សារ និង​ជីវចម្រុះ​...)​។​
- ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​គ្រប់គ្រង​ទ្វារ​ទឹក (​បិទ​-​បើក​) តើ​ពិត​ក្នុង​កម្រិតណា បើ​គម្រោង​ខាងលើ​គឺ​ដំណើរការ​តែ​នៅ​រដូវវស្សា (​មិន​ដំណើរការ​នៅ​រដូវប្រាំង​)​។​
- កម្ពុជា​ត្រូវការ​ឡាវ​ផ្តល់​ទិន្នន័យ​-​ព័ត៌មាន​ជាប្រចាំ​ពាក់ព័ន្ធ​ដំណើរការ​ស្ថានីយ​វា​រី​អគ្គស​នី ។​
- ស្នើសុំ​ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​ឆ្លងដែន និង​ផលប៉ះពាល់​ផ្សេងៗ ។​
- ស្នើ​គម្រោង​សិក្សា​បន្ថែម និង​យោង​លើ​ឯកសារ​សិក្សា​ពី​ភាគី និង​ជំនាញការ​ផ្សេងៗ ដើម្បី​វាយតម្លៃ​លើ​ផលប៉ះពាល់​ទំនប់​ដន​សា​ហុង និង​ក្រៅពី​គម្រោង​ក្នុងការ​វាយតម្លៃ​លម្អិត របស់​គម្រោង និង​ផ្នែក​ខាងក្រោម ព្រមទាំង​ទន្លេសាប ។

]]>
Activity Thu, 19 Oct 2023 13:53:23 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន​០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ប្រទេស​ឡាវ នៅ​ទ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2497-19102023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2497-19102023-kh

​នា​ថ្ងៃ​ចន្ទ ២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP Extension) របស់​ឡាវ ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ ឯកឧត្តម តែ​ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គជ​ទម​ក​) ដែលមាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​តំណាង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​, ក្រសួងបរិស្ថាន​, ក្រសួង​រ៉ែ និង​ថាមពល​, អាជ្ញាធរ​ទន្លេសាប​, អគ្គស​នី​កម្ពុជា​, មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត និង​សហគមន៍​នេសាទ នៃ​ខេត្តស្ទឹងត្រែង​, ក្រចេះ​, កំពង់ចាម​, កំពង់ធំ​, កំពង់ឆ្នាំង មន្ត្រី និង​ទីប្រឹក្សា គ​.​ជ​.​ទ​.​ម​.​ក វិទ្យាស្ថាន និង​គ្រឹះស្ថាន​អប់រំ អង្គការក្រៅរដ្ឋាភិបាល និង​ជំនាញការ​ជាតិ និង​តំបន់ (MRS) សរុប​អ្នកចូលរួម​ប្រមាណ​ចំនួន ២៨ រូប ។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ គឺ​ដើម្បី​៖ 
១. ខ្លឹមសារ​សង្ខេប​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ នីតិវិធី ស្តីពី​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​ការព្រមព្រៀង (PNPCA)  ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន សម្រាប់​សំណើ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) និង​ស្ថានភាព​បច្ចុប្បន្ន នៃ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP ។​
២. យល់ដឹង​ពី​ឯកសារ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន ចំនួន ០៥ នៃ​គម្រោង​វា​រី​អគ្គិសនី ដន​សា​ហុង (DSHPP) ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៣. ជូនជ្រាប​របាយការណ៍​សិក្សា ស្តីពី​ការពិនិត្យ​បច្ចេកទេស​ឡើងវិញ លើ​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤  ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP  ដែល​បានរៀបចំ​ដោយ​លេខាធិការដ្ឋាន MRC ផ្អែកលើ​ឯកសារ​ដែល​បាន​ដាក់ជូន​ពិនិត្យ​ជា​ផ្លូវការ​ដោយ​ភាគី​ឡាវ ។​
៤. ការ​ផ្តល់យោបល់ និង​ទស្សនៈ​នានា ស្តីពី​សំណើ​គម្រោងការ​បន្ថែម​សមត្ថភាព​ផលិត​ថាមពល​ពី​ទួ​ប៊ី​ន​ចំនួន ០៤ ទៅ​ទួ​ប៊ី​ន​ចំនួន ០៥ នៃ DSHPP និង​របាយការណ៍​សិក្សា​ពិនិត្យ​បច្ចេកទេស​ឡើងវិញ​នៃ DSHPP ដែល​បានធ្វើ​បច្ចុប្បន្នភាព​។​
៥. ការបែងចែក​ក្រុម​ពិភាក្សា​ចំនួន ០៣ ដើម្បី​ពិភាក្សា​លើ Updated TRR ទាក់ទង​នឹង​៖ ជលសា​ស្ត្រ​, សុវត្ថិភាព​ទំនប់​, នាវាចរណ៍​, ជលផល​, កំណក​កករ​ល្បាប់​, គុណភាព​ទឹក​, អេកូឡូស៊ី​, បរិស្ថាន និង​សង្គម​-​សេដ្ឋកិច្ច ។​

​ជាមួយនឹង​អង្គប្រជុំ​ពិគ្រោះ​យោបល់​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
- ស្នើសុំ​ពិនិត្យ និង​សិក្សា​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សង្គម​-​សេដ្ឋកិច្ច​។​
- សិក្សា​បន្ថែម​លើផ្លូវ​នាវាចរណ៍​, លំហូរ​ទឹក​, ជលផល (​ចរាចរណ៍​ត្រី​), កំណក​កករ និង​គុណភាព​ទឹក​។​
- សិក្សា​បន្ថែម និង​បន្ត​សិក្សា​លំអិត​លើ​ស្ថានភាព​ធនធានធម្មជាតិ​ផ្នែក​ខាងក្រោម (​ព្រៃ​លិច​ទឹក​, តំបន់​រ៉ា​ម​សារ និង​ជីវចម្រុះ​...)​។​
- ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​គ្រប់គ្រង​ទ្វារ​ទឹក (​បិទ​-​បើក​) តើ​ពិត​ក្នុង​កម្រិតណា បើ​គម្រោង​ខាងលើ​គឺ​ដំណើរការ​តែ​នៅ​រដូវវស្សា (​មិន​ដំណើរការ​នៅ​រដូវប្រាំង​)​។​
- កម្ពុជា​ត្រូវការ​ឡាវ​ផ្តល់​ទិន្នន័យ​-​ព័ត៌មាន​ជាប្រចាំ​ពាក់ព័ន្ធ​ដំណើរការ​ស្ថានីយ​វា​រី​អគ្គស​នី ។​
- ស្នើសុំ​ពិនិត្យ និង​ពិភាក្សា​លើ​ផែនការ​ឆ្លងដែន និង​ផលប៉ះពាល់​ផ្សេងៗ ។​
- ស្នើ​គម្រោង​សិក្សា​បន្ថែម និង​យោង​លើ​ឯកសារ​សិក្សា​ពី​ភាគី និង​ជំនាញការ​ផ្សេងៗ ដើម្បី​វាយតម្លៃ​លើ​ផលប៉ះពាល់​ទំនប់​ដន​សា​ហុង និង​ក្រៅពី​គម្រោង​ក្នុងការ​វាយតម្លៃ​លម្អិត របស់​គម្រោង និង​ផ្នែក​ខាងក្រោម ព្រមទាំង​ទន្លេសាប ។

]]>
Activity Thu, 19 Oct 2023 13:53:23 +0000
លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប នៅ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2494-2023-10-18-04-55-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2494-2023-10-18-04-55-05

​នា​ថ្ងៃ​ចន្ទ ១០​រោច ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ១៤​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់ ១៣ ខែ តុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ តំបន់​កំពង់​ឃ្លាំង និង​តំបន់​ចុង​ឃ្នៀ​ស ខេត្តសៀមរាប និង​តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា ។​
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​ក្នុង​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ត្រី​នៅ​រដូវវស្សា ។​

​ជាមួយនឹង​សកម្មភាព​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញ​ឃើញថា ៖ 
១. បាន​រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣០ ប្រភេទ ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ការនេសាទ ៣ ប្រភេទ គឺ​ឧបករណ៍ មង​រាយ បរ និង​សន្ទូច ។ 
២. បាន​វាស់ ថ្លឹង និង​កត់ត្រា​លើ​ប្រភេទ​វា​រី​សត្វ​/​សិប្បីសត្វ​សរុប​មាន​ចំនួន ០៤ ពួក​ធំៗ ដោយ​ចែកចេញជា ០៤ ថ្នាក់ ស្មើនឹង ០៥ លំដាប់ និង ០៨ អម្បូរ មាន ១៧ ប្រភេទ​។ ក្នុងនោះ​វា​រី​សត្វ​ដូចជា (​កំពឹស ពស់​ទឹក​) មាន​ចំនួន ០៣ អម្បូរ ស្មើនឹង  ០៦ ប្រភេទ និង​សិប្បីសត្វ​ដូចជា (​លៀស ខ្យង ខ្ចៅ គ្រំ​) មាន​ចំនួន ០២ អម្បូរ ស្មើនឹង  ១១ ប្រភេទ​។​
៣.  គុណភាព​ទឹក​បឹង​ទន្លេសាប​នា​រដូវវស្សា នា​ពាក់កណ្តាល​ខែតុលា គឺជា​ទឹក​ដែលមាន​គុណភាព​ល្អ​សម្រាប់​ធនធាន​ជលផល​គ្រប់​ប្រភេទ​រស់នៅ លាក់ខ្លួន និង​លូតលាស់​ធំធាត់ ដោយ​ទឹក​មាន​ភាព​ថ្លា​ចាប់ពី ១៥ ស​.​ម ទៅ ២០ ស​.​ម ស៊ី​តុ​ណ្ហ​ភាព​ទឹក​មាន​ចន្លោះ​ពី ៣០ ទៅ ៣១ អង្សារ​oC ចំណែក​អុកស៊ីសែន​រលា​យ​ក្នុង​ទឹក​មាន​គ្រប់គ្រាន់​លើសពី ៣ mgO2/L ។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប
សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​
- តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ទៅតាម​ទីតាំង​សិក្សា​។​
- តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី លៀស និង​គ្រុំ លើ​ការរស់នៅ ការបន្ត​ពូជ និង​ការលូតលាស់ (​រដូវប្រាំង​/​រដូវវស្សា​)​។

]]>
Activity Wed, 18 Oct 2023 10:52:42 +0000
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​ដឹកនាំកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារអាជ្ញាធរទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2492-2023-10-14-02-13-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2492-2023-10-14-02-13-53

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង​ជា​ប្រធាន​​​អាជ្ញាធរទន្លេសាប​ ​​បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​​ពិភាក្សាពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត​ឆ្នាំ២០២៣ ដោយ​មាន​ការចូលរួមពីឯកឧត្តម លោក​ លោកស្រី អនុប្រធានអាជ្ញាធរទន្លេសាប អគ្គលេខា​ធិការ​ អគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស​​ នៃនាយកដ្ឋានចំណុះ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេ​សាបទាំងអស់។ អានត...

]]>
Activity Sat, 14 Oct 2023 08:13:43 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការបញ្ជូន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ មក Master Station (Server) និង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2490-master-station-server https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2490-master-station-server

​នា​ថ្ងៃ​ចន្ទ ១០​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ជា​អនុប្រធាន​គម្រោង បាន​បន្ត​ចុះ​ធ្វើការ​ពិនិត្យ​-​ផ្ទៀងផ្ទាត់​ទិន្នន័យ​កម្ពស់​ទឹក និង​កម្រិត​ទឹកភ្លៀង (Server) ស្ថានីយ​ចំនួន ០៥​ស្ថានីយ នៅ ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់ និង​ខេត្តបាត់ដំបង មក Master Station អ​ទស​។ 

​ដោយមាន​ការជួយ​បច្ចេកទេស​ពី​ចម្ងាយ​របស់​ក្រុម​ជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​រួមគ្នា ដែលជា​លទ្ធផល​ទទួល​បាន ដូចខាងក្រោម​៖
- ស្ថានីយ​ឆ្នុកទ្រូ (AWS, HR): កម្រិត​កំពស់​ទឹក ៧.១៧​ម និង​កម្រិត​ទឹកភ្លៀង​សរុប ៨៥៩​ម​ម គិត​ចាប់ពី​ស្ថានីយ​ដាក់​ដំណើរ រហូតដល់​បច្ចុប្បន្ន​។​
- ស្ថានីយ​បាក់​ត្រកួន (AWS and HQR): កំពស់​ទឹក​មាន ២.៣៨​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧២៩​ម​ម​។​
- ស្ថានីយ​ច្រាំង​ចោត​(H.R): កំពស់​ទឹក ៣.៩០​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧៩៣​ម​ម​។​
- បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ឧតុនិយម និង​កម្រិត​ទឹកភ្លៀង ពី​ស្ថានីយឧតុនិយម AWS ចំនួន ០២​ស្ថានីយ គឺ​ស្ថានីយ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ថិត​ស្ទឹង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​កម្ពស់​ទឹក ពី​ស្ថានីយ​ជលសា​ស្ត្រ H.R ចំនួន ០២​ស្ថានីយ គឺ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ទឹង​សង្កែ (​ស្ពាន​ច្រាំង​ចោត​), ស្រុក​បាណន ខេត្តបាត់ដំបង​។​
- បានរៀបចំ​តេ​ស្តិ៍​សាកល្បង​ការភ្ជាប់​បណ្តាញ (Set up for Configuration)  ប​ញ្ជួ​ន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ ពី​ស្ថានីយ H. Q.R ស្ថិត​ស្ទឹង​ពោធិ៍សាត់ (​ស្ពាន​បាក់​ត្រកួន​) ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  ការធ្វើ​តេស្ត​សាកល្បង (System Test situation) ដូចជា ការផ្តល់​ថាមពល អាគុយ​-​សូ​ឡា​(power supply)
- បានធ្វើ​ការថែទាំ​ស្ថានីយ ដូចជា លាង​សម្អាត​តម្រងទឹក​ភ្លៀង និង​ក្តារ​ម៉ែត្រ ផ្ទាំង​សូ​ឡា កាប់​សម្អាត​មែកឈើ​ជុំវិញ​ទីធ្លារ ស្ថានីយ​។​

​សូម​ជម្រាបជូន​ថា​៖ អាជ្ញាធរ​ទន្លេសាប បានធ្វើ​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ក្នុងការ​អនុវត្ត​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដែលមាន​ចំនួន ១១ ស្ថានីយ លើ​ទីតាំង ៨ កន្លែង សម្រាប់​ប្រមូល​ទិន្នន័យ​របប​ជលសា​ស្ត្រ និង​អាកាសធាតុ នៅ​តំបន់​ជុំវិញ​អាង​ទន្លេសាប ដែល​បានចាប់ផ្តើម​ដំណើរ​សាងសង់ នៅ​ខែមករា ឆ្នាំ​២០២៣ និង​បានបញ្ចប់​ការដំឡើង​ស្ថានីយ​នៅ​ខែមីនា ឆ្នាំ​២០២៣ ។ ស្ថានីយ​ទាំង ១១ រួមមាន​៖
- ស្ថានីយ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ចំនួន  ០១  (Master station-Sever) នៅ​អាជ្ញាធរ​ទន្លេសាប  និង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ​ទាំង ១១ ស្ថានីយ ជុំវិញ​តំបន់​អាង​ទន្លេសាប មាន​៖
- មាន ០៤ ស្ថានីយ​ជលសា​ស្ត្រ ឮ (H.R):​ដែល​ខេត្តកំពង់ធំ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ជី​នី​ត​), ខេត្តបាត់ដំបង ចំនួន ០២ ស្ថានីយ​(​តំបន់​ព្រែក​ទាល់ និង​ស្ទឹង​សង្កែ​-​ច្រាំង​ចោត​) និង​ខេត្តកំពង់ឆ្នាំង ចំនួន​០១ ស្ថានីយ (​តំបន់​ឆ្នុល​ទ្រូ​)​។​
-​មាន ០៣​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (ADCP, H.Q.R) : ខេត្ត កំពង់ធំ ចំនួន ០១ ស្ថានីយ​(​ស្ទឹងសែន​), ខេត្តសៀមរាប ចំនួន ០១ ស្ថានីយ (​ស្ទឹង​ស្រែង​) និង​ខេត្តពោធិ៍សាត់​ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​-​បាក់​ក្រ​កួន​)​។​
- មាន ០៤ ស្ថានីយឧតុនិយម (AWS): ខេត្តកំពង់ធំ ០២ ស្ថានីយ (​តំបន់​ពាម​បាង និង​ស្ទឹងសែន​(​តា​អោក​) , ខេត្តកំពង់ឆ្នាំង ចំនួន ០១ ស្ថានីយ​(​តំបន់​ឆ្នុកទ្រូ​) និង​ខេត្តពោធិ៍សាត់ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​- បាក់​ត្រកួន​)៕

]]>
Activity Wed, 11 Oct 2023 21:53:18 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ការបញ្ជូន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ មក Master Station (Server) និង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2491-12102023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2491-12102023-kh

​នា​ថ្ងៃ​ចន្ទ ១០​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ជា​អនុប្រធាន​គម្រោង បាន​បន្ត​ចុះ​ធ្វើការ​ពិនិត្យ​-​ផ្ទៀងផ្ទាត់​ទិន្នន័យ​កម្ពស់​ទឹក និង​កម្រិត​ទឹកភ្លៀង (Server) ស្ថានីយ​ចំនួន ០៥​ស្ថានីយ នៅ ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់ និង​ខេត្តបាត់ដំបង មក Master Station អ​ទស​។ 

​ដោយមាន​ការជួយ​បច្ចេកទេស​ពី​ចម្ងាយ​របស់​ក្រុម​ជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ដើម្បី​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​រួមគ្នា ដែលជា​លទ្ធផល​ទទួល​បាន ដូចខាងក្រោម​៖
- ស្ថានីយ​ឆ្នុកទ្រូ (AWS, HR): កម្រិត​កំពស់​ទឹក ៧.១៧​ម និង​កម្រិត​ទឹកភ្លៀង​សរុប ៨៥៩​ម​ម គិត​ចាប់ពី​ស្ថានីយ​ដាក់​ដំណើរ រហូតដល់​បច្ចុប្បន្ន​។​
- ស្ថានីយ​បាក់​ត្រកួន (AWS and HQR): កំពស់​ទឹក​មាន ២.៣៨​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧២៩​ម​ម​។​
- ស្ថានីយ​ច្រាំង​ចោត​(H.R): កំពស់​ទឹក ៣.៩០​ម និង​ផលបូក​កម្រិត​ទឹកភ្លៀង​សរុប ៧៩៣​ម​ម​។​
- បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ឧតុនិយម និង​កម្រិត​ទឹកភ្លៀង ពី​ស្ថានីយឧតុនិយម AWS ចំនួន ០២​ស្ថានីយ គឺ​ស្ថានីយ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ថិត​ស្ទឹង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  បាន​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​កម្ពស់​ទឹក ពី​ស្ថានីយ​ជលសា​ស្ត្រ H.R ចំនួន ០២​ស្ថានីយ គឺ​ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង និង​ស្ថានីយ​ស្ទឹង​សង្កែ (​ស្ពាន​ច្រាំង​ចោត​), ស្រុក​បាណន ខេត្តបាត់ដំបង​។​
- បានរៀបចំ​តេ​ស្តិ៍​សាកល្បង​ការភ្ជាប់​បណ្តាញ (Set up for Configuration)  ប​ញ្ជួ​ន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ ពី​ស្ថានីយ H. Q.R ស្ថិត​ស្ទឹង​ពោធិ៍សាត់ (​ស្ពាន​បាក់​ត្រកួន​) ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
-  ការធ្វើ​តេស្ត​សាកល្បង (System Test situation) ដូចជា ការផ្តល់​ថាមពល អាគុយ​-​សូ​ឡា​(power supply)
- បានធ្វើ​ការថែទាំ​ស្ថានីយ ដូចជា លាង​សម្អាត​តម្រងទឹក​ភ្លៀង និង​ក្តារ​ម៉ែត្រ ផ្ទាំង​សូ​ឡា កាប់​សម្អាត​មែកឈើ​ជុំវិញ​ទីធ្លារ ស្ថានីយ​។​

​សូម​ជម្រាបជូន​ថា​៖ អាជ្ញាធរ​ទន្លេសាប បានធ្វើ​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)  នៃ​ក្រសួង​ធនធានទឹក​ចិន ក្នុងការ​អនុវត្ត​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា (Pilot Project of Hydrological Data Observation and Transmission Technology for Tonle Sap Basin in Cambodia) ដែលមាន​ចំនួន ១១ ស្ថានីយ លើ​ទីតាំង ៨ កន្លែង សម្រាប់​ប្រមូល​ទិន្នន័យ​របប​ជលសា​ស្ត្រ និង​អាកាសធាតុ នៅ​តំបន់​ជុំវិញ​អាង​ទន្លេសាប ដែល​បានចាប់ផ្តើម​ដំណើរ​សាងសង់ នៅ​ខែមករា ឆ្នាំ​២០២៣ និង​បានបញ្ចប់​ការដំឡើង​ស្ថានីយ​នៅ​ខែមីនា ឆ្នាំ​២០២៣ ។ ស្ថានីយ​ទាំង ១១ រួមមាន​៖
- ស្ថានីយ​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​ចំនួន  ០១  (Master station-Sever) នៅ​អាជ្ញាធរ​ទន្លេសាប  និង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​ស្វ័យប្រវត្តិ​ទាំង ១១ ស្ថានីយ ជុំវិញ​តំបន់​អាង​ទន្លេសាប មាន​៖
- មាន ០៤ ស្ថានីយ​ជលសា​ស្ត្រ ឮ (H.R):​ដែល​ខេត្តកំពង់ធំ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ជី​នី​ត​), ខេត្តបាត់ដំបង ចំនួន ០២ ស្ថានីយ​(​តំបន់​ព្រែក​ទាល់ និង​ស្ទឹង​សង្កែ​-​ច្រាំង​ចោត​) និង​ខេត្តកំពង់ឆ្នាំង ចំនួន​០១ ស្ថានីយ (​តំបន់​ឆ្នុល​ទ្រូ​)​។​
-​មាន ០៣​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម (ADCP, H.Q.R) : ខេត្ត កំពង់ធំ ចំនួន ០១ ស្ថានីយ​(​ស្ទឹងសែន​), ខេត្តសៀមរាប ចំនួន ០១ ស្ថានីយ (​ស្ទឹង​ស្រែង​) និង​ខេត្តពោធិ៍សាត់​ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​-​បាក់​ក្រ​កួន​)​។​
- មាន ០៤ ស្ថានីយឧតុនិយម (AWS): ខេត្តកំពង់ធំ ០២ ស្ថានីយ (​តំបន់​ពាម​បាង និង​ស្ទឹងសែន​(​តា​អោក​) , ខេត្តកំពង់ឆ្នាំង ចំនួន ០១ ស្ថានីយ​(​តំបន់​ឆ្នុកទ្រូ​) និង​ខេត្តពោធិ៍សាត់ ចំនួន ០១ ស្ថានីយ (​ស្ទឹង​ពោធិ៍សាត់​- បាក់​ត្រកួន​)៕

]]>
Activity Wed, 11 Oct 2023 21:53:18 +0000
ទិដ្ឋភាព ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​រដូវវស្សា ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2488-2023-10-11-09-19-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2488-2023-10-11-09-19-53

​ឃុំ​កំពង់​លួង ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ទាំង ១១ របស់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ស្រុក​ក្រគរ និង​មាន​ចម្ងាយ​ប្រមាណ​ជា ៦ គីឡូម៉ែត្រ​ពី​ទីរួមស្រុក ដែលមាន​ព្រំប្រទល់​ខាងត្បូង​ជាប់​នឹង​ឃុំ​អន្លង់ត្នោត និង​ឃុំ​ក្បាល​ត្រាច ខាងលិច​ជាប់​នឹង​ឃុំ​អន្លង់ត្នោត ខាងកើត​ជាប់​នឹង​ឃុំ​ក្បាល​ត្រាច និង​ខាងជើង​ជាប់​នឹង​ពាក់កណ្តាល​បឹង​ទន្លេសាប ខេត្តកំពង់ធំ ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤,២០០​ហ​.​ត​។ ឃុំ​កំពង់​លួង មាន ០៥​ភូមិ ដែល ០៤​ភូមិ ជា​ភូមិ​បណ្តែត​ទឹក គឺ​ភូមិ​ទី​១ ទី​២ ទី​៣ និង​ភូមិ​ទី​៥ ចំណែក​ភូមិ​ទី​៤ ជា​ភូមិ​នៅលើ​ដីគោក ដូច្នេះ​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ភាគច្រើន​ជា​ប្រភេទ​ផ្ទះ​ផែបណ្តែត​ទឹក (​ផ្ទះ​បណ្តែត​ទឹក​)​។ ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ប្រមាណ​ជា ៥០% ពឹងផ្អែក​ទៅលើ​របរ​នេសាទ ជា​ចម្បង និង​ផ្នែក​សេវាកម្ម​ប្រមាណ ២៥% មានដូចជា អាជីវកម្ម​ទិញ​ត្រី លក់ដូរ​គ្រឿងទេស និង​អ្នក​ដឹក​ភ្ញៀវ ៣% ចិញ្ចឹម​ត្រី ១០%, ធ្វើស្រែ​ចំការ ៧% និង​សប្ប​កម្ម ៥% ។​

]]>
Activity Wed, 11 Oct 2023 15:19:30 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ នៅក្នុង​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2486-2023-10-10-01-54-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2486-2023-10-10-01-54-29

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ បាន​បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី និង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបពិភាក្សា និង​សាកសួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​ការចុះ​ដល់ទី​តាំង​សិក្សា ដើម្បី​ពិនិត្យ​ស្ថានភាព​ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព និង​ស្ថានភាព​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ទូទៅ ។​

​ជាមួយនឹង​សកម្មភាព​នេះ ការចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖​ទី​១. មាន​ប្រព័ន្ធធារាសាស្ត្រ សរុប ៧​ខ្សែ (​ប្រឡាយ​មេ ៥​ខ្សែ​, ប្រឡាយ​រង ២​ខ្សែ និង​ផ្លូវ​ជណ្តើរ​ត្រី ២) ប្រវែង​សរុប ១៥,០០០​ម៉ែត្រ និង​មាន​សំណង់​ស្ទាក់​ទឹក ១០​កន្លែង ។ មានលទ្ធភាព​ស្រោចស្រព​បាន ១២,៤០០​ហិកតា ។​
ទី​២. ប្រព័ន្ធធារាសាស្ត្រ​រាម​គន់ ទឹក​មាន​កម្ពស់ ១៤.៥​ម៉ែត្រ និង​ប្រព័ន្ធធារាសាស្ត្រ​ទំនប់​សាលា​តា​អន ទឹក​មាន​កម្ពស់ ១១.៣​ម៉ែត្រ ។​
​ទី​៣. ទ្វា​ទឹក របស់​ប្រព័ន្ធ​ធា​រាស្ត្រ ទាំង ២ គឺ​ត្រូវបាន​បើក ១០០% ពីព្រោះ​ក្នុងពេល​ចុះ​សិក្សា​ស្ថានភាព​ទឹក​នៅ​ផ្នែក​ខាងលើ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បង្ក​មាន​ទឹកជំនន់​នៅតាម​តំបន់​មួយចំនួន ជាពិសេស​តំបន់​វាលទំនាប និង​ដីស្រែ ។​
​ទី​៤. ប្រព័ន្ធធារាសាស្ត្រ​រាម​គន់ ចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ ២០២១ និង​ប្រព័ន្ធធារាសាស្ត្រ​សាលា​តា​អន ចាប់ផ្តើម​សាងសង់ នៅ​ឆ្នាំ​២០១៨ ហើយ​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ ២០២១ ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តបាត់ដំបង នៃ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ​របស់​អាជ្ញាធរ ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី ៖
- ប្រមូល​ព័ត៌មាន​-​ទិន្នន័យ និង​បច្ចុប្បន្នភាព​ស្តីពី​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​
- ពិនិត្យ​វាយតម្លៃ​លើ​ការប្រើប្រាស់​ទឹក និង​គ្រប់គ្រង​ធនធានទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប ។

]]>
Activity Tue, 10 Oct 2023 07:54:18 +0000
លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការ​ធ្វេ​ី​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2484-2023-10-09-00-16-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2484-2023-10-09-00-16-00

​នៅ​ថ្ងៃ​សៅរ៍ ៨​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​នៅ​ភូមិ​កំពង់​ចិន ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង និង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ខេត្តកំពង់ធំ​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​។ 
៣. ដឹង​ពី​បរិមាណ នៃ​ការធ្វើ​អាជីវកម្ម  និង​តម្លៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ២ ទីតាំង បរិមាណ​ត្រី ក្នុង​មួយ​ទីតាំង​ជា​មធ្យម ៣០០ Kg/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ២០០ Kg/​ថ្ងៃ ។  
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​ហូប​មានតម្លៃ​ចន្លោះ ១៥.០០០-៥០.០០០ រៀល​/​គីឡូ​ក្រោម និង​តម្លៃ​ត្រី​នុយ ចន្លោះ ៨០០-១.៥០០ រៀល​/​គីឡូក្រាម ។ ត្រី​សម្រាប់​បរិភោគ​អាជីវករ​លក់​ក្នុង​តំបន់ និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៤. ការធ្វើ​វារីវប្បកម្ម ភាគច្រើន​ចិញ្ចឹម​ត្រី​ក្នុង ស្រះ និង​មាន​បន្តិចបន្តួច​ចិញ្ចឹម​ក្នុង​បែរ​តាម​ស្ទឹង ។ ចំពោះ​ប្រភេទ​ត្រី​ចិញ្ចឹម​ភាគ​ច្រេ​ី​ន​គេ​និយម​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​រ៉ស់ ត្រី​ប្រា និង​ត្រី​អណ្តែង​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី និង​ត្រី​នុយ​។​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​។ 
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។

]]>
Activity Mon, 09 Oct 2023 06:15:49 +0000
លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2482-2023-10-07-13-44-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2482-2023-10-07-13-44-45

​នៅ​ថ្ងៃ​អង្គារ ៤​រោច ដល់​ថ្ងៃ​សៅរ៍ ៨​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ​កែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម ស្ថិតនៅ​ក្នុងភូមិ​កំពង់​ចិន ភូមិ​កំពង់ក្តី ភូមិ​ឈើទាល ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង​, ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង និង​ភូមិ​កំពង់​ក្រ​ប៉ៅ សង្កាត់​កំពង់​ក្រ​ប៉ៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។ 

​ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ​៖ 
១. ជួប​សម្ភាសន៍​ជាមួយ​ឈ្មួញកណ្តាល (​អ្នកទិញ​-​លក់​ផល​ជលផល​ស្រស់​)
២. ជួប​សម្ភាសន៍​ជាមួយ​អាជីវករ (​លក់ដុំ និង​លក់រាយ​) និង​អ្នក​កែច្នៃ​ត្រី (​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​មធ្យម​) 

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​បឋម​រក​ឃើញថា ៖ 
​ទី​១. ដឹង​ពី​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ ដឹង​ពី​ចរន្ត​អាជីវកម្ម និង​ការវិវត្តន៍​នៃ​ទីផ្សារ​។ ស្ថិតិ​អ្នក​កែច្នៃ​ត្រី​នៅ​តំបន់​សិក្សា​ខាងលើ មាន​ចំនួន​ប្រមាណ ៥៧ គ្រួសារ​។​
​ទី​២. ត្រី​បាន​កែច្នៃ​ជា ៦​មុខ ដូចជា ត្រីងៀត ប្រហុក ត្រីឆ្អើរ ផ្អក ត្រី​ប្រ​ម៉ា និង​ត្រី​ហើម ដោយបាន​ប្រើប្រាស់​បរិមាណ​ត្រី​ស្រស់​អស់​ប្រមាណ ១៩.៩៥ គ​.​ក្រ​/៥​ថ្ងៃ​។​
​ទី​៣. ប្រភព​ត្រី​សម្រាប់​ផ្គត់ផ្គង់​ការកែច្នៃ​ត្រី​គឺមាន​ប្រភព​មកពី​ប្រទេស​វៀតណាម  ប្រទេស​ថៃ ការធ្វើ​វារីវប្បកម្ម​ក្នុងស្រុក និង​ត្រី​បឹង​ទន្លេសាប​។​
​ទី​៤. ចំពោះ​ការកែច្នៃ​ត្រី មិនទាន់មាន​លក្ខណៈ​បច្ចេកទេស​នៅឡើយ​ទេ​។​
​ទី​៥. ផលប៉ះពាល់​ដែល​កើតមាន​លើ​កែច្នៃ​ត្រី​៖ ពឹង​ផ្អែកលើ​ត្រី​នាំចូល​ពី​ក្រៅប្រទេស តម្លៃ​ត្រី​ស្រស់​កើន​ថ្លៃ ត្រី​បឹង​ទន្លេសាប​មិនអាច​បំពេញតម្រូវការ​កែច្នៃ ពិបាក​ទុកដាក់​ផលិតផល​សម្រេច និង​ពិបាក​លក់​ផលិតផល​កែច្នៃ​សម្រេច​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ​ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។​​សកម្មភាព​សិក្សា​ខាងលើ គឺមាន​គោលបំណង​៖ 
- តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
- សិក្សាការ​វិវត្តន៍​នៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​។

]]>
Activity Sat, 07 Oct 2023 19:44:16 +0000
លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2480-2023-10-07-00-59-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2480-2023-10-07-00-59-22

នា​ថ្ងៃ​ពុធ ៥​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ ស្ថិតនៅក្នុង ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន និង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សកម្មភាព​ការសិក្សា​ជំហាន​១ នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា ៖ 
១. ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​មន្ទីរ​ផែនការ​ខេត្តពោធិ៍សាត់​
២. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន និង​ឃុំ​ក្បាល​ត្រាច នៃ​ស្រុក​ក្រគរ ។​

​ជាមួយនឹង​ការអនុវត្តន៍​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម ទទួលបាន ៖ 
​ក​. ប្រជាសាស្ត្រ : មានគ្រួសារ​សរុប​ចំនួន ៥,៤៣១​គ្រួសារ ស្មើនឹង​ប្រជាពលរដ្ឋ​សរុប ២៤,៤១៨​នាក់ (​ស្រី​១២,២៩០​នាក់​) អត្រា​ភាពក្រីក្រ​ប្រមាណ ១៧% ធៀប​ទៅនឹង​គ្រួសារ​សរុប និង​ពលរដ្ឋ​ចំណាកស្រុក​ក្នុង​-​ក្រៅប្រទេស​មាន​ប្រមាណ​ជា ៣០.៣%​។​
​ខ​. ស្ថានភាព​សេដ្ឋកិច្ច : ប្រជាពលរដ្ឋ​ឃុំ​ទាំងពីរ ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ចម្បង មាន​ប្រមាណ ៨៧.៥% ដែល​ភាគច្រើន​ធ្វើ​ស្រូវវស្សា និង​ស្រូវប្រាំង​។ និង​មុខរបរ​ចម្បង​ផ្នែក​វិស័យ​សិប្បកម្ម និង​សេវាកម្ម មាន​ប្រមាណ​ជា​១២.៥%​។ ទន្ទឹមនឹង មុខរបរ​ចម្បង ពួកគាត់​ប្រកប​របរ​បន្ទាប់បន្សំ មានដូចជា នេសាទ ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ វារីវប្បកម្ម ជា​កម្មករ​រោងចក្រ​-​សំណង់ លក់ដូរ​គ្រឿងទេស ផ្នែក​ដឹកជញ្ជូន ជាដើម​។​
​គ​. សង្គមកិច្ច 
- វិស័យ​សុខាភិបាល : ប្រជាពលរដ្ឋ​ទទួលបាន​សេវា​សុខភាព​ល្អប្រសើរ​​មាន​ប្រមាណ ៩០% បានទទួល​សេវា​នៅ មណ្ឌល​សុខភាព និង​មាន​បណ្តាញ​ក្រុម​ទ្រទ្រង់​សុខភាព​តាម​ភូមិ​នីមួយៗ ។ 
- សុខភាព​អនាម័យ : ប្រជាពលរដ្ឋ​ប្រមាណ ៦៨.៤៨% មាន​ទឹកស្អាត​ប្រើប្រាស់ និង ៣១.៥២%​បន្ត​ប្រើប្រាស់​ទឹក​ឆៅ​ស្រះ ទន្លេ អណ្តូង និង ៦៩.៨% មាន​បង្គន់​អនាម័យ​ស្តង់ដារ ។​
- សេវាសាធារណៈ : អាជ្ញាធរ​ឃុំ​បាន​ប្រើប្រាស់​ថវិកា​មូលនិធិ​ឃុំ​ប្រកប​ដោយមាន​តម្លាភាព គណនេយ្យ ទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការផ្ដល់​ប័ណ្ណ​សមធម៌ និង​ផ្ដល់​សេវា​រដ្ឋបាល​ល្អ​ជូន​ប្រជាពលរដ្ឋ ។​

+ ការសិក្សា​ស្វែងយល់​ខាងលើ បានឃើញ​បញ្ហា​ប្រឈម​មួយចំនួន ក្នុងនោះ​រួមមាន ៖
- ផលិតកម្ម​ដំណាំ​ស្រូវ បាន​ចំណាយ​ថ្លៃដើម​ខ្ពស់ (​កម្លាំង​ពលកម្ម ការ​ភ្ជួរ​រាស់ ច្រូតកាត់ និង​ជី​/​ថ្នាំ​កំចាត់​សត្វល្អិត​)
- សិស្ស​មួយចំនួន បាន​បោះបង់​ការសិក្សា​ដើម្បី​ជីវភាព​គ្រួសារ និង​ចំណាកស្រុក​ជាមួយ​ឪពុកម្តាយ 
- ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដាច់ស្រយាល និង​ជាប់​តំបន់​ទន្លេសាប ជួប​លំបាក​ការទទួលបាន​សេវា​សុខភាព និង​អនាម័យ​
- ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ឃុំ​នីមួយៗ នៅមានកម្រិត ផ្តោត​សំខាន់​តែ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ 
- បរិស្ថាន​ធនធានធម្មជាតិ​បម្រែបម្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​ឆ្នាំ បាន​បង្ក​ទៅជា​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​បណ្តាលអោយ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ជាមួយគ្នានេះ​កត្តា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​តាម​រូបភាព ដុត​រក​សត្វ​(​ឃ្មុំ និង​អណ្តើក​) ការ​ធ្វេស​ប្រ​ហេស​របស់​ប្រជាជន​ចម្អិន​អាហារ មិន​ពន្លត់ភ្លើង​អោយបាន​ត្រឹមត្រូវ និង​ការ​ចោល​កន្ទុយបារី​...​។​ល​។ យ៉ាងណាមិញ សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទាំងពីរ ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម របស់​ប្រជា​សហគមន៍​នេសាទ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​ ​មាន​គោលបំណង ដើម្បី​ស្វែងយល់ ៖
- ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
- ការប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ​-​ព័ត៌មាន សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ឯក​សារ​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​សម្រាប់​ចូលរួម​ដល់​ការគ្រប់គ្រង​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។

]]>
Activity Sat, 07 Oct 2023 06:59:12 +0000
លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​តំបន់​បឹង​ទន្លេសាប ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2478-2023-10-03-17-57-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2478-2023-10-03-17-57-27

​នៅ​ថ្ងៃ​សុក្រ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ០១​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​តំបន់​បឹង​ទន្លេសាប នៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​៖
១. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ។​
២. ចុះ​ដល់ទី​តាំង ដើម្បី​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣  ផ្ទៃដី​ទន្ទ្រាន​ក្នុង​តំបន់ ៣ និង​ស្ថានភាព​ទូទៅ ។​

​ជាមួយនឹង​សកម្មភាព​នេះ ការចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
១. បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ចំនួន ២២​បង្គោល​ដែល​បាន​ពិនិត្យ ឃើញថា​នៅ​ឈរ​ត្រង់​បានល្អ​ច្រើន​(២០/២២​នៃ​បង្គោល​សរុប នៅ​ស្រុក​ក្រគរ​) និង​មាន​ទ្រេត​តិចតួច (០២/២២​បង្គោល​) ។​
២. ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ចេញមក​តំបន់ ២ នៅក្នុង​ស្រុក​ក្រគរ គឺមាន​ទំហំ ១,១២២ ហិកតា ៤៥ អា ។​
៣. ចំពោះ​ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន បន្ត​ចូលទៅ​ធ្វើស្រែ​លើដី​ទន្ទ្រាន និង​តំបន់​ខ្លះ​ក៏​មិន​ហ៊ាន​ចូលទៅ​ធ្វើស្រែ​ទេ ដោយ​ការហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ឃុំ ។​
៤. ដីស្រែ​ដែល​ទុកចោល​ក្នុង​តំបន់ ៣ ឃើញ​មាន​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ ដូចជា​ពពួក​ស្មៅ និង​វ​ល្លិ៍​ដុះ​លឿន​ជាងគេ ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង ដើម្បី​៖
- បន្ត​តាមដាន និង​វាយតម្លៃ​បង្គោលព្រំ សរុប ៨០២​បង្គោល និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ។​
- តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ ។​
- ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ ។​
-តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន និង​ដី​ទុកចោល ព្រមទាំង​ដីព្រៃ​ដែល​បាន​ភ្លើង​ឆេះ​កន្លងមក​។​

]]>
Activity Tue, 03 Oct 2023 23:57:15 +0000
លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំព https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2476-2023-10-02-15-48-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2476-2023-10-02-15-48-22

​នា​ថ្ងៃ​ចន្ទ ១១​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​, តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ និង​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
ទី​១. សម្ភាសន៍​ប្រជា​នេសាទ ដើម្បី​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ពី​ការប្រើប្រាស់​ប្រភេទ​ឧបករណ៍​នេសាទ​នៅ​តំបន់​សិក្សា ។​
​ទី​២. ប្រមូល​សំណាក​ត្រី និង​ធនធាន​ក្រៅពី​ត្រី​, ទីតាំង​នេសាទ (X,Y), វាស់​ជម្រៅ​ទឹក​ក្នុង​តំបន់​នេសាទ​នីមួយៗ​, វាស់​គុណភាព​ទឹក​បឋម និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ធនធាន​ត្រី​នៅ​រដូវវស្សា ។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ជា​លទ្ធផល​បឋម​បង្ហាញថា ៖ 
១. រកឃើញ​ប្រភេទ​ត្រី​ចំនួន ៣៦ ប្រភេទ តាមរយៈ​ការនេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ចំនួន ៣ ប្រភេទ គឺ​ឧបករណ៍ មង​រាយ បរ និង​សន្ទូច ។ 
២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន ៦ ប្រភេទ ដូចជា​កំពឹស កំពឹស​អង្កាម លៀស គ្រុំចំពុះទា ខ្យង​បឹង និង​ខ្យងគូថទាល និង​ការប្រើប្រាស់​ធនធាន​ត្រី​សម្រាប់​វារីវប្បកម្ម​នៅក្នុង​តំបន់​សិក្សា ។​
៣. កម្រិត​ភាព​ថ្លា​នៃ​ទឹក​មាន​ចាប់ពី ៥-១៥​សម និង​អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO)​មាន​ពី ១,២-១,៧mg/L ទៅតាម​តំបន់​សិក្សា​នីមួយៗ និង​កម្រិត​កម្ពស់​ទឹក​មាន​ជម្រៅ​ពី ៤.២ ដល់ ៩.០០ ម ។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- សិក្សា​តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​
- សិក្សា​តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ទៅតាម​ទីតាំង​សិក្សា​។​- សិក្សា​តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី លៀស និង​គ្រុំ លើ​ការរស់នៅ ការបន្ត​ពូជ និង​ការលូតលាស់ (​រដូវប្រាំង​/​រដូវវស្សា​)​។

]]>
Activity Mon, 02 Oct 2023 21:48:15 +0000
លោក ណៅ ណា​តា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ​បាន​ចុះ​សិក្សា​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2474-2023-10-02-08-46-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2474-2023-10-02-08-46-05

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស ការិយាល័យ​អភិរក្ស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល អតីត​ឡូត៍​នេសាទ​លេខ​៤ ដោយ​មួយផ្នែកធំ​ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស និង​មួយផ្នែក​តូច​ស្ថិតនៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
១- ចុះ​ជួប​សម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាឃុំ សហគមន៍​នេសាទ មន្ត្រី​ជំនាញ​ជលផល និង​ប្រជា​នេសាទ រួមជាមួយ​ការធ្វើអង្កេត​ផ្ទាល់ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​មាន​៖ ប្រភេទ​មុខរបរ ការធ្វើ​នេសាទ ការប្រើប្រាស់​ឧបករណ៍​នេសាទ ទិន្នផល​នេសាទ ការចូលរួម ឧបត្ថម្ភ គាំទ្រ សហការ ពី​អង្គការ​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​កិច្ចការងារ​អភិរក្ស និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា​៖ 
១. អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​ប្រជា​នេសាទ មានការ​សាទរ​ចំពោះ​ចំណាត់ការ របស់​រាជរដ្ឋាភិបាល​កន្លងមក ដែល​បាន​ចុះ​ដកហូត​កាណូត​ប្រព្រឹត្ត​បទល្មើស​ជលផល​តាម​ខ្នង​ផ្ទះ មានដូចជា អួន​អូស​គូ ស៊ី​ប​…​។​ល​។ ព្រោះ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ទាំងនេះ មិន​ត្រឹមតែ​បំផ្លាញ​ធនធាន​ជលផល​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ប្រជា​នេសាទ​ផងដែរ​។​
២. ប្រជា​នេសាទ​ជាទូទៅ​ភាគច្រើន​នៅ​រដូវវស្សា​នេះ ប្រើ​ឧបករណ៍​នេសាទ​ដូចជា មង​រាយ មង​បណ្ដែត កន្សុំ​កំពឹស លប​ឡុ​ក ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម ១០​គីឡូក្រាម​/​ថ្ងៃ ចំណែកឯ កម្ពស់​ទឹក​គិត​ត្រឹម​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២៣ មាន​កម្ពស់ ៦.២៧ ម៉ែត្រ (​វាស់​ពី​បាត​តំបន់​អភិរក្ស​)​។​
៣. ប្រភេទ​ឧបករណ៍​នេសាទ​ដែល​លួច​ចូល​នេសាទ​ក្នុង​តំបន់​អភិរក្ស​មាន សន្ទូច (​ទំហំ​ផ្លែ លេខ ៩ លេខ ១៥) និង​មង (​ទំហំ​ក្រឡា ៩​ហ៊ុន ទៅ ១.៤ តឹក​) ហើយ​ភាគច្រើន​ធ្វើ​សកម្មភាព​នៅពេល​យប់​។​
៤. មន្ត្រី​ជំនាញ​ជលផល​ផ្នែក សង្កាត់ និង​សហគមន៍​នេសាទ បាន​សហការគ្នា​ចុះ​ល្បាត​រួមគ្នា មាន​ចំនួន ១៤​នាក់ ចែកចេញជា​ពីរ​ក្រុម ប្ដូរ​វេន​គ្នា ៣​ថ្ងៃ ម្ដង ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​អង្គការ KFW តាំងពី​ឆ្នាំ ២០១៩ និង​បញ្ចប់​គម្រោង​នៅ​ខែធ្នូ ឆ្នាំ​២០២៣ នេះ​។ ទន្ទឹមនេះ មន្ត្រី​ជំនាញ​ជលផល​បាន​ទទួលយក​សំណើ​របស់ ប្រជា​នេសាទ​ដែល​បាន​ស្នើសុំ​ដាក់​ឧបករណ៍​លប​ឡុ​កនៅ​រដូវ​បិទ​នេសាទ​ប្រវែង ១០០​ម៉ែត្រ និង​រដូវ​បើក​នេសាទ​ប្រវែង ២៥០​ម៉ែត្រ ក្រឡា ៣​ហ៊ុន សំណើ​នេះ​មន្ត្រី​ជំនាញ​ជលផល​បានស្នើ​សុំ​ទៅ​ក្រសួងកសិកម្ម​រួចរាល់​ហើយ​។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប​។ គឺជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ ​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- សិក្សា​អំពី​ស្ថានភាព​ទូទៅ របស់​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ 
- ស្វែងយល់​អំពី​បញ្ហា​ប្រឈម ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ 
- វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤  ដើម្បី​ផ្ដល់​ជម្រើស​ដំណោះស្រាយ​សមស្រប​។

]]>
Activity Mon, 02 Oct 2023 14:45:55 +0000
ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2472-2023-10-01-10-23-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2472-2023-10-01-10-23-56

​នៅ​ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ភូមិ​បណ្ដែត​ទឹក​កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​លើ​៖
១-​ជួប​ជាមួយនឹង​តំណាង​អ្នកសម្របសម្រួល​ទេសចរណ៍​នៅក្នុង​ឃុំ​កំពង់​លួង ពិភាក្សានិង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ទេសចរណ៍​ដែលមាន​នៅក្នុង​ឃុំ​កំពង់​លួង រួមបញ្ចូល​ទាំង ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​។​
២- ការរៀប​ចំបែង​ចែកវេន​សម្រាប់​ប្រជាជន​ដែល​បេ​ី​ក​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ ចំនួន​ប្រជាពលរដ្ឋ​ដែល​ប​ម្រេ​ី​សេវាកម្ម​ទេសចរណ៍ (​ចំនួន​អ្នក​បើកទូក​/​កាណូត ចំនួន​ផ្ទះ​ស្នាក់​) ដែលមាន​សរុប​នៅក្នុង​ឃុំ​កំពង់​លួង​។ 
៣- ជួប​ជាមួយ​អាជ្ញាធរ​ដែនដី ថ្នាក់ឃុំ អំពី​ផែន​ការដែល​ឃុំ​ចូលរួម​ក្នុង​ការជួយ​ដល់​ផ្នែក​ទេសចរណ៍​ក្នុង​ឃុំ និង​ដៃគូរ​សហការ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែល​ជួយ​ដល់​ឃុំ​កំពង់​លួង​។ 
៤- ជួប​ជាមួយនឹង​ប្រជាជន​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍ (​បើកទូក​កាណូត​)​។ 

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាង​លេ​ី​នេះ​ជា​លទ្ធផល​មានដូចជា​៖ 
១. ចំនួន​ទូក​/​កាណូត​ដែល​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​សរុប ១៩​ទូក ដែល​ទំហំ មធ្យម​ផ្ទុក​មនុស្ស (១-៣០) ដែល​តម្លៃ​អាស្រ័យ​ទៅតាម​ទំហំ​ទូក​/​កាណូត​។ 
២. ចំនួន​ប្រជាពលរដ្ឋ​ដែល​បម្រើ​សេវាកម្ម​ផ្នែក​បើកទូក​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បច្ចុប្បន្ន​មាន​ចំនួន ១៩​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​បាន​ចូលរួមចំណែក​ក្នុង​វិស័យនេះ​ផងដែរ ។​
៣. ចំនួន​ផ្ទះ​ស្នាក់​ដែលមាន​នៅក្នុង​ឃុំ​កំពង់​លួង​មាន​ចំនួន​០២ ប៉ុន្តែ ត្រូវបាន​ផ្អាក​ដំណើរការ​កាលពី​ឆ្នាំ​២០២០ រហូតដល់​បច្ចុប្បន្ន​។​
៤. ភ្ញៀវ​ទស្សនា​នៅក្នុង​តំបន់​កំពង់​លួង មាន​ភ្ញៀវ​ជាតិ ( ទស្សនា​នៅក្នុង​រដូវ​បុណ្យទាន​នានា ភ្ជុំ ចូលឆ្នាំ ) ភ្ញៀវ​អន្តរជាតិ ( ទស្សនា​នៅក្នុង​ចន្លោះ​ខែ​០៩ ដល់​ខែ​០១ )  បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​ទស្សនា​ក្នុង​ឃុំ​កំពង់​លួង​។ ភ្ញៀវ​បរទេស​ភាគ​ច្រេ​ី​ន​មក​ទស្សនា​ក្នុង​ឃុំ​កំពង់​លួង គឺ​ក្រោយ​ទស្សនា​នៅក្នុង​ខេត្តបាត់ដំបង បន្ត​មក​ទស្សនា​ក្នុង​តំបន់​កំពង់​លួង​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​នេះ​មាន​គោលបំណង សិក្សា​ពី​ខ្សែសង្វាក់​សេវាកម្ម​ទេសចរណ៍​នៅក្នុង​តំបន់​ទេសចរណ៍​គោលដៅ  និង​សិក្សា​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​បម្រើ​សេវាកម្ម​ទេសច​រណ៍​ក្រោយ​ពេលដែល មាន​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

]]>
Activity Sun, 01 Oct 2023 16:23:47 +0000
លោក សុខ រ៉ា​យ៉ុង ជា​ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​បន្ត​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2470-2023-10-01-09-12-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2470-2023-10-01-09-12-48

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣ លោក សុខ រ៉ា​យ៉ុង ជា​ប្រធានការិយាល័យ​អភិរក្ស របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បាន ៖ 
​ទី​១. ជួប​ជាមួយ​ក្រុមប្រឹក្សាឃុំ សហគមន៍​នេសាទ និង​មន្ត្រី​បរិស្ថាន ដើម្បី​ដឹង​ពី​បម្រែបម្រួល​ស្ថានភាព​បរិស្ថាន ធនធាន​ជលផល មូលហេតុ​នៃ​បម្រែបម្រួល​ទាំងនេះ ការ​ចល័ត​លំនៅឋាន​នា​រដូវ​ទឹក​ដំឡើង និង​ស្ថានភាព​ជលសា​ស្ត្រ ។​
​ទី​២. ជួប​ជាមួយ​ប្រជា​នេសាទ ដើម្បី​យល់ដឹង​ពី​បរិមាណ​ផល​នេសាទ បម្រែបម្រួល​ផល​នេសាទ និង​កត្តា​បទល្មើស​ផ្សេងៗ​។ 
​ទី​៣. ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ​មួយចំនួន​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា​៖ 
១. ទោះបី​ក្នុងឆ្នាំនេះ​ស្ថានភាព​ទឹកទន្លេ​ឡើង​យឺត ហើយ​ទឹក​មាន​លក្ខណៈ​ស្អុយ តែ​មកដល់ពេលនេះ​ស្ថានភាព​ទឹកបាន​ល្អប្រសើរ​ឡើងវិញ ដែល​អាចអោយ​អ្នកនេសាទ​ធ្វើការ​នេសាទ​វិញ​បាន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​កម្ពស់​ទឹកបាន​ហក់​ឡើង​ប្រមាណ​ជិត ៦ ម៉ែត្រ​ផងដែរ​គិត​ត្រឹម​ថ្ងៃ​២៨ ខែកញ្ញា​ឆ្នាំ​២០២៣​។ 
២. ប្រជាជន​នៅក្នុង​តំបន់​នេះ​ដែល​តាំង​លំនៅ​តាម​ដងស្ទឹង មាត់ទន្លេ និង​តាម​ព្រែ​កបាន​ចល័ត​ទៅរក​កន្លែង​មាន​សុ​វត្តិភាព ដើម្បី​ការពារ​ពី​គ្រោះធម្មជាតិ​។​
៣. ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ជួប​នូវ​បញ្ហា​ខ្លាំង​ពី​ការប្រែប្រួល​អាកាសធាតុ​ដូចជា ការកើនឡើង​កំដៅ ទឹក​កង្វក់​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​តែង​កើតមាន​ជា​ញឹកញាប់ ធ្វើអោយ​ប្រជាជន​នៅក្នុង​តំបន់​នេះ​ពិបាក​ក្នុងការ​រស់នៅ ពិសេស​ប្រជាជន​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​នេសាទ​។​
៤. បរិមាណ​ផល​នេសាទ​នៅក្នុង​ឆ្នាំនេះ​សម្បូរ​ជាង​ឆ្នាំមុនៗ ព្រោះ​ក្រោយពេល​ទឹកទន្លេ​ឈប់​ស្អុយ​អ្នកនេសាទ​អាច​រកត្រី​បាន​ច្រើន​គួរអោយកត់សម្គាល់ គ្រាន់តែ​ប្រភេទ​ត្រី​រាង​ល្អិតៗ​បន្តិច​តែប៉ុណ្ណោះ​។ 
៥. សត្វ​ស្លាប​នៅក្នុង​តំបន់​នេះ មានការ​កើនឡើង​ផងដែរ ដោយ​ប្រជា​នេសាទ​បាន​បញ្ជាក់ថា មាន​សត្វ​ស្លាប​ចុះ​មករក​ចំណី​ច្រើន​ខុសធម្មតា​ទាំង​ប្រភេទ និង​បរិមាណ​ពិសេស​សត្វ​ទង់ ក្រសា មាន់ទឹក ទា​ទឹក ជាដើម​។ 
៦. ការ​ចោល​សំរាម​ជា​រៀងរាល់ថ្ងៃ​យ៉ាងហោចណាស់ ២ គ​.​ក​/​គ្រួសារ​។ ដោយឡែក​តាម​សាលារៀន ឃុំ​បានស្នើ​គម្រោង​ជា​ផែ​ដាក់​សំរាម​ទៅ​អង្គការ និង​អ្នកពាក់ព័ន្ធ​រួចហើយ តែ​មិនទាន់មាន​ដំណឹង​នៅឡើយ​ដូចជា​អង្គការ​សេវ (Save) ហ្វេ​ក​(face) ទស្សនៈ​ពិភពលោក​(World Vision) ប៊ឺ​ត​ឡាយ​(Bird Life)...​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ 
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- ស្វែងយល់​ពី​ស្ថានភាព​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- វាយតម្លៃ​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- ស្វែងយល់​ពី​កត្តា​ជម្រុញ​ឲ្យ​មានការ​បម្រែបម្រួល​បរិ​ស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ 
- ផ្តល់​ជា​អនុសាសន៍​សម្រាប់​កែលម្អ និង​វិធានការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស អភិវឌ្ឍន៍​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឲ្យ​មាន​ភាពប្រសើរឡើង​។

]]>
Activity Sun, 01 Oct 2023 15:12:41 +0000
លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​ន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2468-2023-09-29-09-54-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2468-2023-09-29-09-54-32

នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី ដើម្បី​ដឹង​ពី​បរិ​មាណនៃ​ការ​ធ្វើ​អាជីវកម្ម និង​តម្លៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ៤ ច្រក បរិមាណ​ត្រី​ក្នុង​មួយ​ច្រក​ជា​មធ្យម ១.០០០ គីឡូក្រាម​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៥០០ គីឡូក្រាម​/​ថ្ងៃ បរិមាណ​នេះ​មានការ​ថយចុះ​ជាង​រដូវ​បើក​នេសាទ​។ 
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ​ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​ហូប​មានតម្លៃ​ចន្លោះ ៥.០០០- ៤.៥០០ រៀល​/​គីឡូក្រាម តម្លៃ​នេះ​ថ្លៃ​ជាង​ឆ្នាំមុនៗ និង​តម្លៃ​ត្រី​នុយ​ចន្លោះ ១.០០០-២.៥០០ រៀល​/​គីឡូក្រាម ។ ត្រី​សម្រាប់​ហូប​អាជីវ​ករលក់​ក្នុង​តំបន់ និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៤. ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្តសៀមរាប ភាគច្រើន​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​មាន​បន្តិចបន្តួច​ចិញ្ចឹម​ក្នុង​បែរ បច្ចុប្បន្ន​រដូវ​ទឹក​ឡើង​ស្រះ​មួយចំនួន​ត្រូវបាន​លិច តែ​វា​រី​វប្បករ​បាំង​របាំង​ព្រួល​បន្ថែម​ការពារ​កុំអោយ​ត្រី​ចេញ​។ 
​ទី​៥. ការធ្វើ​អាជីវកម្ម​លើ​ប្រភេទ​ត្រី​នុយ​មាន​មាន​ផល​វិជ្ជមាន (​បំពេញតម្រូវការ​វារីវប្បកម្ម​ក្នុងស្រុក​) ផល​អវិជ្ជមាន​(​ធ្វេ​ី​ឱ្យ​ធនធាន​ត្រី​ថយចុះ និង​បាត់បង់​ប្រភេទ​ត្រី​សាច់​សម្រាប់​ហូប​)​។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការ​ធ្វ​ល​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី និង​ត្រី​នុយ​។​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លេ​ី​វារីវប្បកម្ម​។ 
- ចរន្ត​ទីផ្សារ​នៃ​ការ​ធ្វ​ល​អាជីវកម្ម​ធនធានធម្មជាតិ​។

]]>
Activity Fri, 29 Sep 2023 15:54:20 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2466-2023-09-29-09-44-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2466-2023-09-29-09-44-55

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ 
ព្រឹក​ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង ដឹកនាំ និង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ 
+ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ។​
+ បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន​រយៈពេល ៩​ខែ​ដើមឆ្នាំ ២០២៣ របស់​ប្រធាន​នាយកដ្ឋាន និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រួចមក ។ ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ របស់​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ក្នុងការ​លើកស្ទួយ​ស្ថាប័ន ដោយ​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ៖
១- បន្ត​រួម​សាមគ្គីភាព​ផ្ទៃក្នុង​នាយកដ្ឋាន ក៏ដូចជា​អង្គភាព​ទាំងមូល និង​ពង្រឹង​ការគ្រប់គ្រង ទទួលខុសត្រូវ តាម​ការិយាល័យ​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​សុខដុម​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​
២- បន្ត​ផ្តល់​ការលើកទឹកចិត្ត និង​ផ្តល់ឱកាស​ស្មើគ្នា​ដល់​មន្ត្រី​ក្នុង​នាយកដ្ឋាន ដោយ​គិតគូ​អ្នក​បន្តវេន តាមរយៈ​ការពិនិត្យ​វាយតម្លៃ​លក្ខណៈសម្បត្តិ អត្ត​ច​រិ​ក និង​លទ្ធផល​បំពេញការងារ ដោយ​ផ្តោតលើ​ភាព ក្លាហាន (​សមត្ថភាព​) វិន័យ និង​គុណធម៌​
៣- ត្រូវ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​គម្រោង​សកម្មភាព ឆ្នាំ​២០២៣ និង​រៀបចំ​គម្រោង​សកម្មភាព​ការងារ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២៤ ស្របតាម​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន និង​ស្ថាប័ន​ក៏ដូចជា​គាំទ្រ​គោលនយោបាយ​យុទ្ធ​បញ្ច​កោណ ៖
-​កំណែទម្រង់រដ្ឋបាល​សាធារណៈ​
-​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​
-​ពង្រឹងសមត្ថភាព​មន្ត្រី​អោយស្រប​ទៅនឹង​សង្គម​ធី​ជី​ថ​ល​។​
៤- ពង្រឹង​កិច្ចការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ នៃ​វឌ្ឍនភាព​ការងារ​អង្គភាព និង​គម្រោង​សកម្មភាព​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​គម្រោង​/​កម្មវិធី​នានា នៅ​តំបន់​ទន្លេសាប​
៥- បន្ត​ជម្រុញ​ការកសាង​សមត្ថភាព​ធនធានមនុស្ស តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដល់​មន្ត្រី​ជំនាញ​បន្ថែមទៀត ។

]]>
Activity Fri, 29 Sep 2023 15:44:43 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន របស់​នាយកដ្ឋាន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2462-2023-09-28-10-14-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2462-2023-09-28-10-14-35

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ 
ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​ធនធានធម្មជាតិ ដេ​ី​ម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ 
+ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន អ​ទស , ប្រធាន​-​អនុប្រធាន​ការិយាល័យ ក្រោម​ឱវាទ​នាយកដ្ឋាន​ធនធានធម្មជាតិ ។​
+ បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន​រយៈពេល ៩​ខែ​ដើមឆ្នាំ ២០២៣ របស់​ប្រធាន​នាយកដ្ឋាន  
​និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​រួចមក  ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែល​បានលើកឡើង​របស់​នាយ​ក​ដ្ឋា​ន​ធនធានធម្មជាតិ ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន​បន្ថែមទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ក្នុងការ​លើកស្ទួយ​ស្ថាប័ន ដោយ​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដូចជា ៖
1- កែលម្អ​ក្នុងការ​គ្រប់គ្រង និង​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន តាម​ការិយាល័យ​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​សុខដុម​ក្នុង​នាយកដ្ឋាន​
2- បន្ត​ផ្តល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ក្នុង​នាយកដ្ឋាន និង​គិតគូ​អ្នក​បន្តវេន តាមរយៈ​ការពិនិត្យ​វាយតម្លៃ​លក្ខណៈសម្បត្តិ អត្តចរិត និង​លទ្ធផល​បំពេញការងារ ដោយ​ផ្តោតលើ​ភាពក្លាហាន សមត្ថភាព និង​គុណធម៌​
3- កែលម្អ និង​អនុវត្ត​បញ្ចប់​គម្រោង​សកម្មភាព 2023 និង​រៀបចំ​ពិនិត្យ កែសម្រួល​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ សម្រាប់​ចងក្រង​ជា​របាយការណ៍​បច្ចេកទេស​តាម​សកម្មភាព​នីមួយៗ​ចុងឆ្នាំ​២០២៣ និង​ត្រៀមលក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​របកគំហើញ​លទ្ធផល​ស្រាវជ្រាវ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ជំនាញ​
4- ពិនិត្យ​ខ្លឹមសារ​បច្ចេកទេស​គម្រោង ដែល​ត្រូវ​លើកឡើង​សម្រាប់​អនុវត្តន៍​ឆ្នាំ 2024 អោយស្រប​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន 
5- តាមរយៈ​ការលើក​ស្នើឡើង​ក្នុង​អង្គប្រជុំ​ចំពោះ​ការសុំ​បន្ត​អនុវត្ត​គម្រោង​សកម្មភាព​សិក្សា​ផល​ចាប់​ឡូត៍​ដាយ​ឆ្នាំ​២០២៣-២០២៤ នៅ​ឡូត៍​លេខ ១៣ និង​១៥ ក្នុង​ខេត្តកណ្តាល​។ ប្រធាន​អង្គប្រជុំ បាន​ប្រគល់ជូន​ឯកឧត្តម លឹម ពុ​យ  ដឹកនាំ​ប្រជុំពិភាក្សា​បែងចែក​ការទទួលខុសត្រូវ​ឲ្យ​បានច្បាស់លាស់​ជាមួយ​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​សិក្សា​បន្ត ។

]]>
Activity Thu, 28 Sep 2023 16:14:22 +0000
ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2460-2023-09-28-07-08-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2460-2023-09-28-07-08-11

​ថ្ងៃ​ពុធ ១៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស  អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ  ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការចុះ​សិក្សា​នេះ​ក្រុមការងារ​៖ បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី អាជីវ​ករលក់​ជីគីមី និង​ថ្នាំពុល​កសិកម្ម និង​ប្រជាកសិករ​។​

​ការសិក្សា​នេះ គឺ​ដើម្បី​ចងក្រង​ប្រភេទ​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​បាន  និង​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា វាយតម្លៃ​កម្រិត និង​បរិមាណ​ប្រើប្រាស់​សារធាតុ​គីមី របស់​ប្រជាកសិករ និង​សិក្សា​បន្ទុក​បំពុល​នៃ​សារ​ធាតុគីមី​ដែល​ចេញពី​ការធ្វើ​ស្រែចំការ ដែល​សល់​នៅក្នុង​ដី ទឹក និង​ទឹក​ក្រោម​ដី​។ ក្នុងការ​សិក្សា​នេះដែរ ក្រុមការងារ​បាន​ចុះ​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រជាកសិករ អាជ្ញាធរ និង​អាជីវករ​ប្រកប​របរ​លក់​ជីគីមី និង​ថ្នាំ​គីមី​នៅក្នុង​ទីតាំង​សិក្សា និង​បាន​ប្រមូល​សំណាក​ដី និង​ទឹក​មក​ធ្វើការ​វិភាគ នៅ​មន្ទីរពិសោធន៍​ផងដែរ​។​

​ជាមួយនឹង​សកម្មភាព​នេះដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ខាងលើ ជា​លទ្ធផល​បឋម​រក​ឃើញថា​:
១. ក្នង​តំបន់​២ ឃុំ​ប្រឡាយ ប្រជាកសិករ​ធ្វើស្រែ​ប្រាំង​បាន ១​ដង​/​ឆ្នាំ ទទួលបាន​ផល​បាន ៥​តោន​/​ហ​.​ត និង​ប្រើ​ពូជស្រូវ OM៥៤៥១
២. ផ្ទៃដី​តំបន់​២​នៃ ឃុំ​ប្រឡាយ មាន​ជាង​៥០០០​ហិកតា គឺ​បាន​ប្រើ​ជីគីមី​គ្រាប់​ចំនួន ១៥០០​តោន​/​ឆ្នាំ ដែលមាន​ប្រភេទ​ជីគីមី​គ្រាប់​ដូចជា​៖ អ៊ុយ​រ៉េ ដេ​អា​ប៉េ និង​អិន​ប៉េ​ការ សរុប​ចំនួន ៣០០​គ​ក្រ​/​ហ​ត និង​ជី​ទឹក​បំប៉ន ៣​លីត្រ​/​ហ​.​ត​។ រួមទាំង​ថ្នាំ​កំចាត់​ស្មៅ ថ្នាំ​សម្លាប់​សត្វល្អិត  និង​ថ្នាំ​ជំងឺ​ស្រូវ ជាច្រើន​ទៀត​។​
៣. ប្រជាកសិករ​ខ្វះ​ចំណេះដឹង និង​បច្ចេកទេស​ក្មុង​ការប្រើប្រាស់​ជីគីមី​តាម​តម្រូវការ​របស់​ដំណាំ​។ ពួកគាត់​ប្រើ​តាម​ការ​តាម​គ្នា និង​តាម​ការផ្សព្វផ្សាយ របស់​ក្រុមហ៊ុន​ជីគីមី​ប៉ុណ្ណោះ​។ ការប្រើ​ថ្នាំ និង​ជីគីមី​មិន​តាម​បច្ចេកទេស របស់​ការដាំ​ស្រូវ ធ្វើ​ឲ្យ​ខាតបង់​លុយ ខូចគុណភាព​ដី និង​បរិស្ថាន​។​

 ៤. កសិករ ចង់បាន​ព័ត៌មាន​ពី​គុណភាព​ដី​តើ​ដី​របស់គាត់​ត្រូវដាក់​ជី​ប្រភេទ​អ្វីខ្លះ​ដើម្បី​ឲ្យ​ត្រូវ​នឹង​តម្រូវការ​លូតលាស់ របស់​ស្រូវ​។​

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំពុល​កសិកម្ម ដែល​ប្រជាកសិករ​ប្រើប្រាស់​សម្រាប់​ដំណាំ​ស្រូវ​ដែល​អនុវត្ត​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់ស្វាយ ស្រុក​ស្ទោង មាន​គោលបំណង​៖ 
-  សិក្សា​ស្រាវជ្រាវ​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីគីមី ដែល​បាន និង​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា​
-  វាយតម្លៃ​កម្រិត និង​បរិមាណ​ប្រើប្រាស់​សារធាតុ​គីមី របស់​ប្រជាកសិករ​
-  វិភាគ​លើ​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​មាននៅ​ក្នុង​ដីស្រែ និង​ទឹក​ស្រោចស្រព​
-  រៀបចំ​ឯកសារ​សំយោគ​ប្រៀបធៀប​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ទៅនឹង​ស្តង់ដារ​សុវត្ថិភាព​
-  រៀបចំ​ជា​កាតាឡុក​ប្រភេទ​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​ដែលមាន​ប្រើប្រាស់​ក្នុង​តំបន់​សិក្សា​។

]]>
Activity Thu, 28 Sep 2023 13:08:04 +0000
លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ទិន្នន័យ​សេដ្ឋកិច្ច​-​សង្គម យេនឌ័រ និង​ភាព​ងាយ​រងគ្រោះ នៅ​ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2458-2023-09-26-10-59-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2458-2023-09-26-10-59-35

​នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ លោក អ៊ុក បញ្ញា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ទិន្នន័យ​សេដ្ឋកិច្ច​-​សង្គម យេនឌ័រ និង​ភាព​ងាយ​រងគ្រោះ ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​កំពង់ធំ​ផា​លេស ទី​រួម​ខេត្តកំពង់ធំ ។ កិច្ច​ប្រ​ជ្រុំ​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ១៥​រូប (​ស្រី ០១​រូប​) ។​

​កិច្ចប្រជុំ​ខាងលើនេះ​មាន​គោលបំណង​សំខាន់​ចំនួន ៣ គឺ​៖
១. ពិភាក្សា​បញ្ជាក់ និង​ណែនាំ​អំពី​ទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែល​អាចមាន​។ ឱ្យនិយមន័យ​អំពី​ទិន្នន័យ និង​ចន្លោះ​ខ្វះខាត​អំពី​ទិន្នន័យ​ដែល​ត្រូវបាន​ប្រមូល​ដោយ MCs ជាមួយនឹង​ដំណើរការ​នៃ​ការរៀបចំ និង​ធ្វើ  Quality Assurance (QA)/ Quality Check (QC) ដើម្បី​ធ្វើ Dataset និង​របាយការណ៍​ចុងក្រោយ​ដែល​បាន​ទិន្នន័យ​ពី Socio-Economic (SE) និង Gender and Vulnerability (G&V) ។ 
២. ស្វែងរក​មតិយោបល់ និង​ការ​ឯកភាពគ្នា​លើ​ការធ្វើ Validation និង​ការឯកភាព​លើ​ទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែល​បាន​បញ្ជូន និង​ប្រើប្រាស់​។ វិធីសាស្ត្រ​/​ដំណោះស្រាយ​នៃ​ការប្រមូលផ្តុំ​ទិន្នន័យ​/​ការវិភាគ លទ្ធផល និង​សារសំខាន់ៗ​នៃ​វិមតិ​សង្គម និង​សេដ្ឋកិច្ច នៃ​សេចក្តីព្រាង​ទី 1 និង​ទី 2 នៃ​សេចក្តីព្រាង SOBR ឆ្នាំ 2023 និង​សេចក្តីព្រាង Mekong Atlas ដែល​បានធ្វើ​បច្ចុប្បន្នភាព ផែនទី ។ 
៣. ពិភាក្សា​អំពី​ជំហាន​បន្ទាប់ និង​អនុសាសន៍​សម្រាប់​ការបំពេញ​ចន្លោះ​អំពី​ទិន្នន័យ Socio-Economic (SE) និង Gender and Vulnerability (G&V) ដែល​បានកំណត់​ជាពិសេស ហើយ​ទិន្នន័យ​ដែល​ត្រូវការ​សម្រាប់ធ្វើ​ការវាយតម្លៃ​យេនឌ័រ និង​សង្គម​នៅ​ឆ្នាំ 2024 និង​អនុសាសន៍​សម្រាប់​កែលម្អ​ការស្ទង់មតិ​ជាតិ ការប្រមូល​ទិន្នន័យ និង​យន្តការ​ដំណើរការ​សម្រាប់​ការរៀបចំ​ផែនការ និង​ការសម្រេចចិត្ត​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស ។

]]>
Activity Tue, 26 Sep 2023 16:59:28 +0000
ក្រុមការងារ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​ចុះ​សិក្សា និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​ដែល​អនុវត្ត​តំបន់​នៅ​បឹង​ទន្លេសាប ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2456-2023-09-26-07-26-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2456-2023-09-26-07-26-09

​នៅ​ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​នៅ​បឹង​ទន្លេសាប ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​ការចុះ​សិក្សា​នេះ​ក្រុមការងារ បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី នៃ​ឃុំ​បឹង ស្រុក​បារាយណ៍ ។​

​ជាមួយនឹង​សកម្មភាព​នេះដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​សង្ខេប រកឃើញថា :
១. ទទួលបាន​ស្ថិតិ​គម្រោង​អាទិភាព​ថ្នាក់ឃុំ និង​ស្រុក ចំនួន ៣៦ គម្រោង​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០២៤ ហើយនឹង​គ្រោង​សមាហរណកម្ម​ជាមួយ​ដៃគូ​នា​ត្រីមាស​ទី ៤ ឆ្នាំ​២០២៣ ខាងមុខ​។​
២. ទទួលបាន​ជាការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និង​ទស្សនទាន​ទៅលើ​ការពង្រឹង​កិច្ចការងារ​កៀរគរ​គម្រោង និង​ការធ្វើសមាហរណកម្ម​គ​ម្រោ​ង សម្រាប់​ចរចា​ជាមួយ​ដៃគូ​ម្ចាស់ជំនួយ​។​
៣. គម្រោង​ដែល​គាំទ្រ​ដោយ​ដៃគូ និង​គម្រោង​កំពុង​អនុវត្ត​មានការ​គាំទ្រ​ពី​ដៃគូ​ម្ចាស់ជំនួយ​តិចតួច​ពី ១​ឆ្នាំទៅ ១​ឆ្នាំ​។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា និង​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក​ដែល​អនុវត្ត​នៅ​តំបន់​បឹង​ទន្លេសាប​មាន​គោលបំណង សិក្សា​ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​គម្រោង​ថ្នាក់ឃុំ និង​ស្រុក​ដែល​មាននៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ សម្រាប់​ចងក្រង​ជា​ស្ថិតិ​ទៅតាម​ប្រភេទ​គម្រោង /​វិស័យ​គម្រោង ជា​ធាតុ​ចូល​ដើម្បី​រៀបចំ​ផែនការ កម្មវិធី​/​យុទ្ធសាស្ត្រ និង​គោលនយោបាយ ។

]]>
Activity Tue, 26 Sep 2023 13:26:03 +0000
លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ខ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2454-plankton https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2454-plankton

នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ ធ្វើ​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 
ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​លើ ៖ 
​ទី​១. តាមដាន​លើ​គុណភាព​ទឹក​បឹង​ទន្លេសាប​ដូចជា កម្រិត​ថ្លា​, ជម្រៅ​ទឹក​, សីតុណ្ហភាព​, ភាព​ចម្លង​ចរន្ត​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក និង​សារធាតុ Chlorophyll​។​
​ទី​២. ការយក​សំណាក​ទឹក​មក​ពិនិត្យ​/​វិភាគ​លើ​សារធាតុ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​។​
​ទី​៣. សិក្សា​តាមដាន និង​វាយតម្លៃ​លើ​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស និង​ពិនិត្យ​វាយតម្លៃ​ពី​ចំនួន​ប្រភេទ​ត្រី ទៅតាម​លក្ខណៈ​ប្រភេទ​លំនៅដ្ឋាន​ត្រី​តាមរយៈ​ប្រភេទ​ឧបករណ៍​នេសាទ លប មង​រាយ​/​បណ្តែត ដែល​នេសាទ​ក្នុង​តំបន់​សិក្សា​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​មន្ត្រី​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
១. គុណភាព​ទឹក​បឹង​ទន្លេសាប និង​ទឹក​ស្ទឹងសែន​ក្នុង​ខែកញ្ញា​គឺមាន​គុណភាព​ល្អ ដោយ​ទឹក​មាន​ភាព​ថ្លា​ប្រមាណ ១៥ ស​.​ម ទៅ ២៥ ស​.​ម ស៊ី​តុ​ណ្ណ​ភាព​ទឹក​មាន​ចន្លោះ​ពី ២៩ អង្សារ​សេ​- ៣១ អង្សារ​សេ ចំណែក​អុកស៊ីសែន​រលា​យ​ក្នុង​ទឹក​មាន​គ្រប់គ្រាន់​លើសពី ៥.២ mgO2/L ។​
២. ក្រុមការងារ​បាន​យក​សំណាក​ទឹក​ដើម្បី​ពិនិត្យមើល​សារធាតុ​ប្លង់តុង​ចំនួន ០២ ទីតាំង គឺ (i) យក​សំណាក​ទឹក​នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ក្នុង​ដងស្ទឹង​សែន និង​(ii) យក​សំណាក​ទឹក​នៅ​ចំណុច​មាត់បឹង​ទន្លេសាប​(​បឹង​តូច​)​។​
៣. យក​សំណាក​ត្រី​ស្ថិតក្នុង​លំដាប់ Cypriniformes ចំនួន ៥ ប្រភេទ​មានដូចជា ត្រី​ច្រកែង​_Puntioplites procto-zysron, ត្រី​ឆ្កោក​_Cyclocheilichthys enoplos ត្រី​ឆ្ពិន​មាស​_Hypsibarbus sp, ត្រី​ខ្នង​វែង​_ Dangila lineata  និង​ត្រី​ក្រុស​អុច​កន្ទុយ​_ Osteochilus hasselti ត្រូវបាន​យកមក​វះ​ពោះ​ដើម្បី​ធ្វើ​វិភាគ​ពី Stomach_contents របស់​ត្រី​នីមួយៗ និង​បាន​ពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​លំនៅដ្ឋាន​ត្រី​ក្នុង​តំបន់​សិក្សា​ផងដែរ​។​

​សូម​ជម្រាបជូន​ថា : សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។
សកម្មភាព​ខាងលើនេះ មាន​គោលបំណង ៖
- វាយតម្លៃ​ពី​ប្រភេទ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​ដែលមាន​នៅក្នុង​ទឹក​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​
- តាមដាន​ការលូតលាស់​ប្រភេទ​ត្រី​ស​(Cyprinidea) ចាប់ពី​ទើប​បង្ក​កំណើត​រហូតដល់​ក្លាយជា​ត្រី​មេបា​។​
- ធ្វើការ​វាយតម្លៃ និង​ផលប៉ះពាល់​សម្រាប់​ពពួក​ជីវៈចម្រុះ​ក្នុង​តំបន់​សិក្សា​។​
- ប្រមូល ចងក្រង​ព័ត៌មាន ទិន្នន័យបឋម​លើ​ប្រភេទ​ប្លង់តុង​នៅតាម​ទីតាំង​ចុះ​សិក្សា សម្រាប់​ចងក្រង​ជា​ឯកសារ​មូលដ្ឋាន លើ​ការសិក្សា​តាមដាន​ជីវៈចម្រុះ​ក្នុង​តំបន់​ទន្លេសាប​។

]]>
Activity Mon, 25 Sep 2023 12:52:12 +0000
លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ខ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2455-2292023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2455-2292023-kh

នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ ធ្វើ​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប និង​ដង​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 
ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​លើ ៖ 
​ទី​១. តាមដាន​លើ​គុណភាព​ទឹក​បឹង​ទន្លេសាប​ដូចជា កម្រិត​ថ្លា​, ជម្រៅ​ទឹក​, សីតុណ្ហភាព​, ភាព​ចម្លង​ចរន្ត​, អុកស៊ីសែន​រលាយ​ក្នុង​ទឹក និង​សារធាតុ Chlorophyll​។​
​ទី​២. ការយក​សំណាក​ទឹក​មក​ពិនិត្យ​/​វិភាគ​លើ​សារធាតុ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​។​
​ទី​៣. សិក្សា​តាមដាន និង​វាយតម្លៃ​លើ​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស និង​ពិនិត្យ​វាយតម្លៃ​ពី​ចំនួន​ប្រភេទ​ត្រី ទៅតាម​លក្ខណៈ​ប្រភេទ​លំនៅដ្ឋាន​ត្រី​តាមរយៈ​ប្រភេទ​ឧបករណ៍​នេសាទ លប មង​រាយ​/​បណ្តែត ដែល​នេសាទ​ក្នុង​តំបន់​សិក្សា​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​មន្ត្រី​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
១. គុណភាព​ទឹក​បឹង​ទន្លេសាប និង​ទឹក​ស្ទឹងសែន​ក្នុង​ខែកញ្ញា​គឺមាន​គុណភាព​ល្អ ដោយ​ទឹក​មាន​ភាព​ថ្លា​ប្រមាណ ១៥ ស​.​ម ទៅ ២៥ ស​.​ម ស៊ី​តុ​ណ្ណ​ភាព​ទឹក​មាន​ចន្លោះ​ពី ២៩ អង្សារ​សេ​- ៣១ អង្សារ​សេ ចំណែក​អុកស៊ីសែន​រលា​យ​ក្នុង​ទឹក​មាន​គ្រប់គ្រាន់​លើសពី ៥.២ mgO2/L ។​
២. ក្រុមការងារ​បាន​យក​សំណាក​ទឹក​ដើម្បី​ពិនិត្យមើល​សារធាតុ​ប្លង់តុង​ចំនួន ០២ ទីតាំង គឺ (i) យក​សំណាក​ទឹក​នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ក្នុង​ដងស្ទឹង​សែន និង​(ii) យក​សំណាក​ទឹក​នៅ​ចំណុច​មាត់បឹង​ទន្លេសាប​(​បឹង​តូច​)​។​
៣. យក​សំណាក​ត្រី​ស្ថិតក្នុង​លំដាប់ Cypriniformes ចំនួន ៥ ប្រភេទ​មានដូចជា ត្រី​ច្រកែង​_Puntioplites procto-zysron, ត្រី​ឆ្កោក​_Cyclocheilichthys enoplos ត្រី​ឆ្ពិន​មាស​_Hypsibarbus sp, ត្រី​ខ្នង​វែង​_ Dangila lineata  និង​ត្រី​ក្រុស​អុច​កន្ទុយ​_ Osteochilus hasselti ត្រូវបាន​យកមក​វះ​ពោះ​ដើម្បី​ធ្វើ​វិភាគ​ពី Stomach_contents របស់​ត្រី​នីមួយៗ និង​បាន​ពិនិត្យ​វាយតម្លៃ​លើ​ស្ថានភាព​លំនៅដ្ឋាន​ត្រី​ក្នុង​តំបន់​សិក្សា​ផងដែរ​។​

​សូម​ជម្រាបជូន​ថា : សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​បរិមាណ​ប្លង់តុង (Plankton) នៅ​តំបន់​បឹង​ទន្លេសាប ដែលមាន​ទំនាក់ទំនង​ទៅនឹង​ការលូតលាស់​របស់​ប្រភេទ​ត្រី​ស នៅ​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។
សកម្មភាព​ខាងលើនេះ មាន​គោលបំណង ៖
- វាយតម្លៃ​ពី​ប្រភេទ​ប្លង់តុង​សត្វ និង​រុក្ខជាតិ​ដែលមាន​នៅក្នុង​ទឹក​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​
- តាមដាន​ការលូតលាស់​ប្រភេទ​ត្រី​ស​(Cyprinidea) ចាប់ពី​ទើប​បង្ក​កំណើត​រហូតដល់​ក្លាយជា​ត្រី​មេបា​។​
- ធ្វើការ​វាយតម្លៃ និង​ផលប៉ះពាល់​សម្រាប់​ពពួក​ជីវៈចម្រុះ​ក្នុង​តំបន់​សិក្សា​។​
- ប្រមូល ចងក្រង​ព័ត៌មាន ទិន្នន័យបឋម​លើ​ប្រភេទ​ប្លង់តុង​នៅតាម​ទីតាំង​ចុះ​សិក្សា សម្រាប់​ចងក្រង​ជា​ឯកសារ​មូលដ្ឋាន លើ​ការសិក្សា​តាមដាន​ជីវៈចម្រុះ​ក្នុង​តំបន់​ទន្លេសាប​។

]]>
Activity Mon, 25 Sep 2023 12:52:12 +0000
ក្រុម​ប្រតិភូ​អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ និង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​បឹង​ទន្លេសាប​នៅ​រដូវ​ទឹក​ដំឡើង ក្នុង​រដូវ​ហាមឃាត់​ការនេសាទ តាម​បណ្តា​ឃុំ​នៅក្នុង​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2452-2023-09-24-08-05-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2452-2023-09-24-08-05-36

បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សៅរ៍ ៩​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមមន្ត្រី​ប្រតិភូ ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អមដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ រួមជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដី​តំបន់ ៣ (​ព្រៃ​លិច​ទឹក​, បង្គោល​) និង​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​នៅ​រដូវ​ទឹក​ដំឡើង​ក្នុង​រដូវ​ហាមឃាត់​ការនេសាទ ស្ថិតនៅ​ឃុំ​កំពង់​លួង​, ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ និង​ឃុំ​កញ្ជរ​, ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ 
​ក្នុង​ដំណើរ​ចុះ​បេសកកម្ម ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប បាន​ផ្តោតលើ ៖ 
- ទី​១ ពិនិត្យ​ស្ថានភាព​កម្រិត​ទឹក​បឹង​ទន្លេសាប និង​វាលទំនាប​ព្រៃ​លិច​ទឹក 
- ទី​២ ពិនិត្យ​ស្ថានភាព​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ និង​តំបន់​បាន​កាត់​ឆ្វៀល​ចេញ​ទុក​សម្រាប់​លំនៅដ្ឋាន និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​
- ទី​៣ ពិនិត្យ​ស្ថានភាព​លើ​ផ្ទៃ​ទឹក​បឹង​ក្នុង​រដូវ​ហាមឃាត់ 
- ទី​៤ ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​នឹង​ធនធាន​បឹង​ទន្លេសាប រួមជាមួយ​បញ្ហា​ប្រឈម តម្រូវការ លើ​ដំណោះស្រាយ​នៃ​ការដាក់ចេញ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់​ឆ្វៀល​ដី​ទុក​ជូន​ជា​លំនៅដ្ឋាន តំបន់​អាស្រ័យ​ផល និង​តំបន់​ការពារ ក្នុង​តំបន់​ទន្លេសាប ។​

​ជាមួយនឹង​សកម្ម​ភាពចុះ​របស់​ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី ១/. ទឹកបាន​បន្ត​ឡើង​លិច​តំបន់​ព្រៃ​លិច​ទឹក (​តំបន់ ៣) ប្រមាណ​ជា ៥០% ទៅ ៦០% បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ ២០២២ នៅមានកម្រិត​ទាប​ជាង ១,១២ មែត្រ និង​ទាប​ជាង ឆ្នាំ​២០២១ ចំនួន​: ៤,៤ មែត្រ ។ 
​ទី ២/. អាជ្ញាធរ ឃុំ​កំពង់​ពោធិ៍ ឃុំ​កញ្ជរ  សហគមន៍ និង​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​តាំងទី​លំនៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់ហាមឃាត់ (​តំបន់ ៣) បាន​សាទរ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​កាត់​ឆ្វៀល​ជូន​ពួកគាត់ ។​
​ទី ៣/. តាមរយៈ​ការជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ឃុំ និង​សហគមន៍​ទេសចរ ការបង្ក​ផលប៉ះពាល់​មកលើ​ធនធាន​បឹង​ទន្លេសាប ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន និង​ចរន្ត​ទេសចរ បណ្តាលមកពី​ភាពអនាធិបតេយ្យ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល និង​ការដឹកជញ្ជូន​ហួស​កម្រិត ជាពិសេស ខ្យង ក្តាម លៀស ក្នុង​ឃុំ​កំពង់​លួង ។​
​ទី ៤/. ចំពោះ​ទិដ្ឋភាព​ដី​នៅក្រោម​បង្គោលព្រំ​តំបន់ ៣ ក្នុងស្រុក​ក្រគរ ក៏​នៅតែមាន​ប្រជាពលរដ្ឋ​បន្ត​អាស្រ័យ​ផល ក្នុង​តំបន់​មួយចំនួន ។ បើទោះបីជា អាជ្ញាធរ​មូលដ្ឋាន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បន្ត​រាន​ដីព្រៃ និង​ដាំ​ដុះ​បន្តទៀត ។​
​ទី ៥/. ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពឹង​អាស្រ័យ​ផ្ទាល់​នឹង​របរ​នេសាទ​ជា​ចម្បង និង​ការ​អាស្រ័យ​ផល​បន្តិចបន្តួច ។ ដោយសារ​ជា​រដូវ​ហាមឃាត់​នេសាទ ហើយ​ធនធាន​ជលផល​មានការ​ធ្លាក់ចុះ ការនេសាទ​លក្ខណៈ​គ្រួសារ ជួប​ការលំបាក​ជីវភាព ដែល​បង្ខំ​អោយ​គ្រួសារ​ភាគច្រើន​ធ្វើ​ចំណាកស្រុក ។​

​ជាមួយ​សកម្មភាព​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​ដើម្បី​ឲ្យ​ក្រុម​ប្រតិភូ​របស់​អាជ្ញាធរ​ទន្លេ​សាប ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់​ព​ន្ធ័​ជួយ​ដោះស្រាយ និង​បន្ត​ទប់ស្កាត់​ចាត់វិធានការ​អោយបាន​មុ​ឺ​ង​ម៉ាត់​ចំពោះ​ភាពអនាធិបតេយ្យ​ទាំង​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល​ហួស​កម្រិត​, ការរំលោភបំពាន​ដីព្រៃ​លិច​ទឹក ។ ក្នុងនោះ ស្នើសុំ​ឲ្យ​មាន​ការបោះ​បង្គោលព្រំ ឲ្យ​បាន​ឆាប់​ក្នុង​តំបន់​បានកំណត់​កាត់​ឆ្វៀល និង​សុំ​ជួយ​គាំទ្រ​គាំពារ​បរិស្ថាន (​បង្គន់​អនាម័យ​, សំរាម​, ការដាំ​ព្រៃ​លិច​ទឹក​) និង​ការផ្គត់ផ្គង់​ទឹកស្អាត​ភូមិ​បណ្តែត​ទឹក ។​

​សូម​ជម្រាបជូន​ថា ៖ អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​បេសកកម្ម​ការងារ​ច្បាស់លាស់​នៅក្នុង​បទដ្ឋាន​គតិយុត្តិ នៃ​ការបង្កើត​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ឲ្យ​ប្រកបដោយ​និរន្តរភាព ។ ការចុះពិនិត្យ និង​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប គឺ​ធ្វើ​ស្របទៅនឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុង​ការសិក្សា​ស្រាវជ្រាវ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គម្រោង​នានា និង​ផ្តល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ។ ជាពិសេស ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ។





























]]>
Activity Sun, 24 Sep 2023 14:05:16 +0000
លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បន្ត​ចុះ​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការ យល់ដឹង​ជាមួយ Environmental Think Tanks និង​សម្របសម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ​Think Tanks នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2450-environmental-think-tanks-think-tanks https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2450-environmental-think-tanks-think-tanks

​នៅ​ថ្ងៃ​អង្គារ ៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២៣ មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ Environmental Think Tanks និង​សម្រប សម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ Think Tanks ស្ថិតនៅក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 
ការសិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
​ទី ១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​នេសាទ​មាត់ព្រៃ និង​សហគមន៍​ធ្លា​អំពិល​-​ថ្មី​
​ទី ២. ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​ធនធាន​នៅក្នុង​តំបន់​។​
​ជាមួយនឹង​សកម្មភាព​នេះដែរ ការសិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 

​ទី​១.​ស្ថានភាព​ទូទៅ​
- សហគមន៍​នេសាទ​មាត់ព្រៃ មាន​ទំហំ​ផ្ទៃដី​អភិរក្ស​ព្រៃ​លិច​ទឹក ប្រមាណ ៤៨៤ ហ​.​ត ។ ព្រៃ​លិច​ទឹក​មានការ​បាត់បង់​ប្រមាណ​ជា ៤​ទៅ ៥ ហ​.​ត ដោយសារ​ភ្លើង​ឆេះ នៅ​ឆ្នាំ​២០១៦ ។​
- សហគមន៍​ធ្លា​អំពិល​-​ថ្មី សព្វថ្ងៃនេះ​មិនមាន​សកម្មភាព​នោះទេ ដោយសារ​បឹង​ព្រះស្តេច ដែលជា​បឹង​អភិរក្ស​របស់ខ្លួន​បាន​គោក​រាក់​អស់​ទៅហើយ ។ សហគមន៍​កំពុង​ពិចារណា ស្នើសុំ បឹង​បាក់​ក្រជីង ទំហំ ៧​ហ​.​ត ដើម្បី​ធ្វើជា​បឹង​អភិរក្ស​ជំនួស​វិញ ។​
​ទី​២. មុខរបរ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សិក្សា​រួមមាន ៖ ធ្វើស្រែ​វស្សា​- ស្រែប្រាំង​ប្រមាណ ៨០%,  ក្រៅពីនេះ​ជា​អ្នកលក់ដូរ​, នេសាទ​នៅ​រដូវ​ទឹក​ដំឡើង​, ចំណាកស្រុក ធ្វើ​សំណង់​, រោងចក្រ​កាត់ដេរ និង​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា ជាដើម ។​
​ទី​៣. សហគមន៍​បានទទួល​ការចូលរួម​ពី​ដៃគូ​មួយចំនួន ក្នុង​កិច្ចការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​រួមមាន ៖ រដ្ឋបាល​ជលផល ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី ADB, អង្គការ​អភិវឌ្ឍន៍​នារី​ខ្មែរ និង​អង្គការ មិត្ត​ជនបទ​, អង្គការ​ស្តារ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើស​កម្ម​ភាពចុះ​ល្បាត​ប្រចាំខែ ការបោះបង្គោល​ព្រំដែន​ការពារ ដាំ​កូន​ព្រៃ​លិច​ទឹក ។ 
​ទី​៤. ធនធាន​ត្រី​ថយចុះ បើ​ប្រៀបធៀប​នឹង ៤-៥​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ ការប្រើ​ជី ថ្នាំ​កសិកម្ម ការបាត់បង់​ព្រៃ​លិច​ទឹក​, បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ការបូមទឹក​ច្រើន​ធ្វើស្រែ​ប្រាំង​ហួស​កម្រិត ។  

​សូម​ជម្រាបជូន​ថា : សកម្មភាព​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់ ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ Environmental Think Tanks និង​សម្របសម្រួល​ទំនាក់ ទំនង​បណ្តាញ​ការងារ Think Tanks ។​
​មាន​គោលបំណង​ដើម្បី :
- ពិគ្រោះ​យោបល់ និង​សិក្សា​ស្វែងយល់ ដើម្បី​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ទិន្នន័យ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។ 
- ចែករំលែក​ការយល់ដឹង​ពី​ហេតុផល​ប៉ះពាល់ និង​ការផ្តួចផ្តើម​គំនិត​ក្នុងការ​ការពារ​ធនធាន​កម្រ​នៃ​បឹង​ទន្លេសាប ។​
- ចងក្រង​បណ្តាញ​ទំនាក់ទំនង​ជាមួយ Environmental Think Tanks ក្នុង​កិច្ច​សហប្រតិបត្តិ ការចែករំលែក​ព័ត៌មាន​ទិន្នន័យ​ក្នុងការ​ចូលរួម​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិ វឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។

]]>
Activity Sat, 23 Sep 2023 20:37:55 +0000
លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បន្ត​ចុះ​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការ យល់ដឹង​ជាមួយ Environmental Think Tanks និង​សម្របសម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ​Think Tanks នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2451-2392023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2451-2392023-kh

​នៅ​ថ្ងៃ​អង្គារ ៥​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២៣ មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់​ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ Environmental Think Tanks និង​សម្រប សម្រួល​ទំនាក់ទំនង​បណ្តាញ​ការងារ Think Tanks ស្ថិតនៅក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង និង​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 
ការសិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
​ទី ១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​នេសាទ​មាត់ព្រៃ និង​សហគមន៍​ធ្លា​អំពិល​-​ថ្មី​
​ទី ២. ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​ធនធាន​នៅក្នុង​តំបន់​។​
​ជាមួយនឹង​សកម្មភាព​នេះដែរ ការសិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 

​ទី​១.​ស្ថានភាព​ទូទៅ​
- សហគមន៍​នេសាទ​មាត់ព្រៃ មាន​ទំហំ​ផ្ទៃដី​អភិរក្ស​ព្រៃ​លិច​ទឹក ប្រមាណ ៤៨៤ ហ​.​ត ។ ព្រៃ​លិច​ទឹក​មានការ​បាត់បង់​ប្រមាណ​ជា ៤​ទៅ ៥ ហ​.​ត ដោយសារ​ភ្លើង​ឆេះ នៅ​ឆ្នាំ​២០១៦ ។​
- សហគមន៍​ធ្លា​អំពិល​-​ថ្មី សព្វថ្ងៃនេះ​មិនមាន​សកម្មភាព​នោះទេ ដោយសារ​បឹង​ព្រះស្តេច ដែលជា​បឹង​អភិរក្ស​របស់ខ្លួន​បាន​គោក​រាក់​អស់​ទៅហើយ ។ សហគមន៍​កំពុង​ពិចារណា ស្នើសុំ បឹង​បាក់​ក្រជីង ទំហំ ៧​ហ​.​ត ដើម្បី​ធ្វើជា​បឹង​អភិរក្ស​ជំនួស​វិញ ។​
​ទី​២. មុខរបរ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សិក្សា​រួមមាន ៖ ធ្វើស្រែ​វស្សា​- ស្រែប្រាំង​ប្រមាណ ៨០%,  ក្រៅពីនេះ​ជា​អ្នកលក់ដូរ​, នេសាទ​នៅ​រដូវ​ទឹក​ដំឡើង​, ចំណាកស្រុក ធ្វើ​សំណង់​, រោងចក្រ​កាត់ដេរ និង​ចិញ្ចឹមសត្វ​គោ ក្របី មាន់ ទា ជាដើម ។​
​ទី​៣. សហគមន៍​បានទទួល​ការចូលរួម​ពី​ដៃគូ​មួយចំនួន ក្នុង​កិច្ចការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​រួមមាន ៖ រដ្ឋបាល​ជលផល ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី ADB, អង្គការ​អភិវឌ្ឍន៍​នារី​ខ្មែរ និង​អង្គការ មិត្ត​ជនបទ​, អង្គការ​ស្តារ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើស​កម្ម​ភាពចុះ​ល្បាត​ប្រចាំខែ ការបោះបង្គោល​ព្រំដែន​ការពារ ដាំ​កូន​ព្រៃ​លិច​ទឹក ។ 
​ទី​៤. ធនធាន​ត្រី​ថយចុះ បើ​ប្រៀបធៀប​នឹង ៤-៥​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ ការប្រើ​ជី ថ្នាំ​កសិកម្ម ការបាត់បង់​ព្រៃ​លិច​ទឹក​, បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ការបូមទឹក​ច្រើន​ធ្វើស្រែ​ប្រាំង​ហួស​កម្រិត ។  

​សូម​ជម្រាបជូន​ថា : សកម្មភាព​សិក្សា​ស្វែងយល់​ពិគ្រោះ​យោបល់ ប្រាស្រ័យ​ទាក់ទង និង​ចែករំលែក​ការយល់ដឹង​ជាមួយ Environmental Think Tanks និង​សម្របសម្រួល​ទំនាក់ ទំនង​បណ្តាញ​ការងារ Think Tanks ។​
​មាន​គោលបំណង​ដើម្បី :
- ពិគ្រោះ​យោបល់ និង​សិក្សា​ស្វែងយល់ ដើម្បី​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ទិន្នន័យ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។ 
- ចែករំលែក​ការយល់ដឹង​ពី​ហេតុផល​ប៉ះពាល់ និង​ការផ្តួចផ្តើម​គំនិត​ក្នុងការ​ការពារ​ធនធាន​កម្រ​នៃ​បឹង​ទន្លេសាប ។​
- ចងក្រង​បណ្តាញ​ទំនាក់ទំនង​ជាមួយ Environmental Think Tanks ក្នុង​កិច្ច​សហប្រតិបត្តិ ការចែករំលែក​ព័ត៌មាន​ទិន្នន័យ​ក្នុងការ​ចូលរួម​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិ វឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ។

]]>
Activity Sat, 23 Sep 2023 20:37:55 +0000
លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ​ខេត្តបន្ទាយ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2448-2023-09-22-09-20-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2448-2023-09-22-09-20-02

​នៅ​ថ្ងៃ​ចន្ទ ៤​កើត ដល់​ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សាការ​កែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម នៅ​ខេត្តបន្ទាយមានជ័យ​។ ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បាន​ជួប​សម្ភាសន៍​ជាមួយ​ពាណិជ្ជករ អាជីវករ និង​អ្នក​កែច្នៃ​ត្រី​។ 

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​បឋម​រក​ឃើញថា ៖ ទី​១. នៅ​រដូវ​បិទ​នេសាទ​នេះ​ខេត្តបន្ទាយមានជ័យ​មាន​ការច្នៃ​ត្រីងៀត និង​ត្រី​ហើម ដោយបាន​ប្រើប្រាស់​បរិមាណ​ត្រី​ស្រស់​អស់​ប្រមាណ ១០២,៦០០ គ​.​ក្រ​។ ចំពោះ​ការច្នៃ​ដទៃទៀត​ដូចជា ប្រហុក ផ្អក និង​ត្រីឆ្អើរ​… ប្រជាជន​តែងតែ​ធ្វើ​ការច្នៃ​ចាប់ពី​ខែតុលា ដល់​ខែ​កុ​ម្ភះ​។​
ទី​២. ប្រភព​ត្រី​សម្រាប់​ផ្គត់ផ្គង់​ការកែច្នៃ គឺមាន​ប្រភព​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ការធ្វើ​វារីវប្បកម្ម​ក្នុងស្រុក (​ត្រី​រ៉ស់ ត្រី​ប្រា ត្រី​ពោរ ត្រី​កន្ធរ​) និង​ត្រី​បឹង​ទន្លេសាប​។​
ទី​៣. ចំពោះ​ការកែច្នៃ​ត្រី​ជា​លក្ខណៈ​គ្រួសារ​មិនមាន​បច្ចេកទេស​កែច្នៃ​ត្រឹមត្រូវ​តាម​ស្រង់​ដា​នោះទេ (​លើ​ផ្នែកអនាម័យ ដូចជា ទីតាំង​កែច្នៃ ទឹក​ប្រើប្រាស់ កន្លែង​ទុកដាក់​ផលិតផល​សម្រេច​)​។​
​ទី​៤. ត្រី​ធម្មជាតិ​នៅ​បឹង​ទន្លេសាប​មិនអាច​បំពេញតម្រូវការ​បានទេ ពោលគឺ​ពឹង​ផ្អែកលើ​ត្រី​នាំចូល​ពី​ក្រៅប្រទេស​។ 

​សូម​ជម្រាបជូន​ថា ៖ សកម្មភាព​ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​អាជីវកម្ម​នៅ​ខេត្តបន្ទាយមានជ័យ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
-  តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ​
-  សិក្សាការ​វិវត្តន៍​នៃ​ទីផ្សារ​តាម​តំបន់​នីមួយៗ​។

]]>
Activity Fri, 22 Sep 2023 15:19:51 +0000
លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន និង​ក្រុមការងារ​ការិយាល័យ​ក​សិ​កម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន ការវិវត្តន៍ នៃ​គុណភាព​ដី​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​ប្រព័ន្ធ ធារាសាស្ត្រ​អង្គ​គោ​ក្នុង​ផ្ទៃ​រងទឹក​ភ្ល https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2446-2023-09-22-07-40-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2446-2023-09-22-07-40-30

​នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា អនុប្រធាននាយកដ្ឋាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​ការវិវត្តន៍ នៃ​គុណភាព​ដី​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​ប្រព័ន្ធធារាសាស្ត្រ​អង្គ​គោ​ក្នុង​ផ្ទៃ​រងទឹក​ភ្លៀង​អាង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ បានធ្វើ​លើ ៖ 
ទី ១. ជួបពិភាក្សា​ជាមួយ​ប្រធាន​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​អង្គ​គោ ស្តីពី​ស្ថានភាព​ការធ្វើ​ស្រែ​នៅ​រដូវ​ទី 2 (​ស្រូវ​ប្រថុយ​ទឹក​)​ដែល​ចាប់​ផ្តើមធ្វើ​ពី​ពាក់កណ្តាល​ខែមេសា និង​ប្រមូល​ផល​នៅ​ចុងខែ​សីហា ឆ្នាំ 2023 
​ទី ២. ជួបពិភាក្សា​ជាមួយ​កសិករ​ដែល​បាន​សហការ​ក្នុងការ​សិក្សា​នេះ ស្តីពី​ស្ថានភាព​ដីស្រែ និង​ស្ថានភាព​ការធ្វើ​ស្រែ​របស់​ពួកគាត់​
​ទី ៣. ខួង​យក​សំណាក​ដី​នៃ​ដីស្រែ​ដើម្បី​យកទៅ​វិភាគ​គុណភាព​ដី​នៅ​មន្ទីរពិសោធន៍​គុណភាព​ដី​

​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ​ជា​លទ្ធផល​ឃើញថា ៖
​ទី ១. ស្ថានភាព​ការធ្វើ​ស្រែ​នៅ​រដូវ​ទី 2 ឆ្នាំ 2023   ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​(​ពូជស្រូវ OM ៥៤៥១)៖ ទាប​បំផុត​4​តោន​/ha មធ្យម 5​តោន​/ha និង​ខ្ពស់បំផុត 6​តោន​/ha
​ទី ២. តម្លៃ​ស្រូវ​សើម​៖ ពូជ OM៥៤៥១ (​ពូជ​នាំចូល​ពី​ប្រទេស​វៀតណាម​) នៅ​ដើមរដូវ​ប្រមូល​ផល​លក់បាន 1020 រៀល​/Kg និង​ចុងរដូវ​ប្រមូល​ផល តម្លៃ​ពី 1250 រៀល​-1300 រៀល​/K​និង​ពូជ​សែន​ក្រអូប​(​ពូជ​ក្នុងស្រុក​)៖ តម្លៃ 1200-1300 រៀល​/Kg ។​

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន ការវិវត្តន៍ នៃ​គុណភាព​ដី​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​ប្រព័ន្ធធារាសាស្ត្រ​អង្គ​គោ​ក្នុង​ផ្ទៃ​រងទឹក​ភ្លៀង​អាង​ស្ទឹងសែន គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- ចងក្រង​ជា​ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន លើ​ស្ថានភាព​គុណភាព​ដី​ដំណាំ​ស្រូវ​សម្រាប់​ជា​ទិន្នន័យ​ក្នុងការ​ស្រាវជ្រាវ តាមដាន អំពី​ការវិវត្តន៍ នៃ​ស្ថានភាព​គុណភាព​ដី​ដែល​ទាក់ទង​នឹង​ការអនុវត្ត​លើ​ការដាំដុះ​
- ចងក្រង​ជា​ប្រព័ន្ធ​ទិន្នន័យ​មូលដ្ឋាន​លើ​បច្ចេកទេស​ក្នុង​ការដាំដុះ​ដំណាំ​ស្រូវ សម្រាប់​ជា​ទិន្នន័យ​ក្នុងការ​ស្រាវជ្រាវ តាមដាន​អំពី​បម្រែបម្រួល​លើ​ការដាំដុះ​។

]]>
Activity Fri, 22 Sep 2023 13:40:21 +0000
លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​បន្ត ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​នៅក្នុង​ភូមិសាស្ត្រ តំបន់​បឹង​ទន្លេសាប ក្នុង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2444-2023-09-21-14-17-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2444-2023-09-21-14-17-11

​នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែភទ្របទ ដល់ ថ្ងៃ​សុក្រ ៨​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ ដោយ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍ នេសាទ នៅក្នុង​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​។​ ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖  
១. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ជំនាញ ជលផល​ដើម្បី​ពិភាក្សា​ស្វែងយល់​អំពី​ឧបករណ៍​នេសាទ​
២. សម្ភាសន៍​អ្នកនេសាទ​នៅតាម​តំបន់​សិក្សា ដើម្បី​យក​ព័ត៌មាន​ពី​ឧបករណ៍​នេសាទ​។ 

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ​ជា​លទ្ធផល​ឃើញថា ៖ 
១. រកឃើញ​ឧបករណ៍​នេសាទ​សរុប​ចំនួន ១៦ ប្រភេទ ក្នុងនោះ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​មាន​ចំនួន ០៩ ប្រភេទ និង​ឧបករណ៍​នេសាទ​ខុសច្បាប់​មាន​ចំនួន ០៧ ប្រភេទ​
២. ឧបករណ៍​នេសាទ​ដែល​បើ​ប្រាស់​ច្រើនជាងគេ​ក្នុង​ខែកញ្ញា​នេះ​មានដូចជា​សៃយ៉ឺន មង​រាយ សំណាញ់ កន្សុំ សន្ទូចរនង និង​ឧបករណ៍​បរ​ណ​រ៉ាវ​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
-​ពិពណ៌នា ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍ នេសាទ​ក្នុង​តំបន់​ទន្លេសាប​
-​ធ្វើជា​សៀវភៅ​រូបភាព (Catalogue) ឧបករណ៍​នេសាទ ។

]]>
Activity Thu, 21 Sep 2023 20:17:04 +0000
អបអរសាទរ​ការដាក់​បញ្ចូល​រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2442-2092023-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2442-2092023-en

​ថ្ងៃអាទិត្យ ៣​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២៣ នៃ​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល​រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO)។
យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​នាយកដ្ឋាន​ជលសា​ស្ត្រ ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អបអរសាទរ រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នា​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ប្រព្រឹត្ត​ជា​សាកល នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

]]>
Activity Wed, 20 Sep 2023 10:43:06 +0000
អបអរសាទរ​ការដាក់​បញ្ចូល​រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2443-2092023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2443-2092023-kh

​ថ្ងៃអាទិត្យ ៣​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២៣ នៃ​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល​រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (UNESCO)។
យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​នាយកដ្ឋាន​ជលសា​ស្ត្រ ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អបអរសាទរ រមណីយដ្ឋាន​បុរាណវិទ្យា កោះ​កេរ ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) នា​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ប្រព្រឹត្ត​ជា​សាកល នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

]]>
Activity Wed, 20 Sep 2023 10:43:06 +0000
កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ចំនួន ៣ ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2440-2023-09-18-14-18-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2440-2023-09-18-14-18-51

​រាជធានី​ភ្នំពេញ  ៖  ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក  និង​ឧតុនិយម  និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប  ។ព្រឹក​ថ្ងៃ​ច័ន្ទ ៤​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣  អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​អនុវត្ត​គម្រោង​ចំនួន ៣ ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​អាជ្ញាធរ​ទន្លេសាប​ក្រោម​កិច្ចសហប្រតិបត្តិការ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ទស្សនៈទាន​ការងារ​ពង្រឹង​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ទទួល​ជួយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល​កិច្ចការ អាជ្ញាធរ​ទន្លេសាប ។ 
+  កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​ការិយាល័យ មន្ត្រី និង​មន្ត្រី​កិច្ចសន្យា​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៧០ នាក់ ។​
+  ក្រោយពី​ស្តាប់​សេចក្តីរាយការណ៍​សង្ខេប​ការងារ​រួម​កន្លងមក របស់​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប  អង្គប្រជុំ​ក៏បាន​ធ្វើ​បទ​បង្ហាញ ស្តីពី​វឌ្ឍនភាព និង​លទ្ធផល នៃ​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ទាំង ៣ របស់​ប្រធាន​គម្រោង រួមមាន ៖ (1). គម្រោងការ​តាមដាន​ផល​ចាប់​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បង្ហាញ​ដោយ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស (2).  គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន បង្ហាញ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប (3).  គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប​កម្ពុជា បង្ហាញ​ដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ចុងក្រោយ (4). ទស្សនៈទាន​ពង្រឹង​ការងារ អាជ្ញាធរ​ទន្លេសាប បង្ហាញ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម នៃ​អាជ្ញាធរ​ទន្លេសាប ។ 
+ បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ខាងលើ អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​ការងារ​គ្នា​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​អង្គភាព និង​បាន​ឯកភាពគ្នា​ដូចខាងក្រោម ៖
1-  ត្រូវ​ពិនិត្យ និង​កែសម្រួល​សេចក្តីសម្រេច​សមាសភាព​ក្រុមការងារ​អនុវត្ត​គម្រោង​ឡើងវិញ ដើម្បី​ស្នើសុំ​ការសម្រេច និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប ចំពោះ​គម្រោង​កំពុងតែបន្ត​អនុវត្ត ករណី​ដូចជា ៖ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន និង​គម្រោងការ​តាមដាន​ផល​ចាប់​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប (MRCs)
2-  គម្រោង​ដែល​បានបញ្ចប់​ការគាំទ្រ​ពី​ដៃគូ ត្រូវ​ពិនិត្យ​រៀបចំ​យន្តការ​ការងារ​ជាថ្មី​ក្នុង​ការថែទាំ ដើម្បី​ឲ្យ​គម្រោង​មាន​និរន្តរភាព ដោយ​ត្រៀម​បញ្ចូល​ទៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អង្គភាព ក្នុងការ​ស្វែងរក​ថវិកា​គាំទ្រ​បន្ត​
3-  ត្រូវ​បន្ត​ពិនិត្យ និង​រៀបចំ​ការងារ​បន្ត​លើ​ការងារ​ព្រំ​តំបន់ 2 និង​តំបន់ 3 បន្ទាប់ពី​ការ​កាត់​ឆ្វៀល​
4-  ត្រូវ​បន្ត​ពង្រឹង​ការងារ​ស្នូល និង​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​អាជ្ញាធរ​ទន្លេសាប ស្របតាម​ទស្សនៈទាន​ការងារ ដែល​បានកំណត់ ដោយ​ឈរលើ​អភិបាលកិច្ច និង​សុខដុម​នីយកម្ម ។


]]>
Activity Mon, 18 Sep 2023 20:18:44 +0000
លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បន្ត​ចុះ​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2438-2023-09-16-10-35-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2438-2023-09-16-10-35-36

​ខេត្តកំពង់ធំ : នៅ​ថ្ងៃ​ពុធ ១៣​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៣ មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ឬ​ស្សី និង​ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ 

ការសិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បាន​៖ 
​ទី ១/. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍​នេសាទ​
​ទី ២/. ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ ពី​ស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ និង​ធនធាន​នៅក្នុង​តំបន់​។​

​ជាមួយនឹង​សកម្មភាព​នេះដែរ ការសិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ទទួលបាន​លទ្ធផល ដូចខាងក្រោម​៖ 
​ទី​១/.​ស្ថានភាព​ទូទៅ​ក្នុង​ដែន​អភិរក្ស​របស់​សហគម​ន៍​នេសាទ​សាមគ្គី​អភិវឌ្ឍន៍​បឹង​ស្ពង់ សហគមន៍​មាន​ផ្ទៃដី​អភិរក្ស​សរុប ៥៧៥​ហ​.​ត ដែលមាន​ទំហំ​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ ទំហំ ៧០ x ៦០០​ម៉ែត្រ ។ ផ្ទៃដី​ព្រៃ​លិច​ទឹក​ក្នុង​ដែន​របស់​សហគមន៍រ​ង​ការកាប់​ទន្ទ្រាន​ពី​សំណាក់​ក្រុមហ៊ុន និង​ប្រជាជន​ប្រមាណ​ជា ៧០​ហ​.​ត ដើម្បី​យក​ដី​ធ្វើស្រែ​ប្រាំង ។ 
​ទី​២/.​មុខរបរ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​សិក្សា​រួមមាន​៖ ធ្វើស្រែ​ប្រាំង ៨៥%(២​ដង​/​ឆ្នាំ​), មន្ត្រីរាជការ​, លក់ដូរ​តាម​ផ្ទះ​, នេសាទ​នៅ​រដូវ​ទឹក​ដំឡើង​បន្ទាប់ពី​បញ្ចប់​ការងារ​កសិកម្ម​, ចំណាកស្រុក​ធ្វើ​សំណង់​, រោងចក្រ​កាត់ដេរ​ជាដើម ។​
​ទី​៣/.​សហគមន៍​បានទទួល​ការចូលរួម​ពី​សំណាក់​ដៃគូ​មួយចំនួន ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​រួមមាន ៖ រដ្ឋបាល​ជលផល អង្គការ​អភិវឌ្ឍន៍​នារី​ខ្មែរ និង​អង្គការ​JICA ផ្តោតលើ​សកម្មភាព​ការបោះបង្គោល​ព្រំដែន​ការពារ ដាំ​កូនឈើ ស្តារ​អន្លង់​អភិរក្ស និង​ការ​ល្បាត​តំបន់​អភិរក្ស ។ 
​ទី​៤/.​ធនធាន​ត្រី​ថយចុះ​ប្រមាណ​ជា ៣០% បើ​ប្រៀបធៀប​នឹង​៥​ឆ្នាំមុន ដោយសារ ការប្រើ​ជី ថ្នាំ​កសិកម្ម ការបាត់បង់​ព្រៃ​លិច​ទឹក​, បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ និង​ការបូមទឹក​ច្រើន​ធ្វើស្រែ​ប្រាំង​ហួស​កម្រិត ។​  

​សូម​ជម្រាបជូន​ថា : សកម្មភាព​សិក្សា​ស្វែងយល់​ពី​និរន្តរភាព​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​ស្វែងយល់​អំពី​កម្រិត​វិសាលភាព​ក្នុងការ​អភិវឌ្ឍន៍​គោល​សម្រួល​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​ចូលរួម​គាំទ្រ​សកម្មភាព​នៃ​ការអភិវឌ្ឍន៍​សហគម​ន៍ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​ប្រកបដោយ​ចីរភាព ។


]]>
Activity Sat, 16 Sep 2023 16:35:25 +0000
លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2436-2023-09-16-07-10-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2436-2023-09-16-07-10-13

​នៅ​ថ្ងៃ​ពុធ ១៣​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម  សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ  វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅក្នុង​ឃុំ​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ និង​ឃុំ​សំបួរ  ស្រុក​មង្គលបុរី  ខេត្តបន្ទាយមានជ័យ​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ ៖
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​។ 
៣. ដឹង​ពី​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម  និង​តម្លៃ​ត្រី​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន  ៣  ច្រក  (​ច្រករបៀង​)  បរិមាណ​ត្រី​មានការ​ថយចុះ​ជាង​រដូវ​បើក​នេសាទ​។ 
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី  និង​ត្រី​នុយ ប្រជា​នេសាទ​ប្រេ​ី​ប្រាស់​ឧបករណ៍​នេសាទ  មង​រាយ  បរ  សម្រាស់  ឡើ​រ  របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី និង​ត្រី​នុយ មានតម្លៃ​ថ្លៃ​ជាង​មុន ព្រោះ​បរិមាណ​ផល​ចាប់​មានការ​ថយចុះ​។​
ទី​៤. ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​ចិញ្ចឹម​ត្រី​ក្នុង ស្រះ និង​មាន​បន្តិចបន្តួច​ចិញ្ចឹម​ក្នុង​បែរ​តាម​បណ្តោយ​ស្ទឹង​។ 
​ទី​៥. ការ​ធ្វេ​ី​អាជីវកម្ម​លើ​ប្រភេទ​ត្រី​នុយ​មាន​មាន​ផល​វិជ្ជមាន  (​បំពេញតម្រូវការ​វារីវប្បកម្ម​ក្នុងស្រុក​)  ផល​អវិជ្ជមាន (​ធ្វើឱ្យ​ធនធាន​ត្រី​ថយចុះ  និង​បាត់បង់​ប្រភេទ​ត្រី​សាច់​សម្រាប់​បរិភោគ​)​។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ ​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី  និង​ត្រី​នុយ​។​
- ប្រភព  និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​។​
- ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។

]]>
Activity Sat, 16 Sep 2023 13:10:05 +0000
លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ និង​ក្រុមការងារ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ​បាន​បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប និង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2434-2023-09-16-02-13-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2434-2023-09-16-02-13-44

នៅ​ថ្ងៃ​ចន្ទ ១១​រោច ខែស្រាព​ណ៍ ដល់ ថ្ងៃ​សុក្រ ១​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់ ១៥ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។ 

ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើ​លើ ៖ 
​ទី ១. សម្ភាសន៍​អ្នកនេសាទ​នៅតាម​តំបន់​សិក្សា ដើម្បី​យក​ព័ត៌មាន​ពី​ឧបករណ៍​នេសាទ​។ 
​ទី​២. ប្រមូល​សំណាក​រួមមានៈ ត្រី និង​ធនធាន​ក្រៅពី​ត្រី​, យក​ចំណុច​កូអរដោនេ​(X/Y), វាស់​ជម្រៅ​ទឹក​, វាស់​គុណភាព​ទឹក និង​ពិនិត្យ​លើ​លំនៅដ្ឋាន​ត្រី​នា​រដូវវស្សា​។​

​ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. រកឃើញ​ត្រី​ចំនួន ៦ លំដាប់ ស្មើនឹង ២៣ ប្រភេទ ពី​ការនេសាទ​ដោយ​ឧបករណ៍​ចំនួន ៤ ប្រភេទ​រួមមាន : មង​រាយ មង​បណ្តែត បរ និង​សន្ទូច​។ ក្នុងនោះ​ត្រី​កំពុង​ពងមាន ៣ ប្រភេទ​គឺ កញ្ចុះឆ្នូត កញ្ចុះ​បាយ និង​ឆ្លាំង​។​
​ទី​២. ធនធាន​ក្រៅពី​ត្រី​មាន​ចំនួន ៦ អម្បូរ ស្មើនឹង ៧ ប្រភេទ​។​
​ទី​៣. កំរិត​ភាព​ថ្លា​នៃ​ទឹក​មាន​ចាប់ពី ១-៥​សម និង​អុកស៊ីសែន​រលាយ​ក្នុង​ទឹក​(DO)​មាន​ពី ២៣,៥-២៧,៥mg/l ទៅតាម​តំបន់​សិក្សា​។ 
​ទី​៤. ប្រភេទ​ព្រៃ​លិច​ទឹក ដែលជា​លំនៅដ្ឋាន​ត្រី​នា​រដូវវស្សា​នេៈ​រួមមាន : រាំង ផ្ទោល ត្រោះ ច្រកែង ទៀន​ព្រៃ រញា បន្លា​យួន​  វ​ល្ល៍​តា​អើ​ក ផ្កាស្នោ សារាយ …​។​ល​។​

សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​ការប្រែប្រួល​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។​

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖
- សិក្សា​តាមដាន និង​វាយតម្លៃ​ប្រភេទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ឧបករណ៍​
- សិក្សា​តាមដាន និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ទៅតាម​ទីតាំង​សិក្សា​។​
- សិក្សា​តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ​របស់​លៀស និង​គ្រុំ លើ​ការរស់នៅ ការបន្ត​ពូជ និង​ការលូតលាស់ (​រដូវប្រាំង​/​រដូវវស្សា​)​។

]]>
Activity Sat, 16 Sep 2023 08:13:38 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន របស់​ន​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2432-2023-09-15-08-12-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2432-2023-09-15-08-12-11

​រាជធានី​ភ្នំពេញ  ៖  ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក  និង​ឧតុនិយម  និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប  ។
ព្រឹក​ថ្ងៃ​សុក្រ ១​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ។ 
+  កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន  អ​ទស  ,  ប្រធាន  និង​អនុប្រធាន​ការិយាល័យ ក្រោម​ឱវាទ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ។​
+  បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន​របស់​ប្រធាន​នាយកដ្ឋាន​  ​និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​រួចមក​  ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែល​បានលើកឡើង​របស់​នាយ​ក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ក្នុងការ​លើកស្ទួយ​ស្ថាប័ន ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដូចជា ៖
1-  កែលម្អរ​ក្នុងការ​គ្រប់គ្រង និង​ទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន តាម​ការិយាល័យ​ជំនាញ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​សុខដុម​ក្នុង​នាយកដ្ឋាន​។​
2-  បន្ត​អនុវត្ត​បញ្ចប់​គម្រោង​សកម្មភាព 2023 និង​រៀបចំ​ពិនិត្យ កែសម្រួល​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ សម្រាប់​ចងក្រង​ជា​របាយការណ៍​បច្ចេកទេស​តាម​សកម្មភាព​នីមួយៗ​ចុងឆ្នាំ​២០២៣ និង​ត្រៀមលក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​របកគំហើញ​លទ្ធផល​ស្រាវជ្រាវ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ជំនាញ​
3-  ពិនិត្យ​ខ្លឹមសារ​បច្ចេកទេស​គម្រោង ដែល​ត្រូវ​លើកឡើង​សម្រាប់​អនុវត្តន៍​ឆ្នាំ 2024 អោយស្រប​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​4- ដោយ​គម្រោង​សកម្មភាព​ដែលមាន​លក្ខណៈ​អន្តរ​នាយកដ្ឋាន ត្រូវធ្វើ​ការពិភាក្សា​ក្នុង​លក្ខណៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​នាយកដ្ឋាន ហើយ​ត្រូវ​រៀបចំ​ជា ក្រុមការងារ​បច្ចេកទេស សម្រាប់​ដឹកនាំ​អនុវត្ត ករណី​ដូចជា ៖  
(1). គម្រោង​សិក្សា​ស្ទឹង​ទាំង​១០​ជុំវិញ​បឹង​ទន្លេសាប 
(2). គម្រោង​សកម្មភាព​សិក្សា​វាយតម្លៃ​បរិមាណ​ផល​ចាប់​ឡូត៍​ដាយ និង​ការកែច្នៃ​ត្រី​តាម​បណ្តា​ឡូត៍​ដាយ ។​

]]>
Activity Fri, 15 Sep 2023 14:12:04 +0000
​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ​។​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2430-2023-09-15-07-23-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2430-2023-09-15-07-23-05

​នៅ​ថ្ងៃ​ពុធ ១៣​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក សុខ រ៉ា​យ៉ុង ប្រធានការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ 

​ការចុះ​សិក្សា​នេះ​ក្រុមការងារ​ស្រាវជ្រាវ​បានធ្វើការ​ជាមួយ ៖
១/. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន ដើម្បី​ដឹង​ពី​បម្រែបម្រួល​ស្ថានភាព​បរិស្ថាន ធនធាន​ជលផល មូលហេតុ​នៃ​បម្រែបម្រួល​ទាំងនេះ និង​ស្ថានភាព​នៃ​ការតាំង​លំនៅឋាន​របស់​ប្រជាជន​។ 
២/. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ ដើម្បី​យល់ដឹង​ពី​បរិមាណ​ផល​នេសាទ បម្រែបម្រួល​ផល​នេសាទ និង​បញ្ហា​បទល្មើស​។ 
៣/. ចុះ​ពិនិត្យ និង​អង្កេត​ផ្ទាល់​ពី​ស្ថានភាព​ទូទៅ និង​ស្ថានភាព​ជល​សាស្ត្រ​នៃ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។​

# ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​មន្ត្រី​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​បថ​ម​ឃើញថា ៖ 
​ទី​១/.ស្ថានភាព​ទឹកទន្លេ​ក្នុងឆ្នាំនេះ​មាន​លក្ខ​ណះ​ឡើង​យឺត បើ​គិត​ក្នុងអំឡុង​ខែ កញ្ញា​នេះ​ដូចគ្នា​ទឹក​មាន​កំពស់​ទាប​ជាង​ឆ្នាំ​២០២២ ប្រមាណ​១.៣ ម៉ែត្រ​។ទី​២/. ប្រជាជន​នៅក្នុង​តំបន់​នេះ​៩០ ភាគរយ ប្រកប​របរ​នេសាទ ការតាំង​ទីលំនៅ​ភាគច្រើន​នៅតាម​ដងស្ទឹង​សែន ហើយ​ប្រជាជន​៤០ ភាគរយ តាំងទី​លំនៅ​លើ​ទឹកជា​អចិន្ត្រៃយ៍ និង​៦០ ភាគរយ តាំងទី​លំនៅ​៦​ខែ លើទឹក និង​៦​ខែ លើគោក​។ 
​ទី​៣/. ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បញ្ហា​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង​ដូចជា ការកើនឡើង​កំដៅ ទឹក​កង្វក់ បញ្ហា​ខ្យល់ព្យុះ ឬ​ខ្យល់​កន្ត្រាក់​តែង​កើតមាន​ជា​ញឹកញាប់​។ 
​ទី​៤/. បរិមាណ​ផល​នេសាទ​នៅ​រដូវ​បិទ​នេសាទ​ក្នុងឆ្នាំនេះ​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២(​ឆ្នាំនេះ​ទឹកស្អុយ​)​។ 
​ទី​៥/. តាម​ការពិនិត្យ​ជាក់ស្តែង​ឃើញថា​នៅក្នុង​តំបន់​នេះ​កន្លែង​ដែល​ធ្លាប់មាន​ភ្លើង​ឆេះ​ព្រៃ​ឥឡូវ​មានការ​ដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ​ពិសេស​ដើម​ត្រែង និង​បន្លា​យួន​។​

# សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។ សកម្មភាព​ខាងលើនេះ​មាន​គោលបំណង​៖ 
- ស្វែងយល់​ពី​ស្ថានភាព​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- វាយតម្លៃ​បម្រែបម្រួល​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- ស្វែងយល់​ពី​កត្តា​ជម្រុញ​ឲ្យ​មានការ​បម្រែបម្រួល​បរិ​ស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​
- ផ្តល់​ជា​អនុសាសន៍​សម្រាប់​កែលម្អ និង​វិធានការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស អភិវឌ្ឍន៍​បរិស្ថាន និង​ធនធាន​ជលផល​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឲ្យ​មាន​ភាពប្រសើរឡើង​។​

6

]]>
Activity Fri, 15 Sep 2023 13:21:46 +0000
លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2428-2023-09-15-06-02-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2428-2023-09-15-06-02-44

​ខេត្តពោធិ៍សាត់​: ថ្ងៃ​អង្គារ ១២​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ ៖ 
ទី ១/. ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ     ដែនដី ឃុំ​រាំង​ទិល និង​ឃុំ​ស្រែ​ស្តុក​
​ទី ២/. ជួបពិភាក្សា​ជាមួយ​សហគមន៍​នេសាទ​កោះ​ព្រែ​ករាំង​ទិល ក្នុង​ឃុំ​រាំង​ទិល និង​សហគមន៍​នេសាទ​ចំរេះ ក្នុង​ឃុំ​ស្រែ​ស្តុក ។​

# ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១/. ស្ថានភាព​ទូទៅ​សហគមន៍​នេសាទ​កោះ​ព្រែ​ករាំង​ទិល ដែល​បង្កើត​ឆ្នាំ​២០០១ មាន​សមាជិក​គណៈកម្មកា​រ​សរុប​ចំនួន ១១​នាក់ (​ស្រី ១​នាក់​) ។ សហគមន៍​នេះ មានដំណើរ​ការងារ​ជាប្រចាំ​ថ្ងៃ ដោយ​អនុវត្ត​ទៅតាម​ផែនការ​គ្រប់គ្រង​កន្លែង​នេសាទ​សហគមន៍​កោះ​ព្រែក​រាំង​ទិល ក្រោម​ជំនួយ​គាំទ្រ​ទាំង​បច្ចេកទេស សម្ភារៈ និង​ថវិកា ពី​អង្គការ (WCS, CI និង Rico) និង​ខណ្ឌ​ជលផល​។ 
​ទី​២/. ស្ថានភាព​ទូទៅ​សហគមន៍​នេសាទ​ចំរេះ ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៨ ដែលមាន​សមាជិក​គណៈ​កម្ម​ការសរុប​ចំនួន ១១​នាក់ (​ស្រី ១​នាក់​) ដោយមាន​ការជួយ​គាំទ្រ​ពី​អង្គ​ការហៅ​កាត់​ថា អក​អ (​បាន​បណ្តុះបណ្តាល​ដល់គ​ណៈ​កម្ម​ការ​ពី​ការងារ​គ្រប់គ្រង​សហគមន៍​) និង​ជំនួយ​ពី ADB (​ការងារ​ចុះ​ល្បាត សម្ភារៈ និង​បោះ​បង្គោលព្រំ​តំបន់​អភិរក្ស​ចំរេះ ទំហំ ២១​ហ​.​ត​) រយៈពេល ០៣​ឆ្នាំកន្លងមក​។ 
ទី​៣/​បច្ចុប្បន្ន ពួកគេ​បាន​កំពុង​ជួប​កង្វះ​នូវ​ធនធានមនុស្ស ថវិកា សម្ភារៈ បច្ចេកទេស គាំទ្រ​ដល់​ដំណើរ​ការងារ​ប្រចាំថ្ងៃ​របស់​គណៈកម្មការ​សហគមន៍ និង​ថវិកា ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​សហគមន៍​នៅមាន​ដែន​កម្រិត​។​

# សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកបដោយ​និរន្តរភាព ខាងលើនេះ មាន​គោលបំណង​ស្វែងយល់ :
-  ១/.​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​ផែនការ​គ្រប់គ្រង​សហគមន៍​  
-  ២/. ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​សហគមន៍​នេសាទ​នៅតាម​បណ្តា​សហគមន៍​នេសាទ និង​
-  ៣/. កិច្ចសហការ សម្របសម្រួល ជាមួយនឹង​ស្ថាប័ន​ជំនាញ និង​អ្នកពាក់ព័ន្ធ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ។

]]>
Activity Fri, 15 Sep 2023 12:02:33 +0000
ឯកឧត្តម​អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ និង​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​បឹង​ទន្លេសាប នៅ​រដូវ​ទឹក​តំឡើង ក្នុង​រដូវ​ហាមឃាត់​ការនេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2426-2023-09-10-03-39-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2426-2023-09-10-03-39-48

​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សៅរ៍ ៩​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​ស្តីទី រួមជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម បាន​ចុះ​ពិនិត្យ​ស្ថានភាព​បង្គោល​តំបន់​៣​ការពារ​ព្រៃ​លិច​ទឹក និង​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប នៅ​រដូវ​ទឹក​តំឡើង​ក្នុង​រដូវ​ហាមឃាត់​ការនេសាទ ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ឃុំ​ឆ្នុកទ្រូ ឃុំ​ចក និង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​, ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​នៃ​ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប បានធ្វើការ​ផ្តោតលើ ៖ 
- ទី​១ ពិនិត្យ​ពី​ស្ថានភាព​កម្រិត​ទឹក​បឹង​ទន្លេសាប និង​វាលទំនាប​ព្រៃ​លិច​ទឹក 
- ទី​២ ពិនិត្យ​ស្ថានភាព​ដែន​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ និង​តំបន់​បាន​កាត់​ឆ្វៀល​ចេញ​ទុក​សម្រាប់​លំនៅដ្ឋាន និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​
- ទី​៣ ពិនិត្យមើល​ស្ថានភាព​លើ​ផ្ទៃ​ទឹក​បឹង​ក្នុង​រដូវ​ហាមឃាត់ 
- ទី​៤ ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពឹង​អាស្រ័យ​នឹង​ធនធាន​បឹង​ទន្លេសាប រួមជាមួយ​បញ្ហា​ប្រឈម តម្រូវការ លើ​ដំណោះស្រាយ​នៃ​ការដាក់ចេញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​កាត់​ឆ្វៀល​ដី​ទុក​ជូន​ជា​លំនៅដ្ឋាន តំបន់​អាស្រ័យ​ផល និង​តំបន់​ការពារ ។​
​ជាមួយនឹង​សកម្ម​ភាពចុះ​របស់​ក្រុមមន្ត្រី​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី ១/. ទឹកបាន​ឡើង​លិច​តំបន់​ព្រៃ​លិច​ទឹក (​តំបន់ ៣) ប្រមាណ​ជា 30% ទៅ ៤០% ហើយ​កម្រិត​កម្ពស់​ទឹក​មាន​សភាព​ទាប​បើ​ធៀប​នឹង​ក​ម្រឹត​កម្ពស់​ទឹក​ក្នុង​ខែកញ្ញា ឆ្នាំ​២០២២ ។ 
(​សូមបញ្ជាក់ថា ៖ កំពស់​ទឹក​បឹង​ទន្លេសាប​ស្ថានីយ៍​កំពង់​លួង នៅ​ឆ្នាំ​២០២២ =៦.០៥​ម និង​ឆ្នាំ ២០២៣= ៤.៦៦​ម តែ​ឆ្នាំ​២០២៣ ខ្ពស់ជាង​ឆ្នាំ ២០២១=៣.៤៧​ម នៅ​ថ្ងៃ ៩ ខែកញ្ញា ដូចគ្នា​) ។​
​ទី ២/. អាជ្ញាធរ​ដែនដី​, សហគមន៍​, និង​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​តាំងទី​លំនៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់ហាមឃាត់ (​តំបន់ ៣) បាន​សាទរ និង​អរគុណ​ជា​អនេកប្បការ​ក្នុងការ​ដោះស្រាយ​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​, 
​ទី ៣/. បទល្មើស​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​រដូវ​ហាមឃាត់​នៅតាម​តំបន់​ព្រៃ​ទំនាប​លិច​ទឹក​ក្នុង​តំបន់​ខាងលើ ត្រូវបាន​កាត់បន្ថយ បើ​ធៀប​នឹង​រដូវ​កាល​ឆ្នាំ​កន្លងទៅ​, គឺ​គ្រាន់តែ​មានកា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​, 
​ទី ៤/. ចំពោះ​ទិដ្ឋភាព​ដី​នៅក្រោម​បង្គោលព្រំ​តំបន់ ៣ ស្ថិតក្នុង​ទីតាំង​មួយចំនួន នៃ​ស្រុក​បរិបូរណ៍ ប្រជាពលរដ្ឋ​នៅតែ​បន្ត​អាស្រ័យ​ផល​ក្នុង​តំបន់ហាមឃាត់​ជា​ដែនដី​ព្រៃ​លិច​ទឹក ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ 
​ទី ៥/. ជីវភាព​របស់​ប្រជាពលរដ្ឋ ពឹង​អាស្រ័យ​ជា​ចម្បង​របរ​នេសាទ និង​ការធ្វើ​ស្រែចំការ​នៅ​លើដី​អាស្រ័យ​ផល ហើយក៏​មានការ​រីករាយ​ជាមួយ​ទិន្នផល និង​តម្លៃ​ស្រូវ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។​
​ក្នុង​សកម្មភាព​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​សហគមន៍ ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន និង​សំណូមពរ​អោយ​ក្រុម​ប្រតិភូ របស់​អាជ្ញាធរ​ទន្លេសាប ជួយ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ជួយ​ព​ន្លឿ​ន​នូវ​ការស្នើសុំ​របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៃ​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ផាត់​សណ្តាយ ពាក់ព័ន្ធ​នឹង​តំបន់​កាត់​ឆ្វៀល សម្រាប់​លំនៅដ្ឋាន និង​ទីតាំង​អាស្រ័យ​ផល បើទោះបីជា​ត្រូវបាន​កំណត់​និង​អនុម័ត​ក្នុង​អនុក្រឹត្យ​រួចហើយ​ក៏ដោយ ។​
សូម​ជម្រាបជូន​ថា ៖ អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​បេសកកម្ម​ការងារ​ច្បាស់លាស់​នៅក្នុង​បទដ្ឋាន​គតិយុត្តិ នៃ​ការបង្កើត​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល សម្រាប់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ឲ្យ​ប្រកបដោយ​ចីរភាព ។ ការចុះពិនិត្យ និង​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​របស់​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប គឺ​ធ្វើ​ស្របទៅនឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុង​ការសិក្សា​ស្រាវជ្រាវ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​គម្រោង​នានា និង​ផ្តល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ។ ជាពិសេស ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ។

]]>
Activity Sun, 10 Sep 2023 09:39:40 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឯកសារ​គោលនយោបាយ​ស​ម្រា​ប់​ជម្រើស​ការវិនិយោគ និង​វិធាន​ការពាក់ ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល​ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2424-2023-09-10-03-18-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2424-2023-09-10-03-18-32

​នា​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ លោក ហេង សុ​វណ្ណា​រា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឯកសារ​គោលនយោបាយ​ស​ម្រា​ប់​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល​ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ ។ សិក្ខាសាលា បាន​ដឹកនាំ​ដោយ​ឯកឧត្តម សូ សុ​ភ័​ទ្ទ អ​គ្ក​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ និង​មានការ​ចូលរួម​ពី ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​គណៈកម្មការ​ទន្លេ​មេគង្គ​។ 
សិក្ខាសាលា​នេះ​មាន​គោលបំណង ៖
1.  ជម្រាបជូន​អំពី​ស្ថានភាព និន្នាការ និង​បញ្ហា​ប្រឈម​សម្រាប់​ការគ្រប់គ្រង​ជលផល​ប្រកប​និរន្តរភាព​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម 
2.  ពិនិត្យ និង​ពិភាក្សា​ទៅលើ ឯកសារ​គោលនយោបាយ​សម្រាប់​ជម្រើស  ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ ។​
3.  ពិភាក្សា និង​ប្រមូល​ធាតុ​ចូល អំពី​យុទ្ធសាស្ត្រ​អនុវត្ត ពី​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការអនុវត្ត​ជំហាន​បន្ទាប់ ។

]]>
Activity Sun, 10 Sep 2023 09:18:21 +0000
លោក សោម សំបូរ អនុប្រធាន​ការិយាល័យ​អភិរក្ស នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​សិក្សា​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2422-2023-09-10-03-06-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2422-2023-09-10-03-06-40

​នៅ​ថ្ងៃ​អង្គារ ៥​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ លោក សោម សំបូរ អនុប្រធាន​ការិយាល័យ​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប ស្ថិតនៅក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ 
​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន ៖ ទី ១/. ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ជលផល ដោយ​ធ្វើការ​ពិភាក្សា​ស្វែងយល់ អំពី​បញ្ហា​ប្រឈម​ក្នុងការ​គ្រប់គ្រង ការសហការ ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​ទៅលើ​កិច្ចការងារ​អភិរក្ស​។ ទី ២/. ជួប​សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ អំពី​ព័ត៌មាន​ទូទៅ​ពាក់ព័ន្ធ​នឹង​ការធ្វើ​នេសាទ ស្ថានភាព​គ្រួសារ និង​ស្ថានភាព​ទូទៅ​ធនធាន​ជលផល​ក្នុង​តំបន់​។​
ជាមួយនឹង​សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖
ទី​១/. ស្ថានភាព​ទូទៅ​នៃ​តំបន់​អភិរក្ស​នេះ មាន​ផ្ទៃដី​ទំហំ ៩៨៦​ហិកតា បាន​បោះបង្គោល​ព្រុំប្រទល់​ទីតាំង​កន្លែង​អភិរក្ស​ចំនួន ១៤ បង្គោល​។ នៅ​រដូវប្រាំង​កម្ពស់​ទឹកជា​មធ្យម ១​ម៉ែត្រ ទៅ ១,៥​ម៉ែត្រ កម្ពស់​ទឹក​នៅ​រដូវវស្សា​គិត​ត្រឹម​ថ្ងៃ​៥ ខែកញ្ញា ឆ្នាំ​២០២៣ មាន​កម្ពស់ ៤,៨៥​ម៉ែត្រ​។​
ទី​២/. នៅក្នុង​រដូវ​ទឹក​តម្លើង​នេះ ប្រជា​នេសាទ​ជាទូទៅ​ភាគច្រើន​ប្រើ​ឧបករណ៍​នេសាទ​ដូចជា​៖ មង​រាយ កន្សុំ​កំពឹស ឬ​សៃ​យឺន និង​លប​ឡុ​ក ដោយ​ទទួលបាន​ទិន្នផល​នេសាទ​ជា​មធ្យម ១០​គីឡូក្រាម​/​ថ្ងៃ​។ 
​ទី​៣/.​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ជលផលៈ ការផ្សព្វផ្សាយ​ច្បាប់ លក្ខន្តិកៈ អំពី​ការប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យមាន​និរន្តរភាព មាន​សកម្មភាព​តិចតួច ទន្ទឹមនេះ ផែនការ​ក្នុងការ​គ្រប់គ្រង កែលំអរ​តំបន់​អភិរក្ស ដូចជា​ដាំ​ព្រៃ​លិច​ទឹក លែង​កូន​ត្រី រៀបចំ​ស្ថានីយ៍​បណ្តុះ​កូនឈើ ស្តា​របឹង ស្តារលូ ដាក់​គល់ឈើ បោះបង្គោល​ព្រំ និង​ស្លាក​សញ្ញា​ណែនាំ​ផ្សេងៗ មាន​តិចតួច​ប៉ុណ្ណោះ ជាមួយគ្នានេះ ការផ្សព្វផ្សាយ​ច្បាប់ លក្ខន្តិកៈ អំពី​ការប្រើប្រាស់​ធនធាន​ជលផល​ឱ្យមាន​និរន្តរភាព មាន​សកម្មភាព​តិចតួច​។ 
​បញ្ហា​ប្រឈមៈ កត្តា​អាកាសធាតុ ព្រុះ ភ្លៀង ខ្យល់ បណ្ដាលឱ្យ​បាត់​ឧបករណ៍​នេសាទ និង​មានការ​លំបាក​ក្នុង​ការចេញ​ទៅធ្វើ​នេសាទ ជាមួយគ្នានេះ តម្លៃ​ត្រី​មានតម្លៃ​ទាប ទន្ទឹមនេះ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​ឡុ​ក សំណូមពរ​សុំ​ដាក់​ឧបករណ៍​ទាំងនោះ​ប្រវែង ២៥០​ម៉ែត្រ ដោយឡែក​ច្បាប់​ជលផល​បានអនុញ្ញាត​ត្រឹម​ប្រវែង ៧០​ម៉ែត្រ ប៉ុណ្ណោះ​។​
​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ខេត្តសៀមរាប ជា​សកម្មភាព​មួយ ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យអនុវត្ត នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ សកម្មភាព​ខាងលើនេះ មាន​គោលបំណង ១/. សិក្សា​អំពី​ស្ថានភាព​ទូទៅ របស់​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ២/. ស្វែងយល់​អំពី​បញ្ហា​ប្រឈម ក្នុងការ​គ្រប់គ្រង​តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤ ៣/. វិភាគ​ស៊ីជម្រៅ​លើ​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង តំបន់​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៤  ដើម្បី​ផ្ដល់​ជម្រើស​ដំណោះស្រាយ​សមស្រប​។

]]>
Activity Sun, 10 Sep 2023 09:06:33 +0000
កិច្ចប្រជុំ​ពី​វឌ្ឍនភាព​និង​ទស្សនទាន នៃ​ការគ្រប់គ្រង​ពង្រឹង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្រាប់​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2420-2023-09-08-16-37-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2420-2023-09-08-16-37-42

​រាជធានី​ភ្នំពេញ ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ រសៀល​ថ្ងៃ​សុក្រ ៨​រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣  នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ និង​គំនិត​ទស្សនទាន​របស់​នាយក​ដ្ឋា​ន ក្នុងការ​គ្រប់គ្រង​ពង្រឹង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន ចំណេះដឹង​របស់​អាជ្ញាធ​រ​ទន្លេសាប ។ 

+ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម អគ្គលេខាធិការ​ស្តីទី ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន អ​ទស , ប្រធាន និង​អនុប្រធាន​ការិយាល័យ ក្រោម​ឱវាទ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ។​

+ បន្ទាប់ពី​ស្តាប់​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព និង​គំនិត​ទស្សនទាន នៃ​ការគ្រប់គ្រង​ពង្រឹង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការចែករំលែក​ព័ត៌មាន​ចំណេះដឹង និង​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស ។ ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​ឯកភាព​អំពី​គំនិត​ទស្សនទាន ដែល​បានលើកឡើង​របស់​នាយ​ក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ ព្រមទាំង​បានចង្អុលបង្ហាញ​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្សព្វផ្សាយ និង​ការចែករំលែក​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ក្នុង​ការវិវត្ត​រ៍ការ​ងារ​របស់​ស្ថាប័ន ឲ្យ​ស្រប​ទៅ​សង្គម​ឌីជីថល ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ ដូចជា ៖

1- បន្ត​លើកកម្ពស់ និង​ពង្រឹង​ផ្នែក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឌ​ព័ត៌មានវិទ្យា​, ការប្រាស្រ័យ​ទាក់ទង និង​បច្ចេកវិទ្យា  Information, Communication and Technology (ICT) ។​
2- បន្តធ្វើ​បច្ចុប្បន្នភាព ដើម្បី​ឲ្យ​ប្រព័ន្ធ Website និង Facebook  របស់​អាជ្ញាធរ​ទន្លេសាប​ឲ្យ​កាន់តែ​ប្រសើរឡើង​
3- បន្ត​រៀបចំ​បង្កើត​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ដូចជា Telegram Channel ដើម្បី​ចែករំលែក​ព័ត៌មាន​បាន​រហ័ស ទាន់ពេល និង​ងាយស្រួល​ដល់​មហាជន​ទទួលបាន​ព័ត៌មាន​
4- បន្ត​ពិនិត្យ​សិក្សា​លម្អិត លើ​ការរៀបចំ​បង្កើត TSA Map information
5- កំណត់​ទម្រង់​បែ​បទ សម្រាប់​ការសរសេរ​អត្ថបទ​ខ្លី (Breaking News) ដើម្បី​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម (Facebook) និង វេ​ប​សាយ (Web site)
6- នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ត្រូវ​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ធ្វើ​ប​ច្ចុ​បុ​បន្ន​ភាព​លើក​ការគ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​, មាន Facebook , Website និង Sever របស់​អាជ្ញាធរ​ទន្លេសាប ឲ្យ​បានល្អ​ប្រសើរ ។

]]>
Activity Fri, 08 Sep 2023 22:37:09 +0000
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និងឧតុនិយម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2418-2023-09-08-06-48-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2418-2023-09-08-06-48-42

នៅទីស្តីការក្រសួង នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាលកម្រិតការិយាល័យ និងថ្នាក់មន្ទីររាជធានី-ខេត្ត នៃក្រសួងធនធានទឹក និងឧតុនិយម។ អានត...

]]>
Activity Fri, 08 Sep 2023 12:48:33 +0000
សកម្មភាព​សិក្សា​និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2416-2023-09-08-06-32-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2416-2023-09-08-06-32-07

​កំពង់ធំ ៖ កាលពី​ថ្ងៃ​ចន្ទ ០៤ រោច ដល់​ថ្ងៃ​ពុធ ០៦ រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤-០៦ ខែកញ្ញា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​គោលបំណង​នៃ​ការសិក្សា​រួមមាន ៖
១.  បន្ត​សិក្សា​តាមដាន និង​វាយ​តំលៃ​បង្គោលព្រំ និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ សរុប ៨០២​បង្គោល (​បន្ត​)
២.  សិក្សា​តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ 
៣.  ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ និង​
៤.  សិក្សា​តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន ។​
​លទ្ធផល​សង្ខេប​ការចុះ​សិក្សា​រួមមាន​៖
• ពិនិត្យឃើញ​បង្គោលព្រំ​ដែល​ព្រៃ​លិច​ទឹក​បន្ត​ការ​ដួ​រ និង​ខុស​ទីតាំង 
• ស្ថានភាព​ស្រែ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅតែ​បន្ត​ធ្វើជា​របៀប​ស្បែក​ខ្លា 
• ដីស្រែ​ទុកចោល​ត្រូវបាន​ដំណុះ​ព្រៃ​លិច​ទឹក ស្មៅ និង​វ​ល្លិ៍​ឡើងវិញ​
• ស្ថានភាព​បង្គោលព្រំ​កំណត់​ដីស្រែ​ឆ្វៀល​ត្រូវបាន​ដួល និង​មិនទាន់បាន​ដាំ​គ្រប់​ទីតាំង​នៅឡើយ 
• ផ្ទៃ​ដីស្រែ​មួយចំនួន​ត្រូវបាន​ភ្ជួរ​ទុកចោល ដើម្បី​ពន្លិចទឹក​ក្នុង​រដូវវស្សា (​ដី​ទន្ទ្រាន និង​ដី​ឆ្វៀល​ថ្មី​) ។

]]>
Activity Fri, 08 Sep 2023 12:31:54 +0000
សកម្មភាព​សិក្សា​លើ​សកម្មភាព​ចក្ខុវិស័យ​របស់​អ្នកពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2414-2023-09-08-06-24-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2414-2023-09-08-06-24-53

​កាលពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៨  ខែកញ្ញា​  ឆ្នាំ​២០២៣ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង  នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​ក្រុមការងារ   ចុះ​សិក្សា ស្រាវជ្រាវ លើ​សកម្មភាព​ចក្ខុវិស័យ​របស់​អ្នកពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ​ចំពោះ​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​ស្នាម​ព្រះ  ស្រុក​បា​កាន ខេត្តពោធិ៍សាត់ ។​        គោលបំណង​៖​សិក្សា  ស្រាវជ្រាវ និង​ចងក្រង​ពី​ចក្ខុវិស័យ​ថ្នាក់ក្រោម​ជាតិ​នាបច្ចុប្បន្ន និង​ពេលអនាគត​ដើម្បី​បានជា​ធាតុ​ចូល​ម្រា​ប់រៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​បឹង​ទន្លេសាប​។​
លទ្ធផល​សង្ខេប​៖ ទទួល​បានជា​ធាតុ​ចូល​ចក្ខុវិស័យ​ថ្នាក់ក្រោម​ជាតិ​អំពី​ចំនុច​វិជ្ជមាន​/​អវិជ្ជមាន​ក្នុង​វិស័យសេដ្ឋកិច្ច​សង្គម បរិស្ថាន ធនធានធម្មជាតិ ធនធានទឹក និង ធនធាន​ជលផល ដែល​ជះឥទ្ធិពល​ដល់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។

]]>
Activity Fri, 08 Sep 2023 12:24:45 +0000
សកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2412-2023-09-08-02-45-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2412-2023-09-08-02-45-45

​ថ្ងៃ​អង្គារ ៥ រោច ដល់​ថ្ងៃ ពុធ ៦ រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ដល់ទី ០៦ ខែកញ្ញា ឆ្នាំ​២០២៣  មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តាំងក្រសាំង ឃុំ​ព្នៅ និង​ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​ដែល​ប្រកប​ករបរ​ស្រែប្រាំង និង​វិភាគ​លើ​ថ្លៃដើម​ផលិតផល​ស្រូវប្រាំង​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​វាលទំនាប​បឹង​ទន្លេសាប​។







]]>
Activity Fri, 08 Sep 2023 08:45:37 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2410-2023-09-06-07-51-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2410-2023-09-06-07-51-53

​ថ្ងៃ​អង្គារ  ៥  រោច  ដល់​ថ្ងៃ  ពុធ  ៦  រោច  ខែស្រាព​ណ៍  ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥  ដល់ ទី ០៦  ខែកញ្ញា  ឆ្នាំ​២០២៣  លោក​យ៉ាន់ សំរិទ្ធ​ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្តធ្វើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ​កំពង់ត្រឡាច  ស្រុក​កំពង់ត្រឡាច និង​ឃុំ​គោក​បន្ទាយ  ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​។

]]>
Activity Wed, 06 Sep 2023 13:51:43 +0000
កិច្ចប្រជុំ​ពិភាក្សា​ការងារ​លើ​ដំណើរការ​ប្រើប្រាស់​ថវិកា​បេសកកម្ម​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2408-2023-09-03-06-48-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2408-2023-09-03-06-48-05

​រាជធានី​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ សុក្រ ១ រោច ខែស្រាព​ណ៍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣  ក្រោម​ការឯកភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បានអនុញ្ញាត​ឲ្យ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ​ស្តីទី ឯកឧត្តម​អគ្គលេខាធិការរង និង​លោក​ប្រធាន​នាយកដ្ឋាន​ទាំង ៤ លើ​ដំណើរការ​ប្រើប្រាស់​ថវិកា​បេសកកម្ម​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប ស្របតាម​ការអនុវត្ត​ដំណើរការ​ថវិកា​កម្មវិធី ផ្អែក​តាម​សារាចរ​ណែនាំ គោលការណ៍​ហិរញ្ញវត្ថុ​ជា​ធរមាន និង​បាន​ដាក់ចេញ​ទស្សនទាន​ពង្រឹង​ការងារ រួមជាមួយ​ផែនការ​សកម្មភាព​ចំពោះមុខ​ក្នុង​រយៈពេល ៤ ខែ ឆ្នាំ ២០២៣ ។

]]>
Activity Sun, 03 Sep 2023 12:47:57 +0000
ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2406-2023-08-30-01-59-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2406-2023-08-30-01-59-34

នៅរសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ បានជួបសំណេះ​សំណាលលើកដំបូង​ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ​ទន្លេសាប នៅទីស្តីការក្រសួង។ អានត...

]]>
Activity Wed, 30 Aug 2023 07:58:29 +0000
កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2402-2023-08-16-02-28-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2402-2023-08-16-02-28-24

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣ របស់​អាជ្ញាធរ​ទន្លេសាប​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប​ចំនួន ៦៥​នាក់​។ 

​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ  ៖
១-​ពិនិត្យមើល​វឌ្ឍនភាព​ការងារ នៃ​ការអនុវត្ត​សកម្មភាព​នីមួយៗ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៣
២-​ពិភាក្សា​ពី​ចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ​/​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​
៣-​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​ការយល់ដឹង​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការងារ​នីមួយៗ​
៤-​លើក​ទិសដៅ​អនុវត្ត​បន្តការងារ​ឆមាស​ទី ២ ឆ្នាំ ២០២៣​។

]]>
Activity Wed, 16 Aug 2023 08:28:13 +0000
សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ និង​ផលចំនេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2400-2023-08-07-10-15-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2400-2023-08-07-10-15-32

​ខេត្តកំពង់ធំ​: នា​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច  ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន  ស៊ី​លីន អនុប្រធាននាយកដ្ឋាន បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​សា ស្ត្រ​សង្កាត់​ស្រ​យ៉ូ​វ  និង​សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន  ខេត្តកំពង់ធំ​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​ដែល​ប្រកប​ករបរ​ស្រែប្រាំង និង វិភាគ​លើ​ថ្លៃដើម​ផលិតផល​ស្រូវប្រាំង​របស់​ប្រជាកសិករ​នៅក្នុង​តំបន់​វាលទំនាប​បឹង​ទន្លេសាប​បឹង​ទន្លេសាប​។






]]>
Activity Mon, 07 Aug 2023 16:15:23 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្ត​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2398-2023-08-04-03-27-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2398-2023-08-04-03-27-29

​នា​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច​  ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​ក្រុមការងា​រម​ន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ជំ​ហ៊ាន​២ ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ក៏ដូចជា​ដើម្បី​ជម្រុញ​ដល់​ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ រួម​នឹង​កិច្ចការ ការពារ អភិរក្ស អភិវឌ្ឍន៍​ធនធានធម្មជាតិ​នៅតាម​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព នៅក្នុង​សហគមន៍​នេសាទ​បឹង​ប្រសា​ន​  ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង និង​សហគមន៍​នេសាទ​សាមគ្គី​កំពង់​គោ ស្ថិតក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ នៃ​ខេត្តកំពង់ធំ ៕







]]>
Activity Fri, 04 Aug 2023 09:27:20 +0000
សកម្មភាព​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2396-introduction-to-esource-hydrological-modelling https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2396-introduction-to-esource-hydrological-modelling

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម (Irrigated Agriculture Improvement Project, IAIP) នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា អគ្គិសនី​កម្ពុជា និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាមួយ​គម្រោង​មកពី​ក្រសួង​ស្ថាប័ន​។​
វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ៖
- គ្រប់គ្រង​ធនធានទឹក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​កម្មវិធី eWater Source
- ប្រើប្រាស់​ម៉ូ​ដែល និង​ធ្វើ​បច្ចុប្បន្នភាព​វិស័យ​ធនធានទឹក​សម្រាប់​ពេលអនាគត​តាម​កម្មវិធី eWater Source និង​
- វិភាគ និង​វាយតម្លៃ​ពី​ការប្រែប្រួល នៃ​វិស័យ​ធនធានទឹក​ក្នុង​អាង​ទន្លេ និង​អនុ​អាង​ទន្លេ​តាមរយៈ​ម៉ូ​ដែល eWater Source ។

]]>
Activity Thu, 29 Jun 2023 13:53:30 +0000
សកម្មភាព​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2397-2962023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2397-2962023-kh

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី Introduction to eSource Hydrological  Modelling របស់​គម្រោង​កែលម្អ​វិស័យ​ធារាសាស្ត្រ​កសិកម្ម (Irrigated Agriculture Improvement Project, IAIP) នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា អគ្គិសនី​កម្ពុជា និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាមួយ​គម្រោង​មកពី​ក្រសួង​ស្ថាប័ន​។​
វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ៖
- គ្រប់គ្រង​ធនធានទឹក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​កម្មវិធី eWater Source
- ប្រើប្រាស់​ម៉ូ​ដែល និង​ធ្វើ​បច្ចុប្បន្នភាព​វិស័យ​ធនធានទឹក​សម្រាប់​ពេលអនាគត​តាម​កម្មវិធី eWater Source និង​
- វិភាគ និង​វាយតម្លៃ​ពី​ការប្រែប្រួល នៃ​វិស័យ​ធនធានទឹក​ក្នុង​អាង​ទន្លេ និង​អនុ​អាង​ទន្លេ​តាមរយៈ​ម៉ូ​ដែល eWater Source ។

]]>
Activity Thu, 29 Jun 2023 13:53:30 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2394-2023-05-28-08-02-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2394-2023-05-28-08-02-56

​រាជធានី​ភ្នំពេញ​៖ នី​ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ និង​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ នៃ​គម្រោង​គ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ពេ​ជ ឌុន ទីប្រឹក្សា គ​.​ជ​.​ទ​.​ម​.​ក និង​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​, ICEM, GIZ, លេខាធិការដ្ឋាន MRC ជំនាញការ​ជាតិ អន្តរជាតិ សរុប​ចំនួន ២៦​រូប​។  
គោលបំណង​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​គឺ ៖
១-​បង្ហាញ​ពី​ការវិភាគ​ផ្នែក​សេដ្ឋកិច្ច និង​ដំណោះស្រាយ​តាម​ធម្មជាតិ នៅ​តំបន់ ៩C នៃ​ស្ទឹង​មង្គលបុរី 
២-​បង្ហាញ​ពី​សារៈសំខាន់​នៃ​ដំណោះស្រាយ​តាម​ធម្មជាតិ​សម្រាប់ធ្វើ​សេចក្តី​ស​ម្រេ​ចិត្ត និង​ការធ្វើផែនការ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​គឺ ៖ 
១-​ផ្សព្វផ្សាយ​និង​បកប្រែ​ផែនទី ៩C-៩T
២-​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​មូលនិធិ GEF-8 និង GCF
៣-​ពិភាក្សា​ជំហាន​បន្ទាប់ សម្រាប់​ឆ្នាំ​២០២៣​។

]]>
Activity Sun, 28 May 2023 14:02:47 +0000
សកម្មភាព​សិក្សា​ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង​៦​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2392-2023-05-28-07-56-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2392-2023-05-28-07-56-07

​ថ្ងៃ​ចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប   ចុះ​សិក្សា​ស្តីពី​បច្ចុប្បន្នភាព ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង ៦ នៅ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ស្ទឹងសែន និង​ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ផ្តោតលើ​៖ ១. ចុះ​ប្រមូល​ព័ត៌មាន ទិន្នន័យ និង​បច្ចុប្បន្នភាព​ពី​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​; ២. ចុះ​វាយតម្លៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ធន់​ធាន​ទឹ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​








]]>
Activity Sun, 28 May 2023 13:55:59 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2390-2023-05-27-08-11-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2390-2023-05-27-08-11-53

​ថ្ងៃ​ព្រហស្បតិ៍ ០៦ កើត​  ខែ ជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២៣  លោក​យ៉ាន់ សំរិទ្ធ​ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្តធ្វើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​  និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រជា​សហគមន៍​នេសាទ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី និង​ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នេសាទ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​។​







]]>
Activity Sat, 27 May 2023 14:11:44 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី ការសិក្សា​ពី​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ​ទឹកសាប សម្រាប់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2388-2023-05-17-08-08-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2388-2023-05-17-08-08-15

​រាជធានី​ភ្នំពេញ : ដើម្បី​ពង្រឹងសមត្ថភាព និង​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​បច្ចេកទេស នៅ​ថ្ងៃទី ១៥-១៦ ខែឧសភា ឆ្នាំ ២០២៣ អាជ្ញាធរ​ទន្លេសាប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសិក្សា​ពី​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ​ទឹកសាប សម្រាប់​បឹង​ទន្លេសាប ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចំនួន ១៥​នាក់​។​ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំហាន​ទី​១​នេះ គឺ​ផ្តោត​សំខាន់​លើ​ការសិក្សា​ជា​ទ្រឹស្តី និង​ការអនុវត្ត​ផ្ទាល់ នៃលក្ខណៈ​សំគាល់​របស់​ពពួក​ប្លង់តុង និង​វដ្ត​ជីវិត​ប្លង់តុង ជាពិសេស​ប្លង់តុង​ដែល​ទាក់ទង​នឹង​ការលូតលាស់​របស់​ពពួក​ត្រី ស និង​ការអនុវត្ត​ដោយផ្ទាល់​ក្នុង​ការយក​សំណាក ការរក្សា​ទុក​សំណាក ការរៀបចំ​សំណាក​ពិ​និត្យនៅ​មន្ទីរពិសោធន៍​លើ​ប្រភេទ​ប្លង់តុង​នីមួយៗ គុណវិបត្តិ​របស់​ប្លង់តុង​លើ​គុណភាព​ទឹក និង​ការសរសេរ​របាយការណ៍​លើ Primary production​។

]]>
Activity Wed, 17 May 2023 14:08:04 +0000
សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2386-2023-05-17-07-59-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2386-2023-05-17-07-59-08

​ថ្ងៃ​សុក្រ ៨​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​តាម​របប​ជលសា​ស្ត្រ និង​វាយតម្លៃ​គុណភាព​ទឹក​បឹង​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។

]]>
Activity Wed, 17 May 2023 13:59:00 +0000
សកម្មភាព​សិក្សា​លើ​ការវិភាគ​តម្លៃ​និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2384-2023-05-17-07-51-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2384-2023-05-17-07-51-58

​ថ្ងៃ​ពុធ​  ០៦  រោច​  ខែ​  ពិសាខ​  ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧  ត្រូវ​នឹង​ថ្ងៃទី ១០  ខែឧសភា​  ឆ្នាំ​២០២៣  ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បានធ្វើការ​សិក្សា​លើ​ការវិភាគ​តម្លៃ​និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​គោ និង​ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ស្ថានភាព​ចរន្ត​ស​ដ្ឋ​កិច្ច​របស់​ប្រជាកសិករ​ដែល​ប្រកប​ករបរ​ស្រែប្រាំង និង​វិភាគ​លើ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​(​ចំណេញ​ខាត​) រួម​នឹង​កត្តា​ដែល​បាននិងកំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ​នៅក្នុង​តំបន់​វាលទំនាប​បឹង​ទន្លេសាប​បឹង​ទន្លេសាប​។


]]>
Activity Wed, 17 May 2023 13:51:42 +0000
សកម្មភាពចូលរួមសន្និសីទថ្នាក់ជាតិ ស្តីពីភាពជាដៃគូនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2382-2023-05-04-02-21-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2382-2023-05-04-02-21-26

ថ្ងៃ​ពុធ ១៤​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​លោក ណុំ សោភា​រិ​ទ្ធ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សន្និសីទ​ថ្នាក់ជាតិ ស្តីពី​ភាពជា​ដៃគូ​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប និង​ជា​វាគ្មិន​ចែករំលែក​បទពិសោធន៍​លើ​របប​ជលសា​ស្ត្រ និង​ការគ្រប់គ្រង​ធនធានទឹក​នៅ​តំបន់​ទន្លេសាប ជាពិសេស​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដែលមាន​តំណាង​ក្រសួង ស្ថាប័ន អាជ្ញាធរខេត្ត​ជុំវិញ​បឹង​ទន្លេសាប  និង​អង្គការក្រៅរដ្ឋាភិបាល​នានា​ចូលរួម សរុប​ប្រមាណ ១០០​នាក់ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​លោកជំទាវ ម៉ុម ថា​វី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ សន្និសីទ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ចែករំលែក​បទពិសោធ​ន៍ ចំណោះ​ដឹង និង​ពិភាក្សា​អំពី​ដំណោះស្រាយ​គោលនយោបាយ និង​វិទ្យាសាស្ត្រ ដើម្បី​គ្រប់គ្រង​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ប្រកបដោយ​ប្រសិទ្ធភាព និង​កសាង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អេកូឡូស៊ី និង​គំនិត​ផ្តួចផ្តើម​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

]]>
Activity Thu, 04 May 2023 08:21:19 +0000
សកម្មភាពចុះសិក្សាស្រាវជ្រាវប្រមូលទិន្នន័យផលចាប់ធនធានត្រី ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2380-2023-05-04-02-11-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2380-2023-05-04-02-11-43

​ថ្ងៃ​ព្រហស្បតិ៍ ៨​កើ​ត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​តាមដាន និង​ប្រមូល​ទិន្នន័យ​ពី​ផល​ចាប់​ធនធាន​ត្រី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជាប់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ឆ្នាំង រួមមាន ៖ ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ ស្រុក​ជល​គី​រី ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង និង​ស្រុក​បរិបូរ​ណ៌​។​ ក្នុង​ការចុះ​សិក្សា​សម្រាប់​ខែ​ទី​៤ នៃ​ឆ្នាំ​២០២៣​នេះដែរ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជា​នេសាទ និង​ក្រុមការងារ​កត់ត្រា និង​ប្រមូល​ទិន្នន័យ ដើម្បី​ណែនាំ​បន្ថែម​ពី​វិធីសាស្ត្រ និង​បច្ចេកទេស​កត់ត្រា និង​ប្រមូល​ទិន្នន័យ​អោយបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​ស្តង់ដា​។

]]>
Activity Thu, 04 May 2023 08:11:33 +0000
សកម្ម​ភាពចុះ​សិក្សា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2378-2023-04-28-09-36-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2378-2023-04-28-09-36-46

​ខេត្តសៀមរាប​៖ ថ្ងៃ​ចន្ទ ទី​២៤ ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​ឧបករណ៍​នេសាទ នៅ​ភូមិ​ត្នោត​កំបុត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​ភូមិ ១-៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ការសិក្សា​នេះ​មាន​គោលបំណង ពិពណ៌នា ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភ័​ណ្ទ​ឧបករណ៍​នេសាទ​ក្នុង​តំបន់​ទន្លេសាប និង​ធ្វើជា​សៀវភៅ​រូបភាព (Catalogue) ឧបករណ៍​នេសាទ​។

]]>
Activity Fri, 28 Apr 2023 15:36:35 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2376-2023-04-28-09-21-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2376-2023-04-28-09-21-28

​ថ្ងៃ​ព្រហស្បតិ៍ ៨ កើត  ខែ​ពិសាខ ឆ្នាំថោះ​បញ្ច​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប និង​មាន​ការចូល​រួមសហកា​រ​ពី​អាជ្ញាធរ​ដែនដី និង​ប្រជា​នេសាទ​ពាក់ព័ន្ធ​បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី​ស្ថិតនៅ​តំបន់ ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ ស្រុក​ជល​គី​រី ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង និង​ស្រុក​បរិបូរ​ណ៌ នៃ​ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង គ្រប់គ្រង​ធនធាន​ជលផល​តាម​លក្ខណ​:​បច្ចេកទេស​វិទ្យាសាស្ត្រ​ដែល​បាន​ចូលរួម​ក្នុង​សេដ្ឋកិច្ចជាតិ​កម្ពុជា​។ មួយវិញទៀត​បានជា​គុណប្រយោជន៍​ផ្តល់​ឲ្យ​យើង​មាន​មូលដ្ឋាន​ទិន្នន័យ​គ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ដើម្បី កំណត់​គោលនយោបាយ ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​តំបន់​បឹង​ទន្លេសាប​ឲ្យ​បានល្អ​ប្រសើរ និង​មាន​និរន្ត​ភាព​ខ្ពស់​ទៅ​ថ្ងៃ​អនាគត​។

]]>
Activity Fri, 28 Apr 2023 15:21:21 +0000
សកម្មភាព​តាមដាន​គុណភាព​ទឹក​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2374-2023-04-27-10-01-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2374-2023-04-27-10-01-15

​ថ្ងៃ​ពុធ ៧​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេស បាន​បន្ត​ចុះ​តាមដាន​គុណភាព​ទឹក​(​លក្ខណៈ​រូប​-​គីមី​)​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង ខេត្តពោធិ៍សាត់ ឃុំ​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។​ ក្នុងការ​សិក្សា​តាមដាន​នេះ ក្រុមការងារ​បានធ្វើកា​រ​ជ្រើសរើស​ទីតាំង​ចំនួន 12 ទីតាំង​ដែលមាន​ប៉ា​រ៉ា​មែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyl, Cyanobacteria និង​បាន​យក​សំណាក​ទឹក​មក​ធ្វើ​ការវិភាគ​លើ TSS, NO3, NH4, TN, TP នៅ​មន្ទីរពិសោធន៍ ដើម្បី​តាមដាន និង​ស្វែងយល់​ពី​ការប្រែប្រួល​គុណភាព​ទឹក​បឹង​ទន្លេសាប​តាម​រដូវ​កាល​នីមួយៗ​។

]]>
Activity Thu, 27 Apr 2023 16:01:07 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចុះ​ពិនិត្យ​បច្ចេកទេស​សាងសង់ និង​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម ១១ ស្ថានីយ៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2372-2023-04-21-01-49-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2372-2023-04-21-01-49-51

​នា​ថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃ​ពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ២៥៦៦ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អនុវត្តន៍​គម្រោង​ចុះ​ពិនិត្យ​បច្ចេកទេស​បញ្ចប់​ការសាងសង់ និង​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង ឧតុនិយម ១១ ស្ថានីយ៍ នៅ​តំបន់​អាង​បឹង​ទន្លេសាប និង​ការតភ្ជាប់​បណ្តាញ​ទទួល​-​បញ្ជូន​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ និង​អាកាសធាតុ​នៅ​ស្ថានីយ​ឆ្នុកទ្រូ ពៅ​វើ​យ និង​ត្នោតជុំ ។

]]>
Activity Fri, 21 Apr 2023 07:49:42 +0000
សកម្មភាព​បន្ត​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2370-2023-04-06-07-21-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2370-2023-04-06-07-21-34

​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០២៣ លោក  យ៉ាន់  សំរិទ្ធ   ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ក្របី​រៀល ស្ថិតនៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Thu, 06 Apr 2023 13:21:23 +0000
ឯកឧត្តម លឹម ពុ​យ ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកជំនាញ​ខាង​សិក្សា​ស្រាវជ្រាវ​លើ​ប្លង់តុង​ទឹកសាប​នៃ​ប្រទេស​បារាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2368-2023-04-02-03-48-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2368-2023-04-02-03-48-32

​កាលពី​ថ្ងៃ​ចន្ទ ៦​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​ទទួល​ជួយ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប​លើ​កិច្ចការ​បច្ចេកទេស និង​សិក្សា​ស្រាវជ្រាវ និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន បានទទួល​ជួប​លោកស្រី Patricia Reyes Marchant អ្នកជំនាញ​ខាង​សិក្សា​ស្រាវជ្រាវ​លើ​ប្លង់តុង​ទឹកសាប​នៃ​ប្រទេស​បារាំង ដើម្បី​សហការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប និង​ស្ទឹងសែន ព្រមទាំង​បណ្តុះបណ្តាល​ដល់​ក្រុមមន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប លើ​ការសិក្សា​ពី​ប្រភេទ​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ ដើម្បី​យល់ដឹង​ពី​ប្រភេទ​ប្លង់តុង​រុក្ខជាតិ និង​សត្វ​ដែលមាន​នៅតាម​ទីតាំង​តាម​រដូវ​កាល​នីមួយៗ និង​វាយតម្លៃ​លើ​បរិមាណ​ប្លង់តុង​រុក្ខជាតិ និង​ប្លង់តុង​សត្វ ដែលជា​ចំណីអាហារ​សំខាន់បំផុត​សម្រាប់​ប្រភេទ​ត្រី Cyprinidae (​ត្រី​រៀល ក្រុស ច្រកែង ឆ្កោក​.​។​ល​។ ក្នុងការ​លូតលាស់​រប​ស់​កូន​ត្រី​។​

]]>
Activity Sun, 02 Apr 2023 09:48:23 +0000
ឯកឧត្តម លឹម ពុ​យ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2366-mekong-research-symposium-data-into-action-for-resilient-mekong https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2366-mekong-research-symposium-data-into-action-for-resilient-mekong

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​អង្គារ ៨​រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣  ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួយ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប​លើ​កិច្ចការ​បច្ចេកទេស និង​សិក្សា​ស្រាវជ្រាវ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” ដែលមាន​រយៈពេល ០៣​ថ្ងៃ នៅ​ទីក្រុង​ឈៀង​រ៉ៃ ប្រទេស​ថៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី បណ្តា​ប្រទេស​តំបន់​អាស៊ី​ដែល​ទន្លេមេគង្គ​ហូរ​កាត់​។ នៅក្នុង​ឱកាស​នោះដែរ  ឯកឧត្តម​ក៏បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី Data on Tonle Sap Great Lake for Decision Making in Cambodia ជូន​អង្គប្រជុំ​ព្រមទាំង​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ប្តូរ​យោបល់​លើ​ការគ្រប់គ្រង​ទិន្នន័យ និង​ការផ្សព្វផ្សាយ​ស្តីពី​ការប៉ះពាល់​លើ​ធនធានធម្មជាតិ​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​លើ​អាង​ទន្លេមេគង្គ ជាពិសេស​បឹង​ទន្លេសាប ។

]]>
Activity Sun, 19 Mar 2023 16:57:46 +0000
ឯកឧត្តម លឹម ពុ​យ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2367-1432023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2367-1432023-kh

​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​អង្គារ ៨​រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣  ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួយ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប​លើ​កិច្ចការ​បច្ចេកទេស និង​សិក្សា​ស្រាវជ្រាវ បាន​អញ្ជើញ​ចូលរួម​ប្រជុំ ក្រោម​ប្រធានបទ Mekong Research Symposium “Data into Action for Resilient Mekong” ដែលមាន​រយៈពេល ០៣​ថ្ងៃ នៅ​ទីក្រុង​ឈៀង​រ៉ៃ ប្រទេស​ថៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី បណ្តា​ប្រទេស​តំបន់​អាស៊ី​ដែល​ទន្លេមេគង្គ​ហូរ​កាត់​។ នៅក្នុង​ឱកាស​នោះដែរ  ឯកឧត្តម​ក៏បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី Data on Tonle Sap Great Lake for Decision Making in Cambodia ជូន​អង្គប្រជុំ​ព្រមទាំង​ជា​វាគ្មិន​ក្នុង​កិច្ចពិភាក្សា​ប្តូរ​យោបល់​លើ​ការគ្រប់គ្រង​ទិន្នន័យ និង​ការផ្សព្វផ្សាយ​ស្តីពី​ការប៉ះពាល់​លើ​ធនធានធម្មជាតិ​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​អាកាសធាតុ​លើ​អាង​ទន្លេមេគង្គ ជាពិសេស​បឹង​ទន្លេសាប ។

]]>
Activity Sun, 19 Mar 2023 16:57:46 +0000
សកម្មភាព​សិក្សា​របប​ជល​សាស្ត្រ​ក្នុង​អាង​ស្ទឹង​ជី​និ​ត​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2364-2023-03-19-10-53-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2364-2023-03-19-10-53-33

​ថ្ងៃ​ចន្ទ ០៧​រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​របប​ជល​សាស្ត្រ​ក្នុង​អាង​ស្ទឹង​ជី​និ​ត ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ផ្តោតលើ​ប្រព័ន្ធធារាសាស្ត្រ ការប្រើប្រាស់​ទឹក និង​ការគ្រប់គ្រង​ធនធានទឹក ព្រមទាំង​វាយតម្លៃ​លើ​ការប្រែប្រួល​គម្រប​ដី​ក្នុង​អាង​ស្ទឹង​ជី​និ​ត ។




















]]>
Activity Sun, 19 Mar 2023 16:53:26 +0000
សកម្មភាព​ដំឡើង​ស្ថានីយ​តាមដាន​អាកាសធាតុ និង​របប​ជលសា​ស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2362-2023-03-15-02-30-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2362-2023-03-15-02-30-04

​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ Nanjing Research Institute of Hydrology and Water Conservation Automation (NIHWA)  នៃ​ក្រសួង​ធនធានទឹក ប្រទេស​ចិន បាន​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា​អង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា ចំនួន ១១ ស្ថានីយ​។ 

​ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​កិច្ចសហការ​ជាមួយ​មន្ទីរជំនាញ អាជ្ញាធរ​ដែនដី ក្នុងការ​សិក្សា​ជ្រើសរើស​ទីតាំង និង​ដំឡើង​ស្ថានីយ​របប​ជលសា​ស្ត្រ និង​អាកាសធាតុ ចំនួន ០៨ ទីតាំង នៅ​ជុំវិញ​អាង​បឹង​ទន្លេសាប​  មាន​:

១. ខេត្តកំពង់ធំ មាន ៣​ទីតាំង ចំនួន ៤

     ស្ថានីយ (AWS, HQR ,H.R)

២. ខេត្តសៀមរាប មាន ១​ទីតាំង ចំនួន ១   

      ស្ថានីយ (HQR)

៣. ខេត្តបាត់ដំបង មាន ២​ទីតាំង ចំនួន 

      ២ ស្ថានីយ (AWS ,H.R)

៤. ខេត្តពោធិសាត់ មាន ១​ទីតាំង ចំនួន  

     ២ ស្ថានីយ (AWS, HQR)

៥. ខេត្តកំពង់ឆ្នាំង មាន ១​ទីតាំង ចំនួន    

     ២​ស្ថានីយ (AWS, H.R)​។

]]>
Activity Wed, 15 Mar 2023 08:29:56 +0000
សកម្ម​ភាពចុះ​សិក្សា និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2360-2023-03-12-09-10-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2360-2023-03-12-09-10-02

​ពោធិ៍សាត់​: ថ្ងៃ​ចន្ទ ១៥​កើត ដល់​ថ្ងៃ​សុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​គោលបំណង​នៃ​ការសិក្សា​រួមមាន ៖

១.  បន្ត​តាមដាន និង​វាយ​តំលៃ​បង្គោលព្រំ និង​ផ្ទៃ​ដីព្រៃ​កំណត់​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ សរុប ៨០២​បង្គោល​
២. តាមដាន និង​វាយតម្លៃ​ផ្ទៃដី​កាត់​ឆ្វៀល​(​ថ្មី​)​ក្នុង​តំបន់ ២ និង​តំបន់ ៣ 
៣. ពិនិត្យ និង​វាយតម្លៃ​បឋម​លើ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម​ក្រោយពី​កាត់​ដី​ឆ្វៀល​ក្នុង​តំបន់ ២ និង​តំបន់​៣ និង​
៤. តាមដាន​លើ​ការលូតលាស់​ប្រភេទ​ព្រៃ​លិច​ទឹក​(​ថ្មី​)​នៅតាម​ទីតាំង​ដែល​បាន​ដកហូត​មកវិញ​ក្រោយពី​ការទន្ទ្រាន ។

]]>
Activity Sun, 12 Mar 2023 15:09:52 +0000
សកម្មភាព​សិក្សាការ​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2358-2023-03-06-07-32-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2358-2023-03-06-07-32-20

​ថ្ងៃ​ពុធ ១០​កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​  ការសិក្សា​នេះ ក្រុមការងារ​បានជ្រើសរើស​ទីតាំង​ស្រុក​ជាប់​បឹង​ទន្លេសាប​ចំនួន ០៦​ស្រុក ដែលមាន ២២​ឃុំ និង​៨៨​ភូមិ ដើម្បី​ធ្វើការ​សិក្សា តាមដាន​  និង​ប្រមូល​ទិន្នន័យ ដោយ​ចាប់ផ្តើម​ពី​ខែមករា នឹង​បន្ត​រហូតដល់​ខែធ្នូ ឆ្នាំ ២០២៣ ដែលមាន​រយៈពេល​១២​ខែ ស្របតាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។







]]>
Activity Mon, 06 Mar 2023 14:32:13 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2356-2023-02-27-04-30-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2356-2023-02-27-04-30-41

​នា​ថ្ងៃ​សុក្រ ៥​កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកុម្ភ​: ឆ្នាំ​២០២៣ លោក  យ៉ាន់  សំរិទ្ធ   ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស   បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ថ្ម​ដប់​មានជ័យ ស្ថិតនៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​នេសាទ ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។

]]>
Activity Mon, 27 Feb 2023 11:30:21 +0000
ឯកឧត្តម ម៉ៅ ហាក់ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការប្រើប្រាស់​បណ្តាញ​ផ្ទុក​ទិន្នន័យ (NAS) នៃ​អគ្គលេខាធិកា​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2354-2122023-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2354-2122023-en

​ថ្ងៃ​អង្គារ ២​កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ  ២០២៣ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការប្រើប្រាស់​បណ្តាញ​ផ្ទុក​ទិន្នន័យ  (NAS)  ក្នុងការ​គ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​របស់​អគ្គលេខា​ធិ​កា​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ 
កិច្ចប្រជុំ​នេះ មាន​គោលបំណង  ៖
-​ស្វែងយល់ អំពី​របៀប​ទុកដាក់​ទិន្នន័យ  នៅក្នុង​បណ្តាញ​ផ្ទុក​ទិន្នន័យ  (NAS)
-​ការរៀបចំ ទុកដាក់​ទិន្នន័យ ប្រកបដោយ​សុវត្ថិភាព  និង​ការទាញយក​ទិន្នន័យ​មក​ប្រេ​ី​ប្រាស់ ក្នុង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប  ។

]]>
Activity Wed, 22 Feb 2023 12:45:59 +0000
ឯកឧត្តម ម៉ៅ ហាក់ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការប្រើប្រាស់​បណ្តាញ​ផ្ទុក​ទិន្នន័យ (NAS) នៃ​អគ្គលេខាធិកា​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2355-2122023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2355-2122023-kh

​ថ្ងៃ​អង្គារ ២​កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ  ២០២៣ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ការប្រើប្រាស់​បណ្តាញ​ផ្ទុក​ទិន្នន័យ  (NAS)  ក្នុងការ​គ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​របស់​អគ្គលេខា​ធិ​កា​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ 
កិច្ចប្រជុំ​នេះ មាន​គោលបំណង  ៖
-​ស្វែងយល់ អំពី​របៀប​ទុកដាក់​ទិន្នន័យ  នៅក្នុង​បណ្តាញ​ផ្ទុក​ទិន្នន័យ  (NAS)
-​ការរៀបចំ ទុកដាក់​ទិន្នន័យ ប្រកបដោយ​សុវត្ថិភាព  និង​ការទាញយក​ទិន្នន័យ​មក​ប្រេ​ី​ប្រាស់ ក្នុង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប  ។

]]>
Activity Wed, 22 Feb 2023 12:45:59 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​សិក្សា​ស្រាវជ្រាវ​ពី E-DNA ដើម្បី​កំណត់​អត្តសញ្ញាណ​លើ​ប្រភេទ​ត្រី​នីមួយៗ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2351-e-dna https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2351-e-dna

​ថ្ងៃ​សៅរ៍ ៧​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​គន្លង​ដាយ​លេខ ១៣ តាម​ដង​ទន្លេសាប ដើម្បី​កំណត់​អត្តសញ្ញាណ E-DNA លើ​ប្រភេទ​ត្រី​នីមួយៗ ។​

​ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​ប្រភេទ​ត្រី​មាន​ចំនួន ៣២ ប្រភេទ ក្នុងចំណោម​ត្រី​ប្រមាណ ១៧១ ប្រភេទ ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​អា​ជ្ញា​ធរ​ទន្លេសាប និង​បាន​ស្រង់​យក​ជា​សំណាក​ដើម្បី​ទៅធ្វើ​ការវិភាគ​នៅ​មន្ទីរពិសោធន៍​នា​ប្រទេស​បារាំង ។​

​សូមបញ្ជាក់ថា គម្រោង​សិក្សា E-DNA លើ​ប្រភេទ​ត្រី​នៃ​បឹង​ទន្លេសាប នឹងត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ត​ដើម្បី​សម្រេចបាន​លើ​អត្តសញ្ញាណ​ត្រី​ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​អាជ្ញាធរ​ទន្លេសាប ។

]]>
Activity Sun, 29 Jan 2023 16:03:23 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​សិក្សា​ស្រាវជ្រាវ​ពី E-DNA ដើម្បី​កំណត់​អត្តសញ្ញាណ​លើ​ប្រភេទ​ត្រី​នីមួយៗ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2352-2912023-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2352-2912023-kh

​ថ្ងៃ​សៅរ៍ ៧​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​គន្លង​ដាយ​លេខ ១៣ តាម​ដង​ទន្លេសាប ដើម្បី​កំណត់​អត្តសញ្ញាណ E-DNA លើ​ប្រភេទ​ត្រី​នីមួយៗ ។​

​ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​ប្រភេទ​ត្រី​មាន​ចំនួន ៣២ ប្រភេទ ក្នុងចំណោម​ត្រី​ប្រមាណ ១៧១ ប្រភេទ ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​អា​ជ្ញា​ធរ​ទន្លេសាប និង​បាន​ស្រង់​យក​ជា​សំណាក​ដើម្បី​ទៅធ្វើ​ការវិភាគ​នៅ​មន្ទីរពិសោធន៍​នា​ប្រទេស​បារាំង ។​

​សូមបញ្ជាក់ថា គម្រោង​សិក្សា E-DNA លើ​ប្រភេទ​ត្រី​នៃ​បឹង​ទន្លេសាប នឹងត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ត​ដើម្បី​សម្រេចបាន​លើ​អត្តសញ្ញាណ​ត្រី​ដែលមាន​ក្នុង​បញ្ជីសារពើភ័ណ្ឌ​អាជ្ញាធរ​ទន្លេសាប ។

]]>
Activity Sun, 29 Jan 2023 16:03:23 +0000
ឯកឧត្តម លឹម គានហោ រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2349-2023-01-28-11-07-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2349-2023-01-28-11-07-07

​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែមាឃ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី  ២៦ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាល​ខេត្តបាត់ដំបង​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ។

]]>
Activity Sat, 28 Jan 2023 18:07:00 +0000
ឯកឧត្តម លឹម គានហោ រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2347-2023-01-25-10-57-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2347-2023-01-25-10-57-36

​ថ្ងៃ​ពុធ ៤​កើត ខែមាឃ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមករា ឆ្នាំ  ២០២៣ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាល​ខេត្តពោធិ៍សាត់​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ។









]]>
Activity Wed, 25 Jan 2023 17:57:28 +0000
ឯកឧត្តម លឹម ពុយ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសលើកសំណើគម្រោងសកម្មភាព ឆ្នាំ ២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2345-2023-01-18-01-17-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2345-2023-01-18-01-17-22

ព្រឹក​ថ្ងៃ​អង្គារ ១១​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ នៅ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កិច្ចការ​បច្ចេកទេស​លើ​គម្រោង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ ២០២៣ ។ 

​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​គោលដៅ​នៃ​ការសិក្សា គោលបំណង និង​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ដើម្បី​បន្ស៊ី​គ្នា​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥​។











]]>
Activity Wed, 18 Jan 2023 08:17:14 +0000
ឯកឧត្តម លឹម គានហោ អញ្ជើញចូលរួមពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2343-2022-12-27-10-45-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2343-2022-12-27-10-45-39

នៅ​ថ្ងៃ​ចន្ទ ៤​កើត ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាលខេត្ត​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ប្រជុំ​នៅ​សាលាខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់  ៕ អានត...

]]>
Activity Tue, 27 Dec 2022 17:44:47 +0000
ឯកឧត្តម លឹម គានហោ បាន​អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​ព្រំប្រទល់​ដី​តំបន់​២ និង​តំបន់​៣ ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​កែសម្រួល https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2341-2022-12-20-07-20-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2341-2022-12-20-07-20-03

​ថ្ងៃ​អង្គារ ១២​រោច ខែ​មិគសិរ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ  បាន​អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​ទីតាំង​ដី​ដែល​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​កែសម្រួល​ព្រំប្រទល់​តំបន់​២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​បាន​ចូលរួម​ប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ៕

]]>
Activity Tue, 20 Dec 2022 14:19:56 +0000
ឯកឧត្តម ម៉ៅ ហាក់ ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចូលរួម​ប្រជុំពិភាក្សា​ដើម្បី​រៀបចំ​សមាសភាព​របស់​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2339-2022-12-01-08-06-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2339-2022-12-01-08-06-06

​ថ្ងៃ​ពុធ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចូលរួម​ប្រជុំពិភាក្សា​ដើម្បី​រៀបចំ​សមាសភាព​របស់​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​តំបន់​បឹង​ទន្លេសាប ដែលជា​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ តាមរយៈ​ប្រព័ន្ធ Zoom ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនរូប​។








]]>
Activity Thu, 01 Dec 2022 15:05:55 +0000
សកម្ម​ភាពចុះ​សិក្សា​ទីតាំង​ដំឡើង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2337-2022-10-28-23-59-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2337-2022-10-28-23-59-08

នា​ថ្ងៃ​សុក្រ ៤ កើត ខែ​ក​ក្តិ​ក ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ រួមជាមួយ​មន្ត្រី និង​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង​ស្តីពី​គម្រោង​សិក្សា​គំរូ​បច្ចេកវិទ្យា សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប ប្រទេស​កម្ពុជា ( Pilot Project of Hydro-Meteorological Data Observation and Transmission Technology in Cambodia) រវាង​អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជលសា​ស្ត្រ និង​ស្វ័យប្រវត្តិកម្ម ការអភិរក្ស​ទឹក​ណាន​ជី​ង (NIHWA)​នៃ​ក្រសួង​ធនធានទឹក​ចិន សរុប​ចំនួន ១១ ទីតាំង នៃ​បណ្តា​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប រួមមាន​ស្ទឹងសែន ស្ទឹង​ស្រែង ស្ទឹង​សិរី​សោ​ភ័​ណ្ឌ ស្ទឹង​សង្កែ ស្ទឹង​ពោធិ៍សាត់ និង​បឹង​ទន្លេសាប (​តំបន់​ព្រែក​ទាល់ ឆ្នុកទ្រូ និង​ពាម​បាង​-​ទន្លេ​ឆ្មារ​) ។

]]>
Activity Sat, 29 Oct 2022 05:58:55 +0000
សិក្ខាសាលា​ស្តីពី​សុពលភាព​សម្រាប់​ការវាយតម្លៃ​ស្ថានភាព​ប្រព័ន្ធ​ដំបូង និង​គម្លាត​នៅ​កម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2335-2022-10-26-03-58-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2335-2022-10-26-03-58-43

រាជធានី​ភ្នំពេញៈ នា​ថ្ងៃ​អង្គារ ១ កើត ខែកត្តិក ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​សុពលភាព​សម្រាប់​ការវាយតម្លៃ​ស្ថានភាព​ប្រព័ន្ធ​ដំបូង និង​គម្លាត​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាន់​ណា ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​ដោយ លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​កញ្ញា ខា​លី​ណេ លី តំណាង​អង្គការ​ប្រព័ន្ធ​ប្រកាសអាសន្ន (EWS) ពហុ​មុខងារ​ជាមុន​សម្រាប់​តំបន់​អាស៊ី និង​អាហ្វ្រិក (RIMES) ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ ៣៨ រូប មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ។ សិក្ខាសាលា​នេះ មាន​គោលបំណង​រួម​គឺ​៖

1- បង្ហាញ​សាវតា​គម្រោង និង​ការវាយតម្លៃ​ទិដ្ឋភាព​ទូទៅ​នៃ​គម្រោង CREWS រវាង​កម្ពុជា និង​ឡាវ 
2- ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​លើ​ផ្នែក EWS, IWRM, DRRM និង CCA ដើម្បី​ពិភាក្សា​ពី​តម្រូវការ និង​ភាពខ្វះ​ចន្លោះ​ផ្សេងៗ​ក្នុងការ​ទទួលបាន​ព័ត៌មាន EWS ធៀប​នឹង​ទិន្នន័យ​ព្យាករណ៍ និង​ការជូនដំណឹង​នៅ​កម្ពុជា  
3- ធ្វើឱ្យមាន​សុពលភាព​លទ្ធផល​នៃ​ការវាយតម្លៃ​លើ​ផ្នែក​នៃ​៖ 
- គោលនយោបាយ​, ច្បាប់ និង​ក្របខ័ណ្ឌ​ស្ថាប័ន​សម្រាប់ EWS, IWRM, DRRM និង CCA នៅ​កម្ពុជា 
- ហេដ្ឋារចនាសម្ព័ន្ធ EWS ផ្នែក​ព្យាករណ៍ ការជូនដំណឹង និង​ការផ្សព្វផ្សាយ 
- បច្ចុប្បន្នភាព​លើ​ការព្យាករណ៍ និង​ការជូនដំណឹង​របស់​នា​យក​ដ្ឋា​ន​ឧតុនិយម (DOM) និង​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ (DHRW) ព្រមទាំង​តម្រូវការ​ទិន្នន័យ ការទទួល​ទិន្នន័យ​របស់​ភ្នាក់ងារ និង​អ្នកប្រើប្រាស់ 
- កម្មវិធី ឬ​ដំណើរការ​គម្រោង​សម្រាប់ EWS, IWRM, DRR/DRM និង CCA នៅក្នុង​ប្រទេស​កម្ពុជា និង 
- តម្រូវការ និង​វិធីសាស្ត្រ​ក្នុងការ​ទទួលបាន​ទិន្នន័យ​សម្រាប់​កម្មវិធី​អាទិភាព​នៃ​គម្រោង ។ 
4- ការផ្តល់​អនុសាសន៍​ដ​ល់​គម្រោង CREWS និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សមត្ថភាព​ទាក់ទង​នឹង EWS នាពេល​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា ឬ​តំបន់ (​កម្ពុជា និង​ឡាវ​) ។








]]>
Activity Wed, 26 Oct 2022 09:58:18 +0000
សកម្មភាពក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាបអមដំណើរ​​ជាមួយគណៈប្រតិភូ​ចិន បន្ត​ទស្សនកិច្ច​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​​របស់ប្រជាពលរដ្ឋ​នៅ​បឹង​ទន្លេសាប របប​ជលសា​ស្ត្រ ជីវចម្រុះ និង​ផល​ចាប់​ធនធាន​ជលផល​(​ត្រី​) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2333-2022-10-26-00-36-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2333-2022-10-26-00-36-11

នា​ព្រឹក​ថ្ងៃ សុក្រ ១១ រោច​  ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២០៦៦ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ន្លេ​សាប បាន​ដឹកនាំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក Hao Zhao អគ្គលេខាធិការ LMC Water Center ។ ឯកឧត្តម បាន​ជម្រាបជូន​អំពី​តួនាទី ភារកិច្ច បេសកកម្ម​ស្នូល និង​សមិទ្ធផល​ស្នាដៃ ដែល​អង្គភាព​សម្រេចបាន​កន្លងមក ព្រមទាំង​ទស្សនទាន​របស់​អាជ្ញាធ​រ​ទន្លេសាប នឹង​បន្ត​ពង្រឹង​កិច្ច​ប្រតិ​ប​ត្ត​ប​ត្តិ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើ​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប រួម​មានការ​គ្រប់​គ្រប់​បឹង​ទន្លេសាប វិស័យ​ជលផល ប្រព័ន្ធ​អេកូ​ឡូ​ស្ស៊ី និង​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​ទ​ន​លេ​សាប ជាដើម​។ 
សមា​ភ​គី​គណៈប្រតិភូ​ចិន​បាន​ជម្រាបជូន​ផងដែរ​ពី​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្ស​កិច្ច​ដើម្បី​ស្វែងយល់​ពី​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប និង​បន្ត​គាំទ្រ​ដល់​សំណើ​របស់​ឯកឧត្តម នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​លើកសំណើ​គម្រោង​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៤ ខាងមុខ ហើយ​ព្រមទាំង​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី អាជ្ញាធរ​ទន្លេសាប​មានបំណង​ចង់​បន្ត​ការសិក្សា​នៅ Nanjing Research Institute of Hydrology and Water Conservation Auto ក្រោម​គម្រោង​មេគង្គ​ឡាង​ឆាន​(LMC) ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ មន្ត្រី​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន​អមដំណើរ​អ​គណៈប្រតិភូ​ចិន បន្ត​ទស្សនកិច្ច​ស្វែងយល់​ពី​ស្ថានភាព​រស់​នៅ​ប្រជាពលរដ្ឋ​នៅបឹង​ទន្លេសាប របប​ជលសា​ស្ត្រ ជីវចម្រុះ និង​ផល​ចាប់​ធនធាន​ជលផល​(​ត្រី​) នៅ​ខេត្តកំពង់ឆ្នាំង​(​ឃុំ​ឆ្នុកទ្រូ និង​សង្កាត់​ផ្សារឆ្នាំង​) និង​ទន្លេមេគង្គ (​តំបន់​ស្ពាន​ព្រែក​តា​មាក់​) នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២២​។

]]>
Activity Wed, 26 Oct 2022 06:36:04 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ន្លេ​សាប ដឹកនាំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2331-2022-10-26-00-24-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2331-2022-10-26-00-24-18

​នា​ព្រឹក​ថ្ងៃ សុក្រ ១១ រោច  ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២០៦៦ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ តុលា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ន្លេ​សាប បាន​ដឹកនាំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក Hao Zhao អគ្គលេខាធិការ LMC Water Center ។ ឯកឧត្តម បាន​ជម្រាបជូន​អំពី​តួនាទី ភារកិច្ច បេសកកម្ម​ស្នូល និង​សមិទ្ធផល​ស្នាដៃ ដែល​អង្គភាព​សម្រេចបាន​កន្លងមក ព្រមទាំង​ទស្សនទាន​របស់​អាជ្ញាធ​រ​ទន្លេសាប នឹង​បន្ត​ពង្រឹង​កិច្ច​ប្រតិ​ប​ត្ត​ប​ត្តិ​ការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើ​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប រួម​មានការ​គ្រប់​គ្រប់​បឹង​ទន្លេសាប វិស័យ​ជលផល ប្រព័ន្ធ​អេកូ​ឡូ​ស្ស៊ី និង​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​ទ​ន​លេ​សាប ជាដើម​។ 
សមា​ភ​គី​គណៈប្រតិភូ​ចិន​បាន​ជម្រាបជូន​ផងដែរ​ពី​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្ស​កិច្ច​ដើម្បី​ស្វែងយល់​ពី​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប និង​បន្ត​គាំទ្រ​ដល់​សំណើ​របស់​ឯកឧត្តម នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​លើកសំណើ​គម្រោង​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៤ ខាងមុខ ហើយ​ព្រមទាំង​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី អាជ្ញាធរ​ទន្លេសាប​មានបំណង​ចង់​បន្ត​ការសិក្សា​នៅ​វិទ្យាស្ថាន​ទឹក NAJIN ក្រោម​គម្រោង​មេគង្គ​ឡាង​ឆាន​(LMC) ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ មន្ត្រី​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន​អមដំណើរ​អ​គណៈប្រតិភូ​ចិន បន្ត​ទស្សនកិច្ច​ស្វែងយល់​ពី​ស្ថានភាព​របស់​នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​បឹង​ទន្លេសាប របប​ជលសា​ស្ត្រ ជីវចម្រុះ និង​ផល​ចាប់​ធនធាន​ជលផល​(​ត្រី​) នៅ​ខេត្តកំពង់ឆ្នាំង​(​ឃុំ​ឆ្នុកទ្រូ និង​សង្កាត់​ផ្សារឆ្នាំង​) និង​ទន្លេមេគង្គ (​តំបន់​ស្ពាន​ព្រែក​តា​មាក់​) នា​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២២​។

]]>
Activity Wed, 26 Oct 2022 06:24:11 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2329-2022-10-26-00-15-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2329-2022-10-26-00-15-19

​ខេត្តសៀមរាប​÷ ថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ  បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​ស្តីពី ផែនការ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ ២០២៣-២០២៦ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ដែលមាន​សមាសភាព​ចូលរួម​មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ សមាគមន៍ និង​គ្រឹះស្ថាន​ឯកជន ចំនួន ១៦៥ នាក់​។ 
​សិក្ខាសាលា​នេះ មាន​គោលបំណង​សំខាន់​ដើម្បី​ចូលរួម​ស្តារឡើងវិញ​នូវ​ទីផ្សារ​ទេសចរណ៍ អោយ​ប្រសើរ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នៅត្រឹម​ឆ្នាំ ២០២៦  ដែលមាន​ទិសដៅ​ចម្បង​រួមមាន ៖
១. ការទាក់ទាញ​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​។ 
២. ការផ្សព្វផ្សាយ​ទេសចរណ៍​នៃ​ខេត្តសៀមរាប​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​។ 
៣. បង្កើត​សកម្មភាព​ការចូលរួម​ពី​សំណាក់​មហាជន​ទូទៅ​។

]]>
Activity Wed, 26 Oct 2022 06:15:09 +0000
សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម​ភូមិ​បណ្តែត​ទឹក ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2327-2022-10-13-07-51-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2327-2022-10-13-07-51-45

​ថ្ងៃ​ពុធ ០២ រោច ខែ អស្សុជ​  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ស្ថិតនៅ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លើ​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ។

]]>
Activity Thu, 13 Oct 2022 13:51:37 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2325-2022-09-30-08-14-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2325-2022-09-30-08-14-38

​នា​ថ្ងៃ​សុក្រ ៥​កើត ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២២ លោក  យ៉ាន់  សំរិទ្ធ   ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស   បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ចុង​ឃ្នៀ​ស ស្ថិតនៅ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​នេសាទ ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Fri, 30 Sep 2022 14:14:31 +0000
សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម​ភូមិ​បណ្តែត​ទឹក ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2323-2022-09-23-04-36-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2323-2022-09-23-04-36-17

ខេត្តសៀមរាប​: នា​ថ្ងៃ​ព្រហស្បតិ៍  ១២  រោច  ខែ  ភទ្របទ   ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២២  ខែកញ្ញា  ឆ្នាំ​២០២២ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស្រ៊ុន ស៊ី​លីន អនុប្រធាននាយកដ្ឋាន បាន​បន្ត​ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ស្ថិតនៅ​ឃុំ​កែវ​ពណ៌  ស្រុក​ពួក ខេត្តសៀមរាប ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ រួមជាមួយ​បញ្ហា​ប្រឈម​នានា​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ។

]]>
Activity Fri, 23 Sep 2022 10:36:07 +0000
សកម្មភាព​សិក្សា​ពី​បញ្ហា​ប្រឈម​លើ​វិស័យ​សង្គមកិច្ច និង​ការងារ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2321-2022-09-22-16-25-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2321-2022-09-22-16-25-02

នា​ថ្ងៃ  ពុធ ១១​រោច  ខែអស្សុជ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២១  ខែ កញ្ញា  ឆ្នាំ​២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​បញ្ហា​ប្រឈម​លើ​វិស័យ​សង្គមកិច្ច និង​ការងារ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ពោធិ៍  និង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច និង​ការងារ និង​កត្តា​ជម្រុញ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប។


]]>
Activity Thu, 22 Sep 2022 22:24:53 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង សហគមន៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2319-2022-09-16-01-56-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2319-2022-09-16-01-56-53

​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន នីតិកម្ម និង​ផ្សា​ព្វ​ផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​បន្តធ្វើ​ការសិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង សហគមន៍  ប្រកបដោយ​និរន្តរភាព ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​សុក្រ ៦ រោច  ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី  ១៦ ខែកញ្ញា ឆ្នាំ​២០២២​។ គោលបំណង នៃ  ការសិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​កសាង​ផែនការ​គ្រប់គ្រង​នៅតាម​សហគមន៍​មូលដ្ឋាន និង​ជម្រុញ​ដល់​ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ដើម្បី​កិច្ចការពារ អភិរក្ស អភិវឌ្ឍ ធនធានធម្មជាតិ​នៅតាម​សហគមន៍​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព​។ 

]]>
Activity Fri, 16 Sep 2022 07:56:47 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី "​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)" https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2317-features https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2317-features

​នា​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រាជធានី​ភ្នំពេញ ឯកឧត្តម ម៉ៅ​ហាក់ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ដំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)" ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល​ចំនួន ០២​ថ្ងៃ  មាន​សិក្ខាកាម​ចូលរួម ចំនួន ៣០​នាក់ ជាម​ន្ត្រី​អាជ្ញាធរ​ទន្លេសាប មន្ត្រី​មកពី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ វគ្គ​បណ្ដុះបណ្តាល​គោលបំណង​សំខាន់ៗ ដើម្បី​ពង្រឹង និង​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប និង​មន្ត្រី​នៃ​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ ក្នុងការ​សរសេរ​ព័ត៌មាន (5Ws & H) ។ ជា​លទ្ធផល សិក្ខាកាម ទទួលបាន​នូ​វៈ​
- យល់ដឹង​ឲ្យ​កាន់​ច្បាស់​ពី​ធាតុ​ផ្សំ និង​គ្រោងឆ្អឹង​នៃ​ការធ្វើ​បទ​យកការណ៍ 
- យល់ដឹង​ពី​វិធីសាស្ត្រ​នៃ​ការប្រើប្រាស់​សំណួរ​ដើម្បី​សម្ភាសន៍​
- យល់ដឹង​បន្ថែម​ពី​របៀប ជ្រើសរើស​ប្រធានបទ​
- យល់ដឹង​ពី​របៀប​ថតរូប​ភាព​
- ចេះ​រៀបចំ​ផែនការ និង​បែក​ចែ​ការងារ​មុនពេល​ចុះ​ថត  ពេល​ចុះ​ថត និង​ក្រោយពេល​ចុះ​ថត​រួច​
- យល់ដឹង​កាន់តែច្បាស់​ពី​ហានិភ័យ​ការងារ​ពេល​ចុះ​ថត​បទ​យកការណ៍ ។

]]>
Activity Sat, 10 Sep 2022 15:49:43 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី "​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)" https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2318-992022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2318-992022-kh

​នា​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រាជធានី​ភ្នំពេញ ឯកឧត្តម ម៉ៅ​ហាក់ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ដំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​បើក​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​វិធីសាស្ត្រ​ក្នុងការ​សរសេរ​ព័ត៌មាន និង​ផលិត​វីដេអូ​បែបបទ​យកការណ៍ (Features)" ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ ប្រព្រឹត្តទៅ​មាន​រយៈពេល​ចំនួន ០២​ថ្ងៃ  មាន​សិក្ខាកាម​ចូលរួម ចំនួន ៣០​នាក់ ជាម​ន្ត្រី​អាជ្ញាធរ​ទន្លេសាប មន្ត្រី​មកពី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ វគ្គ​បណ្ដុះបណ្តាល​គោលបំណង​សំខាន់ៗ ដើម្បី​ពង្រឹង និង​បង្កើន​ចំណេះដឹង​បន្ថែម​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប និង​មន្ត្រី​នៃ​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ ក្នុងការ​សរសេរ​ព័ត៌មាន (5Ws & H) ។ ជា​លទ្ធផល សិក្ខាកាម ទទួលបាន​នូ​វៈ​
- យល់ដឹង​ឲ្យ​កាន់​ច្បាស់​ពី​ធាតុ​ផ្សំ និង​គ្រោងឆ្អឹង​នៃ​ការធ្វើ​បទ​យកការណ៍ 
- យល់ដឹង​ពី​វិធីសាស្ត្រ​នៃ​ការប្រើប្រាស់​សំណួរ​ដើម្បី​សម្ភាសន៍​
- យល់ដឹង​បន្ថែម​ពី​របៀប ជ្រើសរើស​ប្រធានបទ​
- យល់ដឹង​ពី​របៀប​ថតរូប​ភាព​
- ចេះ​រៀបចំ​ផែនការ និង​បែក​ចែ​ការងារ​មុនពេល​ចុះ​ថត  ពេល​ចុះ​ថត និង​ក្រោយពេល​ចុះ​ថត​រួច​
- យល់ដឹង​កាន់តែច្បាស់​ពី​ហានិភ័យ​ការងារ​ពេល​ចុះ​ថត​បទ​យកការណ៍ ។

]]>
Activity Sat, 10 Sep 2022 15:49:43 +0000
សិ​ម្ម​ភាព​សិក្សា​ការកែច្នៃ​ធនធាន​ជលផល​និង​ចរន្ត​អាជីវកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2315-2022-09-01-08-48-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2315-2022-09-01-08-48-16

​ខេត្តកំពង់ធំ​៖ ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ក្នុង​នាយកដ្ឋាន​ត្រួតពិនិត្យ​កា​ធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ការកែច្នៃ​ធនធាន​ជលផល   និង​ចរន្ត​អាជីវកម្ម​។ ការសិក្សា​នេះ​ផ្តោត​សំខាន់​លើ​៖
១/ តាមដាន​បរិមាណ​ត្រី​ស្រស់ ប្រភេទ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​តាម​ប្រភេទ​នីមួយៗ 
២/ សិក្សា​ពី​ការវិវត្តន៍​នៃ​ចរន្ត​ទីផ្សារ​តាម​តំបន់​នីមួយៗ​ក្នុងអំឡុង​ឆ្នាំ​២០១៨ ដល់​បច្ចុប្បន្ន​។

]]>
Activity Thu, 01 Sep 2022 14:48:10 +0000
សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ត្រី ស​ប្បី​សត្វ វា​រី​សត្វ ល្មូ​ន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2313-2022-09-01-08-38-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2313-2022-09-01-08-38-46

​ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ត្រី ស​ប្បី​សត្វ វា​រី​សត្វ ល្មូ​ន តាម​ការប្រែប្រួល​របប​ជល​សាស្ត្រ​បឹង និង​ផលប៉ះពាល់​ទឹក​បឹង​ទន្លេសាប​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​ការសិក្សា​នេះ​ដើម្បី​:
១. ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​លើ​លក្ខណៈ​ជីវសាស្ត្រ (​ត្រី និង​ក្រៅពី​ត្រី​) និង​វាយតម្លៃ​ផល​ចាប់​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​លំនៅដ្ឋាន​ធនធាន​ជលផល​នៅក្នុង​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប (​រដូវប្រាំង​/​រដូវវស្សា​)
២. សិក្សា​ពី​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ទន្លេសាប នៅក្នុង​ភូមិ​បណ្តែត​ទឹក និង​តាម​ទីតាំង​សិក្សា​តាមដាន​
៣. ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ទីតាំង​នេសាទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​ទីជម្រក (​រដូវប្រាំង​/​រដូវវស្សា​)​។

]]>
Activity Thu, 01 Sep 2022 14:38:17 +0000
សកម្មភាព​សិក្សា វាយតម្លៃ​ក​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2311-2022-09-01-08-27-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2311-2022-09-01-08-27-07

​ខេត្តបាត់ដំបង​៖ ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា ឆ្នាំ ២០២២ លោក លឹម  វុទ្ធី អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល  និង​ក្តាប់​ស្ថានភាព​ទូទៅ​ស្ថិតនៅ​ភូមិ​ព្រែក​ទាល់  ឃុំ​កោះ​ជី​វាំង  ស្រុក​ឯក​ភ្នំ  ខេត្តបាត់ដំបង ។ ការសិក្សា​នេះ​ផ្តោត​សំខាន់​ទៅលើ​៖
-  ប្រមូល​ព័ត៌មាន​ទីតាំង​នេសាទ  និង​ឧបករណ៍ប្រើប្រាស់ ដើម្បី​រៀបចំ​ផែនទី  និង​វិភាគ​លើ​អាជីវកម្ម​ធនធាន​ជលផល  ។

]]>
Activity Thu, 01 Sep 2022 14:26:47 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2309-2022-08-31-11-18-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2309-2022-08-31-11-18-02

​នា​ថ្ងៃ​ពុធ ៥​កើត ខែភទ្របទ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ៣១ ខែកញ្ញា ឆ្នាំ​២០២២ លោក  យ៉ាន់  សំរិទ្ធ   ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស   បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​រហាល​សួង​ស្ដី​ក្រោម ស្ថិតនៅ​ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​នេសាទ ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។





]]>
Activity Wed, 31 Aug 2022 17:17:55 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ​ស្តីពី ការដាក់​ពាក្យស្នើសុំ​ដើម្បី​បាន​ក្លាយជា​ស្ថាប័ន​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2307-2022-08-24-08-37-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2307-2022-08-24-08-37-39

​សៀមរាបៈនា​ថ្ងៃ​អង្គារ ១១​រោច ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ ស្តីពី​ការដាក់​ពាក្យស្នើសុំ​របស់​គណ​:​កម្ម​ការ​ទន្លេមេគង្គ ដើម្បី​បាន​ក្លាយជា​ស្ថាប័ន ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ ក្នុងការ​ប្រើប្រាស់​មូលនិធិ​អាកាសធាតុ​បៃតង ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​៖
(១) ការរៀបចំ និង​ផែនការ​របស់​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ (MRCS) ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ជូនទៅ​មូលនិធិ​អាកាសធាតុ​បៃតង (GCF) ដើម្បី​បាន​ក្លាយជា​អង្គភាព​/​ស្ថាប័ន​ផ្លូវការ ក្នុងការ​ប្រើប្រាស់​មូលនិធិ​នេះ 
(២) ផ្តល់​ការបំភ្លឺ​អំពី​គម្រោង​ស្នើសុំ​នៃ​ការដាក់​ពាក្យស្នើសុំ​របស់ MRC 
(៣) ប្រមូល​មតិយោបល់ និង​ការណែនាំ​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង GCF NDA ស្តីពី GCF readiness support សម្រាប់ MRCS និង 
(៤) ប្រមូល​មតិយោបល់ និង​ការណែនាំ និង​ការគាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង GCF NDA ចំពោះ​ការដាក់​ពាក្យស្នើសុំ​របស់ MRC ដើម្បី​បាន​ក្លាយជា​អង្គភាព​/​ស្ថាប័ន​ផ្លូវការ ក្នុងការ​ប្រើប្រាស់ GCF និង​ទទួលបាន​នូវ​លិខិត​តែងតាំង​៕

]]>
Activity Wed, 24 Aug 2022 14:37:27 +0000
​កិច្ចប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2305-wepa-water-environment-partnership-in-asia https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2305-wepa-water-environment-partnership-in-asia

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី ២២ ខែសីហា ឆ្នាំ ២០២២  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចូលរួម​ប្រជុំពិភាក្សា ដែល​ប​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​អនុវត្ត​កម្មវិធី “​ការកសាង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ លើ​ការកំណត់​អត្តសញ្ញាណ​ប្រភព​បំពុល​ទឹក និង​បរិមាណ​បន្សុទ្ធ​សារធាតុបំពុល​ចូលក្នុង​បឹង​ទន្លេសាប​” នៅ​តំបន់​ទន្លេសាប ។​

​កិច្ចពិភាក្សា​ខាងលើ​មាន​គោលបំណង ៖ 
១- បង្ហាញ​សង្ខេប​ពី​សកម្មភាព​ការងារ​រួម​របស់​គម្រោង WEPA នៅ​កម្ពុជា 
២- ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ គុណភាព​ទឹក​ក្នុង​តំបន់​ទន្លេសាប​
៣- ពិភាក្សា​ស្វែងយល់​ពី​គោលនយោបាយ រួម​នៃ​បរិស្ថាន​ទឹក​បឹង​ទន្លេសាប​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  និង​អាជ្ញាធរ​ទន្លេសាប ។​
៤- សិក្សា​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ពី​រោងចក្រ​ឧស្សាហកម្ម​, ជី​-​ថ្នាំ​កសិកម្ម​, វារីវប្បកម្ម និង​ការបញ្ចេញចោល​កាកសំណល់​នៃ​ទីប្រជុំ​-​ភូមិ​បណ្តែត​ទឹក ។​ល​។

]]>
Activity Tue, 23 Aug 2022 08:42:13 +0000
​កិច្ចប្រជុំពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2306-2482022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2306-2482022-kh

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី ២២ ខែសីហា ឆ្នាំ ២០២២  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចូលរួម​ប្រជុំពិភាក្សា ដែល​ប​ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម ឈា ប៊ុន​រិ​ទ្ធ អគ្គនាយក​កិច្ចការ​បច្ចេកទេស និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ WEPA (Water Environment Partnership in Asia) ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​អនុវត្ត​កម្មវិធី “​ការកសាង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ លើ​ការកំណត់​អត្តសញ្ញាណ​ប្រភព​បំពុល​ទឹក និង​បរិមាណ​បន្សុទ្ធ​សារធាតុបំពុល​ចូលក្នុង​បឹង​ទន្លេសាប​” នៅ​តំបន់​ទន្លេសាប ។​

​កិច្ចពិភាក្សា​ខាងលើ​មាន​គោលបំណង ៖ 
១- បង្ហាញ​សង្ខេប​ពី​សកម្មភាព​ការងារ​រួម​របស់​គម្រោង WEPA នៅ​កម្ពុជា 
២- ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ គុណភាព​ទឹក​ក្នុង​តំបន់​ទន្លេសាប​
៣- ពិភាក្សា​ស្វែងយល់​ពី​គោលនយោបាយ រួម​នៃ​បរិស្ថាន​ទឹក​បឹង​ទន្លេសាប​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  និង​អាជ្ញាធរ​ទន្លេសាប ។​
៤- សិក្សា​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ពី​រោងចក្រ​ឧស្សាហកម្ម​, ជី​-​ថ្នាំ​កសិកម្ម​, វារីវប្បកម្ម និង​ការបញ្ចេញចោល​កាកសំណល់​នៃ​ទីប្រជុំ​-​ភូមិ​បណ្តែត​ទឹក ។​ល​។

]]>
Activity Tue, 23 Aug 2022 08:42:13 +0000
ប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2303-crews-cambodia-and-lao-project https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2303-crews-cambodia-and-lao-project

​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២  កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project) នៅ​សាលប្រជុំ នៃ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ដោយ  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ទន្លេសាប ។​

​គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា ៖
- សាកសួរ និង​ស្វែងយល់ អំពី​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប​
- សាកសួរ​ព័ត៌មាន អំពី​ប្រព័ន្ធ​ប្រកាស​ភាពអាសន្ន (early warning system) និង hydro meteorological ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប 
- ស្វែងយល់ អំពី ចំនួន​ប្រជាជន ផលប៉ះពាល់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន រស់នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។

]]>
Activity Tue, 23 Aug 2022 08:24:48 +0000
ប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2304-2382022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2304-2382022-kh

​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២  កិច្ចប្រជុំ​ពិភាក្សា​ការងារ​ស្តីពី គម្រោង CREWS សម្រាប់​ការទទួលបាន​ប្រព័ន្ធ​ប្រកាសអាសន្ន​ក្នុង​តំបន់​ទន្លេសាប (Cambodia and Lao project) នៅ​សាលប្រជុំ នៃ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ដោយ  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ទន្លេសាប ។​

​គោលបំណង នៃ​កិច្ចប្រជុំ​ពិភាក្សា ៖
- សាកសួរ និង​ស្វែងយល់ អំពី​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប​
- សាកសួរ​ព័ត៌មាន អំពី​ប្រព័ន្ធ​ប្រកាស​ភាពអាសន្ន (early warning system) និង hydro meteorological ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប 
- ស្វែងយល់ អំពី ចំនួន​ប្រជាជន ផលប៉ះពាល់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន រស់នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។

]]>
Activity Tue, 23 Aug 2022 08:24:48 +0000
សកម្ម​ភាពចុះ​សិក្សា​តាមដាន​ពី​លំហូរ​ចូល​-​ចេញ​នៃ​ធនធាន​ត្រី​ពី​ទន្លេមេគង្គ​ចូលទៅ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2301-2022-08-19-08-21-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2301-2022-08-19-08-21-45

​ថ្ងៃ​ពុធ ៥​រោច ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ ការសិក្សា​នេះ បាន​ដឹកនាំ​សម្របសម្រួល​ដោយ​លោក  ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​បន្ត​ចុះ​សិក្សា​តាមដាន​ពី​លំហូរ​ចូល​-​ចេញ​នៃ​ធនធាន​ត្រី​ពី​ទន្លេមេគង្គ​ចូលទៅ​ទន្លេសាប នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​។ គោលបំណង​នៃ​ការសិក្សា​តាមដាន​នេះ​គឺ​៖
១.​សិក្សា​តាមដាន​ពី​ពេលវេលា​ចាប់​មាន​វត្ត​មានកូន​ត្រី​ហូរ​ចូលទៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
២.​សិក្សា​ផ្តោត​សំខាន់​លើ​ការលូតលាស់​ជាប្រចាំ​ខែ​របស់​កូន​ត្រី ដែល​បាន​បំលាស់​ទី​ចូល​បឹង​ទន្លេសាប មុននឹង​វា​ធ្វើ​បំលាស់​ទី​ចេញពី​បឹង​ទន្លេសាប​
៣.​សិក្សា​តាមដាន​លើ​លក្ខណៈ​ជីវសាស្ត្រ និង​វដ្ត​ជីវិត​នៃ​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​រយៈ​ចម្ងាយ​ឆ្ងាយ នៅ​តំបន់​បឹង​ទន្លេសាប ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ។

]]>
Activity Fri, 19 Aug 2022 14:21:28 +0000
សកម្មភាព​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បន្ត​សិក្សា​ពី​វិស័យ​សង្គមកិច្ច និង​ការងារ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2299-2022-08-17-07-57-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2299-2022-08-17-07-57-44

​នា​ថ្ងៃ  ពុធ ៥​រោច  ខែស្រាព​ណ៍  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧  ខែសីហា  ឆ្នាំ​២០២២  ការសិក្សា​នេះ បាន​ដឹកនាំ​សម្របសម្រួល​ដោយ​លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​វិស័យ​សង្គមកិច្ច និង​ការងារ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ និង ឃុំ​តា​លាស់ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច និង​ការងារ និង​កត្តា​បង្ក​ការរាំងស្ទះ​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។






]]>
Activity Wed, 17 Aug 2022 13:57:32 +0000
សកម្មភាព​សិក្សា វាយតម្លៃ​ក​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2297-2022-08-12-07-24-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2297-2022-08-12-07-24-24

​ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​អង្គា​រ៍ ១២​កើត រហូតដល់​ថ្ងៃ សុក្រ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២២ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួត ពិនិត្យ​ការធ្វើ​អា​ជីក​ម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​ការធ្វើ​អាជីវកម្ម​ធនធាន​ជលផល  និង​ក្តាប់​ស្ថានភាព​ទូទៅ​ស្ថិតនៅ​ឃុំ​កំពង់​លួង ឃុំ​អន្លង់ត្នោត ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ និង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង នៅ​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ​ផ្តោត​សំខាន់​ទៅលើ​៖

-  សិក្សា​វាយ​តំលៃ​ធនធាន​ជលផល​លើ​អាជីវកម្ម​ធនធានធម្មជាតិ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល​ត្រី 

-  សិក្សា​ពី​ការកែច្នៃ​ធនធាន​ជលផល និង​ចរន្ត​ទីផ្សារ​

-  តាមដាន​បទល្មើស​នេសាទ​តាម​ទីតាំង ឧបករណ៍ប្រើប្រាស់ ដោ​បង្ហាញ​ផែនទី​ទៅតាម​ទីតាំង​បទល្មើស​។

]]>
Activity Fri, 12 Aug 2022 13:24:15 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​ការ​រិះរក​មធ្យោបាយ សម្រាប់​លទ្ធភាព​នៃ​ការបង្កើត​មូលនិធិ​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2295-2022-08-11-02-56-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2295-2022-08-11-02-56-19

​រាជធានី​ភ្នំពេញ ៖ ថ្ងៃ​អង្គារ ១២​កើត ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ លោក ប៉ុន វុ​ឌ្ឍី អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​ការ​រិះរក​មធ្យោបាយ សម្រាប់​លទ្ធភាព​នៃ​ការបង្កើត​មូលនិធិ​មេគង្គ ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​គ​ណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។

]]>
Activity Thu, 11 Aug 2022 08:56:14 +0000
សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម​ភូមិ​បណ្តែត​ទឹក ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2293-2022-08-11-02-22-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2293-2022-08-11-02-22-26

​ការបន្ត​សកម្មភាព​ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ស្ថិតនៅ​ឃុំ​កំពង់​លួង  ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ រួមជាមួយ​បញ្ហា​ប្រឈម​នានា​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ។​

​ការសិក្សា​នេះ បាន​ដឹកនាំ​សម្របសម្រួល​ដោយ​លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ចាប់​ពីថ្ងៃ​អង្គារ ១២ កេ​ី​ត  ដល់​ថ្ងៃ​ពុធ ១៣ កើត ខែ  ស្រាពណ៍  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១០  ខែសីហា  ឆ្នាំ​២០២២ ។

]]>
Activity Thu, 11 Aug 2022 08:22:18 +0000
សកម្មភាព​សិក្សា​តាមដាន វាយតម្លៃ និង​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី ខេត្ត​កំពង​ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2291-2022-08-07-06-03-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2291-2022-08-07-06-03-14

នា ថ្ងៃ ពុធ ៦​កើត ខែ ស្រាពណ៍ ឆ្នាំខាល  ចត្វា​ស័ក ព​.​ស ២៥៦៦  ត្រូវ​នឹង​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​តាមដាន វាយតម្លៃ និង​ប្រមូល​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី នៅ​ភូមិសាស្ត្រ​ឃុំ​សែ​ប​(​កំពង់ប្រាសាទ​) ស្រុក​កំពង់ត្រឡាច ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី នៃ​ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​ដែនដី និង​ប្រជា​នេសាទ​ដែល​ពាក់ព័ន្ធ ។

]]>
Activity Sun, 07 Aug 2022 12:03:07 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​សហគមន៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2289-2022-08-07-03-14-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2289-2022-08-07-03-14-10

​នា​ថ្ងៃទី  ០៣-០៥ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប  និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ និង​ជា​សមាជិក​លេខាធិកា​ដ្ឋា​ន​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ បាន​អ​ញ្ជើ​ញ​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​សហគមន៍​កំពង់​ភ្លុក កំពង់​ឃ្លាំង និង​ចុង​ឃ្នៀ​ស ដើម្បី​រៀបចំ​ផែនការ " Clean and Green " នៃ​យុទ្ធនាការ " កម្ពុជា​ស្អាត កម្ពុជា​បៃតង " របស់​ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ River Ocean Cleanup និង​អង្គការ Everwave នៃ​ប្រទេស​អាល្លឺម៉ង់​។

]]>
Activity Sun, 07 Aug 2022 09:14:02 +0000
ឯកឧត្តម ខូវ មាស អញ្ជើញ​ចូលរួម​ពិធី " ប្រកាស​ផ្សព្វផ្សាយ​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2287-2022-08-02-16-17-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2287-2022-08-02-16-17-59

​សៀមរាប​÷ ថ្ងៃ​ចន្ទ ៤​កើត ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស  ២៥៦៦ ត្រូវ​នឹង  ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប  និង​ជា​សមាជិក​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ​

​បាន​អញ្ជើញ​ចូលរួម​ពិធី " ប្រកាស​ផ្សព្វផ្សាយ​សមាសភាព និង​យន្តការ​អនុវត្ត​ចំណុះឱ្យ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​សកម្មភាព​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥" ។

]]>
Activity Tue, 02 Aug 2022 22:16:44 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2285-acoustic-doppler-current-profile-adcp https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2285-acoustic-doppler-current-profile-adcp

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​អាជ្ញាធរ​ទន្លេសាប​លើ​ការប្រើប្រាស់​ឧបករណ៍  ADCP នា​ថ្ងៃទី ២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០២២ អាជ្ញាធរ​ទន្លេសាប​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP) ជូន​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចំនួន​២០​នាក់ និង ៤​នាក់ ជា​មន្ត្រី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។​

 សិក្ខាសាលា​នេះ​មាន​គោលបំណង  ៖

-​ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប​ក្នុងការ​ប្រើប្រាស់​ឧបករណ៍ ADCP ឲ្យ​ស្ទាត់ជំនាញ ព្រមទាំង​ការថែទាំ​ឧបករណ៍ ។ 

-​ប្រមូល និង​វិភាគ​ទិន្នន័យ ដែល​ទទួលបាន​ពី​ការវាស់វែង លើ​លំហូរ​ទឹក ចរន្តទឹក ជម្រៅ​ទឹក រយៈកម្ពស់​តួ​បាត ទន្លេ ស្ទឹង បឹង ។​

​សារៈសំខាន់​លើ​ការប្រើប្រាស់​ឧបករណ៍ ADCP គឺ​ការធ្វើ​ការសិក្សា​លើ​របប​ជលសា​ស្ត្រ​ទន្លេ ស្ទឹង បឹង និង​សិក្សា​តាមដាន​លើ​ការប្រែប្រួល​នៃ​របប​ទឹក ការប្រែប្រួល​បាត​តួ​ទន្លេ ស្ទឹង បឹង ដែល​បាន និង​កំពុង​កើតមាន​នៅតាម​ទន្លេ ស្ទឹង បឹង ជាដើម ដើម្បី​ធ្វើការ​វិភាគ សិក្សា​លម្អិត លើ​មូលហេតុ​ចម្បងៗ ដែល​បាន និង​កំពុង​កើតមាន​ដោយ​ការអភិវឌ្ឍ និង​អភិរក្ស ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ។

]]>
Activity Mon, 01 Aug 2022 14:47:55 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2286-2872022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2286-2872022-kh

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ​អាជ្ញាធរ​ទន្លេសាប​លើ​ការប្រើប្រាស់​ឧបករណ៍  ADCP នា​ថ្ងៃទី ២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០២២ អាជ្ញាធរ​ទន្លេសាប​បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profile (ADCP) ជូន​ដល់​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចំនួន​២០​នាក់ និង ៤​នាក់ ជា​មន្ត្រី​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។​

 សិក្ខាសាលា​នេះ​មាន​គោលបំណង  ៖

-​ពង្រឹងសមត្ថភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប​ក្នុងការ​ប្រើប្រាស់​ឧបករណ៍ ADCP ឲ្យ​ស្ទាត់ជំនាញ ព្រមទាំង​ការថែទាំ​ឧបករណ៍ ។ 

-​ប្រមូល និង​វិភាគ​ទិន្នន័យ ដែល​ទទួលបាន​ពី​ការវាស់វែង លើ​លំហូរ​ទឹក ចរន្តទឹក ជម្រៅ​ទឹក រយៈកម្ពស់​តួ​បាត ទន្លេ ស្ទឹង បឹង ។​

​សារៈសំខាន់​លើ​ការប្រើប្រាស់​ឧបករណ៍ ADCP គឺ​ការធ្វើ​ការសិក្សា​លើ​របប​ជលសា​ស្ត្រ​ទន្លេ ស្ទឹង បឹង និង​សិក្សា​តាមដាន​លើ​ការប្រែប្រួល​នៃ​របប​ទឹក ការប្រែប្រួល​បាត​តួ​ទន្លេ ស្ទឹង បឹង ដែល​បាន និង​កំពុង​កើតមាន​នៅតាម​ទន្លេ ស្ទឹង បឹង ជាដើម ដើម្បី​ធ្វើការ​វិភាគ សិក្សា​លម្អិត លើ​មូលហេតុ​ចម្បងៗ ដែល​បាន និង​កំពុង​កើតមាន​ដោយ​ការអភិវឌ្ឍ និង​អភិរក្ស ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ ។

]]>
Activity Mon, 01 Aug 2022 14:47:55 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​រយៈពេល ៥ ​ឆ្នាំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2283-2022-07-25-16-12-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2283-2022-07-25-16-12-49

​បាត់ដំបង ៖ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ  រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃ​សុក្រ ៩​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ លោក ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​រយៈពេល ០៥​ឆ្នាំ (២០២២-២០២៦) នៅ​ខេត្តបាត់ដំបង ដែល​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន ក្រោម​អធិបតីភាព​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន និង​អាជ្ញាធរខេត្ត​បាត់ដំបង​ដែល​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ផ្តោត​សំខាន់​លើ ៧​ចំណុច ដូចខាងក្រោម ៖

១-​ប្រតិបត្តិការ និង​ការថែរក្សា​តំបន់​រ៉ា​ម​សារ តំបន់ទ្រនាប់ និង​អន្តរ​តំបន់​

២-​ការអភិរក្ស និង​ការគ្រប់គ្រង​ធនធាន​ជីវចម្រុះ​

៣-​សារពើភ័ណ្ឌ​ធនធាន ការអង្កេត​តាមដាន ឃ្លាំមើល និង​ការសិក្សា​ស្រាវជ្រាវ​

៤-​កម្មវិធី​បន្សាំ និង​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​

៥-​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ និង​ការអប់រំ​សហគមន៍​

៦-​ការសិក្សា និង​ការគាំទ្រ​ដល់​ការបង្កើត​ជម្រើស​មុខរបរ​

៧-​និង​សហប្រតិបត្តិការ​អន្តរជាតិ






]]>
Activity Mon, 25 Jul 2022 22:12:39 +0000
ប្រជុំ​អន្តរក្រសួង​ដើម្បី​ចុះ​ពិនិត្យ សិក្សាការ​ប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2281-2022-07-21-07-43-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2281-2022-07-21-07-43-51

​ថ្ងៃ​ចន្ទ ៥​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ និង​លោក ខូវ វេ​ង​សុង តំណាង​ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទ្លេ​សាប និង​ជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​ពិនិត្យ សិក្សាការ​ប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ បាន​ចូលរួម​ប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​ពី​ការប្រើប្រាស់​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ខេត្ត​កែប ខេត្តកំពត  ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​។  ក្រុមការងារ​អន្តរក្រសួង​នឹង​បន្ត​កិច្ចប្រជុំ​នៅ​ខេត្តតាកែវ និង​ខេត្ត​មណ្ឌល​គី​រី ។

]]>
Activity Thu, 21 Jul 2022 13:43:33 +0000
កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ​លើក​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង នៃ​សេចក្តីថ្លែងការណ៍ និង​កម្មវិធី​សម្រាប់​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2279-1972022-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2279-1972022-en

​កំពង់ចាម​÷ ថ្ងៃ​ចន្ទ ៥​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស  ២៥៦៦ ត្រូវ​នឹង  ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប  បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ​លើក​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង នៃ​សេចក្តីថ្លែងការណ៍ និង​កម្មវិធី​សម្រាប់​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤ និង​សន្និសីទ​អន្តរជាតិ និង​ឯកសារ​ទស្សនទាន​នៃ​ផែនការអភិវឌ្ឍន៍​ស្ថាប័ន​របស់ MRC​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ការងារ​មេគង្គ​កន្លង​មកពី​បណ្តា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។




]]>
Activity Tue, 19 Jul 2022 10:39:30 +0000
កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ​លើក​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង នៃ​សេចក្តីថ្លែងការណ៍ និង​កម្មវិធី​សម្រាប់​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2280-1972022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2280-1972022-kh

​កំពង់ចាម​÷ ថ្ងៃ​ចន្ទ ៥​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស  ២៥៦៦ ត្រូវ​នឹង  ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម  ខូវ  មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប  បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​ថ្នាក់ជាតិ​លើក​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង នៃ​សេចក្តីថ្លែងការណ៍ និង​កម្មវិធី​សម្រាប់​កិច្ចប្រជុំ​កំពូល MRC លើក​ទី​៤ និង​សន្និសីទ​អន្តរជាតិ និង​ឯកសារ​ទស្សនទាន​នៃ​ផែនការអភិវឌ្ឍន៍​ស្ថាប័ន​របស់ MRC​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ការងារ​មេគង្គ​កន្លង​មកពី​បណ្តា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។




]]>
Activity Tue, 19 Jul 2022 10:39:30 +0000
កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​ការអនុវត្តន​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ ២០២២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2277-2022-07-14-08-44-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2277-2022-07-14-08-44-27

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប  នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​សម្របសម្រួល កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី ២ ឆ្នាំ ២០២២ របស់​អាជ្ញាធរ​ទន្លេសាប​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​អាជ្ញាធរ​ទ​ន្លេ​សាប​ចំនួន ៧២​នាក់​។ 

​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ  ៖

១-​ពិនិត្យមើល​វឌ្ឍនភាព​ការងារ នៃ​ការអនុវត្ត​សកម្មភាព​នីមួយៗ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២២​។​

២-​ពិភាក្សា​ពី​ចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ​/​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​។​

៣-​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក​ការយល់ដឹង​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការងារ​នីមួយៗ​។​

៤-​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆមាស​ទី  ២ ឆ្នាំ ២០២២​។

]]>
Activity Thu, 14 Jul 2022 14:44:19 +0000
សកម្មភាព​សិក្សា​យន្តការ​គន្លឹះ​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2275-2022-06-22-09-00-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2275-2022-06-22-09-00-27

​នា​ថ្ងៃ​ពុធ  ៨  រោច  ខែជេស្ឋ  ឆ្នាំខាល  ចត្វា​ស័ក  ព​.​ស  ២៥៦៦  ត្រូវ នឹង​ថ្ងៃទី  ២២  ខែមិថុនា  ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  និង មន្ត្រី បច្ចេកទេស  នៃ​អាជ្ញាធរ​ទន្លេសាប  បាន​បន្ត​ការចុះ​សិក្សា​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុង​ការកសាង​ផែនការ​គ្រប់គ្រង​សហគមន៍  ប្រកបដោយ​និរន្តរភាព ជាមួយ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ។ 
គោលបំណង​នៃ​ការសិក្សា​នេះ  គឺ​ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត និង​យន្តការ​គន្លឹះ​ក្នុងការ​រៀបចំ​កសាង​ផែនការ​គ្រប់គ្រង​នៅ តាម​សហគមន៍​មូលដ្ឋាន និង​ជម្រុញ​ដល់​ការរៀបចំ​កសាង​ផែនការ​គ្រប់គ្រង​សហគមន៍ ដើម្បី​កិច្ចការពារ អភិរក្ស អភិវឌ្ឍ ធនធានធម្មជាតិ​នៅតាម​សហគមន៍​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព​។

]]>
Activity Wed, 22 Jun 2022 15:00:21 +0000
សកម្មភាពសិក្សាពីស្ថានភាព សង្គមកិច្ច ផ្នែកវិស័យអប់រំ សុខាភិបាល ការងារ មុខរបរ និង ការប្រើប្រាស់ ធនធានធម្មជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2273-2022-06-19-09-42-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2273-2022-06-19-09-42-43

​សកម្មភាព​ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​ការសិក្សា​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច និង​ការងារ នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី និង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី ១៦  ខែមិថុនា  ឆ្នាំ ២០២២ ។




]]>
Activity Sun, 19 Jun 2022 15:42:37 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​ស្ថានភាព​ស្ទឹង​ស្ទោង ព្រមទាំង​សិក្សា​តាមដាន​លើ​ធនធាន​ត្រី និង​សិប្បីសត្វ​តំបន់​បឹង​ទន្លេ​ឆ្មារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2271-2022-06-19-09-34-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2271-2022-06-19-09-34-51

​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ដល់​ថ្ងៃអាទិត្យ ៧​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស និង​សហការី សហការ​ជាមួយ​រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​កងកម្លាំង បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​លើ​ស្ថានភាព​ស្ទឹង​ស្ទោង ព្រមទាំង​សិក្សា​តាមដាន​លើ​ធនធាន​ត្រី និង​សិប្បីសត្វ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ នៃ​ខេត្តកំពង់ធំ ។​

​ជា​លទ្ធផល​បឋម ៖

-  នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប​នៅ​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​កំពង់​លួង​មាន​ប្រមាណ 1.10 m ចំណែក​កម្ពស់​ទឹក​នៅ​បឹង​ទន្លេ​ឆ្មារ មាន​ជា​មធ្យម 1.20 m សីតុណ្ហភាព 31 oC និង Conductivity មាន 50 S/cm, pH មានតម្លៃ 7.1 និង​កម្រិត​អុកស៊ីសែន មាន​ចំនួន 5.2 mg/l ។​

-  ស្ថានភាព​ទឹកស្ទឹង​ស្ទោង ដែល​ចាប់ផ្តើម​មាន​ជំនន់​ដោយ​ទឹកភ្លៀង មាន​កម្ពស់​មធ្យម​ប្រមាណ 1.8 m ។​

-  ស្ថានភាព​លើ​ធនធាន​ត្រី​នៅ​ខែ ឧសភា ឆ្នាំ ២០២២ ក្រោយពី​បឹង​ទន្លេ​ឆ្មារ​នា​រដូវប្រាំង​ឆ្នាំ ២០២០ ដែលមាន​ជម្រៅ​ទឹកតែ​ប្រមាណ 0.20 m ហើយ​ធនធាន​ត្រី​មាន​ភាព​ខ្សត់ខ្សោយ​ជាទីបំផុត​នៅក្នុង​បឹង ក្រុមការងារ​បាន​ចុះ​ស្រង់​ប្រភេទ​ត្រី​ប្រមាណ 23 ប្រភេទ ក្នុងនោះ​ប្រភេទ​ត្រី​ដែលមាន​ភាពសម្បូរ​ច្រើនជាងគេ មាន ត្រី​កញ្ចុះ​, ត្រី​រៀល​តុ​ប​, ត្រី​ច្រកែង​, ត្រី​ឆ្ពិន​, ត្រី​ឆ្លាំង និង​ត្រី​កំភ្លាញ​ភ្លុក​។ ចំណែកឯ​ប្រភេទ​ត្រី​ដែលមាន​ទំហំ​លើសពី 2០ Cm មាន ត្រី​ឆ្កោក ត្រី​ស្លាត ត្រី​ឆ្ពិន ត្រី​ឆ្លាំង ត្រី​ប្រា ត្រី​អណ្តែង និង​ត្រី​រ៉ស់ ។​

-  ក្រុមការងារ​បាន​សិក្សា​តាមដាន​លើ​សិប្បីសត្វ​ជាពិសេស លៀស (Corbicula spp.) លើ​ការបន្ត​ពូជ និង​ការលូតលាស់ ។​

​ការសិក្សា​តាមដាន​លើ​ធនធាន​ត្រី សិប្បីសត្វ និង​គុណភាព​ទឹក​នៃ​បឹង​ទន្លេ​ឆ្មារ នឹង​បន្ត​រហូតដល់​ឆ្នាំ 2023 ។














]]>
Activity Sun, 19 Jun 2022 15:33:22 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2269-2022-06-15-08-41-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2269-2022-06-15-08-41-40

​ខេត្តពោធិ៍​សាត់​: នា​ថ្ងៃ​អង្គា  ១៥ កើត  ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ស្រី​ចឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍​សាត់​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍   ធនធានធម្មជាតិ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​







]]>
Activity Wed, 15 Jun 2022 14:41:33 +0000
សកម្មភាព​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2267-2022-05-14-03-17-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2267-2022-05-14-03-17-55

​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ១២​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​បន្ត​សិក្សា​លើ​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ  ដើម្បី​ការអភិរក្ស  និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។





]]>
Activity Sat, 14 May 2022 09:17:48 +0000
សកម្មភាព ស្តីពី​ការសិក្សា​កែលំអ លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ក្នុង​សហគមន៍​មូលដ្ឋាន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2265-2022-05-13-08-52-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2265-2022-05-13-08-52-59

​ខេត្តសៀមរាប​: នា​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត  ខែ​ពិសាខ  ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២ ខែឧសភា   ឆ្នាំ​២០២២  ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម   និង​ផ្សព្វផ្សាយ  បាន​បន្ដ​អនុវត្តន៍​សកម្មភាព  ស្តីពី​ការសិក្សា​កែលំអ លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ  ក្នុង​សហគមន៍​មូលដ្ឋាន  តំបន់​បឹង​ទន្លេសាប  ជាមួយ​ស្ថាប័ន  និង​អង្គភាព ជំនាញ​ពាក់ព័ន្ធ  នៅ​ខេត្តសៀមរាប ដើម្បី ស្វែងយល់ ក​កា​រលើ​ក​កម្ពស់​ការគ្រប់គ្រង  អភិរក្ស  អភិវឌ្ឍន៍ ធនធានធម្មជាតិ នៅតាម​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព​។​

]]>
Activity Fri, 13 May 2022 14:52:47 +0000
ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2263-2022-05-06-06-01-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2263-2022-05-06-06-01-18

​ខេត្តពោធិ៍សាត់​:  នា​ថ្ងៃ ព្រហស្បតិ៍  ០៥  កើត  ខែ  ពិសាខ   ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៥  ខែឧសភា  ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​សេដ្ឋកិច្ចសង្គម​លើ​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ស្ថិតនៅ​ឃុំ​រាំង​ទិល  ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ រួមជាមួយ​បញ្ហា​ប្រឈម​នានា​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ។

]]>
Activity Fri, 06 May 2022 12:01:08 +0000
សកម្មភាព​សិក្សា​តាមដាន​របប​ជលសា​ស្ត្រ គុណភាព​ទឹក ព្រមទាំង​លំហូរ​ធនធាន​រ៉ែ​ខ្សាច់​នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2261-2022-05-03-08-04-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2261-2022-05-03-08-04-07

​កំពង់ធំ ៖ ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២  លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​បច្ចេកទេស​កា​រិ​យា​ល័យ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ នៅ​ស្ទឹងសែន  ដែលជា​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប​ក្នុង​ខេត្តកំពង់ធំ ដែលមាន​បំណង  ៖ 

-​តាមដាន​របប​ជលសា​ស្ត្រ  របប​ទឹកភ្លៀង និង​ទឹក​បឹង​ទន្លេសាប  ។ 

-​ពិនិត្យ ស្ថានភាព​ទូទៅ  លើ​ទិដ្ឋភាព នៃ​ការទាញយក​ខ្សាច់​នៅក្នុង​តំបន់​ទី​ជម្រាល​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

-​វាយតម្លៃ​ពី​ស្ថានភាព​ប្រែប្រួល​នៃ​កំណក​ខ្សាច់ និង​ផលប៉ះពាល់​ពី​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ខ្សាច់​ក្នុង​តំបន់​សិក្សា នៅ ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹងសែន​។

]]>
Activity Tue, 03 May 2022 14:03:58 +0000
សកម្ម​ភាពចុះ​សិក្សា​និង​វិភាគ​ទិន្នន័យ​លើ​ធនធាន​ជលផល ខេត្ត​កំពង​ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2259-2022-04-29-05-27-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2259-2022-04-29-05-27-59

​ថ្ងៃ សុក្រ ១៣ រោច ខែ  ចេត្រ ឆ្នាំខាល  ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ប្រមូល​ទិន្នន័យ ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​នៅ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ការវិភាគ​លើ​ធនធាន​ជលផល ដែលជា​ផែនការ​សកម្មភាព​មួយ សម្រាប់​ឆ្នាំ  ២០២២  ។

]]>
Activity Fri, 29 Apr 2022 11:27:47 +0000
សកម្ម​ភាពចុះ​សិក្សា​លើ​ស្ថានភាព​ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2257-2022-04-29-05-17-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2257-2022-04-29-05-17-00

​កំពង់ធំ​: ថ្ងៃ​អង្គារ ១០​រោច ដល់​ថ្ងៃ​សុក្រ ១៣​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ ២០២២ ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មា ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។  គោលបំណង​នៃ​ការសិក្សា  គឺ​ស្វែងយល់​ពី​សកម្មភាព និង​បញ្ហា​ប្រឈម​នានា​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ព្រមទាំង​វិធានការណ៍ សមស្រប​ដើម្បី​បន្សាំ​ទៅនឹង​ការប្រែប្រួល​ទាំងនេះ​។

]]>
Activity Fri, 29 Apr 2022 11:16:52 +0000
ឯកឧត្តម លឹម គានហោ អញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2255-2022-04-24-00-09-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2255-2022-04-24-00-09-34

នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមក្នុងសមាសភាពគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ទឹកសម្រាប់ការអភិវឌ្ឍដោយចីរភាព - ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ” នៅទីក្រុងខឺម៉ាមូតុ ប្រទេសជប៉ុន ។ អានត...

]]>
Activity Sun, 24 Apr 2022 06:09:27 +0000
សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​យន្តការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2253-2022-04-22-09-06-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2253-2022-04-22-09-06-30

​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ៥​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​បន្ត​សិក្សា​លើ​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ  ដើម្បី​ការអភិរក្ស  និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​នេសាទ​រុងរឿង ស្ថិតនៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។





]]>
Activity Fri, 22 Apr 2022 15:06:20 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ខេត្ត​កំពង់​ឆ្ឆាំ​ង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2251-2022-04-22-00-31-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2251-2022-04-22-00-31-18

​ខេត្ត​កំពង់ឆ្នាំង : នា​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ៥ រោច  ខែចេត្រ ឆ្នាំខាល  ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១  ខែមេសា ឆ្នាំ​២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធអាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ផ្លូវ​ទូក ស្ថិតនៅក្នុង​ភូមិសាស្ដ្រ​ឃុំ​ផ្លូវ​ទូក  ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។







]]>
Activity Fri, 22 Apr 2022 06:31:12 +0000
សកម្មភាព​សិក្សា​ពី​ឥទ្ធិពល​កំណែទម្រង់​គោលនយោបាយ​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​មូលដ្ឋាន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2249-2022-04-06-09-03-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2249-2022-04-06-09-03-05

​ខេត្ត​បន្ទាយ​មា​ន័យ​: នា​ថ្ងៃ​ពុធ  ៥  កើត  ខែចេត្រ  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៦  ខែមេសា  ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​អនុវត្តន៍​សក​ម្មុ​ភាព  សិក្សា​ពី​ឥទ្ធិពល​កំណែទម្រង់​គោលនយោបាយ​រាជរដ្ឋាភិបាល  លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ  ក្នុង​សហគមន៍​មូលដ្ឋាន  តំបន់​បឹង​ទន្លេសាប  ជាមួយ​ស្ថាប័ន  អង្គភាព​ជំនាញ​ពាក់ព័ន្ធ  ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី ស្វែងយល់ ពី​ឥទ្ធិពល​នៃ​កំណែទម្រង់​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ  នៅតាម​សហគមន៍​មូលដ្ឋាន  និង​សម្របសម្រួល​ក្នុងការ​លើកកម្ពស់  ការគ្រប់គ្រង  អភិរក្ស  អភិវឌ្ឍន៍ ធនធានធម្មជាតិ នៅតាម​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព។

]]>
Activity Wed, 06 Apr 2022 15:02:58 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​របាយការណ៍​ចុងក្រោយ​នៃ​ការសិក្សា​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ពី​គ្រោះទឹកជំនន់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2247-2022-04-05-09-05-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2247-2022-04-05-09-05-11

​រាជធានី​ភ្នំពេញ​÷ ថ្ងៃ​អង្គារ ៤​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​របាយការណ៍​ចុងក្រោយ​នៃ​ការសិក្សា​សម្រាប់​គ្រប់គ្រង​ហានិភ័យ​ពី​គ្រោះទឹកជំនន់ ដើម្បី​ដោះស្រាយ​មតិយោបល់​របស់​កម្ពុជា និង​ការវាយតម្លៃ​គុណភាព​របាយការណ៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។ គោលបំណង​នៃ​សិក្ខាសាលា​រួមមាន បង្កើន​ការយល់ដឹង​រួមគ្នា​អំពី​របាយការណ៍​សិក្សា​ប​ឋ​ម​ដែល​បានបញ្ចប់​ការសិក្សា​កាលពី​ឆ្នាំ ២០២០ ពិនិត្យ​លើ​ធាតុ​ចូល វិធីសាស្ត្រ និង​គុណភាព​នៃ​របាយការណ៍​ផ្អែកលើ​មតិយោបល់ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បានស្នើ​កែសម្រួល និង​ពិនិត្យ​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​បញ្ចប់​របាយការណ៍​។

]]>
Activity Tue, 05 Apr 2022 15:05:04 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ (MRC) លើក​ទី ៤ និង​សន្និសីទ​អន្តរជាតិ (The 4th MRC Summit and International Conference) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2245-mrc-the-4th-mrc-summit-and-international-conference https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2245-mrc-the-4th-mrc-summit-and-international-conference

​កំពង់ចាម​÷ ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែផល្គុន​ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ ឯកសារ​ទស្សនទាន​ស​ម្រា​ប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ (MRC) លើក​ទី ៤ និង​សន្និសីទ​អន្តរជាតិ (The 4th MRC Summit and International Conference) ដែល​គ្រោង​រៀបចំ​នៅក្នុង​ខែ មេសា ឆ្នាំ​២០២៣ នៅ​ប្រទេស​ឡាវ​។ គោលបំណង​នៃ​កិច្ចប្រជុំ គឺ​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​នៃ​សន្និសីទ​ដែល​បានរៀបចំ​ធ្វើ​នាពេល​កន្លង និង​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ផែនការ BDS 2021-2030​។ អង្គប្រជុំ​បានផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​មួយចំនួន​បន្ថែមទៀត ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ដែល​បានគ្រោង​និង​រៀបចំ​ធ្វើ​នៅក្នុង​ឆ្នាំ ២០២៣ នាពេលខាងមុខ​។

]]>
Activity Tue, 05 Apr 2022 14:48:58 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន​សម្រាប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ (MRC) លើក​ទី ៤ និង​សន្និសីទ​អន្តរជាតិ (The 4th MRC Summit and International Conference) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2246-3132022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2246-3132022-kh

​កំពង់ចាម​÷ ថ្ងៃ​ព្រហស្បតិ៍ ១៤ រោច ខែផល្គុន​ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ ឯកសារ​ទស្សនទាន​ស​ម្រា​ប់​ការរៀបចំ​កិច្ចប្រជុំ​កំពូល គណៈកម្មការ​ទន្លេមេគង្គ (MRC) លើក​ទី ៤ និង​សន្និសីទ​អន្តរជាតិ (The 4th MRC Summit and International Conference) ដែល​គ្រោង​រៀបចំ​នៅក្នុង​ខែ មេសា ឆ្នាំ​២០២៣ នៅ​ប្រទេស​ឡាវ​។ គោលបំណង​នៃ​កិច្ចប្រជុំ គឺ​អង្គ​ប្រជុំបាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​នៃ​សន្និសីទ​ដែល​បានរៀបចំ​ធ្វើ​នាពេល​កន្លង និង​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ផែនការ BDS 2021-2030​។ អង្គប្រជុំ​បានផ្តល់​នូវ​ធាតុ​ចូល​សំខាន់ៗ​មួយចំនួន​បន្ថែមទៀត ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ដែល​បានគ្រោង​និង​រៀបចំ​ធ្វើ​នៅក្នុង​ឆ្នាំ ២០២៣ នាពេលខាងមុខ​។

]]>
Activity Tue, 05 Apr 2022 14:48:58 +0000
សកម្មភាព​ការសិក្សា​ពី​ស្ថានភាព​សង្គមកិច្ច និង​ការងារ​ប្រកប​របរ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2243-2022-04-05-08-40-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2243-2022-04-05-08-40-19

​ខេត្តកំពង់ធំ​៖ ថ្ងៃ​ពុធ ១៣​រោច  ខែផល្គុន  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៣០  ខែមីនា  ឆ្នាំ ២០២២  មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​សិក្សា​ពី​ស្ថានភាព​សង្គមកិច្ច និង​ការងារ​ប្រកប​របរ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពង្រ ស្រុក​តាំងគោក ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ឃុំ​ព្នៅ ស្រុក​សន្ទុក និង​សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។

]]>
Activity Tue, 05 Apr 2022 14:40:03 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​លើក​ទី ៦ ស្តីពី​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​តំបន់​ព្រុំដែន កម្ពុជា​-​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2241-2022-04-05-08-28-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2241-2022-04-05-08-28-04

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ១១​រោច ខែផល្គុន​ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​លើក​ទី ៦ ស្តីពី​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​តំបន់​ព្រុំដែន កម្ពុជា​-​ថៃ ក្រោម​ការដឹកនាំ និង​សម្របសម្រួល​ដោយ​ឯកឧត្តម ឡុង សារា​វុ​ធ អគ្គលេខាធិការរង គ​.​ជ​.​ទ​.​ម​.​ក តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖ MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, PDOWRAM, ICEM, GIZ, MRCS, TSA, CNMC និង​ជំនាញការ​ជាតិ និង​អន្តរជាតិ សរុប​ចំនួន ២៧ រូប ។ 

​គោលបំណង​នៃ​កិច្ចប្រជុំ គឺ ៖ 

១-​ពិនិត្យ និង​វាយតម្លៃ​លើ​ការ​នុ​វត្ត​ក្នុង​ជំហាន​ទី ២ (២០២០-២០២១) ព្រមទាំង​រៀបចំ ផែនការ​សកម្មភាព​បន្ត សម្រាក​ជំហាន​ទី ៣​។ 

២-​ពិភាក្សា​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​មូលនិធិ សម្រាប់​សកម្មភាព​រួម នៃ​ផែនការមេ​នៃ​គម្រោង​។​

៣-​បង្ហាញ​ពី​ការអនុវត្ត ការវាយតម្លៃ​សេដ្ឋកិច្ច នៃ​ការ​រិច​រិល​ដី ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប លើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ។




]]>
Activity Tue, 05 Apr 2022 14:27:57 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្តីពី "វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប" https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2239-2022-03-29-01-00-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2239-2022-03-29-01-00-48

​អនុវត្តតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ចង្អៀត​កាលពី​ថ្ងៃទី​២៤ ខែមីនា កន្លងមក​ស្តីពី "​វិធានការ​ប​ង្គ្រា​ប​បទល្មើស​ជលផល​លើ​បឹង​ទន្លេសាប​" តាម​បទ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​សៅរ៍ ៩​រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​២ ទាក់ទង​បញ្ហា​នេះ​ដើម្បី​ពិភាក្សា​បន្ថែម​លើ​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​លើក​ទី​១ ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​ទាំង​៦ ដែល​នៅជាប់​បឹង​ទន្លេសាប​។ អានត...

]]>
Activity Tue, 29 Mar 2022 07:00:38 +0000
សកម្មភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2237-2022-03-25-03-42-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2237-2022-03-25-03-42-53

​ខេត្តកំពង់ឆ្នាំង​:​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និ​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេ​សា ប​ស្ថិតនៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​ការសិក្សា​នេះ ដើម្បី​ស្វែ​យល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់ ទំនាស់​ផលប្រយោជន៍​លើ​ការទាញយក​ធនធានធម្មជាតិ ព្រមទាំង​ស្វែងយល់​ពី​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន ។ 

]]>
Activity Fri, 25 Mar 2022 09:42:46 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ចុះ​ ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ដែនដី​នៅ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2235-2022-03-25-03-30-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2235-2022-03-25-03-30-52

​ថ្ងៃ​ពុធ ៦​រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស  ២៥៦៥  ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ  បាន​ចុះ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ក្របខ័ណ្ឌ​ស្ថាប័ន និង​ការសម្របសម្រួល​ក្នុងការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ចង្អុលបង្ហាញ​/​ផែនការមេ​សម្រាប់​តំបន់​ទន្លេសាប នៅ​ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច និង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ 

​ការចុះ​របស់​ក្រុមការងារ ក្នុងការ​អនុវត្ត​សកម្មភាព​ខាងលើ ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ធនធានទឹក និង​បរិស្ថាន និង​ស្ថានភាព​សេដ្ឋកិច្ចសង្គម ក្នុង​គោលបំណង​ប្រមូល​ចងក្រង​រាល់​ព័ត៌មាន​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​កម្រ​បឹង​ទន្លេសាប ក្នុងការ​រៀបចំ​ផែនការ កម្មវិធី យុទ្ធសាស្ត្រ និង​គោលនយោបាយ ។






]]>
Activity Fri, 25 Mar 2022 09:30:46 +0000
កិច្ចប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2233-afd https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2233-afd

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធីបានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។ អានត...

]]>
Activity Sat, 19 Mar 2022 22:44:52 +0000
កិច្ចប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2234-1932022-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2234-1932022-kh

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហ៊ានទី១ ភាគីអនុវត្ត និងគ្រប់គ្រងកម្មវិធីបានជួបប្រជុំពិភាក្សាអំពីបេសកម្មត្រួតពិនិត្យការអនុវត្តកម្មវិធីដែលធ្វើឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។ អានត...

]]>
Activity Sat, 19 Mar 2022 22:44:52 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2230-2022-03-16-16-09-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2230-2022-03-16-16-09-57

​ខេត្តកំពង់ធំ​: នា​ថ្ងៃ​ពុធ  ១៤ កើត  ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២២  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​បឹង​ប្រសា​ន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍   ធនធានធម្មជាតិ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។







]]>
Activity Wed, 16 Mar 2022 22:09:48 +0000
សកម្មភាពការសិក្សាពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងស្វែងយល់យន្តការដោះស្រាយវិវាទផលប្រយោជន៍ប្រើប្រាស់ធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2228-2022-03-16-16-16-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2228-2022-03-16-16-16-43

​ខេត្តសៀមរាប​: ថ្ងៃ​ពុធ  ៧​កើត ដល់​ថ្ងៃ​សៅរ៍ ១០​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​លើ​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ ដើម្បី​ការអភិរក្ស​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប នៅ​សហគមន៍​នេសាទ​ត្រពាំង​ធំ ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​







]]>
Activity Wed, 16 Mar 2022 21:37:23 +0000
សកម្មភាពការសិក្សាពីប្រសិទ្ធភាពការអនុវត្តច្បាប់ និងស្វែងយល់យន្តការដោះស្រាយវិវាទផលប្រយោជន៍ប្រើប្រាស់ធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2229-2022-03-16-15-37-37 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2229-2022-03-16-15-37-37

​ខេត្តសៀមរាប​: ថ្ងៃ​ពុធ  ៧​កើត ដល់​ថ្ងៃ​សៅរ៍ ១០​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​លើ​ការអនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ ដើម្បី​ការអភិរក្ស​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប នៅ​សហគមន៍​នេសាទ​ត្រពាំង​ធំ ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​







]]>
Activity Wed, 16 Mar 2022 21:37:23 +0000
សកម្ម​ភាពចុះ​សិក្សា និង​តាមដាន​របប​ជលសា​ស្ត្រ គុណភាព​ទឹក​បឹង​ទន្លេសាប និង​ការបញ្ចេញចោល​កាកសំណល់​រឹង​-​រាវ​នៅតាម​ភូមិ​បណ្តែត​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2226-2022-03-16-15-18-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2226-2022-03-16-15-18-59

​ថ្ងៃ​ពុធ ៧​កើត ដល់​ថ្ងៃ​សៅរ៍ ១០​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា និង​តាមដាន​របប​ជលសា​ស្ត្រ គុណភាព​ទឹក​បឹង​ទន្លេសាប និង​ការបញ្ចេញចោល​កាកសំណល់​រឹង​-​រាវ​នៅតាម​ភូមិ​បណ្តែត​ទឹក​សំខាន់ៗ ព្រមទាំង​សិក្សា​លំហូរ​កករ​ដី​បាត​ស្ទឹង​បរិបូ​ណ៍ នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ខេត្តកំពង់ឆ្នាំង ។


















]]>
Activity Wed, 16 Mar 2022 21:18:38 +0000
កិច្ចសម្ភាសន៍​ជាមួយ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ​ស្តីអំពី "​ទិវា​ពិភពលោក​ទឹក និង​ឧតុនិយម ២២ មីនា ២០២២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2224-2022-03-16-14-48-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2224-2022-03-16-14-48-41

​ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម  និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ​ស្តីអំពី "​ទិវា​ពិភពលោក​ទឹក និង​ឧតុនិយម ២២ មីនា ២០២២ ។​

​ក្នុង​កិច្ចសម្ភាសន៍​នេះ ឯកឧត្តម ម៉ៅ ហាក់ បាន​ជម្រាបជូន​នូវ ៖

១. អំពី​ប្រធានបទ​ទិវា​ពិភពលោក​ទឹក សម្រាប់​ឆ្នាំ ២០២២ គឺ "​ទឹក​ក្រោម​ដី គឺ​ទឹក​ដែល​មើលមិនឃើញ តែ​អាច​មើលឃើញ​" ។ ទិវា​ពិភពលោក​ទឹក គឺជា​ការចូលរួម​ជា​សកល​របស់​អ្នកជំនាញ​ផ្នែក​ទឹក និង​ឧតុនិយម ដោយ​លើកឡើង​នូវ​ប្រធានបទ​សំខាន់ៗ សម្រាប់​ផ្តល់​ជា​ទស្សនៈ​លើ​បញ្ហា​ទឹក និង​ឧតុនិយម​ដើម្បី​ជា​មូលដ្ឋាន​លើ​ការសិក្សា ស្រាវជ្រាវ និង​ផ្តល់​ជា​អនុសាសន៍​។ 

២. ស្ថានភាព​ទឹក និង​ឧតុនិយម​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន និង​បាតុភូត​ដែល​អាច​កើតឡើង​។ ការ​កើន​កំដៅ​ភពផែនដី ដែលជា​កក្តា​ចម្បង​នៃ​ការប្រែប្រួល​អាកាសធាតុ ។ 

៣. ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ និង​ការត្រៀមខ្លួន​របស់​ប្រជាកសិករ សម្រាប់​ការងារ​បង្កបង្កើត​ផល និង​ការត្រៀម​បង្ការ​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះធម្មជាតិ​ដែល​អាច​កើតមានឡើង ជាយថាហេតុ ដែល​ពាក់ព័ន្ធ​នឹង​អាកាសធាតុ ។ 

៤-​ស​មិ្ធ​ផល​សំខាន់ៗ​លេ​ី​វិស័យ​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​។​

៥-​ការចូលរួម​អបអរសាទរ ទិវា​ពិភពលោក​ទឹក និង​ឧតុនិយម​។



]]>
Activity Wed, 16 Mar 2022 20:48:33 +0000
ឯកឧត្តម លឹម គានហោ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2222-2022-03-11-06-55-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2222-2022-03-11-06-55-35

នៅព្រឹកព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះអនុវត្តវិធានការចំពោះការកាន់កាប់ទីតាំងដីព្រៃលិចទឹកតំបន់ទន្លេសាប អានត...

]]>
Activity Fri, 11 Mar 2022 13:55:28 +0000
សកម្មភាព​បណ្តុះបណ្តាល​អ្នកប្រមូល​ទិន្នន័យ​លើ​ធនធាន​ជលផល​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2220-2022-02-28-09-11-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2220-2022-02-28-09-11-48

​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ កុម្ភ​: ឆ្នាំ ២០២២ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ធ្វើការ​ជ្រើសរើស និង​បណ្តុះបណ្តាល​អ្នកប្រមូល​ទិន្នន័យ ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី នៅ​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង  និង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ការវិភាគ​លើ​ធនធាន​ជលផល ដែលជា​ផែនការ​សកម្មភាព​មួយ​សម្រាប់​ឆ្នាំ ២០២២ ។​






]]>
Activity Mon, 28 Feb 2022 16:11:38 +0000
សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប​ចុះពិនិត្យ​ស្ថានភាពជាក់ស្តែងបង្គោលព្រំតំបន់​ ៣ ខេត្ត​ទាំង​ ៦ជុំវិញ​បឹងទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2218-2021-12-18-04-50-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2218-2021-12-18-04-50-18

សកម្មភាពក្រុមការងារអាជ្ញាធរទន្លេសាប​ និងមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្ត​ទាំង​ ៦ជុំវិញ​បឹងទន្លេសាប​ គិតមកដល់​ល្ងាចថ្ងៃទី​ ១៧​ ខែធ្នូ​ ឆ្នាំ ២០២១​ សម្រេចបាន​ ៖ អានត...

]]>
Activity Sat, 18 Dec 2021 11:50:08 +0000
សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​ឆ្នាំ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2216-2021-12-13-00-45-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2216-2021-12-13-00-45-24

​ថ្ងៃ​សុក្រ ៦​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ លោក ណុំ សោភា​រិ​ទ្ធិ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ​ឆ្នាំ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ ដែល​ឯកសារ​ទាំងពីរ​នេះ​បានទទួល​ការអនុម័ត​យល់ព្រម​ពី​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​ក្នុង​ឆ្នាំ ២០២០​។ សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​មន្ទីរ​ផែនការ​ខេត្តកំពង់ចាម ខេត្តកំពង់ចាម ក្នុង​គោលបំណង​ចម្បង​គឺ​ផ្សព្វផ្សាយ​ពី​ផ្នែក​សំខាន់ៗ និង​ពិភាក្សា​ពី​ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​យុទ្ធសាស្ត្រ​អាង​ទន្លេ​សម្រាប់​ការគ្រប់គ្រង​អាង​ទន្លេមេគង្គ និង​ធ្វើ​ឲ្យ​ស្ថានភាព​អាង​ជារួម​បាន​ប្រសើរឡើង​។​



]]>
Activity Mon, 13 Dec 2021 07:45:10 +0000
ឯកឧត្តម លឹម គានហោ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2214-2021-12-13-00-37-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2214-2021-12-13-00-37-07

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​កើត ខែ​មិគសិរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ អានត...

 

]]>
Activity Mon, 13 Dec 2021 07:37:00 +0000
ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​សកម្មភាព​ការពារ​ច្រាំងទន្លេ​មេគង្គ​បន្ទាន់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2212-2021-11-27-05-52-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2212-2021-11-27-05-52-51

​នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ក​ត្ដិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ បាន​ចុះ​ពិនិត្យ​សកម្មភាព​ការពារ​ច្រាំងទន្លេ​មេគង្គ​បន្ទាន់  នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​រង​ការបាក់​ច្រាំងទន្លេ​ប្រវែង ៣៥​ម៉ែត្រ និង​បាក់​ចូលដល់​ផ្លូវ​លេខ 70A នៅវេលា​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងមកនេះ ។ ចាប់​ថ្ងៃនោះ​មកដល់ពេលនេះ ក្រុមការងារ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រឹងប្រែង​យ៉ាងសកម្ម​ដើម្បី​ធ្វើការ​ទប់​ការពារ​ច្រាំងទន្លេ ដោយបាន​ចាក់​ខ្សាច់​បំពេញ​ជើងទេរ​ច្រាំង និង​រៀប​ដាក់​បាវ​ខ្សាច់ Geotextile Bags ដើម្បី​ពង្រឹង​ច្រាំងទន្លេ​ឡើងវិញ បាន​ប្រមាណ 30% ហើយ​។ 

​សូមបញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​រៀបចំ​ការពារ​ច្រាំងទន្លេ​ឲ្យ​រឹងមាំ​នៅ​តំបន់​នេះ​ប្រវែង ៨០០​ម៉ែត្រ ដែលមាន ២​ជំហាន (​ជំហាន​ទី​១ ប្រវែង ៤១០​ម៉ែត្រ និង​ជំហាន​ទី​២ ប្រវែង ៣៩០​ម៉ែត្រ​) ដោយ​រៀប​ដាក់​ប្រអប់​ថ្ម (Gabion Boxs) នៅ​រដូវប្រាំង​នេះ​ខាងមុខនេះ ៕​






]]>
Activity Sat, 27 Nov 2021 12:52:35 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ មុខរបរ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2210-2021-11-27-05-27-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2210-2021-11-27-05-27-36

​នា​ថ្ងៃ​សុក្រ ៧​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ និង​មុខរបរ នឹង​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ​នៅ​ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ទិន្នន័យ ព័ត៌មាន​លើ​វិស័យ​សង្គមកិច្ច​ទៅនឹង​ការប្រើប្រាស់​ធនធានធម្មជាតិ និង ស្វែងយល់​ពី​ដំណើរការ​អនុវត្ត​គោលនយោបាយ​សង្គមកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​គោលដៅ​សិក្សា​។​




]]>
Activity Sat, 27 Nov 2021 12:27:26 +0000
កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២២ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2208-2021-11-23-16-20-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2208-2021-11-23-16-20-04

​ថ្ងៃ​ចន្ទ ១១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ផែនការ​សកម្មភាព​ឆ្នាំ​២០២២ ដោយមាន​ការចូលរួម​ពី​ឯ​ឧ​ត្ត​ម​អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​សរុប​ចំនួន​២៥​រូប​។​

​បន្ទាប់ពី​កិច្ច​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លម្អិត​តាម​សកម្មភាព​នីមួយៗ​លើ​សេចក្តីព្រាង​តារា​ម៉ា​ទ្រិ​ច​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០២២ របស់​អាជ្ញាធរ​ទន្លេសាប (​ពាក់ព័ន្ធ​ការងារ​បច្ចេកទេស​) ដោយ​សម្រេច​រក្សាទុក​ស​កម្ម​ភាព​ស្រាវជ្រាវ​មួយចំនួន​ដែល​ចាំបាច់ និង​សកម្មភាព​មួយចំនួន​ជា​សកម្មភាព​ថ្មី​ដើម្បី​ឆ្លើយតប​នឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី និង​ស្របទៅនឹង​បរិបទ​បច្ចុប្បន្ន​នៃ​ការប្រែប្រួល​យ៉ាងគំហុក​នៃ​អេកូ​ស៊ី​ស​ស្តែ​ម​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ដោយសារ​កត្តា​មនុស្ស និង​កត្តា​បម្រែបម្រួល​អាកាសធាតុ​។​

]]>
Activity Tue, 23 Nov 2021 23:19:10 +0000
​សកម្មភាពសិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មារ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2206-2021-11-22-09-19-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2206-2021-11-22-09-19-48

ថ្ងៃ​ពុធ ១៣​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ណុំ សោភា​រិ​ទិ្ធ អនុប្រធាននាយកដ្ឋាន និង​ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​ការសិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មារ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។  

​គោលបំណង​នៃ​ការសិក្សា គឺ​ស្វែងយល់​ពី​កត្តា​អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ព្រមទាំង​ពិចារណា​លើវិធានការណ៍​សមស្រប​ណាមួយ ដើម្បី​បន្សាំ​នឹង​ការប្រែប្រួល​បរិស្ថាន​នេះ ។ ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកនេសាទ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​របប​ជលសា​ស្ត្រ ការនេសាទ និង​កត្តា​នានា​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​។​





]]>
Activity Mon, 22 Nov 2021 16:19:29 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ មុខរបរ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2204-2021-11-22-09-11-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2204-2021-11-22-09-11-41

​ថ្ងៃ​អង្គារ ១២​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ការសិក្សា​ពី​ស្ថានភាព​សង្គម​ម​កិច្ច ផ្នែក​វិស័យ​អប់រំ សុខាភិបាល ការងារ មុខរបរ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ទិន្នន័យ ព័ត៌មាន​លើ​វិស័យ​សង្គមកិច្ច​ទៅនឹង​ការប្រើប្រាស់​ធនធានធម្មជាតិ និង​​ស្វែងយល់​ពី​ដំណើរការ​អនុវត្ត​គោលនយោបាយ​សង្គមកិច្ច​នៅ​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​សង្គមកិច្ច​ក្នុង​តំបន់​គោលដៅ​សិក្សា​។​

]]>
Activity Mon, 22 Nov 2021 16:11:29 +0000
សកម្មភាព សិក្សា ពី ស្ថានភាព សេដ្ឋកិច្ចសង្គម លើ ការប្រើប្រាស់ ធនធានធម្មជាតិ នៅ ភូមិ បណ្តែត ទឹក បឹង ទន្លេសាប ដំណាក់កាល ទី ២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2202-2021-11-22-08-52-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2202-2021-11-22-08-52-30

​ថ្ងៃ​សុក្រ ៨  កើត  ខែ កត្តិក  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២  ខែវិច្ឆិកា  ឆ្នាំ ២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អនុវត្តន៍​បញ្ចប់​សកម្ម​ភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក នៃ​ខេត្តបាត់ដំបង ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់​នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។​








]]>
Activity Mon, 22 Nov 2021 15:52:19 +0000
សកម្ម​ភាពចុះ​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2200-2021-11-22-08-41-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2200-2021-11-22-08-41-20

ថ្ងៃ​ចន្ទ ០៤ កើត ដល់​ថ្ងៃ សុក្រ ០៨ កើត ខែ កត្តិក ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក ព្រមទាំង​ការប្រើប្រាស់​ដី​កសិកម្ម និង​ជីគីមី​-​ថ្នាំ​កសិកម្ម នៅក្នុង​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ និង​លក្ខណៈ​ជីវសាស្ត្រ​ព្រៃ​លិច​ទឹក និង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ដើម្បី​បច្ចុប្បន្នភាព​ផែនទី​ប្រើប្រាស់​ដី និង​គម្រប​ដី​លើ​ការគ្រប់គ្រង​ព្រៃ​លិច​ទឹក ។​











]]>
Activity Mon, 22 Nov 2021 15:41:12 +0000
សកម្ម​ភាព​ចុះ​សិក្សានិង​តាមដាន​ពីសង្វាក់​ផលិតកម្ម​ត្រី​នុយ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2198-2021-11-22-08-30-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2198-2021-11-22-08-30-22

​ថ្ងៃ​អង្គារ ១២​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​ធ្វើអាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា និង​តាមដាន​ពី សង្វាក់​ផលិតកម្ម​ត្រី​នុយ​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ 

​ការសិក្សា​នេះ​ផ្តោត​សំខាន់​ទៅ​លើ ៖

- សិក្សា និង​វាយតម្លៃ​លើ​បរិមាណ​ត្រី​នុយ​ដែលមាន​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​ក្នុង​ការធ្វើ​វារីវប្បកម្ម​

- សិក្សា​ពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​

- សិក្សា​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​។​





]]>
Activity Mon, 22 Nov 2021 15:30:11 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2196-2021-11-18-08-23-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2196-2021-11-18-08-23-46

​ខេត្តបាត់ដំបង​: ថ្ងៃ អង្គារ  ១២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា​ឆ្នាំ​២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ប្រសិទ្ធភាព​លើ​ការអនុវត្ត​ច្បាប់ ទំនាស់​ផលប្រយោជន៍​លើ​ការទាញយក​ធនធានធម្មជាតិ ព្រមទាំង​ស្វែងយល់​ពី​វិធីសាស្ត្រ​​ក្នុងការ​ដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន​ក្នុងការ​ធានា​និរន្ត​ភាព​ធន​ធម្មជាតិ ។​

]]>
Activity Thu, 18 Nov 2021 15:23:36 +0000
សកម្ម​ភាពចុះ​សិក្សា​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2194-2021-11-01-03-15-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2194-2021-11-01-03-15-40

​​ថ្ងៃ​ចន្ទ ៤​រោច ដល់​ថ្ងៃ​សុក្រ ៨​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១ លោក ណុំ សោភារិទ្ធិ អនុប្រធាននាយកដ្ឋាន និងក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃអាជ្ញាធរទន្លេសាប បាន​បន្ត​ចុះ​សិក្សា​តំបន់​អភិរក្ស​ជលផល​កំពង់​ភ្លុក ស្ថិតនៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ស្ថានភាព នៃ​តំបន់​អភិរក្ស​ជលផល ជាមួយ​ការប្រែប្រួល​នៃ​ស្ថានភាព​ជលសា​ស្ត្រ អេកូឡូស៊ី និង​ជីវចម្រុះ​។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ចុះ​ជួប​ក្រុមប្រឹក្សាឃុំ និង​សហគមន៍​នេសាទ​ដើម្បី​ស្វែងយល់​បន្ថែម​លើ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ​ជាពិសេស ធនធាន​ជលផល ព្រមទាំង​ស្វែងយល់​ពី​ផែនការ និង​សកម្មភាព​អភិវឌ្ឍន៍​របស់​ឃុំ​ដែល​ផ្តោតទៅលើ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​។​





]]>
Activity Mon, 01 Nov 2021 09:02:02 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2192-2021-11-01-02-42-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2192-2021-11-01-02-42-02

​ថ្ងៃ​អង្គារ ១៣​កើត ដល់​ថ្ងៃ​សៅរ៍ ២​រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​អ​ន្សា​ចំបក់ ឃុំ​អូ​សន្តាន់ និង​ឃុំ​កំពង់​ពោធិ៍ ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 

​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ ដើម្បី​ស្វែងយល់​ពី​និន្នាការ​ការប្រែប្រួល​ផល​នេសាទ គួបផ្សំ​នឹង​ការប្រែប្រួល​តម្លៃ​ត្រី ដើម្បី​ធ្វើការ​វិភាគ​សេដ្ឋកិច្ចសង្គម​ក្នុង​តំបន់​នោះ ។​






]]>
Activity Mon, 01 Nov 2021 08:41:52 +0000
សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ជលផល និង​ការប្រើប្រាស់​ធនធាន​ទាំងនោះ ក្នុង​វារីវប្បកម្ម​នៅ​តំបន់​អាង​ស្ទឹង នៃ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2190-2021-10-24-09-12-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2190-2021-10-24-09-12-15

​ថ្ងៃ​សុក្រ ១​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ជលផល និង​ការប្រើប្រាស់​ធនធាន​ទាំងនោះ  ក្នុង​វារីវប្បកម្ម​នៅ​តំបន់​អាង​ស្ទឹង នៃ​បឹង​ទន្លេសាប ក្នុង​ខេត្តកណ្តាល និង​ខេត្តកំពង់ឆ្នាំង​។​

​គោលបំណង​សិក្សា​រួមមាន  ៖

១.​សិក្សា​ធនធាន​ជលផល​លើ​លក្ខណៈ​ជីវសាស្ត្រ​ត្រី និង​ជីវសាស្ត្រ​ផ្សេងទៀត​ក្រៅពី​ត្រី ព្រមទាំង​សិក្សា​លើ​ផល​ចាប់​ទៅតាម​ប្រភេទ​ឧបករណ៍​នេសាទ  ។ 

២.​បន្ដ​ពិនិត្យ និង​វាយតម្លៃ​សមាសភាព​ប្រភេទ​ធនធាន​ជលផល​សម្រាប់​វារីវប្បកម្ម ដូចជា  សម្រាប់ ចំណី​ត្រី និង​ចំណី​ក្រពើ ជាដើម  ។ 

៣.​បន្ដ​វាយតម្លៃ​លើ​សមាសភាព​ប្រភេទ​ត្រី​នុយ មួយចំនួន  ដែល​អាច​ក្លាយទៅជា​ប្រភេទ​ត្រី​ធំ​បាន ។ 

៤.​បន្ដ​ការតាមដាន​លើ​ការវិវត្ត​ស​ន្ទ​ស្សន៍​របស់​កន្សោមពង​ធនធាន​ជលផល  ដើម្បី​ស្វែងយល់​ពី​ការបង្ក​កំណើត  ។ 

៥.​បន្ត​សិក្សា​ទីជម្រក​ធនធាន​ជលផល  នៅក្នុង​តំបន់​អាង​ស្ទឹង នៃ​បឹង​ទន្លេសាប ទាំង​នៅ​រដូវប្រាំង និង​នៅ​រដូវវស្សា  ព្រមទាំង​រៀបចំ​ផែនទី​ទីតាំង​ជម្រក​ធនធាន​ជលផល  ។ 

៦.​ចងក្រង​សៀវភៅ និង​រៀបចំ​របាយការណ៍​បឋម នៃ​ប្រភេទ​ធនធាន​ត្រី និង​ធនធាន​ពាក់ព័ន្ធ​នៅក្នុង​តំបន់​អាង​ស្ទឹង​នៃ​បឹង​ទន្លេសាប ។​









]]>
Activity Sun, 24 Oct 2021 15:12:07 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2188-2021-10-23-02-02-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2188-2021-10-23-02-02-43

​ថ្ងៃ​ចន្ទ ១២​កើត  ដល់​ថ្ងៃ​សុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ លោក ណុំ សោភារិទ្ធិ អនុប្រធាននាយកដ្ឋាន និងក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃអាជ្ញាធរទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព ទូទៅ​នៃ​ការប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​តំបន់​បឹង​ទន្លេ​ឆ្មារ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។  

​គោលបំណង​នៃ​ការសិក្សា គឺ​ស្វែងយល់​ពី​កត្តា អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​បរិស្ថាន និង​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ ព្រមទាំង​ពិចារណា​លើ​វិធានការណ៍​សមស្រប​ណាមួយ ដើម្បី​បន្សាំ​នឹង​ការប្រែប្រួល​បរិស្ថាន​នេះ ។ ក្នុងពេល​នោះដែរ ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពិនិត្យ​លើ​ការសង្កេត តាមដាន​របប​ទឹក នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ និង​ការប្រើប្រាស់​ទឹក​តាម​ដងស្ទឹង​ស្ទោង សម្រាប់​ស្រោចស្រព​លើដី​កសិកម្ម គួបផ្សំ​នឹង​ព័ត៌មាន​លេ​ី​ការធ្វើ​នេសាទ និង​ការប្រែប្រួល​ធនធាន​ជលផល​ក្នុង​តំបន់​នោះ ។​





]]>
Activity Sat, 23 Oct 2021 08:02:34 +0000
កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2186-masap https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2186-masap

​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ អង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP) នៅក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត និង​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ នៅ​សាលប្រជុំ  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​សហការ​រៀបចំ​ដោយ​លេខាធិការដ្ឋាន MRC និង​អង្គការ​ដៃគូ​សកល ព្រមទាំង​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​សម្រាប់​ប្រទេស​ទាំង ៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សរុប​ចំនួន ១២​នាក់ និង​អង្គការ​ដៃគូ​ផ្សេងៗ  

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​រួមមាន​៖ 

១- ពិភាក្សា​លើ​ឯកសារ​បច្ចេកទេស ស្តីពី​សកម្មភាព​បន្ស៊ាំ​នឹង​ការ​ការបញ្ជ្រាប​ប្រែប្រួល​អាកាសធាតុ (MASAP) ក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត​របស់ MRC ។ 

២- ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​បឋម ស្តីពី​វឌ្ឍនភាព​សកម្មភាព​នៃ​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​ឯកសារ​គម្រោង ។​

៣- ពិភាក្សា​ស្តីពី​ការទទួលបាន​លិខិតផ្លូវការ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​មូលនិធិ​អាកាសធាតុ ។​

៤- ពិភាក្សា​អំពី​លក្ខណៈសម្បត្តិ​សម្រាប់​គាំទ្រ​ដល់​ការត្រៀមខ្លួន​ជាមុន​លើ​ដំណើរការ​មូលនិធិ​អាកាសធាតុ​បៃតង​/​មូលនិធិ​បន្សាំ ។​





]]>
Activity Sat, 23 Oct 2021 07:57:09 +0000
កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2187-19102021-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2187-19102021-kh

​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ អង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP) នៅក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត និង​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ នៅ​សាលប្រជុំ  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​សហការ​រៀបចំ​ដោយ​លេខាធិការដ្ឋាន MRC និង​អង្គការ​ដៃគូ​សកល ព្រមទាំង​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​សម្រាប់​ប្រទេស​ទាំង ៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សរុប​ចំនួន ១២​នាក់ និង​អង្គការ​ដៃគូ​ផ្សេងៗ  

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​រួមមាន​៖ 

១- ពិភាក្សា​លើ​ឯកសារ​បច្ចេកទេស ស្តីពី​សកម្មភាព​បន្ស៊ាំ​នឹង​ការ​ការបញ្ជ្រាប​ប្រែប្រួល​អាកាសធាតុ (MASAP) ក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត​របស់ MRC ។ 

២- ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​បឋម ស្តីពី​វឌ្ឍនភាព​សកម្មភាព​នៃ​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​ឯកសារ​គម្រោង ។​

៣- ពិភាក្សា​ស្តីពី​ការទទួលបាន​លិខិតផ្លូវការ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​មូលនិធិ​អាកាសធាតុ ។​

៤- ពិភាក្សា​អំពី​លក្ខណៈសម្បត្តិ​សម្រាប់​គាំទ្រ​ដល់​ការត្រៀមខ្លួន​ជាមុន​លើ​ដំណើរការ​មូលនិធិ​អាកាសធាតុ​បៃតង​/​មូលនិធិ​បន្សាំ ។​





]]>
Activity Sat, 23 Oct 2021 07:57:09 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2184-2021-10-16-05-45-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2184-2021-10-16-05-45-29

​ខេត្តសៀមរាប​:  នា​ថ្ងៃ  ពុធ ៧  កើត  ខែ  អស្សុជ    ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៣  ខែ តុលា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ឃុំ​ល្វែង​ឬ​ស្សី និង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង     ខេត្តសៀមរាប  ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់​នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​ជីវ​ភ​សព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។​






]]>
Activity Sat, 16 Oct 2021 11:45:22 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ធ្វើការ​តាម​ដង​ទន្លេសាប និង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2182-2021-10-11-04-50-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2182-2021-10-11-04-50-14

​ថ្ងៃ​សុក្រ ១០ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ធ្វើការ​តាម​ដង​ទន្លេសាប និង​តំបន់​បឹង​ទន្លេសាប ចាប់ពី​ចំណុច​ភូមិសាស្ត្រ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល  ឆ្ពោះទៅកាន់​បឹង​ទន្លេសាប តាម​ទីតាំង​សំខាន់ៗ​ដូចជា តំបន់​ឆ្នុកទ្រូ តំបន់​ផាត់​សណ្តាយ តំបន់​កំពង់​លួង តំបន់​កោះ​ក្អែក តំបន់​ពាក់​កន្ទេល តំបន់​កំពង់​ឃ្លាំង តំបន់​មាត់​ខ្លា និង​តំបន់​បឹង​ទន្លេ​ឆ្មារ​។ ក្នុង​ដំណើរ​បេសកកម្ម​នេះ មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖

1-​ពិនិត្យ​លើ​ស្ថានភាព ទិដ្ឋភាព​ទូទៅ​នៅ​តំបន់​ទន្លេសាប​

2-​តាមដាន​សកម្មភាព​អាជីវកម្ម​នេសាទ​នៅ​រដូវ​បើក​នេសាទ​

3-​សិក្សា​លើ​ធនធាន​ជលផល (​ត្រី ពស់ និង​សិប្បីសត្វ​) ដែល​ទឹក​បឹង​ទន្លេសាប មាន​កម្ពស់​ទឹក ៥ ម៉ែត្រ​

4-​ការលូតលាស់​របស់​ប្រភេទ​ត្រី​ដែល​ប្រជាជន​យកទៅ​កែច្នៃ​ធ្វើ​ប្រហុក​

5-​យក​សំណាក​ទឹក និង​វាស់វែង​ជម្រៅ​ទឹក​តាម​ទីតាំង​សំខាន់ៗ​នៅ​តំបន់​បឹង​ទន្លេសាប​។​










]]>
Activity Mon, 11 Oct 2021 10:50:08 +0000
សកម្មភាពលើការពង្រឹងបណ្ដាញទំនាក់ទំនង​ការងារជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2180-2021-10-03-02-08-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2180-2021-10-03-02-08-04

​ខេត្តកំពង់ធំ​:  នា​ថ្ងៃ​សុក្រ ១០ រោច  ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ ទំនាក់ទំនង ការងារ​ជាមួយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​ព្រះ​គន្លង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​(I) បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន​ពី​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍   ធនធានធម្មជាតិ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព និង​(ii) បង្កើត និង​ពង្រឹង​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ដែល​កើតមានឡើង​នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។

]]>
Activity Sun, 03 Oct 2021 08:07:51 +0000
សកម្មភាព​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2178-2021-09-28-03-54-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2178-2021-09-28-03-54-42

​ថ្ងៃ​អង្គារ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ០៤​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បច្ចុប្បន្នភាព​គម្រប​ដីព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​តំបន់​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ , សិក្សា​ពី​ការកំណត់​តំបន់​វា​រី​រុក្ខជាតិ​កំប្លោក និង​ស្ថានភាព​បម្រែបម្រួល​នៃ​កំប្លោក​។​



]]>
Activity Tue, 28 Sep 2021 09:54:13 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2176-2021-09-28-03-45-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2176-2021-09-28-03-45-29

​ថ្ងៃ​ចន្ទ ១៤​កើ​ត ដល់​ថ្ងៃ​សុក្រ ៣​រោច ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​អ​ន្សា​ចំបក់ អូ​សន្តាន់ និង​កំពង់​ពោធិ៍ ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ 
-​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​
ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ ដើម្បី​ស្វែងយល់​ពី​និន្នាការ​ការប្រែប្រួល​ផល​នេសាទ គួបផ្សំ​នឹង​ការប្រែប្រួល​តម្លៃ​ត្រី ដើម្បី​ធ្វើការ​វិភាគ​សេដ្ឋកិច្ចសង្គម​ក្នុង​តំបន់​នោះ ។​

]]>
Activity Tue, 28 Sep 2021 09:45:12 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2174-2021-09-23-05-04-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2174-2021-09-23-05-04-48

​ខេត្តសៀមរាប​:  នា​ថ្ងៃ  ពុធ ១  រោច  ខែ  ភទ្របទ  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២២  ខែកញ្ញា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក ឃុំ​កំពង់​ភ្លុក  ស្រុក​ប្រាសាទបាគង  ឃុំ​ដាន​រុន  និង​ឃុំ​កំពង់​ឃ្លាំង  ស្រុក​សូទ្រនិគម ខេត្តសៀមរាប  ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់​នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​ជីវ​ភ​សព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។

]]>
Activity Thu, 23 Sep 2021 11:01:00 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2172-2021-09-10-04-48-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2172-2021-09-10-04-48-04

​ខេត្តបាត់ដំបង​:  នា​ថ្ងៃ​ព្រហស្បតិ៍  ៣  កេ​ី​ត  ខែ ភទ្របទ  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៩  ខែកញ្ញា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រែក​ទាល់  អន្លង់​តា​អួ   កំពង់​ប្រហុក  និង​ភូមិ​ថ្វាង  ឃុំ​កោះ​ជី​វាំង  ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​
​និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់ នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់ ។​
​សូម​អរគុណ​។
 

]]>
Activity Fri, 10 Sep 2021 10:47:14 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2170-2021-09-03-03-52-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2170-2021-09-03-03-52-34

​ខេត្តបាត់ដំបង​:  នា​ថ្ងៃ​ពុធ  ៩  រោច  ខែស្រាព​ណ៍  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០១  ខែកញ្ញា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ហ្លួង    និង​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​
​និង​និយាម​ការ​ភូមិ​បណ្តែត​ទឹក​នៅតាម​ទីតាំង​តំបន់ នីមួយៗ និង​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន​របស់​ពួកគាត់​។​

]]>
Activity Fri, 03 Sep 2021 09:51:52 +0000
សកម្មភាព​សិក្សា​លើ​ធនធាន​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2168-2021-09-03-03-05-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2168-2021-09-03-03-05-10

​ខេត្តពោធិ៍សាត់​៖ ថ្ងៃ​ពុធ ២​រោច ដល់​ថ្ងៃ សៅរ៍ ៥​រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បាន​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​លេ​ី​ធនធាន​ត្រី ក្នុង​ឃុំ​អ​ន្សា​ចំបក់ អូ​សន្តាន់ និង​កំពង់​ពោធិ៍ ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។
​ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​៖
-​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ ដែល​មា​ទិន្នន័យ​ការប្រែប្រួល និង​តម្លៃ​ត្រី
-​ដើម្បី​ធ្វើការ​វិភាគ​ទៅតាម​លក្ខណ​:​វិទ្យាសាស្ត្រ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​

]]>
Activity Fri, 03 Sep 2021 09:04:48 +0000
សកម្មភាពសិក្សាពីប្រសិទ្ធភាពការអនុវត្ត​ច្បាប់​និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2166-2021-09-01-11-10-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2166-2021-09-01-11-10-03

ខេត្តកំពង់ធំ​: ថ្ងៃ​ចន្ទ ៧​រោច ដល់​ថ្ងៃ​ពុធ ៩​រោច ខែស្រាព​ណ៌ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប សហគមន៍​ឧកញ៉ា​មហា​ព​ពាយ ស្ថិតនៅ​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
​ការសិក្សា​នេះ ដើម្បី​ស្វែ​យល់​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរ​អនុវត្ត​ច្បាប់​លើ​ការការពារ​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ​គន្លឹះ​ក្នុង​យន្ត ការដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន ។ កា​សិក្សា បាន​បង្ហាញថា​:
- ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នៅ​មិនទាន់បាន​រឹតបន្តឹង​លើ​ការដោះស្រាយ​វិវាទ ឫ​ទំនាស់​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ ។​
- ការដោះស្រាយ​វិវាទ​ភាគច្រើន​មាន​លក្ខណៈ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ធ្វើ​ការអប់រំ ណែនាំ​លើក​ទី​១ លើក​ទី​២ លើក​ទី​៣   ការព្រមាន​ផ្ទាល់មាត់ ឫ​លាយលក្ខណ៍អក្សរ ឲ្យ​ផ្អាក​ការនេសាទ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនេសាទ ។​














]]>
Activity Wed, 01 Sep 2021 17:09:52 +0000
សកម្មភាពសិក្សាពីបច្ចុប្បន្នភាពជីវសាស្ត្រព្រៃលិចទឹកតំបន់២ តំបន់៣ និងគម្របដីព្រៃលិចទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2164-2021-09-01-08-01-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2164-2021-09-01-08-01-49

កំពង់ធំ​៖ ថ្ងៃអង្គារ ១ រោច ដល់​ថ្ងៃសុក្រ ៤ រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ លោក វិន ប៊ុនពៅ និងក្រុមការងារ ន​នាយកដ្ឋានធនធានធម្មជាតិ បានបន្តចុះសិក្សាស្តីពីបច្ចុប្បន្នភាព​ជីវសាស្ត្រព្រៃលិចទឹក​តំបន់២ តំបន់៣ និងគម្រប​ដីព្រៃលិច​ទឹកព្រមទាំងការធ្វេីកសិកម្ម ដោយប្រេីប្រាស់ជីគីមី និងថ្នាំកសិកម្ម នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
​គោលបំណងក្នុងការចុះសិក្សាស្រាវជ្រាវមានដូចខាងក្រោម ៖
-​បច្ចុប្បន្នភាពព័ត៌មាន ទិន្នន័យ និងលក្ខណៈជីវសាស្ត្រ​ព្រៃលិចទឹក និងការចុះអធិការកិច្ចដែន ព្រៃលិចទឹក​តំបន់៣ ដើម្បីបច្ចុប្បន្នភាព​ផែនទីប្រើប្រាស់ដី និងគម្របដី​លើការគ្រប់គ្រងព្រៃលិចទឹក​
-​សិក្សាលើករណីនៃការប្រើប្រាស់ធនធានព្រៃលិចទឹក និងវាលស្មៅនៅក្នុងតំបន់សិក្សា ។

]]>
Activity Wed, 01 Sep 2021 14:01:38 +0000
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីវេទិកាបច្ចេកទេសនៃមូលដ្ឋានសេដ្ឋកិច្ច-សង្គម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2161-2021-08-30-05-26-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2161-2021-08-30-05-26-27

​ខេត្តកំពង់ចាម​៖ នាថ្ងៃ ចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស ២៥៦៥ ត្រូវនឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានចូលរួមពិគ្រោះយោបល់ថ្នាក់ជាតិ​ស្តីពី​វេទិកា​បច្ចេកទេសនៃមូលដ្ឋាន សេដ្ឋកិច្ច​-​សង្គម ដែលមានការចូលរួមពីមន្ត្រីតំណាងពីក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​។ កិច្ចប្រជុំនេះ ដើម្បី (១) បង្ហាញពីរចនាសម្ព័ន្ធលម្អិតនៃមូលដ្ឋានទិន្នន័យមុខងារចម្បង និងចំនុចប្រទាក់ក្រឡា របស់វានិង​(២) ស្វែងរកមតិយោបល់ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធអំពីព័ត៌មានលម្អិត បច្ចេកទេសទាំងនោះ​។​

]]>
Activity Mon, 30 Aug 2021 11:26:16 +0000
សកម្មភាព​សិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម​លើការប្រើប្រាស់ធនធានធម្មជាតិ​នៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាល​ទី ២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2159-2021-08-30-00-41-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2159-2021-08-30-00-41-00

​ខេត្តបាត់ដំបង: នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា  ឆ្នាំ​២០២១ លោក  យ៉ាន់  សំរិទ្ធ  ប្រធាននាយកដ្ឋាន និងក្រុមការងារមន្ត្រី បច្ចេកទេស​នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តអនុវត្តន៍​សកម្មភាព សិក្សាពី​ស្ថានភាពសេដ្ឋកិច្ចសង្គម​លើការប្រើប្រាស់ធនធានធម្មជាតិនៅភូមិបណ្តែតទឹកបឹងទន្លេសាប ដំណាក់កាល​ទី​២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រៃ ស្រុក​មោង​ឬស្សី និងឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង  ។
ការអនុវត្តសកម្មភាពនេះ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រជាសាស្ត្រចំនួន​ផ្ទះបណ្តែតទឹក ប្រភេទ​លំនៅឋានភូមិបណ្តែតទឹក​ និង​និយាមការ ទីតាំង​តំបន់នីមួយៗ​ក្នុងតំបន់គោលដៅសិក្សា និង ស្វែងយល់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

]]>
Activity Mon, 30 Aug 2021 06:40:48 +0000
សកម្មភាពលើការពង្រឹងបណ្ដាញទំនាក់ទំនង​ការងារជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2157-2021-08-23-13-32-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2157-2021-08-23-13-32-52

​ខេត្តកំពង់ឆ្នាំង​៖ នាថ្ងៃព្រហស្បតិ៍ ១១​កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារ​មន្ត្រីបច្ចេកទេសបន្តអនុវត្តសកម្មភាព​លើការពង្រឹងបណ្ដាញ ទំនាក់ទំនងការងារជាមួយ​អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ​អន្លង់អក ស្ថិតនៅឃុំ​កំពង់អុស ស្រុក​ជលគីរី ខេត្តកំពង់ឆ្នាំង​។ ការអនុវត្តសកម្មភាពនេះមានគោលបំណង  ដូចខាងក្រោម  ៖
១- បង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ជាមួយមន្ត្រី​ស្ថាប័នជំនាញពាក់ព័ន្ធ​ក្នុងការចែករំលែក​ចំណេះដឹងទិន្នន័យព័ត៌មាន​ទាំងវិជ្ជមាន និងអវិជ្ជមាន​លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន​។​
២- បង្កើត និងពង្រឹងក្រុមបណ្ដាញទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍​មូលដ្ឋានក្នុងការផ្ដល់ព័ត៌មាន​លើការគ្រប់គ្រងធនធាន ធម្មជាតិ​នៅក្នុង​តំបន់បឹងទន្លេសាប​។​

]]>
Activity Mon, 23 Aug 2021 19:32:34 +0000
សកម្មភាពសិក្សាពីប្រសិទ្ធភាពការអនុវត្តច្បាប់និងស្វែងយល់ពីយន្តការដោះស្រាយវិវាទលើការទាញយកផលប្រយោជន៍ លើការប្រើប្រាស់ធនធានធម្មជាតិ​នៅតំបន់បឹងទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2155-2021-08-23-13-23-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2155-2021-08-23-13-23-41

​ថ្ងៃ​អង្គារ ៩​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែស្រាព​ណ៌ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ និងក្រុមការងារ​មន្ត្រីបច្ចេកទេស​នៃអាជ្ញាធរទន្លេសាប បានបន្តសិក្សាស្វែង យល់​ពី​យន្តការលេីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិ​នៅ​តំបន់បឹងទន្លេសាប នៅ សហគមន៍នេសាទ សំរិទ្ធជ័យ ស្ថិតនៅ​ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច និង​សហគមន៍ បត់ត្រង់ ស្ថិតនៅ​ឃុំ​កោះ​ថ្កូវ ស្រុកជលគី​រី  ខេត្តកំពង់ឆ្នាំង ។​
​ការសិក្សានេះ មានគោលបំណងប្រមូល​ព័ត៌មាន និងចងក្រងជាទិន្នន័យ ដែលបានអនុវត្ត ជាក់ស្តែង ដោយ​ធ្វេីការវិភាគរកចំណុចខ្លាំង និង​ចំណុចខ្សោយ ដេីម្បី​ជាមូលដ្ឋានលេីការរៀបចំ​ពន្យល់ណែនាំ​ដល់សហគមន៍រួមគ្នា​អនុវត្តឲ្យកាន់តែល្អប្រសើរ ផ្អែកលេីឯកសារ​គតិយុត្តិ​ដែល មានធរមាន លេីការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ​នៅ​បឹងទន្លេសាប​ប្រកបដោយ និរន្តរភាព ។​

]]>
Activity Mon, 23 Aug 2021 19:23:32 +0000
សកម្មភាព​ចូលរួម​កិច្ចសន្ទនា​កម្រិត​បច្ចេក​ទេស​រួមគ្នា​រវាង​អាស៊ាន និង​គណៈកម្មការ​ទន្លេ​មេគង្គ (ASEAN-MRC) ស្តីពី​សន្តិសុខ​ទឹក​លើក​ទី ១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2153-asean-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2153-asean-mrc

​កំពង់ចាម​៖ ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ដល់​ថ្ងៃ​សុក្រ ១២​កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចសន្ទនា​កម្រិត​បច្ចេក​ទេស​រួមគ្នា​រវាង​អាស៊ាន និង​គណៈកម្មការ​ទន្លេ​មេគង្គ (ASEAN-MRC) ស្តីពី​សន្តិសុខ​ទឹក​លើក​ទី ១ នៅ​ទី​រួម​ខេត្តកំពង់ចាម តាម​ប្រព័ន្ធ​វីដេអូ ដែល​សហការ​រៀបចំ​ដោយ​លេខាធិការដ្ឋាន MRC និង​លេខាធិការដ្ឋាន ASEAN និង​មន្ត្រី​ប្រតិភូ​អន្តរក្រសួង​-​ស្ថាប័ន​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ទន្លេសាប និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​វិទ្យាស្ថាន និង​អង្គការ​ដៃគូ​ផ្សេងៗ សរុប​ប្រមាណ ១២០ រូប ។ គោលបំណង​នៃ​កិច្ចសន្ទនា ដើម្បី​ផ្តល់​វេទិការ​ពិភាក្សា​ចែករំលែក​បទពិសោធន៍ និង​រក​ដំណោះស្រាយ​រួមគ្នា លើ​ការ​ប្រឈម​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​អាស៊ាន រួមមាន​៖ កង្វះ​ទឹក គុណភាព​ទឹក និង​គ្រោះ​ហានិភ័យ​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​ការពិភាក្សា​រួមគ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​លើ​សក្តានុពល​រវាង​អាស៊ាន និង MRC ក៏ដូចជា​ក្នុងចំណោម​ដៃគូ​ផ្សេងៗ ដើម្បី​សហការគ្នា​លើកកម្ពស់​ការគ្រប់គ្រង និង​អភិបាលកិច្ច​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​អាស៊ាន​។​

]]>
Activity Mon, 23 Aug 2021 19:12:12 +0000
សកម្មភាព​ចូលរួម​កិច្ចសន្ទនា​កម្រិត​បច្ចេក​ទេស​រួមគ្នា​រវាង​អាស៊ាន និង​គណៈកម្មការ​ទន្លេ​មេគង្គ (ASEAN-MRC) ស្តីពី​សន្តិសុខ​ទឹក​លើក​ទី ១ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2154-2182021-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2154-2182021-kh

​កំពង់ចាម​៖ ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ដល់​ថ្ងៃ​សុក្រ ១២​កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​កិច្ចសន្ទនា​កម្រិត​បច្ចេក​ទេស​រួមគ្នា​រវាង​អាស៊ាន និង​គណៈកម្មការ​ទន្លេ​មេគង្គ (ASEAN-MRC) ស្តីពី​សន្តិសុខ​ទឹក​លើក​ទី ១ នៅ​ទី​រួម​ខេត្តកំពង់ចាម តាម​ប្រព័ន្ធ​វីដេអូ ដែល​សហការ​រៀបចំ​ដោយ​លេខាធិការដ្ឋាន MRC និង​លេខាធិការដ្ឋាន ASEAN និង​មន្ត្រី​ប្រតិភូ​អន្តរក្រសួង​-​ស្ថាប័ន​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ទន្លេសាប និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​វិទ្យាស្ថាន និង​អង្គការ​ដៃគូ​ផ្សេងៗ សរុប​ប្រមាណ ១២០ រូប ។ គោលបំណង​នៃ​កិច្ចសន្ទនា ដើម្បី​ផ្តល់​វេទិការ​ពិភាក្សា​ចែករំលែក​បទពិសោធន៍ និង​រក​ដំណោះស្រាយ​រួមគ្នា លើ​ការ​ប្រឈម​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​អាស៊ាន រួមមាន​៖ កង្វះ​ទឹក គុណភាព​ទឹក និង​គ្រោះ​ហានិភ័យ​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​ការពិភាក្សា​រួមគ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​លើ​សក្តានុពល​រវាង​អាស៊ាន និង MRC ក៏ដូចជា​ក្នុងចំណោម​ដៃគូ​ផ្សេងៗ ដើម្បី​សហការគ្នា​លើកកម្ពស់​ការគ្រប់គ្រង និង​អភិបាលកិច្ច​សន្តិសុខ​ទឹក​នៅក្នុង​តំបន់​អាស៊ាន​។​

]]>
Activity Mon, 23 Aug 2021 19:12:12 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2151-2021-08-23-13-07-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2151-2021-08-23-13-07-10

​ខេត្តបាត់ដំបង​:  នា​ថ្ងៃ​សុក្រ ១២ កើត ខែស្រាព​ណ៍  ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២០ ខែសីហា  ឆ្នាំ​២០២១ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ព្រះ  ស្រុក​សង្កែ  និង​ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង  ។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​ធ្វេ​ី​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ និយាម​ការ​ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​នានា​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ពួកគាត់ ។

]]>
Activity Mon, 23 Aug 2021 19:07:02 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2149-2021-08-16-04-59-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2149-2021-08-16-04-59-58

​ខេត្តកំពង់ធំ​៖ ថ្ងៃ​អង្គារ ២ កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២១ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​ក្បាល​ស្ទឹង ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង និង​សហគមន៍​នេសាទ អភិវឌ្ឍន៍​ព្រែក​កំពង់ចាម ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង  ការពារ  និង​ការអភិរក្ស បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ក្នុង​សហគមន៍  រួមទាំង​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ដែន​សហគមន៍​នេសាទ​ទាំងពីរ​ប្រកបដោយ​និរន្តរភាព​។
​ការសិក្សា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រឈម​មួយចំនួន ដែល​បាន និង​កំពុង​ជះឥទ្ធិពល​ដល់​ដំណើរការ​បំពេញ​តួនាទី ភារកិច្ច ការងារ​ប្រចាំថ្ងៃ​របស់​សហគមន៍​នេសាទ​ទាំងពីរ ក្នុង​កិច្ចការ​ការពារ គ្រប់គ្រង អភិរក្ស​ធនធានធម្មជាតិ ក្នុង​តំបន់ រួមមាន​៖
- បញ្ហា​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​-១៩ ជាហេតុ​នាំ​ឲ្យ​មាន​ភាព​អសកម្ម លើ​ការ​អនុត្ត​ការងារ​ប្រចាំថ្ងៃ ជាពិសេស ការ​យាមល្បាត​ក្នុង​តំបន់​អភិរក្ស​
- សហគមន៍​នេសាទ​ទាំងពីរ មិនទាន់​បានធ្វើ​បច្ចុប្បន្នភាព​លើ​ផែនការ​គ្រប់គ្រង​សហគមន៍​ឡើងវិញ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចន្លោះប្រហោង ក្នុងការ​ដឹកនាំ គ្រប់គ្រង ការពារ និង​អភិរក្ស​
- គណកម្មការ​សហគម​ន៍ ទទួលបាន​ការបណ្ដុះបណ្ដាល​កសាង​សមត្ថភាព និង​ការគាំទ្រ បច្ចេកទេស ធនធាន​ថវិកា​នៅមានកម្រិត សម្រាប់​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​
- ការអនុវត្ត​ការងារ​ជូ​ប​ការលំបាក ដោយសារ​សមាជិក​គណ​កម្ម​ការ​សហគមន៍​ទាំងពីរ បាន​ផុត​អាណត្តិ ហើយ​ពុំទាន់​មានការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​គណ​:​កម្ម​ការ​សហគមន៍​ថ្មី  ស្របទៅតាម​អាណត្តិ  (៥​ឆ្នាំ​)  
- សមាជិក​គណកម្មការ​សហគមន៍​មាន​កង្វះខាត​លើ​តម្រូវ​ចាំបាច់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពួកគេ​មួយចំនួន​បោះបង់​បង់​ចោល​ការងារ​ស្នូល ទៅរក​ការងារ​ផ្សេងៗ ដើម្បី​បង្កើន​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួសារ​
-  ការទប់ស្កាត់​បទល្មើស​នេសាទ និង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ក្នុង​ដែន​សហគមន៍​ពុំ​សូវ​មាន​ប្រសិទ្ធភាព ក៏​ព្រោះ កង្វះ​មធ្យោបាយ​ធ្វើដំណើរ (​ទូក​-​បា​ឡា​) ធនធាន​ថវិកា និង​កិច្ចសហការ​ចុះ​អន្តរាគមន៍​មិនទាន់​ពេលវេលា​៕​

]]>
Activity Mon, 16 Aug 2021 10:59:48 +0000
កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ការងា​ក្នុង​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញារ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2147-2021-08-14-06-47-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2147-2021-08-14-06-47-54

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៥​កើត ខែស្រាព​ណ៌ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ត្រួតពិនិត្យ តាមដាន​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ការងា​ក្នុង​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ ២០២១ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប តាមរយៈ​ប្រព័ន្ធ​អន​ឡាញ Zoom  ដោយមាន​ការចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តម​ជំនួយការ លោក​ទីប្រឹក្សា លោក លោកស្រី​ជា​ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ចំនួន ៤២​នាក់​។ កិច្ចប្រជុំ បាន​ពិនិត្យមើល វឌ្ឍនភាព​ការអនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ ប្រចាំឆមាស​ទី​១ ដោយ​ពិភាក្សាគ្នា​លើ​ចំណុចខ្លាំង  ចំណុចខ្សោយ  និង​បញ្ហា ប្រឈម  ។  ឈរលើ​បទពិសោធន៍​សិក្សា​នេះ  កិច្ចប្រជុំ បាន​ពិភាក្សាគ្នា ដោយ​លើក​ទិសដៅ​ឆមាស​ទី​២  គឺ​ធ្វើការ​សិក្សា ស្រាវជ្រាវ បន្ត  ស្របគ្នា​ជាមួយនឹង ការកែលំអ​វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ  តាម​លក្ខណៈ​វិទ្យាសាស្ត្រ  ដើម្បី​ជា​មូលដ្ឋាន​លើ​ការគ្រប់គ្រង  និង​អភិរក្ស​បឹង​ទន្លេសាប  ក្នុង​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ទន្លេសាប។​

]]>
Activity Sat, 14 Aug 2021 12:47:42 +0000
កិច្ចប្រជុំ ស្ដីពី ការរៀបចំ​ផែនការ​ថ្នាក់​តំបន់ ត្រៀម​ទុកជាមុន ដើម្បី​បង្កើត​ផែនការ​អាង​ទន្លេ​ប​ន្សុំា​មួយ​ដែល​នាំមក​នូវ​សុខភាព​ល្អប្រសើរ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2145-2021-08-13-09-46-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2145-2021-08-13-09-46-29

​កំពង់ចាម​៖ ថ្ងៃ​ចន្ទ ១​កើត ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង​លើក​ទី​២ នៃ​ឯកសារ​គោល​គំនិត ស្ដីពី ការរៀបចំ​ផែនការ​ថ្នាក់​តំបន់ ត្រៀម​ទុកជាមុន ដើម្បី​បង្កើត​ផែនការ​អាង​ទន្លេ​ប​ន្សុំ​ា​មួយ​ដែល​នាំមក​នូវ​សុខភាព​ល្អប្រសើរ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក និង​វិស័យ​ពាក់ព័ន្ធ​ដ៍ទៃទៀត​។
​គោលបំណង​នៃ​កិច្ចប្រជុំ​រួមមាន ៖
- ពិភាក្សា និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​លើក​ទី​២ នៃ​ឯកសារ​គោល​គំនិត និង​ផែនការ​បន្សាំ​នៃ​ការគ្រប់គ្រង​អាង​ទន្លេ (Proactive Regional Plan and Adaptive Basin Plan)
- ពិនិត្យមើល​យន្តការ តួនាទី និង​ការចូលរួម​នៃ​ដំណើរការ​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ​ថ្នាក់ជាតិ (National Basin Development Plan)
- ពិភាក្សា​លើ​ធាតុ​ចូល​ទាំងឡាយ​របស់​ភាគី​កម្ពុជា ដើម្បី​ដាក់ជូនទៅ​គណ​:​កម្ម​ការ​ទន្លេមេគង្គ (Mekong River Commission- MRC)​។​

]]>
Activity Fri, 13 Aug 2021 15:46:20 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2143-nip-2021-2025 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2143-nip-2021-2025

​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025 នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ទី​រួម​ខេត្តកំពង់ចាម​។​
​កិច្ចប្រជុំ​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុ​ជាមាន​គោលបំណង​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ (NIP) ប្រកបដោយ​សក្ដានុពល​សម្រាប់​ប្រទេស​កម្ពុជា​។​

]]>
Activity Fri, 13 Aug 2021 15:35:08 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2144-782021-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2144-782021-kh

​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ចង្អុល​ថ្នាក់ជាតិ​(NIP) ឆ្នាំ 2021-2025 នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ទី​រួម​ខេត្តកំពង់ចាម​។​
​កិច្ចប្រជុំ​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុ​ជាមាន​គោលបំណង​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល ពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ (NIP) ប្រកបដោយ​សក្ដានុពល​សម្រាប់​ប្រទេស​កម្ពុជា​។​

]]>
Activity Fri, 13 Aug 2021 15:35:08 +0000
សិក្ខាសាលា​ស្តីពី ការវាយតម្លៃ​ផលប៉ះពាល់​លើ​សហគមន៍​នៅតាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2141-2021-08-13-09-31-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2141-2021-08-13-09-31-12

​រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ សុក្រ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី  ០៦ ខែសីហា ឆ្នាំ​២០២១ យោង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម លឹម គានហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស អញ្ជើញ​ចូលរួម​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ទៀងផ្ទាត់​លើ​របាយការណ៍​សិក្សា ស្តីពី  ការវាយតម្លៃ​ផលប៉ះពាល់​លើ​សហគមន៍​នៅតាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ដោយសារ​កម្ពស់​ទឹក​មាន​កម្រិត​ទាប​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ​២០២០ ដែលមាន​ការរៀបចំ​ដោយ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (The NGO FORUM on Cambodia) ដែលមាន​សមាសភាព​ចូលរួម​ចំនួន ៥៣ រូប មកពី​ស្ថាប័ន​ដូចជា The NGO Forum on Cambodia, OXFAM, MOWRAM, MAFF, TSA, MRCS, សម្ព័ន្ធ​ទន្លេ​កម្ពុជា និង​តំណាង​មកពី​សហគមន៍​។
​សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី​គណនា​អំពី​តម្លៃ​ខាតបង់​លើ​ផលិតកម្ម​ស្រូវ និង​ផល​ចាប់​ត្រី​ក្នុង​តំបន់​ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​ទាប​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ផលប៉ះពាល់​លើ​សេដ្ឋកិច្ចសង្គម​របស់​ស​ហគ​មន៍​លើ​ដង​ទន្លេ និង​ចងក្រង​ពី​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​។​

]]>
Activity Fri, 13 Aug 2021 15:31:02 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2139-2021-07-27-04-43-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2139-2021-07-27-04-43-59

ខេត្តកំពង់ធំ​: ថ្ងៃ​ពុធ ៥​កើត ដល់​ថ្ងៃ​សុក្រ ៧​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់ និង​ស្វែងយល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​លើ​ការទាញយក​ផលប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប របស់​សហគមន៍​បឹង​រំពេរ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​ការសិក្សា​នេះ ដើម្បី​ស្វែ​យល់​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ការគ្រប់គ្រង​ក្នុង​សហគមន៍ រួមទាំង​វិធីសាស្ត្រ​គន្លឹះ​ក្នុងការ​ដោះស្រាយ​វិវាទ​នៅក្នុង​សហគមន៍​មូលដ្ឋាន ។

​ក្រុមការងារ​បានធ្វើកា​រ​ប្រមូល​ទិន្នន័យ ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​តាំងក្រសាំង គ​ណះ​កម្ម​ការ​សហគមន៍ និង​ប្រជា​នេសាទ ។ ជា​លទ្ធផល​បឋម​បានបង្ហាញ​ឲ្យ​ឃើ​ថា​:
- ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​នៅមានកម្រិត ដោយ​អនុវត្ត​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ​លើ​ការគ្រប់គ្រង ការពារ និង​អភិរក្ស ធនធាន​ជលផល និង​ធនធានធម្មជាតិ​
- ការដោះស្រាយ​បញ្ហា​បទល្មើស​នេសាទ​កើតឡើង​នៅក្នុង​តំបន់ ភាគច្រើន​មាន​លក្ខណៈ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​ធ្វើ​ការណែនាំ ការអប់រំ មួយដង ទៅ ពីរដង ក្នុងករណី​ពួកគេ​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត និង​ធ្វើកា​បញ្ជូនទៅ​សង្កាត់​/​ខណ្ឌ​ជលផល ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត ចំពោះ​ប្រជាពលរដ្ឋ​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ នេសាទ​នៅក្នុង​តំបន់​អភិរក្ស និង​នេសាទ​នៅ​រដូវ​ហាមឃាត់ ជាដើម​៕​

]]>
Activity Tue, 27 Jul 2021 10:43:50 +0000
ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ ចុះ​ធ្វើការ​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2135-2021-07-26-16-44-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2135-2021-07-26-16-44-56

​ខេត្តពោធិ៍សាត់​៖ ថ្ងៃ​សុក្រ ១៤​កើត ដល់​ថ្ងៃ​ចន្ទ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​តាមដាន​ផលប៉ះពាល់​ផ្ទាល់​លើ​តំបន់ ៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។ ការចុះ​សិក្សា​នេះ ជាការ​ធ្វើ​អធិការកិច្ច និង​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បង្គោលព្រំ​កំណត់​តំបន់ ៣ សម្រាប់​ការងារ​អភិរក្ស​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ សម្រាប់​ខេត្តពោធិ៍សាត់ មាន​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ចំនួន ៩៤,០៤២ ហិកតា និង​បង្គោល​ចំនួន ៧៦ បង្គោល (​តាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១) ដោយឡែក​បេសកកម្ម​នេះ​ក្រុមការងារ​បាន​ពិនិត្យ​ដោយផ្ទាល់​លើ​បង្គោល​លេខ ១៩០, ១៩១, ១៩២, ១៩៤, ១៩៥, ១៩៦, ១៩៧, ១៩៨, ១៩៩, ១៨១, ១៨២, ១៨៥ និង ១៨៧ ។​

]]>
Activity Mon, 26 Jul 2021 22:44:47 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2133-2021-07-26-08-22-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2133-2021-07-26-08-22-44

​ខេត្តកំពង់ធំៈ នា​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បាឡត និង​ភូមិ​ពេ​ជ​ចក្រី ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​ធ្វេ​ី​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​

​ជា​លទ្ធផល  ក្រុមការងារ​បាន​យក​ចំណុច​និយាម​ការ តំបន់​ដែលមាន​ផ្ទះ​បណ្តែត​ទឹក  ចំនួន​ខ្នង​ផ្ទះ​បណ្តែត​ទឹក  ចំនួន​បែរ  និង​ស្ថិតិ​ប្រជាសាស្ត្រ​តាម​បណ្តា​ភូមិ​គោលដៅ​សិក្សា​។  ជាមួយគ្នានេះ​បញ្ហា​ដែល​ប្រឈម​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ទាំងពីរ​ភូមិ​ខាងលើ​ជា​ភូមិ​ឧបសម្ព័ន្ធ បាននិងកំពុង​ជួប​ការលំបាក​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា  (​សាលារៀន​បាក់បែក​)  និង​កង្វះ​ទឹកស្អាត​ប្រើប្រាស់​នា​រដូវប្រាំង ស្រប​ពេលដែល​មុខរបរ​ចម្បង​ប្រចាំថ្ងៃ​ពឹង​លើ​ការនេសាទ​ទាំងស្រុង តែ​ផល​ចាប់​ត្រី​និង​ការចិញ្ចឹម​ត្រី​បន្ត​ធ្លាក់ចុះ ។

]]>
Activity Mon, 26 Jul 2021 14:22:36 +0000
ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ ចុះ​ធ្វើការ​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2131-2021-07-24-06-12-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2131-2021-07-24-06-12-54

ខេត្តកំពង់ធំៈ នៅ​ថ្ងៃ សុក្រ ០៧​កើត ដល់​ថ្ងៃ ចន្ទ ១០​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​តាមដាន​ផលប៉ះពាល់​ផ្ទាល់​លើ​តំបន់ ៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ជាការ​ធ្វើ​អធិការកិច្ច និង​ប្រមូល​ព័ត៌មាន​ទិន្នន័យ​ជាក់ស្តែង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្ទៃដី​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​បង្គោលព្រំ​កំណត់​តំបន់ ៣ សម្រាប់​ការងារ​អភិរក្ស​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​។ សម្រាប់​ខេត្តកំពង់ធំ​មាន​ផ្ទៃ​ដីព្រៃ​លិច​ទឹក​ចំនួន ១៣២,០៨១ ហិកតា និង​បង្គោល​ចំនួន ១៣២ បង្គោល (​តាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១១) ដោយឡែក​បេសកកម្ម​នេះ​ក្រុមការងារ​បាន​ពិនិត្យ​ដោយផ្ទាល់​លើ​បង្គោល​លេខ ៦៧៩, ៦៨០, ៦៨១, ៦៨២, ៧៦៤, ៧៦៥, ៧៦៦, ៧៦៧, ៧៩៦ និង ៧៩៧ ។​

]]>
Activity Sat, 24 Jul 2021 12:12:46 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួន​សំណេះសំណាល​ជាមួយ​មន្ត្រី​របស់​នាយក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2129-2021-07-19-09-12-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2129-2021-07-19-09-12-24

​នាព្រឹកថ្ងៃ ចន្ទ ១០ កើត ខែ ទុតិយា​ឍ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរ ទន្លេសាប បាន​ជួបប្រជុំ​សំណេះសំណាល​ការងារ​ជាមួយ​មន្ត្រី​របស់​នាយក​ដ្ឋា​ន នីតិកម្ម និង​ផ្សព្វផ្សាយ ដែលមាន​ការចូលរួម​ពី ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន  និង​មន្ត្រី​ក្រោម​ឪ​វាទ​នៃ​ការិយាល័យ​ទាំង​៣ ។ កិច្ចប្រជុំ​សំណេះសំណាល់​នេះ ឯកឧត្តម បាន​ទទួលបាន​មតិយោបល់​ពី​នាយ​កដាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ធ្វើការ​ដោះស្រាយ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ត​។​

]]>
Activity Mon, 19 Jul 2021 15:08:52 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ធនធាន​ជលផល​និង​ការប្រើប្រាស់​ធនធាន​ជលផល​ក្នុង​វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2127-2021-07-18-08-15-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2127-2021-07-18-08-15-12

​ថ្ងៃ​ពុធ ៥​កើត ដល់ ថ្ងៃ​សៅរ៍ ៨​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​ធនធាន​ជលផល (​ត្រី និង​ក្រៅពី​ត្រី​) និង​ការប្រើប្រាស់​ធនធាន​ជលផល​ក្នុង​វារីវប្បកម្ម​នៅ​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប​នៅក្នុង​ខេត្តសៀមរាប និង​បាត់ដំបង​។​
​គោលបំណង​សិក្សា​មាន​៖
១, ធ្វើ​បច្ចុប្បន្នភាព​ធនធាន​ជលផល​លើ​លក្ខណៈ​ជីវសាស្ត្រ (​ត្រី និង​ក្រៅពី​ត្រី​) និង​ការវាយតម្លៃ​លើ​ផល​ចាប់​តាម​ប្រភេទ​ឧបករណ៍​នេសាទ​
២, បន្ដ​ពិនិត្យ និង​វាយតម្លៃ​សមាសភាព​ប្រភេទ​ធនធាន​ជលផល​សម្រាប់​វារីវប្បកម្ម (​ចំណី​ត្រី និង​ក្រពើ​)
៣, បន្ដ​វាយតម្លៃ​លើ​សមាសភាព​ប្រភេទ​ត្រី​(​ត្រី​នុយ​) ដែល​អាច​វិវត្តន៍​ទៅជា​ប្រភេទ​ត្រី​ធំ និង​ត្រី​កម្រ​
៤, បន្ដ​ការ​តាម​ដាម​លើ​ការ​វិវដ្ដ​ស​ន្ទ​ស្សន៍​របស់​កន្សោមពង​ធនធាន​ជលផល​ដើម្បី​បន្ដ​ស្វែងយល់​ពី​ការបង្ក​កំណើត​
៥, បច្ចុប្បន្នភាព​លំនៅដ្ឋាន​ធនធាន​ជលផល​(​ត្រី​) នៅក្នុង​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប (​រដូវប្រាំង និង​វស្សា​)
៦, បច្ចុប្បន្នភាព​ផែនទី​ទីតាំង​នេសាទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​លំនៅដ្ឋាន​(​ជម្រក​) និង​
៧, ចងក្រង​សៀវភៅ និង​រៀបចំ​របាយការណ៍​ម​ឋ​ម នៃ​ប្រភេទ​ធនធាន​ត្រី និង​ក្រៅពី​ត្រី​នៅក្នុង​តំបន់​ទី​ជម្រាល​អាង​ទន្លេសាប ។​
​ជា​លទ្ធផល​សិក្សា​រួមមាន ៖
១, កំណត់​បាន​នូវ​និយាម​កា​តាម​ទីតាំង​ដាក់​ឧបករណ៍​នេសាទ​នីមួយៗ និង​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅតាម​តំបន់​សិក្សា​
២, បាន​វាស់​គុណភាព​ទឹក​ចំនួន ៦​ទីតាំង​ដោយ​ប្រើប្រាស់​ឧ​បរក​រណ៍ BBE algae (​វាស់​ស្ទង់​ស្លែ , កករ​, កម្រិត​ល្អក់​) និង​ពិល​វាស់​ជម្រៅ​ទឹក   
៣, បានធ្វើការ​វាស់​/​ថ្លឹង និង​វះកាត់​មើល​កន្សោមពង​របស់​ត្រី​សរុប​ចំនួន ៦​លំដាប់ ស្មើនឹង ២៣​ប្រភេទ​៕​

]]>
Activity Sun, 18 Jul 2021 14:15:04 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2125-2021-07-16-04-02-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2125-2021-07-16-04-02-07

ខេត្តពោធិ៍សាត់​: ថ្ងៃ​ចន្ទ ៣ កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៦ កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​បឹង​អន្លង់​ព្រីង ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង និង​សហគមន៍​នេសាទ​កំពង់​ប្រាក់ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង  ការពារ  និង​ការអភិរក្ស បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ក្នុង​សហគមន៍  រួមទាំង​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុងការ​ការពារ អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ដែន​សហគមន៍​នេសាទ​ទាំងពីរ​ប្រកបដោយ​និរន្តរភាព​។​
​ជា​លទ្ធផល​បឋម ភាព​ប្រឈម​ដែល​បាន​នឹង​កំពុង​កើតមានឡើង​ក្នុង​សហគមន៍​នេសាទ​ទាំងពីរ រួមមានៈ​
-  សហគមន៍ នេសាទ​ទាំងពីរ  មិនទាន់មាន​ការរៀប​ចំ​បោះឆ្នោត​ជ្រើសរើស​គណ​:​កម្ម​ការ​សហគមន៍​ថ្មី  ស្របទៅតាម​អណ្ណ​ត្ដ  (៥​ឆ្នាំ​)  ដែល​នាំ​ឲ្យ​រចនា​ស័​ម្ព​ន្ធ​ដឹកនាំ​គ្រប់គ្រង  មាន​លក្ខណៈ​ធូររលុង​
-  កង្វះ ការគាំទ្រ បច្ចេកទេស  និង​ធនធាន​ថវិកា  សម្រាប់​កិច្ចដំណើរការ  ការងារ​ប្រចាំថ្ងៃ​ក្នុង​សហគមន៍  ដែល​នាំ​ឲ្យ​សមាជិក​គណ​:​កម្ម​ការ​សហគមន៍​បាក់​ទឹកចិត្ត  និង​ងាក​ពី​ការងារ​ស្ម័គ្រចិត្ត  ទៅ​បំពេញតម្រូវការ​ជីវភាព​របស់ខ្លួន​
-  ការអនុវត្ត ច្បាប់​នៅ​ថ្នាក់មូលដ្ឋាន  នៅមានកម្រិត  ដោយ​ផ្អែកលើ​មនោសញ្ចេតនា​យោគយល់  ព្រោះ កម្រិតជីវភាព​ប្រជា​សហគមន៍​នៅមាន​លក្ខណ​:​ខ្សត់ខ្សោយ​។​

]]>
Activity Fri, 16 Jul 2021 10:01:59 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2123-2021-07-13-09-25-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2123-2021-07-13-09-25-06

​ខេត្តកំពង់ធំៈ នា​ថ្ងៃ​ពុធ ១៣ រោច ខែ​បឋមាសាឍ ដល់​ថ្ងៃ​សៅរ៍ ១ កើត ខែ​ទុតិយ​សា​ឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០៧ ដល់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ពាម​បាង និង​ភូមិ​ដូន​ស្តើង នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

​គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ​គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​

​ជា​លទ្ធផល​បឋម ក្រុមការងារ​បាន​យក​ចំណុច​និយាម​កា​បាន ០៤ ទីតាំង នៃ​ភូមិ​ពាម​បាង ០២ ទីតាំង (​ព្រែក​ពាម​បាង និង​ព្រែក​ពន្លេច​កង្កែប​) និង ០២ ទីតាំង នៃ​ភូមិ​ដូន​ស្តើង (​ទីតាំង​ក្នុងភូមិ​ដូន​ស្តើង និង​ទីតាំង​អន្លង់​តា​អោន​) ។ ចំនុច​ខាងលើ​មានគ្រួសារ​សរុប​ចំនួន ៣៨៨ គ្រួសារ​, មានផ្ទះ​ស្មើនឹង ៣៦៨ ខ្នង​ផ្ទះ , មាន​បែរ​ត្រី​ចំនួន ១៦៩ បែរ (​បែរ​អត់​ចិញ្ចឹម​ត្រី មាន​ប្រមាណ ៤០%)​។ ជីវភាព​រស់​ប្រចាំ​ជា​ចម្បង​ពឹង​ផ្អែកលើ​ការនេសាទ​ប្រមាណ​ជា ៩៨%​។​

]]>
Activity Tue, 13 Jul 2021 15:24:58 +0000
សកម្មភាពសិក្សា​តាមដាន​ស្តីពី​លំហូរ​ចូល​នៃ​ធនធាន​កូន​ត្រី និង​ការ​បំលាស់​ទី​ចេញ​នៃ​ធនធាន​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2121-2021-07-13-09-16-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2121-2021-07-13-09-16-59

ថ្ងៃ​អង្គារ ១២​រោច ដល់ ថ្ងៃ​សុក្រ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​តាមដាន​ស្តីពី​លំហូរ​ចូល​នៃ​ធនធាន​កូន​ត្រី និង​ការ​បំលាស់​ទី​ចេញ​នៃ​ធនធាន​ត្រី​តាម​ការប្រែប្រួល​របប​ជល​សាស្ត្រ​រវាង​ទន្លេមេគង្គ និង​ទន្លេសាប​។ ការសិក្សា​នេះ​មាន​គោលបំណង​ដូចខាងក្រោម​÷
១/.​ពិនិត្យ និង​ជ្រើសរើស​ទីតាំង​សម្រាប់ធ្វើ​ការសិក្សា​តាមដាន និង​សិក្សា​ស្វែងយល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​លើ​សកម្មភាព​នេសាទ​ក្នុង​តំបន់​សិក្សា
២/.​សិក្សា​តាមដាន​ពី​ពេលវេលា​ដែល​ចាប់​មាន​វត្ត​មានកូន​ត្រី​ហូរ​ចូលទៅ​បឹង​ទន្លេសាប
 ៣/.​សិក្សា​ផ្តោត​សំខាន់​លើ​ការលូតលាស់​ជាប្រចាំ​ខែ​របស់​កូន​ត្រី​ដែល​បាន​បំលាស់​ទី​ចូល​បឹង​ទន្លេសាប មុននឹង​វា​ធ្វើ​បំលាស់​ទី​ចេញពី​បឹង​ទន្លេសាប
 ៤/.​សិក្សា​លើ​លក្ខណៈ​ជីវសាស្ត្រ និង​វដ្ត​ជីវិត​នៃ​ប្រភេទ​ត្រី​មួយចំនួន​នៅ​បឹង​ទន្លេសាប ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​
​ជា​លទ្ធផល គឺ​ក្រុមការងារ​កំណត់​បាន​នូវ​និយាម​កា​លើ​ទីតាំង​ដែល​នឹងត្រូវ​ចុះ​សិក្សា​តាមដាន​, បាន​ប្រមូល​ព័ត៌មាន​លើ​ទិដ្ឋភាព​ទូទៅ​នៃ​សកម្មភាព​នេសាទ​ក្នុង​តំបន់​សិក្សា និង​បាន​ពិនិត្យ​លើ​សំណាក​ត្រី​ប្រមាណ ១០​ប្រភេទ ដែល​នេសាទ​បាន​ក្នុង​តំបន់​សិក្សា​។​

]]>
Activity Tue, 13 Jul 2021 15:16:48 +0000
​ឯកឧត្តម ម៉ៅ ហាក់ ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បាយ័ន​ពី​សារៈសំខាន់​របស់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2119-2021-07-07-11-49-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2119-2021-07-07-11-49-59

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​អង្គារ ១២​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បានផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​បាយ័ន  ស្តីពី សារៈសំខាន់​របស់​បឹង​ទន្លេសាប ក្រៅពី​ត្រី​។ ក្នុង​បទសម្ភាសន៍​បាន​ផ្តោត​សំខាន់​លើ​សំណួរ​ដូចខាងក្រោម ៖
- ក្រៅពី​ត្រី តើ​បឹង​ទន្លេសាប​មាន​ធនធាន​កម្រ​អ្វីខ្លះ​?
- ធនធាន​ទាំងនោះ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ ដល់​សេដ្ឋកិច្ចជាតិ​, បរិស្ថាន​, និង​វិស័យ​នានា​?
- តើ​ល្បាប់​ភក់​នៅ​បាត​បឹង​ទន្លេសាប មាន​សារៈប្រយោជន៍​អ្វីខ្លះ​?
- បឹង​ទន្លេសាប​ជា​អតីត​សមុទ្រ​ទឹកប្រៃ តើ​បឹង​នេះ​អាចមាន​ធនធាន​រ៉ែ​ប្រេងកាត​ដែររឺទេ​?
- កត្តា​អ្វី ដែល​បឹង​ទន្លេសាប មាន​លក្ខណៈពិសេស​ជាងគេ​ក្នុង​លោក ដែលមាន​ទឹក​ហូរ​ចូល ហើយ​ហូរ​ត្រឡប់​ចេញទៅ​វិញ​?
​ជាការ​ឆ្លើយតប ដែលមាន​ខ្លឹមសារ​សង្ខេប ដូចខាងក្រោម ៖
-  ជារួម​បឹង​ទន្លេសាប ជា​សម្បត្តិ​ធម្មជាតិ​មួយ​ដ៏​វិសេសវិសាល ជា​បឹង​ទឹកសាប​ធម្មជាតិ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្គត់ផ្គង់​ប្រូតេអ៊ីន​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១៥​លាន​នាក់ និង​ជា​អាង​ស្តុក​ទឹកធម្មជាតិ ដែល​សម្រួល​ដល់​ការ​ស្រូបយក​ទឹក​ពី​ទន្លេមេគង្គ និង​ដៃ​ស្ទឹង​សំខាន់ៗ នៅ​ជុំវិញ​បឹង រហូតដល់​ប្រមាណ ៤.៥០០ លាន​ម៉ែត្រត្រីគុណ ជា​រៀងរាល់ឆ្នាំ ។
-  ក្រៅពី​ត្រី បឹង​ទន្លេសាប​មាន​ធនធានធម្មជាតិ ដូចជា​វា​រី​ជាតិ និង​សិប្បីជាតិ ព្រមទាំង​ព្រៃ​លិច​ទឹក ដែលមាន​លក្ខណៈ​ចម្រុះ ជា​អេកូ​ស៊ី​ស្តែ​ម​បឹង​ទន្លេសាប​។
-  ពពួក​វា​រី​សត្វ​មាន ០៦​អម្បូរ ចែកជា ១១​ប្រភេទ ពពួក​សិប្បីសត្វ មាន ០៥​អម្បូរ ចែកជា ១២​ប្រភេទ​។​
-  ប្រភេទ​ព្រៃ​លិច​ទឹក​ទាំងអស់​មាន​ប្រមាណ ២០០​ប្រភេទ ។ ដោយឡែក​ការសិក្សា​ស្រាវជ្រាវ ដោយ​អាជ្ញាធរ​ទន្លេសាប នៅ​ឆ្នាំ​២០១០ រកឃើញ ១៥១​ប្រភេទ និង​នៅ​ឆ្នាំ​២០១៩ រកឃើញ ១៩៦​ប្រភេទ ក្នុងនោះ ចែកជា​ពពួក​ដើមឈើ ពពួក​ព្រៃ​គម្ពោធ ពពួក​វ​ល្លិ៍ ពពួក​វា​រី​រុក្ខជាតិ និង​ពពួក​ស្មៅ ។
-  បឹង​ទន្លេសាប​បានផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​គ្រួសារ ដែល​រស់នៅក្នុង​បឹង និង​ជុំវិញ​បឹង​ប្រមាណ ៥​លាន​នាក់ ។
-  បឹង​ទន្លេសាប ជា​បឹង​ធម្មជាតិ​មួយ ដែលមាន​លក្ខណៈ​រក្សា​អេកូ​ស៊ី​ស្តែ​ម និង​រក្សា​លំនឹង​បរិស្ថាន​ទឹក ។
-  បឹង​ទន្លេសាប​បម្រើ​ឲ្យ​វិស័យ​ជាច្រើន ដូចជា វិស័យ​ធនធានទឹក វិស័យ​កសិកម្ម ការដាំដុះ វិស័យ​ទេសចរណ៍ វិស័យ​បរិស្ថាន និង​វិស័យ​ដឹកជញ្ជូន​ជាដើម ។​
-  រីឯ​ល្បាប់​ភក់​វិញ ជា​ប្រភព​ជីធម្មជាតិ​ដ៏​ល្អឥតខ្ចោះ ជា​លំនៅដ្ឋាន​ដល់​វា​រី​ជាតិ សិប្បីសត្វ ព្រៃ​លិច​ទឹក ដែលជា​ការរក្សា​នូវ​អេកូ​ស៊ី​ស្តែ​ម​បឹង​ធម្មជាតិ​នេះ ។
-  ការវិវត្ត​នៃ​បឹង​ទន្លេសាប គឺ​កកើតឡើង​ប្រមាណ ១០.០០០​ឆ្នាំមុន ដូចនេះ ការសិក្សា ឬក៏​មតិ​ដែល​លើកឡើងថា មាន​រ៉ែ​ប្រេងកាត​នោះ អាជ្ញាធរ​ទន្លេសាប​មិន​ជំទាស់​ទេ តែ​នេះ​ជាការ​សិក្សា​មួយ ដែល​ហួស​ពី​ដែន​សមត្ថកិច្ច និង​ហួស​ពី​សមត្ថភាព​។​
-  របប​ទឹក​ហូរ​ចូល និង​ហូរ​ចេញ គឺជា​របប​ជលសា​ស្ត្រ ដែលមាន​ទំនាក់ទំនង​គ្នា​រវាង​ទន្លេមេគង្គ និង​ទន្លេសាប ដែល​ផ្តល់នូវ​លក្ខណៈពិសេស​គ្មាន​ពីរ នូវ​ផលប្រយោជន៍ ក្នុង​លក្ខណៈ​ធម្មជាតិ លើ​ការគ្រប់គ្រង​ទឹកជំនន់ ការធ្វើ​នាវាចរ ការដាំដុះ ការនេសាទ និង​រក្សា​នូវ​អេកូ​ស៊ី​ស្តែ​ម​បឹង ។​
 ក្រៅពី​សំណួរ​ខាងលើ ឯកឧត្តម ម៉ៅ ហាក់ បានបញ្ជាក់​ជូន​បន្ថែម​អំពី ៖
-  ការព្រួយបារម្ភ អំពី​ទឹក​ទាប​ប៉ុន្មាន​ឆ្នាំនេះ​? គឺជា​ការប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​ដែរឬទេ​?
-  ការសិក្សា​ឃើញថា កម្ពស់​ទឹក​បឹង​នៅ​ទសវត្សរ៍​ចុងក្រោយ​មាន​សភាព​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​មែន តែ​ជាគោលការណ៍​នៃ​ការសាងសង់​ទំនប់​គឺ រក្សា​ទឹក​ទុក ដើម្បី​ប្រើប្រាស់​នៅពេល​ខ្វះ​ទឹក ដូចនេះ ពុំមាន​បាត់​ទឹក​ទៅណា​ទេ មាន​ដែរ​ការបាត់បង់​ទឹក នោះ​ដោយ​រំហួត​នៅ​ផ្ទៃ​ទឹក​នៃ​អាងទឹក​តែប៉ុណ្ណោះ ។
-  ការប្រែប្រួល​អាកាសធាតុ និង​ការប៉ះពាល់​ដល់​បឹង​ទន្លេសាប​ដែរឬទេ​?
-  ប្រាកដ​ណាស់ ការប្រែប្រួល​អាកាសធាតុ​នឹង​ប៉ះពាល់​ភពផែនដី​យើង​ទាំងមូល ជាពិសេស​ក្នុងពេល​បច្ចុប្បន្ន បុព្វបទ​ការកើនឡើង​កំដៅ​ភពផែនដី ជា​ប្រធានបទ ដែល​
​ប្រទេស​ឧស្សាហកម្ម​ធំៗ​នៅលើ​ពិភពលោក​កំពុង​បារម្ភ ដែល​ប្រទេស​ទាំង​នោះបាន​បញ្ចេញ​ឧស្ម័ន​ពុល​ទៅ​បរិយាកាស​ដ៏​ច្រើន​លើសលុប ។ រីឯ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺជា​អ្នកលក់​ឧស្ម័ន​កាបូន​បាន​រាប់លាន​ដុល្លារ​វិញ​​នោះទេ ៕​

]]>
Activity Wed, 07 Jul 2021 17:49:50 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រភេទ សិប្បីសត្វ វា​រី​សត្វ ល្មូ​ន និង​ផលប៉ះពាល់​បរិស្ថាន​ទឹក​ពី​ការនេសាទ​លៀស​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2117-2021-07-07-04-19-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2117-2021-07-07-04-19-00

​ថ្ងៃ​សុក្រ ៨ រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេ​សាទ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ស្តីពី​គម្រោង​បច្ចុប្បន្នភាព​ប្រភេទ សិប្បីសត្វ វា​រី​សត្វ ល្មូ​ន និង​ផលប៉ះពាល់​បរិស្ថាន​ទឹក​ពី​ការនេសាទ​លៀស​នៅ​តំបន់​កោះ​ក្អែក ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ គោលបំណង​នៃ​ការ​
​សិក្សា​ស្រាវជ្រាវ​នេះ​រួមមាន​៖
១. ស្រាវជ្រាវ​ឯកសារ​ដែលមាន​ស្រាប់ លើ​ការសិក្សា​ប្រភេទ​ធនធាន​ជលផល​ក្រៅពី​ត្រី  (​លៀស ខ្ចៅ និង​គ្រុំ​) និង​ផលប៉ះពាល់​នៃ​ការនេសាទ​លៀស ដោយ​ប្រើ​ទូក​ម៉ាស៊ីន​អូស និង​ឧបករណ៍​ផ្សេងៗ​មួយចំនួន​
២. វាស់កម្ពស់​ទឹក​បឹង​សម្រាប់​ការនេសាទ លៀស ខ្ចៅ គ្រុំ ធៀប​នឹង​ស្ថានីយ​ជលសា​ស្ត្រ​កំពង់​លួង​
៣. បច្ចុប្បន្នភាព​ទីតាំង​នេសាទ​លៀស ប្រភេទ​ឧបករណ៍​នេសាទ​នៅ​ទីតាំង​កោះ​ក្អែក និង​ពាម​បាង​/​ទន្លេ​ឆ្មារ​
៤. ពិនិត្យ និង​វិភាគ​គុណភាព​ទឹក​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិ​បឋម​នៅលើ​ទីតាំង​ផ្ទាល់ និង​
​យក​សំណាក​ទឹក​មក​ពិនិត្យ​នៅក្នុង​មន្ទីរពិសោធន៍​គុណភាព​ទឹក​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម
៥. ដង់ស៊ីតេ និង​បរិមាណ​ធនធាន​សិប្បីសត្វ (​លៀស ខ្ចៅ គ្រុំ​) ក្នុង​១០០​ម៉ែត្រក្រឡា​
៦. វដ្ត​ជីវិត (​ចំណី ប្រភព ការបន្ត​ពូជ ទំហំ និង​ទីជម្រក​) របស់​លៀស នៅ​តំបន់​កោះ​ក្អែក និង​ពាម​បាង​/​បឹង​ទន្លេ​ឆ្មារ  
៥. ដង់ស៊ីតេ និង​បរិមាណ​ធនធាន​សិប្បីសត្វ (​លៀស ខ្ចៅ គ្រុំ​) ក្នុង​១០០​ម៉ែត្រក្រឡា​
៦. វដ្ត​ជីវិត (​ចំណី ប្រភព ការបន្ត​ពូជ ទំហំ និង​ទីជម្រក​) របស់​លៀស នៅ​តំបន់​កោះ​ក្អែក និង​ពាម​បាង​/​បឹង​ទន្លេ​ឆ្មារ ។​

]]>
Activity Wed, 07 Jul 2021 10:18:51 +0000
ឯកឧត្តម ម៉ៅ ហាក់ បានដឹកនាំកិច្ចប្រជុំតាម​ Video Conference (Zoom) ស្តីពី​ the kickoff of the Sub-Component 3.2 : https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2115-video-conference-zoom-the-kickoff-of-the-sub-component-3-2 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2115-video-conference-zoom-the-kickoff-of-the-sub-component-3-2

នៅថៃ្ងពុធ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោកម៉ួង​ ស៊ីដេត​ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អានត...

]]>
Activity Fri, 02 Jul 2021 16:20:24 +0000
ឯកឧត្តម ម៉ៅ ហាក់ បានដឹកនាំកិច្ចប្រជុំតាម​ Video Conference (Zoom) ស្តីពី​ the kickoff of the Sub-Component 3.2 : https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2116-272021-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2116-272021-kh

នៅថៃ្ងពុធ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោកម៉ួង​ ស៊ីដេត​ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អានត...

]]>
Activity Fri, 02 Jul 2021 16:20:24 +0000
ឯកឧត្ដម​ ម៉ៅ​ ហាក់ ចុះពិនិត្យ​វាយតម្លៃ​ បញ្ចប់សុពលភាព គម្រោងការពារច្រាំង​ព្រែកកុយ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2113-2021-07-02-09-57-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2113-2021-07-02-09-57-14

ព្រឹកថ្ងៃសុក្រ ០៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០២១​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និង គណៈកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ នៃក្រសួងធនធានទឹក និងឧតុនិយម​ អានត...

]]>
Activity Fri, 02 Jul 2021 15:57:06 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ស​ម្រ​សម្រួល​ដឹកនាំ​កិច្ចប្រជុំ​ការងារ​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2111-2021-06-24-06-10-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2111-2021-06-24-06-10-52

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បា​នស​ម្រ​សម្រួល​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការប្រកាស​តួនាទី លោក ឡុ​ក សីលា ជា​ប្រធាន​នាយកដ្ឋាន​ស្តីទី នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ជំនួស លោក សំឯល ហា​គីម ដែលមាន​បញ្ហា​សុខភាព និង​ស្នើសុំ​ចូលនិវត្តន៍ និង​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេ​សា​មួយចំនួន​ផ្សេងទៀត​។ កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ជំនួយការ​ឯកឧត្តម​ប្រធាន ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ទាំង​៤ ។
ក្នុងឱកាស​នេះ​នេះដែរ ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​នាំ​មតិ​ផ្តាំផ្ញើ​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នូវ​ការ​កោត​ស​សើរ​ដ៍​ស្មោះ​ចំពោះ​លោក សំឯល ហា​គីម ដែល​បាន​ខិតខំ​ប្រែង​បំពេញការងារ​កន្លងមក និង​សូម​លោក ឡុ​ក សីលា ដែល​ត្រូវ​បានទទួល​តួនាទី​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បានល្អ​ប្រសើរ ។ ដោយឡែក ចំពោះ​រាល់​ការសម្រេចចិត្ត​ចាត់ចែង​ការងារ​ប្រចាំថ្ងៃ​ទាំងអស់ រួមទាំង​កិច្ចការរដ្ឋបាល​ទូទៅ ហិរញ្ញវត្ថុ ការគ្រប់គ្រង​សម្ភារៈ ការគ្រប់គ្រង​-​ថែទាំ​យានយន្ត របស់​ឯកឧត្តម​អគ្គលេខាធិការ​សព្វថ្ងៃ ផ្ទេរ​ជូនទៅ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​វិញ ដើម្បី​ធ្វើ​ការងារ​សម្របសម្រួល​ដឹកនាំ សម្រេច​ការងារ​ក្នុង​ស្ថាប័ន​ជំនួស​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Thu, 24 Jun 2021 12:10:42 +0000
កិច្ចប្រជុំ​ស្ដីពី​កម្មវិធី​តាមដាន​ការបំពុល​ដោយសារ​ធាតុ ផ្លា​ស្ទិ​ក​ក្នុង​ទន្លេមេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2109-2021-06-22-14-00-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2109-2021-06-22-14-00-05

រាជធានី​ភ្នំពេញ , ថ្ងៃ​អង្គារ ១៣ កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥  ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឯកឧត្តម ខូវ  មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន ថ្នាក់​តំបន់ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom Meeting) ស្ដីពី​កម្មវិធី​តាមដាន​ការបំពុល​ដោយសារ​ធាតុ ផ្លា​ស្ទិ​ក​ក្នុង​ទន្លេមេគង្គ ។
​គោលបំណង​នៃ​កិច្ចប្រជុំ​រួមមាន​៖
- បទ​បង្ហាញ​ពិភាក្សា និង​ធាតុ​ចូល​លើ​ទិន្នន័យបឋម​នៃ​វិធីសាស្ត្រ​តាមដាន​ការបំពុល​ដោយសារ​ធាតុ ផ្លា​ស្ទិ​ក (RPM)​។
- ពិភាក្សា ការឯកភាព​លើ​ពេលវេលា និង​ការផ្ដល់​ជា​អនុសាសន៍ លើ​របាយការណ៍​បញ្ចប់​សម្រាប់​ថ្នាក់​តំបន់ ស្តីពី ស្ថានភាព និង​ការបំពុល​ដោយសារ​ផ្លា​ស្ទិ​ក​នៅតាម​បណ្តា​ប្រទេស​នៃ​អនុតំបន់​ទន្លេមេគង្គ​។​

]]>
Activity Tue, 22 Jun 2021 19:59:55 +0000
ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ការសិក្សា​តាមដាន​លើ​តំណាក់កាល​ដើមរដូវ​បន្ត​ពូជ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2107-2021-06-11-05-10-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2107-2021-06-11-05-10-50

​រាជធានី​ភ្នំពេញ​៖ នៅ​បន្ទប់ពិសោធន៍​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ពុធ ១៤ រោច និង​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែជេស្ឋ ឆ្នាំ ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ និង​ទី​១០ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ធ្វើការ​សិក្សា តាមដាន លើ​តំណាក់កាល​ដើមរដូវ​បន្ត​ពូជ នៃ​ប្រភេទ​ត្រី​មួយចំនួន​ដែល​បានមកពី​បឹង​ទន្លេសាប​នៅ​តំបន់​កោះ​ក្អែក នៃ​ខេត្តពោធិ៍សាត់ និង​តំបន់​ផាត់​សណ្តាយ នៃ​ខេត្តកំពង់ធំ ។ ជា​លទ្ធផល ក្រុមការងារ បាន​ពិនិត្យ​លើ​សំណាក​ត្រី​ចំនួន ៤៥៦​ក្បាល ដែលមាន​ប្រភេទ​ត្រី​សរុប​ចំនួន ៥៨​ប្រភេទ​។ ក្នុងចំណោម​ប្រភេទ​ត្រី ៥៨​ប្រភេទ​នេះ ក្រុមការងារ បានធ្វើការ​វាស់វែង និង​ពិនិត្យ​លើ​កន្សោមពង​របស់​ត្រី​ចំនួន ៣១​ប្រភេទ​ដែល​ចាប់ផ្តើម​ធ្វើការ​បន្ត​ពូជ​។​

]]>
Activity Fri, 11 Jun 2021 11:10:43 +0000
កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ស្តីពី ផែនការ​សកម្មភាព ដើម្បី​ធានា​និរន្តរភាព​ការប្រើប្រាស់​ជីវចម្រុះ និង​ការអភិវឌ្ឍ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2105-2021-06-11-00-25-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2105-2021-06-11-00-25-19

​រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១ កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ បានផ្តល់​បទសម្ភាសន៍​ដល់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)  ស្តីពី ផែនការ​សកម្មភាពរ​បស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ធានា​និរន្តរភាព​នៃ​ការប្រើប្រាស់​ជីវចម្រុះ និង​ការអភិវឌ្ឍ​បឹង​ទន្លេសាប ។ ក្នុង​បទសម្ភាសន៍​បាន​ផ្តោត​សំខាន់​លើ​សំណួរ​ដូចខាងក្រោម​៖
១. តើ​សក្តានុពល​នៃ​បឹង​ទន្លេសាប ដោយ​ផ្សារភ្ជាប់​ទៅនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​
២. ការអភិវឌ្ឍ​អ្វីមួយ តែងតែមាន​ផលប៉ះពាល់​តិច ឬ​ច្រើន​ដល់​ការអភិវឌ្ឍ តើ​អាជ្ញាធរ​ទន្លេសាប​មាន​ដំណោះស្រាយ​យ៉ាងណា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​?
៣. ដើម្បី​ធានា​និរន្ត​ភាព ការប្រើប្រាស់​ជីវចម្រុះ ការអភិវឌ្ឍ​ផ្សេងៗ​នៃ​បឹង​ទន្លេសាប តើ​អាជ្ញាធរ​ទន្លេសាប មាន​ផែនការ​អ្វី​ខ្លះទៅ​ថ្ងៃ​ខាងមុខ​?​។ ក្រៅពី​សំណួរ​ខាងលើ ឯកឧត្តម អនុប្រធាន និង​ឯកឧត្តម​អគ្គលេខាធិការ​ក៏បាន​បញ្ជាក់បន្ថែម​នូវ​សមិទ្ធិផល​ធំៗ និង​ជា​ប្រវត្តិសាស្ត្រ​ដែល​អាជ្ញាធរ​ទន្លេសាប​សម្រេច​បាន​មានដូចជា​៖
១/ ការបោះបង្គោល​ចំនួន ៨០២ បង្គោល ដើម្បី​កំណត់​ដែន​ព្រៃ​លិច​ទឹក​ចំនួន ៦៤៧.៤០៦​ហិកតា​នៅ​ជុំវិញ​បឹង​ទន្លេសាប​(​អនុក្រឹត្យ​លេខ​១៩៧)
២/ ការផលិត​សៀវភៅ​រូបភាព​ត្រី (Fish Atlas Book)
៣/ ការផលិត និង​ចងក្រង​ឯកសារ​ស្រាវជ្រាវ របាយការណ៍​បច្ចេកទេស ព័ត៌មាន ទិន្នន័យ ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​ជាដើម​៕

]]>
Activity Fri, 11 Jun 2021 06:25:08 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ​ឆ្នាំ​២០២១-២០២៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2103-2021-06-11-00-17-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2103-2021-06-11-00-17-58

​កំពង់ចាម​៖ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ​ឆ្នាំ​២០២១-២០២៥ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សរុប ២៥​រូប​។
​កិច្ចប្រជុំ​នេះ​បានទទួល​លទ្ធផល​ដូចជា​៖
១/ បាន​ពិនិត្យ​ផ្តល់យោបល់​លើ​គម្រោង​មួយចំនួន​ដែល​ក្រសួង ស្ថាប័ន​មាន សម្រាប់​ដាក់បញ្ចូល​ក្នុង​ផែនការ​ចង្អុល​ទិស​ថ្នាក់ជាតិ​២០២១ ២០២៥ ជាពិសេស គ្រប់គ្រង​ភាពរាំងស្ងួត ទឹក​ក្រោម​ដី និង​ប្រព័ន្ធ​ព័ត៌មាន ដែល​គម្រោង​ទាំងនេះ​ពុំ​សូវ​ទទួលបាន​ចំំ​ណាប់​អារម្មណ៍​ច្រើន​ទេ និង​ពុំមាន​អាទិភាព​ខ្ពស់​នៅ​ថ្នាក់​តំបន់​
២/ បានផ្តល់​ជា​អនុសាសន៍​ឲ្យ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​រក​គម្រោង​ដែលមាន​ផលប្រយោជន៍​រួម​សម្រាប់​កិច្ច​គ្រប់គ្រង​អាង​ទន្លេមេគង្គ​ឲ្យ​មាន​និរន្តរភាព និង​មាន​ផលប្រយោជន៍​សម្រាប់​សហ​គម​ន៍​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ជៀសវាង​នូវ​ការ​រុញ​ការងារ​គ្រប់គ្រង​អាង​ទន្លេមេគង្គ​ចូលទៅក្នុង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​។​

]]>
Activity Fri, 11 Jun 2021 06:17:43 +0000
កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ដំបូង​នៃ​ការសាកល្បង​អនុវត្ត ការតាមដាន​បរិស្ថាន​រួម និង​សំណើ​កែសម្រួល​បណ្តាញ​ស្នូល​នៃ​ការត្រួតពិនិត្យ​តាមដាន​ទន្លេ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2101-2021-06-11-00-12-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2101-2021-06-11-00-12-01

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ចន្ទ ១២​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១  នៅ​សាល ប្រជុំ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​ការអភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប និង​លោក អ៊ូ ទូច អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ចូល រួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ស្តីពី​លទ្ធផល​ដំបូង​នៃ​ការសាកល្បង​អនុវត្ត ការតាមដាន​បរិស្ថាន​រួម និង​សំណើ​កែសម្រួល​បណ្តាញ ស្នូល​នៃ​ការត្រួតពិនិត្យ​តាមដាន​ទន្លេ​។ កិច្ចប្រជុំ​ខាងលើនេះ  មានការ​ចូលរួម​ពី​ក្រុម​ជំនាញការ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ចំនួន ៨ នាក់ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​តាម​វិស័យ​ពាក់ព័ន្ធ ចំនួន ៥ នាក់ ថ្នាក់ដឹកនាំ​ជាតិ​តាម​វិស័យ​ចំនួន ៥ នាក់ តំណាង​អ្នកធ្វើ​គម្រោង​វា​រី​អគ្គិសនី​ចំនួន ៦ នាក់ តំណាង បណ្តាញ​ឃ្លាំមើល​ទន្លេមេគង្គ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ចំនួន ៨ នាក់ តំណាង​ក្រុម​ជំនាញការ GIZ ចំនួន ៣ នាក់ តំណាង​ជំនាញការ ICEM ចំនួន ៥ នាក់ តំណាង​ជំនាញការ CSU ចំនួន ២ នាក់ តំណាង AWP ចំនួន ១ នាក់ តំណាង DFAT ចំនួន ១ នាក់ តំណាង CNR ចំនួន ២ នាក់ និង​មាន​របៀបវារៈ​ដូចខាងក្រោម​៖
១. បង្ហាញ​លទ្ធផល និង​អនុសាសន៍​ដំបូង​ពី​គម្រោង​សាកល្បង​ការគ្រប់គ្រង​បរិស្ថាន​រួមគ្នា​
២. បង្ហាញ​វិធីសាស្ត្រ​ត្រួតពិនិត្យ​ការធ្វើ​ចរាចរណ៍​ត្រី និង​វិធីសាស្ត្រ​ដែល​ត្រូវធ្វើ​សាកល្បង​នៅ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​
៣. បង្ហាញ​ការយល់ដឹង​រួម​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​គម្រោង​សាកល្បង​គ្រប់គ្រង​បរិស្ថាន​រួមគ្នា​
៤. បង្ហាញ​ពី​ដំណើរការ និង​ពេលវេលា​នៅសល់​សម្រាប់​ការបញ្ចប់​គម្រោង​សាកល្បង​គ្រប់គ្រង​បរិស្ថាន​រួមគ្នា​
៥. ធ្វើការ​ពិភាក្សា និង​ឯកភាព​លើ​គំនិត និង​វិធីសាស្ត្រ​ដែល​បានស្នើ​ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​សម្រាប់​ការវាយតំ​លៃ និង​រៀបចំ​សារជាថ្មី​នៃ​បណ្តាញ​ឃ្លាំមើល​ទន្លេមេគង្គ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។​

]]>
Activity Fri, 11 Jun 2021 06:11:46 +0000
កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ស្តីពី European Investment Bank, EIB Workshops on Framework loan allocation process/disbursement/environment/social standards and Procurement https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2099-european-investment-bank-eib-workshops-on-framework-loan-allocation-process-disbursement-environment-social-standards-and-procurement https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2099-european-investment-bank-eib-workshops-on-framework-loan-allocation-process-disbursement-environment-social-standards-and-procurement

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ៦​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អមដោយ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ស្តីពី European Investment Bank, EIB Workshops on Framework loan allocation process/disbursement/environment/social standards and Procurement ដែល​ដឹកនាំ​ដោយ ឯកឧត្តម ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ និង​ជា​នាយក​គម្រោង PMU-ADB និង WB MOWRAM នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ភាគី EIB ( European Investment Bank) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ សម្រាប់​ភាគី​ខាង​កម្ពុ​ជាមាន​ការចូល​រួម​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ PMU លោក​ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ ប្រធាន​នាយកដ្ឋាន​ឧតុនិយម និង​ប្រធាន​-​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពាក់ព័ន្ធ​មានដូចជា ខេត្តបាត់ដំបង​, កំពង់ធំ​, កំពង់ចាម​, តាកែវ និង​ខេត្តកំពត​៕​

]]>
Activity Wed, 02 Jun 2021 17:07:19 +0000
កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ស្តីពី European Investment Bank, EIB Workshops on Framework loan allocation process/disbursement/environment/social standards and Procurement https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2100-262021-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2100-262021-kh

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ៦​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អមដោយ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ស្តីពី European Investment Bank, EIB Workshops on Framework loan allocation process/disbursement/environment/social standards and Procurement ដែល​ដឹកនាំ​ដោយ ឯកឧត្តម ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ និង​ជា​នាយក​គម្រោង PMU-ADB និង WB MOWRAM នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ភាគី EIB ( European Investment Bank) និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ សម្រាប់​ភាគី​ខាង​កម្ពុ​ជាមាន​ការចូល​រួម​ដោយ​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ PMU លោក​ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ ប្រធាន​នាយកដ្ឋាន​ឧតុនិយម និង​ប្រធាន​-​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពាក់ព័ន្ធ​មានដូចជា ខេត្តបាត់ដំបង​, កំពង់ធំ​, កំពង់ចាម​, តាកែវ និង​ខេត្តកំពត​៕​

]]>
Activity Wed, 02 Jun 2021 17:07:19 +0000
សិក្ខាសាលា​ស្តីពី ការរៀបចំ​គម្រោងការ​លើកកម្ពស់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន​ប្រកបដោយ​ចីរភាព រវាង​តំបន់​ទំនាប​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា និង​ដែនដី​សណ្តរ​នៃ​តំបន់​មេគង្គ​វៀតណាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2097-2021-05-31-17-17-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2097-2021-05-31-17-17-17

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ១៤​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​ការអភិរក្ស និង​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ​ធនធាន​រ៉ែ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​តាមរយះ Zoom Meeting ស្តីពី  “​ការរៀបចំ​គម្រោងការ​លើកកម្ពស់​ការគ្រប់គ្រង​ទឹក​ក្រោម​ដី​ឆ្លងដែន​ប្រកបដោយ​ចីរភាព រវាង​តំបន់​ទំនាប​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា និង​ដែនដី​សណ្តរ​នៃ​តំបន់​មេគង្គ​វៀតណាម​”​។​
​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​៖
១/ ដើម្បី​ប្រមូល​មតិយោបល់​ពី​ក្រសួង​-​ស្ថាប័ន ថ្នាក់ជាតិ ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ដាក់ចូល ក្នុង​សមាសភាគ​ទាំង​៥ នៃ​គម្រោង​កាន់​តែមាន​ភាពល្អ​ប្រសើរ​។​
២/ ស្នើសុំ​ភាគី​ពាក់ព័ន្ធ​ធ្វើលិខិត​សហ​ហិរញ្ញប្បទាន​ដើម្បី​គាំទ្រ​គម្រោង​
៣/ បង្កើត​ទស្សនៈទាន​ចំណុច​គន្លឹះ​ឲ្យ​គម្រោង​។​

]]>
Activity Mon, 31 May 2021 23:17:09 +0000
កិច្ចប្រជុំ ស្តីពី​ការធ្វើ វិចារណ​កម្ម ផែនការ​សកម្មភាព​ការងារ អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2095-2021-05-31-17-09-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2095-2021-05-31-17-09-36

ថ្ងៃ សុក្រ ១០ កើត ខែ ជេ​ស្ន ឆ្នាំ ឆ្លូវ ត្រី​ស័ក ព . ស ២៥៦៥ ត្រូវ នឹង ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១  នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ ស្តីពី ការធ្វើ វិចារណ​កម្ម ផែនការ សកម្មភាព ការងារ​អាជ្ញាធរ​ទន្លេ​សាប ប្រចាំឆ្នាំ ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង លោក​ប្រធាន​នាយកដ្ឋាន​ទាំង​៤ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។ កិច្ចប្រជុំ បាន​ផ្តោត​សំខាន់​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២១ ឲ្យ​ស្របតាម​សារាចរ ណែនាំ​លេខ ០០៤ សហវ ចុះ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២១ របស់ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី​ការធ្វើ វិចារណ​កម្ម និង​ការពង្រឹង ប្រសិទ្ធភាព  សម្រាប់ អនុវត្ត ច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២១ ។​

]]>
Activity Mon, 31 May 2021 23:09:27 +0000
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ ឆ្នាំ ២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2093-2021-03-26-02-11-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2093-2021-03-26-02-11-11

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស ឯក​ត្ត​បុគ្គល​) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាប់ថា ៖ អាជ្ញាធរ​ទន្លេសាប និង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ  ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ ឆ្នាំ ២០២១ របស់​អាជ្ញាធរ​ទន្លេសាប ។​
​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើរ​ដេញថ្លៃ នៅ​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០២១​។​
​ការបើក​សំណើរ​ដេញ​ថ្ងៃ នឹង​ប្រព្រឹត្តទៅ​នៅ​អង្គភាព​លទ្ធកម្ម តាម​អាសយដ្ឋាន​ខាងលើ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ ២០២១​។​

]]>
Activity Fri, 26 Mar 2021 08:10:29 +0000
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​ឆមាស​ទី​១ ឆ្នាំ ២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2091-2021-03-03-05-45-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2091-2021-03-03-05-45-54

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/សហគ្រាស​(​គិត​ទាំង​សហគ្រាស ​ឯក​ត្ត​បុគ្គល​) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​អោយបាន​ជ្រាប់ថា ៖ អាជ្ញាធរ​ទន្លេសាប និង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ  ដើម្បី​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឆមាស​ទី ១ ឆ្នាំ ២០២១ របស់​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Wed, 03 Mar 2021 12:45:27 +0000
កិច្ចប្រជុំ​ផ្ទៃក្នុង ស្តីពី​ការពិនិត្យ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2089-2021-02-11-05-26-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2089-2021-02-11-05-26-57

នា​ព្រឹក​ថ្ងៃ​ពុធ​១៣​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម  ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប  តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ផ្ទៃក្នុង ស្តីពី​ការពិនិត្យ​សេចក្តីព្រាង​ចុងក្រោយ​នៃ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។  ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព​កែសម្រួល​ខ្លឹមសារ​
​ប្រធានបទ​សកម្មភាព ២០២១ និង​តារាង​ម៉ា​ទ្រិ​ច ដើម្បី​ប​ន្ស៉ី​លេខ​រៀង​នៃ​ផែនការ​មុន​ដាក់​ស្នើសុំ​ឯកឧត្តម​ប្រធាន​ពិនិត្យ និង​សម្រេច​ដ៏​ខ្ពង់ខ្ពស់ ។ ផែនការ​សកម្មភាព​នេះ អាច​នឹង​ពិនិត្យ​កែសម្រួល​ឡើងវិញ​ក្នុង​រយះពេល​អនុវត្តបាន​៦​ខែ ករណី​មានការ​ចាំបាច់ ដោយ​ជួប​បញ្ហា​ប្រឈម នានា​មិនអាច​អនុវត្តន៍​បន្តបាន​។​

]]>
Activity Thu, 11 Feb 2021 12:26:37 +0000
កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​២០២០ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១-២០២៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2087-2020-12-17-05-01-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2087-2020-12-17-05-01-06

​នា​ព្រឹក​នៅ​ថ្ងៃ​ពុធ ២​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ជួយ​ឯកឧត្តម​ប្រធាន​លើ​ការងាររដ្ឋបាល បុគ្គលិក និង​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ខាងលើ​។ កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន​៣ (១) ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២១-២០២៥ របស់​អាជ្ញាធរ​ទន្លេសាប​, (២). ពិនិត្យ​វឌ្ឍនភាព​ការងារ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប​និង​(៣).​ដំណើរ​ការកសាង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន អ​ទស អគ្គលេខាធិការ អគ្គលេខាធិការរង​ជំនួយការ​ឯកឧត្តម​ប្រធាន ទីប្រឹក្សា និង​លោក​ប្រធាន​នាយកដ្ឋាន​ចំណុះ​អគ្គលេខាធិការដ្ឋាន​ទាំង​៤ ផងដែរ​។​

]]>
Activity Thu, 17 Dec 2020 12:00:48 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​ដង​ទន្លេសាប​ចាប់ពី​ជួរ​ឡូត៍​ដាយ​លេខ​២ ដល់​លេខ ១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2085-2020-11-30-08-19-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2085-2020-11-30-08-19-46

​នា​ថ្ងៃ​សៅរ៍ ៦​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯ​ឧ​ត្ត​ម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន និង​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​ដង​ទន្លេសាប​ស្ថិត​កុ្ន​ង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ចាប់ពី​ជួរ​ឡូត៍​ដាយ​លេខ ២ ស្ថិត​នៅក្រោយ​ស្ថានីយ៍ទូរទស្សន៍ CTN ខ័​ណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​រហូតដល់ ជួរ​ឡូត៍​ដាយ​លេខ ១៥ ស្ថិតនៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។ ការចុះពិនិត្យ​ស្ថានភាព​ទូទៅ​ផល​ចាប់​តាម​ឡូត៍​ដាយ​នេះ មាន​គោលបំណង​៖
១/ ពិនិត្យ​សកម្មភាព​នេសាទ​ក្នុង​ឡូត៍​ដាយ​ត្រី និង​ការនេសាទ​ក្រៅពី​ឡូត៍​ដាយ​ត្រី​
២/ តាមដាន​បរិមាណ​ផល​ចាប់ ប្រភេទ​ត្រី ការធ្វើ​ចរាចរ​ត្រី ភាពសម្បូរ និង​តាមដាន​ពិសេស​លើ​ប្រភេទ​ត្រី​កម្រ​
៣/ ផ្តល់​ការណែនាំ​បន្ថែម​ដល់​ក្រុមការងារ​ដែល​កំពុង​ប្រចាំការ​តាម​មាត់​ដាយ​ត្រី​នីមួយៗ​
៤/ ការប្រើប្រាស់​សៀវភៅ​រូបភាព​ត្រី​ឡូត៍​ដាយ​ដែល​ផលិត​ដោយ​អាជ្ញាធរ​ទន្លេសាប​
៥/ រំលឹក​ដល់​ម្ចាស់​មាត់​ដាយ​ត្រី​ឲ្យ​ប្រលែង​វិញ​នូវ​ប្រភេទ​ត្រី​កម្រ និង​ពពួក​ត្រី​ជិត​ផុត​ពូជ​ពេល​ចាប់បាន និង​កុំ​ឲ្យ​បោះ​សំរាម​ចូលក្នុង​ទឹកទន្លេ​វិញ​។​

]]>
Activity Mon, 30 Nov 2020 15:19:26 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2083-2020-11-30-08-10-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2083-2020-11-30-08-10-00

​នៅ​ថ្ងៃ អង្គារ ០២ កើត ដល់​ថ្ងៃ ព្រហស្បតិ៍ ០៤ កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​ក្បាល​ត្រាច កំពង់​លួង និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Mon, 30 Nov 2020 15:09:44 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការណែនាំ​ការ​អភិ​វ​ឌ្ប​ច្ចេកទេស​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2081-2020-11-30-06-09-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2081-2020-11-30-06-09-40

​នា​ថ្ងៃ​ពុធ ១២​រោច ដល់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត​១៤​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤-១៦ ខែតុលា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា បាន​ចូលរួម​ប្រជុំ​តាមរយៈ Video Conference ក្រោម​ការសម្របសម្រួល​ពី​លេខាធិការដ្ឋាន​MRC ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​ជា​សមាជិក​មេគង្គ​ដ៏ទៃទៀត​។
​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​៖
1/. បង្ហាញ​កំណត់ចំណាំ​, រចនាសម្ព័ន្ធ និង​ខ្លឹមសារ​នៃ​ការណែនាំ​បច្ចេកទេស​ពីរ​គឺ​ផែនទី​បង្ហាញផ្លូវ​
​ការអភិវឌ្ឍ​ការណែនាំ​បច្ចេកទេស​នីមួយៗ​និង​សេចក្តីព្រាង​នៃ​ការណែនាំ​បច្ចេកទេស​សម្រាប់​ការស្ដារ​ឡើងវិញ​នូវ​ទីជម្រក​ដោយ​ប្រយោល​ដើម្បី​ទទួលបាន​ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​នៅតាម​តំបន់​ឆ្លងដែន​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្រោម និង​សេចក្តីព្រាង​នៃ​ការណែនាំ​បច្ចេកទេស​សម្រាប់​ការគ្រប់គ្រង​ធនធាន​ជលផល​ឆ្លងដែន​អាង​ទន្លេមេគង្គ​ក្រោម​។​
២/. ពិភាក្សា​និង​ផ្តល់យោបល់​លើ​កំណត់ចំណាំ​, រចនាសម្ព័ន្ធ​និង​ខ្លឹមសារ​នៃ​ការណែនាំ​បច្ចេកទេស​នីមួយៗ​និង​ចាប់​ផ្តើមធ្វើ​សេចក្តីព្រាង​ដើម្បី​បង្កើត​សេចក្តីព្រាង​ទី ១ សម្រាប់​ការពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នៅ​ចន្លោះ​ខែតុលា - វិច្ឆិកា ឆ្នាំ​២០២០ ។​

]]>
Activity Mon, 30 Nov 2020 13:09:25 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2079-2020-11-20-02-36-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2079-2020-11-20-02-36-17

​នា​ថ្ងៃ​ពុធ ៣  កើត ដល់​ថ្ងៃ​សុក្រ ៥  កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន  និង​ក្រុមការងារ​មន្ដ្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើ​ការចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​ខ្លា​គ្រហឹម ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​សហគមន៍​នេសាទ​បឹង​រំពេរ ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើ​រការ​នៃ​ការគ្រប់គ្រង  ការការពារ  ការអភិរក្ស និង​បញ្ហា​ប្រឈម​ដែល​កំពុង​កើ​ត​មាន​ឡើង​ក្នុង​សហគមន៍ នេសាទ​ទាំងពីរ រួមទាំង​យន្តការ​ក្នុងការ​ដោះស្រាយ  និង​ការចូលរួម​ការពារ​ធ​ន​ធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕​

]]>
Activity Fri, 20 Nov 2020 09:35:53 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ នាំយក​ឧបករណ៍​តម្រង​ទឹកភ្លៀង​ចំនួន ៧ តម្លើង​តាម​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2077-2020-11-14-09-38-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2077-2020-11-14-09-38-45

​ថ្ងៃ​អង្គារ ១០​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​សហការី​បាន​នាំយក​ឧបករណ៍​តម្រង​ទឹកភ្លៀង​ចំនួន ៧ ទៅ​តម្លើង នៅតាម​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប រួមមាន​ខេត្តសៀមរាប ២ ទីតាំង​ស្ថិត​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូត្រ​នី​គម​ន និង​ភូមិ​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស ។  ខេត្តបាត់ដំបង ១ ទីតាំង​គឺ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង​។ ខេត្តពោធិ៍សាត់ ២ ទីតាំង​គឺ ភូមិ​ព្រែក​ត្របែក (​ក្នុង​សហគមន៍​នេសាទ​ស្រី​ចឹក​) ឃុំ​កញ្ជរ​ស្រុក​កណ្តៀង និង​ភូមិ​ទី​១ ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​ខេត្តកំពង់ធំ ២ ទីតាំង​គឺ​: ភូមិ​ដូន​ស្តើង ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ។​
​តម្រងទឹក​ភ្លៀង​ដែល​បាន​តម្លើង​នៅ​ទីតាំង​ទាំង ៧ ដូច​បាន​រៀបរាប់​ខាងលើ​នឹង​ចាប់ផ្ដើម​ដំណើរការ​ដើម្បី​ស្រង់​បរិមាណ​ទឹកភ្លៀង​នៅ​ជុំវិញ​បឹង​ទន្លេសាប ចាប់ពី​ថ្ងៃទី ១១​ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​តទៅ​។​

]]>
Activity Sat, 14 Nov 2020 16:38:26 +0000
សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ច សង្គម លេ​ី​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ក្នុង​ជំហាន​១នៅ​ឃុំ​ផាត់​សណ្តាយ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2075-2020-11-13-01-52-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2075-2020-11-13-01-52-58

​នា​ថ្ងៃ​ពុធ  ១១  រោច ដល់​ថ្ងៃ​សុក្រ  ១៣  រោច  ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤  ត្រូវ​នឹង​ថ្ងៃទី  ១១-១៣  ខែវិច្ឆិកា  ឆ្នាំ​២០២០  លោក  យ៉ាន់  សំរិទ្ធ  ប្រធាន​នាយកដ្ឋាន  និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ  បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១  ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ទួល​នាង​សាវ និង​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ  ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ  កាលពី​ថ្ងៃ  ពុធ  ១១  រោច ដល់​ថ្ងៃ​សុក្រ  ១៣  រោច  ខែកត្តិក  ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤  ត្រូវ​នឹង​ថ្ងៃទី  ១១-១៣  ខែវិច្ឆិកា  ឆ្នាំ​២០២០​។  ការអនុវត្ត​សកម្មភាព​នេះ  ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក  ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

]]>
Activity Fri, 13 Nov 2020 08:52:41 +0000
សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​លក្ខណៈ​ជីវសាស្ត្រ​ព្រៃ​លិច​ទឹក តំបន់​រ៉ា​ម​សា​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2073-2020-11-08-04-45-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2073-2020-11-08-04-45-58

​នា​ថ្ងៃ​ពុធ ០៤ រោច  ដល់​ថ្ងៃ​សុក្រ ០៦ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ដល់​ថ្ងៃទី  ០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​បច្ចេកទេស​បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ព្រៃ​លិច​ទឹក​តំបន់ ៣ និង​លក្ខណៈ​ជីវសាស្ត្រ​ព្រៃ​លិច​ទឹក ព្រមទាំង​ការប្រើប្រាស់​ព្រៃ​លិច​ទឹក ស្ថិតនៅក្នុង  តំបន់​រ៉ា​ម​សា​ស្ទឹងសែន ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ និង​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

]]>
Activity Sun, 08 Nov 2020 11:42:55 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព​ពី​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ខេត្តពោធិសាត់ និង​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2071-2020-11-07-15-29-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2071-2020-11-07-15-29-26

​នា​ថ្ងៃ​អង្គារ  ៣  រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៥  រោច ខែ​ក​ត្ដិក  ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ០៥ ខែ​វិច្ចិកា  ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ដ្រី បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្តធ្វើ​ការចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​២ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន  និង​សហគមន៍​នេសាទ​រួបរួម ស្ថិតក្នុង​ភូមិសាស្ត្រ  ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​សហគមន៍​នេសាទ​កោះ​ក្អែក ឃុំ​រាំង​ទិល  ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។  ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការគ្រប់គ្រង  ការពារ  និង​ការអភិរក្ស បញ្ហា​ប្រឈម​ដែល​កំពុង​កើតមានឡើង​ក្នុង​សហគមន៍  រួមទាំង​យន្តការ​ក្នុងការ​ដោះស្រាយ  និង​ការចូលរួម​ការពារ​ធ​ន​ធាន​ធម្មជាតិ​ក្នុង​សហគមន៍​នេសាទ​រួបរួម  និង​សហគមន៍​នេសាទ​កោះ​ក្អែក​ប្រកបដោយ​និរន្តរភាព​៕

]]>
Activity Sat, 07 Nov 2020 22:29:06 +0000
សកម្មភាព​សិក្សា​តាមដាន​ធនធាន​ជលផល​ពី​ការប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​នៅ​បឹង​ទន្លេ​ឆ្មា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2069-2020-11-05-08-14-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2069-2020-11-05-08-14-40

​នា​ថ្ងៃ ពុធ ១២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន​ធនធាន​ជលផល​កំពុង​រង​ផលប៉ះពាល់​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺៈ​
-​ពិនិត្យ​ពី​ស្ថានភាព​ទូទៅ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា និង​ផលប៉ះពាល់​ក្រោយពី​មាន​បម្រែបម្រួល​អាកាសធាតុ​នៅ​រដូវ​ទឹក​តំឡើង​
- ប្រមូល​ព័ត៌មាន​ផល​ចាប់ ប្រភេទ និង​ស្ថានភាព​ធនធាន​ត្រី និង​ព្រៃ​លិច​ទឹក
- ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​សិក្សា​ស្រាវជ្រាវ​នៅពេល​ខាងមុខ​។​

]]>
Activity Thu, 05 Nov 2020 15:14:10 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សំណើ​គម្រោង​វា​រី​អគ្គិសនី សា​ណា​ខាំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2067-2020-11-05-08-05-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2067-2020-11-05-08-05-18

​នា​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ​២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​សំណើ​គម្រោង​វា​រី​អគ្គិសនី សា​ណា​ខាំ របស់​ប្រទេស​ឡាវ នៅក្នុង​ខេត្តសៀមរាប ។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​មាន ៖
  -​លើកកម្ពស់​ការយល់ដឹង​ពី​កិច្ចព្រមព្រៀង​មេគង្គ ១៩៩៥ នីតិវិធី​ស្តីពី​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​ការព្រមព្រៀង PNPCA ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន និង​វឌ្ឍនភាព និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ដំណើរការ​គម្រោង​វា​រី​អគ្គស​នី សា​ណា​ខាំ (SNHPP)
  -​ផ្តល់​ការយល់ដឹង​អំពី​ទិដ្ឋភាព​ទូទៅ​នៃ SNHPP     
-​សិក្សា​ពិនិត្យឡើងវិញ​លើ​សេចក្តីព្រាង​ទី ១ នៃ​របាយ​ការ​ណ៌​សិក្សា ពិនិត្យ​បច្ចេកទេស​ឡើងវិញ​លើ​សំណុំ​ឯកសារ និង​សំណើ​គម្រោង SNHPP និង​ប្រមូលផ្តុំ​នូវ​មតិយោបល់ និង​អនុសាសន៍​នានា ។​

]]>
Activity Thu, 05 Nov 2020 15:05:02 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2065-2020-10-23-04-04-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2065-2020-10-23-04-04-57

​ថ្ងៃ អង្គារ ២​កើត ដល់​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ ៤​កើត ខែ ក​ត្កិ​ក ឆ្នាំកុរ ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​កំពង់​លួង ឃុំ​ក្បាល​ត្រាច ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី​ទៅតាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Fri, 23 Oct 2020 10:04:39 +0000
កិច្ចប្រជុំ ស្តីពី ផែនការ​ក្របខណ្ឌ​ឆ្នាំ​២០២១ នៅ​ក្រសួង​មុខងារសាធារណៈ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2063-2020-10-23-03-51-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2063-2020-10-23-03-51-04

​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ ស្តីពី ផែនការ​ក្របខណ្ឌ ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម  ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​តំណាង​ក្រសួង ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល  ។​

]]>
Activity Fri, 23 Oct 2020 09:50:45 +0000
សកម្មភាព​សិក្សា ពី​ការពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​សហគមន៍​ចុង​ឃ្នៀ​ស ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2061-2020-10-23-03-20-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2061-2020-10-23-03-20-51

 នា​ថ្ងៃ​ពុធ ១២ រោច ដល់​ថ្ងៃ​សុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព ពង្រឹង​បណ្ដាញ ទំនាក់ទំនង ការងារ​ជាមួយ​សហគមន៍​ចុង​ឃ្នៀ​ស ក្នុងការ​តាមដាន និង​ចែករំលែក​ទិន្នន័យ ព័ត៌មាន​អំពី​ផលប៉ះពាល់​ទៅលើ​ការ គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ។ គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ​គឺ​ដើម្បី​:
- បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន ពី​ផលប៉ះពាល់​ធនធាន ធម្មជាតិ និង​បរិស្ថាន​
- បង្កើត​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ផលប៉ះពាល់ ដែល​កើតមានឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប  ។​

]]>
Activity Fri, 23 Oct 2020 09:18:24 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្តីពី​ការរៀបចំ​គោលការណ៍​បច្ចេកទេស​ស​ម្រា​ប់​ការគ្រប់គ្រង​ជលផល​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2059-2020-10-23-03-12-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2059-2020-10-23-03-12-49

​នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​និង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​ស្តីពី​ការរៀបចំ​គោលការណ៍​បច្ចេកទេស​ស​ម្រា​ប់​ការគ្រប់គ្រង​ជលផល​ឆ្លងដែន តាមរយៈ Video Conference ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​MRC លេខាធិការដ្ឋាន​MRC ជំនាញការ​អន្តរជាតិ និង​អ្នកសង្កេតការ​មកពី​អង្គការ SEAFDEC, UN-FAO/RAPA, World Fish Center និង FISHBIO ។  
​ជា​លទ្ធផល​កិច្ច​ប្រជុំបាន​៖ (១) ពិភាក្សា​លើ​សេចក្តីព្រាង​ទី​១ នៃ​គោលការណ៍​បច្ចេកទេស​ស​ម្រា​ប់​ការគ្រប់គ្រង​ជលផល​ឆ្លងដែន ឲ្យ​មាន​ភាពច្បាស់លាស់ ទៅតាម​មេរៀន និង​បទពិសោធន៍​កន្លងមក និង (២) ឯកភាព​អំពី​ផែនទី​វិថី​សម្រាប់​ការរៀបចំ​គោលការណ៍​បច្ចេកទេស​ស​ម្រា​ប់​ការគ្រប់គ្រង​ជលផល​ឆ្លងដែន​។​

]]>
Activity Fri, 23 Oct 2020 09:12:33 +0000
កម្ម​ភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គមការប្រើប្រាស់​ធនធានធម្មជាតិ​នៅ់​ភូមិ​បណ្តែត​ទឹក​តំបន់​បឹង​ទន្លេសាបឃុំ​ផាត់​សណ្តាយជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2057-2020-10-10-02-17-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2057-2020-10-10-02-17-40

​ថ្ងៃ​សុក្រ ៧ រោច ដល់ ៩​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ​២០២០
​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃ​សុក្រ ៧ រោច ដល់ ៩​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ​២០២០​។ ការអនុវត្ត​សកម្មភាព​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ចំនួន​ផ្ទះ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា និង​បញ្ហា​ប្រឈម​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

]]>
Activity Sat, 10 Oct 2020 08:17:15 +0000
សកម្មភាព​សិក្សា​ពី​ធនធាន​រ៉ែ​ខ្សាច់​នៅតាម​ដងស្ទឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2055-2020-10-10-02-09-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2055-2020-10-10-02-09-42

នា​ថ្ងៃ អង្គារ ៤​រោច ដល់ ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៦ ដល់ ០៨ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប​ដែល​ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ ជា​ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​រ៉ែ​ខ្សាច់​នៅតាម​ដងស្ទឹង​ស្ទឹង​បរិបូរណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង ស្ទឹង​ពោធិ៍សាត់​និង​ស្ទឹង​កំពង់​ឡ​ខេត្តពោធិ៍សាត់ ។ គោលបំណង​នៃ​ការសិក្សា​រួមមាន ៖
1-​ការវាយតម្លៃ​បរិមាណ​លំហូរ​ខ្សាច់​ស្ទឹង​-​ទន្លេ (​ស្ទឹង​បរិបូរណ៍​, ពោធិ៍សាត់ និង​ស្ទឹង​កំពង់​ឡ​) តាមបែប​ធម្មជាតិ និង​ការប្រែប្រួល​ផ្សេងៗ​នៅតាម​សំណង់​នៅតាម​ដងស្ទឹង​
2-​បរិ​មាណនៃ​ការទាញយក​រ៉ែ​ខ្សាច់ និង​ល្បាយខ្សាច់​ដីស
3-​ការប្រែប្រួល​លក្ខណៈ​រូបសាស្ត្រ​ស្ទឹង​-​ទន្លេ និង​ជំនួយ​រូបភាព​ពី​ដ្រូ​ន​ក្នុងពេល​ចុះ​សិក្សា ។​

]]>
Activity Sat, 10 Oct 2020 08:08:50 +0000
សកម្ម​ភាព​គម្រោង​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2053-2020-10-10-02-03-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2053-2020-10-10-02-03-39

​នា​ថ្ងៃ ចន្ទ ៣​រោច ដល់​ថ្ងៃ ពុធ ៥​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្ត​សកម្មភាព​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ៤ ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប មាន​ស្ទឺ​ង​ពោធិ៍សាត់ ស្ទឹង​សង្កែ ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត ដើម្បី :
១/ តាមដាន និង​ត្រួតពិនិត្យ​លើ​សៀវភៅ​កត់ត្រា​របស់​អ្នកនេសាទ​
២/ ណែនាំ និង​បណ្តុះបណ្តាល​បន្ថែម​លើ​វិធីសាស្ត្រ​កត់ត្រា​ទិន្នន័យ​
៣/​តាមដាន​ទីតាំង​ដាក់​ឧបករណ៍​នេសាទ ដោយ​យក​ទីតាំង​ដាក់​ឧបករណ៍​នេសាទ​
៤/ តាមដាន​បរិមាណ​ផល​សរុប​ប្រចាំថ្ងៃ ប្រភេទ​ត្រី និង​តម្លៃ​ត្រី ។​

]]>
Activity Sat, 10 Oct 2020 08:03:16 +0000
ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​តាមរយះ Video Conference ជា​គម្រោង Satreps https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2051-video-conference-satreps https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2051-video-conference-satreps

​នា​រសៀល​ថ្ងៃ​ចន្ទ ៣​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០  ឯកឧត្តម លឹម ពុ​យ​
​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ និង​សហការី​បាន​ចូលរួម​កិច្ចប្រជុំ​តាមរយះ Video Conference ជាមួយ​ក្រុមការងារ​គ​ម្រោ​ង Satreps ដោយមាន​ការចូលរួម​ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​ភាគី​ជប៉ុន និង​សម្របសម្រួល​ពី​តំណាង JICA ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សំខាន់​គឺ ៖
(១) ពិនិត្យ​លើ វឌ្ឍនភាព​ការងារ​គម្រោង​
(២) ការ​តម្លើង​ថ្មី និង​ការជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​នៅ​បឹង​ទន្លេសាប​
(៣) កិច្ចសហប្រតិបត្តិការ លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផែន​ការបន្ត​នាពេលខាងមុខ ។ តាមរយះ​ការពិភាក្សាគ្នា​យើង​ទទួលលទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖
(១) ភាគី​ជប៉ុន​នឹង​យក​អនុ​សាស្ត្រ​របស់ ឯកឧត្តម លឹម ពុ​យ លើ​កត្តា​បម្រែបម្រួល​របប​ជល​សាស្ត្រ​និង​គុណភាព​ទឹក​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០២០ ដែល​ជម្រៅ​ទឹក​បឹង​ទន្លេសាប​ធ្លា​ក់មក​ត្រឹម ២០​សង់ទីម៉ែត្រ តាមរយៈ​ការផ្សារភ្ជាប់​នៃ​លទ្ធផល​ការងារ​របស់​ភាគី​ជប៉ុន​លើ​ម៉ូ​ដែល​នៃ​ការប្រែប្រួល​បរិមាណ​អាសូត​និង​ផូស្វ័រ​តាម​រដូវ​ការ (mesotrophic lake)
(២) ភាគី​ជប៉ុន​នឹង​ពិចារណា​លើ​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៥ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អ​ទស
(៣) ភាគី​ជប៉ុន​នឹង​គ្រោង​ជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​ឡើងវិញ​ក្រោយ​អាក់ខាន​ជាច្រើនលើក​
(៤) ភាគី​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ អ​ទស ក្នុងការ​តាមដាន​គុណភាព​ទឹក និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ​
(៥) អ​ទស នឹង​ទទួលបន្ទុក​លើ​ការសរសេរ​ជំពូក​ទី​៣១ និង​៣២ ដើម្បី​ចូលក្នុង Sprinker
(៦) មន្ត្រី​បច្ចេកទេស អ​ទស ០២ រូប នឹង​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នៅ​ជប៉ុន នា​ឆ្នាំ​២០២១ ។​

]]>
Activity Tue, 06 Oct 2020 11:47:15 +0000
ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​តាមរយះ Video Conference ជា​គម្រោង Satreps https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2052-6102020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2052-6102020-kh

​នា​រសៀល​ថ្ងៃ​ចន្ទ ៣​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០  ឯកឧត្តម លឹម ពុ​យ​
​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ និង​សហការី​បាន​ចូលរួម​កិច្ចប្រជុំ​តាមរយះ Video Conference ជាមួយ​ក្រុមការងារ​គ​ម្រោ​ង Satreps ដោយមាន​ការចូលរួម​ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា និង​ភាគី​ជប៉ុន និង​សម្របសម្រួល​ពី​តំណាង JICA ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​សំខាន់​គឺ ៖
(១) ពិនិត្យ​លើ វឌ្ឍនភាព​ការងារ​គម្រោង​
(២) ការ​តម្លើង​ថ្មី និង​ការជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​នៅ​បឹង​ទន្លេសាប​
(៣) កិច្ចសហប្រតិបត្តិការ លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ផែន​ការបន្ត​នាពេលខាងមុខ ។ តាមរយះ​ការពិភាក្សាគ្នា​យើង​ទទួលលទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖
(១) ភាគី​ជប៉ុន​នឹង​យក​អនុ​សាស្ត្រ​របស់ ឯកឧត្តម លឹម ពុ​យ លើ​កត្តា​បម្រែបម្រួល​របប​ជល​សាស្ត្រ​និង​គុណភាព​ទឹក​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០២០ ដែល​ជម្រៅ​ទឹក​បឹង​ទន្លេសាប​ធ្លា​ក់មក​ត្រឹម ២០​សង់ទីម៉ែត្រ តាមរយៈ​ការផ្សារភ្ជាប់​នៃ​លទ្ធផល​ការងារ​របស់​ភាគី​ជប៉ុន​លើ​ម៉ូ​ដែល​នៃ​ការប្រែប្រួល​បរិមាណ​អាសូត​និង​ផូស្វ័រ​តាម​រដូវ​ការ (mesotrophic lake)
(២) ភាគី​ជប៉ុន​នឹង​ពិចារណា​លើ​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៥ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អ​ទស
(៣) ភាគី​ជប៉ុន​នឹង​គ្រោង​ជួស​ជួល​ស្ថានីយ៍ឧតុនិយម​ស្វ័យប្រវត្តិ​ឡើងវិញ​ក្រោយ​អាក់ខាន​ជាច្រើនលើក​
(៤) ភាគី​ជប៉ុន​នឹង​បន្ត​សហការ​ជាមួយ អ​ទស ក្នុងការ​តាមដាន​គុណភាព​ទឹក និង​បម្រែបម្រួល​របប​ជលសា​ស្ត្រ​
(៥) អ​ទស នឹង​ទទួលបន្ទុក​លើ​ការសរសេរ​ជំពូក​ទី​៣១ និង​៣២ ដើម្បី​ចូលក្នុង Sprinker
(៦) មន្ត្រី​បច្ចេកទេស អ​ទស ០២ រូប នឹង​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​នៅ​ជប៉ុន នា​ឆ្នាំ​២០២១ ។​

]]>
Activity Tue, 06 Oct 2020 11:47:15 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2049-2020-10-01-04-57-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2049-2020-10-01-04-57-49

​នា​ថ្ងៃ​ចន្ទ ១១​កើត ដល់​ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​មុន​រដូវ​បើក​នេសាទ ក្នុងពេលដែល​របប​ជល​សាស្ត្រ​បឹង​ទន្លេសាប​មាន​កម្រិត​កម្ពស់​ទឹកតែ ៣,៥៥ ម៉ែត្រ (​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩ ក្នុង​រយ​:​ពេល​ដូច​គា្ន​កម្ពស់​ទឹក​បឹង​ទន្លេសាប​មាន​រហូតដល់ ៦ ម៉ែត្រ​) ។
​ការចុះពិនិត្យ​នេះ​មាន​គោលបំណង​ដូចខាងក្រោម​៖
១/ ពិនិត្យ​ស្ថានភាព​ទូ​ទៅលើ​ប្រភេទ​កូន​ត្រី​ដែល​ទើបនឹង​បង្ក​កំណើត​
២/ តាមដាន​លើ​ប្រភេទ​កូន​ត្រី​ដែល​ធ្វើការ​លូតលាស់​តាម​លំនៅដ្ឋាន​ដូចជា ព្រៃ​គុម្ពោត ព្រៃ​លិច​ទឹក និង​វាលស្មៅ​លិច​ទឹក​.
៣/ តាមដាន​លើ​ផល​ចាប់​ធនធាន​ជលផល​នៅតាម​បណ្តា​ទីតាំង​ផែ​ឡើង​ត្រី​សំខាន់ៗ​
៤/ តាមដាន​គុណភាព​ទឹក​នៅលើ ១៣ ទីតាំង នៅក្នុង​បឹង​ទន្លេសាប និង​ស្ថានភាព​របប​ជល​សាស្ត្រ​នៃ​ស្ទឹង​សំខាន់ៗ​មួយចំនួន​ជុំវិញ​បឹង​ទន្លេសាប​ដូចជា ស្ទឹង​ពោធិ៍សាត់​, ស្ទឹង​សង្កែ និង​ស្ទឹងសែន ។​

]]>
Activity Thu, 01 Oct 2020 10:57:31 +0000
ឯកឧត្ដម ម៉ៅ ហាក់ ចុះ​ពិនិត្យ និង​ធ្វើការ​សិក្សា​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2047-2020-09-30-10-05-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2047-2020-09-30-10-05-36

ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​លោក យា វឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ ចុះ​ពិនិត្យ និង​ធ្វើការ​សិក្សា​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ នៅ​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ចំនួន ០៣​កន្លែង អានត...

]]>
Activity Wed, 30 Sep 2020 16:05:07 +0000
សកម្មភាព​ចូលរួម​ប្រជុំ Videoconference ពី​រៀបចំ​ផែនការ​សកម្មភាព​គម្រោង និង​យន្តការ​មូលនិធិ MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2044-videoconference-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2044-videoconference-mrc

​នា​ថ្ងៃ​ចន្ទ ១១​កើត ដល់ ថ្ងៃ​អង្គារ ១២​កើត ខែអស្សុជ ឆ្នាំជូត ទោល​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ប្រជុំ ក្រោម​ការសម្របសម្រួល​ពី​គណៈ​ក​ម្មា​ជាតិ​ទន្លេមេគង្គ​កម្ពុជា ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព​គម្រោង និង​យន្តការ​មូលនិធិ​សម្រាប់​អនុវត្តន៍​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន​ដោយ ផ្តល់​អាទិភាព​លើ​ធនធានបរិស្ថាន​ក្នុង​អាង​ទន្លេ តាមរយៈ Videoconference នៅ​រាជ​ថា​នី​ភ្នំពេញ ដែលមាន​ចំនួន ៤​ប្រទេស ចូលរួម ដូចជា កម្ពុជា ឡាវ ថៃ និង​ប្រទេស​វៀតណាម ។
​គោលបំណង​នៃ​ការប្រជុំ​រួមមាន​៖
(i) ការធ្វើ​បទ​បង្ហាញ ពិភាក្សា ទទួលយក​នូវ​គំនិត​យោបល់ និង​ឈានទៅដល់​ការសម្រេច​ទៅលើ​គម្រោង​ការស្នើសុំ​ជា​សង្ខេប ដើម្បី​ឆ្ពោះទៅកាន់​ការរៀបចំ​គម្រោង​អាស្រ័យទៅលើ​សកម្មភាព សម្រាប់​អនុវត្តន៍​នៅ​មេគង្គ​Strategy Basin wide Environmental Managermant Plan( SBEM )
(ii) ការធ្វើ​បទ​បង្ហាញ ពិភាក្សា និង​ទទួលយក​ការណែនាំ​ទៅលើ​ដែន​វិសាលភាព​ជារួម និង​គ្របដណ្ដប់ នៃ​សំណើរ​គម្រោង​ដំបូង នៅក្នុង​សេចក្ដីព្រាង​PBAP ឬ​ធ្វើការ​កែសម្រួល​ទៅតាម​ភាពចាំបាច់ សម្រាប់​ការពន្យល់​យ៉ាង​លំអិត​បន្ថែម និង​ការពិភាក្សា​នៅក្នុង​ការប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នៅក្នុង​ខែតុលា ឆ្នាំ​២០២០​។
(iii) ពិភាក្សា​នូវ​ការអនុវត្ត​នៃ​គម្រោង​ខុសៗ​គ្នា​ទៅលើ​ធនធាន​ខុសៗ​គ្នា និង​ការអនុវត្តន៍​ជា​អាទិភាព​នៃ​ធនធាន​នីមួយៗ ។
(iv)​ពិភាក្សា​ទៅលើ​ជម្រើស និង​វិធីសាស្ត្រ ដើម្បី​ធ្វើឱ្យ​ជំនួយ​នៃ​PBAP ប្រកបដោយ​និរន្តរភាព ។​

]]>
Activity Wed, 30 Sep 2020 15:30:18 +0000
សកម្មភាព​ចូលរួម​ប្រជុំ Videoconference ពី​រៀបចំ​ផែនការ​សកម្មភាព​គម្រោង និង​យន្តការ​មូលនិធិ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2045-3092020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2045-3092020-kh

​នា​ថ្ងៃ​ចន្ទ ១១​កើត ដល់ ថ្ងៃ​អង្គារ ១២​កើត ខែអស្សុជ ឆ្នាំជូត ទោល​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ប្រជុំ ក្រោម​ការសម្របសម្រួល​ពី​គណៈ​ក​ម្មា​ជាតិ​ទន្លេមេគង្គ​កម្ពុជា ស្តីពី ការរៀបចំ​ផែនការ​សកម្មភាព​គម្រោង និង​យន្តការ​មូលនិធិ​សម្រាប់​អនុវត្តន៍​យុទ្ធសាស្ត្រ​គ្រប់គ្រង​បរិស្ថាន​ដោយ ផ្តល់​អាទិភាព​លើ​ធនធានបរិស្ថាន​ក្នុង​អាង​ទន្លេ តាមរយៈ Videoconference នៅ​រាជ​ថា​នី​ភ្នំពេញ ដែលមាន​ចំនួន ៤​ប្រទេស ចូលរួម ដូចជា កម្ពុជា ឡាវ ថៃ និង​ប្រទេស​វៀតណាម ។
​គោលបំណង​នៃ​ការប្រជុំ​រួមមាន​៖
(i) ការធ្វើ​បទ​បង្ហាញ ពិភាក្សា ទទួលយក​នូវ​គំនិត​យោបល់ និង​ឈានទៅដល់​ការសម្រេច​ទៅលើ​គម្រោង​ការស្នើសុំ​ជា​សង្ខេប ដើម្បី​ឆ្ពោះទៅកាន់​ការរៀបចំ​គម្រោង​អាស្រ័យទៅលើ​សកម្មភាព សម្រាប់​អនុវត្តន៍​នៅ​មេគង្គ​Strategy Basin wide Environmental Managermant Plan( SBEM )
(ii) ការធ្វើ​បទ​បង្ហាញ ពិភាក្សា និង​ទទួលយក​ការណែនាំ​ទៅលើ​ដែន​វិសាលភាព​ជារួម និង​គ្របដណ្ដប់ នៃ​សំណើរ​គម្រោង​ដំបូង នៅក្នុង​សេចក្ដីព្រាង​PBAP ឬ​ធ្វើការ​កែសម្រួល​ទៅតាម​ភាពចាំបាច់ សម្រាប់​ការពន្យល់​យ៉ាង​លំអិត​បន្ថែម និង​ការពិភាក្សា​នៅក្នុង​ការប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នៅក្នុង​ខែតុលា ឆ្នាំ​២០២០​។
(iii) ពិភាក្សា​នូវ​ការអនុវត្ត​នៃ​គម្រោង​ខុសៗ​គ្នា​ទៅលើ​ធនធាន​ខុសៗ​គ្នា និង​ការអនុវត្តន៍​ជា​អាទិភាព​នៃ​ធនធាន​នីមួយៗ ។
(iv)​ពិភាក្សា​ទៅលើ​ជម្រើស និង​វិធីសាស្ត្រ ដើម្បី​ធ្វើឱ្យ​ជំនួយ​នៃ​PBAP ប្រកបដោយ​និរន្តរភាព ។​

]]>
Activity Wed, 30 Sep 2020 15:30:18 +0000
ឯកឧត្ដម ម៉ៅ ហាក់ ចុះ​ពិនិត្យ វាយតម្លៃ គម្រោង​ការពារ​ច្រាំងទន្លេ​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2042-2020-09-25-09-54-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2042-2020-09-25-09-54-52

​ថ្ងៃ​សុក្រ ៨​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​គណកម្មាធិកា​រល​ទ្ធ​កម្ម (​គល​) និង (​អ​ល​) និង​តំណាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក យិន សាវុធ ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​ក្រុមការងារ​បច្ចេកទេស​ក្រុមការងារ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ពិនិត្យ វាយតម្លៃ អាន​ត....

]]>
Activity Fri, 25 Sep 2020 15:54:18 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2040-2020-09-23-07-47-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2040-2020-09-23-07-47-39

​ថ្ងៃ ចន្ទ ០៤ កើត ដល់​ថ្ងៃ ពុធ ០៦ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​ក្បាល​ត្រាច កំពង់​លួង និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Wed, 23 Sep 2020 13:47:13 +0000
កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2038-2020-09-15-05-28-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2038-2020-09-15-05-28-05

​បច្ចេកទេស​នៅក្នុង​ខ្លឹមសារ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ ដំណាក់កាល​ទី II ។​
​កិច្ច​ប្រជុំបាន​ឯកភាព​ទៅលើ​ចំនុច​សំខាន់​នៃ​កិច្ចពិភាក្សា និង​ការផ្តល់​គំនិត​យោបល់​ល្អៗ​បន្ថែម ដើម្បីអោយ​ក្រុមការងារ​ធ្វើការ​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​ផែនការ​យុទ្ធសាស្ត្រ អោយមាន​ភាពរលូន​យកទៅអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​តាម​ការរំពឹងទុក​ក្នុង​រយៈពេល ៥ ឆ្នាំ​បន្ទាប់​នេះ ។ អង្គប្រជុំ​ក៏បាន​ឯកភាព​នឹង​ប្រជុំ​ពិនិត្យ​ពិភាក្សា​បន្ថែមទៀត​លើ​សេចក្តីព្រាង​លើក​ទី ២ និង​តារាង​ម៉ា​ទ្រិ​ច​សកម្ម​ភាពជា​យុទ្ធសាស្ត្រ បន្ទាប់ពី​ក្រុមការងារ​ធ្វើការ​កែសម្រួល​ស្របតាម​គំនិត​យោបល់​នៃ​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​លើក​ទី​១ នេះ មុន​នឹងដាក់​សំណើសុំ​គោលការណ៍​ពិនិត្យ និង​សម្រេច​អនុម័ត​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០២១ ខាងមុខនេះ ។​

]]>
Activity Tue, 15 Sep 2020 11:27:46 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​នាំយក​ធុង​ចម្រោះ​ទឹកស្អាត ដាក់​ភូមិប​ណ្តែ​ទឹក https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2036-2020-09-15-05-24-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2036-2020-09-15-05-24-52

​ថ្ងៃ ព្រហស្បតិ៍ ទី ៨ រោច ដល់ ថ្ងៃ សៅរ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ដល់ ១២ ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​សហការី បាន​នាំយក​ធុង​ចម្រោះ​ទឹកស្អាត (Safe Water Cube) ចំនួន ៥ ដែលជា​អំណោយ​របស់ Zayed sustainability Prize ទៅ​ដា​ក់នៅ​ភូមិ​បណ្តែត​ទឹក​ចំនួន​៤ គឺ​ភូមិ​ពាម​បាង ភូមិ​ពេជ្រ​ក្រី ភូមិ​ដូន​ស្តើង និង​ភូមិ​ពៅ​វើ​យ ដែល​ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បន្ថែម​លើ​ធុង​ចម្រោះ​ទឹកស្អាត​ទាំង 25 ធុង​ដែល​បានដាក់​នៅតាម​ភូមិ​បណ្តែត​ទឹក​នាពេល​កន្លងមក​នៅតាម​បណ្តា​ឃុំ​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប មានដូចជា​ឃុំ​ឆ្នុកទ្រូ​, ផាត់​សណ្តាយ​, កំពង់​លួង​, រាំង​ទិល​, កំពង់​ឃ្លាំង​, កំពង់​ភ្លុក​, មាត់​ខ្លា​, កោះ​ជី​វាំង​, និង​ឃុំ​កែវ​ពណ៌ តាមរយៈ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ស្ទឹងសែន នៃ​អាជ្ញាធរ​ទន្លេសាប ។
​ការបំពាក់​ធុង​ចម្រោះ​ទឹកស្អាត SWC នេះ មាន​គោលបំណង​ជួយ​លើ​កម្ពស់​សុខមាលភាពរ​បស់​ប្រជាជន ពិសេស​សិស្សានុសិស្ស​ដែល​រស់នៅ និង​សិក្សា​នៅតាម​ភូមិ​បណ្តែត​ទឹក ដោយ​ការប្រើប្រាស់​ទឹកស្អាត​សម្រាប់​រិ​ភោគ​ប្រចាំថ្ងៃ​។​

]]>
Activity Tue, 15 Sep 2020 11:24:29 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី បច្ចុប្បន្នភាព​ធនធាន​ជលផល និង​ការប្រើប្រាស់​ធនធាន​ជលផល​នៅក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2034-2020-09-15-05-13-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2034-2020-09-15-05-13-03

​ថ្ងៃ សុក្រ ៩​រោច ដល់​ថ្ងៃអាទិត្យ ១១ រោច ខែ ភទ្របទ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី បច្ចុប្បន្នភាព​ធនធាន​ជលផល និង​ការប្រើប្រាស់​ធនធាន​ជលផល​នៅក្នុង​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង​សៀមរាប ។ ការសិក្សា​នេះ​ដើម្បី​៖
១. ប​ច្ចប្ប​ន្ន​ភាព​ទិន្នន័យ​ត្រី និង​ក្រៅពី​ត្រី​លើ​លក្ខណៈ​ជីវសាស្ត្រ និង​ការវាយតម្លៃ​លើ​ដង់ស៊ីតេ​ប្រភេទ បរិមាណ​នេសាទ ឧបករណ៍​នេសាទ និង​ប្រភព​ទីផ្សារ
២. ពិនិត្យ និង​វាយតម្លៃ​សមាសភាព​ប្រភេទ​ធនធាន​ជលផល​សម្រាប់​វារីវប្បកម្ម​(​ចំណី​ត្រី និង​ក្រពើ​)
៣. វាយតម្លៃ​លើ​សមាសភាព​ប្រភេទ​ត្រី​(​ត្រី​នុយ​) ដែល​អាច​វិវឌ្ឍន៍​ទៅជា​ប្រភេទ​ត្រី​ធំ និង​ប្រភេទ​ត្រី​កម្រ
៤. ប​ច្ចប្ប​ន្ន​ភាព​លំនៅដ្ឋាន​ធនធាន​ជលផល​(​ត្រី​)​នៅ​តំបន់​បឹង​ទន្លេសាប និង​មេគង្គ​-​បាសាក់
៥. តាមដាន​ការ​វិ​វដ្ត​ស​ន្ទ​ស្សន៍​របស់​កន្សោមពង​ធនធាន​ជលផល​ដើម្បី​ស្វែងយល់​ពី​ការបង្ក​កំណើត​
៦. ប​ច្ចប្ប​ន្ន​ភាព​ផែនទី​ទីតាំង​នេសាទ​ធនធាន​ជលផល​ទៅតាម​ប្រភេទ​លំនៅដ្ឋាន ។​

]]>
Activity Tue, 15 Sep 2020 11:12:42 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ពិគ្រោះ​ថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស​ព័ត៌មានវិទ្យា​ឆ្នាំ​២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2030-2020-09-14-09-42-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2030-2020-09-14-09-42-18

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាប់ថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ ការងារ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស​ព័ត៌មានវិទ្យា​ឆ្នាំ​២០២០ របស់​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Mon, 14 Sep 2020 15:42:02 +0000
សិក្សា​ពី​ប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​តំបន់​បឹង​ទន្លេសាប ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2028-2020-09-11-10-23-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2028-2020-09-11-10-23-39

​ខេត្តពោធិ៍សាត់ៈ​
​ថ្ងៃ​ព្រហស្បតិ៍ ៨ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​បត់​កណ្តោល មេទឹក និង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
​ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្ន ភាព​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ចំនួន​ផ្ទះ​បណ្តែត​ទឹក​/​លិច​ទឹក ប្រភេទ​លំនៅឋាន និង​ស្វែងយល់​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា​។

]]>
Activity Fri, 11 Sep 2020 16:23:12 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2026-9c-9t https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2026-9c-9t

​នា​ថ្ងៃ​សុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T) នៅ​សណ្ឋាគារ​....​រាជា​ធានី​ភ្នំពេញ ។
គោលបំណង​នៃ​កិច្ចប្រជុំ​រួមមាន​៖
(១)-​ពិភាក្សា​លើ​ប្រភព​សក្តានុពល​មូលនិធិ និង​សំណើសុំ​មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​
(២)-​ពិនិត្យ​លើ​ប្រធានបទ​សំខាន់ៗ​សម្រាប់​កម្មវិធី​កសាង​សមត្ថភាព​របស់​អ្នកពាក់ព័ន្ធ​គម្រោង
(៣)-​ពិភាក្សា​លើ​យន្តការ​អនុវត្ត​ជាក់ស្តែង ការ និង​ផែនការ​សម្រាប់​ការងារ​នៅ​ត្រីមាស​បន្តបន្ទាប់ ។​

]]>
Activity Thu, 10 Sep 2020 14:04:43 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2027-1092020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2027-1092020-kh

​នា​ថ្ងៃ​សុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ឆ្លងដែន​កម្ពុជា​-​ថៃ (9C+9T) នៅ​សណ្ឋាគារ​....​រាជា​ធានី​ភ្នំពេញ ។
គោលបំណង​នៃ​កិច្ចប្រជុំ​រួមមាន​៖
(១)-​ពិភាក្សា​លើ​ប្រភព​សក្តានុពល​មូលនិធិ និង​សំណើសុំ​មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​
(២)-​ពិនិត្យ​លើ​ប្រធានបទ​សំខាន់ៗ​សម្រាប់​កម្មវិធី​កសាង​សមត្ថភាព​របស់​អ្នកពាក់ព័ន្ធ​គម្រោង
(៣)-​ពិភាក្សា​លើ​យន្តការ​អនុវត្ត​ជាក់ស្តែង ការ និង​ផែនការ​សម្រាប់​ការងារ​នៅ​ត្រីមាស​បន្តបន្ទាប់ ។​

]]>
Activity Thu, 10 Sep 2020 14:04:43 +0000
សកម្មភាព​គម្រោង​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2024-2020-09-05-05-44-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2024-2020-09-05-05-44-44

​ថ្ងៃព្រ​ហ​ស្ប​តិ៍ ១​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន បាន​នឹង​កំពុង​បន្ត​ចុះ​អនុវត្ត​សកម្មភាព​គម្រោង​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ៤ ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប​មាន​ស្ទឹង​ជី​និ​ត ស្ទឹងសែន ស្ទឹង​សង្កែ ស្ទឹង​ពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី ៖
- ធ្វើ​បច្ចុប្បន្នភាព​ការងារ​បច្ចេកទេស​
- ត្រួតពិនិត្យ​ឧបករណ៍​នេសាទ​ដែល​បាន​ខូចខាត
- ប្រគល់​សៀវភៅ​កត់ត្រា​ទិន្នន័យ និង​សៀវភៅ​រូបភាព​ត្រី​ថ្មី ដល់​អ្នកនេសាទ​តាម​ស្ទឹង​និ​មួយៗ​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​អនុវត្ត​ការងារ​កត់ត្រា​ប្រចាំថ្ងៃ ។​

]]>
Activity Sat, 05 Sep 2020 11:44:13 +0000
សកម្មភាព​សិក្សា​ពី​ការពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2022-2020-09-04-08-00-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2022-2020-09-04-08-00-55

​នា​ថ្ងៃ​ពុធ ១៥ កើត ដល់​ថ្ងៃ​សុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០២-០៤ ខែកញ្ញា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន ក្នុងការ​តាមដាន និង​ចែករំលែក​ទិន្នន័យ ព័ត៌មាន​អំពី​ផលប៉ះពាល់​ទៅលើ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ក្នុង​សហគមន៍​នេសាទ​ផាត់​សណ្ដាយ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
​គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ​គឺ​ដើម្បី​:
- បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន ពី​ផលប៉ះពាល់​ធនធានធម្មជាតិ និង​បរិស្ថាន​
- បង្កើត​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ៕​

]]>
Activity Fri, 04 Sep 2020 14:00:37 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​ផែនការ​ថវិកា​ឆ្នាំ ២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2020-2020-09-04-06-06-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2020-2020-09-04-06-06-21

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​មន្ត្រី​ជំនាញ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​ផែនការ​ថវិកា​ឆ្នាំ ២០២១ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ត នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕​

]]>
Activity Fri, 04 Sep 2020 12:05:55 +0000
ឯកឧត្តម លឹម ពុ​យ អ​ញ្ញើញ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ CISIS MOWRAM https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2018-292020-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2018-292020-en

​នៅ​ថ្ងៃ​អង្គារ ១៤​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ អមដំណើរ​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តព្រៃវែង Read More...

]]>
Activity Wed, 02 Sep 2020 12:28:27 +0000
ឯកឧត្តម លឹម ពុ​យ អ​ញ្ញើញ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ CISIS MOWRAM https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2019-292020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2019-292020-kh

​នៅ​ថ្ងៃ​អង្គារ ១៤​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ អមដំណើរ​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តព្រៃវែង អានត...

]]>
Activity Wed, 02 Sep 2020 12:28:27 +0000
ឯកឧត្ដម ម៉ៅ ហាក់ បាន​អ​ញ្ញើញ​ចុះ​ពិនិត្យ វាយតម្លៃ គម្រោង​ការពារ​ច្រាំងទន្លេ ដែល​សម្រេចបាន ១០០% https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2016-2020-09-01-08-49-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2016-2020-09-01-08-49-36

​ថ្ងៃ​ចន្ទ ១៣​កើត ដល់​ថ្ងៃ​អង្គារ ១៤​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​គណកម្មាធិកា​រល​ទ្ធ​កម្ម (​គល​) និង (​អ​ល​) និង​តំណាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក យិន សាវុធ ប្រធាន​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​ក្រុមការងារ​បច្ចេកទេស​ក្រុមការងារ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ពិនិត្យ វាយតម្លៃ អានត....

]]>
Activity Tue, 01 Sep 2020 14:49:05 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2014-2020-09-01-08-27-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2014-2020-09-01-08-27-26

​នា​ថ្ងៃ ចន្ទ ១៣ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព .​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​ពាក់ព័ន្ធ​។
​កិច្ចប្រជុំ​មានបាន​ពិនិត្យ ផ្តល់យោបល់ និង​ឯកភាពគ្នា​នៅ​កម្រិត​ជាតិ លើ​សេចក្តីព្រាង​សំណើ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន ក្នុង​ក្របខណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ ចំនួន ០៤​គម្រោង​គឺ គម្រោង​ទី​១៖ ការរួមបញ្ចូល​គ្នា​នូវ​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត ជាមួយ​ការជូនដំណឹង​ជាមុន សម្រាប់​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ គម្រោង​ទី​២៖ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត ដើម្បី​ធានា​នូវ​សន្តិសុខ​ទឹក​ក្នុង​តំបន់​ដីសណ្តរ​មេគង្គ គម្រោង​ទី​៣៖ ការអនុវត្ត​កសិកម្ម​ប្រកបដោយ​ភាព​ធន់​នឹង​អាកាសធាតុ​៖ ការពង្រឹង​ការ​បន្ស៊ាំ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាង ក្រោម និង​គម្រោង​ទី​៤៖ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច និង​ការគ្រប់គ្រង​ទឹក​ឆ្លងដែន ដោយ​គិតពី​ការរួមបញ្ចូល​គ្នា​នូវ​ការគ្រប់គ្រង​អាង​ស្តុក​ទឹក និង​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី ទៅក្នុង​យុទ្ធសាស្ត្រ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង 3S៕

]]>
Activity Tue, 01 Sep 2020 14:27:06 +0000
សកម្មភាពចុះសិក្សាពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2012-2020-08-31-08-11-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2012-2020-08-31-08-11-36

ខេត្តសៀមរាប​: នា​ថ្ងៃ​ចន្ទ ៦ កើត ដល់​ថ្ងៃ​ពុធ ៨ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សហគមន៍​នេសាទ និង​ដំណើរការ​នៃ​ការគ្រប់គ្រង ក្នុង​ខេត្តសៀមរាប ។​

]]>
Activity Mon, 31 Aug 2020 14:11:19 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អង្គការ IUCN ,CI និង​អង្គការ FACT https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2010-iucn-ci-fact https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2010-iucn-ci-fact

នា​ព្រឹក ថ្ងៃ សុក្រ ១០ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​អគ្គលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​ជំនាញ បាន​ជួបប្រជុំ​ជាមួយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) អង្គការ​អភិរក្ស​អន្តរជាតិ (CI) និង​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT)​។ ជំនួប​ប្រជុំ​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​-​អង្គការ​ជាតិ​លើ​កិច្ចការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​ផ្តោត​ជាពិសេស​លើ ការការពារ​ភ្លើង​ឆេះ​ព្រៃ ការស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ និង​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​ផ្ទៃ​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ សូមបញ្ជាក់ថា អង្គការ IUCN, CI និង FACT បាន និង​កំពុង​រួមគ្នា​រៀបចំ​សំណើ​គម្រោង​មូល​និ​ធី​ពី​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Sat, 29 Aug 2020 13:36:52 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អង្គការ IUCN ,CI និង​អង្គការ FACT https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2011-2982020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/2011-2982020-kh

នា​ព្រឹក ថ្ងៃ សុក្រ ១០ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​អគ្គលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​ជំនាញ បាន​ជួបប្រជុំ​ជាមួយ​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) អង្គការ​អភិរក្ស​អន្តរជាតិ (CI) និង​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT)​។ ជំនួប​ប្រជុំ​នេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ​-​អង្គការ​ជាតិ​លើ​កិច្ចការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ដោយ​ផ្តោត​ជាពិសេស​លើ ការការពារ​ភ្លើង​ឆេះ​ព្រៃ ការស្តារ​ព្រៃ​លិច​ទឹក​ឡើងវិញ និង​ស្ថានភាព​ទូទៅ​នៃ​ការគ្រប់គ្រង​ផ្ទៃ​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ សូមបញ្ជាក់ថា អង្គការ IUCN, CI និង FACT បាន និង​កំពុង​រួមគ្នា​រៀបចំ​សំណើ​គម្រោង​មូល​និ​ធី​ពី​សហភាព​អឺរ៉ុប​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Sat, 29 Aug 2020 13:36:52 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពី យេនឌ័រ​ថ្នាក់ជាតិ​សម្រាប់​លើក​ទិសដៅ​បន្ត​ឆ្នាំ ២០២១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2008-2020-08-29-07-28-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2008-2020-08-29-07-28-51

​នៅ ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២០ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​យេនឌ័រ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ខេត្តកំពង់ធំ​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង ៖
១- បរិ​យា​ប័ន ដែល​ឆ្លើយតប​នឹង​SDG អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​CEDAW CSDG & COB 57 ចំណុច និង​GMSP WRS ឆ្នាំ​២០១៩-២០២៣ និង​គម្រោង​ADB
២- ពិភាក្សា​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម ទិសដៅ​ឆ្នាំ ២០២១ និង​អនុវត្ត​សកម្មភាព​ការងារ​ពាក់ព័ន្ធ​នឹង​យេនឌ័រ​ក្នុង​វិស័យ​ធនធានទឹក​តាម​អង្គភាព​ជំនាញ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី ខេត្ត ដែល​ឆ្លើយតប​នឹង GMSP in WRS ឆ្នាំ​២០១៩-២០២៣
៣- ចុះ​ទស្សនកិច្ច​សិក្សា និង​ពិភាក្សា​ពី​តួនាទី និង​បញ្ហា​យេនឌ័រ​ពាក់ព័ន្ធ​នឹង​បទពិសោធន៍ និង​បញ្ហា​ប្រឈម​នៃ​ការងារ​យេនឌ័រ​នៅក្នុង សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជី​និ​ត ៕​

]]>
Activity Sat, 29 Aug 2020 13:28:01 +0000
កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2006-2020-08-29-05-26-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2006-2020-08-29-05-26-42

ខេត្តកំពង់ធំ ៖ ថ្ងៃ​សុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ នា​ខេត្តកំពង់ធំ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែលជា​ផ្នែក​មួយ​នៃ​អនុតំបន់ 9C និង 9T ដែល​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី ជំនាញការ​ជាតិ និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់​ពន្ធ​នានា ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ កិច្ចប្រជុំ​បាន​ពិ​ភក្សា និង​ពិនិត្យ លើ របាយការណ៍​បឋមរ​បស់​ក្រុមការងារ​ថ្នាក់ជាតិ និង​ផ្តល់​មតិ​ធាតុ​ចូល ទស្សនទាន​នៃ​គំនិត​អភិវឌ្ឍន៍​នានា ដើម្បី​ដាក់ជូន​អង្គប្រជុំ (Video Conference) របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០២០ នាពេលខាងមុខ​។​

]]>
Activity Sat, 29 Aug 2020 11:24:42 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2004-2020-08-15-05-55-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2004-2020-08-15-05-55-28

​ខេត្តពោធិ៍សាត់ ៖ ថ្ងៃ ពុធ ០៨ រោច ដល់​ថ្ងៃ សុក្រ ១០ រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​កំពង់​លួង ឃុំ​ក្បាល​ត្រាច ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី​ទៅតាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Sat, 15 Aug 2020 11:55:12 +0000
សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2002-2020-08-12-10-45-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2002-2020-08-12-10-45-44

​ខេត្តពោធិ៍សាត់ៈ ថ្ងៃ​ចន្ទ ៦ រោច ដល់​ថ្ងៃ​ពុធ ៨ រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​រាំង​ទិល និង​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។
​គោលបំណង​នៃ​ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ចំនួន​ផ្ទះ​បណ្តែត​ទឹក​/​លិច​ទឹក​
​ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា​។​

]]>
Activity Wed, 12 Aug 2020 16:45:20 +0000
សកម្មភាព​សិក្សា​នៃ​ការប្រែប្រួល​គម្រប​ដី​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2000-2020-08-06-05-32-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/2000-2020-08-06-05-32-13

នា​ថ្ងៃ​ច័ន្ទ ១៤​កើត ដល់​ថ្ងៃ ពុធ ០១​រោច ខែ​ស្រាពណ៍​ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៣ ដល់ ០៥ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដឹកនាំ​ដោយ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​កា​ធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​អនុវត្ត​គម្រោង​សកម្មភាព​ដំណាក់កាល​ទី ៣ ឆ្នាំ ២០២០ លើ​ការសិក្សា​ស្រាវជ្រាវ​ស្តីអំពី ការវាយតម្លៃ​នៃ​ការប្រែប្រួល​គម្រប​ដី និង​ស្វែងយល់​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​បម្រែបម្រួល​គម្រប​ដី​ក្នុង​តំបន់​វាលទំនាប​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប និង​ដើម្បី​រៀបចំ​ធ្វើ​ផែនទី​គម្រប​ដី ។ ការសិក្សា​លើក​នេះ​ស្ថិតនៅ​ស្រុក​បាកាន​ខេត្តពោធិ៍សាត់ និង​ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ ខេត្តបាត់ដំបង​ដោយ​ចុះ​សិក្សា​ជាក់ស្តែង​អំពី​៖
- ការប្រើប្រាស់​ដី​ជាក់ស្តែង​
- សិក្សា និង​ប្រមូល​ស្ថិតិ​នៃ​ការប្រែប្រួល​គម្រប​ដី​
- ស្វែងយល់​អំពី​មូលហេតុ​នៃ​ការ​បម្រែបម្រួល​នៃ​គម្រប​ដី​
- បាន​ប្រមូល​និយាម​ការ​នៃ​ប្រភេទ​គម្រប​ដី​សំខាន់ៗ សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​ផែនទី​គម្រប​ដី​។​

]]>
Activity Thu, 06 Aug 2020 11:31:43 +0000
សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1998-2020-08-05-03-26-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1998-2020-08-05-03-26-56

នា​ថ្ងៃ​ចន្ទ ១៤ កើត ដល់​ថ្ងៃ​ពុធ ១ រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៣-០៥ ខែសីហា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួមជាមួយ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន ក្នុងការ​តាមដាន និង​ចែករំលែក​ទិន្នន័យ ព័ត៌មាន​អំពី​ផលប៉ះពាល់​ទៅលើ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ក្នុង​សហគមន៍​នេសាទ​ព្រែក​ទាល់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

​គោលបំណង​នៃ​ការអនុវត្ត​សកម្មភាព​នេះ​គឺ​ដើម្បី​:
- បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន ពី​ផលប៉ះពាល់​ធនធានធម្មជាតិ និង​បរិស្ថាន​
- បង្កើត​ក្រុម​បណ្ដាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ៕​

]]>
Activity Wed, 05 Aug 2020 09:26:47 +0000
សកម្មភាព​សិក្សា​តាមដាន​ធនធាន​ជលផល​កំពុង​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1996-2020-07-31-02-32-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1996-2020-07-31-02-32-28

​ខេត្តកំពង់ធំ ៖ ថ្ងៃ ពុធ ៩​កើត ដល់​ថ្ងៃ សុក្រ ១១​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៩ ដល់ ៣១ ខែកក្កដា ឆ្នាំ​២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​តាមដាន​ធនធាន​ជលផល​កំពុង​រង​ផលប៉ះពាល់ ពី​ការប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​៖
- ស្វែងយល់​ពី​ស្ថានភាព​ទូទៅ និង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​
- ប្រមូល​ព័ត៌មាន​ផល​ចាប់ ប្រភេទ និង​ស្ថានភាព​ធនធាន​ជលផល និង​ព្រៃ​លិច​ទឹក​
- ដើម្បី​ជា​ធាតុ​ចូល​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​នាយកដ្ឋាន​ឲ្យ​ស្រប​នឹង​បរិបទ​នាពេល​បច្ចុប្បន្ន និង​អនាគត ។​

]]>
Activity Fri, 31 Jul 2020 08:32:10 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1994-2020-07-29-08-21-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1994-2020-07-29-08-21-48

​ថ្ងៃ ព្រហស្បតិ៍ ០៣ កើត ដល់​ថ្ងៃ សៅរ៍ ៥ កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​ក្បាល​ត្រាច កំពង់​លួង និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Wed, 29 Jul 2020 14:21:10 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1992-2020-07-24-09-20-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1992-2020-07-24-09-20-36

​ខេត្តកំពង់ឆ្នាំង​: នា​ថ្ងៃ​ព្រហស្បតិ៍ ៣ កើត ដល់​ថ្ងៃ​សៅរ៍ ៥ កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ រួម​នឹង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សហគមន៍​នេសាទ និង​ដំណើរការ​នៃ​ការគ្រប់គ្រង ក្នុង​ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Fri, 24 Jul 2020 15:20:19 +0000
ឯកឧត្ដម​ ម៉ៅ​ ហាក់ ចុះពិនិត្យ​ និងវាយតម្លៃ​ វឌ្ឍនភាព​ការងារការពារច្រាំង​ទន្លេ​បាសាក់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1990-2020-07-23-00-46-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1990-2020-07-23-00-46-15

សៀល​ថ្ងៃ​ពុធ​ ២កើត​ ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ លោក​ អ៊ុក​ វណ្ណា​ ប្រធានមន្ទីរ​ធនធានទឹក​ និងឧតុនិយម​ខេត្ត​កណ្តាល​ និងក្រុមការងារ​នាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​ ។​អានត...

]]>
Activity Thu, 23 Jul 2020 06:45:50 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អ​ទស សិក្សា​លើ​ធនធាន​ខ្សាច់​តាម​បណ្តោយ​ស្ទឹង​ពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1988-2020-07-20-10-03-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1988-2020-07-20-10-03-12

​ថ្ងៃ​ចន្ទ ១​រោច និង​ថ្ងៃ​អង្គារ ២​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ង​ទី​០៦ និង ០៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ធនធាន​រ៉ែ​ខ្សាច់​តាម​បណ្តោយ​ស្ទឹង​ពោធិ៍សាត់ លើ​ប្រវែង​ប្រមាណ 200 Km ។​
​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ផ្តោតលើ​តំបន់​ខ្ពង់រាប នៃ​ស្ទឹង​ពោធិ៍សាត់ រហូតដល់​តំបន់​ទំនាប នៃ​បឹង​ទន្លេសាប ដែលមាន​គោលបំណង​ដូចខាងក្រោម​៖
១. ប្រមូល​ទិន្នន័យ និង​ពត៌មាន​ស្តីពី​អាជីវកម្ម​ខ្សាច់​តាម​ដងស្ទឹង​ពោធិ៍សាត់​
២. ស្រង់​ទីតាំង​ដែលមាន​ការ​ដុះ​ខ្សាច់​តាម​ដងស្ទឹង​ដោយយោង​លើ​ភាពបត់បែន​នៃ​ស្ទឹង​
៣. វាយតម្លៃ​ជាបឋម​នូវ​បរិមាណ​ខ្សាច់​តាម​ទីតាំង​សំខាន់ៗ​ដែលមាន​ការ​ដុះ​ខ្សាច់​
៤. សិក្សា​លើ​គុណភាព​ខ្សាច់​ដោយ​ធ្វើការ​វិភាគ​លើ​សំណាក​ដែល​ស្រង់​លើ​ទីតាំង​មួយចំនួន​

]]>
Activity Mon, 20 Jul 2020 16:02:55 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អ​ទស សម្របសម្រួល​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ទស្សនទាន​នៃ​ដំណើរការ​រៀបចំ​ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង ២០២១-២០២៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1986-2020-07-11-00-43-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1986-2020-07-11-00-43-29

រាជធានី​ភ្នំពេញៈ ក្នុង​ស្មារតី​យកចិត្តទុកដាក់​បន្ត​ពង្រឹង​ការងារ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ទន្លេសាប ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងដំណាក់កាល​បដិវត្ត​ឧស្សាហកម្ម 4.0 អាស្រ័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ឌីជីថល (Digital Information Technology System) រួមជាមួយ​ការគាំទ្រ​ដល់​ដំណើរការ​បច្ចុប្បន្នភាព​នៃ​ការកសាង​និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០២១-២០២៥ ឲ្យ​ទទួលបាន​ជោគជ័យ ។ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២០ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​ប្រជុំ​ពិគ្រោះ​យោបល់​លើ​គំនិត​ផ្តួចផ្តើម​ទស្សនទាន​នៃ​ដំណើរ​ការរៀបចំ​ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង ២០២១-២០២៣ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួយ​លើ​ការងារ​ផែនការ និង​គោលនយោបាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ក​ចូលរួម​ពី​ឯកឧត្តម អស់លោក​-​លោកស្រី ដែលជា​អនុប្រធាន អ​ទស អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ។
​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ រួមមាន ៖
⁃ ពិភាក្សា​ឯកភាព​លើ​ដំណើរ​ការកសាង និង​យន្តការ​នៃ​ការរៀបចំ​កសាង​ផែនការ
⁃ ពិភាក្សា​លើ គោលបំណង ទស្សនវិស័យ និង​បេសកកម្ម មុននឹង​ឈានទៅ​កសាង​រៀបចំ​ផែនការ​
⁃ ពិនិត្យ​លើ​ដំណើរ​ការកសាង​តាម​ជំហាន​នីមួយៗ​
⁃ ពិភាក្សា​ជម្រើស​លើ​ទម្រង់​នៃ​ការកសាង​ផែនការ តើ​វា​គួរ​ជា​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង ឬ ផែនការ​ប្រតិបត្តិ​ប្រាស្រ័យ​ទាក់ទង (The Strategic Communication Plan or The Operational Communication Plan)​។​ឭ

]]>
Activity Sat, 11 Jul 2020 06:40:48 +0000
កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ឆ្លង​សេចក្តីព្រាង​បឋម "​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០-២០៣៥" https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1982-2020-07-09-04-32-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1982-2020-07-09-04-32-19

នា​ថ្ងៃ​ពុធ ០៣​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​រី​ជិន​ស៊ី​អង្គរ ខេត្តសៀមរាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ឆ្លង​សេចក្តីព្រាង​បឋម "​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ​២០២០-២០៣៥" ។ កិច្ចប្រជុំ​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប ។​

]]>
Activity Thu, 09 Jul 2020 10:31:59 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1980-2020-07-04-07-35-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1980-2020-07-04-07-35-24

​ខេត្តពោធិសាត់ៈ​ ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ១២ កើត ដល់​ថ្ងៃ​សៅរ៍ ១៤ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០២ ដល់​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អ​ន្សា​ចំបក់ ក្បាល​ត្រាច និង​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​គោលបំណង​នៃ​ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​ចំនួន​ផ្ទះ​ភូមិ​បណ្តែត​ទឹក​/​លិច​ទឹក​ប្រភេទ លំនៅឋាន ​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​គោលដៅ​សិក្សា​។

]]>
Activity Sat, 04 Jul 2020 13:35:07 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1978-2020-06-30-09-01-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1978-2020-06-30-09-01-41

ចាប់ពី​ថ្ងៃ​សៅរ៍ ៧ កើត ដល់​ថ្ងៃ អង្គារ ១០ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​។​
​ការចុះពិនិត្យ​នេះ​មាន​គោលបំណង​ធំៗ​រួមមាន​៖
១/ ហោះហើរ​តាមរយៈ​យន្តហោះ​ខ្នាតតូច MOWRAM FLY នៅ​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ពេលដែល​កម្ពស់​ទឹក​នៃ​បឹង​ទន្លេសាប​មាន​ប្រមាណ​តែ​០.៥០ ម៉ែត្រ នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០ នេះ​
២/ ស្រង់​ទិន្នន័យ​លើ​ភាពសម្បូរ លើ​ជីវសាស្ត្រ​លើ​ប្រភេទ​ត្រី​ប្រមាណ ៦០ ប្រភេទ ព្រមទាំង​លើ​ផល​ចាប់​តាម​ឧបករណ៍​នេសាទ នៃ​ធនធាន​ត្រី​នៅ​តំបន់​ឆ្នុកទ្រូ តំបន់​ផាត់​សណ្តាយ តំបន់​កំពង់​លួង តំបន់​កោះ​ក្អែក និង​តំបន់​បឹង​ទន្លេ​ឆ្មារ​
៣/ ការតាមដាន លើ​គុណភាព​ទឹក​នៅ​បឹង​ទន្លេសាប និង​ភូមិ​បណ្តែត​ទឹក​
៤/ ការកកស្ទះ នៃ​វា​រី​រុក្ខជាតិ​ដូចជា​កំប្លោក​នៅតាម​ផ្នែក​ខាងក្រោម​នៃ​បឹង​ទន្លេសាប និង​ដើមឈើ​ព្រៃ​លិច​ទឹក ។​

]]>
Activity Tue, 30 Jun 2020 15:00:01 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​បឹង​ទន្លេសាប​និង​របប​ជលសា​ស្ត្រ​មានការ​ប្រែប្រួល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1976-2020-06-27-09-18-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1976-2020-06-27-09-18-39

ខេត្តសៀមរាប​-​បាត់ដំបង ៖ ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អមដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​ចំ​ពេលដែល​ស្ថានភាព​របប​ជល​សាស្ត្រ​មានការ​ប្រែប្រួល​ខ្លាំង និង​ពិនិត្យ​ស្ថានភាព​ទូទៅ​មុន​របប​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប ។ ការសិក្សា​នេះ​ក្រុមការងារ​បាន​ប្រើប្រាស់​ទិន្នន័យ​របប​ជល​សាស្ត្រ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទិន្នន័យ​តាមដាន​ពី​ប្រព័ន្ធ​ផ្កា​រណប ការប្រើប្រាស់​យន្តហោះ​ខ្នាតតូច (MOWRAM FLY) និង​ការចុះ​អង្កេត​ផ្ទាល់​នៅ​ចំណុច​សំខាន់ៗ​នៃ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដោយ​ផ្តោត​សំខាន់​លើ ៖ ផលប៉ះពាល់​នៃ​បម្រែបម្រួល​របប​ជលសា​ស្ត្រ លើ​គុណភាព​ទឹក បរិមាណ​ផល​នេសាទ ព្រៃ​លិច​ទឹក និង​សេដ្ឋកិច្ចសង្គម ។​

]]>
Activity Sat, 27 Jun 2020 15:18:22 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់​ ​នៃ​តំបន់​ឋបនីយ​មណ្ឌល​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1974-2020-06-27-09-04-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1974-2020-06-27-09-04-01

​ខេត្តបាត់ដំបង ៖ ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ដល់​ថ្ងៃ​សៅរ៍ ៧​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់​
​នៃ​តំបន់​ឋបនីយ​មណ្ឌល​បឹង​ទន្លេសាប​
​សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ បរិស្ថាន និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់នៅ​របស់​ពួកគាត់ ។

]]>
Activity Sat, 27 Jun 2020 15:03:45 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1972-2020-06-27-08-53-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1972-2020-06-27-08-53-18

​ថ្ងៃ ពុធ ០៤ កើត ដល់​ថ្ងៃ សុក្រ ៦ កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​ក្បាល​ត្រាច កំពង់​លួង និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Sat, 27 Jun 2020 14:53:04 +0000
ឯកឧត្ដម ម៉ៅ ហាក់ ចុះ​ពិនិត្យ​វាយតម្លៃ បញ្ចប់​សុពលភាព គម្រោង​ការពារ​ច្រាំងទន្លេ​បណ្តោះអាសន្ន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1970-2020-06-27-02-59-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1970-2020-06-27-02-59-39

​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្ដម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង គណកម្មាធិការ​លទ្ធកម្ម (​គល​) និង (​អ​ល​) និង​តំណាង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក ស៊ុយ សុវណ្ណ អនុប្រធាននាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​ក្រុមការងារ​បច្ចេកទេស​ក្រុមការងារ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ និង​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល បាន​ចុះ​ពិនិត្យ​វាយតម្លៃ បញ្ចប់​សុពលភាព គម្រោង​ការពារ​ច្រាំងទន្លេ​បណ្តោះអាសន្ន និង​បន្ទាន់ ប្រវែង ១០០​ម៉ែត្រ នៅ​តំបន់​បង្គោល​ព្រំដែន​លេខ 245/4(1) អានត...

]]>
Activity Sat, 27 Jun 2020 08:59:13 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1968-2020-06-27-00-18-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1968-2020-06-27-00-18-13

​ខេត្តពោធិ៍សាត់ ថ្ងៃ​ពុធ ៤ កើត ដល់​ថ្ងៃ​សុក្រ ៦ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០២០:
​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ព័ត៌មាន និង​ដំណើរការ​ការគ្រប់គ្រង របស់​សហគមន៍​នេសាទ​។​

]]>
Activity Sat, 27 Jun 2020 06:17:58 +0000
កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ពី​ដំណើរការ​បច្ចុប្បន្នភាព​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1966-2020-06-17-08-15-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1966-2020-06-17-08-15-05

​ក្នុង​ស្មារតី​បន្ត​ពង្រឹង​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​ស្នូល​របស់​អាជ្ញាធរ​ទន្លេ​សាប ក៏ដូចជា​ការចូលរួម​លើកកម្ពស់​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដំណើរ​ការរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់ អំពី​ដំណើរការ​បច្ចុប្បន្នភាព​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​កិច្ចការ​ផែនការ និង​គោលនយោបាយ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម
​ពី​ថ្នាក់ដឹកនាំ​ជា​អនុប្រធាន​ទទួលបន្ទុក​កិច្ចការ​បច្ចេកទេស អនុប្រធាន​ទទួលបន្ទុក​កិច្ចការរដ្ឋបាល​-​សហប្រតិបត្តិការ ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ថ្នាក់​ការិយាល័យ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​មន្ត្រី​ជំនាញ​ផែនការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។
ផ្អែកលើ​ទស្សនវិស័យ​យូ​អង្វែង ត្រូវបាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ “​អាជ្ញាធរ​ទន្លេសាប ក្លាយជា​ស្ថាប័ន ឬ​អង្គភាព​គំរូ​មួយ​ក្នុងការ​ចែករំលែក​ផ្សព្វផ្សាយ និង​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទន្លេសាប​ឲ្យ​ប្រកបដោយ​ចីរភាព​” ដែលជា​ត្រីវិស័យ​ដ៏​មាន​សារៈប្រយោជន៍ សម្រាប់​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អាជ្ញាធរ​ទន្លេសាប ទទួលបាន​ពុទ្ធិ និង​យកទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​អាទិភាព​ផ្សេងៗ ។ កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​ខាងលើនេះ បាន​យកចិត្តទុកដាក់​ពិចារណា និង​បន្ត​នូវ​ការវិភាគ​លើ​ចំនុចខ្លាំង ចំនុចខ្សោយ កាលានុវត្តភាព និង​ភាព​គម្រាមកំហែង (SWOT) ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ទៅលើ ៤ ចំនុច ដូចជា ៖ (១). ដំណើរការ​សកម្មភាព​ការងារ​ផ្ទៃក្នុង​អាជ្ញាធរ​ទន្លេសាប​, (២). ដំណើរការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​, (៣). ដំណើរការ​ផ្សារភ្ជាប់​បឹង​ទន្លេសាប​, តំបន់​ទី​ជម្រាល​, និង​តំបន់​មេគង្គ​, (៤). បទពិសោធន៍​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ២០១៦-២០២០ ។​

ជារួម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ បាន​ឆ្លុះបញ្ចាំង​នូវ​ចំនុច​សំខាន់ៗ​ជាច្រើន ដែល​បានផ្តល់​ជា​គំនិត​យោបល់ និង​អនុសាសន៍​ពី​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ផែនការ ដែលជា​កត្តា​លី​ករ ឬ​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ ដើម្បី​ឲ្យ​លេខាធិការដ្ឋាន​ផែនការ យកទៅ​ពិចារណា រៀបចំ និង​កែសម្រួល​ខ្លឹមសារ​ផែនការ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ ឲ្យ​បាន​កាន់តែ​ប្រសើរឡើង សម្រាប់​ដាក់ជូន​អង្គប្រជុំ​ពិភាក្សា​នៅ​ជំហាន​បន្ទាប់ ។​

]]>
Activity Wed, 17 Jun 2020 14:14:39 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពី​ការសិក្សា​របប​ជល​សាស្ត្រ​នឹង​ធនធានទឹក​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1964-2020-06-17-00-02-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1964-2020-06-17-00-02-17

​ថ្ងៃ ចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ច​ពី​ការសិក្សា​របប​ជល​សាស្ត្រ​ដែល​ទាក់ទង​នឹង​ធនធានទឹក​បឹង​ទន្លេសាប ។ កិច្ច​ប្រជុំបាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​៖
១. សេចក្តី​សង្ខេប​លើ​លំហូរ​ទឹក​ចូល​បឹង​ទន្លេសាប​
២. ការប្រមូលផ្តុំ​ទិន្នន័យ​របប​ជល​សាស្ត្រ​តាម​ដងស្ទឹង​ជុំវិញ​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​
៣. ការវិភាគ​បឋម​លើ​ធនធានទឹក​នៃ​ស្ទឹង ទន្លេ បឹង តាម​រដូវ​កាល និង​តាម​ទិន្នន័យ​ជលសា​ស្ត្រ​ដែលមាន​ស្រាប់​តាំងពី​ឆ្នាំ ១៩៦០ រហូតដល់​បច្ចុប្បន្ន​
៤. ពិភាក្សា​ពី​ជំហាន​បន្ទាប់​នៃ​ការសិក្សា ។​

]]>
Activity Wed, 17 Jun 2020 06:01:58 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1962-wordpress https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1962-wordpress

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress ក្នុងការ​គ្រប់គ្រង​គេហទំព័រ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ៧​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២​ថ្ងៃ ពី​ព្រហស្បតិ៍ ៦​រោច ដល់​ថ្ងៃ សុក្រ ៧ រោច​ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់ ១២ ខែមិថុនា ឆ្នាំ ២០២០​ដោយមាន​ការសហការ​រៀបចំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ។ គោលបំណង​សំខាន់ៗ​នៃ​វគ្គ​បណ្តុះបណ្តាល ដើម្បី ៖

១. បង្កើន​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ក្នុងការ​គ្រង​គ្រង ថែរក្សា កែលម្អ គេហទំព័រ ឲ្យ​មាន​ភាពប្រសើរឡើង​
២. បង្កើន​ប្រសិទ្ធិភាព​លើ​ការ​គ្រង​គ្រង​ទិន្នន័យ គេហទំព័រ ដោយ​ការប្រើប្រាស់​កម្មវិធី WordPress
៣. បង្កើន​ប្រសិទ្ធភាព គុណភាព និង​ភាព​ទាក់ទាញ ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​អ្នក​ចូល​ទស្សនា​គេហទំព័រ លើ​ការផ្សព្វផ្សាយ​សកម្មភាព​សម្របសម្រួល និង​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប ។​
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
-​ទទួលបាន​ចំណេះដឹង​ពី​បៀ​ប Install និង​ប្រើប្រាស់ WordPress ទាំង​ក្នុង Local និង​នៅលើ Server
-​ទទួលបាន​ការយល់ដឹង​ពី​ការប្រើ Cpanel របស់ Server
-​សិក្ខាកាម​បាន អនុវត្ត ក្នុងការ​បង្កើត​វេស​សាយ​ដោយ​ខ្លួនឯង បាន​ម្នាក់​១
-​យល់ដឹង​ក្នុងការ​ធ្វើអោយ​វេ​ប​សាយ​រក្សាបាន​នៅ​សុវត្ថិភាព​។​

]]>
Activity Fri, 12 Jun 2020 09:46:18 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1963-6122020 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1963-6122020

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​កម្មវិធី WordPress ក្នុងការ​គ្រប់គ្រង​គេហទំព័រ ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដោយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ៧​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២​ថ្ងៃ ពី​ព្រហស្បតិ៍ ៦​រោច ដល់​ថ្ងៃ សុក្រ ៧ រោច​ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ដល់ ១២ ខែមិថុនា ឆ្នាំ ២០២០​ដោយមាន​ការសហការ​រៀបចំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ។ គោលបំណង​សំខាន់ៗ​នៃ​វគ្គ​បណ្តុះបណ្តាល ដើម្បី ៖

១. បង្កើន​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ក្នុងការ​គ្រង​គ្រង ថែរក្សា កែលម្អ គេហទំព័រ ឲ្យ​មាន​ភាពប្រសើរឡើង​
២. បង្កើន​ប្រសិទ្ធិភាព​លើ​ការ​គ្រង​គ្រង​ទិន្នន័យ គេហទំព័រ ដោយ​ការប្រើប្រាស់​កម្មវិធី WordPress
៣. បង្កើន​ប្រសិទ្ធភាព គុណភាព និង​ភាព​ទាក់ទាញ ដើម្បី​ទទួល​ការចាប់អារម្មណ៍​ពី​អ្នក​ចូល​ទស្សនា​គេហទំព័រ លើ​ការផ្សព្វផ្សាយ​សកម្មភាព​សម្របសម្រួល និង​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប ។​
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
​ជា​កិច្ចបញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​៖
-​ទទួលបាន​ចំណេះដឹង​ពី​បៀ​ប Install និង​ប្រើប្រាស់ WordPress ទាំង​ក្នុង Local និង​នៅលើ Server
-​ទទួលបាន​ការយល់ដឹង​ពី​ការប្រើ Cpanel របស់ Server
-​សិក្ខាកាម​បាន អនុវត្ត ក្នុងការ​បង្កើត​វេស​សាយ​ដោយ​ខ្លួនឯង បាន​ម្នាក់​១
-​យល់ដឹង​ក្នុងការ​ធ្វើអោយ​វេ​ប​សាយ​រក្សាបាន​នៅ​សុវត្ថិភាព​។​

]]>
Activity Fri, 12 Jun 2020 09:46:18 +0000
សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម ភូ​មិន​បណ្តែត​ទឹក ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1960-2020-06-07-03-58-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1960-2020-06-07-03-58-23

ថ្ងៃ​ព្រហស្បតិ៍ ១៤ កើត ដល់​ថ្ងៃ សៅរ៍ ១ រោច ខែ ជេ​ស្ធ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ហៅ ពោធិ៍ និង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​។

]]>
Activity Sun, 07 Jun 2020 09:58:07 +0000
ឯកឧត្តម​ ម៉ៅ​ ហាក់ ចុះពិនិត្យ​វាយតម្លៃ​គម្រោង​ការពារច្រាំង​ទន្លេមេគង្គខេត្តកណ្តាល https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1958-2020-06-05-08-24-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1958-2020-06-05-08-24-20

នាព្រឹកថ្ងៃ​សុក្រ ១៥កើត​ ខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស​២៥៦៤ ត្រូវនឹងថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​ ឯកឧត្តម​ ម៉ៅ​ ហាក់​ អនុប្រធាន​អាជ្ញាធរទន្លេសាប​ និង គណកម្មាធិការលទ្ធកម្ម​ (គល)​ និង​ (អល)​ និង​តំណាង​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​លោក​ យិន​ សាវុធ​ ប្រធាននាយកដ្ឋាន​ជលសាស្ត្រ​ និង​ការងារទន្លេ​ និងក្រុមការងារបច្ចេកទេស​ បានចុះពិនិត្យ​វាយតម្លៃ​គម្រោង​ការពារច្រាំង​ទន្លេមេគង្គ​ នៅតំបន់រកាកោង អានត...

]]>
Activity Fri, 05 Jun 2020 14:23:56 +0000
សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់​នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1956-2020-05-29-06-50-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1956-2020-05-29-06-50-56

​ថ្ងៃ​ពុធ ១៥ កើត ដល់​ថ្ងៃ​សុក្រ ០២ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​ការសិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប​សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ បរិស្ថាន និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់​របស់​ពួកគាត់ ។

]]>
Activity Fri, 29 May 2020 12:50:39 +0000
សកម្មភាព​សិក្សា​ពី​ប្រសិទ្ធភាព ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1954-2020-05-29-02-21-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1954-2020-05-29-02-21-03

​នា​ថ្ងៃ​ពុធ ៦ កើត ដល់​ថ្ងៃ​សុក្រ ៨ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សហគមន៍​នេសាទ និង​ដំណើរការ​នៃ​ការគ្រប់គ្រង ក្នុង​ខេត្តបាត់ដំបង ៕​

]]>
Activity Fri, 29 May 2020 08:20:31 +0000
សកម្មភាព ឯកឧត្តម លឹម ពុយ ចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1952-cisis-mowram https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1952-cisis-mowram

នៅថ្ងៃចន្ទ ៤កើត ដល់ថៃ្ងអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ដល់ថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សា ក្រសួង ធនធានទឹក និងឧតុនិយម និងក្រុមការងារ អមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អានត...


]]>
Activity Wed, 27 May 2020 09:49:29 +0000
សកម្មភាព ឯកឧត្តម លឹម ពុយ ចុះធ្វើបច្ចុប្បន្នប្រព័ន្ធធារាសាស្រ្ត CISIS MOWRAM នៅខេត្តកំពង់ចាម https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1953-2652020-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1953-2652020-kh

នៅថ្ងៃចន្ទ ៤កើត ដល់ថៃ្ងអង្គារ ៥កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ដល់ថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សា ក្រសួង ធនធានទឹក និងឧតុនិយម និងក្រុមការងារ អមដំណើរដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អានត...


]]>
Activity Wed, 27 May 2020 09:49:29 +0000
ឯកឧត្ដម​ ម៉ៅ​ ហាក់​ ចុះពិនិត្យ​វឌ្ឍនភាព​គម្រោងការងារការពារច្រាំង​ព្រែកអន្លង់គគី ខេត្តកំពង់ចាម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1950-2020-05-24-09-18-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1950-2020-05-24-09-18-34

ព្រឹកថ្ងៃ​អាទិត្យ​ ៣កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស ​២៥៦៤​ ត្រូវនឹងថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេសាប​ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ លោក​ តាំង​ សុផាត​ អគ្គនាយករង​កិច្ចការ​​បច្ចេកទេស​ ​លោក​ យិន​ សាវុធ​ ប្រធាននាយកដ្ឋាន​ជលសាស្ត្រ​ និងការងារទន្លេ​ និងលោក​ អ៊ុម​ វិបុល​ ប្រធានមន្ទីរ​ ធនធានទឹក​ និងឧតុនិយម​ ខេត្ត​កំពង់ចាម​ អានត....

 

]]>
Activity Sun, 24 May 2020 15:17:52 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1948-2020-05-21-00-39-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1948-2020-05-21-00-39-49

​ថ្ងៃ ចន្ទ ១២ រោច ដល់​ថ្ងៃ​ពុធ ១៤ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​ការសិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​បរិស្ថាន​នៅ​តំបន់ទ្រនាប់​នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​
​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​

]]>
Activity Thu, 21 May 2020 06:39:31 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ចុងក្រោយ ស្តីពី​សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ ២០២១-២០៣០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1946-2020-05-18-08-06-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1946-2020-05-18-08-06-54

​ថ្ងៃ​ចន្ទ ១២ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ចុងក្រោយ ស្តីពី សេចក្តីព្រាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ ២០២១-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៥ របស់​គណៈកម្មាធិការ​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង និង​ស្ថាប័ន​ពាក់​ពន្ធ​នានា ក្រោម អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ កិច្ចប្រជុំ​បាន​ពិ​ភក្សា​អំពី​ធាតុ​ចូល ធាតុ​ចេញ និង​ការផ្តល់​នូវ​ទស្សនទាន​នៃ​គំនិត​អភិវឌ្ឍន៍​នានា លើ​ផែនការ​នៃ​ការអភិវឌ្ឍន៍​អាង​ទន្លេ​ប្រកបដោយ​ចីរភាព​។​

]]>
Activity Mon, 18 May 2020 13:56:28 +0000
សកម្ម​ភាពចុះ​សិក្សា​តាមដាន​គុណភាព​ទឹក និង​ការបំពុល បរិស្ថាន​ពី​ការបញ្ចេញចោល​កាកសំណល់​នៅ់​អាង​ស្ទឹង​សំខាន់ៗ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1944-2020-05-18-07-44-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1944-2020-05-18-07-44-00

​ចាប់ពី​ថ្ងៃទី ០៧ ដល់ ០៩ ខែ ឧសភា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន​គុណភាព​ទឹក អាង​ស្ទឹង​សំខាន់ៗ និង​ការបំពុល​បរិស្ថាន​ពី​ការបញ្ចេញចោល​កាកសំណល់​នៅតាម​ទីប្រជុំជន សិប្បកម្ម និង​ឧស្សាហកម្ម នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​កំពង់ធំ ។​
​គោលបំណង​សិក្សា ផ្តោតលើ​៖
- គុណភាព​ទឹក​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅ​ទីប្រជុំជន (​ភូមិ​បណ្តែត​ទឹក​) និង​ផ្ទៃ​បឹង​លើ​ប៉ារ៉ាម៉ែត្រ​សំខាន់ៗ​
- បំពុលបរិស្ថាន​ពី​ការបញ្ចេញចោល​កាកសំណល់​តាម​ទីប្រជុំជន សិប្បកម្ម (​ផលិត​ទឹកកក​, ទឹកស្អាត (​ទឹកបរិសុទ្ធ​), ទូក​ប៉ា​ឡា​...) និង​ឧស្សាហកម្ម (​រោងចក្រ​សំលៀកបំពាក់​, ចំណីអាហារ​, ចំណី​សត្វ​, ជី​កសិកម្ម​, បោកកក់​...) ក្នុង​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
- វិភាគ​សំណាក​ទឹក​នៅ​មន្ទីរពិសោធន៍​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រើប្រាស់​ឧបករណ៍​ស្ទង់​គុណភាព​ទឹក​ភ្លាមៗ មានដូចជា​៖ (pH Meter, Oximeter, Conductivity Meter, BBE Algae, Sechhi Disk, HANNA និង​EXO-II)
- បច្ចុប្បន្នភាព​ទិន្នន័យ​គុណភាព​ទឹក​បឹង​ទន្លេសាប និង​ស្ទឹងធំៗ​នៅតាម​តំបន់​សិក្សា​នីមួយៗ ។​

]]>
Activity Mon, 18 May 2020 13:43:47 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1942-2020-05-18-05-57-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1942-2020-05-18-05-57-54

​ថ្ងៃ ពុធ ០៧ រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​អ​ន្សា​ចំបក់ ឃុំ​ក្បាល​ត្រាច និង​ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Mon, 18 May 2020 11:57:34 +0000
កិច្ចប្រជុំ​ស្តីពី​ការធ្វើ​វិចារណ​កម្ម​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1940-2020-05-12-09-52-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1940-2020-05-12-09-52-52

​ថ្ងៃ ច័ន្ទ ៥​រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ផ្ទៃក្នុង ស្តីពី ការធ្វើ​វិចារណ​កម្ម​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​ទីប្រឹក្សា ឯកឧត្តម​អគ្គលេខាធិការរង លោក​ទីប្រឹក្សា លោក​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។ កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០ ឲ្យ​ស្របតាម​សារាចរ​ណែនាំ​លេខ ០០៣ សហវ ចុះ​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី ការធ្វើ​វិចារណ​កម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​លើក​ទី ២ សម្រាប់​អនុវត្ត​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ។​

]]>
Activity Tue, 12 May 2020 15:52:32 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1938-2020-05-09-05-47-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1938-2020-05-09-05-47-11

​ថ្ងៃ​សុក្រ ២ រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ក្នុង​ជំហាន​១ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ ទីតាំង​តំបន់​ភូមិ​បណ្តែត​ទឹក ប្រភេទ​លំនៅឋាន​ភូមិ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​។

]]>
Activity Sat, 09 May 2020 11:46:51 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ ពី​វឌ្ឍនភាព​ការងារ និង​ទិសដៅ​បន្ត​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1936-2020-05-03-08-45-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1936-2020-05-03-08-45-02

​នា​ព្រឹក​ថ្ងៃ ពុធ ៨ កើត ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ និង​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​ពិភាក្សា​លើ ៖
១/ វឌ្ឍនភាព​ការងារ និង​ទិសដៅ​បន្ត​
២/ ការតម្រង់ទិស និង​វិធីសាស្ត្រ​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​លើ​ការងារ​បច្ចេកទេស​
៣/ ការធ្វើ​វិចារណ​កម្ម​លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ មួយចំនួន​។​

]]>
Activity Sun, 03 May 2020 14:44:39 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1933-2020-04-09-15-15-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1933-2020-04-09-15-15-37

​ថ្ងៃ​ចន្ទ ១៤ កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ០២ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ការសិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់ទ្រនាប់ (​តំបន់​២ និង​តំបន់​៣) សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ការសិក្សា​នេះ មាន​គោលបំណង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​បរិស្ថាន​នៅ​តំបន់ទ្រនាប់​នៃ​តំបន់​ប​ឋ​នី​យ​មណ្ឌល​បឹង​ទន្លេសាប និង​បញ្ហា​ប្រឈម​នានា​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។

]]>
Activity Thu, 09 Apr 2020 21:14:58 +0000
សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង​សហគមន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1931-2020-04-04-02-58-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1931-2020-04-04-02-58-56

​ថ្ងៃ​អង្គារ​០៨ កើត ដល់​ថ្ងៃ​សុក្រ ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែមីនា ដល់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ ២០២០ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ការងារ​សិក្សា​ស្រាវជ្រាវ ស្តីពី ដំណើរការ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សហគមន៍​នេសាទ​បឹង​បាន​ទី ស្ថិតនៅ​ឃុំ​ត្នោតជុំ ស្រុក​សន្ទុក និង​សហគមន៍​នេសាទ​ឡូត៍​លេខ ៧ នៅ​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​ការសិក្សា​ស្រាវជ្រាវ​នេះ​ផ្តោត​សំខាន់​លើ​៖
- ស្វែងយល់​ពី​បច្ចុប្បន្នភាព​នៃ​ដំណើរការ និង​ប្រសិទ្ធិភាព​ក្នុងការ​គ្រប់គ្រង​របស់​សហគមន៍​នេសាទ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​
- ស្វែងយល់​ពី​រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​របស់​សហ​គម​ន៍​នេសាទ​នីមួយៗ​

]]>
Activity Sat, 04 Apr 2020 08:58:35 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1929-2020-04-03-15-02-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1929-2020-04-03-15-02-03

ថ្ងៃ​ពុធ ០៩ កើត ដល់​ថ្ងៃ​សៅរ៍ ១២ កើ​ត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​បឹង​ទន្លេសាប ក្នុង​ជំ​ហ៊ាន​១ ដើ​ម្បី​ធ្វើ​បច្ចុប្បន្នភាព​ភូមិ​បណ្តែត​ទឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូណ៌ ស្រុក​រលាប្អៀរ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ការសិក្សា​នេះ មាន​គោលបំណង​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ លំនៅដ្ឋាន និង​ទីតាំង​ភូមិ​បណ្តែត​ទឹក​/​តំបន់​មានផ្ទះ​បណ្តែត​ទឹក រួម​នឹង​បញ្ហា​ប្រឈម​នានា ដែល​បាន នឹង​កំពុង​កើ​ត​មាន​ក្នុង​តំបន់​បឹង​ទន្លេសាប ៕​

]]>
Activity Fri, 03 Apr 2020 21:01:39 +0000
សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1927-2020-04-03-14-40-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1927-2020-04-03-14-40-59

​ថ្ងៃ អង្គារ ០៨ កើត ដល់​ថ្ងៃ សុក្រ ១១​កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ មីនា ដល់​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី ក្នុង​ឃុំ​អ​ន្សា​ចំបក់ ឃុំ​ក្បាល​ត្រាច ឃុំ​ស្នា​អ​ន្សា ស្ថិតនៅក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Fri, 03 Apr 2020 20:40:35 +0000
សកម្មភាពចុះពិនិត្យ​វាយតម្លៃ​គម្រោង​ការពារច្រាំង​ទន្លេមេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1925-2020-03-31-09-25-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1925-2020-03-31-09-25-39

ព្រឹកថ្ងៃ​ចន្ទ ៧កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តម​ ម៉ៅ​ ហាក់​ អនុប្រធាន​អាជ្ញាធរទន្លេសាប​ និង​លោក​ យិន​ សាវុធ​ ប្រធាននាយកដ្ឋាន​ជលសាស្ត្រ​ និង​ការងារទន្លេ​ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជា​មួយ​ អានត...

]]>
Activity Tue, 31 Mar 2020 15:25:24 +0000
សកម្មភាព​ការពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1923-2020-03-26-08-58-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1923-2020-03-26-08-58-41

​នា​ថ្ងៃ​ចន្ទ ១៥ រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ២៣-២៧ ខែមីនា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ជា​មួ​ម​មន្ត្រី​បច្ចេកទេស បាន​ចុះ​អនុវត្តន៍​សកម្មភាព​ពង្រឹង​បណ្ដាញ​ទំនាក់ទំនង​ការងារ​ជាមួយ​ស្ថាប័ន និង​សហគមន៍​មូលដ្ឋាន ក្នុងការ​តាមដាន​និង​ចែ​ល​រំលែក​ទិន្នន័យ ព័​ត៍​មាន​ពី​ផលប៉ះពាល់​ទៅលើ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ។
​ការអនុវត្ត​សកម្មភាព​នេះ ក្នុង​គោលបំណង​ដើម្បី​:
១.​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ចែករំលែក​ចំណេះដឹង ទិន្នន័យ ព័ត៌មាន ពី​ផលប៉ះពាល់​ធនធានធម្មជាតិ និង​បរិស្ថាន​
២.​បង្កើត​បណ្ដា​ណ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ផ្ដល់ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប​។
​ ​

]]>
Activity Thu, 26 Mar 2020 14:58:17 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1921-2020-03-18-05-56-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1921-2020-03-18-05-56-00

​ថ្ងៃ​ច័ន្ទ ១​រោច ដល់​ថ្ងៃ​សុក្រ ៥​រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​។ សកម្មភាព ការចុះពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប រួមមាន​៖
- ហោះហើរ​ប្រើប្រាស់​យន្តហោះ​ខ្នាតតូច MOWRAM FLY ដើម្បី​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​នៅ​តំបន់ ៣ នៃ​ខេត្តកំពង់ឆ្នាំង តាម​បណ្តា​កោះ ព្រមទាំង​ដំណាំ​ដាំ​ដុះ​នៅ​តំបន់​ឆ្នុកទ្រូ ផាត់​សណ្តាយ និង​តំបន់ ៣ នៃ​ស្រុក​កំពង់លែង​
- បណ្តុះបណ្តាល​ភ្នាក់ងារ អ​.​ទ​.​ស នៅ​ជុំវិញ​បឹង​ទន្លេសាប​លើ​ការប្រើប្រាស់​ឧបករណ៍ GPS Garmin 64
- ស្រង់​ទិន្នន័យ​ផល​ចាប់​ធនធាន​ត្រី​នៅ​តំបន់​ឆ្នុកទ្រូ តំបន់​ផាត់​សណ្តាយ តំបន់​កំពង់​លួង តំបន់​កោះ​ក្អែក តំបន់​បឹង​ទន្លេ​ឆ្មារ និង​តំបន់​ចុង​ឃ្នៀ​ស​
- ការតាមដាន លើ​គុណភាព​ទឹក​នៅ​បឹង​ទន្លេសាប និង​ភូមិ​បណ្តែត​ទឹក​
- ការតាមដាន​លើ​ការប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​សម្រាប់​ដំណាំ​ដែល​បាន​ដាំ​ដុះ​នៅតាម​កោះ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ ។​

]]>
Activity Wed, 18 Mar 2020 11:53:11 +0000
សកម្មភាព​សិក្សា​ប្រមូល​ព័ត៌មាន​ទីតាំង​ឧបករណ៍​នេសាទ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1919-2020-03-14-09-33-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1919-2020-03-14-09-33-39

​ថ្ងៃ​ច័ន្ទ ១​រោច ដល់​ថ្ងៃ​សុក្រ ៥​រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន ប្រមូល​ព័ត៌មាន និង​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​ទូទៅ​ក្នុង​តំបន់​បឹង​ទន្លេសាប ខេត្តពោធិ៍សាត់ គោលបំណង​សំខាន់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ​គឺ ៖
១. ប្រមូល​ព័ត៌មាន​ទីតាំង​ឧបករណ៍​នេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​
២. តាមដាន​ពី​ស្ថានភាព​ទូទៅ​ដែល​កើតមាន​នៅក្នុង​តំបន់​បឹង​ទន្លេសាប​
៣. រៀបចំ​ជា​ផែនទី​បង្ហាញ​ពី​ទីតាំង និង​ឧបករណ៍​នេសាទ នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ។​

]]>
Activity Sat, 14 Mar 2020 15:33:08 +0000
សកម្មភាព​សិក្សា​ប្រសិទ្ធភាព​ពី​សហគមន៍​នេសាទ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1917-2020-03-14-06-02-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1917-2020-03-14-06-02-02

​ថ្ងៃ​អង្គារ ២ រោច ដល់​ថ្ងៃ សៅរ៍ ៦ រោច ខែផល្គុន ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមមន្ត្រី​ការងារ​បច្ចេកទេស បាន​ចុះ​ធ្វើការ​សិក្សា​ពី​ប្រសិទ្ធភាព នៃ​ការចូលរួម​ពី​សហគមន៍​នេសាទ​ក្នុងការ​អនុវត្ត​ទៅលើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាមួយ​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ក្នុងដំណាក់កាល​ទី​១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សហគមន៍​នេសាទ និង​ដំណើរការ​នៃ​ការគ្រប់គ្រង ក្នុង​ខេត្តកំពង់ធំ​។​

]]>
Activity Sat, 14 Mar 2020 12:01:41 +0000
ការផ្សព្វផ្សាយ​ពី​បញ្ជ្រៀប ការយល់ដឹង​យេនឌ័រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1915-2020-03-14-05-42-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1915-2020-03-14-05-42-51

​ថ្ងៃ ព្រហស្បតិ៍ ៩ រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២០ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​ផ្សព្វផ្សាយ ស្តីពី បញ្ជ្រៀប​ការយល់ដឹង​យេនឌ័រ និង ដំណើរ​ទស្សនៈកិច្ច​សិក្សា ដែល​សម្របសម្រួល​ដឹកនាំ​ដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ។ ការផ្សព្វផ្សាយ​មាន​គោលបំណង ៖
១/ ពង្រឹង​ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​យេនឌ័រ​ដល់​មន្ត្រី អ​ទស ពី តួនាទី ភារកិច្ច និង​សមភាព សមធម៌ យេនឌ័រ ក្នុង​អង្គភាព និង​ការអភិវឌ្ឍន៍​ជីវភាព​របស់​សហគម​ន៍​
២/ បង្កើន​ការយល់ដឹង​ពី​សារៈសំខាន់​ធនធានធម្មជាតិ​បឹង​ទន្លេសាប​
៣/ បំផុស​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ឲ្យ​អ្នកពាក់ព័ន្ធ​ស្រឡាញ់ ការពារ ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​
៤/ សម្រាប់​ថ្ងៃ​បន្ទាប់​សមាជិក​អង្គប្រជុំ​នឹងធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់ ការចូលរួម​របស់​ស្ត្រី​នៅ​ថ្នាក់​សហគមន៍ ថ្នាក់ភូមិ និង​ថ្នាក់ឃុំ​,​សកម្មភាព​កែឆ្នៃ​ត្រីឆ្អើរ​, ការចែក​ចាយ​ផល​នេសាទ​, ការគ្រប់គ្រង​សម្រាម​, សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​, សហគមន៍​កែឆ្នៃ​កំប្លោក​, ការប្រកប​រប​រកស៊ី​របស់​ស្រី​ក្នុង​សហគមន៍​, តំបន់​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ភូមិ​បណ្តែត​ទឹក និង​ទិដ្ឋភាព​ទូទៅ​បឹង​ទន្លេសាប នៅក្នុង​តំបន់​ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Sat, 14 Mar 2020 11:42:02 +0000
សេចក្តីជូនដំណឹង ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​ឆមាស​ទី​១ ឆ្នាំ ២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1912-2020-03-09-09-46-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1912-2020-03-09-09-46-56

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស (​គិត​ទាំង​
​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖
​អាជ្ញាធរ​ទន្លេសាប និង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ​ឆមាស​ទី​១ ឆ្នាំ ២០២០ របស់​អាជ្ញាធរ​ទន្លេសាប​។​
​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើរ​ដេញថ្លៃ នៅ​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០​។​
​ការបើក​សំណើ​ដេញថ្លៃ នឹង​ប្រព្រឹត្តទៅ​នៅ​អង្គភាព​លទ្ធកម្ម តាម​អាសយដ្ឋាន​ខាងលើ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០​។

]]>
Activity Mon, 09 Mar 2020 15:46:42 +0000
សកម្មភាព​សិក្សា ស្ដីពី​ការតាមដាន​សង្វាក់​ផលិតកម្ម​ត្រី​នុយ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1910-2020-03-06-09-13-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1910-2020-03-06-09-13-13

​ថ្ងៃ​អង្គារ ១០​កើត ដល់​ថ្ងៃ សៅរ៍ ១៤​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ស្រាវជ្រាវ​ស្ដីពី ការតាមដាន​សង្វាក់​ផលិតកម្ម​ត្រី​នុយ​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្ត សៀមរាប​។​
​ការសិក្សា​នេះ​ផ្ដោត​សំខាន់​ទៅលើ ៖
- សិក្សា និង​វាយតម្លៃ​លើ​បរិមាណ​ត្រី​នុយ​ដែលមាន​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​ក្នុង​ការធ្វើ​វារីវប្បកម្ម​
- សិក្សា​ពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វេ​ី​អាជីវកម្ម​
- សិក្សា​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​
- រៀបចំ​ផែនទី​បង្ហាញ​ភូមិ​បណ្ដែត​ទឹក​ដែលមាន​ការធ្វើ​វារីវប្បកម្ម​ទាំង​ក្នុង​បែរ និង​លើគោក ។​

]]>
Activity Fri, 06 Mar 2020 16:12:57 +0000
សកម្ម​ភាពចុះ​សិក្សា ស្ដីពី​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1908-2020-03-06-09-07-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1908-2020-03-06-09-07-18

​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា ស្ដីពី ការធ្វើ​អាជីវកម្ម​សិប្បីសត្វ (​លៀស ខ្ចៅ និង​ខ្យង​) នៅក្នុង​ខេត្តសៀមរាប ។​
​ការសិក្សា​នេះ​មាន​គោលបំណង ៖
-​សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
-​សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
-​វាយតម្លៃ​លើ​សិប្បីសត្វ​ដែល​យកទៅ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹមសត្វ និង​ការបរិភោគ ។​

]]>
Activity Fri, 06 Mar 2020 16:07:04 +0000
សកម្មភាព​ការសិក្សា​តាមដាន​ផល​ចាប់​ធនធាន​ជលផល ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1906-2020-03-06-09-00-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1906-2020-03-06-09-00-46

​ថ្ងៃ​ព្រ​ស្ប​តិ៍ ១២ កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​វាយតម្លៃ​ផល​ចាប់​ធនធាន​ត្រី​នៅ​តំបន់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ការសិក្សា​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​ដើម្បី​ប្រមូល​ទិន្នន័យ​ស្ថិតិ​ផល​នេសាទ និង​តម្លៃ​ត្រី​ទៅតាម​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ ។​

]]>
Activity Fri, 06 Mar 2020 16:00:32 +0000
សិក្ខាសាលា ស្តីពី​កម្មវិធី​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1904-2020-03-06-08-50-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1904-2020-03-06-08-50-38

​ថ្ងៃ​ពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា ស្តីពី​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​ពី​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​យល់ដឹង​លើ​ថវិកា​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ។​
​គោលបំណង​នៃ​សិក្ខាសាលា​មានដូចជា​៖
១-​ចែករំលែក និង​ផ្តល់ព័ត៌មាន​ដល់​ភាគី​ពាក់ព័ន្ធ លើ​ការចំណាយ​សាធារណៈ​របស់​រដ្ឋ សម្រាប់​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​
២-​ផែនការ​របស់​ស្ថាប័ន និង​ដៃគូ​សន្ទនា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ការ​បន្សាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​
៣-​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ ពី​ការប្រែប្រួល​អាកាសធាតុ ។​

]]>
Activity Fri, 06 Mar 2020 15:50:09 +0000
សកម្មភាព​ស​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​អនុវត្តន៍​សក​ម្ម​ភាព​ការងារ​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២០ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1902-2019-12-11-16-24-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1902-2019-12-11-16-24-42

​នា​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៩ សាលប្រជុំ​អគ្គលេខាធិកា​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពី​វឌ្ឍនភាព​ការងារ​អនុវត្តន៍​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ បានធ្វើការ​បូកសរុប​លទ្ធផល​អនុវត្តន៍​សក​ម្ម​ភាព​ការងារ​ឆ្នាំ​២០១៩ និង​ពិនិត្យ​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២០​។ ក្នុងឱកាស​នេះដែរ បន្ទាប់ពី​បាន​ពិភាក្សា​រួចមក ឯកឧត្តម អគ្គលេខាធិការរង បានផ្តល់​មតិ​ក្នុងការ​តម្រង់ទិស​មួយចំនួន ដើម្បី​ឲ្យ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ សម្រេច​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ស្របតាម​តួនាទី ភារកិច្ច​ស្នូល​របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ទន្លេសាប ហើយ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ឲ្យ​បន្ត​បង្កើន​កិច្ច​សហការគ្នា​អនុវត្ត​ការងារ និង​មាន​សាមគ្គីភាព​ប្រកបដោយ​សុខដ​ម្យ​រម្ម​នីយកម្ម​។​

]]>
Activity Wed, 11 Dec 2019 23:24:32 +0000
ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ ដឹកនាំ​ក្រុមការងារ​ធ្វើ​សំណាក​ត្រី​នៅ​បន្ទប់ពិសោធន៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1900-2019-12-11-16-21-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1900-2019-12-11-16-21-05

​នា​ថ្ងៃ​ព្រហស្បតិ៍ ០៩ កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ធ្វើ​សំណាក​ត្រី​យកមក​ពី​មាត់​គន្លង​ដាយ​ត្រី​លើ​ប្រភេទ​ត្រី​សំខាន់ៗ និង​ប្រភេទ​ត្រី​ចម្រុះ នៅ​បន្ទប់ពិសោធន៍ អ​ទស និង​ការបញ្ចូល​ទិន្នន័យ​ដើម្បី​៖
១/ រៀបចំ​សំណាក​នីមួយៗ​ដោយ​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​លើ​ប្រភេទ​ត្រី កំណត់​ឈ្មោះ​វិទ្យាសាស្ត្រ​ច្បាស់លាស់​របស់​ប្រភេទ​ត្រី​
២/ វាស់​ប្រវែង ទម្ងន់​ត្រី​នីមួយៗ បញ្ចូល​ទៅក្នុង Database តាម​គន្លង​ដាយ ថ្ងៃ​យក​សំណាក ពេលវេលា​យក​សំណាក
ទម្ងន់​ផល​ចាប់​នៃ​ម៉ោង​យក​សំណាក​, ឈ្មោះ​លំដាប់​របស់​ប្រភេទ​ត្រី ឈ្មោះ​គ្រួសារ​ត្រី​
​ឈ្មោះ​ភាសារ​ខ្មែរ ឈ្មោះ​វិទ្យាសាស្ត្រ ។​
៣/ ធ្វើការ​រក្សា​តំណាង​សំណាក​ប្រភេទ​ត្រី​មួយចំនួន​សម្រាប់​បង្រៀន​លើ​ការពិនិត្យ និង​កំណត់​ប្រភេទ​ត្រី និង​ឈ្មោះ​វិទ្យាសាស្ត្រ​ច្បាស់លាស់​នៅ​លើក​ក្រោយៗ​ទៀត ។​

]]>
Activity Wed, 11 Dec 2019 23:20:53 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង ចូលរួម​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី់​វិស័យ​ទេសចរណ៍​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1896-2019-12-09-07-36-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1896-2019-12-09-07-36-42

​នា​ថ្ងៃ​សៅរ៍ ១១ កើត មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​អមដំណើរ​គណ​:​ប្រតិភូ​ក្រុម​អ្នកជំនាញការ​នៃ​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​(ICC ANGKOR) ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល​ពី់​វិស័យ​ទេសចរណ៍​នៅ​តំបន់​បឹង​ទន្លេសាប (​ចុង​ឃ្នៀ​ស និង​កំពង់​ភ្លុក​)​។ ការ​ទស្ស​កិច្ច​នេះ​ដើម្បី​ជម្រុញ​បង្កើន​បន្ថែម​នូវ​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់​មាន​ភាពសម្បូរ​ណ៍​បែប ដោយ​ត​ភ្ជាប់​ពី​តំបន់​ប្រវត្តិសាស្ត្រ់​អង្គរ ទៅ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប ។​

]]>
Activity Mon, 09 Dec 2019 14:36:32 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះនៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1894-2019-12-09-07-24-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1894-2019-12-09-07-24-29

​នា​ថ្ងៃ ពុធ ០៨ កើត ដល់​ថ្ងៃ សៅរ៍ ទី ១១ កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ការងារ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​បញ្ចប់​សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្រុក​កំពង់ស្វាយ ខេត្តកំពង់ចាម ។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖
(១) ការប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល
(២)​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​

]]>
Activity Mon, 09 Dec 2019 14:24:18 +0000
សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការងារកម្មវិធីវិនិយោគសាធារណៈនិងអនុវត្តថវិកាកម្មវិធី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1892-2019-12-04-08-52-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1892-2019-12-04-08-52-10

ថ្ងៃអង្គារ ៧កើត ដល់ថ្ងៃព្រហសត្ប៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ៖
-ការរៀបចំកសាងផែនការលើវិស័យធនធានទឹក និងឧតុនិយម ការងារកម្មវិធីវិនិយោគ សាធារណៈ ត្រួតពិនិត្យ តាមដានការអនុវត្តផែនការយុទ្ធសាស្រ្ត ២០១៩-២០២៣
-ការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ និងអនុវត្តថវិកាកម្មវិធី
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងនាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទនេ្លសាប គណៈកម្មាធិការជាតិមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត ។

]]>
Activity Wed, 04 Dec 2019 15:51:59 +0000
ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ ដឹកនាំ​ក្រុមការងារ​តាមដាន​ចរាចរ​ត្រី​តាម​ដង​ទន្លេសាប និង​ការនេសាទ​តាម​ឡូត៍​ដាយ​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1890-2019-12-02-05-48-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1890-2019-12-02-05-48-46

​ថ្ងៃ សៅរ៍ ៤ កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន​ការធ្វើ​ចរាចរ​ត្រី​តាម​ដង​ទន្លេសាប និង​ការនេសាទ​តាម​ឡូត៍​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ការសិក្សា​នេះ មាន​គោលបំណង​ដូចខាងក្រោម​៖
១/ តាមដាន​ការធ្វើ​ចរចរ​ត្រី​ពី​បឹង​ទន្លេសាប​ចុះ​តាម​ដង​ទន្លេសាប​
២/ តាមដាន​ល្បឿន និង​ជម្រៅ​ទឹក​តាម​មាត់​គន្លង​នីមួយៗ​
៣/ ពិនិត្យ​លើ​សំណាក​ត្រី​ដូចជា ទំហំ​ត្រី ប្រភេទ​ត្រី ការរីកលូតលាស់ ...
៤/ ស្ថានភាព​ការធ្វើ​អាជីវកម្ម​តាម​ឡូត៍​ដាយ​
៥/ តាមដាន​សកម្មភាព​នេសាទ​ផ្សេងៗ​ក្រៅពី​មាត់​ដាយ ។​

]]>
Activity Mon, 02 Dec 2019 12:48:31 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1888-2019-12-02-05-40-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1888-2019-12-02-05-40-47

​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន មុខព្រួញ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​លោកស្រី ទេព កញ្ជ​នា អភិបាលរងខណ្ឌ​កំបូល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក នៅ​សហគមន៍​ប្រេ​ី​ប្រាស់​ទឹក​ប្រទះ​ឡាង ដោយមាន​ការចូលរួម មន្ដ្រី​ជំនាញ​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ក្នុង​ខណ្ឌ​កំបូល សហគមន៍​កសិករ​ប្រើប្រាស់​ទឹក សរុប​ចំនួន ៤៨​នាក់  Read More... ។​
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ បាន​លេ​ី​ក​ពី​បញ្ហា​ប្រឈម​ជាស​កល ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​អំពី​សន្តិសុខ​ទឹក​។

]]>
Activity Mon, 02 Dec 2019 12:40:35 +0000
ឯកឧត្តម លឹម ពុ​យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1886-2019-12-02-05-33-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1886-2019-12-02-05-33-08

​រសៀល​ថ្ងៃ​សុក្រ ៣​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម ពុ​យ និង​ឯកឧត្តម ជង សេង​អ៊ី​ម ដែលជា​ប្រធាន អនុប្រធាន​មុខព្រួញ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម តាំង ម៉េង​លាន អភិបាលរង​ខេត្តកណ្តាល អមដោយ​មន្ទីរជំនាញ​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក នៅ​សាលប្រជុំ​ខេត្តកណ្តាល ដោយមាន​ការចូលរួម អភិបាល អភិបាលស្រុក​-​ក្រុង មន្ទីរ​ជុំវិញ​ក្នុង​ខេត្ត លោក​-​លោកស្រី មេឃុំ​-​ចៅសង្កាត់ សរុប​ចំនួន ២៥៣​នាក់ អានត...

]]>
Activity Mon, 02 Dec 2019 12:31:53 +0000
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1884-2019-12-02-05-17-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1884-2019-12-02-05-17-32

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ឯកឧត្តម ដែលជា​ប្រធាន អនុប្រធាន​មុខព្រួញ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ក្រសួង​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ស្ពឺ អានត​....​។​

]]>
Activity Mon, 02 Dec 2019 12:14:08 +0000
សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​របប​ជលសា​ស្ត្រ និង​លក្ខណៈ​ជីវសាស្ត្រ ការ​បន្លាស់​ទី​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1882-2019-12-02-04-43-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1882-2019-12-02-04-43-48

​ថ្ងៃ អង្គារ ០៨​រោច ដល់​ថ្ងៃ សៅរ៍ ១២​រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​របប​ជលសា​ស្ត្រ និង​លក្ខណៈ​ជីវសាស្ត្រ​នៃ​ការ​បន្លាស់​ទី​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់​ទី​ជម្រាល​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​លើ​ទីតាំង​ដូចខាងក្រោម​៖
1- តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​
2- តំបន់​ផាត់​សណ្តាយ និង​តំបន់​ពាម​បាង ខេត្តកំពង់ធំ​
3- តំបន់​កំពង់​លួង និង​តំបន់​រាំង​ទិល ខេត្តពោធិ៍សាត់​
4- តំបន់​ព្រែក​ទាល់ និង​តំបន់​ពាក់​កន្ទេល ខេត្តបាត់ដំបង​
5- តំបន់​កំពង់​ឃ្លាំង និង​តំបន់​មាត់​ខ្លា ខេត្តសៀមរាប​
​គោលបំណង​នៃ​ការសិក្សា​នេះ​ដើម្បី​៖
- ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​ប្រភេទ​ត្រី និង​ផល​ចាប់ ការយក​សំណាក​ត្រី​តាម​ឧបករណ៍​នេសាទ​ដែល​បានកំណត់​
- វាយតម្លៃ​ពី​ស្ថានភាព​ទូទៅ​នៃ​ប្រភេទ​ត្រី​កម្រ ឬ​កំពុង​រងគ្រោះថ្នាក់
- វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​-​ចូល​របស់​ធនធាន​ត្រី​មួយចំនួន​ទៅតាម​កម្រិត​កម្ពស់​ទឹក​បឹង​ទន្លេសាប ការលូតលាស់​នៃ​ត្រី​ដោយ​ផ្តោតលើ​ទំហំ និង​ប្រវែង​ត្រី​នីមួយៗ​
- ធ្វើ​ស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ការបង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី
- ពី​ប្រភេទ​ទីជម្រក ឬ​លំនៅដ្ឋាន​របស់​ធនធាន​ជលផល​ទៅតាម​រដូវ​កាល
- គុណភាព​ទឹក ( ប្រើប្រាស់​ឧបករណ៍​សម្រាប់​វាស់​លើ​គុណភាព​ទឹក​៖ ឧបករណ៍​វាស់​ជម្រៅ​ទឹក Plastimo Echotest ii, ឧបករណ៍ Hanna និង​ឧបករណ៍​មើល​កំហាប់​ស្លែ Algae torch )
- ធនធាន​ក្រៅពី​ត្រី (​ពពួក​សិប្បីសត្វ និង​វា​រី​សត្វ​)​។​

]]>
Activity Mon, 02 Dec 2019 11:43:37 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ការគ្រប់គ្រង ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1880-2019-11-30-08-58-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1880-2019-11-30-08-58-02

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី ជំនាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ការគ្រប់គ្រង ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ ក្រោម​អធិបតីភាព ឯកឧត្តម ខូវ​មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​១៩ រូប ។​
​គោលបំណង​នៃ វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​កសាង​សមត្ថភាព​បន្ថែម​ដល់​សិក្ខាកាម​ជា​មន្ត្រី​ឲ្យ​មានចំណេះដឹង ជំនាញ និង បទពិសោធន៍​ថ្មីៗ ដើម្បី​ឲ្យ​ការ​អនុវត្តបាន​ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​វិទ្យាសាស្ត្រ ស្តីពី ភាពជា​អ្នក ដឹកនាំ និង​គ្រប់គ្រង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ​ប្រកបដោយ​ប្រសិទ្ធភាព​។​

]]>
Activity Sat, 30 Nov 2019 15:56:37 +0000
សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1878-2019-11-29-14-53-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1878-2019-11-29-14-53-23

​ថ្ងៃ​ចន្ទ ១៤ រោច ខែ​ក​ត្ដិក ដល់​ថ្ងៃ​សុក្រ ៣ កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ២៥-២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ
​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​និង​មន្ត្រី​ក្រុមការងារ បាន​ចុះ​អនុវត្តន៍់​បញ្ចប់​សកម្ម​ភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​តំបន់​ជុំវិញ​បឹង​ទន្លេ​ប​។ ការសិក្សា​នេះ ដើម្បី​ពិភាក្សា ស្វែងយល់​ពី​ទំនាស់​អត្ថប្រយោជន៍ (Conflict Interest) រវាង​បណ្ដា​អ្នកពាក់ព័ន្ធ ក្នុងការ​ទាញយក​ធន​ធាន​ធម្មជាតិ រួមទាំង​វិធីសាស្ត្រ និង​យន្តការ​គន្លឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា សម្រាប់​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​តំបន់​ទន្លេសាប​អោយមាន​ចីរភាព ៕​

]]>
Activity Fri, 29 Nov 2019 21:53:06 +0000
ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គម្រោង SATREPS https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1876-20191124-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1876-20191124-en

​ថ្ងៃ ព្រ​ហស​ត្បិ៍ ១០ រោច ខែ ក​ត្កិ​ក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​គម្រោង SATREPS តំណាង​ដោយ​សាស្ត្រាចារ្យ YOSHIMURA ប្រធាន​គម្រោង SATREPS រួមមាន​តំណាង JICA តំណាង ITC​។ កិច្ចប្រជុំ​ផ្តោតលើ​ខ្លឹមសារ​សំខាន់ៗ​ដូចតទៅ​៖
1) ទិន្នន័យ​គុណភាព​ទឹក​លើ 55 ទីតាំង​យក​សំណាក ត្រូវ​ផ្តល់​មកអោយ អ​.​ទ​.​ស មុននឹង​បន្ត​ការសហការ​នៅ​ឆ្នាំ 2020 លើ​ការសិក្សា​តាមដាន​លើ​គុណភាព​ទឹក​រវាង​ស្ថាប័ន​ទាំង 2
2) ក្រោយពី​ពិនិត្យ​ច្បាស់លាស់​លើ​ទិន្នន័យ​ដែល អ​.​ទ​.​ស ទទួលបាន នឹងមាន​ការប្រជុំ​ពិភាក្សា​លើ​កិច្ចសហការ​នៅ​ឆ្នាំ 2020 ដោយ​ផ្តោតលើ​ការទទួលខុសត្រូវ​រប​ស់ អ​.​ទ​.​ស លើ​ការចុះ​យក​សំណាក​ទឹក និង​គម្រោង SATREPS- ITC លើ​ការវិភាគ​សំណាក​ទឹក​
3) ផែនការ​គោល​របស់ អ​.​ទ​.​ស ផ្តោតលើ​ទីតាំង​សិក្សា​សំខាន់ៗ ដូចជា​៖
(​ក​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​វិស័យ​កសិកម្ម នៃ​តំបន់​កំពង់​ភ្លុក​-​កំពង់​ឃ្លាំង​
(​ខ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​កត្តា​មនុស្ស​នៅ​ភូមិប​ណ្តែ​ក​ទឹក​នៃ​តំបន់​កំពង់​លួង​
(​គ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​លំហូរ​សំនឹក​ដី​ពី​អាង​ទន្លេ​ស្ទឹងសែន​។​
​កិច្ចប្រជុំ​ពិភាក្សា នឹង​បន្ត​នៅ​ខែមករា ឆ្នាំ 2020 និង​ចាប់​អនុវត្ត​នៅ​ខែមេសា ឆ្នាំ 2020​។​

]]>
Activity Sun, 24 Nov 2019 10:34:36 +0000
ឯកឧត្តម លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គម្រោង SATREPS https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1877-20191124-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1877-20191124-kh

​ថ្ងៃ ព្រ​ហស​ត្បិ៍ ១០ រោច ខែ ក​ត្កិ​ក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​គម្រោង SATREPS តំណាង​ដោយ​សាស្ត្រាចារ្យ YOSHIMURA ប្រធាន​គម្រោង SATREPS រួមមាន​តំណាង JICA តំណាង ITC​។ កិច្ចប្រជុំ​ផ្តោតលើ​ខ្លឹមសារ​សំខាន់ៗ​ដូចតទៅ​៖
1) ទិន្នន័យ​គុណភាព​ទឹក​លើ 55 ទីតាំង​យក​សំណាក ត្រូវ​ផ្តល់​មកអោយ អ​.​ទ​.​ស មុននឹង​បន្ត​ការសហការ​នៅ​ឆ្នាំ 2020 លើ​ការសិក្សា​តាមដាន​លើ​គុណភាព​ទឹក​រវាង​ស្ថាប័ន​ទាំង 2
2) ក្រោយពី​ពិនិត្យ​ច្បាស់លាស់​លើ​ទិន្នន័យ​ដែល អ​.​ទ​.​ស ទទួលបាន នឹងមាន​ការប្រជុំ​ពិភាក្សា​លើ​កិច្ចសហការ​នៅ​ឆ្នាំ 2020 ដោយ​ផ្តោតលើ​ការទទួលខុសត្រូវ​រប​ស់ អ​.​ទ​.​ស លើ​ការចុះ​យក​សំណាក​ទឹក និង​គម្រោង SATREPS- ITC លើ​ការវិភាគ​សំណាក​ទឹក​
3) ផែនការ​គោល​របស់ អ​.​ទ​.​ស ផ្តោតលើ​ទីតាំង​សិក្សា​សំខាន់ៗ ដូចជា​៖
(​ក​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​វិស័យ​កសិកម្ម នៃ​តំបន់​កំពង់​ភ្លុក​-​កំពង់​ឃ្លាំង​
(​ខ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​កត្តា​មនុស្ស​នៅ​ភូមិប​ណ្តែ​ក​ទឹក​នៃ​តំបន់​កំពង់​លួង​
(​គ​) ការតាមដាន​គុណភាព​ទឹក​ដែល​បង្កដោយ​លំហូរ​សំនឹក​ដី​ពី​អាង​ទន្លេ​ស្ទឹងសែន​។​
​កិច្ចប្រជុំ​ពិភាក្សា នឹង​បន្ត​នៅ​ខែមករា ឆ្នាំ 2020 និង​ចាប់​អនុវត្ត​នៅ​ខែមេសា ឆ្នាំ 2020​។​

]]>
Activity Sun, 24 Nov 2019 10:34:36 +0000
សកម្មភាព​ការស្រាវជ្រាវ​ពី​ជីវចម្រុះ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1874-2019-11-23-08-49-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1874-2019-11-23-08-49-42

​នា​ថ្ងៃ ពុធ ០៩ រោច ដល់​ថ្ងៃ សៅរ៍ ទី ១២ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ការងារ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​លើ​ការប្រើប្រាស់​ធនធាន ធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតក្នុង​ឃុំ​ផាត់​
​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖
(១) តាមដាន​លើ​ការប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល
(២)​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​

]]>
Activity Sat, 23 Nov 2019 15:48:58 +0000
ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ វេទិកា​មូសុង​លើក​ទី​៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1872-2019-11-23-08-37-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1872-2019-11-23-08-37-09

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ វេទិកា​មូសុង​លើក​ទី​៨ " 8th Monsoon Forum of Cambodia ដោយ​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​ឧតុនិយម និង​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម ក្រោម​ជំនួយ​គម្រោង​ឧបត្ថម្ភ​គាំទ្រ​របស់ អង្គការ UNDP និង​RIMES ។ គោលបំណង​វេទិកា​នេះ​គឺ ៖
-​ពង្រឹង ការព្យាករណ៍​ឧតុនិយម និង​ជលសា​ស្ត្រ ពង្រីក​និង​ឆ្លើយតប​តាម​តម្រូវការ​របស់​វិស័យ​ផ្សេងៗ​
-​បង្កើន​សមត្ថភាព​ព្យាករណ៍ រយៈពេល​ខ្លី មធ្យម វែង​
-​បង្កើន​សមត្ថភាព​ព្យាករណ៍ កម្ពស់​ទឹក និង​ការងារ​ទន្លេ​
-​ពង្រឹង​ប្រព័ន្ធ​ជូនដំណឹង ពី​បាតុភូត​អាកាសធាតុ ដើម្បី​ត្រៀម​បង្ការ និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះធម្មជាតិ​នានា ៕​

]]>
Activity Sat, 23 Nov 2019 15:36:51 +0000
សកម្មភាព​សិក្សា​ពី​សេដ្ដ​កិច្ច​សង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1870-2019-11-07-10-38-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1870-2019-11-07-10-38-43

​នា​ថ្ងៃ​ចន្ទ ៨ កើត ដល់​ថ្ងៃ​សុក្រ ១២​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំហាន ២ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍​ដែល​ទទួលបាន​ពី​អាង​ស្ទឹង ព្រមទាំង​បញ្ហា​ដែល បាន និង​កំពុង​ប្រឈម និង​យន្តការ​គន្លឹះ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព​។​

]]>
Activity Thu, 07 Nov 2019 17:36:50 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1868-2019-11-07-10-21-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1868-2019-11-07-10-21-31

​ថ្ងៃ​អង្គារ​៩ កើត ដល់​ថ្ងៃ​សុក្រ ១២​រោច ខែ​ក​ក្តិ​ក ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៥ ដល់ ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ ស្តីពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។​
​គោលបំណង​នៃ​ការសិក្សា​ដើម្បី​៖
១. ប​ច្ចប្ប​ន្ន​ភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​នីមួយៗ​ខាងលើ​
២. ប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​_​ចូល​របស់​ធនធាន​ប្រភេទ​ត្រី​មួយចំនួន​ទៅតាម​ទំហំ និង​ប្រវែង​និ​មួយៗ​
៤. ធ្វើការ​សិក្សា​ពីស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី ។​

]]>
Activity Thu, 07 Nov 2019 17:21:18 +0000
សកម្មភាព​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ១០ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1866-2019-11-07-10-08-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1866-2019-11-07-10-08-02

​ថ្ងៃ ចន្ទ ៨ កើត ដល់​ថ្ងៃ​សុក្រ ១២ កើត ខែ​ក​ក្តិ​ក ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​ ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​តាមដាន​ផល​ចាប់​នៅតាម​ដងស្ទឹង​ទាំង ១០ ជុំវិញ​បឹង​ទន្លេសាប​។ សកម្មភាព​ជំហាន​ទី​២ នេះ​មាន​ទិសដៅ​ការងារ​ដូចជា :
១/ តាមដាន និង​ត្រួតពិនិត្យ​លើ​សៀវភៅ​កត់ត្រា​របស់​អ្នកនេសាទ​
២/ ណែនាំ និង​បណ្តុះបណ្តាល​បន្ថែម​លើ​វិធីសាស្ត្រ​កត់ត្រា​ទិន្នន័យ​
៣/ តាមដាន​ទីតាំង​ដាក់​ឧបករណ៍​របស់​អ្នកនេសាទ​ដាក់​ឧបករណ៍​
៤/ ធ្វើ​ផែនទី​លម្អិត​តាម​ដងស្ទឹង​និ​មួយៗ​
៥/ តាមដាន​បរិមាណ​ផល​សរុប​របស់​អ្នកនេសាទ​ត្រី​ចាប់បាន​សរុប សំណាក ប្រភេទ​ត្រី និង​តម្លៃ​ត្រី ។​

]]>
Activity Thu, 07 Nov 2019 17:07:29 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើកចុងក្រោយ​ស្តីពី Wide Fisheries Management And Development Strategy 2018-2022 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1864-wide-fisheries-management-and-development-strategy-2018-2022 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1864-wide-fisheries-management-and-development-strategy-2018-2022

នា​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើកចុងក្រោយ​ស្តីពី Finalization of the Project Base Action Plan of Mekong Basin -Wide Fisheries Management And Development Strategy 2018-2022 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ គោលបំណង​កិច្ចប្រជុំ ៖
១- ដើម្បី​កែសម្រួល​លើកចុងក្រោយ​នៃ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ PPAB
២- លើក​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​នេះ​ទៅ Mekong Joint Committee (MJC) ពិចារណា និង​សម្រេច​
៣- ស្វែងរក​ថវិកា​ជាមួយ​ដៃគូរ​ដើម្បី​អនុវត្តន៍​គម្រោង ។​

]]>
Activity Sun, 03 Nov 2019 16:14:03 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើកចុងក្រោយ​ស្តីពី Wide Fisheries Management And Development Strategy 2018-2022 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1865-2019113-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1865-2019113-kh

នា​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើកចុងក្រោយ​ស្តីពី Finalization of the Project Base Action Plan of Mekong Basin -Wide Fisheries Management And Development Strategy 2018-2022 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ គោលបំណង​កិច្ចប្រជុំ ៖
១- ដើម្បី​កែសម្រួល​លើកចុងក្រោយ​នៃ​គម្រោង​ផែនការ​យុទ្ធសាស្ត្រ PPAB
២- លើក​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​នេះ​ទៅ Mekong Joint Committee (MJC) ពិចារណា និង​សម្រេច​
៣- ស្វែងរក​ថវិកា​ជាមួយ​ដៃគូរ​ដើម្បី​អនុវត្តន៍​គម្រោង ។​

]]>
Activity Sun, 03 Nov 2019 16:14:03 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ ២០២១-២០៣០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1862-2019-11-03-09-04-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1862-2019-11-03-09-04-50

​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ដល់​ថ្ងៃ ៥​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ ២០២១-២០៣០ នៅ​ទី​រួម​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ទីប្រឹក្សាបច្ចេកទេស​ជាតិ និង​អន្តរជាតិ​។ សិក្ខាសាលា​បាន​ពិភាក្សា​អំពី​ធាតុ​ចូល និង​គន្លឹះ​សំខាន់ៗ​នៃ​ការអភិវឌ្ឍន៍ ដើម្បី​ឈានទៅដល់​ការរៀបចំ​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ (Basin Development Plan, 2021-2030) និង​ការ​រៀ​ចំ​ផែនការ​យុទ្ធសាស្ត្រ (Strategic Plan , 2021-2025) ប្រកបដោយ​ប្រសិទ្ធភាព និង​ស្របទៅតាម​ផែនការអភិវឌ្ឍន៍​ជាតិ (SDGs)​។​

]]>
Activity Sun, 03 Nov 2019 16:04:38 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​របប​ជលសា​ស្ត្រ និង​លក្ខណៈ​ជីវសាស្ត្រ​នៃ​ការ​បន្លាស់​ទី​ធនធាន​ជីវៈចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1860-2019-10-30-06-34-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1860-2019-10-30-06-34-06

​ថ្ងៃ ចន្ទ ៨​រោច ដល់​ថ្ងៃ សុក្រ ១២​រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​របប​ជលសា​ស្ត្រ និង​លក្ខណៈ​ជីវសាស្ត្រ​នៃ​ការ​បន្លាស់​ទី​ធនធាន​ជីវៈចម្រុះ​នៅ​តំបន់​ទី​ជម្រាល​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅ​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង តំបន់​ផាត់​សណ្តាយ និង​បឹង​ទន្លេ​ឆ្មារ ខេត្តកំពង់ធំ តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ តំបន់​ព្រែក​ទាល់​និង​ពាក់​កន្ទេល ខេត្តបាត់ដំបង និង​តំបន់​កំពង់​ឃ្លាំង និង​មាត់​ខ្លា ខេត្តសៀមរាប ។ គោលបំណង​នៃ​ការសិក្សា​នេះ​ដើម្បី​៖
- ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​ប្រភេទ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ​តាមរយៈ​ការយក​សំណាក​ត្រី​តាម​ឧបករណ៍​នេសាទ​ដែល​បានកំណត់​
- វាយតម្លៃ​ពី​ស្ថានភាព​ទូទៅ​នៃ​ប្រភេទ​ត្រី​កម្រ ឬ​កំពុង​រងគ្រោះថ្នាក់​
- វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​-​ចូល​របស់​ធនធាន​ត្រី​មួយចំនួន​ទៅតាម​កម្រិត​កម្ពស់​ទឹក​បឹង​ទន្លេសាប ការលូតលាស់​នៃ​ត្រី​ដោយ​ផ្តោតលើ​ទំហំ និង​ប្រវែង​ត្រី​នីមួយៗ​
- ធ្វើ​ស​ន្ទ​ស្សន៍​ពី​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី​។​
- ពិនិត្យ​ស្ថានភាព​ទូ​ទៅលើ​ប្រភេទ​ទីជម្រក ឬ​លំនៅដ្ឋាន​របស់​ធនធាន​ជលផល​ទៅតាម​រដូវ​កាល​
- គុណភាព​ទឹក ( ប្រើប្រាស់​ឧបករណ៍​សម្រាប់​វាស់​លើ​គុណភាព​ទឹក​៖ ឧបករណ៍​ពិនិត្យ​ភាព​ថ្លា​នៃ​ទឹក Secchi disk, ឧបករណ៍​វាស់​ជម្រៅ​ទឹក Plastimo Echotest ii, ឧបករណ៍ EXO Censer វាស់ DO, Conductivity និង​ឧបករណ៍​មើល​កំហាប់​ស្លែ Algae torch )
- ធនធាន​ក្រៅពី​ត្រី (​ពពួក​សិប្បីសត្វ និង​វា​រី​សត្វ​)​។​

]]>
Activity Wed, 30 Oct 2019 12:33:56 +0000
ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ ខេត្តកំពង់ចាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1858-2019-10-30-06-19-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1858-2019-10-30-06-19-33

​ថ្ងៃ​ព្រ​ហស​ត្បិ៍ ១១ រោច ដល់​ថ្ងៃ​សុក្រ ១២ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤-២៥ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ ស្តីពី (១) របាយការណ៍​អាង​ទន្លេ ឆ្នាំ​២០១៨ (២) គោលការណ៍​វាយ តម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន និង (៣) ក្របខ័ណ្ឌ​សូចនាករ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ។ សិក្ខ​សាលា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។​
​ជា​លទ្ធផល​នៃ​សិក្ខាសាលា អ្នក​ចូលរួមបាន​យល់ដឹង​ពី​ស្ថានភាព​នៃ​អាង​ទន្លេមេគង្គ និង​អំពី​ក្របខណ្ឌ​សូចនាករ ដើម្បី​ប្រើប្រាស់​សម្រាប់​ការវាយតម្លៃ​ស្ថានភាព និង​ហេតុ​ប៉ះពាល់​នៃ​អាង​ទន្លេ​ដែល​កើតឡើង​ពី​ការអភិវឌ្ឍ ក្នុង​ក្របខណ្ឌ MRC​។ ឯកសារ​សំខាន់ៗ​របស់ MRC (SOBR-2018, MRC-IF និង TbEIA) ត្រូវបាន​ទទួលយក និង​ប្រើប្រាស់​ជា​ឯកសារយោង​ផ្សេងៗ ដោយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ថ្នាក់ជាតិ​។​

]]>
Activity Wed, 30 Oct 2019 12:19:20 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​ការប្រែប្រួល​អាកាសធាតុ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1856-2019-10-30-06-09-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1856-2019-10-30-06-09-39

​ថ្ងៃ សុក្រ ៥ រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​នៅ​ថ្នាក់ជាតិ និង​ការអភិវឌ្ឍ​គម្រោង​បន្ស៊ាំ​ឆ្លងដែន ។ គោលបំណង​នៃ​កិច្ច​គប្រ​ជុំ ដើម្បីៈ​
១/ ពិភាក្សា និង​ជ្រើសរើស​សេចក្តីសម្រេចចិត្ត ស្ពី​ពី គោលនយោបាយ យុទ្ធសាស្ត្រ ឬ កម្មវិធី​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​សម្រាប់​ដំណាក់កាល​ទី ២ នៃ​សក្តានុពល MASAP ក្នុង​កម្រិត​ជាតិ
២/ ពិនិត្យ និង​ផ្តល់យោបល់​លើ​សំណើ​គម្រោង​បន្ស៊ាំ​សក្តានុពល​ឆ្លងដែន ។​

]]>
Activity Wed, 30 Oct 2019 12:09:19 +0000
សកម្មភាព​ការស្រាវជ្រាវ​ពី​ជីវចម្រុះ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1854-2019-10-22-08-38-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1854-2019-10-22-08-38-49

​ពីថ្ងៃ ពុធ ០៣ រោច ដល់​ថ្ងៃ សៅរ៍ ទី ០៦ រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គោលបំណង​សំខាន់ៗ នៃ​ការសិក្សា​នេះ ដើម្បី​៖
(១) បន្ត​ការតាមដាន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​ធនធាន​ជលផល​(​ផល​ចាប់​ប្រចាំថ្ងៃ​)
(២)​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​

]]>
Activity Tue, 22 Oct 2019 14:38:37 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​របាយការណ៍​បច្ចេក​ទស​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1852-2019-10-18-09-15-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1852-2019-10-18-09-15-43

​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​លើ​របាយការណ៍​បច្ចេក​ទស​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​២០២០ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ។ កិច្ចប្រជុំ​ក្នុង​គោលបំណង ៖
១/ តាមដាន​ការអនុវត្ត និង​ត្រៀម​រៀបចំ​របាយការណ៍​បច្ចេក​ទស នៃ​សកម្មភាព​ឆ្នាំ​២០១៩
២/ ពង្រាង​លើក​ផែនការ​សកម្មភាព​បច្ចេកទេស​ដើម្បី​អនុវត្ត​នៅ​ឆ្នាំ ២០២០ ។​

]]>
Activity Fri, 18 Oct 2019 15:15:33 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1850-2019-10-18-09-10-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1850-2019-10-18-09-10-27

​ថ្ងៃ ពុធ ១១ កើត ដល់​ថ្ងៃ​សុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់ ១១ ខែតុលា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​ធាន​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង ដែល​ការសិក្សា​នេះ​បាន​ផ្តោតលើ​៖
១. ការធ្វើ​ប​ច្ចប្ប​ន្ន​ភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​សិក្សា​ខាងលើ​
២. ការប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​_​ចូល​របស់​ធនធាន​ប្រភេទ​ត្រី​មួយចំនួន​ទៅតាម​ទំហំ និង​ប្រវែង​និ​មួយៗ​
៤. ធ្វើការ​សិក្សា​ពីស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី ។​

]]>
Activity Fri, 18 Oct 2019 15:10:11 +0000
សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1848-2019-10-11-04-00-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1848-2019-10-11-04-00-24

​ថ្ងៃ​អង្គារ ១០ កើត ដល់​ថ្ងៃ​សុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៨ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់ ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​រចនាសម្ព័ន តួនាទី ភារកិច្ច​របស់​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ សហគមន៍​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ដំណើរការ គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន​។​

]]>
Activity Fri, 11 Oct 2019 10:00:07 +0000
កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ទា​ក់​ទង​នឹង Environmental DNA Technology https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1846-environmental-dna-technology https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1846-environmental-dna-technology

​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង ក្រុមការងារ​បច្ចេកទេស​ទាក់ទង​នឹង environmental DNA technology ដើម្បី​ត្រៀម​ជួបពិភាក្សា​ជាមួយ​ប្រតិភូ Institute of Hydroecology នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​មកជួប​ពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ ពីថ្ងៃ​ទី ២៣ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ ។
​គោលបំណង នៃ​កិច្ចប្រជុំ គឺ ៖១/ ការ​លើកយក​បទពិសោធ​ន៍​ពី​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ចិន​កន្លងមក
២/ ការរៀបចំ​គោល​គំនិត​សម្រាប់​លើក​ជា​គម្រោង​ស្នើសុំ​សម្រាប់​កិច្ចសហការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅ​ភាគី​ចិន ។​

]]>
Activity Thu, 10 Oct 2019 14:52:42 +0000
កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ទា​ក់​ទង​នឹង Environmental DNA Technology https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1847-20191010-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1847-20191010-kh

​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង ក្រុមការងារ​បច្ចេកទេស​ទាក់ទង​នឹង environmental DNA technology ដើម្បី​ត្រៀម​ជួបពិភាក្សា​ជាមួយ​ប្រតិភូ Institute of Hydroecology នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​មកជួប​ពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ ពីថ្ងៃ​ទី ២៣ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ ។
​គោលបំណង នៃ​កិច្ចប្រជុំ គឺ ៖១/ ការ​លើកយក​បទពិសោធ​ន៍​ពី​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ចិន​កន្លងមក
២/ ការរៀបចំ​គោល​គំនិត​សម្រាប់​លើក​ជា​គម្រោង​ស្នើសុំ​សម្រាប់​កិច្ចសហការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅ​ភាគី​ចិន ។​

]]>
Activity Thu, 10 Oct 2019 14:52:42 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពិនិត្យ​លើ​តម្រូវការ​ទិន្នន័យ នៃ​គោល​ការណែនាំ​បច្ចេកទេស​សម្រាប់​ការអនុវត្ត​ក្របខណ្ឌ​សូចនាករ​គណ​:​កម្ម​ការ​ទន្លេមេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1844-2019-10-10-08-42-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1844-2019-10-10-08-42-52

​ថ្ងៃ​អង្គារ ១០​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពិនិត្យ​លើ​តម្រូវការ​ទិន្នន័យ នៃ​គោល​ការណែនាំ​បច្ចេកទេស​សម្រាប់​ការអនុវត្ត​ក្របខណ្ឌ​សូចនាករ​គណ​:​កម្ម​ការ​ទន្លេមេគង្គ នៅ​សណ្ឋាគារ អិ​ល ប៊ី អិន អា​សាន​(LBM ASEAN)​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​
១-​ពិនិត្យ និង​ពិភាក្សា​អំពី​តារាង​ម៉ា​ទ្រី​ស​នៃ​តម្រូវការ​ទិន្នន័យ​
២-​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​នៃ DAGAP ដោយ​ផ្តោតលើ​ការប្រមូល​ធាតុ​ផ្សំ​ចូល​ពី​ក្រសួង​ស្ថាប័ន​គោលដៅ អំពី​ផែនការ​ចំណាយ​និង​ការផ្តល់​ទិន្នន័យ​ដែល​បានស្នើ​សម្រាប់​DAGAP ។​

]]>
Activity Thu, 10 Oct 2019 14:42:40 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1842-fao https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1842-fao

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​
​បាន​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO​នៅ​ក្រសួង​ធនធានទឹក ឧតុនិយម ដោយមាន​ការចូលរួម​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ប្រធាន​នាយកដ្ឋាន​ពី​បណ្តា​នាយកដ្ឋាន​ជំនាញ​ចំណុះ​ក្រសួង និង​ជំនាញការ ADB​។
​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អង្គការ​FAO​លើ​ការងារ​ដូចតទៅ ៖
១- បង្កើន​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធានទឹក​ដោយមាន​ល​ក្ខ​ណៈ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ស្ថាប័ន​ហិរញ្ញប្បទាន​ធំៗ ក្នុង​ពិភពលោក​ឲ្យ​បោះទុន​ធំៗ​ជា​អតិបរិមា​លើ​គម្រោង​គ្រប់គ្រង​វិស័យ​ធនធានទឹក​។​
២- អង្គការ UN-FAO និង​សហការ​ជិតស្និទ្ធ​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស Australia ដើម្បី​បង្កើន​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​ធារាសាស្ត្រ ក្នុងប្រទេស​កម្ពុជា​។​
​អង្គប្រជុំ​ខាងលើ​បាន​ប្រព្រឹត្តទៅ​ទទួល​នូវ​លទ្ធផល​ផ្លែផ្កា​ខ្ពស់​ជា​អតិបរមា ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​សហប្រតិបត្តិ​ការល្អ​យូរអង្វែង​។​

]]>
Activity Thu, 10 Oct 2019 14:31:18 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1843-2019108-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1843-2019108-kh

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​
​បាន​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ពិភាក្សា​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធាន​ទឹកជា​មួយអង្គ​ការ​FAO​នៅ​ក្រសួង​ធនធានទឹក ឧតុនិយម ដោយមាន​ការចូលរួម​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ប្រធាន​នាយកដ្ឋាន​ពី​បណ្តា​នាយកដ្ឋាន​ជំនាញ​ចំណុះ​ក្រសួង និង​ជំនាញការ ADB​។
​កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អង្គការ​FAO​លើ​ការងារ​ដូចតទៅ ៖
១- បង្កើន​ការស្រាវជ្រាវ​កសាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ធនធានទឹក​ដោយមាន​ល​ក្ខ​ណៈ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ស្ថាប័ន​ហិរញ្ញប្បទាន​ធំៗ ក្នុង​ពិភពលោក​ឲ្យ​បោះទុន​ធំៗ​ជា​អតិបរិមា​លើ​គម្រោង​គ្រប់គ្រង​វិស័យ​ធនធានទឹក​។​
២- អង្គការ UN-FAO និង​សហការ​ជិតស្និទ្ធ​ជាមួយនឹង​រដ្ឋាភិបាល​ប្រទេស Australia ដើម្បី​បង្កើន​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​ធារាសាស្ត្រ ក្នុងប្រទេស​កម្ពុជា​។​
​អង្គប្រជុំ​ខាងលើ​បាន​ប្រព្រឹត្តទៅ​ទទួល​នូវ​លទ្ធផល​ផ្លែផ្កា​ខ្ពស់​ជា​អតិបរមា ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​សហប្រតិបត្តិ​ការល្អ​យូរអង្វែង​។​

]]>
Activity Thu, 10 Oct 2019 14:31:18 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1840-2019-10-04-09-17-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1840-2019-10-04-09-17-14

​ថ្ងៃ អង្គារ ៣ កើត ដល់​ថ្ងៃ សុក្រ ៦​កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១ ដល់ទី ៤ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​លើ​ទីតាំង​តំបន់​ឆ្នុកទ្រូ ផាត់​សណ្តាយ និង​បឹង​ទន្លេ​ឆ្មា កំពង់​លួង ព្រែក​ទាល់ និង​តំបន់​ពាក់​កន្ទេល​។ ការចុះពិនិត្យ​នេះ​មាន​គោលបំណង​ធំៗ​សរុប​ចំនួន ៤ រួមមាន​៖
១. គុណភាព​ទឹក (​ប្រើប្រាស់​ឧបករណ៍​សម្រាប់​វាស់​លើ​គុណភាព​ទឹក​៖ DO meter, Conductivity meter, Secchi disk, ឧបករណ៍​វាស់​ជម្រៅ​ទឹក Plastimo Echotest ii,​និង​ឧបករណ៍​មើល​កំហាប់​ស្លែ Algae torch )
២. ប្រភេទ​ត្រី​ចាប់បាន​តាម​ទីតាំង​នីមួយៗ​
៣. កត់សម្គាល់​និង​ប្រៀបធៀប​ស្ថានភាព​ទីជម្រក​ធនធាន​ជលផល (Habitat) ក្នុងពេល​បច្ចុប្បន្ន​ទៅនឹង​ខែ​មុនៗ​តាមរយៈ​ការពិនិត្យ​ជាក់ស្តែង និង​ប្រើប្រាស់ Drone
៤. ធនធាន​ក្រៅពី​ត្រី (​ពពួក​សិប្បីសត្វ និង​វា​រី​សត្វ​)​។​

]]>
Activity Fri, 04 Oct 2019 15:16:50 +0000
សកម្មភាព​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ១០ ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1838-2019-10-04-09-04-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1838-2019-10-04-09-04-18

​ថ្ងៃ​អង្គារ ៤ កើត ដល់ ៧​កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០២ ដល់ ទី ០៥ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន បាននិងកំពុង​បន្ត​ចុះ​អនុវត្ត​សកម្មភាព​គម្រោង​តាមដាន​ផល​ចាប់​របស់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ទាំង ១០ ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប ក្នុងដំណាក់កាល​ទី ៤ ឆ្នាំ ២០១៩ ។​
​សកម្មភាព​ជំ​ហ៊ាន​ទី ១ នេះ មានដូចជា ៖
១/​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ការងារ​បច្ចេកទេស​
២/​ត្រួតពិនិត្យ​ឧបករណ៍​នេសាទ​ដែល​បាន​ខូចខាត​
៣/​ប្រគល់​សៀវភៅ​កត់ត្រា​ទិន្នន័យ និង​សៀវភៅ​រូបភាព​ត្រី​ថ្មី ដល់​អ្នកនេសាទ​តាម​ស្ទឹង​និ​មួយៗ​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​អនុវត្ត​ការងារ​កត់ត្រា​ប្រចាំថ្ងៃ ។​

]]>
Activity Fri, 04 Oct 2019 15:02:30 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​គម្រោង​សម្រាប់​អនុវត្ត​យុ​ទ្ឋ​សាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1836-2019-10-04-08-51-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1836-2019-10-04-08-51-25

​ថ្ងៃ​ចន្ទ ១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី សេចក្តីព្រាង​ផែនការ​សកម្មភាព​គម្រោង​សម្រាប់​អនុវត្ត​យុ​ទ្ឋ​សាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ​របស់​គ​ណះ​កម្ម​ការ​ទន្លេមេគង្គ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង មាន​គោលបំណង ៖
១- ពិនិត្យ​លទ្ធផល​សំខាន់ៗ និង​តារាង​មតិយោបល់​នៃ​សេចក្តីព្រាង PBAP ទី​២
២- ពិនិត្យ និង​ពិភាក្សា​អំពី​សេចក្តីព្រាង​ទី ៣
៣- ពិភាក្សា​លើ​អាទិភាព​នៃ​ល​ទ្ឋ​ផល និង​សកម្មភាព​នៃ​សេចក្តីព្រាង PBAP ទី​៣ តារាង​ពេលវេលា និង​សេចក្តីព្រាង​សំណើរ​គម្រោង​
៤- ពិនិត្យ និង​ពិភាក្សា​លើ​ជំហាន​បន្ទាប់ ។​

]]>
Activity Fri, 04 Oct 2019 14:51:05 +0000
សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ប្រធានបទ​ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច​នៃ គម្រោង SATREPs https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1834-2019930-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1834-2019930-en

​នៅ​សន្និសីទវិទ្យាសាស្ត្រ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប រួម​ជាមួយនឹង​គម្រោង "​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹងសែន​" បានរៀបចំ​អត្ថបទ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ចំនួន ០៤ មាន​ដូចខាងក្រោម​៖
​ ​1. Proceeding of the 4th international symposium on conservation and management of tropical lakes.

​ ​2. Land cover in the protected area on the Tonle Sap Great Lake-Cambodia.

​ ​3. Tonle Chhmar Lake-part of Tonle Sap Great lake-echhydrology study.

​ ​4. Hydrographic mapping and low-flow analysis os the Stung Sen river basin affluent of Tonle Sap Great Lake, Cambodia

​ ​ដើម្បី​ទាញយក​អត្ថបទ​ទាំងមូល​សូម​ចូលទៅ​កាន់​តំណរ​ភ្ជាប់​ខាងក្រោម ៖
https://drive.google.com/file/d/1EIHr-AOv4mr63piJN1MTDiNnWWttUv5V/view

]]>
Activity Mon, 30 Sep 2019 10:20:56 +0000
សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ប្រធានបទ​ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច​នៃ គម្រោង SATREPs https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1835-2019930-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1835-2019930-kh

​នៅ​សន្និសីទ​វិទ្យាសាស្ត្រ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប រួម​ជាមួយនឹង​គម្រោង "​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹងសែន​" បានរៀបចំ​អត្ថបទ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ចំនួន ០៤ មាន​ដូចខាងក្រោម​៖
​ ​1. Proceeding of the 4th international symposium on conservation and management of tropical lakes.

​ ​2. Land cover in the protected area on the Tonle Sap Great Lake-Cambodia.

​ ​3. Tonle Chhmar Lake-part of Tonle Sap Great lake-echhydrology study.

​ ​4. Hydrographic mapping and low-flow analysis os the Stung Sen river basin affluent of Tonle Sap Great Lake, Cambodia

​ ​ដើម្បី​ទាញយក​អត្ថបទ​ទាំងមូល​សូម​ចូលទៅ​កាន់​តំណរ​ភ្ជាប់​ខាងក្រោម ៖
https://drive.google.com/file/d/1EIHr-AOv4mr63piJN1MTDiNnWWttUv5V/view

]]>
Activity Mon, 30 Sep 2019 10:20:56 +0000
សកម្មភាព​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1832-2019-09-20-06-37-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1832-2019-09-20-06-37-09

​ថ្ងៃ​អង្គារ ៤ រោច ដល់​ថ្ងៃ​សៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ១៧ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សាការ​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិវឌ្ឍ និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង កំពង់ស្វាយ សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​សហគមន៍​នេសាទ​បឹង​ទក់​បឹង​គួ​យ ។ ការសិក្សា​នេះ ដើម្បី​ស្វែងរក​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​យន្តការ​ក្នុង​ការចូល​រួមសហកា​រលើ​ការអនុវត្ត​គោលនយោបាយ​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ ការ​គ្រប់​គ្រង់ អភិវឌ្ឍន៍ និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប​ប្រកបដោយ​ចិ​រ​ភាព ។​

]]>
Activity Fri, 20 Sep 2019 12:36:58 +0000
សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ប្រធានបទ​ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច​នៃ គម្រោង SATRAPs https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1830-satraps https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1830-satraps

​នា​ថ្ងៃ​ចន្ទ ៣ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង SATRAPS ដើម្បី​ចូលរួម​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ក្រោម​ប្រធានបទ ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ។ សន្និសីទ​នេះ ក្នុង​គោលបំណង​ដើម្បី
1- ចែករំលែកនូវលទ្ធផលចុងក្រោយរបស់អ្នកស្រាវជ្រាវវិទ្យាសាស្រ្តពាក់ព័ន្ធក្នុងការអភិរក្សបរិស្ថាន និងការ គ្រប់គ្រង បឹងទន្លេសាប និងបឹងនៅជុំវិញពិភពលោក។
2- ចែករំលែកពីលទ្ធផលរបស់គម្រោង SATREPS
ក្នុងឱកាស​នេះ​ចូលរួម​ក្នុង​សន្និសីទ​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ទន្លេសាប បានធ្វើ​បទ​បង្ហាញ ចែករំលែក​ចំណេះដឹង​នូវ​របកគំហើញ​នៃ​ការសិក្សា​៖
១/ ចែករំលែក​លើ​ប្រធានបទ Mission of Tonle Sap Authority ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អ​ទស​
២/ ចែករំលែក​ការសិក្សា​លើ​ប្រធានបទ Tonle Chhmar Lake-part of Tonle Sap Great Lake-Biosphere reserve fresh water eco-system and eco-hydrology study ដោយ​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ ធនធាន​រ៉ែ
៣/ ចែករំលែក​ការសិក្សា​លើ​ប្រធានបទ Land cover in the protected areas on the Tonle Sap Great Lake
​ដោយ​លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ ។​

]]>
Activity Wed, 18 Sep 2019 22:37:22 +0000
សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ប្រធានបទ​ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច​នៃ គម្រោង SATRAPs https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1831-2019916-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1831-2019916-kh

​នា​ថ្ងៃ​ចន្ទ ៣ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង SATRAPS ដើម្បី​ចូលរួម​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី ៤ ក្រោម​ប្រធានបទ ការអភិរក្ស និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ។ សន្និសីទ​នេះ ក្នុង​គោលបំណង​ដើម្បី
1- ចែករំលែកនូវលទ្ធផលចុងក្រោយរបស់អ្នកស្រាវជ្រាវវិទ្យាសាស្រ្តពាក់ព័ន្ធក្នុងការអភិរក្សបរិស្ថាន និងការ គ្រប់គ្រង បឹងទន្លេសាប និងបឹងនៅជុំវិញពិភពលោក។
2- ចែករំលែកពីលទ្ធផលរបស់គម្រោង SATREPS
ក្នុងឱកាស​នេះ​ចូលរួម​ក្នុង​សន្និសីទ​នេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ទន្លេសាប បានធ្វើ​បទ​បង្ហាញ ចែករំលែក​ចំណេះដឹង​នូវ​របកគំហើញ​នៃ​ការសិក្សា​៖
១/ ចែករំលែក​លើ​ប្រធានបទ Mission of Tonle Sap Authority ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អ​ទស​
២/ ចែករំលែក​ការសិក្សា​លើ​ប្រធានបទ Tonle Chhmar Lake-part of Tonle Sap Great Lake-Biosphere reserve fresh water eco-system and eco-hydrology study ដោយ​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ ធនធាន​រ៉ែ
៣/ ចែករំលែក​ការសិក្សា​លើ​ប្រធានបទ Land cover in the protected areas on the Tonle Sap Great Lake
​ដោយ​លោកស្រី ប្រាក់ ចាន់​វ​ឌ្ឍ​នា ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ ។​

]]>
Activity Wed, 18 Sep 2019 22:37:22 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1828-2019-09-16-07-28-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1828-2019-09-16-07-28-41

​ថ្ងៃ​អង្គារ ១២​កើត ដល់​ថ្ងៃ​សុក្រ ១៥​កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់ ១៣ ខែកញ្ញា ឆ្នាំ ២០១៩ លោក វ៉ិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ។​
​គោលបំណង​នៃ​ការសិក្សា​៖
១. ប​ច្ចប្ប​ន្ន​ភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ​
២. ប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​_​ចូល​របស់​ធនធាន​ប្រភេទ​ត្រី​មួយចំនួន​ទៅតាម​ទំហំ និង​ប្រវែង​និ​មួយៗ​
៤. ធ្វើការ​សិក្សា​ពីស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី ។​

]]>
Activity Mon, 16 Sep 2019 13:28:31 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​បរិបូរ​ណ៌ និង​អាង​ស្ទឹង​ក្រាំង​ពន្លៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1826-2019-09-11-14-38-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1826-2019-09-11-14-38-29

​នា​ថ្ងៃ​ចន្ទ ១១ កើត ដល់​ថ្ងៃ​សុក្រ ១៥ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំហាន ២ នៃ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​បរិបូរ​ណ៌ និង​អាង​ស្ទឹង​ក្រាំង​ពន្លៃ ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍​ដែល​ទទួលបាន​ពី​អាង​ស្ទឹង ព្រមទាំង​បញ្ហា​ដែល​បាននិងកំពុង​ប្រឈម និង​យន្តការ​គន្លឹះ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព​។​

]]>
Activity Wed, 11 Sep 2019 20:38:19 +0000
សកម្មភាព​សិ​ក្សំ​ពី​ការកែច្នៃ និង​ការធ្វើ​អាជីវ​កម្មផល​នេសាទ នៅ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1824-2019-09-11-10-12-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1824-2019-09-11-10-12-05

​ថ្ងៃ ពុធ ១៣ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន បាន​ចុះ​សិក្សា​តាមដាន​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវ​កម្មផល​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​
១/ តាមដាន​បរិមាណ​នៃ​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក​
២/ សិក្សា​ចរន្ត​ទីផ្សារ និង​បច្ចេកទេស​នៃ​ការកែច្នៃ​
៣/ ស្វែងយល់​ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម ។​

]]>
Activity Wed, 11 Sep 2019 16:11:58 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពី យេនឌ័រ​ថ្នាក់ជាតិ​សម្រាប់​លើក​ទិសដៅ​បន្ត​ឆ្នាំ ២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1822-2019-09-11-09-41-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1822-2019-09-11-09-41-31

​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២០ ស្តីពី យេនឌ័រ​ថ្នាក់ជាតិ និង​មន្ត្រី​បង្គោល​យេនឌ័រ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម រាជធានី ខេត្ត នៅ​ទី​រួម​ខេត្តស្វាយរៀង ។ កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

]]>
Activity Wed, 11 Sep 2019 15:41:21 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ប្រើ​យន្តហោះ MOWRAM FLY ហោះ​តាម​ដង​ទន្លេបាសាក់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1820-mowram-fly https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1820-mowram-fly

​ថ្ងៃ​ពុធ ១៣​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ​លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​យន្តហោះ​ប្រភេទ​តូច MOWRAM FLY បាន​មកដល់នឹង​ចុះ​សំចត​នៅលើ​ប្រឡាយ​លេខ​៧៨ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើការ​ផ្តិត​យក​រូបភាព តាម​ដង​ទន្លេបាសាក់ ភ្នំពេញ​-​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ថ្ងៃស្អែក​ចាប់ផ្តើម​ហោះហើរ​តាម​ដង​ទន្លេមេគង្គ​ក្រោម រហូតដល់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

]]>
Activity Wed, 11 Sep 2019 14:36:27 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ប្រើ​យន្តហោះ MOWRAM FLY ហោះ​តាម​ដង​ទន្លេបាសាក់​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1821-2019911-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1821-2019911-kh

​ថ្ងៃ​ពុធ ១៣​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ​លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​យន្តហោះ​ប្រភេទ​តូច MOWRAM FLY បាន​មកដល់នឹង​ចុះ​សំចត​នៅលើ​ប្រឡាយ​លេខ​៧៨ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ប្រកបដោយ​សុវត្ថិភាព ដើម្បី​ធ្វើការ​ផ្តិត​យក​រូបភាព តាម​ដង​ទន្លេបាសាក់ ភ្នំពេញ​-​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ថ្ងៃស្អែក​ចាប់ផ្តើម​ហោះហើរ​តាម​ដង​ទន្លេមេគង្គ​ក្រោម រហូតដល់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

]]>
Activity Wed, 11 Sep 2019 14:36:27 +0000
សកម្មភាព​វគ្គ​បណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រ​គ្រប់គ្រង​វដ្ត​គម្រោង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1818-2019-09-10-07-07-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1818-2019-09-10-07-07-46

​ថ្ងៃ ចន្ទ ១១ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប អមដោយ​លោក​ប្រធាន​នាយកដ្ឋាន​ទាំង ៤ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រ​គ្រប់គ្រង​វដ្ត​គម្រោង ដល់​មន្ត្រី​បច្ចេកទេស​របស់ អ​ទស នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​
​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ២៦ រូប ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​លើ​ផ្នែក ៖
១/ អាច​កំណត់ ពិពណ៌នា និង​ពន្យល់ បានច្បាស់លាស់​នូវ បញ្ញត្តិ​ដែល​ប្រើប្រាស់​នៅក្នុង​ការគ្រប់គ្រង​វដ្ត​គម្រោង​
២/ ពិ​ព៌​ណ​នា​បាន​ត្រឹមត្រូវ​ពី សារៈសំខាន់ និង​ផលប្រយោជន៍ នៃ​ការគ្រប់គ្រង​វដ្ត​គម្រោង​
៣/ យល់បាន​ច្បាស់ ពី​វិធីសាស្ត្រ និង​ដំណើរការ រៀបចំ​គ្រប់គ្រង​វដ្ត​គម្រោង​
៤/​ជ្រើសរើស និង​ប្រើប្រាស់ ប្រកបដោយ​ទំនុកចិត្ត​នូវ ឧបករណ៍ និង​វិធីសាស្ត្រ ក្នុងការ​គ្រប់គ្រង​វដ្ត​គម្រោង ។​

]]>
Activity Tue, 10 Sep 2019 13:07:35 +0000
កិច្ចប្រជុំ​ពិភាក្សា​ពី​តម្រូវការ​និង​ការថែរក្សា​សម្ភារៈ​បច្ចេកទេស សម្រាប់​បម្រើ​ការងារ​សិក្សា​ស្រាវជ្រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1816-2019-09-04-08-35-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1816-2019-09-04-08-35-01

​នា​ព្រឹក​ថ្ងៃ​ពុធ ១៣ រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញា​រធរ​ទន្លេសាប ទទួល​ជួយ​ការងារ​បច្ចេកទេស បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពី​តម្រូវការ និង​ការថែរក្សា​សម្ភារៈ​បច្ចេកទេស​សម្រាប់​បម្រើ​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ជំនួយការ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ​បច្ចេកទេស ។ កិច្ចប្រជុំ ក្នុង​គោលបំណង ដើម្បី ៖
១. ពិនិត្យ​សម្ភារៈ​បច្ចេកទេស​របស់​អាជ្ញា​រធរ​ទន្លេសាប ដែល​បាន​ផ្គត់ផ្គង់​ពី​ឆ្នាំ​២០១៥-២០១៨ រួមទាំង​ផ្គត់ផ្គង់​ដោយ​គម្រោង​ដៃគូ​អភិវឌ្ឍន៍​
២. តម្រូវការ​សម្ភារៈ​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំពេញបេសកកម្ម​
៣. ថវិកា​គ្រោង​ទិញ​សម្ភារៈ​បច្ចេកទេស​សម្រាប់​ឆមាស​ទី ២ និង​ផែនការ​ឆ្នាំ​២០២០
៤.​ការគ្រប់គ្រង និង​ថែរក្សា​សម្ភារៈ​បច្ចេកទេស​
​បន្ទាប់ពី​ពិភាក្សា រួចមក ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បានសម្រេច​លើ​ការងារ​មួយចំនួន រួមមាន​៖
១. ផែនការ​សម្ភារៈ​បច្ចេក​ទេស ឆ្នាំ​២០២០ មានដូចជា Computer Laptops, Network Attach Storage(NAS ) ចំនួន ៤ គ្រឿង​, External Hard Disk 4T to 10T ចំនួន 4 Units, កា​រណូត​ស្មាច់ ៤ គ្រឿង​(​ផ្សារឆ្នាំង ឆ្នុល​ទ្រូ កំពង់ហ្លួង និង​ចុង​ឃ្នា​ស​), ICOM និង Voice Recorder, GPS 7 units, Camara ជាដើម​។​
២. បន្ត​រៀបចំ (i) បញ្ជីសារពើភ័ណ្ឌ និង​ផែនការ​ការគ្រប់គ្រង (ii) ក្រុមការងារ​គ្រប់គ្រង ថែរក្សា​សម្ភារៈ​បច្ចេកទេស និង​បន្ទប់​រក្សា​ទុល​សម្ភារៈ​ទាំងនេះ (iii) បម្រុង​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការថែទាំ​
៣. គ្រប់​នាយកដ្ឋាន​លើ​សំណើ​តម្រូវការ​សម្ភារៈ​ប​ច្ចេ​ទេស​ជា​ចាំបាច់​សម្រាប់​ឆ្នាំ​២០១៩ មក​អគ្គលេខាធិការដ្ឋាន ឲ្យ​បាន​មុន​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ និង​ផ្តល់ជូន​។​

]]>
Activity Wed, 04 Sep 2019 14:34:50 +0000
សកម្មភាព​វគ្គ​បណ្តុះបណ្តាល​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ (Social Media and Communication) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1814-social-media-and-communication https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1814-social-media-and-communication

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែសីហា ឆ​ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ សម្រាប់ Social Media and Communication” ដល់​មន្ត្រី​ព័ត៌មានវិទ្យា​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដែល​មា​នេ​យៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ។ វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង ដើម្បី​៖
- បង្កើន​ចំណេះដឹង​ក្នុងការ​អនុវត្ត​បង្កើត​មាតិកា​វីដេអូ និង​ការសរសេរ​អត្ថបទ​សម្រាប់​ផលិត​វីដេអូ
- យល់ដឹង​ពី​ប្លង់​ថត និង បច្ចេកទេស​វីដេអូ និង​បទ​យកការណ៍ និង Documentary
- យល់ដឹង​ពី​ការអនុវត្ត​ជាក់ស្តែង​នៃ​ការថត​វីដេអូ
- ការប្រើប្រាស់​កម្មវិធី​សម្រាប់​កាត់ត​ដើម្បី​ផលិត​វីដេអូ
​ជា​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ ៖
- ចំណេះដឹង​លើ​បច្ចេកទេស​បង្កើត​វីដេអូ សម្រាប់ social Media
- ចំណេះដឹង​លើ​បច្ចេកទេស​ធ្វើ​បទសំភាសន៍ បទ​យកការណ៍ Video voxp-pop និង​ការប្រើប្រាស់​កាមេរ៉ា​
- យល់ដឹង​ពី A-Roll and B-Roll និង​របៀប​រៀបចំ​ផែនការ​សម្រាប់ធ្វើ​មាតិកា ដើម្បី​ផលិត​វីដេអូ និង​សរសេរ​អត្ថបទ​វិ​ដេ​អូ​
- ចំណេះដឹង​ពី​ការប្រើប្រាស់​កម្មវិធី​កាត់ត​ក្នុង​ទូរស័ព្ទ សម្រាប់​បង្កើត​វីដេអូ​ខ្លី​ដោយ​អនុវត្តន៍​ជាក់ស្តែង​។​

]]>
Activity Thu, 29 Aug 2019 13:23:13 +0000
សកម្មភាព​វគ្គ​បណ្តុះបណ្តាល​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ (Social Media and Communication) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1815-2019829-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1815-2019829-kh

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១១ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែសីហា ឆ​ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​ការផលិត​វីដេអូ និង​សរសេរ​អត្ថបទ សម្រាប់ Social Media and Communication” ដល់​មន្ត្រី​ព័ត៌មានវិទ្យា​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដែល​មា​នេ​យៈ​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ។ វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង ដើម្បី​៖
- បង្កើន​ចំណេះដឹង​ក្នុងការ​អនុវត្ត​បង្កើត​មាតិកា​វីដេអូ និង​ការសរសេរ​អត្ថបទ​សម្រាប់​ផលិត​វីដេអូ
- យល់ដឹង​ពី​ប្លង់​ថត និង បច្ចេកទេស​វីដេអូ និង​បទ​យកការណ៍ និង Documentary
- យល់ដឹង​ពី​ការអនុវត្ត​ជាក់ស្តែង​នៃ​ការថត​វីដេអូ
- ការប្រើប្រាស់​កម្មវិធី​សម្រាប់​កាត់ត​ដើម្បី​ផលិត​វីដេអូ
​ជា​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ ៖
- ចំណេះដឹង​លើ​បច្ចេកទេស​បង្កើត​វីដេអូ សម្រាប់ social Media
- ចំណេះដឹង​លើ​បច្ចេកទេស​ធ្វើ​បទសំភាសន៍ បទ​យកការណ៍ Video voxp-pop និង​ការប្រើប្រាស់​កាមេរ៉ា​
- យល់ដឹង​ពី A-Roll and B-Roll និង​របៀប​រៀបចំ​ផែនការ​សម្រាប់ធ្វើ​មាតិកា ដើម្បី​ផលិត​វីដេអូ និង​សរសេរ​អត្ថបទ​វិ​ដេ​អូ​
- ចំណេះដឹង​ពី​ការប្រើប្រាស់​កម្មវិធី​កាត់ត​ក្នុង​ទូរស័ព្ទ សម្រាប់​បង្កើត​វីដេអូ​ខ្លី​ដោយ​អនុវត្តន៍​ជាក់ស្តែង​។​

]]>
Activity Thu, 29 Aug 2019 13:23:13 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស​ព័ត៌មាន​វ​ទ្យា​ឆ្នាំ ២០១៩ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1812-2019-08-22-09-19-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1812-2019-08-22-09-19-37

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា ៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកទេស​ព័ត៌មានវិទ្យា ឆ្នាំ ២០១៩ របស់​អាជ្ញាធរ​ទន្លេសាប ។​ ទាញយកឯកសារ

]]>
Activity Thu, 22 Aug 2019 15:19:19 +0000
សកម្ម​ភា​សិក្សា​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1810-2019-08-22-01-33-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1810-2019-08-22-01-33-57

​ថ្ងៃ ចន្ទ ៤​រោច ដល់​ថ្ងៃ​សុក្រ ៨ រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ការ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​ការ ប្រើប្រាស់​ធនធានធម្មជាតិ​ស្ថិតនៅ​ក្នុងភូមិ​សា​ស្រ​តំបន់​ស្នូល​ស្ទឹងសែន នៃ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រប​ចាំ​ថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។

]]>
Activity Thu, 22 Aug 2019 07:33:48 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1808-2019-08-22-01-19-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1808-2019-08-22-01-19-59

​ថ្ងៃ សុក្រ ០១ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ នៅតាម​ដងស្ទឹង​សែន ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរាប ខេត្តសៀមរាប ។​
​គោលបំណង​នៃ​ការសិក្សា​មាន​ដូចខាងក្រោម​៖
១. ការយក​សំណាក​ទឹក​តាម​បណ្តា​ទីតាំង​សំខាន់ៗ ដែល​ត្រូវបាន​បញ្ចេញ​កាកសំណល់​រឹង​-​រាវ បង្ហូរ​ទឹកស្អុយ​ទីក្រុង​មក​ស្ទឹង ដើម្បី​ធ្វើការ​វិភាគ​លើ​ប៉ារ៉ាម៉ែត្រ​គុណភាព​ទឹក​សំខាន់ៗ​មួយចំនួន​
២. ការប្រើប្រាស់​ទឹកស្ទឹង​ដោយផ្ទាល់ ឬ​ប្រយោល និង​ផលប៉ះពាល់​សុខភាព​របស់​ប្រជាជន​ដែល​រស់​នៅលើ​ទីតាំង​ខាងលើ​នីមួយៗ និង​តំបន់​ពាក់ព័ន្ធ​
៣. ផលប៉ះពាល់​ជះឥទ្ធិពល ដល់​គុណភាព​ទឹកស្ទឹង និង​តំបន់​បឹង​ទន្លេសាប​
៤. ការ​បម្រែបម្រួល​លើ​គុណភាព​ទឹក នៅ​រដូវប្រាំង និង​រដូវវស្សា និង​មាន​ជំនួយ​បន្ថែម​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ស្វ័យប្រវត្តិ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ជាប្រចាំ​នៅតាម​ទីតាំង​សិក្សា​ខាងលើ ។​

]]>
Activity Thu, 22 Aug 2019 07:19:27 +0000
សកម្មភាព​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិ​និ​ត្ស​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​បឹង​ទន្លេ​ឆ្មារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1806-2019-08-21-16-45-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1806-2019-08-21-16-45-54

​ថ្ងៃ ពុធ ១៤ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ សីហា ឆ្នាំ ២០១៩ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិ​និ​ត្ស្ថ​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​បឹង​ទន្លេ​ឆ្មារ ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត កំពង់ធំ ដោយ​ផ្តោត​សំខាន់​លើ​៖
១/ គុណភាព​ទឹក​
២/ បរិមាណ​ផល​ចាប់​លើ​ធនធាន​ជលផល​តាម​ប្រភេទ​ឧបករណ៍​មង លាន់ លប និង​បរ​
៣/ ស្ថានភាព​ទូទៅ​របស់​ប្រជា​នេសាទ​
៤/ តាមដាន​សំណាក​ធនធាន​ជលផល ។​
​ការងារ​ទាំងអស់នេះ​ជាការ​ត្រៀម​បឋម​លើ​ការងារ​រៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ ២០២០ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០២១-២០២៥ ។​

]]>
Activity Wed, 21 Aug 2019 22:45:41 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​សិ​ក្សា​ពី​ផល​ចាប់ លំនៅដ្ឋាន​ត្រី និង​គុណភាព​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1803-2019-08-16-05-22-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1803-2019-08-16-05-22-51

​ថ្ងៃ អង្គារ ១៣ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ ក្រុមការងារ​បច្ចេកទេស​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​លើ​ទីតាំង​៖
1- ផាត់​សណ្តាយ​/​ឆ្នុកទ្រូ​
2- កោះ​ក្អែក​/​ស្រី​ចឹក ។​
​គោលដៅ​ដែល​ត្រូវបំពេញ​៖
​ក​- ផល​ចាប់​លើ​ធនធាន​ត្រី តាម​ឧបករណ៍​នេសាទ​ចំនួន 3៖ លប​ណរ​រ៉ាវ​/​មង​/​លប ។ នៅ​ទីតាំង​នីមួយៗ ត្រូវ​ពិនិត្យ​លើ​÷
- ប្រភេទ​ត្រី ទំងន់ និង​ប្រវែង​
- Gonado Somatic Index (GSI)
- ភាពសម្បូរ​នៃ​ប្រភេទ​ត្រី តាម​ទីតាំង ឬ​លំនៅដ្ឋាន​
​ត្រូវ​ត្រៀម​រក​អ្នកនេសាទ​លើ​ឧបករណ៍​លប​ណរ​រ៉ាវ​, លប​, មង និង​ត្រូវ​ត្រៀម​ឧបករណ៍​ថ្នង​ដើម្បី​ស្វែងរក​ចាប់​ត្រី​នៅ​តំបន់​វាលស្មៅ ។​
ខ​- លៀស​, ខ្យង និង​ខ្ចៅ​៖ ត្រូវ​ពិនិត្យ​លើ​
- Fecundity
- ទំហំ និង​ទម្ងន់​តាម​ទីតាំង (​ដែលមាន​និយាម​កា​ច្បាស់លាស់​)
- ភាពសម្បូរ ដោយ​ប្រៀបធៀប​នឹង​ផ្ទៃក្រឡា​
​គ​- រៀបចំ​តារាង​ពស់​/​អណ្តើក​/​ក្តាម​/​ខ្យង ដើម្បី​ធ្វើការ​សម្ភាសន៍​លើ​វត្តមាន​របស់​សិប្បីសត្វ និង​សត្វ​ល្មូ​ន​នៅ​ទីតាំង​នីមួយៗ​
​ឃ​- លំនៅដ្ឋាន​៖ វាលស្មៅ​, ត្រែង​, វា​រី​រុក្ខជាតិ​, កំប្លោក ដែល​ទាក់ទង​នឹង​ធនធាន​ជលផល​
​ង​- គុណភាព​ទឹក​
- ជ្រើសរើស​ក្រុមការងារ​ជ្រើសរើស​អ្នកនេសាទ និង​ទីតាំង​សិក្សា​
- ត្រូវ​រៀបចំ​ឧបករណ៍​សម្រាប់​វាស់វែង​លើ​គុណភាព​ទឹក​៖ DO meter, Conductivity meter, Secchi disk, ឧបករណ៍​វាស់​ជម្រៅ​ទឹក​, Algae torch…
- រៀបចំ​ឧបករណ៍​វាស់វែង និង​ថ្លឹង​ត្រី​, វះកាត់​កន្សោម​ត្រី​, ជញ្ជីង​ថ្លឹង​ពងត្រី​
- រៀបចំ​ឧបករណ៍​ដូចជា GPS, ថ្មពិល​, កា​ម៉េ​រ៉ា​, iPad ។​
​លទ្ធផល​រំពឹងទុក ៖
- ឆ្លើយ​នឹង​សំណួរ​តើ​ស្ថានភាព​ធនធាន​ត្រី ក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ 2019 នេះ មាន​ប្រសិទ្ធភាព​ឬទេ​?
- តើ​កម្ពស់​ទឹក​បឹង​ទន្លេសាប​ដែលមាន​ក្រោម 1 m រហូតដល់​ចុងខែ​កក្កដា ឆ្នាំ 2019 មាន​ផលប៉ះពាល់​អ្វីខ្លះ​ទៅលើ​ការបន្ត​ពូជ​របស់​ប្រភេទ​ត្រី​មួយចំនួនធំ​ដែល​ពុំមាន​ទីតាំង​ដើម្បី​ធ្វើការ​បន្ត​ពូជ​?
- ឆ្លើយ​នឹង​សំណួរ​តើ​កូន​ត្រី​ដែល​បាន​ពង​នៅ​ខែមិថុនា និង​ខែកក្កដា ឆ្នាំ 2019 មាន​ប្រភេទ​អ្វីខ្លះ​? និង​ប្រវែង​ប៉ុន្មាន​?
- ឆ្លើយ​នឹង​សំណួរ​តើ​មេត្រី​ធំៗ នៅមាន​សំបុក​ពង​ឬទេ និង​ស្ថានភាព​នៃ​សំបុក​ពង​របស់​មេត្រី​?
- ឆ្លើយ​នឹង​សំណួរ​តើ​ស្ថានភាព​កំប្លោក​នៅ​បឹង​ទន្លេសាប ជាពិសេស​នៅតាម​ពាម​ស្ទឹងធំៗ​?
- ឆ្លើយ​នឹង​សំណួរ​តើ​គុណភាព​ទឹក​នៃ​បឹង​ទន្លេសាប ដែលមាន​កម្ពស់​ក្រោម 1 m ក្នុង​រយៈពេល 6 ខែ​?
- បំពេញ​វត្តមាន​របស់​ប្រភេទ​ពស់​, អណ្តើក​, កន្ធាយ​, ខ្យង ...​។​

]]>
Activity Fri, 16 Aug 2019 11:22:44 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​ពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1801-2019-08-16-05-18-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1801-2019-08-16-05-18-53

​នា​ថ្ងៃ​អង្គារ ១៣ កើត ដល់​ថ្ងៃ​សៅរ៍ ០១ រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៩ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំហាន​2 នៃ​តំបន់​អាង​ស្ទឹង​ពោធិ៍សាត់ ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍​ដែល​ទទួលបាន​ពី​អាង​ស្ទឹង ព្រមទាំង​បញ្ហា​ដែល បាន និង​កំពុង​ប្រឈម និង​យន្តការ​គន្លឹះ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​ពោធិ៍សាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព​។​

]]>
Activity Fri, 16 Aug 2019 11:18:45 +0000
សកម្មភាព​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1799-2019-08-16-05-15-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1799-2019-08-16-05-15-04

​ថ្ងៃ ចន្ទ ១២ កើត ដល់​ថ្ងៃ ថ្ងៃ​ព្រហស្បតិ៍ ១៥ កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃទី ១២ ដល់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​ជុំ​វិ់​ញ​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ការសិក្សា​នេះ ដើម្បី​ស្វែងរក​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​នៃ​ផលប៉ះពាល់​លើ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​យន្តការ​ក្នុង​ការចូល​រួមសហកា​រលើ​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​ដោយ​និរន្ត​ភាព​។​

]]>
Activity Fri, 16 Aug 2019 11:14:49 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ការប្រើប្រាស់​ដី​កសិកម្ម នៅ​តំបន់​២ និង​តំបន់​៣ ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1797-2019-08-09-03-42-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1797-2019-08-09-03-42-39

​ថ្ងៃ សុក្រ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​មន្ត្រី​ប​ច្ច​កេ​ទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​លើ​ការប្រើ ប្រាស់​ដី​កសិកម្ម នៅ​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ធំ និង​សៀមរាប ។​

]]>
Activity Fri, 09 Aug 2019 09:42:14 +0000
ឯកឧត្តម លឹម គានហោ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ឆមាស​ទី​១ និង​ផែនការ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1795-2019-08-07-04-59-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1795-2019-08-07-04-59-14

​នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​(​ក្បាលថ្នល់​) កិច្ចប្រជុំ បាន​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ឆមាស​ទី​១ និង​ផែនការ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បានទទួល​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដោយ​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​... (​ភ្ជាប់ Link)

]]>
Activity Wed, 07 Aug 2019 10:59:04 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1793-multi-panel-mesh-size-gillnet https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1793-multi-panel-mesh-size-gillnet

 

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ដល់​ថ្ងៃ​សុក្រ ២​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១-២ ខែសីហា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ប​ច្ចក​ទេស​បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ស្វែងយល់​ពី​តម្រូវការ​សម្រាប់​តាមដាន​ផល​ចាប់​ដោយ​ប្រើ Multi-panel gillnet វិធីសាស្ត្រ​ផ្ទុក​ទិន្នន័យ វិភាគ​ទិន្នន័យ របៀប​បកស្រាយ​ទិន្នន័យ និង​របៀប​សរសេរ​រ​បាយ​ការណ៍ ។​

]]>
Activity Fri, 02 Aug 2019 13:41:20 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1794-201981-1 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1794-201981-1

 

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ដល់​ថ្ងៃ​សុក្រ ២​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១-២ ខែសីហា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ប​ច្ចក​ទេស​បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី​ការយក​សំណាក​ត្រី​ដោយ​ប្រើ​មង Multi-panel Mesh Size Gillnet នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ស្វែងយល់​ពី​តម្រូវការ​សម្រាប់​តាមដាន​ផល​ចាប់​ដោយ​ប្រើ Multi-panel gillnet វិធីសាស្ត្រ​ផ្ទុក​ទិន្នន័យ វិភាគ​ទិន្នន័យ របៀប​បកស្រាយ​ទិន្នន័យ និង​របៀប​សរសេរ​រ​បាយ​ការណ៍ ។​

]]>
Activity Fri, 02 Aug 2019 13:41:20 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1791-2019-08-01-08-44-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1791-2019-08-01-08-44-09

​នា​ថ្ងៃ ចន្ទ ១៣ រោច ខែអាសាឍ ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ០១ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​តំបន់​ស្នូល​ទន្លេ​ឆ្មា និង តំបន់​ស្នូល​ព្រែក​ទាល់​។ ការសិក្សា​នេះ មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖
(១) តាមដាន​ប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល​ស្ទឹងសែន​
(២)​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​

]]>
Activity Thu, 01 Aug 2019 14:43:58 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការបង្កើត​ម៉ូ​ដែល​សេដ្ឋកិច្ចសង្គម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1789-2019-08-01-08-23-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1789-2019-08-01-08-23-42

​ថ្ងៃ ពុធ ១៥ រោច ខែ អាសាឍ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ នៅ​ទី​រួម​ខេត្តសៀមរាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការបង្កើត​ម៉ូ​ដែល​សេដ្ឋកិច្ចសង្គម របស់​គណ​:​កម្ម​ការ​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី ពិភាក្សា​លើ​គោល​គំនិត​នៃ​ការបង្កើត​ម៉ូ​ដែល​វាយតម្លៃ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម ក្នុង​អាង​ទន្លេមេគង្គ​ក្រោម ដើម្បី​ជួយ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត លើ​ការអភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ។​

]]>
Activity Thu, 01 Aug 2019 14:23:21 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1787-2019-07-24-03-52-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1787-2019-07-24-03-52-33

​ថ្ងៃ ចន្ទ ៦ រោច ដល់​ថ្ងៃ​ពុធ ៨​រោច ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ព្រៃវែង ។ គោលបំណង​នៃ​ការសិក្សា​ដើម្បី​៖
១. ប​ច្ចប្ប​ន្ន​ភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់ និង​ប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​
២. វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​_​ចូល​របស់​ធនធាន​ប្រភេទ​ត្រី​មួយចំនួន​ទៅតាម​ទំហំ និង​ប្រវែង​នីមួយៗ​
៣.សិក្សា​ពីស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្នដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ ​កូន​ត្រី ។​

]]>
Activity Wed, 24 Jul 2019 09:51:31 +0000
ឯកឧត្ដម ម៉ៅ ហាក់ បាន​អ​ញ្ញើញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ដែល​ប៉ះពាល់​ខេត្តកណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1785-2019-07-24-03-24-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1785-2019-07-24-03-24-50

​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្ដម ម៉ៅ ហាក់ អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​មុខព្រួញ​ចុះជួយ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ រួមជាមួយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល ព្រមទាំង​អភិបាលស្រុក​កណ្តាលស្ទឹង បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ដែល​ប៉ះពាល់ នៅ​ឃុំ​ដើម​ឫស ឃុំ​រការ និង​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដូចខាងក្រោម ៖ អានត....

]]>
Activity Wed, 24 Jul 2019 09:24:09 +0000
វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profiling (ADCP) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1781-acoustic-doppler-current-profiling-adcp https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1781-acoustic-doppler-current-profiling-adcp

​នា​ថ្ងៃ​ពុធ ០១ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profiling (ADCP) ដល់​មន្ត្រី​អាជ្ញាធរ ទន្លេសាប ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ ដែល​វគ្គ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​បណ្តុះបណ្តាល​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​រយៈពេល ២​ថ្ងៃ ជាមួយនឹង​ការអនុវត្ត​ជាក់ស្តែង​ផងដែរ​។ ឧបករណ៍ ADCP ជា​ឧបករណ៍​ទំនើប​សម្រាប់​វាស់​ធារទឹក ល្បឿន​ទឹក មុខកាត់​ទន្លេ ស្ទឹង បាតទន្លេ ដោយ​ប្រើ​កម្មវិធី software riversurveyor និង hydrosurveyor ដែលជា​អត្ថប្រយោជន៍​ក្នុងការ​សិក្សា​របស់​មន្ត្រី​ជំនាញ អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Thu, 18 Jul 2019 09:32:33 +0000
វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profiling (ADCP) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1782-2019718-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1782-2019718-kh

​នា​ថ្ងៃ​ពុធ ០១ រោច ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ឧបករណ៍ Acoustic Doppler Current Profiling (ADCP) ដល់​មន្ត្រី​អាជ្ញាធរ ទន្លេសាប ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ ដែល​វគ្គ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាល​បណ្តុះបណ្តាល​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​រយៈពេល ២​ថ្ងៃ ជាមួយនឹង​ការអនុវត្ត​ជាក់ស្តែង​ផងដែរ​។ ឧបករណ៍ ADCP ជា​ឧបករណ៍​ទំនើប​សម្រាប់​វាស់​ធារទឹក ល្បឿន​ទឹក មុខកាត់​ទន្លេ ស្ទឹង បាតទន្លេ ដោយ​ប្រើ​កម្មវិធី software riversurveyor និង hydrosurveyor ដែលជា​អត្ថប្រយោជន៍​ក្នុងការ​សិក្សា​របស់​មន្ត្រី​ជំនាញ អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Thu, 18 Jul 2019 09:32:33 +0000
សកម្មភាព​សិក្សា​ពី​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ទន្លេសាប នៅ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1779-2019-07-12-05-22-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1779-2019-07-12-05-22-10

​នា​ថ្ងៃ ពុធ ៩​កើត ដល់​ថ្ងៃ សៅរ៍ ១៣ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមមន្ត្រី​ការងារ​បច្ចេកទេស បន្ត​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​គុណភាព​ទឹក​បឹង​ប​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ។​
​គោលបំណង​នៃ​ការសិក្សា​នេះ ដើម្បី ៖
១.​យក​សំណាក​ទឹក​នៅ​តំបន់​ទីប្រជុំជន (​ភូមិ​បណ្តែត​ទឹក​), ផ្ទៃ​បឹង​ល្វឹងល្វើយ និង​ដងស្ទឹង ព្រែក ធ្វើការ​វិភាគ​លើ​ប៉ារ៉ាម៉ែត្រ​សំខាន់ៗ (​គុណភាព​ទឹក​) ប្រមាណ​ជា​ចំនួន ១៣ ប៉ារ៉ាម៉ែត្រ​
២. សិក្សា​ពី​ការប្រើប្រាស់​ទឹក និង​បញ្ហា​សុខភាព​របស់​ប្រជាជន​ដែល​រស់នៅ​ភូមិ​បណ្តែត​ទឹក​
៣. សិក្សា​ពី​ផលប៉ះពាល់​ដែល​ជះឥទ្ធិពល​ដល់​គុណភាព​ទឹក ពី​ការបញ្ចេញចោល​កាកសំណល់​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក​
៤. សិក្សា​ពី​បម្រែបម្រួល​លើ​គុណភាព​ទឹក នៅ​រដូវប្រាំង រដូវវស្សា និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ ព​ត៌័​មាន​។​
៥.​ពិនិត្យមើល​ទិដ្ឋភាព​ទូ​ទៅលើ​ភូមិ​បណ្តែត​ទឹក ដោយមាន​ជំនួយ​ពី​ការ​បង្ហោះ​ដ្រូ​ន (Drone)​តាម​ទីតាំង​សិក្សា​។​

]]>
Activity Fri, 12 Jul 2019 11:22:00 +0000
សកម្មភាព​សិក្សា​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធាន​ឋ​ធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1777-2019-07-11-17-29-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1777-2019-07-11-17-29-56

​ថ្ងៃ​អង្គារ ៨ កើត ដល់​ថ្ងៃ​សុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី 9-12 ខែកក្កដា ឆ្នាំ​2019 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​កំពង់ចម្លង ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រប​ចាំ​ថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។

]]>
Activity Thu, 11 Jul 2019 23:29:46 +0000
សកម្មភាព ស្តីពី​ការចុះ​សិក្សា​អំពី​សុខមាលភាព​បឹង (Healthy Lake) នៅ​ពាម​បាង ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1775-healthy-lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1775-healthy-lake

​នា​ថ្ងៃ​ចន្ទ ៧​កើត ដល់ ១១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​សិក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​ការប្រកប​រប ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ ដែល​បាន​កំពុងធ្វើការ​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ នៃ​តំបន់​ពាម​បាង និង​បឹង​ទន្លេ​ឆ្មារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ផ្តោត​ផ្ទាល់​ទៅលើ​៖
-​ផល​ចាប់​ត្រី តាមរយ​:​ឧបករណ៍​មង​រាយ បរ និង​ប្រភេទ​ត្រី​
- ពី​ស្ថានភាព​បឹង និង​ទីជម្រក (Biological habitat)
- ពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​មុខរបរ​។​

]]>
Activity Thu, 11 Jul 2019 22:55:28 +0000
សកម្មភាព ស្តីពី​ការចុះ​សិក្សា​អំពី​សុខមាលភាព​បឹង (Healthy Lake) នៅ​ពាម​បាង ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1776-201978-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1776-201978-kh

​នា​ថ្ងៃ​ចន្ទ ៧​កើត ដល់ ១១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​សិក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​ការប្រកប​រប ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ ដែល​បាន​កំពុងធ្វើការ​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ នៃ​តំបន់​ពាម​បាង និង​បឹង​ទន្លេ​ឆ្មារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ផ្តោត​ផ្ទាល់​ទៅលើ​៖
-​ផល​ចាប់​ត្រី តាមរយ​:​ឧបករណ៍​មង​រាយ បរ និង​ប្រភេទ​ត្រី​
- ពី​ស្ថានភាព​បឹង និង​ទីជម្រក (Biological habitat)
- ពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​មុខរបរ​។​

]]>
Activity Thu, 11 Jul 2019 22:55:28 +0000
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជួបប្រជុំ​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1773-2019-07-10-08-08-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1773-2019-07-10-08-08-47

​នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃ​ពុធ ៩​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជួបប្រជុំ​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ថ្នាក់​អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត​។ ក្រៅពីនេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប ក៏ត្រូវ​បាន​អញ្ជើញ​ចូលរួម​ផងដែរ​        អានត....

]]>
Activity Wed, 10 Jul 2019 14:08:07 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ការប្រើប្រាស់​ធនធាន​ជលផល​វិស័យ​វារីវប្បកម្ម ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1771-2019-07-04-23-40-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1771-2019-07-04-23-40-31

​ថ្ងៃ​ពុធ ២​កើត ដល់ ថ្ងៃ​សុក្រ ៤​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦ ត្រូវ​នឹង​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រ​ធា​នាយកដ្ឋាន បាន​ដឹកនាំ​មន្ត្រី​ប​ច្ច​កទេច​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ស្រាវ​ជ្រា​វំ​ពី​ការប្រើប្រាស់​ធនធាន​ជលផល​លើ​វិស័យ​វារីវប្បកម្ម នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ។​
​ការសិក្សា​នេះ​មាន​គោលបំណង​÷
១.​បច្ចុប្បន្នភាព​ទិន្នន័យ ព័ត៌មាន​វា​រី​វប្បករ​លើ​វិស័យ​វារីវប្បកម្ម​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
២.​បច្ចុប្បន្នភាព​ទិន្នន័យ​ពី​ប្រភេទ​ការប្រើប្រាស់ និង​ប្រភពធនធាន​ជលផល​តាម​ប្រភេទ​វារីវប្បកម្ម​នីមួយៗ
៣.​វាយតម្លៃ​ពី​ការ​ទ្រទ្រង់​ជីវភាព​បែប​លក្ខណៈ​គ្រួសារ​លើ​វិស័យ​វារីវប្បកម្ម​។​

]]>
Activity Fri, 05 Jul 2019 05:40:16 +0000
សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ផ្នែក​ជីវចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1769-2019-07-04-23-29-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1769-2019-07-04-23-29-27

​នា​ថ្ងៃ ចន្ទ ១៤ រោច ខែជេស្ឋ ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ០៣ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ការងារ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ ដូចជា ៖
(១) សិក្សា​ពី​ការប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល
(២)​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​

]]>
Activity Fri, 05 Jul 2019 05:29:18 +0000
សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ នៅ​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1767-2019-07-04-16-31-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1767-2019-07-04-16-31-03

​ថ្ងៃ​ចន្ទ ១៤ រោច ខែជេស្ឋ ដល់​ថ្ងៃ​សុក្រ ០៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ០១-០៥ ខែកក្កដា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​ពោធិ៍​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ទំនាស់​អត្ថប្រយោជន៍ Conflict Interest រវាង​បណ្ដា​អ្នកពាក់ព័ន្ធ ក្នុងការ​ស្វែងរក​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​ប្រចាំថ្ងៃ តាមរយៈ​ការប្រើប្រាស់ និង​ការទាញយក​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ និង​យន្តការ​ក្នុង​ដោះស្រាយ​បញ្ហា សម្រាប់​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​អោយមាន​ចីរភាព ៕​

]]>
Activity Thu, 04 Jul 2019 22:30:40 +0000
សកម្មភាព​ចូ​ម​រួម​ទិវា​មច្ឆជាតិ​លើក​ទី​១៧ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1765-2019-07-01-11-26-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1765-2019-07-01-11-26-29

​ថ្ងៃ​ចន្ទ ១៤​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ទិវា​មច្ឆជាតិ​លើក​ទី​១៧ នៅ​អាងទឹក​បឹង​ស្នោ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

]]>
Activity Mon, 01 Jul 2019 17:26:18 +0000
កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០២០-២០២២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1763-2019-06-28-02-01-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1763-2019-06-28-02-01-07

​ថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​សាលប្រជុំ​អគារ​ដើមត្នោត​) លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​, លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​លោក ហឿង ឆេង​ហ៊ាង អនុប្រធាន​ការិយាល័យ​គណនេយ្យ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០២០-២០២២ និង​ថវិកា​កម្មវិធី​ប្រចាំឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមទាំង​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ដឹកនាំ​ប្រជុំពិភាក្សា​ដោយ​ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ថវិកា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

]]>
Activity Fri, 28 Jun 2019 08:00:33 +0000
សកម្មភាពកិច្ចប្រជុំគម្រោងកិច្ចសហប្រតិបត្តិការការបំពុលទឹកក្រោមដីឆ្លងដែន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1761-2019-06-25-08-24-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1761-2019-06-25-08-24-23

នាព្រឹក ថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួង និងជាអនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេសនៃ ក្រសួង ធនធានទឹក និងឧតុនិយម....  ភ្ជាប់ទៅវេសាយដើម

]]>
Activity Tue, 25 Jun 2019 14:23:51 +0000
ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ការងារ​បច្ចេកទេស​លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1759-2019-06-25-04-09-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1759-2019-06-25-04-09-13

​នៅ​រសៀល​ថ្ងៃ ចន្ទ ០៧ រោច ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​បន្ទប់​ប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស ពិភាក្សា​លើ​ការងារ​ចងក្រង​របាយការណ៍​រួម​ឆ្នាំ ២០១៧-២០១៨ និង​សកម្មភាព​ការងារ​ស្រាវជ្រាវ​បច្ចុប្បន្ន និង​អនាគត សម្រាប់​ឆ្នាំ​២០២០-២០២១​។ កិច្ច​ប្រជុំបាន​ពិភាក្សា បាន​ផ្តោត​សំខាន់​លើ​៖
១. វឌ្ឍនភាព​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​រវាង​អា​ជ្ញ​ជាធរ​ទន្លេសាប និង​ដៃគូ​អភិវឌ្ឍន៍ ដូចជា​គម្រោង IWRM ស្ទឹងសែន គម្រោង SATTREP គម្រោង​សុង​ក្លា គម្រោង CNMC គម្រោង WAT4CAM គម្រោង FAO និង​គម្រោង​ដទៃទៀត
២. ការងារ​ស្រាវជ្រាវ​ប្រយោល​លើ​បឹង​ទន្លេសាប កិច្ចប្រជុំ​ជា​ខ្នាត​អន្តរជាតិ​ទាក់ទង​នឹង​ផ្នែក​បច្ចេកទេស និង​វគ្គ​បណ្តុះបណ្តាល​ក្នុង​-​ក្រៅ​ស្រុក​ទាក់ទង​នឹង​ផ្ន​កែក​បច្ចេកទេស​
៣. សង្ខេប​សកម្មភាព​រប​ស់​នាយកដ្ឋាន និង​អគ្គលេខាធិការដ្ឋាន​ឆ្នាំ​២០១៧-២០១៨ ព្រមទាំង​គោលការណ៍​ដើម្បី​រៀបចំ​ដោយ​ធ្វើ​សំយោគ​ផ្ន​កែក​បច្ចេកទេស​នៃ​សកម្មភាព​ទាំ​២ ឆ្នាំកន្លងមក
៤. មុខសញ្ញា​លើ​សកម្មភាព​បច្ចេកទេស​សម្រាប់​ឆ្នាំ​២០២០-២០២១ ព្រមទាំង​ផែនការមេ​ដែលជា​ទិសដៅ​​កិច្ចប្រជុំ ក៍បាន​ពិភាក្សា​លើ​ការបង្កើត​គ្រោង ឆ្អឹង​របាយការណ៍​សំយោគ ឆ្នាំ ២០១៧-២០១៨ និង​ដៅ​សកម្មភាព​បច្ចេកទេស​សម្រាប់​ឆ្នាំ​២០២០-២០២១ ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បន្ត​ឆ្នាំ ២០២១-២០២៥ ផងដែរ​។​

]]>
Activity Tue, 25 Jun 2019 10:08:28 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា ស្តីពី​ការតភ្ជាប់​អាង​ទន្លេមេគង្គ កាលានុវត្តភាព​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1757-2019-06-19-02-13-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1757-2019-06-19-02-13-40

​ថ្ងៃ​សុក្រ ១២ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២០១៩ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​ឲ្យ​ចូលរួម​សិក្ខាសាលា ស្តីពី​ការតភ្ជាប់​អាង​ទន្លេមេគង្គ កាលានុវត្តភាព​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទឹក និង​ថាមពល​សម្រាប់​ចីរភាព​បរិស្ថាន​នៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ។​

]]>
Activity Wed, 19 Jun 2019 08:13:30 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ការងារ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1755-2019-06-19-02-08-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1755-2019-06-19-02-08-05

​នា​ព្រឹក​ថ្ងៃពុធ ១០ កើត ដល់ថ្ងៃព្រហស្បត៍​ ១១ កើត ​ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១២-១៣ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន បាន​អ​ញ្ជើ្ជ​ា​អធិប​តិ​ភាព​ក្នុង ​ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​នូវ​ស្ថានីយ​ផលិត​ទឹកស្អាត​ស្ថិតនៅ​ឃុំ​រក្សា ស្រុក​រវៀង និង​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែល ពិធី​សម្ពោធ​នេះ មានការ​ចូលរួម​ពី​អភិ​រង​ខេត្តព្រះវិហារ អភិ​រង​ខេត្តកំពង់ធំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ និង​កំពង់ធំ​, សមាជិក​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​, អភិបាលរង​ស្រុក​រវៀង​, អង្គការ AREEP និង HAMAP អង្គការ​ទឹកភ្លៀង​កម្ពុជា តំណាង​ឃុំ​/​ភូមិ ប្រជាពលរដ្ឋ ប្រជា​ការពារ នគរបាល​ប៉ុស្តិ៍ និង​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស សរុប​ប្រមាណ ៤៥០ នាក់​។ ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​រក្សា​នេះ គឺជា​ស្ថានីយ​ទី​៤ និង​ស្ថានីយ​ឃុំ​ពុទ្រា ស្រុក ជ័យ​សែន​ជា​ស្ថានីយ៍​ទី​៥ ហើយ ដែល​ត្រូវបាន​សាងសង់ឡើង​ក្រោម​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​ទឹក​បារាំង (Rhin-Meuse ) ។ ការសាងសង់​នេះ អនុវត្ត​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះ AREED និង HAMAP ដែល​បានចាប់ផ្តើម​ការងារ​កា​លពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ និង​បានបញ្ចប់​ជា​ស្ថាពរ​នៅក្នុង​ខែឧសភា ឆ្នាំ ២០១៩ ។ ស្ថានីយ​ទាំងពីរ​នេះ​អាច​ផលិត​ទឹកស្អាត​សម្រាប់​បរិភោគបាន​ប្រមាណ ៧៨ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ។​








]]>
Activity Wed, 19 Jun 2019 08:07:52 +0000
វគ្គបណ្តុះបណ្តាលពីជំនាញវិធីសាស្រ្ត និងនីតិវិធីប្រើប្រាស់តាមដាន និងតាមដានវាយតម្លៃគម្រោង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1753-2019-06-12-09-37-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1753-2019-06-12-09-37-23

នាព្រឹកថ្ងៃពុធ ១០ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលបណ្តុះបណ្តាលក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមបើក វគ្គបណ្តុះបណ្តាលពីជំនាញវិធីសាស្រ្ត និងនីតិវិធីប្រើប្រាស់សម្រាប់តាមដាន និងតាមដានវាយតម្កៃគម្រោង ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ខាន នៃ អាជ្ញាធរទន្លេសាប រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០១៩ ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីកសាងសមត្ថភាពមន្រ្តី បច្ចេកទេសអគ្គលេខាធិការដ្ឋាន អទស មានចំណេះដឹងសម្រាប់អនុវត្តន៍ការងារក្នុងការតាមដាន និងវាយតម្លៃលើគម្រោងបានបញ្ចប់ និងកំពុងអនុវត្តនៅតាម ក្រសួង ស្ថាប័នសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានទទួលនូវ៖
- យល់ចំណេះដឹងទូទៅពីជាមូលដ្ឋានគ្រឹះការតាមដាន និងវាយតម្លៃ
- យល់ចំណេះដឹងពីការកំណទ់ និងជ្រើសរើសនូវវិធីសាស្រ្តការអនុវត្តន៍ការកំណត់សូចនករ ការវាស់វែងសូចនករ ការគ្រប់គ្រងទិន្នន័យ ការវិភាគទិន្នន័យ និងការរៀបចំព័ត៌មាន។

]]>
Activity Wed, 12 Jun 2019 15:37:12 +0000
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​គម្រោង SATREP https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1751-satrep https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1751-satrep

​ថ្ងៃ សុក្រ ៥ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ម​ន្ត្រីំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​របស់​គម្រោង SATREPS នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) ដែល​រួមមាន តំណាង​MOWRAM, TSA, MOE, Fishery Adminstration និង​សមាជិក​គម្រោង​ពី JICA /Japan ។ កិច្ចប្រជុំ បាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​ប្រធានបទ​លើ​កិច្ចសម្របសម្រួល និង​ចែករំលែក រួមមាន​÷
1- Whater Environemental Analytical and SceNario Analysis
2-Next International Symposium and 4th Joint Coordination Committee
3- Tonle Sap Water Environmental Platform
4-Long-Term Monitors Scheme
5-to share the storyline for video and leaflet in symposium
6- Guidebook for Environmental MaNagement I&II to share the draft of the issue I to improvements.
7-'Tonne Sap Water Environmental Database to share the plan move the system from Tokyo Tech to ITC.
8- to visit LAB supporting by SATREP at ITC.

]]>
Activity Fri, 07 Jun 2019 15:54:22 +0000
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​គម្រោង SATREP https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1752-201969-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1752-201969-kh

​ថ្ងៃ សុក្រ ៥ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ម​ន្ត្រីំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​របស់​គម្រោង SATREPS នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC) ដែល​រួមមាន តំណាង​MOWRAM, TSA, MOE, Fishery Adminstration និង​សមាជិក​គម្រោង​ពី JICA /Japan ។ កិច្ចប្រជុំ បាន​ពិភាក្សា​ផ្តោត​សំខាន់​លើ​ប្រធានបទ​លើ​កិច្ចសម្របសម្រួល និង​ចែករំលែក រួមមាន​÷
1- Whater Environemental Analytical and SceNario Analysis
2-Next International Symposium and 4th Joint Coordination Committee
3- Tonle Sap Water Environmental Platform
4-Long-Term Monitors Scheme
5-to share the storyline for video and leaflet in symposium
6- Guidebook for Environmental MaNagement I&II to share the draft of the issue I to improvements.
7-'Tonne Sap Water Environmental Database to share the plan move the system from Tokyo Tech to ITC.
8- to visit LAB supporting by SATREP at ITC.

]]>
Activity Fri, 07 Jun 2019 15:54:22 +0000
កិច្ចប្រជុំ​ការងារ​ជាមួយ​ក្រុមការងារ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ថ្នាក់​តំបន់ (FAORAP) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1749-faorap https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1749-faorap

​ថ្ងៃ​ព្រហស្បតិ៍ ០៤ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ថ្នាក់​តំបន់ (FAORAP) សហការ​ជាមួយ​វិទ្យាស្ថាន​អនាគត​តំបន់​មេគង្គ (Mekong Future )​។​
​ជំនួប​នេះ​មាន​គោលបំណង​៖
​រៀបចំ និង​បំពេញ​ឯកសារ​ស្នើសុំ​គម្រោង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន ដោយ​សិក្សា​លើ​ការបំពុល​ទឹក​ក្រោម​ដី (Trans-boundary Groundwater Pollution Management) ដែល​គម្រោង​នេះ​នឹង​អនុវត្ត​មួយផ្នែក​ក្នុងប្រទេស​កម្ពុជា និង មួយផ្នែក​ទៀត​នៅ​ប្រទេស​វៀតណាម (Mekong Delta)​។ ជា​លទ្ធផល គឺ​ភាគី​ទាំងពីរ​មានការ​គាំទ្រ និង​សហការគ្នា​ទៅវិញទៅមក ដោយ​បង្កើត​ក្រុមការងារ Focal Point សម្រាប់​សិក្សា​រួមគ្នា​។​

]]>
Activity Fri, 07 Jun 2019 12:40:37 +0000
កិច្ចប្រជុំ​ការងារ​ជាមួយ​ក្រុមការងារ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ថ្នាក់​តំបន់ (FAORAP) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1750-201967-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1750-201967-kh

​ថ្ងៃ​ព្រហស្បតិ៍ ០៤ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដោយ​ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ថ្នាក់​តំបន់ (FAORAP) សហការ​ជាមួយ​វិទ្យាស្ថាន​អនាគត​តំបន់​មេគង្គ (Mekong Future )​។​
​ជំនួប​នេះ​មាន​គោលបំណង​៖
​រៀបចំ និង​បំពេញ​ឯកសារ​ស្នើសុំ​គម្រោង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន ដោយ​សិក្សា​លើ​ការបំពុល​ទឹក​ក្រោម​ដី (Trans-boundary Groundwater Pollution Management) ដែល​គម្រោង​នេះ​នឹង​អនុវត្ត​មួយផ្នែក​ក្នុងប្រទេស​កម្ពុជា និង មួយផ្នែក​ទៀត​នៅ​ប្រទេស​វៀតណាម (Mekong Delta)​។ ជា​លទ្ធផល គឺ​ភាគី​ទាំងពីរ​មានការ​គាំទ្រ និង​សហការគ្នា​ទៅវិញទៅមក ដោយ​បង្កើត​ក្រុមការងារ Focal Point សម្រាប់​សិក្សា​រួមគ្នា​។​

]]>
Activity Fri, 07 Jun 2019 12:40:37 +0000
វគ្គ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ស្ដីពី​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1747-2019-06-06-08-46-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1747-2019-06-06-08-46-34

​នា​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង តំណាង​ដ៏​ខ្ពង់​ខ្ពង់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​វគ្គ​ផ្សព្វផ្សាយ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ស្ដីពី​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង បរិស្ថាន​ធនធានធម្មជាតិ ដល់​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជំនាញ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន​។ វគ្គ​ផ្សេ​ព្វ​ផ្សាយ​នេះ ដើម្បី (១) បង្កើន​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​នូវ​ច្បាប់ គោលនយោបាយ​រដ្ឋាភិបាល និង​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​(២)​ចែករំលែក​ប​បទពិសោធ​ន៍​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​ប៉ាន់​លើ​ផលប៉ះពាល់​បរិស្ថាន​ជាទូទៅ​នៅ​ប្រទេស​កម្ពុជា (EIAs)​។ ជា​លទ្ធផល សិក្ខាកាម បាន​យល់ដឹង​បន្ថែម​លើ​៖
​ ​១. ទទួលបាន​នូវ​ការយល់ដឹង​ពី​ច្បាប់ គោលនយោបាយ​រដ្ឋាភិបាល និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​ធនធានធម្មជាតិ រួមមាន ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​បទ​ប​ញ្ញ​តិ្ត​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​នីតិវិធី តួនាទី ភារកិច្ច និង​កា​ធ្វើ​ប្រតិភូកម្ម​មុខងារ ទៅ​ថ្នាក់ក្រោម​ជាតិ​ដែលមាន​តំបន់ការពារធម្មជាតិ​
​ ​២. ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​លើ​ទិដ្ឋភាព​ទូទៅ និង​ការវាយតម្លៃ​ផលប៉ះពាល់​គ្រប់គ្រង​បរិស្ថាន​ធនធានធម្មជាតិ​ជាទូទៅ​នៅ​ប្រទេស​កម្ពុជា (Overview of Environmental Impact Assessment and Practical Application on WIA in Cambodia) ដោយ​ផ្តោត​សំខាន់​លើ (i) ទិដ្ឋភាព​ទូទៅ​នៃ EIA រួមមាន ខ្លឹមសារ គោលបំណង គុណ​តម្លៃ​ស្នូល ដំណើរការ EIA និង (ii) ការអនុវត្ត​ដំណើរ EIA នៅ​កម្ពុជា ដូចជា ទម្រង់​ដំណើរការ​ផ្លូវច្បាប់​សំខាន់ៗ​និង​វិធីសាស្ត្រ EIA ការពិនិត្យ​របាយការណ៍ EIA អ្នកពាក់ព័ន្ធ ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​និង​វិធានការ​កាត់បន្ថយ និង​ភាព​ចន្លោះប្រហោង និង​គុណសម្បត្តិ​ពី​ការធ្វើ EIA(GAP and Advantage EIA) ផងដែរ​។​

]]>
Activity Thu, 06 Jun 2019 14:46:26 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1745-2019-06-05-09-40-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1745-2019-06-05-09-40-01

​ថ្ងៃ​ពុធ ៣ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​គ្រប់គ្រង និង​អភិរក្ស​តំបន់ដីសើម​អាង​ទន្លេមេគង្គ​ក្រោម នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​។ គោលបំណង​៖
- ការពារ​ធនធានធម្មជាតិ នៅ​តំបន់​រ៉ាំ​សា​ព្រែក​ទាល់ និង​ស្ទឹងត្រែង
- ព​ង្រឹ​ក និង​ផ្សព្វផ្សាយ​ច្បាប់​ការពារ​ធនធាន​ជលផល និង​សហគមន៍
- រិះរក​វិធានការ ដើម្បី​ការពារ​ព្រៃ​លិច​ទឹក
- គោលបំណង​ជា​ចំបង គឺ​វឌ្ឍនភាព​គម្រោង ពី​ឆ្នាំ 2019-2023 និង​សាវតា​គម្រោង តាំងពី​ឆ្នាំ 2014-2018 ។​

]]>
Activity Wed, 05 Jun 2019 15:39:32 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់​នៅ​ប្រទេស​វៀតណាម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1743-2019-06-05-03-48-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1743-2019-06-05-03-48-50

​ថ្ងៃ​អង្គារ ០២ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​ការបង្កើត​ផែនការ​សកម្មភាព​គម្រោង សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ជា​សមាជិក មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ស្ថាប័ន​ជាតិ ជំនាញការ​អន្តរជាតិ ។
​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​បញ្ជី​ឈ្មោះ​គម្រោង និង​បានកំណត់​គម្រោង​តាម​លំដាប់​អាទិភាព​សម្រាប់​ការគៀងគរ​ថវិកា ដើម្បី​អនុវត្ត​ក្នុង​ផែនការ​ប្រចាំឆ្នាំ​។​

]]>
Activity Wed, 05 Jun 2019 09:48:41 +0000
សកម្មភាព​កិច្ចប្រជុំ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1741-2019-06-04-03-06-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1741-2019-06-04-03-06-44

​ថ្ងៃ​ព្រហស្បតិ៍ ១២ រោច ដល់​ថ្ងៃ​សុក្រ ១៣ រោច ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី 30 ដល់​ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019 ក្រុមការងារ​គម្រោងកា​រ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង បាន​ដឹកនាំ​អង្គប្រជុំ​ការងារ​អនុវត្តន៍​គម្រោង ដែល​ប្រព្រឹត្តទៅ​នៅ​សាលាឃុំ​រក្សា ស្រុក​រវៀង និង​នៅ​សាលាស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដែលមាន​វត្តមាន​លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ លោក​អភិបាលស្រុក​, មេឃុំ​ទាំង 2 និង​មេភូមិ​ចំណុះ​នៃ​ឃុំ​ទាំង 2 ព្រមទាំង​អង្គការ AREED និង​អង្គការ Rain Water Cambodia ដែល​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ប្រគល់អោយ​អនុវត្ត​ការងារ​សាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​សរុប​ចំនួន 30 រូប ។ កិច្ចប្រជុំ​នីមួយៗ​ផ្តោតលើ​៖ (i) ផ្តល់​អនុសាសន៍ និង​ការណែនាំ​លើ​គោលបំណង និង​ភារកិច្ច​នៃ​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​ស្ថានីយ​ផលិត​ទឹកស្អាត​នៅ​ឃុំ​ទាំង 2 ខាងលើ​ដើម្បីអោយ​ស្ថានីយ​បាន​ប្រើប្រាស់​ដោយមាន​និរន្តរភាព​, (ii) ពិភាក្សា និង​ការជ្រើសរើស​ទីតាំង​កន្លែង​រៀបចំ​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​រក្សា និង​ឃុំ​ពុទ្រា ដែល​នឹង​ប្រ​ព្រិ​ត្ត​ទៅ​នៅ​ថ្ងៃទី 12 និង​ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2019 ខាងមុខនេះ ដោយមាន​វត្តមាន​គណៈ​ប្រតិភូ​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse​។​

]]>
Activity Tue, 04 Jun 2019 08:43:36 +0000
សកម្មភាព​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1739-2019-06-03-03-42-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1739-2019-06-03-03-42-42

​ថ្ងៃ អង្គារ ១០ រោច ដល់​ថ្ងៃ សុក្រ ១៣ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​ជុំ​វិ់​ញ​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក និង​ឃុំ​មួយចំនួន​នៃ​ស្រុក​ក្រឡាញ់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​ស្វែងរក​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​នៃ​ផលប៉ះពាល់​លើ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​យន្តការ​ក្នុង​ការចូល​រួមសហកា​រលើ​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​ដោយ​និរន្ត​ភាព​។​









]]>
Activity Mon, 03 Jun 2019 09:42:30 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1737-2019-06-03-03-33-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1737-2019-06-03-03-33-14

​ថ្ងៃ​ចន្ទ ០៩ រោច ខែ​ពិសាខ ដល់​ថ្ងៃ​សុក្រ ១៣ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០១៩ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ជំហាន ២ នៅ​តំបន់​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី ក្នុង​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍ បញ្ហា​ប្រឈម រួមទាំង​យន្តការ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​មោង​ឬ​ស្សី ស្ទឹង​ដូន​ទ្រី ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​និរន្តរភាព ។​

]]>
Activity Mon, 03 Jun 2019 09:31:33 +0000
សកម្មភាព​សិក្សា​ពី​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1735-2019-06-03-03-26-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1735-2019-06-03-03-26-41

​ថ្ងៃ ចន្ទ ០៩ រោច ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ១២ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​ក្រុមមន្ត្រី​ការងារ​បច្ចេកទេស​នាយ​ក​ដ្ឋា​ន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ខេត្តកំពង់ធំ ។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖
(១) សិក្សា​ពី​ការប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល​
(២) សិក្សា​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។

]]>
Activity Mon, 03 Jun 2019 09:26:30 +0000
សកម្មភាព​សិក្សា​ពី​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1733-2019-05-28-09-34-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1733-2019-05-28-09-34-02

 

​ថ្ងៃ ចន្ទ ៩​រោច ដល់​ថ្ងៃ សុក្រ ១៣​រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ដល់​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ហេង សុ​ណ្ណា​រ៉ា ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល ចងក្រង​ទិន្នន័យ​ព័ត៌មាន ស្ដីពី​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​(​លៀស ខ្ចៅ និង​ខ្យង​)​ក្នុង​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប ជំហាន​ទី​៣ ដែលមាន​គោលបំណង​ធំៗ ៣ គឺ ៖
-.​សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
- សិក្សា​ចរន្ត​ទីផ្សារ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
- សិក្សា​ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការនេសាទ​សិប្បីសត្វ​នៅក្នុង​បឹង​ទន្លេសាប ។​

]]>
Activity Tue, 28 May 2019 15:33:51 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​សវនកម្ម​និង​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1731-2019-05-28-09-21-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1731-2019-05-28-09-21-11

 

​ថ្ងៃ​អង្គារ​១០ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី សវនកម្ម​យេនឌ័រ និង​ថវិកា​ឆ្លើយតប​នឹង​យេនឌ័រ សម្រាប់​ក្រុមការងារ​យេនឌ័រ​ក្រសួង និង​រាជធានី ខេត្ត ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគា​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ។ សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូចជា​៖
- យល់ដឹង​ពី​សារៈសំខាន់​ដំណើរការ​នៃ​ការ​រៀ​ចំ​សវនកម្ម និង​ផែនការ​ថវិការ​ឆ្លើយតប​យេនឌ័រ​ផ្នែក​ពាក់​ព័​ន្ឋ​ទៅនឹង​ស្ថាប័ន​នានា​
-​យល់ដឹង​ដំណើរការ​វាយតម្លៃថា​តើ​ស្ថាប័ន​គោលនយោបាយ កម្មវិធី រឺ​គម្រោង​បានដាក់​បញ្ចូល រឺ​លើកកម្ពស់​សមភាព​យេនឌ័រ​មាន​ប្រ​សិ​ទ្ឋ​ភាព​ត្រឹម​កម្រិតណា
-​និតិ​វិធី​នៃ​ការរៀបចំ​ថវិកា​។​

]]>
Activity Tue, 28 May 2019 15:20:59 +0000
ជំនួបពិភាក្សាបង្កើតកិច្ចសហប្រតិបត្តិការរវាង អទស និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1729-2019-05-25-01-14-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1729-2019-05-25-01-14-42

នៅរសៀលថ្ងៃ សុក្រ ០៦ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប បានជួបពិភាក្សាការងបង្កើតកិច្ចសហប្រតិបត្តិលើកកម្ពស់ អភិបាលកិច្ច ទឹកក្នុងក្របខ័ណ្ឌគ្រប់គ្រងអាងអាងបឹងទន្លេសាបរវាង អាជ្ញាធរទន្លេសាប និងមន្រ្តីជំនាញ វេទិកានៃ អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ដឹកនាំដោយលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ ។
គោលបំណងនៃកិច្ចពិភាក្សាដើម្បី ៖
-ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរទន្លេសាប និង NGO Forum
-ស្វែងរកកិច្ចសហប្រតិបត្តិការរួមដើម្បីចូលរួមចំណែកគ្រប់គ្រងអាងទន្លេសាបឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព ។ ជាលទ្ធផលជំនូបពិភាក្សា គឺភាគីទាំងពីរ នឹងបន្តកិច្ចសហការជាមួយគ្នា និងឯកភាពនឹងជួបពិភាក្សាគ្នាលម្អិតម្តងទៀត ក្នុងពេលឆាប់ៗ ដើម្បីបង្កើតសកម្មភាព ស្រាវជ្រាវរួម ។

]]>
Activity Sat, 25 May 2019 07:14:33 +0000
សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1727-2019-05-24-09-51-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1727-2019-05-24-09-51-58

​ថ្ងៃ​អង្គារ ០៣ រោច ដល់​ថ្ងៃ​សុក្រ ០៦ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​បឹង​អន្លង់​ព្រីង ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​
​ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ទំនាស់​អត្ថប្រយោជន៍ Conflict Interest រវាង​បណ្ដា​អ្នកពាក់ព័ន្ធ​តាមរយៈ​ការប្រើប្រាស់ និង​ការទាញយក​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ និង​យន្តការ​ក្នុង​ដោះស្រាយ​បញ្ហា ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ឱ្យមាន​និរន្តរភាព ។​

]]>
Activity Fri, 24 May 2019 15:51:50 +0000
សកម្មភាព​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1725-mrc-regional-stakeholder-forum https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1725-mrc-regional-stakeholder-forum

នា​ថ្ងៃ ច័ន្ទ ០២ រោច ដល់ ថ្ងៃ អង្គារ ០៣ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០-២១ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​បឹង​ទន្លេសាប​កម្ពុជា និង​អាង​សុង​ក្លា​ប្រទេស​ថៃ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​ជា​អ្នក​អនុវត្តន៍​គម្រោង​ផ្ទាល់ បាន​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM នៅ​ទីក្រុង​បាងកក​។
​វេទិកា​នេះ​មាន​គោលបំណង​៖
១/ បង្ហាញ និង ចែករំលែក ការអនុវត្ត​គម្រោង​កន្លងមក និង​សមិទ្ធិផល​ដល់​អ្នកពាក់ព័ន្ធ​
២/ ស្វែងរក​អនុសាសន៍ ស្ថាបនា និង​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​។​
​ដោយឡែក​ក្រុមការងារ អ​ទស បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី សមិទ្ធិផល​រួម​របស់​គម្រោង និង​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ តាមរយ​: Panel Discussion ជាមួយ​បណ្តាល​ប្រទេស​ដែល​បាន និង​កំពុង​អនុវត្តន៍ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន ដែល​ឧបត្ថម្ភ​ថវិកា ដោយ ធនាគារពិភពលោក តាមរយ​: MRCs​។

]]>
Activity Fri, 24 May 2019 15:38:05 +0000
សកម្មភាព​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1726-2019522-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1726-2019522-kh

នា​ថ្ងៃ ច័ន្ទ ០២ រោច ដល់ ថ្ងៃ អង្គារ ០៣ រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០-២១ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​បឹង​ទន្លេសាប​កម្ពុជា និង​អាង​សុង​ក្លា​ប្រទេស​ថៃ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​ជា​អ្នក​អនុវត្តន៍​គម្រោង​ផ្ទាល់ បាន​ចូលរួម​វេទិកា​ថ្នាក់​តំបន់​លើក​ទី ៧ នៃ MRC REGIONAL STAKEHOLDER FORUM នៅ​ទីក្រុង​បាងកក​។
​វេទិកា​នេះ​មាន​គោលបំណង​៖
១/ បង្ហាញ និង ចែករំលែក ការអនុវត្ត​គម្រោង​កន្លងមក និង​សមិទ្ធិផល​ដល់​អ្នកពាក់ព័ន្ធ​
២/ ស្វែងរក​អនុសាសន៍ ស្ថាបនា និង​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​។​
​ដោយឡែក​ក្រុមការងារ អ​ទស បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី សមិទ្ធិផល​រួម​របស់​គម្រោង និង​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ តាមរយ​: Panel Discussion ជាមួយ​បណ្តាល​ប្រទេស​ដែល​បាន និង​កំពុង​អនុវត្តន៍ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន ដែល​ឧបត្ថម្ភ​ថវិកា ដោយ ធនាគារពិភពលោក តាមរយ​: MRCs​។

]]>
Activity Fri, 24 May 2019 15:38:05 +0000
កិច្ចប្រជុំ​ការកែសម្រួល​សមាសភាព​ក្រុមការងារ​បច្ចេកទេស​សិ​ក្សា​ស្រាវជ្រាវ និង​រៀបចំ​ផលិត​របាយការណ៍ ស្តីពី ស្ថានភាព​អាង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1723-2019-05-24-09-03-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1723-2019-05-24-09-03-40

​ថ្ងៃ សុក្រ​១៤ កើត ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​សេចក្តី​ពង្រាង​សេចក្តីសម្រេច ស្តីពី ការបង្កើត​ក្រុមការងារ​បច្ចេកទេស​សិ​ក្សា​ស្រាវជ្រាវ និង​រៀបចំ​ផលិត​របាយការណ៍ ស្តីពី ស្ថានភាព​អាង​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី អនុប្រធាន​អាជ្ញាធរ​ទន្លេសាបអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ ។ ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បានបង្ហាញ​ជា​សង្ខេប​នូវ សម្ពាធ និង​ផលប៉ះពាល់ ដល់​បឹង​ទន្លេសាប និង​ការងារ​ស្រាវជ្រាវ​របស់ អ​.​ទ​.​ស ។​
​ជា​លទ្ធផល​រួមមាន​៖
១/ សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​រួម​តែមួយ​
២/ ត្រៀម​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប សម្រាប់​ឆ្នាំ ២០២១-២០២៥ ។​

]]>
Activity Fri, 24 May 2019 15:03:28 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​នៃ​ការចាប់ផ្តើម​ប្រតិបត្តិ​គម្រោង M-IWRM-III https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1721-m-iwrm-iii https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1721-m-iwrm-iii

​ថ្ងៃ​សុក្រ ១៤ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ សុក្រ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម សិក្ខាសាលា​នៃ​ការចាប់ផ្តើម​ប្រតិបត្តិ​គម្រោង M-IWRM-III ស្តីពី ការគាំទ្រ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​អាង​ទន្លេ សេកុង សេ​សាន ស្រែ​ពក (3S) និង​អាង​ព្រែក (4P)​។ គម្រោង​នេះ​មានការ​គាំទ្រ​ដោយ​ធនាគារ ពិភពលោក (WB) ពី​ឆ្នាំ ២០១៩-២០២១​។​
​គោលបំណង​នៃ​គម្រោង​៖
១ ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ជលផល នៅ​តំបន់ 3S និង​អាង​ព្រែក 4P
២ ពង្រឹង​នូវ​យន្តការ​ពិភាក្សា​តំបន់​ឆ្លងដែន (Trans-boundary Dialogue)
៣ រួមចំណែក​ពង្រឹង​នូវ​សមត្ថភាព​ស្ថាប័ន​លើ​ការគ្រប់គ្រង​ធនធានទឹក ការធ្វើផែនការ និង​ការអភិវឌ្ឍ​។​
​ការអនុវត្ត​គម្រោង​ខាងលើនេះ គឺមាន​ការសម្របសម្រួល​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) និង​ជំនួញ​បេ​ច្ចេកទេស​ពី Denish Hydraulics Institute (DHI) និង eWater​។​

]]>
Activity Fri, 24 May 2019 14:44:51 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​នៃ​ការចាប់ផ្តើម​ប្រតិបត្តិ​គម្រោង M-IWRM-III https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1722-2019524-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1722-2019524-kh

​ថ្ងៃ​សុក្រ ១៤ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ សុក្រ ទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម សិក្ខាសាលា​នៃ​ការចាប់ផ្តើម​ប្រតិបត្តិ​គម្រោង M-IWRM-III ស្តីពី ការគាំទ្រ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​អាង​ទន្លេ សេកុង សេ​សាន ស្រែ​ពក (3S) និង​អាង​ព្រែក (4P)​។ គម្រោង​នេះ​មានការ​គាំទ្រ​ដោយ​ធនាគារ ពិភពលោក (WB) ពី​ឆ្នាំ ២០១៩-២០២១​។​
​គោលបំណង​នៃ​គម្រោង​៖
១ ការគ្រប់គ្រង​ធនធានទឹក និង​ធនធាន​ជលផល នៅ​តំបន់ 3S និង​អាង​ព្រែក 4P
២ ពង្រឹង​នូវ​យន្តការ​ពិភាក្សា​តំបន់​ឆ្លងដែន (Trans-boundary Dialogue)
៣ រួមចំណែក​ពង្រឹង​នូវ​សមត្ថភាព​ស្ថាប័ន​លើ​ការគ្រប់គ្រង​ធនធានទឹក ការធ្វើផែនការ និង​ការអភិវឌ្ឍ​។​
​ការអនុវត្ត​គម្រោង​ខាងលើនេះ គឺមាន​ការសម្របសម្រួល​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) និង​ជំនួញ​បេ​ច្ចេកទេស​ពី Denish Hydraulics Institute (DHI) និង eWater​។​

]]>
Activity Fri, 24 May 2019 14:44:51 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​យេនឌ័រ​ប្រចាំឆ្នាំ​២០១៩ លើក​ទី​៩ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1720-2019-05-24-08-36-51 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1720-2019-05-24-08-36-51

​ថ្ងៃ ពុធ ០៥ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ទី ០៦ កើត ខែ​ពិសាខ ត្រូវ​នឹង ថ្ងៃទី​០៨ ដល ០៩ ខែឧសភា ឆ្នាំ​២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ជា​តំណាង​យេនឌ័រ​នៃ​អគ្គលេខាធិការដ្ឋានអាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា​លើក​ទី​៩ សម្រាប់​ក្រុមការងារ​យេនឌ័រ ក្រោម​អធិបតីភាព​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕​

]]>
Activity Fri, 24 May 2019 14:36:51 +0000
សកម្មភាព​បង្រៀន​ភ្នាក់ងារ អ​.​ទ​.​ស យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ​ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1718-2019-05-24-08-21-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1718-2019-05-24-08-21-59

​ថ្ងៃ ចន្ទ ៣ កើត ដល់​ថ្ងៃ​សុក្រ ៧ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដឹកនាំ​ដោយ លោក ណុំ សោភា​រិ​ទ្ធិ ជា​អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង លោក អ៊ុក បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​បុគ្គលិក និង​បណ្តុះបណ្តាល នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ បាន​ចុះ​ជួប​ជាមួយ​ភ្នាក់ងារ អ​.​ទ​.​ស នៅ​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។
​គោលបំណង​សំខាន់​ក្នុង​ការចុះ​ជួប​គឺ ៖
១. បង្រៀន និង​បំពាក់​កម្មវិធី​ស្វ័យប្រវត្តិ ចុច​យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ ដោយ​មិន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត (Offline)
២. ណែនាំ​បន្ថែម​ពី​របៀប​រាយការណ៍​មកកាន់​ក្រុមការងារ​ទទួលបន្ទុក​ឲ្យ​មាន ភាពច្បាស់លាស់​
៣. ចុះ​អនុវត្ត​ផ្ទាល់​នៅ​ទីតាំង​បទល្មើស​
៤. ពិនិត្យ​សម្ភារៈ និង​ឧបករណ៍ប្រើប្រាស់​របស់​ភ្នាក់ងារ អ​.​ទ​.​ស ។​
ជា​លទ្ធផល​សង្ខេប​រួមមាន​:
​ក​. បាន​បង្រៀន និង​បំពាក់​កម្មវិធី​ស្វ័យប្រវត្តិ ចុច​យក​កូ​អ័​រ​ដោ​នេ នៅលើ​ទូរស័ព្ទ​ដល់​ភ្នាក់ងារ អ​.​ទ​.​ស ចំនួន ០៦ រូប​
​ខ​. ភ្នាក់ងារ​ទាំងអស់​យល់​ច្បាស់​ពី​របៀប​រាយការណ៍​ជូន​ក្រុមការងារ​ទទួលបន្ទុក​
​គ​. ក្រុមការងារ​ជាមួយ​ភ្នាក់ងារ​បាន​ចុះ​អនុវត្ត​ផ្ទាល់​ជាក់ស្តែង​នៅ​ទីតាំង​មាន​បទល្មើស ។​

]]>
Activity Fri, 24 May 2019 14:21:48 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលាស្តីពី​កម្មវិធី​ត្រួតពិនិត្យ​បរិស្ថាន​រួមគ្នា​លើ​គម្រោង​វា​រី​អគ្គិសនី​ទន្លេ​មេ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1716-2019-05-09-10-25-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1716-2019-05-09-10-25-05

​ថ្ងៃ ពុធ ០៥ កើត ដល់ ថ្ងៃ សុក្រ ០៧ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​និង ថ្ងៃទី​០៨-១០ ខែឧសភា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំក្រុមជំនាញការផ្នែកគ្រប់គ្រងបរិស្ថាន និងសិក្ខាសាលា​ស្តីពី​ កម្មវិធី​ត្រួតពិនិត្យ​បរិស្ថាន​រួមគ្នា​លើ​គម្រោង​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ នៅ ហ្លួង​ប្រា​បាង ប្រទេស​ឡាវ​។ វគ្គ​បណ្តុះបណ្តាល​មាន​គោលបំណង​៖
១- បង្កើន​ការយល់ដឹង​គោលការណ៍​នៃ​កម្មវិធី​ត្រួតពិនិត្យ​បរិស្ថាន​លើ គម្រោង​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ​
២- សាកល្បង​ក្របខ័ណ្ឌ​ណែនាំ​និង​វិធីសាស្ត្រ​ស្ដង់ដារ​សម្រាប់​ការតាមដាន​ជលសា​ស្ត្រ កករ​ដី គុណភាព​ទឹក អេកូឡូស៊ី ជលផល និង​ជណ្តើរ​ត្រី រួមទាំង​ទីតាំង​យក​សំណាក វិធីសាស្ត្រ ប៉ា​រ៉ា​មែត្រ ពេលវេលា ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ ការធ្វើ​របាយការណ៍ និង​ការបែងចែក​ព័ត៌មាន​។​​

]]>
Activity Thu, 09 May 2019 16:24:50 +0000
សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង​និង​នីតិវិធី​សវនកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1714-2019-05-08-03-49-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1714-2019-05-08-03-49-42

​នា​ថ្ងៃ​អង្គារ ០៤​កើត ដល់​ថ្ងៃ ព្រហស្បតិ៍ ០៦ កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៩ លោក សំឯល ហា​គីម ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង និង នីតិវិធី​សវនកម្ម នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ វគ្គ​នេះ​មាន​គោលបំណង​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ទទួលបាន​ការយល់ដឹង​បន្ថែម​កាន់តែច្បាស់ និង​ស៊ីជម្រៅ​អំពី​គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង ការគ្រប់គ្រង​ហានិភ័យ​របស់​សវនដ្ឋាន ពី​នីតិវិធី​សវនកម្ម និង​ពី​ភារកិច្ច​របស់​សវនកម្ម​ផ្ទៃក្នុង​។​

]]>
Activity Wed, 08 May 2019 09:48:27 +0000
កិច្ចប្រជុំ​ស្តីអំពី​គម្រោង​ចងក្រង​របាយការណ៍​ស្ថាន​ភាព​អាង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1712-2019-05-01-01-43-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1712-2019-05-01-01-43-32

​រសៀល​ថ្ងៃ អង្គារ ១១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ស្តីអំពី​គម្រោង​ចងក្រង​របាយការណ៍​ស្ថាន​ភាព​អាង​ទន្លេសាប ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​៖
១/ ពិនិត្យ​កែសម្រួល​រចនាសម្ព័ន្ធ​សមាសភាព​សមាជិក​ក្រុមការងារ​
២/ បង្ហាញ​ពី​សាវតា​នៃ​ការរៀបចំ​គម្រោង​
៣/ ពិនិត្យ និង ពិភាក្សា​រលើ​ធាតុ​ចូល​នៃ​សូចនាករ​សំខាន់ៗ ជា​ចំណុច​គន្លឹះ​មួយចំនួន​នៃ​ធាតុ​ចូល​សូ​ចនករ​ចាំបាច់​មួយចំនួន​របស់​របាយការណ៍​ដូចជា កត្តាបរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និង​​អភិបាលកិច្ច ។

]]>
Activity Wed, 01 May 2019 07:43:24 +0000
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រ​សួស​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ការងារ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1710-2019-04-29-07-54-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1710-2019-04-29-07-54-32

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​លើ​ការងារ​អាជ្ញាធរ​ទន្លេសាប​។ អានត...

]]>
Activity Mon, 29 Apr 2019 13:54:15 +0000
សកម្មភាព​សិក្សា​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​សង្កែ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1708-2019-04-27-03-55-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1708-2019-04-27-03-55-55

​នា​ថ្ងៃ​ចន្ទ ៣ រោច ខែចេត្រ ដល់​ថ្ងៃ​សុក្រ ៧ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី 22 ដល់​ថ្ងៃទី​26 ខែមេសា ឆ្នាំ​2019 សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ស្រាវជ្រាវ បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ជំហាន​2 នៅ​តំបន់​អាង​ស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច​សង្គមកិច្ច និង​សារៈប្រយោជន៍ បញ្ហា​ប្រឈម រួមទាំង​យន្តការ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​សង្កែ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព ។​

]]>
Activity Sat, 27 Apr 2019 09:55:44 +0000
សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅ​តំប​ផាត់​សណ្តាយ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1706-2019-04-27-03-46-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1706-2019-04-27-03-46-08

​ថ្ងៃ ពុធ ៥​រោជ ខែ ចេត្រ ដល់​ថ្ងៃ សៅរ៍ ៨​រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការគ្រប់គ្រង​កាក សំណល់​រឹង​ដែល​បណ្ដាលមកពី​ការ​ចោល​ឧបករណ៍​នេសាទ ទីតាំង​ស្ថិត​ក្នុងភូមិ​បណ្តែត​ទឹក​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ស្ដីពី​ទិន្នន័យ​គោល នៃ​បរិមាណ​ជា​មធ្យម​នៃ​ការ​បោះចោល​កាកសំណល់​រឹង និង​សំណល់ ឧបករណ៍​នេសាទ ជាពិសេស ធ្វើការ​ផ្សព្វផ្សាយ ស្ដីពី​លក្ខណ​:​ទូទៅ​នៃ​កាកសំណល់​រឹង ប្រភេទ ប្រភព ផលប៉ះពាល់​នៃ​កាកសំណល់​រឹង និង​របៀប​នៃ​ការគ្រប់គ្រង​កាកសំណល់​រឹង​ប្រកបដោយ​ប្រសិទ្ធិភាព​។​

]]>
Activity Sat, 27 Apr 2019 09:45:58 +0000
កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1704-2019-04-27-03-37-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1704-2019-04-27-03-37-46

​ថ្ងៃ ព្រ​ហ​ស្ប​ត្តិ៍ ០៦ រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាង​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលប្រជុំ​ក្រសួង ធនធានទឹក និង​ឧតុនិយម​

]]>
Activity Sat, 27 Apr 2019 09:37:37 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​តាមដាន​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1702-2019-04-25-06-43-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1702-2019-04-25-06-43-36

​នា​ថ្ងៃ​ពុធ ៥ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​អ​ញ្ញើញ​ចូលរួម​វេទិកាសាធារណៈ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​រតនៈគីរី ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់ និង​ពង្រឹង​ប្រសិទ្ធភាព​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី ៦ ក្នុងការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ (​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០) ។ តាមរយៈ​សកម្មភាព​នេះ ត្រូវ​ខិត​អោយ​ជិត​ជាមួយ​មន្ត្រី​និង​ប្រជាជន​ថ្នាក់ក្រោម​ជាតិ និង​មូលដ្ឋាន​សហគមន៍ ដោយ​ការ​ស្តាប់​ពី​ទុក្ខលំបាក ជជែក​ស្វែងយល់​ពី​បញ្ហា​តម្រូវការ និង​ទទួលយក​ការចូលរួម​យោបល់ រួមជាមួយ​ការផ្តល់​គំនិត​តាម​ការពន្យល់​ពីសា​រគ​ន្លឹះ​គោលនយោបាយ​រាជរដ្ឋាភិបាល និង​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុខដុម​នីយកម្ម​ក្នុង​មូលដ្ឋាន សំដៅ​រក្សាបាន​នូវ​សុខសន្តិភាព ជីវភាព​ថ្កើងថ្កាន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ផលប៉ះពាល់​ដល់​បរិស្ថាន​ធនធានធម្មជាតិ​នៅតាម​មូលដ្ឋាន ។​

]]>
Activity Thu, 25 Apr 2019 12:43:25 +0000
សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់អោយ​អនុវត្តន៍​គម្រោង​ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​នៅ​តំបន់ដីសើម​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1700-2019-04-23-11-49-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1700-2019-04-23-11-49-46

​ថ្ងៃ អង្គារ ០៤ រោច ខែ ចែ​ត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ដាក់អោយ​ដំណើរការ អនុវត្តន៍​គម្រោង ស្តីពី ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​តាមរយះ​ការការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់ដីសើម​ក្នុង​បឹង​ទន្លេសាប ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​ប្រទេស អាល្លឺម៉ង់​។ សិក្ខាសាលា​នេះ​មាន​គោលបំណង ដើម្បី​៖
១/​ប្រកាស​ផ្សព្វ​ជា​សាធារណ​:​ពី​ផែនការ​អនុវត្ត​គម្រោង​សម្រាប់​រយះពេល ០៣ ឆ្នាំ (២០១៩-២០២១)
២/ ដើម្បី​ស្វែងរក​ការគាំទ្រ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​
៣/ ប្រកាស​ដាក់អោយ​ដំណើរការ​អន​វត្ត​ន៍​គម្រោង​ជា​ផ្លូវការ ។​

]]>
Activity Tue, 23 Apr 2019 17:49:36 +0000
សិក្ខាសាលា​បិទ​បញ្ចប់​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​បឹង​ទន្លេសាប​និង​អាង​សុង​ក្លា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1698-2019-04-19-08-53-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1698-2019-04-19-08-53-02

​ថ្ងៃ សុក្រ ០៨ កើត ខែ ចែ​ត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ដឹកនាំ​សិក្ខាសាលា​បិទ​បញ្ចប់​គម្រោង កិច្ចសហប្រតិបត្តិការ រវាង​បឹង​ទន្លេសាប ប្រទេស​កម្ពុជា និង​អាង​សុង​ក្លា ប្រទេស​ថៃ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារពិភពលោក ។ សមាសភាព​ចូលរួម​មានមក​ពី​អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេ​គ​ង្គ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អង្គការ IUCN សកល​វិទ្យាល័យ​ភ្នំពេញ មន្ទីរជំនាញ​ពាក់ព័ន្ធ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប មន្ត្រី MRC ភាគី​អនុវត្ត​គម្រោង​មកពី​ខេត្ត​សុង​ក្លា​ប្រទេស​ថៃ សមាជិក​សហគមន៍​នេសាទ​គំរូ ។ សិក្ខាសាលា​នេះ មាន​គោលបំណង​ចម្បង​គឺ ៖
១/ ដេ​ី​ម្បី​ផ្សព្វផ្សាយ ចែករំលែក​នូវ​របក​គំ​ហេ​ី​ញ​អំពី​បញ្ហា​ប្រឈម និង​អនុសាសន៍​ស្តីពី​ការគ្រប់គ្រង​បឹង ជូន​ទៅដល់​អ្នកពាក់ព័ន្ធ​នានា ដេ​ី​ម្បី​ប​ង្កេ​ី​ន​ការយល់ដឹង​បន្ថែម​អំពី​ជីវភាព​រស់នៅ នៅក្នុង​សហគមន៍​។​
២/ បង្ហាញ​សមិទ្ធផល​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ រវាង​បឹង​ទន្លេសាប ប្រទេស​កម្ពុជា និង​អាង​សុង​ក្លា ប្រទេស​ថៃ រួមមាន​៖
- ខ្សែ​វីដេអូ​ខ្លី ចំនួន​៣​ឃ្លី​ប អប់រំ​ផ្សព្វផ្សាយ ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ ការនេសាទ និង​ការចូលរួម​របស់​ស្ត្រី​
- របាយការណ៍​រួមគ្នា លេ​ី​ការអនុវត្ត​គម្រោង​សាកល្បង និង​ការបណ្តុះបណ្តាល​សមត្ថភាព​
- របាយការណ៍​គម្រោង ស្ដីពី​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍ ការងារ​អភិបាលកិច្ច និង​និរន្តរភាព​បឹង និង​
- សៀវភៅ​កម្រង​ព័​ត៍​មាន និង​ផែនទី Atlas ស្តីពី​បឹង​ទន្លេសាប ។​

]]>
Activity Fri, 19 Apr 2019 14:52:51 +0000
សកម្មភាព​ចូលរួម​ប្រជុំពិភាក្សា​លើ​ការផ្ទេរ​មុខងារ​ពី​ក្រសួង​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1696-2019-04-19-08-24-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1696-2019-04-19-08-24-04

​ថ្ងៃ ព្រហស្បតិ៍ ០៧ កើត ខែ ចែ​ត្រ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ ពិភាក្សា​លើ​ការផ្ទេរ​មុខងារ​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទៅកាន់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​លោក រស់ បរម អគ្គនាយករង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​បច្ចេកទេស ប្រធាន​នាយកដ្ឋាន​ជំនាញ ចំណុះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

]]>
Activity Fri, 19 Apr 2019 14:23:22 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម នឹង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1694-2019-04-12-04-35-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1694-2019-04-12-04-35-44

​ថ្ងៃ​ចន្ទ ៤ កើត ដល់​ថ្ងៃ​សុក្រ ៨ កើត ខែ ចេត្រ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ត្រូវ​នឹង​ថ្ងៃទី 8-12 ខែមេសា ឆ្នាំ​2019 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រប​ចាំ​ថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។​

]]>
Activity Fri, 12 Apr 2019 10:35:20 +0000
សកម្មភាព​សិក្សា​ពី​ការប្រមូល និង​ការគ្រប់គ្រង​ទឹកភ្លៀង​នៅតាម​ទីជនបទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1692-2019-04-12-04-12-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1692-2019-04-12-04-12-11

​ថ្ងៃ ពុធ ១៤​រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ១​កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ពី​ការប្រមូល និង​ការគ្រប់គ្រង​ទឹកភ្លៀង​នៅតាម​ទីជនបទ និង​ទីប្រជុំជន នៅក្នុង​តំបន់​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច និង​តំបន់​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ការចុះ​សិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​គឺ​៖
១. ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​ទិន្នន័យ និង​ការប្រើប្រាស់​ទឹកភ្លៀង​នៅតាម​តំបន់​សិក្សា​
២. ប្រមូល​ព័ត៌មាន ទិន្នន័យ និង​ការប្រើប្រាស់​ទឹកភ្លៀង​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការប្រើប្រាស់​ទឹកភ្លៀង និង​វិធីសាស្ត្រ​នៃ​ការរក្សា​ទឹកភ្លៀង​ទុក​នៅតាម​តំបន់​សិក្សា​
៤. រៀបចំ​ចងក្រង​របាយការណ៍​ក្នុង​គោលដៅ​សិក្សា​ខាងលើ​ជាប្រចាំ ។

]]>
Activity Fri, 12 Apr 2019 10:11:48 +0000
សក​ម្ឋ​ភាព​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1690-201943-eg https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1690-201943-eg

​ថ្ងៃ ចន្ទ ១២ រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ១ កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដែលមាន​លោក ហេង សុវណ្ណារ៉ា ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ជំហាន​ទី ០២ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣ នៅ​ភូមិ​ថ្នល់​ឈើទាល ភូមិ​ពាម​ខ្នង ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​÷
១. សិក្សា និង​កំណត់​ចំនួន​ភូមិ​ក្នុង​តំបន់​៣ ដែល​នៅលើ​ទឹកជា​អចិន្ត្រៃយ ០៦​ខែ​លើទឹក​០៦​ខែ​លើគោក និង​នៅលើ​គោក​ជា​អចិន្ត្រៃយ​
២. សិក្សា​ពី​សក្តានុពល​របស់​ភូមិ​៖ ផ្តោត​សំខាន់​លើ ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ប្រជាសាស្ត្រ វិស័យ​អប់រំ វិស័យ​សុខាភិបាល សាសនា សេដ្ឋកិច្ចសង្គម និង​វិស័យ​ទេសចរណ៍​
៣. ចងក្រង​ទិន្នន័យ​ធ្វើ​ផែនទី Atlas ។​

]]>
Activity Fri, 12 Apr 2019 09:43:50 +0000
សក​ម្ឋ​ភាព​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1691-201943-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1691-201943-kh

​ថ្ងៃ ចន្ទ ១២ រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ១ កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ដែលមាន​លោក ហេង សុវណ្ណារ៉ា ជា​ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ជំហាន​ទី ០២ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​ធ្វើ​បច្ចុប្បន្នភាព​ផែនទី Atlas នៃ​ភូមិ​ក្នុង​តំបន់​៣ នៅ​ភូមិ​ថ្នល់​ឈើទាល ភូមិ​ពាម​ខ្នង ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​÷
១. សិក្សា និង​កំណត់​ចំនួន​ភូមិ​ក្នុង​តំបន់​៣ ដែល​នៅលើ​ទឹកជា​អចិន្ត្រៃយ ០៦​ខែ​លើទឹក​០៦​ខែ​លើគោក និង​នៅលើ​គោក​ជា​អចិន្ត្រៃយ​
២. សិក្សា​ពី​សក្តានុពល​របស់​ភូមិ​៖ ផ្តោត​សំខាន់​លើ ស្ថានភាព​ភូមិសាស្ត្រ ស្ថានភាព​ប្រជាសាស្ត្រ វិស័យ​អប់រំ វិស័យ​សុខាភិបាល សាសនា សេដ្ឋកិច្ចសង្គម និង​វិស័យ​ទេសចរណ៍​
៣. ចងក្រង​ទិន្នន័យ​ធ្វើ​ផែនទី Atlas ។​

]]>
Activity Fri, 12 Apr 2019 09:43:50 +0000
ការសិក្សា​ពី​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ផ្នែក​ជីវចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1688-2019-04-08-09-31-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1688-2019-04-08-09-31-42

​ថ្ងៃ​ចន្ទ ១៣​រោច ខែផល្គុន ដល់​ថ្ងៃ​សុក្រ ៥​កើត ខែចេត្រ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២ ដល់ ៥​ខែមេសា ឆ្នាំ​២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម​នឹង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់​ខែ មេសា ឆ្នាំ ២០១៩​។ ការសិក្សា​នេះ ស្ថិតក្នុង​ជំហាន ៣ បន្ត​ពី​ការសិក្សា​នៅ​តំបន់​ស្នូល​ទន្លេ​ឆ្នា និង​តំបន់​ស្នូល​ព្រែក​ទាល់ ក្នុង​គោលបំណង​៖ ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្នូល​ពាក់ព័ន្ធ​នឹង​ផល​ចាប់​ធនធាន​ជលផល និង​ធ្វើ​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិ​ប្បិ​សត្វ​។​

]]>
Activity Mon, 08 Apr 2019 15:31:26 +0000
កិច្ចប្រជុំ​ការងារ​រៀបចំ​ផលិត​របាយការណ៍​ស្តីពី​ស្ថានភាព​អាង​ទន្លេសាប លើក​ទី​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1686-2019-04-01-16-13-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1686-2019-04-01-16-13-46

​​នា​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​មេ​៣​សា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ដំណើរ​ការរៀបចំ​ផលិត​របាយការណ៍ ស្តីពី​ស្ថានភាព​អាង​បឹង​ទន្លេសាប Status of TSL Basin Report ។ កិច្ច​ប្រជុំបាន​ពិភាក្សា​ទៅ​ទិដ្ឋភាព​រួម​នៃ​ខ្លឹមសារ​ឯកសារ​ទស្សនៈទាន​ផ្តួចផ្តើម​ដំបូង​ទាំង​គោលបំណង លទ្ធផល​សម្រេច ធាតុ​ចេញ ធាតុ​ចូល និង​ដំណាក់កាល​នៃ​ការរៀបចំ​របាយការណ៍​នេះ​រហូតដល់​ទទួលបាន​ការអនុម័ត​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងការ​គាំទ្រ​ដល់​ការរៀបចំ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ ឬ​គម្រោង​កម្មវិធី​ផ្សេងៗ រួមជាមួយ​ការផ្សព្វផ្សាយ​ចែករំលែក​ការយល់ដឹង​ជា​សាធារណៈ ជម្រុញអោយមាន​ការចូល​រួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល រក្សាបាន​នូវ​តុល្យភាព​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចិ​រ​ភាព ។ ការពិភាក្សា​បាន​ផ្តោត​សំខាន់​ទៅ​សូចនាករ​សំខាន់​តាម​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួល​អាកាសធាតុ រួមជាមួយ​បទដ្ឋាន​គតិយុត្ត គោលនយោបាយ​នានា ធ្វើយ៉ាងណា​អោយ​របាយការណ៍​នេះ​ជា​ឯកសារ​គោល​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​ឆ្លុះបញ្ចាំង​ពី​អតីតកាល បច្ចុប្បន្ន និង​ដំណោះស្រាយ ​។​

]]>
Activity Mon, 01 Apr 2019 22:13:29 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ថ្នាក់ជាតិ ខេត្ត​រតនៈគីរី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1684-2019-03-29-08-25-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1684-2019-03-29-08-25-06

​នា​ថ្ងៃ​អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ មីនា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ក្រុមការងារ​ថ្នាក់ជាតិ​ទទួលបន្ទុក​ការតាមដាន​ការអនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ប្រចាំ​នៅ​ខេត្ត​រតនៈគីរី ក្នុង​គំនិត​ផ្តួចផ្តើម​បន្ត​ចុះ​ពង្រឹង​លើកកម្ពស់​ជីវភាព​រស់​នៅ តាមរយៈ​ដំណោះស្រាយ​សមស្រប​តាម​តម្រូវការ​លើកឡើង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការរក្សា​នូវ​សន្តិភាព​សុខដុម​នីយកម្ម​ជូន​ប្រជាពលរដ្ឋ​ភូមិភាគ​ឥ​សាន្ត ស្របតាម​មាគ៌ា​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។​

]]>
Activity Fri, 29 Mar 2019 14:22:37 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​តុមូល​ការគ្រប់គ្រង​សុខមាលភាព​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប មេគង្គ​-​ឡាន​ឆាង នៅ​ប្រទេស​ចិន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1682-2019-03-26-02-03-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1682-2019-03-26-02-03-28

​ចាប់ពី​ថ្ងៃ​ពុធ ១៥​កើត ដល់​ថ្ងៃ​សុក្រ ២​រោច ខែផល្គុន ឆ្នាំច ត្រូវ​នឹង​ថ្ងៃទី ២0-២២ ខែមីនា ឆ្នាំ ២០១៩ នៅ​ទីក្រុង Kunming, ខេត្ត Yunnan នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន
​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប តាមរយៈ​ការអញ្ជើញ​ពី​ភាគី​ចិន​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​តុមូល​ការគ្រប់គ្រង​សុមា​ល​ភាព​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប ឡាន​ឆាង​-​មេគង្គ ស្តីពី ទស្សនៈវិស័យ​សម្រាប់​យុទ្ធសាស្ត្រ​វាយតម្លៃ​បរិស្ថាន ដែល​បាន​ប្រព្រឹត្តទៅ ហើយ​ដែលមាន​ការចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស​នៃ​ប្រទេស​ជា​សមាជិក​ឡាន​ឆាង​-​មេគង្គ​, វិទ្យាស្ថាន​ស្រាវជ្រាវ​ជាន់ខ្ពស់​, អង្គការ​អន្តរជាតិ ។ កិច្ចពិភាក្សា បាន​ផ្តោតជាសំខាន់​លើ​កម្មវិធី​ស​ន្ទ​ស្សរ៍​សុខមាលភាព​ទឹកសាប ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ប្រកបដោយ​សមធម៌​ក្នុងចំណោម​ប្រទេស​សមាជិក​ឡាន​ឆាង​-​មេគង្គ ដើម្បី​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ២ ក្រោម​យន្តការ​កិច្ចសហប្រតិបត្តិការ និង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ឡាន​ឆាន​-​មេគង្គ​បៃតង ។​
​ជាមួយនឹង​ទិដ្ឋភាព​តំណើរការ​នៃ​កិច្ចពិភាក្សា​នេះ​ផងដែរ ក៏មាន​ការអញ្ជើញ​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ប្រទេស​ជា​សមាជិក ធ្វើការ​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍​ការងារ និង​ផ្តល់យោបល់​ជា​ទស្សនៈវិស័យ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការចែករំលែក​ព័ត៌មាន និង​ការគ្រប់គ្រង​សុខមាលភាព​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប រួមជាមួយ​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​នៃ​តំបន់​ឡាន​ឆាង​-​មេគង្គ ។​

]]>
Activity Tue, 26 Mar 2019 08:03:19 +0000
កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង និង​ផែនការ​សកម្មភាព ឆ្នាំ​២០១៩ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1680-2019-03-25-08-11-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1680-2019-03-25-08-11-05

​ព្រឹក​ថ្ងៃ​សុក្រ ២​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង Mr. Nick Beresford, UNDP Resident Representative បាន​ដឹកនាំ​ប្រជុំ​គណកម្មការ​គ្រប់គ្រង​គ​ម្រោ​ង Strengthening Climate Information and Early Warning System (EWS) ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង និង​ផែនការ​សកម្មភាព ឆ្នាំ​២០១៩​។ បន្ទាប់មក សម​ភាគី​ទាំងពីរ បានរៀបចំ​ពី​ធី​ប្រគល់​ទទួល​ស្ថានីយឧតុនិយម ចំនួន ២៤ កន្លែង ស្ថិតនៅ​ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម ព្រះវិហារ កំពត ព្រះសីហនុ កែប និង​ខេត្តកោះកុង ព្រមទាំង​ស្ថានីយ​ជលសា​ស្ត្រ ចំនួន ២៤ កន្លែង ស្ថានីយ​ពិនិត្យ​ទឹក​ក្រោម​ដី ចំនួន ៥ កន្លែង ស្ថិតនៅ​ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល រាជធានី​ភ្នំពេញ កំពត ព្រះសីហនុ និង​ខេត្តកោះកុង ។​

]]>
Activity Mon, 25 Mar 2019 14:10:56 +0000
ការសិក្សា​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​ប្រហុក​នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1678-2019-03-25-07-53-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1678-2019-03-25-07-53-24

​ថ្ងៃ ចន្ទ ១៣ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ដល់​២១ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​ប្រហុក​នៅ​ខេត្តពោធិ៍សាត់ ។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ គឺ ÷
- តាមដាន​បរិមាណ​នៃ​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក​
- សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការកែច្នៃ និង​បច្ចេកទេស​នៃ​ការកែច្នៃ​ប្រហុក​ដែល​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​
- ស្វែងយល់​ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការកែច្នៃ​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក ។​

]]>
Activity Mon, 25 Mar 2019 13:53:14 +0000
សកម្មភាព​សិក្សា​ពី​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​មង្គល​បូរី​/​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1676-2019-03-22-03-20-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1676-2019-03-22-03-20-16

នា​ថ្ងៃ​ចន្ទ ១៣ កើត ខែផល្គុន ដល់​ថ្ងៃ​សុក្រ ០២ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី 18 ដល់​ថ្ងៃទី​22 ខែមីនា ឆ្នាំ​2019 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ស្រាវជ្រាវ បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​ជុំវិញ​បឹង​ទន្លេសាប នៅ​តំបន់​អាង​ស្ទឹង​មង្គល​បូរី​/​សិរី​សោ​ភ័​ណ្ឌ ក្នុង​ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ បញ្ហា​ប្រឈម រួមទាំង​យន្តការ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​អាង​ស្ទឹង​មង្គល​បូរី​/​សិរី​សោ​ភ័​ណ្ឌ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព ។​

]]>
Activity Fri, 22 Mar 2019 09:20:04 +0000
សិក្ខាសាលា ស្តីពី​ការណែនាំ​គម្រោង​សិក្សា​ស​ន្ទ​ស្សន៍​សុខមាលភាព​ទឹកសាប​នៅ​តំបន់​អាង​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1674-2019-03-19-07-26-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1674-2019-03-19-07-26-53

ថ្ងៃ​អង្គារ ១៤​កេ​ី​ត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ​២០១៩ នៅ​ស​ណ្ឋ​គារ HIMAWARI រាជធានី ភ្នំពេញ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា ស្តីពី​ការណែនាំ​គម្រោង​សិក្សា​ស​ន្ទ​ស្សន៍​សុខមាលភាព​ទឹកសាប​នៅ​តំបន់​អាង​មេគង្គ ដែល​សហការ​ជាមួយ គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អង្គការ​អភិរក្ស​អន្តរជាតិ (CONSERVATION INTERNATIONAL) ក្នុង​គោលបំណង រៀបចំ​សូចនាករ វិធីសាស្ត្រ​សិក្សា ការប្រមូល​ទិន្នន័យ និង​កម្មវិធី​ប្រើប្រាស់​សម្រាប់​វិភាគ​បង្ហាញ​ជា​លទ្ធផល​ប៉ាន់ប្រមាណ​ស​ន្ទ​ស្សន៍​សុខមាលភាព​ទឹកសាប​នៅ​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Tue, 19 Mar 2019 13:26:35 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​របស់​ឡាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1672-2019-03-15-23-57-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1672-2019-03-15-23-57-58

ថ្ងៃ​សុក្រ ១០​កើត​ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី ដំណើការ​ពិគ្រោះ​យោបល់​នៃ​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​របស់​ឡាវ នៅ​ខេត្តកំពង់ចាម ។ កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ជំនាញការ​ជាតិ ក្នុង​គោលបំណង ៖

- ពិនិត្យ និង​ផ្តល់យោបល់​ចុងក្រោយ លើ​របាយការណ៍​សិក្សា​គ​ម្រោ​ង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ ដែល​បាន​ពិនិត្យ និង​ផ្តល់យោបល់​ដោយ​លេខាធិការដ្ឋាន​គណកម្មកា​រ​ទន្លេមេគង្គ ។
- ពិនិត្យ​ពិភាក្សា និង​រៀបចំ​ផ្តល់​ជា​អនុសាសន៍​ដល់​ភាគី​ឡាវ​វិញ ដើម្បី​បំពេញ​នូវ​លិខិត​ឆ្លើយតប (reply form) ដើម្បី​ដាក់ចូល​ក្នុង​កិច្ចប្រជុំ JC ក្នុង​ខែមេសា ខាង​មុននេះ ។
- ព្រមទាំង​រៀបចំ​សេចក្តីព្រាង នូវ​សេចក្តី​ថ្លែង​ការរួម លើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​នេះ ។​

]]>
Activity Sat, 16 Mar 2019 05:57:15 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ ២០១៩ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1670-2019-03-15-17-19-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1670-2019-03-15-17-19-54

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញ​ជា​សាធារណៈ ដើម្បី​ផ្គត់​ផ្គង​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ ២០១៩ របស់​ជា្ញ​ធរ​ទន្លេសាប​។​

​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើរ​ដេញថ្លៃ នៅ​ម៉ោង 9:00 នាទី​ព្រឹក ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩​។​
​ការបើក​សំណើរ​ដេញថ្លៃ នឹង​ប្រព្រឹត្តទៅ​នៅ​អង្គភាព​លទ្ធកម្ម តាម​អាសយដ្ឋាន​ខាងលើ វេលា​ម៉ោង 9:00 នាទី​ព្រឹក ថ្ងៃទី ១១
​ខែមេសា ឆ្នាំ ២០១៩​។​

]]>
Activity Fri, 15 Mar 2019 23:19:39 +0000
​សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ ឆ្នាំ ២០១៩​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1668-2019-03-15-17-17-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1668-2019-03-15-17-17-04

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញ​ជា​សាធារណៈ ដើម្បី​ផ្គត់​ផ្គង​សម្ភារៈ​ការិយាល័យ ឆ្នាំ ២០១៩ របស់​ជា្ញ​ធរ​ទន្លេសាប​។​

​កាលបរិច្ឆេទ​ឈប់​ទទួល​សំណើរ​ដេញថ្លៃ នៅ​ម៉ោង 9:00 នាទី​ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៩​។​កាល​បើក​សំណើ​ដេញថ្លៃ នឹង​ប្រព្រឹត្តទៅ​នៅ​អង្គភាព​លទ្ធកម្ម តាម​អាសយដ្ឋាន​ខាងលើ វេលា​ម៉ោង 9:00 នាទី​ព្រឹក ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៩ ។​

]]>
Activity Fri, 15 Mar 2019 23:16:52 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អ​ទស​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គម្រោង SATREPS https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1666-satreps https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1666-satreps

នា​ថ្ងៃ ចន្ទ ០៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង ចូលរួម​សិក្ខាសាលា​រួមគ្នា​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមការងារ ដែល​បាន​អនុវត្ត​ពាក់កណ្តាល​ឆ្នាំកន្លងមក​របស់​ក្រុម​ទាំង​៧ នៃ​គម្រោង SATREPS (Joint Seminar of half year project activities of SATREPS of 7 Working Groups) និង​ការលើក​ទិសដៅ​សេណា​រី​រ៉ូ​អនុវត្តន៍​បន្ត ២០១៩-២០២០ ដែល​អញ្ជើញ​ចូលរួម​សមាជិក​ក្រុមការងារ​គម្រោង​មកពី​អាជ្ញាធរ​ទន្លេសាប ប្រទេស​ជប៉ុន អង្គការ JICA វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(ITC) ។​

]]>
Activity Fri, 15 Mar 2019 05:22:32 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អ​ទស​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គម្រោង SATREPS https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1667-201939-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1667-201939-kh

នា​ថ្ងៃ ចន្ទ ០៦ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អនុវត្តន៍​គម្រោង ចូលរួម​សិក្ខាសាលា​រួមគ្នា​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុមការងារ ដែល​បាន​អនុវត្ត​ពាក់កណ្តាល​ឆ្នាំកន្លងមក​របស់​ក្រុម​ទាំង​៧ នៃ​គម្រោង SATREPS (Joint Seminar of half year project activities of SATREPS of 7 Working Groups) និង​ការលើក​ទិសដៅ​សេណា​រី​រ៉ូ​អនុវត្តន៍​បន្ត ២០១៩-២០២០ ដែល​អញ្ជើញ​ចូលរួម​សមាជិក​ក្រុមការងារ​គម្រោង​មកពី​អាជ្ញាធរ​ទន្លេសាប ប្រទេស​ជប៉ុន អង្គការ JICA វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​(ITC) ។​

]]>
Activity Fri, 15 Mar 2019 05:22:32 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1664-2019-03-14-16-27-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1664-2019-03-14-16-27-45

​នា​ថ្ងៃ​អង្គារ ១៤ រោច ខែ​មាស ឆ្នាំ ច សំរឹទ្ធិស័ក ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។

]]>
Activity Thu, 14 Mar 2019 22:27:36 +0000
សកម្ម​ភាពចុះ​ធ្វើ​បច្ចុប្បន្នភាព​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1662-2019-03-14-16-20-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1662-2019-03-14-16-20-22

ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ដល់​ថ្ងៃ សុក្រ ០៣ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅក្នុង​ស្រុក​ជល​គី​រី និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Thu, 14 Mar 2019 22:20:11 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1655-2019-03-09-02-29-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1655-2019-03-09-02-29-22

​ថ្ងៃ ចន្ទ ៦​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក​លើ​ការបញ្ចេញ​កាកសំណល់​រាវ នៅតាម​ដងស្ទឹង​សែន ខេត្តកំពង់ធំ និង​ស្ទឹង​សៀមរាប ខេត្តសៀមរាប និង​បាន​យក​សំណាក​ទឹក​តាម​បណ្តា​ទីតាំង​សំខាន់ៗ ដែល​ត្រូវបាន​បញ្ចេញ​កាកសំណល់​រឹង​-​រាវ តាមរយៈ​លូបង្ហូរទឹក​ស្អុយ​ពី​ទីក្រុង​មក​ស្ទឹង ដើម្បី​ធ្វើការ​វិភាគ​លើ​ប៉ារ៉ាម៉ែត្រ​គុណភាព​ទឹក​សំខាន់ៗ​មួយចំនួន ។​

]]>
Activity Sat, 09 Mar 2019 09:29:14 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង សៀវភៅ Atlas បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1653-atlas https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1653-atlas

​ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ នៅ​ខេត្តបាត់ដំបង អាជ្ញាធរ​ទន្លេសាប  បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​សៀវភៅ Atlas និង​កម្រង​រូបភាព​វិ​ដេ​អូ​បឹង​ទន្លេសាប ក្រោម​គម្រោង​កិច្ច​សហប្រតិបត្តិ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​សុង​ក្លា​(​ថៃ​) លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ។ សិក្ខាសាលា ក្នុង​គោលបំណង​ដើម្បី​ជជែក​ពិភាក្សា និង​បទ​បង្ហាញ​ការធ្វើ​សេចក្តីព្រាង Atlas និង​ការកែសម្រួល​វិ​ដេ​អូ ឱ្យស្រប​ទៅនឹង​ខ្លឹមសារ​អត្ថបទ​។​
 

]]>
Activity Wed, 06 Mar 2019 16:14:45 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង សៀវភៅ Atlas បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1654-201935-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1654-201935-kh

​ថ្ងៃ អង្គារ ១៤ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៩ នៅ​ខេត្តបាត់ដំបង អាជ្ញាធរ​ទន្លេសាប  បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​សៀវភៅ Atlas និង​កម្រង​រូបភាព​វិ​ដេ​អូ​បឹង​ទន្លេសាប ក្រោម​គម្រោង​កិច្ច​សហប្រតិបត្តិ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​សុង​ក្លា​(​ថៃ​) លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ដឹកនាំ​ដោយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ។ សិក្ខាសាលា ក្នុង​គោលបំណង​ដើម្បី​ជជែក​ពិភាក្សា និង​បទ​បង្ហាញ​ការធ្វើ​សេចក្តីព្រាង Atlas និង​ការកែសម្រួល​វិ​ដេ​អូ ឱ្យស្រប​ទៅនឹង​ខ្លឹមសារ​អត្ថបទ​។​
 

]]>
Activity Wed, 06 Mar 2019 16:14:45 +0000
សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេមេគង្គ​លើ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1649-2019-02-26-07-09-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1649-2019-02-26-07-09-53

ថ្ងៃ​ច័ន្ទ ១៤​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែមាឃ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ដល់ ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្ត កំពង់ចាម ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

]]>
Activity Tue, 26 Feb 2019 14:09:30 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​រួម​ចុងក្រោយ​នៃ​គម្រោង​បឹង​ទន្លេសាប​កម្ពុជា និង​បឹង​សុង​ក្លា​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1647-2019-02-14-10-16-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1647-2019-02-14-10-16-22

​ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ខេត្តសៀមរាប អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​រួម​ចុងក្រោយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​បទពិសោធន៍​រវាង​បឹង​ទន្លេសាប​កម្ពុជា និង​បឹង​សុង​ក្លា​ថៃ ក្រោម​ការ​ទ្រទ្រង់​ថវិកា​ដោយ​ធនាគារពិភពលោក​តាម​រយៈ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។ សិក្ខាសាលា​នេះ  ក៍មាន​ទស្ស​កិច្ច​សិក្សា​នៅ​តំបន់​ព្រែក​ទាល់ ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​ជាក់ស្តែង​ពិសេស​ធនធានធម្មជាតិ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។​

]]>
Activity Thu, 14 Feb 2019 17:16:15 +0000
កិច្ចប្រជុំ​បូក​សុ​ប​ការងារ និង​ទិសដៅ​អនុវត្តន៍​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1645-2019213-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1645-2019213-en

ថ្ងៃ អង្គារ ០៨ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ជួបប្រជុំ​ជាមួយ​ក្រុមការងារ​គម្រោង SATRAPS ដើម្បី​បូកសរុប​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​រៀបចំ​ផែនការ​បន្ត​។
ការងារ​សំខាន់​បន្ទាប់​គឺ​៖
១) ផែនការ​តម្លើង​ស្ថានីយឧតុនិយម​ចំនួន ២​ទៀត​នៅ​តំបន់​បឹង​ទន្លេសាប ។​
២) ការជួសជុល​ឡើងវិញ​ស្ថានីយឧតុនិយម​នៅ​កំពង់​លួង​។​

]]>
Activity Thu, 14 Feb 2019 08:30:59 +0000
កិច្ចប្រជុំ​បូក​សុ​ប​ការងារ និង​ទិសដៅ​អនុវត្តន៍​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1646-2019213-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1646-2019213-kh

ថ្ងៃ អង្គារ ០៨ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ជួបប្រជុំ​ជាមួយ​ក្រុមការងារ​គម្រោង SATRAPS ដើម្បី​បូកសរុប​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​រៀបចំ​ផែនការ​បន្ត​។
ការងារ​សំខាន់​បន្ទាប់​គឺ​៖
១) ផែនការ​តម្លើង​ស្ថានីយឧតុនិយម​ចំនួន ២​ទៀត​នៅ​តំបន់​បឹង​ទន្លេសាប ។​
២) ការជួសជុល​ឡើងវិញ​ស្ថានីយឧតុនិយម​នៅ​កំពង់​លួង​។​

]]>
Activity Thu, 14 Feb 2019 08:30:59 +0000
កិច្ច​ជំនួប​ពិភាក្សា​ការងារ​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1643-2019-02-12-09-57-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1643-2019-02-12-09-57-46

​ថ្ងៃ ចន្ទ ០៧ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយនិង Dr. Laurie Parsons (British Academy Postdoctoral Reserch Fellow) ពី​ផែនការ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​ប្រជាជន​រស់នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​

]]>
Activity Tue, 12 Feb 2019 16:56:43 +0000
កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ដើម្បី​រៀបចំ​ជា Fish Atlas Book https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1641-fish-atlas-book https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1641-fish-atlas-book

​ថ្ងៃ សុក្រ ០៤ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ជា​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​ក្រុមការងារ​បច្ចេកទេស ប្រមូល​ទិន្នន័យ និង​បទពិសោធន៍​ផ្សេងៗ​ដើម្បី​រៀបចំ​ជា Fish Atlas Book ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាន់សម័យ ។​

]]>
Activity Fri, 08 Feb 2019 16:58:28 +0000
កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ដើម្បី​រៀបចំ​ជា Fish Atlas Book https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1642-201928-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1642-201928-kh

​ថ្ងៃ សុក្រ ០៤ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ជា​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ប្រមូលផ្តុំ​ក្រុមការងារ​បច្ចេកទេស ប្រមូល​ទិន្នន័យ និង​បទពិសោធន៍​ផ្សេងៗ​ដើម្បី​រៀបចំ​ជា Fish Atlas Book ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាន់សម័យ ។​

]]>
Activity Fri, 08 Feb 2019 16:58:28 +0000
កិច្ចប្រជុំ​ពិ ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1639-2019-02-08-09-04-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1639-2019-02-08-09-04-03

​សៀមរាប​: ថ្ងៃ អង្គារ ០៩ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ និង​ផែនទី​បង្ហាញផ្លូវ​របស់ MRC ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ជា Accredited Regional Implementing Entity សម្រាប់ UNFCC Climate Fund (Adaptation Fund & GCF) ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​៖MME, MOP, MPWT, MOWRAM, MAFF, MOE, MRD, TSA, លេខាធិការដ្ឋាន MRC និង មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​

]]>
Activity Fri, 08 Feb 2019 16:03:46 +0000
កិច្ចប្រជុំ​ពិនិត្យ​លើ​មុខងារ​ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1637-2019-02-08-08-47-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1637-2019-02-08-08-47-50

​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ពិនិត្យ​លើ​មុខងារ​ដែល​ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ពិភាក្សា​លើ​ការងារ​ដែល​ត្រូវអនុវត្ត​បន្ត ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋ​ល​លេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ។

]]>
Activity Fri, 08 Feb 2019 15:47:27 +0000
សិក្ខាសាលា​ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1635-2019-02-08-08-05-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1635-2019-02-08-08-05-11

​ថ្ងៃ​ពុធ ១០ រោច ខែបុស្ស ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០១៩ លោក ណុំ សោភា​រិ​ទិ្ធ  អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការ​ដ្នា​ន​អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថា្នក់​ជាតិ​ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ទៅក្នុង​ការងារ​ថ្នាក់ជាតិ​។ អង្គសិក្ខាសាលា​បានរៀបចំ​ឡើង​នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី​ក្នុង​ខេត្តសៀមរាប ដោយ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដែលមាន​អ្នកចូលរួម​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា​៖ ក្រសួងបរិស្ថាន កសិកម្ម អភិវឌ្ឍន៍ជនបទ រ៉ែ​និង​ថាមពល ផែនការ ធនធានទឹក សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។​

]]>
Activity Fri, 08 Feb 2019 15:05:00 +0000
គំនិត​ផ្តួចផ្តើម​នៃ​សិក្សា​ស្រាវជ្រាវ អំពី ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​ប្រជាជន​រស់នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1633-2019-02-01-00-15-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1633-2019-02-01-00-15-42

​ថ្ងៃ ពុធ ១០ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​សហការី បាន​ទ​ទូល​ជួបពិភាក្សា​ការងារ​ជាមួយ បណ្ឌិត Laurie Parsons ជា​មន្ត្រី​ស្រាវជ្រាវ​ផ្នែក​បម្រែបម្រួល​អាកាសធាតុ ក្រោម​មូលនិធិ British Academy Postdoctoral Research នៃ​មហាវិទ្យាល័យ ភូមិសាស្ត្រ របស់​សាកលវិទ្យាល័យ​ឡុង​ដុង ចក្រភព​អង់គ្លេស ( Department of Geography, Royal Holloway, University of London) ស្តីពី លទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ លើ​ប្រធានបទ "​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ចំពោះ​ប្រជាជន​រស់នៅ​លើ​បឹង​ទន្លេសាប និង​តំបន់​ពាក់​ព​ន្ធ័​"​។​

]]>
Activity Fri, 01 Feb 2019 07:15:34 +0000
កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់ ស្តីពី​ការ​តាម ដាន​បរិស្ថាន​រួមគ្នា (Joint Environment Monitoring) នៅ​ប្រទេស​ឡាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1631-joint-environment-monitoring https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1631-joint-environment-monitoring

​កាលពី​ថ្ងៃ​ច័ន្ទ ០១ រោច ដល់ ថ្ងៃ​ពុធ ០៤ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ មករា ឆ្នាំ ២០១៩ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់​ចំនួន​ពីរ​៖
១) ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​វិធីសាស្ត្រ​ការតាមដាន​ភាពសម្បូរ​បែប និង ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​។​
២)​សេចក្តីព្រាង​កម្មវិធី​សម្រាប់​តាមដាន​បរិស្ថាន​រួមគ្នា​លើ​គម្រោង​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ជំនាញការ​អន្តរជាតិ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​៖
១- ពិភាក្សា​លើ​កម្មវិធី​តាមដាន​បរិ​ស្ថាន​រួមគ្នា លើ​ផលប៉ះពាល់​នៃ​គម្រោង​វា​រី​អគ្គិសនី នៅ​ទន្លេមេគង្គ​មេ​។​
២- ពិភាក្សា​វិធីសាស្ត្រ និង​ទិន្នន័យ​ដែល​ត្រូវការ សម្រាប់​ការរៀបចំ​ផែនការ និង​គ្រោង​ប្លង់​បច្ចេកទេស​នៃ​គម្រោង​វា​រី​អគ្គិសនី​។​
៣- ពិភាក្សា​លើ​ការសាកល្បង ការតាមដាន​បរិស្ថាន​រួមគ្នា លើ​គម្រោង​ដន​សា​ហុង និង​សា​យ៉ា​ប៉ូ​រី​។​

]]>
Activity Tue, 29 Jan 2019 15:49:15 +0000
កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់ ស្តីពី​ការ​តាម ដាន​បរិស្ថាន​រួមគ្នា (Joint Environment Monitoring) នៅ​ប្រទេស​ឡាវ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1632-2019125-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1632-2019125-kh

​កាលពី​ថ្ងៃ​ច័ន្ទ ០១ រោច ដល់ ថ្ងៃ​ពុធ ០៤ រោច ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ មករា ឆ្នាំ ២០១៩ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ថ្នាក់​តំបន់​ចំនួន​ពីរ​៖
១) ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​វិធីសាស្ត្រ​ការតាមដាន​ភាពសម្បូរ​បែប និង ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​។​
២)​សេចក្តីព្រាង​កម្មវិធី​សម្រាប់​តាមដាន​បរិស្ថាន​រួមគ្នា​លើ​គម្រោង​វា​រី​អគ្គិសនី​លើ​ទន្លេ​មេ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​ជំនាញការ​អន្តរជាតិ​។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​៖
១- ពិភាក្សា​លើ​កម្មវិធី​តាមដាន​បរិ​ស្ថាន​រួមគ្នា លើ​ផលប៉ះពាល់​នៃ​គម្រោង​វា​រី​អគ្គិសនី នៅ​ទន្លេមេគង្គ​មេ​។​
២- ពិភាក្សា​វិធីសាស្ត្រ និង​ទិន្នន័យ​ដែល​ត្រូវការ សម្រាប់​ការរៀបចំ​ផែនការ និង​គ្រោង​ប្លង់​បច្ចេកទេស​នៃ​គម្រោង​វា​រី​អគ្គិសនី​។​
៣- ពិភាក្សា​លើ​ការសាកល្បង ការតាមដាន​បរិស្ថាន​រួមគ្នា លើ​គម្រោង​ដន​សា​ហុង និង​សា​យ៉ា​ប៉ូ​រី​។​

]]>
Activity Tue, 29 Jan 2019 15:49:15 +0000
សកម្ម​ភាពចុះ​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ តាម​ឡូត៍​ដាយ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1629-2019-01-22-04-52-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1629-2019-01-22-04-52-46

​ព្រឹក​ថ្ងៃ សៅរ៍ ទី ០៧ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប​និង​សហការី​បាន​បន្ត​ចុះ​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ និង​តាមដាន​ការ​បម្លាស់​ទី​របស់​ហ្វូង​ត្រី​ដែល​បម្លាស់​ទី​នៅតាម​ឡូត៍​ដាយ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ការចុះ​សិក្សា​នេះ ក្រុមការងារ​បានផ្តល់​ទិន្នន័យ ព័ត៌មាន​ដូចខាងក្រោម​៖

១/ មាត់​ដាយ​ត្រី​លេខ ២B នៅ​ម៉ោង ១២:០០ នាទី ទិន្នផល ៤០ គ​.​ក្រ​/ ១៨០​នាទី​។​
២/ មាត់​ដាយ​ត្រី​លេខ ៧G នៅ​ម៉ោង ១២:៤៥ នាទី ទិន្នផល ៤០​គ​.​ក្រ​/៦០ នាទី​។​
៣/ មាត់​ដាយ​ត្រី​លេខ ១១A នៅ​ម៉ោង ១:២៥ នាទី ទិន្នផល ១៥០ គ​.​ក្រ​/១០០ នាទី​។​
៤/ មាត់​ដាយ​ត្រី​លេខ ១៣A នៅ​ម៉ោង ១២:៤៥ នាទី ទិន្នផល ២៥០​គ​.​ក្រ​/៤០​នាទី​។​
៥/ មាត់​ដាយ​ត្រី​លេខ ១៥E នៅ​ម៉ោង ១១:៣០ នាទី ទិន្នផល ៥០០​គ​.​ក្រ​/៦០​នាទី​។​
​តម្លៃ​ត្រី​នៅ​កន្លែង​មាត់​ដាយ​ជួរ​លេខ ១៥ ក្នុងកំឡុងពេល​ម៉ោង ១២ ថ្ងៃត្រង់​មានតម្លៃ ២០០០ រៀល​/​គ​.​ក្រ (​ត្រី​ដែល​ចាប់​ដោយ​ឧបករណ៍​មាត់​ដាយ​)​។​

]]>
Activity Tue, 22 Jan 2019 11:52:36 +0000
សកម្មភាព​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​តាម​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1627-2019-01-22-04-49-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1627-2019-01-22-04-49-32

​នា​ថ្ងៃ សុក្រ​ទី ០៦ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ សកម្មភាព​បន្ត​របស់​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិកា​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា បាន​បន្ត​ចុះ​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​តាម​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។ ជា​លទ្ធផល​៖
១/ មាត់​ដាយ​ត្រី​លេខ ២B នៅ​ម៉ោង ១:៥០​នាទី ទិន្នផល ១៥​គ​.​ក្រ​/ ១៨០​នាទី​។​
២/ មាត់​ដាយ​ត្រី​លេខ ៧G នៅ​ម៉ោង ១២:៣០​នាទី ទិន្នផល ៦០​គ​.​ក្រ​/៤០​នាទី​។​
៣/ មាត់​ដាយ​ត្រី​លេខ ១១A នៅ​ម៉ោង ១:០០​នាទី ទិន្នផល ៧០​គ​.​ក្រ​/៩០​នាទី​។​
៤/ មាត់​ដាយ​ត្រី​លេខ ១៣A នៅ​ម៉ោង ៣:០០​នាទី ទិន្នផល ២០០​គ​.​ក្រ​/៤០​នាទី​។​
៥/ មាត់​ដាយ​ត្រី​លេខ ១៥E នៅ​ម៉ោង ១:៣០ នាទី ទិន្នផល ៤០០​គ​.​ក្រ​/៦០​នាទី​។​

]]>
Activity Tue, 22 Jan 2019 11:49:23 +0000
សិក្ខាសាលា​ពិនិត្យ​លើ​របាយការណ៍​ជាតិ​លើក​ទី​៦ ស្តីពី​ជីវៈចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1625-2019-01-06-02-44-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1625-2019-01-06-02-44-19

​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​ជំនាញ​នៃ នាយកដ្ឋាន​ធនធានធម្មជាតិ​ចូលរួម​សិក្ខាសាលា​ពិនិត្យ​លើ​របាយការណ៍​ជាតិ​លើក​ទី​៦ ស្តីពី​ជីវៈចម្រុះ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន​។ សិក្ខាសាលា​នេះ ដើម្បី​បង្ហាញ​ពី​ការប្រែប្រួល​ជីវ​:​ចម្រុះ របស់​កម្ពុជា និង​បង្ហាញ​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០១១-២០២០​។​

]]>
Activity Sun, 06 Jan 2019 09:44:10 +0000
សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេមេគង្គ​លើ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1623-2019-01-06-02-36-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1623-2019-01-06-02-36-42

នា​ព្រឹក​ថ្ងៃ​អង្គារ ៤ កើត ដល់​ថ្ងៃ​សៅរ៍ ៨ កើត ខែ​មិគសិរ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិបាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ប​ន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ ពី​បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល និង​ការ​បន្លាស់​ទី​របស់​ត្រី​នៅ​តំបន់​ដង​ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង​។ ការសិក្សា​នេះ​ដើម្បី​៖
១. ធ្វើ​បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី តាម​តំបន់​សិក្សា​ខាងលើ ។​
២. ប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​ទៅតាម ទីតាំង​សិក្សា​និ​មួយៗ​។​
៣. សិក្សា​វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​របស់​ធ​ន​ធាន​ត្រី​មួយចំនួន​ដែល​ក្រុមការងារ​បាន​នឹង​កំពុង​សិក្សា​តាមដាន​កន្លងមក (​ឆ្នាំ ២០១៥ ដល់ ២០១៧) ។​

]]>
Activity Sun, 06 Jan 2019 09:36:34 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង និង​កាត់បន្ថយ​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​លើ​វិស័យ​ធនធានទឹក​មេគង្គ​-​ឡាង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1621-2018-12-22-10-02-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1621-2018-12-22-10-02-35

នា​ថ្ងៃអាទិត្យ ៩ កើត ដល់ ថ្ងៃសុក្រ ១៤ កើត ខែមិគសិរ ឆ្នាំច ត្រូវនឹងថ្ងៃទី ១៦ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម  និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង និង​កាត់បន្ថយ​គោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​លើ​វិស័យ​ធនធានទឹក​មេគង្គ​-​ឡាង​ឆាង (workshop on flood control and Draught relief technology of Lancang-Mekong Water Resources cooperation) ដែលមាន​ការចូលរួម​ពី​៦​ប្រទេស រួមមាន​
​ក្រុម​ប្រតិភូ​កម្ពុជា​តំណាង​កម្ពុជា ( MWRAM,TSA, MFA & IC និង CNMC) និង​ភាគី​ប្រទេស​ឡាវ ថៃ វៀតណាម ភូមា ចិន និង​តំណាង​ដៃគូ​ទឹក​ពិភពលោក នៅ​ទីក្រុង​ដា​លី ប្រទេស​ចិន​។ គោលបំណង​សិក្ខាសាលា​គឺ ដើម្បី​ប្រមូល​គំនិត​ពី​ប្រទេស​ទាំង​៦​សមាជិក LMC ក្នុងការ​រៀបចំ​ជា​គម្រោង​រួម​លើ​ការគ្រប់គ្រង និង​កាត់បន្ថយ​គោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។​

]]>
Activity Sat, 22 Dec 2018 17:02:26 +0000
កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1619-giz https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1619-giz

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ០៦​កើត ខែ​មិគសិរ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សន្ទនា​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ) ដើម្បី​ស្វែងយល់​អំពី​ទស្សនវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ចំពោះ​គណ​:​កម្ម​ការ​ទន្លេមេគង្គ​លើ​ការងារ​គ្រប់គ្រង​ទឹក​ឆ្លងដែន​។ ភាគី GIZ ចង់​សិក្សា​ស្វែងយល់​អំពី ៖
- ភាពជោគជ័យ​របស់ MRC ក្នុងការ​សម្របសម្រួល​លើ​អត្ថប្រយោជន៍​សក្តានុពល​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​។​
- ស្វែងយល់​អំពី​ការចូលរួម​របស់​ដៃគូ​រពាក់​ព័ន្ធ​នានា​ជាមួយ MRC លើ​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន​។
- ប្រមូល​ព័ត៌មាន ការចែករំលែក និង​អនុសាសន៍ ដើម្បី​ជា​មធ្យោបាយ​បង្កើត​ការគាំទ្រ​ដល់ MRC នាពេលខាងមុខ​បន្ថែមទៀត​។​

]]>
Activity Fri, 14 Dec 2018 16:40:42 +0000
កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1620-20181214-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1620-20181214-kh

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ០៦​កើត ខែ​មិគសិរ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សន្ទនា​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ) ដើម្បី​ស្វែងយល់​អំពី​ទស្សនវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ចំពោះ​គណ​:​កម្ម​ការ​ទន្លេមេគង្គ​លើ​ការងារ​គ្រប់គ្រង​ទឹក​ឆ្លងដែន​។ ភាគី GIZ ចង់​សិក្សា​ស្វែងយល់​អំពី ៖
- ភាពជោគជ័យ​របស់ MRC ក្នុងការ​សម្របសម្រួល​លើ​អត្ថប្រយោជន៍​សក្តានុពល​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​។​
- ស្វែងយល់​អំពី​ការចូលរួម​របស់​ដៃគូ​រពាក់​ព័ន្ធ​នានា​ជាមួយ MRC លើ​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន​។
- ប្រមូល​ព័ត៌មាន ការចែករំលែក និង​អនុសាសន៍ ដើម្បី​ជា​មធ្យោបាយ​បង្កើត​ការគាំទ្រ​ដល់ MRC នាពេលខាងមុខ​បន្ថែមទៀត​។​

]]>
Activity Fri, 14 Dec 2018 16:40:42 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​គម្រោង​វា​រី​អគ្គិសនី​បាក់​ឡាយ របស់​ឡាវ នៅ​ខេត្តកំពង់ចាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1617-2018-12-14-02-42-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1617-2018-12-14-02-42-01

​ថ្ងៃ​សុក្រ ៧​កើត ខែ​មិគសិរ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម ម៉ៅ ហាក់ អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បានអញ្ជើញចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​គម្រោង​វា​រី​អគ្គិសនី​បាក់​ឡាយ របស់​ឡាវ នៅ​ខេត្តកំពង់ចាម ។
​គោលបំណង​គឺ​៖
-​ស្វែងយល់​ពី​កិច្ចព្រមព្រាង​មេគង្គ​ឆ្នាំ ១៩៩៥ និង​និតិ​វិធី PNCPA របស់​MRC
-​ពិនិត្យ​របាយការណ៍​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ
-​ប្រមូល​មតិយោបល់​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បំពេញ​ទំរង់​ឆ្លើយតប​ទៅ​ប្រទេស​ឡាវ​វិញ តាមរយៈ MRC ។

]]>
Activity Fri, 14 Dec 2018 09:41:51 +0000
សកម្មភាព​ការផ្សព្វផ្សាយ​និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការគ្រប់គ្រង​កាកសំណល់​រឹ​នៅតាម​ភូមិ​បណ្ដែត​ទឹក​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1615-2018-12-11-09-04-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1615-2018-12-11-09-04-55

នា​ថ្ងៃ​ពុធ ១៣ រោច ខែកត្តិក ដល់ ថ្ងៃ​សៅរ៍  ១ កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​ការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ចុះ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង អំពី​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅតាម​ភូមិ​បណ្ដែត​ទឹក ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ខេត្តសៀមរាប  ក្នុង​គោលបំណង​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​បឹង​ទន្លេសាប​។​

]]>
Activity Tue, 11 Dec 2018 16:04:46 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ស្រង់​ទិន្ន​យ័​ត្រី​នៅក្នុង​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1613-2018-12-08-07-39-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1613-2018-12-08-07-39-03

នៅ​ថ្ងៃ​សុក្រ ១៥ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ​២០១៨       ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស   អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ស្រង់​ទិន្ន​យ័​ត្រី​នៅក្នុង​សហគមន៍​នេសាទ​ស្រី​ចឹក ខេត្តពោធិ៍សាត់​។​

]]>
Activity Sat, 08 Dec 2018 14:38:54 +0000
កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ វិទ្យាសាស្ត្រ​បច្ចេកទេស និង​សង្គម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1611-2018-12-06-16-07-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1611-2018-12-06-16-07-24

ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែកត្តិក ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​បឹ​ក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកទេស និង​សង្គម ។ នៅក្នុង​កិច្ចប្រជុំ​នេះ ក្រុមការងារ​បាន​លើកយក​ជា​លម្អិត​នូវ​ចំណុច​សំខាន់ៗ សម្រាប់​កិច្ចការ​ស្នូល​នៃ​អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មក​ពិភាក្សា​ដើម្បី​លើក​ជា​ផែនការ​សម្រាប់​ការអនុវត្ត​ភារកិច្ច​នៃ​ក្រុមការងារ​។ កិច្ច​ប្រជុំបាន​ឯកភាព​បង្កើត​ក្រុម​លេខាធិការដ្ឋាន ដើម្បី​ធ្វើការ​ប្រមូលផ្តុំ​រាល់​ឯកសារ​សម្រាប់​ចងក្រង សិក្សា​ស្រាវជ្រាវ​៕​

]]>
Activity Thu, 06 Dec 2018 23:07:14 +0000
សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1609-2018-12-04-00-23-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1609-2018-12-04-00-23-52

​ចាប់ពី​ថ្ងៃ​ច័ន្ទ ៤ រោច ដល់ ថ្ងៃ​ព្រហស្បតិ៍ ៧ រោច  ខែកត្តិក ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ប​ន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។
​ការសិក្សា​នេះ​ដើម្បី​៖
- ធ្វើ​បច្ចុប្បន្នភាព ជីវសាស្ត្រ ប្រភេទ លើ​ធនធាន​ត្រី និង​ជីវៈចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​
- ចរាចរ​ត្រី និង​បរិមាណ​របស់​ធនធាន​ជលផល​នា​រដូវ​ទឹកសម្រក​
-​ពិនិត្យ​លើ​ស្ថានភាព​ទូទៅ​លើ​ប្រភេទ​លំនៅដ្ឋាន​ត្រី​។​

]]>
Activity Tue, 04 Dec 2018 07:23:43 +0000
ការសិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​អាងស្ទឹងនៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1607-2018-12-02-06-23-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1607-2018-12-02-06-23-08

​នា​ថ្ងៃ​ពុធ ៦ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​28 វិច្ឆិកា ឆ្នាំ​2018 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន
​បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​បន្ត​ចុះ​បញ្ចប់​ការអនុវត្ត​សកម្មភាព​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​ជុំវិញ​បឹង​ទន្លេសាប​នៃ​ផែនការ​សកម្មភាព​ឆ្នាំ​2018 ជំហាន​1 ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អាង​ស្ទឹង​សៀមរាប ស្រុក​ពួក  សូទ្រនិគម ប្រាសាទបាគង និង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ និង​យន្តការ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​ប្រសិទ្ធភាព និរន្ត​ភាព នៅពេល​ដែលមាន​កំណើន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​ក្នុង​-​ក្រៅ​ធ្វើ​ឲ្យ​ការប្រើប្រាស់​ធនធានធម្មជាតិ ព្រៃ​គម្រប​ទី​ជម្រាល​ដី​សើម​ផ្ទៃ​អាង​ស្ទឹង​លើស​កម្រិត និង​ការចូលរួម​គ្រប់គ្រង អភិវឌ្ឍន៍​និង​អភិរក្ស​នៅមានកម្រិត ។​

]]>
Activity Sun, 02 Dec 2018 13:22:59 +0000
កិច្ច​ជំនួប​ពិភាក្សា​ការងារ​អនុវត្ត​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1605-establishment-of-environmental-conservation-platform-of-tonle-sap-lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1605-establishment-of-environmental-conservation-platform-of-tonle-sap-lake

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែកត្តិក ឆ្នាំច សំរិទ្ធ​ស​ក្ក័ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខា ធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​តំណាង​គម្រោង Establishment of Environmental Conser -vation Platform of Tonle Sap Lake(JICA/ITC) និង​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប​។ ជំនួប​ពិភាក្សា​ការងារ​បាន​ផ្តោត​សំខាន់​ទៅលើ ប្រវត្តិ​គម្រោង​,  បច្ចុប្បន្នភាព​គម្រោង និង​លទ្ធផល​សំខាន់ៗ​របស់​គម្រោង SATREPS, ការដំឡើង​ស្ថានីយ​វាស់​គុណភាព​ទឹក​នៅ​កំពង់​លួង និង​បញ្ហា​ផ្សេងៗ​លើ​កិច្ចសហ ប្រតិបត្តិការ​អនុវត្ត​គម្រោង​នាពេលខាងមុខ​។​

]]>
Activity Mon, 26 Nov 2018 14:54:59 +0000
កិច្ច​ជំនួប​ពិភាក្សា​ការងារ​អនុវត្ត​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1606-20181126-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1606-20181126-kh

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែកត្តិក ឆ្នាំច សំរិទ្ធ​ស​ក្ក័ ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខា ធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​តំណាង​គម្រោង Establishment of Environmental Conser -vation Platform of Tonle Sap Lake(JICA/ITC) និង​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប​។ ជំនួប​ពិភាក្សា​ការងារ​បាន​ផ្តោត​សំខាន់​ទៅលើ ប្រវត្តិ​គម្រោង​,  បច្ចុប្បន្នភាព​គម្រោង និង​លទ្ធផល​សំខាន់ៗ​របស់​គម្រោង SATREPS, ការដំឡើង​ស្ថានីយ​វាស់​គុណភាព​ទឹក​នៅ​កំពង់​លួង និង​បញ្ហា​ផ្សេងៗ​លើ​កិច្ចសហ ប្រតិបត្តិការ​អនុវត្ត​គម្រោង​នាពេលខាងមុខ​។​

]]>
Activity Mon, 26 Nov 2018 14:54:59 +0000
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ការងារ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1603-2018-11-20-08-46-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1603-2018-11-20-08-46-49

​ព្រឹក​ថ្ងៃ​អង្គារ ១៣​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួបប្រជុំ​សំណេះសំណាល​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​អាជ្ញាធរ​ទន្លេសាប និង​កិច្ចសហការ ការចូលរួម​យ៉ាងសកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​នាំ​ឲ្យ​សម្រេច​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​រហូតដល់​ពេលនេះ​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​សម្រាប់​អាជ្ញាធរ​ទន្លេសាប ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការ​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដូចខាងក្រោម ៖
- ត្រូវ​បន្ត​ការតាមដាន និង​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​
- ត្រូវ​ពង្រឹងសមត្ថភាព​ជាប្រចាំ​ឲ្យ​បាន​ប្រសើរ​ទាំង​ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា
- ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ និង​សហការគ្នា​ល្អ​ក្នុងការ​បំពេញការងារ​
- ត្រូវ​បង្កើន​សុ​ខុ​ដុម​រម​នីយកម្ម​ក្នុង​ស្ថាប័ន​។​

]]>
Activity Tue, 20 Nov 2018 15:46:20 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ការបញ្ជ្រាប​យេនឌ័រ និង​ការរៀបចំ​គម្រោង​ ការតាមដាន និង​វាយតម្លៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1601-2018-11-19-09-06-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1601-2018-11-19-09-06-45

​នា​ថ្ងៃ​ចន្ទ ១២​រោច ដល់​ថ្ងៃ​ព្រហស្បតិ៍ ខែកត្តិក ឆ្នាំច សំ​រឹ​ត្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ដល់ ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១ ៨
 លោក លឹម ហេង អនុ​ប្រ​ធា​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​វគ្គ​សិក្ខាសាលា​ខ្លី​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ និង​ការរៀបចំ​គម្រោង ការតាមដាន និង​វាយតម្លៃ​ដោយមាន​ការចូលរួម នៅ​ស​ណ្ឋា​រ​គារ​ឌឺ​យ៉ា​ម៉​ង់ ខេត្តកំពត​។ ជា​លទ្ធផល​សិក្ខា​សាល សិក្ខាកាម ទទួលបាន​ការយលដឹង​ពី​:
- សមភាព​យេនឌ័រ​ក្នុង​វិស័យ​ធនធានទឹក
- ស្ត្រី​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​និង​ទស្សនទាន យេនឌ័រ​សំខាន់ៗ​
- តួនាទី​ដ៏​សំខាន់​របស់​យេនឌ័រ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការី​កច​ម្រី​ន​នៃ​ការងារ​សមរម្យ​ដល់​ស្ត្រី​។​

]]>
Activity Mon, 19 Nov 2018 16:06:28 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1599-2018-11-16-08-50-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1599-2018-11-16-08-50-19

​នា​ថ្ងៃ​អង្គារ ៦​កើត ខែកត្តិក ឆ្នាំច សំ​រឹ​ត្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  បន្ត​ចុះ​អនុវត្តន៍​បញ្ចប់​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍ បរិស្ថាន​ធនធានធម្មជាតិ និង​សិក្សា​ពី​ការគ្រប់គ្រង និង​ដំណោះស្រាយ​វិវាទ​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​នៅ​តំបន់​សហគមន៍​នេសាទ​កំពង់​ប្រាក់ ស្ថិតនៅក្នុង​ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

]]>
Activity Fri, 16 Nov 2018 15:49:47 +0000
សកម្ម​ភាពចុះ​សិក្សា​តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1597-2018-11-12-03-56-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1597-2018-11-12-03-56-57

នា​ថ្ងៃ​សុក្រ ២ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែវិច្ឆិការ ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​នៅតាម​ឡូ​តិ៍​ដាយ​នៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩ ស្ថិតនៅតាម​បណ្តោយ​ដង​បឹង​ទន្លេសាប​ស្ថិតក្នុង​ដែន​រដ្ឋបាល​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។ ការសិក្សា បានធ្វើការ​ជ្រើសរើស​ឡូ​តិ៍​ដាយ​ត្រី​សំខាន់ៗ​ចំនួន ៥ គន្លង ដើម្បី​តាមដាន​ផល​ចាប់​នា​រដូវ​បើក​នេសាទ និង​ការតាមដាន​កត់ត្រា​ស្ថិតិ​ប្រចាំឆ្នាំ​លើ​ផល​ចាប់ ចំនួន​ប្រភេទ​ត្រី ទំហំ​ត្រី ភាព​ប្រឈម​នៃ​ធនធាន​ជលផល តម្លៃ​ទីផ្សា​ជាមួយ​ជីវភាព​រស់នៅ​ប្រជាជន និង​ការផ្គត់ផ្គង់​បំពេញតម្រូវការ​ទីផ្សារ​របស់​ប្រជាជន​យកទៅ​កែច្នៃ​ធ្វើជា​ប្រហុក ផ្អក ត្រីឆ្អើ​ជាដើម​។​

]]>
Activity Mon, 12 Nov 2018 10:56:47 +0000
សកម្មភាព​សិក្សា​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1595-2018-11-07-06-24-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1595-2018-11-07-06-24-12

​នា​ថ្ងៃ​ចន្ទ ១២ រោច ខែអស្សុជ ដល់​ថ្ងៃ​ព្រហស្បតិ៍ ១ កើត ខេ​កត្តិក  ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ដល់ ០៨ ខែវិច្ឆិការ ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ទីតាំង​ខេត្តកំពង់ធំ ។ ជាមួយគ្នានេះ ការប្រើប្រាស់​ឧបករណ៍​នេសាទ​នា​រដូវ​បើក​នេសាទ រាជរដ្ឋាភិបាល ក៏បាន​ធ្វើការ​ណែនាំ​អំពី​ការប្រើប្រាស់​ប្រភេទ​ឧក​បក​រណ៍​នេសាទ​ស្របច្បាប់ និង​ការហាមឃាត់​នូវ​ឧបករណ៍​មិន​ស្របច្បាប់ ដោយ​ការដាក់​នូវ​ទោសទណ្ឌ​ចំពោះ​ជន​មិន​គោរព​ច្បាប់ ដូច​មានចែង​ក្នុង​ច្បាប់​ជលផល​។​

]]>
Activity Wed, 07 Nov 2018 13:23:59 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិ​ភិ​ក្សា​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៦-២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1593-2018-11-01-07-47-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1593-2018-11-01-07-47-01

​នា​ថ្ងៃ​ពុធ ៧ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៨  លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​ក្រុម​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ ២០១៦-២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ នៅ​សាលប្រជុំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​(២០១៦-២០១៧) របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ជាមួយនឹង​លទ្ធផល​ដែល​បាន​ឯកភាពគ្នា​​និង​សកម្មភាព​ដែល​បានកំណត់ និង​ដើម្បី​វាយតំ​លៃ​លទ្ធផល​ដែល​ចង់បាន​ដូច​មាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ ជា ពិសេស​ការផ្តល់​អាទិភាព និង​ការអនុវត្ត លទ្ធផល​សំខាន់ៗ ក្នុងអំឡុងពេល​២​ឆ្នាំ​ដែល​នៅសល់​នៃ​វគ្គ​ផែនការ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​ដោយ​គិតពី​ឳ​កាស និង​បញ្ហា​ថ្មីៗ ថវិកា​កណ្តាល​អាណត្តិ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០.ក្នុង​កិច្ចប្រជុំ​ នេះដែរ មន្ត្រី​តំណាង​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ជម្រាបជូន​ប្រតិភូ​ពី​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ស្របតាម​តួនាទី​ភារកិច្ច​ដែល​បានកំណត់ និង​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​ចូលរួម​នូវ​ការគាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​កា​រងារ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន និង​ដៃគូរ​អភិវឌ្ឍន៍​នានា តាមរយៈ​នៃ​ការអនុវត្ត​គម្រោង​សកម្មភាព​ក្នុង​ភាពជា​ដៃគូរ និង​ការចែករំលែក​នូវ​ការយល់ដឹង បទពិសោធន៍​ការងារ ដើម្បី​រក្សាបាន​នូវ​តុល្យភាព​នៃ​ការគ្រប់គ្រង និង​អភិរក្ស​បរិស្ថាន ធនធានធម្មជាតិ​ប្រកបដោយ​ចិ​រ​ភាព និង​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈ​ច្រុះ​នៃ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

]]>
Activity Thu, 01 Nov 2018 13:46:45 +0000
ការសិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​ជីក្រែង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1591-2018-10-31-04-26-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1591-2018-10-31-04-26-01

​នា​ថ្ងៃ​ពុធ ១៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៨ លោក​យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​ពី​បច្ចុប្បន្នភាព ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅតាម​តំបន់​ទី​ជម្រាល​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អាង​ស្ទឹង​ស្រែង ស្រុក​ក្រឡាញ់ ស្រុក​ពួក  ខេត្តសៀមរាប និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ដោយ​មើលឃើញ​កត្តា​កំណើនប្រជាជន រួមជាមួយ​ចលនា​ចំណាកស្រុក​តាំងទី​លំនៅ​ក្នុង​តំបន់​វាលទំនាប​ជុំវិញ​បឹង​ទន្លេសាប​និង​តំបន់​ទី​ជម្រាល ក្នង​កា​ស្វែងរក​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ការកើនឡើង​នូវ​កំលាំង​យុវវ័យ ក៏​ជា​បញ្ហា​ប្រឈម​មួយ​យ៉ាងធ្ងន់ធ្ងរ​នាពេល​អនាគត ចំពោះ​ផលប៉ះពាល់​ដល់​កិច្ចការពារ ការគ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប និង​តំបន់​ទី​ជម្រាល​របស់​វា ដែល​តម្រូវអោយ​មានកា​រ​ចូលរួម​យកចិត្តទុកដាក់​ពី​បណ្តា​គ្រប់​វិស័យ ក្នុងការ​គិតគូរ និង​ជម្រុញ​សកម្មភាព​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល​ក្នុង​ការរក្សា​តុល្យភាព​ការគ្រប់គ្រង និង​អភិរក្ស​ធនធាន​ប្រកបដោយ​ចិ​រ​ភាព សំដៅ​លើកកម្ពស់​សន្តិសុខ​ស្បៀង រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ និង​កា​ត់ប​ន្ថ​ភាព​ភាពក្រីក្រ ។​

]]>
Activity Wed, 31 Oct 2018 10:25:51 +0000
សិក្ខាសាលា ស្តីពី​តម្រូវការ​បច្ចេកទេស និង​ការវាយតម្លៃ​ហានិភ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1589-2018-10-22-09-01-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1589-2018-10-22-09-01-30

​នា​ថ្ងៃ​ពុធ ៨ កើត ដល់ ថ្ងៃ​ព្រ​ហ​ស្សតិ៍ ៩ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី 17-18 ខែតុលា ឆ្នាំ 2018
​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចូលរួម​សិក្ខាសាលា ស្តីពី​តម្រូវការ​បច្ចេកទេស និង​ការវាយតម្លៃ​ហានិភ័យ ៖ ឆ្ពោះទៅរក​ទស្សនៈវិស័យ​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​ប្រភេទ​ត្រី​ធ្វើចរាចរ​នៅ​ប្រទេស​កម្ពុជា ស្ថិតក្រោម​ផ្នែក​គម្រោង​មួយ​របស់​អង្គការ​អ​ច្ឆ​រិ​យិ​យ​តំបន់​មេគង្គ គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិច សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) នៅ​សណ្ឋាគារ​កាំបូឌី​យា​ណា រាជធានី​ភ្នំពេញ ។​

]]>
Activity Mon, 22 Oct 2018 15:01:19 +0000
General Secretary of the Tonlesap Authority attends the 17th World Lake Conference in Japan https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1587-world-lake-conference https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1587-world-lake-conference

From 14th – 19th October, 2018, H.E Hell Tony, General Secretary of the Tonlesap Authority has led delegation to attend the 17th World Lake Conference held at Tsukaba International Congress Center, Japan organized by the Ibaraki Prefectural Government and the International Lake Environmental Committee Foundation. During this occasion, aiming at strengthening the cooperation with other stakeholders, and to improve partnership work efficiency to achieve the Integrated Basin Lake Management IBLM, H.E Tony has shared his knowledge about the roles of news in the management of mixed natural resources in Asia, and some technical skills that could help achieve Sustainable Development Goal (SDG), and the important roles of the Tonle Sap Authority that has its responsibility to manage and control the Tonle Sap lake in Cambodia.

]]>
Activity Fri, 19 Oct 2018 11:31:00 +0000
ការអញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​លើ​ទី ១៧ (World Lake Conference) នៅ​ប្រទេស​ជប៉ុន ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1588-20181014-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1588-20181014-kh

នា​ថ្ងៃ​អាទិត្យ ៥ កើត ដល់ ថ្ងៃ​សុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី 14-19 ខែតុលា ឆ្នាំ 2018  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​លើក​ទី 17 ដែល​ប្រព្រឹត្តទៅ​នៅ Tsukuba International Congress Center ប្រទេស​ជប៉ុន 8 ក្រោម​ការរៀបចំ​ដោយ Ibaraki Prefectural Government and The International Lake Environmental Committee Foundation ។ ក្នុងឱកាស​នេះដែរ ដើម្បី​ចូលរួម​លើកកម្ពស់​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ តាមរយៈ​នៃ​ការចែករំលែក​នូវ​ការយល់ដឹង​និង​បទពិសោធន៍​ការងារ សំដៅ​ពង្រឹង​ង​ប្រសិទ្ធភាព​ការងារ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ អំពី​ការគ្រប់គ្រង​អាង​បឹង​ចម្រុះ (Integrated Basin Lake Management IBLM) ក្នង​ស​ន្និសិទ​បឹង​ពិភពលោក លើក​ទី 17 ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ជប៉ុន ឯកឧត្តម បាន​ចូលរួម​ចែករំលែក​ការយល់ដឹង អំពី​តួនាទី​វេទិកាព័ត៌មាន សម្រាប់​ការគ្រប់គ្រង​អាង​បឹង​ចម្រុះ​នៅក្នុង​តំបន់​អា​សុ​ី រួមជាមួយ​បទពិសោធន៍​សំដៅ​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព Sustainable Development Goal (SDG) ចំពោះ​ការទទួលខុសត្រូវ​រប​ស់​អាជ្ញា​រធរ​ទន្លេសាប ពាក់ព័ន្ធ​ជាមួយ​អាង​បឹង​ទន្លេសាប ក្នុងប្រទេស​កម្ពុជា ។​

]]>
Activity Fri, 19 Oct 2018 11:31:00 +0000
កា​សិក្សា​ស្ថានភាព​សេដ្ច​កិច្ច​សង្គម នៅ​តំបន់​ស្នូល​ព្រែក​ទាល់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1585-2018-10-19-05-24-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1585-2018-10-19-05-24-36

​នា​ថ្ងៃ​អង្គារ ៧ កើត ដល់ ថ្ងៃ​សុក្រ ១០ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី 16 ដល់ ថ្ងៃទី 19  ខែសីហា ឆ្នាំ 2018 មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​(Socio economic study) នៃ​ដើម្បី​បញ្ចប់​ផែនការ​សកម្មភាព​ឆ្នាំ 2018  នៅ​តំបន​'​ស្នូល​ព្រែក​ទាល់​លើ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែ​ទាល់​-​ពាក់​កន្ទេល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ  ខេត្តបាត់ដំបង​។​​

]]>
Activity Fri, 19 Oct 2018 11:24:18 +0000
សកម្មភាព​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​តាម​ស្ទឹង​ទាំង ១០ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1583-2018-10-19-05-20-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1583-2018-10-19-05-20-17

​នា​ថ្ងៃ​អង្គារ ៨ រោច ដល់ ថ្ងៃ​សុក្រ ១១ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី 02 ដល់ ថ្ងៃទី 05  ខែតុលា ឆ្នាំ 2018  ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្ត​គម្រោង​សកម្មភាព​ដំណាក់កាល​ទី III (2018-2019) អំពី​ការតាមដាន​ផល​ចាប់​អ្នកនេសាទ​នៅតាម​ដងស្ទឹង​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំ​ហ៊ាន​ទី ២ ក្នុង​ការចុះ​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​ការកត់ត្រា​សៀវភៅ ចុះ​ពិនិត្យ​ទីតាំង​ដាក់​ឧបករណ៍​នេសាទ កំណត់​និយាម​ការ​ទីតាំង​នេសាទ​របស់​ភ្នាក់ងារ​នេសាទ នៅតាម​ស្ទឹង​ទាំង 10 ។

]]>
Activity Fri, 19 Oct 2018 11:20:10 +0000
កិច្ចប្រជុំ​ពី​ការពិគ្រោះ​យោបល់​ជាមុន​លើ​សំណើ​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1581-2018-10-04-07-27-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1581-2018-10-04-07-27-00

​នា​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្នុង​ខេត្តសៀមរាប លោក ណុំ សោភា​រិ​ទិ្ធ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​អ្នកពាក់ព័ន្ធ​ថ្នាក់ជាតិ ស្តីពី​ការពិគ្រោះ​យោបល់​ជាមុន​នៃ​សំណើ​គម្រោង​វា​រី​អគ្គិសនី ប៉ា​កឡាយ ក្រោម​នីតិវិធី​របស់ MRC សម្រាប់​ការជូនដំណឹង​ការពិគ្រោះ​យោបល់​ជាមុន និង​កិច្ចព្រមព្រៀង (PNPCA) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (​គ​.​ជ​.​ទ​.​ម​.​ក​)​។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន ដូចជា​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម សកល​វិ​ទ្យ​ល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកទេស​ក​ម្ពុ​ជា មន្ទីរជំនាញ សហគមន៍​នេសាទ ជំនាញការ​ថ្នាក់ជាតិ និង​មន្ត្រី​សម្របសម្រួល​ថ្នាក់ជាតិ​របស់ គ​.​ជ​.​ទ​.​ម​.​ក​។ គោលបំណង​នៃ​កិច្ចប្រជុំ រួមមាន​៖
១ ដើម្បី​ផ្ដល់ និង​ស្វែងយល់​លើ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​នៃ​ការជូនដំណឹង    ការពិគ្រោះ​យោបល់​ជាមុន និង​កិច្ចព្រមព្រៀង (PNPCA)
២ ដើម្បី​ពិភាក្សា​ទៅលើ​នីតិវិធី​របស់ MRC សម្រាប់​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​កិច្ចព្រមព្រៀង (PNPCA), ពិនិត្យ​លើ​ឯកសារ​របស់​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​ឡាយ និង​រៀបចំ​ឯកសារ​បច្ចេកទេស​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) ដែល​ពាក់ព័ន្ធ​ទៅនឹង​គម្រោង​ខាងលើ​។
៣ ដើម្បី​ប្រមូល​មតិយោបល់​បឋម​ទៅលើ​ការរៀបចំ​របាយការណ៍​បច្ចេកទេស​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ​
​ហើយ​ជា​លទ្ធផល​នៃ​ក្រុម​ពិភាក្សា យោបល់ ឬ​សំណើរ​មួយចំនួន​ត្រូវបាន​សើ្នរ​ឡើងទៅ​ភាគី​ឡាវ ជាពិសេស ម្ចាស់​គម្រោង​ឲ្យ​ពិចារណា និង​ធ្វើការ​បន្ថែមទៀត​សម្រាប់​គម្រោង​ទំនប់​វា​រី​អគ្គស​នី​ប៉ាក់​ឡាយ​នេះ ដូចជា​បញ្ហា  ផ្នែក​ជលផល និង​ជីវចម្រុះ ផ្នែក​បរិស្ថាន  ផ្នែក​ជលសា​ស្ត្រ កករ​ល្បាប់ សុវត្ថិភាព​នៃ​ទំនប់ និង​នាវាចរ និង​ផ្នែក​សេដ្ឋកិច្ច​-​សង្គម ។​

]]>
Activity Thu, 04 Oct 2018 13:26:48 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ក្នុង​ការស្ទង់មតិ​សម្រាប់​គម្រោង​SATRAP https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1578-satrap https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1578-satrap

​នា​ថ្ងៃទី 1 ដល់ 4 ខែតុលា ឆ្នាំ​2018 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នី​ត​កម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន   អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមទី​៧ នៃ​គម្រោង SATRAPS  បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ក្នុងការ​ប្រមូល​ទិន្នន័យ​ស្ទង់​មតិ​សម្រាប់ គម្រោង Establishment of Environmental Conservation Platform of Tonle Sap ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុម​សាកលវិទ្យាល័យ​ជប៉ុន ។ ការសិក្សា​បាន​ផ្តោតលើ​គុណភាព​ទឹក​ដោយ​យក​សំណាក​ទឹក​នៅតាម​ស្ថានីយ​ចម្រោះ​ទឹកស្អាត សិក្សា​ពី​ភាព​កំណរ​ទឹក ដីល្បាប់ និង​ការចុះ​អង្កេត​គ្រួសារ​ពាក់ព័ន្ធ​បរិស្ថាន​សេដ្ឋកិច្ចសង្គម និង​សុខភាព ស្ថិតនៅ តំបន់​គោលដៅ​ភូមិ​បណ្តែត​ទឹក​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​។​

]]>
Activity Thu, 04 Oct 2018 06:41:28 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ក្នុង​ការស្ទង់មតិ​សម្រាប់​គម្រោង​SATRAP https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1579-2018101-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1579-2018101-kh

​នា​ថ្ងៃទី 1 ដល់ 4 ខែតុលា ឆ្នាំ​2018 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នី​ត​កម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន   អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមទី​៧ នៃ​គម្រោង SATRAPS  បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ក្នុងការ​ប្រមូល​ទិន្នន័យ​ស្ទង់​មតិ​សម្រាប់ គម្រោង Establishment of Environmental Conservation Platform of Tonle Sap ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុម​សាកលវិទ្យាល័យ​ជប៉ុន ។ ការសិក្សា​បាន​ផ្តោតលើ​គុណភាព​ទឹក​ដោយ​យក​សំណាក​ទឹក​នៅតាម​ស្ថានីយ​ចម្រោះ​ទឹកស្អាត សិក្សា​ពី​ភាព​កំណរ​ទឹក ដីល្បាប់ និង​ការចុះ​អង្កេត​គ្រួសារ​ពាក់ព័ន្ធ​បរិស្ថាន​សេដ្ឋកិច្ចសង្គម និង​សុខភាព ស្ថិតនៅ តំបន់​គោលដៅ​ភូមិ​បណ្តែត​ទឹក​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង​។​

]]>
Activity Thu, 04 Oct 2018 06:41:28 +0000
សន្និសីទ​ថ្នាក់​តំបន់​លើក​ទី 11 ស្តីអំពី Environmental Engineering ឆ្នាំ​2018 នៅ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1577-11-environmental-engineering-2018 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1577-11-environmental-engineering-2018

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣ រោច  ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រួវ​នឹង​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​អ្នកស្រាវជ្រាវ​គម្រោងការ​បង្កើត​វេទិការ​អភិរក្ស បរិស្ថាន​បឹង​ទន្លេសាប​(Project establishment of Environmental Conservation of Tonle Sap Lake-SATREPS)​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី 11 ស្តីអំពី Environmental Engineering រួមជាមួយ the 3rd International Symposium on the Conservation and Management of Tropical Lake ក្រោម​កិច្ចសហប្រតិបត្តិការ AUN/Seed Net JICA និង​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជប៉ុន ដោយមាន​ការចូលរួម​ពី​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប្រមាណ 200 នាក់ មកពី​បណ្តា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ក្នុង​អាស៊ី​អ​គ្នេ​យ៍ ជប៉ុន និង​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី 27-28 ខែកញ្ញា ឆ្នាំ 2018 នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ។ គោលបំណង​នៃ​សន្និសីទ គឺ​ផ្តល់ឱកាស​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ បាន​ចែករំលែក​នូវ​របកគំហើញ​នៃ​ការស្រាវជ្រាវ​និង​បទពិសោធន៍​ទាក់ទង​ជាមួយ​ការពង្រឹង​និង​ស្តារឡើងវិញ​នូវ​បញ្ហា​បរិស្ថាន​ដែល​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស​និង​បម្រែបម្រួល​អាកាសធាតុ ។​

]]>
Activity Wed, 03 Oct 2018 21:42:15 +0000
សន្និសីទ​ថ្នាក់​តំបន់​លើក​ទី 11 ស្តីអំពី Environmental Engineering ឆ្នាំ​2018 នៅ​កម្ពុជា​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1580-2018927-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1580-2018927-kh

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣ រោច  ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រួវ​នឹង​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​អ្នកស្រាវជ្រាវ​គម្រោងការ​បង្កើត​វេទិការ​អភិរក្ស បរិស្ថាន​បឹង​ទន្លេសាប​(Project establishment of Environmental Conservation of Tonle Sap Lake-SATREPS)​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​លើក​ទី 11 ស្តីអំពី Environmental Engineering រួមជាមួយ the 3rd International Symposium on the Conservation and Management of Tropical Lake ក្រោម​កិច្ចសហប្រតិបត្តិការ AUN/Seed Net JICA និង​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជប៉ុន ដោយមាន​ការចូលរួម​ពី​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប្រមាណ 200 នាក់ មកពី​បណ្តា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ក្នុង​អាស៊ី​អ​គ្នេ​យ៍ ជប៉ុន និង​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី 27-28 ខែកញ្ញា ឆ្នាំ 2018 នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ។ គោលបំណង​នៃ​សន្និសីទ គឺ​ផ្តល់ឱកាស​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ បាន​ចែករំលែក​នូវ​របកគំហើញ​នៃ​ការស្រាវជ្រាវ​និង​បទពិសោធន៍​ទាក់ទង​ជាមួយ​ការពង្រឹង​និង​ស្តារឡើងវិញ​នូវ​បញ្ហា​បរិស្ថាន​ដែល​បង្កឡើង​ដោយ​សកម្មភាព​មនុស្ស​និង​បម្រែបម្រួល​អាកាសធាតុ ។​

]]>
Activity Wed, 03 Oct 2018 21:42:15 +0000
កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី ៣ នៃ​គម្រោង Establishment of Environmental Conservation of Tonle Sap Lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1575-establishment-of-environmental-conservation-of-tonle-sap-lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1575-establishment-of-environmental-conservation-of-tonle-sap-lake

​នា​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រួវ​នឹង​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​វិ​ទ្យ​ស្ថាន​បច្ចេក​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា សមាជិក​ក្រុមការងារ​អនុវត្ត​ស្រាវជ្រាវ​គម្រោង Establishment of Environmental Conservation of Tonle Sap Lake ក្រោម​កិច្ចសហការ​ដៃគូរ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (ITC) និង​ជប៉ុន​(JICA)  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​គណៈកម្មការ​ចម្រុះ (Join Committee Meeting) លើក​ទី​៣ ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​ការងារ​ឆ្នាំ​កន្លងទៅ  និង​បន្ត​តាមដាន ពង្រឹង​ផែនការ​សកម្មភាព​ការងារ  រួមជាមួយ​គម្រោង​ថវិកា​បន្ត​អនុវត្ត​ឆ្នាំ​បន្ទាប់ ក្រោម​ជំនួយ​គាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ។​

]]>
Activity Mon, 17 Sep 2018 13:12:07 +0000
កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី ៣ នៃ​គម្រោង Establishment of Environmental Conservation of Tonle Sap Lake https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1576-2018917-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1576-2018917-kh

​នា​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រួវ​នឹង​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​វិ​ទ្យ​ស្ថាន​បច្ចេក​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា សមាជិក​ក្រុមការងារ​អនុវត្ត​ស្រាវជ្រាវ​គម្រោង Establishment of Environmental Conservation of Tonle Sap Lake ក្រោម​កិច្ចសហការ​ដៃគូរ​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (ITC) និង​ជប៉ុន​(JICA)  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​គណៈកម្មការ​ចម្រុះ (Join Committee Meeting) លើក​ទី​៣ ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​ការងារ​ឆ្នាំ​កន្លងទៅ  និង​បន្ត​តាមដាន ពង្រឹង​ផែនការ​សកម្មភាព​ការងារ  រួមជាមួយ​គម្រោង​ថវិកា​បន្ត​អនុវត្ត​ឆ្នាំ​បន្ទាប់ ក្រោម​ជំនួយ​គាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ។​

]]>
Activity Mon, 17 Sep 2018 13:12:07 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1573-2018-09-17-06-58-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1573-2018-09-17-06-58-39

​នា​ថ្ងៃ​សុក្រ ១៤ រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ដល់​ថ្ងៃ​អង្គារ ០៣ កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម  ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ  ស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ការសិក្សា​នេះ ផ្តោត​សំខាន់​ជា​ចំបង​ទៅលើៈ​
-  បច្ចេកទេស​ដាំ​ដុះ​ដំណាំ បរិមាណ​ផ្ទៃដី​បង្កបង្កើនផល  និង​តម្លៃ​ផលិតផល​ដំណាំ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ )
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មាន ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ )​

]]>
Activity Mon, 17 Sep 2018 12:58:28 +0000
សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី Rainfall water havesting ប្រទេស​ចិន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1571-rainfall-water-havesting https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1571-rainfall-water-havesting

​ចាប់ពី​ថ្ងែ​ចន្ទ ០៩ កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ដល់​ថ្ងៃអាទិត្យ ០៦ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែសីហា ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ធនធានធម្មជាតិ និង​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៦ សប្តាហ៍ ស្តីពី Rainfall water havesting នៅ​ខេត្ត Lanzhou ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។

]]>
Activity Mon, 17 Sep 2018 12:47:14 +0000
សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី Rainfall water havesting ប្រទេស​ចិន​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1572-2018915-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1572-2018915-kh

​ចាប់ពី​ថ្ងែ​ចន្ទ ០៩ កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ដល់​ថ្ងៃអាទិត្យ ០៦ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២០ ខែសីហា ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ធនធានធម្មជាតិ និង​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៦ សប្តាហ៍ ស្តីពី Rainfall water havesting នៅ​ខេត្ត Lanzhou ប្រទេស​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។

]]>
Activity Mon, 17 Sep 2018 12:47:14 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅតាម​បណ្តា​អាង​ស្ទឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1569-2018-09-08-09-15-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1569-2018-09-08-09-15-14

​ថ្ងៃ​ពុធ ១០​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែកញ្ញា  ឆ្នាំ 2018 មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​អាង​ស្ទឹង​ជីក្រែង ស្ថិតនៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប និង​អាង​ស្ទឹង​ស្ទោង ស្រុក​ស្ទោង​ខេត្តកំពង់ធំ ។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ និង​យន្តការ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​ប្រសិទ្ធភាព​។​

]]>
Activity Sat, 08 Sep 2018 15:14:57 +0000
កិច្ចប្រជុំ ស្តីពី ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង ទន្លេ​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1567-2018-09-03-08-49-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1567-2018-09-03-08-49-33

ថ្ងៃ​ចន្ទ ៨​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​បើក​កិច្ចប្រជុំ ស្តីពី " ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ទន្លេ​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា " ដែល​សហការ​រៀបចំឡើង​ដោយ អាជ្ញាធរ​ទន្លេសាប ភ្នាក់ងារ​ទឹក​បារាំង Loire-Britany and Rhine-Meuse  ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និង​ធនាគារពិភពលោក ។
​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​លើ ៖
-​ដំណើរការ​ក្នុងការ​អនុវត្ត​គម្រោង​នីមួយៗ ទាក់ទង​នឹង​គោលបំណង​ដែល​បាន​ដៅ​/​កំណត់ ។​
- បញ្ហា​មួយចំនួន​ដែលមាន​នៅក្នុង​ការអនុវត្ត​គម្រោង​លើ​ការពង្រឹង​សមត្ថភាព ( លើ​ផ្នែក​ថវិកា​, លើ​បទដ្ឋាន​គតិយុត្តិ និង​លើ​ផ្នែក​បច្ចេកទេស )
​និង​ភាព​ទទួលខុសត្រូវ​នៅក្នុង​ការគ្រប់គ្រង​ផែនការ​សកម្ម នៃ​អាង​ទន្លេ​ដែល​បាន​បង្កើត​រួចមកហើយ ។​
- ការចែករំលែក​នូវ​បទពិសោធន៍​លើ​បញ្ហា និង​ដំណោះស្រាយ​ក្នុងការ​គ្រប់គ្រង​គម្រោង ។​
- ការរៀបចំ​ម៉ូ​ឌែ​ល​/​បែបបទ​គំរូ​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

]]>
Activity Mon, 03 Sep 2018 14:47:42 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1565-2018-09-03-08-35-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1565-2018-09-03-08-35-24

​នា​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម  ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ក្រុង​សៀមរាប ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​៖
-  សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល  បច្ចេកទេស​ដាំ​ដុះ​ដំណាំ និង​តម្លៃ​ផលិតផល​ដំណាំ​។​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​

]]>
Activity Mon, 03 Sep 2018 14:35:12 +0000
សកម្មភាព​សិក្សា​ពី​សេ​ដ្ខ​កិច្ច​សង្គម​នៅ​តំបន់​ស្នូល​ព្រែក​ទាល់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1563-2018-08-31-09-23-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1563-2018-08-31-09-23-32

​នា​ថ្ងៃ​អង្គារ ២ រោច ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បាន​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​(Socio economic study) នៃ​ផែនការ​សកម្មភាព​ឆ្នាំ​2018  នៅ​តំបន​'​ស្នូល​ព្រែក​ទាល់ លើ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាល​តោ​ល ឃុំ កោះ​ជី​វាំង ស្រុក ឯក​ភ្នំ ខេត្តបាត់ដំបង​។​

]]>
Activity Fri, 31 Aug 2018 15:22:45 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1561-2018-08-31-09-00-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1561-2018-08-31-09-00-49

​ថ្ងៃ​អង្គារ ២ រោច ខែស្រាប​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​និង​ថ្ងៃទី 28 ដល់​ថ្ងៃទី 31 ខែសីហា ឆ្នាំ 2018 មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការតាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​សហគមន៍ តា​ឡំ​ព្រះនេត្រព្រះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្របតាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​2018 ។​

]]>
Activity Fri, 31 Aug 2018 15:00:37 +0000
កិច្ចសហការ​ជាមួយ​អង្គការ​ភាពជា​ដៃគូរ​និរន្ត​ភាព​ទឹក Sustainable Water Partnership នៅ​ប្រទេស Sweden https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1559-sustainable-water-partnership-sweden https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1559-sustainable-water-partnership-sweden

​ថ្ងៃ​ច័ន្ទ ១ រោច ខែស្រាប​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​និង​ថ្ងៃទី 27-31 ខែសីហា ឆ្នាំ 2018  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប តំណាង​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ចូលរួម​ចែករំលែក​ការយល់ដឹង​ពី​តុល្យភាព​ការអភិរក្ស និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ចិ​រ​ភាព ក្នុង​បរិបទ​សន្តិសុខ​ទឹក​នៃ​ការគ្រប់គ្រង​អាង​ទន្លេ តាមរយៈ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​ព្រឹត្តិការណ៍ World Water Week ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Stockholm,ប្រទេស Sweden.។

]]>
Activity Fri, 31 Aug 2018 11:47:21 +0000
កិច្ចសហការ​ជាមួយ​អង្គការ​ភាពជា​ដៃគូរ​និរន្ត​ភាព​ទឹក Sustainable Water Partnership នៅ​ប្រទេស Sweden https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1560-2018831-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1560-2018831-kh

​ថ្ងៃ​ច័ន្ទ ១ រោច ខែស្រាប​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​និង​ថ្ងៃទី 27-31 ខែសីហា ឆ្នាំ 2018  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប តំណាង​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ចូលរួម​ចែករំលែក​ការយល់ដឹង​ពី​តុល្យភាព​ការអភិរក្ស និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ចិ​រ​ភាព ក្នុង​បរិបទ​សន្តិសុខ​ទឹក​នៃ​ការគ្រប់គ្រង​អាង​ទន្លេ តាមរយៈ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​សម្របសម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​ព្រឹត្តិការណ៍ World Water Week ដែលបានប្រព្រឹត្តទៅ នៅទីក្រុង Stockholm,ប្រទេស Sweden។

]]>
Activity Fri, 31 Aug 2018 11:47:21 +0000
កិច្ចប្រជុំ​ពិនិត្យ​តាមដាន​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆមាស​ទី ១ នៃ​ផែនការ​សកម្មភាព​ប្រចាំ​២០១៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1555-2018-08-23-05-53-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1555-2018-08-23-05-53-40

​នា​ព្រឹក​ថ្ងៃ ពុធ ១១ កើត ខែស្រាព​ណ៍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​និង​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិនិត្យ​តាមដាន​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ប្រចាំ​​ឆមាស​ទី ១ នៃ​ផែនការ​សកម្មភាព​ប្រចាំ​ឆ្នាំ២០១៨ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប រយៈពេល​៦ ខែ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ សមាសភាព​ចូលរួម​កិច្ចប្រជុំ​មាន​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន ទីប្រឹក្សា ថ្នាក់​នាយកដ្ឋាន និង​មន្ត្រី​ការិយាល័យ​ទទួលបន្ទុក​អនុវត្ត​សកម្មភាព ។
​កិច្ចប្រជុំ បាន​ផ្តោតលើ ៖
-  វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​នីមួយៗ​
- របកគំហើញ​នៃ​លទ្ធផល​ស្រាវជ្រាវ​រយៈពេល 6 ខែ​
- ការបន្ត​អនុវត្ត​សកម្មភាព​បាន​កំពុង​អនុវត្ត និង​មិនទាន់​អនុវត្ត អោយ​កាន់​តែមាន​ប្រសិទ្ធភាព​
- ពិភាក្សា ចែករំលែក​ការយល់ដឹង​ពី​ការអនុវត្ត​សកម្មភាព​នីមួយៗ​
- ពិនិត្យ​លើ​ចំនុច​ខ្វះខាត ដើម្បី​ប្រសិទ្ធភាព​ការងារ​បន្ត​
​ជារួម កិច្ចប្រជុំ បាន​ពិភាក្សា ផ្តល់យោបល់​ដោយ​ផុលផុស រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្នុងនាម​ជា​អ្នកអនុវត្ត​សកម្មភាព ហើយនឹង​បន្ត​ខិតខំ​ប្រឹងប្រែង​កែសម្រួល​អោយបាន​កាន់តែ​ប្រសើរឡើង​រាល់​ចំនុច​ខ្វះខាត​ទាំង​លក្ខណៈ​បច្ចេកទេស និង​លក្ខណៈ​រដ្ឋបាល ដើម្បី​ភាពជោគជ័យ​ការងារ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨​ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធ​ខ្ពស់​។​

]]>
Activity Thu, 23 Aug 2018 11:53:30 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1553-2018-08-14-10-01-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1553-2018-08-14-10-01-50

​ថ្ងៃ​ច័ន្ទ ២ កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៨ នៅ​ទី​រួម​ខេត្តសៀមរាប ​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ក្នុងការ​ពិនិត្យ និង​រៀបចំ​អនុសាសន៍ នៃ​ការសិក្សា​របស់​ក្រុមប្រឹក្សា ក្រោម​ការសម្របសម្រួល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ។​

]]>
Activity Tue, 14 Aug 2018 16:01:41 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់​វិវាទ​រវាង​ប្រជាកសិករ​ប្រើប្រាស់​ទឹក​ធ្វើស្រែ​ប្រាំង ខេត្តកំពង់ធំ​ ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1551-2018-08-12-00-11-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1551-2018-08-12-00-11-47

នា​ព្រឹក​ថ្ងៃ​សុក្រ 14 រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​. 2562 ត្រូវ​នឹង​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2018 នៅ​សាលាស្រុក​ស្ទោង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប្រធាន អាជ្ញាធរ​ទន្លេសាប  បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់​វិវាទ​រវាង​ប្រជាកសិករ​ប្រើប្រាស់​ទឹក​សម្រាប់ធ្វើ​ស្រែប្រាំង​ក្នុង​តំបន់​វាលទំនាប​លិច​ទឹក​នៃ​បឹង​ទន្លេសាប​ដែល​រស់នៅ​ឃុំ​ចំណារ​លើ ជាមួយ​ម្ចាស់​អាជីវកម្ម​អាងទឹក​កំពង់​ព្រីង និង​ចក​សា​រ៉ា​យ ស្ថិតក្នុង​ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ កិច្ចប្រជុំ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​សាលាខេត្ត​កំពង់ធំ រួមមាន លោក ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ តុលាការខេត្ត អាជ្ញាធរ​ស្រុក​ស្ទោង អាជ្ញាធរ​ឃុំ​ចំណារ​ក្រោម និង​ចំណា​លើ​។
​ជា​លទ្ធផល​កិច្ចប្រជុំ ភាគី​ទាំងពីរ​បានទទួល​យក​រាល់​ដំណោះស្រាយ តាម​ការបន្ត​ចាត់ចែង​សម្របសម្រួល​របស់​អាជ្ញា​ធរ​ដែនដី​ខេត្តកំពង់ធំ និង​បន្ត​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​នូវ​កិច្ចសន្យា​ដែល​បាន​យល់ព្រម​រួមគ្នា​កាលពី​ឆ្នាំ 2015 ។​

]]>
Activity Sun, 12 Aug 2018 06:11:36 +0000
កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ផែនការ​ក្របខណ្ឌ​ឆ្នាំ​២០១៩ ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1549-2018-08-11-23-59-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1549-2018-08-11-23-59-26

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣ រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨  លោក សរ គឹម​សាន្ត ប្រធាន​នាយដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ជំនាញ ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ផែនការ​ក្របខណ្ឌ​ឆ្នាំ​២០១៩ នៅ​ក្រសួង​មុខងារសាធារណៈ ។​

]]>
Activity Sun, 12 Aug 2018 05:59:18 +0000
ពិធី​ប្រគល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធានទឹក នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1547-2018-07-03-10-57-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1547-2018-07-03-10-57-58
​នា​ព្រឹក ថ្ងៃ​អង្គារ ៦​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​ ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម  មាន​រៀបចំ​ពិធី​អបអរសាទរ "​ពិធី​ប្រគល់​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធនធានទឹក នៃ​រាជបណ្ឌិត្យសភាកម្ពុជា​" អាន​ត​...​
]]>
Activity Tue, 03 Jul 2018 16:55:46 +0000
វគ្គ​ពង្រឹង​ការយល់ដឹង​អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server របស់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1545-tsa-server https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1545-tsa-server

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ទិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នៅ​សាល​បណ្តុះបណ្តាល អគារ​ដើមត្នោត នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) មាន​រៀបចំ​វគ្គ​ពង្រឹង​ការយល់ដឹង​បន្ថែម អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់​គ្រង់​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ TSA-Server ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​ជា​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​អនុប្រធាន​ការិយាល័យ និង​ក្រុមការងារ​ជំនាញ​របស់​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។ វគ្គ​ពង្រឹង​ការយល់ដឹង​ពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server នេះ  ដើម្បី​ឲ្យ​មន្ត្រីក្រោមឱវាទ អ​ទស ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រ់​ប្រាស់ និង​ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ Sever  (Sever Data file) និង​ជម្រុញ​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​បញ្ជូន​រាល់​ទិន្នន័យ​និង​ឯកសារ​ទៅ​រក្សាទុក​ក្នុង​ប្រព័ន្ធ TSA-Sever ក្នុងទិសដៅ​ប្រមូលផ្តុំ​ឯកសារ​ទិ​ន្ន័​ន័យ ដែល​នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង រក្សាទុក​ប្រកបដោយ​សុវត្ថិភាព និង​ការចែករំលែក​។​

]]>
Activity Fri, 22 Jun 2018 15:17:27 +0000
វគ្គ​ពង្រឹង​ការយល់ដឹង​អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server របស់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1546-2018622-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1546-2018622-kh

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រឹ​ទ្ទិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ នៅ​សាល​បណ្តុះបណ្តាល អគារ​ដើមត្នោត នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) មាន​រៀបចំ​វគ្គ​ពង្រឹង​ការយល់ដឹង​បន្ថែម អំពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់​គ្រង់​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ TSA-Server ក្រោម​អ​ធិ​តី​ភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​ជា​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​អនុប្រធាន​ការិយាល័យ និង​ក្រុមការងារ​ជំនាញ​របស់​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។ វគ្គ​ពង្រឹង​ការយល់ដឹង​ពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់ និង​គ្រប់គ្រង​ព័ត៌មាន​-​ទិន្នន័យ TSA-Server នេះ  ដើម្បី​ឲ្យ​មន្ត្រីក្រោមឱវាទ អ​ទស ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រ់​ប្រាស់ និង​ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​ក្នុង​ប្រព័ន្ធ Sever  (Sever Data file) និង​ជម្រុញ​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​បញ្ជូន​រាល់​ទិន្នន័យ​និង​ឯកសារ​ទៅ​រក្សាទុក​ក្នុង​ប្រព័ន្ធ TSA-Sever ក្នុងទិសដៅ​ប្រមូលផ្តុំ​ឯកសារ​ទិ​ន្ន័​ន័យ ដែល​នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង រក្សាទុក​ប្រកបដោយ​សុវត្ថិភាព និង​ការចែករំលែក​។​

]]>
Activity Fri, 22 Jun 2018 15:17:27 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1543-2018-06-05-08-42-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1543-2018-06-05-08-42-24

​នា​ថ្ងៃ ១៤ កើត ខែ​ជេ​ស្ន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨ មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម  ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ក្រុង​ស្ទឹងសែន ស្រុក​កំពង់ស្វាយ  និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ការសិក្សា​នេះ បាន​ផ្តោត​ជា​ចំបង​ទៅលើ​៖
- បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- បច្ចេកទេស​ដាំ​ដុះ​ដំណាំ និង​តម្លៃ​ផលិតផល​ដំណាំ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)​

]]>
Activity Tue, 05 Jun 2018 14:42:11 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅតាម​បណ្តា​អាង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1535-2018-05-26-09-14-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1535-2018-05-26-09-14-23

នារ​សៀ​ស​ថ្ងៃ​អង្គារ ៨ កើត ខែ​ជេ​ស្ធ ឆ្នាំច សំរិទ្ធ​ស​ក័ ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២២ ឧសភា ២០១៨ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅ​អាង​ស្ទឹង​ជី​និ​ត ស្ថិតនៅ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម និង​ស្វែងយល់​ពី​សារៈប្រយោជន៍ ក៏ដូចជា​ភាព​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​និរន្ត​ភាព​។​

]]>
Activity Sat, 26 May 2018 15:14:12 +0000
កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​អាជ្ញាធរ​ទន្លេសាប ២០១៨-២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1530-2018-05-21-04-12-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1530-2018-05-21-04-12-46

​នារ​សៀ​ស​ថ្ងៃ​ព​ហ​ស្ប​តិ៍ ៣​កើត ខែ​ជេ​ស្ធ ឆ្នាំច សំរិទ្ធ​ស​ក័ ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​សម្របសម្រួល​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​លើក​ទី ២ ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន និង​ថ្នាក់​នាយកដ្ឋាន ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យ​កែសម្រួល​លើ​សេចក្តីព្រាង​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង Strategic សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០១៨-២០២០ (Communication Plan For Tonle Sap Authority 2018-20120) ក្នុង​ពង្រឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ ។ ជាក់ស្តែង ការរៀបចំ​កសាង​ឯកសារ​យុទ្ធសាស្ត្រ​ខាងលើនេះ គឺ​ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ចែករំលែក​ការយល់ដឹង បទពិសោធន៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន ទិន្នន័យ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ រួមជាមួយ​លទ្ធផល​ការងារ​បានមកពី​ការសិក្សា​ស្រាវជ្រាវ ទៅដល់​ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ថ្នាក់មូលដ្ឋាន​សហគម​ន៍ ថ្នាក់​អន្តរជាតិ ថ្នាក់​តំបន់ ដៃគូរ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូល​រួមការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ដ៏​កម្រ​នៅ​តំបន់​ទន្លេសាប ។​

]]>
Activity Mon, 21 May 2018 10:12:34 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​តាមដាន​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1524-2018-05-17-09-07-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1524-2018-05-17-09-07-40

​នា​ថ្ងៃព្រហស្បតិ៍ ១១ រោច ខែ​ពិសាខ ឆ្នាំច ព​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១0 ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​តាមដាន​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣  បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ក្រុមការងារ និង​វេទិកាសាធារណៈ​នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯ​ឧ​ត្ត​ម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ផ្សារភ្ជាប់ និង​ស្វែងយល់​ពី​តម្រូវការ បញ្ហា​ប្រឈម​នានា​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​ជូន​ពួកគាត់​។​​

]]>
Activity Thu, 17 May 2018 15:07:06 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1522-2018-05-17-08-49-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1522-2018-05-17-08-49-25

​នា​ថ្ងៃច័ន្ទ ៨ រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ទិន្នន័យ ព័ត៌មាន ពាក់ព័ន្ធ​នឹង​៖
-  បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Thu, 17 May 2018 14:49:06 +0000
សិក្ខា​សិលា​ថ្នាក​តំបន់ ស្តីពី កា​រៀបចំ​ផលិត ខ្សែ​វីដេអូ នៃ​ដំណើរការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1520-2018-05-17-08-37-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1520-2018-05-17-08-37-55

​នា​ថ្ងៃ​អង្គារ ៩ រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី ការរៀបចំ​ផលិត​ខ្សែ​វីដេអូ​ក្នុង​ដំណើការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​ឆ្លងដែន ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ ។​

]]>
Activity Thu, 17 May 2018 14:37:36 +0000
Regional Dialogue on BRIDGE (Building River Dialogue and Governance) Program https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1518-bridge-building-river-dialogue-and-governance https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1518-bridge-building-river-dialogue-and-governance

On Thursday 3rd-4th  May, 2018 H.E Khov Meas, Deputy General Secretary of the Tonlesap Authority has attended a regional dialogue on BRIDE (Building River Dialogue and Governance)  Program sponsored by IUCN Organization. The dialogue held in Bangkok, Thailand was attended by representatives from the Sub-Mekong region countries including Cambodia, Vietnam, Laos, Thailand, and Burma. Participants have discussed about SWOT Analysis and lesson learned from the BRIDGE-3 program that had been implemented in the 3S region (Sekong, Sesan, and Sre Pok), and raised the implementation plan for the 4th BRIDGE from 2019 to 2021.

]]>
Activity Thu, 17 May 2018 13:31:39 +0000
កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ថ្នាក់​តំបន់ ស្តីអំពី​កម្មវិធី BRIDGE (Building River Dialogue and Governance) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1519-2018517-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1519-2018517-kh

​នា​ថ្ងៃ​ព្រហស្បតិ៍ ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ៣ ដល់ ៤  ខែឧសភា ឆ្នាំ ២០១៨  ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​ថ្នាក់​តំបន់ ស្តីអំពី​កម្មវិធី BRIDGE (Building River Dialogue and Governance) ក្រោម​ការគាំទ្រ​អង្គការ IUCN ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ ដែលមាន​សមាសភាព​អញ្ជើញ​ចូលរួម​មកពី​បណ្តា​ប្រទេស​អនុតំបន់​ទន្លេមេគង្គ រួមមាន ៖ កម្ពុជា វៀតណាម ឡាវ ថៃ និង​ប្រទេស​ភូមា ។ អង្គប្រជុំ បាន​ពិភាក្សា​អំពី SWOT Analysis និង​ការដកស្រង់​បទពិសោធន៍​នៃ​កម្មវិធី BRIDGE-3 ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​នៅ​តំបន់ 3S (​សេកុង សេ​សាន ស្រែ​ពក​) ព្រមទាំង​បាន​លើក​គម្រោង​ផែនការ​សម្រាប់​អនុវត្ត​កម្មវិធី BRIDGE ជំ​ហ៊ាន 4 ជា​បន្តទៀត សម្រាប់​ឆ្នាំ​2019 ដល់ 2021 ។​

]]>
Activity Thu, 17 May 2018 13:31:39 +0000
សកម្មភាព​សិក្សា​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1516-2018-05-17-07-14-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1516-2018-05-17-07-14-40

​នា​ថ្ងៃ​ពុធ ១១ កើត ខែ​ពិ​សាទ ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥  ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បន្ត​ចុះ​សិក្សា អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​សាប ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ក្រោម​ផ្លូវជាតិ​លេខ 6 ក្នុង​ខេត្តសៀមរាប តំបន់​ទេសចរណ៍​ទំនប់ 78 និង​តំបន់​អភិរក្ស​បឹង​ពារាំង ដែលមាន​ទីតាំង​ស្ថិត​ជាប់​តំបន់​មាត់បឹង​ទន្លេសាប ក្នុង​សង្កាត់​ជ្រាវ និង​សង្កាត់​ចុង​ឃ្នៀ​ស ។ សក្តានុពល​នៃ​តំបន់​នេះ​រួមមាន ជីវចម្រុះ​គ្រប់​ប្រភេទ ព្រៃ​លិច​ទឹក និង​សត្វ​ស្លាប​ទឹកជា​ច្រើន ដែល​បច្ចុប្បន្ន​តំបន់​នេះ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន និង​មាន​សហគមន៍​សម្រាប់​គ្រប់គ្រង​ទេសចរណ៍ វប្បធម៌​ធម្មជាតិ បឹង​ពារាំង ។​

]]>
Activity Thu, 17 May 2018 13:14:24 +0000
ការធ្វើ​បច្ចុប្បន្នភាព​លើ​ការអភិវឌ្ឍន៍​ផ្ទៃដី​កសិកម្ម​នៅ​តំបន់ ១, ២ និង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1514-2018-05-17-06-59-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1514-2018-05-17-06-59-51

​នា​ថ្ងៃ​ពុធ ១១ កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​ធ្វើ​បច្ចុប្បន្នភាព​លើ​ការអភិវឌ្ឍន៍​ផ្ទៃដី​កសិកម្ម​នៅ​តំបន់ ១, ២ និង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប តាមរយៈ​ការចុះ​អង្កេត​ផ្ទាល់ និង​សម្ភាសន៍​ជាមួយ ប្រជាកសិករ ដោយ​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត តាម​ទីតាំង​សំខាន់ៗ​មួយចំនួន ដើម្បី​ផ្ទៀងផ្ទាត់​ពត៌មាន​ជាមួយនឹង​រូបភាព​ផ្កាយរណប ដែល​យកមក​ធ្វើការ​វិភាគ​លើ​ផ្ទៃដី​កសិកម្ម​នៅ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅ​ទីតាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​, ឃុំ​ដាន​រុន​, ឃុំ​កៀន​សង្កែ និង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

]]>
Activity Thu, 17 May 2018 12:59:35 +0000
សកម្មភាព​សិក្សា​ពី​សេ​ដ្ខ​កិច្ច​សង្គម​នៅ​តំបន់​ស្នូល​ព្រែក​ទាល់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1506-2018-05-12-05-12-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1506-2018-05-12-05-12-29

​នា​ថ្ងៃ​អង្គារ ៩ រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បាន​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​(Socio economic study) នៃ​ផែនការ​សកម្មភាព​ឆ្នាំ​2018  នៅ​តំបន​'​ស្នូល​ព្រែក​ទាល់ លើ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ប្រហុក ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

]]>
Activity Sat, 12 May 2018 11:12:16 +0000
សកម្មភាព​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1498-2018-04-30-09-42-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1498-2018-04-30-09-42-30

នា​ថ្ងៃ​ពុធ ១១ កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ក្នុង​គោលបំណង​ដើម្បី ៖
-  ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំពុល​កសិកម្ម​មានដូចជា​៖ សម្លាប់​សត្វល្អិត ថ្នាំ​ជំងឺ ថ្នាំ​បំប៉ន និង​ថ្នាំ​សម្លាប់​ស្មៅ (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Mon, 30 Apr 2018 15:42:22 +0000
វគ្គ​ពង្រឹង​ការយល់ដឹង​អំពី​ច្បាប់​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1496-2018-04-25-07-37-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1496-2018-04-25-07-37-16

នា​ព្រឹក​ថ្ងៃ​ពុធ ១១ កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​ពង្រឹង​ការយល់ដឹង​អំពី​ច្បាប់​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព​និង​ការយល់ដឹង ព្រមទាំង​ការចែករំលែក​នូវ​ចំណេះដឹង​បទពិសោធន៍ ការគ្រប់គ្រង​ធនធាន​ចម្រុះ ដល់​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។ វគ្គ​ពង្រឹង​ការយល់ដឹង​នេះ សិក្ខាកាម​នឹង​ទទួលបាន​៖
- យល់ដឹង​ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ
- យល់ដឹង​អំពី​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​ទឹក បរិស្ថាន និង​វិធីសាស្ត្រ​របស់ IWRM កាន់តែច្បាស់​
- ទទួលបាន​នូវ​ចែករំលែក​បទពិសោធន៍​ការគ្រប់គ្រង​អាង​ស្ទឹង​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​ក្នង​តំបន់​

]]>
Activity Wed, 25 Apr 2018 13:37:07 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1494-2018-04-24-09-29-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1494-2018-04-24-09-29-04

នា​រសៀល​ថ្ងៃ​ច័ន្ទ ៩ កើត ខែ​ពិសាខ ឆ្នាំច សំ​រឹ​ទិ្ធ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  បាន​ដឹកនាំ​ប្រជុំពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដើម្បី​ពិនិត្យ​ពង្រឹង​ដំណើការ​ការងារ​ទទួល​ខុសត្រូវ​របស់​នាយក​ដ្ឋា​ន និង​ការិយាល័យ​ក្រោម​ឱវាទ ដូច​បានកំណត់​ក្នុង​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​បច្ចុប្បន្នភាព​សកម្មភាព​ការងារ​បន្ថែម​ក្នុង​ការដឹកនាំ​គ្រប់គ្រង​នាយកដ្ឋាន​ស្របតាម​ដំណើរការ​វិវត្តន៍​រប​ស់​បរិយាកាស​សង្គម ក៏ដូចជា​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល ។​
​ឯកឧត្តម អគ្គលេខាធិការ បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នាយកដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ត្រូវ​បន្ត​អនុវត្ត រួមមានៈ​
១. ពង្រឹង​ការយកចិត្តទុកដាក់​ប​ង្កើ​ន​កិច្ចសហប្រតិបត្តិការ និង​ជម្រុញ​ប្រសិទ្ធភាព​ការរៀបចំ និង​តាមដាន​វាយតម្លៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ទន្លេ​សាប​
២. ជម្រុញ​ការយកចិត្តទុកដាក់​រៀ​ប​ចំ​អោយមាន​ប្រព័ន្ធគ្រប់គ្រង​ជា​លក្ខណៈ​ទំនើបកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច E-government នៅក្នុង​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Tue, 24 Apr 2018 15:28:45 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅតាម​បណ្តា​អាង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1486-2018-04-18-06-28-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1486-2018-04-18-06-28-36

​នា​ថ្ងៃ​ច័ន្ទ ៩ រោច ដល់​ថ្ងៃ ១២ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ទី ត្រូវ​នឹង​ថ្ងៃទី​៩ ដល់​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៨ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ លើ​ការសិក្សា​ស្រាវជ្រាវ​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចសង្គម​នៅ​អាង​ស្ទឹង​ស្ទោង  ស្ថិតនៅ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សា​នេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ចសង្គម​នៅតាម​បណ្ដា​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប និង​ស្វែងយល់​ពី​សារៈប្រយោជន៍រ​បស់​ស្ទឹង ក៏ដូចជា​ភាព​ប្រឈម​នានា​ក្នុងការ​គ្រប់គ្រង អភិវឌ្ឍន៍​អាង​ស្ទឹង​ប្រកបដោយ​និរន្ត​ភាព​។​

]]>
Activity Wed, 18 Apr 2018 12:28:26 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1484-2018-04-18-06-18-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1484-2018-04-18-06-18-23

នា​ថ្ងៃ​ច័ន្ទ ៩ រោច ដល់​ថ្ងៃ ១៣ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ទី ត្រូវ​នឹង​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ​២០១៨  ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ការសិក្សា ក្នុង​គោលបំណង ដើម្បី​៖
-  សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Wed, 18 Apr 2018 12:18:13 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ការគ្រប់គ្រង​កាកសំណល់​បណ្តាលមកពី​ការ​ចោល​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1482-2018-04-18-06-03-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1482-2018-04-18-06-03-22

​នា​ថ្ងៃ​ចន្ទ ២ រោច  ដល់​ថ្ងៃ​សុក្រ ៦ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី 02 ដល់​ថ្ងៃទី 06   ខែមេសា ឆ្នាំ ២០១៨ មន្ត្រី​ការងារ​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ការយល់ដឹង អំពី​ការគ្រប់គ្រង​កាកសំណល់​បណ្តាលមកពី​ការ​ចោល​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ក្រុមការងារ បាន​ជួបប្រជុំ​ពិភាក្សា​ជាមួយ មេឃុំ សមាជិក​ក្រុមប្រឹក្សាឃុំ និង​ធ្វើការ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកនេសាទ និង​អា​ជីករ​លក់ដូរ​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​នៅតាម​ភូមិ​បណ្តែត​ទឹក ដើម្បី​សិក្សា​ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា និង​ដំណោះស្រាយ​ផ្សេងៗ​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន ពិសេស​ការ​ចោល​កាកសំណល់​រឹង រាវ នៅក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។​

]]>
Activity Wed, 18 Apr 2018 12:03:15 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​៣ និង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1480-2018-04-04-05-31-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1480-2018-04-04-05-31-00

​ថ្ងៃ​ច័ន្ទ​-​អង្គារ ២-៤​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០២-០៤ ខែមេសា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ ទន្លេសាប អញ្ជើញ​ចូលរួម​និង​ចែក​លែ​ក​ការយល់ដឹង​នៅក្នុង​អង្គ​សន្និសីទ​អន្តរជាតិ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ស្តីពី “​ការលើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ក្នុង​អាង​ទន្លេមេគង្គ​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប​។ សន្និសីទ​អន្តរជាតិ​នេះ មានការ​អញ្ជើញ​ចូលរួម​មកពី​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អង្គការ​តំបន់ និង​អន្តរជាតិ អង្គការ​អាង​ទន្លេ​នានា គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ។ សន្និសីទ​អន្តរជាតិ​នាពេលនេះ មាន​គោលបំណង សំខាន់​ពីរ​គឺ​ទី​១) ជា​វេទិកា​សម្រាប់ធ្វើ​ការផ្លាស់​ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទឹក​ឆ្លងដែន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក និង​ទី​២) ផ្តល់​ជា​សារ​គន្លឹះ​សម្រាប់​កិច្ចប្រជុំ​កំពូល អំពី​ការអនុវត្ត​ប្រសើរ និង​គំនិត​ថ្មីៗ សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​អាង​ទន្លេមេគង្គ​។​

]]>
Activity Wed, 04 Apr 2018 11:30:48 +0000
ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការរង ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការយល់ដឹង​ស្តីពី​ការគ្រប់គ្រង​ថវិកា​កម្មវិធី​២០១៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1478-2018-04-03-10-23-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1478-2018-04-03-10-23-26

នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨   នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម សូរ សុ​ភ័​ទ្ទ អគ្គលេខាធិការរង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការយល់ដឹង ពី​ការគ្រប់គ្រង​ថវិកា​កម្មវិធី ២០១៨ ជូន​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន មន្ត្រី​ថ្នាក់​នាយកដ្ឋាន និង​មន្ត្រី​ថ្នាក់​ការិយាល័យ ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប​។ វគ្គ​ផ្សព្វផ្សាយ​នេះ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើកកម្ពស់​គោ​នយោបាយ​កម្មវិធី​កំណែទម្រង់​ថវិកា​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ដំណើរការ​ប្រតិបត្តិ​ថវិកា​ក្នុង​អង្គភាព​ប្រកបដោយ​គណនេយ្យ​។ ជា​
​លទ្ធផល សិក្ខាកាម ទទួលបាន​នូវ​ចំណេះដឹង និង​ចែ​ល​រំលែក​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង ប្រើប្រាស់​ថវិកា​កម្មវិធី​ឆ្នាំ​២០១៨ ដូចជា​៖
១) ការពិនិត្យ​និង​រៀបចំ​គម្រោង​ចំណាយ​ថវិកា​កម្មវិធី​ប្រចាំឆ្នាំ​៖  ទស្សនៈ​រួមការ​អនុវត្ត​ចំណាយ​ថវិកា បរិបទ​និង​នីតិវិធី​ចំណាយ​ថវិកា​ទូទៅ ចំណាយ​មិន​តម្រូវការ​និង​ចំណាយ​តម្រូវការ​ឲ្យ​អនុវត្ត​នីតិវិធី​លទ្ធកម្ម
២) គោលការណ៍​ណែនាំ​ស្តីពី​នីតិវិធី​អនុវត្ត​ថវិកា និង​
៣)​ការគ្រប់គ្រង​បញ្ជីចំណូល​-​ចំណាយ​តាម​កម្មវិធី ។​

]]>
Activity Tue, 03 Apr 2018 16:23:18 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី ប្រព័ន្ធ​គណនេយ្យភាព​ទឹក​បូក នៅ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1476-2018-03-28-10-32-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1476-2018-03-28-10-32-43

​នា​ព្រឹក​ថ្ងៃ អង្គារ ១១ កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០១៨  នៅ​សាលប្រជុំ​សណ្ឋាគារ Himawari  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធ​គណនេយ្យភាព​ទឹក​បូក​នៅ​កម្ពុជា​សម្រាប់​មន្ត្រី​កម្រិត​ថ្នាក់​គ្រប់គ្រង​ទឹក ( Training on Water Accounting Plus System in Cambodia for Water Manager) ដែល​គាំទ្រ​ហិរញ្ញប្បទាន​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ សិក្ខា​បណ្តុះបណ្តាល​នេះ ផ្តោត​ល់​ការ​ការប្រើប្រាស់​ឧបករណ៍​គណនេយក​យ​ភាព​ទឹក នៅក្នុង​ផែនការ​គ្រប់គ្រង​ធនធានទឹក​មាន​ភាព​យូរអង្វែង​ដើម្បី​ធានា​ការប្រើប្រាស់​ឧបករណ៍​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ការអនុវត្ត​គម្រោង​កែលម្អ​ធារាសាស្ត្រ​កសិកម្ម​នាពេល ខាងមុខ (Irrigate Agriculture Improvement Project)​។

]]>
Activity Wed, 28 Mar 2018 16:32:33 +0000
​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1474-2018-03-28-10-29-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1474-2018-03-28-10-29-25

នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ១១ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  បាន​បន្ត​ដឹកនាំ​ប្រជុំពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ ដើម្បី​ពិនិត្យ​ពង្រឹង​ដំណើការ​ការងារ​ទទួល​ខុសត្រូវ​របស់​នាយក​ដ្ឋា​ន និង​ការិយាល័យ​ក្រោម​ឱវាទ ដូច​បានកំណត់​ក្នុង​ច្បាប់ បទដ្ឋាន​គតិយុត្ត និង​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៨ និង​បច្ចុប្បន្នភាព​សកម្មភាព​ការងារ​បន្ថែម​ក្នុង​ការដឹកនាំ​គ្រប់គ្រង​នាយកដ្ឋាន​ស្របតាម​ដំណើរការ​វិវត្តន៍​រប​ស់​បរិយាកាស​សង្គម ក៏ដូចជា​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល ។
​ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នាយកដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ត្រូវ​បន្ត​អនុវត្ត រួមមានៈ​
  1. ពង្រឹង​ប្រសិទ្ធភាព​ការគ្រប់គ្រង​ប្រព័ន្ធ​រដ្ឋបាល បុគ្គលិក និង​គណនេយ្យភាព​ចរន្ត​ថវិកា
2. ពង្រឹង​ការយកចិត្តទុកដាក់​ប​ង្កើ​ន​កិច្ចសហប្រតិបត្តិការ និង​ជម្រុញ​ប្រសិទ្ធភាព​ការរៀបចំ និង​តាមដាន​វាយតម្លៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​ទន្លេ​សាប និង
3. ជម្រុញ​ការយកចិត្តទុកដាក់​រៀ​ប​ចំ​អោយមាន​ប្រព័ន្ធគ្រប់គ្រង​ជា​លក្ខណៈ​ទំនើបកម្ម​បែប​អេ​ឡិច​ត្រូ​និ​ច E-government នៅក្នុង​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Wed, 28 Mar 2018 16:29:16 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1472-2018-03-28-10-22-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1472-2018-03-28-10-22-17

​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១០​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  បាន​ដឹកនាំ​ប្រជុំពិភាក្សា​ការងារ​របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ណែនាំ​ការងារ​ជាមួយ​ថ្នាក់​នាយកដ្ឋាន ការិយាល័យ និង​មន្ត្រី​ចំណុះ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​ការងារ​របស់​នាយក​ដ្ឋា​ន និង​ការិយាល័យ​ស្របតាម​បទដ្ឋាន​គតិយុត្ត​បានចែង និង​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៨ រួមជាមួយ​បច្ចុប្បន្នភាព​ការងារ​មួយចំនួន​អោយ​វិវត្តន៍ តាម​សភាពការណ៍​ជាក់ស្តែង​របស់​អង្គភាព ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នាយកដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ត្រូវ​បន្ត​អនុវត្ត រួមមានៈ​
 1. ការពង្រឹង​លើ​ការស្រាវជ្រាវ ចងក្រង​បទដ្ឋាន​គតិយុត្តិ ច្បាប់​ពាក់ព័ន្ធ​ទៅលើ​ការថែរក្សា​ការពារ​ធនធានធម្មជាតិ បរិស្ថាន
2. ការពង្រីក​ការផ្សព្វផ្សាយ​ចែករំលែក​ការយល់ដឹង​ដល់​អ្នកពាក់ព័ន្ធ​អំពី​សមិទ្ធផល​នានា បាននិងកំពុង​អនុវត្តន៍ និង​របកគំហើញ​បានមកពី​ការស្រាវជ្រាវ ទៅ​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការចុះ​ផ្សព្វផ្សាយ​ជាក់ស្តែង​ជាមួយ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ជាពិសេស​ជាមួយ​សហគមន៍​ថ្នាក់មូលដ្ឋាន និង
3. រៀបចំ​សេណា​រី​យ៉ូ និង​យន្តការ​ក្រុមការងារ​ធ្វើ​កំណាយ​សិក្សា​ចងក្រង អំពី​ប្រវត្តិ​នៃ​ការកកើត និង​ដំណើរ​វិវត្តន៍​របស់​បឹង​ទន្លេសាប​ពី​អតីត មកទល់​បច្ចុប្បន្ន ជាមួយ​ការវិភាគ​បម្រែបម្រួល​ទៅ​អនាគត ។​

]]>
Activity Wed, 28 Mar 2018 16:21:56 +0000
2nd Capacity Building Training Program for Stoeung Sen Operational Committee https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1470-2018328eg https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1470-2018328eg

​23rd March, 2018 at meeting hall of Kompong Thom Municipality, H.E Professor Lim Puy, deputy head of the Tonlesap Authority and also head of Stoeung Sen mixed natural resources management project has led the 2nd capacity training program for Stoeung Sen Operational Committee including the farmer committee using water and agricultural irrigation in Kampong Thom and Preah Vihear province.  The purposes of the training are to publicize the awareness of forming a water consumption community, processes and maintenance of the irrigation system and water demands, rice seed selection, fertilizer and pesticide usage in rice and vegetable plantation, and working processes of the famer network. Presenting in the training were speakers from the Ministry of Water Resources and Meteorology, Cambodian Agricultural Development Institute, General Director of Agriculture, and a Pesticide company named DuPont. Participating in the training were the total of 40 trainees including 7 females.

]]>
Activity Wed, 28 Mar 2018 11:38:30 +0000
វគ្គ​បណ្តុះបណ្តាល​ង្រឹ​ង​សមត្ថភាព​លើក​ទី 2 ដល់​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1471-2018328kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1471-2018328kh

​ថ្ងៃ សុក្រ ៧ កើត ខែ ចេត្រ នព្វស័ក ពស ២៥៧១ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ នៃ​អាង​ស្ទឹងសែន បាន​ដឹកនាំ និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​លើក​ទី 2 ដល់​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ​អាង​ស្ទឹងសែន រួមមាន ៖ ក្រុមការងារ​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក និង​ធារាសាស្ត្រ​កសិកម្ម​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ។ វគ្គ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​នីតិវិធី​ក្នុងការ​បង្កើត​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក កិច្ចដំណើរការ និង​ការថែទាំ​ប្រព័ន្ធធារាសាស្ត្រ និង​តម្រូវការ​ទឹក ការប្រើប្រាស់​ពូជស្រូវ ការប្រើប្រាស់​ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ក្នុង​ដំណាំ​ស្រូវ បន្លែ និង​កិច្ចដំណើរការ​ការងារ​របស់​បណ្តាញ​កសិករ​។ វគ្គ​បណ្តុះបណ្តាល​នេះ បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា អគ្គនាយកដ្ឋាន​កសិក​ម្ម និង​ក្រុមហ៊ុន​ថ្នាំ​សម្លាប់​សត្វល្អិត DuPont  ដែលមាន​សិក្ខាកាម​ចូលរួម​សរុប 40 នាក់ ក្នុងនោះ​ស្រី 7 នាក់​។

]]>
Activity Wed, 28 Mar 2018 11:38:30 +0000
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ប​យោបល់​ជាមួយ​អ្នកប្រើប្រាស់​ទឹក​នៅក្នុង​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1468-2018-03-28-05-27-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1468-2018-03-28-05-27-35

នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​យោបល់​ជាមួយ​អ្នកប្រើប្រាស់​ទឹក​នៅក្នុង​អាង​ស្ទឹងសែន ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គុណភាព​ទឹក​និង​គ្រប់គ្រង​ស្ថានីយ​ផលិត​ទឹកស្អាត ក្រុមការងារ​សហគម​ន៍​កសិករ​ប្រើប្រាស់​ទឹក និង​ធារាសាស្ត្រ​កសិកម្ម និង​តំណាង​សិប្បកម្ម​ផលិត​ទឹកក្រូច និង​ទឹកកក ក្នុង​អាង​ស្ទឹងសែន ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន 38 នាក់ ក្នុងនោះ​ស្រី 5 នាក់​។ កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​នេះ  ដោយ​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង និង​បញ្ហា​ប្រឈម​នានា​លើ​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការប្រើប្រាស់​ធនធានទឹក​នៃ​អាង​ស្ទឹងសែន​ក្នុងការ​ស្រោចស្រព និង​សិប្បកម្ម ។​

]]>
Activity Wed, 28 Mar 2018 11:27:15 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល​ស្តីពី​អភិបាលកិច្ច​បរិស្ថាន​ទឹក និង​ដំណោះស្រាយ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​ទឹក នៅ​ប្រទេស​ចិន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1464-2018-03-27-09-22-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1464-2018-03-27-09-22-36

​នា​ថ្ងៃទី ២១ ដល់ ២៤ ខែមីនា ឆ្នាំ ២០១៨ នៅ Kunming ប្រទេស​ចិន  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការដ្ឋាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល ឡាង​ឆាង​-​មេគង្គ ស្តីពី​អភិបាលកិច្ច​បរិស្ថាន​ទឹក និង​ដំណោះស្រាយ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​ទឹក (Lancang-Mekong Round table Dialogue on Water Environment Governance and Water Quality Monitoring Technical Solution) ក្រោម​ការអញ្ជើញ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ   បរិស្ថាន​ឡាង​ឆាង​មេគង្គ Lancang-Mekong Environmental Cooperation Center LMEC ។ កិច្ច​ស​ន្ទា​តុមូល​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ​នៃ​ប្រទេស​ទាំង ៦ តំបន់​មេគង្គ​ឡាង​ឆាង ស្ថាប័ន​ស្រាវជ្រាវ សហគ្រាស និង​អង្គការ​អន្តរជាតិ ដែល​គោលបំណង គាំទ្រ​ដល់ The first “Lancang-Mekong Week” ស្ថិតក្រោម​យន្តការ និង​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ឡាង​ឆាង​មេគង្គ “Green Lancang-Mekong Plan” ដែល​បានស្នើ​ដាក់បញ្ចូល​ក្នុង The Five Year Plan of Action on Lancang-Mekong Cooperation (2018-2022) ។​

]]>
Activity Tue, 27 Mar 2018 15:22:03 +0000
ឯកឧត្តម ខូវ មាស អ​គ្គេល​ខា​ធិ​ការរង អញ្ជើញ​ចុះ​ពិនិត្យ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​ដំណាក់កាល​ទី​៣ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1460-2018-03-22-09-49-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1460-2018-03-22-09-49-51

នា​ថ្ងៃទី ១៤ និង​ទី ១៥ ខែ មីនា ឆ្នាំ ២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​គោលនយោបាយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក​ល់​កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នៅ​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​ជាមួយ​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី និង​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ក្រោម​អធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​។ ស្របតាម​អនុសាសន៍ និង​គោលការណ៍​ណែនាំ​របស់ ឯកឧត្តម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ គឺ​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ទាំងអស់ ត្រូវមាន​សកម្មភាព​ផ្សារភ្ជាប់​ជាមួយនឹង​ប្រជាជន​ដែល​រស់​នៅតាម​មូលដ្ឋាន និង​ចូលរួម​ពង្រឹង​ការអនុវត្ត​សកម្មភាព​នានា​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រុមការងារ​បាន​ជួបប្រជុំ​ពិភាក្សា ជាមួយ​មេឃុំ សមាជិក​ក្រុមប្រឹក្សាឃុំ និង​ប្រធានភូមិ ដោយបាន​ទទួល​នូវ​សំណូមពរ​ផ្សេងៗ និង​បានរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែលជា​តម្រូវការ​ស្នើសុំរ​បស់​ប្រជាពលរដ្ឋ​។​

]]>
Activity Thu, 22 Mar 2018 15:49:34 +0000
កិច្ចប្រជុំ​ពិភាក្សា និង​ស្តាប់​បទ​បង្ហាញ​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​វឌ្ឍនភាព​របស់​គម្រោង​វេទិកា​បរិស្ថាន និង​អភិរក្ស​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1458-2018-03-20-10-33-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1458-2018-03-20-10-33-47

​នា​ព្រឹក​ថ្ងៃ អង្គារ ៤ កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៨ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​ប្រជុំពិភាក្សា​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប និង​ស្តាប់​បទ​បង្ហាញ​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ និង​វឌ្ឍនភាព​របស់​គម្រោង​វេទិកា​បរិស្ថាន និង​អភិរក្ស​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) ដោយ​សាស្ត្រាចារ្យ Prof. Yoshimura ក្រោម គម្រោង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា និង​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ជប៉ុន ក្រោម​ជំនួយ​គាំទ្រ​ពី​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​។ បទ​បង្ហាញ​ខាងលើនេះ គឺ​បាន​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការបង្ហាញ​អំពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​។​​

]]>
Activity Tue, 20 Mar 2018 16:33:39 +0000
Research Activities on the efficiency of law and regulation enforcement relating to the management and development of natural resources in Tonlesap region https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1456-2018-03-18-01-54-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1456-2018-03-18-01-54-15

From 14th-17th March, 2018, Technical officials from the Department of Law and Extension of the Secretariat General of the Tonlesap Authority led by Mr. Lim Heng, Deputy Director of the department has
conducted field research on the efficiency of the laws and regulations enforcement relating to the management and development of the natural environmental resources in the Tonlesap region of the Omal
community in Ampel Toek Commune, Kampong Trolach District, Kampong Chhnang province. The research is conducted in accordance with the 2018 Action Plan of the Department.

]]>
Activity Sun, 18 Mar 2018 07:54:06 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1557-2018-08-24-23-51-43 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1557-2018-08-24-23-51-43

​នា​ថ្ងៃទី 14 ដល់​ថ្ងៃទី 17 ខែ​មិនា ឆ្នាំ 2018 មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការតាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន តំបន់​ទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​សហគមន៍​អូ​ម៉ា​ល់ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្របតាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​2018 ។​

]]>
Activity Sun, 18 Mar 2018 07:54:06 +0000
សកម្មភាព​សិក្សា​ពី​សេ​ដ្ខ​កិច្ច​សង្គម​នៅ​តំបន់​ស្នូល​ព្រែក​ទាល់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1454-2018-03-18-01-39-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1454-2018-03-18-01-39-20

​ថ្ងៃទី 13 ដល់​ថ្ងៃទី 16 ខែ មីនា ឆ្នាំ 2018 មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បាន​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​(Socio economic study) នៃ​ផែនការ​សកម្មភាព​ឆ្នាំ​2018  នៅ​តំបន​'​ស្នូល​ព្រែក​ទាល់ លើ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ  ខេត្តបាត់ដំបង​។​

]]>
Activity Sun, 18 Mar 2018 07:39:12 +0000
ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1452-2018-03-13-00-48-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1452-2018-03-13-00-48-16

នា​ថ្ងៃទី ០៥ ដល់ ០៩ ខែមីនា ឆ្នាំ​២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ និង​ប្រមូល​ព័ត៌មាន​ទីតាំង​ដាក់​ឧបករណ៍​នេសាទ​លក្ខណៈ​ធំៗ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ភូមិ​បណ្តែត​ទឹក​ផ្សារឆ្នាំង និង​ឃុំ​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ។





]]>
Activity Tue, 13 Mar 2018 06:48:03 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1448-2018-03-09-07-13-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1448-2018-03-09-07-13-51

 ថ្ងៃ ៤ - ៧ រោច  ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងាំ​ទី ៥ - ៨ ខែ មីនា ឆ្នាំ​២០១៨ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៨ ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​សហគមន៍​ក្នុង​ដំណើរការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេ សាប និង​តំបន់​ពាក់ព័ន្ធ​។ ការសិក្សា​នេះ ដើម្បី​ដំណើរការ​គ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន និង​ភាព​ប្រឈម​នានា​ក្នុង​ដែន​សហគមន៍  ដោយបាន​ជួបពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​នៃ​សហគមន៍​នេសាទ​សាមគ្គី​អភិវឌ្ឍន៍​ស្ពាន​គ្រង ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

]]>
Activity Fri, 09 Mar 2018 14:13:23 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​ ​ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1446-2018-03-06-02-09-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1446-2018-03-06-02-09-54

​ថ្ងៃ​ច័ន្ទ​-​សុក្រ ១២ កើត​-១​រោច ផល្គុន នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែកុម្ភៈ ដល់​ថ្ងៃទី 0២ ខែ មីនា ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគកណ្តៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​
​ការសិក្សា​នេះ​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់​ព​បម្រែបម្រួល​បរិ​មាណ​ផ្ទៃដី​បង្កបង្កើនផល​

ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
​វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
​ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Tue, 06 Mar 2018 09:09:47 +0000
General Secretary H.E Hell Tony meets with UNESCO https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1444-unesco https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1444-unesco

21st February, 2018 General Secretary H.E Hell Tony, honorable representative of the Minister of Water Resources and Meteorology and Heads of the Tonlesap Authority has led some technical officials to join a meeting with senior UNESCO officials led by Ms. Anne Lemaistre, UNESCO representative based in Cambodia. The meeting is aimed at understanding the two institutions’ activities and goals in strengthening partnership cooperation in the management, conservation, and development of natural resources in the Tonlesap region, especially the maintenance of the wellbeing of the core Tonlesap sanctuary biosphere reserve. The meeting also helps strengthen the roles, responsibility, and efficiency of the work of the Tonlesap Authority in collaboration with relevant entities.

]]>
Activity Mon, 26 Feb 2018 15:39:14 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ជួបពិភាក្សា​ការងារ​ជាមួយ អង្គការ UNESCO https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1445-2018222-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1445-2018222-kh

នា​ព្រឹក​ថ្ងៃ ពុធ ៧ កើត ខែផល្គុន ឆ្នាំ រកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា ជាមួយ​មន្ត្រីជាន់ខ្ពស់រ​បស់​អង្គការ​យូ​នី​ស្កូ ដឹកនាំ​ដោយ​លោកស្រី Ms. Anne Lemaistre តំណាង​អង្គការ​យូ​នី​ស្កូ​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា គឺ​ធ្វើការ​សិក្សា​ស្វែងយល់​ពី​សកម្មភាព​ការងារ និង​ទិសដៅ​ការងារ​រវាង​ភាគី​ស្ថាប័ន​ទាំងពីរ ក្នុងការ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ ដើម្បី​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប ជាពិសេស​ការរក្សាបាន​នូវ​សុខមាលភាព​តំបន់​ស្នូល​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ។ ជំ​នូ​ប​ពិភាក្សា​ក្នង​ស្មារតី​ពង្រឹង​តួនាទី​ភារកិច្ច និង​ប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ។​

]]>
Activity Mon, 26 Feb 2018 15:39:14 +0000
សកម្មភាព​សិក្សា​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1443-2018-05-24-06-03-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1443-2018-05-24-06-03-49

​នា​ថ្ងៃទី ១៩ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ ពី​របប​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ  ។​

]]>
Activity Mon, 26 Feb 2018 15:04:15 +0000
សកម្មភាព​សិក្សា អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៃ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1440-2018-08-25-00-14-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1440-2018-08-25-00-14-17

​នា​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ  ឆ្នាំ  ឆ្នាំ​២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការ​ង បាន​ចុះ​សិក្សា អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​សត្វ​ស្លាប​នៅ​តំបន់​ព្រៃ​កោះ​ស្ថិតនៅ​ព្រុំប្រទល់​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ​មាស ដែលជា​តំបន់​សត្វ​ស្លាប​ចុះមក​ចាប់​ចំណី​រៀងរាល់ឆ្នាំ​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន​តំបន់​នេះ​រង​នូវ​ការទន្ទ្រាន​ដី ដើម្បី​ធ្វើ​ដំណាំ​កសិកម្ម ដែល​បង្ក​ឲ្យ​មាន​បម្រែបម្រួល ប៉ះពាល់​ដល់ ជម្រក​មច្ឆា​ជាតិ និង​ពួក​សត្វ​ស្លាប ដែល​ការចុះ​រក​ចំណី​របស់​សត្វ​ស្លាប​នៅ​តំបន់​នេះ​មានការ​ប្រែប្រួល​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ក្រុមការងារ​បាន​បន្ត​សិក្សា​ពី​សក្តានុពល​ទេសចរណ៍​មួយកន្លែង​ទៀត គឺ​ការ​ជិះរទេះ​គោ​ឈើ​បុរាណ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ដែល​តំបន់​នេះ មាន ភ្ញៀវ​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​តាម​កប៉ាល់​បាន​ចូលមក​ចត និង​ជិះ​រទេះគោ​កម្សាន្ត​តាម​ភូមិ ដោយ​ចាប់ តាំងពី​ឆ្នាំ 2016 មក គឺ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​រហូត​មកទល់​ពេលបច្ចុប្បន្ន​។​

]]>
Activity Mon, 26 Feb 2018 14:38:51 +0000
សកម្មភាព​សិក្សា អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៃ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1441-2018-02-26-07-39-22 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1441-2018-02-26-07-39-22

​នា​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ  ឆ្នាំ  ឆ្នាំ​២០១៨ ឯកឧត្តម ខូវ មាស អគ្គលេខាធិការ​ង បាន​ចុះ​សិក្សា អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​សត្វ​ស្លាប​នៅ​តំបន់​ព្រៃ​កោះ​ស្ថិតនៅ​ព្រុំប្រទល់​ឃុំ​ផ្លូវ​ទូក និង​ឃុំ​ប្រឡាយ​មាស ដែលជា​តំបន់​សត្វ​ស្លាប​ចុះមក​ចាប់​ចំណី​រៀងរាល់ឆ្នាំ​ស្ថិតនៅ​ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន​តំបន់​នេះ​រង​នូវ​ការទន្ទ្រាន​ដី ដើម្បី​ធ្វើ​ដំណាំ​កសិកម្ម ដែល​បង្ក​ឲ្យ​មាន​បម្រែបម្រួល ប៉ះពាល់​ដល់ ជម្រក​មច្ឆា​ជាតិ និង​ពួក​សត្វ​ស្លាប ដែល​ការចុះ​រក​ចំណី​របស់​សត្វ​ស្លាប​នៅ​តំបន់​នេះ​មានការ​ប្រែប្រួល​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​។ ក្រុមការងារ​បាន​បន្ត​សិក្សា​ពី​សក្តានុពល​ទេសចរណ៍​មួយកន្លែង​ទៀត គឺ​ការ​ជិះរទេះ​គោ​ឈើ​បុរាណ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ដែល​តំបន់​នេះ មាន ភ្ញៀវ​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​តាម​កប៉ាល់​បាន​ចូលមក​ចត និង​ជិះ​រទេះគោ​កម្សាន្ត​តាម​ភូមិ ដោយ​ចាប់ តាំងពី​ឆ្នាំ 2016 មក គឺ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​រហូត​មកទល់​ពេលបច្ចុប្បន្ន​។​

]]>
Activity Mon, 26 Feb 2018 14:38:51 +0000
វគ្គប​ណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ការវិភាគ​ទិន្នន័យ និង​ការសន្និដ្ឋាន​សរសេរ​រ​បាយ​ការណ៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1438-2018-02-13-00-49-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1438-2018-02-13-00-49-12

​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​បើក​វគ្គប​ណ្តុះ​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស​ស្រាវជ្រាវ​ក្រោម​ឱវាទ​អាជ្ញាធរ​ទន្លេសាប ស្តីពី វិធីសាស្ត្រ​សិក្សា​ស្រាវជ្រាវ ការវិភាគ​ទិន្នន័យ និង​ការសន្និដ្ឋាន​សរសេរ​រ​បាយ​ការណ៍​ស្រាវជ្រាវ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប ដើម្បី​ពង្រឹង​តួនាទី​ភារកិច្ច​ស្នូល​របស់​អង្គភាព និង​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព ក្នុងការ​លើកកម្ពស់​កា​រក​សាង​សមត្ថភាព​ចំណេះដឹង​លើ​ការសិក្សា​ស្រាវជ្រាវ​។ វគ្គ​បណ្តុះបណ្តាល នឹង​ទទួលបាន ៖
- យល់ដឹង​ពី​គោលការណ៍ និង​ក្របខ័ណ្ឌ​ចាំបាច់ សម្រាប់​យកទៅអនុវត្ត​ឧ្យ​បានល្អ​ប្រសើរ​
- បង្កើន​សមត្ថភាព​ក្នុង​ការវិភាគ​ទិន្នន័យ និង​ធ្វើ​របាយការណ៍​តាម​លក្ខណៈ​បច្ចេកវិទ្យា​សាស្ត្រ​
- លើកកម្ពស់​ចំណេះ ឧ្យ​បាន​យល់ដឹង​អំពី​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​ទឹក បរិស្ថាន និង​វិធីសាស្ត្រ​របស់ IWRM កាន់តែច្បាស់​
- កសាង​សមត្ថភាព​ដល់​អ្នកចូលរួម​ក្នុងការ​ដោះស្រាយ​សកម្មភាព​ស្រាវជ្រាវ និង​តាមដាន​នៅក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ចសង្គម អំពី​គុណ​តម្លៃ​ទឹក ជលសា​ស្ត្រ និង​ជីវចម្រុះ​នៅក្នុង​បរិយាកាស​ទឹកសាប ឧ្យ​មាន​និរន្តរភាព​
- អភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​សេដ្ឋកិច្ចសង្គម ជីវចម្រុះ និង​បរិស្ថាន​
- ចែករំលែក​ពង្រឹង​បណ្តាញ​ពាក់ព័ន្ធ ដើម្បី​ចូលរួម​កំណត់ និង​ដោះស្រាយ​បញ្ហា​ធ្វើយ៉ាងណា​ឧ្យ​បឹង​ទន្លេសាប​ទទួលបាន​នូវ​សុខា​មាល​ភាព ។​

]]>
Activity Tue, 13 Feb 2018 07:49:02 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1436-2018-02-13-00-34-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1436-2018-02-13-00-34-56

​នា​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្វែងយល់ និង​ចូលរួម​លើកកម្ពស់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ផ្អែកលើ​វិស័យ​កសិកម្ម លើ​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់សត្វ ក្រោម​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៦ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ​ក្នុង​គោលបំណង​៖
-  សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-  ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-  ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-  ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Tue, 13 Feb 2018 07:34:35 +0000
​សេចក្តីជូណដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​បោះ​ពុ​ម្ភ​សៀវភៅ​ផែនការ​សកម្មភាព​ការងារ របាយការណ៍​បច្ចេកទេស ទស្សនា​វ​ដ្តី និង​ស្រោមសំបុត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1434-2018-02-08-11-30-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1434-2018-02-08-11-30-14

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប និង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ការងារ​បោះពុម្ព​សៀវភៅ​ផែនការ​សកម្មភាព​ការងារ របាយការណ៍​បច្ចេកទេស ទ​ស្សា​នាវ​ដ្តី​
​និង​ស្រោមសំបុត្រ​របស់​អាជ្ញាធរ​ទន្លេសាប ឆ្នាំ ២០១៨​។

]]>
Activity Thu, 08 Feb 2018 18:30:06 +0000
​សេចក្តីជូណដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ជួសជុល​រថយន្ត ប្រចាំឆ្នាំ​២០១៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1431-2018-02-08-11-25-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1431-2018-02-08-11-25-22

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​ក្នុងស្រុក (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​)​និង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ សម្រាប់​ការងារ​ជួសជុល​រថយន្ត​ប្រចាំឆ្នាំ ២០១៨ របស់​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Thu, 08 Feb 2018 18:25:11 +0000
សេចក្តីជូណដំណឹង ស្តីពី ការអញ្ញើញចូលរួមដេញថ្លៃការងារផ្គត់ផ្គង់សម្ភារៈការិយាល័យ និងអនាម័យ ឆ្នាំ២០១៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1429-2018-02-08-11-21-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1429-2018-02-08-11-21-47

អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) សូមជូនដំណឹងដល់បណ្តាលក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថា៖ អាជ្ញាធរទន្លេសាប និងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់សម្ភារៈការិយាល័យ និងអនាម័យ ឆ្នាំ ២០១៨ របស់អាជ្ញាធរទន្លេសាប ។

]]>
Activity Thu, 08 Feb 2018 18:21:37 +0000
សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី Satellite-based Near-Real-Time Flood Monitoring Service https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1426-satellite-based-near-real-time-flood-monitoring-service https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1426-satellite-based-near-real-time-flood-monitoring-service

នា​ថ្ងៃទី 24 - 25 ខែមករា ឆ្នាំ 2018  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​គណប្រតិភូ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី Satellite-based Near-Real-Time Flood Monitoring Service ដែល​បាន​សហការ​រៀបចំ​ដោយ Asian Disaster Preparedness Center (ADPC), USAID, NASA ស្ថិតក្រោម​គម្រោង​កម្មវិធី SERVIR-Mekong នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

]]>
Activity Thu, 01 Feb 2018 17:53:15 +0000
សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី Satellite-based Near-Real-Time Flood Monitoring Service https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1427-201821kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1427-201821kh

នា​ថ្ងៃទី 24 - 25 ខែមករា ឆ្នាំ 2018  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​គណប្រតិភូ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី Satellite-based Near-Real-Time Flood Monitoring Service ដែល​បាន​សហការ​រៀបចំ​ដោយ Asian Disaster Preparedness Center (ADPC), USAID, NASA ស្ថិតក្រោម​គម្រោង​កម្មវិធី SERVIR-Mekong នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

]]>
Activity Thu, 01 Feb 2018 17:53:15 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការតាមដាន​បរិមាណ​ផល​ចាប់​ជលផល​ប្រចាំថ្ងៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1424-2018-02-01-10-43-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1424-2018-02-01-10-43-10

​នា​ថ្ងៃ​ព្រហស្បតិ៍ ០៩ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​ទី​រួម​ខេត្តបាត់ដំបង លោក ស៊ិន វិ​សិទ្ធិ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេ  មេគង្គ​កម្ពុជា ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​ពិភពលោក បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្តីព្រាង​របាយការណ៍​ស្តីពី​ការតាមដាន​បរិមាណ​ផល​ចាប់​ជលផល​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ ក្នុង​តំបន់​សហគមន៍​សាកល្បង នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា​ប្រទេស (​ថៃ​)​។ សិក្ខាសាលា មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មន្ទីរ​ពាក់ព័ន្ធ  សហគមន៍​នេសាទ​តាម      បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប  សមាជិក​ក្នុង​សហគមន៍​សាកល្បង អ្នកនេសាទ និង​ក្រុម​ជ​នា​ញ​ការសរុប​ចំនួន ៣៣ នាក់ ។​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ក្នុង​គោលបំណង ៖
- បង្ហាញ​លទ្ធផល​ការតាមដាន​បរិមាណ​ផល​ចាប់​ធនធាន​ជលផល​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅ​ស្ទឹង​សង្កែ និង​ស្ទឹង​ពោធិសាត់​
- ប្រមូល​មតិ និង​អនុសាសន៍ ដើម្បី​កែសម្រួល​របាយការណ៍​ប​ញ្ច​ប់​គម្រោង ។​

]]>
Activity Thu, 01 Feb 2018 17:43:03 +0000
កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​អាជ្ញាធរ​ទន្លេ​សាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1422-2018-01-20-03-25-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1422-2018-01-20-03-25-36

នា​ព្រឹក​ថ្ងៃ ពុធ ១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​ទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាង​របាយការណ៍​សង្ខេប ស្តីពី​វឌ្ឍនភាព​ការងារ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សកម្មភាព​អនុវត្តន៍​ការងារ​បន្ត​ប្រចាំឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន មន្ត្រី​ដំណាង​ក្រសួង មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​បច្ចេកទេស​ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​
​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​៖
១- ពិនិត្យ​និង​កែសម្រួល​របាយការណ៍​ស​ង្ខេ​ប ពី​វឌ្ឍនភាព​ការងារ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧
២- ពិភាក្សា ពី​ចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០១៨
៣- ផ្លាស់ប្តូរ​បទពិសោធ​ន៏ និង​ចែករំលែក​ចំណេះដឹង តាមរយៈ​ការអនុវត្ត​សកម្មភាព​កន្លងមក​។​
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ និង​ទទួលបាន​នូវ​គំនិត ទស្សនៈវិស័យ ក្នុងការ​ចូលរួម លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​ស្នូល របស់​អង្គភាព និង​បន្តសកម្មភាព​អនុវត្ត​ផែនការ​ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​
៥​ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប (២០១៦-២០២០) ទទួលបាន​ជោគជ័យ ។​

]]>
Activity Sat, 20 Jan 2018 10:25:12 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​ពង្រាង​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​ការងារ ឆ្នាំ ២០១៨ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1420-2017-12-27-04-55-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1420-2017-12-27-04-55-24

​នៅ​រសៀល​ថ្ងៃ​អង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា ន​ព្ធ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែធ្នូ គ​.​ស ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ពិភាក្សា​ពិនិត្យ​លើ​ពង្រាង​តារាង​ម៉ា​ទ្រិ​ច​គម្រោង​ផែនការ​សកម្មភាព​ការងារ​លម្អិត​ឆ្នាំ​២០១៨ ដែល​បាន​លើក​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នាយកដ្ឋាន​ជំនាញ ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​ពិភាក្សា​មានការ​ចូលរួម​ពី​អគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ ហើយ​ផែនការ​សកម្មភាព​នេះ​នឹងដាក់​ស្នើសុំ​ការអនុម័ត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប សម្រាប់​បន្តសកម្មភាព​ចុះ អនុវត្ត​នា​ឆ្នាំ ២០១៨ ក្នុងទិសដៅ​ជម្រុញ​ប្រសិទ្ធភាព​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (២០១៦-២០២០) របស់​អាជ្ញាធរ​ទន្លេសាប ប្រកបដោយ​ភាពជោគជ័យ​តាម​គោលដៅ និង​ទិសដៅ​បានកំណត់ រួមជាមួយ​ការពង្រឹង​ស្មារតី​អនុវត្ត​នូវ​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​ស្នូល​របស់​អាជ្ញាធរ​ទន្លេ​សាប ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។​

]]>
Activity Wed, 27 Dec 2017 11:55:11 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័ក​សិ​កម្ម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1418-2017-12-26-05-30-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1418-2017-12-26-05-30-38

​នា​ថ្ងៃ​ពុធ ៣ កើត ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បារាយណ៍ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ការចុះ​សិក្សា ដើម្បី​ប្រមូល​ទិន្នន័យ ព័ត៌មាន ៖
-​    ​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-​    ​ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-​    ​វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-​    ​ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-​    ​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Tue, 26 Dec 2017 12:30:23 +0000
វគ្គ​បណ្តុះបណ្តាល​ពី វិធីសាស្ត្រ​ការសរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1416-2017-12-21-00-42-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1416-2017-12-21-00-42-07

​នា​ព្រឹក​ថ្ងៃ​ពុធ ៣ កើត ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ គ​.​ស​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​ថ្នាក់​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​បច្ចេកទេស ស្តីពី​វិធីសាស្ត្រ​សរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី  ដែល​បាន​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប  នៅ​សាល​បណ្តុះបណ្តាល​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។ វគ្គ​បណ្តុះបណ្តាល មាន​រយៈពេល ៣​ថ្ងៃនេះ គោលបំណង​ដើម្បី​កសាង​សមត្ថភាព​មន្ត្រី​ឲ្យ​មានចំណេះ​ជា​ទ្រឹស្តី និង​ចំណេះដឹង​អនុវត្តបាន​ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​លើ​ការសរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី​។ ជា​លទ្ធផល​រំពឹងទុក​នៃ​វគ្គ​បណ្តុះបណ្តាល មន្ត្រី​នឹង​ទទួលបាន​នូវ ៖

- កំណត់​បាន​នូវ​ការយល់ដឹង​ពីបទ​បញ្ញា​តិ ប្រភេទ​របាយការណ៍ និង​សមាសភាគ​
​របាយការណ៍​
- យល់ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការសរសេរ​របាយការណ៍​អោយមាន​ស​ង្គ​ត​ភាព​ជាមួយ​
​ប្រភេទ​របាយការណ៍​គម្រោង​/​កម្មវិធី​
- យល់ច្បាស់​ចៀសវាង​ការ​ការ​ភ័ន្ត​ច្រ​លំ និង​កំហុសឆ្គង​នៃ​ការសរសេរ​របាយការណ៍ ។​

]]>
Activity Thu, 21 Dec 2017 07:41:59 +0000
សកម្មភាព​សិក្សា​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1414-2017-12-16-06-50-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1414-2017-12-16-06-50-22

​នា​ថ្ងៃ​ច័ន្ទ ៨​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១១  ខែធ្នូ គស​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​ស្ថិតនៅ​ភូមិ​បណ្តែត​ទឹក​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​សមាគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ឃ្លាំង ដើម្បី​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែលមាន​នៅក្នុង​តំបន់​ភូមិ​បណ្តែត​ទឹក​។​

]]>
Activity Sat, 16 Dec 2017 13:50:14 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ជួបពិភាក្សា​ការងារ​ជាមួយ​តំ​ណា​គណៈប្រតិភូ​ចិន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1412-2017-12-15-04-28-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1412-2017-12-15-04-28-15

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍  ១១ រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ គ​.​ស ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ រួមជាមួយ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ បានទទួល​ជំ​នូ​ប​ពិ​ភ​ភា​ក្សា​ជាមួយ​គណៈប្រតិភូ​ចិន តំណាង​ក្រុមហ៊ុន HOADONG ENGINEERING CORPORATION LIMITED ពិភាក្សា​ស្វែងយល់​សកម្មភាព​ការងារ គោលបំណង និង​ផ្តួចផ្តើម​គំនិត​រៀបចំ​កម្ម​វិធី​គម្រោង​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី (Ecology) និង​ទេសចរ​ធម្មជាតិ (Ecotourist) ប្រកបដោយ​ចិ​រ​ភាព​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។ ភាគី​ទាំងពីរ បាន​ឯកភាព​ដល់​ភាគី​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្នើសុំ​គោលការណ៍​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដើម្បី​បង្កើត​ក្រុមការងារ​ប​ច្ចក​ទេស​សិក្សា​រួម​ក្នុង​រោ​ប​ចំ​គម្រោង ហើយ​សំណើ​នេះ នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​/​អង្គភាព និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ពិនិត្យ និង​សម្រេចចិត្ត​ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត បន្ទាប់ពី​មានការ​សិក្សា​ច្បាស់លាស់​។​

]]>
Activity Fri, 15 Dec 2017 11:28:06 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​វិស័យ​កសិកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1410-2017-12-11-11-05-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1410-2017-12-11-11-05-35

​នា​ថ្ងៃទី 05 ដល់​ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2017 ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជីគីមី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ការសិក្សា​នេះ បាន​ផ្តោត​សំខាន់​ទៅលើៈ​
- បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ​) ។​

]]>
Activity Mon, 11 Dec 2017 18:05:22 +0000
កិច្ចប្រជុំ និង​វគ្គ​បណ្តុះបណ្តាល​លើ​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1408-2017-12-08-02-38-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1408-2017-12-08-02-38-34

​នា​ថ្ងៃទី 30 ខែវិច្ឆិកា និង​ថ្ងៃទី 1 ខែធ្នូ ឆ្នាំ​2017 លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែលមាន​វត្តមាន​ទីភ្នាក់ងា​រ​ទឹក​បារាំង Loire-Bretagne, ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង​, មជ្ឈមណ្ឌល​សេវាកម្ម​ធារាសាស្ត្រ​កសិកម្ម​,​ក្រុមការងារ​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មការ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ បានធ្វើ​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​គម្រោង​នៅ​ឆ្នាំ 2017 ព្រមទាំង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក គុណភាព​ទឹក សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ចំពោះ​ក្រុមការងារ​ធារាសាស្ត្រ​កសិកម្ម​, ក្រុមការងារ​គុណភាព​ទឹក និង​គ្រប់គ្រង​ស្ថានីយ​ទឹកស្អាត នៅ​សាលាខេត្ត​កំពង់ធំ ។​

]]>
Activity Fri, 08 Dec 2017 09:38:26 +0000
ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​របស់​ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1406-2017-12-08-02-29-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1406-2017-12-08-02-29-38

​នា​ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ​2017 លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែលមាន​វត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​, លោក Christian Szacowny តំណាង​របស់​ទីភ្នាក់ងារ​ទឹក​បារាំង Rhin-Meuse ព្រមទាំង​ក្រុមការងារ​គម្រោង បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​របស់​ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​ង​ន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលជា​ជំនួយឥតសំណង​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ។ ស្ថានីយ​ផលិត​ទឹកស្អាត​នេះ អាច​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​បរិភោគ​ប្រមាណ 50 ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​សម្រាប់​ចែកចាយ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ចំនួន 13​ភូមិ នៃ​ឃុំ​ង​ន ដែលមាន​គ្រួសារ​ចំនួន 2272 គ្រួសារ ស្មើនឹង 1932 ខ្នង​ផ្ទះ ។​

]]>
Activity Fri, 08 Dec 2017 09:29:24 +0000
វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុងការ​អនុវត្ត​សកម្មភាព​/​គម្រោង​កម្មវិធី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1404-2017-11-24-03-44-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1404-2017-11-24-03-44-23

​ថ្ងៃទី 22-23​វិច្ឆិកា ឆ្នាំ​2017  អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព និង​ពង្រឹង​ចំណេះដឹង​ដល់​មន្ត្រីក្រោមឱវាទ​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតី ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អំពី​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុងការ​អនុវត្ត​សកម្មភាព​/​គម្រោង​កម្មវិធី​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​វគ្គ​បណ្តុះបណ្តាល ៖ (១). ចង់អោយ​មន្ត្រី​យល់ដឹង អំពី​ឬ​សគុល​នៃ​ការរៀបចំ​និង​ដំណើរការ​គម្រោង​/​កម្មវិធី​/​ផែនការ (២). យល់ដឹង អំពី​មូលដ្ឋានគ្រឹះ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គម្រោង​/​កម្មវិធី (៣). យល់ដឹង អំពី​វិធីសាស្ត្រ​និតិ​វិធី​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ (៤). យល់ដឹង ពី​ការកំណត់​សូចនាករ និង​ការរៀបចំ​ប្រមូល​ព័ត៌មាន​ទិន្នន័យ សម្រាប់​អនុវត្ត​ដំណើរការ​តាម​ដាម​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី​ឧ្យ​មាន​ប្រសិទ្ធភាព​តាម​ផែនការ ។​

]]>
Activity Fri, 24 Nov 2017 10:44:14 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1402-2017-11-24-03-38-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1402-2017-11-24-03-38-09

​ថ្ងៃទី 15-18 វិច្ឆិកា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​បញ្ចប់​ផែនការ​សកម្មភាព​ឆ្នាំ​2017 " ការសិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​ការយល់ដឹង​" របស់​ប្រជា​នេសាទ​ក្នុង​សហគម​មូលដ្ឋាន​តំបន់​បឹង​ទន្លេសាប​" ស្ថិតនៅ​ភូមិសាស្ត្រ​សហគមន៍​ស្រ​ណា​ល  ឃុំ​សំបួរ ស្រុក​មង្គល​បូរី និង​សហគមន៍​រហាល​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

]]>
Activity Fri, 24 Nov 2017 10:38:00 +0000
សកម្ម​ភាពចុះ​សិក្សា តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1400-2017-11-24-03-31-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1400-2017-11-24-03-31-05

​នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៧-២០១៨ ។ គោលបំណង​ការសិក្សា ៖ (១). តាមដាន​ពី​ផលធៀប​កំណើន និង​ការធ្លាក់ចុះ​ទិន្នផល​ផល​ចាប់​ត្រី​នៃ​ឆ្នាំ​នីមួយៗ(២). សិក្សា​ពី​ប្រភេទ និង​ទ​ហំ​ត្រី​នៃ​ឆ្នាំ​នីមួយៗ (៣). សិក្សា​ពី​បច្ចេកទេស​នៃ​ការធ្វើ​អាជីវកម្ម​ឡូ​តិ៍​ដាយ និង (៤). ប្រមូល​ព័ត៌មាន និង​វិភាគ​ចងក្រង​របាយការណ៍​បច្ចេកទេស ។​

]]>
Activity Fri, 24 Nov 2017 10:30:55 +0000
កិច្ចប្រជុំ​ពិភាក្សា និង​វិភាគ​របាយការណ៍​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1398-2017-11-24-03-24-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1398-2017-11-24-03-24-33

នា​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ប្រជុំពិភាក្សា ពង្រឹង​ប្រសិទ្ធភាព​ការងារ សម្រាប់​ការ ប្រមូល​ចងក្រង និង​វិភាគ​របាយការណ៍​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ អំពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​តំបន់​ទន្លេសាប ដែល​បាន​អនុវត្ត​ដោយ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ជំនាញ​ចុំ​ណុះ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​ការពិភាក្សា ៖ (១). ជម្រុញ​ប្រសិទ្ធភាព​ការរៀបចំ​របាយការណ៍​លទ្ធផល​គម្រោង​សកម្មភាព​ស្រាវជ្រាវ​នីមួយៗ ដែល​បាននិងកំពុង​អនុវត្ត ដើម្បី​បញ្ជូនមក​ក្រុមការងារ ចងក្រង​ជា​របាយការណ៍​បច្ចេកទេស​រួម (២). ពិនិត្យ​លើ​តារាង Matrix ការងារ​របស់​ក្រុមការងារ ដើម្បី​ផលិត​រៀបចំ​បញ្ចេញ​អោយបាន​នូវ​របាយការណ៍​បច្ចេក​ទេស​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​និង​សម្រេច​។​

]]>
Activity Fri, 24 Nov 2017 10:24:24 +0000
H.E. Hell Tony Meets with SUNWASPA Technical Research Team https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1396-20171120-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1396-20171120-en

On 20 of November 2017, H.E Hell Tony, General Secretary of Tonle Sap Authority, attended the meeting with the delegation of JICA's Specialists for Preservation of Natural Resources and Forests under the program Conservation of environment and watershed management in the Mekong Basin. The consultations is about to understand the process of cooperation and sharing of relevant data to promote watershed management in the Mekong Basin, through Conservation of forests in collaboration with Mekong commission ( MRC).​​

]]>
Activity Fri, 24 Nov 2017 10:09:46 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ជួបពិភាក្សា​ជាមួយ​ក្រុមបច្ចេកទេស​ស្រាវជ្រាវ SUNWASPA https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1397-20171120-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1397-20171120-kh

​នា​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានអនុញ្ញាត​អោយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA ក្រោម​កម្មវិធី​អភិរក្ស​បរិស្ថាន និង​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ ចូលជួប​ពិភាក្សា​ការងារ​។ កិច្ច​ជំ​នូ​ប​ពិភាក្សា ដើម្បី​ការស្វែងយល់​ពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ​ដែល​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ដល់​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ​ខាងក្រោម តាមរយៈ​ការអភិរក្ស​ព្រៃឈើ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​តំបន់​មេគង្គ និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ។​​

]]>
Activity Fri, 24 Nov 2017 10:09:46 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1393-2017-11-24-02-44-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1393-2017-11-24-02-44-57

​នា​ថ្ងៃទី ១៦ ដល់ ១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ ពី​របប​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ  ។​

]]>
Activity Fri, 24 Nov 2017 09:44:41 +0000
សកម្មភាព​ការសិក្សា​តាមដាន​ចរាចរ​ត្រី​តម​ច្រកចេញ ចូល​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1391-2017-11-24-02-39-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1391-2017-11-24-02-39-48

​កាលពី​ថ្ងៃទី ១៤ ដល់ ទី ១៧  ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស  បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ធ្វើការ​សិក្សា​តាមដាន​ចរាចរ​ត្រី​នៅ​គ្រប់​ច្រកចេញ​-​ចូល​ជុំវិញ​បឹង​ទន្លេសាប​ទាំង​ច្រករបៀង និង​ច្រក​ផ្លូវការ​នៅ​ខេត្ត​ជុំវិញ​តំបន់​បឹង​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​តាមដាន​បរិមាណ​ត្រី ប្រភព​ត្រី ប្រភេទ​ត្រី និង​ការបែងចែក​បន្ត ពិសេស​តាមដាន​ប្រភេទ​ត្រី​ធម្មជាតិ ត្រី​ចិញ្ចឹម ត្រី​នាំចូល​ពី​បរទេស និង​ត្រី​នាំ​ចេញទៅ​បរទេស​។​​

]]>
Activity Fri, 24 Nov 2017 09:39:40 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1389-2017-11-18-08-08-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1389-2017-11-18-08-08-37

​ថ្ងៃទី 15-18 វិច្ឆិកា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​បញ្ចប់​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧ ស្ថិត​តំបន់​សហគមន៍​នេសាទ​អ​ន្ស​ង​សក ស្ថិតក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ និង​បញ្ហា​ប្រឈម​នានា ធ្វើអោយ​រាំងស្ទះ​ដល់​ដំណើរការ​កិច្ចការពារ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​នៅក្នុង​សហគមន៍​។​

]]>
Activity Sat, 18 Nov 2017 15:08:28 +0000
សិក្ខាសាលាស្តីពី សម្ភោ​ធ​គម្រោង​ភាពជា​ដៃគូ​នៃ​ចីរភាព​ធនធានទឹក​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឺ​ង​សែន និង​ស្ទឹង​ជី​និ​ត បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1385-2017-11-14-11-55-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1385-2017-11-14-11-55-37

នា​ថ្ងៃទី ១៤​ខែវិច្ឆិកា ឆ្នាំ​២0១7 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន នីតិកម្ម ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា សម្ភោ​ធ​គម្រោង​ភាពជា​ដៃគូ​នៃ​ចីរភាព​ធនធានទឹក​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឹង​សែន និង​ស្ទឹង​ជី​និ​ត បឹង​ទន្លេសាប នៅ​សណ្ឋាគា​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​រ៉ា​ល់ ភ្នំពេញ រៀបចំឡើង​ដោយ​គម្រោង​ភាពជា ដៃគូ​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​(Sustainable water Partnership Project) ក្រោម​ជំនួយ​របស់ USIAD ។ សិក្ខាសាលា បានផ្តល់​សិក្ខាកាម​ស្វែងយល់ និង​ផ្តល់​អនុសាសន៍​សម្រាប់​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​ទី 1(2018) នូវ​: (1)​ក្របខណ្ឌ គោលនយោបាយ​គ្រប់គ្រង​ធនធានទឹក​នៅ​អាង​ទន្លេ , (2) ការធ្វើអោយ​ប្រសើរឡើង​សុវត្ថិភាព​ទឹក​.,(3) ទិ​ដ្ឋភាព​ទូទៅ​នៅ​តំបន់​ផ្ទៃរងទឹក​ភ្លៀង​ស្ទឹង​ទាំង ២, របកគំហើញ​ការសិក្សា​ប៉ាន់ប្រមាណ​តំបូង និង​សក្តានុពល​សម្រាប់​ភាពជា​ដៃគូ​នៃ​សុវត្ថិភាព​ទឹក​ប្រកបដោយ​ចីរភាព​ភាព និង​(4) ពិនិត្យ​លើ WEAP, WESTool និង​ផែនការ​សកម្មភាព​(Action Plan ឆ្នាំ​ទី​1) ផងដែរ​។​

]]>
Activity Tue, 14 Nov 2017 18:55:27 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពី​វឌ្ឍនភាព​គម្រោង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​នៅ​ប្រទេស​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1383-2017-11-08-08-02-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1383-2017-11-08-08-02-40


​នា​ថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ​2017 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គ​ល​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​ជា​អនុប្រធាន​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង បឹង​ទន្លេសាប (​កម្ពុជា​) និង អាង​សុង​ក្លា (​ថៃ​) បាន​ចូលរួម​ប្រជុំពិភាក្សា​ពី​វឌ្ឍនភាព​គម្រោង នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។​
 គោលបំណង​កិច្ចពិភាក្សា​រួមមាន ៖
- ត្រួតពិនិត្យ​ការវិវឌ្ឍ និង​ជម្រុញ​ការអនុវត្ត​គម្រោង​
- ត្រួតពិនិត្យ​របាយការណ៍​រួម ស្តីពី​បញ្ហា​ជលផល ការ​បន្សាំ​បម្រែបម្រួល​អាកាសធាតុ និង​ការបែងចែក​អំណាច​ដល់​ស្ត្រី​ក្នុង​សហគមន៍​
- ពិភាក្សា​រៀបចំ​មាតិកា​សរសេរ​របាយការណ៍​ចុងក្រោយ​របស់​គម្រោង លើ​ប្រធានបទ ទាំង 4 ដូចជា ៖ Good governance, Livelihood, Healthy lake and it’s valua
- ជំហាន​បន្ទាប់ សម្រាប់​ក្រុម​អនុវត្ត​គម្រោង​របស់​ប្រទេស​ទាំងពីរ ។​

]]>
Activity Wed, 08 Nov 2017 15:02:33 +0000
សកម្មភាព​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​តាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1381-2017-11-08-07-55-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1381-2017-11-08-07-55-35

ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​ត្រួតពិនិត្យ​តាមដាន​លើ​ការកត់ត្រា និង​ការធ្វើ​សំណាក​របស់​ក្រុម​គោលដៅ​អ្នកនេសាទ ក្នុងការ​អនុវត្ត​គម្រោង​សកម្មភាព​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ តាម​បណ្តាល​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ដំណាក់កាល​ទី ២ (២០១៧-២០១៨) ។ គោលបំណង​នៃ​ការចុះ រួមមាន ៖
- ត្រួតពិនិត្យ​ផ្ទាល់​លើ​ការកត់ត្រា​ក្នុង​សៀវភៅ Logbook
- បំពេញបន្ថែម​រាល់​ចំណុច​ខ្វះខាត​ទាំងឡាយ​ពិសេស​លើ​ការធ្វើ​សំណាក​
- ប្រមូលយក​សៀវភៅ Logbook ដើម្បី​សំអាត និង​បញ្ចូល​ទិន្នន័យ ។​

]]>
Activity Wed, 08 Nov 2017 14:55:22 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1379-2017-11-07-01-33-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1379-2017-11-07-01-33-21

ថ្ងៃទី 30 ខែតុលា ដល់​ថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ​2017 ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ ក្រោម​ផ្លូវជាតិ​លេខ 6  ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ធំ ។ ក្រុមការងារ​បាន​ស្វែងយល់​ពី​ការគ្រប់គ្រង​រដ្ឋបាល​នៃ​រមណីយដ្ឋាន​បឹង​សំរឹទ្ធ​បែប​ធម្មជាតិ​កែច្នៃ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​តំបន់​។ ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យ​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ទៅលេង កម្សាន្ត និង​សហគមន៍​នេសាទ បឹង​រំពេរ​ដែលជា​កន្លែង​អភិរក្ស​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​ត្រី​មេ​ពូជ​។ សហគមន៍​ទេសចរណ៍​បឹង​រំពេរ បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៃ​តំបន់​អេកូ​ទេសចរណ៍​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ឲ្យ​បាន កាន់តែច្រើន​។​

]]>
Activity Tue, 07 Nov 2017 08:33:13 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការដាក់បញ្ចូល​ល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1377-2017-11-01-06-36-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1377-2017-11-01-06-36-07

​នា​ព្រឹក​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការដាក់បញ្ចូល​ល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ទី ៥ របស់​ប្រទេស​កម្ពុជា ក្រុម​អធិបតីភាព​ឯកឧត្តម យិន គិ​ម​ស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ  ដើម្បី​ផ្សព្វផ្សាយ​អំពី​អនុសញ្ញា​រ៉ា​ម​សារ សារសំខាន់​នៃ​តំបន់ដីសើម និង​ដើម្បី​បញ្ចប់​ដំណើរការ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ទី ៥ របស់​ប្រទេស​កម្ពុជា  ។​

]]>
Activity Wed, 01 Nov 2017 12:35:56 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម​ការ​ប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1375-2017-11-01-00-07-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1375-2017-11-01-00-07-16

​នា​ថ្ងៃទី 26 ដល់​ថ្ងៃទី 30 ខែ តុលា ឆ្នាំ 2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​:
- សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Wed, 01 Nov 2017 06:07:07 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1373-2017-10-31-17-19-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1373-2017-10-31-17-19-15

​នា​ថ្ងៃទី 24 ដល់ 28 ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​រួមគ្នា​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិជ្ជា​ក​ម្ពុ​ជា ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម​ពាក់ព័ន្ធ​នឹង household survey ស្ថិតនៅ​ភូមិ​ពាម​បាង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ លើ​គម្រោង​សកម្មភាព​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធានធម្មជាតិ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា ។​

]]>
Activity Tue, 31 Oct 2017 23:18:54 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1371-2017-10-30-04-30-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1371-2017-10-30-04-30-31

​នា​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​ប​ចេ្ច​េ​ក​ទេស អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​សក្តានុពល​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ស្ថិតនៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ពាម​តា​អួរ និង​មេ​ជ្រៃ ឃុំ​កែវ​ពណ៌ ស្រុក​ពួក​ខេត្តសៀមរាប​។ ការសិក្សា​នេះ ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​អ្នកពាក់ព័ន្ធ​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឃុំ ដើម្បី​លើកកម្ពស់​វិស័យ​អេកូ​ទេសចរណ៍ធម្មជាតិ​និង​ការផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​។​

]]>
Activity Mon, 30 Oct 2017 10:30:19 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម​ការ​ប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ខេត្តបាត់ដំបង​ ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1369-2017-10-17-09-34-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1369-2017-10-17-09-34-17

នា​ថ្ងៃទី 10 ដល់​ថ្ងៃទី 14 ខែ តុលា ឆ្នាំ 2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​:
- សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
- ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Tue, 17 Oct 2017 15:33:55 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1367-2017-10-11-04-34-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1367-2017-10-11-04-34-36

​នា​ថ្ងៃទី​០៤ ដល់​ថៃ្ង​ទី​០៧ ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ​សហគមន៍​ស្លែង​ពាម​គ្រែង​សាមគ្គី​មានជ័យ ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ និង​សហគមន៍​បឹង​បាន​ទី ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោម​គម្រោង​សកម្មភាព​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​ច្បាប់​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន ។​
​    ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​

]]>
Activity Wed, 11 Oct 2017 10:34:29 +0000
សកម្មភាព​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​តាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1365-2017-10-11-04-27-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1365-2017-10-11-04-27-45

​ថ្ងៃទី​០៤ ដល់​ថ្ងៃ ០៧ ខែតុលា ឆ្នាំ​២០១៧ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​អនុវត្ត​សកម្មភាព​ជំហាន​ទី ១ នៃ​ការចាប់ផ្តើម​អនុវត្ត​គម្រោង​សកម្មភាព​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​តាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ក្នុងដំណាក់កាល​ទី ll  (2017-2018) :
- ជ្រើសរើស​អ្នកនេសាទ​ប្រចាំ​ស្ទឹង​ទាំង ១១
- ណែនាំ​ពី​បទដ្ឋាន​បច្ចេកទេស ដើម្បី​ស្រង់​កត់ត្រា និង​តាមដាន​ផល​ចាប់​
- ផ្តល់​សម្ភារ​: ឧបករណ៍​ដល់​អ្នកនេសាទ​
- របៀប​វិធី​ពិនិត្យ​លើ​សំណាក​
- ចុះ​អនុវត្ត​ជាក់ស្តែង​
- ឧបត្ថម្ភ​ថវិកា សម្រាប់​ជួសជុល និង​បំពេញបន្ថែម​លើ​សម្ភារ​:​ឧបករណ៍​នេសាទ ដែល​បាន​ខូ​ត​ខាត ។​

]]>
Activity Wed, 11 Oct 2017 10:27:37 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1363-2017-10-03-14-43-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1363-2017-10-03-14-43-57

​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​នៃ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក ខេត្តសៀមរាប ។ តំបន់​កំពង់​ភ្លុក គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាប់​នឹង​ផ្ទៃ​បឹង​ទន្លេសាប ដោយមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ជា​រៀងរាល់ឆ្នាំ ពិសេស​នៅ​រដូវ​ទឹក​ឡើង​ចាប់ពី​ខែកញ្ញា​រហូតដល់​ខែធ្នូ​។ អ្នក​ទេសចរណ៍​ធ្វើដំណើរ​កំសាន្ត​ដោយ​ជិះទូក​មើល​ភូមិ​បណ្តែត​ទឹក សកម្មភាព​នៃ​ការរស់នៅ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ សហគមន៍​ទូក​អ៊ុំ កំពង់​ភ្លុក គឺជា​សហគមន៍​គំរូ​មួយ ដែល​បាន​ផ្តល់ឱកាស និង​ផ្តល់​ការងារ​ជូន​ដល់​ស្ត្រី​មេផ្ទះ​ដែល​ទំនេរ​ពី​ការងារ​អាច​រកប្រាក់​កម្រៃ​ប្រចាំថ្ងៃ​បាន​បន្ថែម​ដោយ អ៊ុំ​ទូក​ជូន​ភ្ញៀវ​ទស្សនា​កំសាន្ត​។​

]]>
Activity Tue, 03 Oct 2017 20:43:48 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត​របស់​ប្រជាកសិករ​ក្នុ​ខេត្តកំពង់ឆ្នាំង​  https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1361-2017-09-30-04-25-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1361-2017-09-30-04-25-24

នា​ថ្ងៃទី​26 ដល់​ថ្ងៃទី​30 ខែកញ្ញា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ ​។​
​ការសិក្សា​ក្នុង​គោលបំណង ដើម្បី​:
-​សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-​វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-​ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​

]]>
Activity Sat, 30 Sep 2017 10:24:57 +0000
សកម្មភាព​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ចូលរួម​ស​ន្និសិទ​នៅ​ប្រទេស​ឡាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1359-2017-09-22-06-36-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1359-2017-09-22-06-36-01

​នា​ថ្ងៃទី​13-15 ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​សន្និសីទ Regional Forum on Gender Equity and Women's Leadership in Transboundary Water Governance in the Lower Mekong Basin នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ ដែលមាន​ការចូលរួម​ពី​ប្រទេស​កម្ពុជា ឡាវ វៀតណាម ថៃ ចិន និង​ភូមា​។ សន្និសីទ បានបង្ហាញ​ពីបទ​ពិសោធន៍ និង​ទិសដៅ​សម្របសម្រួល​ឲ្យ​មានការ​ចូលរួម​ដោយ​ស្មើភាព​គ្នា​រវាង​ស្ត្រី និង​បុរស​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត ការលើក​ពី​តម្រូវការ និង​សិទ្ធិ​សម្រេច​ផ្សេងៗ​ទាក់ទង​គោលនយោបាយ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ក្នុង​តំបន់ ។ ជាមួយ​បទពិសោធន៍​នៃ​ការគ្រប់គ្រង​បរិស្ថាន និង​ការអភិវឌ្ឍ មានការ​ចែករំលែក​ពី Australian Water Partnership ប្រទេស​អូស្ត្រាលី , Stockholm Environment Institute និង Institute for Integrated Development ប្រទេស​ភូមា ។​

]]>
Activity Fri, 22 Sep 2017 12:35:49 +0000
សកម្មភាព​ចូលរួម​វេទិកា​ថ្នាក់​តំបន់ ស្តីពី​ការងារ​សហប្រតិបត្តិកា​រ​ឆ្លងដែន​តំបន់​ទន្លេមេគង្គ​ក្រោម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1357-2017-09-22-06-31-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1357-2017-09-22-06-31-43

ចាប់ពី​ថ្ងៃទី 12-14 ខែកញ្ញា ឆ្នាំ​2017 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចូលរួម​វេទិកា​ថ្នាក់​តំបន់ ស្តីពី​ការងារ​សហប្រតិបត្តិកា​រ​ឆ្លងដែន​តំបន់​ទន្លេមេគង្គ​ក្រោម នៅ​សកល​វិទ្យាល័យ កា​សេត​សាត​ខេត្ត សាខុន ណា​ខន ប្រទេស​ថៃ ដែលមាន​ការចូលរួម​ពី​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ឡាវ ។ ខ្លឹមសារ​វេទិកា​ផ្តោតលើ (I) ការគ្រប់គ្រង​ធនធានទឹក និង​តំបន់ដីសើម (ii) បញ្ហា​ជលផល (iii) ការ​បន្សាំ​ទៅនឹង​បម្រែបម្រួល​អ​កាស​ធាតុ (iv)​គ្រោះរាំងស្ងួត និង​ទឹកជំនន់ ។​
​វេទិកា​នេះ មាន​គោលបំណង ៖
- ផ្សព្វផ្សាយ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ក្នុង​តំបន់​មេគង្គ​ក្រោម​
- ចែករំលែក​បទពិសោធ​ន៍ និង​ការអនុវត្ត​កន្ល​មក​
- ផ្សព្វផ្សាយ​ណ្តា​ញ​ការងារ​ក្នុង​តំបន់​
- ទស្សនកិច្ច​សិក្សា​លើ​ប្រព័ន្ធធារាសាស្ត្រ និង​ទំនប់ទឹក ដែល​ស្ថិតក្នុង​គម្រោង​ឆ្លងដែន​ផងដែរ​។​

]]>
Activity Fri, 22 Sep 2017 12:31:34 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1355-2017-09-22-05-09-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1355-2017-09-22-05-09-54

​នា​ថ្ងៃទី 11 ដល់​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សន្ទុក ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ គោលបំណង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ដែលមាន​ដូចខាងក្រោម​៖
- សិក្សា​ពី​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល​
- ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
- វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
- ប្រភពទឹក​ស្រោចស្រព​
- ប្រភេទ​ជីក​ម្មសិ​កម្ម (​ឈ្មោះ​ជី​, ប្រភព​ជី​, រយៈពេល​ប្រើរ​ប្រាស់​, តំលៃ ។​ល​..​។​)
- ប្រភេទ​ថ្នាំ​សំលាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ​, ប្រភេទ​ថ្នាំ​,​សារធាតុ​សាក​ម្ម​, រយៈពេល​ប្រើប្រាស់​,​តំលៃ​។ ល​..​។​)

]]>
Activity Fri, 22 Sep 2017 11:09:46 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1353-2017-09-15-03-35-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1353-2017-09-15-03-35-06

​នា​ថ្ងៃទី 11 ដល់ 15 ខែកញ្ញា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​រួមគ្នា​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិជ្ជា​ក​ម្ពុ​ជា ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធាន ធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​លក្ខណៈ​គ្រួសារ​(household survey)​ចំនួន​សំណាក​គម្រូ 41 នៅ​តំបន់​ទន្លេ​ឆ្មា ភូមិ​ពៅ​វើ​យ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

]]>
Activity Fri, 15 Sep 2017 09:34:51 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1351-2017-09-15-03-10-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1351-2017-09-15-03-10-55

នា​ថ្ងៃទី ០៤ ដល់ ០៨ ខែកញ្ញា ឆ្នាំ​២០១៧ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ ពី​របប​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ  ។​

]]>
Activity Fri, 15 Sep 2017 09:10:47 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1349-2017-09-12-09-42-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1349-2017-09-12-09-42-46

នា​ថ្ងៃទី ០៧ ដល់ ១០ ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រជុំ​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន និង​តំណាង​សហគមន៍ នៃ​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ឃុំ​កំពុង​លួង​ខេត្តពោធិ៍សាត់​។ កិច្ចពិភាក្សា គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​កាកសំណល់​ដែល​បាន​បង្កើតឡើង​ដោយ​ប្រជាជន​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក ដោយ​កាកសំណល់​ទាំងនោះ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​នៅ​រដូវប្រាំង​ដែល​ទាក់ទង​ផ្នែក​សុខភាព អនាម័យ និង​គុណភាព​ទឹក​។​

]]>
Activity Tue, 12 Sep 2017 15:41:44 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​ជំនួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​នៃ Tokyo Institute of Technology https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1347-tokyo-institute-of-technology https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1347-tokyo-institute-of-technology

​នៅ​ព្រឹក​ថ្ងៃ ៥  ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​ដែលជា​សមាជិក​គម្រោង ដើម្បី​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​អ​ញ្ជើ្ម​ញ​មកពី Tokyo Institute of Technology ដឹកនាំ​ដោយ​លោក Toshimura Chihiro ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ “​ការបង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប (Establishment Environmental Conservation Platform of Tonle Sap Lake)” លើ​កិច្ចសហប្រតិបត្តិការ​កា​រ​អនុវត្ត​គម្រោង​ផ្អែកលើ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​2 (2nd JCC) របស់​គម្រោង​កាលពី​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ​២០១៧​។

កិច្ចប្រជុំ​ពិភាក្សា​នេះ ផ្តោត​សំខាន់​ទៅលើ ៖
- ការ​តម្លើង និង​ការថែទាំ​រក្សា​ឧបករណ៍ Water Quality sensor
- ការ​តម្លើង និង​ការថែទាំ​រក្សា​ឧបករណ៍ Weather Station
- ការភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ចែករំលែក​ព័ត៌មាន ទិន្នន័យ Data Network Sharing/Server
- ផែនការ​សកម្មភាព​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​របស់​ក្រុមការងារ​ទាំង ៧ របស់​គម្រោង និង​
- ការកសាង​សមត្ថភាព​ដល់​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​

]]>
Activity Wed, 06 Sep 2017 16:01:06 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​ជំនួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​នៃ Tokyo Institute of Technology https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1348-201796-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1348-201796-kh

​នៅ​ព្រឹក​ថ្ងៃ ៥  ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប​ដែលជា​សមាជិក​គម្រោង ដើម្បី​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នកជំនាញការ​អ​ញ្ជើ្ម​ញ​មកពី Tokyo Institute of Technology ដឹកនាំ​ដោយ​លោក Toshimura Chihiro ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ “​ការបង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប (Establishment Environmental Conservation Platform of Tonle Sap Lake)” លើ​កិច្ចសហប្រតិបត្តិការ​កា​រ​អនុវត្ត​គម្រោង​ផ្អែកលើ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​2 (2nd JCC) របស់​គម្រោង​កាលពី​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ​២០១៧​។

កិច្ចប្រជុំ​ពិភាក្សា​នេះ ផ្តោត​សំខាន់​ទៅលើ ៖
- ការ​តម្លើង និង​ការថែទាំ​រក្សា​ឧបករណ៍ Water Quality sensor
- ការ​តម្លើង និង​ការថែទាំ​រក្សា​ឧបករណ៍ Weather Station
- ការភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ចែករំលែក​ព័ត៌មាន ទិន្នន័យ Data Network Sharing/Server
- ផែនការ​សកម្មភាព​ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​របស់​ក្រុមការងារ​ទាំង ៧ របស់​គម្រោង និង​
- ការកសាង​សមត្ថភាព​ដល់​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​

]]>
Activity Wed, 06 Sep 2017 16:01:06 +0000
សន្និសីទ​វិទ្យាសាស្ត្រ​អ​ន្តរជាតិ​លើក​ទី​២ និង​កិច្ចប្រជុំ Joint Coordination committee (JCC) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1345-joint-coordination-committee-jcc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1345-joint-coordination-committee-jcc

នា​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២0១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ប​ច្ចេ​កទេស​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ជា​សមាជិក​គម្រោង ចូលរួម​កម្មវិធី​សន្និសីទ​វិទ្យាសាស្ត្រ​អន្តរជាតិ​លើក​ទី ២ និង​កិច្ចប្រជុំ Joint Coordination committee (JCC) លើក​ទី​២​នៃ​គម្រោង “Establish of Environmental Conservation of Tonle Sap Lack” ដែល​បាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេក​វិ​ទ្យា​កម្ពុជា នៅ​សណ្ឋាគារ​បា​រ៉ា​ឌី ខេត្តសៀមរាប​។ សន្និសីទ (Symposium) ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ការអភិរក្ស​និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច និង​កិច្ចប្រជុំ Joint Coordination committee (JCC) ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​បន្ត​ពង្រឹង​ផែនការ​សកម្មភាព ក៏ដូចជា​ថវិកា​របស់​គម្រោង​សម្រាប់​ឆ្នាំ​បន្ទាប់​ក្រោម​ជំនួយ​ថវិកា​ពី​ភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ផ្នែក​ក​គម្រោង SATREPS សម្រាប់​ពង្រឹង​ឯកសារ​ធនធានមនុស្ស​លើ​ផ្នែក​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ក្រុមការងារ​សាក​ល​វិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន Toyo Institute of Technology.

]]>
Activity Sat, 26 Aug 2017 05:57:36 +0000
សន្និសីទ​វិទ្យាសាស្ត្រ​អ​ន្តរជាតិ​លើក​ទី​២ និង​កិច្ចប្រជុំ Joint Coordination committee (JCC) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1346-2017816-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1346-2017816-kh

នា​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២0១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ប​ច្ចេ​កទេស​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ជា​សមាជិក​គម្រោង ចូលរួម​កម្មវិធី​សន្និសីទ​វិទ្យាសាស្ត្រ​អន្តរជាតិ​លើក​ទី ២ និង​កិច្ចប្រជុំ Joint Coordination committee (JCC) លើក​ទី​២​នៃ​គម្រោង “Establish of Environmental Conservation of Tonle Sap Lack” ដែល​បាន​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេក​វិ​ទ្យា​កម្ពុជា នៅ​សណ្ឋាគារ​បា​រ៉ា​ឌី ខេត្តសៀមរាប​។ សន្និសីទ (Symposium) ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ការអភិរក្ស​និង​គ្រប់គ្រង​បឹង​ក្នុង​តំបន់​ត្រូពិច និង​កិច្ចប្រជុំ Joint Coordination committee (JCC) ដើម្បី​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​បន្ត​ពង្រឹង​ផែនការ​សកម្មភាព ក៏ដូចជា​ថវិកា​របស់​គម្រោង​សម្រាប់​ឆ្នាំ​បន្ទាប់​ក្រោម​ជំនួយ​ថវិកា​ពី​ភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ផ្នែក​ក​គម្រោង SATREPS សម្រាប់​ពង្រឹង​ឯកសារ​ធនធានមនុស្ស​លើ​ផ្នែក​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​ក្រុមការងារ​សាក​ល​វិទ្យាល័យ​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន Toyo Institute of Technology.

]]>
Activity Sat, 26 Aug 2017 05:57:36 +0000
ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1343-2017-08-21-06-13-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1343-2017-08-21-06-13-06

​កាលពី​ថ្ងៃទី ១៥ ដល់ ១៩ ខែសីហា ឆ្នាំ​២០១៧ ក្រុមការងារ​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ខេត្តសៀមរាប នៃ​ទីតាំង​សំខាន់​ដូចជា ៖ កំពង់​ឃ្លាំង មាត់​ខ្លា កំពង់​ភ្លុក ចុង​ឃ្នៀ​ស និង​តំបន់​មេ​ជ្រៃ ។

]]>
Activity Mon, 21 Aug 2017 12:12:44 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1341-2017-08-19-08-10-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1341-2017-08-19-08-10-23

​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី សក្តានុពល​តំបន់​អេកូ ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ក្រុមការងារ​បាន​ចុះ​ជួប ពិភាក្សា​ជាមួយ​តំណាង​សមាគមន៍​ទ្រទ្រង់​ជីវភាព​អាជីវករ នៃ​អាជីវក​ម្មទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​តំបន់​។ ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យមើល​សិប្បកម្ម​ធ្វើ​ច​ង្គ្រា​ន​ដី ដែល​សិប្ប​កម្មនេះ​មាន​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​ជាច្រើន​ក្នុង​មួយឆ្នាំៗ​។

]]>
Activity Sat, 19 Aug 2017 14:10:15 +0000
កិច្ចប្រជុំ​ពិនិត្យ​លើ​របាយការណ៍​តាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ ក្នុង​ឆមាស​ទី ១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1339-2017-08-14-11-25-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1339-2017-08-14-11-25-53

​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្បាលថ្នល់ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​ការចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខា ធិការដ្ឋាន មន្ត្រី​បច្ចេកទេស​ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ បាននិងកំពុង​តែ​ទទួល ខុសត្រូវ​អនុវត្ត​សកម្មភាព ឬ​គម្រោង​សកម្មភាព ដែលមាន​ក្នុង​ផែនការ​ប្រចាំឆ្នាំ ២០១៧ ។
គោលបំណង​កិច្ចប្រជុំ ៖
- ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ទៅតាម​សកម្មភាព ឬ​គម្រោង​សកម្មភាព​នីមួយៗ​
-ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម ដែលជា​ឧបសគ្គ​ក្នុងពេល​អនុវត្ត​កន្លងមក​តាម​សកម្មភាព ឬ​គម្រោង​សកម្មភាព​នីមួយៗ​
- កំណត់​ទិសដៅ សម្រាប់​បន្ត​អនុវត្ត​ក្នុង​រយៈពេល ៦ ខែ ក្នុង​ឆមាស​ទី ២ ដើម្បី​ទទួលបាន​ជោគជ័យ​តាម​ផែនការ​រំពឹងទុក ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ល ៥ ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប​
-សិក្សា​បទពិសោធន៍ និង​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក តាម​ការចុះអនុវត្ត​សកម្មភាព ឬ​គម្រោង​សកម្មភាព​ជាក់ស្តែង ។​
​ជារួម​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ ក្នុង​រយៈពេល ៦ ខែ​ក្នុង​ឆមាស​ទី ១ គឺ​សម្រេចបាន ៤៥ ភាគរយ ហើយ​កិច្ចប្រជុំ​ក៏បាន​ឯកភាព និង​ដាក់​ទិសដៅ​បន្ត​អនុវត្ត​សកម្មភាព​ឬ​គម្រោង​សកម្មភាព​អោយបាន​ជោគជ័យ​នៅក្នុង​ឆមាស​ទី ២ ដំណាច់ឆ្នាំ ២០១៧ ភ្ជាប់​ជាមួយនឹង​ឯកសារ​បច្ចេកទេស ។

]]>
Activity Mon, 14 Aug 2017 17:25:44 +0000
Training Course on Monitoring and Evaluation Program/Project https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1337-monitoring-evaluation https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1337-monitoring-evaluation

From 08 to 10 of August 2017, at the General Secretariat of Tonle Sap Authority, there is a capacity building training course for technical staff under the supervision skills Monitor and evaluate the project /program lead by H.E. So Sophort, Deputy Secretary General of Tonle Sap Authority.
The purpose of the training Course is about:
- define the M & E definitions and guidelines
- build the basic knowledge base on Monitoring and Evaluation
- understand the method of Determining and Measuring the Indicators
- choosing the right Indicators for measuring and responding to needs
- realize the benefits of Monitoring and Evaluation with the utilization of the results from strategic and effective.

]]>
Activity Thu, 10 Aug 2017 16:04:29 +0000
វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី (Monitoring & Evaluation) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1338-2017810-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1338-2017810-kh

នា​ថ្ងៃទី ០៨ ដល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល​កសាង​សមត្ថភាព​ជូន​ដល់​មន្ត្រី​បច្ចេក​ទេច​ក្រោម​ឱវាទ លើ​ជំនាញ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម សូរ សុ​ភ័​ទ្ទ អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​វគ្គ​បណ្តុះបណ្តាល ៖
- កំណត់​បាន​យ៉ាង​ត្រឹមត្រូវ​នូវ​និយមន័យ និង​បញ្ញា​ត្តិ​ស្តីពី​ការតាមដាន​និង​វាយតម្លៃ​
- កសាង​គ្រឹះ​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​ការតាមដាន និង​វាយតម្លៃ​
- យល់ច្បាស់​លាស់​ពី​វិធីសាស្ត្រ​ក្នុងការ​កំណត់​និង​វាស់វែង​សូចនាករ​
- ចេះ​ជ្រើសរើស​សូចនាករ​បាន​ត្រឹមត្រូវ​សម្រាប់​វាស់វែង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​
- ស្គាល់​បាន​ពិតប្រាកដ​ពី​សារប្រយោជន៍​នៃ​ការតាមដាន និង​វាយតម្លៃ រួមជាមួយ​ការប្រើប្រាស់​លទ្ធផល ដែល​បានមកពី​ការតាមដាន​និង​វាយតម្លៃ​ជា​យុទ្ធសាស្ត្រ និង​ប្រកបដោយ​ប្រសិទ្ធភាព ។​

]]>
Activity Thu, 10 Aug 2017 16:04:29 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1335-2017-07-29-02-48-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1335-2017-07-29-02-48-25

​នា​ថ្ងៃទី ២៥ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ  បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធាន ធម្មជាតិ ផ្នែក​សេ​ដ្ន​កិច្ច​សង្គម​នៅ​តំបន់​ទន្លេ​ឆ្មា ភូមិ​ដូន​ស្តើង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

]]>
Activity Sat, 29 Jul 2017 08:48:17 +0000
សកម្មភាព​សិ​ក្ស​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1333-2017-07-29-02-40-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1333-2017-07-29-02-40-06

​នា​ថ្ងៃទី ២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ​២០១៧ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ដោយ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​សំខាន់ៗ​ជុំវិញ បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​កំពង់ធំ ។​

]]>
Activity Sat, 29 Jul 2017 08:38:42 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1331-2017-07-24-07-39-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1331-2017-07-24-07-39-45

នា​ថ្ងៃទី ១៩-២២ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​បញ្ហា​ប្រឈម​នៃ​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក និង​នៅតាម​មាត់បឹង​ទន្លេសាប ។ ក្រុមការងារ បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង មន្ត្រី​បរិស្ថាន និង​នាយករង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ស្ថិតក្នុង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយបាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៃ​ការគ្រប់គ្រង​កាកសំណល់​រឹង​នៅ​តំបន់​បឹង​ទន្លេសាប​។​

]]>
Activity Mon, 24 Jul 2017 13:39:31 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1329-2017-07-22-06-02-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1329-2017-07-22-06-02-36

​នា​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក​យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ​បឹង​ប្រសា​ន និង​ប្រជា​នេសាទ ស្ថិតក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង​និង​សហគម​ន៍តា​មុន​មាន​លាភ​ឃុំ ព្នៅ ស្រុក សន្ទុក ខេត្តកំពង់ធំ ។​ការសិក្សា​ដើម្បី​ស្វែងយល់​បញ្ហា​ប្រឈម​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ឬ​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ដល់​ដំណើរការ​កិច្ចការពារ និង​អភិវឌ្ឍន៍​ធនធាន ធម្មជាតិ និង​បរិស្ថាន​នៅតាម​បណ្ដា​សហគមន៍ ។ កា​សិក្សា​នេះ ក្នុង​គោលបំណង (១) ស្វែងយល់​ពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ​,  (២) ស្វែងយល់​ដំណើរការ​គ្រប់គ្រង​រប​ស់​សហគមន៍​នេសាទ​ក្នុង​ចូលរួម​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន និង​(៣) រៀបចំ​ជា​របាយការណ៍ និង​ផ្តល់យោបល់​សម្រាប់​ជា​ជំនួយ​ដល់​ការកែសម្រួល ឬ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Sat, 22 Jul 2017 12:02:26 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ជួបពិភាក្សា​ជាមួយ​អង្គការ​តំណាង IUCN https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1327-iucn https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1327-iucn

នា​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ជួបពិភាក្សា​ជាមួយ មន្ត្រី​សម្របសម្រួល​ដី​សើម និង​ធនធានទឹក របស់​អង្គការ IUCN ក្នុង​គំនិត​ផ្តួចផ្តើម​រៀបចំ​គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា និង​សំអាត​សំណល់​ឧបករណ៍​សាច់​មង​ចាស់ៗ ដែល​បោះបង់ចោល នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ជុំវិញ​បឹង​ទន្លេសាប ។​
​គោលបំណង​កិច្ចពិភាក្សា រួមមាន ៖
- កំណត់​អោយបាន​នូវ​ឯកសារ​បច្ចេកទេស​គម្រោង​រួចរាល់ រួមជាមួយ​តំបន់​ដែល​ត្រូវ​សិក្សា​
- កំណត់​ពី​ភាគី​ត្រូវ​ដឹកនាំ​គ្រប់គ្រង​គម្រោង និង​យន្តការ​អនុវត្ត​គម្រោង​
- កំណត់​ពី​កញ្ចប់​ថវិកា សម្រាប់​អនុវត្ត​គម្រោង​។​

]]>
Activity Fri, 14 Jul 2017 17:18:15 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ជួបពិភាក្សា​ជាមួយ​អង្គការ​តំណាង IUCN https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1328-2017715-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1328-2017715-kh

នា​រសៀល​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ជួបពិភាក្សា​ជាមួយ មន្ត្រី​សម្របសម្រួល​ដី​សើម និង​ធនធានទឹក របស់​អង្គការ IUCN ក្នុង​គំនិត​ផ្តួចផ្តើម​រៀបចំ​គម្រោង​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា និង​សំអាត​សំណល់​ឧបករណ៍​សាច់​មង​ចាស់ៗ ដែល​បោះបង់ចោល នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ជុំវិញ​បឹង​ទន្លេសាប ។​
​គោលបំណង​កិច្ចពិភាក្សា រួមមាន ៖
- កំណត់​អោយបាន​នូវ​ឯកសារ​បច្ចេកទេស​គម្រោង​រួចរាល់ រួមជាមួយ​តំបន់​ដែល​ត្រូវ​សិក្សា​
- កំណត់​ពី​ភាគី​ត្រូវ​ដឹកនាំ​គ្រប់គ្រង​គម្រោង និង​យន្តការ​អនុវត្ត​គម្រោង​
- កំណត់​ពី​កញ្ចប់​ថវិកា សម្រាប់​អនុវត្ត​គម្រោង​។​

]]>
Activity Fri, 14 Jul 2017 17:18:15 +0000
កិច្ចប្រជុំ​ពិភាក្សា​គម្រោង​ការសិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ចសង្គម បរិស្ថាន​នៅ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1325-2017-07-13-10-06-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1325-2017-07-13-10-06-21

​នា​ព្រឹក​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស ក្នុង​អគ្គលេខាធិការដ្ឋាន អាជ្ញា​រធរ​ទន្លេសាប លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធនធានធម្មជាតិ នៅ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា  ដែលមាន​ការចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ និង​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា ។ គោលបំណង​នៃ​កិច្ចពិភាក្សា ពិនិត្យ​ទៅលើ​វឌ្ឍន​ភាពចុះ​អនុវត្ត​ការងារ និង​បញ្ហា​ប្រឈម ដើម្បី​រៀបចំ​របាយការណ៍​តាមដាន​ការអនុវត្ត​គម្រោង​សកម្មភាព​ក្នុង​រយៈពេល ៦ ខែ និង​ដាក់​ទឹ​សដៅ​អនុវត្ត​បន្ត ។​

]]>
Activity Thu, 13 Jul 2017 16:06:09 +0000
សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1323-2017-07-13-07-33-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1323-2017-07-13-07-33-09

​នា​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី បាន​ចូលរួម​ប្រជុំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ ស្របតាម​អនុសាសន៍​ណែនាំ និង​ការដាក់ចេញ​នូវ​គោលការណ៍​របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ចុះសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នៃ​បណ្តា​ភូមិ​នានា​ក្នុងស្រុក​មង្គល​បូរី​។ ក្រុមការងារ​បាន​ចុះ​ជួប និង​សំណេះ​សំ​ណា​ផ្ទាល់​ជាមួយ​ប្រជាជន​នៅ​ឃុំ​រហាត់ទឹក​ប្រមាណ​ជាង ៣០០​នាក់ និង​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន​។

]]>
Activity Thu, 13 Jul 2017 13:33:00 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​អំពី​បញ្ហា​របកគំហើញ​ថ្មី​នៅ​ប្រទេស​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1321-2017-07-12-04-46-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1321-2017-07-12-04-46-08

នា​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចូលរួម​ប្រជុំពិភាក្សា​លើ​របាយការណ៍ អំពី​បញ្ហា​របកគំហើញ​ធនធាន​ជលផល បម្រែបម្រួល​អាកាសធាតុ និង​ការចូលរួម​របស់​ស្ត្រី​ក្នុង​សហគមន៍ ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា (​ថៃ​) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ  ។  
​គោលបំណង​កិច្ចប្រជុំ រួមមាន ៖
- ពិនិត្យ​លើ​វ​ឌ្ឍ​ភាព​ការងារ​គម្រោង​
- ពិនិត្យ​លើ​របាយការណ៍​គម្រោង នៃ​ប្រទេស​ទាំងពីរ​
- ពិភាក្សា អំពី​ធាតុ​រួម​ដែល​ត្រូវ​ច្របាច់​បញ្ចូល​ក្នុង​ខ្លឹមសារ​តែមួយ​
- បង្កើត​របាយ​ការ​រួមមួយ​ដែលមាន​ការចូលរួម​ដោយ​ភាគី​កម្ពុជា ថៃ និង​MRCs ។​

]]>
Activity Wed, 12 Jul 2017 10:45:59 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ជំ​នូ​ប​ពិភាក្សា​ញា​រងារ​ជាមួយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1319-2017712-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1319-2017712-en

នា​រសៀល​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានអនុញ្ញាត​អោយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA ក្រោម​កម្មវិធី​អភិរក្ស​បរិស្ថាន និង​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ ចូលជួប​ពិភាក្សា​ការងារ​។ កិច្ច​ជំ​នូ​ប​ពិភាក្សា ដើម្បី​ការស្វែងយល់​ពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ​ដែល​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ដល់​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ​ខាងក្រោម តាមរយៈ​ការអភិរក្ស​ព្រៃឈើ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​តំបន់​មេគង្គ និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ។​

]]>
Activity Wed, 12 Jul 2017 10:12:27 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ជំ​នូ​ប​ពិភាក្សា​ញា​រងារ​ជាមួយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1320-2017712-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1320-2017712-kh

នា​រសៀល​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានអនុញ្ញាត​អោយ​ប្រតិភូ​ក្រុម​ជំនាញការ​អភិរក្ស​ធន​ធាន​ធម្មជាតិ និង​ព្រៃឈើ JICA ក្រោម​កម្មវិធី​អភិរក្ស​បរិស្ថាន និង​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ ចូលជួប​ពិភាក្សា​ការងារ​។ កិច្ច​ជំ​នូ​ប​ពិភាក្សា ដើម្បី​ការស្វែងយល់​ពី​ដំណើរការ​កិច្ចសហប្រតិបត្តិការ និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ​ដែល​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ដល់​ការគ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​អាង​មេគង្គ​ខាងក្រោម តាមរយៈ​ការអភិរក្ស​ព្រៃឈើ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក​តំបន់​មេគង្គ និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ។​

]]>
Activity Wed, 12 Jul 2017 10:12:27 +0000
ឯក​ឩ​ត្ត​ម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រតិភូ​ចូលរួម​ការចូលរួម​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ នៅ​ប្រទេស​បារាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1317-2017-07-11-09-55-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1317-2017-07-11-09-55-16

​ចាប់ពី​ថ្ងៃទី 17 រហូតដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ​២០១៧ ឯក​ឩ​ត្ត​ម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​លេខាធិការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​នាយក​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​បារាំង​តាម​ការអញ្ជើញ​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse និង​ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង​។
​បេសកកម្ម​នេះ មាន​គោលដៅ​៖
- វគ្គ​បណ្តុះបណ្តាល​ដល់​ម​ន្ត្រី​បច្ចេកទេស​គម្រោង​ចំនួន 2 រូប​លើ​គុណភាព​ទឹក​នៅ​ទីក្រុង Limoges
-​ចូលរួម​ប្រជុំ​របស់​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ Rhine-Meuse
- ការចុះ​អនុស្សារណៈ រវាង​ទីភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse និង​អាជ្ញាធរ​ទន្លេសាប​លើ​ការបន្ត​ជំនួយ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​រហូតដល់​ឆ្នាំ 2020 ព្រមទាំង​ទស្សនកិច្ច​លើ​ការគ្រប់គ្រង​អាង​ទន្លេ Rhine-Meuse រួមមាន​៖ ការគ្រប់គ្រង​កាកសំណល់​ចេញពី​រោងចក្រ​, ការកែច្នៃ​កាកសំណល់​, ការគ្រប់គ្រង​កាកសំណល់​រាវ​ចេញពី​គេហដ្ឋាន​ចរាចរ​ត្រី ។​ល​។​

]]>
Activity Tue, 11 Jul 2017 15:55:05 +0000
វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ (Communication Skill) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1315-communication-skill https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1315-communication-skill

​នា​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេ​ទន្លេសាប មានការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប លើ “​ជំនាញ​ប្រាស្រ័យ​ទំនាក់ទំនង Communication Skill” ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​។ មន្ត្រី​ចូលរួម​មាន​ថ្នាក​ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន​30​នាក់​។
​ជា​លទ្ធផល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដូចជា​៖
-​ ​បាន​យល់ច្បាស់​ពី​បញ្ញត្តិ​នៃ​ការប្រាស្រ័យ​ទាក់ទង​៖
-​​ កំណត់ ពិពណ៌នា និង​ពន្យល់បាន​ច្បាស់​ពី​អត្ថន័យ​ប្រាស្រ័យ​ទាក់ទង​
-​​ ញែក​បាន​ច្បាស់​ពី​ការប្រើប្រាស់​វាក្យ​ស័ព្ទ​ដែល​ទាក់ទង​នឹង​ការប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការប្រាស្រ័យ​ទាក់ទង​
-​ ចេះ​ពី​វិធីសាស្ត្រ​វិភាគ​បរិយាកាស​គោលនយោបាយ និង​ចំណាប់អារម្មណ៍រ​បស់ដៃ​គូ ការងារ​នានា​
-​ ចេះ​ពី​វិធីសាស្ត្រ​ជ្រើសរើស​ក្រុម​គោលដៅ​
- ចេះ​ពី​វិធីសាស្ត្រ​កំណត់​សារ​គន្លឹះ​ឲ្យ​ចំ​ក្រុម​គោលដៅ​
- ​ ចេះ​កំណត់​ផែនការ​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​
-​ ចេះ​កំណត់​តួនាទី និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​ផែនការ​ប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​គន្លឹះ​ជោគជ័យ​នៃ​ការអនុវត្តន៍​វិធីសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

]]>
Activity Tue, 11 Jul 2017 15:41:56 +0000
វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ (Communication Skill) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1316-2017711kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1316-2017711kh

​នា​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៧ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេ​ទន្លេសាប មានការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប លើ “​ជំនាញ​ប្រាស្រ័យ​ទំនាក់ទំនង Communication Skill” ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ​លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​។ មន្ត្រី​ចូលរួម​មាន​ថ្នាក​ប្រធាន​-​អនុប្រធាន​ការិយាល័យ មន្ត្រី​បច្ចេកទេស និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន​30​នាក់​។
​ជា​លទ្ធផល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដូចជា​៖
-​ ​បាន​យល់ច្បាស់​ពី​បញ្ញត្តិ​នៃ​ការប្រាស្រ័យ​ទាក់ទង​៖
-​​ កំណត់ ពិពណ៌នា និង​ពន្យល់បាន​ច្បាស់​ពី​អត្ថន័យ​ប្រាស្រ័យ​ទាក់ទង​
-​​ ញែក​បាន​ច្បាស់​ពី​ការប្រើប្រាស់​វាក្យ​ស័ព្ទ​ដែល​ទាក់ទង​នឹង​ការប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការប្រាស្រ័យ​ទាក់ទង​
-​ ចេះ​ពី​វិធីសាស្ត្រ​វិភាគ​បរិយាកាស​គោលនយោបាយ និង​ចំណាប់អារម្មណ៍រ​បស់ដៃ​គូ ការងារ​នានា​
-​ ចេះ​ពី​វិធីសាស្ត្រ​ជ្រើសរើស​ក្រុម​គោលដៅ​
- ចេះ​ពី​វិធីសាស្ត្រ​កំណត់​សារ​គន្លឹះ​ឲ្យ​ចំ​ក្រុម​គោលដៅ​
- ​ ចេះ​កំណត់​ផែនការ​សកម្មភាព​ប្រាស្រ័យ​ទាក់ទង​
-​ ចេះ​កំណត់​តួនាទី និង​ការទទួលខុសត្រូវ​ក្នុងការ​អនុវត្តន៍​ផែនការ​ប្រាស្រ័យ​ទាក់ទង​
-​ បាន​យល់ច្បាស់​ពី​គន្លឹះ​ជោគជ័យ​នៃ​ការអនុវត្តន៍​វិធីសាស្ត្រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

]]>
Activity Tue, 11 Jul 2017 15:41:56 +0000
សិក្ខាសាលា ស្តីពី​ការពិនិត្យ​លើ​សេចក្តីព្រាង​របាយការណ៍​បឋម នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1313-2017-07-11-09-08-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1313-2017-07-11-09-08-30

នា​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៧ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ស្តីពី បញ្ហា​ជលផល បម្រែបម្រួល​អាកាសធាតុ និង​ការចូលរួម​របស់​ស្ត្រី​នៅក្នុង​បរិបទ​សហគមន៍ ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា (​ថៃ​) ដែល​ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រា​ឌី ខេត្តសៀមរាប  ។ សិក្ខាកាម​ចូលរួម​មកពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល រួមជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្តសៀមរាប និង​សហគមន៍​នេសាទ​គំរូ ។
​គោលបំណង​សិក្ខាសាលា​រួមមាន ៖
- បង្ហាញ​សេចក្តីព្រាង​របាយការណ៍​បឋម​។​
- ប្រមូល​មតិយោបល់ បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​សេចក្តីព្រាង​នេះ​កាន់​ល្អ ។​
- ចងក្រង​របាយ​ករ​ណ៍​រួម​រវាង​ភាគី​កម្ពុជា (​ទន្លេសាប​) ជាមួយ​ភាគី​ថៃ (​អាង​សុង​ក្លា​) ។​

]]>
Activity Tue, 11 Jul 2017 15:07:50 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1311-2017-07-05-09-16-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1311-2017-07-05-09-16-33

នា​ថ្ងៃទី​៣ ដល់​ថៃ្ង​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​ពាម​ពពេជ ឃុំ​កោះ​ថ្កូវ ស្រុក​ជុល​គី​រី និង​សហគមន៍​ប្រឡាយ​មាស ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លេង ខេត្តកំពង់ឆ្នាំង​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​

]]>
Activity Wed, 05 Jul 2017 15:16:19 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1309-2017-07-03-10-01-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1309-2017-07-03-10-01-48

នា​ថ្ងៃទី ២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិកា​រេ​ង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ដោយ​ជួបប្រជុំ​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន សហគមន៍ និង​នាយក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប​នៃ​មន្ទីរ​បរិស្ថាន ដោយ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នៃ​កាក សំណល់​រឹង​ដែល​បង្កើតឡើង​ដោយ​ប្រជាជន​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក​ផាត់​សណ្តាយ ក្នុង​ខេត្តកំពង់ធំ និង​បង្ហាញ​អំពី​ផលប៉ះពាល់​នៃ​កាកសំណល់​ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវសាស្ត្រ​គ្រប់​ប្រភេទ​។​

]]>
Activity Mon, 03 Jul 2017 16:01:27 +0000
The Consultative meeting with H.E. Hell Tony and the Delegation of the China-ASEAN Environmental Cooperation Center https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1307-china-asean-environmental-cooperation-center https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1307-china-asean-environmental-cooperation-center

In the afternoon of 27 June 2017, H.E Hell Tony, Secretary General of Tonle Sap Authority, and his team led the consulting with the Delegates of the China-ASEAN Center for Cooperation in Cooperation to understand the potential of development and Environmental Protection around Tonle Sap lake. The main objectives of the consultations are to:
1. Understand about the objective, plan processing, and development Plan around Tonle Sap Lake.
2. Understand the cooperation through sharing of information, experiences, and the exchange of knowledge of human resources for development and environmental protection, especially in the health of the lake.

]]>
Activity Thu, 29 Jun 2017 15:35:32 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ទទួល​ជំ​នូ​ប​ពិគ្រោះ​យោ​លប​ល់​ជាមួយ​ប្រតិភូ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អាស៊ាន​-​ចិន​(China-ASEAN Environmental Cooperation Center) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1308-2017627-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1308-2017627-kh

រសៀល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប (MRCs) រាជធានី​ភ្នំពេញ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​អាជ្ញាធរ​ទ​នេ្ល​សាប ទទួល​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ប្រតិភូ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​អាស៊ាន​-​ចិន China-ASEAN Environmental Cooperation Center ដើម្បី​ស្វែងយល់​ពី​សក្តានុពល​រប​ស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ កិច្ច​គាំពារ​បរិស្ថាន​ក្នុង​តំបន់​ទន្លេសាប ។​
​គោលបំណង​សំខាន់ៗ​នៃ​ការជួប​ព​ពិគ្រោះ​យោបល់ ដើម្បី​ស្វែងយល់​ជារួម​៖
១. ស្វែងយល់​ពី​តួនាទី​ភារកិច្ច និង​ដំណើរ​ការងារ​ជា​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​តំបន់​បឹង​ទន្លេសាប និង​ផែនការ​អភិវឌ្ឍ​ក្នុង​តំបន់​របស់​បឹង​ទន្លេសាប​
២. ស្វែងយល់​ពី​កិច្ច​សហប្រតិបត្តិ តាមរយៈ​ការចែករំលែក​ព័ត៌មាន បទពិសោធន៍ និង​ការផ្លាស់ប្តូរ​ចំណេះដឹង​ធនធានមនុស្ស​ក្នុង​កិច្ច​អភិវឌ្ឍ និង​កិច្ច​គាំ​បរិស្ថាន ជាពិសេស​សុខមាលភាព​បឹង ។​

]]>
Activity Thu, 29 Jun 2017 15:35:32 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1305-2017-06-24-04-10-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1305-2017-06-24-04-10-06

​នា​ថ្ងៃទី ២១ ដល់ ២៤ ខែមិថុនា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្រង់​ព័ត៌មាន​ទិន្នន័យ ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​បឹង​ទន្លេសាប ។​
​សកម្មភាព​របស់​ក្រុមការងារ​នេះ គឺ​ផ្តោតទៅលើ​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ផ្នែក​សេ​ដ្ន​កិច្ច សង្គម ស្ថិតនៅ​តំបន់​បឹង​ទន្លេ​ឆ្មា ក្នុងភូមិ​បាឡត ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

]]>
Activity Sat, 24 Jun 2017 10:04:58 +0000
Training Course about observation and evaluation on cooperation plan of Water Resource Management (IWRM) between Tonle Sap Lake (Cambodia) and Songkla Lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1303-iwrm https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1303-iwrm

​On 23 June 2017, H.E. Hell Tony, Secretary  General of Tonle Sap Authority, Representative of Minister of Water Resources and Meteorology and also the Chairman of the Tonle Sap Authority, Facilitate the training workshop in Siem Reap province about observation and evaluation the middle of the project of cooperation plan between Tonle Sap (Cambodia) and Songkla (Thailand) lake, which was attended by environmental officers, fishery officials, tourism officials,  Research Institution, and Community-Based Population around 25 people.
The workshop aims to:
1. Identify issues related to project implementation and management
2. Identify the issues involved with the participants
3. Monitor and evaluate the project
4. Accept recommendations from participants to enhance the effectiveness of the project.
As a result, workshop will identify issues and integrate the idea about management and the performance of the plan from stakeholder, project management and implementation. On the other hand, stakeholder will get benefit from this discussion that lead to improvement of mid-term project.

]]>
Activity Sat, 24 Jun 2017 09:15:08 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផែ្អ​កលើ ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ IWRM រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​សុង​ក្លា https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1304-2017624kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1304-2017624kh

​នា​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៧ នៅ​ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ពាក់កណ្តាល​គម្រោង នៃ​គម្រោង​សហ​ប្រតិ​ប​ត្ត​ការ​វាង​បឹង​ទន្លេសាប​(​កម្ពុជា​) ​និង​អាង​សុង​ក្លា​(​ថៃ​)  ដែលមាន​ការចូលរួម​ពី​មន្ត្រី​បរិស្ថាន ម​ន្រី្ត​ជលផល ម​ន្រី្ត​ទេសចរ​ណ៏ វិទ្យាស្ថាន​ស្រាវជ្រាវ  ប្រជា​សហគមន៍ សរុប​ចំនួន ២៥​នាក់   ។
​សិក្ខាសាលា​នេះ មាន​គោលបំណង ៖
១. កំណត់​បញ្ហា​ទាំងឡាយ​ដែឡ​ពាក់ព័ន្ធ​លើ​ការអនុវត្ត និង​គ្រប់គ្រង​គម្រោង​
២. កំណត់​បញ្ហា​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​អ្នកចូលរួម​អនុវត្តន៍​គម្រោង​
៣. ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​
៤. ទទួលយក​អនុសាសន៍​ទាំងឡាយ​ពី​អ្នកចូលរួម​ដើម្បី​ជម្រុញ​ប្រសិទ្ធភាព​របស់​គម្រោង ។​
​ជា​លទ្ធផល សិក្ខាសាលា​នេះ នឹង​កំណត់​បាន​នូវ​បញ្ហា និង​ការចូលរួម​យោបល់​ពី​ការគ្រប់គ្រង និង​កា​េ​អនុវត្ត​គម្រោង រួមជាមួយ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការទទួល​អត្ថប្រយោជន៍​ពី​គម្រោង ដើម្បី​កែលម្អ​របាយការណ៍​ពាក់កណ្តាល​អាណត្តិ​របស់​គម្រោង អោយ​កាន់តែ​ប្រសើរឡើង ។​

]]>
Activity Sat, 24 Jun 2017 09:15:08 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប​-​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1301-2017-06-21-03-30-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1301-2017-06-21-03-30-37

​កាលពី​ថ្ងៃទី​១៩ ដល់ ២២ ខែមិថុនា ឆ្នាំ ២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេស បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ អំពី​បម្រែបម្រួល​របប​ជីវសាស្ត្រ​ធនធាន​ជលផល​តាម​ដង​ទន្លេមេគង្គ​ខាងលើ តាម​តំបន់​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តកំពង់ចាម ខេត្ត ក្រចេះ និង​ខេត្តស្ទឹងត្រែង ។​
​គោលបំណង​នៃ​សិក្សា​មាន​ដូចខាងក្រោម​៖
- បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប និង​
-ថតរូបនិង​ប្រមូល​សំណាក​ដើម្បី​ពិនិត្យ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី។​

]]>
Activity Wed, 21 Jun 2017 09:30:22 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1299-2017-05-02-01-57-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1299-2017-05-02-01-57-44

នា​ថ្ងៃទី ២៦-២៩ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​ បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​កាកសំណល់​រឹង និង​សិក្សា​អំពី​ផលប៉ះពាល់​នៃ​កាកសំណល់ ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ជីវសាស្ត្រ​គ្រប់​ប្រភេទ​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ។ ក្រុមការងារ បាន​ចុះ​ប្រមូល និង​រៀបចំ​វិធីសាស្ត្រ​ញែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ នៅ​ភូមិ​តា​ច្រនៀង និង​ភូមិ​ស្ពាន​វែង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

]]>
Activity Tue, 02 May 2017 07:55:54 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម និង​ការប្រើប្រាស់​ជី​សម្លាប់សត្វ​ល្អិត​ក្នុង​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1297-2017-05-02-01-44-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1297-2017-05-02-01-44-13

​នា​ថ្ងៃទី ២៤-២៨ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ពី​ការផលិត​កម្ម​កសិកម្ម និង​ការប្រើប្រាស់​ជី​កសិកម្ម​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ដើម្បី​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។

]]>
Activity Tue, 02 May 2017 07:43:06 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា ស្តីពី Water Accounting Plus System in Cambodia https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1295-water-accounting-plus-system-in-cambodia https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1295-water-accounting-plus-system-in-cambodia

​​នា​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង លោក  លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​សិក្ខាសាលា ស្តីពី Water Accounting Plus System in Cambodia នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា Cambodiana ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក ឧតុនិយម និង ADB និង​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ទឹក​នៃ​UNEACO ។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ក្រសួង​ពាក់ព័ន្ធ MaFF, MOWRAM, MoEvi, TSA, ADB ។​
​សិក្ខាសាលា​នេះ មាន​គោលបំណង បង្កើតជា​ឧបករណ៍ (Tool) ថ្មី​មួយ សម្រាប់​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​គ្រប់គ្រង​ធនធានទឹក សម្រាប់​គ្រប់​វិស័យ ដោយ​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប និង​ពង្រឹងសមត្ថភាព​មន្ត្រី​
​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ ៕​​

]]>
Activity Wed, 26 Apr 2017 10:25:58 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា ស្តីពី Water Accounting Plus System in Cambodia https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1296-2017426-en https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1296-2017426-en

​​នា​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង លោក  លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​បាន​ចូលរួម​សិក្ខាសាលា ស្តីពី Water Accounting Plus System in Cambodia នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា Cambodiana ដែល​សហការ​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក ឧតុនិយម និង ADB និង​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ទឹក​នៃ​UNEACO ។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ក្រសួង​ពាក់ព័ន្ធ MaFF, MOWRAM, MoEvi, TSA, ADB ។​
​សិក្ខាសាលា​នេះ មាន​គោលបំណង បង្កើតជា​ឧបករណ៍ (Tool) ថ្មី​មួយ សម្រាប់​ការគ្រប់គ្រង និង​រៀបចំ​ផែនការ​គ្រប់គ្រង​ធនធានទឹក សម្រាប់​គ្រប់​វិស័យ ដោយ​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប និង​ពង្រឹងសមត្ថភាព​មន្ត្រី​
​ជំនាញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​នេះ ៕​​

]]>
Activity Wed, 26 Apr 2017 10:25:58 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប​-​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1293-2017-04-20-03-51-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1293-2017-04-20-03-51-46

កាលពី​ថ្ងៃទី ១១ ដល់ ១៣ ខែមេសា ឆ្នាំ ២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ជីវចម្រុះ​បាន​ទៅកាន់​ភូមិសាស្ត្រ ខេត្តកំពង់ចាម  ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង សម្រាប់​ចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី  បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល នៅ​តំបន់​ទន្លេសាប​-​មេគង្គ និង​តំបន់​ពាក់ព័ន្ធ​ខាងលើ មាន​ចំនួន ៧ ទីតាំង ។ គោលបំណង​នៃ​សិក្សា​មាន​ដូចខាងក្រោម​៖
- បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប និង​
- ថតរូប និង​ប្រមូល​សំណាក​ដើម្បី​ពិនិត្យ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី ។​

]]>
Activity Thu, 20 Apr 2017 09:51:30 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​រប​សំ់​ក្រុមប្រឹក្សា MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1291-2017413-kh https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1291-2017413-kh

នា​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​គណ​:​កម្ម​ការ​ទន្លេ​មេគ​ង្ឋ ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ ក្នុង​គោលបំណង​ដើម្បី (1) ចែករំលែក​ការយល់ដឹង​បញ្ហា​ពាក់ព័ន្ធ កិច្ចប្រជុំ ថ្នាក់​តំបន់​នៅ​ប្រទេស​ឡាវ​, (2) ផ្តល់​ការយល់ដឹង​ពី និង​សេណា​រី​យ៉ូ និង​អនុ​សេណា​រី​យ៉ូ​អភិវឌ្ឍន៍​អាង​ទន្លេ (3) ពិភាក្សា​លើ​វិធីសាស្ត្រ  អភិក្រម និង​សូ​ចនករ​ផលប៉ះពាល់​ការវាយតម្លៃ​ជា​បណ្តុំសេដ្ឋកិច្ច និង​សេដ្ឋកិច្ច​ស​ង្ឋ​ម​។​

]]>
Activity Thu, 13 Apr 2017 10:33:52 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​រប​សំ់​ក្រុមប្រឹក្សា MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1292-2017414-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1292-2017414-kh

នា​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​សេណា​រី​យ៉ូ និង​សូ​ចនករ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​សេដ្ឋកិច្ចសង្គម និង​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​គណ​:​កម្ម​ការ​ទន្លេ​មេគ​ង្ឋ ដែល​រៀបចំ​ដោយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ ក្នុង​គោលបំណង​ដើម្បី (1) ចែករំលែក​ការយល់ដឹង​បញ្ហា​ពាក់ព័ន្ធ កិច្ចប្រជុំ ថ្នាក់​តំបន់​នៅ​ប្រទេស​ឡាវ​, (2) ផ្តល់​ការយល់ដឹង​ពី និង​សេណា​រី​យ៉ូ និង​អនុ​សេណា​រី​យ៉ូ​អភិវឌ្ឍន៍​អាង​ទន្លេ (3) ពិភាក្សា​លើ​វិធីសាស្ត្រ  អភិក្រម និង​សូ​ចនករ​ផលប៉ះពាល់​ការវាយតម្លៃ​ជា​បណ្តុំសេដ្ឋកិច្ច និង​សេដ្ឋកិច្ច​ស​ង្ឋ​ម​។​

]]>
Activity Thu, 13 Apr 2017 10:33:52 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1289-2017-04-10-09-23-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1289-2017-04-10-09-23-07

​នា​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប (​តំបន់​1  និង​តំបន់​2) ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Mon, 10 Apr 2017 15:22:43 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1287-2017-04-10-02-54-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1287-2017-04-10-02-54-58

​នា​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ ធម្មជាតិ​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ ។​
​ក្រុមការងារ បាន​ចុះ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​មន្ទី​ទេសចរណ៍​ខេត្ត និង​ចុះ​សិក្សា​ក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សឹប ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង និង​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាជន ដើម្បី​សិក្សា​ស្វែងយល់​លំអិត អំពី​សក្តានុពល​ទេសចរណ៍​ក្នុង​តំបន់​អភិរក្ស​នេះ ។​

]]>
Activity Mon, 10 Apr 2017 08:54:49 +0000
សកម្មភាព​កា​ធ្វើ​អាជីវកម្ម​ត្រី​នៅ​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1285-2017-04-10-02-47-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1285-2017-04-10-02-47-05

​កាលពី​ថ្ងៃទី ០៥ ដល់ ទី ០៨ ស៊ិន វិ​សិទ្ធ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស  បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​សិក្សា​តាមដាន​ចរាចរ​ត្រី​នៅ​គ្រប់​ច្រកចេញ​-​ចូល​ជុំវិញ​បឹង​ទន្លេសាប​ទាំង​ច្រករបៀង និង​ច្រក​ផ្លូវការ​ដើម្បី​តាមដាន​បរិមាណ​ត្រី ប្រភព​ត្រី ប្រភេទ​ត្រី និង​ការបែងចែក​បន្ត ពិសេស​តាមដាន​ប្រភេទ​ត្រី​ធម្មជាតិ ត្រី​ចិញ្ចឹម ត្រី​នាំចូល​ពី​បរទេស និង​ត្រី​នាំ​ចេញទៅ​បរទេស​។​

]]>
Activity Mon, 10 Apr 2017 08:46:56 +0000
សកម្ម​ភាពចុះ​សិក្សា​ពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1283-2017-04-10-02-40-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1283-2017-04-10-02-40-00

​កាលពី​ថ្ងៃទី​០៣ ដល់ទី​០៦ ខែមេសា ឆ្នាំ​២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ​ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់ ពី​ធនធាន​ជលផល​នៅតាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ នៅតាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង ដើម្បី​តាមដាន​ពី​សក្តានុពល និង​ការលើកកម្ពស់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​អាស្រ័យ​នឹង​ធនធាន​ជលផល ។

]]>
Activity Mon, 10 Apr 2017 08:39:37 +0000
សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទីទាល់ក្រ និង​ចាស់ជរា​ស្រុក​មង្គល​បូរី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1281-2017-04-05-01-49-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1281-2017-04-05-01-49-17

នា​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជួបពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ក្រោម​អធិបតីភាព ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ ស្របតាម​គោលការណ៍ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​របស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ក្នុង​ការចុះ​ជួប​ផ្ទាល់​ជាមួយ​ប្រជាជន​រស់នៅ​តាម​មូលដ្ឋាន ពិសេស​ការបង្កើត​ឲ្យ​មាន​មូលនិធិ ការងារ​មនុស្សធម៌ ការចុះ​ជួប​និង​ជួយ​ប្រជាជន​ទីទាល់ក្រ​ដែល​មានកូន​ច្រើន និង​ចាស់ជរា​។ ក្រុមការងារ​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​គ្រួសារ​ចាស់ជរា​ដែល​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ និង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។​

]]>
Activity Wed, 05 Apr 2017 07:48:59 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1279-2017-04-03-04-59-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1279-2017-04-03-04-59-21

​នៅ​ថ្ងៃទី​២៩ ដល់​ថៃ្ង​ទី​១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមការងារ​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​ក្របី​រៀល សង្កាត់​ក្របីរ​រៀល និង​សហគមន៍​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​

]]>
Activity Mon, 03 Apr 2017 10:59:09 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1277-2017-03-31-17-39-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1277-2017-03-31-17-39-03

​នៅ​ថ្ងៃទី​២៩ ដល់​ថៃ្ង​ទី​១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមការងារ​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​ក្របី​រៀល សង្កាត់​ក្របីរ​រៀង និង​សហគមន៍​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​

]]>
Activity Fri, 31 Mar 2017 23:38:48 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1275-2017-03-31-17-22-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1275-2017-03-31-17-22-31

នា​ថ្ងៃទី​២៨ ដល់ ៣១ ខែ​មិនា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ស្វែងយល់ និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

]]>
Activity Fri, 31 Mar 2017 23:22:19 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចួ​ល​រួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​សា​ធា​រណះ​ដល់​មន្ត្រី អ​ទស https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1273-2017-03-30-08-04-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1273-2017-03-30-08-04-29

ព្រឹក​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​សា​លប​ណ្តះ​បណ្តាល​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ស​ម្រា​ប់​មន្ត្រី​ថ្មី អ​ទស ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អគ្គ​ខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប  មាន​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​៣០-៣១ ខែមីនា ឆ្នាំ ២០១៧ ។ វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ចំនួន ៣៣ នាក់ ដែល​ក្នុងនោះ​រួមមាន ៖ មន្ត្រី​ក្របខ័ណ្ឌ​ពេញ​សិទ្ធ​ចំនួន ១៥ នាក់ និង​មន្ត្រី​ក្របខ័ណ្ឌ​កម្មសិក្សា ចំនួន ១៨ នាក់ ។​
វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ធ្វើឡើង​នេះ ស្របតាម​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​(2017-2020) បន្ត​ផែនការ​សកម្មភាព​ការងារ​(2016-2020) ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការយល់ដឹង​ពី​(1)​របៀបរបប​ការងារ​តាម​ឋា​នុ​ក្រម​នៃ​ការងាររដ្ឋបាល​សាធារណៈ , (2)​ការគ្រប់គ្រង និង​របៀបរបប​រៀប​ចំ​លិខិត បទដ្ឋាន​នានា ក្នុង​ដំណើរ​ការងារ​ប្រចាំថ្ងៃ​ក្នុង​ស្ថាប័ន ឬ​អង្គភាព និង (3) យល់ដឹង​ពី​សហលក្ខន្តិកៈ​របស់​ម​ន្ត្រី​រាជការ​ស៊ីវិល​និង​ការសរសេ​របាយការណ៍ ។​
   ជា​លទ្ធផល​រំពឹង​ទុកពេល​បញ្ចប់​វ​គ្គ មន្ត្រី​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍​ថ្មី ដូចជា​៖
-  យល់ដឹង​ច្បាស់​ពី​កិច្ចការរដ្ឋបាល​សាធារណៈ និង​ប្រៀបធៀប​ជាមួយ​រដ្ឋបាល​នានា ដែលជា​អត្តសញ្ញាណ​ទូទៅ​នៃ​រដ្ឋបាល ខ្លឹមសារ​គោល​នៃ​រដ្ឋបាល និង​ប្រភេទ​រដ្ឋបាល
-  យលដឹង់​អំពី​អង្គការលេខ និង​រចនាសម្ព័ន្ធ​ស្ថាប័ន ក្រសួង​អង្គភាព ដូចជា បេសកកម្ម តួនាទី មុខងារ ភារកិច្ច ការគ្រប់គ្រង និង​សហលក្ខន្តិកៈ​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​
 - យល់ដឹង​ពី​របៀបការ​សរសេរ​បា​យ​ការណ៍​។

]]>
Activity Thu, 30 Mar 2017 14:04:06 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1271-2017-03-27-10-06-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1271-2017-03-27-10-06-39

​នា​ថ្ងៃទី​២២ ដល់ ២៥ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​កាកសំណល់​រឹង និង​រៀបចំ​វិធីសាស្ត្រ​ញែក​សំរាម​តាម​ប្រភេទ​នីមួយៗ នៅ​ភូមិ​បណ្តែត​ទឹក​តាម​តំបន់​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

]]>
Activity Mon, 27 Mar 2017 16:06:21 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន តំបន់​បឹង​ទន្លេ​ឆ្មា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1269-2017-03-27-09-59-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1269-2017-03-27-09-59-47

​នា​ថ្ងៃទី ២២ ដល់ ២៥ ខែមីនា ឆ្នាំ ២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ស្រាវជ្រាវ និង​សម្រង់​ព័ត៌មាន​ទិន្នន័យ ពី​ស្ថានភាព​ទូទៅ​សេដ្ឋកិច្ចសង្គម បរិស្ថាន និង​ការប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​បឹង​ទន្លេសាប ។
​សកម្មភាព​របស់​ក្រុមការងារ​នេះ គឺ​ផ្តោតទៅលើ​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ផ្នែក​សេ​ដ្ន​កិច្ច សង្គម ស្ថិតនៅ​តំបន់​បឹង​ទន្លេ​ឆ្មា ក្នុងភូមិ​ពេជ្រ​ចក្រី ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

]]>
Activity Mon, 27 Mar 2017 15:59:10 +0000
សិក្ខាសាលា ស្តីពី ការពង្រឹង​សមត្ថភាព​ការផ្លាស់ប្តូរ​ការ​ចងក្រង​ផលិត​ខ្លឹមសារ​វីដេអូ​ខ្លី នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1266-2017-03-18-01-19-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1266-2017-03-18-01-19-27

សកម្មភាព​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចូលរួម​សិក្ខាសាលា ស្តីពី ការពង្រឹង​សមត្ថភាព​ការផ្លាស់ប្តូរ​ការ​ចងក្រង​ផលិត​ខ្លឹមសារ​វីដេអូ​ខ្លី នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 14-18 ខែមីនា ឆ្នាំ​2017 ដែល​រៀបចំ​ដោយ​គណកម្មការ​ទន្លេមេគង្គ (MRC) ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ប្រទេស​ថៃ​) ។ សិក្ខាសាលា​ពង្រឹងសមត្ថភាព​នេះ ត្រូវបាន​អញ្ជើញ​អ្នកពាក់ព័ន្ធ​គម្រោង​ចូលរួម​ខាង​ភាគី​កម្ពុជា​រួមមាន ៖ អាជ្ញាធរ​ទន្លេសាប (​ភ្នាក់ងារ​អនុវត្ត​គម្រោង​) ចំនួន ៣​រូប គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ១​រូប មន្ត្រី​សារព័ត៌មាន​ថ្នាក់​ខេត្ត ១​រូប និង​សមាជិក​សហគមន៍​គំរូ ២​រូប ។ តាមរយៈ​សិក្ខាសាលា​នេះ​ផងដែរ ក៏បាន​លើកយក​នូវ​រូបភាព​ខ្លឹមសារ​វី​ដូ​ខ្លី​មក​បង្ហាញ​ពី​បញ្ហា​ប្រឈម ដំណោះស្រាយ និង​បទពិសោធន៍ បាននិងកំពុង​កើតមាន​នៅក្នុង​សហគមន៍​គំរូ ដែល​ប្រទេស​ទាំង​២ បានធ្វើការ​ជ្រើសរើស​សាកល្បង​ក្នុងការ​អនុវត្ត​គម្រោង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​ចងក្រង​ជា​ឯកសារ​រូបភាព និង​សំលេង ។​

]]>
Activity Sat, 18 Mar 2017 07:19:04 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​និង​បម្រែបម្រួល​នៃ​បរិស្ថាន និង​ធនធានទឹក​នៅ​តំបន់​ទន្លេសាប​របស់​ស្ទឹង​ជី​និ​ត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1264-2017-03-18-00-45-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1264-2017-03-18-00-45-46

​ស្ទឹងសែន និង​ស្ទឹង​ស្រែង​នា​ថ្ងៃទី​៩ ដល់ ១១ ខែមីនា ឆ្នាំ ២០១៧ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ធនធានទឹក បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​និង​បម្រែបម្រួល​នៃ​បរិស្ថាន និង​ធនធានទឹក​នៅ​តំបន់​ទន្លេសាប​របស់​ស្ទឹង​ជី​និ​ត ស្ទឹងសែន និង​ស្ទឹង​ស្រែង ដែល​ស្ថិតនៅក្រោម​ផ្លូវជាតិ​លេខ ៦ ខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ។ គោលបំណង​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ​មាន​ដូចខាងក្រោម​៖
1-​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ​ពី​ធនធានទឹក ប្រភព ឧតុនិយម​-​ជលសា​ស្ត្រ លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​នីមួយៗ និង​តំបន់​ពាក់ព័ន្ធ ។
2-​ប្រមូល​ព័ត៌មាន ឯកសារ​បច្ចេកទេស​ពាក់ព័ន្ធ​ធនធានទឹក​របស់​ស្ទឹង​ទាំង 3 ខាងលើ ។​
3-​រៀបចំ​ចងក្រង​របាយកាណ៍ និង​លទ្ធផល​វាយតម្លៃ​ធនធានទឹក​របស់​ស្ទឹង​ទាំង 3 ខាងលើ ។​

]]>
Activity Sat, 18 Mar 2017 06:45:37 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​ចុះ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1262-2017-03-15-15-19-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1262-2017-03-15-15-19-03

​នា​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ពិធី​ជួបជុំ​សំណេះសំណាល​ជាមួយ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ ២០១៧ នា​ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​។ សមាសភាព​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សរុប​ចំនួន ១,៤០០ នាក់​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​គោលការណ៍​មួយចំនួន​សម្រាប់​អនុវត្ត​នាពេល​បោះឆ្នោត​ខាងមុខ ដោយ​សូម​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​ជូន​ជាតិ និង​ប្រជាជន​គ្រប់រូប​។ ក្រោយពី​ទទួលបាន​អនុសាសន៍​ល្អៗ​ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នា​ថ្ងៃ​បន្ទាប់ ក្រុមការងារ​ក៍បាន​ប​ន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មេឃុំ​/​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ តាម​មុខព្រួញ​នីមួយៗ ជា​បន្តទៀត​។

]]>
Activity Wed, 15 Mar 2017 21:18:51 +0000
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញ​ចូលរួម​ដេញ​ថ្ងៃ​ការងារ​បោះ​ពុ​ម្ភ​សៀវភៅ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1261-2017-03-15-14-51-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1261-2017-03-15-14-51-04

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន និង​សហគ្រាស​
(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖

]]>
Activity Wed, 15 Mar 2017 20:51:04 +0000
សកម្មភាព​ការស្រាវជ្រាវ និង​វាយតម្លៃ​តំបន់ 3 នៃ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1259-2017310-en https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1259-2017310-en

​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៧ លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្រាវជ្រាវ ដោយ​ថតរូប​តាម​យន្តហោះ​នៅ​តំបន់ ៣ នៃ​បឹង​ទន្លេសាប​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវការពារ​ដោយ​យោងតាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១១ ។ ការហោះហើរ​ថតរូប​ភាព បានធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ។​

]]>
Activity Fri, 10 Mar 2017 11:52:51 +0000
សកម្មភាព​ការស្រាវជ្រាវ និង​វាយតម្លៃ​តំបន់ 3 នៃ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1260-2017310-ek https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1260-2017310-ek

​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៧ លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ស្រាវជ្រាវ ដោយ​ថតរូប​តាម​យន្តហោះ​នៅ​តំបន់ ៣ នៃ​បឹង​ទន្លេសាប​ដែលជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវការពារ​ដោយ​យោងតាម​អនុក្រឹត្យ​លេខ ១៩៧ ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១១ ។ ការហោះហើរ​ថតរូប​ភាព បានធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​, ខេត្តពោធិ៍សាត់​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ​, ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ។​

]]>
Activity Fri, 10 Mar 2017 11:52:51 +0000
សិក្ខាសាលា ស្តីពី ការពង្រឹង​ភាពជា​ដៃគូ​នៃ​អ្នកពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1257-2017-03-08-06-00-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1257-2017-03-08-06-00-13

​កាលពី​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៧ សណ្ឋាគារ MK ទី​រួម​ខេត្ត ពោធិសាត់ អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​រប​ស់​ធនាគារពិភពលោក បានរៀបចំ​សិក្ខាសាលា ស្តីពី ការពង្រឹង​ភាពជា​ដៃគូ​នៃ​អ្នកពាក់ព័ន្ធ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្របគ្រង​បឹង​ទន្លេសាប​។​

]]>
Activity Wed, 08 Mar 2017 13:00:04 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1255-2017-03-07-04-19-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1255-2017-03-07-04-19-48

​នា​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវអំពី សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក​ចុង​ឃ្នៀ​សសង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្រុមការងារ​បាន​ចុះ​ជួប ពិភាក្សា​ជាមួយ​តំណាង​សមាគមន៍​ទ្រទ្រង់​ជីវភាព​អាជីវករ នៃ​អាជីវក​ម្មទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ភ្នាក់ងារទេសចរណ៍​ខេត្តសៀមរាប ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែល មាន​នៅក្នុង​តំបន់​។ បច្ចុប្បន្ន​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ដែល​បាន​ចូលមក​ទស្សនា​មានដូចជា មកពី​ប្រទេស​ចិន កូរ៉េ វៀតណាម ថៃ និង​មកពី​ប្រទេស​អ៊ឺរ៉ុប​។

]]>
Activity Tue, 07 Mar 2017 11:19:40 +0000
ការសិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្ម​ក​នេសាទ​នៅតាម​បណ្តា​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1253-2017-03-03-00-59-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1253-2017-03-03-00-59-45

​ថ្ងៃទី​១ ដល់​៤ ខែមីនា  ឆ្នាំ ២០១៧​ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ត្រួតពិនិត្យ​លើ​ការកត់ត្រា​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​តាម​ណ្តា​ស្ទឹង​ទាំង ១១ នៅ​ជុំវិញ​បឹង​ទន្លេសាប​។ ក្នុង​គោលបំណង​ប្រមូល​សៀវភៅ Log-Book និង​ការផ្អាក​សកម្មភាព​តាមដាន​មួយ​រយះ​ដោយសារ​កម្រិត​ទឹក​តាម​ស្ទឹង​រីង​រាក់ និង​បន្តទៀត​នៅពេល​តាម​ស្ទឹង​មានទឹក​ឡើងវិញ​។​

]]>
Activity Fri, 03 Mar 2017 07:59:36 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ ខេត្តកំពង់ឆ្នាំង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1251-2017-03-03-00-47-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1251-2017-03-03-00-47-55

​នា​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៧ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក​យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន ចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ​ប្រឡាយ​មាស និង​ប្រជា​នេសាទ ស្ថិតក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​ដើម្បី​ស្វែងយល់​បញ្ហា​ប្រឈម​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ឬ​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ដល់​ដំណើរការ​កិច្ចការពារ និង​អភិវឌ្ឍន៍​ធនធាន ធម្មជាតិ និង​បរិស្ថាន​នៅតាម​បណ្ដា​សហគមន៍ ។ កា​សិក្សា​នេះ ក្នុង​គោលបំណង (១) ស្វែងយល់​ពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ​,  (២) ស្វែងយល់​ដំណើរការ​គ្រប់គ្រង​រប​ស់​សហគមន៍​នេសាទ​ក្នុង​ចូលរួម​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន និង​(៣) រៀបចំ​ជា​របាយការណ៍ និង​ផ្តល់យោបល់​សម្រាប់​ជា​ជំនួយ​ដល់​ការកែសម្រួល ឬ​ការរៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។​

]]>
Activity Fri, 03 Mar 2017 07:47:47 +0000
សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1249-2017-02-28-04-23-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1249-2017-02-28-04-23-20

​នា​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិការ​សាធារណៈ នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន ១៥០ នាក់​។ ក្រោយពី​បានទទួល​នូវ​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ហេ​ដ្ឋេ​ច​នា​សម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ឯកឧត្តម​ប្រធាន ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​ពិនិត្យ និង​លើក​សកម្មភាព​ក្នុង​ផែនការអភិវឌ្ឍន៍ ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​ឃុំ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​។ ឯកឧត្តម​បានស្នើ​សុំ​ឲ្យ​មន្ត្រីនគរបាល និង​អាវុធហត្ថ ចូលរួម​ពង្រឹង​បទដ្ឋាន​ចរាចរ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជាពិសេស​បញ្ហា​បទល្មើស​គ្រឿងញៀន និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ចូលរួម​សហការ លើ​បញ្ហា​នេះ​ឲ្យ​បានជា​សកម្ម​។​

]]>
Activity Tue, 28 Feb 2017 11:22:56 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1247-2017-02-24-06-07-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1247-2017-02-24-06-07-01

នៅ​ថ្ងៃទី​២១ ដល់​ថៃ្ង​ទី​២៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧ ក្រុមការងារ​នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក​ប្រធាន​នាយកដ្ឋាន​បាន​ចុះ​ធ្វើ​ការបំពេញ​បេសកម្ម ស្តីពី​ការចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​សហគមន៍​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ និង​សហគមន៍​ដូន​ទ្រី​ឃុំ​ជ្រៃ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​

]]>
Activity Fri, 24 Feb 2017 13:06:50 +0000
ការធ្វើ​បច្ចុប្បន្នភាព​ឧ​ប្រ​ណ៍​នេសាទ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1245-2017-02-24-05-40-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1245-2017-02-24-05-40-10

​កាលពី​ថ្ងៃទី ២២ ដល់ ២៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧ ក្រុមការងារ​បច្ចេកទេស​របស់ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើ​ប​ច្វុ​ប្បន្ន​ភាព​ឧបករណ៍​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង ដោយ​ជ្រើស​រើសយក​ទីតាំង ស្រុក បរិបូរណ៍ ជល​គី​រី កំពង់លែង និង​តាម​ដង​ទន្លេ​ក្នុង​សង្កាត់​ផ្សារឆ្នាំង​ធ្វើជា​គំរូ​។​

]]>
Activity Fri, 24 Feb 2017 12:40:01 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​លើ​ការប៉ះពាល់​នៃ​គុណភាព​ទឹក​បឹង​ទន្លេសាប ដោយ​ផ្តោតលើ​ការប្រើប្រាស់​ជីគីមី ថ្នាំ​សម្លាប់​សត្វល្អិត​, ស្មៅ និង​ការពារ​ជម្ងឺ​ដែល​ប្រើប្រាស់​ដោយ​កសិកម្មអតិផល​តាម​ឆ្នេរ​បឹង​ទន្លេសាប​, តាម​ពាម​ស្ទឹង​សង្កែ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1243-2017-02-23-03-38-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1243-2017-02-23-03-38-00

​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ការិយាល័យ​ក​សិ​កម្ម​ចម្រុះ​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ស្តីអំពី​ការប្រើប្រាស់​ជីគីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត​, ស្មៅ និង​ការពារ​ជម្ងឺ​ដែល​ទាក់ទង​នឹង​គុណភាព​ទឹក​លើ​ទីតាំង​ចំនួន ៣ ដែលមាន​តំបន់​កំពង់​ឃ្លាំង​/​កំពង់​ភ្លុក​ដែលជា​តំបន់​ដាំ​ដំណាំ​សណ្តែកបាយ​, តំបន់​ពាម​ស្ទឹង​សង្កែ (​តំបន់​ព្រែក​ទាល់​) ដែលជា​តំបន់​ដំណាំ​បន្លែ និង​ដំណាំ​បន្ទាប់បន្សំ​, តំបន់​ផាត់​សណ្តាយ​ដែលជា​តំបន់​ដំណាំ​ល្ពៅ និង​ត្រសក់ស្រូវ​ដែល​សុទ្ធសឹង​ជា​តំបន់​កសិកម្មអតិផល ហើយ​ដែល​បានចាប់ផ្តើម​ធ្វើ​ការដាំដុះ​ចាប់ពី​ខែមករា ឆ្នាំ ២០១៧ មក ។​

]]>
Activity Thu, 23 Feb 2017 10:37:50 +0000
សកម្ម​ភាពចុះ​សិក្សា​ពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1241-2017-02-22-05-34-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1241-2017-02-22-05-34-39

​ពីថ្ងៃ​ទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ជីវចម្រុះ​បាន​ទៅកាន់​ភូមិសាស្ត្រ តំបន់​អាងទឹក​ថោង​ខុន ស្រុក​បារាយណ៍ និង​តំបន់​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ តំបន់​សំបួរ ស្រុក​ក្រឡាញ់ សៀមរាប និង​តំបន់​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី ផល​ចាប់​ត្រី​តាម​វាលស្រែ អាងទឹក និង​ប្រព័ន្ធធារាសាស្ត្រ​ក្រោម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ហើយ​គោលបំណង​នៃ​ការសិក្សា​មាន​ដូចខាងក្រោម​៖
-​ ​បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​ត្រី​នៅតាម​តំបន់​នីមួយៗ​ខាងលើ
-​ រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​តំបន់​ខាងលើ
-​ ថតរូប និង​ប្រមូល​សំណាក​មក​ពិ​និត្យនៅ​ទីតាំង​ជាក់ស្តែង ឬ​នៅ​បន្ទប់ពិសោធន៍​របស់​អា​ជ្ញា​ធរ​ទន្លេសាប ។​

]]>
Activity Wed, 22 Feb 2017 12:34:29 +0000
ការចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ ស្តីពី​កា​រប​ង្ញ្កើ​ត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1239-2017-02-22-04-06-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1239-2017-02-22-04-06-42

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧  លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/0217/078  ចុះ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្តីពី​ការបង្កើត​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ  និង​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ អតីតយុទ្ធជន   ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  នៅ​សណ្ឋាគារ​ភ្នំពេញ​។ សិក្ខាសាលា​នេះ  ការអញ្ជើញ​ចូល​ពី​តំណាង​ក្រសួង ស្ថាប័ន អង្គភាព និង​រដ្ឋបាល​សាលា​រាជធានី​/​ខេត្ត​ទាំង 25 មាន​ចំនួន 270 នាក់ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ ហើយ​ដាក់អោយ​ប្រើប្រាស់​ព្រះរាជក្រឹត្យ​នេះ​។​

]]>
Activity Wed, 22 Feb 2017 11:06:28 +0000
សកម្មភាព​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​ផលិត​ទឹកស្អាត នៅ​ឃុំ​ថ្មី ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1237-2017-02-21-09-38-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1237-2017-02-21-09-38-38

​នា​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​សាលាឃុំ​ថ្មី ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​ផលិត​ទឹកស្អាត ចំនួន ១ កន្លែង ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ រួមមាន​លោក​អភិបាលរង ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម សមាជិក​គណៈកម្មាការ​គ្រប់​ធន​ធនា​ទឹក​ចម្រុះ​អាង​ស្ទឹងសែន អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​ក្នុង​ឃុំ​ថ្មី សរុប​ចំនួន 83 រូប ។​
​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប​តាមរយ​:​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ជាមួយ​ភ្នាក់ងារ​ទឹក​បារាំង និង Loire-Bretange ក្នុង​ផែនការ​សកម្មភាព​គាំទ្រ​រយៈពេល ៥ ឆ្នាំ (២០១៦- ២០២០) ហើយ​គម្រោង​នេះ​សហការ​ជាមួយ​ដៃគូ​ភ្នាក់ងារ​ទឹក​បារាំង ចាប់ពី​ឆ្នាំ​២០១២​មក រហូតដល់​ឆ្នាំ​២០១៥ ទើប​ភាគី​បារាំង​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​លើ​ការសាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​។ ឆ្នាំ​២០១៧ គម្រោង​ផ្តល់​ស្ថានីយ​ផលិត​ទឹកស្អាត​ទី​១ នៅ​ឃុំ​ថ្មី និង​ជា​បន្តបន្ទាប់​នៅ​ពុទ្ទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និង​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ស្ថានីយ​ផលិត​ទឹកស្អាត​ទី​១ នៅ​ឃុំ​ថ្មី​នេះ បានចាប់ផ្តើម​សាងសង់​នៅ​ខែមេសា ឆ្នាំ ២០១៦ និង​បញ្ចប់​នៅ​ខែមករា ឆ្នាំ​២០១៧ ក្រោម​ជំនួយ​ផ្នែក​ការអភិវឌ្ឍន៍​ទឹក​ស្អា​ត់ និង​អនាម័យ​ភ្នាក់ងារ​ទឹក​បារាំង Rhien-Meuse ។​
​គម្រោង​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទី​១​នេះ បាន​ចូលរួម​លើកកម្ពស់​ដល់​សុខមាលភាព    អនាម័យ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ទទួលបាន​នូវ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។ ស្ថានីយ៍​ផលិត​ទឹកស្អាត​នេះ ទាញយក​ទឹក​ក្រោម​ដី​ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ( Solar) និង​រក្សាទុក​ក្នុង​អាង​ស្តុក​ទឹក ចំណុះ 40 ម៉ែត្រគូប និង​មានលទ្ធភាព​ផលិត​ទឹកស្អាត​បាន​ចំនួន 22.5 ម៉ែត្រគូប​/​ថ្ងៃ និង​អាច​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប 703 គ្រួសារ ទូទាំង​ឃុំ​ចំនួន 5 ភូមិ (​ភូមិ​ថ្នល់​បែក ត្រាវ​គៀត ពង្រ ដំណាក់​កន្ទួត និង​ភូមិ​ដាន​) គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន 30​លីត្រ​/​ថ្ងៃ​។​

]]>
Activity Tue, 21 Feb 2017 16:38:31 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ចូលរួម​ទស្សន​:​កិច្ច​ទៅលើ​ការគ្រប់គ្រង​បរិស្ថាន​បឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1235-2017-02-17-07-59-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1235-2017-02-17-07-59-14

នា​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ការគ្រប់គ្រង​បរិស្ថាន​បឹង (Lake Environmental Management) នៅ​ប្រទេស ជប៉ុន រៀបចំឡើង​ដោយ JICA និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន Tokyo Institute of Technology ក្រោម​គម្រោង Tonle Sap Water Environmental Platform ។ តាមរយ​:​ទស្សន​:​កិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​នេះ ក្រុមការងារ​បាន​ចុះ​កម្មសិក្សា​ពី​គុណភាព​ទឹក ការត្រួតពិនិត្យ​ជាតិពុល និង​ទស្សនកិច្ច​នៅ​មន្ទីរពិសោធន៍ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បឹង Kasumigaura នៅ​ខេត្ត Ibaraki ។​

]]>
Activity Fri, 17 Feb 2017 14:59:02 +0000
ការ​អ​ញើញ​ចូលរួម​ដេញ​ថ្ងៃ​ការងារ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ​២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1233-2017-02-16-05-31-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1233-2017-02-16-05-31-24

​អជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន​/​សហគ្រាស (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា ៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញ​ថ្ងៃជា​សាធារណៈ ដើម្បី​ផ្គត់​ផ្គង​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ​២០១៧
​របស់​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Thu, 16 Feb 2017 12:30:40 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ការ​បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​មេគង្គ​លើ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1231-2017-02-15-08-57-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1231-2017-02-15-08-57-35

​កាលពី​ថ្ងៃទី ៨ ដល់ទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី  បម្រែបម្រួល​លក្ខណៈ​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​ទន្លេសាប​-​មេគង្គ និង​តំបន់​ពាក់ព័ន្ធ​ខាងលើ មាន​ចំនួន​៧​ទីតាំង គឺ​សំបូរ និង​តំបន់​ស្ទឹងត្រែង ក្រចេះ ឆ្លូង ក្រូចឆ្មារ កំពង់ចាម និង​តំបន់​កងមាស  ។ ការសិក្សា ក្នុង​គោលបំណង ដូចខាងក្រោម ៖
- បច្ចុប្បន្នភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​ខាងលើ
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប
- ថតរូប និង​ប្រមូល​សំណាក​មក​ពិ​និត្យនៅ​បន្ទប់ពិសោធន៍​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Wed, 15 Feb 2017 15:57:23 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​តាមដាន​ពី​ផល​ចាប់​តាម​ដងស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1229-2017-02-01-07-42-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1229-2017-02-01-07-42-42

ចាប់ពី​ថ្ងៃទី ៣០ ខែមករា ដល់​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​តាមដាន​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​បណ្តា​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ប្រមូល​សៀវភៅ​ត្រួតពិនិត្យ​កត់ត្រា​ទិន្នន័យ បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​តាម​ណ្តា​ស្ទឹង​ទាំង ១១ នៅ​ជុំវិញ​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​

]]>
Activity Wed, 01 Feb 2017 14:42:34 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពី​ការពិនិត្យ​ឡើងវិញ​ផ្នែក​បទដ្ឋាន​ច្បាប់ និង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ​ពាក់​ព័​ន្ឋ​នឹង​ការវាយតម្លៃ​បរិស្ថាន​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1227-2017-02-01-05-13-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1227-2017-02-01-05-13-10

​នា​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​ការពិនិត្យ​ឡើងវិញ​ផ្នែក​បទដ្ឋាន​ច្បាប់ និង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ ពាក់​ព័​ន្ឋ​នឹង​ការវាយតម្លៃ​បរិស្ថាន​ឆ្លងដែន​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក្នុង​គោលបំណង (១) ចែករំលែក​ការយល់ដឹង​ទិដ្ឋភាព​រួម​នៃ​គោល​ការណែនាំ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​(TbEIA), (២) បង្ហាញ​ពី​សេចក្តី​របាយការណ៍ និង​ពិភាក្សា ផ្តល់យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​ខាង​លឹ​។​

]]>
Activity Wed, 01 Feb 2017 12:12:10 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​គម្រោង​ចុះ​ពិនិត្យ​ស្ថានីយ​ទឹកស្អាត ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1225-2017-02-01-01-35-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1225-2017-02-01-01-35-49

​នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៧ ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជាទី​ប្រឹក្សា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន​ដំណើរ​តំណាង​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ចុះ​ពិនិត្យ​ស្ថានីយ​ទឹកស្អាត​នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ដែលជា​ជំនួយ​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ។ ស្ថានីយ​ទឹកស្អាត​នេះ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៦ ភូមិ នៅក្នុង​ឃុំ​ថ្មី ។ ក្រុមការងារ នឹង​បន្ត​ជូន​ដំណើរ​តំណាង​ភ្នាក់ងារ​ទឹក​បារាំង ជួបពិភាក្សា​ពី​គម្រោង​ជំនួយ​ស្ថានីយ​ទឹកស្អាត​នៅ​ឃុំ​ពុទ្ទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និង​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ៕​

]]>
Activity Wed, 01 Feb 2017 08:35:32 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1223-2017-01-30-14-49-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1223-2017-01-30-14-49-11

​នា​ថ្ងៃទី ២៥-២៨ ខែមករា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​ដោយ​ការញែក​សំរាម​តាម​ប្រភេទ​នីមួយៗ នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​តំបន់​ឃុំ​កំពង់​លួង ខេត្តពោធិ៍សាត់ ។​

]]>
Activity Mon, 30 Jan 2017 21:49:02 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស​ថ្នាក់​តំបន់​ពី​វិធីសាស្ត្រ​តាមដាន​ភាពសម្បូរ​បែប​នៃ​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1221-2017-01-30-02-33-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1221-2017-01-30-02-33-45

​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ លោក ភេ​ម ស៊ា មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស​ថ្នាក់​តំបន់ ស្តីពី​វិធីសាស្ត្រ​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងៗ​គ្នា​នៃ​ធនធាន​ជលផល នៅ​គណ​:​កម្ម​ការ​ទន្លេមេគង្គ​អន្តរជាតិ ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។ សិក្ខាសាលា​ផ្តោតជា សំខាន់ :១-​ផ្តោតលើ​និន្នាការ​ប្រែប្រួល​ធនធាន​ជលផល និង ២-​រៀបចំ​របាយការណ៍​ប​ចេ្ច​ក​ទេស​វិទ្យាសាស្ត្រ​សម្រាប់​ជា​ព័ត៌មាន​ចូលរួម​ក្នុងការ​គ្រប់គ្រង​ធនធាន​ជលផល​អោយមាន​និរន្តរភាព ។

]]>
Activity Mon, 30 Jan 2017 09:33:34 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​ប្រជុំពិភាក្សា​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ស្រុក​មង្គល​បូរី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1219-2017-01-10-08-54-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1219-2017-01-10-08-54-02

​នា​ថ្ងៃទី ០៦-០៧ ខែ មករា  ឆ្នាំ ២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ដើម្បី​លើក​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧ នៅ​ស្រុក​មង្គល​បូរី ។ នា​ឆ្នាំ ២០១៦ កន្លងមក ក្រុមការងារ​បាន​ចុះ​រៀបចំ​វេទិកាសាធារណៈ​បាន​ចំនួន ១០ ឃុំ នៅក្នុង​ស្រុក​មង្គល​បូរី ដែល​នៅសល់ ៣ ឃុំ​ទៀត​នឹងត្រូវ​បន្ត​ចុះ​នៅក្នុង​ឆ្នាំ ២០១៧ នេះ​។ ក្រុមការងារ​នឹង​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៦ ដាក់ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ និង​មាន​វិធានការ​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​ដែល​បានស្នើ​ឡើង​។​

]]>
Activity Tue, 10 Jan 2017 15:53:55 +0000
កិច្ចប្រជុំ​វាយតម្លៃ​សកម្មភាព​ការងារ​ឆ្នាំ ២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ឆ្នាំ ២០១៧ របស់​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1217-2017-01-05-10-01-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1217-2017-01-05-10-01-38

​នា​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​សាលប្រជុំ​រំដួល​) មាន​រៀបចំ​កិច្ចប្រជុំ​ពិនិត្យ និង​វាយតម្លៃ​ពី​លទ្ធផល​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​២០១៦ និង​ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ត្រី​តំណាង​គណៈកម្មការ​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខា​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៩៧ នាក់​។  កិច្ចប្រជុំ​នាពេលនេះ ក្នុង​គោលបំណង​ដើម្បី (១) ពិនិត្យមើល​លទ្ធផល​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​នាយកដ្ឋាន​ក្រោម​ឱវាទ​នា​ឆ្នាំ​២០១៦ (២)​ពិនិត្យ និង​ស្តាប់​បញ្ហា​ប្រឈម​នានា​ពេល​អនុវត្ត​ការងារ​, (៣) ផ្លាស់ប្តូរ​និង​ចែករំលែក​បទពិសោធន៍​អនុវត្ត​ការងារ​គ្នា​ទៅវិញទៅមក​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការងារ​កន្លងមក និង​(៤) កំណត់​ទិសដៅ និង​សម្រាប់ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​ការងារ​សម្រាប់​២០១៧​។

]]>
Activity Thu, 05 Jan 2017 17:01:26 +0000
Training Course on How to made profile Documents in the Daily Work Process on Soft and Hard https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1215-soft-hard https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1215-soft-hard

​On December 23, 2016, at the training room  of Ministry of Water Resource and Meteorology , there was an arrangement of training course to strengthen the capacity of officials on how to made profile documents in the daily work process on soft and hard under the presidency of H.E. Khov Meas, deputy secretary general of Tonle Sap Authority, organized by General Secretariat of Tonle Sap Authority. There were 30 people participate in this training course: officers, vice-officers and staffs of Tonle Sap Authority. The purposes of the training course are to make officials understand the types of documents, the use of documents, the creation of documents, the process of documents, and how to keep documents in the daily work process on soft and hard, which are lawfully and easily to find the executive information when needed.​

]]>
Activity Sat, 24 Dec 2016 16:34:43 +0000
វគ្គ​បណ្តុះបណ្តាល ស្តីពី​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន (Soft) និង​ផ្នែក​រឹង (Hard) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1216-20161226kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1216-20161226kh

​នា​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ នៅ​សាល​បណ្តុះបណ្តាល​នៃ​អគារ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី ស្តីពី​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន (Soft) និង​ផ្នែក​រឹង (Hard ) ក្រោម​អធិបតី​យ​ភាព ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់​ប្រធាន​-​អនុប្រធាន​ការិយាល័យ​និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចំនួន ៣០ នាក់​។ វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បីអោយ​មន្ត្រី​បាន​យល់ដឹង​ពី​ប្រភេទ​ឯកសារ ការប្រើប្រាស់​ឯកសារ ការបង្កើត​ឯកសារ ការ​ចរាចរ​ឯកសារ និង​របៀប​បែបបទ​រក្សាទុក​ឯកសា​រ​ក្នុង​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​ទាំង​ផ្នែក​ទុន​(Soft) និង​ផ្នែក​រឹង (Hard) ដែលមាន​លក្ខណៈ​ជា​ក្បួនខ្នាត ហើយ​ងាយ​រក​ក្នុងពេល​ត្រូវការ​វា​ជា​ព័ត​ឥ​មាន​ប្រតិបត្តិ ។​

]]>
Activity Sat, 24 Dec 2016 16:34:43 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1213-kh20161222 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1213-kh20161222

​នា​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពិនិត្យ​កែសម្រួល​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ក្នុង​ការគាំទ្រ​ប្រសិទ្ធភាព​នៃ​ដំណើរការ​អនុវត្ត​បេសកកម្ម​ស្នូល​របស់​អង្គភាព និង​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០១៦ -២០២០​។ កិច្ចប្រជុំ មានការ​អ្ជើ​ញ​ចូលរួម​អគ្គ​លេខ​ធិ​ការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចំនួន​២១​នាក់ ។​⁠⁠⁠⁠​

]]>
Activity Fri, 23 Dec 2016 15:41:20 +0000
សកម្មភាព​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រុក​មង្គល​បូរី​english https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1211-2016-12-23-08-33-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1211-2016-12-23-08-33-44

​នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សាឃុំ និង​រៀបចំ​ពិធី​ជួប​សំណេះ សំណាល​ជាមួយ​ប្រជាជន​ដែល​ជួប​ការលំបាក និង​ខ្វះខាត​ជីវភាព​ក្នុងបន្ទុក​គ្រួសារ​។ កម្មវិធី​នេះ​រៀបចំឡើង​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គ្រួសារ​ដែល​ជួប​ការលំបាក​ចំនួន ១៤ គ្រួសារ និង​បាន​ឧបត្ថម្ភ​ជូន​សម្ភារៈ​មួយចំនួន និង​ថវិកា​ចំនួន ៧៥,០០០ រៀល ក្នុង​មួយ​គ្រួសារ​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ផ្តល់​គោលការណ៍​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​។ លោក​អភិបាលស្រុក​បាន​អញ្ជើញ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​សមិទ្ធិផល​នានា​ដូចជា​ផ្លូវថ្នល់ ស្ពាន និង​ប្រឡាយទឹក​ជាដើម ដែល​ឃុំ​សម្រេចបាន​នាពេល​កន្លងមក​។

]]>
Activity Fri, 23 Dec 2016 15:33:25 +0000
សកម្មភាព​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រុក​មង្គល​បូរី​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1268-2017-03-18-05-09-40 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1268-2017-03-18-05-09-40

​នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សាឃុំ និង​រៀបចំ​ពិធី​ជួប​សំណេះ សំណាល​ជាមួយ​ប្រជាជន​ដែល​ជួប​ការលំបាក និង​ខ្វះខាត​ជីវភាព​ក្នុងបន្ទុក​គ្រួសារ​។ កម្មវិធី​នេះ​រៀបចំឡើង​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គ្រួសារ​ដែល​ជួប​ការលំបាក​ចំនួន ១៤ គ្រួសារ និង​បាន​ឧបត្ថម្ភ​ជូន​សម្ភារៈ​មួយចំនួន និង​ថវិកា​ចំនួន ៧៥,០០០ រៀល ក្នុង​មួយ​គ្រួសារ​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ផ្តល់​គោលការណ៍​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​។ លោក​អភិបាលស្រុក​បាន​អញ្ជើញ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​សមិទ្ធិផល​នានា​ដូចជា​ផ្លូវថ្នល់ ស្ពាន និង​ប្រឡាយទឹក​ជាដើម ដែល​ឃុំ​សម្រេចបាន​នាពេល​កន្លងមក​។

]]>
Activity Fri, 23 Dec 2016 15:33:25 +0000
សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​បរិមាណ​ផល​ចាប់​ត្រី​នៅតាម​ដង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1209-2016-12-16-06-02-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1209-2016-12-16-06-02-25

​ចាប់ពី​ថ្ងៃទី​02 ដល់​ថ្ងៃទី​14   ខែធ្នូ ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួ​ពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​កំពុង​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចុះ​សិក្សា​វាយតម្លៃ​បរិមាណ​ផល​នេសាទ​នៅតាម​ដង​ទន្លេសាប​តាមរយះ​ការប្រើប្រាស់​ឧបករណ៍​ឡូត៍​ដាយ និង​ឧបករណ៍​ចម្រុះ នៅ​ខេត្តកណ្តាល និង​រា​ជធ​នី​ភ្នំពេញ នា​រដូវ​នេសាទ​ឆ្នាំ 2016-2017​។​

]]>
Activity Fri, 16 Dec 2016 13:00:33 +0000
សិក្ខាសាលា ស្តីពី Enhancing Water Systems in Siem Reap region through Sustainability Science Approach នៅ​ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1207-enhancing-water-systems-in-siem-reap-region-through-sustainability-science-approach https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1207-enhancing-water-systems-in-siem-reap-region-through-sustainability-science-approach

​នា​ថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី “Enhancing Water Systems in Siem Reap region through Sustainability Science Approach” ដែល​សហការ​រៀបចំ​ដោយ​អង្គការ UNESCO និង​អាជ្ញាធរ​អប្សរា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ជំនាញការ​បច្ចេកទេស ពិសេស​ស្ថាប័ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានទឹក និង​បរិស្ថាន​។ គោលបំណង​នៃ​អង្គសិក្ខាសាលា គឺ​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរវត្ត ការប្រើប្រាស់​ទឹកស្អាត ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទឹក​ក្រោម​ដី នៅ​ទីក្រុង​សៀមរាប និង​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​ជំនាញការ​ជប៉ុន JICA ស្តីពី​លទ្ធភាព​នៃ​ទាញយក​ទឹក​ពី​បឹង​ទន្លេសាប​សម្រាប់​ផ្គត់​ផ្អង់​ខេត្តសៀមរាប តាមរយៈ​រដ្ឋាករទឹក​ខេត្តសៀមរាប​។ សិក្ខាសាលា បាន​ពិភាក្សា​សំខាន់​ទៅលើ​សិក្សា​ពី​ប្រព័ន្ធគ្រប់គ្រង​ទឹកស្អាត និង​ទឹក​ក្រោម​ដី​នៅ​ក្រុង​សៀមរាប ផលប៉ះពាល់ និង​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក និង​បរិស្ថាន​នៅ​តំបន់​ទន្លេសាប ។​

]]>
Activity Fri, 16 Dec 2016 12:41:47 +0000
សិក្ខាសាលា ស្តីពី Enhancing Water Systems in Siem Reap region through Sustainability Science Approach នៅ​ខេត្តសៀមរាប https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1208-2016124kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1208-2016124kh

​នា​ថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្តសៀមរាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី “Enhancing Water Systems in Siem Reap region through Sustainability Science Approach” ដែល​សហការ​រៀបចំ​ដោយ​អង្គការ UNESCO និង​អាជ្ញាធរ​អប្សរា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ជំនាញការ​បច្ចេកទេស ពិសេស​ស្ថាប័ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានទឹក និង​បរិស្ថាន​។ គោលបំណង​នៃ​អង្គសិក្ខាសាលា គឺ​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់​បេតិកភណ្ឌ​អង្គរវត្ត ការប្រើប្រាស់​ទឹកស្អាត ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ទឹក​ក្រោម​ដី នៅ​ទីក្រុង​សៀមរាប និង​គម្រោង​សិក្សា​ស្រាវជ្រាវ​របស់​ជំនាញការ​ជប៉ុន JICA ស្តីពី​លទ្ធភាព​នៃ​ទាញយក​ទឹក​ពី​បឹង​ទន្លេសាប​សម្រាប់​ផ្គត់​ផ្អង់​ខេត្តសៀមរាប តាមរយៈ​រដ្ឋាករទឹក​ខេត្តសៀមរាប​។ សិក្ខាសាលា បាន​ពិភាក្សា​សំខាន់​ទៅលើ​សិក្សា​ពី​ប្រព័ន្ធគ្រប់គ្រង​ទឹកស្អាត និង​ទឹក​ក្រោម​ដី​នៅ​ក្រុង​សៀមរាប ផលប៉ះពាល់ និង​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹក និង​បរិស្ថាន​នៅ​តំបន់​ទន្លេសាប ។​

]]>
Activity Fri, 16 Dec 2016 12:41:47 +0000
Trainer on GIS and Remote Sensing and developing Atlas Book https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1387-trainer-on-gis-and-remote-sensing-and-developing-atlas-book https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1387-trainer-on-gis-and-remote-sensing-and-developing-atlas-book

Kingdom of Cambodia

Cambodian National Mekong Committee (CNMC)

Mekong Integrated Water Resource Management project

REQUEST FOR EXPRESSION OF INTEREST

Trainer on GIS and Remote Sensing and developing Atlas Book

The Mekong Integrated Water Resources Project (M-IWRMP) comprises of three components; Regional, Transboundary and National component. At the regional level, the Project addresses the basin-wide scale and respective issues regarding joint IWRM planning and development through the MRC advisory and facilitation platform between all Lower Mekong Basin countries. The transboundary level is strategically applied and focuses on bi-and multilateral cooperation between the MRC Member Countries and cross-country projects that are facilitated through the MRC Secretariat. The Transboundary Component contains 4 Transboundary and 1 Communication Outreach Project to demonstrate IWRM principles on a bilateral basis, addressing transboundary issues at a local level. The Communication Outreach Project is implemented in Tonle Sap of Cambodia and Songkhla Lake Basin of Thailand. This component is financed by the World Bank through the MRCS from 2012- 2017. The budget and project oversight are channeled through the M-IWRMP. The actual implementation is driven by the NMC’s which similar to the National Component with supports from the M-IWRMP.

The “Communication Outreach Project in Cambodia and Thailand” (later on is called “Tonle Sap-Songkhla Lake Basin Project”) is the Communication Project under the Transboundary Component which focuses on improving lake management and healthy lake through IWRM implementation. The overall objective of the project is “Good basin-level resource governance in support of prosperous and healthy lakes, for the benefit of the residents, and serving as an example for inspiration elsewhere”.

Under the Support Mission by the World Bank in March 2015, the World Bank provided recommendations that the PIP of the project needs to be refined and adjusted to ensure that the overall IWRMP objectives are achieved including the Transboundary projects. With regard to the Tonle Sap and Songkhla Project, the World Bank recommended improving the project activities focusing on experiential and lesson learnt exchanges between the two sisters’ lakes, Tonle Sap and Songkhla Lake Basin which consists of four outcomes as the following:

Outcome 1: Programme management

Outcome 2: IWRM-based governance strengthened and consolidated, in collaboration among agencies, water users and other stakeholders, and with appropriate knowledge-sharing among management levels and among sectors

Outcome 3: The future of resource-based livelihoods - Improved understanding of social, economic and environmental cause-effect relationships and policy options in support of sustainable, resource-based livelihoods

Outcome 4: Healthy lakes - Understanding built and awareness raised among agencies and residents about why and how to achieve and preserve a healthy state of the environment. Social marketing initiatives identified and implemented on a pilot basis.


The expecting duration for contract is 26 working days:

The firm will be based at the CNMC Office in Phnom Penh. Full description of the ToR for the assignment could be obtained from Mr. Sin Viseth, Director of Exploitation Control and Conservation Department, TSA email address: viseth_sin@yahoo.com

 

To be qualified, the firm shall meet the following experience and competency requirements as following:

 

·        Firm should have good experiences in Remote Sensing and Geographic Information System and any related or relevant field in Geographic Information System works particularly experiences in Tonle Sap Lake and Mekong Region,

·        Preferably a Master Degree in Science in Remote Sensing and Geographic Information System and any related or relevant field in Geographic Information System.

·        Extensive and substantive relevant work experience may be considered in lieu of a Master. 

·        Minimum of 7 years of relevant professional expert in Geographic Information System (GIS) or any related or relevant field.

·        Having experiences in training on Remote Sensing and Geographic Information System particularly relevant to Mekong River.

·        Havin experiences in developing Atlast book on Environment.

·        Having knowledge or intimately familiar with the Tonle Sap Lake and Mekong River.

·        Excellent experiences in qualitative and qualitative research design, analysis and English report writing 

·        Good communication skill,

·        Able to work well in a culturally diverse environment

·        Physically fit to carry out field work and travel extensively in and out the country

·         Excellent English in writing skills.

CNMC now invites interested applicants to provide information indicating that you are qualified to perform the services such as the bid documents, expressions of interest and references. Interested Applicants may obtain further information at the address below. Expressions of interest must be delivered to the address below no later than November06, 2016, 16:00 o’clock(submissions via email are also acceptable).

Attn: Mr. Hak Socheat, Director of Planning Department and International Cooperation, CNMC and
Mr. Sin Viseth, Director of Exploitation Control and Conservation Department, TSA

Address: #364, Monivong Blvd, Sangkat Phsar Deumthkov, Khan Chamkar Mon, Phnom Penh, Cambodia   

Tel: 855-12888592; Fax: 855-23218506 

E-mail: socheathak@yahoo.com; viseth_sin@yahoo.com

clikc here to donwload file

]]>
Activity Mon, 12 Dec 2016 09:37:00 +0000
Trainer on GIS and Remote Sensing and developing Atlas Book https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1388-20171117-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1388-20171117-kh

Kingdom of Cambodia

Cambodian National Mekong Committee (CNMC)

Mekong Integrated Water Resource Management project

REQUEST FOR EXPRESSION OF INTEREST

Trainer on GIS and Remote Sensing and developing Atlas Book

The Mekong Integrated Water Resources Project (M-IWRMP) comprises of three components; Regional, Transboundary and National component. At the regional level, the Project addresses the basin-wide scale and respective issues regarding joint IWRM planning and development through the MRC advisory and facilitation platform between all Lower Mekong Basin countries. The transboundary level is strategically applied and focuses on bi-and multilateral cooperation between the MRC Member Countries and cross-country projects that are facilitated through the MRC Secretariat. The Transboundary Component contains 4 Transboundary and 1 Communication Outreach Project to demonstrate IWRM principles on a bilateral basis, addressing transboundary issues at a local level. The Communication Outreach Project is implemented in Tonle Sap of Cambodia and Songkhla Lake Basin of Thailand. This component is financed by the World Bank through the MRCS from 2012- 2017. The budget and project oversight are channeled through the M-IWRMP. The actual implementation is driven by the NMC’s which similar to the National Component with supports from the M-IWRMP.

The “Communication Outreach Project in Cambodia and Thailand” (later on is called “Tonle Sap-Songkhla Lake Basin Project”) is the Communication Project under the Transboundary Component which focuses on improving lake management and healthy lake through IWRM implementation. The overall objective of the project is “Good basin-level resource governance in support of prosperous and healthy lakes, for the benefit of the residents, and serving as an example for inspiration elsewhere”.

Under the Support Mission by the World Bank in March 2015, the World Bank provided recommendations that the PIP of the project needs to be refined and adjusted to ensure that the overall IWRMP objectives are achieved including the Transboundary projects. With regard to the Tonle Sap and Songkhla Project, the World Bank recommended improving the project activities focusing on experiential and lesson learnt exchanges between the two sisters’ lakes, Tonle Sap and Songkhla Lake Basin which consists of four outcomes as the following:

Outcome 1: Programme management

Outcome 2: IWRM-based governance strengthened and consolidated, in collaboration among agencies, water users and other stakeholders, and with appropriate knowledge-sharing among management levels and among sectors

Outcome 3: The future of resource-based livelihoods - Improved understanding of social, economic and environmental cause-effect relationships and policy options in support of sustainable, resource-based livelihoods

Outcome 4: Healthy lakes - Understanding built and awareness raised among agencies and residents about why and how to achieve and preserve a healthy state of the environment. Social marketing initiatives identified and implemented on a pilot basis.


The expecting duration for contract is 26 working days:

The firm will be based at the CNMC Office in Phnom Penh. Full description of the ToR for the assignment could be obtained from Mr. Sin Viseth, Director of Exploitation Control and Conservation Department, TSA email address: viseth_sin@yahoo.com

 

To be qualified, the firm shall meet the following experience and competency requirements as following:

 

·        Firm should have good experiences in Remote Sensing and Geographic Information System and any related or relevant field in Geographic Information System works particularly experiences in Tonle Sap Lake and Mekong Region,

·        Preferably a Master Degree in Science in Remote Sensing and Geographic Information System and any related or relevant field in Geographic Information System.

·        Extensive and substantive relevant work experience may be considered in lieu of a Master. 

·        Minimum of 7 years of relevant professional expert in Geographic Information System (GIS) or any related or relevant field.

·        Having experiences in training on Remote Sensing and Geographic Information System particularly relevant to Mekong River.

·        Havin experiences in developing Atlast book on Environment.

·        Having knowledge or intimately familiar with the Tonle Sap Lake and Mekong River.

·        Excellent experiences in qualitative and qualitative research design, analysis and English report writing 

·        Good communication skill,

·        Able to work well in a culturally diverse environment

·        Physically fit to carry out field work and travel extensively in and out the country

·         Excellent English in writing skills.

CNMC now invites interested applicants to provide information indicating that you are qualified to perform the services such as the bid documents, expressions of interest and references. Interested Applicants may obtain further information at the address below. Expressions of interest must be delivered to the address below no later than November06, 2016, 16:00 o’clock(submissions via email are also acceptable).

Attn: Mr. Hak Socheat, Director of Planning Department and International Cooperation, CNMC and
Mr. Sin Viseth, Director of Exploitation Control and Conservation Department, TSA

Address: #364, Monivong Blvd, Sangkat Phsar Deumthkov, Khan Chamkar Mon, Phnom Penh, Cambodia   

Tel: 855-12888592; Fax: 855-23218506 

E-mail: socheathak@yahoo.com; viseth_sin@yahoo.com

clikc here to donwload file

]]>
Activity Mon, 12 Dec 2016 09:37:00 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ Video Conference ​ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1205-video-conference https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1205-video-conference

​នា​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​តាមរយៈ Video Conference ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន (Tokyo Institute of Technology)​នៃ​ប្រទេស​ជប៉ុន អំពី វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) នៅ​ទីស្នាក់ការ​អង្គការ JICA  ទីក្រុង​ភ្នំពេញ​។ កិច្ចប្រជុំ​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី ប្រធាន​ក្រុម និង​តំណាង​ក្រុមការងារ​តាម​ផ្នែក​នីមួយៗ (G1-G7) នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដោយមាន​ការធ្វើ​បទ​បង្ហាញ  លទ្ធផល​ការងារ​ដែល​កំពុងដំណើរកា​រ និង​ការលើក​ផែនការ​សម្រាប់​ឆ្នាំ ២០១៧ ខាងមុខ​។

]]>
Activity Tue, 06 Dec 2016 17:18:19 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ Video Conference ​ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1206-2016128kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1206-2016128kh

​នា​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ប្រជុំពិភាក្សា​តាមរយៈ Video Conference ពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន (Tokyo Institute of Technology)​នៃ​ប្រទេស​ជប៉ុន អំពី វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) នៅ​ទីស្នាក់ការ​អង្គការ JICA  ទីក្រុង​ភ្នំពេញ​។ កិច្ចប្រជុំ​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី ប្រធាន​ក្រុម និង​តំណាង​ក្រុមការងារ​តាម​ផ្នែក​នីមួយៗ (G1-G7) នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដោយមាន​ការធ្វើ​បទ​បង្ហាញ  លទ្ធផល​ការងារ​ដែល​កំពុងដំណើរកា​រ និង​ការលើក​ផែនការ​សម្រាប់​ឆ្នាំ ២០១៧ ខាងមុខ​។

]]>
Activity Tue, 06 Dec 2016 17:18:19 +0000
កិច្ចប្រជុំ​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1203-matrix https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1203-matrix

​កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពិនិត្យ និង​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស និង​នាយកដ្ឋាន​ធនធានធម្មជាតិ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ក្រុមការងារ​បច្ចេកទេស និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​ទាំង​២ ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ។​⁠⁠⁠⁠​

]]>
Activity Tue, 06 Dec 2016 10:50:39 +0000
កិច្ចប្រជុំ​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1204-2016127kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1204-2016127kh

​កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​ស​ម្រ​សម្រួល​កិច្ចប្រជុំ​ពិនិត្យ និង​កែសម្រួល​តារាង Matrix ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស និង​នាយកដ្ឋាន​ធនធានធម្មជាតិ ដែលមាន​ការចូលរួម​ពី​មន្ត្រី​ក្រុមការងារ​បច្ចេកទេស និង​មន្ត្រីក្រោមឱវាទ​នាយកដ្ឋាន​ទាំង​២ ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ។​⁠⁠⁠⁠​

]]>
Activity Tue, 06 Dec 2016 10:50:39 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ចរាចរ​ត្រី​នៅតាម​ដង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1201-2016-12-05-07-42-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1201-2016-12-05-07-42-01

​កាលពី​ថ្ងៃទី ២៩ ខែ​វិ​ចិ្ឆ​កា ដល់​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ជីវចម្រុះ ចុះ​សិក្សា​ស្វែងយល់​ពី​ចរាចរ​ត្រី​នៅតាម​ដង​ទន្លេមេគង្គ​លើ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ក្រចេះ និង​ខេត្តស្ទឹងត្រែង  ព្រមទាំង​តំបន់​ពាក់ព័ន្ធ​មួយចំនួន ។
​គោលបំណង​សិក្សា​ដើម្បី​៖
- ធ្វើ​បច្ចុប្បន្នភាព​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ចេញ​
- ចូល​ពី​ទន្លេមេគង្គ​មក​បឹង​ទន្លេសាប​តាមរយះ​ស្ទឹង ព្រែក អូរ និង​ទន្លេ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​នានា ។​​    ​
- ថតរូប និង​ការពិនិត្យ​សំណាក​ត្រី​នៅ​ទីតាំង​ផ្ទាល់ ។​

- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប​។

]]>
Activity Mon, 05 Dec 2016 14:41:06 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការសិក្សា​ស្រាវជ្រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1199-2016-11-30-01-57-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1199-2016-11-30-01-57-33

​នា​រសៀល​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​អគ្គលេខា​ធិ​ករ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប (TSA) ជួបប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​សាស្ត្រាចារ្យ​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)  ដើម្បីពិនិត្យ​លទ្ធភាព​រៀបចំ​ទស្សនៈទាន​កិច្ចព្រមព្រៀង​ ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​កា​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ សំដៅ​លើកកម្ពស់​សុខមាលភាព​សង្គម និង​ប្រជាជន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ព្រម​ជាមួយនឹង​ការចូលរួម​លើកកម្ពស់​ដល់​កិច្ចការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ កិច្ច​ប្រជុំបាន​ឯកភាពគ្នា​ក្នុង​ការរៀបចំ​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ​និង​សេចក្តីព្រាង​អនុស្សារណៈ​ដើម្បី​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ឯកឧត្តម​ប្រធាន​នៃ​ស្ថាប័ន​ទាំង​២​។​

]]>
Activity Wed, 30 Nov 2016 08:55:14 +0000
វគ្គ​ពង្រឹង​ការយល់ដឹង​ស្ទី​ពី បទដ្ឋាន​គតិយុត្ត​ក្របខ​ណ្ឌ័​ការគ្រប់គ្រង​អាង​ទន្លេ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1197-2016-11-26-01-52-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1197-2016-11-26-01-52-55

​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប  មាន​រៀបចំ​វគ្គ​ពង្រឹង​ការយល់ដឹង​ស្តីពី បទដ្ឋាន​គតិយុត្ត​ក្របខ​ណ្ឌ័​ការគ្រប់គ្រង​អាង​ទន្លេ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​ចំនួន​៣០ នាក់ ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ។

​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ផ្សេងទៀត ដែលមាន​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៦ ស្ថិតក្រោម​កម្មវិធី​យុទ្ធសាស្ត្រ​កសាង​សមត្ថភាព​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ ។ វគ្គ​ពង្រឹងសមត្ថភាព​នេះ មាន​គោលបំណង ៖
- ពង្រឹង​ការយល់ដឹង​ដល់​មន្ត្រី អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រប់គ្រង​អាង​ទន្លេ និង​ធនធានទឹក​ទាំ​ងក​ម្រឹត​ថ្នាក់ជាតិ ថ្នាក់​តំបន់​
- អោយ​យល់​ពី​កិច្ចការ​ទូទៅ​អំពី​ការផ្សារភ្ជាប់​រាល់​បទដ្ឋាន​គតិយុត្ត​គ្រប់គ្រង​អាង​ទន្លេ ជាមួយ​គោលនយោបាយ​របស់​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​
- បង្កើន​ការយល់ដឹង​ដោយ​ផ្សារភ្ជាប់​រាល់​សកម្មភាព​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​អាជ្ញាធរ​ទន្លេសាប ជាមួយ នឹង​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​រាជរដ្ឋាភិបាល ។​

]]>
Activity Sat, 26 Nov 2016 08:52:35 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1195-vdo https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1195-vdo

ចាប់ពី​ថ្ងៃទី​២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ស៊ិន  វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ជំនាញ​ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​តំបន់​មេគង្គ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO ដែល​រៀបចំ​ដោយ​គណកម្មការ​ទន្លេមេគង្គ (MRC)   ។ វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO  នេះ ក្នុង​គោលបំណង :
១ មូលដ្ឋាន​គ្រឺះ​នៃ​ការផលិត VDO
២ បង្កើន​ជំនាញ​ដោយ​អនុវត្ត​ផ្ទាល់​លើ​ការនិយាយ ការតាក់តែង ការសរសេរ ការថត​រូបភាព ថត​សម្លេង ការគ្រប់ គ្រង​សម្លេង​ការគ្រប់គ្រង​ពន្លឺ ជាដើម​
៣ ផលិត VDO រួម​ស្តីពី​ដោះស្រាយ​រាល់​បញ្ហា​នៃ​ការ​គ្រ់ប់គ្រង​បឹង រៀន ពីគ្នា​ទៅវិញទៅមក​ពីបទ​ពិសោធ​ន៍​នៃ​កា​ររ​គ្រប់គ្រង​បញ្ហា និង​ដំណៅ​ស្រាយ​នៃ​សហគមន៍​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Sat, 26 Nov 2016 08:44:27 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1196-20161126kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1196-20161126kh

ចាប់ពី​ថ្ងៃទី​២២ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ស៊ិន  វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ជំនាញ​ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​តំបន់​មេគង្គ​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO ដែល​រៀបចំ​ដោយ​គណកម្មការ​ទន្លេមេគង្គ (MRC)   ។ វគ្គ​បណ្តុះបណ្តាល​ស្តីពី ការផលិត VDO  នេះ ក្នុង​គោលបំណង :
១ មូលដ្ឋាន​គ្រឺះ​នៃ​ការផលិត VDO
២ បង្កើន​ជំនាញ​ដោយ​អនុវត្ត​ផ្ទាល់​លើ​ការនិយាយ ការតាក់តែង ការសរសេរ ការថត​រូបភាព ថត​សម្លេង ការគ្រប់ គ្រង​សម្លេង​ការគ្រប់គ្រង​ពន្លឺ ជាដើម​
៣ ផលិត VDO រួម​ស្តីពី​ដោះស្រាយ​រាល់​បញ្ហា​នៃ​ការ​គ្រ់ប់គ្រង​បឹង រៀន ពីគ្នា​ទៅវិញទៅមក​ពីបទ​ពិសោធ​ន៍​នៃ​កា​ររ​គ្រប់គ្រង​បញ្ហា និង​ដំណៅ​ស្រាយ​នៃ​សហគមន៍​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Sat, 26 Nov 2016 08:44:27 +0000
សកម្មភាព​ចូលរួម​វេទិកាសាធារណៈ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1192-2016-11-21-16-01-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1192-2016-11-21-16-01-56

​នា​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន 200 នាក់​។​
​ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំបាន​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា និង​សូម​សរសើរ​ចំពោះ​សមិទ្ធិផល​នានា ដែល​ឃុំ​សម្រេចបាន​ក្នុង​ឆ្នាំ 2016 នាពេល​កន្លងមកនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ​លើ​គ្រប់​វិស័យ និង​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​បន្តសកម្មភាព​អភិវឌ្ឍន៍​មួយចំនួន​ថែមទៀត​សម្រាប់​ឆ្នាំ​បន្ទាប់​។​

]]>
Activity Mon, 21 Nov 2016 23:01:47 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1190-2016-11-20-04-08-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1190-2016-11-20-04-08-27

​ពីថ្ងៃ​ទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន ដឹកនាំ​មន្ត្រី​ក្រុមការងារ បច្ចេកទេស របស់​នាយកដ្ឋាន ចុះ​ធ្វើវ​ប​ច្ចប្ប​ន្ន​ភាព​ការងារ​វារីវប្បកម្ម នៅ​ខេត្ត ជុំវិញ​បឹង​ទន្លេសាប  ។​

]]>
Activity Sun, 20 Nov 2016 11:08:14 +0000
ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ (CISIS) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1188-cisis https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1188-cisis

​ព្រឹក​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក​ទឹក និង​ឧតុនិយម ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​សារពើភ័ណ្ឌ​ប្រព័ន្ធធារាសាស្ត្រ (Cambodia Information System on Irrigation Schemes) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម  ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​បច្ចេកទេស....
[link www.facebook.com/mowram]​

]]>
Activity Thu, 17 Nov 2016 12:22:10 +0000
ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ (CISIS) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1189-20161117kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1189-20161117kh

​​ព្រឹក​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក​ទឹក និង​ឧតុនិយម ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​សារពើភ័ណ្ឌ​ប្រព័ន្ធធារាសាស្ត្រ (Cambodia Information System on Irrigation Schemes) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម  ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រី​បច្ចេកទេស....

[link www.facebook.com/mowram]​

]]>
Activity Thu, 17 Nov 2016 12:22:10 +0000
សកម្ម​ភាពបន្ត​ចុះ​ត្រួតពិនិត្យ​តាមដាន និង​កែសម្រួល​ការកត់ត្រា​លើ​សៀវភៅផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​ស្ទឹង​ទាំង ១១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1186-2016-11-16-07-19-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1186-2016-11-16-07-19-25

​កាលពី​ថ្ងៃទី​៨ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន បន្ត​ចុះ​ត្រួតពិនិត្យ​តាមដាន និង​កែសម្រួល​ការកត់ត្រា​លើ​សៀវភៅ Logbook ដល់​អ្នកនេសាទ អំពី​ផល​ចាប់​តាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ឲ្យ​ព័ត៌មាន ទិន្នន័យ ទទួលបាន​លទ្ធផល​ច្បាស់លាស់ និង​មានគុណ​ភាពល្អប្រសើរ មុននឹង​បញ្ចូល​ក្នុង software និង​ធ្វើ​ការវិភាគ​។​

]]>
Activity Wed, 16 Nov 2016 21:18:00 +0000
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ពិនិត្យ​វាយតម្លៃ​លើ​ការងារ​បាន​អនុវត្ត​កន្លងមក និង​ទិសដៅ​អនុវត្ត​បន្ត​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1184-2016-11-16-06-15-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1184-2016-11-16-06-15-00

​ព្រឹក​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ និង ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ការងារ​ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៦ និង​ការត្រៀម​លក្ខណៈ​សម្រាប់​ការអនុវត្ត​នាពេលខាងមុខ របស់​ស្ថាប័ន​ទាំង​ក្រោម​ឱវាទ​នៅ​សាលប្រជុំ​ទីស្តីការក្រសួង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី ខេត្ត សរុប ៨៤ រូប ⁠⁠⁠​។
ជា​លទ្ធផល​....[ ភ្ជាប់ http://www.mowram.gov.kh]​

]]>
Activity Wed, 16 Nov 2016 13:14:54 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​និង​ស្រង់​ព័ត៌មាន បឋម​អំពី​ស្ថានភាព ទូទៅ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1178-2016-11-16-05-16-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1178-2016-11-16-05-16-55

នា​ថ្ងៃទី​ទី ៨-១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​និង​ស្រង់​ព័ត៌មាន​បឋម​អំពី​ស្ថានភាព​ទូទៅ​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល (​ព្រែក​ទាល់​, ទន្លេ​ឆ្មា​) បឹង​ទន្លេសាប ដើម្បី​រៀបចំ​កម្មវិធី​សកម្មភាព​ការងារ​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ ២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ។

​​ ​​ ​​ ​​

]]>
Activity Wed, 16 Nov 2016 12:16:32 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការពង្រឹង​ការអនុវត្ត និង​ការគ្រប់គ្រង​សហគមន៍​ក្នុង​បរិបទ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1176-2016-11-16-05-10-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1176-2016-11-16-05-10-50

​នា​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅ​ទី​រួម​ខេត្តបាត់ដំបង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​សម្របសម្រួល សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការពង្រឹង​ការអនុវត្ត និង​ការគ្រប់គ្រង​សហគមន៍​ក្នុង​បរិបទ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) ។ សិក្ខាសាលា​នេះ មាន​គោលបំណង ៖
១. លើ​កម្ពស់​ការយល់ដឹង​ពី​ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង រួមជាមួយ​ការចូលរួម​ជា​សាធារណៈ​របស់​សមាជិក​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​,
២. បង្កើន​ការយល់ដឹង​សហគមន៍​ឧ្យ​ចាប់អារម្មណ៍​នឹង​ទេចរ​ធម្មជាតិ ធន់​ទ្រាំ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​ធនធាន​ជលផល​,
៣. គាំទ្រ​អោយមាន​ការដាំ​ព្រៃ​លិច​ទឹក និង​ការពារ​ធនធានធម្មជាតិ ទប់​ទល់នឹង​គ្រោះរាំងស្ងួត ។​

]]>
Activity Wed, 16 Nov 2016 12:09:44 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​ (The 16th World Lake Conference) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1175-20161112kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1175-20161112kh

​នា​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​លើក​ទី ១៦ នៅ​ទីក្រុង បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ ប្រធានបទ​នៃ​ស​ន្និសិទ​នេះ គឺ សំដៅ​ទៅលើ​ការគ្រប់គ្រង សុខមាលភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង និង​ហានិភ័យ​នៃ​កត្តា​ប្រឈម​ផ្សេងៗ (Lake Ecosystem Health and Its Resilience: Diversity and Risks of Extinction) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ស្ថាប័ន​អ្នកស្រាវជ្រាវ សាកលវិទ្យាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ អង្គការ​ជាតិ​និង​អន្តរជាតិ អ្នកវិទ្យាសាស្ត្រ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​រដ្ឋាភិបាល ដែលមាន​ចំនួន​សរុប ៨០០ នាក់​។ ស​ន្និសិទ​នេះ បានរៀបចំ​ចំនួន ១៥ លើក​មកហើយ​ចាប់តាំងពី​ឆ្នាំ ១៩៨៤ មានដូចជា​នៅ ប្រទេស​អា​ហ្ស​ង់​ទីន​, ចិន​, ដា​ណឺ​ម៉ាក​, ហុង​ហ្គា​រី​, ឥណ្ឌា​,    អ៊ីតាលី​, ជប៉ុន​, គេ​ន​យ៉ា និង​សហរដ្ឋ​អា​មេ​រិច ដើម្បី​សហ​ប្រ​ត្តិ​ប​តិ​ការ និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ​នៃ​ការគ្រប់គ្រង​បឹង​ប្រកបដោយ​ចីរភាព​។ សម្រាប់​កិច្ចប្រជុំ​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ គឺ​រៀបចំឡើង​ដោយ មាន​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង​រុក្ខា​ប្រ​ម៉ាញ់ (Ministry of Environment and Forestry), ក្រសួង​កិច្ចការ       សាធារណៈ និង​គេហដ្ឋាន (Ministry of Public Works and Housing) នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​គណៈកម្មាធិការ អន្តរជាតិ បរិស្ថាន​បឹង (International Lake Environment Committee- ILEC) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។​

]]>
Activity Sat, 12 Nov 2016 14:56:55 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​ (The 16th World Lake Conference) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1174-the-16th-world-lake-conference https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1174-the-16th-world-lake-conference

​នា​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ស​ន្និសិទ​បឹង​ពិភពលោក​លើក​ទី ១៦ នៅ​ទីក្រុង បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ ប្រធានបទ​នៃ​ស​ន្និសិទ​នេះ គឺ សំដៅ​ទៅលើ​ការគ្រប់គ្រង សុខមាលភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង និង​ហានិភ័យ​នៃ​កត្តា​ប្រឈម​ផ្សេងៗ (Lake Ecosystem Health and Its Resilience: Diversity and Risks of Extinction) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ស្ថាប័ន​អ្នកស្រាវជ្រាវ សាកលវិទ្យាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ អង្គការ​ជាតិ​និង​អន្តរជាតិ អ្នកវិទ្យាសាស្ត្រ​សហគមន៍​មូលដ្ឋាន និង​មន្ត្រី​រដ្ឋាភិបាល ដែលមាន​ចំនួន​សរុប ៨០០ នាក់​។ ស​ន្និសិទ​នេះ បានរៀបចំ​ចំនួន ១៥ លើក​មកហើយ​ចាប់តាំងពី​ឆ្នាំ ១៩៨៤ មានដូចជា​នៅ ប្រទេស​អា​ហ្ស​ង់​ទីន​, ចិន​, ដា​ណឺ​ម៉ាក​, ហុង​ហ្គា​រី​, ឥណ្ឌា​,    អ៊ីតាលី​, ជប៉ុន​, គេ​ន​យ៉ា និង​សហរដ្ឋ​អា​មេ​រិច ដើម្បី​សហ​ប្រ​ត្តិ​ប​តិ​ការ និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ថ្មីៗ​នៃ​ការគ្រប់គ្រង​បឹង​ប្រកបដោយ​ចីរភាព​។ សម្រាប់​កិច្ចប្រជុំ​នៅ​ទីក្រុង​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ គឺ​រៀបចំឡើង​ដោយ មាន​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង​រុក្ខា​ប្រ​ម៉ាញ់ (Ministry of Environment and Forestry), ក្រសួង​កិច្ចការ       សាធារណៈ និង​គេហដ្ឋាន (Ministry of Public Works and Housing) នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​គណៈកម្មាធិការ អន្តរជាតិ បរិស្ថាន​បឹង (International Lake Environment Committee- ILEC) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។​

]]>
Activity Sat, 12 Nov 2016 14:54:23 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1172-2016-11-01-08-27-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1172-2016-11-01-08-27-59

​នា​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​។ ក្រុមការងារ​បាន​បន្ត​ចុះ​សិក្សា​អំពី​វិសាលភាព​នៃ​សក្តានុពល​នៃ​តំបន់​ស្នូល​ព្រែក​ទាល់ ដែល​ជាម​ជ្ឃ​មណ្ឌល​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​។  ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប មាន​ទីតាំង​បី​ធំៗ គឺ (១) តំបន់​ស្នូល​ព្រែក​ទាល់ ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង (២) តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ ស្ថិតនៅ​ភូមិ​ពាម​បាង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង (៣) តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅ​ភូមិ​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​ជម្រក​សត្វ​ស្លាប​ទឹក (R34) ដែល​កំពុង​កាច់​សម្បុក​ពង​កូន និង​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ សិក្សា​ពី​សេដ្ឋកិច្ចសង្គម​ដែល​ទាក់​សេវាកម្ម​ទេសចរណ៍ និង​ជួបពិភាក្សា​ជាមួយ​សហគមន៍​ទេសចរណ៍ធម្មជាតិ​មេ​ជ្រៃ​។

]]>
Activity Tue, 01 Nov 2016 14:27:38 +0000
ការចុះ​សិក្សា​ជី​សាស្ត្រ​ត្រី និង​ការពិនិត្យ​រក​ភាព​ឆ្លង​នៃ​កំហាប់​ចរន្តទឹក​ស្ទឹងសែន និង​ស្ទឹង​ពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1170-2016-11-01-08-17-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1170-2016-11-01-08-17-58

ចាប់ពី​ថ្ងៃទី ២៦​ដល់ ២៨ ខែតុលា ឆ្ឆាំ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី និង​ពិនិត្យ​កំហាប់​ចរន្តទឹក​របស់​ស្ទឹងសែន និង​ស្ទឹង​ពោធិ៍សាត់ ។​

]]>
Activity Tue, 01 Nov 2016 14:17:48 +0000
សកម្ម​ភាពចុះ​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​ស្ទឹង​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1168-2016-10-27-03-51-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1168-2016-10-27-03-51-39

កាលពី​ថ្ងៃទី​២៥ ដល់ ២៩ ខែតុលា ឆ្នាំ​២០៦ បន្ទាប់ពី​ការជ្រើសរើស​ទីតាំង​ទាំង​៥៥​ទីតាំង និង​អ្នកនេសាទ ទាំង ៥៥​នាក់ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន ចុះ​បង្រៀន​ដល់​អ្នកនេសាទ​នៅតាម​បណ្តា​ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ ស្ទឹង​សង្កែ ស្ទឹង​ដូន​ទ្រី ស្ទឹង​មង្គល​បូរី ស្ទឹង​ស្រែង ស្ទឹង​សៀមរាប ស្ទឹង​ជីក្រែង ស្ទឹង​ស្ទោង ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ពី​របៀប​កត់ត្រា​ទិន្នន័យ​ផល​ចាប់ វិធីសាស្ត្រ​ធ្វើ​សំណាក និង​វិភាគ​សំណាក ព្រមទាំង​ប្រគល់​សម្ភារ​:​សិក្សា​ដល់​អ្នកនេសាទ ដើម្បី​ចូលរួម​កត់ត្រា​ទិន្នន័យ​បរិមាណ​ផល​ចាប់​ប្រចាំថ្ងៃ នៅក្នុង​សៀវភៅ Logbook ។​

]]>
Activity Thu, 27 Oct 2016 09:51:28 +0000
ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​គណ​:​កម្ម​ការប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1166-2016-10-26-05-51-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1166-2016-10-26-05-51-53

​នា​ថ្ងៃទី ២៣-២៥ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​សកម្ម​ភាព បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ​គណ​:​កម្ម​ការប្រតិបត្តិ​គ្រប់គ្រង​ធនធាន ទឹក​ចម្រុះ​អាង​ស្ទឹងសែន និង​បានធ្វើ​ទស្សន​:​កិច្ច​សិក្សា​ស្ថានីយ៍​ទឹកស្អាត​នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។​

]]>
Activity Wed, 26 Oct 2016 11:51:39 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​កិច្ច​ប្រ​ជុំំ​កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​ឯកសា​រ​សិក្សា​ស្រាវជ្រាវ​បឋម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1164-2016-10-22-02-40-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1164-2016-10-22-02-40-41

​នា​ព្រឹក​ថ្ងៃ ២១ ខែតុលា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​សម្របសម្រួល​កិច្ច​ប្រ​ជុំំ​មន្ត្រី​បច្ចេកទេស ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិភាក្សា កែសម្រួល​ខ្លឹមសារ​បច្ចេកទេស​ឯកសា​រ​សិក្សា​ស្រាវជ្រាវ​បឋម ស្តីពី​បញ្ហា​ប្រឈម​នៃ​កាកសំណល់​រឹង​នៅតាម​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ដែល​បាននិងកំពុង​សិក្សា​ដោយ​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប មុននឹង​ដាក់​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ក​ម្រឹត​ថ្នាក់​ខេត្ត​នាពេលខាងមុខ ។​

]]>
Activity Sat, 22 Oct 2016 06:33:21 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គ​លេខ​ធិ​ការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការ​កាត់​ដី​ចេញពី​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1162-2016-10-20-08-03-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1162-2016-10-20-08-03-35

នា​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2016 នៅ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំ​ស្តីពី​ការស្នើ​កាត់​ផ្ទៃដី​ទំហំ ៩.៦៧៥ ហិកតា​(​ប្រាំបួន​ពាន់​ប្រាំមួយរយ​ចិតសិប​ប្រាំ​ហិកតា​) ចេញពី​តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប នៃអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព​ឯកឧត្តម  សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ដោយ​តំណាង​ក្រសួងបរិស្ថាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រួស​ង​កសិកម្ម រុក្ខា​ម៉ាញ់ និង​នេសាទ ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ ក្រសួងទេសចរណ៍ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ មន្ទីរ​ពាក់ព័ន្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បារាយណ៍ ស្រុក​ប្រាសាទ​បល្ល័ង្ក ស្រុក​ស្ទោង និង​តំណាង​ឃុំ​ប្រឡាយ​។​​

]]>
Activity Thu, 20 Oct 2016 14:03:08 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1160-2016-10-20-07-55-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1160-2016-10-20-07-55-22

​នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី  ១៩ ខែតុលា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។

]]>
Activity Thu, 20 Oct 2016 13:55:13 +0000
សកម្មភាព​សិក្សា​ពី​ការប្រមូល​ផល និង​ទីផ្សារ​ស្រូវប្រាំង​នា​ដើមរដូវ​វស្សា​ក្នុង​តំបន់ ១ និង​តំបន់ ២ ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1158-2016-10-20-07-45-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1158-2016-10-20-07-45-30

​នា​ថ្ងៃទី ១៧-២០ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ពី​ការប្រមូល​ផល និង​ទីផ្សារ​ស្រូវប្រាំង​នា​ដើមរដូវ​វស្សា ក្រោម​ផ្លូវជាតិ​លេខ ៥ ក្នុង​តំបន់ ១ និង​តំបន់ ២ ស្ថិតក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។​

]]>
Activity Thu, 20 Oct 2016 13:45:21 +0000
ការចូលរួម​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង សម្រាប់​ឆ្នាំ​២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1156-2016-10-17-04-36-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1156-2016-10-17-04-36-27

​សេចក្តីសម្រេច ស្តីពី​ត្រូវបាន​អនុញ្ញាត​ឲ្យ​បេក្ខជន​សិស្ស និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ២០៨៣​នាក់ ចូលរួម​ប្រឡងប្រជែង​ជ្រើសរើស​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច ក្រសួង​ទេសចរ​ណ៏ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​រដ្ឋលេខាធិការ​អា​កាស​ចរ​ស៊ីវិល ដូច​មាន​រាយ​នាម​ខាងក្រោម​។​


]]>
Activity Mon, 17 Oct 2016 10:35:54 +0000
ឯ​ឧ​ត្ត​ម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​1 ពិនិត្យ​តារាង Matrix ផែនការ​សកម្មភាព 2017 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1154-1-matrix-2017 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1154-1-matrix-2017

នា​ព្រឹក​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អ​ទស ប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី (1) ពិនិត្យ​លើ​តារាង Matrix ផែនការ សកម្មភាព​ប្រចាំឆ្នាំ 2017 ដោយ​ផ្អែកលើ​ផែនការ​សកម្មភាព​ឆ្នាំ​2016 និង​(2) ពិភាក្សា​វឌ្ឍនភាព​សក​ម្ម​ភាពចុះ​តាមដាន​ផល​ចាប់​នៅ​ស្ទឹង​ទាំង​11 ជុំវិញ​បឹង​ទន្លេសាប  ។​

]]>
Activity Thu, 13 Oct 2016 11:21:48 +0000
ឯ​ឧ​ត្ត​ម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​1 ពិនិត្យ​តារាង Matrix ផែនការ​សកម្មភាព 2017 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1155-20161013kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1155-20161013kh

នា​ព្រឹក​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អ​ទស ប្រជុំ​ពិគ្រោះ​យោបល់ ដើម្បី (1) ពិនិត្យ​លើ​តារាង Matrix ផែនការ សកម្មភាព​ប្រចាំឆ្នាំ 2017 ដោយ​ផ្អែកលើ​ផែនការ​សកម្មភាព​ឆ្នាំ​2016 និង​(2) ពិភាក្សា​វឌ្ឍនភាព​សក​ម្ម​ភាពចុះ​តាមដាន​ផល​ចាប់​នៅ​ស្ទឹង​ទាំង​11 ជុំវិញ​បឹង​ទន្លេសាប  ។​

]]>
Activity Thu, 13 Oct 2016 11:21:48 +0000
ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ជីវសាស្ត្រ ត្រី និង​វាយតម្លៃ​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ ឆ្នាំ​២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1152-2016-10-10-05-34-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1152-2016-10-10-05-34-51

​ចាប់ពី​ថ្ងៃទី ៦ ដល់ ថ្ងៃទី 9    ខែ តុលា   ឆ្នាំ​2016  ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ជីវសាស្ត្រ​ត្រី និង​វាយតម្លៃ​លើ​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ ឆ្នាំ​២០១៦ នៅ​តំបន់​បឹង​ទន្លេសាប ។ ការសិក្សា នេះ ត្រូវបានធ្វើ​លើ​ទីតាំង​ជាក់ស្តែង​តាម​តំបន់​ព្រៃ​លិច​ទឹក​តំបន់ ៣ លំហ​បឹង​ទន្លេសាប វាលស្មៅ​លិច​ទឹក និង​តំបន់​បឹង​ទន្លេ​ឆ្មា ។ ការសិក្សា​នេះ​ត្រូវបានធ្វើ​លើ​ខេត្ត​ចំនួន 5​គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តកំពង់ធំ​។​

]]>
Activity Mon, 10 Oct 2016 11:32:37 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខា​ធី​ការ អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ ទេសចរណ៍​ចុង​ឃ្នា​ស​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1150-2016-10-08-14-32-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1150-2016-10-08-14-32-03

​នា​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៦  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ពិនិត្យ​លើ​ការវិនិយោគ​សាងសង់​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នា​ស តំបន់​ទន្លេសាប របស់​ក្រុមហ៊ុន​ស៊ូ ជី​ង ផត អ៊ិន​វេស​មិន​ខូ​អិ​ល​ធី​ឌី​( Sou Ching port investment co.,Ltd ) នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។  ស្របតាម​របាយការណ៍​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​លើ​គម្រោង​វិនិយោគ​នេះ​នាពេល​កន្លងមក កិច្ចប្រជុំ​នេះ ផ្តោតលើ​ការងារ​សំខាន់ៗ ដូច​ខាង​ក្រោ​មះ​
១. ការបញ្ឈប់​ការចាក់ដី​នៅ​ទីតាំង​ដែលមាន​ទំនាស់​
២. ធ្វើ​ការរៀបចំ​កិច្ចសន្យា​ថ្មី​ជំនួស​កិច្ចសន្យា​បច្ចុប្បន្ន​
៣. ពិនិត្យ​ទីតាំង និង​ធ្វើការ​វាស់វែង​ទីតាំង​វិនិយោគ​ឱ្យបាន​ច្បាស់លាស់​។​

]]>
Activity Sat, 08 Oct 2016 20:31:27 +0000
ការអញ្ជើញ​ចូលរួម កិច្ចប្រជុំ​លើក​ទី​១​របស់​គ​ណះ​កម្ម​ការរួម សម្របសម្រួល​គម្រោងកា​រ​បង្កើត​វេទិកា​អភិរក្ស បរិស្ថាន បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1148-2016-10-08-01-59-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1148-2016-10-08-01-59-25

នា​រសៀល​ថ្ងៃទី ៨ ខែតុលា ឆ្នាំ​២០១៦ សកម្មភាព​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេក​ទស​អគ្គលេខាធិកា​រដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី ១ របស់​គ​ណះ​កម្ម​ការរួម (JCC) សម្របសម្រួល​គម្រោង ការបង្កើត​វេទិកា​អភិរក្ស បរិស្ថាន បឹង​ទន្លេសាប (establishment of environment conservation of Tonle sap lake) នៅ​សណ្ឋាគារ​ភ្នំពេញ ។​

]]>
Activity Sat, 08 Oct 2016 07:59:14 +0000
វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្ដីពី​ជំនាញ​វិធីសាស្ត្រ​ទំនាក់ទំនង​ព័ត៌មាន និង​ផ្សព្វផ្សាយ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1146-2016-10-06-04-22-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1146-2016-10-06-04-22-55

​ចាប់ពី​ថ្ងៃទី ០៤ ដល់ ០៧ ខែ តុលា ឆ្នាំ​២០១៦​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​អនុវត្ត​គម្រោង បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជា្ញធរ​ទន្លេសាប​ក្នុង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​មេគង្គ​រវាង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទ​ន្ល​សុង​ក្លា (​ថៃ​) ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​តំបន់ ស្តីពី ជំនាញ​ទំនាក់ទំនង​ព័ត៌មាន​និង​ផ្សព្វផ្សាយ ដែល​រៀបចំ​ដោយ MRC នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ​។  វគ្គ​នេះ​មានការ​ចូលរួម​ដោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ទាំងអស់​ដូចជា កម្ពុជា ឡាវ វៀតណាម និង​ថៃ សរុប​ចំនួន ៤០ នាក់ (​សមាសភាព​ចូលរួម​ពី​កម្ពុ​ជាមាន​ចំនួន ១០​រូប ដែលជា​មន្ត្រី​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល និង​មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​)​។  
​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹង​ការធ្វើទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន​ទាំងអស់ និង​បង្កើន​ចំណេះដឹង​ដល់​ការអនុវត្ត​គម្រោង​ទាំងអស់​អោយ​ចេះ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល និង​បញ្ហា​របស់​គម្រោង​ដូចជា អត្ថបទ ខ្លឹមសារ ទិសដៅ រូបភាព ចំណងជើង​របស់​ដំណើរការ​អនុវត្ត​គម្រោង ។​

]]>
Activity Thu, 06 Oct 2016 10:21:37 +0000
កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​គណ​:​ប្រតិភូ​ចិន នៃ​វិទ្យាស្ថាន​កិច្ចការ​ការពារ​ធនធាន​ទឹក Changjiang https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1144-changjiang https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1144-changjiang

​នា​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ទទួល​ជួបពិភាក្សា​ជាមួយ​ក្រុម​ប្រតិភូ​ដែល​អញ្ជើញ​មកពី​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក Changjiang (Changjiang Water Resources Commission) និង​វិទ្យាស្ថាន​កិច្ចការពារ​ធនធានទឹក Changjiang (Changjiang Water Resources Protection Institute) នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Ding Yi ។
​ជំនួប​ពិភាក្សា​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​នៅ​តំបន់​ទន្លេសាប និង​ក្នុង​តំបន់​មេគង្គ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ព្រះរាជាណាចក្រ​កម្ពុជា​) ជាមួយ​ក្រសួង​ធនធានទឹក (​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​)​។ ការ​ពិភាក្សាបាន​ឆ្លុះបញ្ចាំង​ទៅលើ​ធនធាន​ពាក់ព័ន្ធ​ផងដែរ រួមមាន : ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន គុណភាព​ទឹក ប្រព័ន្ធ​ស្រោចស្រព ជីវចម្រុះ ធនធាន​ជលផល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​គម្រោង​ផែនការមេ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា (Water Resources Planning Outline Project) ដែល​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ប្រទេស​កម្ពុជា ។​

]]>
Activity Wed, 28 Sep 2016 06:51:35 +0000
កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​គណ​:​ប្រតិភូ​ចិន នៃ​វិទ្យាស្ថាន​កិច្ចការ​ការពារ​ធនធាន​ទឹក Changjiang https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1145-2016928en https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1145-2016928en

​នា​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ទទួល​ជួបពិភាក្សា​ជាមួយ​ក្រុម​ប្រតិភូ​ដែល​អញ្ជើញ​មកពី​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក Changjiang (Changjiang Water Resources Commission) និង​វិទ្យាស្ថាន​កិច្ចការពារ​ធនធានទឹក Changjiang (Changjiang Water Resources Protection Institute) នៃ​ប្រទេស​ចិន ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ Ding Yi ។
​ជំនួប​ពិភាក្សា​ផ្តោត​សំខាន់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​នៅ​តំបន់​ទន្លេសាប និង​ក្នុង​តំបន់​មេគង្គ ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​ព្រះរាជាណាចក្រ​កម្ពុជា​) ជាមួយ​ក្រសួង​ធនធានទឹក (​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​)​។ ការ​ពិភាក្សាបាន​ឆ្លុះបញ្ចាំង​ទៅលើ​ធនធាន​ពាក់ព័ន្ធ​ផងដែរ រួមមាន : ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន គុណភាព​ទឹក ប្រព័ន្ធ​ស្រោចស្រព ជីវចម្រុះ ធនធាន​ជលផល និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​គម្រោង​ផែនការមេ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា (Water Resources Planning Outline Project) ដែល​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ប្រទេស​កម្ពុជា ។​

]]>
Activity Wed, 28 Sep 2016 06:51:35 +0000
សកម្ម​ភាពចុះ​ជ្រើសរើស និង​ទីតាំង​អ្នកនេសាទ​នៃ​គម្រោង​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1142-2016-09-28-00-45-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1142-2016-09-28-00-45-20

​ចាប់ពី​ថ្ងៃទី ២០ ដល់ ២៥ ខែ កញ្ញា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​សកម្ម​ភាពចុះ​ជ្រើសរើស​កំណត់​ទីតាំង​នេសាទ និង​អ្នកនេសាទ ដើម្បី​ធ្វើការ​កត់ត្រា និង​ផ្តល់​ទិន្នន័យ​ផល​ចាប់​ប្រចាំថ្ងៃ​ក្នុង​គម្រោង​សិក្សា​តាមដាន​បរិមាណ​ផល​ចាប់ ប្រចាំថ្ងៃ​របស់​អ្នកនេសាទ​នៅតាម​បណ្តា​ស្ទឹង​សំខាន់​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប ។​

]]>
Activity Wed, 28 Sep 2016 06:45:07 +0000
ការអញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1140-2016-09-19-09-35-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1140-2016-09-19-09-35-23

នា​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិការ​សាធារណៈ នៅ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ គោលបំណង​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ គឺ​ដើម្បី​ប្រមូល​នូវ​ព័ត៌មាន  សំខាន់ៗ​ក្តាប់​សភាពការណ៍​រួម​ទូទៅ​របស់​ថ្នាក់មូលដ្ឋាន​ផ្ទាល់ ស្តាប់​ការបញ្ចេញ​មតិយោបល់ ការសិក្សា​ស្វែងយល់​ពី​ក្តីកង្វល់ និង​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង ដើម្បី​មាន​វិធានការ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ពិនិត្យ និង​សម្រេច​។ កម្មវិធី​ខាងលើនេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ មន្ត្រី​អគ្គិសនី​ខេត្ត និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន​ប្រមាណ 200 នាក់​។​

]]>
Activity Mon, 19 Sep 2016 15:35:11 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី TSA Server DataFile ដល់​មន្ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1138-tsa-server-datafile https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1138-tsa-server-datafile

​នា​ព្រឹក​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​សាល​ប្រ​ជូំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​ការយល់ដឹង​ពី​សារៈប្រយោជន៍​និង​ការប្រើប្រាស់​បណ្តាញ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​អាជ្ញាធរ​ទន្លេសាប (TSA Server) ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​សម្របសម្រួល​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ។ កិច្ចប្រជុំ​មាន​គោលបំណង ៖
១. សារៈប្រយោជន៍​នៃ​ការរក្សា (​ផ្ទុក​) និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ ទាំងអស់ ក្នុង​អង្គភាព​
២. ពង្រឹង​ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​ក្នុង​អង្គភាព​តាមរយៈ​ច្រកចេញចូល​តែមួយ ។​

]]>
Activity Mon, 19 Sep 2016 11:59:23 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី TSA Server DataFile ដល់​មន្ត្រី​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1139-2016919en https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1139-2016919en

​នា​ព្រឹក​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​សាល​ប្រ​ជូំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​ការយល់ដឹង​ពី​សារៈប្រយោជន៍​និង​ការប្រើប្រាស់​បណ្តាញ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​អាជ្ញាធរ​ទន្លេសាប (TSA Server) ជូន​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​សម្របសម្រួល​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ។ កិច្ចប្រជុំ​មាន​គោលបំណង ៖
១. សារៈប្រយោជន៍​នៃ​ការរក្សា (​ផ្ទុក​) និង​ការចែករំលែក​ព័ត៌មាន ទិន្នន័យ ទាំងអស់ ក្នុង​អង្គភាព​
២. ពង្រឹង​ការគ្រប់គ្រង​ព័ត៌មាន ទិន្នន័យ​ក្នុង​អង្គភាព​តាមរយៈ​ច្រកចេញចូល​តែមួយ ។​

]]>
Activity Mon, 19 Sep 2016 11:59:23 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ការធ្វើ​អាជីវកម្ម នា​រដូវ​បិទ​នេសាទ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1136-2016-09-15-03-19-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1136-2016-09-15-03-19-09

​នា​ថ្ងៃទី ១៣-១៦ ខែ កញ្ញា ឆ្នាំ ២០១៦ មន្ត្រី​ក្រុមការងារ​បច្ចេកទេស​ដឹក​នាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ពី​ការធ្វើ​អាជីវកម្ម​ត្រី​នា​រដូវ​បិទ​នេសាទ នៅ​ខេត្តកំពង់ឆ្នាំង ដោយ​ផ្តោត​សំខាន់​លើ​ច្រកចេញ ចូល​ត្រី​នៅ​ចំណុច ឆ្នុកទ្រូ (​ស្រុក​បរិបូរណ៍​)​ផ្សារឆ្នាំង​(​ទី​រួម​ខេត្ត​) កំពង់លែង ( ស្រុក​កំពង់លែង​) និង​ព្រែក​គី (​ស្រុក​ជល​គី​រី​) ។​

]]>
Activity Thu, 15 Sep 2016 09:17:12 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​បច្ចេកទេស JICA https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1134-2016913-1 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1134-2016913-1

 ​នា​ព្រឹក​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​បច្ចេក​ទេស​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​សាកលវិទ្យាល័យ Yamagata (​ប្រទេស​ជប៉ុន​) ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Prof. Hideto Fujii តំណាង​ក្រុមទី​១ (Hydrological and Hydrodynamic Model of Tonle Sap Lake) នៃ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake)​។ កិច្ចពិភាក្សា​ផ្តោតលើ​បញ្ហា​ផែនការ​សកម្មភាព​ការងារ​ក្រុមទី​១, ការណែនាំ​បង្ហាញ​សមាសភាព​សមាជិក​ក្រុម​១​របស់ SATREPS, ការ​ដំណើរ​ទស្ស​កិច្ច​សិក្សា​ពី​ស្ថានភាព Hydrological and Hydrodynamic Model of Tonle Sap Lake នៅ​ដង​ទន្លេសាប​,  សមាសភាព​សិក្ខាកាម​ចូលរួម​វគ្គ  បណ្តុះបណ្តាល ADCP ផ្នែក Mike11 និង​ការងារ​ចុះ​សិក្សា​ពី Hydrological and Hydrodynamic ដោយ​ប្រើប្រាស់ ADCP នា​ឆ្នាំ​២០១៧-២០១៨ និង​កិច្ចការ​មួយចំនួនទៀត​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​រ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ខាងលើ​ទទួលបាន​ជោគជ័យ​។​

]]>
Activity Tue, 13 Sep 2016 16:15:20 +0000
សកម្ម​ភាពចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1132-2016-09-12-05-29-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1132-2016-09-12-05-29-20

នា​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ឋបនីយ​ជីវ​មណ្ឌល​នៃ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ ស្ថិតនៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ គឺជា​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ដែល​ត្រូវបាន​ចុះបញ្ជីរ ជា​តំបន់ រ៉ា​ម​សា (Boeung Chhmar Ramsar Site) ដែលជា​តំបន់ដីសើម សម្បូរ​ប្រភេទ​សត្វ​ស្លាប​កំរ រុក្ខជាតិ ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលមក​ទស្សនា និង​ធ្វើ​ឲ្យ​មាន​ផលចំណេញ​ដល់​សហគមន៍ និង​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នោះ​។

]]>
Activity Mon, 12 Sep 2016 11:29:13 +0000
សកម្ម​ភាពចុះ​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​និង​ចរាចរ​ត្រី​នៅតាម​ទន្លេមេគង្គ​លើ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1130-2016-09-12-05-22-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1130-2016-09-12-05-22-41

​កាលពី​ថ្ងៃទី ៥ ដល់ទី ៩ ខែកញ្ញា ឆ្នាំ ២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​បាន​ចុះ​សិក្សា​ស្វែងយល់​ពី​លក្ខណៈ ជីវសាស្ត្រ​និង​ចរាចរ​ត្រី​នៅតាម​ទន្លេមេគង្គ​លើ​នា​ខេត្តកំពង់ចាម ក្រចេះ និង​ខេត្តស្ទឹងត្រែង ។ ការសិក្សា​នេះ ដើម្បី ៖
- ធ្វើ​បច្ចុប្បន្នភាព​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ចេញ​-ចូល​ពី​ទន្លេមេគង្គ មក​បឹង​ទន្លេសាប​តាមរយះ​ស្ទឹង ព្រែក អូរ និង​ទន្លេ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​នានា​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប​
- ប្រមូល​សំណាក​ដើម្បី​ធ្វើ​ពិសោធន៍​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Mon, 12 Sep 2016 11:22:34 +0000
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារផ្គត់ផ្គង់សម្ភារៈបច្ចេកទេស និងសង្ហារឹម ឆ្នាំ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1128-2016-09-12-04-23-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1128-2016-09-12-04-23-53

អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) សូមជូនដំណឹងដល់បណ្តាលក្រុមហ៊ុន សហគ្រាស (គិតទាំង សហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាអោយបានជ្រាបថា៖ អាជា្ញធរទន្លេសាប នឹងដាក់ឲ្យដេញថ្ងៃជាសាធារណៈ ដើម្បីផ្គត់ផ្គងសម្ភារៈបច្ចេកទេស និងសង្ហារឹម ឆ្នាំ ២០១៦ របស់អាជ្ញាធរទន្លេសាប ។

]]>
Activity Mon, 12 Sep 2016 10:23:44 +0000
វគ្គ​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1126-2016-09-08-06-04-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1126-2016-09-08-06-04-14

នា​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២0១៦ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម   (​ក្បាលថ្នល់​) មាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដឹកនាំ​ដោយ​ឯកឧត្តម ប៊ុន ហ៊ាន ហ៊ាន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​អញ្ជើញ​ចូលរួម​ថ្នាក់ដឹកនាំ​ជា​អគ្គនាយក អគ្គលេខាធិការ អគ្គ​នាយរង មន្ត្រី​បច្ចេកទេស​ថ្នាក់​នាយកដ្ឋាន ការិយាល័យ និង​មន្ត្រី​ជំនាញ​ក្រុមការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ស្ថាប័ន​ទាំង​៣ (​ក្រួ​សួថ​ធន​ធនា​ទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​)​។ វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​សំខាន់ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ដល់​ថ្នាក់ដឹកនាំ និង​សិក្ខាកាម ដើម្បី​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ផែនការ​សកម្មភាព​ដំណាក់កាល​ទី ៣​។ វគ្គ​ផ្សព្វផ្សាយ​នេះ បានបង្ហាញ​ជូន​នូវ​៖
១. ស្វែងយល់​ពី​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់ ហិរញ្ញវត្ថុ​សាធារណៈ​,
២. វិធីសាស្ត្រ​នៃ​ការត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​ផែនការ សកម្មភាព​ដំណាក់កាល​ទី​៣,
៣. ផ្សព្វផ្សាយ​សារាចរ​រាជរដ្ឋាភិបាល​លេខ​0៩ សរ ស្តីពី​វិធាន​និង​នីតិវិធី​នៃ​ការរៀបចំ ការអនុវត្ត ការត្រួត​ព​និត្យ​តាមដាន និង​ការវាយតម្លៃ​លើ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វ​ត្តុ​សាធារណៈ​,
 ៤. គម្រោង​ថវិកា​កម្មវិធី​របស់​ក្រួស​ធនធានទឹក និង​ឧតុនិយម ដំណាក់កាល​ទី​៣ ។​

]]>
Activity Thu, 08 Sep 2016 12:03:58 +0000
សកម្មភាព​សិក្សា​គុណភាព​និង​ផលប៉ះពាល់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1124-2016-09-07-03-47-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1124-2016-09-07-03-47-15

​កាលពី​ថ្ងៃទី ៣១ ខែសីហា ដល់​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ​២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ធនធាន​ទឹកបាន​ទៅកាន់​ភូមិសាស្ត្រ តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង តំបន់​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ តំបន់​កំពង់​ឃ្លាំង ស្រុក​សូទ្រ​នី​គម និង​តំបន់​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​សិក្សា​ស្វែងយល់​ពី​ការប្រើប្រាស់ ប្រភព​ធនធានទឹក​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខាងលើ និង​សិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ទឹក​ទន្លេសាប​ក្នុង​តំបន់​ទាំង​ខាងលើ​នា​រដូវ​ទឹក​ឡើង (​រដូវវស្សា​) ។​
​គោលបំណង​នៃ​ការចុះ​សិក្សា​មាន​ដូចខាងក្រោម​៖
- សិក្សា​ស្រាវជ្រាវ​ពី​សុខមាលភាព​បឹង​នៅតាម​តំបន់​និ​មួយៗ​ខាងលើ ។​
- ចុះ​ប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ។​
- ពិសោធន៍​សំណាក​ទឹក ( គុណភាព​ទឹក និង​ផលប៉ះពាល់ ) ។​
- ពិនិត្យ​សិក្សា​ស្វែងយល់​បន្ថែម​ពី​ប៉ារ៉ាម៉ែត្រ​សំខាន់ៗ​មួយចំនួន​ដែល​ទាក់ទង​នឹង​សុខមាលភាព​បឹង និង​សុខភាព​ប្រជាជន​តាម​តំបន់​និ​មួយៗ​។​

]]>
Activity Wed, 07 Sep 2016 09:46:57 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​ប្រជុំ​ការងារ​អន្តរក្រសួង ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1122-2016-08-31-03-39-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1122-2016-08-31-03-39-32

​នា​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ នៅ​ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd ស្ថិតនៅ​ភូមិ​ត្នោត​កំបុត ភូមិ​ដីក្រហម ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង និង​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ទេសចរណ៍​របស់​ក្រុមហ៊ុន Sou Ching Port Investment Co, Ltd ស្ថិតនៅ​ភូមិ​ចុង​ឃ្នៀ​ស ស្រុក​សៀមរាប ខេត្តសៀមរាប​។ កិច្ចប្រជុំ ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូរ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ កអក​និង​ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង​មាន​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរ​ទន្លេសាប ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រសួង​យុត្ត​ធម៌ ក្រុមប្រឹក្សា​អ្នកច្បាប់ តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ក្រុមហ៊ុន​ទាំង ២ ។​

]]>
Activity Wed, 31 Aug 2016 09:39:23 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1120-2016-08-30-09-52-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1120-2016-08-30-09-52-27

នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ និង​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​នាពេលខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ភ្ជាប់ទៅវេសាយ : www.mowram.gov.kh​

]]>
Activity Tue, 30 Aug 2016 15:52:02 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​ស​ន្និសិទ​លើក​ទី ១​ស្តីពី បរិស្ថាន​ទឹកទន្លេ​សាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1118-2016-08-29-07-09-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1118-2016-08-29-07-09-38

​នា​ថ្ងៃទី ២៦-២៧ ខែ សីហា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលប្រជុំ និង​ធ្វើ​បទ​បង្ហាញ​ក្នុង​ស​ន្និសិទ​លើក​ទី ១ ស្តីពី បរិស្ថាន​ទឹកទន្លេ​សាប​“Tonle Sap Water Environment” នៃ​គម្រោង “Establishment of Environmental Conservation of Tonle Sap Lake” នៅ​វិទ្យា​ស្ថាប​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ ស​ន្និសិទ​នេះ​រៀបចំ និង​គាំទ្រ​ដោយ JICA-SATREPS នៃ​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តជាតិ ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​នានា ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​និរន្តរភាព​នៃ​ធនធានធម្មជាតិ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។​

]]>
Activity Mon, 29 Aug 2016 13:09:24 +0000
សកម្មភាពចូលរួមវគ្គបណ្តុះបណ្តាល ពី Water Accounting Plus System ​ក្នុងប្រទេស​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1116-2016-08-25-08-39-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1116-2016-08-25-08-39-38

នា​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជិ​វក​ម្ម និង​អភិរក្ស និង​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​នាយក​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ប្រព័ន្ធ​គណនេយ្យភាព​ទឹក​បូក​ក្នុងប្រទេស​កម្ពុជា​សម្រាប់​ការគ្រប់គ្រង​ធនធានទឹក )Water Accounting Plus System in Cambodia(WA+) “ រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​)ADB) នៅ​ខេត្តសៀមរាប ។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បានផ្តល់​នៅក្នុង​ក្របខ័ណ្ឌ​ការងារ​របស់​គម្រោង WA+ នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​នូវ​ការយល់ដឹង​កាន់តែច្បាស់​លើ​ក្របខ័ណ្ឌ​ការងារ WA+  សម្រាប់​ឆ្លើយតប​ទៅនឹង​លទ្ធផល​វិភាគ WA+  ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​។​

]]>
Activity Thu, 25 Aug 2016 14:39:25 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​បឹង​នៅ​ប្រទេស​ជប៉ុន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1114-2016-08-24-03-27-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1114-2016-08-24-03-27-17

​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ស្ថាប័ន​ជំនាញ ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ រួមជាមួយ​មន្ត្រី​បច្ចេកទេស​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​បឹង (Exploring the Aspect of Lack Management) នៅ​ប្រទេស​ជប៉ុន ក្រោម​ដំណើរការ​អនុវត្ត​គម្រោង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប (Establishment of Environmental Conservation Platform of Tonle Sap Lake) ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន TOKYO Institute of Technology នៃ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) នា​ថ្ងៃទី 14-21 ខែសីហា ឆ្នាំ​២០១៦ នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​។ វគ្គ​បណ្តុះបណ្តាល​នេះ មានការ​អ​ញ្ជើ្ជ​ញ​ចូលរួម​ពី​ប្រតិភូ​កម្ពុជា មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន    បច្ចេកវិទ្យា​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ ផ្តោត​សំខាន់​លើ​ប្រធានបទ​ក្នុង​កិច្ចពង្រឹង​សមត្ថភាព​ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កិច្ចដំណើរការ​គម្រោង និង​ការងារ​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​ទន្លេសាប​។

]]>
Activity Wed, 24 Aug 2016 09:25:35 +0000
ការចុះ​សិក្សា​ពី​ទិន្នន័យ​ផ្ទៃដី និង​ប្រភេទ​ពូជ​ដំណាំ នៅតាម​ដងស្ទឹង​សង្កែ ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1110-2016-08-23-01-19-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1110-2016-08-23-01-19-13

នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន  ដឹកនាំ​មន្ត្រី បច្ចេកទេស​របស់​អាជ្ញា​ធរ​ទន្លេសាប ចុះ​សិក្សា​ពី​ទិន្នន័យ​ផ្ទៃដី និង​ប្រភេទ​ពូជ​ដំណាំ នៅតាម ដងស្ទឹង​សង្កែ ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ ប្រភេទ​ពូជ  បច្ចេកទេស​ដាំ​ដុះ  បញ្ហា​សត្វល្អិត​-​ជំងឺ​បំផ្លាញ  ការប្រើប្រាស់​ជី​-​ថ្នាំពុល  ប្រភពទឹក​ស្រោចស្រព ការប្រមូល​ផល បរិមាណ​ទិន្នផល តម្លៃ និង​ចរន្ត​ទីផ្សារ​ដំណាំ  ការវិភាគ​ប្រភេទ​ដី (Soil Texture) និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ហើយ​ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ការធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ដែល​ដាំ​ដំណាំ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យ មើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍​។​

]]>
Activity Tue, 23 Aug 2016 07:18:58 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1108-2016-08-19-04-44-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1108-2016-08-19-04-44-59

​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ មន្ត្រី​ក្រុមការងារ បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​បែងចែក​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅ​សហគមន៍​ពាម​សីមា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។​

]]>
Activity Fri, 19 Aug 2016 10:33:50 +0000
សិក្ខាសាលា ស្តីពី​ការលើក​កំពស់​ការយល់ដឹង​ពី​បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1106-2016-08-19-04-08-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1106-2016-08-19-04-08-48

​នា​ថ្ងៃទី ១៨ - ១៩ ខែសីហា ឆ្នាំ ២០១៦ នៅ​ខេត្ត​សៀ​រាប មាន​រៀបចំ​សិក្ខាសាលា  ស្តីពី​ការលើក​កំពស់​ការយល់ ដឹង​ដល់​អ្នកពាក់ព័ន្ធ អំពី​បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ក្នុង​ផែនការ​ថ្នាក់ជាតិ ស្ថិតក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន ទន្លេសាប (​ប្រទេស​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ប្រទេស​ថៃ​) ក្រោម​ការដឹកនាំ​សម្រប សម្រួល​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទ​ន្ល​សាប និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។​

]]>
Activity Fri, 19 Aug 2016 10:07:42 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​ជីវសាស្ត្រ​ត្រី ជីវ​:​ចម្រុះ និង​ប្រភេទ​ព្រៃ​លិច​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1104-2016-08-16-03-17-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1104-2016-08-16-03-17-47

​នា​ថ្ងៃទី ១១ - ១៥ ខែសីហា ឆ្នាំ​២០១៦ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ជីវសាស្ត្រ​ត្រី​, ជីវ​:​ចម្រុះ (​ពពួក​វា​រី​សត្វ និង​ពពួក​សិប្បីសត្វ​) និង​ប្រភេទ​ព្រៃ​លិច​ទឹក (​ជម្រក​ពង​កូន​) នៅ​ដើមរដូវ​ទឹក​ដំឡើង តាម​តំបន់​សំខាន់ៗ​មួយចំនួន​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​ ។​

]]>
Activity Tue, 16 Aug 2016 09:17:27 +0000
សកម្មភាព​ចូលរួម​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី​កសិកម្ម បរិស្ថាន និង​ការចិញ្ចឹម​ជិវិត​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1103-2016-08-12-03-38-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1103-2016-08-12-03-38-27

នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការរង  និង  មន្ត្រី​អគ្គលេខា​ធិ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម “​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត​” ក្រោម​កិច្ចសហការ​រួមគ្នា​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(​វ​បស​អ​-CDRI) គំនិត​ផ្តួចផ្តើម​គោលនយោបាយ​សាធ​រណៈ​មេគង្គ​ក្រោម​(LMPPI) និង​បណ្តាញ​ស្រាវជ្រាវ​មេគង្គ​ប្រកបដោយ​ចីរភាព​(SUMERNET) ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ វេទិកា​នេះ ជា​វេទិកា​ថ្នាក់​តំបន់​ដែលមាន​វាគ្មិន និង​អ្នកសម្របសម្រួល​ជាតិ​អន្តរជាតិ​មកពី​កម្ពុជា វៀតណាម ថៃ ឡាវ នូ​វែ​ស​សេ​ឡង់ និង​អាមេរិក និង​មានការ​ចូលរួម​ពី  វិស័យ​សាធារណៈ អ្នកបច្ចេកទេស សហគមន៍​ស្រាវជ្រាវ អ្នកតាក់តែង​គោលនយោបាយ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ១០០ នាក់​។ វេទិកា ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត មាន​សារសំខាន់​ដល់​ជីវភាព​រស់នៅ ក៏ដូចជា​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

]]>
Activity Fri, 12 Aug 2016 09:38:27 +0000
សកម្មភាព​ចូលរួម​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី​កសិកម្ម បរិស្ថាន និង​ការចិញ្ចឹម​ជិវិត​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1112-2016-08-23-04-13-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1112-2016-08-23-04-13-03

​នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការរង  និង  មន្ត្រី​អគ្គលេខា​ធិ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម “​វេទិកា​គោលនយោបាយ​មេគង្គ​ក្រោម​ស្តីពី កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត​” ក្រោម​កិច្ចសហការ​រួមគ្នា​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(​វ​បស​អ​-CDRI) គំនិត​ផ្តួចផ្តើម​គោលនយោបាយ​សាធ​រណៈ​មេគង្គ​ក្រោម​(LMPPI) និង​បណ្តាញ​ស្រាវជ្រាវ​មេគង្គ​ប្រកបដោយ​ចីរភាព​(SUMERNET) ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប​។ វេទិកា​នេះ ជា​វេទិកា​ថ្នាក់​តំបន់​ដែលមាន​វាគ្មិន និង​អ្នកសម្របសម្រួល​ជាតិ​អន្តរជាតិ​មកពី​កម្ពុជា វៀតណាម ថៃ ឡាវ នូ​វែ​ស​សេ​ឡង់ និង​អាមេរិក និង​មានការ​ចូលរួម​ពី  វិស័យ​សាធារណៈ អ្នកបច្ចេកទេស សហគមន៍​ស្រាវជ្រាវ អ្នកតាក់តែង​គោលនយោបាយ ដៃគូរ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ១០០ នាក់​។ វេទិកា ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​កសិកម្ម បរិស្ថាន និង​ការ​ចិញ្ចឹមជីវិត មាន​សារសំខាន់​ដល់​ជីវភាព​រស់នៅ ក៏ដូចជា​ការរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។

]]>
Activity Thu, 11 Aug 2016 17:12:00 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1101-2016-08-11-10-15-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1101-2016-08-11-10-15-05

នា​ថ្ងៃទី ០៩-១០ ខែសីហា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដើម្បី​ទទួល​សេចក្តីណែនាំ និង​ការរៀបចំ​យុទ្ធសាស្ត្រ​អនុវត្ត​ការងារ​បន្ត​។ ជា​កិច្ច​បន្ត​ក្រុមការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ ឯកឧត្តម គោ​ស៊ុំ សារឿ​ត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅពិនិត្យ ទឹក​ហូរ​ដាច់​ផ្លូវ នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ព្រមទាំង​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ក្រុមការងារ​ក៍បាន​ប​ន្ត​ចុះទៅ​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ ឃុំ​សំបួរ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​បន្តទៀត​។

]]>
Activity Thu, 11 Aug 2016 16:14:55 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​កំពង់​លួង ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1099-2016-08-08-04-32-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1099-2016-08-08-04-32-20

នា​ថ្ងៃទី 0៣ ដល់ទី ០៦ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង  បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ព័ត៌មាន​ទិន្នន័យ​ស្តីពី​សក្តានុពល​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​ស្ថិតក្នុង​តំបន់​ភូមិប  ណ្តែ​ត​ទឹក​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

]]>
Activity Mon, 08 Aug 2016 10:32:05 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​ក​ម្រឹតរ​យល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1097-2016-08-06-04-23-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1097-2016-08-06-04-23-31

 នា​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៦ ខែសីហា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ បន្ត​ចុះ​សិក្សា ប្រមូល​ទិន្នន័យ ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​នានា និង​ពី​កម្រិត​នៃ​ការយល់ដឹង​ន​របស់​អ្នកពាក់ព័ន្ធ លើ​បទដ្ឋាន​គតិយុត្ត​នានា​ក្នង​ការចូលរួម​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប ។ ការសិក្សា​នេះ ក្រុមការងារ បាន​ជួបពិភាក្សា និង​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជា​ល​ពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​កំពង់​ក្តារ ឃុំ​កំពង់​កំពង់ត្រឡាច និង​សហគមន៍​នេសាទ​ខ្លា​គ្រហឹម ឃុំ​អំពិល​ទឹក ស្រុក​កំ​ព​អ់​ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

]]>
Activity Sat, 06 Aug 2016 10:23:13 +0000
កិច្ចប្រជុំ​ត្រួតពិនិត្យ​តាមដាន​ពី​ការអនុវត្ត​សកម្មភាព​ការងារ​ឆមាស​ទី​១ ឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1095-2016-07-28-07-33-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1095-2016-07-28-07-33-09

​នា​ថ្ងៃទី ២៨-២៩ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​សកម្មភាព​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០១៦ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដែល​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក​និង​ឧតុនិយម​(​អគារ​ដើមត្នោត​)  ។ កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង  ឯកឧត្តម​ទីប្រឹក្សា ប្រធាន​-​អនុប្រធាន នាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ លេខាឯកឧត្តម​ប្រធានអាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ក្រោម​ឳ​វាទ មន្ត្រី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​មន្ត្រី​តំណាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​ចំនួនសរុប ៧០ នាក់ ។​
​កិច្ចប្រជុំ​ត្រួតពិនិត្យ​តាមដាន​លទ្ធផល​សកម្ម​ភាព​ការងារ​ឆមាស​ទី ១ ឆ្នាំ​២០១៦ ក្នុង​គោលបំណង​៖
១. ត្រួតពិនិត្យ​តាមដាន​លើ​លទ្ធផល​ការងារ​​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ក្នុង​រយៈពេល​៦​ខែ​កន្លងមក របស់​អគ្គលេខាធិការ​ដ្ឋា​ន និង​ថ្នាក់​នាយកដ្ឋាន​នីមួយៗ​កំណត់​បាន​នូវ​ភាពខ្លាំង និង​ភាព​ប្រឈម និង​ឧ​បស​គ្គ័​នានា​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​
២. ពិភាក្សា និង​ចែករំលែក​ព័ត៌មាន​និង​ចំណេះដឹង​ពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​អនុវត្ត​កន្លងមក​
៣. ស្វែងរក​ដំណោះស្រាយ និង​យន្តការ​សម្រាប់​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​(២០១៦-២០២០) សម្រេចបាន​ជោគជ័យ ។​

]]>
Activity Thu, 28 Jul 2016 13:33:02 +0000
កិច្ចប្រជុំ​ពិភាក្សា​ពង្រឹង​ការងារ​ភ្នាក់ងារ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1093-2016-07-21-07-45-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1093-2016-07-21-07-45-02

​នា​រសៀល​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា ពង្រឹង​កិច្ចប្រតិបត្តិការ​ងា​ររ​បស់​ភ្នាក់ងារ អាជ្ញាធរ​ទន្លេសាប ប្រចាំ​តាម​តំបន់​គោលដៅ​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ក្រោម​ការដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនឹង​ការចូលរួម​ពី​ប្រធាន និង អនុប្រធាន នាយកដ្ឋាន​ក្រោម​ឱវាទ ។ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​អនុវត្ត​ការងារ​កន្លងមក និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រមូល​និង​ផ្តល់ព័ត៌មាន ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ភាព មិន​ប្រក្រតី​នៃ​ការទាញយក​អត្ថប្រយោជន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​ពី​បឹង​ទន្លេសាប ។​

]]>
Activity Thu, 21 Jul 2016 13:44:40 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី​នៅតាម​ដងស្ទឹង​ពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1091-2016-07-20-08-51-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1091-2016-07-20-08-51-29

នា​ថ្ងៃទី ១៨ ដល់ទី ២០ ខែកក្កដា ឆ្នាំ​២០១៦ នេះ មន្ត្រី​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ ការចុះ​សិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ព័ត៌មាន ទិន្នន័យ និង​វាយតម្លៃ​ពី​ស្ថានភាព​ត្រី​នៅតាម​បណ្តា​ទីតាំង​ដែល​ក្រុមការងារ​បាន​ចុះ​សិក្សា ដោយ​ធ្វើការ​ប្រៀបធៀប​នឹង​ទិន្នន័យ​ដែលមាន​កន្លងមក ។​

]]>
Activity Wed, 20 Jul 2016 14:48:59 +0000
Participation Activities in the Consultation Workshop on Freshwater Health Index Tool https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1089-freshwater-health-index-tool https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1089-freshwater-health-index-tool

On July 18-19, 2016, H.E Khov Meas, Deputy Secretary General of Tonle Sap Authority, attended the consultation workshop on Freshwater Health Index Tool organized by IUCN and Conservation International (CI) in the Mekong Dragon Hotel, Phnom Penh. The workshop was attended by environmental and ecosystem experts and members from Laos and Vietnam; as a result, the working group discussed about the relations in environment, variation, ecosystem, water quality, ecosystems and water consumption in the future by choosing three rivers (3S) for study (Sekong, Sesan and Sre Pork Rivers).​

]]>
Activity Wed, 20 Jul 2016 14:21:43 +0000
សកម្មភាព​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ប្រឹក្សា​យោបល់ ស្តីពី Freshwater Health Index Tool https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1090-2016720 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1090-2016720

នា​ថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ ២០១៦  ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង   អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ប្រឹក្សា​យោបល់​ស្តីពី Freshwater Health Index Tool ដែល​រៀបចំ​ដោយ​អង្គការ IUCN និង Conservation International (CI) នៅ​សណ្ឋាគារ  Mekong Dragonv​ភ្នំពេញ​។ សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នកឯកទេស​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី និង​សមាជិក​មកពី​ប្រទេស​ឡាវ និង​វៀតណាម ជា​លទ្ធផល គឺ​ក្រុមការងារ​បាន​ពិ​ភា​ក្ស​លើ​ទំនាក់ទំនង​បរិស្ថាន ការ​បម្រែបម្រួល ប្រព័ន្ធ​អេកូឡូស៊ី គុណភាព​ទឹក និង​ការប្រើប្រាស់​ទឹក នាពេល​អនាគត ដោយ​ជ្រើសរើស ទន្លេ​បី​(3S) សម្រាប់​ការសិក្សា (​ទ​ន្ល​សេកុង ទន្លេសេសាន និង​ទន្លេស្រែពក​)​។​

]]>
Activity Wed, 20 Jul 2016 14:21:43 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញើញ​ចូលរួម​ដេញ​ថ្ងៃ​ការងារ​ផ្គត់ផ្គង់​ប្រេះ​ឥន្ធនៈ​ឆមាស​ទី​២ ឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1087-2016-07-18-07-38-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1087-2016-07-18-07-38-20

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯ​ត្ត​បុគ្គល​) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹង​ឲ្យ​ដេញ​ថ្ងៃ​ជាស​ធា​រណៈ​ដើម្បី​ផ្គត់​ផ្គង​ប្រេងឥន្ធនៈ​ឆមាស​ទី​២ ឆ្នាំ ២០១៦ របស់​អាជ្ញាធរ​ទន្លេសាប​។

]]>
Activity Mon, 18 Jul 2016 13:35:39 +0000
វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1085-2016-07-14-09-31-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1085-2016-07-14-09-31-50

​ក្រុមការងារ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​របស់​អាជ្ញាធរ​ទ​ន្លេ​សាប ដឹកនាំ​ដោយ លោក លឹម  ពុ​យ និង​លោក មាស អឿន បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​ធារាសាស្ត្រ​កសិកម្ម​នៅ​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នៅ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹកស្ទឹង​ជី​និ​ត និង​សហគមន៍​ប្រើប្រាស់​ទឹក​ប្រឡាយ​អង្គ​គោ ខេត្តកំពង់ធំ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​សេវាកម្ម​ធារាសាស្ត្រ និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹកស្ទឹង​ជី​និ​ត និង​អង្គ​គោ ។​
​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​ក្រុមការងារ​ធារាសាស្ត្រ​កសិកម្ម​របស់​គម្រោង​ស្ទឹងសែន​នៃ​ខេត្ត ព្រះវិហារ​ចំនួន ៤ រូប និង​ខេត្តកំពង់ធំ ចំនួន ៥ រូប ។ បន្ទាប់ពី​ធ្វើ​វគ្គ​បណ្តុះបណ្តាល​រួចមក ក្រុមការងារ បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជី​និ​ត និង​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយ​អង្គ​គោ ព្រមទាំង​សកម្មភាព​ក្នុងការ​ធ្វើស្រែ​ដោយ​ប្រើប្រាស់​ប្រព័ន្ធធារាសាស្ត្រ​ទាំង ២ ។​

]]>
Activity Thu, 14 Jul 2016 15:31:30 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គ​លេខ​ធិ​ការ អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1083-2016-07-14-07-57-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1083-2016-07-14-07-57-31

​នា​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៦ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​)  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព ពង្រឹង​ការយល់ដឹង​អំពី​ច្បាប់ បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង​ធនធានទឹក​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ចំនួន ២​ថ្ងៃ ក្នុង​គោលបំណង​ល ដើម្បី​៖ (១). ពង្រឹង​ការយល់ដឹង​ដល់​មន្ត្រី​អាជ្ញាធរ​ទន្លេសាប អំពី​ច្បាប់​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ការគ្រប់គ្រង​ធនធានទឹក​ទាំង​ក​ម្រឹត​ជាតិ និង​ថ្នាក់​តំបន់ (២). ចែករំលែក នូវ​ការយល់ដឹង និង​បទពិសោធន៍​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធានទឹក (៣). មូលដ្ឋាន ចំណេះដឹង​ក្នុងការ​វិភាគ និង​រៀបចំ​ឯកសារ​របាយការណ៍​បច្ចេកទេស​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធានទឹក​។​

]]>
Activity Thu, 14 Jul 2016 13:57:22 +0000
សកម្ម​ភាពចុះ​សិក្សា​ការធ្វើ​វា​រី​វ្ប​កម្ម នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1081-2016-07-14-07-36-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1081-2016-07-14-07-36-08

នា​ថ្ងៃទី ១២ ដល់ ១៥ ខែកក្កដា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចុះ​អង្កេត​អំពី​ការធ្វើ​វារីវប្បកម្ម សិក្សា​អង្កេត​លើ​ការងារ​វារីវប្បកម្ម​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ មង្គលបុរី  ភ្នំ​តូច ក្រុង​សេរី​សោ​ភ័​ណ្ឌ និង​តាម​ដងស្ទឹង​ស្រែង ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព វា​រី​វប្បករ ចំនួន​ស្រះ​ចិញ្ចឹម បែរ ប្រភេទ ត្រី​ដែល​ដាក់​ចិញ្ចឹម ប្រភព​កូន​ត្រី ប្រភព​ចំណី ទីផ្សារ​ផលិតផល និង​ការវិភាគ​សេដ្ឋកិច្ច​។​

]]>
Activity Thu, 14 Jul 2016 13:36:01 +0000
ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ ដឹកនាំ​គណៈប្រតិភូ​ធ្វើ​ទស្សនៈកិច្ច​ស្វែងយល់​ពី​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1079-2016-07-13-10-01-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1079-2016-07-13-10-01-06

ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក លឹម ពុ​យ បាន​អមដំណើរ​ជូន​គណៈប្រតិភូ​របស់​អង្គការ​បារាំង AREED (Association Réseau Expert Environnement Développement) ដឹកនាំ​ដោយ​លោកនាយក Gérard BOLOGNINI និង​លោកស្រី Faustine បានមក​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ដើម្បី​ជ្រើសរើស​ទីតាំង​ក្នុងការ​តម្លើង​ស្ថានីយ​ចម្រោះ​ទឹកស្អាត នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ស្រុក​រវៀង ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី 9 ដល់​ថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2016 ក្រោយពី​បានទទួល​ការឯកភាព​ពី​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត​ក្នុង​ផែនការ​សកម្មភាព​រប​ស់​គម្រោង​ស្ទឹងសែន ។ អង្គការ AREED  ត្រូវ​បានទទួល​ការស្វាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក និង​ឃុំ ព្រមទាំង​បាន​ចុះ​ពិនិត្យ​លើ​ទីតាំង ហើយ​មាន​ចំណាប់អារម្មណ៍​ក្នុងការ​តម្លើង​ស្ថានីយ​ចម្រោះ​ទឹកស្អាត​នៅ​ឃុំ​ង​ន និង​ឃុំ​ក្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ ។​

]]>
Activity Wed, 13 Jul 2016 16:00:36 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1077-2016-07-13-05-22-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1077-2016-07-13-05-22-18

នា​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ ឆមាស​ទី ១ ឆ្នាំ ២០១៦ ស្តីពី ការត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។ ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធផល​ការងារ​ដែល​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ចុះ​គ្រប់​មូលដ្ឋាន​ស្រុក​ទាំង​អស់នៃ​ខេត្តបន្ទាយមានជ័យ​នាពេល​កន្លងមក ឯកឧត្តម បានបញ្ជាក់​អំពី​សំណូមពរ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ក្រុមការងារ​ទទួលបាន​ពី​កម្មវិធី​វេទិកាសាធារណៈ​នាពេល​កន្លងមក និង​បាន​ចូលរួម​ដោះស្រាយ​យ៉ាងសកម្ម ជាពិសេស​ពី​សំណាក់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជា​ប្រធាន​ក្រុមការងារ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​លទ្ធផល​នាពេល​កន្លងមក និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែមទៀត​ជូន​ដល់​ក្រុមការងារ យកទៅអនុវត្ត​បន្ត​ក្នុងទិសដៅ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធិភាព​ការងារ​ខ្ពស់​។

]]>
Activity Wed, 13 Jul 2016 11:22:11 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​កម្ពុជា​-​ថៃ​ស្តីពី​គម្រោង​សហប្រតិបត្តិការ​ឆ្លងដែន​លើ​ការគ្រប់គ្រង​បឹង​ទន្លេសាប និង​បឹង​សុង​ក្លា នៅ​ប្រទេស​ថៃ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1075-2016-07-08-04-34-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1075-2016-07-08-04-34-35

នា​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិកា បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស អញ្ជើញ​ចូលរួម​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ​ម្រោ​ង​ឆ្លងដែន​គ្រប់គ្រង​ធនធាន​ចម្រុះ​មេគង្គ (M-IWRM Communication Outreach) រវាង​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា និង​អាង​ទន្លេ​សុង​ក្លា​នៃ​ប្រទេស​ថៃ ដើម្បី​ពិភាក្សា​បច្ចុប្បន្នភាព​លើ​ផែនការ​ការងារ​អនុវត្ត​គម្រោង និង​ចែករំលែក​នូវ​ការយល់ដឹង រួមជាមួយ​បញ្ហា​ប្រឈម​នានា​ក្នុងពេល​អនុវត្ត​គម្រោង និង​ដាក់​ទិសដៅ​សកម្មភាព​រួមគ្នា ដើម្បី​បញ្ចប់​គម្រោង នៅ​ចុងឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

]]>
Activity Fri, 08 Jul 2016 10:34:13 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក និង​ផលប៉ះពាល់ នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1073-2016-07-08-04-22-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1073-2016-07-08-04-22-17

​កាលពី​ថ្ងៃទី ៥ ដល់ទី ៧ ខែកក្កដា ឆ្នាំ​២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ធនធាន​ទឹកបាន​ទៅកាន់​ភូមិសាស្ត្រ តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​តំបន់​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការប្រើប្រាស់ ប្រភព​ធនធានទឹក​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខាងលើ និង​សិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់​នៃ​ទឹក​ទន្លេសាប​ក្នុង​តំបន់​ទាំងពីរ ។ គោលបំណង​នៃ​ការចុះ​សិក្សា ដើម្បី​៖
- សិក្សា​ស្រាវជ្រាវ​ពី​សុខមាលភាព​បឹង​នៅតាម​តំបន់​និ​មួយៗ​ខាងលើ
- ចុះ​ប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ខាងលើ និង​តំបន់​ពាក់ព័ន្ធ
- ពិសោធន៍​សំណាក​ទឹក ( គុណភាព​ទឹក និង​ផលប៉ះពាល់ )
​វិភាគទឹក​លើ​ប៉ារ៉ាម៉ែត្រ សំខាន់ៗ

]]>
Activity Fri, 08 Jul 2016 10:22:08 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​និង​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1071-2016-07-04-03-55-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1071-2016-07-04-03-55-01

នា​ថ្ងៃទី ២៩ ខែមិថុនា ដល់​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៦ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​នៅ​ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​ពី​កិច្ចដំណើរការ​ការងារ​ យន្តការ​កិច្ចការ​ការពារ​ធនធាន​តំបន់​អភិរក្ស​ធនធាន​ជលផល ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ។​

]]>
Activity Mon, 04 Jul 2016 09:54:18 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ចរាចរ​ត្រី​នី​ទន្លេមេគង្គ​លើ ខេត្តក្រចេះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1069-2016-07-04-03-41-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1069-2016-07-04-03-41-03

កាលពី​ថ្ងៃទី ២៧ ដល់ទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ការិយាល័យ​ជីវចម្រុះ​បាន​ទៅកាន់​ភូមិសាស្ត្រ ស្រុក​ឆ្លូង ស្រុក​សំបួរ និង​ក្រុង​ចិត្រ​បូរី ខេត្តក្រចេះ ដើម្បី​សិក្សា​ស្វែងយល់​ពី​ចរាចរ​ត្រី​នៅតាម​ដង​ទន្លេមេគង្គ​លើ គោលបំណង​សិក្សា​មាន​ដូចខាងក្រោម​៖
- ធ្វើ​បច្ចុប្បន្នភាព​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​ចេញ​
- ចូល​ពី​ទន្លេមេគង្គ មក​បឹង​ទន្លេសាប​តាមរយះ​ស្ទឹង ព្រែក អូរ និង​ទន្លេ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​នានា ។​
- រៀបចំ​ចងក្រង​សៀវភៅ​ស្តីពី​ប្រភេទ​ត្រី​ដែល​ធ្វើចរាចរ​នៅ​ទន្លេមេគង្គ​-​ទន្លេសាប​។​
- ថតរូប និង​ប្រមូល​សំណាក​មក​ពិ​និត្យនៅ​បន្ទប់ពិសោធន៍​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Mon, 04 Jul 2016 09:40:34 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1067-2016-06-27-02-47-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1067-2016-06-27-02-47-36

នា​ថ្ងៃទី ២២ ដល់ទី ២៨ ខែមិថុនា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង  បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដើម្បី​ចុះ​សិក្សា​សែ្វ​ង​យល់ និង​ចងក្រង​ព័ត៌មាន​ទិន្នន័យ​ពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប ស្ថិតនៅ​ទីតាំង​ឧ​ទ្យា​នុ​រក្ស​តំបន់​ស្នូល​ស្ទឹងសែន ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។​

]]>
Activity Mon, 27 Jun 2016 08:47:25 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1065-2016-06-25-10-29-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1065-2016-06-25-10-29-55

ចាប់ពី​ថ្ងៃទី 22 ដល់​ថ្ងៃទី  25 ខែមិថុនា ឆ្នាំ​2016 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ ម​ន្ត្រូ​ី​ក្រុមការងារ បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះនេត្រព្រះ និង ឃុំ​ប្រាសាទ  ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។​

]]>
Activity Sat, 25 Jun 2016 16:29:42 +0000
ការអង្កេត​ច្រកចេញ​-​ចូល​ត្រី​តាម​បណ្តាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1063-2016-06-20-04-53-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1063-2016-06-20-04-53-24

កាលពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៨  ខែមិថុនា ឆ្នាំ ២០១៦ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប​ដឹក នាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស​ចុះ​អង្កេត​ច្រកចេញ​-​ចូល​ត្រី​នៅ​ខេត្ត បន្ទាយមានជ័យ ពិសេស​តាម​ច្រកចេញ​-​ចូល​សំខាន់ៗ​ដូចជា នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ស្រុក​សេរី​សោភ័ណ និង​ច្រកចេញ​-​ចូល​អន្តរជាតិ​ប៉ោយប៉ែត​។ ស្ថានភាព​ជាក់ស្តែង​សម្រាប់​រដូវ​នេះ​ពុំ​សូវ​មាន​ការធ្វើ ចរាចរ​ត្រី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ មាន​សកម្មភាព​តិចតួច ហើយ​ភាគច្រើន​ជា​ប្រភេទ​ត្រី​ចិញ្ចឹម និង​ត្រី​នាំចូល ពី​ប្រទេស​វៀតណាម​។

]]>
Activity Mon, 20 Jun 2016 10:53:13 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1061-2016-06-20-04-36-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1061-2016-06-20-04-36-30

កាលពី​ថ្ងៃទី ១៥ ដល់ទី ១៧ ខែមិថុនា ឆ្នាំ ២០១៦ របស់លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស របស់​ការិយាល័យ​ធនធានទឹក​ន​ចុះ​សិក្សា​ស្រាវជ្រាវ ស្រង់​ព័ត៌មាន ទិន្នន័យ​ពី​ប្រភព​ធនធានទឹក និង​ល​ទ្ឋ​ភាព​ស្រោចស្រព​របស់​ស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការសិក្សា​ស្វែងយល់​ពីនេះ  ដើម្បី​៖
- ស្វែងយល់​ពី​ប្រភពធនធាន​ទឹកស្ទឹង​សង្កែ
- ការប្រមូល​ព័ត៌មាន ទិន្នន័យ ល​ទ្ឋ​ភាព​ពី​ការប្រើប្រាស់​ទឹក​នៅ​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ
- ស្វែងយល់​ពី​សក្តានុពល​ធនធានទឹក​លើ​វិស័យ​ស្រោចស្រព​
- ស្វែងយល់​ពី​វិធីសាស្ត្រ​ចងក្រង ទិន្នន័យ​ធនធានទឹក​របស់​បណ្តា​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​
​ការប្រើប្រាស់​ទឹក និង​គ្រប់គ្រង​ជាប្រចាំ​ថ្ងៃ​នៅ​តំបន់​ខាងលើ ។

]]>
Activity Mon, 20 Jun 2016 10:36:10 +0000
កិច្ចប្រជុំ​ពិភាក្សា​ក្រុមការងារ​បច្ចេកទេស ស្តីពី ដំណើរការ​អនុវត្ត​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1059-2016-06-16-07-42-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1059-2016-06-16-07-42-25

​នា​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ Prof. Yoshimura របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រទេស​ជប៉ុន ស្តីពី ដំណើការ​អនុវត្ត​គម្រោង Establishment of Environmental Conservation Platform of Tonle Sap Lake នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​។ គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ខាងលើនេះ មានការ​ចូលរួម ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មានដូចជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងបរិស្ថាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា អាជ្ញាធរ​ទន្លេសាប និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជប៉ុន (Tokyo Institute of Technology) ដែលមាន​ការគាំទ្រ​ដោយ JICA-SATREPS របស់​ប្រទេស​ជប៉ុន​។​

]]>
Activity Thu, 16 Jun 2016 13:42:15 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​លើ​ផលិតផល​កែច្នៃ នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1057-2016-06-16-05-08-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1057-2016-06-16-05-08-20

​កាលពី​ថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៦ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​បាន​ចុះ​អង្កេត​ការកែច្នៃ​ផលិតផល​ជលផល​នៅ​នេសាទ​តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅតាម​ដងស្ទឹង​ស្ទោង ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត ក្នុង ខេត្តកំពង់ធំ​។  កា​សិក្សា​នេះ ដើម្បី (១) ធ្វើ​បច្ចុប្បន្នភាព និង​ប្រភេទ​ផលិតផល​កែច្នៃ ,(2) ចងក្រង វិធីសាស្ត្រ កែច្នៃ​តាម​ប្រភេទ​នីមួយៗ (3) តម្រូវការ​ផលិតផល​កែច្នៃ​តាម​រដូវ​កាល​និ​មួយៗ និង​ការនាំចេញ​ផលិតផល​កែច្នៃ​ទៅ​បរទេស និង (4) បញ្ហា​ប្រឈម​របស់​អ្នក​កែច្នៃ​នៅ ពេល​ផល​នេសាទ​ពី​ធម្មជាតិ​កំពុងមាន​ការថយចុះ​។​

]]>
Activity Thu, 16 Jun 2016 11:08:11 +0000
សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1055-2016-06-16-04-57-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1055-2016-06-16-04-57-12

​នា​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ក្រោម​អធិបតីភាព  ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កិច្ចប្រជុំ​រៀបចំឡើង​គឺ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ និង​បញ្ហា​ប្រឈម​ផ្សេងៗ​លើ​គ្រប់​វិស័យ​ដែល​កើតមានឡើង​ជាក់ស្តែង នៅក្នុង​ឃុំ​គោ​កប​ល្ល័​ង្គ​។ កម្មវិធី​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធានភូមិ តំណាង​លោកគ្រូ អ្នកគ្រូ និង​ប្រធានការិយាល័យ​អប់រំ​ស្រុក​។ ក្រុមការងារ​ក៍បាន​ប​ន្ត​ចុះទៅ​ពិនិត្យមើល​មជ្ឈមណ្ឌល​សិក្សា និង​សកម្មភាព​ស្តារ​អាងទឹក​ទួល​រហាល​ស្ថិតនៅ​មូលដ្ឋាន​នៃ​ឃុំ​គោ​កប​ល្ល័​ង្គ​។ 

]]>
Activity Thu, 16 Jun 2016 10:57:05 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1053-2016-06-11-08-09-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1053-2016-06-11-08-09-27

ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។

]]>
Activity Sat, 11 Jun 2016 14:09:03 +0000
សកម្មភាព​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី ដំណើរការ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1051-2016-06-09-11-25-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1051-2016-06-09-11-25-03

​នា​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី ដំណើការ​គម្រោង​វេទិការ​បរិស្ថាន​បឹង​ទន្លេសាប រៀបចំ និង​គាំទ្រ​ដោយ JICA-SATREPS ប្រទេស​ជប៉ុន នៅ​វិទ្យា​ស្ថាប​បច្ចេកវិទ្យា​កម្ពុជា (ITC) ។ កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​នៃ​ក្រុមការងារ​នីមួយៗ​ដែល​ត្រូវអនុវត្ត​សម្រាប់​ឆ្នាំ ២០១៦ និង​ឆ្នាំ​បន្តបន្ទាប់​។ សកម្មភាព​នៃ​គម្រោង គឺ​ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រព័ន្ធ​អេកូឡូស៊ី បឹង​ទន្លេសាប និង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកសិក្សា​ស្រាវជ្រាវ ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា ក្នុងទិសដៅ​រួមគ្នា​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​និរន្តរភាព​។​

]]>
Activity Thu, 09 Jun 2016 17:24:45 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​របាយការណ៍ បច្ចេកទេស ការសិក្សា​ស្រាវជ្រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1049-2016-06-09-03-08-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1049-2016-06-09-03-08-47

​នៅ​រសៀល​ថ្ងៃទី ៨ ​ខែមិថុនា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹក​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​របាយការណ៍​បច្ចេក​ទេស ការសិក្សាស្រាវជ្រាវ​អំពី​ស្ថានភាព​សង្គម ធនធានធម្មជាតិ បរិស្ថាន និង​ការគ្រប់គ្រង​តំបន់​បឹង​ទន្លេសាប​ឆ្នាំ​ ២០១៤-២០១៦ ដោយ​ការចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាន​នាយក​ដ្នា​ន និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ។ កិច្ចប្រជុំបាន​ពិភាក្សា និង​ផ្តល់យោបល់​លើ​ទម្រង់​របាយការណ៍ និង​កា​ផ្តល់​ទិន្នន័យព័​ត៍​មាន​របស់​មន្ត្រី​ក្រុមការងារ​បច្ចេក​ទេរ​បស់ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​កន្លងមក ដើម្បី​រៀបចំ​របាយការណ៍​នេះ​ល្អប្រសើរ និង​មាន​លក្ខ​ណះ​វិទ្យាសាស្ត្រ​។​

]]>
Activity Thu, 09 Jun 2016 09:08:29 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1047-2016-06-09-02-31-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1047-2016-06-09-02-31-55

នា​ថ្ងៃទី ៦ ដល់​ថ្ងៃទី ៨ ខែមិថុនា​ឆ្នាំ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ ស្រង់​ព័ត៌មាន ទិន្នន័យ​ពី​ប្រភព​ធនធានទឹក និង​ល​ទ្ឋ​ភាព​ស្រោចស្រព​របស់​ស្ទឹង​ស្រែង ខេត្តសៀមរាប ។​

]]>
Activity Thu, 09 Jun 2016 08:31:18 +0000
ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ចូលរួម​កិច្ចប្រជុំ ស្តីពី ការគ្រប់គ្រង​អាង​ទន្លេ​ពិភពលោក នៅ​ប្រទេស​ម៉ិ​សិ​កូ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1045-2016-06-04-04-33-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1045-2016-06-04-04-33-23

 ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ ស្តីពី ការគ្រប់គ្រង​អាង​ទន្លេ​ពិភពលោក ដែល​បាន​ប្រព្រឹត្តទៅ ចាប់​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៦ នៅ​ទីក្រុង Merida ប្រទេស​ម៉ិ​ក​សិ​កូ ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ប្រទេស​ចំនួន ៤២ ។​

​អង្គប្រជុំ​ទាំងមូល បាន​ពិភាក្សា​លើ​របៀបរ​វារៈ​សំខាន់ៗ ចំនួន ០៤ រួមមាន ៖
១. ការ​បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅក្នុង​អាង​ទន្លេ​
២. អំណាច​, សមាសភាព​, តួនាទី និង​មធ្យោបាយ នៃ​ក្រុមប្រឹក្សា និង​គណៈកម្មការ​គ្រប់គ្រង​អាង​ទន្លេ​
៣. និរន្តរភាព​ផែនការ​គ្រប់គ្រង​អាង​ទន្លេ និង​ជំនួយ​ថវិកា​
៤. ការចូលរួម​នៃ​វិស័យសេដ្ឋកិច្ច និង​ពលរដ្ឋ​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម បានបង្ហាញ​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​នៃ​ធនធានទឹក និង​តម្រូវការ​ទឹក​រវាង​ទន្លេមេគង្គ និង​ស្ទឹងធំៗ​ដែល​ហូរ​ចូលទៅ​កាន់​បឹង​ទន្លេសាប ព្រមទាំង​ការខ្វះខាត​ទឹក​នៅក្នុង​ឆ្នាំ ២០១៥ និង​ដើមឆ្នាំ ២០១៦ នេះ ។

]]>
Activity Sat, 04 Jun 2016 10:32:34 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1042-2016-06-01-09-06-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1042-2016-06-01-09-06-31

កាលពី​ថ្ងៃទី ៣០ ខែឧសភា ដល់​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ក្នុង​តំបន់​ទន្លេសាប ស្ថិតក្នុង​ខេត្តសៀមរាប ។​

]]>
Activity Wed, 01 Jun 2016 15:06:19 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ក​ម្រឹតរ​យល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1040-2016-05-30-09-40-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1040-2016-05-30-09-40-06

កាលពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង​ខេត្តសៀមរាប និង​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​ប្រជា​ល​ពលរដ្ឋ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​នានា​ដែល​ពាក់ព័ន្ធ កិច្ចការពារ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ចូលរួម​តាមដាន​ពី​សិក្សា​កម្រិត​នៃ​ការយល់ដឹង​ន​របស់​អ្នកពាក់ព័ន្ធ​ពី​បទដ្ឋាន​គតិយុត្ត​នានា ក្នង​ការចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប ។​

]]>
Activity Mon, 30 May 2016 15:39:53 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1038-2016-05-30-09-32-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1038-2016-05-30-09-32-35

​នា​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ ស្រង់​ព័ត៌មាន ទិន្នន័យ​ពី​ប្រភព​ធនធានទឹក និង​ល​ទ្ឋ​ភាព​ស្រោចស្រព តាម​ដង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

]]>
Activity Mon, 30 May 2016 15:31:35 +0000
Activities of Aquaculture Study in Kampong Thom Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1036-2016-05-28-04-40-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1036-2016-05-28-04-40-21

From 26 to 28 May 2016, Mr. Sin Viseth, Director of the Department of Exploitation Control and Conservation, led a tram of technical officials investigating the aquaculture in Kampong Svay district, Stoung district and Steng Sen city, Kampong Thom province, such as fish farm in the ponds and cages. The study was to update the aquaculture famers, ponds, cages, fish, fish food source, product marketing and economic analysis.​

]]>
Activity Sat, 28 May 2016 10:40:21 +0000
សកម្ម​ភាពចុះ​សិក្សា​ការធ្វើ​វា​រី​វ្ប​កម្ម នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1037-2016-05-28-04-43-58 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1037-2016-05-28-04-43-58

នា​ថ្ងៃទី ២៦ ដល់ ២៨ ឧសភា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ចុះ​អង្កេត​អំពី​ការធ្វើ​វារីវប្បកម្ម នៅ​ស្រុក​កំពង់ស្វាយ ស្ទោង និង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដូចជា​ការចិញ្ចឹម​ក្នុង​ស្រះ និង​បែរ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព វា​រី​វប្បករ ចំនួន​ស្រះ​ចិញ្ចឹម បែរ ប្រភេទ ត្រី​ដែល​ដាក់​ចិញ្ចឹម ប្រភព​កូន​ត្រី ប្រភព​ចំណី ទីផ្សារ​ផលិតផល និង​ការវិភាគ​សេដ្ឋកិច្ច​។​

]]>
Activity Sat, 28 May 2016 10:40:21 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ និង​ចងក្រង​ព័ត៌មាន​ទិន្នន័យ​ស្តីពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ ព្រែក​ទាល់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1034-2016-05-27-06-15-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1034-2016-05-27-06-15-17

​នា​ថ្ងៃទី ២៥ ដល់ទី ២៨ ខែឧសភា ឆ្នាំ ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង  បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដើម្បី​​ចុះ​សិក្សា​សែ្វ​ង​យល់ និង​ចងក្រង​ព័ត៌មាន​ទិន្នន័យពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​នៅ​តំបន់​ស្នូល​ព្រែក​ទាល់ ខេត្តបាត់ដំបង ។​

]]>
Activity Fri, 27 May 2016 12:14:31 +0000
Activities of the National Task Force to Monitor the Implementation of Strategic Policies of the Rectangular Strategies Phase 3 in Preah Vihear Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1032-3 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1032-3

From 22 to 25 May 2016, Mr. Sin Viseth, Director of the Department of Exploitation Control and Conservation, and Member of the National Task Force to Preah Vihear Province, participated in Derm Po planting in South Kulan Pagoda, in Kulan district, and attended the publication and work summary of the national task force, identified the future direction for 2016, and inaugurated a road with the length of 11 kilometers in Chmar commune, Chey Sen district, which was a donation from Samdech Hun Sen, Prime Minister of the Kingdom of Cambodia.​

]]>
Activity Wed, 25 May 2016 13:42:56 +0000
សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​តាមដាន​ការអនុវត្ត គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​3 ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1033-2016525 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1033-2016525

កាលពី​ថ្ងៃទី ២២ ដល់ ២៥ ខែឧសភា ឆ្នាំ​ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ បាន​ចូលរួម​ដាំ​ដើម​ពោធិ៍ នៅក្នុង​វត្ត គូលែន​ខាងត្បូង ក្នុងស្រុក គូលែន ការផ្សព្វផ្សាយ និង​បូកសរុប​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​កន្លងមក និង​លើក​ទិសដៅ​បន្ត សម្រាប់ ឆ្នាំ ២០១៦ និង​សម្ភោធផ្លូវលំ​មួយ​ខ្សែ​ប្រវែង ១១ គីឡូម៉ែត្រ នៅក្នុង ឃុំ​ឆ្មារ ស្រុក ជ័យ​សែន ដែលជា​អំណោយ​របស់ របស់ សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

]]>
Activity Wed, 25 May 2016 13:42:56 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​ស្រុក​មង្គល​បូរី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1030-2016-05-18-06-34-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1030-2016-05-18-06-34-46

នា​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សំណេះសំណាល និង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព  ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កម្មវិធី​ជួបជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ លោក​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំង​អាវុធហត្ថ ប៉ូលីស និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។ ក្នុង​គោលបំណង​បំពេញ​នូវ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ក្រុមការងារ​បាន​សហ​ការ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក​មង្គល​បូរី និង​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ដឹក​ទឹក និង​ចុះទៅ​ចែក​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​នៃ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី​។

]]>
Activity Wed, 18 May 2016 12:34:38 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1028-2016-05-18-06-19-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1028-2016-05-18-06-19-41

​នា​ថ្ងៃទី​ ១៦-១៩ ខែឧសភា ឆ្នាំ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ក្រុម​កា​៛​ងារ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ពី​ប្រភព​ធនធានទឹក និង​ល​ទ្ឋ​ភាព ស្រោចស្រព​របស់​ស្ទឹង​ពោធិ៍សាត់ នៅ​ប្រព័ន្ធធារាសាស្ត្រ​ចារឹក នៅ​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

]]>
Activity Wed, 18 May 2016 12:19:33 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធនធានធម្មជាតិ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1026-2016-05-17-08-04-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1026-2016-05-17-08-04-00

ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ បាន​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង និង​ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ក្រុមការងារ បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។

]]>
Activity Tue, 17 May 2016 14:00:36 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1024-2016-05-15-16-32-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1024-2016-05-15-16-32-42

កាលពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ធាន​នាយកដ្ឋាន​ទទួលបន្ទុក​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប  បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ​ប្រភព​ធនធានទឹក និង​លទ្ធភាព​ស្រោចស្រព​នៅ​ជុំវិញ​បឹង​ទន្លេសាប ដូចជា​ប្រភព​ធន​ធនា​ទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​គម្រោង​អា​ចាង នៅ​ដងស្ទឹង​បរិបូរណ៍ នៅ​ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Sun, 15 May 2016 22:31:43 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន​ន្ន​ភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1022-2016-05-15-16-03-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1022-2016-05-15-16-03-07

កាលពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន​ន្ន​ភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ទី​៦(​អតីត​ឡូ​តិ៍​នេសាទ​លេខ ១៧ ស្ថិតនៅ​ភូមិ​ពពេជ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ) តំបន់​អភិរក្ស​ទី​៥ (​អតីត​ឡូ​តិ៍​នេសាទ​លេខ​១២ ភូមិ​ថ្មី ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី​) និង​តំបន់​អភិរក្ស​ទី​៦(​អតីត​ឡូ​តិ៍​នេសាទ ១៧ ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​) នៅ​ខេត្តកំពង់ឆ្នាំង​។​

]]>
Activity Sun, 15 May 2016 22:01:57 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ក​ម្រឹតរ​យល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1021-2016-05-13-05-39-45 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/1021-2016-05-13-05-39-45

​កាលពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​ខេត្តបន្ទាយមានជ័យ ដោយបាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​ប្រជា​ល​ពលរដ្ឋ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​នានា​ដែល​ពាក់ព័ន្ធ កិច្ចការពារ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ចូលរួម​តាមដាន​ពី​សិក្សា​កម្រិត​នៃ​ការយល់ដឹង​ន​របស់​អ្នកពាក់ព័ន្ធ​ពី​បទដ្ឋាន​គតិយុត្ត​នានា ក្នង​ការចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប ។​

]]>
Activity Fri, 13 May 2016 11:39:45 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​វារីវប្បកម្ម​នៅ​ខេត្ត បាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1019-2016-05-09-09-07-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1019-2016-05-09-09-07-33

កាលពី​ថ្ងៃទី ០៣-០៦ ខែឧសភា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អង្កេត​ការប្រកប​របរ​វារីវប្បកម្ម​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ ស្រុក​មោង​ប​ស្សី ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ សកម្ម​ភាពចុះ​សិក្សា​ពី​វារីវប្បកម្ម​ចម្បង​នេះ គឺ​ដើម្បី​សិក្សា​ពី​ការធ្វើ​វារីវប្បកម្ម​ពពួក​ស៊ីសាច់​ជា អាហារ​ដូចជា ក្រពើ ត្រី​ឆ្តោរ ត្រី​រ៉ស់ កសិដ្ឋាន​ខ្លះ​មាន​ក្រពើ​រហូតដល់ ១០០០០​ក្បាល​/​កសិដ្ឋាន​។​

]]>
Activity Mon, 09 May 2016 15:07:02 +0000
សកម្មភាព​ការចុះ​សិក្សា​ពី​ការធ្វើ​វារីវប្បកម្ម ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1017-2016-05-02-07-30-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1017-2016-05-02-07-30-29

​កាលពី​ថ្ងៃទី ២៨ ខែមេសា ដល់​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​អង្កេត​ការប្រកប​របរ​វារីវប្បកម្ម លើ​ពពួក​ស៊ីសាច់​ជា អាហារ​ដូចជា ក្រពើ ត្រី​ឆ្តោរ ត្រី​រ៉ស់ នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ​/​ពាម​តា​អួ​ស្រុក​ពួក តំបន់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប តំបន់​កំពង់​ឃ្លាំង តំបន់​មាត់​ខ្លា និង​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

]]>
Activity Mon, 02 May 2016 13:30:09 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​តំបន់​ការពារ​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1015-2016-04-27-04-01-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1015-2016-04-27-04-01-58

នា​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី ការរៀបចំ​ដាក់បញ្ចូល ព្រៃ​ឡង់ ព្រៃ​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀន​ប៉ាង​ខាងលិច និង​ព្រៃ​វ៉ឺ​ន​សៃ ជា​តំបន់ការពារធម្មជាតិ នៅ​សណ្ឋាគារ Sofitel ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ កិច្ច​ប្រ​ជុះ​ពិភាក្សា​ខាងលើនេះ គឺ​បាន​ពិភាក្សា  និង​បង្ហាញ​អំពី​បទពិសោធន៍​ជាច្រើន​ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដោយមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សហគមន៍​ជនជាតិដើម​ភាគតិច​។  ឯកឧត្តម រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្នុង​អាណត្តិ​ទី ៥ នេះ គឺ​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​ដីព្រៃ​សម្បទាន និង​បានធ្វើ​ការកែសម្រួល​ភារកិច្ច​នៃ​ការគ្រប់គ្រង​រវាង​ក្រសួងបរិស្ថាន និង​ក្រួ​ង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ក្នុង​គោលបំណង​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​នូវ​ប្រសិទ្ធិភាព​។

]]>
Activity Wed, 27 Apr 2016 10:01:48 +0000
កិច្ចប្រជុំ​ពិភាក្សា​លើ​វ​ឌ្ឍ​នា​ភាព​អនុវត្ត​សកម្មភាព​ការងារ​ត្រីមាស​ទី១ ឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1013-2016-04-22-11-01-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1013-2016-04-22-11-01-09

​នា​ព្រឹក​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​រៀបចំ​កិច្ចប្រជុំ​មួយ​ស្តីពី​ការត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​អនុវត្តន៍​ផែនការ​សកម្មភាព​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់    ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង ឯកឧត្តម​ទីប្រឹក្សា ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​ប្រធាន​-​អនុប្រធាន​ការិយាល័យ ។​
​កិច្ចប្រជុំ ក្នង​គោលបំណង ដើម្បី​តាមដាន​លទ្ធផល​សកម្ម​ភាព​ការងារ​បាននិងកំពុង​អនុវត្តន៍ បញ្ហា​ប្រឈម​នានា និង​ទិសដៅ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​ឆ្នាំ​២០១៦ ។ កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​ការងារ​នេះផ្តោត​សំខាន់​ទៅលើ​កម្រិត​លទ្ធផល​នៃ​ការអនុវត្ត ប្រសិទ្ធ ភាព​រំពឹងទុក​នៃ​ការបញ្ចប់​ សកម្មភាព ការវិភាគ​ទិន្នន័យ និង​ការបញ្ចូល​ទិន្ន័យ​ក្នុង​ប្រព័ន្ធ​កុំ​ព្យុ​ទ័​រ ហើយ​ស្នើសុំ​មន្ត្រី​ទាំងអស់​យកចិត្តទុកដាក់​បន្ត​ក្នុង​សហ​ការ ចុះ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​របាយការណ៍​បច្ចេក​ទេស​មួយ​អាច​ទទួលយកបាន​។

]]>
Activity Fri, 22 Apr 2016 17:00:59 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ស្ថានភាព​នៃ​ភាព​កក​/​ល្បប់​ភក់ ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1011-2016-04-08-08-29-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1011-2016-04-08-08-29-26

កាលពី​ថ្ងៃទី ៥-៧ ខែមេសា ឆ្នាំ ២០១៦ នេះ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពិនិត្យ​ពី​លក្ខណៈ​ស្ថានភាព​នៃ​ភាព​កក​/​ល្បប់​ភក់ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ទិន្នន័យ​នៅ​តំបន់​ចុង​ឃ្នៀ​ស និង​តំបន់​កំពង់​ភ្លុក របស់​ខេត្តសៀមរាប ។ ក្រុមការងារ​សិក្សា​ពី​ស្ថានភាព​ល្បប់​ភក់​នៅ​ទីតាំង​ជាក់ស្តែង​ដែលមាន​ប្រជាជន​រស់នៅ (​ភូមិ​បណ្តែត​ទឹក​) និង​ទីតាំង​គ្មាន​ប្រជាជន​រស់នៅ ដើម្បី​ធ្វើការ​សិក្សា​ប្រមូល​ចងក្រង​ព័ត៌មាន ទិន្នន័យ និង​វាយតម្លៃ​របស់​ភាព​កក​នៃ​ដី​ល្បប់​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល ។ ព្រមទាំង​សិក្សា និង​វាយតម្លៃ​ជាបឋម​ពី​ហានិភ័យ​អនាគត​របស់​បឹង​ទន្លេសាប ។​

]]>
Activity Fri, 08 Apr 2016 14:29:06 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1009-2016-04-08-05-22-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1009-2016-04-08-05-22-29

នា​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​ដោយ  ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។ ក្រុមការងារ​បាន​ចុះ​ជួបប្រជុំ​ជាមួយ អភិបាលរង​ស្រុក ក្រុមប្រឹក្សា​ស្រុក និង​មេឃុំ​ស្ពាន​ស្រែង និង​បាន​ចុះ​ពិនិត្យមើល​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ពី​សំណាក់​ថ្នាក់​ដឹក​ខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ​ដែល​បានផ្តល់​សង្ក​សី និង​ឈើ​សម្រាប់​ជួលជុល និង​សាង​សង់ផ្ទះ​ថ្មី ជាមួយគ្នានេះដែរ​ក្រុមការងារ​ក៏បាន​បន្ត​ចុះ​ពិនិត្យ​ស្ពាន ដាច់​ស្ថិតនៅ​ក្នុងភូមិ​រោគ ជាប់​នឹង​ប្រឡាយ​រលំ​ជ្រៃ​ដែល​បាន​ដំណើរការ​សាងសង់​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​។

]]>
Activity Fri, 08 Apr 2016 11:22:22 +0000
​សកម្មភាព​ចូលរួម​សិក្ខាសាលា​ស្តីពី​ការអនុវត្ត​ជំហាន​តំបូង​នៃ​គម្រោង​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ទឹកជំនន់​និង​កែលម្អ​ស្តង់ដារ​នៃ​រចនា​សំណង់​ធារាសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1007-2016-04-07-09-58-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1007-2016-04-07-09-58-07

​នា​ថ្ងៃ​ទី ៦ ​ខែមេសា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួត​ពិន​ត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខា​សាល​ស្តីពី​ការអនុវត្ត​ជំហាន​តំបូង​នៃ​គម្រោង​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ទឹកជំនន់​និង​កែលម្អ​ស្តង់ដារ​នៃ​រចនា​សំណង់​ធារាសាស្ត្រ នៃ​គម្រោង​គ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត នៃ​មហា​អនុតំបន់​មេគង្គ (Support to National Flood Forecasting Center and to Improve Hydraulic Design Standards of Greater Mekong Sub-Region Flood and Drought Risk Management and Mitigation Project) ក្រោម​អធិបតីភាព​ឯកឧត្តម ឯកឧត្តម ប៉ុ​ញ សច្ចៈ អគ្គនាយក​កិច្ចការ​បច្ចេកទេស ជា​នាយក​គម្រោង GMS-FDRMMP ដែល​រៀបចំឡើង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ ADB នៅ​សណ្ឋាគារ Himawari  រាជធានី​ភ្នំពេញ​។ គោលបំណង សិក្ខាសាលា ដើម្បី​បង្ហាញ និង​ពិភាក្សា​ពី​វិធីសាស្ត្រ​របស់​គម្រោង​ឲ្យ​កាន់តែច្បាស់​និង​ទទួលយក​មតិ​ពី​អ្នកពាក់ព័ន្ធ ៖
- បង្ហាញ​ពី​គោលបំណង​និង​វិធី​ស្រា​ស្ត្រ ការអនុវត្ត​គម្រោង និង​ស្នើសុំ​ការផ្តល់​យោបល់​ពី​វិធិ​សាស្ត្រ​
- បង្កើន​ការយល់ដឹង​ពី​ផ្នែក​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​គ្រោះទឹកជំនន់ ក្នុងចំណោម​អ្នកពាក់ព័ន្ធ និង​ការចែក​រំ​ឡែក​ព័ត៌មាន​
- កំណត់​សក្តានុពល​រួម និង​ជា​ឱកាស​កិច្ច​សហការគ្នា​ក្នុង​ការបំពេញគ្នា​ទៅវិញទៅមក​ជាមួយ​សក​ម្ម​ភាស​ណ​និង​គម្រោង​ដទៃ​

]]>
Activity Thu, 07 Apr 2016 15:55:19 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការរៀបចំ​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ផ្អែកលើ​វិធីសាស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1005-2016-04-04-09-51-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1005-2016-04-04-09-51-55

នា​ព្រឹក ០៤ ខែមេសា ឆ្នាំ​ ២០១៦ នេះ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ ផ្អែកលើ​វិធីសាស្ត្រ Result Based Management ( Monitoring and Evaluation System Development basic on RBM) ។ ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ០៤ ដល់ ០៨ ខែមេសា ឆ្នាំ ២០១៦  ក្នុង​គោលបំណង​ដើម្បី (i) ពង្រឹង​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​ក្នុងការ​សម្រេចបាន​លទ្ធ​ផល គោលបំណង និង​ការរំពឹងទុក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ (ii) មាន​សមត្ថភាព​ក្នុងការ​បង្កើតជា​ឧបករណ៍​ប្រាស្រ័យ​ទាក់ទង​មួយ ដែលមាន​បញ្ជាក់​ក្នុងតួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុង​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​លើ​គម្រោង ឬ​កម្មវិធី​នានា​ពាក់ព័ន្ធ (iii) មាន​ផែនការ​ប្រមូល វិភាគ និង​ប្រើប្រាស់​ទិន្នន័យ​ដែលមាន​គុណភាព (iv) បង្កើត​គំនិត​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ឧបករណ៍​ជាក់លាក់ ដើម្បី​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត (v) អាច​រៀបចំ​ជា​ផែនការ​សកម្មភាព​សម្រាប់​ការងារ​តាមដាន និង​វាយតម្លៃ​ដើម្បី​អនុវត្ត​ក្នុង​អង្គភាព ឬ​ស្ថាប័ន​ដោយ​ជោគជ័យ (vi) អាច​សម្របសម្រួល​ដល់​អ្នកពាក់ព័ន្ធ ចូលរួម​ក្នុងការ​អនុវត្ត​ការងារ​តាមដាន​និង​វាយតម្លៃ​ប្រកបដោយ​ប្រសិទ្ធភាព​។​    ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម នឹង​ទទួលបាន​នូវ​ចំណេះដឹង​បន្ថែម​នូវ​៖
-​ ​យល់​ពី​ដំណើរការ​នែ​ការគ្រប់គ្រង​ផ្អែក​តាម​លទ្ធផល (RBM) និង​បង្កើតបាន​នូវ​ក្របខណ្ឌ​តាមដាន និង​វាយតម្លៃ
-​ ​ចេះ​ពី​របៀប​វិភាគ​បញ្ហា​/​តម្រូវការ​គម្រោង ការរៀបចំ​ចង្វាក់​លទ្ធផល Project Log frame,
​សរសេរ​សូ​ចនករ​តាមបែប SMART, បង្កើត​ឧបករណ៍​សម្រាប់​ប្រមូល​ទិន្នន័យ និង​របៀប​វិភាគ​ទិន្នន័យ និង​សរសេរ​របាយការណ៍ ។

]]>
Activity Mon, 04 Apr 2016 15:51:16 +0000
ការចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី ការធ្វើ​ស្រូវប្រាំង ការប្រមូល​ផល និង​ទីផ្សារ​ ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1003-2016-04-04-05-05-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1003-2016-04-04-05-05-59

​កាល​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី​ធ្វើ​ស្រូវប្រាំង ការប្រមូល​ផល និង​ទីផ្សារ​សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម និង​ស្រុក​ពញាឮ ខេត្តកណ្តាល ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល​ស្រូវប្រាំង ប្រភេទ​ពូជ បច្ចេកទេស​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ការប្រើប្រាស់​ជី ថ្នាំពុល ប្រភពទឹក​ស្រោចស្រព ការវិភាគ​ប្រភេទ​ដី (Soil Texture) ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​ស្រូវប្រាំង ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ស្រុក​ការិយាល័យ​កសិកម្ម​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Mon, 04 Apr 2016 11:04:26 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី​នៅតាម​ដងស្ទឹង​សែន​និង​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1001-2016-04-04-04-55-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/1001-2016-04-04-04-55-32

នា​ថ្ងៃទី ២៩ ដល់ទី ៣១ ខែមីនា ឆ្នាំ​ ២០១៦ នេះ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី នៅ​ដង​ស្ទឹងសែន​តំបន់​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ព័ត៌មាន ទិន្នន័យ និង​វាយតម្លៃ​ពី​ស្ថានភាព​ត្រី​នៅតាម​បណ្តា​ទីតាំង​ដែល​ក្រុមការងារ​បាន​ចុះ​សិក្សា​ដោយ​ធ្វើការ​ប្រៀបធៀប​នឹង​ទិន្នន័យ​ដែលមាន​កន្លងមក ។​​

]]>
Activity Mon, 04 Apr 2016 10:55:04 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ក​ម្រឹតរ​យល់ដឹង​ពី​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/999-2016-04-01-10-01-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/999-2016-04-01-10-01-45

​​កាលពី​ថ្ងៃទី ៣០ មីនា ដល់​ថ្ងៃទី ០២ ខែមេសា​ ឆ្នាំ ២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​បាន​ចុះ​សិក្សា​ស្វែងយល់​និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​ខេត្តកំពង់ធំ ដោយបាន​ជួបពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​ប្រជា​ល​ពលរដ្ឋ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​នានា​ដែល​ពាក់ព័ន្ធ កិច្ចការពារ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ចូលរួម​តាម ដាន​ពី​សិក្សា​កម្រិត​នៃ​ការយល់ដឹង​ន​របស់​អ្នកពាក់ព័ន្ធ​ពី​បទដ្ឋាន​គតិយុត្ត​នានា ក្នង​ការចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប  ។​

]]>
Activity Fri, 01 Apr 2016 15:45:50 +0000
Activity of Visit Fishery Community at Battambong and Pursat province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/998-activity-of-visit-fishery-community-at-battambong-and-pursat-province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/998-activity-of-visit-fishery-community-at-battambong-and-pursat-province

On 23-25, March, 2016 Mr. Sin Viseth, Director of Exploitation control and Conservation Department and Deputy Director of Tonle Sap Lake of Cambodia and Songkhla Lake Basin of Thailand for communication out-reach project and teams work including national consultant and project assistant visited in Roha Soung-Sdeykrom fishery Community in Rohasoung, Sdaykrom village, Vihealoung commune, Battambang province and Srey Chek fishery community in Kanhchor commune, Pursat province. The activities such as meeting with community members and local authority, Visit community site, Observed conservation areas, planting floods forest and so on.
The main purpose of the activities is to improve community capacity in management and development through exchanges of key lesson learnt between the communities of the two sister lakes (TSL & SLB) for good lake governance. The specific objectives of the activities are:   
a. to identify and understand the key issues on community empowerment, fishery state and climate change occurring in the lakes;
b. to develop working papers on community empowerment, fishery issues and climate change that captures the learning process in the Tonle Sap Lake and Songkhla Lake Basin;
c. to improve community development and management through sharing key lesson learnt and community implications in the two lakes.

]]>
Activity Mon, 28 Mar 2016 16:30:13 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្ន័យ​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/996-2016-03-25-08-00-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/996-2016-03-25-08-00-05

​នា​ថ្ងៃទី ២២-២៥ ខែមីនា ឆ្នាំ​ ២០១៦ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ក្រុមការងារ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្ន័យ​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តពោធិ៍សាត់ ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​បច្ចុប្បន្នភាព​ទិន្នន័យ ព័ត៌មាន​ពាក់ព័ន្ធ​ចំនួន​វា​រី​វប្បករ ចំនួន​ស្រះ​/​បែរ បរិមាណ​ផល​ត្រី ខ្សែចង្វាក់​ទីផ្សា​ផលិតផល​ត្រី និង​ស្វែងយល់​ពី​បច្ចេកទេស​ការធ្វើ​វារីវប្បកម្ម ដូចជា ប្រភេទ​ត្រី​ចិញ្ចឹម ប្រភេទ​ចំណី និង​ប្រឈម​នានា ។

]]>
Activity Fri, 25 Mar 2016 13:59:23 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រៀបចំ​គម្រោង​ស្នើសុំ​ស្តីពី ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធាន​ម​ទឹក​នៅ​កម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/994-2016-03-23-10-59-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/994-2016-03-23-10-59-16

​នៅ​ខេត្តកំពត នា​ថ្ងៃទី ២២-២៤ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រៀបចំ​គម្រោង​ស្នើសុំ​ស្តីពី “​ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធាន​ម​ទឹក​នៅ​កម្ពុជា “ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្រាវជ្រាវ​អន្តរជាតិ (IDRC-Canada) នៃ​ប្រទេស​កាណាដា ។ ដៃគូ​ចូលរួម​នៅក្នុង​គម្រោង មាន​ក្រសួង​ធន​ធនា​ទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិ​ទ្យ​ស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា  ដែល​បានចាប់ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១២ និង​ត្រូវ​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៦ ។ កិច្ចប្រជុំ​គម្រោង​ស្នើសុំ​នេះ ត្រូវ​រៀបចំឡើង​ដើម្បី​ពិនិត្យ​លទ្ធភាព និង​ឱកាស​ស្វែងរក​ប្រភព​មូលនិធិ​ជំនួយ ពិភាក្សា​និង​ផ្តល់យោបល់​កែលម្អ​អត្ថបទ​ទស្សនទាន​ចំនួន ៣ និង​រៀបចំ​សរសេរ​គម្រោង​ស្នើសុំ​សម្រាប់​ដាក់​ស្វែងរក​មូលនិធិ​។​

]]>
Activity Wed, 23 Mar 2016 16:58:46 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​បច្ចុប្បន្នភាព​លើ​ផលិតផល​កែច្នៃ នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/992-2016-03-22-23-44-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/992-2016-03-22-23-44-26

កាលពី​ថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ ខែមីនា លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អា​ជ៏​វក​ម្ម និង​អភិរក្ស និង​ក្រុមការងារ បាន​ចុះ​អង្កេត​ការកែច្នៃ​ផលិតផល​ជលផល​នៅ​ខេត្តសៀមរាប​។  កា​សិក្សា​នេះ ដើម្បី (១) ធ្វើ​បច្ចុប្បន្នភាព និង​ប្រភេទ​ផលិតផល​កែច្នៃ ,(2) ចងក្រង វិធីសាស្ត្រ កែច្នៃ​តាម​ប្រភេទ​នីមួយៗ​ (3) តម្រូវការ​ផលិតផល​កែច្នៃ​តាម​រដូវ​កាល​និ​មួយៗ និង​ការនាំចេញ​ផលិតផល​កែច្នៃ​ទៅ​បរទេស និង (4) បញ្ហា​ប្រឈម​របស់​អ្នក​កែច្នៃ​នៅ ពេល​ផល​នេសាទ​ពី​ធម្មជាតិ​កំពុងមាន​ការថយចុះ​។​

]]>
Activity Wed, 23 Mar 2016 05:43:46 +0000
Expression of Interest (EOI) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/990-ministry-of-water-resources-and-meteorology-tonle-sap-authority-request-for-outsource https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/990-ministry-of-water-resources-and-meteorology-tonle-sap-authority-request-for-outsource

Expression of Interest (EOI)
Project Title: Communication Outreach Project in Tonle Sap of Cambodia and Songkhla Lake Basin of Thailand, under MRC Mekong-IWRM Project.
Title of Consultancy: Community Development Specialist
Duration: 35 working days in the period of March – September 2016.
(See RASMEI KAMPUCHEA DAILY NEWSPAPER published on 19 March 2016)

- Get file  ToR more

]]>
Activity Mon, 21 Mar 2016 14:03:05 +0000
Expression of Interest (EOI) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/991-2016321 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/991-2016321

Expression of Interest (EOI)
Project Title: Communication Outreach Project in Tonle Sap of Cambodia and Songkhla Lake Basin of Thailand, under MRC Mekong-IWRM Project.
Title of Consultancy: Community Development Specialist
Duration: 35 working days in the period of March – September 2016.
(See RASMEI KAMPUCHEA DAILY NEWSPAPER published on 19 March 2016)

ទាញយកឯកសារ  ToR បន្ថែម

]]>
Activity Mon, 21 Mar 2016 14:03:05 +0000
ការចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី ការធ្វើ​ស្រូវប្រាំង ការប្រមូល​ផល និង​ទីផ្សារ​ក្នុង​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/988-2016-03-21-05-32-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/988-2016-03-21-05-32-14

​កាល​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី​ធ្វើ​ស្រូវប្រាំង ការប្រមូល​ផល និង​ទីផ្សារ​សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ ១ និង​តំបន់ ២ ក្នុងស្រុក​កំពង់លែង ស្រុក​បរិបូរណ៍ និង​ស្រុក​កំពង់ត្រឡាច នៃ​ខេត្តកំពង់ឆ្នាំង ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល​ស្រូវប្រាំង ប្រភេទ​ពូជ បច្ចេកទេស​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ការប្រើប្រាស់​ជី ថ្នាំពុល ប្រភពទឹក​ស្រោចស្រព ការវិភាគ​ប្រភេទ​ដី (Soil Texture) ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​ស្រូវប្រាំង ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ស្រុក​ការិយាល័យ​កសិកម្ម​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

 

]]>
Activity Mon, 21 Mar 2016 11:32:03 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក និង​ផលប៉ះពាល់​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/986-2016-03-21-05-22-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/986-2016-03-21-05-22-22

​នា​ថ្ងៃទី ១៦ ដល់ទី ១៨ ខែមីនា ឆ្នាំ​ ២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន​ធនធានធម្មជាតិ បាន​ចុះទៅ​កាន់​ទី​កាន់​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក និង​ផលប៉ះពាល់ ។ ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់ៗ​គឺ​៖
​សិក្សា​ស្រាវជ្រាវ​ពី សុខមាលភាព​បឹង តាម​តំបន់​សំខាន់ៗ​ខាងលើ​
- ចុះ​ប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ខាងលើ និង​តំបន់​ពាក់ព័ន្ធ​
- ពិសោធន៍​សំណាក​ទឹក (​គុណភាព​ទឹក និង​ផលប៉ះពាល់​)
- វិភាគទឹក​លើ​ប៉ារ៉ាម៉ែត្រ សំខាន់ៗ​

]]>
Activity Mon, 21 Mar 2016 11:22:12 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ប្រើប្រាស់​ធន​ធនធានធម្មជាតិ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/984-2016-03-20-06-51-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/984-2016-03-20-06-51-12

​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន     នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ បាន​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ទំនាស់​ផលប្រយោជន៍ (conflict of Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ភូមិសាស្ត្រ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដោយបាន​ជួបពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ឃុំ​ស្យា និង​ឃុំ​រាំង​ទិល សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ទំនាស់​ផលប្រយោជន៍​ការប្រើប្រាស់​ធនធានធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​សហគមន៍ និង​ប្រមូល​ចងក្រង​ព័ត៌មាន សម្រាប់​ចូលរួម​តាមដាន​ប្រើប្រាស់​ធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព​។​

]]>
Activity Sun, 20 Mar 2016 12:50:17 +0000
ចុះសិក្សាស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព ព័ត៌មាន ទិន្នន័យ ការធ្វើអាជីវកម្មត្រី នៅខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/982-2016-03-20-06-29-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/982-2016-03-20-06-29-06

កាលពីថ្ងៃទី ១៦ ដល់ ១៩ ខែមីនា លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និង អភិរក្ស និងក្រុមការងារបានចុះអង្កេតការប្រមូលផលត្រីនៅតាម ច្រកចេញ-ចូលត្រី ក្នុងខេត្តសៀមរាប។ ការអង្កេតនេះមាន គោលបំណង:
១ ធ្វើបច្ចុប្បន្នភាពបរិមាណផលត្រីតាមច្រកនីមួយៗ
២ ផ្ទៀងផ្ទាត់ទិន្នផលត្រីរបស់អ្នកនេសាទពិសេសនៅរដូវដែលកំពុងខ្សត់ត្រីនេះ
៣ តាមដានទំហំត្រី ប្រភេទត្រី និងប្រភេទឧបករណ៍នេសាទ
៤ តាមដានប្រភពរបស់ត្រីដូចជាប្រភេទត្រីដែលបានពីធម្មជាតិប្រភេទត្រីវារីវប្បកម្មនិងប្រភេទត្រី នាំចូលពីបរទេស
៥ សិក្សាតម្រូវការត្រីរបសប្រជាជន ការធ្វើចរាចរត្រី និងទីផ្សារត្រី

]]>
Activity Sun, 20 Mar 2016 12:28:19 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ជាមួយ ដៃគូ​អភិវឌ្ឍន៍ ស្តីពី ការប្រែប្រួល​អាកាសធាតុ​ និង​ផែនការ​បន្សាំ​ថ្នាក់​សហគមន៍នៅខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/980-2016-03-18-06-58-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/980-2016-03-18-06-58-59

នា​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ស្តីពី ការប្រែប្រួល​អាកាសធាតុ និង​ផែនការ​បន្សាំ​ថ្នាក់​សហគមន៍ នៅ​សណ្ឋាគារ អ​ប្សា​រា​អង្គរ ខេត្តសៀមរាប ក្រោម​ការសម្របសម្រួល និង​ដឹកនាំ​ដោយ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​ហិរញ្ញវត្ថុ​ពី IDRC នៃ​ប្រទេស​កាណាដា ។ កិច្ចប្រជុំ​សន្ទនា​នេះ ផ្អែកលើ​លទ្ធផល​កិច្ច​សិក្សា​ស្រាវជ្រាវ​គម្រោង​បន្សាំ​ការប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា ដែល​សិក្សា​នៅ​អាង​ទន្លេសាប និង​ការចុះ​ទស្សនៈកិច្ច​សិក្សា បណ្តុះបណ្តាល​ថ្នាក់​សហគមន៍ ។​
​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ ៖
- ចែករំលែក​គម្រោង​ស្នើសុំ និង​ផែនការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​របស់​សហគម​ន៍ និង​សំណើ​ស្រាវជ្រាវ​នៃ​អាង​រងទឹក​ភ្លៀង​ស្ទឹង​ចំនួន ៣ (​ស្ទឹង​ជ្រៃ​បាក់ ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ជី​និ​ត​) រួមជាមួយ​និង​ការចូល​រួមគំនិត​ទូលំទូលាយ​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​
- សម្របសម្រួល​ឲ្យ​មានការ​ចូលរួម និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​អ្នកបង្កើត​គោលនយោបាយ និង​ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​ដាក់បញ្ចូល​គោលនយោបាយ​ការប្រែប្រួល​អាកាសធាតុ ទៅក្នុង​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន ។​

]]>
Activity Fri, 18 Mar 2016 12:58:51 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ពិគ្រោះ​ថ្ងៃ​ការផ្គត់ផ្គង់​ឯកសណ្ឋាន និង​សញ្ញា​សក្តិ​មន្ត្រីរាជការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/978-2016-03-17-03-14-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/978-2016-03-17-03-14-06

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្ងៃជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​ឯកសណ្ឋាន និង​សញ្ញា​សក្តិ​មន្ត្រីរាជការ នៃ​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Thu, 17 Mar 2016 09:13:52 +0000
កិច្ចប្រជុំ​ស្តីពី គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/976-2016-03-15-07-28-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/976-2016-03-15-07-28-39

​នា​ព្រឹក​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​ ២០១៦ នៅ​សាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាគារ​ដើមត្នោត​) មាន​រៀបចំ​កិច្ចប្រជុំ ស្តីពី​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ តំណាង​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​សហប្រតិបត្តិការ ភ្លៀវ​កិត្តិយស​ជាតិ អន្តរជាតិ សរុប​ជាង ២៥០ រូប ។ កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចំបង គឺ​បង្ហាញ​ពី​ការវិវត្ត និង​លទ្ធផល​សម្រេចបាន​នៃ​គម្រោង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ពី​ឆ្នាំ ២០១២ រហូតដល់​ឆ្នាំ ២០១៥ ព្រមទាំង​ការរៀបចំ​ជំ​ហ៊ាន​ទី ៣ ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​សម្រាប់​ឆ្នាំ ២០១៦-២០១៧ ។ ជាមួយនេះដែរ​ការចាប់​ផ្តើម​គម្រោង​សិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​លើ​ការគ្រប់គ្រង​អាង​ទន្លេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

]]>
Activity Tue, 15 Mar 2016 13:28:25 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/974-2016-03-15-04-43-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/974-2016-03-15-04-43-22

​នា​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ​នៅ​ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កម្មវិធី​នៃ​វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ​គយ​ម៉ែង តំណាង​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​អាវុធហត្ថ ប៉ូលីស និង​ប្រជាជន​ជាច្រើន​នាក់​។ ឯកឧត្តម​ប្រធាន អង្គប្រជុំ​មានមតិ​សំណេះសំណាល និង​បានបង្ហាញ​អំពី​គោលបំណង​សំខាន់ៗ​នៃ​កម្មវិធី​វេទិកាសាធារណៈ​ដែល​បានរៀបចំ​នាពេល​កន្លងមក និង​លទ្ធផល​ដែល​សម្រេច បាន​តាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់​ខេត្ត ដែល​បាន​ចុះ​មូលដ្ឋាន​ផ្ទាល់​នាពេល​កន្លងមក​។ ក្រុមការងារ​បាន​បន្ត​ចុះទៅ​ពិនិត្យមើល​ផ្ទាល់ នៅ​ទីតាំង​នៃ​គម្រោង​សាងសង់​ទំនប់​ទ្វារ​ទឹក​នៃ​ចំនុចប្រសព្វ​គ្នា​នៃ​ស្ទឹង​សេរី​សោភ័ណ និង​ស្ទឹង​មង្គល​បូរី​ដែល​ត្រូវអនុវត្ត​នា​ក្នុង​ឆ្នាំ ២០១៧ ខាងមុខនេះ​។

]]>
Activity Tue, 15 Mar 2016 10:43:05 +0000
ការចូលរួម​វគ្គ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ និង​ថវិកា​កម្មវិធី​ឆ្នាំ​២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/970-2016-03-11-09-34-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/970-2016-03-11-09-34-57

​នា​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៦ លោក សរ គឹម​សាន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប រួម​និង​មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​វគ្គ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ដែល​រៀបចំឡើង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ការអនុវត្ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ ២០១៦ និង​ថវិកា​កម្មវិធី ឆ្នាំ ២០១៦ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​-​ក្បាលថ្នល់​) ក្រោម​អធិបតីភាព​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

]]>
Activity Fri, 11 Mar 2016 16:31:33 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ និង​អនាម័យ ឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/968-2016-03-09-09-57-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/968-2016-03-09-09-57-55

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តា​ក្រុមហ៊ុន សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​​សម្ភារៈ​ការិយាល័យ និង​អនាម័យ ឆ្នាំ ២០១៦ របស់​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Wed, 09 Mar 2016 16:57:49 +0000
ការចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី​និង​ការប្រមូល​ផល​ធ្វើ​ស្រូវប្រាំង និង​ទីផ្សារ​​ក្នុង​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/966-2016-03-07-09-38-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/966-2016-03-07-09-38-43

​នា​ថ្ងៃទី ០២ ដល់​ថ្ងៃទី​ ០៥ ខែ មីនា ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ប្រមូល​ទិន្នន័យ​ផ្ទៃដី​ធ្វើ​ស្រូវប្រាំង ការប្រមូល​ផល និង​ទីផ្សារ​សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម​តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ ១ និង​តំបន់ ២ នៃ​ខេត្តពោធិ៍សាត់ ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល​ស្រូវប្រាំង ប្រភេទ​ពូជ បច្ចេកទេស​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ការប្រើប្រាស់​ជី ថ្នាំពុល ប្រភពទឹក​ស្រោចស្រព ការវិភាគ​ប្រភេទ​ដី (Soil Texture) ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​ស្រូវប្រាំង ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ស្រុក​ការិយាល័យ​កសិកម្ម​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Mon, 07 Mar 2016 16:38:33 +0000
សកម្ម​ភាព​ចុះ​សិក្សា​ស្វែងយល់​ពី​ក​ម្រឹត​នៃ​ការយល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​កិច្ចការពារ​ធនធានធម្មជាតិ ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/964-2016-03-05-00-30-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/964-2016-03-05-00-30-38

​កាលពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​បាន​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពី​ក​ម្រឹត​យល់ដឹង​បទដ្ឋាន​គតិយុត្ត​នានា​របស់​អ្នកពាក់ព័ន្ធ​ក្នង​ការចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយបាន​ជួបពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​ប្រជា​ល​ពលរដ្ឋ ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ កិច្ចការពារ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​ចូលរួម​តាមដាន និង​វាយតម្លៃ​ពី​សិក្សា​កម្រិត​នៃ​ការយល់ដឹង​របស់​អ្នកពាក់ព័ន្ធ អំពី​បទដ្ឋាន​គតិយុត្ត​នានា ក្នង​ការចូលរួម​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ជុំវិញ​ទន្លេសាប ។​

]]>
Activity Sat, 05 Mar 2016 07:30:30 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ជម្លោះ​នៃ​ការចែករំលែក​អត្ថប្រយោជន៍​ប្រើប្រាស់​ធន​ធនធានធម្មជាតិ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/962-2016-02-22-04-36-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/962-2016-02-22-04-36-51

​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន     នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ បាន​ចុះ​សិក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​ពី​ជម្លោះ​នៃ​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ដោយបាន​ជួបពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ​ផ្លូវ​ទូក និង​សហគមន៍​នេសាទ​ភ្ន​ង ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ជម្លោះ​នៃ​ការប្រើប្រាស់​អត្ថប្រយោជន៍​ធនធាន ធម្មជាតិ​ដែល​កើតមានឡើង​នៅក្នុង​សហគមន៍ និង​ប្រមូល​ចងក្រង​ព័ត៌មាន សម្រាប់​ចូលរួម​តាមដាន​ប្រើប្រាស់​ធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព និង​រៀបចំ​ជា​គោលនយោបាយ​សម្រាប់​កិច្ចអភិវឌ្ឍន៍ អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​បឹង​ទន្លេសាប ។​

]]>
Activity Mon, 22 Feb 2016 11:36:01 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ទទួល​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​ប្រតិភូ​ជប៉ុន​នៃ​គណៈកម្មការ បរិស្ថាន​បឹង​អន្តរជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/959-2016-02-18-04-43-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/959-2016-02-18-04-43-12

​បន្ទាប់ពី​បានបញ្ចប់​កិច្ចប្រជុំ​ក្រុម​ជំនាញការ (Expert Group Meeting) ផ្តោតលើ​ការគ្រប់គ្រង​អាង​បឹង​ចម្រុះ Integrated Basin Lake Management (IBLM-Heartware) ដែល​រៀបចំ​ដឹកនាំ និង​សម្របសម្រួល​ដោ​អាជ្ញាធរ​ទន្លេសាប ពីថ្ងៃ​ទី ១៤-១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ខេត្តសៀមរាប​កន្លងមក    ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានទទួល​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​ប្រតិភូ​ជប៉ុន នៃ​គណៈកម្មការ​បរិស្ថាន​បឹង​អន្តរជាតិ (ILEC) នា​រសៀល​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៦​ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដើម្បី​ផ្សារភ្ជាប់​និង​ពង្រីង​កិច្ចសហប្រតិបត្តិការ​ក្នុង​បណ្តាញ ការងារ ឈរលើ​ទស្សនៈទាន​ការគ្រប់គ្រង​អាង​បឹង​ចម្រុះ (Integrated Basin Lake Management-IBLM) ។ ជាមួយនឹង​ជំនួប​ពិភាក្សា​នេះ ប្រតិភូ​ក្រុមការងារ ILEC បាន​យល់​ពី​តម្លៃ  អត្ថប្រយោជន៍​នៃ​បឹង​ទន្លេសាប ផ្សារភ្ជាប់​ជាមួយនឹង​វប្បធម៌​ប្រទេស​កម្ពុជា និង​បាន​ទទួលយក​នូវ​សំណើ​ដើម្បី​ធ្វើការ​ពិនិត្យ  លទ្ធភាព​ជាមួយ JICA និង​ភាគី​ពាក់ព័ន្ធ គាំទ្រ​ដល់​អាជ្ញាធរ​ទន្លេសាប ក្នុងនោះ​រួមមាន​៖
១. ការគាំទ្រ​ថវិកា​ដល់​មន្ត្រី​បច្ចេកទេស ចូលរួម​សន្និសីទ​ទឹក​ពិភពលោក នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ចុងឆ្នាំ ២០១៦
២. ការបណ្តុះបណ្តាល​មន្ត្រី​បង្គោល​អាជ្ញាធរ​ទន្លេសាប (training of trainer) អំពី IBLM
 ៣. ជំនាញការ​ក្នុងការ​រៀបចំ​ឯកសារ​\​របាយការណ៍​បច្ចេកទេស​ពាក់ព័ន្ធ​នឹង IBLM នៃ​បឹង​ទន្លេសាប ៕

]]>
Activity Thu, 18 Feb 2016 11:43:06 +0000
សេចក្តីជូនដំណឹង ស្តីពី​ការ​អ​ញ្ញើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/957-2016-02-16-09-06-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/957-2016-02-16-09-06-53

អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឆមាស​ទី​១ ឆ្នាំ ២០១៦ របស់​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Tue, 16 Feb 2016 16:06:45 +0000
The Participation in the International Expert Group Meeting on the Integrated Lake Basin Management (ILBM-Heartware) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/955-ilbm-heartware https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/955-ilbm-heartware

​From 14 and 17 February 2016, the Technical Working Group of the Tonle Sap Authority led by H.E Khov Meas, Deputy Secretary General of Tonle Sap Authority, hosted an international expert group meeting on the Integrated Lake Basin Management (ILMB-Heartware) in Siem Reap province under the cooperation between Tonle Sap Authority and the International Lake Environment Committee. The meeting was attended by technical teams of relevant institutions such as the Ministry of Environment, the Cambodian National Mekong Committee, CDRI, IUCN and the Institute of Technology of Cambodia, as well as the international experts from Japan, Nepal, Malaysia, Philippines, Thailand, in a total of 18 members.
The purpose of the meeting was to promote cooperation to serve common interests such as:
1. To present the concept of the Integrated Lake Basin Management Team (ILBM-Heartware concept)
2. To present the collaborative experiences of the Integrated Lake Basin
3. To learn about the management, development and challenges in Tonle Sap Lake
4. To prepare the plan and a network of collaboration between the team of Tonle Sap lake and the Integrated Lake Basin Management
5. To have the study tour at Angkor Wat and Tonle Sap Lake region.​

]]>
Activity Mon, 15 Feb 2016 17:06:19 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុម​ជំនាញការ​ស្តីពី​ការគ្រប់គ្រង​អាង​-​បឹង​ចម្រុះ​(ILBM-Heartware) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/956-2016215 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/956-2016215

​នា​ថ្ងៃទី ១៤ ដល់ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០១៦ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ក្រុម​ជំនាញការ​អន្តរជាតិ ស្តីពី​ការគ្រប់គ្រង​អាង​-​បឹង​ចម្រុះ​( ILBM-Heartware ) នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ទន្លេសាប​( Tonle Sap Authority ) ជាមួយ​គណៈកម្មការ​បឹង​អន្តរជាតិ​(​ International Lack Environement Committee ) ។ កិច្ចប្រជុំ មានការ​ចូលរួម​ពី​ក្រុមការងារ​បច្ចេកទេស​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួងបរិស្ថាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ CDRI, IUCN  និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ព្រមទាំង​ជំនាញការ​អន្តរជាតិ​មកពី​ប្រទេស​ជប៉ុន នេ​ប៉ាល់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ មាន​សមាជិក​សរុប​ចំនួន ១៨ នាក់​។​
​ ​គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដែល​បម្រើ​ផលប្រយោជន៍​រួម ដូចជាៈ​
១.​បង្ហាញ​ពី​ទស្សនទាន​របស់​ក្រុមការងារ​គ្រប់គ្រង​អាង​-​បឹង​ចម្រុះ ( ILBM-Heartware concept )
​២.​បង្ហាញ​ពីបទ​ពិសោធន៍​នៃ​ការ​សហការគ្នា​គ្រប់​អាង - បឹង​ចម្រុះ រវាង​គ្នា​ទឿ​វិញ​ទៅមក​
​៣.​ស្វែងយល់​ពី​ការគ្រប់គ្រង ការអភិវឌ្ឍ និង​បញ្ហា​ប្រឈម​នានា​ក្នុង​បឹង​ទន្លេសាប​
​៤.​រៀបចំ​គម្រោង និង​បណ្តាញ​នៃ​កិច្ចសហការ​រវាង​បឹង​ទន្លេសាប និង​ក្រុមការងារ​
​គ្រប់គ្រង​អាង​-​បឹង​ចម្រុះ​។​
​៥. ទស្សនកិច្ច​សិក្សា​នៅ​ប្រាសាទអង្គរវត្ត និង​តំបន់​បឹង​ទន្លេសាប​។​

]]>
Activity Mon, 15 Feb 2016 17:06:19 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/953-2016-02-15-03-46-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/953-2016-02-15-03-46-09

​នា​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ តំណាង អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ សហគមន៍ និង​ប្រជាជន​ឃុំ​សឿ​ជាច្រើន​នាក់ ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាល​សាលាស្រុក​មង្គល​បូរី និង​រដ្ឋបាល​ឃុំ​សឿ​។ ឯកឧត្តម​ប្រធាន បាន​មានមតិ​សំណេះសំណាល និង​បង្ហាញ​ពី​គោលបំណង​សំខាន់ៗ​នៃ​វេទិកា  សាធារណៈ ដើម្បី​ស្វែងយល់​ពី​ដំ​ណី​រ​នៃ​ការ​សកម្មភាព​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ និង​ជាពិសេស​ទទួលបាន​នូវ​សំណូមពរ និង​ការ​ប្រឈម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ដែល​កើតឡើង​នៅ​មូលដ្ឋាន​។

]]>
Activity Mon, 15 Feb 2016 10:46:02 +0000
សិក្ខាសាលា ពិគ្រោះយោបល់ស្តីពី សេចក្តីព្រាង​របាយការណ៍​ការវិភាគ​អ្នកពាក់ព័ន្ធ​សម្រាប់​គម្រោង​គ្រប់គ្រង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/951-2016-02-10-08-23-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/951-2016-02-10-08-23-34

​នា​ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ខេត្តសៀមរាប មាន​សិក្ខាសាលា ស្តីពី​សេចក្តីព្រាង​របាយការណ៍ ការវិភាគ​អ្នកពាក់ព័ន្ធ​សម្រាប់​គម្រោង​គ្រប់គ្រង​បឹង​ទន្លេសាប និង​ទន្លេ​សុង​ក្លា នៃ​គម្រោង​សហប្រតិបត្តិការ​ស្តីពី​ការគ្រប់គ្រង​ទន្លេសាប​(​កម្ពុជា​) និង​ទន្លេ​សុង​ក្លា (​ថៃ​) ដែលមាន​កិច្ចសហការ​រៀបចំ​ដោយ​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ សមាសភាព​សមាជិក​អញ្ជើញ​ចូលរួម​សរុប​ចំនួន ៣៩ នាក់ មកពី​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​បឹង​ទន្លេសាប និង​សហគមន៍​នេសាទ ។​ ​សិក្ខាសាលា​នេះ​ធ្វើឡើង ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុងការ​ចូលរួម​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាង​របាយការណ៍​នៃ​ការវិភាគ​អ្នកពាក់ព័ន្ធ​សម្រាប់​គម្រោង​គ្រប់គ្រង​ទន្លេសាប ដែល​ក្រុមការងារ​គម្រោង​បាន​ចុះ​សិក្សា​ប្រមូល​ចងក្រង​នាពេល​កន្លងមក ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​អាច​យកទៅអនុវត្ត​បាន តាមរយៈ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) មាន​ប្រសិទ្ធភាព​។ គោលបំណង នៃ​សិក្ខាសាលា រួមមានៈ (១) កំណត់​អត្តសញ្ញាណ និង​ពង្រីក​ការយល់ដឹង​អំពី​ទស្សនវិស័យ និង​តួនាទី​របស់​អ្នកពាក់ព័ន្ធ (២) វិភាគ​ការទំនាក់ទំនង​របស់​អ្នកពាក់ព័ន្ធ ជាមួយនឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​បឹង​ទន្លេសាប (៣) កំណត់​ផែនទី​នៃ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ ៕

]]>
Activity Wed, 10 Feb 2016 15:23:26 +0000
ការចូលរួម​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការធ្វើផែនការ​ប​ន្សុំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/949-2016-02-09-01-40-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/949-2016-02-09-01-40-43

នា​ថ្ងៃទី ០២-០៤ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការធ្វើផែនការ​ប​ន្សុំ​ នៃ​គម្រោង​ស្តីពី ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដោយមាន​ការជួយឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្រាវជ្រាវ​អន្តរជាតិ (IDRC) នៃ​ប្រទេស​កាណាដា​។ អញ្ជើញ​ចូលរួម​ជាមួយ​មន្ត្រី​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កម្មវិធី​ទន្លេមេគង្គ​ស្តីពី​ទឹក បរិស្ថាន និង​ភាព​ធន់ (M-POWER ) និង​ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​តំណាង​សហគមន៍​ប្រើប្រាស់​ទឹក​មកពី​ខេត្ត​គោលដៅ​ចំនួន​បី គឺ ខេត្តពោធិ៍សាត់ កំពង់ធំ និង​កំពង់ឆ្នាំង សរុប​ចំនួន ៨២ រូប ។  គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនៈកិច្ច​សិក្សា ដើម្បី​៖
• ពង្រឹងសមត្ថភាព​ដល់​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ស្រុក និង​ឃុំ និង​សមាជិក​សហគមន៍ ក្នុងការ​ប​ន្សុំ​​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការចែករំលែក​ចំនេះដឹង​ពី​ប្រធានបទ​នេះ​។​
• បង្កើតអោយមាន​ការធ្វើ​ការរួម​គ្នា​រវាង មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សហគមន៍ ក្នុងការ​ផ្លាស់ប្តូរ ទស្សនៈវិស័យ ចែករំលែក​បទពិសោធ​ន៍ និង​សិក្សា​ពីគ្នា​ទៅវិញទៅមក​ចំពោះ​ការអនុវត្តន៍​កា​រប​ន្សុំ​​នឹង​ការប្រែប្រួល​អាកាសធាតុ​។​​

]]>
Activity Tue, 09 Feb 2016 08:40:35 +0000
ឯកឧត្តម ខូវ មាស អញ្ជើញ​ចូលរួម​សន្និបាត​បូកសរុប​ការងារ​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/947-2016-01-29-04-16-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/947-2016-01-29-04-16-28

នា​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​ចូលរួម​ក្នុង​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៦ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព  ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។   លទ្ធផល​ការងារ​ដែល​ខេត្ត​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៥ និង​លើក​ទិសដៅ​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ ២០១៦   បាន​ឆ្លុះបញ្ចាំង​អំពី​ការខិតខំ​ប្រឹងប្រែង និង​ចូលរួម​យ៉ាងសកម្ម​រប​ស់​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​គ្រប់លំដាប់​ថ្នាក់ ដែល​សម្រេចបាន​លទ្ធផល​គួ​ជាទី​មោទន ហើយ​សន្និបាត​បានទទួល​យក​នូវ​អនុសាសន៍​មួយចំនួន​សម្រាប់​ខេត្ត​យកទៅអនុវត្ត​បន្ត​។​

]]>
Activity Fri, 29 Jan 2016 11:15:56 +0000
ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ពិនិត្យ​តាមដាន និង​ព្យាករណ៍​គ្រោះរាំងស្ងួត​នៅ​អាង​ទន្លេមេគង្គ​ក្រោម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/945-2016-01-26-09-38-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/945-2016-01-26-09-38-10

នា​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៦ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ពិនិត្យ​តាមដាន និង​ព្យាករណ៍​គ្រោះរាំងស្ងួត​នៅ​អាង​ទន្លេមេគង្គ​ក្រោម នៅ​សណ្ឋាគារ សាន់វេ ភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម ឡុង សារា​វុ​ធ អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មាន​សមាសភាព​មកពី​អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សរុប​ចំនួន ១៥​រូប​។​
​កិច្ចប្រជុំ​មាន​គោលបំណង និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ដូចខាងក្រោមៈ​
- ប្រព័ន្ធ​តាមដាន និង​ព្យាករណ៍​គ្រោះរាំងស្ងួត​
- ការកែសម្រួល និង​ស្វែងរក​វិធីសាស្ត្រ​កែលំអ​ប្រព័ន្ធ​តាមដាន និង​ព្យាករណ៍​
- ការតំឡើង​ឧបករណ៍​តាមដាន និង​ព្យាករណ៍​គ្រោះរាំងស្ងួត​

]]>
Activity Tue, 26 Jan 2016 16:38:03 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តីពី​អ្នកពាក់ព័ន្ធ​នានា​លើ​អភិបាលកិច្ច​ទឹក​នៅ​ប្រទេស​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/943-2016-01-25-01-58-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/943-2016-01-25-01-58-33

​នា​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់​លើក​ទី​១ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (​វ​បស​អ​-CDRI) ស្តីពី​អ្នកពាក់ព័ន្ធ​នានា​លើ​អភិបាលកិច្ច​ទឹក​នៅ​ប្រទេស​កម្ពុជា នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ។ វេទិកា​ពិគ្រោះ​យោបល់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ចំណេះដឹង ដើម្បី​ជំរុញអោយមាន​អភិបាលកិច្ច​ទឹក​ល្អ ពីព្រោះ​ការធ្វើ​បែបនេះ​មាន​សារៈសំខាន់​ក្នុងការ​បង្កើតអោយមាន​និរន្តរភាព និង​ការអភិវឌ្ឍន៍​ដែលមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​អាង​ទន្លេ​។ វិទ្យាស្ថាន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (​វ​បស​អ​-CDRI) កំពុងធ្វើការ​ស្រាវជ្រាវ​លើ​គម្រោង MK20 ស្តីពី​កិច្ចពិភាក្សា​អំពី​មនុស្ស ផ្នត់គំនិត និង​លទ្ធផល​នៃ​អភិបាលកិច្ច​ទន្លេមេគង្គ ហើយ​គម្រោង​នេះ​រួមសហការ​ជាមួយ​វិទ្យាស្ថាន​គោលនយោបាយ​ទឹក នៃ​សាកលវិទ្យាល័យ​សឹង្ហ​បុរី វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា និង​សាកលវិទ្យាល័យ Gothenburg នៃ​ប្រទេស​ស៊ុយ​អ៊ែត​។ ការសិក្សា​នេះ​ក្នុង​គោលបំណង​៖ (១) ដើម្បី​ស្វែងរក​ការមូល​មតិ​គ្នា​និង​ការគាំទ្រ​លើ​និយមន័យ​នៃ​អភិបាលកិច្ច​ល្អ​នៃ​ទន្លេមេគង្គ​រវាង​អ្នកធ្វើការ​សម្រេចចិត្ត​ផ្នេ​ក​អភិបាលកិច្ច​ទន្លេមេគង្គ ក្នុងការ​ជំរុញអោយមាន​សមភាព​ក្នុងការ​ចែករំលែក​ផលប្រយោជន៍ និង​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​និង​ទឹក និង (២) ជំរុញអោយមាន​ការចូល​រួម​ដោយផ្ទាល់​របស់​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​ទៅលើ​រឿង​ទឹក តាមរយៈ​ការបណ្តុះ  បណ្តាល ការពិភាក្សា ការចូលរួម ការសម្របសម្រួល និង​ផ្តល់ព័ត៌មាន​តាមបែប​សិក្សា​ស្រាវជ្រាវ​។​

]]>
Activity Mon, 25 Jan 2016 08:58:22 +0000
ការអញ្ជើញ​ចូលរួម សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ការគ្រប់គ្រង​ជលផល​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/941-2016-01-22-07-50-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/941-2016-01-22-07-50-31

នា​ព្រឹក​ថ្ងៃទី ២៣ ខែមករា លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ការគ្រប់គ្រង​ជលផល​ឆ្លងដែន នៅ​វិទ្យាស្ថាន​ស្រា​វ្រា​វ​និង​អភិវឌ្ឍន៍​ជលផល នៃ​រដ្ឋបាល​ជល​ផ ក្រោម​អធិបតីភាព​ឯកឧត្តម វ៉ា​ត់ ប៌ុ​ត​កុសល អគ្គលេខាធិការរង CNMC ។ សមាសភាព​អញ្ជើញ​ចូលរួម​មកពី អ​ទស សកល​ទ្យា​ល័យ​ភូមិន្ទ​កសិកម្ម MRC និង​ស្ថាប័ន​ពាក់ព័ន្ធ​។
​សិក្ខាសាលា​រៀបចំឡើង​ក្នុង​គោលបំណង​: (១)​ពិនិត្យ​ឯកសារ​ដែល​បាន​ចងក្រង​ដោយមាន ព​ត៏​មាន ទិន្នន័យ​មាន​ស្រាប់ និង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​តំបន់​គោលដៅ​របស់​គម្រោង និង​(២)​កំណត់​ទិន្នន័យ ព​ត៏​មាន បញ្ហា​ប្រឈម និង​ករ​ខ្វះខាត​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​ជលផល​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។

]]>
Activity Fri, 22 Jan 2016 14:50:22 +0000
សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ណែនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/939-2016-01-20-08-22-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/939-2016-01-20-08-22-35

នា​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​នា​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​បើក​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​ណែនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៦ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន  អាជ្ញាធរ​ទន្លេសាប ។ សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ពេញ ១ ថ្ងៃ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ទាំងអស់ ស្ថិតក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន​96 រូប ។
​គោលបំណង​អង្គសិក្ខាសាលា​ថ្ងៃនេះ នឹង​ផ្តោតលើ​ចំណុច​សំខាន់ៗ ដូចខាងក្រោម ៖
​ផ្សព្វផ្សាយ អំពី​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥ ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៦ ដែល​ត្រូវ​បានអនុម័ត និង​ដាក់​ឲ្យ​អនុវត្ត
ពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ ដើម្បី​ជម្រុញ​ឲ្យ​ការអនុវត្ត​ផែនការ​ទទួលបាន​ជោគជ័យ​
ផ្តល់​ការណែនាំ​បន្ថែម អំពី​នីតិវិធី និង​វិធីសាស្ត្រ ដើម្បី​ដំណើរការ​អនុវត្ត​ផែនការ ឲ្យ​មាន​ប្រសិទ្ធភាព ។​

]]>
Activity Wed, 20 Jan 2016 15:21:45 +0000
លោក ស៊ិន វិ​សិទ្ធ ចូលរួម​សកម្មភាព​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/937-2016-01-15-02-32-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/937-2016-01-15-02-32-27

​នា​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស និង​ជា​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាំង​ត្រក និង​ភូមិ​រវៀង​ជើង ឃុំ​របៀប ស្រុក​រវៀង មាន​ចំនួន ៦៥២ គ្រួសារ​(៩៥៥ ក្បាលដី​)​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ប្រវែង ៨.០០០​ម៉ែត្រ ចូល​ភូមិ ស្វាយ​ដំណាក់ ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តព្រះវិហារ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះវិហារ និង​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង ទៀត​។​

]]>
Activity Fri, 15 Jan 2016 09:32:19 +0000
លោក ស៊ិន វិ​សិទ្ធ ចូលរួម​សកម្មភាព​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/972-2016-03-14-03-52-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/972-2016-03-14-03-52-36

​នា​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស និង​ជា​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​អនុវត្តន៍​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខេត្តព្រះវិហារ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាំង​ត្រក និង​ភូមិ​រវៀង​ជើង ឃុំ​របៀប ស្រុក​រវៀង មាន​ចំនួន ៦៥២ គ្រួសារ​(៩៥៥ ក្បាលដី​)​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ប្រវែង ៨.០០០​ម៉ែត្រ ចូល​ភូមិ ស្វាយ​ដំណាក់ ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្តព្រះវិហារ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះវិហារ និង​លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង ទៀត​។​

]]>
Activity Fri, 15 Jan 2016 09:32:19 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥ នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/935-2016-01-11-07-44-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/935-2016-01-11-07-44-18

នា​ថ្ងៃទី ០៨ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥ ដែល​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី បាន​ចុះ​ធ្វើ​សកម្មភាព​នាពេល​កន្លងមក​។  កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ  ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ កម្មវិធី​នេះ រៀបចំឡើង​ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាល​សាលាស្រុក​មង្គល​បូរី និង​មានការ​អញ្ជើញ​ចូលរួម​ពី សមាជិក សមាជិការ នៃ​ក្រុមការងារ​ថ្នាក់ជាតិ អភិបាលរង​ស្រុក​មង្គល​បូរី នាយ​ប៉ូលីស កងរាជអាវុធហត្ថ ក្រុមប្រឹក្សា​ស្រុក និង​លោក​មេឃុំ​ទាំង ១៣ ដែល​ចំណុះ​ឲ្យ​ស្រុក​មង្គល​បូរី​។ ឯកឧត្តម​ប្រធាន​អង្គ​ប្រជុំបាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ស្រុក ពិសេស​មេឃុំ​ទាំង ១៣ ដែល​បាន​ជួយ​សម្រួល​ការងារ​នាពេល​កន្លងមក និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ក៍​ដូចជា​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ហើយ​កិច្ច​ប្រជុំបាន​លើក​ទិសដៅ និង​ផែនការ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ២០១៦ ខាងមុខ​។ 

]]>
Activity Mon, 11 Jan 2016 14:44:09 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី​លទ្ធផល​បឋម​លើ​ការអនុវត្ត​គម្រោង គាំទ្រ​ដល់​គោលនយោបាយ​សុវត្ថិភាព​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/933-2015-12-24-09-12-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/933-2015-12-24-09-12-03

​នា​ថ្ងៃទី ២៤ ដល់ ២៥ ខែធ្នូ ឆ្នាំ​២០១៥​    ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​ថ្នាក់ជាតិ ស្តីពី​លទ្ធផល​បឋម​លើ​ការអនុវត្ត​គម្រោង គាំទ្រ​ដល់​នយោបាយ​សុវត្ថិភាព​ទឹក​សម្រាប់​អាង​ព្រែក​ទាំង ៤ ក្នុង​ខេត្តក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ក្រុង​ពះ​សីហនុ​។

]]>
Activity Thu, 24 Dec 2015 16:11:57 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ ការរៀបចំ​បង្កើត​គម្រោង​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/931-2015-12-16-04-57-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/931-2015-12-16-04-57-00

​នា​ព្រឹក​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ អ​ទស ជួបពិភាក្សា​ជាមួយ​ក្រុមការងារ JICA headquarter ជប៉ុន និង​មន្ត្រី​ស្រាវជ្រាវ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​តូ​ក្យូ និង ITC អំពី​កិច្ចសហប្រតិបត្តិការ​លើ ការរៀបចំ​បង្កើត​គម្រោង​វេទិកា​អភិរក្ស​បរិស្ថាន​បឹង​ទន្លេសាប ។ កិច្ចប្រជុំ ក៏បាន​ពិភាក្សា​លើ​ទស្សនទាន​របស់​ឯកសា​រ   អនុវត្ត​គម្រោង (Concept of Project Implementation Plan) រួមមាន​៖ (១) គោលបំណង (Objective), (២) ធាតុ​ចេញ​(Output), រចនាសម្ព័ន្ធ​អនុវត្តន៍​គម្រោង ( Project Implementing Structure), (៣) ផលប្រយោជន៍​នៃ​ក្រសួង និង​ភ្នាក់ងារ និង​(៤) ការរំពឹង​នៃ​ការចូលរួមចំណែក​ដោយ​ក្រសួង និង​ភ្នាក់ងារ​(Expect contribution by Ministries and Agencies) ។  បន្ទាប់ពី​បញ្ចប់​បេសកកម្ម​របស់​ក្រុមការងារ JICA  និង ITC នឹង​រៀបចំ​កំណត់ហេតុ​រួម ដើម្បី​ឲ្យ​ក្រសួង​ជា​សមាជិក​ចូលរួម​គណកម្មការ​សម្របសម្រួល​(Joint Coordination Committee) អនុវត្តន៍​គម្រោង អនុម័ត​លើ​លទ្ធផល​ពិភាក្សា និង​ឯកសារ​អនុវត្តន៍​គម្រោង​។​

]]>
Activity Wed, 16 Dec 2015 11:56:37 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/929-2015-12-15-09-43-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/929-2015-12-15-09-43-33

​នា​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកា   សាធារណៈ​នៅ​ភូមិ​រហាត់ទឹក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព  ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ វេទិកាសាធារណៈ​នេះ រៀបចំឡើង​ដោយមាន​ការសម្របសម្រួល​ពី​រដ្ឋបាល​សាលាស្រុក​មង្គល​បូរី និង​មានការ​អញ្ជើញ​ចូលរួម​ពី សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ អភិបាលរង​ស្រុក ប៉ូលីស អាវុធហត្ថ ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានបង្ហាញ​ពី​គោលបំណង នៃ​ការរៀបចំ​វេទិកាសាធារណៈ​នេះ​ឡើង គឺ​ដើម្បី​ស្តាប់​នូវ​ស្ថានភាព​ទូទៅ​នៅក្នុង​ភូមិ ឃុំ និង​ជូន​វេទិកា​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម ក៍​ដូចជា​សំណូមពរ​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​ស្ថានភាព​រស់នៅ ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រកប​របរ​កសិក​ម្ម ជាដើម​។​

]]>
Activity Tue, 15 Dec 2015 16:43:02 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ផល​ចាប់​ត្រី​តាម​ឡូ​ត៏​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/927-2015-12-15-09-30-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/927-2015-12-15-09-30-54

​ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ផល​ចាប់​តាម​
​ឡូ​ត៏​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ការសិក្សា​តាមដាន​លើ​ធនធាន​ត្រី​តាម​បណ្តា​ឡូត៍​នេសាទ​ដាយ​នៅ​បើក​រដូវ​នេសាទ​នេះ ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី 15 ខែ   វិច្ឆិកា ឆ្នាំ 2015 (05 កើត​ខែកត្តិក​) រហូតដល់​ថ្ងៃទី 24 ខែ មករា ឆ្នាំ 2016 (15 កើត​ខែមាឃ​)  មាន​រយៈពេល 2 ខែ 10 ថ្ងៃ ត្រូវ​នឹង ខ្នើត ចំនួន 3 និង​រនោច ចំនួន 2 ។ ការសិក្សា​នេះ មាន​រយៈពេល​ដូចគ្នា​នឹង​ការសិក្សា​នៅ 4 រដូវ​នេសាទ កន្លងមក ។ គោលបំណង​ធំៗ ក្នុងការ​សិក្សា​នេះ​មាន​ដូចខាងក្រោមៈ​
- ប្រមូល​ទិន្នន័យ​លើ​ផល​ចាប់​ប្រចាំថ្ងៃ (24 h) តាម​គន្លង​ទាំង 5 ដែល​ជ្រើសរើស​ក្នុងការ​សិក្សា​ពេល​ខែខ្នើត​
- ប្រមូល​ទិន្នន័យ​លើ​ត្រី​ប្រភេទ​លេខ 1, លេខ 2 ,​លេខ 3 និង​ត្រី​នុយ ព្រមទាំង​យក​សំណាក​ចំនួន 2 ដង​ក្នុង 1 ថ្ងៃ ដើម្បី​មក​ពិនិត្យ និង​វាស់វែង​នៅ​មន្ទីរពិសោធន៍​របស់ អ​ទស ។​
- ស្រង់ និង​វាស់វែង​លើ​កំពស់​ទឹក​, ល្បឿន​ទឹក​, គុណភាព​ទឹក​, សីតុណ្ហភាព និង​កត្តា​ឧតុនិយម​មួយ​
​ចំនួន​។ ទិន្នន័យ​ដែល​ស្រង់​បាន​នៅ​រដូវ​នេសាទ​នេះ នឹង​យកមក​ធ្វើ​វិភាគ​ជាមួយនឹង​ទិន្នន័យ​ដែលមាន​នៅ​រដូវ​នេសាទ មុនៗ​កន្លងមក ។ ដូច្នេះ អាជ្ញាធរ​ទន្លេសាប ក្តាប់បាន​នូវ​ទិន្នន័យ និង​មានបទពិសោធន៍​លើ​ធនធាន​ត្រី ចរាចរ​ត្រី និង​គុណភាព​ទឹក​តាមរយៈ​ការសិក្សា​លើ​អាជីវកម្ម​នេសាទ​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​បាន​សិក្សា​អស់​រយៈពេល 5 រដូវ​នេសាទ​ជាប់ៗ​គ្នា​មកហើយ​។

]]>
Activity Tue, 15 Dec 2015 16:30:27 +0000
H.E Hell Tony, Secretary General, to Meet with JICA Consultant and Research Officers of ITC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/925-jica-consultant-itc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/925-jica-consultant-itc

In the afternoon of December 10, 2015 at the auditorium of the General Secretariat of Tonle Sap Authority, H.E Hell Tony, Secretary General, led the officials of the working group of Tonle Sap Authority in a meeting with JICA Consultant and research officers from the Institute of Technology of Cambodia (ITC) on the preparation of the forum on the cooperation on Tonle Sap environmental conservation. The meeting discussed and shared experiences and mechanisms to prepare the implementation process of the project in the future and will address the requests from two parties for the review in the meeting with JICA mission team on 15 December 2015.

]]>
Activity Sat, 12 Dec 2015 12:03:20 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ជួបពិភាក្សា​ជាមួយ​ក្រុមការងារ JICA Consultant និង​មន្ត្រី​ស្រាវជ្រាវ របស់ ITC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/926-20151213kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/926-20151213kh

នា​រសៀល​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ អ​ទស ជួបពិភាក្សា​ជាមួយ​ក្រុមការងារ JICA Consultant និង​មន្ត្រី​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)  ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការរៀបចំ​គម្រោង​បង្កើត​វេទិកា​អភិរក្ស​បរិស្ថាន បឹង​ទន្លេសាប នៃ​គម្រោង​។ កិច្ចប្រជុំ បាន​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ និង​យន្ត​ការរៀបចំ​ដំណើរការ​អនុវត្ត​ន៍គ​ម្រោ​ង​នាពេលខាងមុខ ហើយនឹង​លើកយក​សំណើ​របស់​ភាគី​ទាំងពីរ ពិនិត្យ​សម្រេច​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម របស់ JISA នា​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ ។

]]>
Activity Sat, 12 Dec 2015 12:03:20 +0000
កិច្ចប្រជុំ​គណៈកម្មាធិការ​អនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/923-2015-12-11-08-42-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/923-2015-12-11-08-42-23

នា​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​ ២០១៥ នៅ​សណ្ឋាគារ អ​ប្សា​រា​អង្គរ ខេត្តសៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ (Steering Committee Meeting) អនុវត្ត​គម្រោង ការប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា  ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​គម្រោងការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា (Climate Change and Water Governance in Cambodia) ដោយមាន​ការជួយឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្រាវជ្រាវ​អន្តរជាតិ (IDRC) នៃ​ប្រទេស​កាណាដា​។ សមាជិក​អញ្ជើញ​ចូលរួម​ប្រជុំ​រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កម្មវិធី​ទន្លេមេគង្គ​ស្តីពី​ទឹក បរិស្ថាន និង​ភាព​ធន់ (M-POWER ) ។
​    ​គោលបំណង​នៃ​កិច្ចប្រជុំ​៖
• ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​របស់​គម្រោង និង​ផល​ដែល​ទទួលបាន​ព្រមទាំង​បទពិសោធន៍​សំខាន់ៗ​ពី​ការសិក្សា​ស្រាវជ្រាវ
• ដើម្បី​ពិភាក្សា​ជាមួយ​ដៃគូរ​ដែល​មកពី​ក្រសួង​ពាក់ព័ន្ធ និង​សាកលវិទ្យាល័យ​លើ​ការប្រើប្រាស់​លទ្ធផល​ដែល​ទទួលបាន​សម្រាប់​ពេលអនាគត
• ដើម្បី​ព្រៀង​បំផុសគំនិត​ថ្មី និង​ការ​សហការគ្នា​នៅពេល​អនាគត ។​
​    ​លទ្ធផល​ទទួលបាន​ពី​ការសម្រេច​របស់​គណៈកម្មាធិកា​រ​អនុវត្ត​គម្រោង​៖
• លើក​គម្រោង​ផែនការ​ថ្មី​បន្ត​សម្រាប់​ជំហាន​ទី 2
• ស្វែងរក​ចំនុច​ខ្វះខាត​បន្ថែម​លើ​ការសិក្សា​នៃ​ភាព​ធន់ រងគ្រោះ និង​ភាព​បន្ស៊ាំ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​
• បកប្រែ​ឯកសារ និង​រូប​ភាពជា​ភាសា​ខ្មែរ (Brochure រូ​ម​ភាព​)
• បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ (Stockholm Environment Institute-Sweden)
• ការកសាង​សមត្ថភាពៈ និ​សិ​ត្ស​ទទួល​អាហារ​រូបករណ៍​ត្រូវធ្វើ​ការបញ្ចប់​ការសិក្សា ។​

]]>
Activity Fri, 11 Dec 2015 15:42:14 +0000
កិច្ចប្រជុំបូកសរុបបញ្ចប់គម្រោងស្តីពី ការបម្រែបម្រួលអាកាសធាតុ និងអភិបាលកិច្ចធនធានទឹកនៅកម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/921-2015-12-11-08-33-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/921-2015-12-11-08-33-25

​នា​ថ្ងៃទី 0៧-០៨ ខែធ្នូ ឆ្នាំ​ ២០១៥ នៅ​នៅ​សណ្ឋាគារ អ​ប្សា​រា​អង្គរ ខេត្តសៀមរាប ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពីៈ ការវាយតម្លៃ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការ​បន្ស៊ាំ​នៅ​អាង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា  ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះ បណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​គម្រោងការ    បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា (Climate Change and Water Governance in Cambodia) ដោយមាន​ការជួយឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្រាវជ្រាវ​អន្តរជាតិ (IDRC) នៃ​ប្រទេស​កាណាដា ដែល​ប្រព្រឹត្ត​ក្រោម​អធិបតីភាព ។ សមាជិក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជា​មន្ត្រី​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កម្មវិធី​ទន្លេមេគង្គ​ស្តីពី​ទឹក បរិស្ថាន និង​ភាព​ធន់ (M-POWER ) និង​ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​តំណាង​សហគមន៍​ប្រើប្រាស់​ទឹក សរុប​ចំនួន ៩០ រូប ។

]]>
Activity Fri, 11 Dec 2015 15:31:53 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់​ថ្នាក់ជាតិ របស់ MRC នៅ​ក្រុង​សៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/919-2015128kh https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/919-2015128kh

​នា​ថ្ងៃទី​៧-៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្រុង​សៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គ​ល​ខា​ធិ​ការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​របាយការណ៍​នៃ​ការអនុវត្ត​នីតិវិធី​សម្រាប់​រក្សា​លំហូរ​ទឹក​នៅតាម​ទន្លេ​មេ ២០១១- ២០១៥ និង​សេចក្តីព្រាង​ឯកសារ​គោលការណ៍​ណែនាំ​បច្ចេកទេស ស្តីពី​ការអនុវត្ត​រក្សា​លំហូរ​ទឹក​នៅតាម​ទន្លេមេគង្គ (PMFM) និង​ការណែនាំ​បច្ចេកទេស​ស្តីពី​ការវាយតម្លៃ​សេដ្ឋកិច្ចសង្គម​របស់ MRC ។ សិក្ខាសាលា មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក សរុប​ចំនួន ៤២ រូប​។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ ពិភាក្សា និង​ប្រមូល​មតិយោបល់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទៅលើ​ឯកសារ​ព្រាង​របាយការណ៍​អនុវត្ត PMFM ឆ្នាំ​2011-2015 និង​គោលការណ៍​ណែនាំ​បច្ចេកទេស​បច្ចុប្បន្ន ព្រមទាំង​បង្កើន​សមត្ថភាព​ប្រសើរ​ឡើង​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត PMFM ។
​សិក្ខាសាលា រំពឹងទុក​ផងដែរ​ថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ស្តីពី​ដំណើរការ និង​លទ្ធផល​នៃ​ការអនុវត្ត​នីតិវិធី PMFM ក្នុង​ឆ្នាំ ២០១១-២០២៥ តាម​វិធីសាស្ត្រ​រៀន​-​អនុវត្ត​បណ្តើរ ដោយ​ប្រទេស​ជា​សមាជិក រួមបញ្ចូល​ទាំង​ការអនុវត្ត​សាកល្បង​នៃ​ជម្រើស​ក្របខ័ណ្ឌ​លំហូរ​ទឹក និង​បាន​ស្វែងយល់​អំពី​ការប្រើប្រាស់​អនុវត្ត​ប្រព័ន្ធ (DevInfo) ឬ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​សេដ្ឋកិច្ចសង្គម (SEDB) ដែលជា​ទម្រង់​ស្តង់ដារ​របស់ MRC សម្រាប់​ប្រទេស​ជា​សមាជិក​ចូលរួម​ផ្តល់​បណ្តា​ទិន្នន័យ និង​ព័ត៌មាន​សេដ្ឋកិច្ចសង្គម ក្នុង​ដំណើរការ​វាយតម្លៃ​ការកសាង​ផែនការ​អាង​ទន្លេមេគង្គ ទៅ MRC ។​

]]>
Activity Tue, 08 Dec 2015 10:05:30 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/917-2015-12-01-04-39-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/917-2015-12-01-04-39-58

​នា​ថ្ងៃទី ២0 ខែវិច្ឆិកា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកា សាធារណៈ​នៅ​ភូមិ​អូ​ប្រាសាទ ឃុំ​អូ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព  ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កម្មវិធី​នៃ​វេទិកា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​សហគមន៍​ពង្រ សហគមន៍​គោក​ទន្លាប់ សហគមន៍​អូ​ប្រាសាទ និង​សហគមន៍​បន្ទាយ​នាង នៃ​ស្រុក​មង្គល​បូរី ក្នុង​កម្មវិធី​គម្រោង​ឧបត្ថម្ភ​ស្បៀង​បន្ទាន់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ កិច្ចប្រជុំ​សំណេះសំណាល​នេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការសម្របសម្រួល ពី​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ មន្ត្រី​សម្របសម្រួល​ស្រុក​មង្គល​បូរី និង​រដ្ឋបាល​ឃុំ​អូ​ប្រាសាទ​។ កិច្ច​ប្រជុំបាន​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍ និង​ការផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ដំណើរការ​គ្រប់គ្រង​សហគមន៍ និង​បាន​លើក​ពី​បញ្ហា​ប្រឈម​ផ្សេងៗ និង​សំណូមពរ​មួយចំនួន​ក្នុងទិសដៅ​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍ក៍​ដូចជា​មូលដ្ឋាន​ភូមិ ឃុំ របស់ខ្លួន​។​

]]>
Activity Tue, 01 Dec 2015 11:39:50 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/915-2015-11-21-04-10-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/915-2015-11-21-04-10-36

​នា​ថ្ងៃទី 19-21 ខែវិច្ឆិកា ឆ្នាំ​2015 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។ ការសិក្សា​នេះ​បាន​ស្វែងយល់​ពី​ផលប៉ះពាល់ និង​ដោះ​ស្រា​វិវាទ​កើតឡើង​ពី​ការទាញយក​អត្ថប្រយោជន៍​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដោយ​ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​អ្នកពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍ ។​

]]>
Activity Sat, 21 Nov 2015 11:10:30 +0000
សកម្មភាព​តាមដាន​ផល​ចាប់​ជលផល​ជា​លក្ខណៈ​គ្រួសារ តាម​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/913-2015-11-21-03-55-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/913-2015-11-21-03-55-31

កាលពី​ថ្ងៃទី​20-21 ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមការងារ​បច្ចេកទេស​របស់​នាយក​ដ្ខា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ជា​ប្រធាន​នាយកដ្ឋាន បាន​ចុះ​តាម​ស្ទឹង​ពោធិសាត់ ស្ទឹង​សង្កែ ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង តាមដាន និង​ណែនាំ​បន្ថែម​ដល់​ក្រុម​អ្នកនេសាទ​ដែល​បានជ្រើសរើស​ក្នុងការ​តាមដាន​ផល​ចាប់​ក្នុង​គម្រោង​ផែនការ សកម្មភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សិក្សា​តាមដាន បរិមាណ​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ តាម​បណ្តា​ស្ទឹង សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប​។ សម្រាប់​ជំ​ហ៊ាន​ដំបូង​ដោយ​ដែល​ពួកគេ​បាន និង​កំពុង​តាមដាន និង​កត់ត្រា​ចូលក្នុង សៀវភៅ Log-Book អស់​រយះពេល​មួយខែ​កន្លង​មក​ហើយ​។ គោលបំណង​នៃ​បេសកកម្ម​នេះ​គឺៈ​
- ប្រមូល​សៀវភៅ Log-Book ដែល​បាន​កត់ត្រា​អស់​រយះពេល​មួយខែ​កន្លងមក​
- ពិនិត្យ ផ្ទៀងផ្ទាត់ ការកត់ត្រា​ក្នុង​សៀវភៅ Log-Book
- ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​បម្រែបម្រួល​បរិស្ថាន​ទូទៅ តាម​ទីតាំង​ដែល​បានជ្រើសរើស​
- ធ្វើការ​បំពេញបន្ថែម​រាល់​ចំណុច​ខ្វះខាត​ដែល​អ្នកនេសាទ​បាន​អនុវត្ត​កន្លងមក​
- ក្រុមការងារ​នឹងធ្វើ​សំណាក​ដោយផ្ទាល់​ជាមួយ​អ្នកនេសាទ​។

]]>
Activity Sat, 21 Nov 2015 10:55:10 +0000
The Study and Monitoring on the Fish Resource in the 15 Fishing Lots in Kandal and Phnom Penh in the Fishing Season of 2015-2016 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/911-2015-201 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/911-2015-201

The working group of the Tonle Sap Authority led by Professor Lim Puy, with the participation of officials of the Department of Exploitation Control and Conservation and Department of Natural Resource, studied and monitored the fish resource in the 15 fishing lots in Kandal and Phnom Penh on November 15, 2015. Summary results are as follows:
- The water height of Tonle Sap at Prek Kdam Station: On November 15, 2015, it was lower than the approximately of 1.50m if compared to 2014
- The water speed along the 15 fishing lots were different: the nearest fishing lots had the water speed of 0.70 m/s to 0.80 m/s,  while the furthest fishing lots had the water speed from 1.1 m/s to 1.4 m/s
- The fishing yield in the nearest fishing lots was approximately 20 kg / day, while the furthest fishing lots was around 5 kg / Today only
- Approximately 90%, one of about 48 fish species, which is derived from a sample, has a length of 8 cm. High-value fish species are Trey Kes, Trey Broma, Trey Khlang Hay, Trey Pra, Tre Andat Chder and Trey Chror Keng, all of which are the fish that weighs under 100g.

The team of the Tonle Sap Authority will continue monitoring on the fishing yield, type of fish, length / weight as well as the measurement of water speed and water height until the end of January 2016.​

]]>
Activity Thu, 19 Nov 2015 10:40:22 +0000
ការសិក្សា​តាមដាន​ពី​ធនធាន​ត្រី​តាម​បណ្តា​អាជីវកម្ម​ឡូត៍​ដាយ​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​រដូវ​នេសាទ​ឆ្នាំ 2015-2016 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/912-20151119-kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/912-20151119-kh

ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​សាស្ត្រាចារ្យ លឹម ពុ​យ ដែលមាន​ការចូលរួម​ពី​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា តាមដាន ពី​ធនធាន​ត្រី​នៅ​អាជីវកម្ម​ឡូត៍​ដាយ​ទាំង 15 ជួរ នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2015 ។ លទ្ធផល​សង្ខេប មាន​ដូចខាងក្រោម​៖
-​ ​កំពស់​ទឹក​ទន្លេសាប​នៅ​ស្ថានីយ​ព្រែក​ក្តាម​៖ នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2015 មាន​ភាព​ទាប​ជាង​ប្រមាណ 1.50 m បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ 2014
-​ ​ល្បឿន​ទឹក​នៅតាម​បណ្តា​ជួរ​ឡូត៍​ដាយ​ទាំង 15 ជួរ មាន​ភាពខុសគ្នា​៖ នៅ​បណ្តា​ជួរ​ឡូត៍​ដាយ​ដើម​ទឹក ល្បឿន​ទឹក មាន​ប្រមាណ​ពី 0.70 m/s ទៅ 0.80 m/s ចំណែកឯ​បណ្តា​ជួរ​ឡូត៍​ដាយ​នៅ​ចុង​ទឹក ល្បឿន​ទឹក មាន​ប្រមាណ​ពី 1.1 m/s ទៅ 1.4 m/s
-​ ​ផល​ចាប់ នៅតាម​បណ្តា​ជួរ​ឡូត៍​ដាយ​ដើម​ទឹក មាន​ប្រមាណ 20 kg/​ថ្ងៃ ចំណែកឯ​បណ្តា​ជួរ​ឡូត៍​ដាយ​នៅ​ចុង​ទឹក មាន​ប្រមាណ​ក្រោម 5 kg/​ថ្ងៃ តែប៉ុណ្ណោះ​
-​ ​ក្នុងចំណោម​ប្រភេទ​ត្រី​ប្រមាណ 48 ប្រភេទ ដែល​បាន​ដកស្រង់​ពី​សំណាក ប្រមាណ​ជាង 90% សុទ្ធសឹង​ជា ត្រី​ដែលមាន​ប្រវែង​ក្រោម 8 cm ។ ប្រភេទ​ត្រី​ដែលមាន​តម្លៃ​ខ្ពស់ ដូចជា ត្រី​កេស ត្រី​ប្រ​ម៉ា ត្រី​ក្លាំងហាយ ត្រី​ប្រា ត្រី​អណ្តាតឆ្កែ​និង​ត្រី​ច្រកែង សុទ្ធសឹង​ជា​ត្រី​ដែលមាន​ទម្ងន់​ក្រោម 100g ។​
​ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប នឹង​បន្ត​ការសិក្សា តាមដាន លើ​ផល​ចាប់ ប្រភេទ​ត្រី ប្រវែង​/​ទម្ងន់ ព្រមទាំង​ការវាស់វែង​ល្បឿន​ទឹក និង​កំពស់​ទឹក រហូតដល់​ចុងខែ​មករា ឆ្នាំ 2016 ។​

]]>
Activity Thu, 19 Nov 2015 10:40:22 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​សេចក្តីព្រាង​ឯកសារ​បឋម​នៃ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦-២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/909-2015-11-17-03-38-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/909-2015-11-17-03-38-17

​នា​ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​សេចក្តីព្រាង​បឋម​នៃ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦-២០២០ (NIP) សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ជំនាញ ដែលជា​សមាជិក​ក្រុមការងារ​រៀបចំ NIP មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក និង​ជំនាញការ​ជាតិ សរុប​ចំនួន ២៤ រូប​។​
​សិក្ខាសាលា​នេះ មាន​គោលបំណង​ដើម្បី​ពិនិត្យឡើងវិញ NIP ២០១១-២០១៥ ដោយបាន​ឯកភាព​ស្រង់​នូវ​បណ្តា​គម្រោង​នានា​ដែល​មិនទាន់បាន​អនុវត្ត រក្សា​ទុកជា​ផែនការ​ថ្មី​របស់​ក្រសួងសាមី​ដើម្បី​រៀបចំ​កែសម្រួល​សម្រាប់​ដាក់ បញ្ចូល​ក្នុង​គម្រោង​វិនិយោគសាធារណ និង​បាន​ពិនិត្យ​ពិភាក្សា​កែលម្អ​លើ​ខ្លឹមសារ​ឯកសារ NIP ២០១៦-២០២០​។ NIP ២០១៦-២០២០ គឺជា​ផែនការ​សកម្មភាព រួមមាន បណ្តា​គម្រោង​វិនិយោគ និង​សកម្មភាព ក្នុងនោះ​សកម្មភាព​ដែល​សម្រេច​គោលដៅ​របស់ MRC សកម្មភាព​វិម​ជ្ឍ​ការ​មុខងារ​ស្នូល គម្រោង​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ដែល មាន​ព្រំប្រទល់​ជាប់​គ្នា​ជាមួយ វៀតណាម ឡាវ និង​ថៃ និង​គម្រោង​ជាតិ​សំខាន់​សម្រាប់​វិស័យ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ក្នុង​អាង​ទន្លេមេគង្គ​។​

]]>
Activity Tue, 17 Nov 2015 10:38:09 +0000
Participation in the Workshop on Learning and Sharing and the Mekong cooperation under the framework of CNMC and MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/907-cnmc-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/907-cnmc-mrc

On 16-17 November 2015, Mr. Yan Samrith, Director of the Department of Legislation and Extension of the Tonle Sap Authority, attended the Workshop organized by the Cambodian National Mekong Committee on Learning and Sharing and the Mekong cooperation under the framework of the Cambodian National Mekong Committee (CNMC) and the Mekong River Commission (MRC) in the auditorium of Souma Devi Angkor Siem Reap, Siem Reap city, with the participation from the national officials of the relevant ministries and institutions in total of 25 people. The workshop was held for the main purposes: (1) to inform about the future direction of the MRC through presenting the document on the Mekong Basin Development Strategy 2016-2020, MRC's Strategic Plan 2016-2020 MRC and the structural reforms of MRC; (2) to share the understanding on the promotion of coordination and cooperation between the National Mekong Committee and member ministries and institutions under the framework of MRC and (3) to share and exchange experiences in implementing the 1995 Mekong Agreement, and legal procedures, technical guidelines as well as strategic programs of the MRC.
The participants understood the importance of cooperation of the Mekong River Commission member countries (Cambodia, Laos, Thailand and Vietnam), which followed the 1995 MRC Agreement on the promotion on "cooperation in all fields of sustainable utilization, management and conservation of water resources and the relevant resources in the Mekong River Basin" and discussed to exchange experiences on the efforts in implementing the 1995 Mekong Agreement, and legal procedural, technical guidelines and other strategic programs and future direction of the MRC through the Basin Strategic Development Plan of the MRC's strategy for the years 2016-2020.​

]]>
Activity Tue, 17 Nov 2015 10:25:43 +0000
ការចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការពង្រឹង​នូវ​ការយល់ដឹង និង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ក្នុង​ក្របខណ្ឌ CNMC និង MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/908-20151117-1 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/908-20151117-1

នា​ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខា​សាល​ផ្សព្វផ្សាយ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ស្តីពី​ការពង្រឹង​នូវ​ការយល់ដឹង​និង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ក្នុង​ក្របខណ្ឌ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​(CNMC) និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) នៅ​សាលប្រជុំ​នៃ​សណ្ឋាគារ​សោ​ម៉ា​ទេវី​អង្គរ ក្រុង​សៀមរាប និង​មានការ​ចូលរួម​ពី​តំណាង​មន្ត្រី​ថ្នាក់ជាតិ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​សរុប​ចំនួន 25 រូប ។ សិក្ខាសាលា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​សំខាន់ៗ គឺ​ទី​១- ជម្រាបជូន​អំពី​ទិសដៅ​របស់ MRC សម្រាប់​ពេលអនាគត​តាមរយៈ​ការបង្ហាញ​ជូន​នូវ     ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​មេគង្គ​ឆ្នាំ​២០១៦-២០២០ (Basin Development Strategy) ផែនការ​យុទ្ធសាស្ត្រ​របស់ MRC ឆ្នាំ​២០១៦-២០២០ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ស្ថាប័ន MRC ។ ទី​២- ចែករំលែក​ការយល់ដឹង​អំពី​ការលើកកម្ពស់​យន្តការ​សម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ជាមួយ​ក្រសួង​-​ស្ថាប័ន ជា​សមាជិក​ក្នុង​ក្របខណ្ឌ MRC និង​ទី​៣- ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិវិធី គោលការណ៍​ណែនាំ​បច្ចេកទេស ព្រមទាំង​យុទ្ធសាស្ត្រ​កម្មវិធី​នានា​របស់ MRC ។
​សិក្ខាកាម បាន​យល់​ដឹប​ន្ថែ​ម​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) ដែល​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥ ដើម្បី​លើកកម្ពស់ " កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ការគ្រប់គ្រង និង​ការអភិរក្ស​ធនធានទឹក និង​ធនធាន​ដែល​ពាក់​ព័​ន្ឋ​ក្នុង​អាង​ទន្លេមេគង្គ " ព្រមទាំង​ទាំង​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​កិច្ចប្រឹងប្រែង ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិវិធី គោលការណ៍​ណែនាំ​បច្ចេកទេស យុទ្ធសាស្ត្រ​កម្មវិធី​នានា និង​ទិសដៅ​អនាគត​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០ ។​

]]>
Activity Tue, 17 Nov 2015 10:25:43 +0000
ការចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​ក្របខណ្ឌ​មន្ត្រីរាជការ ឆ្នាំ​២០១៦ ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/905-2015-11-13-07-48-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/905-2015-11-13-07-48-30

​នា​រសៀល​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ​២០១៥ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក អ៊ុក បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​បុគ្គលិក បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​ផែនការ​ក្របខណ្ឌ​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត ឧទ្យាន​នុ​រក្ស និង​ក្របខណ្ឌ​គ្រូបង្រៀន​ជាប់កិច្ចសន្យា និង​គ្រូបង្រៀន ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សម្រាប់      ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​មុខងារសាធារណៈ ក្រោម​អធិបតីភាព​ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​។

]]>
Activity Fri, 13 Nov 2015 14:48:15 +0000
The implementation follow up and revision PIPs workshop of the communication Outreach Tonle Sap Lake (Cambodia) and Songkhla Lake Basin (Thailand) project on 12-13 November, 2015, at SongKhla, Thailand. https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/903-20151112ek https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/903-20151112ek

​Mr. Sin Viseth, Director of Exploitation Control and Conservation department, Vice Project Manager, Communication Outreach Project of M-IWRMP attending The implementation follow up and revision PIPs workshop of the communication Outreach Tonle Sap Lake (Cambodia) and Songkhla Lake Basin (Thailand) project on 12-13 November, 2015, at SongKhla province, Thailand which organized and facilitated by the MRC Secretariat (M-IWRMP and ICCS) introducing approach used in reframing the PIPs and participants from TNMC, CNMC, TSA and MRC Secretariat. The expected output from this workshop is the final PIPs after revision.

In order to ensure that the project will be effective and consistent with the overall M-IWRMP objectives, the objectives of this workshop are:
1. Introduce the revised PIPs to both working group and to finalize the PIPs;
2. Discuss on modality of communication team to support communication work.
3. Support the impress account management; and
4. Visit the pilot project.​

]]>
Activity Thu, 12 Nov 2015 16:19:14 +0000
ការចួលរួមសិក្ខាសាលាស្តីពីការតាមដានការអនុវត្តគម្រោង និងកែសម្រួលផែនការអនុវត្តគម្រោង (PIPs) របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ទន្លេសាប និងទន្លេសុងក្លា https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/904-20151112kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/904-20151112kh

​នា​ថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួត​ពិ​និ​ត្យិ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​គម្រោង បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​ការតាមដាន​ការអនុវត្ត​គម្រោង និង​កែសម្រួល​ផែនការ​អនុវត្ត​គម្រោង (PIPs) របស់​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេសាប (​កម្ពុជា​) និង​ទន្លេ​សុង​ក្លា (​ថៃ​) រវាង​កម្ពុជា និង​ថៃ នៅ​ខេត្ត​សុង​ក្លា ប្រទេស​ថៃ ដែល​រៀបចំ និង​សម្រប សម្រួល​ដោយ​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ទន្លេមេគង្គ​(M-IWRMP and ICCS)  និង​មាន​សិក្ខាកាម​ចូលរួម​មកពី​អាជ្ញាធរ​ទន្លេសាប  TNMC, CNMC,​និង MRC Secretariat ។ លទ្ធផល​រំពឹងទុក​បាន​ពី​អង្គសិក្ខាសាលា​នេះ គឺ​PIPs ចុងក្រោយ​មួយ​បន្ទាប់ពី​កែសម្រួល​រួច​។ ដើម្បី​នឹង​ទទួលបាន​ច្បាស់​ថា​ គម្រោង​ទទួលបាន​ប្រសិទ្ធភាព និង​ស​ង្គ​ត​ជាមួយនឹង​គោលបំណង​ទូទៅ​នៃ​ការគ្រប់គ្រង​ធនធាន ទឹក​ចម្រុះ សិក្ខាសាលា​នេះ មាន​គោលបំណងៈ​
១. ការបង្ហាញ​កែលម្អ PIPs របស់​ក្រុមការងារ​ទាំ ២ និង​បញ្ច​បើ PIPs
២. ពិភាក្សា​ទៅលើ​បែបបទ​នៃ​ក្រុម​ទំនាក់ទំនង​ទៅលើ​ការគាំទ្រ​លើ​ការងារ​ទំនាក់ទំនង​
៣.​គាំទ្រ​ការគ្រប់គ្រង impress account
៤. ការ​ទស្សនកិច្ច​គម្រោង​សាកល្បង​

]]>
Activity Thu, 12 Nov 2015 16:19:14 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​អាង​ទន្លេ និង​កិច្ចប្រជុំ​លើ​ការទំនាក់ទំនង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/899-2015-11-11-07-55-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/899-2015-11-11-07-55-42

សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប  និង​ក្រុមការងារ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​នៃ​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​អ្នកឯកទេស​បារាំង​នៃ​ភ្នាក់ងារ​ទឹក​បារាំង និង​ការិយាល័យ​ទឹក​អន្តរជាតិ​បារាំង បានរៀបចំ​កម្មវិធី​ចាប់ពី​ថ្ងៃទី 3 រហូតដល់​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2015 ដែលមាន​គោលដៅ​ដូចខាងក្រោម​៖
1- វគ្គ​បណ្តុះបណ្តាល​ដល់​ស​មា​ជិ​ក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​ចំនួន 13 នាក់ លើ​បែបបទ​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​ដោយ​ដកស្រង់​ការពិសោធន៍​នៃ​គម្រោង​គំរូរ ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី 3 និង​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2015 ។​
2- ប្រជុំពិភាក្សា​ជាមួយនឹង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ​ស្តីពី​ការរៀបចំ​គោលដៅ​ទាំង​ផ្នែក​រដ្ឋបាល ទាំង​ផ្នែក​បច្ចេកទេស​នៃ​លេខាធិការដ្ឋាន ។​
3- កិច្ចប្រជុំ​ស្តីពី​បែបបទ និង​លទ្ធផល​នៃ​គម្រោង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​លើ (i) អាង​ស្ទឹង​ចំនួន 6 ដោយ ភាគី JICA ជប៉ុន ដែល​បានជ្រើសរើស​អាង​ស្ទឹង​ពោធិ៍សាត់​ជា​អាង​ស្ទឹង​គំរូរ​, (ii) អាង​ស្ទឹង​ស្រែង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង (iii) អាង​គំរូរ​ស្ទឹងសែន ដោយ​អាជ្ញាធរ​ទន្លេសាប និង​ភាគី​បារាំង ។ កិច្ចប្រជុំ​នេះ បាន​ពិភាក្សា ប្តូរ​យោបល់​ក្នុង​សហប្រតិបត្តិការ​រវាង​គម្រោង​ទាំង 3 ដើម្បី​ធ្វើ​សំយោគ​លើ​បែបបទ​ដែល​អាច​យក​ដាក់​ស្នើ​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​អាង​ទន្លេ ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

]]>
Activity Wed, 11 Nov 2015 14:55:33 +0000
Participation in the Consultation Workshop on Planning on the Package 2 of Decentralized MRC's Core Function for the Year 2016-2020 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/897-mrc-2016-2020 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/897-mrc-2016-2020

​On 10 November 2015, Mr. Sar Kimsan, Director of the Department of Administration, Planning and Cooperation, and member of the Technical Working Group, participated in a national consultation workshop on planning on the Package 2 of decentralized MRC's core function for the year 2016-2020 at Sihanouk vill. The main purposes of the meeting are to: (1) update the progress of the implementation of the decentralization of core functions in the ongoing Phase 1; (2) demonstrate the Implementation Plan and to simultaneously understand the decentralization of core functions for 2nd package, agreed for 2016 to 2020; (3) to update the progress of the preparation of activities of core functional in the National Directional Plan for the years 2016-2020; and (4) to show the common framework for the monitoring and the assessment requested by the MRCS.​

]]>
Activity Tue, 10 Nov 2015 12:57:56 +0000
ការចូលរួម​កិច្ចប្រជុំ រៀបចំ​ផែនការ​បញ្ចប់​សកម្មភាព​ទី​២ នៃ​វិមជ្ឈការ​មុខងារ​ស្នូល​របស់ MRC សម្រាប់​ឆ្នាំ 2016-2020 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/898-20151112 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/898-20151112

​នា​ថ្ងៃទី​១០ ខែវិច្ឆិការ ឆ្នាំ ២០១៥ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ជា​សមាជិក​ក្រុមការងារ​បច្ចេកទេស បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដើម្បី​រៀបចំ​ផែនការ​បញ្ចប់​សកម្មភាព​ទី​២ នៃ​វិមជ្ឈការ​មុខងារ​ស្នូល​របស់ MRC សម្រាប់​ឆ្នាំ 2016-2020 នៅ​ក្រុងព្រះសីហនុ ។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​៖ (១) ធ្វើ​បច្ចុប្បន្ន​កម្ម​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សកម្មភាព​វិម​ជ្ឍ​ការ​មុខងារ​ស្នូល​ក្នុងដំណាក់កាល​ទី​១ ដែល​កំពុង​អនុវត្ត(២) បង្ហាញ​ពី​ផែនការ​អនុវត្ត និង​ដើម្បី អោយ​មានការ​យល់ដឹង​ស្របគ្នា​ពី​សកម្មភាព វិម​ជ្ឃ​ការ​មុខងារ​ស្នូល សម្រាប់​កញ្ចប់​ទី​២ ដែល​បាន​ព្រមព្រៀង​សម្រាប់​ឆ្នាំ 2016 ដល់ 2020(៣) ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​ការរៀបចំ​សកម្មភាព​មុខងារ​ស្នូល​ក្នុង​ផែនការ​ចង្អុល​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ 2016-2020 និង​(៤) បង្ហាញ​ពី​ក្រម​ខ័​ណ្ឌ​រួម​សម្រាប់​ការតាមដាន​ត្រួតពិនិត្យ​និង​វាយតំ​លៃ​ ស្នើរ​ឡើង​ដោយ MRCS ។​

]]>
Activity Tue, 10 Nov 2015 12:57:56 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​កិច្ចពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពា​ធនធានធម្មជាតិ​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/895-2015-11-10-03-18-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/895-2015-11-10-03-18-44

នា​ថ្ងៃទី ០៥ - ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ពង្រឹង​ការអនុវត្ត​បទដ្ឋាន   គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​និង​តំបន់​ពាក់ព័ន្ធ ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​និង​បទ​បញ្ញត្ត​នានា​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​នូវ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​នីរ​ន្ត​រ​ភាព​។ ការចុះអនុវត្ត​ផែនការ​សកម្មភាព​នេះ បាន​សិក្សា​ស្វែងយល់​ពី​ការផ្សព្វផ្សាយ ការយល់ដឹង ភាពខ្លាំង​-​ខ្សោយ រួមជាមួយ​បញ្ហា​ប្រឈម​នានា​និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​បទដ្ឋាន​គតិយុត្ត និង​បទ​បញ្ញត្ត​របស់​រាជរដ្ឋាភិបាល លើ​កិច្ចការ​ការ ពារ​ធនធាន​ធម្មជាតិ​ដោយបាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ នេសាទ និង​ប្រជាជន​ដែល​កំពុង​អាស្រ័យ​ផល​ធនធានធម្មជាតិ នៅក្នុង​ខេត្តសៀមរាប​។

]]>
Activity Tue, 10 Nov 2015 10:18:24 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រ​វ​ជ្រាវ​ពី​ជីវសាស្ត្រ​ត្រី ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/893-2015-11-08-06-33-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/893-2015-11-08-06-33-31

​នាពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2015 នេះ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ ទន្លេសាប ចុះទៅ​កាន់​ភូមិសាស្ត្រ ខេត្តកំពង់ធំ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី​តាម​ដង​ស្ទឹងសែន ។​

]]>
Activity Sun, 08 Nov 2015 13:33:00 +0000
ការចូលរួម​កិច្ចប្រជុំ​ស្តីពី​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៥ និង​ការរៀបចំ​ផែនការ លទ្ធកម្ម​ឆ្នាំ​២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/891-2015-11-05-03-02-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/891-2015-11-05-03-02-20

នា​ថ្ងៃទី ០៥ ខែវិច្ឆិការ ឆ្នាំ​២០១៦ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​លោក ឡុ​ក ស៊ី​ឡា ប្រធាន​អង្គភាព​ព​លទ្ធកម្ម បាន​អ​ញ្ជី​ញ​ចូលរួម​កិច្ចប្រជុំ ស្តីពី​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៥ និង​ការ រៀបចំ​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ​នេះ ដើម្បី​បន្ត​ពង្រឹង និង​ជម្រុញ​ឲ្យ​ការអនុវត្ត​កិច្ចលទ្ធកម្ម​សាធារណៈ​ប្រព្រឹត្តិ​ទៅដោយ​រលូន តម្លាភាព គណនេយ្យភាព ការ​សន្សំសំចៃ និង​ភាព​ទាន់ពេលវេលា ព្រមទាំង​លើកឡើង នូវ​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​ក្នុង​ដំណើរការ​អនុត្ត​កិច្ចលទ្ធកម្ម​រយៈ ពេល​៩​ខែ  ដើមឆ្នាំ​២០១៥ កន្លងមក ។​

]]>
Activity Thu, 05 Nov 2015 10:01:49 +0000
The Meeting to Review and Edit the Draft of Tonle Sap Authority Strategic Plan 2016-2020 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/889-2016-2020 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/889-2016-2020

On the morning of 2nd  November 2015 in the auditorium of the Secretariat of Tonle Sap Authority, H.E Hell Tony, Secretary General, led a technical working group meeting for the strategic planning of Tonle Sap Authority Sap to review and improve the content and meaning on the draft of the Strategic Plan of Tonle Sap Authority (2016-2020) before summiting for approval from the chair of Tonle Sap Authority.​

]]>
Activity Mon, 02 Nov 2015 21:06:05 +0000
ប្រជុំ​ពិនិត្យ​និង​កែសម្រួល​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប 2016-2020 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/890-2015112 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/890-2015112

នា​ព្រឹក​ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2015 នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម   ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស សម្រាប់​រៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ដើម្បី​ពិនិត្យឡើងវិញ និង​កែលម្អ​ខ្លឹមសារ​-​អត្ថន័យ​ឲ្យ​កាន់តែ​ប្រសើរឡើង ទៅលើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប (2016-2020) មុន​នឹងដាក់​ស្នើសុំ​ការពិនិត្យ និង​អនុម័ត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Mon, 02 Nov 2015 21:06:05 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/887-2015-10-27-05-55-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/887-2015-10-27-05-55-47

នា​ថ្ងៃទី ២០ ដល់ទី ២២ ខែ តុលា ឆ្នាំ​២០១៥ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ក្នុង​អតីត​ឡូត៍​នេសាទ លេខ 01 និង​អតីត​ឡូត៍​នេសាទ លេខ 02 ក្នុង​ខេត្ត បន្ទាយ មានជ័យ ជាទី​តាំង​ការសិក្សា​។ ការសិក្សា​ពី​ប្រវត្តិ​នៃ​ការកកើត ទីតាំង​ភូមិសាស្ត្រ ការគ្រប់គ្រង ជីវសាស្ត្រ​ចម្រុះ​ដែលមាន ជាមួយ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ផ្សេងៗ​នៅក្នុង​តំបន់​អភិរក្ស​ជលផល​ដែលជា​អតីត​ឡូត៍​នេសាទ​លេខ​១ និង​លេខ​២​។

]]>
Activity Tue, 27 Oct 2015 11:55:40 +0000
សកម្មភាព​ក្រុមការងារ​បច្ចេកទេស​ចុះ​ពី​ទិន្នន័យ​មូលដ្ឋាន​ធនធាន​រ៉ែ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/885-2015-10-26-06-23-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/885-2015-10-26-06-23-02

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 21 ដល់​ថ្ងៃទី 23 ខែ តុលា ឆ្នាំ 2015 នេះ លោក វិ​ន ប៊ុន​ពៅ     អនុប្រធាន ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះទៅ​កាន់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ទិន្នន័យ​មូលដ្ឋាន​ធនធាន​រ៉ែ​និង​ធ្វើ​បច្ចុប្បន្នភាព មួយចំនួន​ជា​លក្ខណៈ​ឧស្សាហកម្ម សិប្បកម្ម គ្រួសារ​ពី​ប្រភេទ​ធនធាន​រ៉ែ​ក្នុង​ខេត្តកំពង់ធំ មានដូចជា​៖ រ៉ែ​មាស ប្រេងកាត រ៉ែ​ខ្សាច់ រ៉ែ​ថ្មភ្នំ ដីឥដ្ឋ និង​គ្រួស​ក្រហម​។​

]]>
Activity Mon, 26 Oct 2015 12:22:15 +0000
ការចូលរួម​វេទិកា​មហា​មេគង្គ ស្តីពី ទឹក ស្បៀង និង​ថាមពល ឆ្នាំ​២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/883-2015-10-26-04-29-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/883-2015-10-26-04-29-21

នា​ថ្ងៃទី 21 ដល់​ថ្ងៃទី 23 ខែតុលា ឆ្នាំ 2015 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វេទិកា​មហា​មេគង្គ​ស្តីពី ទឹក ស្បៀង និង​ថាមពល ឆ្នាំ​2015 (The 2015 Greater Mekong Forum on Water, Food)  ដែល​រៀបចំឡើង​ដោយ CGIAR Research Program សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង IWMI នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​ឯកឧត្តម សា​បូ អូ​ស្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​តំណាង​ស្ថានទូត​អូ​ស្ត្រា​រលី ប្រចាំ​នៅ​កម្ពុជា​។  វេទិកា​មហា​មេគង្គ​ឆ្នាំ​2015 ផ្តោតទៅលើ​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​ទឹក ស្បៀង និង​ថាមពល ជា​ធនធាន​គន្លឹះ​( Key resource) ដែល​ប្រទេស​ទាំងអស់​ជាស​កល នឹងត្រូវ​ការចាំបាច់​នៅពេល​អនាគត ហើយ​វា​នឹង​ដណ្តើម​គ្នា​លើ​ការផ្គត់ផ្គង់​ទឹក ។​

]]>
Activity Mon, 26 Oct 2015 10:29:05 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/881-2015-10-19-02-49-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/881-2015-10-19-02-49-04

​នា​ថ្ងៃទី ០៧ ដល់ទី ០៩ ខែតុលា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ចុះទៅ​កាន់​ភូមិសាស្ត្រ ភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​ថ្ម​ដប់ ដោយបាន​ធ្វើការ​សម្ភាស​ន៍ និង​សាកសួរ​ព័ត៌មាន​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​សុខភាព អនាម័យ ពិសេស​ការគ្រប់គ្រង​កាកសំណល់​រឹង​ដែល​បាន​បង្កើត​ឡើងជា​រៀ​រាល់ថ្ងៃ ដោយ​បងប្អូន​ដែល​រស់នៅក្នុង​មូលដ្ឋាន​ភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។  ក្រុមការងារ​ក៍​បានបង្ហាញ​អំពី​គោលបំណង និង​ការចុះ​សិក្សា​ស្រាវជ្រាវ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ជុំវិញ​បឹង​ទន្លេសាប​នាពេល​កន្លងមក ដោយ​ការសិក្សា​នេះ​ផ្តោត​សំខាន់​លើ​ការបំពុល​បរិស្ថាន​។

]]>
Activity Mon, 19 Oct 2015 08:48:44 +0000
ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការ​លើ​កម្ពស់​ពី​ការយល់ដឹង​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​ទាំង ៥ របស់ MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/875-20151051 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/875-20151051

​ដោយមាន​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​កម្មវិធី​ការកសាង   សមត្ថភាព​ចម្រុះ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការ​លើ​កម្ពស់​ពី​ការយល់ដឹង​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​ទាំង ៥ របស់ MRC ដើម្បី​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ដែល​រៀបចំឡើង​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី ០៥-០៧ ខែ តុលា ឆ្នាំ​២០១៥ ។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី ៖ ទី​១- លើ​កម្ពស់​ពី​ការយល់ដឹង​កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥ និង​នីតិវិធី​ទាំង ៥ ដល់​មន្ត្រី​អនុវត្តន៍​គម្រោង និង​កម្មវិធី​ពាក់ព័ន្ធ​របស់​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​។​ទី​២-​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​ទាំង​៥ ពិសេស​គោលការណ៍​ណែនាំ បច្ចេកទេស​របស់​នីតិវិធី​ដោយ​បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងការ​អនុវត្ត​ទាំង​ការលំបាក​និង​ភាពងាយស្រួល​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ថ្នាក់​តំប​នើ និង​ទី​៣- ពិភាក្សា និង​ទទួលយក​អនុសាសន៍​លើ​បញ្ហា​ផ្សេងៗ​នៃ​ការវិវត្តន៍​ក្នុង​អាង​ទន្លេមេគង្គ និង​ក្នុង​តំបន់​ពាក់ព័ន្ធ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​នីតិវិធី​ទាំង ៥ របស់ MRC ( នីតិវិធី​ស្តីពី​គុណភាព​ទឹក នីតិវិធី​ស្តីពី​ការថែរក្សា​លំហូរ​នៅលើ​ទន្លេ​មេ នីតិវិធី​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​និង​ទិន្នន័យ នីតិវិធី​ស្តីពី​ការជូនដំណឹង​និង​ពិគ្រោះ​យោបល់ និង​នីតិវិធី​ស្តីពី​ការតាមដាន​ត្រួតពិនិត្យ​ការប្រើប្រាស់​ទឹក​ដែលមាន​ស្រាប់​។​

]]>
Activity Mon, 05 Oct 2015 16:13:36 +0000
សកម្មភាព​ចូលរួម​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​ពី​តារាង​សម្រាប់​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ​គ្រប់គ្រង មុខតំណែង​គ្រប់គ្រង និង​ចំនួន​មន្ត្រី​នៅតាម​មុខតំណែង​គ្រប់គ្រង និង​តារាង​នៃ​ការ​ពិ​ព័ណ៌នា​មុខតំណែង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/873-2015-10-02-07-19-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/873-2015-10-02-07-19-17

​នា​ព្រឹក​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​នៃ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ន​បាល ផែនការ និង​សហប្រតិបត្តិការ អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ជំនាញ បាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​ពី​តារាង​សម្រាប់​រៀបចំ​ចងក្រង​រចនាសម្ព័ន្ធ​គ្រប់គ្រង មុខតំណែង​គ្រប់គ្រង និង​ចំនួន​មន្ត្រី​នៅតាម​មុខតំណែង​គ្រប់គ្រង និង​តារាង​នៃ​ការ​ពិ​ព័ណ៌នា​មុខតំណែង ព្រមទាំង​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​នៅ​ថ្នាក់ជាតិ និង​ថ្នា្ក​ក់​ក្រោម​ជាតិ ឲ្យ​រៀបចំ​បែងចែក​ភារកិច្ច​ទៅតាម​មុខតំណែង និង​ភារកិច្ច​ដល់​មន្ត្រីរាជកា​រ​គ្រប់រូប នៃ​អង្គភាព​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ និង​រូ​ចរាល់​ដើម្បី​កំណត់​បន្ទាត់​គណនេយ្យភាព និង​ការទទួលខុសត្រូវ​រប​ស់​មន្ត្រីរាជការ​ស៊ីវិល​ម្នាក់ៗ​ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន ។  គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ផ្សព្វផ្សាយ :
1- អនុក្រឹត្យ​លេខ ១១៤ អនក្របក​. ចុះ​ថ្ងៃទី 07 ខែកញ្ញា ឆ្នាំ​2015
2- សារាចរ​លេខ ០៥​សរ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការកែសម្រួល​នីតិវិធី​នៃ​ការដាក់​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​ចូលនិវត្តន៍​
3- ការបំពេញ​តារាង​រចនាសម្ព័ន្ធ​គ្រប់គ្រង មុខតំណែង​គ្រប់គ្រង និង​ចំនួន​មុខ តំណែង​គ្រប់គ្រង​
4- ការបំពេញ​តារាង​ពិ​ព័ណ៌នា​មុខតំណែង​

]]>
Activity Fri, 02 Oct 2015 13:19:09 +0000
ការតាមដាន​ផល​ចាប់​ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/871-2015-10-02-01-55-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/871-2015-10-02-01-55-55

​ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៥ នេះ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស របស់ អាជ្ញាធរ​ទន្លេសាប ចុះ​តាម​ស្ទឹង​សង្កែ ស្ទឹង​ពោធិសាត់ ស្ទឹងសែន និង​ស្ទឹង​ជី​និ​ត ដើម្បី ជ្រើសរើស​ទីតាំង​នេសាទ និង​អ្នកនេសាទ ក្នុង​គោលបំណង​ដើម្បី​សិក្សា​តាមដាន​ផល​ចាប់​របស់​អ្នក នេសាទ​ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​តាម​បណ្តា​ដៃ​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប​។ ក្រោយពី ការជ្រើសរើស​ទីតាំង និង​ប្រជា​នេសាទ​ហើយ ក្រុមការងារ​បាន​ជម្រាប​អំពី​គោលបំណង នៃ​ការសិក្សា តាមដាន​នេះ និង​បាន​បង្រៀន​ប្រជា​នេសាទ​អំពី ការវាស់វែង ការ​ថ្លឹង ការកត់ត្រា ការតាមដាន នៅក្នុង​សៀវភៅ Log-Book និង​ការផ្ទៀងផ្ទាត់​ឈ្មោះ​ប្រភេទ​ត្រី​នៅក្នុង​តំបន់ ជាមួយ​លេខ​កូដ​ត្រី​នៅក្នុង សៀវភៅ​រូបភាព​ត្រី​ដោយ បានផ្តល់​ជូន​ប្រជា​នេសាទ​នៅ​សម្ភារៈ​សិក្សា​តាម​ដាម​មួយចំនួន​ផងដែរ​។​

]]>
Activity Fri, 02 Oct 2015 07:55:43 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​កិច្ចពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពា​ធនធានធម្មជាតិ​នៅ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/868-2015-09-30-03-22-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/868-2015-09-30-03-22-12

នា​ថ្ងៃទី ២៨ - ៣០ ខែកញ្ញា ឆ្នាំ​២០១៥ ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​និង តំបន់​ពាក់ព័ន្ធ ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​បទ​បញ្ញត្ត​នានា​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​ប្រកបដោយ​នីរ​ន្ត​រ​ភាព​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។ ការចុះអនុវត្ត​ផែនការ​សកម្មភាព​នេះ បាន​សិក្សា​ស្វែងយល់​ពី​ការផ្សព្វ ផ្សាយ ការយល់ដឹង ភាពខ្លាំង​-​ខ្សោយ រួមជាមួយ​បញ្ហា​ប្រឈម​នានា​និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​បទដ្ឋាន​គតិយុត្ត និង​បទ​បញ្ញត្ត​របស់​រាជរដ្ឋាភិបាល លើ​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ ដោយ បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាជន​ដែល​កំពុង​អាស្រ័យ​ផល​ធនធានធម្មជាតិ ។​

]]>
Activity Wed, 30 Sep 2015 09:22:01 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦-២០២០ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/866-2015-09-28-04-51-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/866-2015-09-28-04-51-56

នា​ថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ២០១៦- ២០២០ សម្រាប់​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ នៅ​សណ្ឋាគារ​សោមា​ទេវី​អង្គរ ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោល បំណង​ដើម្បី ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ ក្នុង​ដំណើរ​ការរៀបចំ​ផែនការ​ចង្អុល​ថ្នាក់ជាតិ ឆ្នាំ ២០១៦-២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​។​

]]>
Activity Mon, 28 Sep 2015 10:51:41 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​ ​ខេត្តបន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/864-2015-09-25-08-24-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/864-2015-09-25-08-24-42

នា​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ​នៅ​ភូមិ​ឃី​ឡិ​ក ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី​។ កម្មវិធី​នៃ​វេទិកាសាធារណៈ​នេះ ធ្វើឡើង​ដោយបាន​ផ្សារភ្ជាប់​នឹង​កម្មវិធី​គម្រោង​ឧបត្ថម្ភ​ស្បៀង​បន្ទាន់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ អភិបាលរង​ខេត្ត អភិបាលរង​ស្រុក ក្រុមប្រឹក្សា អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ តំណាង​សហគមន៍​កសិករ​គំរូ សហគមន៍​អ្នកប្រើប្រាស់​ទឹក សហគមន៍​ក្រុម​សន្សំ​ប្រាក់ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។ ឯកឧត្តម ប្រធាន​អង្គប្រជុំ បានបង្ហាញ​ជូន​អំពី​ដំណើរការ​នៃ​គម្រោង និង​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​បន្ត និង​ស្តាប់​នូវ​សំណូមពរ​របស់​ប្រជាកសិករ​ព្រមទាំង​បាន​ចូលរួម​ថវិកាបដិភាគ​ក្នុងការ​ស្នើសុំ​ស្តារ​ប្រឡាយ​ប្រវែង ១,៥០០​ម៉ែត្រ ដែល មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​បន្ទាយ​នាង​។

]]>
Activity Fri, 25 Sep 2015 14:24:09 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទីតាំង​ជាក់ស្តែង របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និង​ក្រុមហ៊ុន Sou Ching Port Investment Co, Ltd https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/862-sea-pac-investment-co-ltd-sou-ching-port-investment-co-ltd https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/862-sea-pac-investment-co-ltd-sou-ching-port-investment-co-ltd

នា​ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​2015 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សមាជិក​ចូលរួម​ចំនួន 31 នាក់ ជា​មន្ត្រី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​កសិកម្ម​ខេត្ត តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ក្រុមហ៊ុន Sea Pac Investment Co, Ltd ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទៅលើ​ទីតាំង​ជាក់ស្តែង​នៃរ​ម្មណី​យ​ដ្ឋា​ន កំពង់​ភ្លុក របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និងរ​ម្មណី​យ​ដ្ឋា​ន ចុង​ឃ្នៀ​ស របស់ Sou Ching Port Investment Co, Ltd ដើម្បី​រៀបចំ​បំពេញបែបបទ​អនុ​ប​យោគ​អោយ​ស្របតាម​គោលការណ៍​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ជូន​ក្រុមហ៊ុន​ទាំងពីរ ។​

]]>
Activity Fri, 25 Sep 2015 14:09:30 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទីតាំង​ជាក់ស្តែង របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និង​ក្រុមហ៊ុន Sou Ching Port Investment Co, Ltd https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/863-2015924kh https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/863-2015924kh

នា​ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​2015 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សមាជិក​ចូលរួម​ចំនួន 31 នាក់ ជា​មន្ត្រី​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មន្ទីរ​កសិកម្ម​ខេត្ត តំណាង​អាជ្ញាធរ​ខេត្តសៀមរាប តំណាង​ក្រុមហ៊ុន Sea Pac Investment Co, Ltd ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​ផលប៉ះពាល់​ទៅលើ​ទីតាំង​ជាក់ស្តែង​នៃរ​ម្មណី​យ​ដ្ឋា​ន កំពង់​ភ្លុក របស់​ក្រុមហ៊ុន Sea Pac Investment Co, Ltd និងរ​ម្មណី​យ​ដ្ឋា​ន ចុង​ឃ្នៀ​ស របស់ Sou Ching Port Investment Co, Ltd ដើម្បី​រៀបចំ​បំពេញបែបបទ​អនុ​ប​យោគ​អោយ​ស្របតាម​គោលការណ៍​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ជូន​ក្រុមហ៊ុន​ទាំងពីរ ។​

]]>
Activity Fri, 25 Sep 2015 14:09:30 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​តំបន់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/860-2015-09-23-04-19-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/860-2015-09-23-04-19-53

នា​ថ្ងៃទី ២១ - ២២ ខែកញ្ញា ឆ្នាំ ២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហ ប្រតិបត្តិការ​តំបន់ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សហការ​ជាមួយ​អង្គការ​អន្តរជាតិ IUCN នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជាតិ និង​មន្ត្រី IUCN សរុប ចំនួន 30 រូប​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង (១) ផ្សព្វផ្សាយ​ជូន​នូវ​ឯកសារ​ស្តីពី​ការចូល​ជាធរ​មាននៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ប្រភពទឹក​ឆ្នាំ​១៩៩៧ ( UN Watercourses Convention ), (២) ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ឯកសារ​ជា​ជំនួយ​ដល់​អភិបាលកិច្ច​ទឹក​ក្នុង​អាង​ទន្លេមេគង្គ ( ការវិភាគ​ទិដ្ឋភាព​ច្បាប់​ក្នុង​អនុសញ្ញា​នេះ សម្រាប់​អនុវត្ត​បន្ថែម​លើ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ ១៩៩៥ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​ក្នុង​អាង​ទន្លេមេគង្គ ) ។​
​ជា​លទ្ធផល​សិក្ខាកាម បាន​យល់​ជ្រួតជ្រាប​ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ ឆ្នាំ 1997 មានតម្លៃ​បំពេញបន្ថែម​ចំពោះ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​1995 សម្រាប់​ការអភិវឌ្ឍន៍​ដើម្បី​ធានាបាន​នូវ​កិច្ចសហ ប្រតិបត្តិការ​ល្អ ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌​និង​ចីរភាព ព្រមទាំង​បង្ការ​ផលប៉ះ ពាល់​អាក្រក់​និង​ការពារ​បរិស្ថាន​ធម្មជាតិ​ក្នុង​អាង​ទន្លេមេគង្គ​។​

]]>
Activity Wed, 23 Sep 2015 10:19:31 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/857-2015-09-21-00-34-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/857-2015-09-21-00-34-50

​នា​ថ្ងៃទី ១៧ - ១៩ ខែកញ្ញា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូល​រួម​ពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។ ការសិក្សា​នេះ​បាន​ស្វែងយល់​ពី​ផល​ប៉ះពាល់ និង​ដោះ​ស្រា​វិវាទ​កើតឡើង​ពី​ការទាញយក​អត្ថប្រយោជន៍​លើ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ក្រុមការងារ​បាន​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​អ្នកពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍ ។​

]]>
Activity Mon, 21 Sep 2015 06:34:38 +0000
សិក្ខាសាលា ស្តីពី ការលើកម្ពស់នូវការយល់ដឹងដល់អ្នកពាក់ព័ន្ធ អំពីបរិបទនៃការគ្រប់គ្រងធនធានទឹកចម្រុះក្នុងផែនការថ្នាក់ជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/855-2015-09-17-08-13-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/855-2015-09-17-08-13-11

​នា​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ​2015 ឯកឧត្តម ហ៊ែល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អ​ញ្ជើញ​ចូល​រួម​បើក សិក្ខាសាលា ស្តីពី ការលើកកម្ពស់​នូវ​ការយល់ដឹង ដល់​អ្នក ពាក់ព័ន្ធ អំពី បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ក្នុង​ផែនការ​ថ្នាក់ជាតិ ដែល​រៀបចំ ដោយ អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា  នៅ​ទីក្រុង ស្ទឹងសែន ខេត្តកំពង់ធំ​។ សិក្ខាសាលា​មាន​សមាជិក​ចូលរួម​ចំនួន 34​នាក់ ដែល​អញ្ជើញ​មកពី អាជ្ញាធរ​ទន្លេសាប គណៈ ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន រដ្ឋបាល​ជលផល និង​សហគមន៍​ពាក់​ព័​ន្ឋ​មួយចំនួនទៀត នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។ សិក្ខាសាលា​នេះ​លើកឡើង អំពី បញ្ហា​ប្រឈម ដែល​កើតមានឡើង​ក្នុង​បឹង​ទន្លេសាប និង​ទស្សនទាន​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ក្នុង​គោលបំណង​សំខាន់​គឺ​ណែនាំ​និង​បញ្ជ្រាប​ទស្សនទាន​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ដល់​អ្នក​ពាក់​ព៍​ន្ឋ​ក្នុងការ​អនុវត្ត​សកម្មភាព​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​។​

]]>
Activity Thu, 17 Sep 2015 14:13:03 +0000
ការសិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/853-2015-09-16-13-31-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/853-2015-09-16-13-31-59

នា​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​នៃ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត សៀមរាប​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មាត់​ព្រែក និង​ភូមិ​បណ្តែត​ទឹក ដោយ​បង្ហាញ​អំពី​គោលបំណង​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ​ផ្តោត​សំខាន់​លើ ហេតុផល​ប៉ះពាល់​បរិស្ថាន តាមរយៈ​ការបំពុល​បរិស្ថាន​ដោយ​កត្តា​ជាច្រើន ក្នុងនោះ​រួមមាន ការកកើត​កាកសំណល់​រឹង​ដែល​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​ប្រជាជន​ដែល​រស់​នៅតាម​មាត់​ព្រែក មាត់​ស្ទឹង និង​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ហើយ​ការសិក្សា​នេះ​ផងដែរ គឺ​បាន​សិក្សា​ទៅលើ​ប្រភេទ​នៃ​កាកសំណល់ វិធីសាស្ត្រ​នៃ​ការរក្សា​កាកសំណល់ ការចាក់ចោល​កាកសំណល់ និង​ការយល់ដឹង​អំពី​សុខភាព និង​អនាម័យ​ជាដើម​។​

]]>
Activity Wed, 16 Sep 2015 19:31:30 +0000
សេចក្តីជូនដំណឹង ស្តីពី ការ​អ​ញ្ញើញ​ចូលរួម​ពិគ្រោះ​ថ្លៃ​ការងារ​ជួសជុល​រថយន្ត និង​ទូក​បា​ឡា ឆមាស​ទី​២ ឆ្នាំ​២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/851-2015-09-14-07-42-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/851-2015-09-14-07-42-06

អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធាន និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​ក្នុងស្រុក​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ សម្រាប់​ការងារ​ជួសជុល​រថយន្ត និង​ទូក​បា​ឡា ឆមាស​ទី​២ ឆ្នាំ​២០១៥ របស់​អាជ្ញាធរ​ទន្លេសាប​។​

 

]]>
Activity Mon, 14 Sep 2015 13:42:00 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​កិច្ចពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​ខេត្តបន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/849-2015-09-30-04-31-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/849-2015-09-30-04-31-18

​ចាប់ពី​ថ្ងៃទី ១០ - ១២ ខែកញ្ញា ឆ្នាំ​២០១៥ ក្រុមការងារ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​និរ​ន្ត​រ​ភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។ ការចុះអនុវត្ត​ផែនការ​សកម្មភាព​នេះ បាន​សិក្សា​ស្វែងយល់​ពី​ការផ្សព្វផ្សាយ ការយល់ដឹង ភាពខ្លាំង​-​ខ្សោយ រួមជាមួយ​បញ្ហា​ប្រឈម​នានា និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​បទដ្ឋាន​គតិយុត្ត និង​បទបញ្ញត្តិ របស់​រាជរដ្ឋាភិបាល​លើ​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ ដោយបាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាជន​ដែល​កំពុង​អាស្រ័យ​ផល​ធនធានធម្មជាតិ ។​

]]>
Activity Mon, 14 Sep 2015 11:04:04 +0000
Excellency Hell Tony, Secretary General, to Participate in the Meeting to Publicize the Notification No. 1003 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/847-1003 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/847-1003

On the morning of September 07, 2015, H.E Hell Tony, Secretary General of Tonle Sap Authority, participated in the meeting to publicize the Notification No. 1003, dated 02 September 2015, of the Council of Ministers on the provincial summary report on land division for citizens living in zone 3 of the Kompong Thom Province, under the auspices of H.E Yim Chhay Ly, Deputy Prime Minister and Chairman of the Council of Agricultural and Rural Restoration in Kampong Thom provincial hall.​

]]>
Activity Mon, 07 Sep 2015 10:56:12 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ សជណ លេខ 1003 ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/848-201597 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/848-201597

នា​ព្រឹក​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៥  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​លេខ ១០០៣ សជណ ចុះ​ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី របាយការណ៍​លទ្ធផល​ប្រជុំ​ថ្នាក់​ខេត្ត លើ​ការងារ​ឆ្វៀល និង​បែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ក្នុង​តំបន់ ៣ នៃ​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នៅ​សាលាខេត្ត​កំពង់ធំ​។​

]]>
Activity Mon, 07 Sep 2015 10:56:12 +0000
The Inter-Ministerial Meeting to Discuss about the Companies' Investment Projects of Sea Pac Investment and Sou Ching Port Investment Companies https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/845-sea-pac-investment-sou-ching-port-investment https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/845-sea-pac-investment-sou-ching-port-investment

On 04 September 2015, Mr. Sin Viseth, Director of the Department of Exploitation Control and Conservation of Tonle Sap Authority, attended the inter-ministerial meeting to discuss about the companies' investment projects of Sea Pac Investment and Sou Ching Port Investment Companies, being led by H.E Nao Thouk Under Secretary of state of the Ministry of Agriculture, Forestry and Fisheries, with the participation of relevant institutions, including representatives of the Ministry of Economy and Finance, Ministry of Urban Planning and Construction, Ministry of Water Resources and Meteorology, Ministry of Agriculture, Forestry and Fisheries, Fisheries Administration and representatives of the Siem Reap provincial authority, a total of 21 participants. As a result, the meeting agreed to create a Joint Working Group led by the Ministry of Agriculture, Forestry and Fisheries which would re-examine the situation to get development with the compliance to regulatory standards development.​

]]>
Activity Sat, 05 Sep 2015 09:53:11 +0000
ការចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​បញ្ហា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Sea Pac Investment និង​ក្រុមហ៊ុន Sou Ching Port Investment https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/846-201595 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/846-201595

នា​ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ​2015 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​បញ្ហា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Sea Pac Investment និង​ក្រុមហ៊ុន Sou Ching Port Investment ដឹកនាំ​ដោយ​ឯកឧត្តម ណៅ ធួ​ក អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់  ក្រសួង​ធនធានទឹក និង​ឩ​តុ​និយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល និង​តំណាង​អាជ្ញាធរ​ខេត្តសៀមរាប សរុប​ចំនួន ២១ រូប ។ ជា​លទ្ធផល កិច្ច​ប្រជុំបាន​ឯកភាព​បង្កើត​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ឡើងវិញ ដើម្បី​ឲ្យ​ការអភិវឌ្ឍ​គោរព​តាម​បទដ្ឋាន​គតិយុត្តិ​។​

]]>
Activity Sat, 05 Sep 2015 09:53:11 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ពី​ស្ថានភាព​ទឹកទន្លេ​លិច នា​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/843-2015-09-05-03-37-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/843-2015-09-05-03-37-45

​នា​ថ្ងៃទី ០3 ដល់ទី ០5 ខែកញ្ញា ឆ្នាំ​២០១៥ នេះ ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ព្រមទាំង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង 6 ជុំវិញ​បឹង​ទន្លេសាប (​កំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​) បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ទឹកទន្លេ​លិចលង់​នៃ​បណ្តា​ខេត្ត​នីមួយៗ ។ ការចុះ​សិក្សា​នេះ ដើម្បីធ្វើការផលិតផែនទីទឹកជំនន់ និងការគ្រប់គ្រងទឹកជំនន់អោយ មានប្រសិទ្ធភាពខ្ពស់។​

]]>
Activity Sat, 05 Sep 2015 09:37:30 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ធនធានទឹក លំហូរ និង​គុណភាព​ទឹក ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/841-2015-09-05-03-26-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/841-2015-09-05-03-26-26

នា​ថ្ងៃទី ០១ ដល់ទី ០៣ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម  បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​ស្រែង និង​ធ្វើការ​សិក្សា​ពី​គុណភាព​ទឹក ព្រមទាំង​ផលប៉ះពាល់​នៅ​តំបន់​សំខាន់ៗ​ដូចជា​កំពង់​ភ្លុក និង​កំពង់​ឃ្លាំង ខេត្តសៀមរាប ។ ការសិក្សា​នេះ ដើម្បី​ប្រមូល​ចងក្រង​ព័ត៌មាន ចងក្រង​ទិន្នន័យ វិភាគ​ទិន្នន័យ និង​វាយតម្លៃ​ពី​សក្តានុពល​ទឹកស្ទឹង​លើ​ការងារ​ស្រោចស្រព​វិស័យ​កសិកម្ម​ចម្រុះ ព្រមទាំង​កត្តា​ផ្សេងៗ​ដែល​បាន​ទាញយក​ទឹក​ពី​ស្ទឹង ។​

]]>
Activity Sat, 05 Sep 2015 09:24:34 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/838-2015-09-03-03-58-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/838-2015-09-03-03-58-58

​នាពី​ថ្ងៃទី 0១ - ០៣ ខែកញ្ញា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​ប្រកប ដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូល រួម​ពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន ធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។ ការសិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍ ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ពោធិ៍សាត់ ដោយបានជួប ពិភាក្សា​ ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​អ្នកពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍ ។​

]]>
Activity Thu, 03 Sep 2015 09:58:39 +0000
ការសិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​)​ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តសៀមរាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/836-2015831-1 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/836-2015831-1

​នា​ថ្ងៃទី 26 ដល់​ថ្ងៃទី 28 ខែ សីហា ឆ្នាំ 2015 ឯកឧត្តម មាស អឿន​ដឹកនាំ​មន្ត្រី​របស់​អាជ្ញាធរ​ទន្លេ​សាប ចុះ​សិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​) សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តសៀមរាប ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល  ប្រភេទ​ពូជ  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ សត្វល្អិត និង​ជំងឺ​បំផ្លាញ  ការប្រើប្រាស់​ជី និង​ថ្នាំពុល ប្រភពទឹក​ស្រោចស្រព  ការវិភាគ​ប្រភេទ​ដី (Soil Texture) និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ និង​ធ្វើ​សម្ភាសន៍ ជាមួយ​ប្រជាកសិករ ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Mon, 31 Aug 2015 05:42:56 +0000
សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/834-2015-08-24-08-52-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/834-2015-08-24-08-52-33

នា​ថ្ងៃទី 24-25 ខែសីហា ឆ្នាំ​2015 នៅ​ខេត្ត​ព្រះសីហនុ ឯកឧត្តម មាស អឿន ទីប្រឹក្សា អ​ទស លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ក្រោម​គម្រោងការ​បម្រែបម្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​កម្ពុជា (Climate Change and Water Governance in Cambodia) ដោយមាន​ការជួយឧបត្ថម្ភ​ពី​មជ្ឍមណ្ឌល​អភិវឌ្ឍ​ស្រាវជ្រាវ​អន្តរជាតិ (IDRC) នៃ​ប្រទេស​កាណាដា ដែល​ប្រព្រឹត្ត​ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ុ​ញ សច្ចៈ អគ្គនាយក​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ សិក្ខាកាម អញ្ជើញ​ចូលរួម​ជា​មន្ត្រី​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា មន្ត្រី​កម្មវិធី M-POWER មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​តំណាង​សហគមន៍​ប្រើប្រាស់​ទឹក សរុប​ចំនួន ៥៣ រូប (​ថ្នាក់ជាតិ​ចំនួន ២០ រូប និង​ថ្នាក់ក្រោម​ជាតិ ចំនួន ៣៣ រូប​) ។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា ដើម្បី​បង្ហាញ​លទ្ធផល​សិក្សា​និង​ចងក្រង​មតិយោបល់​បញ្ចប់​លើ​ការសិក្សា​ធនធានទឹក​និង​បម្រែបម្រួល​អាកាសធាតុ​នៅ​អាង​ស្ទឹង​ពោធិ៍សាត់ ស្ទឹង​ជី​និ​ត និង​អាង​ស្ទឹង​ជ្រៃ​បាក់ និង​ជា​វេទិកា​សម្រាប់​ពង្រឹងសមត្ថភាព​និង​ចែករំលែក​ចំណេះដឹង​សម្រាប់​មន្ត្រី​មូលដ្ឋាន​សម្រាប់​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ។​

]]>
Activity Mon, 24 Aug 2015 14:52:24 +0000
ចូលរួម​សិក្ខាសាលា​បណ្តុះ​បណ្តាល​ស្តីពី​ជំនាញ​សរសេរ​លិខិត របាយការណ៍ និង​កំណត់ហេតុ​ប្រជុំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/832-2015-08-19-08-37-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/832-2015-08-19-08-37-31

​នា​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៥ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​សរសេរ​លិខិត របាយការណ៍ និង​កំណត់ហេតុ​ប្រជុំ (​ជា​ភាសា​ខ្មែរ​-​អង់គ្លេស​) នៅ​សណ្ឋាគារ​សោ​ម៉ា​ទេវី​អង្គរ ក្រុង​សៀមរាប​។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ ដើម្បី​បង្កើន​សមត្ថភាព និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំនា​ញក​ក្នុង​ការដឹកនាំ​អង្គប្រជុំ ការរៀបចំ​លិខិត កំណត់ហេតុ និង​របាយការណ៍ សម្រាប់​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​ដើម្បី​ផ្តល់ឱកាស​ឲ្យ​សិក្ខាកាម​ចែករំលែក​បទពិសោធន៍​ក្នុងការ​សរសេរ​លិខិត​ឆ្លើយតប​របាយការណ៍ និង​កំណត់ហេតុ​អង្គប្រជុំ​នានា​នៅតាម​ស្ថាប័ន​របស់ខ្លួន​។​

]]>
Activity Wed, 19 Aug 2015 14:37:24 +0000
កិច្ច​សង្កេតការណ៍​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ក្នុង​រដូវ​នេសាទ​ឆ្នាំ​2015-2016 ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/829-20158191 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/829-20158191

នា​ថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ​២០១៥ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ជា​សង្កេតការណ៍​ក្នុងការ​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ដាយ​ត្រី​លេញ សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ 2015-2016 និង​ឆ្នាំ 2016-2017 នៅ​សាលា​ខេត្តកណ្តាល និង​នៅ​សាលា​រាជធានី​ភ្នំពេញ ។ នៅ​ខេត្តកណ្តាល មាន​ដាយ​ត្រី​សរុប​ចំនួន 21 គន្លង​ដាយ ដែល​ត្រូវ​បានដាក់​ដេញថ្លៃ​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ 2015-2016 និង​ឆ្នាំ 2016-2017 នេះ ។ ដោយឡែក សម្រាប់​នៅ​រាជធានី​ភ្នំពេញ មាន​ដាយ​ត្រី​សរុប​ចំនួន ១៥ គន្លង​ដាយ ដែល​ត្រូវ​បានដាក់​ដេញថ្លៃ​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ 2015-2016 និង​ឆ្នាំ 2016-2017 នេះ​ផងដែរ​។​

]]>
Activity Wed, 19 Aug 2015 08:01:44 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/827-2015-08-18-00-01-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/827-2015-08-18-00-01-16

នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​នៃ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក នៅក្នុង​ភូមិសាស្ត្រ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ភូមិ​បណ្តែត​ទឹក ដោយ​បង្ហាញ​អំពី​គោលបំណង​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ​ផ្តោត​សំខាន់​លើ​ហេតុផល​ប៉ះពាល់​បរិស្ថាន តាមរយៈ​ការបំពុល​បរិស្ថាន​ដោយ​កត្តា​ផ្សេងៗ​ជាច្រើន ក្នុងនោះ​រួមមាន ការកកើត​កាកសំណល់​រឹង​ដែល​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​ប្រជាជន​ដែល​រស់​នៅលើ​ភូមិ​បណ្តែត​ទឹក​ជុំវិញ​បឹង​ទន្លេសាប ហើយ​ការសិក្សា​នេះ​ផងដែរ គឺ​បាន​សិក្សា​ទៅលើ​ប្រភេទ​នៃ​កាកសំណល់ វិធីសាស្ត្រ​នៃ​ការរក្សា​កាកសំណល់ ការចាក់ចោល​កាកសំណល់ និង​ការយល់ដឹង​អំពី​សុខភាព និង​អនាម័យ​ជាដើម​។​

]]>
Activity Tue, 18 Aug 2015 06:01:08 +0000
ចូលរួម​សិក្ខាសាលា​រវាង​កម្ពុជា​-​ថៃ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​លើ Log Frame នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេសាប​(​កម្ពុជា​)​និង​ទន្លេ​សុង​ក្លា (​ថៃ​) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/825-log-frame https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/825-log-frame

នៅ​ថ្ងៃទី 17 ខែសីហា​ឆ្នាំ 2015 លោក ស៊ិន វិសិដ្ឋ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​ការអភិរក្ស និង​ជា​អនុប្រធាន​គ្រប់គ្រង​គម្រោង​ធនធានទឹក​ចម្រុះ​ទន្លេសាប​(​កម្ពុជា​)​និង​ទន្លេ​សុង​ក្លា (​ថៃ​) និង​លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​សិក្ខាសាលា​សី្ត​ពី​កា​ការធ្វើ​បច្ចុប្បន្នភាព​លើ Log Frame នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេសាប​(​កម្ពុជា​)​និង​ទន្លេ​សុង​ក្លា (​ថៃ​)​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។  សិក្ខាសាលា​នេះ​បាន​ចូលរួម​ដោយ​អ្នកសម្របសម្រួល និង​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ និង​ការ​អនុវត្ដ​គម្រោង​បាន​អនុវត្ត​ស្របតាម​ការសម្របសម្រួល​នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពិនិត្យ​ឯកសារ​គម្រោង និង​ការកែសម្រួល​គម្រោង ជាមួយនឹង​ការកំណត់​គោលបំណង​ជាក់លាក់​ដូចខាងក្រោម​: (1) ការត្រួត​ពិនិត្យឡើងវិញ​នូវ​ឯកសារ​គម្រោង ដោយ​ពិនិត្យ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​គោលបំណង និង​សកម្មភាព . (2) ដើម្បី​ពិភាក្សា​ទៅលើ​ការកែសម្រួល​គម្រោង លើ​លក្ខ​ខ័​ណ្ឌ គោលបំណង គោលដៅ​ដែលជា លទ្ធផល​របស់​គម្រោង និង (3) ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ គម្រោង​អោយស្រប​ទៅតាម​លក្ខ​ខ័​ណ្ឌ​នៃ​គោលបំណង​សកម្មភាព / អន្តរាគមន៍​ពិនិត្យ​ផ្ទៀងផ្ទាត់​គោលបំណង​ដែលជា​ប្រភព​និង​ជា​រង្វាស់​នៃ​ការផ្ទៀងផ្ទាត់​និង​ការ   សន្ម​ត់​លើ​លទ្ធ​ល​ផល ដែល​ប្រព្រឹត្ត​ក្រោម​ការសម្របសម្រួល នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។​

]]>
Activity Tue, 18 Aug 2015 05:43:25 +0000
សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញ​ចូលរួម​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​សម្ភារ​បច្ចេកទេស ការិយាល័យ អនាម័យ និង​ថែទាំ ឆមាស​ទី​២ ឆ្នាំ ២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/823-2015-08-17-05-00-23 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/823-2015-08-17-05-00-23

អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូណដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​/​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ដេញ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​សម្ភារ​បច្ចេកទេស ការិយាល័យ អនាម័យ និង​ថែទាំ ឆមាស​ទី​២ ឆ្នាំ ២០១៥ របស់​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Mon, 17 Aug 2015 11:00:17 +0000
កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​៥ ស្តីពី​ដំណើរការ​សិក្សា​របស់​ក្រុមប្រឹក្សា​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/821-2015-08-17-03-27-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/821-2015-08-17-03-27-57

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ១៣ ដល់ទី ១៤ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី​៥ ស្តីពី​ដំណើរការ​សិក្សា​របស់​ក្រុមប្រឹក្សា​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ​នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ឯក​ឧត​ត្ត​ម អាន ពេជ្រ​ហត្ថ​ដា អគ្គលេខាធិការរង  CNMC និង​លោក Trung Hong Tien មន្ត្រី​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​លេខាធិការដ្ឋាន MRC ហើយ​មានការ​អ​ញ្ឍើ​ញ​ចូលរួម​ពី​មន្ត្រី​តំណាង​មកពី​ប្រទេស​ជា​សមាជិក​កម្ពុជា ឡាវ ថៃ និង​វៀតណាម តំណាង​ដៃគូ​អភិវឌ្ឍន៍​-​ប្រទេស​អូស្ត្រាលី ។   កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ដឹង​ពី​វឌ្ឍនភាព​នៃ​ការសិក្សា ពិភាក្សា និង​ធ្វើ​បច្ចុប្បន្នភាព​លើ​កិច្ចការ​សិក្សា​តាម​ផ្នែក ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​លើ​កម្មវិធី​ទូទៅ និង​កំណត់​កាលបរិច្ឆេទ​សម្រាប់​ជំហាន​បន្ទាប់ និង​ការកែតម្រូវ​។​

]]>
Activity Mon, 17 Aug 2015 09:27:45 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/819-2015-08-17-03-09-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/819-2015-08-17-03-09-01

​នា​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៥  លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​នៃ​អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ទៅកាន់​ទីតាំង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល ។​

]]>
Activity Mon, 17 Aug 2015 09:07:28 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ និង​អាង​ទន្លេ​រង​នៅ​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/817-2015-08-15-04-47-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/817-2015-08-15-04-47-17

​ក្រោម​កិច្ចសហប្រតិបត្តិការ​សិក្សា​ស្រាវជ្រាវ​ជាមួយនឹង​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ក្រោម​គម្រោង Climate Change and Water Governance in Cambodia នាពេល​កន្លងមក ក្នុងការ​បង្កើន​ភាពយ​ល់​ដឹង​ពី​ទំនាក់ទំនង​គ្នា​រវាង​បម្រែបម្រួល​ជលសា​ស្ត្រនិង​ប្រព័ន្ធ​អេកូឡូស៊ី​បណ្តាលមកពី​បម្រែ បម្រួល​អាកាសធាតុទៅលើ​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អាង​ទន្លេសាបអគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី  ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ (IWRM) និង​អាង​ទន្លេ​រង​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​បាន​ប្រព្រឹត្ត​ពីថ្ងៃ​ទី ១៣-១៥ ខែសីហា ឆ្នាំ ២០១៥ នៅ​ក្រុង​ពោធិ៍សាត់ ដោយមាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង នៃ​អាជ្ញាធរទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ។ សមាសភាព​អញ្ជើញ​ចូលរួម​ជាម​ន្ត្រី​មកពី​អាជ្ញាធរ​ទន្លេសាប ក្រសួងបរិស្ថាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​អង្គការ CDRI  មន្ត្រីរដ្ឋបាល​សាលាខេត្ត មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​បរិស្ថាន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សហគមន៍​អ្នកប្រើប្រាស់​ទឹក​ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ មាន​ចំនួន​សរុប ៣១ នាក់​។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​មន្ត្រី អ​ទស និង​មន្ត្រី​ពាក់ព័ន្ធ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឲ្យ​យល់ដឹង​ពី​ភាព​ទំនាក់ទំនង​រវាង​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ជាមួយ​គោលការណ៍​គ្រប់គ្រង​ទី​ជម្រាល​ក្នុង​តំបន់​ទន្លេសាប និង​ផលប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ មកលើ​សង្គម​សេដ្ឋកិច្ច បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ភាព​ធន់​ទ្រាំ​នៃ​ផលប៉ះពាល់​ទាំងនេះ (​ការ​បន្ស៊ាំ​បម្រែបម្រួល​អាកាសធាតុ​) និង​យល់ដឹង​ពី​គំនិត​សំខាន់ៗ និង​គោលការណ៍ IWRM ផ្តោតលើ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​អាង​ទន្លេ​រង គាំទ្រ​ដល់​ការធ្វើផែនការ​ការគ្រប់គ្រង​ធនធានទឹក ឆ្ពោះទៅរក​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ។ ជា​លទ្ធផល​រំពឹងទុក សិក្ខាកាម​នឹង​ទទួលបាន​នូវ​៖
- ការយល់ដឹង​ពី​គោលការណ៍​ជា​មូលដ្ឋាន និង​សារៈសំខាន់​នៃ​ការ​គ្រប់​គ្រប​អាង​ទន្លេ​រង ដែលជា​ឧបករណ៍​គាំទ្រ​ដល់​ការធ្វើផែនការ IWRM នៅក្នុង​តំបន់​បឹង​ទន្លេសាប​
- ស្វែងយល់​អំពី​ដំណើរការ​នៃ IWRM វិធីសាស្ត្រ និង​ការ​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​
- យល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ និង​យល់ដឹង​អំពី​វិធីសាស្ត្រ​នៃ​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​
- ការយល់ដឹង​ពី​បញ្ហា​ទាក់ទង​ធនធានទឹក ទៅនឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​។​

]]>
Activity Sat, 15 Aug 2015 10:46:28 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន ច្រកចេញ​-​ចូល​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/815-2015-08-14-08-16-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/815-2015-08-14-08-16-08

​នា​ថ្ងៃទី ១០ ដល់ទី ១២ ខែ សីហា ឆ្នាំ ២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមដាន ច្រកចេញ​-​ចូល​ត្រី​។ ការសិក្សា​នេះ​មាន​គោលបំណង​ផ្តោត​សំខាន់​ទៅលើ​ខ្សែចង្វាក់ ចរន្ត​ទីផ្សារ​ត្រី​ដែល​បាន​ប្រមូលផ្តុំ បែងចែក និង​លក់​បន្ត​។​

]]>
Activity Fri, 14 Aug 2015 14:15:58 +0000
Observation in the bidding on Fishing Lot in the Fishing Season 2015-2016 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/811-2015-2016 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/811-2015-2016

​On 13 August 2015, Mr. Sin Viseth, Director of the Department Exploitation Control and Conversation, participated as an observer in the bidding on fishing lot, Linh fish lot and lobster lot for fishery business in the fishing season 2015-2016 and 2016-2017 at Prey Veng municipal hall. In Prey Veng province, there are 15 lots in total (4 fishing lot for Linh fish and 11 for river lobsters), which was being bid for fishing business in this fishing season 2015-2016 and 2016-2017.

]]>
Activity Thu, 13 Aug 2015 10:19:52 +0000
កិច្ច​សង្កេតការណ៍​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ក្នុង​រដូវ​នេសាទ​ឆ្នាំ​2015-2016 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/812-2015813 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/812-2015813

​នា​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ជា​សង្កេតការណ៍​ក្នុងការ​ដេញថ្លៃ​ឈ្នួល​ដាយ​ត្រី ដាយ​ត្រី​លេញ និង​ដាយ​បង្កង​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ 2015-2016 និង​ឆ្នាំ 2016-2017 នៅ​សាលាខេត្ត​ព្រៃវែង ។ នៅ​ខេត្តព្រៃវែង មាន​ដាយ​ត្រី​សរុប​ចំនួន ១៥ គន្លង​ដាយ (​ដាយ​ត្រី​លេញ ចំនួន ៤ គន្លង និង​ដាយ​បង្កង ចំនួន ១១ គន្លង​ដាយ​) ដែល​ត្រូវ​បានដាក់​ដេញថ្លៃ​សម្រាប់ធ្វើ​អាជីវកម្ម​នេសាទ​ក្នុង​រដូវ​នេសាទ​ឆ្នាំ 2015-2016 និង​ឆ្នាំ 2016-2017 នេះ​។​

]]>
Activity Thu, 13 Aug 2015 10:19:52 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​សង្កែ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/809-2015-08-11-02-47-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/809-2015-08-11-02-47-55

​នា​ថ្ងៃទី ០៦ ដល់ទី ០៨ ខែ សីហា ឆ្នាំ ២០១៥ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ធនធានធម្មជាតិ ដើម្បី​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​សង្កែ មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ ខេត្ត បាត់ដំបង​។​






]]>
Activity Tue, 11 Aug 2015 08:47:47 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​កិច្ចពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពា​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/807-2015-08-05-09-48-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/807-2015-08-05-09-48-30

​ចាប់ពី​ថ្ងៃទី ០៣ - ០៥ ខែសីហា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ​បាន​ចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ពង្រឹង​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការចុះអនុវត្ត​ផែនការ​សកម្មភាព​នេះ បាន​សិក្សា​ស្វែងយល់​ពី​ការផ្សព្វផ្សាយ ការយល់ដឹង ភាពខ្លាំង​-​ខ្សោយ រួមជាមួយ​បញ្ហា​ប្រឈម​នានា និង​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​បទដ្ឋាន​គតិយុត្ត និង​បទបញ្ញត្តិ របស់​រាជរដ្ឋាភិបាល​លើ​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ ដោយបាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍​នេសាទ និង​ប្រជាជន​ដែល​កំពុង​អាស្រ័យ​ផល ។​

]]>
Activity Wed, 05 Aug 2015 15:48:24 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​ពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/805-2015-08-05-05-02-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/805-2015-08-05-05-02-43

​នា​ថ្ងៃទី ០៣ ដល់ទី ០៥ ខែ សីហា ឆ្នាំ ២០១៥ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ធនធានធម្មជាតិ ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​ពោធិ៍សាត់​។​

]]>
Activity Wed, 05 Aug 2015 11:02:17 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន ច្រកចេញ​-​ចូល​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/803-2015-08-04-08-59-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/803-2015-08-04-08-59-58

នា​ថ្ងៃទី ០៣ ដល់ទី ០៥ ខែ សីហា ឆ្នាំ ២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​ខេត្តសៀមរាប ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមដាន ច្រកចេញ​-​ចូល​ត្រី​។ ការសិក្សា​នេះ​មាន​គោលបំណង​ផ្តោត​សំខាន់​ទៅលើ​ខ្សែចង្វាក់ ចរន្ត​ទីផ្សារ​ត្រី​ដែល​បាន​ប្រមូលផ្តុំ បែងចែក និង​លក់​បន្ត​។​

]]>
Activity Tue, 04 Aug 2015 14:59:50 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​តាមដាន​ពី​ការអនុវត្ត​សកម្មភាព​ការងារ​សម្រាប់​ឆមាស​ទី ១ ឆ្នាំ ២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/801-2015-07-31-07-06-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/801-2015-07-31-07-06-20

​នា​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​)  ឯកឧត្តម    ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ ស្តីពី “​ការពិនិត្យ​តាមដាន​ពី​ការអនុវត្ត​សកម្មភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញា​ទន្លេសាប​(២០១៥-២០១៧) សម្រាប់​ឆមាស​ទី ១ ឆ្នាំ ២០១៥” ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ទីប្រឹក្សា អ​ទស អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញា​ទន្លេសាប មាន​ចំនួន  ៥២  នាក់ ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិគ្រោះ​យោបល់ ដើម្បី​ពិនិត្យ​លើ     លទ្ធផល​ការងារ​នូវ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ក្នុង​រយៈ ពេល ៦ ខែ​កន្លងមក​របស់​នាយក​ដ្ឋា​ន​នីមួយៗ និង​បន្ត​ពង្រឹង​នូវ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧ ឲ្យ​មាន​ប្រសិទ្ធភាព ។​

]]>
Activity Fri, 31 Jul 2015 13:05:39 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ស្ថានភាព​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/799-2015-07-31-04-30-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/799-2015-07-31-04-30-00

​ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៥ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះទៅពិនិត្យ​ស្ថាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ មាន​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

]]>
Activity Fri, 31 Jul 2015 10:29:25 +0000
កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី ការប្រាស្រ័យ​ទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/797-2015-07-28-07-43-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/797-2015-07-28-07-43-26

លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការ ធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​ប្រជុំ ស្តីពី​ការប្រាស្រ័យ​ទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន នៅ​សាលប្រជុំ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ រាជធានី​ភ្នំពេញ     ​នា​ថ្ងៃទី ២៧-២៨ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដែលមាន​សមាសភាព​ចូលរួម​សរុប ២៩ នាក់ ដែលជា​មន្ត្រី​អនុវត្តន៍​គម្រោង ជំនាញការ​គម្រោង និង​អ្នកសម្របសម្រួល​គម្រោង មកពី​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ប្រទេស​ថៃ ដែល​ទទួលបាន​ការអនុវត្ត​គម្រោង​ឆ្លងដែន​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​។ កិច្ចប្រជុំ​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​លើ​កិច្ចការ​ទំនាក់ទំនងរ​វាង​បណ្តា​គម្រោង​ឆ្លងដែន និង  បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់ វេ​ប​សាយ បណ្ណាល័យ​សាស្ត្រ និង​ទិន្នន័យ​ក្នុង​វេ​ប​សាយ​របស់​គណៈកម្មការ​ទន្លេមេគង្គ​។​

]]>
Activity Tue, 28 Jul 2015 13:43:09 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវ​ជាការ​អភិរក្ស​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/795-2015-07-27-07-35-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/795-2015-07-27-07-35-24

​​ចាប់​ថ្ងៃទី ២៣ ដល់ទី ២៥ ខែកក្កដា ឆ្នាំ​២០១៥ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ចំណុច​វិជ្ជមាន  និង​អវិជ្ជមាន និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជីសារពើភ័ណ្ឌ​តំបន់​អភិរក្ស​ជលផល ក្នុង​អតីត​ឡូត៍​នេសាទ​លេខ ៤, ៦ និង​លេខ​៧  ស្ថិតនៅក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ឃុំ​កំពង់​ឃ្លាំង  ស្រុក​សូត្រ​និគម  និង​ឃុំ​អន្លង់​សំណរ  ស្រុក​ជីក្រែង ខេត្តសៀមរាប​។​​

]]>
Activity Mon, 27 Jul 2015 13:34:44 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/793-2015-07-26-01-37-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/793-2015-07-26-01-37-28

​ចាប់ពី​ថ្ងៃទី ២៣ - ២៥ ខែកក្កដា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​ពិនិត្យ​តាមដាន​ការអនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។ ការសិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍ ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​កើតឡើង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដោយបាន​ជួបពិភាក្សា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ និង​អ្នកពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍ ។​

]]>
Activity Sun, 26 Jul 2015 07:33:08 +0000
សកម្ម​ភាពចុះ​ពិនិត្យ​ពី​ស្ថានភាព​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់​៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/791-2015-07-23-04-50-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/791-2015-07-23-04-50-09

​ចាប់ពី​ថ្ងៃទី ២២ - ២៥ ខែកក្កដា ឆ្នាំ​២០១៥ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​នាយកដ្ឋាន​ធនធាន ធម្មជាតិ ចុះ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។​

]]>
Activity Thu, 23 Jul 2015 10:50:00 +0000
សេចក្តីជូនដំណឹង ស្តីពី​ការអញ្ជើញ​ចូលរួម​ពិគ្រោះ​ថ្លៃ​ការងារ​បោះ​ពុ​ម្ភ​ទស្សនា​វ​ដ្តី ព្រឹត្តិបត្រ​ពិសេស និង​ស្រោមសំបុត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/789-2015-07-23-04-38-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/789-2015-07-23-04-38-27

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាប​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ ការងារ​បោះពុម្ព​ទស្សនា​វ​ដ្តី ព្រឹត្តិបត្រ​ពិសេស និង​ស្រោមសំបុត្រ របស់​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Thu, 23 Jul 2015 10:38:19 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/787-2015-07-21-08-52-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/787-2015-07-21-08-52-14

​នា​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​តំបន់​ទេសចរណ៍​កំពង់​ភ្លុក ស្រុក​សូទ្រនិគម​នៅ​ខេត្តសៀមរាប របស់​ក្រុមហ៊ុន Sea Pac Investment Co., Ltd និង​ក្រុមហ៊ុន Sou Ching Port Investment Co., Ltd ។​

]]>
Activity Tue, 21 Jul 2015 14:51:02 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​វិធីសាស្ត្រ​នៃ​ការសិក្សា​ផល​ចាប់​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/785-2015-07-21-04-37-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/785-2015-07-21-04-37-36

​នា​ព្រឹក​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សាល​បណ្តុះបណ្តាល​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​)  ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធន​ធនា​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី “​វិធីសាស្ត្រ​នៃ​ការសិក្សា​ផល​ចាប់​ធនធាន​ជលផល​” ដែលមាន​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ២០ - ២១ ខែ កក្កដា ឆ្នាំ ២០១៥  ។ សិក្ខាកាម​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ជា​មន្ត្រី​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អ្នកជំនាញ​ឯកទេស​ខាង​វាយតម្លៃ​ផល​នេសាទ​របស់ MRC រួមមាន​ចំនួន ៣៥ នាក់​។ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ក្នុង​គោលបំណង ដើម្បី​បាន​យល់ច្បាស់​អំពី​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​ធនធាន​ជលផល និង​យល់ដឹង​អំពី​វិធីសាស្ត្រ​ឲ្យ​មាន​ប្រសិទ្ធភាព ។​
​ក្នុង​ឳ​កាស​នេះដែរ ឯកឧត្តម បាន​ជម្រាបជូន​សិក្ខាកាម​ពី​ការផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ វា​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប (2015-2017) ស្តីពី​ការពង្រឹង​សមត្ថភាព​លើ​វិធីសាស្ត្រ​នៃ​ការសិក្សា​ផល​ចាប់​ធនធាន​ជលផល ដែលជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​មួយចំនួនទៀត ស្របតាម​តួនាទី ភារកិច្ច​របស់​អាជ្ញាធ​រ​ទន្លេសាប ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​ជូន​រាជរដ្ឋាភិបាល​។ កន្លងមក អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បាន​ខិតខំ​បំពេញភារកិច្ច​ស្នួល​យ៉ាងសកម្ម​ក្នុងការ​សិក្សា​ស្រាវជ្រាវ​តាម​វិស័យ រួមមាន​ការសិក្សា​ពី​វិស័យ​កសិកម្ម អាជីវកម្ម​ធនធាន​ជលផល ការអភិរក្ស​ឡូ​តិ៍​ដាយ គុណភាព​ទឹក បរិស្ថាន ការតាមដាន​ស្ថានភាព​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់ ៣ និង​ការបែងចែក​ទំនាស់​ផលប្រយោជន៍​លើ​ការប្រើ ប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ (Conflict Interest and Benefit Natural using)​។   ម្យ៉ាងទៀត ការកសាង​ម​ត្ថ​ភាព​ដល់​មន្ត្រីរាជការ ក៏​ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​បង្កើន​ចំណេះដឹង​ថ្មី ស្របតាម​ភាវូបនីយកម្ម​បច្ចេកវិទ្យា​ទំនើប​នា​យុ​គ្ក​សម័យ​វិទ្យាសាស្ត្រ ជា ពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា (IT) និង​ការប្រើប្រាស់​ម៉ូ​ល​ដែល​ថ្មី (Modeling) សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ ។​
 ជាក់ស្តែង វគ្គ​បណ្តុះបណ្តាល ដែលមាន​រយៈពេល ២ ថ្ងៃនេះ ពិត​ជាមាន​សារសំខាន់ ដើម្បី​កសាង​សមត្ថភាព​ក្នុងការ   ផ្តល់​ជា​ចំណេះដឹង បទពិសោធន៍​ដល់​មន្ត្រី និង​គោលបំណង​ជាក់លាក់​នៃ​ការស្រាវជ្រាវ​។ សិក្ខាសាលា​បណ្តុះបណ្តាល បាន​បង្ហាញជូន​សិក្ខាកាម ពី ៖
១. ការវាយតម្លៃ​បរិមាណ​ផល​នេសាទ​ដោយ​ឧបករណ៍​ឡូ​តិ៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល
២. ការវាយតម្លៃ​បរិមាណ​ផល​នេសាទ​ដោយ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​
៣. ពី​បច្ចេកទេស​វាយតម្លៃ​ផល​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ចល័ត​។​
៤. ការចុះ​អនុវត្តន៍​សាកល្បង​ផ្ទាល់​ជាមួយ​អ្នកនេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​(Case study on Fish catch Assessment)
​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ នឹង​រំពឹងថា សិក្ខាកាម ទទួលបាន​នូវ​យល់ដឹង​បន្ថែម​អំពី (១) យល់ដឹង​បច្ចេកទេស​វាយតម្លៃ​ផល​ចាប់​ធនធាន​ជលផល ដោយ​ឧបករណ៍​ឡូត៍​ដាយ និង​ឧបករណ៍​ចាប់​ត្រី​ចល័ត​, (២) ចំណេះដឹង​លើ​ការវាយតម្លៃ​ផល​ចាប់​ធនធាន​ជលផល​, (៣) ដើម្បីអោយ​ការវាយតម្លៃ​ផល​ចាប់​ធនធាន​ជលផល​ពេល​ក្រោយ​កាន់​តែមាន​ប្រសិទ្ធភាព ។​
​ឯកឧត្តម បាន​ផ្តាំផ្ញើ និង​សង្ឃឹម​ជឿជាក់ថា សិក្ខាកាម នឹង​បាន​យល់ដឹង​ច្បាស់​ពី​បរិបទ​នៃលក្ខណៈ​ការសិក្សា​ស្រាវជ្រាវ​ពី​ផល​ចាប់​ធនធាន​ជលផល ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ សម្រាប់​ការសិក្សា​ក្រោយៗ​ទៀត និង​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក ដើម្បី​បង្កើន​ចំណេះដឹង​លើ​កិច្ចសហប្រតិបត្តិ ការ ក្នុងការ​លើ​កម្ពស់​សម​ត្ថ​ភាព​មន្ត្រី និង​ស្ថាប័ន​។​

]]>
Activity Tue, 21 Jul 2015 10:34:42 +0000
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការងារផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី២ ឆ្នាំ២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/783-2015-07-20-07-10-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/783-2015-07-20-07-10-54

អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះ បញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយ បានជ្រាបថា៖ អាជ្ញាធរទន្លេសាប នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆមាសទី២ ឆ្នាំ ២០១៥ របស់អាជ្ញាធរទន្លេសាប។

]]>
Activity Mon, 20 Jul 2015 13:09:51 +0000
The Participation in "BRIDGE Benefit Sharing" in Bangkok https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/781-bridge-benefit-sharing https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/781-bridge-benefit-sharing

Form 15 - 17 July 2015, H.E. Khov Meas, Deputy Secretary General of Tonle Sap Authority, attended the Regional Seminar of BRIDGE Benefit Sharing Program on the Improvement of Transboundary Water Governance, organized by the International Union for Conservation of Nature (IUCN), in Bangkok, Thailand. The workshop revealed the mechanisms of transboundary water resources management, especially the construction of dams and benefit sharing to countries whose borders are adjacent. After having completing the seminar for two days, on the third day, the working group of Bridge Program, opened a meeting to show results which Bridge Phase 2 had achieved so far and discussed on the plan for the implementation of Bridge Phase 3 for the coming year 2015-2018.

]]>
Activity Mon, 20 Jul 2015 06:08:52 +0000
ការ​អ​ញ្ជី​ញ​ចូលរួម​សិក្ខាសាលា នៃ​កម្មវិធី “BRIDGE Benefit Sharing” នាទី​ក្រុង​បាងកក​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/782-20152017 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/782-20152017

​នា​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង      អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ នៃ​កម្មវិធី BRIDGE Benefit Sharing ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ធនធានទឹក​តំបន់​ឆ្លងដែន (The improvement of tranboundary water governance) ដែល​រៀបចំ​ដោយ​អង្គការ International Union for Conservation of Nature (IUCN) នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។  សិក្ខាសាលា​បានបង្ហាញ​អំពី​យន្តការ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន ពិសេស​គឺពាក់ព័ន្ធ​នឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី និង​ការចែករំលែក​អត្ថប្រយោជន៍​ដល់​ប្រទេស​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​។ ក្រោយពី​បញ្ចប់​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​រួម​មក នា​ថ្ងៃទី បី ក្រុមការងារ​នៃ​កម្មវិធី BRIDGE បើក​កិច្ចប្រជុំ​បង្ហាញ​អំពី​លទ្ធផល​ដែល កម្មវិធី BRIDGE វគ្គ​ទី ២ សម្រេចបាន​កន្លងមក និង​ពិភាក្សា​លើក​ផែនការ​សម្រាប់​អនុវត្ត​កម្មវិធី BRIDGE វគ្គ​ទី ៣ បន្តទៀត​សម្រាប់​ឆ្នាំ ២០១៥-២០១៨ ខាងមុខ​។

]]>
Activity Mon, 20 Jul 2015 06:08:52 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ប្រភេទ​ត្រី​នៅ​តំបន់​យឿ​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/779-2015-07-15-07-20-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/779-2015-07-15-07-20-20

ចាប់ពី​ថ្ងៃទី ១២ ដល់ទី ១៤ ខែកក្កដា ឆ្នាំ​២០១៥​នេះ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ធនធានធម្មជាតិ ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភេទ​ត្រី​, ប្រភព​ត្រី​, ទំហំ​-​ទំងន់​-​ប្រវែង​ត្រី និង​ធ្វើ​សំណាក​ត្រី​នៅ​មន្ទីរពិសោធន៍​របស់​អា​ជ្ញា​ធរ​ទន្លេសាប ពី​តំបន់​យឿ​ត្រី​ឆ្នុកទ្រូ ស្ថិតក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Wed, 15 Jul 2015 13:19:43 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/777-2015-07-15-07-01-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/777-2015-07-15-07-01-53

ចាប់ពី​ថ្ងៃទី ១៣ ដល់ទី ១៥ ខែកក្កដា ឆ្នាំ​២០១៥ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​តំបន់​អភិរក្ស​ជលផល​ក្នុង​ឡូ​តិ៍​នេសាទ​លេខ​2 02 , 06, 07  នៅ​ទីតាំង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ។​

]]>
Activity Wed, 15 Jul 2015 13:01:39 +0000
សកម្ម​ភាពចុះ​ពិនិត្យ និង​តាមដាន​អំពី​ស្ថានភាព​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់​៣​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/775-2015-07-07-03-45-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/775-2015-07-07-03-45-45

 

នា​ថ្ងៃទី ០២ ដល់ទី ០៩ ខែកក្កដា ឆ្នាំ​២០១៥​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេសនៃនាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្មនិង​អភិរក្ស និង​នាយកដ្ឋាន​ធនធាន​ធម្មជាតិ ដើម្បី​ចុះ​ពិនិត្យ និង​តាមដាន អំពី​ស្ថានភាព​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់​៣ នៅ​ទីតាំង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​។​

]]>
Activity Tue, 07 Jul 2015 09:45:29 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​ ​លើ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ពាង​បាង និង​ផាត់​សណ្តាយ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/773-2015-07-06-08-35-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/773-2015-07-06-08-35-43

នា​ថ្ងៃទី ០២ ដល់​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​នៃ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ពាង​បាង និង​ផាត់​សណ្តាយ នៃ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ មាន​គោលបំណង​ផ្តោត​សំខាន់​លើ​កាកសំណល់​រឹង​ដែល​បាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​ប្រជាជន​ដែល​រស់​នៅលើ​ភូមិ​បណ្តែត​ទឹក និង​បាន​សិក្សា​អំពី​ប្រភេទ​នៃ​កាកសំណល់ វិធីសាស្ត្រ​នៃ​ការរក្សា​កាក សំណល់ ការចាក់​កាកសំណល់​ចោល និង​ការយល់ដឹង​អំពី​ហេតុផល​ប៉ះពាល់​បរិស្ថាន​ផ្សេងៗ​។​

]]>
Activity Mon, 06 Jul 2015 14:35:33 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/771-2015-07-02-15-48-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/771-2015-07-02-15-48-47

​នា​ថ្ងៃទី ០១-០៣ ខែកក្កដា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (Conflict Interest) រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ជាពិសេស ការសិក្សា​ស្វែងយល់​ពី​ផ​ល​ប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​នូវ​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​បានកើត​ឡើង ។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា ក្រុមការងារ​បាន​ជួប​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។​

]]>
Activity Thu, 02 Jul 2015 21:48:38 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ក្នុង​វេទិកាសាធារណៈ​ នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/769-2015-07-02-03-29-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/769-2015-07-02-03-29-22

នា​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកា សាធារណៈ​នៅ​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ភេ​ន​ការ និង​ជា​ប្រធាន​ក្រុមការងារ​។ វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ តំណាង​មន្ទីរ​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ក្រុមប្រឹក្សា តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ ជាច្រើន​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​មេឃុំ​ចំណោម ស្តីពី​ស្ថានភាព​ទូទៅ​នៅក្នុង​ឃុំ​រួចមក ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ជូន​វេទិកា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម ក័​ដូចជា​សំណូមពរ​ផ្សេងៗ ដែល​ទាក់ទង​ស្ថានភាព​រស់នៅ ហេដ្ឋារចនាសម្ព័ន្ធ ភូមិ ឃុំ និង​ការប្រកប​របរ​កសិក​ម្ម​ជាដើម​។ ក្រោយពី​បញ្ចប់​វេទិកា ក្រុមការងារ​ក៍បាន​ចុះទៅពិនិត្យ​ផ្ទាល់​នូវ​សំណង់​ទ្វា​ទឹក​ដែលជា​គម្រោង​ថ្នាក់ជាតិ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​ស្ថាបនា​រួចរាល់​នា​ឆ្នាំ​កន្លងទៅ នៅ​ឃុំ​ចំណោម និង​ឃុំ​សឿ​។​

]]>
Activity Thu, 02 Jul 2015 09:29:02 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ តាមដាន ច្រកចេញ​-​ចូល​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/767-2015-06-30-08-52-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/767-2015-06-30-08-52-18

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៩ ខែមិថុនា ដល់​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០១៥​នេះ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះទៅ កាន់​ទីតាំង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមដាន​ច្រកចេញ​-​ចូល​ត្រី​។ ការសិក្សា​នេះ​ក្នុង​គោល បំណង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ច្រកចេញ​-​ចូល​ត្រី បរិមាណ​ផល​ចាប់ និង​ប្រភេទ​ត្រី និង​អង្កេត​ទីផ្សារ​ត្រី​ដែល​បាន​ប្រមូល​បែងចែក និង​លក់​បន្ត ក្នុង​ខេត្តបាត់ដំបង​។​

]]>
Activity Tue, 30 Jun 2015 14:52:06 +0000
ការចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី ការវាយតម្លៃ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/765-2015-06-30-03-30-47 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/765-2015-06-30-03-30-47

​​ដោយមាន​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ លោក ណុំ សោភា​រិ​ទ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ ស្តីពី ការ វាយតម្លៃ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល មាន​ការចួលរួម​ពី​សមាជិក​ទាំង ៧ រូប​ក្នុងចំណោម​ប្រទេស​នីមួយៗ ពី​ក្រុមការងារ​ថ្នាក់​តំបន់​របស់​កម្មវិធី CCAI  ។ អង្គសិក្ខាសាលា​រៀបចំ​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​កំណត់​វិសាសភាព វិធីសាស្ត្រ និង​ផែនការ​ការងារ​នៃ​ការវាយតម្លៃ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ របស់​កម្មវិធី CCAI សី្ត​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ទីក​ជំនន់ និង​ភាពរាំងស្ងួត (​ផែនការ​ការងារ​បន្ថែ​ម​)  និង​រៀបចំ​ការអនុវត្ត ព្រម​ជាមួយនឹង​ការបង្កើត​ក្រុមការងារ​វាយតម្លៃ និង​លក្ខខណ្ឌ​ការងារ​របស់​ជំនាញការ​ជាតិ​ផ្នែក​ទឹកជំនន់ និង​ភាពរាំងស្ងួត​។​
​លទ្ធផល​រំពឹងទុក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ នឹង​ទទួលបានៈ​
1. ទទួលបាន​នូវ​ការផ្តល់​ជា​អនុសាសន៍ និង​ឯកភាព​លើ​វិសាលភាព វិធីសាស្ត្រ និង​ផែនការ​ការងារ​ការវាយតម្លៃ​ការវាយតម្លៃ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​លើទឹក​ជំនន់ និង​ភាពរាំងស្ងួត
2. ទទួលបាន​នូវ​ការផ្តល់​ជា​អនុសាសន៍ និង​ឯកភាព​លើ​សមាសភាព​នៃ​ក្រុម​វាយតម្លៃ និង​លក្ខ​ខ័​ណ្ឌ​ការងារ​នៃ​ជំនាញការ​ថ្នាក់ជាតិ​ផ្នែក​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​​

]]>
Activity Tue, 30 Jun 2015 09:29:16 +0000
H.E Hell Tony, General Secretary of Tonle Sap Authority, Led the Meeting of the Technical Working Group (WG10) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/763-wg10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/763-wg10

In the afternoon of June 25, 2015 in the meeting room of Tonle Sap Authority building, H.E Hell Tony, Secretary General of Tonle Sap Authority, led a meeting of the Technical Working Group (WG10) to discuss and review on the 2nd draft of the Tonle Sap Authority Strategic Plan 2016-2020 with the participation form advisor of Tonle Sap Authority, project consultants of ADB and WG10. The meeting aimed to review the strategic plan for Tonle Sap Authority, edited by the project consultants after receiving comments from ministries, institutions, development partners and NGOs who attended the previous consultative workshops.

Technical Working Group (WG10) provided comments on the draft document to the consultants to further modify the document  in accordance to the comments from the workshop and the working group to make the documents better before the upcoming workshop so that it is acceptable and can get participation from relevant stakeholders with effectiveness in contribution to the management, development and conservation of natural resources in Tonle Sap Lake region and the relevant areas with sustainability.​

]]>
Activity Fri, 26 Jun 2015 13:48:34 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​ទស ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស WG10 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/764-2015626 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/764-2015626

 

នា​រសៀល​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​បន្ទប់​ប្រជុំ​អគារ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស (WG10) ដើម្បី​ពិភាក្សា​ពិនិត្យ​លើ​សេចក្តីព្រាង​លើក​ទី ២ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០១៦-២០២០  ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ទីប្រឹក្សា អ​ទស ទីប្រឹក្សា​គម្រោង​កម្មវិធី​របស់ ADB និង​ក្រុមការងារ WG10 ។ កិច្ចប្រជុំ ដើម្បី​ពិនិត្យ​នូវ​សេចក្តី​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ដែល​បាន​កែសម្រួល​ដោយ​ទីប្រឹក្សា​គម្រោង បន្ទាប់ពី​ទទួលបាន​ការផ្តល់​មតិ​យោបល់​ពី​បណ្តា​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង NGOs  ដែល​បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​កន្លង ។
​ក្រុមការងារ​បច្ចេកទេស WG10  បានផ្តល់​យោបល់​បន្ថែម​លើ​ឯកសារ​សេចក្តីព្រាង​នេះ ជូន​ដល់ទី​ប្រឹក្សា ដើម្បី​ធ្វើ​កែលម្អ​ឯកសារ​បន្ថែម​ស្របតាម​មតិយោបល់​ក្នុង​សិក្ខាសាលា និង​ក្រុមការងារ ធ្វើយ៉ាងណា​ឲ្យ​ឯកសារ​នេះ មាន​លក្ខណៈ​ល្អប្រសើរ​មុននឹង​ដាក់​ឆ្លង​សិក្ខាសាលា​នាពេលខាងមុខ អាច​ទទួលយកបាន និង​មានការ​ចូលរួម​អនុវត្តន៍​ពី​អ្នកពាក់ព័ន្ធ ប្រកបដោយ​ប្រសិទ្ធ​ក្នុងការ​ចូលរួមចំណែក​លើ​ការគ្រប់គ្រង អភិវឌ្ឍន៍ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​និរន្តរភាព ។​

]]>
Activity Fri, 26 Jun 2015 13:48:34 +0000
ការចូលរួម​កិច្ចប្រជុំ ក្រុមការងារ​អន្តរក្រសួង ស្តីពី​ការធ្វើផែនការ​ធនធាន​ទឹក​ថ្នាក់ជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/761-2015-06-26-07-18-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/761-2015-06-26-07-18-58

 

នា​ព្រឹក​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​(​ទល់មុខ​រោងកុន     លុ​ច្ស​) លោក​យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប តំណាង​ក្រុមការងារ​អន្តរក្រសួង (WG6) នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ការគ្រប់គ្រង​វិស័យ​ធនធានទឹក (WRMSDP) ក្នុង​ក្របខ័ណ្ឌ​ជំនួយ ADB Grant, TA 7610-CAM បាន​ចូលរួម​កិច្ចប្រជុំ​ស្តីពី ការធ្វើផែនការ​ធនធាន​ទឹក​ថ្នាក់ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សាខុន រដ្ឋលេខាធិការ ជា​នាយក​កម្មវិធី និង​ជា​ប្រធាន​ក្រុមការងារ​អ​ន្រ​ក្រសួង (WG6)  ។ កិច្ចប្រជុំ​ក្នុង​គោលបំណង​ដើម្បីៈ (i) បង្ហាញ និង​ស្វែងរក​ការព្រមព្រៀង​គ្នា​លើ​សេចក្តីព្រាង​ផែនការ​ការងារ​សម្រាប់​រៀបចំ​ផែនការ​ធនធានទឹក​ថ្នាក់ជាតិ​, (ii) បង្ហាញ​និង​ស្វែងរក​មតិយោបល់​លើ​គោលបំនង​បានស្នើ​ឡើង​គោលនយោបាយ​ធនធានទឹក​ថ្នាក់ជាតិ​, (iii) បង្ហាញ និង​ស្វែងរក​ការគាំទ្រ​លើ​របាយការណ៍ គោល​ការណែនាំ​សម្រាប់​ការបញ្ជ្រាប IWRM នៅ​កម្ពុជា និង (iv) បង្ហាញ និង​ស្វែងរក​ការគាំទ្រ​លើ ការរៀបចំ​ស្ថាប័ន សម្រាប់​ការគ្រប់គ្រង​ធនធានទឹក​នៅ​កម្ពុជា ។ កិច្ច​ប្រជុំបាន​ពិភាក្សា និង​ផ្តល់យោបល់ និង​បាន​ឯកភាព​លើ​សំណើ​នានា ដើម្បី​ឲ្យ​ឯកសារ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​បាន​គាំទ្រ​នូវ​ដំណើរ​ការងារ​រៀបចំ​ផែនការ​លើ​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានទឹក​ប្រកបដោយ​និរន្ត​ភាព​។ កិច្ចប្រជុំ បាន យល់ព្រម​ដាក់បញ្ចូល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទៅក្នុង​រចនាសម្ព័ន្ធ​ទីប្រឹក្សាបច្ចេកទេស និង​ជា​សមាជិក​ក្រុមការងារ​ដែល​នឹងត្រូវ​រៀបចំ (Technical Advisor Group) រូ​ម​មាន អាជ្ញាធរ​ទន្លេ​សាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​មួយចំនួនទៀត ។​

]]>
Activity Fri, 26 Jun 2015 13:18:44 +0000
ឯកឧត្តម លឹម គានហោ អញ្ជើញ​ចូលរួម​កម្មវិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ទាំងបី​ស្ថាប័ន នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/759-2015-06-23-09-58-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/759-2015-06-23-09-58-55

 

នា​ព្រឹក​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​៣ ស្ថាប័ន​ចំណុះ​ក្រសួង រួមមាន​ថ្នាក់​នាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ សមាសភាព​អញ្ជើញ​ចូលរួម​ចាប់ពី​ប្រធាន​មន្ទីរ​ទាំង​២៥​ខេត្ត នាយកដ្ឋាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក  អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ  ។ កិច្ចប្រជុំ​ក្នុង​គោលបំណង គឺ (១) ជា​កិច្ចប្រជុំ​ការងារ​របស់​ស្ថាប័ន (២) របាយការណ៍​ស្តីពី​ការវិវឌ្ឍ​សភាពការណ៍​បច្ចុប្បន្នរ​បស់​សង្គម និង​(៣) គោលការណ៍ ការកែលម្អ​ភាព​អសកម្ម និង​ទិសដៅ​បន្ត ។
      ឯកឧត្តម រដ្ឋមន្ត្រី បាន​មានប្រសាសន៍ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឱ្យមាន​ប្រសិទ្ធភាព​សម្រាប់​ក្រសួង​ធនធានទឹក  និង​ឧតុនិយម ទី​១ -​ថ្នាក់ដឹកនាំ​ក៏ដូចជា មន្ត្រី​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​សាមគ្គី​ផ្ទៃក្នុង​ការងារ​របស់ខ្លួន រក្សាបាន​នូវ​សុខដុម​រម្ម​នីយកម្ម​ក្នុង​អង្គភាព និង​ទទួលខុសត្រូវ​តាម តួនាទី​និង​ភារកិច្ច​។ ទី​២-​រាល់​សកម្មភាព​ការងារ​ត្រូវមាន​ការអនុវត្ត​ឱ្យបាន​ជាប់​ជួន លុប​ឱ្យ​បានជា​អតិបរិមា និង​ឈានទៅ​លុបបំបាត់​ទាំងស្រុង​នូវ​រាល់​អំពើ​ខុសឆ្គង​និង​សកម្មភាព​នានា ។ ទី​៣- សូម​ចេះ​ធ្វើ​ការងារ យ៉ាងណា​ឱ្យបាន​លឿន មាន ប្រសិទ្ធិភាព​ខ្ពស់ និង​ជៀសវាង​ឱ្យបាន​នូវ​ចំនុចខ្សោយ ។ ទី​៤- យកចិត្តទុកដាក់ និង​ត្រៀមលក្ខណៈ​ពី​បញ្ហា​អាកាសធាតុ (​នឹង​អាចមាន​ទឹកជំនន់ នា​ឆ្នាំនេះ​) និង ទី​៥- ត្រូវ​ពង្រឹង​និង​ពង្រីក​នូវ​ការយល់ដឹង​បន្ថែមទៀត ជាពិសេស​ការបណ្តុះបណ្តាល​ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​បង្កើន​សមត្ថភាព​ចំណេះដឹង​ពិតប្រាកដ​សម្រាប់​បម្រើកា​រងារ​។​
         ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ទៀតថា​ត្រូវ​ក្តាប់​ឱ្យបាន និង​ជៀសវាង​ប៉ះពាល់ នូវ​បញ្ហា​ទាំងឡាយ​មាន បញ្ហាដីធ្លី   បញ្ហា​ព្រៃឈើ  បញ្ហា​ព្រៃ​លិច​ទឹក បញ្ហា​អាជីវកម្ម​លើ​ធនធានធម្មជាតិ ត្រូវមាន​វិធានការ ការពារ នេះ​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ហើយ​ឯកឧត្តម​បានបង្ហាញ​ជាគោលការណ៍​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ពិសេស​មន្ទីរជំនាញ (១) សូម​មាន​វិធានការ​ដោយ​ច្បាស់លាស់ និង​និតិ​វិធី​រដ្ឋបាល​ត្រឹមត្រូវ និង​មានការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​អាងទឹក បឹងបួរ ប្រឡាយ ដែល​ស្ថិតក្នុង​សារពើភ័ណ្ឌ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង (២) សូម​ថ្នាក់ដឹកនាំ​ទាំងបី​ស្ថាប័ន កុំ​មានការ​ពាក់ព័ន្ធ​ឱ្យសោះ ចំពោះ​បញ្ហា​ការ​លប់​អាងទឹក បឹងបួរ ប្រឡាយ ការទន្ទ្រាន​ព្រៃ​លិច​ទឹក ដើម្បី​យកទៅ​ធ្វើជា​កម្មសិទ្ធិ​បុគ្គល  ។​

]]>
Activity Tue, 23 Jun 2015 15:58:43 +0000
ឯកឧត្តម លឹម ពុ​យ អនុប្រធាន អ​ទស ដឹកនាំ​កិ​ច្ជ​ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/757-2015-06-17-02-15-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/757-2015-06-17-02-15-21

នា​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៥ ក្រុមការងារ​គម្រោង​ស្ទឹងសែន​នៃ​អាជ្ញាធរ​ទន្លេសាប និង​តំណាង​ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង (International Office of Water, France) ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​បើក​កិច្ចប្រជុំ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ នៃ​អាង​ស្ទឹងសែន ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដោយ​ពិភាក្សា​លើ​ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត​ក្នុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២០​។ កិច្ចប្រជុំ​នេះ​បានរៀបចំ​ឡើង​នៅ​សាលាខេត្ត​ព្រះវិហារ ដែលមាន​ការអញ្ជើញ​ចូលរួម​ដោយ ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ ជា​ប្រធាន​គណៈកម្មការ​, ឯកឧត្តម ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ ជា​អនុប្រធាន​គណៈកម្មការ និង​សមាជិក​សមាជិកា​រទាំង​អស់​របស់​គណៈកម្មកា​រ​សរុប​ចំនួន ៦៥​នាក់​។ ជា​លទ្ធផល​អង្គប្រជុំ​ពិភាក្សា​បាន​ឯកភាពគ្នា​លើ​គោលការណ៍​ផែន ការ​សកម្មភាព​សម្រាប់​អនុវត្ត​រួមគ្នា​រួមមាន​ដូចខាងក្រោម​៖
1. ការរស់នៅ​ប្រកបដោយ​សុខមាលភាព​
2. ការអភិវឌ្ឍន៍​លើ​សង្គម​សេដ្ឋកិច្ច​
3. ការការពារ​ធនធាន​ទឹក និង​ធនធាន​ព្រៃឈើ​
4. នីតិវិធី​ក្នុងការ​ពង្រឹង​លើ​ការគ្រប់គ្រង​ធនធានទឹក​

]]>
Activity Wed, 17 Jun 2015 08:15:12 +0000
The Participation of the National Consultative Meeting on the 5 years Strategic Plan (2016-2020) of the MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/755-2016-2020-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/755-2016-2020-mrc

​On 16 June 2015, Mr. Yann Samrith, Director of Department of Legislation and Extension of Tonle Sap Authority, attended the National Consultative Meeting on the 5 Years Strategic Plan (2016-2020) of the Mekong River Commission (MRC), which was organized by Cambodia National Mekong Committee (CNMC) at the auditorium of the Ministry of Water Resources and Meteorology (Derm Tnaot Building-Kbal Tnal) under the auspices of H.E Te Navuth, Secretary General of CNMC, High Representative of Excellency Minister of Ministry of Water Resources and Meteorology, and Chairman of CNMC, with the participation from member officials as representatives of ministries, national institutions, Secretariat of CNMC and technical officials from MRC, in total of 32 participants. The workshop has the purposes to: (1) present the preparation progress of the strategic plan of the MRC (2016-2020) and (2) to review and discuss the content of the draft of the final documents of the strategic plan, to gather feedback from MRC members and to undergo the regional consultative meeting in Laos in the future in order to make the document appropriate for joint implementation.

]]>
Activity Tue, 16 Jun 2015 15:18:52 +0000
ការចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (2016-2020) របស់ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/756-2015616 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/756-2015616

​នា​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ (២០១៦-២០២០)​របស់​គណៈកម្មការ​ទ​ន្លរ​មេគង្គ  ដែល​បាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​-​ក្បាលថ្នល់​) ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​សមាជិក​តំណាង​ក្រសួង     ស្ថាប័ន​ថ្នាក់ជាតិ អគ្គលេខាធិការដ្ឋាន CNMC និង​មន្ត្រី​ជំនាញ MRC សរុប​ចំនួន ៣២ រូប ។ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង គឺ ៖ (១) បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ របស់ MRC (2016-2020) និង (២) ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ឯកសារ​ចុងក្រោយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ និង​ប្រមូល​មតិយោបល់​ពី​ប្រទេស​ជា​សមាជិក MRC និង​ឆ្លង​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​តំបន់​នៅ​ប្រទេស​ឡាវ​នាពេលខាងមុខ ដើម្បី​ធ្វើយ៉ាងណា​មាន​លក្ខណៈ​សមស្រប​តាម​ដែល​នឹងត្រូវ​ចូលរួម​អនុវត្តន៍​។

]]>
Activity Tue, 16 Jun 2015 15:18:52 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​រ៉ែ ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/753-2015-06-15-02-17-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/753-2015-06-15-02-17-14

​រយៈពេល 3​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​2015 ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ  បាន​ចុះ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​ពី​ធនធាន​រ៉ែ នៅ​ទីតាំង​មួយចំនួន​ក្នុង​ខេត្តពោធិ៍សាត់ ដោយ​ធ្វើ​ការជួប​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល អ្នកធ្វើអាជីវកម្ម​បូម​ខ្សាច់ និង​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​-​ថ្ម ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែម​ពី​ប្រភព ប្រភេទ ការប្រើប្រាស់ ការកែច្នៃ​សក្តានុពល​ធនធាន​រ៉ែ និង​ការ ធ្វើ​ចរាចរណ៍​របស់​ធ​ន​ធាន​រ៉ែ នៅក្នុង​ខេត្តពោធិ៍សាត់ ។​

]]>
Activity Mon, 15 Jun 2015 08:16:58 +0000
ការចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី បញ្ហា​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/751-2015-06-12-08-49-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/751-2015-06-12-08-49-32

​នា​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​លោក ប៉ុន វុ​ឌ្ឍី បាន​ចូល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី បញ្ហា​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន នៅ​សណ្ថាគារ អ៊ី​ម​ផើ​រៀល ហ្កា​ដិ​ន វីឡា ភ្នំពេញ​។ កិច្ចប្រជុំ នេះ​រៀបរៀង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​បរិបទ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​នៅ​អាង​ទន្លេសេសាន ស្រែ​ពក និង​តំបន់​ដីសណ្តរ​មេគង្គ ក្រោម​ជំនួយ​របស់​ធនាគារពិភពលោក ក្រោម​អធិបតីភាព​លោក ម៉ៅ ហាក់ អគ្គនាយករង បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលមាន​សមាជិក​ចូលរួម​ចំនួន ៣៣ នាក់​មកពី​ក្រសួង ស្ថាប័ន និង​អង្គ​ការពាក់​ព័​ន្ឋ​មួយចំនួន​។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា ពី​៖
១- បញ្ហាសំខាន់ៗ និង​ជា​អាទិភាព​សម្រាប់​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លង ដែន​ដែល ប្រមូលបាន​ពី​ក្រសួង ស្ថាប័ន​ពាក់​ព័​ន្ឋ ។​
២- កំណត់​នូវ​បញ្ហា​ឆ្លងដែន​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​ប្រទេស​វៀតណាម ក្នុងកំឡុងពេល​កិច្ចប្រជុំ​ពិភាក្សា​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​។​

]]>
Activity Fri, 12 Jun 2015 14:49:22 +0000
សិក្ខាសាលា ស្តីពី​ការបង្កើត​ភាពជា​ដៃគូរ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់ និង​សហគមន៍​ផ្តល់ជំនួយ ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/749-2015-06-09-10-08-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/749-2015-06-09-10-08-16

   

​នាព្រឹក​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ នៅ​សណ្ឋាគារ​សេន​ជូ​រី ទី​រួម​ខេត្តពោធិ៍សាត់ អាជ្ញាធរ​ទន្លេសាប  បានរៀបចំ​នូវ​សិក្ខាសាលា ស្តីពី​ការបង្កើត​ភាពជា​ដៃគូរ​ជាមួយនឹង​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់ និង​សហគមន៍​ផ្តល់ជំនួយ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្រោម​អធិបតី​យ​ភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​ដែលជា​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា អង្គការ​ជាតិ​-​អន្តរជាតិ តំណាង​មន្ទីរ​/​អង្គភាព​ជំនាញ និង​សហគមន៍​ពាក់ព័ន្ធ​ជុំវិញ​តំបន់​បឹង​ទន្លេសាប សរុប​ចំនួន ៤៨ រូប ។​
​ជាមួយនឹង​មតិ​ស្វាគមន៍ ឯកឧត្តម បាន​ជម្រាបជូន​ដល់​អង្គសិក្ខាសាលា​ថា​ការរៀបចំ​នូវ​សិក្ខាសាលា​ថ្ងៃនេះ គឺជា​សកម្មភាព​អាទិភាព​មួយ​ក្នុង​ផែនការ​សកម្មភាព​ការងារ​របស់ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ឆ្លងដែន​រវាង​បឹង​ទន្លេសាប (​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា (​ថៃ​) ដែលជា​សមាសភាគ​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ចំនួន ០៤ នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​មេគង្គ​ឆ្លងដែន (M-IWRM) ដែល​ទទួលបាន​ថវិកា​គាំទ្រ​ពី​ធនាគារពិភពលោក World Bank តាមរយៈ MRC ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្នុងទិសដៅ​អភិបាលកិច្ច​ធនធាន​ឲ្យ​បាន​ប្រសើរឡើង ក្នុងការ​គាំទ្រ​ដល់​វិបុលភាព និង​សុខ​មា​ភាព​នៃ​បឹង​ទន្លេសាប និង​អាង​ទន្លេ​សុង​ក្លា ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ទ្រទ្រង់​ជីវភាព​រស់​ប្រកបដោយ​ចិ​រ​ភាព ។
​សិក្ខាសាលា​ក្នុង​រយៈពេល​មួយថ្ងៃ​នេះ មាន​គោលបំណង​ពិភាក្សា ដើម្បី​ទទួលបាន​នូវ​គំនិត យោបល់ និង​ទស្សនៈ​ពី​អ្នកពាក់ព័ន្ធ ដែល​ប្រកបដោយ​បទពិសោធន៍​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ តាមរយៈ ៖
1. សិក្សា និង​កំណត់​បញ្ហា​ប្រឈម​ឆ្លងដែន ដែល​ប៉ះពាល់​ដល់​ការគ្រប់គ្រង​បឹង​ទន្លេសាប​
2. បង្កើន​ភាពជា​ដៃគូរ និង​ពិភាក្សា​ស្វែងយល់​ពី​បញ្ហា និង​ដំណោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​
3. បង្កើន​ការយល់ដឹង​ជា​សាធារណៈ អំពី​ដំណើរការ និង​ភាព​សំខាន់​របស់​គម្រោង​ជាមួយនឹង​សហគមន៍​ក្នុង តំបន់​បឹង​ទន្លេសាប ។

]]>
Activity Tue, 09 Jun 2015 16:08:07 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/747-2015-06-09-09-52-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/747-2015-06-09-09-52-28

នា​ថ្ងៃទី ០៨ - ១០ ខែមិថុនា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​ក្រុមការងារ នៃ​អាជ្ញារ​ទន្លេសាប  បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ ក្នុងការ​ប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ជាពិសេស ការសិក្សា​ស្វែងយល់​ពី​ផ​ប​ប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​នូវ​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​បានកើត​ឡើង ។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា ក្រុមការងារ​បាន​ជួប​ជាមួយ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។

]]>
Activity Tue, 09 Jun 2015 15:51:58 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​នៅ​ភូមិ​បណ្តែត​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/745-2015-06-09-09-19-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/745-2015-06-09-09-19-58

​រយៈពេល ០៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០២ ដល់​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​ទន្លេសាប ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ ឃុំ​កំពង់ហ្លួង ស្រុក ក្រគរ និង​ឃុំ រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដើម្បី ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​នៃ​ការបង្កើត​កាកសំណល់​រឹង​នៅតាម​ភូមិ    បណ្តែត ទឹក​។ ការសិក្សា​នេះ មាន​គោលបំណង​ផ្តោត​សំខាន់​លើ​កាកសំណល់​រឹង​ដែល​បាន​បង្កើត​ឡើងជា​រៀង រាល់ថ្ងៃ​ដោយ​ប្រជាជន​ដែល​រស់​នៅលើ​ភូមិ​បណ្តែត​ទឹក ដែលជា   កក្តា​សំខាន់​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​។ ក្រុមការងារ​បាន​សិក្សា​អំពី​ប្រភេទ​កាកសំណល់ វិធីសាស្ត្រ​នៃ​ការរក្សា​កាកសំណល់ ការចាក់​កាកសំណល់​ចោល និង​ការយល់ដឹង​អំពី​ហេតុផល​ប៉ះពាល់​ផ្សេងៗ​។

]]>
Activity Tue, 09 Jun 2015 15:18:08 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ស្រង់​ស្ថិតិ​អាង​ស្រែ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/743-2015-06-05-06-01-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/743-2015-06-05-06-01-51

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០២ ដល់ទី ០៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេក​ទេ​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ​ឃុំ​ប្រឡាយ និង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ស្រង់​ស្ថិតិ​អាង​ស្រែ ។ គោលបំណង​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​ទូទៅ​នៃ​អាង​ក្នុង​តំបន់ 2 និង 3 និង​ចុះ​ប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក​អាង​ក្នុង​តំបន់​ខាងលើ និង​តំបន់​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ជា​ផែនទី​គោល ។​

]]>
Activity Fri, 05 Jun 2015 12:01:36 +0000
សេចក្តីជូនដំណឹង ស្តីអំពី ការអញ្ជើញ​ចូលរួម​ពិគ្រោះ​ថ្លៃ​ការផ្គត់ផ្គង់​ឯកសណ្ឋាន និង​សញ្ញា​សក្តិ​មន្ត្រីរាជការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/741-2015-06-05-05-04-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/741-2015-06-05-05-04-51

 

 

អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន និង​សហគ្រាស​(​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ទាំងអស់ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ ដើម្បី​ផ្គត់ផ្គង់​ឯកសណ្ឋាន និង​សញ្ញា​សក្តិ​មន្ត្រីរាជការ នៃ​អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Fri, 05 Jun 2015 11:04:20 +0000
Activities of a Study on the Dry Season Crops Cultivation in Zones 1 and 2 of Batambang Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/739-201565 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/739-201565

From June 03 to 05, 2015, H.E Meas Oeun, Advisor to Tonle Sap Authority, led the technical officials to study the dry season crops cultivation (early-rainy season rice) in order to compile information related to agricultural crops of the areas around Tonle Sap Lake in Zones 1 and 2 of Batambang Province. The purposes of this study were to collected data on the cultivated area, types of seeds, measures and techniques of farming, vermin and diseases , soil utilization and pesticides, irrigation system, and soil texture and to take soil samples for experimentation (soil quality). In the study process, the team met with villager, commune authorities and farmers, dig the earth to check soil texture, described soil profile and took soil samples for experimentation.​

]]>
Activity Fri, 05 Jun 2015 08:56:23 +0000
សកម្មភាព​ការចុះ​សិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​)​ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តបាត់ដំបង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/740-2015651 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/740-2015651

 

នា​ថ្ងៃទី 03 ដល់​ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2015 ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ពី​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវប្រាំង (​ស្រូវ​ដើមរដូវ​វស្សា​) សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​នេះ គឺមាន​គោលបំណង​ដើម្បី ប្រមូល​ទិន្នន័យ​បរិមាណ​ផ្ទៃដី​បង្ករ​បង្កើន​ផល  ប្រភេទ​ពូជ  វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ  សត្វល្អិត និង​ជំងឺ​បំផ្លាញ  ការប្រើប្រាស់​ជី និង​ថ្នាំពុល  ប្រភពទឹក​ស្រោចស្រព  ការវិភាគ​ប្រភេទ​ដី (Soil Texture) និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ (​គុណភាព​ដី​) ។ ក្នុង​ដំណើរ​ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ  ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី​ប្រូ​ហ្វីល​ដី និង​យក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Fri, 05 Jun 2015 08:56:23 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/737-2015-06-03-23-51-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/737-2015-06-03-23-51-30

 

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០២ ដល់ទី ០៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​ទៅកាន់​ទីតាំង​ភូមិសាស្ត្រ ស្រុក​ជីក្រែង សូត្រ​និគម​ន៍ បាគង សង្កាត់​ចុង​ឃ្នៀ​ស និង​ស្រុក​ពួក ខេត្តសៀមរាប ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​។ ការសិក្សា​នេះ​មាន​គោលបំណង​កំណត់​ឧបករណ៍​នេសាទ​ដែល​កំពុង​ប្រើប្រាស់​ប្រើប្រាស់ ឧបករណ៍​នេសាទ​ដែល​កំពុង​ពេញនិយម ឧបករណ៍​នេសាទ​ដែល​លែង​ប្រើប្រាស់ ឧបករណ៍​នេសាទ​កែច្នៃ និង​ឧបករណ៍​នេសាទ​ដែល​ទើប​កកើត​ថ្មី​។​

]]>
Activity Thu, 04 Jun 2015 05:51:20 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការប្រាស្រ័យ​ទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/735-2015-06-01-03-49-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/735-2015-06-01-03-49-38

ដោយមាន​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ២៧ ដល់ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៥​នេះ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ ស្តីពី ការប្រាស្រ័យ​ទំនាក់ទំនង​នៃ​គម្រោង​ឆ្លងដែន នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ សិក្ខាសាលា មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ក្រុម​គោលដៅ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ជាតិ​ទាំង​ប្រទេស​ទាំង ៤ សមាជិក​ក្រុមការងារ​គម្រោង​ឆ្លងដែន​ទាំងអស់ អ្នកសម្របសម្រួល​គម្រោង ទីប្រឹក្សា​គម្រោង តំណាង​អ្នកពាក់ព័ន្ធ​សំខាន់ៗ (RBC, Local Authority , Research nInstitute, Farmer/Fishery Association, NGO)  ក្រុមការងារ ICCS ក្រុមការងារ M-IWRM និង ទីប្រឹក្សា​វាយតម្លៃ​ប៉ាន់ប្រមាណ​របស់​អ្នកពាក់ព័ន្ធ  ICCS សរុប​ចំនួន ៣៣ នាក់​។
​    ​សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​ពិ​ភក្សា​ទៅលើ​៖
​១- ស្ថានភាព និង​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ទាំង ៥ ដែល​បាន​អនុវត្ត​រហូតដល់​បច្ចុប្បន្ន​
២-កំណត់ និង​ស្វែងយល់​លំអិត​អំពី​អ្នកពាក់ព័ន្ធ និង​តួនាទី​របស់​ពួកគេ​ក្នុង​បរិបទ​ប្រទេស និង​បញ្ហា​ឆ្លងដែន​
​៣- រៀបចំ​ឯកសារ​របាយ​ការណ៍​វាយតម្លៃ​កិច្ច​ប្រាស្រ័យ​ទំនាក់ទំនង​នៃ​អ្នកពាក់ព័ន្ធ​គម្រោង​។​
​    ​ជា​លទ្ធផល​អង្គ​សាលា​បាន​ពិភាក្សា និង​បាន​លើក​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​តម្រូវអោយ​បន្ត​ពិភាក្សា ដើម្បី​ជំរុញ​ការអនុវត្ត​បាន​លឿន​ទៅមុខ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​បាន​ឯកភាព​ជម្រុញ ការបញ្ចប់ របាយ ការណ៍​វាយតម្លៃ​ការប្រាស្រ័យ​វាយតម្លៃ​ការទំនាក់ទំនង​នៃ​គម្រោង​។ ដោយឡែក​សិក្ខាកាម​បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដីសណ្តរ​មេគង្គ សកលវិទ្យា​ល័យ និង​ទីក្រុង​កាន់​ថឺ ដែល​បាន រៀនសូត្រ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពិ​ភក្សា​គ្នា​លើ​ការអនុវត្ត​ឆ្លងដែន​ទៅវិញទៅមក​។​

]]>
Activity Mon, 01 Jun 2015 09:47:54 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី ២ ស្តីពី ការពិនិត្យ​និង​កែសម្រួល​ឯកសារ​ព្រាង​លើក​ទី ១ ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/733-2015-05-29-07-12-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/733-2015-05-29-07-12-20

នា​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​- ក្បាលថ្នល់​) ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី ២ ស្តីពី ការពិនិត្យ និង​កែសម្រួល​ឯកសារ​ព្រាង​លើក​ទី ១ នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប ដែល​រៀបចំ និង​ចាត់ចែង​ដោយ​ក្រុមការងារ​មន្ត្រី​ប​ចេ្ច​ក​ទេស​របស់​អាជ្ញាធរ​ទន្លេ​សាប ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​កម្មវិធី​អភិវឌ្ឍ​ការគ្រប់គ្រង​វិស័យ​ធនធានទឹក  (WRMSDP) ក្នុង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ADB CDTA 7610-CAM ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រាជរដ្ឋាភិបាល មន្ទីរ​/​អង្គភាព​ពាក់ព័ន្ធ​ខេត្ត​ទាំង ៨ នៅ​ជុំវិញ​បឹង​ទន្លេសាប មន្ត្រី​ក្រុមការងារ​បច្ចេកទេស​ទី​១០ (WG10) និង​ទីប្រឹក្សា​កម្មវិធី ដែលមាន​សរុប​ចំនួន 68 នាក់ ។​
 ក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះមុខ និង​បន្ត​និរន្ត​ភាព​ការងារ​ស្នូល អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​បន្តសកម្មភាព ការងារ​ចុះ​សិក្សា​ស្រាវជ្រាវ ចងក្រង​ប្រមូល​ព័ត៌មាន ទិន្នន័យ​ពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ និង​តាមដាន​ពី​ស្ថា​ភាពអនាធិបតេយ្យ បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជីវចម្រុះ ព្រៃ​លិច​ទឹក និង​បរិស្ថាន ដែល​បង្កឡើង​ពី​កក្តា​មនុស្ស និង​កក្តា​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​សុខា​មាល​ភាព​បឹង ។ ផ្អែកលើ​ទស្សនវិស័យ និង​យុទ្ធសាស្ត្រ​ពង្រឹង​ប្រសិទ្ធភាព​ការងារ អាជ្ញាធរ​ទន្លេសាប កំពុងដំណើរការ​រៀប​ចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ជា​ត្រីវិស័យ​ក្នុងការ​អនុវត្តន៍​ការងារ​ស្របតាម​តួនាទី ភារកិច្ច​ស្នូល ប្រកបដោយ​ប្រសិទ្ធភាព ។ ចំពោះ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី ២ នេះ ក្នុង​គោលបំណង​ពិនិត្យ ពិភាក្សា និង​ផ្តល់​ជា​គំនិត​យោបល់ បន្ថែមទៀត ដើម្បី​កែសម្រួល​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប (​ព្រាង​លើក​ទី ១) ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ  ប្រកបដោយ​អត្ថន័យ ខ្លឹមសារ​កាន់តែ​ស៊ីជម្រៅ និង​យកទៅអនុវត្ត​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ ។ ខ្លឹមសារ​រួម នៃ​ការពិភាក្សា​ផែនការ​យុទ្ធសាស្ត្រ ផ្តោត​សំខាន់​ទៅលើ (១) ចក្ខុវិស័យ  និង​បេសកកម្ម របស់​អាជ្ញាធរ​ទន្លេសាប​នៅក្នុង​កម្រិត​ផែនការ​យុទ្ធសាស្ត្រ , (២) គោលដៅ​យុទ្ធសាស្ត្រ ,(៣) គំនិត​ផ្តួចផ្តើម​ជា​អាទិភាព​ក្នុង​សកម្មភាព​អនុវត្ត​ការងារ​, (៤) ក្របខ័ណ្ឌ​សូចនាករ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ផែនការ​យុទ្ធសាស្ត្រ និង (៥) ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ។​

]]>
Activity Fri, 29 May 2015 13:12:09 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សិក្ខាសាលា ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/731-2015-05-26-04-51-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/731-2015-05-26-04-51-05

 

នា​ព្រឹក​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សិក្ខាសាលា ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់ អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន លេខា​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​ទីប្រឹក្សា​គម្រោង​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី ។​
​    ​ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បាន​ជម្រាបជូន​ពី​ដំណើរការ “​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប 2015-2019”  និង​គោលបំណង​កិច្ចប្រជុំ ដើម្បី​ពី​និត្យ​រំលីង​ឡើងវិញ​នូវ​ខ្លឹមសារ​ឯកសារ​ពង្រាង ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ទី ១ កន្លងមក និង​ផ្តល់​ជា​គំនិត​កែលម្អ ក្នុងទិសដៅ​កែសម្រួល​ឲ្យ​កាន់​មាន​ភាព​សុ​ក្រឹត្យ ស​ង្គ​ត​ភាព ទទួលបាន​ការគាំទ្រ​ពី​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ ។      ​បន្ទាប់មក ទីប្រឹក្សា​គម្រោង បានបង្ហាញ​ខ្លឹមសារ​រួម​នៃ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ និង​ពិភាក្សា និង​ផ្តល់យោបល់ កែលម្អ​នូវ​អត្ថន័យ និង​ខ្លឹមសារ​លើ​ចំនុច​នីមួយៗ ដើម្បី​ឯកសារ​នេះ​កាន់តែ​ល្ង​ប្រសើរ ហើយ​ក្រុមការងារ​បច្ចេកទេស​ទី ១០ (WG 10) បាន​ឯកភាព​នឹងធ្វើ​កែសម្រួល​ឯកសារ​ឡើងវិញ ពេល​ទទួលបាន​ការផ្តល់​យោបល់​បន្ថែម​ពី​សិក្ខាកាម​នា​កិច្ចប្រជុំ​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៥ ខាងមុខ ។​

]]>
Activity Tue, 26 May 2015 10:50:57 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អ​ទស អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​នៅ​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/729-2015-05-25-03-28-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/729-2015-05-25-03-28-08

នា​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកា​សាធារណៈ​នៅ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អនុប្រធាន​ក្រុមការងារ​។ វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិការ​ក្រុមការងារ​ថ្នាក់ជាតិ អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ក្រុមប្រឹក្សា មន្ទីរ​កសិកម្ម​ស្រុក តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​សរុប ចំនួន ៤៥០ គ្រួសារ​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សាឃុំ​រួចមក ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ជូន​វេទិកា​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម​ផ្សេងៗ ពិសេស​ទាក់ទង​នឹង​បច្ចេកទេស​​​កសិកម្ម ដំណាំ​បន្លែ និង​ការ​ចិញ្ចឹមសត្វ​ជាដើម​។ សំណូមពរ​របស់​ប្រជាពលរដ្ឋ​រួមមាន ៖ បច្ចេកទេស​នៃ​ការដាំដុះ កង្វះខាត​ប្រព័ន្ធ​ប្រឡាយ កាប​ន្សុ​ត​ពូជ ការដាក់​ជី ថ្នាំ​សម្លាប់​សត្វល្អិត បញ្ហា​សត្វ​កណ្តុរ តម្លៃ​ស្រូវ និង​បច្ចេកទេស​នៃ​ការ​ចិញ្ចឹមសត្វ​ជាដើម​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានទទួល​នូវ​សំណូមពរ និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខេត្ត និង​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ជា​បន្តទៀត​។​

]]>
Activity Mon, 25 May 2015 09:27:43 +0000
សកម្ម​ភាពចុះ​សិក្សា​អំពី​ប្រភេទ​ព្រៃ​លិច​ទឹក និង​វា​រី​រុក្ខជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/727-2015-05-25-02-52-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/727-2015-05-25-02-52-20

​ចាប់ពី​ថ្ងៃទី ២០ ដល់ទី ២២ ខែឧសភា ឆ្នាំ​២០១៥ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ធនធានធម្មជាតិ ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​សិក្សា​អំពី​ប្រភេទ​ព្រៃ​លិច​ទឹក និង​វា​រី​រុក្ខជាតិ​នីមួយៗ​នៅ​តំបន់​បឹង​ទន្លេសាប ជាពិសេស​គឺ​ការសិក្សា​អំពី​លក្ខណៈ​ជីវសាស្ត្រ និង​ស្ថានភាព​នៃ​ការ​ដុះ​លូតលាស់​របស់​រុក្ខជាតិ​ព្រៃ​លិច​ទឹក​, ការបន្ត​ពូជ និង​ដង់ស៊ីតេ​នៃ​ដំណុះ​រុក្ខជាតិ​ព្រៃ​លិច​ទឹក ។​


]]>
Activity Mon, 25 May 2015 08:51:49 +0000
H.E Khov Meas to Attend the National Workshop on the Inclusion of Prek Tal as the Fourth Ramsar Region https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/712-ramsar-4 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/712-ramsar-4

​On 18 May 2015, H.E Khov Meas, Deputy Secretary General of Tonle Sap Authority, attended the National Workshop on the Inclusion of the Core Area Prek Toal as the Fourth Ramsar Region of  Cambodia, organized by the Ministry of Environment under the auspice of H.E Yin Kim Sean,  Secretary of State of the Ministry of Environment. The workshop raised the criteria of Ramsar region and wetland in Cambodia that have the potential for the inclusion as Ramsar Region. Cambodia joined as a full member of the Ramsar Convention on 23 October 1996 and included 3 major wetlands as Ramsar Regions; they are (1) Mekong bank of Steung Treng province (2) Kapi island of Koh Kong province, and (3) Tonle Chmar of Kampong Thom province. By seeing the potential of Prek Toal as the core area of biosphere of Tonle Sap Lake and as the only bird's breeding area in Southeast Asian region and the compatibility to the requirements of Ramsar Convention, the workshop agreed to include Prek Toal as the fourth Ramsar Region of Cambodia. The working group will prepare requesting documents and submit them to the Council of Ministers and head of the government. 

]]>
Activity Tue, 19 May 2015 06:51:26 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី ការដាក់បញ្ចូល​តំបន់​ព្រែក​ទាល់​ជា​តំបន់​រ៉ា​ម​សារ​(Ramsar)​ទី 4 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/713-2015519 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/713-2015519

​នា​ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ 2015 ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ដែល​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន ស្តីពី ការដាក់បញ្ចូល​តំបន់​ស្នូល​ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ​ទី 4 របស់​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ អង្គសិក្ខាសាលា​បានបង្ហាញ​អំពី​លក្ខណៈវិនិច្ឆ័យ​របស់​តំបន់​រ៉ា​ម​សារ និង​តំបន់ដីសើម​ក្នុងប្រទេស​កម្ពុជា​ដែលមាន​សក្តានុពល​សម្រាប់​ដាក់បញ្ចូល​ជា​តំបន់​រ៉ា​ម​សារ​។ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​នៃ​អនុសញ្ញា​រ៉ា​ម​សារ នា​ថ្ងៃទី 23 ខែតុលា ឆ្នាំ 1996 ហើយ បានដាក់​បញ្ចូល​តំបន់ដីសើម​សំខាន់ៗ​ចំនួន 3 កន្លែង​ជា​តំបន់​រ៉ា​ម​សារ គឺ (1) ដង​ទន្លេមេគង្គ​ខេត្ត ស្ទឹងត្រែង (2) កោះ​កាពិ​ក ខេត្តកោះកុង និង​(3) បឹង​ឆ្មា ខេត្តកំពង់ធំ​។ ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​តំបន់​ព្រែក​ទាល់ ដែលជា​តំបន់​ស្នូល​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ជា​តំបន់​ពង​កូន​របស់​សត្វ​ស្លាប​ទឹកតែ​មួយគត់​ក្នុង​តំបន់​អាស៊ី​អា​គ្នេ​ឃ៍ ហើយ​ដែល​ឆ្លើយតប​ទៅនឹង​លក្ខណៈវិនិច្ឆ័យ​នៃ​អនុសញ្ញា​រ៉ា​ម​សារ ដូច្នេះហើយ​អង្គសិក្ខាសាលា​បាន​ឯកភាពគ្នា​ក្នុង​ការដាក់​តំបន់​ព្រែក​ទាល់ ជា​តំបន់​រ៉ា​ម​សារ ទី 4 របស់​ប្រទេស​កម្ពុជា​។ ក្រុមការងារ​នឹង​រៀបចំ​ឯកសារ​ស្នើសុំ និង​បញ្ចូនទៅ ទីស្តីការគណៈ រដ្ឋមន្ត្រី និងប្រមុខ​រាជរដ្ឋាភិបាល​​ជា​បន្តទៀត​។ 

]]>
Activity Tue, 19 May 2015 06:51:26 +0000
វគ្គ​បណ្តុះបណ្តាល ស្តីអំពី មូលដ្ឋានគ្រឹះ​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/710-2015-05-18-05-02-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/710-2015-05-18-05-02-20

នា​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​-​ក្បាលថ្នល់​) មាន​រៀបចំ​នូវ​វគ្គ​បណ្តុះបណ្តាល ស្តីអំពី មូលដ្ឋានគ្រឹះ​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធន​ធនា​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សរុប​ចំនួន ៤០ នាក់ ។​
​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ២​ថ្ងៃ ក្នុង​គោលបំណង​លើកកម្ពស់​ចំណេះដឹង និង​ពង្រឹង សមត្ថភាព ដល់​មន្ត្រី​ជំនាញ​ក្នុងការ ចុះ​សិក្សា​ស្រាវជ្រាវ និង​ការប្រមូល​ទិន្នន័យ ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​-​សង្គម បរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ព្រម​ជាមួយនឹង​ការចែករំលែក​នូវ បទពិសោធន៍​នៃ​ការងារ​ក្នុង​ការចុះ​សិក្សា​ស្រាវជ្រាវ និង​គំនិត​ផ្តួចផ្តើម​ដែល​ចាំបាច់​សម្រាប់​ការចុះ​សិក្សា​ស្រាវជ្រាវ​ប្រកបដោយ​ភាពជាក់លាក់ ដែល​បាន និង​កំពុង​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​
​ក្នុង​ឧកាស​នេះដែរ ឯកឧត្តម បាន​ជម្រាបជូន​សិក្ខាកាម​ពី​ការផ្តួចផ្តើម​វគ្គ​បណ្តុះបណ្តាល​នេះ ដែលជា​ផ្នែក​មួយ​នៃ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប (2015-2017) ស្របតាម​តួនាទី​ភារកិច្ច​និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប ។ ដើម្បី​ទទួលបាន​នូវ​ទិន្នន័យ និង​ព័ត៌មាន​ប្រកបដោយ​គុណភាព ឯកឧត្តម ក៏​ចូលរួម​ផ្តល់​ជា​ទស្សនទាន អំពី​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ សម្រាប់​ជា​មូលដ្ឋាន​ដល់​អ្នកស្រាវជ្រាវ នោះ​គឺ (​ទី ១) តើ​អ្នកស្រាវជ្រាវ ត្រូវ​ធើ្វ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​ការស្រាវជ្រាវ​ទទួលបាន​ទិន្ន័យ ព័ត៌មាន​ប្រកបដោយ​គុណភាព​, (​ទី ២) តើ​អ្នកស្រាវជ្រាវ ត្រូវ​រៀបចំ​នូវ​ទម្រង់​បែបណា ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ប្រកបដោយ​គុណភាព​,(​ទី ៣) តើ​អ្នកស្រាវជ្រាវ ត្រូវ​ប្រមូល​ទិន្នន័យ តាមរបៀប​ណា​? និង (៤) តើ​ការគ្រប់គ្រង និង​ការវិភាគ​ទិន្នន័យ ដូចម្តេច ដើម្បី​ឲ្យ​មានគុណ​ភាព ? ។​

]]>
Activity Mon, 18 May 2015 11:02:05 +0000
កិច្ចប្រជុំ ស្តីពី គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/708-2015-05-11-08-57-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/708-2015-05-11-08-57-14

​នា​ព្រឹក​ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​-​ក្បាលថ្នល់​) ឯកឧត្តម លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពី​ធី​បើក​កិច្ចប្រជុំ​ស្តីពី​“​គណៈកម្មការ​គ្រប់គ្រង​ធនធាន ទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​” (IWRM-Cambodia : Stung Sen River Basin Management committee) ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ហិរញ្ញប្បទាន និង​បច្ចេកទេស​ដោយ ADB, Loire-Brittany, Rhine Meuse Water Agencies, AFD,International Office for Water និង​មានការ​អ​ញ្ជើ្ច​ញ​រួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អគ្គលេខាធិការ​-​អគ្គ​ខា​ធិ​ការរង អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ប្រធាន​-​អនុប្រធាននាយកដ្ឋាន គ្រប់​ធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម សមាជិក​គណៈកម្មការ​គ្រប់​គ្រ​ធនធានទឹក​ចម្រុះ​ស្ទឹងសែន​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន ៣៥០ នាក់ ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ចង់បង្ហាញ​លើ​ការវិវត្តន៍ និង​លទ្ធផល​សម្រេចបាន​នៃ​គម្រោង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ជាមួយនេះដែរ​ការចាប់​ផ្តើម​ដំណើរការ​ជាដំបូង​នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធាន ទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែល​បានតែងតាំង​ដោយ​ក្រោយពី​ការបោះឆ្នោត និង​បាន​សេចក្តីសម្រេច​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធន​ធន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី  ខេត្ដ​ពាក់ព័ន្ធ​អាង​ស្ទឹងសែន​របស់​ខេត្ដ​កំពង់ធំ និង​ខេត្ដ​ព្រះវិហារ ធ្វើការ​សិក្សា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ភាគី​បារាំង​នៃ​ភ្នាក់ងារ អភិវឌ្ឍន៍​បារាំង និង​ការិយាល័យ​ធនធានទឹក​បារាំង ព្រមទាំង​មានការ​ចូលរួម​គាំទ្រ​ជា​ថវិកា​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ផងដែរ​។
​    ​ឆ្លៀត​ក្នុង​ឳ​កាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​មានប្រសាសន៍​សំណេះសំណាល​ដោយបាន​លើកឡើង​ដំណើរការ​អភិវឌ្ឍន៍​វិ​ស័​ធនធានទឹក និង​ធារាសាស្ដ្រ ត្រូវបាន​បែងចែក​ជា ៣ ដំណាក់កាល​ធំៗ គឺ ៖
​ទី​១-​ដំណាក់កាល​នៃ​ការឡើង​វិញ ៖ ដូចជា​យើងទាំងអស់គ្នា​បាន ដឹង​រួចមកហើយ​តាម​បណ្ដា​អាង​ស្ទឹង​នីមួយៗ​ក្រោយ​ថ្ងៃទី ៧ មករា ឆ្នាំ​១៩៧៩ បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៃ​របប​ខ្មែរក្រហម កម្ពុជា​បាន​ជួប​នូវ​ទុរភិក្ស ក្នុងនោះ​ក៏ មានការ​ហ៊ុមព័ទ្ធ​ប្រភព​សេដ្ឋកិច្ច​ធ្វើឱ្យ​កម្ពុជា​រស់​ដោយ​ខ្លួនឯង​។  ដើម្បី​សង្គ្រោះបន្ទាន់​ដល់​ប្រជាកសិករ យើង​គ្រាន់តែ​ជួសជុល​ឡើងវិញ​បន្ថែម ដើម្បី​ធានា​យក​ទឹក​ជូន​ប្រជាពលរដ្ឋ ដោយ​ពុំ​បានគិត​ទៅលើ​ស្ដង់ដារ​បច្ចេកទេស​នោះឡើយ ។
​ទី​២-​ដំណាក់កាល​កែលម្អ ៖ មានន័យថា ក្រោយពី​រាជរដ្ឋាភិបាល​បាន​បង្កើត ឡើង​នូវ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ​យើង​ចាប់ផ្ដើម​ស្ដារ​កែលម្អ​តាមរយៈ ការត្រួតពិនិត្យ ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ ធារាសាស្ដ្រ​ទាំងនោះ​មាន​លក្ខណៈ​ស្ដង់ដារ​បច្ចេកទេស និង​កសាង​ប្រព័ន្ធធារាសាស្ដ្រ​ថ្មីៗ​បន្ថែមទៀត និង​
​ទី​៣-​ដំណាក់កាល​ប្រមូលផ្ដុំ​និង​ការអភិវឌ្ឍ ៖ ដើម្បី​ឈានទៅ​អនុវត្ដ​ដំណាក់កាល​នេះ​បាន គឺ សំខាន់​ត្រូវ​ក្ដាប់​ឱ្យបាន​នូវ​សក្ដានុពល​ទឹក​ដែលមាន​ទាំង​ទឹកទន្លេ ទាំង​ស្ទឹង​ជុំវិញ​បឹង​ទន្លេសាប​។ ការ​ក្ដាប់​សក្ដានុ ពល​នេះ​ឱ្យបាន​យើង​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់​ថា​ទឹក​មាន​ប៉ុន្មាន តម្រូវការ​នៃ​ការប្រើប្រាស់​របស់​ប្រជា ពលរដ្ឋ​មាន​ប៉ុន្មាន និង​ត្រូវ​គ្រប់គ្រង ដោយ​របៀប​ណា​? ទើប​យើង​ទាមទារ​ទៅរក​ការសិក្សា ។ ក្នុងនោះ​ក្នុង​បណ្ដា​ផ្លូវទឹក យើង​ត្រូវយក​ស្ទឹងសែន​មួយ​ដែលមាន ការជួយឧបត្ថម្ភ​ពី​ភ្នាក់ងារ​បារាំង ការជួយ​គាំទ្រ​ឧបត្ថម្ភ​ជា​ថិ​កា​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ជាមួយនឹង​ការគាំទ្រ​បច្ចេកទេស​ពី​ការិយាល័យ​ធនធានទឹក​បារាំង ។​
​ឯកឧត្តម រដ្ឋមន្ដ្រី ក៏បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ មន្ដ្រី​ជំនាញ​ត្រូវយក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការងារ​ប្រកប ដោយ​ការទទួលខុសត្រូវ ព្រោះ​យើង​មាន​ដៃគូ​ជួយ​ដ៏​ច្រើន​ប្រកបដោយ​សមត្ថភាព និង​បច្ចេកទេស និង​រូបមន្ដ​កាន់តែច្រើន​លើ​ការគ្រប់គ្រង​បច្ចេកទេស​អាង​ស្ទឹង ទន្លេ និង​ធ្វើយ៉ាងណា​រាល់​ការបំពេញ​ការងារ ភារកិច្ច​របស់ខ្លួន​មិនត្រូវ​ចាំបាច់​មានការ​បញ្ជា​ទើប​ធ្វើ​នោះទេ គឺ​ត្រូវតែ​អនុវត្ដ​ន៍​ឱ្យខាងតែបាន​រាល់​ភារកិច្ច​តួនាទី​តាម ឋានានុក្រម និង​ជំនាញ​រៀងៗ​ខ្លួន​ដើម្បី​ធ្វើឱ្យ​ដំណើរការ​របស់​យើង​ទទួលបាន​លទ្ធផល​ល្អ ។​
​ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ដល់​កិច្ចប្រជុំ​ដំណើរការ​គណៈកម្មការ​គ្រប់គ្រង​ធនធាន ទឹក​ចម្រុះ​អាង​ស្ទឹងសែន ស្នើសុំ​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់​លើ​យន្ដការ​ចំពោះ​គណៈកម្មការ​ចម្រុះ ដែល បាន​បែងចែក​ឱ្យមាន​ភារកិច្ច​តួនាទី ហើយ​មេ​ត្ដា​អនុវត្ដ​ការងារ​របស់ខ្លួន​ឱ្យ​ស្របតាម​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព និង​យក​ចិ​ត្ដ​ទុកដាក់​គ្រប់​ស្ថាប័ន អង្គភាព​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្របតាម​តួនាទី ភារកិច្ច​ដែល​បានកំណត់​រួចហើយ ។​
​    ​បន្ទាប់មក កិច្ច​ប្រជុំបាន​ដំណើរការ​ត​មា​កម្មវិធី ដែល​បាន​គ្រោងទុក និង​បានធ្វើ​ចែក​រំ​ឡេ​កនូវ​បទពិសោធ​ន៍ក​ក្នុងការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន និង​គម្រោង​ក្រោម​ជំនួយ​របស់ អង្គការ JICA រួមមាន​៖
១. ការយល់ដឹង​ក្នុងការ​កំណត់​អត្តសញ្ញាណ​នៃ​អាង​ស្ទឹងសែន ការគ្រប់គ្រង និង​ដំណើរ​បង្កើត​គណៈកម្មកា​រ​គ្រប់គ្រង​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​
២. បាន​ស្វែងយល់​ពី​លទ្ធផល​ទិន្ន័យ​មូលដ្ឋាន​ក្នុងការ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន និង​ផៀ​ែ​ន​ការអភិវឌ្ឍន៍​នាពេល​អនាគត​
៣.​បាន​ស្វែងយល់​ពីរ​បប​ជលសា​ស្ត្រ និង​អាង​រងទឹក​ភ្លៀង ប្រព័ន្ធ​អេកូឡូស៊ី កសិកម្ម សុខា​មាល​ភាព និង​គុណភាព​ទឹក​នៃ​អាង​ស្ទឹងសែន​
៤. ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុវត្ត​នៅ​ឆ្នាំ ២០១៥-២០១៦ ។​

]]>
Activity Mon, 11 May 2015 14:56:58 +0000
សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី ១ ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/706-2015-05-08-04-38-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/706-2015-05-08-04-38-31

នា​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់    ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី ១ ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប  ដែល​បាន​រៀបចំឡើង​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយមាន​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញប្បទាន​ពី​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ការគ្រប់គ្រង​វិស័យ​ធនធានទឹក (WRMSDP- ADB Loan 2673-CAM and TA 7610-CAM) ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ជា​សមាជិក អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​មន្ទីរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង ៨ ជុំវិញ​បឹង​ទន្លេសាប  ក្រុមការងារ​បច្ចេកទេស​ទី​១០ (WG10) និង​ទីប្រឹក្សា​គម្រោង ដែលមាន​ចំនួន 56 នាក់ ។
​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​លើក​ទី ១ នេះ នឹង​ទទួលបាន​នូវ​គំនិត​ទស្សនៈ បទពិសោធន៍​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ តាមរយៈ​ការចូលរួម​របស់​សិក្ខា​កាម ដើម្បី​ផលិត​បាន​នូវ “​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៩” ដែលជា​សមិទ្ធិផល​ថ្មី​មួយ​ក្នុងការ​ចូលរួមចំណែក​ការគ្រប់គ្រង អភិរក្ស និង​ការអភិវឌ្ឍន៍​លើ​ធនធានធម្មជាតិ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ។ សិក្ខាសាលា​ពិ​គ្រោ​យោបល់ នឹង​ផ្តោតលើ​ចំនុច​សំខាន់ៗ គឺ (១) ពិភាក្សា និង​កំណត់​ពី​បញ្ហា​នាពេល​បច្ចុប្បន្ន និង​និន្នាការ​សម្រាប់​តំបន់​ទន្លេសាប , (២)​ពិភាក្សា និង​កំណត់​ពី​ត្រូវការ និង​កាលានុវត្តភាព​សម្រាប់​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប​, (៣) ពិភាក្សា និង​កំណត់​ធាតុ​សំខាន់ៗ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ (​ទស្សនវិស័យ បេសកកម្ម គោលការណ៍​កំណត់ និង សសរ​ស្ត​ម និង​មូលដ្ឋានគ្រឹះ​) និង (៤) ពិភាក្សា និង​កំណត់​ពី​គ្រោង​ប្លង់​នៃ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ។

]]>
Activity Fri, 08 May 2015 10:38:19 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​តាមដាន​ប្រភេទ​ត្រី និង​ការធ្វើ​សំណាក​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/704-2015-05-06-01-27-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/704-2015-05-06-01-27-57

កាលពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៥ មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​តាមដាន​លើ​ប្រភេទ​ត្រី​នៅ​តំបន់​ឆ្នុកទ្រូ ផាត់​សណ្តាយ  ដូចជា​រៀងរាល់ខែ​អំឡុងពេល ១ ឆ្នាំ​កន្លងមកនេះ និង​បាន​ចុះ​ពិនិត្យ សិក្សា​ស្រាវជ្រាវ​និង​យក​សំណាក​ធនធាន​ត្រី នៅ​តំបន់​ផែ​ចុះ​ត្រី ឆ្នុកទ្រូ មក​ពិ​និត្យនៅ​មន្ទីរ​ពិសោធ​ន៏​របស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​តាមដាន​លើ​ចំនួន​ប្រភេទ​ត្រី​នីមួយៗ​នៃ​ប្រវែង និង​ទម្ងន់ ដោយ​ធ្វើការ​ប្រៀបធៀប​លើ​ធនធាន​ត្រី តាម​ខែ​នីមួយៗ​ក្នុង​យៈ​ពេល ១ ឆ្នាំកន្លងមក​។​

]]>
Activity Wed, 06 May 2015 07:27:32 +0000
ការអញ្ជើញ​ចូលរួម​វគ្គ​បំប៉ន​ជំនាញ​លទ្ធកម្ម​សាធារណៈ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/698-2015-05-05-07-48-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/698-2015-05-05-07-48-56

​កំឡុង​រយៈពេល ០៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០៤ ដល់ទី ១២ ខែឧសភា ឆ្នាំ​២០១៥​នេះ លោក សរ គឹម​សាន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិ និង​មន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បំពាក់បំប៉ន​ស្តីពី​ជំនាញ​លទ្ធកម្ម​សាធារណៈ (IRRPP) ដល់​ប្រធាន​អង្គភាព​លទ្ធកម្ម​នៃ​គ្រប់​ស្ថាប័ន អនុវត្ត​លទ្ធកម្ម​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ វគ្គ​បំពាក់បំប៉ន​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​ការអនុវត្ត​កិច្ចលទ្ធកម្ម​នៅតាម​ក្រសួង ស្ថាប័ន សហគ្រាស​សាធារណៈ និង​គ្រឹះស្ថានសាធារណៈរដ្ឋបាល ប្រព្រឹត្តទៅបាន​រលូន និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​បទ​ប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​លទ្ធកម្ម​សាធារណៈ និង​ដើម្បី​ឲ្យ​ប្រធាន​អង្គភាព​លទ្ធកម្ម​នៃ​ស្ថាប័ន​អនុវត្ត​លទ្ធកម្ម​បំពេញបាន​តាម​លក្ខខណ្ឌ​តម្រូវ​ដូច​មានចែង​ក្នុង​មាត្រា ១២ នៃ អនុក្រឹត្យ​លេខ ១៣ អនក្រ​.​បក ចុះ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្តីពី​នីតិវិធី​នៃ​ការបង្កើត ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​លទ្ធកម្ម​និង​អង្គភាព​លទ្ធកម្ម​។ វគ្គ​បំពាក់បំប៉ន​នេះ សិក្ខាកាម​នឹង​បាន​យល់ដឹង​កាន់តែ​ប្រសើរឡើង​នូវ​ចំណេះដឹង និង​សមត្ថភាព​បន្ថែម​ពី​វិធីសាស្ត្រ​លទ្ធកម្ម នីតិវិធី​លទ្ធកម្ម ផែនការ​លទ្ធកម្ម តួនាទី​ភារកិច្ច ការដោះស្រាយ​វិវាទ ពាក្យ​បណ្តឹងតវ៉ា ក្រមសីលធម៌​លទ្ធកម្ម ទោស​បញ្ញត្តិ និង​សិទ្ធ​អំណាច​របស់​ស្ថាប័ន​គ្រប់គ្រង​លទ្ធកម្ម​សាធ​រណ​៖​ផងដែរ​។​

]]>
Activity Tue, 05 May 2015 13:47:15 +0000
កិច្ចប្រជុំ​ត្រៀម​រៀបចំ​សិក្ខាសាលា ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់ អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/696-2015-05-05-04-37-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/696-2015-05-05-04-37-28

​នា​រសៀល​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មានការ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សិក្ខាសាលា ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់ អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទីប្រឹក្សា អ​ទស ប្រធាន​-​អនុប្រធាននាយកដ្ឋាន លេខា​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​ទីប្រឹក្សា​គម្រោង របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ។
​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បាន​ជម្រាបជូន​អង្គ​ប្រ​ជុំពី​ប្រវត្តិ​ដំណើរការ​ការងារ​អនុវត្ត​គម្រោង នៃ​សមាសភាគ “​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់ អាជ្ញាធរ​ទន្លេសាប​”  និង​គោលបំណង​កិច្ចប្រជុំ ។ បន្ទាប់មក ទីប្រឹក្សា​គម្រោង បានធ្វើ​បង្ហាញ​ពី​ដំណើរ​ការរៀបចំ​សិក្ខាសាលា និង​ប្រធានបទ​ បទ​បង្ហាញ ដើម្បី​ពិភា​ក្សា កែសម្រួល ។ កិច្ច​ប្រជុំបាន​ពិភាក្សា និង​ផ្តល់យោបល់ កែលម្អ​នូវ​អត្ថន័យ និង​ខ្លឹមសារ​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា​ឪ្យ​ប្រធានបទ​ មាន​ភាពងាយស្រួល​យល់​ដល់​អ្នកសម្របសម្រួល និង​សិក្ខាកាម ហើយ​ទទួលបាន​ទិន្នន័យ ព័ត៌មាន​ច្បាស់លាស់ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប មួយ​ល្អប្រសើរ ។​

]]>
Activity Tue, 05 May 2015 10:36:53 +0000
ឯកឧត្តម លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ផលិត​សាកល្បង​ស្ថានីយ៍​ចម្រុះ​ទឹកស្អាត https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/694-2015-05-05-01-11-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/694-2015-05-05-01-11-02

​ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អនុវត្ត​គម្រោង និង​បុគ្គលិក​ក្រុមហ៊ុន Unitech Water Company បាន​ចុះទៅពិនិត្យ​ការផលិត​សាកល្បង​នៃ​ស្ថានីយ៍​ចម្រុះ​ទឹកស្អាត នៅ​ភូមិ​ទួល​នាង​សាវ និង​ភូមិ​កំពង់ចម្លង នៃ​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី 3 - 4 ខែឧសភា ឆ្នាំ​2015 ។   ឯកឧត្តម លឹម ពុ​យ ក៏បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ស្ថានីយ៍​ទឹកស្អាត​ទាំងពីរ នៅ​សាលាឃុំ​ផាត់​សណ្តាយ ដោយ​ធ្វើ​បទ​បង្ហាញ អំពី (១) ប្រវត្តិ​នៃ​ការកកើត​គម្រោង​កែលំអ​ស្ថានីយ៍​ទាំងពីរ (២) ការសិក្សា​លើ​តម្រូវការ​ទឹកស្អាត និង​ការកែលំអ​ជួលជុល​ស្ថានីយ៍ (៣) ដំណើរ​ការផលិត​សាកល្បង និង​ការបង្កើត​គណៈកម្មការ​គ្រប់គ្រង​ស្ថានីយ៍ និង​(៤) បញ្ហា​ប្រឈម​ផ្សេងៗ​។
​គម្រោង​កែ​លអ​ស្ថានីយ៍​ចម្រុះ​ទឹកស្អាត​ទាំងពីរ​ខាងលើ​នះ គឺមាន​គណៈកម្មការ​គ្រប់គ្រង​មួយ​និង​គណៈកម្មការ​នាយ​កមួ​យ ដើម្បី​ត្រួត​ពិន​ត្យ​លើ​ដំ​ណី​រការ​នៃ​ការផលិត និង​ការគ្រប់គ្រង​ស្ថានីយ៍​ប្រកបដោយ​និរន្តរភាព​។

]]>
Activity Tue, 05 May 2015 07:10:24 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/692-2015-05-04-07-49-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/692-2015-05-04-07-49-32

​កំឡុង​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៨ ដល់ទី ៣០ ខែមេសា ឆ្នាំ​២០១៥​នេះ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នា​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស របស់​អាជ្ញាធរ​ទន្លេសាប ចុះទៅ​ទីតាំង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​តំបន់​អភិរក្ស​ជលផល​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Mon, 04 May 2015 13:49:09 +0000
ឯកឧត្តម ខូវ មាស អគ្គលេខា​ស​ធិ​ការរង អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/690-2015-04-30-09-04-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/690-2015-04-30-09-04-41

នា​ព្រឹក​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិកាសាធារណៈ​នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សាឃុំ​សំបួរ​រួម​មក ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ជូន​វេទិកា​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​លើកឡើង​អំពី​បញ្ហា​ផ្សេងៗ​ក៍​ដូចជា​សំណូមពរ​មួយចំនួន​ដែល​ទាក់ទង ផ្លូវលំ​សម្រាប់​ធ្វើដំណើរ និង​ដឹក​ផលិតផល​កសិកម្ម​មក​ទីផ្សារ ការស្នើសុំ​ស្រះ​ទឹក និង​ប្រឡាយទឹក ជាដើម ។ ក្រុមការងារ​បានទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មាន​វិធានការ និង​ដោះស្រាយ​បន្ត​។ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

]]>
Activity Thu, 30 Apr 2015 15:04:33 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព ទឹក និង​ផលប៉ះពាល់​នៅ​តំបន់​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/688-2015-04-30-02-22-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/688-2015-04-30-02-22-31

លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​ការិយាល័យ​ធនធានទឹក នៃ​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព ទឹក និង​ផលប៉ះពាល់​នៅ​តំបន់​សំខាន់ៗ​ដូចជា តំបន់​ផាត់​សណ្តាយ និង​តំបន់​ពាម​បាង ខេត្តកំពង់ធំ រយៈពេល ០3 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 28 ខែមេសា ដល់ទី 01 ខែឧសភា ឆ្នាំ​២2015 ដើម្បី​ធ្វើការ​សិក្សា​ពី​សុខមាលភាព​បឹង ការប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក និង​ការពិសោធន៍​សំណាក​ទឹក ។​

]]>
Activity Thu, 30 Apr 2015 08:22:21 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/702-2015-05-05-08-48-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/702-2015-05-05-08-48-03

​ចាប់ពី​ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ​២០១៥ ក្រុមការងារ​បច្ចេកទេស​របស់​​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញា​ធរទន្លេសាប បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ជាពិសេស ការសិក្សា​ស្វែងយល់​ពី​ផ​ល​ប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​នូវ​រាល់​លិខិត​បទ​បញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​បានកើត​ឡើង ។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ ប្រជាពលរដ្ឋ អង្គភាព​ពាក់ព័ន្ធ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់។​

]]>
Activity Wed, 29 Apr 2015 21:46:15 +0000
Participation in the National Workshop on the Sharing of Knowledge Related to Mainstreaming Gender in Integrated Water Resources Management (IWRM) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/686-2015429 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/686-2015429

On 27th to 28th of April 2015, Mss. Prak Chanvatana, Chief Office of the Office of Agricultural Diversity of Tonle Sap Authority, attended a National Workshop on the Sharing of Knowledge Related to Mainstreaming Gender in Integrated Water Resources Management (IWRM) under the framework of the Mekong River Commission (MRC), organized by Cambodian National Mekong Committee (CNMC) under the auspices of Mr. Ann Pech Hatha, Deputy Secretary General of CNMC with the participation from officials in charge of gender from relevant ministries and institutions and CNMC in total of 30 people. The seminar was organized in order to:
1. Presents the results of implementation of gender activities in the Integrated Capacity Building Programs of CNMC from 2011-2015;
2. Provide a forum to share knowledge, lessons and experiences gained from work on gender mainstreaming in IWRM with relevant sectors; and
3. Understand and collect comments from the participants about gender mainstreaming in each institution.
With the cooperation from the Provincial Department of Water Resources and Meteorology, Kompong Thom Province, all participants made a study visit in order to understand about the community that uses water from Steung Chinet basin irrigation system, water consumption and related mechanisms on gender mainstreaming in the IWRM field.

]]>
Activity Wed, 29 Apr 2015 16:04:04 +0000
ការចូលរួម​សិក្ខាសាលា ស្តីពី​ការចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​​ក្នុង​ក្របខ័ណ្ឌ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/687-2015429-11 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/687-2015429-11

នា​ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ ២០១៥ កញ្ញា ប្រាក់ ចាន់​វ​ឌ្ឍ​នា ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ (IWRM) ក្នុង​ក្របខ័ណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​ខេត្តកំពង់ចាម ក្រោម​អធិបតី​ប​ភាព​ឯកឧត្តម អាន ពេជ្រ​ហត្ថ​ដា     អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ទទួលបន្ទុក​ការងារ​ផ្នែក​យេនឌ័រ​មកពី​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង CNMC សរុប​ចំនួន​៣០ នាក់   ។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖
១. បង្ហាញ​ពី​លទ្ធផល​អនុវត្ត​សកម្មភាព​ការងារ​យេនឌ័រ​ក្នុង​កម្មវិធី​កសាង​សមត្ថភាព​ចម្រុះ​របស់ CNMC ពី​ឆ្នាំ ២០១១-២០១៥
២. ផ្តល់​វេទិការ​ចែករំលែក​ចំណេះដឹង មេរៀន និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​ការងារ​អនុវត្ត​លើ​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិធីសាស្ត្រ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅតាម​វិស័យ​អ្នកពាក់ព័ន្ធ​
៣. ស្វែងយល់ និង​ប្រមូល​យោបល់​ពី​អ្នកចូលរួម​អំពី​ការងារ​បញ្ជ្រាប​យេនឌ័រ​ក្នុង​ស្ថាប័ន​នីមួយៗ ។​
​ដោយមាន​កិច្ចសហប្រតិបត្តិការ​ពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ សិក្ខាកាម​ទាំងអស់​បានធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ទៅកាន់​សហគមន៍​អ្នកប្រើប្រាស់់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​អាង​ស្ទឹង​ជី​និ​ត និង​ការប្រើប្រាស់​ទឹក​កសិកម្ម និង​យន្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការបញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ IWRM​។​

]]>
Activity Wed, 29 Apr 2015 16:04:04 +0000
ក្រុមការងារ​អនុវត្ត​គម្រោង​ឆ្លងដែន ស្តីពី អភិបាលកិច្ច​ល្អ​ការគ្រប់គ្រង​ធន ធាន​ទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា​(​ថៃ​) ទស្សនៈកិច្ច​សិក្សា​នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/684-2015-04-29-09-37-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/684-2015-04-29-09-37-44

​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​គម្រោង​ឆ្លងដែន ស្តីពី អភិបាលកិច្ច​ល្អ​តាមរយៈ​ការគ្រប់គ្រង​ធន ធាន​ទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា​(​ថៃ​) កន្លងមក​ក្រុមការងារ​អនុវត្ត​គម្រោង​របស់​អាជ្ញាធរ​ទ​ន្លេ​សាប​(​កម្ពុជា​) ដឹកនាំ​ដោយ​លោក​ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​គម្រោង បាន​ដឹកនាំ​ទស្សនៈកិច្ច​សិក្សា​នៅ​អាង​ទន្លេ​សុង​ក្លា​(​ប្រទេស​ថៃ​) និង​តាមរយៈ​នៃ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ អំពី​ការគ្រប់គ្រង សុខមាលភាព​អាង​ទន្លេ ក្រុមការងារ​អនុវត្ត​គម្រោង​អាង​ទន្លេ​សុង​ក្លា​(​ថៃ​)​មក​ទស្សនៈកិច្ច សិក្សា​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ខែមេសា ដល់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៥​។​
​ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ​ភាគី​ថៃ​នឹង​បង្ហាញ​អំពី​បច្ចេកទេស​ផលិត​សាប៊ូ​ដុស​ខ្លួន​ដែល​ធ្វើ​ពី​ផ្លែ​ត្នោត​ទុំ​ដល់​ប្រជាជន​ដែល​ចាប់អារម្មណ៍​នៅ​ភូមិ អណ្តូង​ប​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​បង្ហាញ​អំពី​ការផលិត​សាប៊ូ​ដុស​ខ្លួន និង​បច្ចេកទេស​ផលិត ឧស្ម័ន​ធម្មជាតិ​ដោយ​ប្រើ​លាមក​សត្វ​ដល់​ប្រជា​សហគមន៍​នេសាទ​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។​

]]>
Activity Wed, 29 Apr 2015 15:35:48 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/682-2015-04-29-09-33-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/682-2015-04-29-09-33-55

​ចាប់ពី​ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ​២០១៥ ក្រុមការងារ​បច្ចេកទេស​របស់​​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញា​ធរទន្លេសាប បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ជាពិសេស ការសិក្សា​ស្វែងយល់​ពី​ផ​ល​ប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​នូវ​រាល់​លិខិត​បទ​បញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​បានកើត​ឡើង ។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ ប្រជាពលរដ្ឋ អង្គភាព​ពាក់ព័ន្ធ ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោសាត់ធិ៍ ។​

]]>
Activity Wed, 29 Apr 2015 15:32:03 +0000
ការចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល កិច្ច​ការទូត​ជលសា​ស្ត្រ ស្តីពី ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/678-2015-04-27-15-31-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/678-2015-04-27-15-31-08

នា​ថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ​២០១៥ នេះ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូល​វគ្គ​បណ្តុះបណ្តាល កិច្ច​ការទូត​ជលសា​ស្ត្រ ស្តីពី ច្បាប់​ទឹក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ (International Water Law and Regional Cooperation-UNWC) សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​ការគាំទ្រ​បច្ចេកទេស និង​ថវិកា​របស់​អង្គការ IUCN  ក្រោម​គម្រោង BRIDGE នៅ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ    គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯ​ឧ​ត្ត​ម រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ២៧ រូប​មកពី​ក្រសួង ស្ថាប័ន​ព​ជា​មាស​ជិ​ក និង​មន្ត្រី​ជំនាញ​របស់​គម្រោង BRIDGE របស់ IUCN ។​

​សិក្ខាសាលា​បណ្តុះ​បណ្ត​ណា​ល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី ផ្តល់ជូន​ដល់​សិក្ខាកាម​នូវ​ចំណេះដឹង​ស្តីពី​ច្បាប់​ទឹក​អន្តរជាតិ បទបញ្ញត្តិ​គន្លឹះ​សំខាន់ នីតិវិធី​នានា និង​ទស្សនៈ​ស្ថាប័ន​ស្របតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​​ក​សារ​ថ្មីៗ ដែល​ទើប​នា​បោះ​ពុ​ម្ភ​ផ្សាយ​ដោយ​អង្គការ IUCN ស្តីពី អាទិ​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទឹក​ឆ្លង​ព្រំដែន​ក្នុង​តំបន់​ទន្លេ​បី សេកុង​-​សេ​សាន​-​ស្រែ​ពក ។​

]]>
Activity Mon, 27 Apr 2015 21:30:55 +0000
សកម្ម​ភាពចុះ​សិក្សា​អំពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី​ទៅតាម​ប្រភេទ​ទីជម្រក​នៅ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/676-2015-04-27-15-15-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/676-2015-04-27-15-15-06

រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៣ ដល់ទី ២៥ ខែមេសា ឆ្នាំ​២០១៥​នេះ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​កា្ត​ប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​អាជ្ញាធរ​ទន្លេសាប​ចុះទៅ​កាន់​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ដើម្បី​សិក្សា​អំពី​លក្ខណៈ​ជីវសាស្ត្រ​ត្រី​ទៅតាម​ប្រភេទ​ទីជម្រក​នៅ​បឹង​ទន្លេសាប​។​

]]>
Activity Mon, 27 Apr 2015 21:14:58 +0000
កិច្ចប្រជុំ​បើក​ឯកសារ​ដេញថ្លៃ​ផ្គត់ផ្គង់ ០២ គម្រោង ដល់ អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/674-2015-04-24-04-45-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/674-2015-04-24-04-45-59

​នា​ព្រឹក​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​កិច្ចប្រជុំ​បើក​ឯកសារ​ដេញថ្លៃ​ការងារ​ផ្គត់ផ្គង់​ចំនួន ២ គម្រោង​គឺ ១) ផ្គត់ផ្គង់​សម្ភារ​ការិយាល័យ ថែទាំ និង​អនាម័យ និង ២) ផ្គត់ផ្គង់​សម្ភារ​បច្ចេកទេស គ្រឿង​សង្ហា​រឹម និង​បរិក្ខារ សម្រាប់​ផ្គត់ផ្គង់​ដល់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០១៥ ។ ការបើក​ឯកសារ​ដេញថ្លៃ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  សមាជិក PEAC  សមាជិក PIU និង​តំណាង​ក្រុមហ៊ុន​ចូលរួម​ដាក់​ឯកសារ​ដេញថ្លៃ​។​

]]>
Activity Fri, 24 Apr 2015 10:45:27 +0000
សេចក្តីជូនដំណឹង ស្តីពី​ការអញ្ជើញ​ចូលរួម​ពិគ្រោះ​ថ្លៃ​ការងារ​លាបថ្នាំ​បន្ទប់ និង​អគារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/672-2015-04-21-10-16-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/672-2015-04-21-10-16-09

​អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​ក្នុងស្រុក (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​៖ អាជ្ញា​អរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) នឹងដាក់​ឲ្យ​ពិគ្រោះ​ថ្លៃ​ជា​សាធារណៈ​​សម្រាប់​ការងារ​លាបថ្នាំ​បន្ទប់ និង​អគារ របស់​អាជ្ញាធរ​ទន្លេសាប​។

]]>
Activity Tue, 21 Apr 2015 16:16:02 +0000
សកម្ម​ភាពចុះ​សិក្សា និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​លើ​ការបង្កើត​កាកសំណល់​រឹង​នៅលើ​ភូមិ​បណ្តែត​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/670-2015-04-12-10-34-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/670-2015-04-12-10-34-09

នា​ថ្ងៃទី ៩-១១ ខែមេសា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស និង​មន្ត្រី​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​នៃ​ការបង្កើត​កាកសំណល់​រឹង​នៅតាម​ភូមិ​បណ្តែត​ទឹក ឃុំ​ឆ្នុកទ្រូ និង​សង្កាត់​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ គឺ​ផ្តោតលើ​កាកសំណល់​រឹង​ដែល​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​គ្រួសារ​ដែល​រស់​នៅលើ​ភូមិ​បណ្តែត​ទឹក សិក្សា​អំពី​ប្រភេទ​កាកសំណល់ ការចាក់ ចោល​កាកសំណល់ និង​ការយល់ដឹង​អំពី ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការបំពុល​បរិស្ថាន​។​

]]>
Activity Sun, 12 Apr 2015 16:33:55 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​គុណភាព​ដី​កសិកម្ម​ដំណាំ​ចំការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/668-2015-04-12-10-08-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/668-2015-04-12-10-08-43

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០៨ ដល់ទី ១០ ខែមេសា ឆ្នាំ​២០១៥ នេះ លោក ខូវ វេ​ង​សុង អនុប្រធាន​ការិយាល័យ​ធនធាន​រ៉ែ នៃ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ការិយាល័យ​ជីវៈចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះទៅ​កាន់​ភូមិសាស្ត្រ​ចំនួន​០២ គឺ​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម និង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាង​គង ខេត្តសៀមរាប ដើម្បី​សិក្សា​ពី​គុណភាព​ដី​កសិកម្ម​ដំណាំ​ចំការ​។ គោលបំណង​នៃ​ការចុះ​សិក្សា​គឺ​ដើម្បី​ដឹង​ពី​ដំណើរ​ការដាំដុះ​ដំណាំ ប្រភពទឹក​ស្រោចស្រព សេដ្ឋកិច្ច​របស់ កសិករ ដាំ​ដំណាំ និង​ការយក​សំណាក​ដី​មក​ធ្វើ​ពិសោធន៍​អំពី​គុណភាព​ដី ។​

]]>
Activity Sun, 12 Apr 2015 16:08:15 +0000
សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការ ផ្គត់ផ្គង់ចំនួន ០២គម្រោង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/666-2015-04-10-05-06-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/666-2015-04-10-05-06-44

 

អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) សូមជូនដំណឹងដល់បណ្តាលក្រុមហ៊ុន ក្នុងស្រុក (គិតទាំងសហគ្រាសឯកត្តបុគ្គល) និងក្រុមហ៊ុនបរទេស ទាំងអស់ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានដឹងជ្រាបថា៖ អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់គម្រោងខាងលើ។

]]>
Activity Fri, 10 Apr 2015 11:06:04 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាង​របាយការណ៍​ថ្នាក់ជាតិ​នៃ​ការតាមដាន​ពី​ផលប៉ះពាល់​សង្គម និង​វាយ​តម្លៃភាព​ងាយ​រងគ្រោះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/664-2015-04-09-04-39-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/664-2015-04-09-04-39-56

នា​ថ្ងៃទី ០៩ ខែមេសា ឆ្នាំ​២០១៥ នេះ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាង​របាយការណ៍​ថ្នាក់ជាតិ​នៃ​ការតាមដាន​ពី​ផលប៉ះពាល់​សង្គម និង​វាយ​តម្លៃភាព​ងាយ​រងគ្រោះ (SIMVA) ២០១៤ ដែល​ផ្តោតទៅលើ វិបត្តិ និង​និន្នាការ ដែល​សិក្ខាសាលា​នេះ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ    គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់     ឯ​ឧ​ត្ត​ម រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ សិក្ខាសាលា មាន​សិក្ខាកាម​ចំនួន ២៥ រូប មកពី​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​មកពី CNMC  (​អ្នកសម្របសម្រួល​ថ្នាក់ជាតិ​កម្មវិធី​បរិស្ថាន​) ស្ថាប័ន​ពាក់ព័ន្ធ រួមមាន វិទ្យាស្ថាន​ជាតិ​ស្ថិតិ  អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​រ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​មន្ត្រី​លេខាធិការដ្ឋាន MRC.​។​
​គោលការណ៍​ណែនាំ​ថ្មី​សម្រាប់ SIMVA 2014 ត្រូវបាន​កែសម្រួល​ដោយ​ក្រុមការងារ​ទៅលើ​វិទ្យាសាស្ត្រ​ស្រាវជ្រាវ ដូចជា​ការកែប្រែ​ទំហំ​សំណាក​គម្រូ ការប្រមូល​ទិន្នន័យ​ថ្នាក់ភូមិ និង​ការសិក្សា​ជា​លក្ខណៈ​ចូលរួម​បែប​គុណភាព​។ ចំនួន​សរុប​សំណាក​អង្កេត​លក្ខណៈ​គ្រួសារ មាន​ចំនួន ៥ ៥៣៩ នាក់ និង ២៨ ភូមិ​គោលដៅ នៃ​ការពិភាក្សា​ជា​ក្រុម​សម្រាប់​ការប្រមូល​ទិន្នន័យ​បែប​គុណភាព​វិស័យ​។ ការវិភាគ​ទិន្នន័យ​ទាំង​បរិមាណ និង​គុណភាព​វិស័យ និង​សេចក្តីព្រាង​របាយការណ៍​ថ្នាក់ជាតិ SIMVA 2014 ត្រូវបាន​រៀបចំ​ដោយ​ក្រុម​អ្នកជំនាញការ​ជាតិ​។ ទោះយ៉ាងណា​ក្តី ក៏​តម្រូវ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង       ស្ថាប័ន​ជា​សមាជិក និង​អ្នកពាក់ព័ន្ធ​។​
​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ រៀបចំឡើង​គឺ​ដើម្បី ៖ ១) ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ថ្នាក់ជាតិ SIMVA ឆ្នាំ ២០១៤ និង ២) ទទួលបាន​ពី​ការផ្តល់​យោបល់​ពី​សមាជិក​អង្គសិក្ខាសាលា​លើ​ការកែលម្អ និង​ការបញ្ចប់​របាយការណ៍​ថ្នាក់ជាតិ SIMVA  ឆ្នាំ​២០១៤ នេះ ។

]]>
Activity Thu, 09 Apr 2015 10:39:17 +0000
សកម្មភាព​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ​និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/662-2015-04-09-01-44-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/662-2015-04-09-01-44-45

 

​រយៈពេល ០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៥​នេះ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ចុះ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​ឧស្សាហកម្ម សិប្បកម្ម គ្រួសារ និង​ប្រភេទ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ប្រជា​នេសាទ​បាន និង​កំពុងតែ​ប្រើប្រាស់ ផ្លាស់ប្តូរ ការចាប់​ត្រី​ទៅតាម​រដូវ​កាល​នៅក្នុង​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន នៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ​ និង​ខេត្តកំពង់ធំ

]]>
Activity Thu, 09 Apr 2015 07:44:36 +0000
សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​រ៉ែ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/660-2015-04-09-01-42-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/660-2015-04-09-01-42-14

​កំឡុង​រយៈពេល 3​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 5 ដល់ទី 7 ខែមេសា ឆ្នាំ​2015​នេះ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ  បាន​ចុះ​សិក្សា​ទិន្នន័យ​មូលដ្ឋាន​ពី​ធនធាន​រ៉ែ ទៅ​ទីតាំង​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម មន្ទីរ​ធនធាន​រ៉ែ និង​ប្រជា​ពលរ​ដ្ធ​មូល​ដ្ធា​ន ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​ប្រភព ប្រភេទ និង​ការកែច្នៃ​សក្តានុពល​ធនធាន​រ៉ែ​ដែលមាន​ក្នុង​ខេត្ត និង​ការ​នាំចូល​នានា ។​

]]>
Activity Thu, 09 Apr 2015 07:41:33 +0000
សកម្ម​ភាពចុះ​តាមដាន​ត្រួតពិនិត្យ​ស្ថានភាព​ព្រៃ​លិច​ទឹក​តំបន់ ៣ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/658-2015-04-06-05-14-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/658-2015-04-06-05-14-41

កាលពី​ថ្ងៃទី ០២-០៤ ខែ មីនា ឆ្នាំ ២០១៥ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​នាយកដ្ឋាន​ធនធានធម្មជាតិ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ព្រៃ​លិច​ទឹក ដែល​រង​នូវ​ការកាប់​ទន្ទ្រាន និង​ដុតបំផ្លាញ ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម ស្ថិតក្នុង​តំបន់ ៣ ក្នុង​ទីតាំង​ស្រុក​ជល​គី​រី កំពង់លែង និង​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Mon, 06 Apr 2015 11:14:31 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍​រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/656-2015-04-02-03-36-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/656-2015-04-02-03-36-21

ចាប់ពី​ថ្ងៃទី ២-៤ ខែមេសា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញារ​ទន្លេសាប និង​រួមជាមួយ​មន្ត្រី ២ រូប  បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការចែករំលែក​អត្ថប្រយោជន៍ (conflict Interest) រវាង​អ្នកពាក់ព័ន្ធ និង​អ្នកប្រើប្រាស់​ធន​ធនធានធម្មជាតិ​ក្នុង​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​ការចូលរួម​លើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​ជីវចម្រុះ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ជាពិសេស ការសិក្សា​ស្វែងយល់​ពី​ផ​ប​ប៉ះពាល់ និង​ទំនាស់​វិវាទ​នៃ​ការទាញយក​អត្ថប្រយោជន៍​ពី​ធនធានធម្មជាតិ និង​ការតាមដាន​ការអនុវត្ត​នូវ​រាល់​លិខិត​បទ​ញ្ញត្តិ​នានា​ក្នុងការ​ដោះស្រាយ​វិវាទ​ដែល​បានកើត​ឡើង ។ ក្នុង​រយៈពេល​នៃ​ការចុះ​សិក្សា ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី​(​ភូមិ​/​ឃុំ​) សហគមន៍​នេសាទ ប្រជាពលរដ្ឋ អង្គភាព​ពាក់ព័ន្ធ ដែល​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

]]>
Activity Thu, 02 Apr 2015 09:32:29 +0000
ការចូលរួម​សិក្ខាសាលា​វាយ​តម្លៃភាព​រីកចម្រើន​របស់​មន្ត្រី​ជំនាញ​វ័យក្មេង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/654-2015-03-31-08-58-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/654-2015-03-31-08-58-17

​នា​ថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​សណ្ឋាគារ​ភ្នំ​ប្រុស ទី​រួម​ខេត្តកំពង់ចាម លោក អ៊ុក បញ្ញា​រិ​ទ្ធ ប្រធានការិយាល័យ​បុគ្គលិក និង​បណ្តុះបណ្តាល នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​វាយ​តម្លៃភាព​រីកចម្រើន​របស់​មន្ត្រី​ជំនាញ​វ័យក្មេង​(National JRP Evaluation Workshop) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតី​យ​ភាព​ឯកឧត្តម ឡុង សារា​វុ​ធ     អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មកពី បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សរុប​ចំនួន ៣៥ រូប ។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​៖
១. ការវាយតម្លៃ​ភាព​រីក​ចម្រើន​នៃ​គម្រោង​មន្ត្រី​កម្មសិក្សា​វ័យក្មេង​របស់ MRC
២. ការរៀបចំ​ជ្រើសរើស​មន្ត្រី​កម្មសិក្សា​វ័យក្មេង​ជំនា​ន់ទី ១១ របស់​គម្រោង MRC
៣. ប្រមូល​មតិយោបល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​កែលំអ​គម្រោង​អភិវឌ្ឍន៍​មន្ត្រី និង​បង្កើន​សមត្ថភាព​មន្ត្រី​កម្មសិក្សា​ជំនាន់​វ័យក្មេង​របស់ MRC​។​

]]>
Activity Tue, 31 Mar 2015 14:57:58 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ដី​កសិកម្ម​ដំណាំ​ចំការ​នៅ​ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/652-2015-03-31-02-31-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/652-2015-03-31-02-31-48

​នា​ថ្ងៃទី 27 ដល់​ថ្ងៃទី 29 ខែ មីនា ឆ្នាំ 2015 ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ពី​គុណភាព​ដី​កសិកម្ម​ដំណាំ​ចំការ ប្រភេទ​ដំណាំ​ចំការ ទិន្នផល និង​លក្ខណៈ​ស្ថានភាព​សេ​ដ្ធ​កិច្ច នៅតាម​តំបន់​ប្រជុំ​កោះ​នៃ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ការសិក្សា​នេះ ដើម្បីអោយ​យើង​បានដឹង​ពី​ភាពខុសគ្នា​នៃ​ប្រភេទ​ដំណាំ និង​ប្រភេទ​សណ្ឋាន​ដី នៅតាម​តំបន់​ផ្សេងៗ​គ្នា ហើយ​ធ្វើការ​ចងក្រង​ជា​ឯកសារ​សម្រាប់​ទុកជា​សិក្សា​ស្រាវជ្រាវ​បន្ត ហើយនឹង​ត្រូវធ្វើ​បន្ត​នៅតាម​បណ្តា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ។​​

]]>
Activity Tue, 31 Mar 2015 08:31:11 +0000
វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល និង​ការងារ​ហិរញ្ញវត្ថុ​(​ថវិកា​កម្មវិធី​) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/650-2015-03-30-06-58-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/650-2015-03-30-06-58-18

 

នា​ព្រឹក​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​ទស តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​កម្មវិធី​វគ្គ​បណ្តុះបណ្តាល ស្តីពី ការពង្រឹង​សមត្ថភាព​ការងាររដ្ឋបាល និង​ហិរញ្ញវត្ថុ (​ថវិកា​កម្មវិធី​) ដែល​បាន​រៀបចំឡើង​នៅ​ទី​ស្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលមាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ​២០១៥ ។ សិក្ខាកាម អញ្ជើញ​ចូលរួម​មាន​ចំនួន ៣២ នាក់ ជា​អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​-​អនុប្រធាន​ថ្នាក់​នាយកដ្ឋាន ប្រធានការិយាល័យ របស់​អគ្គលេខាធិការ​ដ្ឋា​ន អ​ទស និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។  គោលបំណង​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល គឺ (១) ដើម្បី​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​លើ​កិច្ចការងារ​រដ្ឋបាល បទដ្ឋាន​លិខិត របៀប​សរសេរ​លិខិត មុខងារ​រដ្ឋបាល និង​តួនាទី​រដ្ឋបាល​, (២) និង​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រលើ​ផ្នែក​ហិរញ្ញវត្ថុ​(​ថវិកា​កម្មវិធី​) និង​ការរៀបចំ​ផែនការ​កម្មវិធី​ថវិកា និង (៣) លើ​កម្ពស់​ការយល់ដឹង​ផ្ទាល់ ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាព​របស់ខ្លួន ។

]]>
Activity Mon, 30 Mar 2015 12:58:07 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​ចូលរួម​វាយតម្លៃ​ធនធានជីវសាស្ត្រ​ចម្រុះ និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/648-2015-03-28-04-07-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/648-2015-03-28-04-07-02

ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ទន្លេមេគង្គ នា​ថ្ងៃទី ២៤-២៨ ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំ និង​ចុះ​វាយតម្លៃ​ធនធានជីវសាស្ត្រ​ចម្រុះ​តំបន់​ទន្លេសាប នា​ខេត្តសៀមរាប​។ ក្រុម​អ្នកឯកទេស​ទាំង​បួន​ប្រទេស​មាន កម្ពុជា វៀតណាម ឡាវ ថៃ និង​ជំនាញការ​អន្តរជាតិ (International Experts) បានធ្វើ​ទស្ស​កិច្ច​សិក្សា ដោយ​ចុះទៅពិនិត្យ​ផ្ទាល់​អំពី​សារៈសំខាន់​នៃ​តំបន់​អភិរក្ស​សត្វ​ស្លាប​ទឹក​នៅ​ព្រែក​ព្រះ​ដើមឈើ​នៃ​តំបន់​អភិរក្ស​ជីវចម្រុះ​ព្រែក​ទាល់ និង​តំបន់​កំពង់​ឃ្លាំង​ដោយបាន​ពិនិត្យ​លើ​ស្ថានភាព​ទូទៅ​ក៍​ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ ពិនិត្យ​លើ​ការប្រកប​របរ​នេសាទ ការធ្វើ​កសិកម្ម និង​ដំណាំ​សណ្តែកបាយ​ជាដើម ដើម្បី​ជា​មូលដ្ឋាន​នៃ​ការប្រមូល​ទិន្នន័យ​បន្ថែម​សម្រាប់​ក្រុមការងារ​បច្ចេកទេស ពិនិត្យ​ក្នុងការ​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​នៃ​ការវាយតម្លៃ​លើ​ធនធាន​ជីវចម្រុះ (Biological Resource Assessment) របស់​ក្រុមប្រឹក្សា​សិក្សា    គណៈកម្មការ​ទន្លេមេគង្គ​។

]]>
Activity Sat, 28 Mar 2015 10:06:22 +0000
សកម្មភាព​សិក្សា​ពី​ផលិតភាព​កសិផល ដំណាំ​ស្រូវប្រាំង តំបន់​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/646-2015-03-27-07-39-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/646-2015-03-27-07-39-40

ថ្ងៃទី 24 ដល់​ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2015  ក្រុមការងារ​មន្ត្រី​បច្ចេក​ទស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល​ដំណាំ​ស្រូវប្រាំង នៅ​តំបន់​1 និង​តំបន់ 2 តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​មួយចំនួន ក្នុង​ខេត្តសៀមរាប ។
​ការចុះ​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​រដូវ​កាល​/​ពេលវេលា​នៃ​ការប្រមូល​ផល និង​ចងក្រង​ទិន្នន័យ​-​ព័ត៌មាន អំពី​ផ្នែក​ដំណាំ​កសិកម្ម ។ ជាក់ស្តែង វិធីសាស្ត្រ​ក្នុងការ​ស្រង់​យក​នូវ​ព័ត៌មាន​របស់​ក្រុមការងារ រួមមាន ៖ តាមដាន​អំពី​ការប្រមូល​ផល​, បរិមាណ​, ការដឹកជញ្ជូន​, ការលក់ដូរ​ទិន្នផល​របស់​កសិករ​, តម្លៃ​ទីផ្សារ​, ចរន្ត​ទីផ្សារ និង​ឈ្មួញ​ទិញស្រូវ​ប្រាំង តាមរយៈ​នៃ​ការជួប​សន្ទនា​/​សម្ភាសន៍​ជាមួយ អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក មន្ទីរ​កសិកម្ម​ស្រុក​/​ខេត្ត និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ឈ្មួញ​ទិញស្រូវ​តាម​តំបន់​គោលដៅ​នីមួយៗ ។​

]]>
Activity Fri, 27 Mar 2015 13:39:29 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី រុក្ខសាស្ដ្រ (BOTANIC) ព្រៃ​លិច​ទឹក នៅ​ខេត្ដ​សៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/644-2015-03-27-05-08-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/644-2015-03-27-05-08-29

 

នា​ថ្ងៃទី ២៤ ដល់ ២៧ ខែមីនា ឆ្នាំ ២០១៥ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី ប្រធានការិយាល័យ​ជីវៈចម្រុះ បាន​ចុះ​សិក្សា​អំពី​រុក្ខ សាស្ដ្រ (Botanic) នៃ​ព្រៃ​លិច​ទឹក ដែលមាន​ទីតាំងនៅ ឃុំ​ល្វែង​ឫស្សី និង​ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្ដ​សៀមរាប​។   ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​រាប់​ឈ្មោះ ចំនួន​រុក្ខជាតិ  ការសិក្សា​ពី​ដំណុះ​ដោយ​ខ្នែង​របស់ព្រៃ​លិច​ទឹក និង​លទ្ធភាព​នៃ​ការ​ដុះ​លូតលាស់​បន្ទាប់ពី​មាន​ការកាប់​ទន្ទ្រាន  ពិនិត្យ​ប្រភេទ​ព្រៃ​ក្នុង​រង្វង់​ក្រឡា​ផ្ទៃ ១០ ម៉ែត្រក្រឡា និង​យក​រូបសំណាក​រុក្ខជាតិ​នៃ​ព្រៃ​លិច​ទឹក ដើម្បី​មក​ពិនិត្យ និង​ពិសោធន៍ ។ ការសិក្សា​នេះ នឹងត្រូវ​ធ្វើ​បន្ត​នៅតាម​បណ្តា​ខេត្ត​នៅជាប់​បឹង​ទន្លេសាប ដើម្បីអោយ​យើង​បានដឹង​ពី​ភាពខុសគ្នា​នៃ​ប្រភេទ​ព្រៃ​លិច​ទឹក នៅតាម​តំបន់​នីមួយៗ ហើយ​ធ្វើការ​ចងក្រង​ជា​សៀវភៅ​សម្រាប់​ទុកជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​បន្ត​។

]]>
Activity Fri, 27 Mar 2015 11:08:20 +0000
Attended the National Consultative Meeting on Review of MRC Procedures https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/642-2015326 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/642-2015326

On the 26th March 2015 Mr. Yan Samrith, Director Department Legislation and Extension of TSA attended the National Consultation Meeting prior to 2nd MRC Joint Platform to support the implementation of the MRC Procedures which organized by CNMC at PARADISE Hotel , Siem Reap Province by Excellency Te Navuth, Secretary General CNMC. The 25 participants are from National Technical Working Groups for each MRC Procedures, representative of relevant line agencies and CNMC Secretariat and MRCS.  The main objectives of National consultative meeting are:
1. To aware and understand well the concept & objective of the MRC Joint Platform
2. To discuss on lesson learnt from previous implementation of the MRC Procedures
3. To seek for national comments on pending issues, challenging and possible solutions for better implementation of the MRC Procedures
The result of the national consultative meeting will take contribute to discussion during the MRC joint platform in April 2015.

]]>
Activity Thu, 26 Mar 2015 14:23:13 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ លើ​ការអនុវត្ត​នីតិវិធី​នានា​របស់ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/643-2015326-1 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/643-2015326-1

នា​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ​២០១៥​នេះ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ លើ​ការអនុវត្ត​នីតិវិធី​នានា​របស់​គណៈកម្មការ​ទន្លេមេគង្គ (MRC)  ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប ) ក្រោម​ការដឹកនាំ​ដោយ​លោក តែ ណា​វុ​ធ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ការអនុវត្ត​នីតិវិធី​នីមួយៗ មកពី​ក្រសួង​-​ស្ថាប័ន ជា​សមាជិក និង​មន្ត្រី​លេខាធិការដ្ឋាន CNMC និង MRCS ចំនួន ២៥ រូប​។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​៖
(១) ស្វែងយល់​លម្អិត​អំពី​គំនិត និង​គោលបំណង​នៃ​វេទិកា​រួម​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​
(២) ពិភាក្សា​លើ​មេរៀន​និង​បទពិសោធន៍​នៃ​ការអនុវត្ត​នីតិវិធីរ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ​
(៣) ស្វែងរក​អនុសាសន៍​ថ្នាក់ជាតិ​លើ​បញ្ហា ភាព​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​បន្ត​ការអនុវត្ត​នីតិវិធីរ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ ឲ្យ​កាន់តែ​ប្រសើរឡើង​។
​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ នា​ថ្ងៃនេះ នឹង​យកទៅ​ចូលរួម​ជា​វិភាគទាន សម្រាប់​ការពិភាក្សា ក្នុង​វេទិកា​ពិភាក្សា​រួម​ថ្នាក់​តំបន់​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ក្នុង​ខែមេសា ឆ្នាំ​២០១៥ ខាងមុខនេះ ក្នុង​រាជធានី​ភ្នំពេញ​៕

]]>
Activity Thu, 26 Mar 2015 14:23:13 +0000
ការសិក្សា​ស្រាវជ្រាវ និង​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/640-2015-03-26-08-03-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/640-2015-03-26-08-03-40

ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៧ ខែមីនា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិ​ទ្ឋ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​អំពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ និង​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ស្វែងយល់​អំពី​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​កំពង់​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ប្រភេទ​ឧបករណ៍​ថ្មីៗ ប្រភព​ឧបករណ៍​នេសាទ រូបរាង និង​ទ្រង់ទ្រាយ​ឧបករណ៍​នេសាទ និង​ពិសេស​ស្វែងយល់ និង​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ដែល​ទើប​កកើត​ថ្មី ឧបករណ៍​ចាស់ៗ​ដែល​លែង​ប្រើប្រាស់ និង​ឧបករណ៍​ដែល​កែច្នៃ​នៅ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Thu, 26 Mar 2015 14:03:17 +0000
ការអញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីអំពី​សុវត្ថិភាព​ទំនប់​លើក​ទី​៣ នៅ​ទីក្រុង វៀង​ច័ន្ទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/636-2015-03-24-23-48-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/636-2015-03-24-23-48-16

ចាប់ពី​ថ្ងៃទី ២៣ ដល់ ២៧ ខែមីនា ឆ្នាំ២០១៥ លោក ខ្វាន់ ភ​ត្ត្រា ប្រធានការិយាល័យ​ធនធាន​រ៉ែ នៃ​នាយកដ្ឋាន​ធនធាន​ធ​ម​កម​ជាតិ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សុវត្ថិភាព​ទំនប់​លើក​ទី​៣​នៅ​ទីក្រុង វៀង​ច័ន្ទ ប្រទេស​ឡាវ ដែលមាន​ការចូលរួម​ប្រទេស​ជា​សមាជិក​តំបន់​ទន្លេមេគង្គ មាន​កម្ពុជា ឡាវ ថៃ និង​វៀតណាម ដែលមាន​ការសម្របសម្រួល​ដោយ  គណៈកម្មាការ​ទន្លេមេគង្គ​។ គោលបំណង​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ចែក​រំ​ឡែក​ចំណេះដឹង បទពិសោធន៍ បញ្ហា​នានា លើ​ការ គ្រប់គ្រង អភិវឌ្ឍន៍ អភិរក្ស​អាង​ទន្លេ Columbia និង Missouri របស់​សហរដ្ឋ​អា​រិ​ក ក្នុងការ​បម្រើ​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទឹក ប្រក​ម​ទៅដោយ​និរន្តរភាព​ដល់​សិក្ខាកាម​នៃ​ប្រទេស​ទាំង ៤  ហើយ​សិក្ខា​ម​កាម​ទាំង​បួន​ប្រទេស​នឹង​ចុះទៅ​ទស្សន កិច្ច ទំនប់​វា​រី​អគ្គិសនី​ណាំ​ងុម​២ (Num Ngum 2)​។​

]]>
Activity Wed, 25 Mar 2015 05:48:08 +0000
ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបំពេញ​ទម្រង់​ផែនការ ទម្រង់​តាមដាន និង​ទម្រង់​វាយតម្លៃ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/634-2015-03-24-09-03-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/634-2015-03-24-09-03-35

​នា​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបំពេញ​ទម្រង់​ផែនការ (Planning) ទម្រង់​តាមដាន (Monitoring) និង​ទម្រង់​វាយតម្លៃ (Evaluation) ដែល​រៀបចំឡើង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II រាជធានី​ភ្នំពេញ​។ វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ជូន​មន្ត្រី និង​ជា​ទុន​ដ៏​រឹងមាំ​នៅពេលដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្រូវ​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អនុវត្ត​នាពេលខាងមុខ ក្នុងការ​បំពេញ​ទម្រង់​ផែនការ (P1, P2, P3, P4) ដើម្បី​កំណត់​សកម្មភាព នឹង​អនុ​កម្មវិធី ទម្រង់​តាមដាន M (M1, M2, M3) ជា​ទម្រង់​របាយការណ៍​ប្រចាំត្រីមាស ប្រចាំឆ្នាំ និង​របាយការណ៍​ចុះ​ត្រួតពិនិត្យ​ផ្ទាល់ និង​ទម្រង់​វាយតម្លៃ E (E1, E2) ជា​ទម្រង់​វាយតម្លៃ​អនុ​កម្មវិធី និង​ទម្រង់​សង្ខេប​ការវាយតម្លៃ ដើម្បី​ការរៀបចំ​ឯកសារ​សម្រាប់​អនុវត្ត​ថវិកា​កម្មវិធី និង​នីតិវិធី​ក្នុងការ​បង្កើត​អង្គភាព​ថវិកា​។​

]]>
Activity Tue, 24 Mar 2015 15:03:10 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ចុះ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​អនាធិបតេយ្យ និង​បទល្មើស​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/631-2015-03-23-10-13-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/631-2015-03-23-10-13-36

នា​ថ្ងៃទី 19 ដល់ ថ្ងៃទី 22 ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​អនាធិបតេយ្យ និង​បទល្មើស​នេសាទ​នៅ​តំបន់​កំពង់​ឃ្លាំង និង​ចុង​ឃ្នា​ស ខេត្តសៀមរាប ជាប់​នឹង​តំបន់​បឹង​ទន្លេសាប រួមមាន ៖ (១) ពិនិត្យ​ស្ថានភាព​ទីតាំង​ជាក់ស្តែង​នៃ​ភាពអនាធិបតេយ្យ និង​បទល្មើស . (២) កំណត់​ផែនទី​នៃ​ទីតាំង​អនាធិបតេយ្យ និង​បទល្មើស​នេសាទ​. (៣)​ស្រង់​ព័ត៌មាន​ពី​អ្នកពាក់ព័ន្ធ​អំពី​ភាពអនាធិបតេយ្យ និង​បទល្មើស​. (៤) សិក្សា​ស្វែងយល់​ពី​ផលប៉ះពាល់​មកលើ​ធនធានធម្មជាតិ​នៃ​បឹង​ទន្លេសាប និង​(៥) ប្រមូល​ចងក្រង​រៀបចំ​របាយការណ៍​លម្អិត​ ។​

]]>
Activity Mon, 23 Mar 2015 16:13:27 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​លក្ខ​ណះ​ជីវសាស្ត្រ​ត្រី​បឹង​ទន្លេសាប​នៅ​តំបន់​ឆ្នុកទ្រូ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/629-2015-03-23-02-41-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/629-2015-03-23-02-41-14

​ចាប់ពី​ថ្ងៃទី 19-20 ខែមីនា ឆ្នាំ 2015 លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ការិយាល័យ​ជីវចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លក្ខ​ណះ​ជីវសាស្ត្រ​ត្រី​នៅ​បឹង​ទន្លេសាប នៅ​តំបន់​ភូមិសាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ ដើម្បី​សិក្សា​ពី​ប្រភេទ​ត្រី​ដែល​យើង​ជួបប្រទះ ជម្រក​ត្រី  ចរាច​របស់​ប្រភេទ​ត្រី និង​ការបន្ត​ពូជ​នីមួយៗ​។​

]]>
Activity Mon, 23 Mar 2015 08:41:07 +0000
Activities of Participation in the Workshop on Program Budgeting (PB) and Budget Entity (BE) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/626-pb-be https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/626-pb-be

​In the duration of three days, from March 18th to 20th, 2015, Mr. Sar Kim San, Director of the Department of Administrative Planning and Cooperation of Tonle Sap Authority, attended the Workshop on Program Budgeting (PB) and Budget Entity (BE), organized by the Ministry of Water Resources and Meteorology in collaboration with ADB TA 0222-CAM under the auspices of H.E Chan Yuttha, Inspector General, Chairman of the Task Force on Public Financial Management Reform of the Ministry of Water Resources and Meteorology, at Bassac Resaturant II in Phnom Penh. The seminar was organized in order to solicit knowledge and experiences for implementing the Program Budgeting which will be launched by the Ministry of Economy and Finance in 2016.

]]>
Activity Wed, 18 Mar 2015 15:51:34 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ស្តីពី ថវិកា​កម្មវិធី (PB) និង​អង្គភាព​ថវិកា (BE) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/627-2015318 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/627-2015318

​រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា ស្តីពី ថវិកា​កម្មវិធី (PB) និង​អង្គភាព​ថវិកា (BE) ដែល​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​ជំនាញការ ADB TA 0222-CAM ក្រោម​អធិបតីភាព ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ និង​ជា​ប្រធាន​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II រាជធានី​ភ្នំពេញ​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ទទួលយក​ចំណេះដឹង និង​បទពិសោធន៍ ដើម្បី​អនុវត្ត​ថវិកា​កម្មវិធី​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ ២០១៦ ខាងមុខ​។

]]>
Activity Wed, 18 Mar 2015 15:51:34 +0000
ការ​អ​ញ្ជើ​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី ១ ស្តីពី ចំណេះដឹង​អ្នក​ក​ណ្ត​ល​/​អ្នកសម្របសម្រួល និង​អ្នកធ្វើ​សេចក្តីសម្រេច​ផ្ន​កែក​បច្ចេកទេស​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/625-2015-03-19-07-47-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/625-2015-03-19-07-47-51

នា​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩ ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម មាស អឿន ទីប្រឹក្សា អ​ទស លោក​ស៊ិន វិ​សិទ្ធ លោក វិ​ន ប៊ុន​ពៅ បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី ១ ស្តីពី ចំណេះដឹង​អ្នក​ក​ណ្ត​ល​/​អ្នកសម្របសម្រួល និង​អ្នកធ្វើ​សេចក្តីសម្រេច​ផ្ន​កែក​បច្ចេកទេស ដែល​សហការ​រៀបចំ​ដោយ eWater and PCSCR នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ក្រុងព្រះសីហនុ​។​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល មាន​ចំនួន ២៦ រូប មកពី​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ ដូចជា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរ​ទន្លេសាប ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ និង​នេសាទ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ វិទ្យាស្ថាន​បច្ចេកវិជ្ជា​ក​ម្ពុ​ជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម អង្គការ CDRI, eWater and PCSCR.​។ គោលបំណង​ចំណង​នៃ​វគ្គ​បណ្តុះបណ្តាល​រួមមាន ៖
១. ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​វិ​ទិ​កា​ម៉ូ​ដែល eWater និង​ការគាំទ្រ​/​ការតភ្ជាប់​របស់​វា​ទៅលើ​ការធ្វើ​សេចក្តីសម្រេចចិត្ត​។​
២. សិក្សា​ស្វែងយល់ថា​តើ​ត្រូវ​កែលម្អ​ប្រសិទ្ធភាព​ចំនុច​ប្រទាក់​គ្នា​រវាង​វិទ្យាសាស្ត្រ ការអនុវត្ត និង​គោលនយោបាយ ។​
៣. ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជំនាញ​វិ​ទ្យ​សាស្ត្រ​ទំនាក់ទំនង ដោយ​អ្នក​ភ្ន​កា់​ងារ​កណ្តាល​របស់​យើង អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​ផ្នែក​បច្ចេកទេស និង​អ្នកស្រាវជ្រាវ​។​

]]>
Activity Wed, 18 Mar 2015 15:25:14 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី គុណភាព​ទឹក និង​ផលប៉ះពាល់​ពី​សុខមាលភាព​បឹង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/623-2015-03-16-04-27-52 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/623-2015-03-16-04-27-52

ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2015  លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​ការិយាល័យ​ធនធានទឹក បាន​ចុះទៅ​កាន់​ភូមិសាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង និង​និង​តំបន់​កំពង់​លួង ឃុំ​ក្រគរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដើម្បី​សិក្សា​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​គុណភាព​ទឹក និង​ផលប៉ះពាល់​ពី​សុខមាលភាព​បឹង​, ការប្រមូល​ព័ត៌មាន​ពី​ការប្រើប្រាស់​ទឹក និង​ការពិសោធន៍​សំណាក​ទឹក ។​

]]>
Activity Mon, 16 Mar 2015 10:26:13 +0000
ការ​អ​ញ្ចើ​ញ​ចូលរួម​សិក្ខាសាលា ស្តីពី​ការវិភាគ​ថ្លឹងថ្លែង​ពី​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី តំបន់​អាង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/621-2015-03-13-10-26-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/621-2015-03-13-10-26-34

នា​ព្រឹក​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ រួម​ជាមួយនឹង​មន្ត្រី​ជំនាញ ០១ រូប​របស់​អាជ្ញាធរ​ទ​ន្លេ​សាប បាន​អ​ញ្ចើ​ញ​ចូលរួម​សិក្ខាសាលា ស្តីពី​ការវិភាគ​ថ្លឹងថ្លែង​ពី​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​គាំទ្រ​ក្នុង​ការធ្វើ​សេចក្តី សម្រេចចិត្ត ក្នុង​តំបន់​អាង​ទន្លេសាប ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អភិរក្ស​អន្តរជាតិ នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ ។​

]]>
Activity Fri, 13 Mar 2015 16:26:20 +0000
កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ស្ទឹងសែន​នៅ​សាលាខេត្ត​កំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/619-2015-03-13-04-48-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/619-2015-03-13-04-48-43

​កាលពី​ថ្ងៃទី 10 ខែមីនា ឆ្នាំ 2015 ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​នៃ  អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​ដោយ​សាស្ត្រាចារ្យ លឹម ពុ​យ ប្រធាន​ក្រុមការងារ បាន​បើក​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ធំ ដែលមាន​វត្តមាន​រប​ស់​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ស្ទឹងសែន​ខេត្តកំពង់ធំ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​អភិបាលរង​ខេត្តព្រះវិហារ ស្តីពី (i) ការសម្រេច​ជា​ចុងក្រោយ​លើ​សមាសភាព​នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ និង​ខេត្ត  ព្រះវិហារ​, (ii) ការសម្រេច​ជា​ចុងក្រោយ​លើ​សមាសភាព​នៃ​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ទាំងមូល​ដែលមាន​តំណាង​របស់​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​, (iii) សម្រេច​លើ​គម្រោង​ច្បាប់​ផ្ទៃក្នុង​របស់     គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ទន្លេ​ស្ទឹងសែន​, (iv) ការបោះឆ្នោត​ជ្រើសរើស​សមាសភាព​គណៈកម្មកា​រ​នាយក (Board Director) ក្នុងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ព្រមទាំង​ការរៀបចំ​រចនាសម្ព័ន្ធ​, ការបែងចែក​កិច្ចការ​របស់​គណៈកម្មកា​រ​នាយក និង​សកម្មភាព​ដែល​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ត្រូវអនុវត្ត​បន្ត​នៅ​ឆ្នាំ 2015-2017 ។​

]]>
Activity Fri, 13 Mar 2015 10:48:35 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​ទស ជួបពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​ទីប្រឹក្សា JICA លើ​កិច្ចសហប្រតិបត្តិការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/617-jica https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/617-jica

នា​រសៀល​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​ជំនាញ ជួបពិភាក្សា​ជាមួយ​លោក SEKIJIMA Kenji ទីប្រឹក្សា JICA ប្រចាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដោយបាន​ពិភាក្សា​ទៅ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរ​ទន្លេសាប និង JICA ដើម្បី​ស្វែងរក​ការផ្តល់​ជំនាញការ​បច្ចេកទេស​ពី​អង្គការ JICA  ក្នុង​ជួយ​អាជ្ញាធរ​ទន្លេសាប ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការគ្រប់គ្រង ការអភិរក្ស និង​អនុវត្តន៍​នៅក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ។

]]>
Activity Thu, 12 Mar 2015 17:09:10 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី​៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/611-2015-03-11-05-33-20 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/611-2015-03-11-05-33-20

 ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី​៤ ស្តីពី​ការសិក្សា​របស់​ក្រុមប្រឹក្សា​លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកប​ដោ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។ កិច្ចប្រជុំ​នេះ​ប្រារព្វ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ តំណាង នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដោយមាន​ការចូលរួម​ពី​តំណាង​សមាជិក​ទាំង​បួន​ប្រទេស​និង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។ គោលបំណង​នៃ​កិច្ចប្រជុំ គឺ​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការសិក្សា ពិភាក្សា លើ​សេណា​រី​យ៉ូ​បឋម និង​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កិច្ចការ​សិក្សា​តាម​ផ្នែក និង​ពេលវេលា​នៃ​ការអនុវត្ត​ការងារ ដើម្បី​ទទួលបាន​មតិយោបល់ និង​ការណែនាំ​ពី​ក្រុមការងារ លើ​កម្មវិធី​ទូទៅ កត្តា​ប្រឈម​នានា និង​សកម្មភាព​ជំហាន​បន្ទាប់​។

]]>
Activity Wed, 11 Mar 2015 11:32:18 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​ការធ្វើ​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/609-2015-03-11-05-22-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/609-2015-03-11-05-22-57

​លោក ស៊ិន វិ​សិ​ទ្ឋ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមមន្ត្រី​បច្ចេកទេស ចុះ​សិក្សា​អំពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ និង​ការធ្វើ​បច្ចុប្បន្នភាព ឧបករណ៍​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ថ្ងៃទី​០៩ ដល់ ១២ ខែមីនា ឆ្នាំ​២០១៥ ក្នុង​គោល បំណង​ស្វែងយល់​អំពី​ប្រភេទ​ឧបករណ៍​នេសាទ​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ប្រភេទ​ឧបករណ៍​ថ្មីៗ ប្រភព​ឧបករណ៍​នេសាទ រូ​បរាង្គ និង​ទ្រង់ទ្រាយ​ឧបករណ៍​នេសាទ និង​ពិសេស​ស្វែងយល់ និង​បច្ចុប្បន្នភាព​ឧបករណ៍​នេសាទ​ដែល​ទើប​កកើត​ថ្មី ឧបករណ៍  ចាស់ៗ​ដែល​លែង​ប្រើប្រាស់ និង​ឧបករណ៍​ដែល​កែច្នៃ​នៅ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Wed, 11 Mar 2015 11:21:22 +0000
សេចក្តីជូនដំណឹង ស្តីពី​ការដេញថ្លៃ ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/606-2015-03-10-05-23-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/606-2015-03-10-05-23-35

អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) សូម​ជូនដំណឹង​ដល់​បណ្តាល​ក្រុមហ៊ុន​ក្នុងស្រុក (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) និង​ក្រុមហ៊ុន​បរទេស​ ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឳ្យ​បាន​ជ្រាបថា​៖ អាជ្ញាធរ​ទន្លេសាប (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) នឹងដាក់​ឳ្យ​ដេញថ្លៃ​ជា​សាធារណៈ ដើម្បី​ជ្រើសរើស​អ្នកផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៥​។​

]]>
Activity Tue, 10 Mar 2015 11:22:05 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​.​ទ​.​ស ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ពង្រឹង​ការអនុវត្តន៍​ផែនការ​សកម្មភាព អ​.​ទ​.​ស https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/604-2015-03-09-09-56-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/604-2015-03-09-09-56-26

នា​ព្រឹក​ថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ ក្រោម​ការដឹកនាំ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​.​ទ​.​ស ជាមួយ​មន្ត្រី​ជំនាញ​រួមមាន អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ដែលជា​អ្នកអនុវត្ត​ផ្ទាល់​នូវ​សកម្មភាព​ទាំងនេះ ដើម្បី​ពង្រឹង​ការអនុវត្តន៍​ផែនការ​សកម្មភាព​រប​ស់អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប និង​ធ្វើការ​សង្កេត និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​ផែនការ​សកម្មភាព​២០១៥-២០១៧  ដោយ​ស្វែងរក​នូវ​ឧ​ប​ស័គ្គ និង​ដំណោះស្រាយ ។​

]]>
Activity Mon, 09 Mar 2015 15:54:57 +0000
កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ទីប្រឹក្សា​កម្មវិធី​អភិវឌ្ឍន៍​ការគ្រប់គ្រង​វិស័យ​ធនធានទឹក ADB-TA 7610 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/602-adb-ta-7610 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/602-adb-ta-7610

នា​ព្រឹក​ថ្ងៃទី ០៦​ខែ មីនា ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​.​ទ​.​ស បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ដំណើរការ​នៃ​ការរៀបចំ​កសាង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាជ្ញាធរ​ទន្លេសាប ដែលជា​សមាសភាគ​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ការគ្រប់គ្រង​វិស័យ​ធនធានទឹក ADB Loan 2673-CAM  and ADB-TA 7610  ជាមួយ Mr. Ian Wood ប្រធាន​ក្រុម​កម្មវិធី និង​មានការ​ចូលរួម​ពី​អគ្គលេខាធិការរង អ​.​ទ​.​ស ប្រធាន​នាយកដ្ឋាន ទីប្រឹក្សា​ជាតិ និង​មន្ត្រី​ក្រុមការងារ​គម្រោង ។ កិច្ចពិភាក្សា បាន​ឯកភាព​ជាគោលការណ៍​មួយចំនួន ដើម្បី​ឲ្យ​ក្រុម​ជំនាញការ​ទីប្រឹក្សា​ជាតិ និង​អន្តរជាតិ​បន្តសកម្មភាព​បញ្ចប់​នូវ​សមាសភាគ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។

]]>
Activity Mon, 09 Mar 2015 15:43:28 +0000
កិច្ចប្រជុំ​ពិភាក្សា​គម្រោង ប្រព័ន្ធកសិកម្មវារីជាតិ នៅ​តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/598-2015-03-06-08-58-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/598-2015-03-06-08-58-03

​ក្នុង​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ និង​ការ​សម្រាប​សម្រួល ទៅលើ​ការកែលម្អ​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​, នា​ថ្ងៃទី 06 ខែមីនា ឆ្នាំ ២០១៥ មន្ត្រី​ជំនាញ​របស់ អ​ទស ដឹកនាំ​ដោយ​ឯកឧត្តម ខូវ មាស​អគ្គលេខាធិការរង បាន​ជួបពិភាក្សា​ជាមួយ​ទីប្រឹក្សា​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​គ្រប់​គ្រប់​ធនធានទឹក​អន្តរជាតិ​(IWMI), Dr. Dilini Abeygunawardane, ដើម្បី​ផ្លាស់ប្តូរ​បទ​ពិ​សោ​ន៍​និង​គំនិត​សំខាន់ៗ​ដែល​ផ្តោតទៅលើ​ការផ្ទៀងផ្ទាត់​នៃ​ឧបករណ៍​ផែនការ​ក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​បង្កើត​នូវ​ផែនទី​ប្រព័ន្ធ​ក​សិ អេកូឡូស៊ី ក្នុងប្រទេស​កម្ពុជា (​ការបង្កើត​ផែនទី​) ជាពិសេស​នៅក្នុង​តំបន់​បឹង​ទន្លេសាប ។ ការពិភាក្សា ក៏បាន​ផ្តោត​ចំនុច​ជា​អាទិភាព​ទៅលើ ភាពក្រីក្រ ការអប់រំ ភាព​អាច​ទៅដល់​ផ្សេងគ្នា​នៃ​ជីវភាព​រស់នៅ សុខមាលភាព សុវត្ថិភាព សង្គម កង្វះខាត​រួមបញ្ចូលគ្នារវាង​ស្ថាប័ន​ និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ដី​កម្ម​សិទ្ធ ការធ្វើ​ពាណិជ្ជកម្ម  ភាព​ទៅដល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់  ទំនាក់ទំនង​រវាង​អំណាច  ការធ្វើ​ចំណាកស្រុក និង​ទំនាស់​ផ​ប្រយោជន៍  ជាដើម នៅក្នុង​តំបន់​បឹង​ទន្លេសាប​។​

]]>
Activity Fri, 06 Mar 2015 15:57:28 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/596-2015-03-04-05-28-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/596-2015-03-04-05-28-22

ដោយមាន​ការសម្របសម្រួល​ពី​គណៈកម្មកា​ទន្លេមេគង្គ នា​ថ្ងៃទី ៤ ខែមីនា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការកំណត់​សេណា​រី​យ៉ូ​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​អាង​ទន្លេមេគង្គ​ក្រោម នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម តែ​ណា​វុ​ធ អគ្គលេខាធិការ គ​.​ជ​.​គ​.​ម តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធាន​តឹក និង​ឧតុនិយម និង​មាន​ការចួលរួម​ពី​ក្រសួង ស្ថាប័ន​ជា​សមាជិក មាន​ចំនួន​៣៩ នាក់​។ សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​ដើម្បី​បង្ហាញ ពិភាក្សា​និង​ទទួលយក​នូវ​ការផ្តល់​យោបល់​ពី​ប្រទេស​ជា​សមាជិក​ផ្ងែ​កលើ​ប្រធាន​បួ​ម​យ​យ​ចំនួន គឺៈ​
- ពិនិត្យ​ទៅលើ​វិធីសាស្ត្រ​ការអភិវឌ្ឍ​ការ​បម្រែបម្រួល​អាកាសធាតុ​សេណា​រី​យ៉ូ និង សេណា​រី​យ៉ូ​ការដោះស្រាយ​ភាពមិនប្រាកដប្រជា​នៅក្នុង​កា​រប​ន្ស៉ាំ​ផែនការ​សម្រាប់​អាង​ទន្លេមេគង្គ​
- វិធីសាស្ត្រ​លម្អិត​និង​លទ្ធផល​បឋម​សម្រាប់​ការកំណត់​សេណា​រី​យ៉ូ​បម្រែបម្រួល​អាកាសធាតុ​ផ្ទៃ​អាង ក្នុង​អាង​ទ​ម្លេ​មេគង្គ​ក្រោម​

]]>
Activity Wed, 04 Mar 2015 12:27:46 +0000
សកម្មភាព​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/581-2015227 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/581-2015227

​ថ្ងៃទី 25 ដល់​ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2015 ឯកឧត្តម មាស អឿន  ទីប្រឹក្សា និង​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង​ដើម្បី​ឲ្យ​ដឹង​ពី​រដូវ​កាល​/​ពេលវេលា​ប្រមូល​ផល​ស្រូវ វិធីសាស្ត្រ​នៃ​ការប្រមូល​ផល បរិមាណ​ទិន្នផល​ស្រូវ និង​ការប្រែប្រួល​បរិមាណ​រវាង​ឆ្នាំ​កន្លងទៅ ការដឹកជញ្ជូន​ទិន្នផល​ស្រូវ តម្លៃ​ទីផ្សារ​ស្រូវ​
 បរិមាណ​ទិន្នផល​ស្រូវ​ដែល​កសិករ​លក់ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ចរន្ត​ទីផ្សារ​ស្រូវ និង​អំពី​ឈ្មួញ​ទិញស្រូវ​ប្រាំង ។ ក្នុង​ដំណើរការ នេះ​ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក មន្ទី​កសិកម្ម​ស្រុក​/​ខេត្ត និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ឈ្មួញ​ទិញស្រូវ​តាម​តំបន់​គោលដៅ​នីមួយៗ ដើម្បី​ដឹង​ពី​តម្លៃ និង​អំពី ចរន្ត​ទីផ្សារ​របស់​ស្រូវប្រាំង​ក្នុង​ខេត្តកំពង់ធំ ។​

]]>
Activity Fri, 27 Feb 2015 11:21:20 +0000
សកម្មភាព​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/582-20152271 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/582-20152271

​ថ្ងៃទី 25 ដល់​ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2015 ឯកឧត្តម មាស អឿន  ទីប្រឹក្សា និង​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង​ដើម្បី​ឲ្យ​ដឹង​ពី​រដូវ​កាល​/​ពេលវេលា​ប្រមូល​ផល​ស្រូវ វិធីសាស្ត្រ​នៃ​ការប្រមូល​ផល បរិមាណ​ទិន្នផល​ស្រូវ និង​ការប្រែប្រួល​បរិមាណ​រវាង​ឆ្នាំ​កន្លងទៅ ការដឹកជញ្ជូន​ទិន្នផល​ស្រូវ តម្លៃ​ទីផ្សារ​ស្រូវ​
បរិមាណ​ទិន្នផល​ស្រូវ​ដែល​កសិករ​លក់ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ចរន្ត​ទីផ្សារ​ស្រូវ និង​អំពី​ឈ្មួញ​ទិញស្រូវ​ប្រាំង ។ ក្នុង​ដំណើរការ នេះ​ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក មន្ទី​កសិកម្ម​ស្រុក​/​ខេត្ត និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ឈ្មួញ​ទិញស្រូវ​តាម​តំបន់​គោលដៅ​នីមួយៗ ដើម្បី​ដឹង​ពី​តម្លៃ និង​អំពី ចរន្ត​ទីផ្សារ​របស់​ស្រូវប្រាំង​ក្នុង​ខេត្តកំពង់ធំ ។​

]]>
Activity Fri, 27 Feb 2015 11:21:20 +0000
សកម្មភាព​ថ្នាក់ដឹកនាំ អញ្ជើញ​ចូលរ​រួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​ដឹកនាំ និង​អ្នកពាក់ព័ន្ធ​គម្រោង លើក​ទី​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/575-2015-02-26-10-41-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/575-2015-02-26-10-41-50

 

នា​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អ​ទស និង​ឯកឧត្តម មាស អឿន ទីប្រឹក្សា អ​ទស បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​ដឹកនាំ និង​អ្នកពាក់ព័ន្ធ​គម្រោង លើក​ទី​១  ដែល​រៀបចំ និង​ឧបត្ថម្ភ​បច្ចេកទេស​ដោយ eWater អូស្ត្រាលី និង​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ដើម្បី​៖
- បង្កើត ការយល់ដឹង និង​កិច្ចព្រមព្រៀង រវាង​គ្រប់ភាគី​ក្រសួង​ជា​ដៃគូ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​គម្រោង និង​ការរៀបចំ​គោលនយោបាយ eWater- hydrology Resources Modelling
- ពិភាក្សា និង​ការឯកភាព​លើ​ការរៀបចំ​គម្រោង ផែនការ​សកម្មភាព និង​លទ្ធផល​រៀបចំ​អនុវត្ត​គម្រោង ។​

]]>
Activity Thu, 26 Feb 2015 17:40:55 +0000
ការអញ្ជើញ​ចូលរ​រួម​កិច្ចប្រជុំ​ស្នូល​លើក​ទី​១ ក្រុម​បង្កើត Moderlling https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/573-moderlling https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/573-moderlling

 

ចាប់ពី​ថ្ងៃទី ២៦ ដល់​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ខេត្តកំពង់ចាម លោក ស៊ិន វិ​សិទ្ធ  ប្រធាន​នាយកដ្ឋាន​ត្រួ​ត​ ពិនិត្យ ការធ្វើ​អាជិ​វក​ម្ម និង​អភិរក្ស និង​លោក វិ​ន ប៊ុន​ពៅ អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ​(​ក្តាប់​រួម​) បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្នូល​លើក​ទី​១ ក្រុម​បង្កើត Moderlling ដែល​រៀបចំ និង​ឧបត្ថម្ភ​បច្ចេកទេស​ដោយ eWater អូស្ត្រាលី និង​ឧបត្ថម​ថវិកា​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ដើម្បី​៖
- ណែនាំ និង​ចូលរួម​ក្នុង​គម្រោង និង​ផែនការ​សកម្មភាព​
- បង្ហាញ និង​ពិភាក្សា​លើ​កម្មវិធី eWater moderlling ដើម្បី​គាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេច​
- ដើម្បី​ពិភាក្សា​ផ្ទាល់​រវាង​អ្នកវិទ្យាសាស្ត្រ អ្នកអនុវត្ត និង​អ្នកបង្កើត​គោលនយោបាយ​
- ដើម្បី​ពី​ភា​ក្សា និង​ឯកភាព​លើ​ការសិក្សា​គំរូ​នៅ​ខេត្តពោធិសាត់ កំពង់ឆ្នាំង និង​ស្ទឹង​ជី​នី​ត

]]>
Activity Thu, 26 Feb 2015 16:21:09 +0000
ការអញ្ជើញ​ចូលរួម​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៥ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/570-2015-02-24-03-54-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/570-2015-02-24-03-54-25

​នា​ព្រឹក​ថ្ងៃទី ១៦-១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥​។ សន្និបាត​នេះ រៀបចំឡើង​នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​មានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​គ្រប់​សមាសភាព នៃ​ថ្នាក់ដឹកនាំ​ខេត្ត  ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​ស្ថាប័ន​ចំណុះ​ខេត្ត អភិបាលក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ អង្គការ​ជាតិ​និង​អន្តរជាតិ កងរាជអាវុធហត្ថ ស្នងការ​នគរបាល តំបន់​ប្រតិបត្តិការ​សឹក គណៈបញ្ជាការ​ទិស​ទី​១ កងពលតូច​លេខ ៥១ តំណាង​ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។ កិច្ចប្រជុំ​បូកសរុប​មាន​រយៈពេល ២ ថ្ងៃ ដោយបាន​បែងចែក​ក្រុម​ពិភាក្សា​ចំនួន ៤ ក្រុម លើ​ប្រធានបទ​ជាច្រើន​ដូចជា ៖ ការពិភាក្សា​លើ​ខ្លឹមសារ​រួម​នៃ​របាយការណ៍​សង្ខេបរ​បស់​រដ្ឋបាលខេត្ត និង​របស់​ក្រសួងមហាផ្ទៃ​, ការងារ​ដោះស្រាយ​ជម្លោះដីធ្លី​, ការគ្រប់គ្រង​ច្រកទ្វា​ព្រំដែន​, របៀបរបប​ការងារ និង​ការផ្តល់សេវា​រដ្ឋបាល​, ការគ្រប់គ្រង​បរិស្ថាន និង​ធម្មជាតិ​, សន្តិសុខ​, និង​គ្រោះថ្នាក់​ចរាចរ ជាដើម​...​។
​​កម្មវិធី​បិទ​អង្គសន្និបាត គឺមាន​ការអញ្ជើញ​ចូលរួម​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ហើយ​ក្នុង​ពី​ធី​នេះ​ក៍មាន​ការប្រកាស​តែងតាំង​មុខតំណែង ​អភិបាលរ​រង​ខេត្ត​ថ្មី​មួយរូប ថែមទៀត​ផងដែរ​។

]]>
Activity Tue, 24 Feb 2015 10:53:53 +0000
សកម្មភាព​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/567-2015-02-17-09-45-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/567-2015-02-17-09-45-44

 

​ចាប់ពី​ថ្ងៃទី ១៦​ខែកុម្ភៈ ដល់​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​អនុប្រធាន​គម្រោង​ឆ្លងដែន ស្តីពី អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​រវាង​បឹង​ទន្លេសាប​(​កម្ពុជា​) និង​អាង​ទន្លេ​សុង​ក្លា​(​ប្រទេស​ថៃ​) ក្រោម​ជំនួយ​របស់​ធនាគារពិភពលោក​សម្របសម្រួល​ដោយ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​អនុវត្ត​គម្រោង​ទៅធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​អភិបាលកិច្ច​ល្អ​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​ថៃ​។ ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ​មាន​គោលបំណងៈ​
-​​ធ្វើការ​ស្វែងយល់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​បឹង​ទាំងពីរ​ប្រទេស​
-​​បង្កើន​ចំណេះដឹង​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ និង​ស្ថានភាព​រស់នៅ​របស់​ប្រជាជន ពិសេស​ប្រជាជន​ក្រីក្រ​នៃ​បឹង​ទាំងពីរ​ប្រទេស​
-​​ផ្លាស់ប្តូរ​បទពិសោធន៍ ពត៌មាន​ល្អៗ​ពីគ្នា​ទៅវិញទៅមក​
-​​ផ្លាស់ប្តូរ​អនុសាសន៍​គ្នា​ទៅវិញទៅមក ដើម្បីអោយ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ និង ស្ថានភាព​បឹង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​

]]>
Activity Tue, 17 Feb 2015 16:45:16 +0000
ការអញ្ជើញ​ចូលរួម​របស់​ឯកឧត្តម​អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ក្នុង​វេទិកាសាធារណៈ ខេត្ត​រតនៈគីរី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/564-2015-02-14-10-26-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/564-2015-02-14-10-26-50

ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ខេត្ត​រតនៈគីរី អញ្ជើញ​ទៅ​ចូលរួម​វេទិកាសាធារណៈ​នៅ​ខេត្ត​រតនៈគីរី នា​ថ្ងៃទី ១៥ និង ១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ដើម្បី​ជូ​ប​សំណេះសំណាល​ជាមួយនឹង​លោកគ្រូ​-​អ្នកគ្រូ មន្ត្រី​ផ្នែក​អប់រំ សិស្សានុសិស្ស និង​យុវជន​ក្នុង​ខេត្ត ប្រជាពលរដ្ឋ​ក្នុងស្រុក​លំផាត់ និង​ជួបពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគឯកជន​ជាតិ​-​អន្តរជាតិ និង​ពាណិជ្ជករ​ក្នុង​ខេត្ត​រតនៈគីរី ក្នុងការ​ស្មារតី​ត្រួតពិនិត្យ និង​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

]]>
Activity Sat, 14 Feb 2015 17:25:46 +0000
ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​វគ្គប​ណ្តុះ​ណ្តា​ល និង​កិច្ចប្រជុំ​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន នៅ​ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/560-2015-02-12-09-38-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/560-2015-02-12-09-38-58

នា​ថ្ងៃទី ១១-១២ ខែកុម្ភៈ ឆ្នាំ ២០១៥ តំណាង​ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង (France International Office of Water) ចំនួន 03 រូប និង​ក្រុមការងារ​គម្រោង​ស្ទឹងសែន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន និង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ប្រតិបត្តិ​គ្រប់គ្រង​គម្រោង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន (Stung Sen Executive Basin Committee) ខេត្តកំពង់ធំ ចំនួន ១៦ រួប និង​ខេត្តព្រះវិហារ ចំនួន ១៤ រូប ដែល​រៀបចំឡើង​នៅ​សាលាខេត្ត​ព្រះវិហារ នា​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥​។ សិក្ខាកាម​ទាំងអស់​បានធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការប្រើប្រាស់​ទឹក​នៅតាម​បណ្តោយ​ស្ទឹងសែន នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ដើម្បី​ផ្តល់ឱកាស​ជូន​ដល់​ក្រុមការងារ​ប្រតិបត្តិ​គម្រោង​នៃ​ខេត្ត​ទាំងពីរ សិក្សា​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​អត្ថប្រយោជន៍​នៃ​ការគ្រប់គ្រង​ធនធានទឹក ការប្រើប្រាស់​ទឹកស្អាត និង​ទឹក​សម្រាប់​វិស័យ​កសិកម្ម ជាដើម​...​។  

]]>
Activity Thu, 12 Feb 2015 16:38:43 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​បរិបូរណ៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/553-2015-02-12-03-59-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/553-2015-02-12-03-59-21

​នា​ថ្ងៃទី ១០ ដល់ទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៥​ នេះ ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​លំហូរ​ទឹក ប្រភពទឹក និង​លទ្ធភាព​ស្រោចស្រព​របស់​ស្ទឹង​បរិបូណ៌ ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​មេលំ ឃុំ​ផ្សារ និង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បី​សិក្សា​ដ្ឋា​ន​លេខា និង​ពិនិត្យ​លើ​ប្រព័ន្ធ​ស្រោចស្រព​របស់​ប្រឡាយ​មេលំ និង​សំណង់​ធារាសាស្ត្រ​របស់​ទំនប់​ម្ចាស់ការ​កាត់​ស្ទឹង​បរិបូណ៌ ។

]]>
Activity Thu, 12 Feb 2015 10:49:30 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/551-2015-02-09-00-22-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/551-2015-02-09-00-22-06

ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​ចំនួន ២ រូប ដែលជា​ប្រធាន និង​អនុប្រធាននាយកដ្ឋាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ជាតិ ស្តីពី​សេចក្តីព្រាង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី ០៩ ដល់ ១០ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅ​ទី​រួម​ខេត្ត កំពង់ចាម ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​កម្ពុជា ។ 

]]>
Activity Mon, 09 Feb 2015 07:20:43 +0000
Participation in the National Consultation Workshop to Prepare Decentralizing Actions Cluster II for 2016-2020 of Mekong River Commission https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/549-2-2016-2020-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/549-2-2016-2020-mrc

With the coordination of Cambodian National Mekong Committee (CNMC), H.E Meas Ouen, Advisor to Tonle Sap Authority (TSA) and Mr. Sar Kimsan, Director Department of Administration, Planning and Cooperation of TSA, attended the National Consultation Workshop to 2nd Prepare Decentralizing Actions 2016-2020 of Mekong River Commission Strategic Plan 2016-2020, which was held in Kampong Cham Province on February 02nd, 2015 under the auspices of H.E Te Navuth, Secretary-General of CNMC with the participation from officials and members of the Technical Working Group on the Core Decentralizing Functions under Mekong Framework for Cambodia and other relevant Ministries such as: the Ministry of Water Resources and Meteorology, Ministry of Agriculture, Forestry and Fisheries, Ministry of Public Works and Transport, TSA, Ministry of Industry and Handicrafts, and Ministry of Economy and Finance, in total of 30 participants.
The National Consultation Workshop was held to review and discuss the core management functions of the river basin of the CNMC Management Committee in order to prepare Decentralizing Actions Cluster II for 2016-2020.
As a result, the workshop:
– Review and discussed the core management functions of River Basin of the CNMC Management Committee to prepare Decentralizing Actions Cluster II for 2016-2020; and
– Approved the proposed Decentralizing Actions Cluster II for 2016-2020.
Cambodian side still has some difficulties in operating the budget for the core functions of Decentralizing Actions Cluster II for 2016-2020.[Unofficial Translation]​

]]>
Activity Sat, 07 Feb 2015 23:18:01 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដើម្បី​រៀបចំ​កញ្ចប់​សកម្មភាព​វិមជ្ឈការ​ទី 2 ​ឆ្នាំ 2016-2020 របស់​MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/550-201529 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/550-201529

 

ដោយមាន​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដើម្បី​រៀបចំ​កញ្ចប់​សកម្មភាព​វិមជ្ឈការ​ទី 2 ឆ្នាំ 2016-2020 របស់ គណៈកម្មាការ​ទន្លេមេគង្គ ( Mekong River Commission Strategic Plan 2016-2020) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្រុង កំពង់ចាម កាលពី​ថ្ងៃទី 02 ខែ កុម្ភៈ ឆ្នាំ​2015 ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ និង​សមាជិក​ក្រុមការងារ​បច្ចេកទេស​នៃ​វិមជ្ឈការ​មុខងារ​ស្នូល​ក្នុង​ក្របខ័ណ្ឌ​ទន្លេមេគង្គ​សម្រាប់​កម្ពុជា​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ក្រសួងផែនការ អាជ្ញាធរ​ទន្លេសាប  ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ចំនួន​សរុប 30 នាក់ ។
​សិក្ខាសាលា​ពី​គ្រោះ​យោបល់​ថ្នាក់ជាតិ​រៀបចំឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ​លើ​មុខងារ​ស្នូល​នៃ​ការ​គ្រប់គ្រង​អាង​ទន្លេ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​សម្រាប់​រៀបចំ​កញ្ចប់​សកម្មភាព​វិមជ្ឈការ​ទី​2 ឆ្នាំ​2016-2020 ។​
​ជា​លទ្ធផល សិក្ខាសាលា​ទទួលបាន​៖
​ការពិនិត្យនិង​ពិភាក្សា​ឡើងវិញ​លើ​មុខងារ​ស្នូល​នៃ​ការគ្រប់គ្រង​អាង​ទន្លេ​របស់​គណៈកម្មាការ​ទន្លេមេគង្គ (Mekong River Commission Strategic Plan) សំរាប់​រៀបចំ​កញ្ចប់​ស​កម្ម​ភាព​វិមជ្ឈការ​ទី 2 ឆ្នាំ 2016-2020 ។​
​​ឯកភាព​លើ​សំណើរ​កញ្ចប់​( Mekong River Commission Strategic Plan ) សកម្មភាព​វិមជ្ឈការ​ទី 2   ឆ្នាំ 2016-2020 ។​
​ភាគី​កម្ពុជា​នៅមាន​ការលំបាក​ខ្លះ​លើ កញ្ចប់​ថវិកា​សម្រាប់​ដំណើរការ​មុខងារ​ស្នូល​នៃ សកម្មភាព​វិមជ្ឈការ ទី 2 ឆ្នាំ 2016-2020 ។​

]]>
Activity Sat, 07 Feb 2015 23:18:01 +0000
The Reviewed of the Pilot Project on the Improvement of Water Treatment Stations of Aquatic Agricultural Systems in Phat Sanday commune, Kampong Thom Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/547-aquatic-agricultural-systems https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/547-aquatic-agricultural-systems

 

​On February 4th to 5th, 2015, H.E Lim Puy, Vice Chairman of Tonle Sap Authority (TSA), H.E Khov Meas, Deputy Secretary-General, TSA Project staff and employees of Unitech Water Company,  inspected and modified two water treatment stations in Phat Sanday Commune, Kampong Thom Province. Station 1, located in Toul Neang Sav Village, and Station 2, located in Kampong Chamlang Village, are located before Bandet Tek Village, Phat Sanday Commune, which in 2009 were under the Livelihood Project, funded by the Asian Development Bank and was completed in 2012. Until now, TSA in collaboration with WorldFish Organization selected the two stations as the pilot project on the consumption of clean water of the aquatic agricultural systems, which the TSA and World Fish Working Group have to have a joint study on further process, reparation, and management of the stations.[Unofficial Translation]

]]>
Activity Sat, 07 Feb 2015 22:41:23 +0000
ការចុះពិនិត្យ​គម្រោង​សាកល្បង​នៃ​ការកែលំអរ​ស្ថានីយ​ផលិត​ទឹកស្អាត​នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ (Aquatic Agricultural Systems) ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/548-201528 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/548-201528

នា​ថ្ងៃទី 4-5 ខែកុម្ភៈ ឆ្នាំ 20145 ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​, ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​, មន្ត្រី​គម្រោង​អាជ្ញាធរ​ទន្លេសាប និង​បុគ្គលិក​ក្រុមហ៊ុន Unitech Water បាន​ចុះ ទៅពិនិត្យ និង​ធ្វើ​ការកែលំអ​ស្ថានីយ៍​ទឹកស្អាត​ចំនួន​ពីរ​កន្លែង​នៅ​ឃុំ​ផាត់​សណ្តាយ ខេត្តកំពង់ធំ​។ ស្ថានីយ​ទី ១ ស្ថិតនៅ​ភូមិ​ទួល​នាង​សាវ និង​ទី​២ ស្ថិតនៅ​ភូមិ​កំពង់ចម្លង ដែល​ស្ថានីយ​ទាំងពីរ​នេះ​ស្ថិតនៅលើ​ភូមិ​បណ្តែត​ទឹក​នៃ​ឃុំ​ផាត់​សណ្តាយ ដែល​កន្លងមក​នា​ឆ្នាំ ២០០៩ គឺ​ស្ថិតនៅក្រោម គម្រោង​ទ្រទ្រង់​ជីវភាព​ប្រជាជន​បឹង​ទន្លេសាប ឧបត្ថម្ភ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​គម្រោង​នេះ​បានបញ្ចប់​នៅ​ឆ្នាំ ២០១២​។ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ អាជ្ញាធរ​ទន្លេសាប បាន​សហការ​ជាមួយ​អង្គការ WorldFish បានជ្រើសរើស​ស្ថានីយ​ទាំងពីរ​នេះ​ធ្វើការ​សិក្សា​សាកល្បង​លើ​ការប្រើប្រាស់​ទឹកស្អាត​នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ​(Aquatic Agricultural Systems) ដោយ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប ក្រុមការងារ​អង្គការ WorldFish ត្រូវ​ចុះ​ធ្វើការ​សិក្សា​រួមគ្នា​លើ​ដំណើរការ​បន្ត​របស់​ស្ថានីយ៍ ការជួសជុល និង​ការគ្រប់គ្រង​ស្ថានីយ​។

]]>
Activity Sat, 07 Feb 2015 22:41:23 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សិក្សា​លទ្ធភាព​ពង្រីក​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/545-2015-02-07-15-11-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/545-2015-02-07-15-11-24

កាលពី​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៥​នេះ លោក ស៊ិន វិ​សិទ្ធ ប្រ​ធានា​ន​យក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​របាយការណ៍​លទ្ធផល​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ពង្រីក​ទឹកស្អាត ដែលមាន​ចំណុះ ១៥០០០ ម៉ែត្រគូប​ក្នុង​មូ​យ​ថ្ងៃ និង​ពិភាក្សា​លើ​គម្រោង​ពាក់ព័ន្ធ​ផ្សេង ទៀត​ក្រោម​ឥណទាន ADB និង JICA សម្រាប់​ផ្គត់ផ្គង់​ក្នុង​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព  ឯកឧត្តម ឯក សុន​ចាន់ រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​មាន​សមាសភាព​អញ្ជើញ​ចូលរួម​ពី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តំណាង​អាជ្ញាធរ​ទន្លេសាប តំណាង​អាជ្ញាធរ​ដែនដី ក្រុម​ជំនាញការ និង​ម្ចាស់​ផ្តល់ ជំនួយ​មាន​ចំនួន ១៧ នាក់ ។ កិច្ចប្រជុំ​នេះ ដើម្បី​ស្តាប់​លទ្ធផល​នៃ​ការសិក្សា និង​ពិគ្រោះ​ផ្តល់យោបល់​ពី​ក្រុម​អ្នក​ពាក់​ព័​ន្ឋ​ដោយ​ផ្តោត​សំខាន់​លើ​ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្នែក​បច្ចេកទេស និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាករទឹក​ក្រោយពី​បញ្ចប់​ការសិក្សា​គម្រោង ដែល​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​ជំនាញការ SAFEGE ដើម្បី​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​នាពេល​កន្លងមក ។​

]]>
Activity Sat, 07 Feb 2015 22:10:34 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​ការអនុវត្តន៍​ផែនការ​សកម្មភាព អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/543-2015-02-04-08-58-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/543-2015-02-04-08-58-46

នា​ព្រឹក​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​(​ក្បាលថ្នល់​)ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ        រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ ពី​ការចុះ​អនុវត្តន៍​ផែនការ​សកម្មភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០១៥-២០១៧ ដល់​មន្ត្រី​ក្រោម​ឳ​វាទ​អគ្គលេខាធិការដ្ឋាន អ​ទស និង​មានការ​អញ្ជើញ​ចូលរួម​ពី​អគ្គលេខាធិការរង ទីប្រឹក្សា អ​ទស ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ លេខា​ឯកឧត្តម​ប្រធាន អ​ទស និង​មន្ត្រីរាជការ​ទាំងអស់ មាន​ចំនួន ៦០ នាក់​។​
​ឯកឧត្តម ហ៊ែ​ល តូ​នី ប្រធាន​កិច្ចប្រជុំ បាន​មានមតិ​ស្វាគមន៍ និង​ជម្រាបជូន​ថា អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​នូវ​ផែនការ​សកម្មភាព​ការងារ​(២០១៥- ២០១៧)​បន្ត​ពី​ផែនការ​សកម្មភាព​ការងារ (២០១៤-២០១៦) ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​បេសកកម្មស្នូល​របស់​អាជ្ញាធរ​ទន្លេ​សាប ក្នុងតួនាទី​សិក្សា​ស្រាវជ្រាវ តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​សក្តានុពលភាព​សេដ្ឋកិច្ច សង្គមកិច្ច និង​ធនធានធម្មជាតិ ដើម្បី​រៀបចំ​នូវ​ទស្សនវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ សម្រាប់ដាក់ជូន​រាជរដ្ឋាភិបាល ពិនិត្យនិង​សម្រេច​។
​ផែនការ​សកម្មភាព​ការងារ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​សំខាន់ៗ ក្នុង​ការចុះអនុវត្ត​ការងារ ប្រមូល​ចងក្រង​ព័ត៌មាន​-​ទិន្នន័យ ដើម្បី​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ចីរភាព ។ ផែនការ​សកម្មភាព​ការងារ​បាន​ចែកចេញជា ៥ ផ្នែក​សំខាន់ៗ  ហើយ​ផែនការ​សកម្មភាព ២០១៥- ២០១៧ ចែកចេញជា ៦ ទិសដៅ ១៥ ផែនការ​សកម្មភាព និង ៥១ សកម្មភាព ដែល​នឹងត្រូវ​អនុវត្ត​ដោយ​អគ្គលេខាធិការដ្ឋាន និង​នាយកដ្ឋាន​ជំនាញ​ទាំង ៤​។​
​ជា​កិច្ច​បញ្ចា​ប់​ឯកឧត្តម បានបញ្ជាក់​ផងដែរ​ថា ផែនការ​សកម្មភាព​នេះ គឺជា​ឧបករណ៍​មួយ​យ៉ាងសំខាន់​សម្រាប់​បង្ហាញ​ទិស​ជូន​ដល់​មន្ត្រី​ក្រោម​ឳ​វាទ​ក្នុងការ​អនុវត្តន៍​សក​ម្ម​ភាព​ការ​ប្រចាំឆ្នាំ និង​បាន​យល់ដឹង​ពី​បរិបទ​ការងារ​ទាំង​ឧ​ប​ស័គ្គ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​នានា ដើម្បី​ឲ្យ​ការអនុវត្ត​សកម្មភាព​ឆ្នាំ​២០១៥​នេះ​ទទួលបាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​មានការ​រ​គាំទ្រ និង​ចូលរួម​សហការ​ពី​ក្រសួង​ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត ។​

]]>
Activity Wed, 04 Feb 2015 15:53:12 +0000
ឯកឧត្តម មាស អឿន ទីប្រឹក្សា ចូលរួម​ជា​គ្រូ​សម្របសម្រួល វគ្គ​បណ្តុះបណ្តាល ថ្នាក់​សហគមន៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/538-2015-01-23-00-14-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/538-2015-01-23-00-14-26

ចាប់ពី​ថ្ងៃទី 21-23 ខែ មករា ឆ្នាំ 2015 នៅ​ខេត្តពោធិ៍សាត់ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​គ្រូ​សម្របសម្រួល​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​សហគមន៍​លើក​ទី ២ ស្តីពី ការប្រែប្រួល​អាកាសធាតុ និង​ការធ្វើផែនការ​បន្សាំ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ក្រោម​អធិបតីភាព​ឯកឧត្តម កែវ សែន អភិបាលរង ខេត្តពោធិ៍សាត់  និង​មាន​សិក្ខាកាម​ចូលរួម​មកពី​ស្ថាប័ន​ពាក់ព័ន្ធ មកពី​ថ្នាក់ក្រោម​ជាតិ រួមមាន​មន្ត្រី​ស្រុក ក្រុមប្រឹក្សាឃុំ​/​សង្កាត់ សមាជិក​សហគម​ន៍ក​សិ​ករ​ប្រើប្រាស់​ទឹក​នៃ​ខេត្តពោធិ៍សាត់ កំពង់ធំ និង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន 80 នាក់ ។ វគ្គ​បណ្តុះបណ្តាល​មាន​គោលបំណង ដើម្បី​បង្កើន​ចំណេះដឹង​ស្តីពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ស្វែងយល់​ពី​មធ្យោបាយ ដើម្បី​បន្សាំ​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់មូលដ្ឋាន និង​ខេត្ត​។ ជា​លទ្ធផល សិក្ខាកាម​ទទួលបាន​នូ​វៈ​
- របកគំហើញ​សំខាន់ៗ​នៃ​ភាព​ងាយ​រងគ្រោះ​និង​ការ​បន្សាំ​
- របកគំហើញ​សំខាន់ៗ​នៃ​អភិបាលកិច្ច​ធនធានទឹក​
- វិធីសាស្ត្រ​នៃ​ការរៀបចំ​ផែនការ​បន្សាំ​និង​ការវាយតម្លៃ​ភាព​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ​
- ចំណេះដឹង​អំពី​ការវិភាគ​ហានិភ័យ ឱកាស ពិនិត្យមើល​ពី​ភាព​ធន់​និង​ប្រព័ន្ធ​ដែលមាន​ស្រាប់ (​សហគមន៍​និង​ប្រព័ន្ធ​អេកូឡូស៊ី​) និង​សមត្ថភាព​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​
- ទទួលបាន​នូវ​ព័ត៌មាន​លើ​វិធានការ​បន្សាំ​និង​ភាព​ធន់​នានា ព្រមទាំង​ភាព​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ
- បទពិសោធន៍​ចុះ​ពិ​និត្យនៅ​ថ្នាក់​មូល​ដ្នា​ន ទំនប់​ធារាសាស្ត្រ​ដំណាក់​អំពិល ក្នុងភូមិ​ដំណាក់​អំពិល សង្កាត់រ​លកស ក្រុង​ពោធិ៍សាត់ និង​សហគមន៍​កំប៉ាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​
- បង្កើន​ចំណេះដឹង​អំពី​របៀប​ធ្វើ​ផែនការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​ថ្នាក់មូលដ្ឋាន​។​
​ចំណេះដឹង មេរៀន​និង​បទពិសោធន៍​សិក្ខាកាម​ទទួលបាន នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ភូមិ ឃុំ​\​សង្កាត់​ដែល​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ហានិភ័យ ដែល​នឹង​កើតឡើង​ដោយ​យថាហេតុ​៕

]]>
Activity Fri, 23 Jan 2015 07:13:19 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​ត្រី និង​លំនៅដ្ឋាន​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/536-2015-01-16-03-35-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/536-2015-01-16-03-35-42

​កាលពី​ថ្ងៃទី ១៣-១៤ ខែ មករា ឆ្នាំ ២០១៥ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​អំពី​ធនធាន​ត្រី និង​លំនៅដ្ឋាន​របស់​ត្រី នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ ពាម​ស្ទឹង​ស្ទោង ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​តំបន់​កោះ​ក្អែក តំបន់​កំពង់​លួង ពាម​ស្ទឹង​ពោធិសាត់ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ​ក្រុមការងារ​បាន​សិក្សា​លើ​លំនៅ​ដ្ឋា​ម​ផ្សេងៗ​គ្នា​ដូចជា លំនៅដ្ឋាន​តាម​ដងស្ទឹង តាម​តំបន់​ពាម តំបន់​អភិរក្ស តំបន់​ព្រៃ​លិច​ទឹក តំបន់​វាលស្មៅ និង​តំបន់​ផ្ទៃ​លំហ​របឹង​។ ការសិក្សា​នេះ​ក្រុមការងារ​បាន​សិក្សា​លើ​ឧបករណ៍​នេសាទ​មួយចំនួន​ដែល​កំពង់​ធ្វើ​សកម្មភាព​លើ​តំបន់​ខាងលើ​ដូចជា ឧបករណ៍​សំណាញ់ មង​រាយ លប លប​ទំលាក់ ជួន​ចាប់​អន្ទង់ និង​ឧបករណ៍​បរ​។​

]]>
Activity Fri, 16 Jan 2015 10:35:18 +0000
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អ​ញ្ជី​ញ​ចូលរួម​សិក្ខាសាលា​ពិភាក្សា និង​អង្កេត​ជំហាន​ដំបូង​ការស្នើសុំ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/534-2015-01-15-03-07-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/534-2015-01-15-03-07-29

​នា​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៥ នាទី​រួម​ខេត្តបាត់ដំបង ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ពិភាក្សា និង​អង្កេត​ជំហាន​ដំបូង ស្តីពី លទ្ធភាព​ក្នុងការ​ស្នើសុំ​ចុះបញ្ជីទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​មជ្ឈមណ្ឌល អាស៊ាន​-​ជប៉ុន(ASEAN-JAPAN CENTRE) ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង មាន ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង តំណាង​អង្គការ UNESCO  ថ្នាក់ដឹកនាំ​ក្រុង​បាត់ដំបង មន្ត្រី​នៃ​អង្គភាព​ពាក់ព័ន្ធ និង​ភ្នាក់ងារទេសចរណ៍​ប្រមាណ​ជាង 60 នាក់ ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ប្រមូល ចងក្រង​ឯកសារ​ទិន្នន័យ ស្តីពី​សក្តានុពល​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ព្រមទាំង​សំណង់​បុរាណ និង​សំណង់​ប្រវត្តិសាស្ត្រ​នានា​ដែលមាន​នៅក្នុង​ខេត្តបាត់ដំបង​ទាំងមូល​។​
​កម្មវិធី​នៃ​អង្គសិក្ខាសាលា​បាន​ប្រព្រឹត្តទៅ​រយៈពេល 2 ថ្ងៃ និង​មាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជូន សមាជិក​សមាជិកា​ទៅ​ទស្សនា​ប្រាសាទ​បាណន់ និង​ផ្ទះ​បុរាណ​។ កិច្ចការ​ជា​បន្ត គឺ​ក្រុមការងារ​ក្រសួងទេសចរណ៍ និង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​អង្គការ​ដៃគូ​នឹង​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​លម្អិត នូវ​សំណង់​អគារ​បេតិកភណ្ឌ នៅក្នុង​ក្រុង​បាត់ដំបង​ទាំងអស់ ដោយ​បង្កើន​ការសិក្សា​ស្រាវជ្រាវ​លើ​ស្នាដៃ​ស្ថាបន​ត្យ​កម្ម ប្រភេទ​សំណង់ លក្ខណៈ​ស្ថាបត្យកម្ម សម្ភារៈ​សំណង់ ជាដើម​...​។ ជាទី​បញ្ចប់​ក្រុមការងារ​នឹង​ប្រមូល ចងក្រង​ឯកសារ​គោល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឈានទៅដល់​ការបំពេញ​បែបបទ​ស្នើសុំ​ចុះបញ្ជី​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បេតិកភណ្ឌ​របស់​អង្គការ UNESCO ។

]]>
Activity Thu, 15 Jan 2015 10:07:14 +0000
លោក លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​ចុះ​សិក្សា​លើ​ធនធាន និង​លំនៅដ្ឋាន​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/532-2015-01-13-10-25-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/532-2015-01-13-10-25-40

​    ​លោក លឹម ពុ​យ និង​ក្រុមការងារ​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​លើ​ធនធាន និង​លំនៅដ្ឋាន​ត្រី នៅ​តំបន់​ពាម​តា​អួរ ព្រែក​ទាល់ ពាក់​កន្ទេល ចុង​ឃ្នៀ​ស កំពង់​ឃ្លាំង មាត់​ខ្លា ចាប់ពី​ថ្ងៃទី 8 ដល់​ថ្ងៃទី 10 ខែមករា ឆ្នាំ 2015 ។ ការសិក្សា​នេះ បាន​ផ្តោតទៅលើ​ផល​ចាប់ ព្រមទាំង​ភាពសម្បូរ​នៃ​ប្រភេទ​ត្រី​នីមួយៗ​តាម​ឧបករណ៍​នេសាទ​ដូចជា មង ឡើ​ត្រី​កំភ្លាញ លប​ទម្លាក់ សំណាញ់ បរ និង​អួន​អូស​ដោយ​ម៉ាស៊ីន​តាម​បណ្តា​តំបន់​នីមួយៗ ។ ប្រភេទ​ត្រី ប្រមាណ 31 ប្រភេទ ព្រមទាំង​ប្រវែង និង​ទម្ងន់ បាន​ដកស្រង់​នៅ​ដើមរដូវ​ប្រាំង​នៃ​បឹង​ទន្លេសាប​ដែលមាន​កំពស់​ទឹក ប្រមាណ 2m ទៅ 3m និង​សីតុណ្ហភាព​ទឹក ប្រមាណ 26 ទៅ 28 oC ។​

]]>
Activity Tue, 13 Jan 2015 17:23:02 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/530-2015-01-13-03-39-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/530-2015-01-13-03-39-07

នា​ព្រឹក​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០១៥ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​ដឹកនាំ​កិច្ចប្រជុំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទីប្រឹក្សា អគ្គលេខាធិការរង គ្រប់​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស ។ កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លម្អិត​ឡើងវិញ​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧ របស់​អគ្គលេខាធិការ​ដ្ឋា​ន និង​នាយកដ្ឋាន​ជំនាញ​ចំណុះ​អគ្គលេខាធិការដ្ឋាន អ​.​ទ​.​ស និង​រៀបចំ​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​សកម្មភាព ។ សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ២០១៥-២០១៧​នេះ បន្ត​ពី​ផែនការ​សកម្មភាព​ការងារ ២០១៤-២០១៦ ហើយ​ចែកជា ៥ ផ្នែក​សំខាន់ៗ និង ៦ សកម្មភាព​(​ថ្នាក់​អគ្គលេខាធិការដ្ឋាន មាន ២ សកម្មភាព និង ៤ សកម្មភាព ស្ថិតក្រោម​នាយកដ្ឋាន​នីមួយៗ​) ។​

]]>
Activity Tue, 13 Jan 2015 10:38:57 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​សិក្សា និង​ត្រួតពិនិត្យ​ការ​ឃ្វៀល និង​បែងចែក​ដីជូ​ន​ប្រជាជន​ដែល​អាស្រ័យ​ផល​ក្នុង​តំបន់​៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/528-2015-01-12-12-12-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/528-2015-01-12-12-12-40

​នា​ព្រឹក​ថ្ងៃទី ០៩ ខែមករា ឆ្នាំ​២០១៥​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ឯកឧត្តម ហ៊ែ​ល តូ​នី    អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​សិក្សា និង​ត្រួតពិនិត្យ​ការ​ឃ្វៀល និង​បែងចែក​ដីជូ​ន​ប្រជាជន ដើម្បី​ពិភាក្សា​លើ​ការងារ​សិក្សា និង​ត្រួតពិនិត្យ​ការ​ឃ្វៀល និង​បែងចែក​ដីជូ​ន​ប្រជាជន​ដែល​អាស្រ័យ​ផល​ក្នុង​តំបន់ ៣ នៃ​ខេត្តកំពង់ធំ​។ កិច្ចប្រជុំ​នេះ​បានធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រោម​ជាតិ ។




]]>
Activity Mon, 12 Jan 2015 19:10:03 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា ស្តីពី ការចាប់ផ្តើម​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​រវាង​កម្ពុជា និង​ឡាវ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/526-2015-01-03-02-57-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/526-2015-01-03-02-57-57

ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៥ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការ ធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា ស្តីពី​ការចាប់ផ្តើម​គម្រោង​គ្រប់គ្រង​ធនធាន ជលផល​រវាង​កម្ពុជា និង​ឡាវ សិក្ខាសាលា​នេះ​រៀបចំ​ដោយ រដ្ឋបាល​ជលផល ក្រោម​អធិបតីភាព​ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​។ សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ សាន់វ៉េ មាន​សមាជិក​ចូលរួម​ចំនួន 43 នាក់ មកពី​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​កិច្ចការនារី ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ព័ត៌មាន ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ​មួយចំនួនទៀត​។ អង្គសិក្ខាសាលា​នេះ​រៀបចំ​ក្នុង គោលបំណង​ណែនាំ​អំពី​គម្រោង​ដើម្បី​កំណត់​អ្នកពាក់ព័ន្ធ​សំខាន់ៗ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអនុវត្ត​គម្រោង និង​ស្វែងរក​មតិយោបល់​ពី​អ្នក​ពាក់​ព័​ន្ឋ​។​

]]>
Activity Sat, 03 Jan 2015 09:57:34 +0000
H.E Ing Kimleang research on the production line of Pickled Fish , Fish Price and Fish Sauce as the Second Step in the Fishing Season 2014-2015 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/524-201511 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/524-201511

​From 23rd to 30th December 2014, H.E Ing Kimleang, Deputy Secretary General of Tonlesap Authority, led the technical Team of Tonlesap Authority to follow up the monitoring on the production place of pickled fish (Prahok), data collection on the amount of pickled fish producers, fish sauce businesses, fish trade and the data of the Vietnamese buying fish from fish lots in Phnom Penh and Kandal Province. This study was to further the comprehension of pickled fish production places, techniques, sources, producers who make pickled fish in medium and big family model, productivity and export markets and data compilation on fishing yields in fish market (Rai).

]]>
Activity Wed, 31 Dec 2014 12:57:55 +0000
ឯកឧត្តម អ៊ឹង គឹម​លាង ចុះសិក្សាស្រាវជ្រាវ​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ប្រហុក តម្លៃ​ត្រី និង​ទឹកត្រី នៅ​រាជធានី ភ្នំពេញ និង​ខេត្តកណ្តាល ជំហាន​ពីរ នា​រដូវ​នេសាទ​ឡូត៍​ដាយ​ត្រី​រដូវ​នេសាទ​ឆ្នាំ 2014-2015 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/525-201512 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/525-201512

​ចាប់ពី​ថ្ងៃទី 23-30 ខែ ធ្នូ ឆ្នាំ 2014 (3-10 កើត​) ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បន្ត​ការតាមដាន​លើ​ទីកន្លែង​កែច្នៃ​ប្រហុក ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក អាជីវកម្ម​ផលិត​ទឹកត្រី និង​ការធ្វើ​ពាណិជ្ជកម្ម​ត្រី និង​ជនជាតិ​វៀតណាម មក​ទិញ​ត្រី​ធ្វើ​មេទឹក​ត្រី នៅ​ឡូត៍​ដាយ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ការសិក្សា​នេះ ក្នុង​គោលបំណង​ដើម្បី​បន្ត​ស្វែងយល់​អំពី​ទីតាំង​កែច្នៃ បច្ចេកទេស ប្រភព​ប្រជាពលរដ្ឋ ដែល​មក​ធ្វើ​ប្រហុក​ជា​លក្ខណៈ​គ្រួសារ មធ្យម ធំ លទ្ធភាព​ផលិត​ទឹកត្រី​របស់​សិប្បករ ចរន្ត​ទីផ្សារ​នាំចេញ និង​ស្រង់​ស្ថិតិ​ផល​នេសាទ​តាម​កន្លែង​ឡើង​ត្រី​(​រ៉ៃ​)​។

]]>
Activity Wed, 31 Dec 2014 12:57:55 +0000
សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​ចរាចរ​ត្រី​ពី​បឹង​ទន្លេសាប មក​តាម​ដង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/522-2014-12-30-14-41-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/522-2014-12-30-14-41-10

​កំឡុង​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះទៅ​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​ស្រាវជ្រាវ​ចរាចរ​របស់​ត្រី​ចេញពី​បឹង​ទន្លេសាប មក​តា​មដង​ទន្លេសាប​របស់​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ រវាង​រដូវ​ទឹក​ឡើង និង​រដូវ​ទឹក​ស្រក ។ ការសិក្សា​នេះ​ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​តាមដាន​ពី​កាល​វិ​វត្ត​របស់​ប្រភេទ​ត្រី​នីមួយៗ និង​គោលបំណង​សិក្សា​ពី​ការលូតលាស់​របស់​ប្រភេទ​, បរិមាណ​, ប្រវែង​, ទម្ងន់​នៃ​ប្រភេទ​កូន​ត្រី និង​យក​សំណាក​ត្រី​មក​ធ្វើ​ពិសោធន៍​ព្រម​ទាំងពី​ចរាចរណ៍​របស់​ប្រភេទ​ត្រី​នីមួយៗ​ពី​តំបន់​សំខាន់ៗ​របស់​បឹង​ទន្លេសាប​ចុះមក​ទន្លេមេគង្គ ដោយបាន​ធ្វើការ​វាស់​ជ​ម្រៅ​ទឹក និង​ចរន្តទឹក​ទៅតាម​ទីតាំង​ចុះ​សិក្សា ។ បន្ថែម​ពីនេះ​ទៀត ក្រុមការងារ​ក៏បាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​របស់​ប្រជា​នេសាទ​តាម​ដង​ទន្លេសាប​ក្នុងកំឡុងពេល​ទឹក​ស្រក​នេះ និង​រដូវ​ប្រមូល​ផល​ត្រី ។ ជា​ទិសដៅ​បន្ត ក្រុមការងារ​នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ត​សម្រាប់​ទីតាំង​ដែល​បានកំណត់​នៅ​តំបន់​នេះ និង​តំបន់​ពាក់ព័ន្ធ​នានា ។​

]]>
Activity Tue, 30 Dec 2014 21:40:56 +0000
ការចូលរួម​សិក្ខាសាលា​ផ្តល់យោបល់​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី​ម៉ូ​ដែល​ជលផល​-​ជលសា​ស្ត្រ នៅ​ប្រទេស​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/520-2014-12-29-09-14-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/520-2014-12-29-09-14-27

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មកា​ទន្លេ​មេគង្គ នា​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ​២០១៤ នៅ​ទីក្រុង​បាងកក  ប្រទេស​ថៃ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិ​ក្ស បាន​អញ្ជើញ​ចូលរួម​ការចូលរួម​សិ​ក្ខា​សាលា​ផ្តល់យោបល់​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី​ម៉ូ​ដែល​ជលផល​-​ជលសា​ស្ត្រ ក្រោម​អធិបតីភាព​ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ នៃ MRC  និង​មាន​សមាសភាព​ចូលរួម​មាន​៤ ប្រទេស (​កម្ពុជា  ឡាវ  វៀតណាម  និង​ថៃ​) សរុប​ចំនួន ៣១​នាក់ ក្នុងនោះ​មកពី​កម្ពុជា ០៤ រូប   (TSA ០១​រូប , CNMC ០១​រូប  និង​រដ្ឋបាល​ជលផល ០២​រូប​) ប្រទេស​វៀតណាមៈ  ០៥​រូប ប្រទេស​ឡាវ ០៧ រូប  ប្រទេស​ថៃ ០៥​រូប តំណាង MRC ០៩ រូប   និង International Consultant, FP ០១​រូប   ។​

]]>
Activity Mon, 29 Dec 2014 16:12:02 +0000
ការចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់​តំបន់ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​លើ​គោលការណ៍​ណែនាំ​សម្រាប់​ការតាមដាន​លើ​ភាព​សំបូរបែប​នៃ​ប្រភេទ​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/518-2014-12-29-08-59-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/518-2014-12-29-08-59-30

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​នា​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ខេត្តសៀមរាប លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់​តំបន់ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​លើ​គោលការណ៍​ណែនាំ​សម្រាប់​ការតាមដាន​លើ​ភាព​សំបូរបែប​នៃ​ប្រភេទ​ត្រី រៀបចំ​ដោ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ក្រោម​អធិបតីភាព​ឯកឧត្តម អាន ពេជ្រ​ហត្ថ​ដា អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) និង​មាន​សមាសភាព​ចូលរួម​មកពី ៤​ប្រទេស (​កម្ពុជា ឡាវ វៀត​ណាំ និង​ថៃ​) សរុប​ចំនួន ២៩​នាក់ ក្នុងនោះ​មកពី​កម្ពុជា ០៨​រូប (TSA ០១​រូប​, CNMC ០៣​រូប និង​រដ្ឋបាល​ជលផល ៤​រូប​) ប្រទេស​វៀតណាម ០៥​រូប​, ប្រទេស​ឡាវ ០៧​រូប​, ប្រទេស​ថៃ ០៥​រូប និង MRC ០៤​រូប​។​

]]>
Activity Mon, 29 Dec 2014 15:59:19 +0000
Activities of the Participation in the National Technical Meeting on the Follow-up and Development of Fisheries and Aquaculture of the Fisheries Program of MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/516-20141229 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/516-20141229

​Under the coordination of Cambodia National Mekong Committee (CNMC) on 8th  December 2014, Mr. Pheam Sea, Deputy Director of the Department of Exploitation Control and Conservation, attended the National Technical Meeting on the Follow-up and Development of Fisheries and Aquaculture of the Fisheries Program of Mekong River Commission (MRC), which was held in Siem Reap Province under the auspices of H.E Te Navuth, Secretary General of CNMC, with a total of 41 participants from Tonlesap Authority (4 people), CNMC, MRC, Fisheries Administration, Chamkar Doung University of Agriculture,  Provincial Fisheries Department and NGOs. The meeting was to present the progress of the implementation of the projects, funded by MRC, to exchange experiences between relevant researchers and officials of the fisheries program of the MRC and to give recommendations for the implementation of the project of the Fisheries Program of MRC in the future.
The participants were also presented a presentation of Tonlesap Authority on the results of the project "Monitoring Fish catch Around Tonlesap Lake," by Mr. Pheam Sea, Deputy Director of the Department of Exploitation Control and Conservation and Chairman of the Working Group on Project Implementation Based on MRC's Technique, which is the international standard in 4 countries (Cambodia, Vietnam, Laos, and Thailand).

]]>
Activity Sat, 27 Dec 2014 17:03:31 +0000
សកម្មភាព​ចូលរួម​កិ​ច្ជ​ប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​ការតាមដាន និង​ការអភិវឌ្ឍន៍​ជលផល និង​វារីវប្បកម្ម​នៃ​កម្មវិធី​ជលផល​របស់ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/517-20141230 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/517-20141230

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៤ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិ​ក្ស បាន​អញ្ជើញ​ចូលរួម​កិ​ច្ច​ប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​ការតាមដាន និង​ការអភិវឌ្ឍន៍​ជលផល  និង​វារីវប្បកម្ម​នៃ​កម្មវិធី​ជលផល​របស់ MRC ដែល​បាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ CNMC និង​មាន​អ្នកចូលរួម​ចំនួន ៤១ នាក់ មកពី​អាជ្ញាធរ​ទន្លេសាប ៤ រូប​, CNMC, MRC, រដ្ឋបាល​ជលផល​, សាកលវិទ្យាល័យ​កសិក​ម្ម​ចំការ​ដូង​, ជលផល​តាម​ខេត្ត និង​អង្គការ​នានា​។ កិច្ចប្រជុំ មាន​គោលបំណង​ចង់បង្ហាញ​នូវ​វឌ្ឍនភាព​ការអនុវត្ត​គម្រោង​ដែល​គាំទ្រ​ថវិកា​ដោយ គណៈកម្ម ការ​ទន្លេមេគង្គ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ រវាង​ក្រុម​អ្នកសិក្សា​ពាក់ព័ន្ធ​នឹង​ម​ន្រី្ត​ជំនាញ​កម្មវិធី​ជលផល​នៃ​គណៈកម្មការ​ទន្លេមេគង្គ  និង​ផ្តល់​អនុសាសន៍​សម្រាប់​ការអនុវត្តន៍​គម្រោងរ​បស់​កម្មវិធី​ជលផល  នៃ​គណៈកម្មការ​ទន្លេមេគង្គ នាពេល​អនាគត​។
​​កិច្ចប្រជុំ ក៍បាន​ស្តាប់​នូវ​បទ​បង្ហាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប ឡើង​បង្ហាញ​លទ្ធផល  គម្រោង “ តាមដាន​ការចាប់​ត្រី​របស់​អ្នកនេសាទ នៅ​ជុំវិញ​បឹង​ទន្លេសាប “  ដោយ លោក ភេ​ម ស៊ា អនុប្រធាន​ត្រួតពិនិត្យ ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្ត​គម្រោង  ទៅតាម​តាម​លក្ខណៈ​បច្ចេកទេស MRC ជា​ស្តង់ដា​អន្តរជាតិ​៤ ប្រទេស​(​កម្ពុជា វៀតណាម ឡាវ និង​ថៃ​) ផងដែរ​។

]]>
Activity Sat, 27 Dec 2014 17:03:31 +0000
ការចូលរួម​កិច្ចប្រជុំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការរៀនសូត្រ និង​ចែករំលែក​ការយល់ដឹង​ពី​នីតិវិធី​នានា​របស់​គណៈកម្មការ​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/514-2014-12-26-09-22-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/514-2014-12-26-09-22-02

​នា​ថ្ងៃទី ២៣-២៤ ខែធ្នូ ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​សោមា​ទេវី​អង្គរ ខេត្តសៀមរាប លោកស្រី ទេស   សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្តីពី​ការរៀនសូត្រ និង​ចែករំលែក​លើ​ការកសាង​ចំណេះដឹង​លើ​កិច្ចព្រមព្រៀង ១៩៩៥ និង​នីតិវិធី​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ CNMC តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម  លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម   និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​អញ្ជើញ​ចូលរួម​ចំនួន ៣៥ រូប​។ សារៈសំខាន់​នៃ​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នេះ ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព កាន់តែ​ល្អប្រសើរ ជូន​មន្ត្រី​ក្រសួង​-​ស្ថាប័ន ដើម្បី​យល់ដឹង​ច្បាស់​អំពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​មេគង្គ ១៩៩៥ និង​តួនាទី​នៃ​នីតិវិធី​របស់ MRC សម្រាប់​កិច្ចអភិវឌ្ឍន៍​ប្រកប ដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ​។ អង្គ​ប្រជុំបាន​ពិភាក្សា​យ៉ាង​ក្បោះក្បាយ និង​ចែករំលែក​ចំណេះដឹង​រវាង​គ្នា លើ​ការយល់ដឹង​អំពី​ខ្លឹមសារ តម្រូវការ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ ១៩៩៥ និង​នីតិវិធី​ទាំង​៥ របស់ MRC ដែល​អាចបំពេញ​តួនាទី​យ៉ាងសំខាន់ ចូលរួម​ដោះស្រាយ​ដោយ ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​សមភាព​ជួយ​បំពេញតម្រូវការ​អភិវឌ្ឍ​ន៍ សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​សម្រាប់​ប្រទេស​ជា​សមាជិក​។ 

]]>
Activity Fri, 26 Dec 2014 16:21:45 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ​អ​ញ្ចើ​ញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ (២០១៦-២០២០) របស់ MRC https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/512-20141226 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/512-20141226

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប នា​ថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​លោក សរ គឹម​សាន ប្រធាន​នាយកដ្ឋាន​ផែនការ​រដ្ឋបាល និង​សហប្រតិបត្តិការ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់  MRC ឆ្នាំ​២០១៦-២០២០ (MRC Strategic Plan 2016-2020) ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ CNMC និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម និង​មានការ​អញ្ជើញ​ចូល​រួមពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​ចំនួន ៥០ រូប​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី ទី​១.​ជម្រាបជូន​អំពី​ដំណើរ​ការវិវត្ត​ភាព​រី​ក​ចម្រើន​នៃ​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​២០១១-២០១៥ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ទី​២.​ពិនិត្យ និង​ពិភាក្សា​ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត (២០១៦-២០២០) ទី​៣. ពិភាក្សា​អំពី​ផល​សម្រេច លទ្ធផល សកម្មភាព សូចនាករ និង​ថវិកា​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ទី​៤. ជម្រាបជូន​-​ពិភាក្សា​អំពី​ការពាក់ព័ន្ធ​ដំណើរ​សក​ម្ម​ភាព នៃ​វិមជ្ឈការ​មុខងារ ស្នូល​នៃ​ការគ្រប់គ្រង​អាង​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០​។​
​ជា​លទ្ធផល អង្គ​ប្រជុំបាន​ស្តាប់​បទ​បង្ហាញ​នានា​ពាក់ព័ន្ធ​ដំណើរ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ជាពិសេស​ឆ្នាំ ២០១១-២០១៥ និង​ផលប្រយោជន៍​ដែល​ប្រទេស​ជា​សមាជិក​សម្រេចបាន និង​ពិភាក្សា​អំពី​ទម្រង់​ផែនការ​យុទ្ធសាស្ត្រ​២០១៦-២០២០ ក្នុងនោះ​លទ្ធផល និង​បណ្តា​សកម្មភាព និង​ថវិកា និង​សូចនាករ ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន វាយតម្លៃ និង​រៀបចំ​របាយការណ៍​ស្របតាម​ទស្សនៈ​របស់​វិស័យ​ស្ថាប័ន​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលការណ៍​កិច្ច សហប្រតិបត្តិការ​តំបន់ និង​ឆ្លងដែន​។​

]]>
Activity Fri, 26 Dec 2014 12:11:38 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ​អ​ញ្ចើ​ញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ (២០១៦-២០២០) របស់ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/513-20141227 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/513-20141227

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ក្រុង​សៀមរាប នា​ថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ​២០១៤​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​លោក សរ គឹម​សាន ប្រធាន​នាយកដ្ឋាន​ផែនការ​រដ្ឋបាល និង​សហប្រតិបត្តិការ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់  MRC ឆ្នាំ​២០១៦-២០២០ (MRC Strategic Plan 2016-2020) ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ CNMC និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រី​ធនធានទឹក និង​ឧតុនិយម និង​មានការ​អញ្ជើញ​ចូល​រួមពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក​ចំនួន ៥០ រូប​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី ទី​១.​ជម្រាបជូន​អំពី​ដំណើរ​ការវិវត្ត​ភាព​រី​ក​ចម្រើន​នៃ​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​២០១១-២០១៥ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ទី​២.​ពិនិត្យ និង​ពិភាក្សា​ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត (២០១៦-២០២០) ទី​៣. ពិភាក្សា​អំពី​ផល​សម្រេច លទ្ធផល សកម្មភាព សូចនាករ និង​ថវិកា​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ និង​ទី​៤. ជម្រាបជូន​-​ពិភាក្សា​អំពី​ការពាក់ព័ន្ធ​ដំណើរ​សក​ម្ម​ភាព នៃ​វិមជ្ឈការ​មុខងារ ស្នូល​នៃ​ការគ្រប់គ្រង​អាង​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០​។​
​ជា​លទ្ធផល អង្គ​ប្រជុំបាន​ស្តាប់​បទ​បង្ហាញ​នានា​ពាក់ព័ន្ធ​ដំណើរ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ជាពិសេស​ឆ្នាំ ២០១១-២០១៥ និង​ផលប្រយោជន៍​ដែល​ប្រទេស​ជា​សមាជិក​សម្រេចបាន និង​ពិភាក្សា​អំពី​ទម្រង់​ផែនការ​យុទ្ធសាស្ត្រ​២០១៦-២០២០ ក្នុងនោះ​លទ្ធផល និង​បណ្តា​សកម្មភាព និង​ថវិកា និង​សូចនាករ ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន វាយតម្លៃ និង​រៀបចំ​របាយការណ៍​ស្របតាម​ទស្សនៈ​របស់​វិស័យ​ស្ថាប័ន​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលការណ៍​កិច្ច សហប្រតិបត្តិការ​តំបន់ និង​ឆ្លងដែន​។​

]]>
Activity Fri, 26 Dec 2014 12:11:38 +0000
Participation in the Meeting of the Working Group of Mekong Water Dialogues (MWD) Program https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/510-mekong-water-dialogues-mwd https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/510-mekong-water-dialogues-mwd

​On December 19th, 2014, H.E Khov Meas, Deputy Secretary General of Tonlesap Authority, participated in the meeting of the working group of Mekong Water Dialogues (MWD) Program, organized by the International Union for Conservation of Nature (IUCN) Cambodia in Siem Reap province. Participants in the meeting were the members of the working group from relevant institutions, such as the Ministry of Environment, the Ministry of Agriculture, Forestry and Fisheries, Fisheries Administration, Tonlesap Authority, Mlup Baitong Organization, NGO Forum and natural resources Conservation communities from Pursat and Stung Treng Province. The working group presented video documentary on the working group’s past performance on wetland management and livelihoods in Boeung Chhmar Ramsar site, continued discussing the progress of the implementation of the Program MWD which organized nationally and internationally various training courses to relevant officials and finally discussed the sustainable strategies of the continued action plan.

]]>
Activity Tue, 23 Dec 2014 17:01:22 +0000
ការ​អ​ញ្ជី​ញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ នៃ​កម្មវិធី “Mekong Water Dialogues (MWD)” https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/511-20141223 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/511-20141223

​នា​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ នៃ​កម្មវិធី Mekong Water Dialogues (MWD) ដែល​រៀបចំ​ដោយ អង្គការ International Union for Conservation of Nature (IUCN) ប្រចាំ​ប្រទេស​កម្ពុជា នៅ​ទី​រួម​ខេត្តសៀមរាប​។  សមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ គឺជា​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ដែល​អញ្ជើញ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ រដ្ឋបាល​ជលផល អាជ្ញាធរ​ទន្លេសាប អង្គការ​ម្លប់​បៃតង អង្គការ NGO Forum និង​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ខេត្តពោធិ៍សាត់ និង​ខេត្តស្ទឹងត្រែង​។  ក្រុមការងារ​បានបង្ហាញ​ជូន​នូវ​កម្រង​ឯកសារ​វីដេអូ​ដែល​បាន​ថត ស្តីពី សកម្មភាព​របស់​ក្រុមការងារ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក លើ​ការងារ​ការគ្រប់គ្រង​តំបន់ដីសើម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​បឹង​ទន្លេ​ឆ្មា (Video Documentary on Wetland Management and Livelihoods in Boeung Chhmar Ramsar Site) និង​បាន​បន្ត​ពិភាក្សា​អំពី​ដំណើរការ​នៃ​ការបំពេញ​ការងារ​កន្ល​ង​មក​នៃ​កម្មវិធី MWD ដែល​បាន រៀបចំ​កិច្ចប្រជុំ​ក្នុង និង​ក្រៅប្រទេស​នាពេល​កន្លងមក ការបង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​នានា និង​ជា​ចុងក្រោយ​ក្រុមការងារ​បាន​ពិភាក្សា អំពី​យុទ្ធសាស្ត្រ​និរន្តរភាព​នៃ​ផែនការ​សកម្មភាព​បន្ត​។

]]>
Activity Tue, 23 Dec 2014 17:01:22 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​បាត​ឡូត៍ ជម្រៅ​ទឹក ជំរាល សីតុណ្ហភាព ចរាចរណ៍ និង​ភាពសម្បូរ​របស់​ត្រី នៅក្នុង​តំបន់​អភិរក្ស​ជលផល ២​ស្ទួន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/508-2014-12-23-09-59-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/508-2014-12-23-09-59-17

​នៅ​ថ្ងៃទី​១៧ ដល់ ១៩ ខែធ្នូ ឆ្នាំ​២០១៤​នេះ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះទៅ​សិក្សា​ពី​ស្ថានភាព​បាត​ឡូត៍ ជម្រៅ​ទឹក ជំរាល សីតុណ្ហភាព ចរាចរណ៍ និង​ភាពសម្បូរ​របស់​ត្រី នៅក្នុង​តំបន់​អភិរក្ស​ជលផល ២​ស្ទួន ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការចុះ​សិក្សា​នេះ​គឺ​ស្ថិតក្នុង​សកម្មភាព​ទី ២ នៃ​ជំ​ហ៊ាន​អនុវត្ត​ទី ៥ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​។​

]]>
Activity Tue, 23 Dec 2014 16:58:21 +0000
The Participation in the Technical Workshop on the Decentralization of the Socio-Economic Data System of the Mekong River Commission (MRC) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/505-mrc https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/505-mrc

​In Siem Reap Province, on December 17th to 18th , 2014, Mr. Yan Samrith, Director  Department of Legislation and Extension, and Mr. Saing Rola, Deputy Chief Office of Planning and Cooperation, attended a Technical Workshop on the Decentralization of the Socio-Economic Data System of the Mekong River Commission (MRC) in Cambodia, which was organized by Cambodia National Mekong Committee under the auspices of H.E Te Navuth, Secretary General of Cambodia National Mekong Committee, with the participation from line ministries and related institutions in total of 38 participants. The workshop aimed to understand the plan of the implementation of the decentralization of the socio-economic data system of MRC and to test the technical capacity and administration of the socio-economic data system as well as to discuss about the responsibilities of relevant ministries and institutions, including the requirements of the technical management capacity and the resources for implementation of this plan.

]]>
Activity Wed, 17 Dec 2014 12:33:12 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស ស្តីពី​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់ MRC https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/506-20141219 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/506-20141219

​នៅ​ក្រុង​សៀមរាប នា​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ និង​លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​សហប្រតិបត្តិការ បាន​អញ្ជើញ​ចូលរួម សិក្ខាសាលា​បច្ចេកទេស ស្តីពី​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព​ដ៍​ខ្ពង់​ខ្ពង់ ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន ដែលជា​សមាជិក មាន​ចំនួន ៣៨ នាក់ ។ សិក្ខាសាលា មាន​គោលបំណង ដើម្បី ស្វែងយល់​អំពី ផែនការ​នៃ​ការអនុវត្ត​វិមជ្ឈការ​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ចសង្គម របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (MRC) នៅ​កម្ពុជា និង​អំពី​ទិដ្ឋភាព និង​ស្ទាបស្ទង់​សមត្ថភាព​បច្ចេកទេស​និង​រដ្ឋបាល​នៃ​ប្រព័ន្ធ​ទិន្នន័យ​សេដ្ឋកិច្ច ព្រមទាំង​ពិភាក្សា​ទៅលើ​ការទទួលខុសត្រូវ​រប​ស់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​រួមទាំង​តម្រូវការ​សមត្ថភាព​បច្ចេកទេស​គ្រប់គ្រង និង​ធនធាន​សម្រាប់​អនុវត្ត​ផែនការ​នេះ ។

]]>
Activity Wed, 17 Dec 2014 12:33:12 +0000
Research Study on Evaluating the Floating Rice (Dry-Season Rice) in Zoon 1 and Zoon 2 at Banteay Meanchey Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/503-20141217 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/503-20141217

​From 15th to 18th December 2014, H.E Meas Oeun, Advisor to Tonlesap Authority, led a technical team to conduct a research study on evaluating the floating rice (dry-season rice) in order to compile information related to agricultural crops around Tonlesap Lake in Zoon 1 and Zoon 2 at Banteay Meanchey Province. This research aimed to study the type of rice seed, farming technique, insects, disease, market, production, transportation, farmer's social economy, land usage, fertilizer, pesticide, and challenges in farming, solution, water sources, and soil texture. In this research study, the working team met the village and commune/district authorities and interviewed farmers about floating rice farming (dry season) as well as to dig the soil in order to check soil texture, to describe soil profile and to collect soil sample for experiments.​

]]>
Activity Wed, 17 Dec 2014 12:19:01 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ​ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/504-20141218 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/504-20141218

​ចាប់ពី​ថ្ងៃទី 15 ដល់​ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2014 ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម នៅក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង ដើម្បី​ឲ្យ​ដឹង​ពី​ប្រភេទ​ពូជ​ដំណាំ​ស្រូវ វិធីសាស្ត្រ​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ទីផ្សារ ផលិតផល ការដឹកជញ្ជូន សេដ្ច​កិច្ច​សង្គម​កសិករ ការប្រើប្រាស់​ជី ថ្នាំពុល បញ្ហា​ប្រឈម ក្នុង​ដំណើរ​ការដាំដុះ ដំណោះស្រាយ ប្រភពទឹក​ស្រោចស្រព និង​ប្រភេទ​ដី ។ ក្នុង​ដំណើរការ នេះ​ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី ប្រូ​ហ្វីល​ដី និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Wed, 17 Dec 2014 12:19:01 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ីអាគ្នេយ៍​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/501-2014-12-16-01-14-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/501-2014-12-16-01-14-30

​​​ចាប់ពី​ថ្ងៃទី ១៥ ដល់ទី ១៩ ខែធ្នូ ឆ្នាំ​២០១៤ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អមដំណើរ​ជាមួយ​ដោយ​លោក ណុំ សោភា​រិ​ទិ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រួមគ្នា​រវាង​កិច្ចប្រជុំ​លើក​ទី​៨ ស្តីពី​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​អ​គ្នេ​យ៍ និង​កិច្ចប្រជុំ​លើក​ទី​២ ស្តីពី​យុទ្ធសាស្ត្រ​នៃ​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​ស​ម្រា​ប់​ការគ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល និង​តំបន់ការពារធម្មជាតិ ។ កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ​ត្រូវ​បានរៀបចំ​ដោយ​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ  UNESCO និង​ដៃគូ​អភិវឌ្ឍន៍ នៅ​សណ្ឋាគារ អប្សរា​អង្គរ (APSARA ANGKOR Hotel) ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ជាតិ និង​អន្តរជាតិ មកពី​បណ្តា​ប្រទេស​នៃ​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច រួមមាន​ប្រទេស​កូរ៉េ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម ម៉ុង​ហ្គោ​លី រុស្ស៊ី ឥណ្ឌា អ៊ីរ៉ង់ កា​ហ្សា​ស្តង់ ណេ​ប៉ាល់ និង​អូស្ត្រាលី​។ ។
​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ ដើម្បី​កំណត់​តម្រូវការ​នៃ​ឋបនីយ​ជីវ​មណ្ឌល កំណត់​អត្តសញ្ញាណ​តំបន់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី កំណត់​តម្លៃ​និង​អត្ថប្រយោជន៍​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន សេដ្ឋកិច្ច សង្គម និង​វប្បធម៌ នៅក្នុង​តំបន់​ឋបនីយ​ជីវ​មណ្ឌល សំដៅ​ប្រែក្លាយ​តំបន់​ទាំងនោះ​ឱ្យទៅជា​គោលដៅ​អេកូ​ទេសចរណ៍ និង​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន និង​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​អំពី​ឋបនីយ​ជីវ​មណ្ឌល​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាម រយៈ​ការផ្តល់​សេវាកម្ម​នៃ​ប្រព័ន្ធ​អេកូលូស៊ី​របស់​វា និង​វិធីសាស្ត្រ​នៃ​ការ​ចិញ្ចឹមជីវិត​ផ្សេងៗ ហើយ​ចង់​បង្ហាញថា​តើ ទេសចរណ៍ធម្មជាតិ អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ជម្រុញ និង​ផ្តល់​អំណាច​ឲ្យ​សហគមន៍​មូលដ្ឋាន​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​ប្រកប ដោយ​និរន្ត​ភាព​យ៉ាងដូចម្តេច​ដែរ​។​

]]>
Activity Tue, 16 Dec 2014 08:14:23 +0000
សារលិខិត សម្តេចតេជោ ហ៊ុន សែន អបអរ​ពិធី​បុណ្យ​សមុទ្រ លើក​ទី​៣ ក្រោម​​ប្រធាន​​បទ​ «អេកូ​ទេស​ចរណ៍​​តំបន់​ឆ្នេរ​-ការ​អភិវឌ្ឍ​បែតង» https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/499-2014-12-15-08-58-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/499-2014-12-15-08-58-50

កម្ពុជាបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អប្រសើរ និងមានការ​អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យ​សំណង់មានការរីកចម្រើនខ្លាំង ហើយបានរួមចំណែកក្លាយជាសសរទ្រូងទ្រទ្រង់​កំណើនសេដ្ឋកិច្ចជាតិ​កម្ពុជា។ ដោយឡែក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែទទួលបាននូវការអភិវឌ្ឍដ៏ល្អប្រសើរគួរឲ្យកត់​សម្គាល់ផងដែរ។ (ទាញយកឯកសារ)

 

]]>
Activity Mon, 15 Dec 2014 15:58:15 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​ការតាមដាន ការវិវឌ្ឍ​ន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/497-2014-12-12-04-13-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/497-2014-12-12-04-13-36

​នា​ថ្ងៃទី​ ០៨ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ខេត្តសៀមរាប លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ជំនាញ​ចំនួន ០៣​រូប បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ជលផល​ថ្នាក់ជាតិ​ស្តីពី ការតាមដាន​ផល​ចាប់ ការអភិវឌ្ឍន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម នៃ​កម្មវិធី​ជលផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មាន​សមាជិក​ចូលរួម​ចំនួន ៣៩ នាក់ មកពី​ក្រសួង ស្ថាប័ន​ជា​សមាជិក រួមមាន​អាជ្ញាធរ​ទន្លេសាប រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន សាកលវិទ្យាល័យ​ភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ​។ អាជ្ញាធរ​ទន្លេសាប បានទទួល​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​អនុវត្ត​គ​ម្រា​ង ស្តីពី ការតាមដាន​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។ តាមរយះ​គម្រោង​នេះ​បាន​បង្ហាញថា ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​មានការ​ថយចុះ​។​

]]>
Activity Fri, 12 Dec 2014 11:13:22 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប បញ្ចប់​ជំហាន​១ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/495-2014-12-11-02-14-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/495-2014-12-11-02-14-35

​ចាប់ពី​ថ្ងៃទី ៨-១០ ខែ ធ្នូ ឆ្នាំ​២០១៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ   ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​បញ្ចប់​ជំហាន ១ នៃ​សកម្មភាព​ទី ២៨ ស្តីពី​ការបញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ​។ ការសិក្សា​ស្រាវជ្រាវ មាន​គោលបំណង​ធ្វើការ​ប្រមូល​ព័ត៌មាន​អំពី​ការចូលរួម​ជា​សាធារណៈ​ពី​បណ្តា​អ្នកពាក់ព័ន្ធ​នានា (​អ្នកប្រើប្រាស់​ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​)​លើ​យល់ដឹង​ផ្នែក​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា និង​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នឹង​ដើម្បី​ធ្វើការ​រៀបចំ​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ជីវចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ដល់​សហគមន៍​មូលដ្ឋាន​នាពេលខាងមុខ​។​

]]>
Activity Thu, 11 Dec 2014 09:14:25 +0000
ការចុះ​សិក្សា​អំពី​ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/493-2014-12-10-07-40-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/493-2014-12-10-07-40-33

ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បន្ត​សិក្សា ស្វែងយល់​ អំពី​ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ក្នុង គោលបំណង ​ចងក្រង​ជា​ឯកសារ​ស្រាវជ្រាវ ជួយ​ជំរុញ​ការធ្វើ​វារីវប្បកម្ម​អោយ​កាន់តែ ប្រសើរ​ដើម្បី​បំពេញតម្រូវការ​ប្រចាំថ្ងៃ លើកស្ទួយ​ជីវភាព​ប្រជា​នេសាទ និង​កាត់បន្ថយ​ការ ចាប់​ត្រី​នៅក្នុង​ធម្មជាតិ និង​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ដែលជា​យុ​ទ្ឋ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​។ និង​ជាពិសេស​សិក្សា​លើ​ប្រភេទ​ត្រី​ដែល​ដាក់​ចិញ្ចឹម​ក្នុងនោះ​មាន ពពួក​ត្រី​ស៊ីសាច់​ជា​អាហារ ពពួក​ត្រី​ស៊ី​វា​រី​រុក្ខជាតិ និង​ពពួក​ស៊ី​អាហារ​លាយ​។ តាមរយៈនេះការសិក្សា​កន្លងមក​ឃើញថា ប្រជា​នេសាទ​ដែលមាន​មុខរបរ​ពីរ​ដូចជា​ធ្វើការ​នេសាទ​ផង និង​ធ្វើ​វារីវប្បកម្ម​ផង​ភាគច្រើន​មាន​ជីវភាព​ធូរធារ​ជាង​ប្រជា​នេសាទ​ដែល​មិន​បានធ្វើ​វារីវប្បកម្ម​។ ដោយឡែក​ភាគច្រើន​វា​រី​វប្បករ​ដែល​ចិញ្ចឹម​ត្រី​ស៊ីសាច់ (​ត្រី​ឆ្តោរ រ៉ស់ និង​ក្រពើ​)​មាន​ជីវ ភាព​ធូរធារ​ព្រោះ​ការចិញ្ចឹម​ពពួក​ទាំងនោះ​ត្រូវការ​ដើមទុន​ធំ​។​

]]>
Activity Wed, 10 Dec 2014 14:40:15 +0000
កិច្ចប្រជុំ​បច្ចេកទេស​ថ្នាក់ជាតិ​ស្តីពី​ការតាមដាន ការវិវឌ្ឍ​ន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/491-2014-12-10-07-04-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/491-2014-12-10-07-04-38

​ថ្ងៃទី​ទី ០៨ ខែធ្នូ ឆ្នាំ​២០១៤ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​ចំនួន ០៣​នាក់​បាន​ចូលរួម​កិច្ចប្រជុំ​បច្ចេកទេស​ជលផល​ថ្នាក់ជាតិ​ស្តីពី ការតាមដាន​ផល​ចាប់ ការអភិវឌ្ឍន៍​ជលផល និង​ការធ្វើ​វារីវប្បកម្ម នៃ​កម្មវិធី​ជលផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​។ អង្គប្រជុំ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​សមាជិក​ចូលរួម​ចំនួន ៣៩​នាក់​មកពី​អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា រដ្ឋបាល​ជលផល ក្រសួងបរិស្ថាន សកល​វិទ្យាល័យ​ភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ នៃ​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​។ អាជ្ញាធរ​ទន្លេសាប​បានទទួល​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ដើម្បី​អនុវត្ត​គ​ម្រា​ង ស្តីពី ការតាមដាន​ផល​ចាប់​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។ តាមរយះ​គម្រោង​នេះ​បាន​បង្ហាញថា ផល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​មានការ​ថយចុះ​។​

]]>
Activity Wed, 10 Dec 2014 14:03:35 +0000
សកម្មភាព​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/489-2014-12-07-10-45-14 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/489-2014-12-07-10-45-14

ចាប់ពី​ថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ​២០១៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ   ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែលជា​ជំហាន ១ នៃ​សកម្មភាព​ទី ២៨ ស្តីពី​កា​របញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​​ខេត្តសៀមរាប​។ ការសិក្សា​ស្រាវជ្រាវ មាន​គោលបំណង​ធ្វើការ​ប្រមូល​ព័ត៌មាន​អំពី​ការចូលរួម​ជា​សាធារណៈ​ពី​បណ្តា​អ្នកពាក់ព័ន្ធ​នានា (​អ្នកប្រើប្រាស់​ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​)​លើ​យល់ដឹង​ផ្នែក​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា និង​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នឹង​ដើម្បី​ធ្វើការ​រៀបចំ​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ជីវចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ដល់​សហគមន៍​មូលដ្ឋាន​នាពេលខាងមុខ​។

]]>
Activity Sun, 07 Dec 2014 17:44:54 +0000
The research on the production line of Pickled Fish (Prahok), Fish Price and Fish Sauce in Fishing Season 2014-2015 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/487-2014-2015 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/487-2014-2015

From 29th November to 02nd December 2014, H.E. Ing Kimleang, Deputy Secretary General of Tonle Sap Authority, led technical staffs of Tonle Sap Authority to conduct a detailed study on: the production place of pickled fish (Prahok), production technique of pickled fish, data of pickled fish producer, fish sauce businesses, fish trade and the data of the Vietnamese buying fish from fish lots in Phnom Penh and Kandal Province. This study is to understand pickled fish production place, techniques, sources, producers, and productivity in medium and big family; possibility of fish sauce manufacturer; export markets; and interviews with local authorities.

]]>
Activity Wed, 03 Dec 2014 16:51:52 +0000
ការសិក្សា​ស្រាវជ្រាវ​អំពី​ខ្សែចង្វាក់​ផលិតកម្ម​ប្រហុក តម្លៃ​ត្រី និង​ទឹកត្រី នា​រដូវ​នេសាទ​ឡូត៍​ដាយ​ត្រី​រដូវ​នេសាទ​ឆ្នាំ 2014-2015 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/488-2014123 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/488-2014123

ចាប់ពី​ថ្ងៃទី 29 ខែ វិច្ឆិកា ដល់​ថ្ងៃ 02 ខែ ធ្នូ ឆ្នាំ 2014 ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​សិក្សា​លំអិត​លើ​ទីកន្លែង​កែច្នៃ​ប្រហុក បច្ចេកទេស ស្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក អាជីវកម្ម​ផលិត​ទឹកត្រី និង​ការធ្វើ​ពាណិជ្ជកម្ម​ត្រី និង​ជនជាតិ​វៀតណាម មក​ទិញ​ត្រី​ធ្វើ​មេទឹក​ត្រី នៅ​ឡូត៍​ដាយ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​អំពី​ទីតាំង​កែច្នៃ បច្ចេកទេស ប្រភព​ប្រជាពលរដ្ឋ លទ្ធភាព​ផលិត​ប្រហុក​លក្ខណៈ​គ្រួសារ មធ្យម ធំ លទ្ធភាព​ផលិត​ទឹកត្រី​របស់​សិប្បករ ចរន្ត​ទីផ្សារ​នាំចេញ និង​ធ្វើការ​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី​។

]]>
Activity Wed, 03 Dec 2014 16:51:52 +0000
សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី ការបញ្ជ្រាប​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/485-2014-11-29-02-51-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/485-2014-11-29-02-51-22

​ក្រោម​ការសម្របសម្រួល​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​អភិបាលកិច្ច​ល្អ​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ រវាង​បឹង​ទន្លេសាប (​កម្ពុជា​) -​ទន្លេ​សុង​ក្លា​(​ថៃ​) អាជ្ញារ​ធ​ទន្លេសាប បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី ការបញ្ជ្រាប​ទស្សនៈទាន​នៃ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការ រង​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម វ៉ា​ត់ បុត្ត​កុសល អគ្គលេខាធិការរង គណៈ​កម្ម​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែលមាន​សមាជិក​ចូលរួម​ចំនួន ៣៤ នាក់​មកពី​បណ្តាល​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ។ សិក្ខាសាលា​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិបាលកិច្ច​ល្អ​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ រវាង​បឹង​ទន្លេ សាប​នៃ​ប្រទេស​កម្ពុជា និង​ទន្លេ​សុង​ក្លា​នៃ​ប្រទេស​ថៃ​។

 

 

]]>
Activity Sat, 29 Nov 2014 09:50:54 +0000
ការ​អ​ញ្ជើ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/483-2014-11-27-08-07-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/483-2014-11-27-08-07-43

​នា​ព្រឹក​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុម​កា​ងារ ចូលរួម​កិច្ចប្រជុំ​បូកសរុប និង​ពិភាក្សា​ការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី នៅ​ទីស្តី ការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ឯកឧត្តម លី ធុជ ទេសរ​ដម​ន្ត្រី  ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​មាន​ចំនួន ២១​រូប​។ កិច្ចប្រជុំ ពិភាក្សា​លើ​របាយការណ៍​សង្ខេបរ​បស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​។​

]]>
Activity Thu, 27 Nov 2014 15:07:32 +0000
ការអញ្ជើញ​ចូលរួម​វេទិកាសាធារណៈ ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/481-2014-11-26-08-16-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/481-2014-11-26-08-16-01

​នា​ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ​នៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ដើម្បី​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ក្នុង​ពី​ធី​វេទិកាសាធារណៈ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិការ​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ គណៈកម្មការ​វត្ត សមាជិក​ក្រុមប្រឹក្សាឃុំ ភូមិ ចូលរួម​ជាច្រើន​នាក់​។ ការរៀបចំ​កម្មវិធី​វេទិកាសាធារណៈ​នេះ​គឺ​សំដៅ​ប្រមូល​ព័ត៌មាន ក្តាប់​សភាពការណ៍​ទូទៅ​របស់​ប្រជាពលរដ្ឋ ស្តាប់​ការបញ្ចេញ​មតិយោបល់ ក្តីកង្វល់ និង​ឆ្លើយតប​ទៅនឹង​សំណួរ ឬ​មាន​វិធានការ​ដោះស្រាយ​ភ្លាមៗ​លើ​បញ្ហា​ប្រឈម​ណា​ដែលមាន​លក្ខណៈ​តូចៗ សម្រាប់​បញ្ហា​ប្រឈម​ធំៗ ក្រុមការងារ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ធ្វើ​របាយកាណ៍​ជូន​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ និង​សម្រេច​។​
​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ជំទប់​ទី ១​ឃុំ​តា​ឡំ​រួម​មក ឯកឧត្តម​ប្រធាន​អង្គប្រជុំ មានមតិ​សំណេះសំណាល និង​បាន​បង្ហាញជូន​អំពី​លទ្ធផល​ការងារ​របស់​ក្រុមការងារ​ដែល​បានរៀបចំ​វេទិកាសាធារណៈ​នៅ​ឃុំ​គយ​ម៉ែង ឃុំ​បន្ទាយ​នាង ឃុំ​ភ្នំ​តូច និង​ឃុំ​ឬ​ស្សី​ក្រោក នាពេល​កន្លងមក​។ ប្រជាពលរដ្ឋ ឃុំ​តា​ឡំ បាន​លើក​បញ្ហា​មួយ​ដូចជា ផ្លូវលំ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ ដឹក​ផលិតផល និង​ពិបាក​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន សំណូមពរ​ស្តារ​ប្រព័ន្ធ​ប្រឡាយ ការរៀបចំ​គណៈកម្មកា​រ​វត្ត​ព្រះ​ស្រែ និង​ការអនុវត្ត​កម្មវិធី​សុវត្ថិភាព​ភូមិ ឃុំ ជាដើម​។

]]>
Activity Wed, 26 Nov 2014 15:13:41 +0000
Research Study on Evaluating the floating rice(dry-Season rice) in Zoon 1 and Zoon 2 at Kampong Thom Province https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/479-1-2 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/479-1-2

H.E Meas Oeun, Advisor to Tonlesap Authority, led technical team to conduct a Research Study on evaluating the floating rice (dry-Season rice) in order to compile information related to agricultural crops around Tonlesap lake in Zoon 1 and Zoon 2 at Kampong Thom Province from 24th to 28th November 2014. This research aimed to study the type of rice seed, farming technique, insects, disease, market, transportation, land usage, pesticide, and challenges in farming, solution, water sources, soil texture and social economy. In this research study, the working team met the village and commune, district and interviewed with farmers about dry-season-rice farming (dry season) as well as to dig the soil in order to check soil texture, a description of soil profile and soil sample experiments.​

]]>
Activity Tue, 25 Nov 2014 16:11:11 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការធ្វើ​ដំណាំ​ស្រូវប្រដេញទឹក​(​ស្រូវប្រាំង​) ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/480-20141125 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/480-20141125

ឯកឧត្តម មាស អឿន  ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ វាយតម្លៃ​ស្រូវប្រាំង សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប នៅក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី 24 ដល់​ថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ 2014 ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ មាន​គោលបំណង​ដើម្បី​ឲ្យ​ដឹង​ពី​ប្រភេទ​ពូជ​ដំណាំ​ស្រូវ វិធីសាស្ត្រ​ដាំ​ដុះ សត្វល្អិត ជំងឺ​បំផ្លាញ ទីផ្សារ​ផលិតផល ការដឹកជញ្ជូន ការប្រើប្រាស់​ជី ថ្នាំពុល បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ការដាំដុះ ដំណោះស្រាយ ប្រភពទឹក​ស្រោចស្រព និង​ប្រភេទ​ដី និង សេដ្ច​កិច្ច​សង្គម​។ ដំណើរ​ការសិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ជីកដី​ដើម្បី​ពិនិត្យមើល​ប្រភេទ​ដី (Soil Texture) ការ​ពិពណ៌នា​អំពី ប្រូ​ហ្វីល​ដី និង​ការយក​សំណាក​ដី​ធ្វើ​ពិសោធន៍ ។​

]]>
Activity Tue, 25 Nov 2014 16:11:11 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា ពិគ្រោះ​យោបល់​លើ​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ​តំបន់​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/477-2014-11-20-09-20-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/477-2014-11-20-09-20-39

​នា​ថ្ងៃទី ១៨-២០ ខែវិច្ឆិកា  ឆ្នាំ​២០១៤ នាទី​រួម​ខេត្តសៀមរាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ​តំបន់​ទន្លេសាប រៀបចំ​ដោយ​អង្គការ WorldFish និង​មាន​ការចួលរួម​ពី​សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជុំវិញ​តំបន់​ទន្លេសាប​។ សិក្ខាសាលា​នេះ​មាន​គោលបំណង ធ្វើ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​មាន​ទំនាក់ទំនង​គ្នា​ល្អ ស្វែងយល់​អំពី​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​នៅតាម​សហគមន៍​នីមួយៗ ការកំណត់​បញ្ហា ការកំណត់​អំពី​អ្នកពាក់ព័ន្ធ​នានា ការស្វែងរក​ដំណោះស្រាយ ការធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​ការរៀបចំ​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​នូវ គោលបំណង​ដែល​បានគ្រោង​ទុក​។ ចំពោះ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​តំបន់​បឹង​ទន្លេសាប​សម្រាប់​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ បានកំណត់​យក​នូវ​គំនិត​ផ្តួចផ្តើម​ស្រាវជ្រាវ​ក្នុងការ​អភិវឌ្ឍន៍ (Research in Development) ចំនួន​បី​ជា សំខាន់​រួមមាន​៖ គុណភាព​ទឹក និង​សុខភាព (Water Quality and Health) , ការគ្រប់គ្រង​ដីធ្លី និង​ទឹក (Land and Water Management), និង​ភាព​ចម្រុះ​នៃ​មុខរបរ​ច​ញ្ចឹ​ម​ជីវិត (Livelihoods Diversification) ។

]]>
Activity Thu, 20 Nov 2014 16:19:34 +0000
ការអញ្ជើញ​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៤​ស្ដីពី​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ ២០១៦-២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/475-2014-11-20-08-03-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/475-2014-11-20-08-03-24

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ នៅ​ថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សណ្ឋាគារ អប្សរា​អង្គរ ក្រុង​-​ខេត្ដ​សៀមរាប  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៤ ស្ដីពី យុទ្ធសាស្ដ្រ អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ ២០១៦-២០២០ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​ក​ម្មារ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក ក្រុមប្រឹក្សា​គណៈកម្ម​ការ​ទន្លេមេគង្គ​តំណាង​កម្ពុជា ដោយ មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់ តំណាង​ក្រសួង​ស្ថាប័ន ពី​ប្រទេស​ទាំង​៤​ជា​សមាជិក​មាន កម្ពុជា​, ឡាវ​, ថៃ និង វៀតណាម ដៃគូ​សន្ទនា​របស់ (MRC) ចិន និង​មី​ម៉ាន់​ម៉ា តំណាង​ដៃ គូ​អភិវឌ្ឍន៍ បណ្ដា​នាយក និង​តំណាង​អង្គការ​មិនមែន រដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ តំណាង មកពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្ដរជាតិ គណៈកម្មាធិការ​អាង​ទន្លេមេគង្គ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន មាន​ចំនួន​សរុប​២០៨​រូប ។ គោលបំណង​សំខាន់​នៃ​វេទិកា​នេះ គឺ​ដើម្បី​ផ្តល់​ឳ​កាស​ដល់​អ្នកអនុវត្ត និង​អ្នកពាក់ព័ន្ធ​នានា​រួមគ្នា​ពិនិត្យ​ទ្បើង​វិញ​ទៅលើ​ការកសាង​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ និង​ពិភាក្សា​អំពី​វិធីសាស្ត្រ និង​មធ្យោបាយ​ដើម្បី​ឈាន​ទៅកាន់​ការអភិវឌ្ឍន៍​អាង​ទន្លេ​ប្រកបដោយ​ឧត្តមភាព ។ ជា​លទ្ធផល​អង្គ​វេទិកា​បានសម្រេច ឯកភាព​ខ្លឹមសារ​អនុសាសន៍​និង​មតិ យោបល់​ដើម្បី​កែលម្អ​ឯកសារ​សេចក្ដីព្រៀង​ ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​២០១៦-២០២០ ៕

]]>
Activity Thu, 20 Nov 2014 15:03:15 +0000
ការចូលរួម​សិក្ខាសាលា​ស្តីពី ការវិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ភូមិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/473-2014-11-20-03-22-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/473-2014-11-20-03-22-55

​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក ខូវ វេ​ង​សុង អនុប្រធាន​ការិយាល័យ​ធនធាន​រ៉ែ និង កញ្ញា ប៊ូ សុ​ភ័​ស្ភ មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ស្តីពី “ ការវិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ភូមិ ” របស់​កម្មវិធី​ក​សិវា​រី​ជាតិ (AAS) នៅ​សាលប្រជុំ វី​ស្ឌ​ម​ផាក (Wisdom Park) រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​អង្គការ World Fish និង​មាន​សមាសភាព​ចូលរួម​ចំនួន ២៨ នាក់ មាន​អាជ្ញាធរ​ទន្លេសាប  អង្គការ​ដៃគូរ និង​អ្នកសម្របសម្រួល​តាម​ភូមិ​គោលដៅ​ទាំង​១២ របស់​គម្រោង World Fish នៅ​ខេត្ត​ទាំង 6 ជុំវិញ​បឹង​ទន្លេសាប ។ អង្គសិក្ខាសាលា​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​លទ្ធផល​រក​ឃើញ ពី​ការអនុវត្តន៍​ការងារ​តាម​ភូមិ​នាពេល​កន្លងមក​, កំណត់រ​កនូវ​បញ្ហា​ជា​អាទិភាព ជាការ​ប្រឈម និង​ជា​ឱកាស​ក្នុងភូមិ​ទាំង​១២, ព្រមទាំង​កំណត់រ​កនូវ​ជំហាន​បន្ទាប់​សំរាប់​ឆ្លើយតប​ទៅនឹង​សសរ​ស្ត​ម​ទាំង​៣ របស់​កម្មវិធី​ក​សិវា​រី​ជាតិ​(AAS) និង​រៀបចំ​ផែនការ​សំរាប់​ចែករំលែក​លទ្ធផល​ស្រាវជ្រាវ​តាម​ភូមិ​ទាំង ១២ នេះ​នៅក្នុង​សិក្ខាសាលា ដែល​នឹង​ប្រព្រឹត្តធ្វើ​នៅក្នុង​ខេត្តសៀមរាប នៅ​ស​ប្តា​ហ៏​បន្ទាប់ ។​

]]>
Activity Thu, 20 Nov 2014 10:18:41 +0000
ការចូលរួម​កិច្ចប្រជុំ ស្តីពី​លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​តាមដាន​ផល​ចាប់​ត្រី​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/471-2014-11-19-23-33-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/471-2014-11-19-23-33-42

នា​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប និង​ជាម​ន្ត្រី​ទទួលបន្ទុក​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ តាមដាន​ពី​ផល​ចាប់​ត្រី​នៅ​ខេត្ត​ទាំង ៥ ជុំវិញ​បឹង​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តីពី​ការតាមដាន​ការអនុវត្ត​គម្រោង ដែល​គាំទ្រ​ថវិកា​ដោយ​កម្ម​វី​ធី​ជលផល​របស់ គណៈកម្មការ​ទន្លេមេគង្គ (MRC) ក្រោម​អធិបតីភាព​ឯកឧត្តម អាន ពេជ្រ​ហត្ថ​ដា អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា  ដែល​ប្រព្រឹត្តទៅ​នៅ​ទី​រួម​ខេត្តកំពង់ចាម និង​មានការ​អ​ញ្ជី​ញ​ចូលរួម​ពី​មន្ត្រី​សម្របសម្រួល​គម្រោង CNMC មន្ត្រី​គណៈកម្មការ​ទន្លេមេគង្គ ប្រជា​នេសាទ​ជុំវិញ​បឹង​ទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ចំនួន ២១ នាក់​។ កិច្ចប្រជុំ មាន​គោលបំណង ៖ ទី​១- បង្ហាញ​ពី​លទ្ធផល​សម្រេចបាន នៃ​ការអនុវត្ត​គម្រោង​នា ឆ្នាំ​២០១២-២០១៣.​ទី​២-​ចែករំលែក​នូវ​ព័ត៌មានវិទ្យា​សាស្ត្រ និង​វិធីសាស្ត្រ​នៃ​ការអនុវត្ត​គម្រោង ផល​ចាប់​ត្រី និង​ទី​៣- ប្រមូល​ចងក្រង​ព័ត៌មាន​សម្រាប់ធ្វើ​ការវាយតម្លៃ ផលប៉ះពាល់​ប្រភពធនធាន និង​ដើម្បី​មាន​ផែនការ​គ្រប់គ្រង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

]]>
Activity Thu, 20 Nov 2014 06:33:30 +0000
ការអញ្ជើញ​ចូលរួម​សិក្ខា​សិលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/469-2014-11-19-04-48-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/469-2014-11-19-04-48-35

​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កម​ន្ត្រី​ជំនាញ ចំនួន​២​រូប ដែលជា​សមាជិក​នៃ​គណៈកម្មការ​អនុវត្ត​គម្រោង បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខា​សិលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី ការប្រែប្រួល​អាកាសធាតុ និង​ភិ​បាល​កិច្ច​ធនធានទឹក​នៅ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI-Cambodia’s Leading Independent Development Policy Research Institute) នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​សមាជិក​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ អ្នកជំនាញការ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និស្សិត ដែលជា​ដៃគូ​នៃ​គម្រោង​សិក្សា​ស្រាវជ្រាវ មាន​ចំនួន ៧០​នាក់ ។ ដើម្បី​ចូលរួមចំណែក​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ធានា​ឲ្យ​ការអនុវត្ត​គម្រោង​អាច​ប្រព្រឹត្តទៅបាន​ដោយ​ជោគជ័យ​សិក្ខាសាលា​នេះ មាន​គោលបំណង (១) ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ធានា​ឲ្យ​បានការ​អនុវត្ត​គម្រោង​អាច​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​,(២) ផ្សព្វផ្សាយ​ពី​របកគំហើញ​សំខាន់ៗ​នៃ​ការសិក្សា​ស្រាវជ្រាវ ជូន​ដល់​ស្ថាប័ន​ជំនាញ និង​(៣) ដើម្បី​ផ្សារភ្ជាប់ រវាង​អ្នកសិក្សា​ស្រាវជ្រាវ​ទៅនឹង​អ្នករៀបចំ​គោលនយោបាយ និង​ស្វែងរក​ឳ​កាស​ក្នុងការ​សហការ បង្កើន​ទំនាក់ទំនង​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ។​

]]>
Activity Wed, 19 Nov 2014 11:47:25 +0000
ការចុះ​សិក្សា​ពី​ការងារ​កសិកម្ម​ដំណាំ​ស្រូវ និង​សណ្តែក តាម​ដងស្ទឹង​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/467-2014-11-19-01-22-06 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/467-2014-11-19-01-22-06

ចាប់ពី​ថ្ងៃទី 17 ដល់ 20  ខែវិច្ឆិកា ឆ្នាំ​2014 ក្រុមការងារ​កសិកម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការងារ​បង្កបង្កើនផល​ស្រូវ និង​វិស័យ​ដំណាំ​ផ្សេងៗ តាម​ដងស្ទឹង​សំខាន់ៗ​របស់​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ធនធានធម្មជាតិ ។ ការសិក្សា​ស្រាវជ្រាវ រួមមាន ៖
​    ​- ដើម្បី​ប្រមូល និង​ចងក្រង​ទិន្នន័យ ព័ត៌មាន​ដែលមាន​ស្រាប់​លើ​វិស័យ​ស្រូវ និង​សណ្តែក ព្រមទាំង​ដំណាំ​នានា​
​    ​- ដើម្បី​ប្រមូល និង​ចងក្រង​ទិន្នន័យ ព័ត៌មាន​តំបន់​ពាក់​ព័​ន្ឋ​ជុំវិញ​បឹង​ទន្លេសាប​លើ​វិស័យ​កសិកម្ម​
​    ​- ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទិន្នន័យ ព័ត៌មាន​ជាមួយ​អ្នក​ពាក់​ព័​ន្ឋ​ពី​វិស័យ​ស្រូវ និង​ដំណាំ​សំខាន់ៗ​នានា​
​    ​- ធ្វើការ​សម្ភាសន៍ និង​ប្រជុំពិភាក្សា​ជាមួយនឹង​អ្នក​ពាក់​ព័​ន្ឋ ព្រមទាំង​ការប្រើប្រាស់​ទឹក​តាម​ដងស្ទឹង​
​    ​- ចុះ​ពិនិត្យ​ទីតាំង និង​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង ព្រមទាំង​ការស្រោចស្រព​របស់​ប្រជាកសិករ​តាម​តំបន់​
​    ​- ដើម្បី​ប្រមូល និង​ចងក្រង​ទិន្នន័យ ព័ត៌មាន​តំបន់​ពាក់​ព័​ន្ឋ​តាម​ដងស្ទឹង​សំខាន់ៗ ដើម្បី​រៀបចំ​ជា​ផែនទី​គោល ។​

]]>
Activity Wed, 19 Nov 2014 08:21:53 +0000
ការចូលរួម​សិក្ខា​សិលា​ថ្នាក់​តំបន់​ស្តីពី​ការត្រួតពិនិត្យ​គុណភាព​ទឹក​ថ្នាក់​តំបន់​នៃ​អាង​ទន្លេមេគង្គ​ក្រោម និង​ពិនិត្យ​លើ​របាយការណ៍​នៃ​គុណភាព​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/465-2014-11-19-01-14-38 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/465-2014-11-19-01-14-38

​ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី​១៤  ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខា​សិលា​ថ្នាក់​តំបន់ ស្តីពី​ការត្រួតពិនិត្យ​គុណភាព​ទឹក​ថ្នាក់​តំបន់ នៃ​អាង​ទន្លេមេគង្គ​ក្រោម និង​ពិនិត្យ​លើ​​កាត​របាយការណ៍​នៃ​គុណភាព​ទឹក នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម កុល វ​ឌ្ឍ​នា អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ទន្លេមេគង្គ​ជាតិ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រទេស​កម្ពុជា ថៃ ឡាវ វៀតណាម និង​គណកម្មការ​ទន្លេ​មេគង្គ មាន​ចំនួន 30 នាក់​។ សិក្ខា​សិលា​នេះ​មាន​គោលបំណង ដើម្បី​៖
១)- រួមគ្នា​ពិនិត្យ​និង​ផ្តល់​មតិ​លើ​របាយការណ៍​ការត្រួត​ពិនិត្យ​គុណភាព​ទឹក​ថ្នាក់​តំបន់ នៃ​អាង​ទន្លេមេគង្គ​ក្រោម​ឆ្នាំ​២០១៣
២)- រួមគ្នា​ពិនិត្យ និង ផ្តល់​មតិ​លើ​កាត​របាយការណ៍​គុណភាព​ទឹក​ទំហំ​៤ និង​
៣)- រួមគ្នា​ពិនិត្យ​និង​ផ្តល់​មតិ​លើ​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​បញ្ចូល BOD និង​ភាពល្អក់​នៃ​ទឹក​ទៅក្នុង​ប​ណ្តាញការត្រួតពិនិត្យ គុណភាព​។ ជា​លទ្ធផល​អង្គសិក្ខាសាលា​បាន​សំណូមពរ​ដល់​គណកម្មកា​រ​ទន្លេមេគង្គ​ធ្វើការ​កែតម្រូវ​ទាំង​ខ្លឹមសារ និង​លក្ខណៈ​បច្ចេកទេស​នៃ​កម្រិត​លម្អៀង​ប្រភេទ​ថ្នាក់​គុណភាព​ទឹក ព្រមទាំង​សិក្សា​ប្រភេទ​នីមួយៗ​អោយបានច្បាស់លាស់ ។​

]]>
Activity Wed, 19 Nov 2014 08:14:28 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​របស់​ក្រុមប្រឹក្សា លើ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/463-2014-11-14-07-13-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/463-2014-11-14-07-13-44

​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ  នា​ថ្ងៃទី ១២-១៤ ខែវិច្ឆិកា  ឆ្នាំ​២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​របស់​ក្រុមប្រឹក្សា ស្តីពី ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​នៃ​អាង​ទន្លេមេគង្គ (Council Study on the Sustainable Management and Development of the Mekong River) ក្រោម​កិច្ចសម្របសម្រួល​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា (CNMC) ជាមួយនឹង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដោយមាន​ការចូលរួម ពី​បណ្តា​ប្រទេស​ដែលជា​សមាជិក​ទាំង ៤ (​កម្ពុជា ឡាវ ថៃ វៀតណាម​) ទីប្រឹក្សា​ជាតិ និង​អន្តរជាតិ​។ កិច្ចប្រជុំ មាន​គោលបំណង​ពិភាក្សា​លើ​ផែនការ​ដែល​ត្រូវអនុវត្ត និង​បង្ហាញ​អំពី​វិធីសាស្ត្រ​នៃ​ការអនុវត្ត​កម្មវិធី DRIFT (Downstream Response to Imposed Flow Transformations) ដើម្បី​ជួយ​សម្រួល​ក្នុងការ​អនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សាបច្ចេកទេស​របស់​ប្រទេស​នីមួយៗ ហើយ​កិច្ចប្រជុំ​ក៍បាន​ពិភាក្សា​ផងដែរ​លើ​ការបង្កើត​សេណា​រី​យ៉ូ​សម្រាប់​អនុវត្ត និង​ការបង្កើត​ក្រុមការងារ​អនុវត្តតាម​កម្មវិធី​នីមួយៗ​។​

]]>
Activity Fri, 14 Nov 2014 14:12:33 +0000
ការចួលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​១ ស្តីពី​សំណើ​គម្រោង​ទំនប់​វា​រី អគ្គីសនី​ដន​សា​ហុង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/461-2014-11-13-07-48-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/461-2014-11-13-07-48-50

​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា​ឆ្នាំ ២០១៤ លោក ណុំ សោភា​រិ​ទិ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ និង​លោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ​រ៉ែ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី ១ ស្តីពី សំណើ​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ដន សា​ហុង នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ ។ កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​រៀបចំឡើង​ដោយ     គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ក្រោម​គណៈ​អធិប​តិ​ភាព​របស់ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ ។ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន ជា​សមាជិក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា មាន​ចំនួន 56 នាក់​។ ការដាក់​គម្រោង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​ ទទួលបាន​នូវ​យោបល់​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អំពី​ការបារ​ម្មណ៍​នានា​លើ​គម្រោង​នេះ ពី​នាក់​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ចងក្រង ជា​ចម្លើយ​ឆ្លើយតប​ជា​ផ្លូវការ​ទៅ​ភាគី​ឡាវ​។ កិច្ចប្រជុំ​នេះ​មាន គោលបំណង​ផ្តល់ឱកាស​ដល់​អ្នកពាក់ព័ន្ធ​និង​សាធារណៈជន​ដែល​អាចនឹងទទួល​រង​ផលប៉ះពាល់​ឬ​មានការ​ចាប់អារម្មណ៍​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់​អំពី​សំណើ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង និង​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន និង​ទទួល​នូវ​មតិយោបល់ ក្តីកង្វល់ ទស្សនៈ និង​អនុសាសន៍​ដ៏​ទូលំទូលាយ​អំពី​សំណើ គម្រោង​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ពី​សំណាក់​បណ្តា​ស្ថាប័នរដ្ឋ អង្គការ​សង្គម ស៊ីវិល និង​បណ្តា​អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ ។​

]]>
Activity Thu, 13 Nov 2014 14:48:16 +0000
ការសិក្សា​ស្រាវជ្រាវ​អំពី​ការធ្វើ​វារីវប្បកម្ម​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/459-2014-11-13-04-33-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/459-2014-11-13-04-33-57

​ចាប់ពី​ថ្ងៃទី ១២ ដល់ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស បាន​បន្ត​ចុះ​សិក្សា​ស្វែងយល់​អំពី​ការធ្វើ​វារីវប្បកម្ម​នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​គោលបំណង​ស្វែងយល់​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី ប្រភេទ​ត្រី ដែល​បានដាក់​ចិញ្ចឹម ប្រភេទ​ចំណី​របស់​ត្រី ប្រភព​កូន​ត្រី ទីផ្សារ​ត្រី ពិសេស​ចង់ដឹង​អំពី​ការចិញ្ចឹម ពពួក​ត្រី​ស៊ី​ត្រី​នុយ​ជា​អាហារ​។ ឆ្លងតាម​សិក្សា​មួយរយៈ​កន្លងមកនេះ​ក្រុមការងារ​សង្កេត ឃើញថា ការចិញ្ចឹម ពពួក​ត្រី​ស៊ី​ត្រី​នុយ​ជា​អាហារ​មានការ​ថយចុះ និង​ការចិញ្ចឹម​ពពួក​ត្រី​ស៊ី​ចំណី​លាយ​ជា​អាហារ​មានការ​កើនឡើង​ដោយសារ បរិមាណ​ប្រភេទ​ត្រី​នុយ​មានការ​ថយចុះ​(​តម្លៃ​កើនឡើង​) និង​បរិមាណ​ផល​នេសាទ​ចាប់ ពី​ធម្មជាតិ​មានការ​ថយចុះ ។ ដូច្នេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ប្រជា​នេសាទ​ត្រូវ​ចិញ្ចឹម​ត្រី​បន្ថែមទៀត​។​

]]>
Activity Thu, 13 Nov 2014 11:33:34 +0000
ការចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការវាយតម្លៃ​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/457-2014-11-10-03-46-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/457-2014-11-10-03-46-45

​​នា​ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួត ពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការវាយតម្លៃ​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារ ធម្មជាតិ ដើម្បី​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​សម្រាប់​ការ​គ្រប់ គ្រង​តំបន់ការពារធម្មជាតិ ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​ឧបត្ថម្ភ​ដោយ​អង្គការ UN-REDD ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋ​ម​មន្ត្រី ក្រសួងបរិស្ថាន នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ។ សិក្ខាសាលា​នេះ មានការ​អញ្ជើញ​ចូលរួម​មកពី​បណ្តា​ក្រសួង ស្ថាប័ន អង្គការ សហគម​ន៏ និង​ដៃគូ​រពាក់​ព័​ន្ឋ សរុប​មាន​ចំនួន ១២០​នាក់ ។ សិក្ខាសាលា មាន​គោលបំណង ដើម្បី​: ផ្តល់​ឪ​កាស​ដល់​អ្នក​ពាក់​ព័​ន្ឋ​ពិនិត្យមើល​លើ​ស្ថានភាព​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​នាពេល​បច្ចុប្បន្ន និង​ប្រមូលយក​មតិយោបល់​ពី​អ្នក​ពាក់​ព័​ន្ឋ​សម្រាប់​រៀបចំ​បង្កើត​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​។​

]]>
Activity Mon, 10 Nov 2014 10:43:43 +0000
ការអញ្ជើញ​ចូលរួម​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៤-២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/455-2014-11-03-08-59-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/455-2014-11-03-08-59-51

​នា​ព្រឹក​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ និង​ជានា​យក​ខុ​ទ្ទ​ការ​ល័យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៤-២០១៥ នៅ​អនុវិទ្យាល័យ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​មន្ត្រី​ការិយាល័យ​អប់រំ យុវជន និង​កី​ទ្បា  ស្រុក​ពញាឮ មេឃុំ  និង​ក្រុមប្រឹក្សាឃុំ​កំពង់   អុស លោកគ្រូ អ្នកគ្រូ និង​មាតា បិតា​សិស្ស ។  ឃុំ​កំពង់​អុស មាន​បឋមសិក្សា ចំនួន ៤ កន្លែង និង​អនុវិទ្យាល័យ ចំនួន ១ កន្លែង ដែលមាន​លោកគ្រូ អ្នកគ្រូ​សរុប​ចំនួន ៤៦ នាក់ (​ស្រី ២៥ នាក់ ) សិស្ស​បឋមសិក្សា ចំនួន ៥០៥ នាក់​(​ស្រី ២៩០ នាក់​) សិស្ស​អនុវិទ្យាល័យ​ចំនួន ១០៥​នាក់ (​ស្រី ៦០ នាក់​) ។​
​    ​បន្ទាប់ពី​លោក នង ណា​រ៉ុង មេឃុំ​កំពង់​អុស បាន​អាន​ទាំងស្រុង​នូវ​សារលិខិត​សម្តេច        អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ឳ​កាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៤-២០១៥ រួចមក ឯកឧត្តម ហ៊ែ​ល តូ​នី បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ដោយ​សង្កត់ធ្ងន់​លើក​ត្តា​ចំ​បងធំៗ ៣ ដែល​ជម្រុញ​ឲ្យ​ការសិក្សា​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​នោះ គឺ កត្តា​សិស្ស កត្តា​លោកគ្រូ អ្នកគ្រូ និង​កត្តា​ឳ​ពុក ម្តាយ ។
​    ​ក្នុង​ឳ​កាស​នេះដែរ ឯកឧត្តម បាន​ផ្តល់ជូន​នូវ​សាលាបឋមសិក្សា​កំពង់​អុស​នូវ​កំ​ព្យូ​ទ័​រលើ​តុ ចំនួន ២ គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ ចំនួន ២ គ្រឿង អាហារូបករណ៍​ដល់​សិស្ស​អនុវិទ្យាល័យ​ចំនួន ២៥ ដុល្លារ​/​ម្នាក់​/​ឆ្នាំ និង​យក​សំណូមពរ​មួយចំនួនទៀត​មក​សិក្សា​បន្ត​។

]]>
Activity Mon, 03 Nov 2014 15:58:06 +0000
សកម្មភាព​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/453-2014-11-03-08-31-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/453-2014-11-03-08-31-21

​ចាប់ពី​ថ្ងៃទី ៣០ ខែតុលា ដល់​ថៃ្ង​ទី​១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤​ ​ក្រុមការងារ​បច្ចេកទេស​របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ   ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែលជា​ជំហាន ១ នៃ​សកម្មភាព​ទី ២៨ ស្តីពី​ការបញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ និង​ឃុំ​ពាម​បាង ស្រុក ស្ទោង ខេត្តកំពង់ធំ ។ ការសិក្សា​ស្រាវជ្រាវ មាន​គោលបំណង​ធ្វើការ​ប្រមូល​ព័ត៌មាន​អំពី​ការចូលរួម​ជា​សាធារណៈ​ពី​បណ្តា​អ្នកពាក់ព័ន្ធ​នានា (​អ្នកប្រើប្រាស់​ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​)​លើ​ការយល់ដឹង​ផ្នែក​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា និង​ការផ្សាយ​ផ្សាយ និង​បណ្តុះបណ្តាល ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​រៀបចំ​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ជីវចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដល់​សហគមន៍​មូលដ្ឋាន​នាពេលខាងមុខ​។​

]]>
Activity Mon, 03 Nov 2014 15:30:56 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​លើ​លំនៅដ្ឋាន​ត្រី និង​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ​នេះ​នៅ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/451-2014-11-01-02-17-45 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/451-2014-11-01-02-17-45

​ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប​ដែលមាន 5 ក្រុម ដឹកនាំ​ដោយ​សាស្ត្រាចារ្យ លឹម ពុ​យ និង​លោក ស៊ិន វិ​សិទ្ធ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃទី 27 ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2014 លើ​លំនៅដ្ឋាន​ត្រី និង​ធនធាន​ត្រី​នា​ដើមរដូវ​បើក​នេសាទ​នេះ​នៅ​បឹង​ទន្លេសាប ក្នុង​បណ្តា​តំបន់​ចំនួន 5 ដូច​មាន​ខាងក្រោមៈ
1-​ឆ្នុកទ្រូ ផាត់​សណ្តាយ ពាម និង​ស្ទឹងសែន និង​តំបន់​កដប​
2-​កំពង់​លួង កោះ​ក្អែក ពាម​ស្ទឹង​ពោធិ៍សាត់ និង​តំបន់​ឡូត៍​អភិរក្ស​កំពង់​ប្រាក់​
3-​ពាម​បាង បឹង​ទន្លេ​ឆ្មារ ពាម​ស្ទឹង​ស្ទោង និង​បឹង​ទន្លេសាប​
4-​កំពង់​ឃ្លាំង កំពង់​ភ្លុក និង​បឹង​ទន្លេសាប ជាពិសេស​តំបន់​អភិរក្ស​អតីត​ឡូត៍​នេសាទ​
5-​ចុង​ឃ្នៀ​ស ពាម​តា​អួរ ពាក់​កន្ទេល ព្រែក​ទាល់ ពាម​ស្ទឹង​សង្កែ និង​ស្ទឹង​សង្កែ​
​ការសិក្សា​ផ្តោតលើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោមៈ​
-​ស្វែងរក​ទិន្នន័យ​លើ​ផល​ចាប់​តាម​ប្រភេទ​ឧបករណ៍​នីមួយៗ និង​តាម​លំនៅដ្ឋាន​ត្រី​នីមួយៗ​
-​ស្រង់​ទិន្នន័យ​លើ​ភាពសម្បូរ​នៃ​ប្រភេទ​ត្រី​នីមួយៗ តាមរយៈ​ប្រជា​នេសាទ និង​ផែ​ចុះ​ត្រី​
-​ស្រង់​និយាម​កាតា​ម​ទីតាំង​សិក្សា​នីមួយៗ​ដោយ​ផ្តោតលើ​លំនៅដ្ឋាន​ត្រី ជម្រៅ​ទឹក និង​សីតុណ្ហភាព​ទឹក​
-​ស្រង់​ទីតាំង​កែច្នៃ  តម្លៃ​ត្រី​ស្រស់ ត្រី​នុយ និង​ការប្រើប្រាស់​នៃ​ប្រភេទ​ត្រី​នីមួយៗ ។​

]]>
Activity Sat, 01 Nov 2014 08:17:19 +0000
ការ​អ​ញ្ចើ​ញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/449-2014-11-01-02-06-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/449-2014-11-01-02-06-22

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នាពី​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2014 ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ទៅ​ចូលរួម​សិក្ខា សាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ជម្រើស​កំណែទម្រង់​រចនា​សម្ព័ន្ធ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​វិ​ជ្ឈការ​មុខងារ​ស្នូល​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នេះ មាន​គោលបំណង ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​ក្នុងការ​ពិភាក្សា​ពិគ្រោះ​យោបល់ និង​វិភាគ​លើ​ជម្រើស​នានា​នៃ​រចនាសម្ព័ន្ធ​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នឹង​ហិរញ្ញវត្ថុ និង​បុគ្គលិក សម្រាប់​ឲ្យ​ប្រទេស​ទាំង 4 ត្រៀម ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​គណៈកម្មាធិកា​រ​រួម​នាពេលខាងមុខ ។​

]]>
Activity Sat, 01 Nov 2014 08:05:58 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្នុង​វេទិកាសាធារណៈ ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/447-2014-10-28-05-33-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/447-2014-10-28-05-33-56

នា​ព្រឹក​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាស្រុក​មង្គល​បូរី ខេត្ត បន្ទាយមានជ័យ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា សាធារណៈ​នៅ​ឃុំ​ឫស្សី​ក្រោក ដើម្បី​តាមដាន​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។ ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​មេឃុំ​ឫស្សី ក្រោក ​រួម​មកបងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​បញ្ហា​មួយ​ដូចជា ផ្លូវលំ​មានការ​លំបាក​ក្នុង​ការដឹក​ផលិតផល​កសិកម្ម​មក​លក់ កង្វះខាត​ប្រព័ន្ធ​ប្រឡាយ និង​ប្រឡាយ​មួយចំនួន​មានការ​គោក​រាក់​ជាដើម​។ ជាការ​ឆ្លើយ​តប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក្រុមការងារ​បាន​ចុះទៅពិនិត្យ​ផ្ទាល់​នូវ​ស្ថានភាព​ផ្លូវ​លំនៅ​ភូមិ​អញ្ចាញ និង​ភូមិ​អូរ​តា​គល់ ព្រមទាំង​ចុះទៅ​ដល់ ទី​តាំង​ប្រឡាយ​សំរោង​ស្ថិតក្នុង​ភូមិ​ផាស៊ី​ស្រា​ដែលមាន​ស្ថានភាព​គោក​រាក់​។ ក្រុមការងារ​បានទទួល​នូវ​សំណូមពរ និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ដោះ ស្រាយ​ជា​បន្តបន្ទាប់ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ជម្រាបជូន​ដល់​ស្ថាប័ន​ជំនាញ​ពាក់ ព័ន្ធ​នានា និង​ជុំរុញ​ការអនុវត្ត​ការងារ​ឲ្យ​ស្របទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក ព្រោះថា​កន្លងមក​មានកា​រ​ចុះ​សិក្សា​រួចហើយ​ចំពោះ​បញ្ហា​ខាងលើនេះ​។ ឯកឧត្តម​ប្រធាន​ក្រុមការងារ សំណូមពរ​ដល់​សមាជិក​សមាជិកា​ក្រុមការងារ​ដែល​ពាក់ព័ន្ធ សូម​ធ្វើយ៉ាងណា​ជួយ​ជំរុញ​កិច្ច ការ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ឲ្យ​មានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

]]>
Activity Tue, 28 Oct 2014 11:33:26 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​នៃ​តំបន់​អភិរក្ស​ជលផល​៖ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/443-2014-10-27-10-02-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/443-2014-10-27-10-02-53

ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៤ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​នៃ​តំបន់​អភិរក្ស​ជលផល ២​កន្លែង គឺ (១) ឡូត៍​លេខ​៦ (​ទំហំ ៣,៤៧៤ ហិកតា​) ស្ថិត​ក្នង​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ហើយ​មាន​ដងគោម​មេ​ចំនួន ៩ កញ្ជោ​ម និង​(២) តំបន់​អភិរក្ស​ដី​រនាត (​ទំហំ ៥៦០០​ហិកតា​) ស្ថិត​ក្នង​ភូមិ​ដី​រនាត ឃុំ​មេទឹក ស្រុក​ក​បាកាន ខេត្តពោធិ៍សាត់ មាន​ដងគោម​មេ​ចំនួន ១០ កញ្ជោ​ម ។ ការសិក្សា​ស្រាវជ្រាវ​នេះ ដើម្បី​ស្វែងយល់​ពី​តាំង​ភូមិសាស្ត្រ​, អំពី​ប្រវត្តិ​, ការគ្រប់គ្រង​ធនធាន​មច្ឆា​ជាតិ ដោយបាន​ជួបពិភាក្សា​ជាមួយ​សហគមន៍​នេសាទ ចាស់ព្រឹទ្ធាចារ្យ និង​មេភូមិ ។

]]>
Activity Mon, 27 Oct 2014 16:02:26 +0000
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់​ឧបករណ៍​មើល​ទីតាំង​ភូមិសាស្ត្រ (GPS) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/441-2014-10-27-06-08-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/441-2014-10-27-06-08-11

​ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៤ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ ទន្លេសាប មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រើប្រាស់​ឧបករណ៍​មើល​ទីតាំង​ភូមិសាស្ត្រ (GPS)  ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​ទន្លេសាប មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដែលមាន​ចំនួន ៣៥ នាក់ ។ វគ្គ​បណ្តុះបណ្តាល ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ចំណេះដឹង​ការប្រើប្រាស់​ឧបករណ៍​មើល​ទីតាំង​ភូមិសាស្ត្រ (GPS) ក្នុងពេល​បំពេញភារកិច្ច និង​បេសកកម្ម ជូន​អង្គភាព​ប្រកបដោយ​ប្រសិទ្ធិភាព និង​រួមចំណែក​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល ។​

​វគ្គ​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ទ្បើង​ជា ៣ ដំណាក់កាល​គឺ (១) - ផ្នែក​ទ្រឹស្តី​ជា​មូលដ្ឋាន . (២) ការអនុវត្ត​ផ្ទាល់​ពី​របៀប​ប្រើប្រាស់​ឧបករណ៍ GPS និង (៣) ពី​របៀបការ​បញ្ជូន​ទិន្នន័យ​ពី GPS ទៅក្នុង​ម៉ាស៊ីន Computer ។ ជា​លទ្ធផល សិក្ខាកាម​នឹង​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត យល់ច្បាស់​ពី​ឧបករណ៍ វិធីសាស្ត្រ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍ និង​ចេះ​ពី​ការកំណត់ និង​មើល​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់ ។

]]>
Activity Mon, 27 Oct 2014 12:07:58 +0000
ការចុះ​សិក្សា ពិនិត្យ និង​ស្រង់​ព័ត៌មាន​អំពី​ស្ថានភាព​ទូទៅ​នៃ​ការប្រើប្រាស់​ដី ក្នុង​តំបន់​វាលទំនាប​លិច​ទឹក​បឹង​ទន្លេសាប​ក្នុង​តំបន់ ៣ មុន​រដូវ​ទឹកសម្រក ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/439-2014-10-25-02-23-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/439-2014-10-25-02-23-37

​ចាប់ពី​ថ្ងៃទី 22 ដល់​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2014 ឯកឧត្តម មាស អឿន ទីប្រឹក្សា​អាជ្ញា ធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ចុះ​ធ្វើការ​សិក្សា ពិនិត្យ​និង​ស្រង់​ព័ត៌មាន​អំពី​ស្ថានភាព​ទូទៅ​នៃ​ការប្រើប្រាស់​ដី​ក្នុង​តំបន់​វាលទំនាប​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប មុន​រដូវ​ទឹកសម្រក ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់ 3 ខេត្តកំពង់ធំ ។ ជា​ទិសដៅ​បន្ត​ក្រុមការងារ នឹង​ចុះ​ធ្វើការ​សិក្សា ជា​លំអិត​បន្ថែមទៀត នៅពេល​ទឹកសម្រក និង​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​។​

]]>
Activity Sat, 25 Oct 2014 08:23:13 +0000
ការអនុវត្ត​បញ្ចប់​ជំហាន ទី​១ សកម្មភាព​ទី ២៩ ស្តីពី​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​វិវាទ​នៅ​មូល​ម​ដ្ឋា​ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/437-2014-10-24-04-51-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/437-2014-10-24-04-51-35

ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​អនុវត្ត​បញ្ចប់​ជំហាន​១ នៃ​ផែនការ​សកម្មភាព​ទី ២៩ ដើម្បី​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្តន៍​ច្បាប់ និង​វិវាទ​នៅ​មូលដ្ឋាន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​បន្ទាយ​មា​ន័យ ។ សកម្មភាព​ជំហាន​ទី​១ នេះ ជាការ​សិក្សា​ស្វែងយល់​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​កម្រិតយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​ពា​ក់័ព​ន្ធ​ក្នុងការ​អនុវត្តន៍​ច្បាប់ និង​វិវាទ​ទាក់ទង​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។ ក្រុមការងារ​បាន​ជួប​សម្ភាស​ន៏​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ ក្រុមប្រឹក្សាឃុំ គណៈកម្មការ​សហគម​ន៏ និង​ប្រជា​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តបន្ទាយមានជ័យ​។​

]]>
Activity Fri, 24 Oct 2014 10:48:44 +0000
ការចុះអនុវត្ត​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​ទន្លេសាប និង​ទន្លេ​សុង​ក្លា រវាង​កម្ពុជា​-​ថៃ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/435-2014-10-20-14-00-57 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/435-2014-10-20-14-00-57

ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០១៤​នេះ  លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ជា​អនុប្រធាន​ក្នុងការ​អនុវត្ត​គម្រោង បាន​ដឹកនាំ​ក្រុម​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​ទន្លេសាប​(​កម្ពុជា​) និង​ទន្លេ​សុង​ក្លា​(​ថៃ​) ដើម្បី​ជួប​សំភាស​ន៍ជាមួយ​អ្នកពាក់ព័ន្ធ និង​ពន្យល់​អំពី​តួនាទី​របស់​គម្រោង​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​) លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា វិស័យ​ធនធានទឹក​ កសិកម្ម​ បរិស្ថាន​ ជលផល​ អាជ្ញាធរ​ដែនដី​ ទេសចរណ៍​ អភិវឌ្ឍន៍ជនបទ​ រ៉ែ និង​ថាមពល​ សាធារណៈការ និង​ដឹកជញ្ជូន ឧស្សាហកម្ម និង​សិប្បកម្ម​។ គោលបំណង នៃ​សកម្មភាព​នេះ គឺ (១) ផ្សព្វផ្សាយ​នូវ​ទស្សនៈវិស័យ​របស់​គម្រោង​សម្រាប់​អ្នកពាក់ព័ន្ធ  (២) វិភាគ​អ្នកចូលរួម​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​ទន្លេសាប និង (៣)​រៀបចំ​ផែនទី​សំខាន់ៗ​សម្រាប់​ពាក់ព័ន្ធ​។​

]]>
Activity Mon, 20 Oct 2014 20:00:37 +0000
ការចុះអនុវត្ត​ការងារ​សិក្សា​ស្រាវជ្រាវ​ជំហាន​បញ្ចប់​ដំណាក់កាល​ទី​១​ស្តីពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព នៃ​ស្ថានភាព​ស្ទឹង​ជីក្រែង ស្ទឹង​ស្រែង ស្ទឹង​សៀមរាប និង​ស្ទឹង​មង្គលបុរី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/433-2014-10-17-07-55-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/433-2014-10-17-07-55-02

​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​អនុវត្ត​ការងារ​សិក្សា ស្រាវជ្រាវ​ជំហាន​បញ្ចប់​តំណាក់កាល​ទី​១ នៅ​ដើមរដូវ​វស្សា ស្តីពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព​នៃ​ស្ថាន ភាព​ស្ទឹង​ជីក្រែង ស្ទឹង​ស្រែង ស្ទឹង​សៀមរាប និង​ស្ទឹង​មង្គលបុរី  ចាប់ពី​ថ្ងៃទី 6-9 ខែតុលា ឆ្នាំ​2014 ។ ការសិក្សា​នេះ មាន​គោលបំណង​ដើម្បី​ធ្វើការ​តាមដាន​ពី​បរិមាណ​ធារទឹក ល្បឿន​ទឹក​ហូរ ការ​វាស់​មុខកាត់​នៃ​ស្ទឹង ស្ថានភាព​បម្រែបម្រួល​របប​ទឹក ព្រមទាំង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការប្រើប្រាស់​ទឹកស្ទឹង​នីមួយៗ និង​ពី​លទ្ធភាព​នៃ​ការស្រោចស្រព ។ ក្រុមការងារ​បាន​ផ្តោត​សំខាន់​ផងដែរ អំពី​បញ្ហា​ដែល​ស្ទឹង​មួយចំនួន​មានការ​ខ្វះខាត​ទឹក​ក្នុង​រដូវវស្សា​នេះ និង​ពី​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​តាម​បណ្តា​ស្ទឹង​នីមួយៗ ។​
​​ចុងបញ្ចប់​នៃ​ការសិក្សា​នេះ ក្រុមការងារ​នាយកដ្ឋាន​ធនធានធម្មជាតិ​នឹង​ធ្វើការ​ចងក្រង​ជា​ឯកសារ​គោល​អំពី ស្ទឹងធំៗ​ទាំង ១១ ជុំវិញ​បឹង​ទន្លេសាប សម្រាប់​ការសិក្សា​តំណាក់កាល​ទី​១ នៅក្នុង​ឆ្នាំ 2014 ។ ការរៀបចំ​ចងក្រង​ជា ឯកសារ​នេះ គឺ​គោលបំណង​ដើម្បី​ធ្វើការ​ពិនិត្យ​លើ​ការខ្វះចន្លោះ​ក្នុងការ​សិក្សា ដើម្បី​រៀបចំ​ជា​ផែនការ​សិក្សា​ពេល​បន្ទាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ទទួលបាន​ផ្លែផ្ការ សម្រាប់​ការគ្រប់ គ្រង​អាង​ស្ទឹង​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព និង​មាន​និរន្តរភាព ។​

]]>
Activity Fri, 17 Oct 2014 13:54:38 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/432-2014-10-16-10-26-25 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/432-2014-10-16-10-26-25

​នា​ព្រឹក​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០១៤ នេះ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង​ព្រះរាជក្រឹត្យ ស្តីពី​ការកែសម្រួល​មាត្រា ៤ មាត្រា ៥ និង​មាត្រា ៧ នៃ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣០៣/១១៦ ចុះ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០០៣ ស្តីពី​ការកំណត់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ក្រោម​អធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការ​រាជរដ្ឋាភិបាល និង​ដោយមាន​ការអញ្ជើញ​ចូល​ពី​តំណាង​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា ។​
​កិច្ចប្រជុំ​នេះ រៀបចំ​ទ្បើង​ដោយ​គោរព​តាម​បទបញ្ជា​លេខ ០៥ ប​.​ប ចុះ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៣ ស្តីពី​ការអនុវត្តន៍​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ផ្ទេរ និង​សមាហរណកម្ម​ការងារ​របស់​ស្ថាប័នរដ្ឋ​មួយចំនួន​។ ចាប់ពី​ឆ្នាំ ២០១១ មក រហូតមកដល់​ពេលនេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានរៀបចំ​ក្រុមការងារ​ស្រាវជ្រាវ​មួយ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាកលវិទ្យាល័យ​វ៉ា​សេ​ដា​នៃ​ប្រទេស​ជប៉ុន ហើយ​និង​អ្នកជំនាញ​ការបរទេស​ខាង​បេតិកភណ្ឌ ដែល​បាន​ស្ម័គ្រចិត្ត​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ពី​ប្រាសាទសំបូរព្រៃគុក តាម​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​ដាក់​ស្នើសុំ​បញ្ចូល​ជា​ផ្លូវការ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឲ្យ​បាន​មុន​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៥ ។
​អង្គ​ប្រជុំបាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ អំពី​ការរៀបចំ និង​ផលវិបាក​ផ្សេងៗ​ដែល​អាច​នឹង​កើតមានឡើង​ក្រោយ​ពេលដែល​ព្រះរាជក្រឹត្យ​នេះ​ចេញ​ជា​ស្ថាពរ​។ ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា បាន​ពិនិត្យ កែសម្រួល​នូវ​ពាក្យពេជន៍ ឃ្លាប្រយោគ ខ្លឹមសារ និង​ទំរង់ការ​នៃ​ព្រះរាជក្រឹត្យ ដើម្បី​ឲ្យ​មាន​ភាពល្អប្រសើរ និង​ស្របតាម​បទដ្ឋាន​នៃ​ច្បាប់​។ ឯកឧត្តម ប្រធាន​អង្គ​ប្រជុំបាន​ឯកភាព និង​ទុក​រយៈពេល​មួយ ថ្ងៃ​ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្ទៀងផ្ទាត់​ទៅលើ​និយាម​កា នៃ​មាត្រា ៤ ថ្មី ដែល​ចែង​ពី តំបន់​ស្នូល តំបន់ទ្រនាប់ និង​តំបន់​រណប ឲ្យ​បានច្បាស់លាស់​។ 

]]>
Activity Thu, 16 Oct 2014 16:26:25 +0000
អនុក្រឹត្យស្តីពី ការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ ៦២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/430-2014-10-14-07-01-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/430-2014-10-14-07-01-18

អនុក្រឹត្យស្តីពី ការកែសម្រួលមាត្រា២នៃអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពី ប្រាក់បំណាច់របស់សមាជិករាជរដ្ឋាភិបាល​​ (ទាញយកឯកសារ)

]]>
Activity Tue, 14 Oct 2014 13:01:08 +0000
ព្រះរាជាក្រឹត្យស្តីពី គោលការណ៏រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/428-2014-10-14-06-57-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/428-2014-10-14-06-57-43

ព្រះរាជាក្រឹត្យស្តីពី  គោលការណ៏រួមនៃការរៀបចំមុខងារ​ សាធារណៈរបស់រដ្ឋ (ទាញយកឯកសារ)

]]>
Activity Tue, 14 Oct 2014 12:55:44 +0000
ការអញ្ជើញ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/426-2014-10-14-05-46-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/426-2014-10-14-05-46-01

ដោយមាន​ការសម្របសម្រួល​ពី គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ នៃ​កម្មវិធី​នាវាចរណ៍     ​លោក ណុំ សោភា​រិ​ទិ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្នាក់ជាតិ ស្តីពី​ការប្រើប្រាស់​គោលការណ៍​ណែនាំ​សម្រាប់​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់ ប្រព័ន្ធ​ត្រួតពិនិត្យ​នាវា និង​កា​គ្រប់គ្រង​សំណល់ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៤ នៅ​សាលប្រជុំ​ភោជនីយ​ដ្ឋា​ទន្លេបាសាក់​២ ក្រោម​គណៈ​អធិប​តិ​ភាព​របស់ ឯកឧត្តម ឡុង សារា​វុ​ធ អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ និង​ការចូលរួម​ពី​សិក្ខាកាម​មកពី​បណ្តា​ក្រសួង អាជ្ញាធរ​ជាតិ និង​អង្គភាព​ពាក់ព័ន្ធ​នានា​ដូចជា ក្រសួងបរិស្ថាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពង់ផែ​ភ្នំពេញ កំពង់ផែ​ក្រុងព្រះសីហនុ អាជ្ញាធរ​ទ​ន្ល​សាប គណៈកម្មការ​ទន្លេមេគង្គ ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ មាន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូគីម៉ិច ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់ ដែលមាន​អ្នកចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​សរុប​មាន​ចំនួន ៣៤ នាក់​។ វគ្គ​បណ្តុះបណ្តាល​មាន​គោលបំណង ផ្សព្វផ្សាយ និង​ផ្តល់​ចំណេះដឹង​ដល់​សិក្ខាកាម​យល់ដឹង​អំពី ប្រព័ន្ធ​ត្រួតពិនិត្យ​នាវា និង​ការដឹកជញ្ជូន​-​ឧបករណ៍ និង​វិធីសាស្ត្រ​ត្រួតពិនិត្យ និង​ការគ្រប់គ្រង​សំណង​។​

]]>
Activity Tue, 14 Oct 2014 11:45:28 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៤០ របស់​គណៈកម្មាការ​រួម​នៃ​គណៈកម្មាការ​ទន្លេមេគង្គ និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​ជាមួយ​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/424-2014-10-13-09-03-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/424-2014-10-13-09-03-17

​កាលពី​ថ្ងៃទី ១ ខែតុលា ដល់​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៤  សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ លោកស្រី ទេស សុដាវី  អនុប្រធាន នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​ជា​អ្នកសង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤០ របស់​គណៈកម្មាធិការ​រួម នៃ​គណៈកម្មាការ​ទន្លេមេគង្គ និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​ជាមួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ស្រាប់​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គ​.​ជ​.​ទ​..​ម​.​ក តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ កិច្ចប្រជុំ​ទាំងពីរ​នេះ​មានការ​ចូលរួម​ពី​ណៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេស​ជា​មា​ជិ​ក រួមមាន​ប្រទេស​កម្ពុជា ឡាវ ថៃ និង​ប្រទេស​វៀតណាម ព្រមទាំង​តំណាង​ប្រទេស​ដៃគូរ​សន្ទនា (​ចិន និង​មី​យ៉ាន់​ម៉ា​) អង្គការ​ជាតិ អន្តរជាតិ និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍  សរុប​ចំនួន ៦៨ រូប ។ កិច្ចប្រជុំ​នេះ បានធ្វើការ​ពិនិត្យ​ពិភាក្សា កែសម្រួល និង​ផ្តល់​មតិយោបល់​លើ​ការ​លើកសំណើ​គម្រោង និង​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​សម្រាប់​វិមជ្ឈការ និង​មុខងារ​ស្នូល​របស់​គណៈកម្មការ​ទន្លេមេគង្គ ។ កិច្ចប្រជុំ​នេះ បានសម្រេច​ធ្វើការ​ប្តូរ​វេន​ប្រធាន​គណៈកម្មាធិការ​រួម​នៃ​គណៈកម្មការ​ទន្លេមេគង្គ សម្រាប់​ឆ្នាំ ២០១៤-២០១៥ និង​ទទួលយក​យន្តការ និង​ការសម្របសម្រួល និង​ការកែសម្រួល​លើកសំណើ​ថវិកា​សម្រាប់​គាំទ្រ​កិច្ចដំណើរការ​លេខាធិកា​រដ្ឋា​ន​គណៈកម្មការ​ទ​ន្លេ​មេគង្គ ។​

]]>
Activity Mon, 13 Oct 2014 15:02:22 +0000
ការចូលរួម​ក្នុង​វិ​ទិ​ការ​សាធារណៈ​ជាមួយ​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​រតនៈគីរី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/422-2014-10-11-05-29-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/422-2014-10-11-05-29-09

​ពីថ្ងៃ​ទី​២៩ ខែកញ្ញា ដល់ ថ្ងៃទី​០២​ខែតុលា ឆ្នាំ​២០១៤ នៅ​ខេត្តរតនគិរី  លោក ភេ​ម ស៊ា អនុប្រធាន នាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​មន្ត្រី ០១ រូប តំណាង​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ និង​ចុះ​រៀបចំ​វេទិកាសាធារណៈ ជាមួយ​ថ្នាក់ក្រោម​ជាតិ​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អូរ​ជុំ  និង​ស្រុក​បរ កែវ និង​ជួបប្រជុំ​ការងារ ជាមួយ​ដំណាង​អង្គការ  សង្គម​ស៊ីវិល​សហគមន៍ និង ដៃគូរ​អភិវឌ្ឍន៍​នានា នៅ​សាលាខេត្ត​រតនគិរី ដែល​ដឹកនាំ​ដោយ​ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ និង​មានការ​អមដំណើរ​ពី​ក្រសួង ស្ថាប័ន​ជា​សមាជិក ព្រមទាំង​មាន​ចូលរួម​ផងដែរ​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ និង​ប្រជាពលរដ្ឋ ជា​ច្រី​ន​នាក់ ។​
​ឯកឧត្តម បាន​បញ្ជាក់ថា ការចូលរួម​ប្រជុំ  និង​ចុះ​រៀបចំ​វេទិកាសាធារណៈ​ជាមួយ​ថ្នាក់ក្រោម​ជាតិ ជាមួយ​ប្រជាជន នៅក្នុង​ស្រុក​ពីរ (​ស្រុក​អូរ​ជុំ​, ស្រុក​បរ​កែវ​) និង​ជួបប្រជុំ​ការងារ​ជាមួយ​តំណាង​អង្គការ សង្គម​ស៊ីវិល  សមាគមន៍  និង​ដៃគូរ​អភិវឌ្ឍន៍​នានា នៅ​សាលាខេត្ត​រតនគិរី  ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិ​បាល  និង​ក្តាប់​សំណូមពរ  និង​សំណើ​របស់​ប្រជាជន  ជាមួយ​ការប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា  ឃើញថា​មាន​ប្រយោជន៍​សំខាន់​ណាស់  ដោយ​ទទួលបាន​នូវ​បញ្ហា​ជាច្រើន​ករណី​ពី​ថ្នាក់ក្រោម  ដែលមាន​ការលំបាក​ពុំមាន​ដំណោះស្រាយ​ជាក់ស្តែង ពិតប្រាកដ​ណាមួយ​ជូន​ដល់​ពួកគាត់​ឲ្យ​មាន​ភាពកក់ក្តៅ និង​មាន​ជំនឿ​ជាក់​។  
​ដោយ​ទ្បែ​ក វេទិការ​សាធារណៈ​នេះ បាន​ពិនិត្យឃើញថា មាន​បញ្ហា​ប្រឈម​ដែល​កើត​មាននៅ​ទូទាំង​ស្រុក​អូរ​ជុំ​រួមមាន ចំនួន​១២​ករណី និង ចំនួន ១១ ករណី បានកើត​ទ្បើង​នៅ​ស្រុក​បរ​កែវ ។​    ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ប្រធាន​ក្រុមការងារ  បានទទួល​យក​នូវ​សំណើ​ទាំងនេះ​មក​ដោះស្រាយ ហើយ​បានប្រគល់​តួនាទី​មន្ទីរ  អង្គភាព  ស្ថាប័ន​ទាំងអស់​ជុំវិញ​ខេត្ត  និង​តំណាង​ក្រសួង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​ដោះស្រាយ​ទៅតាម​មុខជំនាញ​រៀងៗ​ខ្លួន នូវ​បញ្ហា​ដែល​កើតមាន​នៅក្នុង​មូលដ្ឋាន​ជាក់ស្តែង​។ ចំពោះ​បញ្ហា​មួយចំនួន​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ពុំ​អាច​ស្រាយ​បាន​ភ្លាមៗ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ បាន​ទទួលយក​ដើម្បី​រក​ផ្លូវ​ដោះស្រាយ​ផ្សេងៗ​ទៀត ជូន​ដល់​ប្រជាជន​ឲ្យ​ខាងតែបាន​។​

]]>
Activity Sat, 11 Oct 2014 11:28:03 +0000
ប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ ២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/420-2014-10-10-07-34-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/420-2014-10-10-07-34-50

អនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០១៥

]]>
Activity Fri, 10 Oct 2014 13:34:30 +0000
កិច្ចប្រជុំ និង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី កា​រៀបចំ និង​គ្រប់គ្រង​គណៈកម្មការ​គ្រប់គ្រង​អាង​ស្ទឹងសែន​ ​នៃ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/418-2014-10-09-05-41-40 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/418-2014-10-09-05-41-40

​នា​ថ្ងៃទី 6-7 ខែតុលា ឆ្នាំ 2014 ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប និង​តំណាង​ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចូលរួម និង​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ គ្រប់គ្រង​អាង​ស្ទឹងសែន​នៃ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ដោយ​ផ្តោត​សំខាន់​លើ​ផែនការ​សកម្មភាព​, ការលើក​ផែនការ​អនុវត្ត​បន្ត​, និង​តួនាទី ភារកិច្ច​របស់​គណៈកម្មកា​រ​គ្រប់​គ្រង់​អាង​ស្ទឹងសែន ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រង​ប្រកបដោយ​និរន្ត​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ​ក៍​បានបញ្ជាក់​ផងដែរ​អំពី​លទ្ធផល​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក និង​បានទទួល​ការគាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ពី​ភាគី​ជំនួយ​ជាច្រើន​ដូចជា ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង​(OIE), ភ្នា​ក់​ងារបារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD), និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។ លោកស្រី Katia SCHMITZBERGER តំណាង​ភ្នា​ក់​ងារទឹក​បារាំង (RHIN-MEUSE Water Agency) បានធ្វើ​បទ​បង្ហាញ​អំពី តួនាទី ភារកិច្ច និង​បទពិសោធន៍​នៃ​អង្គភាព​គ្រប់គ្រង​ទឹក​របស់​ប្រទេស​បារាំង ដោយបាន​បញ្ជាក់​អំពី តួនាទី​កំរិត​បច្ចេកទេស (Basin Technical Level) និង​កំរិត​នយោបាយ (Basin Political Level) លើ​ការរៀបចំ​គោលនយោបាយ និង​គ្រប់គ្រង​ធនធានទឹក​។ ជាទី​បញ្ចប់​សមាជិក សមាជិការ នៃ​គណៈកម្មការ​គ្រប់គ្រង​អាង​ស្ទឹងសែន​បាន​យល់ច្បាស់​អំពី​តួនាទី និង​ភា​រិ​ក្ច​របស់ខ្លួន​ដែល​ត្រូវអនុវត្ត​នាពេលខាងមុខ និង​អង្គប្រជុំ​នៃ​ខេត្ត​ទាំងពីរ​បានសម្រេច​ឯកភាព​លើ​គោល​កាណ៍​នៃ​ការរៀបចំ​គណៈកម្មការ​គ្រប់គ្រង​អាង​ស្ទឹងសែន​ថ្នាក់លើ មក​ត្រឹម​ចំនួន 30 រូប ដោយ​ក្នុងនោះ គណៈកម្មការ​ខេត្តកំពង់ធំ មាន 16 រូប និង​ព្រះវិហារ​មាន 14 រូប​។ 

   

   

   

   

   

]]>
Activity Thu, 09 Oct 2014 11:41:28 +0000
ការចូលរួម​វេទិកា​មេគង្គ​លើក​ទី​២​ស្តីពី ការប្រែប្រួល​អាកាសធាតុ​នៅ​ខេត្តសៀមរាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/416-2014-10-07-01-55-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/416-2014-10-07-01-55-41

​ចាប់ពី​ថ្ងៃទី ០៦ រហូតដល់​ថ្ងៃទី ០៨ ខែតុលា ឆ្នាំ​២០១៤  លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​មេគង្គ​លើក​ទី​២​ស្តីពី ការប្រែប្រួល​អាកាសធាតុ នៅ​ខេត្តសៀមរាប ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​ការសម្របសម្រួល​ដោយ​គណៈកម្មការ​ទន្លេមេគង្គ​។ វេទិកា​នេះ​មាន​គោលបំណង ដើម្បី (១)​ផ្លាស់ប្តូរ​បទពិសោធ​ន៏ និង​វិធីសាស្ត្រ ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ ឆ្លងដែន​នៃ​បម្រែបម្រួល​អាកាសធាតុ​ដោយ​រួមបញ្ចូល​នូវ​ការអនុវត្ត និង​បទពិសោធ​ន៏​ល្អៗ​កន្លងមក​. (២) ផ្សព្វផ្សាយ​អំពី​ការវិវឌ្ឍ​ន៏ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៃ​អាង​ទន្លេមេគង្គ​ក្រោម និង​(៣) ផ្តល់​ឧកាស​អោយ​អ្នកពាក់ព័ន្ធ​ក្នុង​ក្របខណ្ឌ MRC ផ្លាស់ប្តូរ​មតិយោបល់​ដើម្បី​ផ្សារភ្ជាប់​រវាង​សកម្មភាព​បន្សាំ​ឆ្លងដែន ទៅនឹង​គោលនយោបាយ​ជាតិ និង​ផែនការ ស្តីពី បម្រែបម្រួល​អាកាសធាតុ និង​ដើម្បី​ធ្វើយ៉ាងណា​ធានា​នូវ​ប្រសិទ្ធភាព សមត្ថភាព និង​និរន្តរភាព​នៃ​ផែនការ​បន្សាំ​ទាំង​ថ្នាក់ជាតិ និង​ឆ្លងដែន​។​

]]>
Activity Tue, 07 Oct 2014 07:54:19 +0000
ទស្សនកិច្ច​សិក្សា និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​បារាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/414-2014-10-06-07-25-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/414-2014-10-06-07-25-42

​ដោយមាន​ការអញ្ជើញ​ពី​ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេ សាប អមដំណើរ​ដោយ​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប បាន​ចូលរួម​ក្នុង​បេសកកម្ម​ទស្សនកិច្ច​សិក្សា និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2014 ។ ចំពោះ​ដំណើរ​ទស្សនកិច្ច​សិក្សា​ខាងលើនេះ​ក៍មាន​តំណាង 3 រូប មកពី​ប្រទេស Burkina Faso ចូលរួម​ផងដែរ​។​
​ក្រុមការងារ​បានធ្វើ​ទស្សនកិច្ច​នៅតាម​រោងចក្រ​សហគ្រាស ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស​លើ​ការគ្រប់គ្រង​ធនធានទឹក​ដែលមាន​ដូចជា ៖ ស្ថានីយ៍​ចំរាញ់​ទឹក​កខ្វក់​ដែល​ចេញពី​លំនៅដ្ឋាន និង​ទីប្រជុំជន​, ការធ្វើ​អាជីវកម្ម​ចិញ្ចឹម Oster និង​លាស នៅ​តំបន់​មាត់សមុទ្រ​, មជ្ឍមណ្ឌល Vendee Eau ដែលជា​មណ្ឌល​គ្រប់គ្រង​ទឹកស្អាត​, ស្ថានីយ៍​ផលិត​ទឹក​ក្រោម​ដី​, ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​សម្រាប់​ស្រោចស្រព​វិស័យ​កសិកម្ម​,  ពិនិត្យមើល​ក្រុមហ៊ុន CACG ក្នុង​ការជីក​អាង​ស្តុ​ប​ទឹក​ដោយ​បូម​យក​ទឹក​ក្រោម​ដី​សម្រាប់​បំរើ​ដល់​វិស័យ កសិកម្ម​, សិក្សា​លើ​តំបន់​ដែល​មិនមាន​បណ្តាញ​បង្ហូរទឹក​កខ្វក់ ដែល​តម្រូវ​ឲ្យ​ផ្ទះ​ប្រជាជន​នីមួយៗ​ត្រូវមាន​អាង​ស្តុ​ប​ទឹក​កខ្វក់ និង​អាង​ចម្រោះ​មុននឹង​ទឹក​ត្រូវ​ច្រុះ​ទៅក្នុង​ដី​, ពិនិត្យមើល​ជណ្តើ​ត្រី​, និង​ជាទី​បញ្ចប់​ក្រុមការងារ​បាន​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​ធនធានទឹក​បារាំង ដោយ​អនុលោម​ទៅតាម​ច្បាប់ Loi Oudin-Santini ដែល​ច្បាប់​នេះ​បង្កើតឡើង​ដោយ​លោក Jacques OUDIN, សមាជិក​ព្រឹទ្ធសភា និង​ជា​នាយក​គណៈកម្មការ​ទំនាក់ទំនង​អន្តរជាតិ​នៃ​ភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង (President de la commission Cooperation International)​។ ក្រុមការងារ​ក៍បាន​ប​ន្ត​កិច្ចប្រជុំ​ពិភាក្សា​តាម Video Conference អំពី​គម្រោង​ស្ទឹងសែន​សម្រាប់​ជំហាន​ទី 2 ដោយបាន​ពិភាក្សា​លើ សកម្ម​ភាពជា​អាទិភាព និង​ការគ្រោង​ថវិកា​ជំនួយ​ពី​ទី​ភ្នា​ក់​ទឹក​អន្តរជាតិ​បារាំង​, AFD, និង ADB​។ 

]]>
Activity Mon, 06 Oct 2014 13:25:32 +0000
កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ និង​កែសម្រួល​ឯកសារ​ទស្សនទាន ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/412-2014-10-04-05-27-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/412-2014-10-04-05-27-41

នា​ព្រឹក​ថ្ងៃទី ០៣ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​បើក​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ និង​កែសម្រួល​ឯកសារ​ទស្សនទាន ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន អនុប្រធាន​ការិយាល័យ និង​ទីប្រឹក្សាបច្ចេកទេស​របស់ ADB ។ ជា​កិច្ច​ផ្តើម ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បាន​មានប្រសាសន៍​ជម្រាបជូន​ពី​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​កែសម្រួល​ឯកសារ​ទស្សនទាន ដំណើរការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ដែល​បានរៀបចំ​ពង្រាង​ដោយ​ទីប្រឹក្សាបច្ចេកទេស​ថ្នាក់ជាតិ​របស់ ADB សម្រាប់​ជួយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ដោយ​ធើ្វ​យ៉ាងណា​ឲ្យ​ពង្រាង​ទស្សនទាន​នេះ មាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​ជា​ផ្លូវ​មួយ​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដែល​នឹង​អនុវត្តបាន​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​ការពារ អភិវឌ្ឍន៍ និង​អភិរក្ស​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់​ពាក់ព័ន្ធ​មាន​នីរ​ន្ត​ភាព​។ ខ្លឹមសារ​នៃ​ទស្សនទាន​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ បានបញ្ជាក់​ពី​វិសាលភាព អភិក្រម​ការងារ ដំណើការ​ផែនការ​សកម្មភាព​តាម​ជំហាន និង​ការរៀបចំ​ការអនុវត្ត​ន៍​ផែនការ​យុទ្ធសាស្ត្រ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ទទួលបាន​នូវ​ការផ្តល់​មតិយោបល់​ជាច្រើន​ក្នុងន័យ​កែលម្អ​ឯកសារ​ទស្សនទាន​នេះ ឲ្យ​កាន់​តែមាន​ប្រសើរ ហើយ​រាល់​មតិ​ទាំង​នឹង​យកទៅ​ធ្វើការ​កែសម្រួល​ទ្បើង​ដោយ​ទីប្រឹក្សា បច្ចេកទេស​ថ្នាក់ជាតិ មុន​នឹងដាក់​ស្នើសុំ​ការអនុម័ត​ពី​ឯកឧត្តម ប្រធានអាជ្ញាធរ​ទន្លេសាប​ពិនិត្យ និង​សម្រេច​។

]]>
Activity Sat, 04 Oct 2014 11:27:29 +0000
សកម្មភាព​ក្រុមការងារ​បន្ត​ចុះ​សិក្សា​ពី​កូន​ត្រី​តាម​ប្រភេទ​ទីជម្រក​ក្នុង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/410-2014-10-02-03-24-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/410-2014-10-02-03-24-13

​ចាប់ពី​ថ្ងៃទី 26 ដល់ 30 ខែ កញ្ញា ឆ្នាំ 2014 ក្រុមការងារ​បច្ចេកទេស​របស់ អ​.​ទ​.​ស ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​អំពី​កូន​ត្រី​តាម​ប្រភេទ​ទីជម្រក​ក្នុង​បឹង​ទន្លេសាប​នៅ​តំបន់​ដី​រនាត​ក្នុង​ខេត្តពោធិ៍សាត់ និង​តំបន់​ពាក់​កន្ទេល ស្ថិតក្នុង​ខេត្តបាត់ដំបង​។ ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​សិក្សា​អំពី​ប្រភេទ​កូន​ត្រី​ដែល​មាននៅ​តំបន់​សំខាន់ៗ​ដូចជាៈ ព្រៃ​លិច​ទឹក​, វាលស្មៅ​លិច​ទឹក​, ព្រែក​, ស្ទឹង និង​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប ដើម្បី​សិក្សា​ស្វែងយល់​ពី​ការលូតលាស់​របស់​ប្រភេទ​, បរិមាណ​, ប្រវែង​, ទម្ងន់​នៃ​ប្រភេទ​កូន​ត្រី និង​ពិសេស​ពី​ចរាចរណ៍​របស់​ប្រភេទ​កូន​ត្រី​នីមួយៗ​នៅតាម​តំបន់​សំខាន់ៗ ។ បន្ថែម​ពីនេះ​ទៀត ក្រុមការងារ​ក៏បាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ព្រៃ​លិច​ទឹក​ក្នុងកំឡុងពេល​ទឹក​ដំឡើង​នេះ ដោយបាន​ធ្វើការ​វាស់​ជ​ម្រៅ​ទឹក​ទៅតាម​ប្រភេទ​ទីតាំង​សិក្សា និង​ធ្វើការ​ពិនិត្យ​លើ​ទីតាំង​ចល័ត​នៃ​ភូមិ​បណ្តែត​ទឹក​នា​រដូវវស្សា​នេះ​ផង​ដែល ។​

]]>
Activity Thu, 02 Oct 2014 09:23:28 +0000
អនុក្រឹត្យលើវិស័យដីធ្លី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/408-2014-09-29-08-25-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/408-2014-09-29-08-25-44

- អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ និងការធ្វើអនុប
យោគជាដីឯកជនរបស់រដ្ឋ និងការធ្វើប្រទានកម្មដីចំនួន ១.៣៣០ ហិកតាជូនប្រជាពលរដ្ឋកាន់កាប់
 

- អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ និងការធ្វើអនុប
យោគជាដីឯកជនរបស់រដ្ឋ និងការធ្វើប្រទានកម្មដីចំនួន ២.២០០ ហិកតាជូនប្រជាពលរដ្ឋកាន់កាប់
  

- អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ ដែលពាក់ព័ន្ធនឹងដី សម្បទានព្រៃឈើ ហើយធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ លើផ្ទៃដីសរុប ១.៥១៩ ហិកតា ដើម្បីធ្វើ ប្រទានកម្មដីជូនប្រជាពលរដ្ឋកាន់កាប់  

- អនុក្រឹត្យស្តីពី ការធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋនូវដីសម្បទានសេដ្ឋកិច្ចដែលផ្តល់ដល់ក្រុមហ៊ុន មៀងលីហេង ចំនួន ៣.០០០​ហិកតា ដើម្បីបង្វែរមកធ្វើជាប្រទានកម្មជូនប្រជាពលរដ្ឋកាន់កាប់  

- អនុក្រឹត្យស្តីពី អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើអចិន្ត្រៃយ៍ឆ្នាំ ២០០២ នូវផ្ទៃដីសរុប ទំហំ ១.៧២១​ ហិកតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងធ្វើអនុបយោគមកជាដីឯកជនរបស់រដ្ឋ
និងការធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង
 

- អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើអចិន្ត្រៃយ៍ឆ្នាំ ២០០២ នូវផ្ទៃដីសរុប ទំហំ ១.៧២១​ ហិកតា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងធ្វើអនុបយោគមកជាដីឯកជនរបស់រដ្ឋ និងការធ្វើ ប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង 

- អនុក្រឹត្យស្តីពី ការកាត់ចេញពីផែនទីគម្របព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគ មកជាដីឯកជនរបស់ រដ្ឋនូវផ្ទៃដីសរុបចំនួន ៥.៦៣១ ហិកតា នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងធ្វើប្រទានកម្មជូនប្រជាពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង 

 

 

 

 

]]>
Activity Mon, 29 Sep 2014 14:25:02 +0000
Training Program Activity on the Orientation in Researching Activity, joined by (PAR Tools) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/406-par-tools https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/406-par-tools

From 16th to 18th, September, 2014. Mr. Kov Vengsong, Vice chief of Mine Resource Office and Miss. Bou Sophak, Officer Department of Natural Resource of Tonle Sap Authority attended to training course about Orientation in Researching Activity, participated by (PAP Tools) was  regonized by World Fish Organization at Cambodian Red Cross Meeting Hall in Porsat Province and has participants about 31 persons, Tonle Sap Authority, Partner Organizaions, and facilitated people in area villeage of Worldfish around Tonle Sap. This training course is to improve ability and carried out in the community process, showing about strategy of participation (PAP), set target meeting group, and user procedure to organize discussion with old target group and new target group. This training course was chosen practical plaining about this procedure in six target villages of two provinces, Porsat Province and Bathambong Province which holds at the end of September until in the midle of October, 2014.​

]]>
Activity Sun, 21 Sep 2014 09:12:55 +0000
សកម្មភាព​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​តំរង់ទិស​ក្នុង​សកម្មភាព​ស្រាវ ជ្រាវ​ដោយមាន​ការចូលរួម (PAR Tools) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/407-212121212121212121212 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/407-212121212121212121212

កាលពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៤ លោក ខូវ វេ​ង​សុង អនុប្រធាន​ការិយាល័យ​ធនធាន​រ៉ែ និង កញ្ញា ប៊ូ សុ​ភ័​ស្ភ ជា​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូល​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​តំរង់ទិស​ក្នុង​សកម្មភាព​ស្រាវ ជ្រាវ​ដោយមាន​ការចូលរួម (PAR Tools) ដែល​រៀបចំ​ដោយ​អង្គការ World Fish ធ្វើ​នៅ​សាលប្រជុំ​កាកបាទក្រហមកម្ពុជា ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ និង​មាន​សមាសភាព​ចូលរួម​ចំនួន ៣១ នាក់  មាន​អាជ្ញាធរ​ទន្លេសាប  អង្គការ​ដៃគូរ និង​អ្នកសម្របសម្រួល​តាម​ភូមិ​គោលដៅ​របស់ World Fish នៅ​ជុំវិញ​បឹង​ទន្លេសាប ។ វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព និង អនុវត្ត​ក្នុង​ដំណើរការ​សហគមន៍​, បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការចូលរួម​(PAR), កំណត់​ក្រុម​គោលដៅ​ដែល​ត្រូ​ជួប និង​វី​ធី​សាស្ត្រ​ដែល​ត្រូវ​ប្រើប្រាស់ រៀបចំ​ផែនការ​ក្នុងការ​ពិភាក្សា​ជាមួយ​ក្រុម​គោលដៅ​ចាស់ និង​ក្រុម​គោលដៅ​ថ្មី​។ វគ្គ​បណ្តុះបណ្តាល បាន​លើក​ផែន​ការចុះអនុវត្ត ពី​វិធីសាស្ត្រ​នេះ​នៅ​ភូមិ​គោលដៅ​ចំនួន ០៦ ក្នុង​ខេត្ត​ចំនួន ០២ មាន ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ចុងខែ​កញ្ញា រហូតដល់​ពាក់កណ្តាល​ខែតុលា ឆ្នាំ ២០១៤ ។​

]]>
Activity Sun, 21 Sep 2014 09:12:55 +0000
សកម្មភាព​ចូល​រូ​ម​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​ផែនការ​យុទ្ធសាស្ត្រ​ថវិកាជាតិ​តាម​កម្មវិធី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/404-2014-09-20-00-49-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/404-2014-09-20-00-49-24

​​កាលពី​ថ្ងៃទី ១៨-១៩ ខែកញ្ញា ឆ្នាំ​២០១៤​នេះ នៅ​សណ្ឋាគារ Ree Hotel ខេត្តសៀមរាប លោក ហឿង ឆេង​ហ៊ាង ប្រធានការិយាល័យ​ហិរញ្ញវត្ថុ​ក នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូល​រូ​ម សិក្ខាសាលា​ស្តីពី​ការពិនិត្យ​ផែន ការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​គាំទ្រ​ការរៀបចំ​ថវិកា​ឆ្នាំ​២០១៥ និង​ត្រៀមលក្ខណៈ​អនុវត្ត​ថវិកា​តាម​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ ២០១៦ (Reviewing of BSP for Support the Preparing 2015 Budget, and Ready of Full Program Budgeting Carrying Out by 2016 of the MOWRAM) ដែល​រៀបចំ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​ធនាគារ​អភិ​វិ​ឌ្ឍ​ន៍​អាស៊ី (ADB Grant No. TA-222-CAM) សម្រាប់ ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រោម​អធិបតីភាព​ឯកឧត្តម ក្រោម​អធិបតីភាព​របស់ លោក ជង សេង​អ៊ី​ម អគ្គនាយករង​កិច្ចការរដ្ឋបាល នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ សិក្ខាសាលា​នេះ  ផ្តោតលើ​ប្រធានបទ ២ គឺ​ការពិនិត្យ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​គាំទ្រ​ការរៀបចំ​ថវិកា​ឆ្នាំ​២០១៥ និង​ការត្រៀម​លក្ខណៈ​អនុវត្ត​ថវិកា​តាម​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ​ខាងមុខ​តាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០០៧ ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ​និង​ធ្វើការ​រំកិល​ជា រៀងរាល់ឆ្នាំ​។ ក្រសួង​ធ​.​ទ​.​ឧ បាន​លើក​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៥ -២០១៧ ដោយបាន​កំណត់​គោល នយោបាយ​តែ​០១ គឺ​ការគ្រប់គ្រង​អភិវឌ្ឍន៍ និង​អភិរក្ស​ធនធានទឹក​ប្រកបដោយ​ប្រសិទ្ធភាព សមធម៌ និង​និរន្តរភាព និង​មាន​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ០៥ គឺ​៖
១. ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានទឹក និង​ការអនុវត្ត​អនុត្តរភាព​ប្រព័ន្ធធារាសាស្ត្រ​
២. ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​
៣. ការ​ជម្រុញ​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ បទ​បញា​ត្តិ​សម្រាប់​និរន្តរភាព​ទឹក​
៤. ការគ្រប់គ្រង​ពត៌មាន​ស្តីពី ធនធានទឹក និង​ឧតុនិយម​
៥. ការកែលម្អ​គ្រប់គ្រង​រដ្ឋបាល និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​
​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០១៥-២០១៧ ត្រូវបាន​ប្រជុំពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កំរិត​ជំនាញ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន នាយកដ្ឋាន​ជំនាញ ពិសេស​ការចូលរួមរ​បស់​មន្ទីរ​រាជធានី​-​ខេត្ត ។ ទាំង​កំរិត​ជំនាញ និង​កំរិត​ប្រធាន​ស្ថាប័ន ផែនការ​យុទ្ធសាស្ត្រ​ថវិកា ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្តល់​ជា​អនុសាសន៍ និង​សំណូមពរ​កែលម្អ​មួយចំនួន​។ កត្តា​នេះហើយ​ដែល​អង្គសិក្ខាសាលា​នាពេលនេះ ត្រូវបាន​លើកយក​មក​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ ដើម្បី​ពង្រីក​ចំណុចខ្លាំង និង​កែលម្អ​ចំណុច​ខ្វះខាត​។​

]]>
Activity Sat, 20 Sep 2014 06:48:47 +0000
សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​ពី​កូន​ក្រី​តាម​ប្រភេទ​ទីជម្រក​ក្នុង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/402-2014-09-20-00-35-30 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/402-2014-09-20-00-35-30

​ថ្ងៃទី ១៥ ដល់ ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រុមការងារ​បច្ចេកទេស​របស់ អ​.​ទ​.​ស ដឹកនាំ​ដោយ​លោក ប៉ុន វុ​ឌ្ឍី ប្រធានការិយាល័យ​ជីវៈចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​អំពី​កូន​ត្រី​តាម​ប្រភេទ​ទីជម្រក​ក្នុង​បឹង​ទន្លេសាប នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ​មាន​គោលបំណង​សិក្សា​ពី​ប្រភេទ​កូន​ត្រី​ដែល​យើង​ជួបប្រទះ​នៅ​តំបន់​សំខាន់ៗ​ដូចជា ព្រៃ​លិច​ទឹក ព្រែក ស្ទឹង និង​ទន្លេ​, ដើម្បី​សិក្សា​ពី​ការលូតលាស់​របស់​ប្រភេទ​ត្រី​, បរិមាណ​ប្រភេទ​ត្រី និង​ចរាចរ​បស់​ប្រភេទ​កូន​ត្រី​និ​មួយៗ​នៅតាម​តំបន់​សំខាន់ៗ​ខាងលើ​។ ក្នុងនោះ​ក្រុមការងារ​ក៏បាន​សិក្សា​ស្វែងយល់​ពី​ការធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​នៅក្នុង​តំបន់​ចុះ​សិក្សា​ទាំងនេះ​ដោយ​ផ្តោតលើ​ផល​ចាប់ តាម​ប្រភេទ​ឧបករណ៍ និង​ប្រភេទ​ត្រី​ដែល​ចាប់បាន​នៅក្នុង​រយៈពេល​នេះ​ផល​ដែរ​៕

]]>
Activity Sat, 20 Sep 2014 06:35:00 +0000
សកម្មភាព​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ការប្រមូល​ចងក្រង​ឯកសារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/400-2014-09-18-03-49-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/400-2014-09-18-03-49-12

​ក្រុមការងារ​បច្ចេកទេស​របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី ១៦ ដល់​ថៃ្ង​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤ បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ចងក្រង​ព័ត៌មាន​អំពី​ការយល់ដឹង​របស់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល​។ ការសិក្សា​ស្រាវជ្រាវ មាន​គោលបំណង​ធ្វើការ​ប្រមូល​ព័ត៌មាន​អំពី​ការចូលរួម​ជា​សាធារណៈ​ពី​បណ្តា​អ្នកពាក់ព័ន្ធ​នានា (​អ្នកប្រើប្រាស់​ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​)​លើ​ការយល់ដឹង​ផ្នែក​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា និង​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នឹង​ដើម្បី​ធ្វើការ​រៀបចំ​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ជីវចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដល់​សហគមន៍​មូលដ្ឋាន​នាពេលខាងមុខ​។

]]>
Activity Thu, 18 Sep 2014 09:48:55 +0000
សកម្មភាព​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ការធ្វើ​វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/398-2014-09-17-09-14-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/398-2014-09-17-09-14-43

​ថ្ងៃទី ១៥ ដល់ ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​អំពី​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​។ ការសិក្សា​នេះ​មាន​គោលបំណង​សិក្សា​អំពី ស្ថិតិ​អ្នកធ្វើ​វារីវប្បកម្ម ប្រភេទ​វារីវប្បកម្ម ផលិត ផល​ត្រី​ដែល​បានមកពី​ការធ្វើ​វារីវប្បកម្ម ប្រភេទ និង​ប្រភព​កូន​ត្រី​ដែល​បានដាក់​ចិញ្ចឹម ប្រភេទ​ចំណី ទីផ្សារ នៃ​ផលិតផល​ត្រី​ដែល​បាន​ចិញ្ចឹម​ជាដើម​។ ក្នុងនោះ​ក្រុមការងារ​បាន​ស្វែងយល់​ផងដែរ អំពី​ជីវភាព​របស់​ប្រជា​នេសាទ និង​ជីវភាព​របស់​អ្នកធ្វើ​វារីវប្បកម្ម​។​

]]>
Activity Wed, 17 Sep 2014 15:14:28 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/396-2014-09-15-09-55-48 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/396-2014-09-15-09-55-48

​ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា ប្រធាន​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​កម្ពុជា​-​ថៃ ស្តីពី​ការគ្រប់គ្រង​អាង​ទន្លេសាប​-​ទន្លេ​សុង​ក្លា បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី​ការធ្វើផែនការ​សកម្មភាព រំកិល ៦ ខែ របស់​គម្រោង​ឆ្លងដែន ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ   មេគង្គ នៃ​គណៈកម្មកា​ទន្លេមេគង្គ ក្រោម​ជំនួយ​របស់​ធនាគារពិភពលោក (World Bank) ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ដោយមាន​ការអញ្ជើញ​រួម​ពី​អ្នក សម្របសម្រួល​គម្រោង​ថ្នាក់ជាតិ  ជំនួយការ​អ្នកសម្របសម្រួល​ថ្នាក់ជាតិ ទីប្រឹក្សា​គម្រោង និង​តំណាង​ក្រុមការងារ​នៃ​ប្រទេស​នីមួយៗ​ជា​សមាជិក ។ សិក្ខាសាលា ដើម្បី​ពិភាក្សា​ពី​ការ​ស្ថានភាព​អនុវត្ត​គម្រោង​នាបច្ចុប្បន្ន រួមទាំង​ភាព​ប្រឈម​នានា ដែល​អាច​កើត​ទ្បើង​ក្នុងការ​អនុវត្ត​គម្រោង និង​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​រំកិល ៦ ខែ​សម្រាប់​ឆ្នាំ ២០១៤ ។​

]]>
Activity Mon, 15 Sep 2014 15:54:46 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​វិវាទ​នៅ​មូល​ម​ដ្ឋា​ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/394-2014-09-15-04-35-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/394-2014-09-15-04-35-22

 នា​ថ្ងៃទី៨ ដល់​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយក​ដ្កា្ឋ​ន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​អនុវត្ត​ជំហាន​១ នៃ​ផែនការ​សកម្មភាព​ទី ២៩ ដើម្បី​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្តន៍​ច្បាប់ និង​វិវាទ​នៅ​មូលដ្ឋាន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ។ គោលបំណង ការសិក្សា​ស្វែងយល់​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​កម្រិតយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​ពា​ក់័ព​ន្ធ​ក្នុងការ​អនុវត្តន៍​ច្បាប់ និង​វិវាទ​ទាក់ទង​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។ ក្រុមការងារ​បាន​ជួប​សម្ភាស​ន៏​ជាមួយ​មន្ត្រី​ស្ថាប័ន​ជំនាញ ក្រុមប្រឹក្សាឃុំ គណៈកម្មការ​សហគម​ន៏ និង​ប្រជា​នេសាទ​នៅ​សហគមន៍​ឧកញ៉ា​ព​ពាយ ស្រុក​កំពង់ស្វាយ សហគមន៍​កំពង់​គោ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ និង​សហគម​ន៏​នេសាទ​កំពង់​ឃ្លាំង និង​សហគមន៍​នេសាទ​ព្រៃ​ស្រមោច ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

]]>
Activity Mon, 15 Sep 2014 10:33:48 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព នៅ​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/392-2014-09-12-00-19-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/392-2014-09-12-00-19-18

 ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព នៃ​ស្ថានភាព​ទឹកស្ទឹង​ទាំង ៣ នៅ​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៤ ។ ការសិក្សា​ស្រាវជ្រាវ ក្នុង​គោលបំណង​ធ្វើការ​តាមដាន​ពី​ស្ថានភាព​បម្រែបម្រួល​របប​ទឹក​និង​ផលប៉ះពាល់​ពី​ស្ទឹង​នីមួយៗ ព្រមទាំង​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការប្រើប្រាស់​ទឹកស្ទឹង​នីមួយៗ ។​
 ការសិក្សា​ស្រាវជ្រាវ បានជ្រើសរើស​យក​ទីតាំង​ចំនួន ៣ គឺ​ស្ទឹង​ជី​និ​ត ស្ទឹងសែន និង​ស្ទឹង​ស្ទោង ក្នុងចំណោម​ស្ទឹង​សំខាន់ៗ​ទាំង ១១ នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយ​ផ្តោត​សំខាន់​នៅលើ​បរិមាណ​ធារទឹក​-​ល្បឿ​ហូរ​ទឹក​-​ការងារ​ស្រោចស្រព​ពី​ទឹកស្ទឹង​ដែល​អាចមាន​លទ្ធភាព​ស្រោចស្រព​បាន​ទាំង​នៅ រដូវប្រាំង និង​រដូវវស្សា និង​ផលប៉ះពាល់​ពី​ជំនន់​ទឹកស្ទឹង​កន្លងមក ព្រម​ម​ទាំង​ការប្រែប្រួល​របប​ទឹកស្ទឹង​នៅតាម​ដងស្ទឹង​នីមួយៗ  ជាពិសេស​ការ​រវាស់​មុខ​កាត់​របស់​ស្ទឹង​ទាំង​រដូវវស្សា និង​រដូវប្រាំង ។

]]>
Activity Fri, 12 Sep 2014 06:18:54 +0000
កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​ការងារ​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/390-2014-09-11-11-39-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/390-2014-09-11-11-39-08

​នា​ព្រឹក​ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ​2014 នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​ការងារ​មួយចំនួន​ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការ ប្រធាន​នាយកដ្ឋាន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ទាំង 25 រាជធានី​-​ខេត្ត និង​មន្ត្រី Central Point នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សរុប​ចំនួន 96 រូប ។
​ក្នុង​បរិយាកាស​នៃ​កិច្ចប្រជុំ​ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​ជូន​នូវ​ការណែនាំ​ដែលមាន​ខ្លឹមសារ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ សម្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​ក្រសួង យកទៅអនុវត្ត​ការងារ​ក្នុងន័យ​កែលំអរ​ស៊ីជម្រៅ និង​ចូលរួម​បន្ត​លើកកម្ពស់​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី 3 របស់​រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធិភាព ៖ 1. ត្រូវ​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​មាន​ភាព​ស្អិតរ​មួ​ត 2. រាល់​សកម្មភាព​ការងារ ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ឈានទៅ​លុបបំបាត់​នូវ​អំពើ​ខុសឆ្គង និង​អសកម្ម​ការងារ​នានា 3. ត្រូវ​យកចិត្តទុកដាក់​នឹង​ការងារ​ដោយ​ព​ន្លឿ​ន​លឿន​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង 4. ពង្រីក និង​ពង្រឹង​ចំណេះដឹង និង​មាន​ភាព​ច្នៃប្រឌិត​កំរិត​ខ្ពស់ ។
​ជាមួយនឹង​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តទៀត អំពី​លទ្ធផល​ការងារ​ដែល​បានសម្រេច​កន្លងមក និង​ផ្តល់នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង រួមមាន ៖
- ការងារ​ជួសជុល និង​សាងសង់ ស្ទើរ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​ហើយ​ទទួលបាន​នូវ​លទ្ធផល​ល្អ​
- មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ​
- ដោះស្រាយ​បានល្អ​ចំពោះ​ការងារ​ទាក់ទង​នឹង​ទឺ​ក​ជំនន់ និង​ភាពរាំងស្ងួត​
- ការងារ​ព្យាករណ៍​អាកាសធាតុ មាន​លក្ខណៈ​ល្អប្រសើរ​
- ការសិក្សា​ស្រាវជ្រាវ​រាល់​ព័ត៌មាន ទិន្នន័យ ពាក់ព័ន្ធ​នឹង​បឹង​ទន្លេសាប​
- ការសម្របសម្រួល​បានល្អ​ក្នុង​ក​ម្រឹត​ថ្នាក់ជាតិ​រវាង​ក្រសួង​-​ស្ថាប័ន​ជា​សមាជិក និង​ក្នុង​ក​ម្រឹត​ថ្នាក់​តំបន់ ។

]]>
Activity Thu, 11 Sep 2014 17:37:54 +0000
National Consultation Workshop on Reviewing and Updating Cambodia's National Biodiversity Strategy and Action Plan (NBSAP) And National Biodiversity Status Report https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/388-nbsap https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/388-nbsap

​On 04 September 2014 at Sunway Hotel, Phnom Penh, Mr. Pun Vudy, Chief of the Biodiversity Office of the Department of Natural Resources of Tonle Sap Authority, participated in the National Consultation Workshop on Reviewing and Updating Cambodia's National Biodiversity Strategy and Action Plan (NBSAP)And National Biodiversity Status Report, which was organized by the institution responsible for implementing the United Nations Convention on Biodiversity of the Ministry of Environment and was chaired by H.E Yin Kim Sean , Secretary of State of the Ministry of Environment, with the participation of line ministries, such as the Ministry of Water Resources and Meteorology, Tonle Sap Authority, Ministry of Tourism, Forestry Administration, Ministry of Rural Development, Ministry of Education, Youth and Sport, Ministry of Mines and Energy, Fisheries Administration and the representatives from development partners and NGOs. This National workshop was to review, discuss, and share knowledges and edit the data and biodiversity information on the draft NBSAP and the National Biological Diversity Report with partner institutions and related stakeholders.​

]]>
Activity Thu, 11 Sep 2014 05:53:19 +0000
ការចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី ការពិនិត្យ និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ (NBSAP) និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/389-9999999999999999 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/389-9999999999999999

​នា​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ លោក លោក ប៉ុន វុ​ឌ្ឍី ប្រធានការិយាល័យ​ជីវៈចម្រុះ នាយកដ្ឋាន​ធនធានធម្មជាតិ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាតិ ស្តីពី ការពិនិត្យ​ឡើងវិញ និង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ (NBSAP)  និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ ដែល​រៀបចំ​ទ្បើង​ក្នុងនាម​ជា​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត​ការងារ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ នៃ​ក្រសួងបរិស្ថាន ក្រោម​ធិបតី​ភាព​ឯ​ឧ​ត្ត​ម យិន គឹមស៊ាន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង​មាន​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួងទេសចរណ៍ រដ្ឋបាល​ព្រៃឈើ  ក្រសួង​អភិវឌ្ឍន៍ជនបទ  ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ក្រសួងផែនការ ក្រសួង​រ៉ែ និង​ថាមពល រដ្ឋបាល​ជលផល តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការក្រៅរដ្ឋាភិបាល ។ សិក្ខាសាលា​ថ្នាក់ជាតិ​នេះ ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​កែសម្រួល​ទិ​និ្ន​ន័យ -​ព័ត៌មាន​ជីវៈចម្រុះ លើ​សេចក្តីព្រាង NBSAP និង​របាយការណ៍​ស្ថាន​ភាព​ជីវៈចម្រុះ​ជាតិ ជាមួយ​បណ្តា​ស្ថាប័ន អង្គា​ករ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា​។​

]]>
Activity Thu, 11 Sep 2014 05:53:19 +0000
ការចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​ការលើក​សំណើ​គម្រោង និង​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​សម្រាប់​វិមជ្ឈការ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/386-2014-09-10-23-42-41 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/386-2014-09-10-23-42-41

​នៅ​សណ្ឋាគារ សោ​ម៉ា​ទេវី ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០១៤ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការលើក​សំណើ​គម្រោង និង​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​គម្រោង​សម្រាប់​វិមជ្ឈការ និង​មុខងារ​ស្នូល​របស់​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​ការសម្រប សម្រួល​ពី​កម្មវិធី​កសាង​សមត្ថភាព​ចម្រុះ (ICBP) របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ និង​មានការ​អញ្ជើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង ស្ថាប័ន​ជា​សមាជិក ដែលមាន​ចំនួន ៣០ នាក់​។ សិក្ខាសាលា​នេះ​រៀបចំឡើង ក្នុង​គោលបំណង ដើម្បី​ឲ្យ​ក្រសួង​ស្ថាប័ន​ជា​សមាជិក​បានទទួល​ចំណេះដឹង​បន្ថែមទៀត​ពី​ទិដ្ឋភាព​ទូទៅ​ក្នុងការ​តាមដាន​ត្រួ​ពិនិត្យ និង​វាយតម្លៃ និង​ស្វែងយល់​ពី​យន្តការ តួនាទី​ទទួលខុសត្រូវ​របស់​ក្រសួង​ស្ថាប័ន​ជា​សមាជិក​ជាមុន​សម្រាប់​ដំណើរការ​វិមជ្ឈការ និង​ស្វែងយល់​ពី​សមាហរណកម្ម នៃ​សូ​ចនក​របស់​ក្រសួង​ចូលក្នុង​ក្របខ័ណ្ឌ​ជាតិ ។ ជា​លទ្ធផល​សិក្ខាកាម ទទួលបាន (១) បានទទួល​យល់ដឹង និង​បទពិសោធន៍​បន្ថែម​វិធីសាស្ត្រ​ពី​ការត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង សម្រាប់​វិមជ្ឈកា និង​មុខងារ​ស្នូល និង​(២) បានទទួល​ចំណេះដឹង​បន្ថែម​ឲ្យ​កាន់តែ​ប្រសើរ​នូវ​យន្តការ​។​

]]>
Activity Thu, 11 Sep 2014 05:42:19 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា ថ្នាក់ជាតិ ស្តីពី​បច្ចុប្បន្ន​កម្ម ផែនការ អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ និង​ការវាយតម្លៃ ភាពជឿនលឿន នៃ​ការអនុវត្ត ផែនការ​ចង្អុល ថ្នាក់ជាតិ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/384-2014-09-10-07-13-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/384-2014-09-10-07-13-53

​ក្រោម​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ៨-៩ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សណ្ឋាគារ​អង្គ​ប៉ា​រា​ឌី ក្រុង​សៀមរាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ និង​ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​បច្ចុប្បន្ន​កម្ម​ផែនការអភិវឌ្ឍន៍​អាង​ទន្លេមេគង្គ និង​ការវាយតម្លៃ​ភាពជឿនលឿន នៃ​ការអនុវត្ត​ផែនការ​ចង្អុល​ថ្នាក់ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម ពី​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន ពាក់​ព​ន្ធ័ សរុប​ចំនួន ៣៨ រូប​។ គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ គឺ (១) ជម្រាបជូន​អង្គប្រជុំ អំពី​ឯកសារ​ព្រាង​បច្ចុប្បន្ន​កម្ម ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ អាង​ទន្លេមេគង្គ​ឆ្នាំ ២០១៦ ២០២០ របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ និង​ពិភាក្សា​ឲ្យ​បន្ស៊ី​គ្នា​នឹង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា និង ទី​(២) ពិភាក្សា​អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​ចង្អុល ថ្នាក់ជាតិ​ផងដែរ​។​


​ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​សង្កត់ធ្ងន់​ពី​សារសំខាន់ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ ដែល​បានអនុម័ត និង​ចាប់ផ្តើម​អនុវត្ត​តាំងពី​ឆ្នាំ​២០១១ ដោយ​ប្រទេស​ជា​សមាជិក បាន​ផ្តល់នូវ​ផែនការ​សកម្មភាព អាទិ​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ប្រកបដោយ​និរន្តរភាព ដើម្បី​សម្រេច​គោលបំណង​នៃ​កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥ ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។​


​កិច្ចប្រជុំ​បានធ្វើការ​វាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​ពិភាក្សា​ដើម្បី​កែលំអ​សេចក្តីព្រាង​ឯកសារ​បច្ចុប្បន្ន​កម្ម ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ និង​បាន​ស្នើសុំ​អ្នកចូលរួម​កត់សំគាល់​ផងដែរ​ពិចារណា​តាម​វិស័យ​របស់ខ្លួន​សម្រាប់ធ្វើ​បច្ចុប្បន្នភាព នៃ​ផែនការ​ចង្អុល​ថ្នាក់ជាតិ នាពេលខាងមុខ ដែលជា​បច្ច័យ​សំខាន់​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ឆ្នាំ​២០១៦ ២០២០៕

]]>
Activity Wed, 10 Sep 2014 13:12:40 +0000
ការអញ្ជើញ​ចូលរួម​ដេញថ្លៃ​ដាយ​ត្រី​លើក​ទី​២ សម្រាប់ធ្វើ​អាជីវកម្ម​រដូវ​នេសាទ​ឆ្នាំ​២០១៤-២០១៥ និង​២០១៥-២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/381-2014-09-03-08-17-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/381-2014-09-03-08-17-26

លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ដាយ​ត្រី​លើក​ទី​២ សម្រាប់ធ្វើ​អាជីវកម្ម​រដូវ​នេសាទ​ឆ្នាំ​២០១៤-២០១៥ និង​២០១៥-២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​នា​ថ្ងៃទី 0១ ខែកញ្ញា ឆ្នាំ​២០១៤ និង​នៅ​សាលាខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ​២០១៤ ។ សម្រាប់​រដូវ​នេសាទ​ឆ្នាំ​២០១៤-២០១៥ និង​២០១៥-២០១៦​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ឡូ​ត៏​ដាយ​ត្រី​តែ​ចំនួន 0៤ មាត់ ប៉ុណ្ណោះ​សម្រាប់​ដាក់អោយ​ដេញថ្លៃ និង​ឡូ​ត៏​ដាយ​ត្រី​ចំនួន ១០ មាត់ សម្រាប់​ខេត្តកណ្តាល​។​

]]>
Activity Wed, 03 Sep 2014 14:17:16 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/379-2014-09-03-04-41-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/379-2014-09-03-04-41-56

​ដោយមាន​ការសម្រួល​ពី​គណៈកម្មការ​ទន្លេមេគង្គ ក្រោម​កម្មវិធី​ជលផល ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​ការ​សំយោគ​អនុសាសន៍ និង​ការអនុវត្ត​របស់​ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​ផល​ស្តុក​ត្រី សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ​២០១៤ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ គោលបំណង​រួម​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់ គឺ​ដើម្បី​បង្កើត​ឲ្យ​ប្រសើរ​ទ្បើង​ផល​ស្តុក​ត្រី និង​កាត់បន្ថយ​ផលប៉ះពាល់ ក្នុង​បណ្តា​ប្រទេស​អាង​ទន្លេមេគង្គ​ក្រោម ដែល​ក្នុងនោះ​នឹង (i) ពិនិត្យ​ការអង្កេត​ផល​ស្តុក​ត្រី​នាពេល​បច្ចុប្បន្ន​នៃ​ប្រទេស​នីមួយៗ (ii) ផ្តល់នូវ​ការវិភាគ​សង្គម សេដ្ឋកិច្ច និង​យន្តការ​គោលនយោបាយ​ស​ម្រា​ប់​ផល​ស្តុក (iii) កំណត់​ការអនុវត្ត​ល្អប្រសើរ​ផល​ស្តុក សម្រាប់​បណ្តា​ប្រទេស​មេគង្គ (iv) ធ្វើ សេចក្តីព្រាង​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់ លើ​ការអនុវត្តន៍​ផល​ស្តុក​ត្រី និង (v) បង្កើត​ផែនការ​សកម្ម​ភាណ និង​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់​សម្រាប់​ជម្រុញ​ការអនុវត្ត​n​ន៍​ផល​ស្តុក​ត្រី​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក MRC ឲ្យ​មាន​ភាពប្រសើរ​ទ្បើង ។

]]>
Activity Wed, 03 Sep 2014 10:41:46 +0000
កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/377-2014-09-03-04-35-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/377-2014-09-03-04-35-18

​ឆ្លងតាម​របាយការណ៍​លទ្ធផល​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ​វាយតម្លៃ និង​បច្ចុប្បន្នភាព​ការអនុវត្ត​ផែនការ​សកម្ម ភាព​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប កាលពី​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៤  នៅ​រសៀល ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៤ ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ និង​ជា នាយក​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយនឹង​មន្ត្រី​ថ្នាក់​អគ្គលេខាធិការដ្ឋាន ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ របស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​នូវ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​
​    ​បន្ទាប់ពី ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​នៃ​ការអនុវត្ត​សកម្មភាព​រយៈពេល ៦ ខែ ក្នុង​ឆ្នាំ ២០១៤ កន្លងមក ។ ឯកឧត្តម ចាន់ យុ​ត្ថា ក៏បានផ្តល់​ជា​យោបល់ និង​ការណែនាំ សម្រាប់​យកទៅ​ធ្វើ​ការកែ​លម្អ ទៅលើ​ដំណើរការ​ការងារ​ចុះ​អនុវត្ត​សកម្មភាព​របស់​នាយក​ដ្ឋា​ន ឲ្យ​ទទួលបាន​ជោគជ័យ​សម្រេច​តាម​ផែនការ​ប្រកបដោយ​ប្រសិទ្ធភាព នៅ​ជំហាន​បន្តបន្ទាប់​ទៀត រួមមាន ៖ (១). ពិនិត្យមើល និង​ផ្ទៀងផ្ទាត់​ឡើងវិញ​ពី​ចំនុច​ដែល​សម្រេចបាន និង​បញ្ហា​ប្រឈម​ក្នុង​ការចុះអនុវត្ត​ន៍ស​កម្ម​ភាព​ការងារ និង​កំណត់​សូចនាករ​នីមួយៗ ឲ្យ​បានច្បាស់លាស់ ដោយ​គិតពី​ធនធាន ពេ​លេ​វេលា និង​ថវិកា (២). នាយកដ្ឋាន​ទាំង ៤ ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវ​រៀបចំ និង​បញ្ជូន​របាយការណ៍​រាល់​ការអនុវត្តន៍​សកម្មភាព​ការងារ​នីមួយៗ មក​អគ្គលេខាធិការ ធ្វើការ​ពិនិត្យឡើង វិញ ដើម្បី​រៀបចំ​បូកសរុប​របាយ​ការណ៍​លំអិត និង​ធ្វើការ​ពិភាក្សា​រក​នីតិវិធី​ដោះស្រាយ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង (៣). ត្រូវ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ជាមួយនឹង​ថ្នាក់​នាយកដ្ឋាន ថ្នាក់​ការិយាល័យ និង​មន្ត្រី​ពាក់ព័ន្ធ អំពី​ការរៀបចំ​ផែនការ​សកម្មភាព​ការងារ និង​ការបែងចែក​ការទទួល ខុសត្រូវ​តាម​សកម្មភាព​ការងារ​នីមួយៗ សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។  

]]>
Activity Wed, 03 Sep 2014 10:35:05 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​អនុម័ត​លើ​ឯកសារ​គម្រោង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/375-2014-09-01-05-09-35 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/375-2014-09-01-05-09-35

 នា​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នី​កម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ឯកសារ​គម្រោង ស្តីពី “​ការបង្កើត ទទួលបាន និង​ប្រើប្រាស់​នូវ​ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ នឹង​អនុសញ្ញា​រី​យ៉ូ​ទាំងបី ” ដែលមាន​ការ​រៀ​ចំ​ទ្បើង​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​អភិរក្ស​ធនធានធម្មជាតិ  នៃ​ក្រសួង បរិស្ថាន ក្រោម​អធិបតីភាព​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ។ គម្រោង​ស្តីពី “​ការបង្កើត ទទួលបាន និង​ប្រើប្រាស់​នូវ​ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អនុសញ្ញា​រី​យ៉ូ​ទាំងបី​” បាន​ដំណើរការ​រៀបចំ​ឯកសា​រ (Project Proposal Documents) នា​ខែមករា ឆ្នាំ​២០១៤ ក្នុង ផែនការ​ថវិកា​អនុវត្ត​គម្រោង​សរុប​ប្រមាណ​ជាង ២ លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយឥតសំណង​របស់ Global Environment Facility (GEF) និង​សហ​ហិរញ្ញវត្ថុ​ឥត​សំណង UNDP និង​បដិភាគ​រាជរដ្ឋាភិបាល ។  គម្រោង​នេះ មាន​គោលបំណង​ផ្តល់ ទទួលបាន និង​ការ​បើ​ប្រាស់​ព័ត៌មាន និង​ការកសាង​សមត្ថភាព​លើ​ចំណេះដឹង​ផ្នែក​បរិស្ថាន ហើយ​ចែកចេញ ជា ២ សមាសភាគ ដែល​នឹង​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ( EA) ។ សិក្ខាសាលា បាន​ឯកភាព​លើ​សំណើ​ទ្បើង​ពី​អ្នកពាក់ព័ន្ធ​ចូលរួម​ក្នុងការ​ពិនិត្យ កែសម្រួល​លើ​ខ្លឹមសារ​ឯកសារ​គម្រោង ព័ត៌មាន​គោល រចនាសម្ព័ន្ធ​គម្រោង  (​ស្នើ​ដាក់បញ្ចូល​នូវ​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន ដូចជា អាជ្ញាធរ​ទន្លេសាប ក្រសួងផែនការ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​) ជា Stakeholders ។

]]>
Activity Mon, 01 Sep 2014 11:09:27 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្តល់យោបល់​ថ្នាក់​តំបន់​ស្តីពី ម៉ូ​ដែល​ជលផល​-​ជលសា​ស្ត្រ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/373-2014-09-01-04-55-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/373-2014-09-01-04-55-32

​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៤ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស  បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្តល់យោបល់​ថ្នាក់​តំបន់​ស្តីពី ម៉ូ​ដែល ជលផល​-​ជលសា​ស្ត្រ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​កា​សម្របសម្រួលរ​បស់​គណៈកម្មការ​ទន្លេ​មេគង្គ ដោយ​អញ្ជើញ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មាន អាជ្ញាទ​ន្ល​សាប រដ្ឋបាល​ជលផល CNMC  LMNC TNMC VNMC និង MRCS  ចំនួន 31 នាក់ ។ សិក្ខាសាលា ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​លើ​ពង្រាង​របាយការណ៍​នៅ​ចន្លោះពេល​គម្រោង​បានដាក់​ស្នើ​ពី​ម៉ូ​ដែល​ជលផល​-​ជលសា​ស្ត្រ ដោយ​ត្រូវបាន​រាប់បញ្ចូល​នូវ​លទ្ធផល​ម៉ូ​ដែល ឈានទៅ​អភិវឌ្ឍន៍​ម៉ូ​ដែល​ឲ្យ​បាន​ពេញលេញ  សម្រាប់​អនុវត្តន៍​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​។  សិក្ខាសាលា បានបង្ហាញ​នូវ​លទ្ធផល​ម៉ូ​ដែល នឹង​បង្ហាញ​ទាំង វិជ្ជមាន អវិជ្ជមាន  ដែល​ប៉ះពាល់​បណ្តាលមកពី​ការផ្លាស់ប្តូរ​ជលសា​ស្ត្រ និង​ទទួលបាន​នូវ​ការយល់ព្រម​បន្តដំណើរ​ការ​ឲ្យ​មានការ​អភិវឌ្ឍ​ពេញលេញ​នូវ​ម៉ូ​ដែល​ក្នុង​ជំហាន​ពីរ​ជា​បន្តទៀត ។​

]]>
Activity Mon, 01 Sep 2014 10:55:23 +0000
សកម្មភាព​ក្នុងការ​សិក្សា​វាយតម្លៃ​លើ​លំនៅដ្ឋាន​ត្រី និង​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/371-2014-09-01-04-13-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/371-2014-09-01-04-13-36

​កាលពី​ថ្ងៃទី 26 រហូតដល់​ថ្ងៃទី 28 ខែសីហា ឆ្នាំ 2014 ក្រុមការងារ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក លឹម ពុ​យ បាន​ចុះ​ធ្វើការ​វាយតម្លៃ​លើ​លំនៅដ្ឋាន​ត្រី និង​ធនធាន​ត្រី នៅ​តំបន់​ពាម​តា​អួរ​-​ព្រែក​ទាល់ និង​នៅ​តំបន់​ឆ្នុកទ្រូ​-​ផាត់​សណ្តាយ ។ ការសិក្សា​វាយតម្លៃ​នេះ ផ្តោតលើ ព្រៃស្រោង​, ព្រៃ​ល្បាស់ និង​វា​រី​រុក្ខជាតិ​ដែល​លិច​ទឹក​ប្រមាណ​ពី 5m ទៅ 8m ហើយ​ដែលជា​លំនៅដ្ឋាន​របស់​ត្រី​គ្រប់​ប្រភេទ ជាពិសេស​កូន​ត្រី​ដែល​ទើបតែ​មាន​អាយុ​កាលពី 1 ខែ ទៅ 2 ខែ ជាមួយនេះដែរ​ធនធាន​ត្រី​ប្រមាណ 30 ប្រភេទ​ដែល​នេសាទ​បាន​ដោយ​ឧបករណ៍​មង​រាយ បាន​ត្រូវ​ពិនិត្យ​លើ​ទីតាំង​។ ការសិក្សា​នេះ ស្ថិតនៅ ក្នុង​គម្រោង​ក្នុងការ​វាយតម្លៃ​លើ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ក្រោម​ការដឹកនាំ​របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​

]]>
Activity Mon, 01 Sep 2014 10:13:26 +0000
ឯកឧត្តម ហ៊ែ​ល តូ​នី ចូលរួម​កិច្ចប្រជុំ​គម្រោង​ថវិកា​ឆ្នាំ ២០១៥ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/369-2014-08-30-02-14-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/369-2014-08-30-02-14-16

​ឆ្លងតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​គម្រោង​ថវិកា​ក្នុង​ក​ម្រឹត​ជំនាញ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយ​ផ្អែកលើ​មូលដ្ឋាន​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០១៥- ២០១៦-២០១៧ កាលពី​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ ។ នា​ព្រឹក​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៤ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប ជាមួយ និង លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ បាន​ចូលរួម​កិច្ចប្រជុំ​គម្រោង​ថវិកា ក្នុង​ក​ម្រឹត​ថ្នាក់ដឹកនាំ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ពិនិត្យ និង​ពិភាក្សា​បន្ថែម​លើ​ការស្នើសុំ​កញ្ចប់​ថវិកា សម្រាប់​ដំណើរការ​ការងារ​ក្នុង​ឆ្នាំ ២០១៥ ។
​ជាក់ស្តែង កិច្ចប្រជុំ​ខាងលើនេះ ត្រូវបាន​ប្រព្រឹត្តិ​ក្រោម​ការដឹកនាំ​ដោយ​របស់​ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ថ្នាក់​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង  ឧតុនិយម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

]]>
Activity Sat, 30 Aug 2014 08:14:03 +0000
សកម្មភាព​ថ្នាក់ដឹកនាំ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឧបករណ៍​វាយតម្លៃ​ដោយ​រហ័ស​នៃ​និរន្តរភាព​វា​រី​អគ្គស​នី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/367-2014-08-28-05-19-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/367-2014-08-28-05-19-09

​នា​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៤ ឯក​ឧត្ត​ម ខូវ  មាស អគ្គលេខាធិការរង  អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ឧបករណ៍​វាយតម្លៃ​ដោយ​រហ័ស​នៃ​និរន្តររភាព​វា​រីអគ្គិសនី  នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ក្រោម​ការសម្រប សម្រួល​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ ជា​សមាជិក​។​
​    ​កិច្ចប្រជុំ​នេះ មាន​គោលបំណង គឺ​ដើម្បី (១) បង្ហាញ​លទ្ធផល និង​ប្រមូល​យោបល់​លើ​របាយការណ៍​វាយតម្លៃ​គម្រោង​សិក្សា​សាកល្បង​ស្រែ​ពក​ក្រោម (២) ពិភាក្សា​លើ​ការអនុវត្ត​ការងារ វាយតម្លៃ​ជំហាន​បន្ទាប់​លើ​គម្រោង​សាកល្បង​ស្ទឹង​ពោធិ៍សាត់ និង (៣)​កំណត់​បញ្ហា​អាទិភាព​និង​កម្ម​វិធិ​បណ្តុះបណ្តាល ។
​    ​ជា​លទ្ធផល កិច្ចប្រជុំ នឹង​បង្ហាញ​អ្នក​ចូល​ឲ្យ​បាន​យល់ដឹង​អំពី ៖
-​ ទិដ្ឋភាព​ទូទៅ នៃ​ឧបករណ៍​វាយតម្លៃ​ដោយ​រហ័ស និង​ដំណើការ​នៃ​ការវាយតម្លៃ​
-​​ លទ្ធផលនិង​ប្រមូល​មតិយោបល់​លើ​របាយការណ៍​នៃ​ការវាយតម្លៃ​ឧបករណ៍​និរន្តរភាព​វា​រី​អគ្គិសនី       ឆ្នាំ ២០១៣ លើ​គម្រោង​សិក្សា​សាកល្បង​ស្រែ​ពក​ក្រោម​
-​ ​ផែនការ​ជំហាន​បន្ត​នៃ​ការងារ​អនុវត្ត​គម្រោង​សិក្សា​សាកល្បង​ស្ទឹង​ពោធិ៍សាត់​
-​ ​កំណត់​អំពី​សកម្ម​ភាពជា​អាទិភាព និង​ដំណើរការ​នៃ​ការផ្សព្វផ្សាយ និង​ការបណ្តុះបណ្តាល​ស្តីពី ឧបករណ៍ RSAT (Rapid Basin-wide Hydropower Sustainability Assessment Tool)

]]>
Activity Thu, 28 Aug 2014 11:18:56 +0000
ឯកឧត្តម អ៊ឹង គឹម​លាង ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/363-2014-08-26-04-47-32 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/363-2014-08-26-04-47-32

​ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៤ ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​វាយតម្លៃ​ស្ថានភាព​ត្រី​នៅ​រដូវ​បិទ​នេសាទ  បទល្មើស​នេសាទ  ការធ្វើ​នេសាទ តាមរយៈ​ការពិនិត្យ​ផល​ចាប់​តាម​បណ្តា​យឿ​ត្រី ដូចជា​យឿ​ត្រី​ផ្សារឆ្នាំង ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង និង​យឿ​ត្រី​មួយចំនួនទៀត ព្រមទាំង​ជួប​សម្ភាសន៍​ជាមួយ​ថៅកែ ស្តង់ អ្នកប្រមូល​ទិញ អ្នកនេសាទ នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។​

]]>
Activity Wed, 27 Aug 2014 10:37:08 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/365-2014-08-26-07-46-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/365-2014-08-26-07-46-56

​ក្រោម​ការសម្របសម្រួល​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ កាលពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៤ លោក ស៊ិន វិ​សិ​ទ្ឋ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ និង​អភិរក្ស ចូលរួម​សិក្ខាសាលា​បណ្តុះ​បណ្តាល​ថ្នាក់​តំបន់​ស្តីពី ការរៀបចំ​ផែនការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការវាយតម្លៃ​ផលប៉ះពាល់ និង​ភាព​ងាយ​រងគ្រោះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ សិក្ខាសាលា​នេះ មាន​គោលបំណង​ដើម្បី​ឲ្យ​អ្នកចូលរួម​ទាំងអស់​យ​ល់​ដឹង​អំពី (i) ការទទួលស្គាល់ និង​ការវាយតម្លៃ​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​មេគង្គ (ii) ភាព​ងាយ​រងគ្រោះ​របស់​សហគម​ន៍ និង​ផ្នែក​សំខាន់ៗ​បូកផ្សំ​ជាមួយ​កត្តាបរិស្ថាន និង​បំរែបំរួល អាកាសធាតុ (iii) ការរៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​នៃ​ការ​បម្រែបម្រួល​ល​អាកាសធាតុ និង​ភាព​បន្សាំ និង (iv) វាយ តម្លៃ​ផលប៉ះពាល់ នឹង​ភាព​ងាយ​រងគ្រោះ​ពី​បម្រែបម្រួល​អាកាសធាតុ ។ សិក្ខាកាម ទទួលបាន​នូវ (i) សមត្ថភាព ក្នុងការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ (ii) ចំណេះដឹង និង​ជំនាញ​ក្នុងការ​វាយតម្លៃ​នៃ​ភាព ងាយ​រងគ្រោះ​នៃ​សហគមន៍ និង​ផ្នែក​សំខាន់ៗ បូកផ្សំ​ជាមួយ​កត្តាបរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ និង (iii) បង្កើន​សមត្ថភាព​ក្នុងការ​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ នៃ​បម្រែបម្រួល អាកាសធាតុ និង​ភាព​បន្សាំ​។​

]]>
Activity Tue, 26 Aug 2014 13:46:32 +0000
Participated in the National Workshop on National Road Map Core River Basin Management Function Decentralization (CRBMFD) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/361-crbmfd https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/361-crbmfd

​On 25th August 2014, Mr. Sor Kimsan, Director Department of Administration  Planning and Cooperation, and Mr. Yan Somrith, Director Department Legislation and Extension, of Tonle Sap Authority, attended the National Workshop on National Road Map of Core River Basin Management Function Decentralization _ CRBMFD, which will have consisted of 9 chapters till 2030. The workshop was conducted by the National Mekong River Committee at Phnom Pros Hotel in Kampong Cham province, with the participations from the members of the inter-ministerial technical working groups, such as MOWRAM, MAFF, MOE, MOP, MPWT, MIME, and NPC. The workshop was aimed to publicize the documents about Cambodia CRBMFD National Roadmap and to monitor and to analyze the update of the Action Plan (The package of the 1st activities: 6 activities) for 2012-2015. The participants obtained additional knowledge in implementing the National Roadmap in national level and clear understanding about the improvement of the existing facilitating mechanisms among national officials, the facilitation of core service decentralization, the national officials for facilitating programs, and regional facilitating officials.

]]>
Activity Mon, 25 Aug 2014 11:10:10 +0000
សកម្មភាព​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ CRBMFD https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/362-2014825 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/362-2014825

​កាលពី​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៤ លោក សរ គឹម​សាន្ត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង សហប្រតិបត្តិការ និង​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការផ្សព្វផ្សាយ​ឯកសារ​ផែនទី​បង្ហាញ ផ្លូវ​ថ្នាក់ជាតិ​សម្រាប់​មុខងារ​ស្នូល​នៃ​ការគ្រប់គ្រង​អាង​ទន្លេ​ដើម្បី​អនុវត្ត​វិមជ្ឈការ​គណៈកម្មការ​ទ​ន្លេ​មេគង្គ​សម្រាប់​កម្ពុជា ( National Road Map of Core River Basin Management Function Decentralization_CRBMFD ) ​មាន ៩ ជំពូក​ រហូតដល់​ឆ្នាំ​២០៣០  ដែល​បានរៀបចំដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំ​ប្រុស ទីក្រុង​កំពង់ចាម ដែលមាន​ការអញ្ជើញចូលរួម​ពី​សមាជិក​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង មាន MOWRAM MAFF MOE MOP MPWT MIME TSA និង NPC ។ សិក្ខាសាលា មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ឯកសារ Cambodia CRBMFD National Roadmap និង​ពិនិត្យ ពិភាក្សា លើ​បច្ចុប្បន្នភាព​នៃ​ផែនការ​សកម្មភាព​(​កញ្ចប់​សកម្មភាព​ទី​១៖ ៦ សកម្មភាព​) សម្រាប់ ឆ្នាំ​២០១២-២០១៥ ។ សិក្ខាសាលា ទទួលបាន​នូវ​ចំណេះដឹង​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ម​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​នៅ​កម្រិត​ជាតិ និង​យល់ដឹង​ច្បាស់លាស់​ពី​ការធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​យន្តការ​សម្របសម្រួល​ដែលមាន​ស្រាប់​រវាង​មន្ត្រី​ជាតិ សម្របសម្រួល​វិមជ្ឈការ​មុខងារ​ស្នូល មន្ត្រីជាតិ​ សម្រប សម្រួល​កម្មវិធី​នានា និង​មន្ត្រី​សម្របសម្រួល​ថ្នាក់​តំបន់ ។

]]>
Activity Mon, 25 Aug 2014 11:08:15 +0000
កិច្ចប្រជុំ​ស្តីពី ការត្រួតពិនិត្យ​វាយតម្លៃ និង​បច្ចុប្បន្នភាព​ការអនុវត្ត​ផែនការ​សកម្មភាព ២០០១៤-២០១៦ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/359-2014-08-23-08-42-36 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/359-2014-08-23-08-42-36

​នា​ព្រឹក​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៤ នៅ​ទីស្តីការក្រសួង​ធនធាន​ទឺ​ក និង​ឧតុនិយម (​ក្បាលថ្នល់​) មាន​បើក​កិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យ​វាយតម្លៃ និង​បច្ចុប្បន្នភាព​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ២០១៤ -២០១៦ រយៈពេល ៦ ខែ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុ​នាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ​ក្រោម​ឳ​វាទ អ​ទស ទីប្រឹក្សា អ​.​ទ​.​ស ទីប្រឹក្សា​គម្រោង WRMSP-ADB  តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម  គណៈកម្មាការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ភ្នាក់ងារ​អាជ្ញាធរ​ទន្លេសាប​ទាំង ៦ ខេត្ត​។​
​ឯកឧត្តម បាន​មានប្រសាសន៍​បន្តទៀតថា ការរៀបចំ​កិច្ចប្រជុំ​ថ្ងៃនេះ មាន​គោលបំណង (១) ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​នាយកដ្ឋាន​នីមួយៗ ក្នុង​រយៈពេល ៦ ខែ ឆ្នាំ​២០១៤, (២) ពិភាក្សា​និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព សម្រាប់​អនុវត្ត​ជំហាន​បន្ត​, (៣) ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​សម្រាប់​អនុវត្ត​ការងារ​, (៤) ពង្រឹង​កិច្ច​សហា​ការ និង​យល់ដឹង​ពី​វិធិ​សាស្ត្រ​អនុវត្ត​សកម្មភាព​ការងារ ។ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី  ជម្រាប ជូន​ថា ផែនការ​សកម្មភាព​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ២០១៤-២០១៦ បាន អនុម័ត​កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៤ ត្រូវបាន​រៀបចំ​ទ្បើង​ពី​ការប្រមូលផ្តុំ​សកម្មភាព​ចាំបាច់​របស់​នាយកដ្ឋាន​ជំនាញ​ទាំង ៤ ក្រោម​ឳ​វាទ ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ តាមដាន និង​វាយតម្លៃ​អំពី​សក្តានុពល​សេដ្ឋកិច្ច សង្គមកិច្ច និង​បរិស្ថាន​នី​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​សម្រាប់​ចង ក្រង​ព័ត៌មាន ទិន្នន័យ​ក្នុងការ​វិភាគ​និង​រៀបចំ​នូវ​ផែនទី​បង្ហាញផ្លូវ ទស្សនៈវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ ដើម្បី​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ។​

]]>
Activity Sat, 23 Aug 2014 14:42:25 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បរិមាណ​ត្រី ប្រភេទ​កូន​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/357-2014-08-21-02-35-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/357-2014-08-21-02-35-27

​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៤ មន្ត្រី​បច្ចេកទេស​របស់​នាយក​ដ្ឋា​ន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ភេ​ម ស៊ា     អនុប្រធាននាយកដ្ឋាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​បរិមាណ និង​ប្រភេទ​កូន​ត្រី ដែល​ធ្វើចរាចរ​ចុះ​តាម​ទន្លេមេគង្គ​លើ​មក​បឹង​ទន្លេសាប តាមរយៈ​តំបន់​ទឹក​សាយភាយ​ក្របដណ្តប​លើ​ភូមិសាស្ត្រ​ឃុំ​ក្រាំង ជាលា ច្បា​អំពៅ ព្រែក​តា​កុយ កង​តា​ណឹ​ង  រកាអា  ខ្ចៅ  រាយប៉ាយ  សូ​ទិព្វ ព្រៃ​ចារ ខ្នុរ​ដំបង និង​ឃុំ​ផ្តៅ​ជុំ​u នៃ​ស្រុក​បាធាយ និង​ស្រុក​កងមាស​. ការសិក្សា​ស្រាវជ្រាវ ដើម្បី​ពិនិត្យ​អំពី​ស្ថិតិ​ឧ​បករ​ណ៏ ប្រភេទ​ឧ​បករ​ណ៏ បរិមាណ​ផល​ចាប់ វាយតម្លៃ​បរិមាណ​កូន​ត្រី ប្រភេទ​កូន​ត្រី ដែល​ប្រជាជន​បាន​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ ព្រមទាំង​ធ្វើការ​វិភាគ និង​ប្រៀបធៀប​សេដ្ឋកិច្ច​អំពី​ការខាតបង់​នៃ​ការចាប់​កូន​ត្រី​នាពេលនេះ និង​ការចាប់​ត្រី​ធំ​នៅ   រដូវ​បើក​នេសាទ​ខាងមុខ ។

]]>
Activity Thu, 21 Aug 2014 08:35:06 +0000
The attending in the first meeting about the National Water Report in the region stage of WRMSDP plan, 2014 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/355-wrmsdp https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/355-wrmsdp

On the Afternoon, 18th August 2014 at Himawari Hotel, Mr. Yan Samrith, Director Department of Legislation and Extension of Tonle Sap Authority attended the first meeting under the topic of the National Water Situation Report 2014, which is the new recovery of technical advisor WRMSDP/MOWRAM-CDTA 7610-CAM with the chaired by Excellency Veng Sokhun, Secretary of State of Ministry of Water Resources and Meteorology and chair inter-ministry members (WG6) and team CDTA/ADB. This meeting was all about the suggesting ideas on the new recovery of the first draft National Water Report 2014, which is divided into 5 chapters- the introduction of water resource situation (above and under the land), water for production and water service, plus water and environment in order to ensure the accuracy before deciding. We have also checked on the report for overall view of the water sector studies and the law implementation of Cambodia.​

]]>
Activity Tue, 19 Aug 2014 10:12:53 +0000
ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី ១ ស្តីពី​របាយការណ៍​ស្ថាន​ភាព​ទឹក​ថ្នាក់ជាតិ​ឆ្នាំ​២០១៤ នៃ​គម្រោង WRMSDP https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/356-2014819 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/356-2014819

នៅ​រសៀល​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វី​រី លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន    នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ ស្តីពី​របាយការណ៍​ស្ថាន​ភាព​ទឹក​ថ្នាក់ជាតិ​ឆ្នាំ​២០១៤ ជា​របកគំហើញ​របស់​ទីប្រឹក្សាបច្ចេកទេស​គម្រោង WRMSDP/MOWRAM CDTA 7610-CAM ក្រោម​អធិបតីភាព​ឯកឧត្តម វេ​ង សុខុន រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​នាយក​កម្មវិធី និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​អន្តរក្រសួង (WG6) និង​ក្រុម CDTA/ADB ។ កិច្ច​ប្រជុំបាន​ពិនិត្យ និង​ផ្តល់យោបល់​លើ​របកគំហើញ​នៃ​សេចក្តីព្រាង​របាយ​ការ​ណ៏​ស្ថានភាព​ទឹក​ថ្នាក់ជាតិ​ឆ្នាំ​២០១៤ ចែកជា ៥ ជំពូក គឺ​សេចក្តី​ផ្តើម ស្ថានភាព​ធនធានទឹក​(​លើ​-​ក្រោម​ដី​) ទឹក​សម្រាប់​ផលិតកម្ម សេវាកម្ម​ទឹក និង​ទឹក​និង​បរិស្ថាន ដើម្បី​ឲ្យ​កាន់​តែមាន​សុក្រឹត្យភាព មុននឹង​ដាក់​ឆ្លង​ដាក់​ដឹកនាំ​សម្រេច​។ របាយការណ៍ ក៏បាន​ពិនិត្យ​ស្ថានភាព​រួម​នៃ​ការអនុវត្តន៍​ការសិក្សា​វិស័យ​ទឹកជា​តិ និង​ការអនុវត្តន៍​ច្បាប់​ទឹក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

]]>
Activity Tue, 19 Aug 2014 10:12:53 +0000
សកម្មភាពថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ នៃ ក.អ.ក “គ.វ.ក” https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/353-2014-08-18-09-11-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/353-2014-08-18-09-11-04

ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ធនធានទឹក និងឧតុនិយម និងជា ប្រធាន អាជ្ញាធរទន្លេសាប នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ “ ច្រកចេញ-ចូលតែមួយ ” ដើម្បីពិនិត្យពិភាក្សាលើ សំណើសុំគម្រោងវិនិយោគចំនួន ១២ គម្រោង ដែលបានប្រព្រឹត្តទៅ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីយភាពឯកឧត្តម សុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្រ្តី និងជា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង ស្ថាប័នជំនាញ ថ្នាក់ជាតិ និងថ្នាក់ខេត្តពាក់ព័ន្ធ ។

]]>
Activity Mon, 18 Aug 2014 15:10:24 +0000
សកម្ម​ភាពចុះ​អនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/351-2014-08-18-04-09-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/351-2014-08-18-04-09-43

​ក្រោម​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) លើ​ការអនុវត្ត​គម្រោងការ​ប្រែប្រួល​អាកាសធាតុ និង​អភិបាលកិច្ច​ធនធានទឹក​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​មាស អឿន ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រមូល​ទិន្នន័យ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ជាមួយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (​វ​បស​អ​/CDRI) ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី 16 ខែសីហា ឆ្នាំ 2014 នៅ​តំបន់​ស្ទឹង​ជី​និ​ត ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ក្រុមការងារ​បានរៀបចំ​កម្មវិធី​ប្រមូល​ទិន្នន័យ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ដូចជា ថ្នាក់ឃុំ ភូមិ និង ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​អភិបាលកិច្ច​ធនធានទឹក​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​បរិបទ បំរែបំរួល​អាកាសធាតុ (​ទឹកជំនន់ និង​គ្រោះរាំងស្ងួត បច្ចេកទេស​កសិកម្ម និង​ទីផ្សារ ការឡើង​កំដៅ របប​ទឹកភ្លៀង​មិន​ទៀត​ទាត់​) ។

]]>
Activity Mon, 18 Aug 2014 10:09:31 +0000
សកម្មភាព​ការចុះ​សិក្សា​អំពី​ការធ្វើ​វារីវប្បកម្ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/349-2014-08-13-08-50-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/349-2014-08-13-08-50-53

​កាលពី​ថ្ងៃទី ១១ ដល់ ១៦​ខែសីហា ក្រុមការងារ​បច្ចេកទេស​របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិ​ទ្ឋ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និ​អភិរក្ស បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ការធ្វើ​វារីវប្បកម្ម នៅ​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ចំនួន​ស្រះ​ត្រី បែរ​ត្រី ប្រភេទ​ត្រី ចំណី​ត្រី ពិសេស​ចង់ដឹង​អំពី​បរិមាណ​កូន​ត្រី ដែល​ចាប់យក​មកពី​បឹង​ធម្មជាតិ​សម្រាប់​ធ្វើជា​ចំណី​ក្លុង​រយៈពេល​មួយឆ្នាំៗ​។​

]]>
Activity Wed, 13 Aug 2014 14:48:28 +0000
សកម្មភាព​ការចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការយល់ដឹង​របស់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/347-2014-08-13-08-46-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/347-2014-08-13-08-46-27

​​នៅ​ថ្ងៃទី​១២ ដល់​ថៃ្ង​ទី​១៥ ខែសីហា ឆ្នាំ​២០១៤ ក្រុមការងារ​បច្ចេកទេស​របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​អំពី​ការយល់ដឹង​របស់​ប្រជាជន​អំពី​សារៈសំខាន់​នៃ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ខេត្តបាត់ដំបង​។ ការសិក្សា​ស្រាវជ្រាវ មាន​គោលបំណង ​ធ្វើការ​ប្រមូល​ព័ត៌មាន​អំពី​ការចូលរួម​ជា​សាធារណៈ​ពី​បណ្តា​អ្នកពាក់ព័ន្ធ​នានា (​អ្នកប្រើប្រាស់​ធនធានធម្មជាតិ សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​) ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ ជីវចម្រុះ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​នឹង​ដើម្បី​ធ្វើការ​រៀបចំ​ចងក្រង​ឯកសារ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ជីវចម្រុះ​ក្នុង​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ដល់​សហគមន៍​មូលដ្ឋាន​នាពេលខាងមុខ​។​

]]>
Activity Wed, 13 Aug 2014 14:46:18 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ចូលរួម​វេទិការ​សាធារណៈ​រវាង​ក្រុមហ៊ុន​ទ្រី​ភាព https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/345-2014-08-13-04-37-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/345-2014-08-13-04-37-10

​នៅ​ថ្ងៃទី ០៨ ដល់ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០១៤ នៅ​ស្នាក់ការ​បរិស្ថាន ខេត្តព្រះវិហារ ឯកឧត្តម អ៊ឹង គឹម​លាង  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ  បាន​អញ្ជើញ​ចូលរួម​វេទិការ​សាធារណៈ​រវាង​ក្រុមហ៊ុន ទ្រី ភាព និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូ​ពោធិ៍ ឃុំ​រមនីយ ស្រុក​រវៀង ក្រោម​អធិបតីភាព​ឯកឧត្តម មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ  ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​/​ក្រុង ។ វេទិកាសាធារណៈ​នេះ រៀបចំ​ទ្បើង​ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​អាណាធិបតេយ្យ កាប់​ព្រៃឈើ​តាម​ដងផ្លូវ​ដើម្បី​សង់ផ្ទះ និង​បញ្ឈប់​អំពី​លទ្ធផល​នៃ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​។ វេទិការ ក៏បាន​ឯកភាព​ភាព​សម្រេច​បង្កើត​គណៈកម្មកា​រ​សម្រាប់​សិក្សា​ស្រាវជ្រាវ​ដោះស្រាយ​។​


]]>
Activity Wed, 13 Aug 2014 10:35:18 +0000
សកម្មភាព​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​វិវាទ​នៅ​មូល​ម​ដ្ឋា​ន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/343-2014-08-08-09-35-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/343-2014-08-08-09-35-53

​កាលពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក ណុំ សោភា​រិ​ទ្ធ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ការអនុវត្តច្បាប់ និង​វិវាទ​នៅ​មូលដ្ឋាន​ទាក់ទង​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ។ គោលបំណង ការសិក្សា​ស្វែងយល់​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​កម្រិតយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សហគមន៍ អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​ពា​ក់ព័​ន្ធ​ក្នុងការ​អនុវត្តច្បាប់ និង​ដោះស្រាយ​វិវាទ​ទាក់ទង​និង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​បឹង​ទន្លេសាប ។ ក្រុមការងារ​បាន​ជួប​សម្ភាស​ន៏​ជាមួយ​ក្រុមប្រឹក្សាឃុំ គណៈកម្មការ​សហគម​ន៍ និង​ប្រជា​នេសាទ​នៅសហគម​ន៍នេសាទរ​ហា​សួង និង​សហគម​ន៍នេសាទ ព្រែក​ត្រប់ ក្នុង​ឃុំ ព្រែកនរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បង្ហាញ​ឲ្យ​ឃើញថា ការអនុវត្ត​ច្បាប់​កន្លងមក​នៅមាន​កា​រ​ធូរ​លុង មិនសូវមាន​ប្រសិទ្ធិភាព ព្រមជាមួយ​ការផ្សព្វផ្សាយ​ច្បាប់​នៅ​មិនទាន់​ទូលំទូលាយ ។​ចំណែកឯ​​ការដោះស្រាយ​វិវាទ​លើ​ការគ្រប់គ្រង​និង​ប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​កន្លងមក​ ជាទូទៅ​គឺមាន​លក្ខណៈ​សម្របសម្រួល​ក្នុង​មូលដ្ឋាន ជាជាង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។​


]]>
Activity Fri, 08 Aug 2014 15:35:38 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/341-2014-08-06-15-06-13 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/341-2014-08-06-15-06-13

​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ប្រភពទឹក លំហូរ​ទឹក និង​លទ្ធភាព​ស្រោចស្រព​នៃ​ស្ថានភាព​ទឹកស្ទឹង​ទាំង​១១ នៅ​ខេត្ត​ចំនួន ៣ ជុំវិញ​បឹង​ទន្លេសាប​មាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៤ ។ ការសិក្សា​ស្រាវជ្រាវ ក្នុង​គោលបំណង ធ្វើការ​តាមដាន​ពី​ស្ថានភាព​បម្រែបម្រួល​របប​ទឹក និង​ផលប៉ះពាល់​ពី​ស្ទឹង​នីមួយៗ ទាំង​គុណសម្បត្តិ និង       គុណវិបត្តិ​។ ការសិក្សា​ស្រាវជ្រាវ បានជ្រើសរើស​យក​ទីតាំង​ចំនួន ៤ កន្លែង គឺ​ស្ទឹង​បរិបូរណ៍ ស្ទឹង​ពោធិ៍សាត់ ស្ទឹង​សង្កែ និង​ស្ទឹង​មង្គល​បូរី ដោយ​ផ្តោត​សំខាន់​ទៅលើ​បរិមាណ​ទឹកស្ទឹង​នីមួយៗ ដែល​អាចមាន​លទ្ធភាព​ស្រោចស្រព​ទាំង​នៅ​រដូវប្រាំង និង​រដូវវស្សា និង​ការប្រែប្រួល​រូបសាស្ត្រ​របស់​ស្ទឹង​។ 


]]>
Activity Wed, 06 Aug 2014 21:02:58 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/339-2014-08-05-14-45-07 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/339-2014-08-05-14-45-07

​នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៤ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី ១ បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន  និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ  និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល​នៃគណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ  ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​/​ក្រុង ទាំងអស់​ទូទាំង​ខេត្ត ។ ជា​លទ្ធផល គិត​ចាប់តាំងពី​ការចុះអនុវត្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ​រហូតមកដល់ ខែកក្កដា ឆ្នាំ​២០១៤ នេះ ឃើញថា ក្រុមការងារ​បាន​ចុះ​ជួប និង​ប្រជុំ​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ បាន​ចំនួន ៥៥ លើក ដោយ​បានទទួល​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ភូមិ ឃុំ សង្កាត់​ជាច្រើន ហើយ​បាន​ដោះស្រាយ​រួចរាល់​មួយចំនួន​នៅ​ថ្នាក់ជាតិ និង​មួយចំនួន​នៅ​ថ្នាក់​ខេត្ត​។ ចំពោះ​ករណី​នៅ​សេសសល់ គឺ​បាន​នឹង​កំពុង​ពិនិត្យ​ដោះស្រាយ​បន្តបន្ទាប់ និង​ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជូនជ្រាប និង​មាន​វិធាន​ការបន្ត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​វិធានការ ១០ ចំនុច​សំខាន់ៗ ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ សម្រេចបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

]]>
Activity Tue, 05 Aug 2014 20:42:21 +0000
ការអញ្ជើញ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/337-2014-08-03-04-25-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/337-2014-08-03-04-25-03

​ក្រោម​ការសម្របសម្រួល​របស់​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ និង​គណៈកម្មាធិការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា លោក វិ​ន ប៊ុន​ពៅ អនុប្រធាន ក្តាប់​រួម​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី វិធីសាស្ត្រ​សម្រាប់ធ្វើ​សារពើភ័ណ្ឌ​តំបន់ដីសើម និង​ការគ្រប់គ្រង​និង​វាយតម្លៃ​អេកូ​ស៊ី​ស្តែ​ម តំបន់ដីសើម​នៅក្នុង​អាង​ទន្លេមេគង្គ ក្រោម ដែល​បាន​ប្រព្រឹត្ត​នា​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៤  នៅ​សណ្ឋាគារ​ខ្សាច់មាស ខេត្ត​ព្រះសីហនុ​។ គោលបំណង នៃ​សិក្ខាសាលា​នេះ​គឺ (១) ធ្វើ​បទ​បង្ហាញ​ពី​វិធីសាស្ត្រ​សម្រាប់ធ្វើ​សារពើភ័ណ្ឌ តំបន់ដីសើម និង​ការគ្រប់គ្រង និង​វាយតម្លៃ​អេកូ​ស៊ី​ស្តែ​ម​តំបន់ដីសើម នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ដល់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ (២) ពិភាក្សា​លើ​សក្តានុភាព​នៃ​តំបន់ដីសើម សម្រាប់​សាកល្បង​លើ​ការធ្វើ​សារពើភ័ណ្ឌ តំបន់ដីសើម ដែល​ចាប់​អនុវត្ត​នា​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩ ដែលមាន​ប្រទេស​ចំនួន ២ គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ សម្រាប់​ទីតាំង​ចំនួន ១០ កន្លែង និង (៣) ទទួល​នូវ​ការណែនាំ​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ចំពោះ​វិធានការ​បន្ទាប់ ។ សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ទទួលបាន​នូវ​លទ្ធផល​ដូច​បាន​គ្រោងទុក និង​សម្រាប់​ការអនុវត្ត​បន្ត ។



 

]]>
Activity Sun, 03 Aug 2014 10:24:44 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១៣ សម្រាប់​ ​កម្មវិធី​កសាង​ផែនការអភិវឌ្ឍន៍​អាង​ទន្លេមេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/335-2014-07-31-06-40-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/335-2014-07-31-06-40-15

ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​សម្រាប់​កម្មវិធី​ផែនការ អភិវឌ្ឍន៍​អាង​ទន្លេ ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​អង្គភាព​សម្របសម្រួល​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១៣ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ ២០១៤ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​បច្ចុប្បន្នភាព​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ (Basin Development Strategy-BDS) និង​សេចក្តីព្រាង​ឯកសារ​ទស្សនទាន​នៃ​ការចែករំលែក​ផលប្រយោជន៍​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​។ កិច្ចប្រជុំ​ពិភាក្សា​ខាងលើនេះ គឺ មាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ដែលជា​សមាជិក​គណៈកម្មកា​រ​ទន្លេមេគង្គ និង​បាន​លើកយក​លទ្ធផល ​ដែល​សម្រេចបាន​នាពេល​កន្លងមក​នៃ​ការអនុវត្ត​ផែនការ​គ្រប់គ្រង​អាង​ទន្លេ​ឆ្នាំ ២០១១-២០១៥​។​
 ជា​លទ្ធផល អង្គប្រជុំ​ពិភាក្សា​បានធ្វើ​ការប្រៀបធៀប និង​ធ្វើ​បច្ចុប្បន្នភាព នៃ​លទ្ធផល​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ដើម្បី​ជា​មូលដ្ឋាន​ឈានទៅដល់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អាង​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០ នាពេលខាងមុខ​។  កិច្ចប្រជុំ​ក៍បាន​ពិភាក្សា​ផងដែរ​អំពី ទស្សនទាន និង​នីតិវិធី​នៃ​ការចែករំលែក​ផលប្រយោជន៍​ក្នុង​តំបន់​អាង​ទន្លេមេគង្គ និង​បានកំណត់​នូវ​កិច្ចការ​ដទៃទៀត​ដែល​ក្រុមការងារ​នឹងត្រូវ​អនុវត្ត​បន្ត​។​

]]>
Activity Thu, 31 Jul 2014 12:40:03 +0000
ការអញ្ជើញចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​អនុវត្ត​គម្រោង​កេ​ត​សា​ណា គ​.​ជ​.​គ​.​ម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/333-2014-07-31-06-26-15 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/333-2014-07-31-06-26-15

​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៤  លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន       នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល   អនុវត្ត​គម្រោង​ស្តារ និង​ស្ថាបនា​ទ្បើង​វិញ​បន្ទាន់​ក្រោយ​ព្យុះ​កេ​ត​សា​ណា និង​ការធ្វើ​តេស​សាកល្បង​ប្រព័ន្ធ​ផ្តល់ព័ត៌មាន​ព្រមាន​ជាមុន​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​អនុវត្ត​គម្រោ​ក្នុង​រយៈពេល ៤ ឆ្នាំ (១០ វិច្ឆិកា ២០១០ ដល់​ថ្ងៃទី ៣១ កក្កដា ២០១៤) ក្រោម​ហិរញ្ញប្បទាន​ធនាគារពិភពលោក ។ សិក្ខាសាលា ក្នុង​គោលបំណង ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន ជា​សមាជិក គ​.​ជ​.​គ​.​ម និង​ក្រសួង​ភ្នាក់ងារ​អនុវត្ត​គម្រោង (IAs) ព្រមទាំង​ជន​បង្គោល​ខេត្ត​គោលដៅ​អនុវត្ត​គម្រោង​ទាំង ៨ បាន​យល់ដឹង​ពី​លទ្ធផល​អនុវត្ត​គម្រោង​កន្លងមក ស្របតាម​សមាសភាគ​ទី​៤ របស់​គម្រោង រួមមាន​អនុ​សមាសភាគ​គម្រោង ផែនទី​ហានិភ័យ​សម្រាប់​កម្ពុជា ការប៉ានស្មាន​ការគ្រោះថ្នាក់ មុខសញ្ញា​គ្រោះថ្នាក់ ផែនការ​យុទ្ធសាស្ត្រ សៀវភៅ​ណែនាំ និង​គោលការណ៍​ណែនាំ (SOP for Flood EWS) ស្តីពី​បទដ្ឋាន​សាងសង់​សំណង់ផ្ទះ​ដែល​ធន់​នឹង​ទឹកជំនន់ និង​ខ្យល់ព្យុះ និង​ការរៀបចំ​ប្រព័ន្ធ​ផ្តល់​ព៍ត៌មាន​ជាមុន ។ សិក្ខាសាលា ក៍​បានធ្វើ​ការណែនាំ និង​ធ្វើ​លំ​ហាត់​សាកល្បង​ពី​ការត្រៀម​បង្ការ​ជាមុន ការជួយ​សង្គ្រោះ និង​ឆ្លើយតប​ពេល​មាន​គ្រោះមហន្តរាយ​កើត​ទ្បើង​៕






]]>
Activity Thu, 31 Jul 2014 12:25:46 +0000
សកម្មភាព​សិក្សា​ស្វែងយល់​ពី​តំបន់​អភិរក្ស​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/328-2014-07-09-04-42-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/328-2014-07-09-04-42-11

​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់​ពី​តំបន់​អភិរក្ស​ជលផល កំពង់​ភ្លុក ខេត្តសៀមរាប និង​តំបន់​អភិរក្ស​ជលផល ពាក់​កន្ទេល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ០៣-០៤ ខែកក្កដា ឆ្នាំ ២០១៤ ។ ការសិក្សា​ស្វែងយល់​របស់​ក្រុមការងារ បាន​ផ្តោតជាសំខាន់​ទៅលើ​ស្ថានភាព​ទូទៅ​នៃ​តំបន់​អភិរក្ស ធនធាន​តំបន់​អភិរក្ស  ផែនការ​គ្រប់គ្រង ចំនុចខ្លាំង និង​ចំនុចខ្សោយ​របស់​តំបន់​អភិរក្ស​ជលផល ដែល​បាន​នឹង​កំពុង​គ្រប់គ្រង និង​ការទាញយក​ផលប្រយោជន៍​ធនធានធម្មជាតិ​ពី​បឹង​ទន្លេសាប ។ ម្យ៉ាងទៀត ការសិក្សា​នេះ គឺមាន​គោលបំណង​ធ្វើការ​សិក្សា​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ​នឹង​ទីតាំង​ជាក់ស្តែង​តំបន់​អភិរក្ស​ជលផល ដើម្បី​ប្រមូលផ្តុំ​នូវ​ព័ត៌មាន​-​ទិន្នន័យ​ក្នុងការ​ចូលរួមចំណែក​ក្នុ​ពង្រឹង​ប្រសិទ្ធភាព ដល់​ការគ្រប់គ្រង​តំបន់​អភិរក្ស​ជលផល ទាំង​ការប្រើប្រាស់ និង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​អោយមាន​និរន្ត​ភាព​។​

]]>
Activity Wed, 09 Jul 2014 10:41:02 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការចែករំលែក​ផលប្រយោជន៍​ក្នុង​បរិបទ​ទឹកទន្លេ​ឆ្លងដែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/326-2014-07-07-10-40-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/326-2014-07-07-10-40-09

ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សម្រាប់​កម្មវិធី​ផែនការ អភិវឌ្ឍន៍​អាង​ទន្លេ ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង  អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​អង្គភាព​សម្របសម្រួល​ផែនការអភិវឌ្ឍន៍​អាង (BDP-CU) ត្រូវបានចាត់ តាំង​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការចែករំលែក​ផលប្រយោជន៍​ក្នុង​បរិបទ​ទឹកទន្លេ​ឆ្លងដែន និង​ក្របខ័ណ្ឌ​សូចនាករ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​សម្រាប់​ការគ្រប់ គ្រង​អាង​ទន្លេមេគង្គ ដែល​បាន​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ៣- ៤ ខែកក្កដា ឆ្នាំ ២០១៤ នៅ​ខេត្តសៀមរាប​។ គោលបំណង​នៃ​អង្គសិក្ខាសាលា គឺ​និត្យ​លើ​ឯកសារ ព្រាង​នៃ​សូ​ចនករ​សម្រាប់​ការគ្រប់គ្រង​អាង​ទន្លេ និង​ពិភាក្សា​លើ​គោល​គំនិត អំពី​ការចែករំលែក​ផលប្រយោជន៍​កំរិត​ថ្នាក់​តំបន់ ព្រមទាំង​ពិភាក្សា​លើ​វិធីសាស្ត្រ​សម្រាប់​អនុវត្តន៍​ក្នុង​បរិបទ​តំបន់​ទន្លេមេគង្គ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ទទួលបាន​នូវ​ធាតុ​ចូល (Inputs) យ៉ាង សំខាន់​សម្រាប់​ក្រុមការងារ​បច្ចេកទេស​ដែល​នឹងត្រូវ​លើកយក​ទៅធ្វើ​បទ​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​នាពេលខាងមុខ​។
 

]]>
Activity Mon, 07 Jul 2014 16:36:50 +0000
សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​បើក​អនុវត្ត គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​ទន្លេសាប​(​កម្ពុជា​) និង​ទន្លេ​សុង​ក្លា (​ថៃ​) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/324-2014-05-30-11-14-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/324-2014-05-30-11-14-29

​ក្រោម​ការសម្របសម្រួល​របស់​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ Mekong River Commission Secretariat (MRCs) ស្ថិតក្រោម​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​មេគង្គ Mekong IWRM Project (M-IWRM) បាន​ផ្តួចផ្តើម​រៀបចំឡើង​នូវ គម្រោង​ឆ្លងដែន (Transboundary project) និង​គម្រោង​ទំនាក់ទំនង​សហប្រតិបត្តិការ (Cooperation Project) ហើយ​ដែល​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​ធនាគារពិភពលោក ។ នា​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៤ នេះ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​អគារ​ដើមត្នោត​) អាជ្ញាធរ​ទន្លេសាប ដែលជា​ភ្នាក់ងារ​អនុវត្ត​គម្រោង បានរៀបចំ​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​បើក​អនុវត្ត​គម្រោងការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ សម្រាប់​ទន្លេសាប (​កម្ពុជា​) និង​ទន្លេ​សុង​ក្លា (​ថៃ​) ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែលជា​ភ្នាក់ងារ​សម្របសម្រួល​ថ្នាក់ជាតិ​នៃ​គម្រោង​ឆ្លងដែន និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មការ​ទន្លេមេគង្គ ដៃគូរ​អភិវឌ្ឍន៍ វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ និង​អង្គការ​ជាតិ​-​អន្តរជាតិ ។ ជាក់ស្តែង សិក្ខាសាលា​នេះ គឺមាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ក្នុង​ទន្លេសាប​(​កម្ពុជា​) និង​ទន្លេ​សុង​ក្លា (​ថៃ​) ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ  អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ជ្រាប​អំពី​យន្តការ​នៃ​ការអនុវត្ត​គម្រោង ក្នុង​ការចូល​រួមសហកា​រ​អនុវត្ត​ទទួលបាន​ជោគជ័យ និង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

]]>
Activity Fri, 30 May 2014 17:12:51 +0000
ការអញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​អនុវត្ត​គម្រោង​ឆ្លងដែន​កម្ពុជា​-​វៀតណាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/322-2014-05-30-09-40-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/322-2014-05-30-09-40-28

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៤  ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​អនុវត្ត​គម្រោង​ឆ្លងដែន​កម្ពុជា​-​វៀតណាម ស្តីពី​ការអនុវត្តន៍​ការគ្រប់គ្រង​គម្រោង​ធនធានទឹក​ចម្រុះ​ក្នុង​អនុតំបន់​ដីសណ្ត​មេគង្គ និង​សេ​សាន​-​ស្រែ​ពក ស្ថិតក្រោម​ការរៀបចំរ​បស់ គណៈកម្មការ​ទន្លេមេគង្គ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហូរ​ជី​មិញ ប្រទេស​វៀតណាម ។

នៅក្នុង​ពិធី​នេះដែរ ក៏មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គលេខាធិការ ដ្ឋាន​ជាតិ​ទន្លេមេគង្គ​នៃ​ប្រទេស​ទាំង ២ គឺ​កម្ពុជា និង​វៀតណាម និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ ដើម្បី​អនុវត្ត​គម្រោង ។

]]>
Activity Fri, 30 May 2014 15:38:21 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ស្តុក​ត្រី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/320-2014-05-30-04-44-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/320-2014-05-30-04-44-34

​ចាប់ពី​ថ្ងៃទី ២៩ ដល់ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ជំនាញ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប ដឹកនាំ​ដោយ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ ទន្លេសាប បាន​ចុះ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ស្តុក​ត្រី ក្នុង​ទីតាំង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង និង​ឃុំ​ផាត់ សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រុមការងារ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​ការនេសាទ​ត្រី តាមបែប​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ឧបករណ៍​មង​រាយ  មង​បង្ក្រាប អួន​អូស​ដៃ     លប​ទម្លាក់ សំណាញ់ មង​បណ្តែត អួន​ហ៊ុំ និង​ការ​អូស​លៀស​ដោយ​ប្រើ​ទូក​ម៉ាស៊ីន នៅមុន ​រដូវ​បិទ​នេសាទ និង​ការ​ចូលដល់​រដូវវស្សា​ឆ្នាំ ២០១៤ ខាងមុខ ។
​ក្នុង​សកម្មភាព​នៃ​ការចុះ​សិក្សា​នេះ ក្រុមការងារ ក៏បាន​ធ្វើការ​ពិនិត្យ ដោយ​វាស់​ប្រវែង និង​ថ្លឹង​ទម្ងន់​ត្រី​គ្រប់​ប្រភេទ ដែល​បានមកពី​ការនេសាទ និង​បាន​វាស់​ជម្រៅ​ទឹក​នៅតាម​តំបន់​មួយចំនួន​ដូចជា ៖ ដងស្ទឹង​សែន បឹង​-​ព្រែក តាម​មាត់​ស្ទឹង និង​បឹង​ទន្លេសាប​ស្ថិត​ក្បែរ​ឡូត៍​អភិរក្ស​បម្រុង​លេខ ២ មាត់​ព្រែ​កតា​ឳ​ក និង​ភក់ ។






]]>
Activity Fri, 30 May 2014 10:36:36 +0000
សកម្មភាពចុះសិក្សាករណីស្នើសុំសាងសង់ផ្លូវលំ ស្ថិតក្នុងឃុំរាំងទិល នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/316-2014-05-27-03-07-55 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/316-2014-05-27-03-07-55

​កាលពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៤ មន្ត្រីជាន់ខ្ពស់​ក្រោម​ឳ​វាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ ​ឯកឧត្តម ចាន់ យុ​ត្ថា អគ្គាធិការ​និង​ជា នាយក​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួមជាមួយ​មន្ត្រី​បច្ចេកទេស​មកពី​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​សិក្សា​ដល់ទី​តាំង​លើ​ករណី​ស្នើសុំ​គោលការណ៍​សាងសង់​ផ្លូវលំ​ប្រវែង ៨០០០ មែត្រ​ដែល​ស្ថិតនៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​បានរៀបចំ​ប្រជុំពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយនឹង​មន្ត្រី​បច្ចេកទេស​ថ្នាក់​ខេត្ត អំពី​ហេតុ​ប៉ះពាល់​វិជ្ជមាន និង​អវិជ្ជមាន នៃ​ការសាងសង់​ផ្លូវលំ​ប្រវែង ៨០០០ មែត្រ​នេះ ដើម្បី​ប្រមូលយក​នូវ​មតិយោបល់​ពី​អន្តរក្រសួង និង​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​របាយ​ការ​ណ៏​ដាក់ជូន​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​សម្រេច ។​











]]>
Activity Tue, 27 May 2014 09:07:29 +0000
កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន នៅ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/314-2014-05-27-03-01-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/314-2014-05-27-03-01-03

​នា​ថ្ងៃទី 22-23 ខែឧសភា ឆ្នាំ 2014 ក្រុមការងារ​ថ្នាក់ជាតិ គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដឹកនាំ​ដោយ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនិង​ជំនាញការ​ទីភ្នាក់ងារ​ទឹក​អន្តរជាតិ​បារាំង (France Water Agency) លោក Phillippe SENNHAUSER និង លោកស្រី Sophie LELCHATE បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ការងារ​ជាមួយនឹង​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​នូវ​លទ្ធផល​ការងារ​ដែល​ក្រុមការងារ​បាន​អនុវត្ត​នាពេល​កន្លងមក និង​ពង្រឹង​ប្រសិទ្ធភាព​ក្រុមការងារ​របស់​គណៈកម្មកា​រ ក្នុងទិសដៅ​លើកកម្ពស់​ការអនុវត្ត​ការងារ​បន្ត ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​សមាជិក​ក្រុមការងារ​នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ក្នុងនោះ គឺមាន​អាជ្ញាធរ​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ឃុំ ដែល​ជាប់​នឹង​ដងស្ទឹង​សែន ។ ក្នុង​ដំណើរការ​នៃ​អង្គប្រជុំ ក៏បាន​ធ្វើការ​ពិភាក្សា​ជា​ក្រុម ដោយ​ផ្តោត​សំខាន់ លើ​ការប្រើប្រាស់​ទឹក​សម្រាប់​គ្រួសារ អនាម័យ សុខភាព គុណភាព​ទឹក ជីវចម្រុះ វិស័យ​កសិកម្ម កិច្ចការពារបរិស្ថាន និង​ចរាចរ​ផ្លួ​វ​ទឹកជា​ដើម ។ 

]]>
Activity Tue, 27 May 2014 08:59:58 +0000
សកម្ម​ភាពចុះ​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​ផល​ស្តុក​ធនធាន​ជលផល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/312-2014-05-26-12-30-53 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/312-2014-05-26-12-30-53

កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ក្រោម​ឳ​វាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប បាន​ចុះ​ពិនិត្យ និង​សិក្សា​ពី​ផល​ស្តុក​ធនធាន​ជលផល នៅ​ទីតាំង​ទន្លេ​ឆ្មារ ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។











]]>
Activity Mon, 26 May 2014 18:29:58 +0000
កិច្ចប្រជុំ ស្តីពីលទ្ធផលការសិក្សាស្រាវជ្រាវតាមដានផលចាប់ត្រីនៅខេត្តទាំង ០៥ ជុំវិញបឹងទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/307-2014-05-12-10-17-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/307-2014-05-12-10-17-22

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អាជ្ញាធរ​ទន្លេសាប បាន ទទួល អនុវត្ត​គម្រោង សិក្សា​ស្រាវជ្រាវ​តាមដាន​ពី​ផល​ចាប់​ត្រី​នៅ​ខេត្ត​ទាំង ៥ ជុំវិញ​បឹង​ទន្លេសាប ក្រោម​កម្ម​វី​ធី​ជលផល​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC) ហើយ​បាន​ដឹកនាំ និង​រៀបចំ​កិច្ចប្រជុំ ស្តីពី​លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​តាមដាន​ផល​ចាប់​ត្រី​នៅ​ខេត្ត​ទាំង ០៥ ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធានគណៈកម្មាធិការ ​សម្របសម្រួល​ថ្នាក់ជាតិ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា  ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​គណៈកម្មការ​ទន្លេមេគង្គ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទី​រួម​ខេត្តសៀមរាប នា​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ​២០១៤ ដោយមាន​ការ​អ​ញ្ជី​ញចូលរួម​ពី​មន្ត្រី​អជ្ញាធរ​ទន្លេសាប ម​ន្រី្ត​គណៈកម្មការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​គណៈកម្មការ​ទន្លេមេគង្គ ប្រជា​នេសាទ​ជុំ​បិ​ញ​បឹង​ទន្លេសាប និង​ស្ថាប៍ន​ពាក់ព័ន្ធ ។ កិច្ចប្រជុំ មាន​គោលបំណង ៖ ទី​១- បង្ហាញ​ពី​លទ្ធផល​សម្រេចបាន នៃ​ការអនុវត្តគម្រោង​នា ឆ្នាំ​២០១២-២០១៣. ទី​២- ចែករំលែក​នូវ​ព័ត៌មានវិទ្យា​សាស្ត្រ និង​វិធីសាស្ត្រ​នៃ​ការអនុវត្ត​គម្រោង​ផល​ចាប់​ត្រី និង ទី​៣- ប្រមូល​មតិ​អ្នកចូលរួម​ដើម្បី​ពង្រឹង​សកម្មភាព​ការងារ​គម្រោង​អនុវត្ត​បន្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​

]]>
Activity Mon, 12 May 2014 16:17:11 +0000
សេចក្តីជូនដំណឹង ស្តីពី ការងារជួសជុលរថយន្តប្រាំគ្រឿង របស់អាជ្ញាធរទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/305-2014-05-12-06-00-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/305-2014-05-12-06-00-44

ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សូមជូនដំណឹងដល់យានដ្ឋានជួសជុលរថយន្ត ទាំងអស់ឲ្យ បានជ្រាបថា៖  សេចក្តីជួនដំណឹងនេះ បើកចំហដល់យានដ្ឋាន ជួសជុលរថយន្តទាំងអស់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមពិគ្រោះថ្លៃ សម្រាប់ការងារជួសជុលរថយន្ត ប្រាំគ្រឿង របស់អាជ្ញាធរទន្លេសាប

 

]]>
Activity Mon, 12 May 2014 12:00:00 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ព្រៃ​លិច​ទឹក និង​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/303-2014-05-12-05-48-28 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/303-2014-05-12-05-48-28

​កាលពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៤ ក្រុមការងារ​បច្ចេកទេស​របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ ទន្លេសាប ដឹកនាំ​ដោយ​លោក វិ​ន ប៊ុន​ពៅ អនុប្រធាននាយកដ្ឋាន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ សិក្សា​ស្រាវជ្រាវ​អំពី​ជីវៈចម្រុះ និង​ស្ថានភាព​នៃ​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​កំពង់​លួង ស្រុក​ក្រគរ តំបន់​កោះ​ក្អែក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ និង​តំបន់​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។ តាមរយៈ​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ក្រុមការងារ បានធ្វើការ​ស្រង់​ទិន្នន័យ​នូវ​ចំនួន​គ្រួសារ​ប្រជា​នេសាទ​រស់នៅ​ភូមិ​បណ្តែត​ទឹក​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប បាន និង​កំពុងតែ​ប្រើប្រាស់​ឧបករណ៍​នេសាទ និង​ស្រង់​ព័ត៌មាន​ពី​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដូចជា ការនេសាទ តំលៃ​ទីផ្សា សេវាកម្ម​នានា និង​ការប្រកប​អាជីវកម្ម​ផ្សេងៗ​នៅលើ​ផ្ទៃ​បឹង​ជា​លក្ខណៈ​គ្រួសារ ។ ក្នុង​សកម្ម​ភាពចុះ សិក្សា​នេះ​ផងដែរ ក្រុមការងារ ក៏បាន​តាមដាន​អំពី​ផល​ចាប់​ជាក់ស្តែង​របស់​ប្រជា​នេសាទ ធ្វើការ​វាស់​ប្រវែង​ត្រី រាប់​ប្រភេទ​ត្រី និង​បាន​ប្រមូលយក​នូវ​សំណាក​ត្រី​មួយចំនួន ដើម្បី​យកមក​ធ្វើការ​ពិនិត្យ​នៅ​បន្ទប់ ពិសោធន៍​របស់ អាជ្ញាធរ​ទន្លេសាប ។​

]]>
Activity Mon, 12 May 2014 11:48:13 +0000
ការអញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី សុវត្ថិភាព​ទំនប់​វា​រី​អគ្គស​នី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/301-2014-05-10-01-08-54 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/301-2014-05-10-01-08-54

ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​កម្ម​វ​ធី​និរន្តរ ភាព​វា​រី​អគ្គស​នី​របស់​គណៈកម្មាការ​ទ​ន្លេ​មេគង្គ លោក ស៊ិន វិ​សិទ្ធ ប្រធាន នាយកដ្ឋាន​ត្រូតពិនិត្យ​ការ​ឆ្វើ​អាជិ​វក​ម្ម និង​អភិរក្ស នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបានចាត់តាំង ឲ្យ​ទៅ​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ថ្នាក់​តំបន់​លើក​ទី​២ ស្តីពី​សុវត្ថិភាព​ទំនប់​វា​រី​អគ្គិសនី នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៥-៨ ខែឧសភា ឆ្នាំ​២០១៤ ។ សិក្ខាសាលា​បណ្តុះបណ្តាល​ខាងលើនេះ មាន​គោលបំណង​សំខាន់ៗ រួមមាន​៖
​១.     ​ការពិភាក្សា​ការបែងចែក​ផលប្រយោជន៍ ប៉ាន់ប្រមាណ​ភាព​ភាព​ប្រថុយប្រថាន​
​ប៉ាន់ប្រមាណ​ការគ្រប់គ្រង និង​គោលការណ៍​អធ្យាស្រ័យ​គ្នា​
២.​    ​គោលការណ៍​ណែនាំ និង​បទពិសោធន៍​ពី​ភាព​ប្រថុយប្រថាន​ការទំនាក់ទំនង​ទៅ​
​នឹង​សុវត្ថិភាព​ទំនប់​វា​រី​អគ្គីសនី​
៣. គិតពិចារណា​លើ​សុវត្ថិភាព​សម្រាប់​ផែនការ​គម្រោង  សុវត្ថិភាព​ក្នុងពេល​សាង​
​សង់ ប្រតិបត្តិការ​និង​ការថែទាំ​សម្រាប់​សុវត្ថិភាព​ទំនប់  ការគ្រប់គ្រង​ធនធានទឹកជាដើម​
៤. បច្ចេកវិទ្យា​ឧ​បក​រព៍​គម្រោង  មានដូចជា ទិន្នន័យ​គោល ការ​ប្រ​មួល​ទិន្នន័យ និង​
​ការយ​លើ​ដឹង​ពី​ឧបករណ៍​រក្សាទុក​ទិន្នន័យ​
៥. ការចែករំលែក​បទពិសោធ​ន៍ ការអនុវត្ត​ជា​លំ​ហាត់ ការបង្ហាញ​បទពិសោធន៍ របស់​ប្រទេស​នីមួយៗ និង​ទស្ស​កិច្ច​សិក្សា​

]]>
Activity Sat, 10 May 2014 07:07:24 +0000
សកម្ម​ភាពចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹកស្ទឹង​សង្កែ និង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/297-2014-04-11-11-15-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/297-2014-04-11-11-15-02

​ចាប់ពី​ថ្ងៃទី ០៧-១២ ខែមេសា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ  លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹកស្ទឹង​សង្កែ សម្រាប់​បម្រើការ​ស្រោចស្រព និង​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​-​ទិន្នន័យ​ផ្ទៃដី​កសិកម្ម នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ការចុះ​សិក្សា​របស់​ក្រុមការងារ បាន​ផ្តោតជាសំខាន់ៗ​ទៅលើ (១) -​តម្រូវការ​ទឹក​សម្រាប់​បម្រើការ​ស្រោចស្រព​ដំណាំ បូម​ចេញពី​ស្ទឹង​សង្កែ​ជា​លក្ខណៈ​គ្រួសារ និង​ឧស្សាហកម្ម (២)-​លទ្ធភាព​នៃ​ធនធានទឹក​បម្រើ​ដល់​ការស្រោចស្រព (៣)-​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ប្រជាកសិករ ។ ជាមួយនឹង​សកម្មភាព​នៃ​ការចុះ​សិក្សា​នេះ ក្រុមការងារ បានធ្វើការ​សិក្សា​ទៅលើ​ផ្ទៃដី​ស្រែ និង​ចំការ​ស្ថិតក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ និង​បាន​អនុវត្តតាម​វិធីសាស្ត្រ ដូចជា ៖
-​    ​ស្រង់​ទិន្នន័យ​អំពី​ការប្រើប្រាស់ និង​រយៈពេល របស់​ម៉ាស៊ីនបូមទឹក​
-​    ​វាស់វែង​ជាក់ស្តែង​ពី​ជម្រៅ​ទឹកស្ទឹង​សង្កែ​
-​    ​សម្ភាសន៍​កសិករ ដែល​បាន និង​កំពុងតែ​ប្រមូល​ផល​
-​    ​សិក្សា​ពី​ទិដ្ឋភាព​នៃ​ស្រែប្រាំង ព្រម​ជាមួយនឹង​បង្គោលព្រំ​ការពារ​តំបន់​ព្រៃ​លិច​ទឹក

]]>
Activity Fri, 11 Apr 2014 17:14:54 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី យន្តការ​ចែករំលែក​ផលប្រយោជន៍​នៃ​កម្មវិធី​និរន្តរភាព​វា​រី​អគ្គស​នី​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/295-2014-04-11-07-53-31 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/295-2014-04-11-07-53-31

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សម្រាប់​កម្ម​វ​ធី​និរន្តរ ភាព​វា​រី​អគ្គស​នី ឯកឧត្តម ខូវ មាស  អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ថ្នាក់ជាតិ ត្រូវបាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់ ស្តីពី យន្តការ​នៃ​ចែករំលែក​ផលប្រយោជន៍ ស្ថិតក្រោម​ការរៀបចំ និង​ដឹកនាំ​ដោយ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​ទន្លេមេគង្គ នៅ​ទីក្រុង​ហូ​ជី​ម៉ី​ញ ប្រទេស​វៀតណាម នា​ថ្ងៃទី ១០-១១ ខែ មេសា ឆ្នាំ ២០១៤ ។ អង្គសិក្ខាសាលា បាន​ផ្តោត​សំខាន់​ទៅលើ​គោលនយោបាយ​នៃ​ការចែករំលែក​ផលប្រយោជន៍​នៃ​វា​រី​អគ្គស​នី​លើ​ដៃទន្លេ​មេគង្គ​រួមគ្នា ក្នុង​ក្របខណ្ឌ​នៃ​ប្រទេស​ដែលជា​សមាជិក ។
​នៅក្នុង​ទិដ្ឋភាព​នៃ​អង្គសិក្ខាសាលា ប្រទេស​ទាំង ៤ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) បាន​លើក​បង្ហាញ​ពី​សេចក្តីព្រាង​នៃ​ជម្រើស និង​ការវាយតម្លៃ​ពី​ការចែករំលែក​ផលប្រយោជន៍​គម្រោង​វា​រី​អគ្គស​នី​នៅលើ​ដៃ ទន្លេ​មេគង្គ​រួមគ្នា និង​បាន​ពិភាក្សា​អំពី Road Map សម្រាប់​ការគាំទ្រ​នា​ថ្ងៃ​អនាគត ក្នុង​កម្មវិធី​ចែករំលែក​របស់​ប្រទេស​ជា​សមាជិក និង​បានធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​មួយចំនួន អំពី ការអនុវត្ត​យន្តការ​នៃ​ការចែករំលែក​ផលប្រយោជន៍​នៃ​គម្រោង​វា​រី​អគ្គស​នី​របស់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ពិភពលោក ដូចជា ប្រទេស​ចិន ប្រទេស​នេ​ប៉ាល់ ប្រទេស​ណ​កវេ​សន៍ ប្រទេស​កាណាដា និង​ប្រទេស​កូ​ឡុំ​បី ។​ល​។​

]]>
Activity Fri, 11 Apr 2014 13:53:18 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​អំពី​សហគមន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/293-2014-04-11-00-47-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/293-2014-04-11-00-47-11

​ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ​លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​ស្វែងយល់​ពី​សហគមន៍​នេសាទ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ ដើម្បី​សិក្សា​ស្រាវជ្រាវ ស្វែងយល់ និង​ប្រមូល​ព័ត៌មាន ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​របស់​សហគម​ន៍​នេសាទ ដែល​បាន និង​កំពុងតែ​គ្រប់គ្រង និង​ទាញយក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ​នៃ​បឹង​ទន្លេសាប ។ ជាមួយនឹង​សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់​ពី​សហគមន៍ នេសាទ ក្រុមការងារ ក៏បាន​ចុះ​ធ្វើការ​សិក្សា​បន្ថែម​ទៅលើ ផលិតផល​កែច្នៃ​សរុប ដែល​ត្រូវ​នាំ​ចេញទៅ​លក់​នៅ​បរទេស និង​ទិន្នផល​នេសាទ​សរុប ត្រូវ​យកមក​កែច្នៃ​ក្នុង​ឆ្នាំ ២០១៤ នេះ ។

]]>
Activity Fri, 11 Apr 2014 06:47:04 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ចាប់ តាម​យឿ​ត្រី https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/285-2014-04-07-05-29-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/285-2014-04-07-05-29-59

​កាលពី​ថ្ងៃទី ០១ - ០៥ ខែមេសា ឆ្នាំ ២០១៤ ក្រុមការងារ​បច្ចេកទេស​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ    ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ជា​លើក​ទី 0២ ទៅលើ​ផល​ចាប់ នៅតាម​យឿ​ត្រី ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប ដើម្បី​វាយតម្លៃ​ពី​បរិមាណ​ផល​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងទិសដៅ​ចូលរួម​អនុវត្ត និង​លើ​កម្ពស់​កិច្ចការពារ​ធនធានធម្មជាតិ និង​ជីវចម្រុះ ជាពិសេស​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប ដែល​បាន និង​កំពុងតែ​រង​នូវ​ការ​គំរាម​គំហែង​យ៉ាងខ្លាំង ។​


]]>
Activity Mon, 07 Apr 2014 11:28:45 +0000
សេច​ក្តី​ជូន​ព័ត៌មាន https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/279-2014-04-03-11-51-56 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/279-2014-04-03-11-51-56

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​​ដឹក​នាំ​គណៈ​ប្រតិ​ភូ​​ជាន់​ខ្ពស់​ចូល​រួម​​កិច្ច​ប្រជុំ​កំពូល​លើ​ទី២ MRC នៅ​ទី​ក្រុង ហូជីមិញ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៤ ដល់ ០៥ ខែមីនា ឆ្នាំ២០១៤...

]]>
Activity Thu, 03 Apr 2014 17:51:48 +0000
សេចក្តីជូនដំណឹង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/277-2014-04-02-04-40-10 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/277-2014-04-02-04-40-10

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ សាធារណជន​ ឲ្យបានជ្រាបថា បន្ទាប់ពី បានធ្វើការសង្កេត តាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៤ព្រះរាជាណាចក្រ កម្ពុជា នឹងទទួលរងឥទ្ធិពល ពីកម្រិតសម្ពាធទាប

]]>
Activity Wed, 02 Apr 2014 10:40:00 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី ១២ ប្រទេស​វៀតណាម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/275-2014-03-31-04-35-01 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/275-2014-03-31-04-35-01

​ក្រោម​ការសម្របសម្រួល​ថ្នាក់ជាតិ​របស់​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សម្រាប់​កម្មវិធី​កសាង​ផែនការ​អភិវឌ្ឍ​អាង ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​អង្គភាព​សម្របសម្រួល​ផែនការ​អភិវឌ្ឍ​អាង​ទន្លេមេគង្គ ត្រូវបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី​១២ ស្ថិតក្រោម​ការរៀបចំ និង​ដឹកនាំ​ដោយ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​​​​ទន្លេមេគង្គ​អន្តរជាតិ នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០១៤ ។  កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ថ្នាក់​តំបន់​លើក​ទី ១២ គឺ​ផ្តោតទៅលើ​ការពិភាក្សា​អំពី​ទស្សនៈវិស័យ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍ​អាង Basin Development Strategy (២០១៦-២០២០) និង​ការត្រួត​ពិនិត្យឡើងវិញ​ពីបទ​ពិសោធន៍​ជា​អន្តរជាតិ​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​ការចែករំលែក​ផលប្រយោជន៍ ដើម្បី​ជំរុញ​នូវ​របៀបវារៈ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​ការចូល​រួមការ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព (Sustainable Development) រួមជាមួយ​នឹង​កិច្ចការពារ​អាង​ទន្លេមេគង្គ តាមរយៈ​ការសម្របសម្រួល​របស់​ក្រុម​ជំនាញការ​ឯករាជ្យ សម្រាប់​កម្មវិធី​កសាង​ផែនការ​អភិវឌ្ឍ​អាង និង​ធ្វើការ​ពិនិត្យ​ទៅលើ​អភិក្រម និង​វិធីសាស្ត្រ នៃ​ការវាយ​តម្លៃ​ពី​ការបែងចែក​ផលប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​អនាគត​ក្នុង​អាង​ទន្លេមេគង្គ ។​

]]>
Activity Mon, 31 Mar 2014 10:34:46 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សន្និសីទ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/273-2014-03-27-13-03-39 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/273-2014-03-27-13-03-39

កាលពី​ថ្ងៃទី 25-26 ខែមីនា ឆ្នាំ 2014 ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​ប្រធានបទ “ ការអភិវឌ្ឍ​បៃតង ” ក្រោម​អធិបតីភាព ឯកឧត្តម យិន គឹមស៊ាន    រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែល​រៀបចំ​ដោយ  NGO Forum, CAFOD, AsiaNGO, និង Green Inclusive Growth ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​អភិវឌ្ឍ​បៃតង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សម្របសម្រួល​ដល់​ការលើកទឹកចិត្ត​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​សហការ​ក្នុងការ​លើកកម្ពស់​នូវ     កម្មវិធី​អភិវឌ្ឍ​បៃតង​នាពេល​អនាគត​។
​សន្និសីទ មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល  អ្នករៀបចំ​គោលនយោបាយ​អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍  ដើម្បី​ចូលរួម​នូវ​គំនិត និង​យោបល់​ក្នុងការ​កំណត់​នូវ​ការអនុវត្ត​ការអភិវឌ្ឍ​បៃតង​ឲ្យ​ទទួលបាន​នូវ​ផលប្រយោជន៍​ដល់​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម ជាពិសេស ការលើក​បង្ហាញ​អំពី​រាល់​កម្មវិធី​ថ្នាក់ជាតិ​តាម​បណ្តា​ប្រទេស​នីមួយៗ​នៅក្នុង​តំបន់ និង​បង្ហាញ​អំពី​ផែនទី​បង្ហាញផ្លូវ​នៃ​ការអភិវឌ្ឍ​បៃតង (Green Growth Roadmap) ។​

]]>
Activity Thu, 27 Mar 2014 19:03:01 +0000
សកម្មភាព​របស់​អាជ្ញា​ធរ​ទន្លេសាប​លើ​ការសិក្សា លើ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប និង តំបន់​ពាក់ព័ន្ធ​៖ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/271-2014-03-27-03-24-16 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/271-2014-03-27-03-24-16

​​ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ទន្លេសាប ក្រោម​ការដឹកនាំ របស់​សាស្ត្រាចារ្យ លឹម ពុ​យ បាន​ចុះ​ចាប់ផ្តើម​ធ្វើការ​សិក្សា ចាប់តាំងពី​ថ្ងៃទី ២១ ដល់ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៤ លើ​ធនធាន​ត្រី​នៅ​តំបន់​បឹង​ទន្លេសាប  និង​តំបន់​ពាក់ព័ន្ធ​សំខាន់ៗ​ដូចជា តំបន់​ផាត់​សណ្តាយ​-​ឆ្នុកទ្រូ តំបន់​កំពង់​លួង​-​កំពង់​ប្រាក់​(​ភូមិ​កោះ​ក្អែក​) តំបន់​ពាម​បាង​-​បឹង​ទន្លេ​ឆ្មា តំបន់​កំពង់​ភ្លុក​, ឡូត៍​អភិរក្ស​នៅ​ខេត្តសៀមរាប និង​តំបន់​ព្រែក​ទាល់​នៅ​ខេត្តបាត់ដំបង ។​    ​ការសិក្សា​នេះ បាន​ផ្តោត​ជាពិសេស លើ​របប​ជលសា​ស្ត្រ លំនៅដ្ឋាន​ដែលជា​ទីជម្រក​របស់​ធ​ន​ធាន​ត្រី និង​ផល​ចាប់​តាម​ប្រភេទ​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ និង​សិប្បកម្ម​។

]]>
Activity Thu, 27 Mar 2014 09:23:57 +0000
អាជ្ញាធរ ខេត្ដ​ព្រះវិហារ បើក​វេទិកា សាធារណៈ ជួប​ជាមួយ​មន្ដ្រីរាជការ កម្លាំង ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ស្រុក​ជាំក្សាន្ដ ៖ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/269-2014-03-27-03-16-21 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/269-2014-03-27-03-16-21

​ឯកឧត្តម អ៊ឹង គឹម​លាង អគ្គលេខាធិការរង អ​.​ទ​.​ស និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល បាន​ចុះ​ជំរុញ​គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​វេទិកាសាធារណៈ​របស់​ក្រសួង​ដោយមាន​ការ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ បាន​ចូលរួម​បើក​វេទិកាសាធារណៈ តាមរយៈ​ការជួប​ជាមួយ​មន្ត្រីរាជការ​ថ្នាក់ ស្រុក​/​ឃុំ​/​ភូមិ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ឃុំ​ចំនួន ២ នៃ​ស្រុក​ជាំ​ក្សាន្ត គឺ​ឃុំ​ជាំ​ក្សាន្ត និង​ឃុំ​ទឹក​ក្រហម និង​នៅ​ស្រុក​គូលែន និង​ខេត្តព្រះវិហារ នៅ​ថ្ងៃទី 19-20 ខែ មីនា ឆ្នាំ​2014 ។ ការរៀបចំ​វេ​ទិសា​ធា​រណៈ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ អភិបាល​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ពិនិត្យ និង​ដោះស្រាយ​លើ​បញ្ហា​ផ្សេងៗ ដែល​កើតមាន ការ​ថ្នាំងថ្នាក់​នានា ដែល​បាន និង​កំពុង​កើតឡើង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នាពេល​បច្ចុប្បន្ន ។​

]]>
Activity Thu, 27 Mar 2014 09:16:11 +0000
សេចក្តីជូនដំណឹង​ស្តីពី​ការ​ប្រ​ទ្ប​ង​ជ្រើសរើស​បេក្ខជន​ទាំងពីរ​ភេទ​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ឆ្នាំ ២០១៤ (2) https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/265-2014325 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/265-2014325

​អាជ្ញាធរ​ទន្លេសាប សូម​ជូនដំណឹង​ដល់​សិស្ស​-​និស្សិត​ទាំងពីរ​ភេទ​ឲ្យ​បាន​ជ្រាបថាៈ យោងតាម​លិខិត​លេខ  ០០៥ ធ​ទ​ឧ  ចុះ​ថ្ងៃទី   ០៣  ខែ មករា ឆ្នាំ ២០១៤  របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន សម្រេច​ឲ្យ​អាជ្ញាធរ​ទន្លេសាប ធ្វើការ​ប្រ​ទ្ប​ង​ជ្រើសរើស​សិស្ស​-​និស្សិត ចំនួន   ១៥ កន្លែង សម្រាប់​ឆ្នាំ​២០១៤ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្រិត​ថ្នាក់​ឧ​ត្ត​ម ចាប់ពី​ការផ្សាយ​ដំណឹង​រហូតដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ​២០១៤ ជា​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ពាក្យ​(​ត្រូវ​ចាត់ទុកជា​ការប្រញាប់​) ។​ (ទាញយកឯកសារ)



]]>
Activity Tue, 25 Mar 2014 10:01:13 +0000
សេចក្តីជូនដំណឹង​ស្តីពី​ការ​ប្រ​ទ្ប​ង​ជ្រើសរើស​បេក្ខជន​ទាំងពីរ​ភេទ​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ឆ្នាំ ២០១៤ (2) https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/266-20143252 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/266-20143252

​អាជ្ញាធរ​ទន្លេសាប សូម​ជូនដំណឹង​ដល់​សិស្ស​-​និស្សិត​ទាំងពីរ​ភេទ​ឲ្យ​បាន​ជ្រាបថាៈ យោងតាម​លិខិត​លេខ  ០០៥ ធ​ទ​ឧ  ចុះ​ថ្ងៃទី   ០៣  ខែ មករា ឆ្នាំ ២០១៤  របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន សម្រេច​ឲ្យ​អាជ្ញាធរ​ទន្លេសាប ធ្វើការ​ប្រ​ទ្ប​ង​ជ្រើសរើស​សិស្ស​-​និស្សិត ចំនួន   ១៥ កន្លែង សម្រាប់​ឆ្នាំ​២០១៤ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្រិត​ថ្នាក់​ឧ​ត្ត​ម ចាប់ពី​ការផ្សាយ​ដំណឹង​រហូតដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ​២០១៤ ជា​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ពាក្យ​(​ត្រូវ​ចាត់ទុកជា​ការប្រញាប់​) ។​ (ទាញយកឯកសារ)



]]>
Activity Tue, 25 Mar 2014 10:01:13 +0000
ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ផ្ទៃដី​ស្រែប្រាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/259-2014-03-18-00-34-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/259-2014-03-18-00-34-34

​កាលពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៤​កន្លងទៅនេះ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់ អាជ្ញាធរ​ទន្លេសាប​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប រួម​ជាមួយនឹង​ប្រធាន​មន្ទីរ  ធនធានទឹក និង​ឧតុនិយម ខេត្តសៀមរាប បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​ផ្ទៃដី​ស្រែប្រាំង ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ក្នុង​តំបន់ ២ និង​តំបន់ ៣ ក្នុង​ទីតាំង​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប និង​បាន​បន្តសកម្មភាព​ចុះ​ពិនិត្យ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​រុក​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​បទល្មើស​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​បង្ក​ផលប៉ះពាល់​មកលើ​ជីវចម្រុះ និង​ការបំពុល​បរិស្ថាន​ក្នុង​បឹង​ទន្លេសាប ស្ថិតនៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

 

]]>
Activity Tue, 18 Mar 2014 06:34:22 +0000
សេចក្តីជូនដំណឹង​ស្តីពី​ការ​ប្រ​ទ្ប​ង​ជ្រើសរើស​បេក្ខជន​ទាំងពីរ​ភេទ​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្រាប់​ឆ្នាំ ២០១៤ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/257-2014-03-13-04-31-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/257-2014-03-13-04-31-37

​អាជ្ញាធរ​ទន្លេសាប សូម​ជូនដំណឹង​ដល់​សិស្ស​-​និស្សិត​ទាំងពីរ​ភេទ​ឲ្យ​បាន​ជ្រាបថាៈ យោងតាម​លិខិត​លេខ  ០០៥ ធ​ទ​ឧ  ចុះ​ថ្ងៃទី   ០៣  ខែ មករា ឆ្នាំ ២០១៤  របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន សម្រេច​ឲ្យ​អាជ្ញាធរ​ទន្លេសាប ធ្វើការ​ប្រ​ទ្ប​ង​ជ្រើសរើស​សិស្ស​-​និស្សិត ចំនួន   ១៥ កន្លែង សម្រាប់​ឆ្នាំ​២០១៤ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្រិត​ថ្នាក់​ឧ​ត្ត​ម ចាប់ពី​ការផ្សាយ​ដំណឹង​រហូតដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ​២០១៤ ជា​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ពាក្យ​(​ត្រូវ​ចាត់ទុកជា​ការប្រញាប់​) ។​ (ទាញយកឯកសារ)


]]>
Activity Thu, 13 Mar 2014 10:31:17 +0000
សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ឧបករណ៍​ RADAR DOPPLER https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/255-radar-doppler https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/255-radar-doppler

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ឧបករណ៍​ RADAR DOPPLER នៅ​ស្ថានីយ​រ៉ាដា​តេជោសែន​ មិនប៉ះពាល់ដល់ផ្នែកសុខភាព...

]]>
Activity Thu, 13 Mar 2014 08:49:13 +0000
សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ឧបករណ៍​ RADAR DOPPLER https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/256-2014313 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/256-2014313

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ឧបករណ៍​ RADAR DOPPLER នៅ​ស្ថានីយ​រ៉ាដា​តេជោសែន​ មិនប៉ះពាល់ដល់ផ្នែកសុខភាព...

]]>
Activity Thu, 13 Mar 2014 08:49:13 +0000
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពសីតុណ្ហភាពមធ្យមអតិបរមានៅ ព្រះរាជាណាចក្រកម្ពុជា https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/253-2014-03-13-02-40-50 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/253-2014-03-13-02-40-50

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជួន ដំណឹងស្តីពីស្ថានភាពសីតុណ្ហភាព​មធ្យម​អតិបរមា​ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់​ដើមខែ​ឧសភា ឆ្នាំ​២០១៤

]]>
Activity Thu, 13 Mar 2014 08:40:14 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ នៅ​តំបន់​អភិរក្ស​ជលផល​ក្នុង​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/239-2014-03-06-08-33-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/239-2014-03-06-08-33-59

​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស របស់​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក ភេ​ម ស៊ា អនុប្រធាននាយកដ្ឋាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អភិរក្ស​ជលផល​ក្នុង បឹង​ទន្លេសាប នៅ​ទីតាំង​តំបន់ ២ (​ពីរ​) ស្ទួន ក្នុង​ខេត្តកំពង់ធំ និង​កំពង់​ប្រាក់ ក្នុង​ខេត្តពោធិ៍សាត់ ក្នុង​គោល បំណង​ប្រមូល​ព័ត៌មាន​-​ទិន្នន័យ សម្រាប់ធ្វើ​ការសិក្សា និង​វិភាគ​នូវ​របកគំហើញ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន អំពី ការគ្រប់គ្រង​ធនធាន​ជលផល​នៅ​តំបន់​អភិរក្ស​ក្នុង​បឹង​ទន្លេសាប បន្ទាប់ពី​ធ្វើកំណែទម្រង់ ដែល​ការចុះ​សិក្សា ស្រាវជ្រាវ​របស់​ក្រុមការងារ​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី ០៣-១០ ខែមីនា ឆ្នាំ​២០១៤ ។
​ក្នុង​សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ និង​សិក្សា​ទៅលើ ស្ថានភាព​ទូទៅ​ក្នុង​តំបន់​អភិរក្ស​ជលផល​ទាំង ២ (​ពីរ​) ទីតាំង (​បង្គោល​តំបន់​អភិរក្ស​) និង​បាន​ជួប​សម្ភាសន៍ ផ្ទាល់​ជាមួយនឹង​ស្ថាប័ន​ជលផល អាជ្ញាធរ​ដែនដី និង​អ្នកជំនាញ​ពាក់ព័ន្ធ នៅក្នុង​តំបន់​អភិរក្ស​ខាងលើនេះ ។​

]]>
Activity Thu, 06 Mar 2014 15:33:18 +0000
ការអញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/231-2014-03-05-11-08-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/231-2014-03-05-11-08-08

​កាលពី​ថ្ងៃទី ០៤-០៥ ខែមីនា ឆ្នាំ ២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​លទ្ធផល​នៃ​ករណី​សិក្សា​សាកល្បង​ឧបករណ៍​វាយតម្លៃ​ដោយ​រហ័ស​និរន្តរភាព​វា​រី​អគ្គស​នី​សម្រាប់​អាង​ទន្លេស្រែពក​ភាគ​ខាងក្រោម (National Consultation on the First Draft of Lower Sre Pok Report RSAT Assessment) ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ជាតិ​កម្ពុជា នៅ​ទី​រួម​ខេត្តកំពង់ចាម ។  
​    ​សិក្ខាសាលា បាន​ពិនិត្យ​លើ​របាយការណ៍​នៃ​លទ្ធផល​សិក្សា​សាកល្បង​ឧបករណ៍​វាយតម្លៃ RSAT នៅ​អាង​ទន្លេស្រែពក​ភាគ​ខាងក្រោម និង​បាន​ពិភាក្សា អំពី ដំណើរការ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ព្រមទាំង​បានកំណត់​នូវ​ចំនុច​ជា​អាទិភាព​មួយចំនួន​ដូចជា ៖ ការបង្កើត​វគ្គ​បណ្តុះបណ្តាល ទស្សនកិច្ច​សិក្សា យុទ្ធសាស្ត្រ​នៃ​អនុវត្ត RSAT និង​ការ​តាម​ដ្ឋា​ន​សម្រាប់​ជំ​ហ៊ានបន្ទាប់ ។  សម្រាប់​ផែនការ​សកម្មភាព​កម្ម​វិធី​វាយតម្លៃ​ឧបករណ៍ RSAT ២០១៤-២០១៦ គឺ​បានជ្រើសរើស អាង​ទន្លេ​ស្រែក​ពក​ក្រោម ដើម្បី​ធ្វើការ​ពិន​ត្យ​តាម​ដ្ឋា​នប​ន្ត និង​ជ្រើស​រើសយក ស្ទឹង​ពោធិ​សា​តិ៍ សម្រាប់ធ្វើ​ការសិក្សា​វាយតម្លៃ​សាកល្បង​បន្ត ។ 

]]>
Activity Wed, 05 Mar 2014 18:07:55 +0000
កិច្ចប្រជុំ​គណៈកម្មការ​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​គម្រោងការ​គ្រប់គ្រង និង​ការប្រើប្រាស់​ទឹក របស់ ​ប្រជាជន​ក្នុង​សហគមន៍​ជុំវិញ​បឹង​ទន្លេសាបៈ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/225-2014-02-28-05-33-26 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/225-2014-02-28-05-33-26

​អាជ្ញាធរ​ទន្លេសាប បាន​សហការ​ជាមួយ​អង្គការ WorldFish បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹក​របស់​ប្រជាជន​ដែល​នៅក្នុង​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​អាជ្ញាធ​រ​ទន្លេសាប  ក្រុមការងារ​គម្រោង​នៃ​អាជ្ញាធរ​ទន្លេសាប អង្គការ WorldFish ប្រចាំ​ប្រទេស​កម្ពុជា តំណាង​វិទ្យាស្ថាន​គ្រប់គ្រង​ទឹក​អន្តរជាតិ (IWMI) តំណាង​ក្រសួង​កិច្ចការនារី តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម  រដ្ឋបាល​ជលផល និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។    
​កិច្ចប្រជុំ​មាន​គោលបំណង​ចង់បង្ហាញ អំពី​វិធីសាស្ត្រ​នៃ​ការចុះ​ប្រមូល​ព័ត៌មាន និង​លទ្ធផល​នៃ​ការសិក្សា​ទៅលើ​ការប្រើប្រាស់​ទឹកជា​លក្ខណៈ​គ្រួសារ វិស័យ​កសិកម្ម ឧស្សាហកម្ម ប្រព័ន្ធ​ស្រោចស្រព ការនេសាទ វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​ជាដើម ដែល​បានធ្វើ​ការសិក្សា​ទៅលើ​តំបន់​គោលដៅ​ចំនួន ១២ ភូមិ ក្នុង​ឃុំ​ទាំង ១២ នៃ​ស្រុក​ទាំង​៥ ក្នុង​ខេត្ត ៥ ជុំវិញ​បឹង​ទន្លេសាប  ដោយ​កំណត់​លក្ខណៈ​ជា​បី​ប្រភេទ​គឺ​៖ ភូមិ​លើគោក  ភូមិ​ពាក់កណ្តាល​គោក​ពាក់កណ្តាល​ទឹក និង​ភូមិ​លិច​ទឹក ។ ក្នុងនោះដែរ កិច្ចប្រជុំ ក៏បាន​ធ្វើការ​ពិភាក្សា​ទៅលើ​លទ្ធផល​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ ដើម្បី​កំណត់​នូវ​ចំណុច​អាទិភាព  បញ្ហា​ប្រឈម​ផ្សេងៗ ដែល​កើតមាន​នៅក្នុង​សហគមន៍ និង​កំណត់​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់​ដោះស្រាយ (Innovative Strategies)​។​
​ជា​លទ្ធផល អង្គប្រជុំ បាន​ឯកភាព​រាល់​លទ្ធផល​នៃ​របកគំហើញ ដែល​បានមកពី​ការចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ដោយមាន​កិច្ចសហការ​យ៉ាង​ល្អ​រវាង​ក្រុមការងារ​មន្ត្រី​របស់​អា​ជ្ញា​ធរ​ទន្លេសាប និង​ក្រុម ការងារ​អង្គការ WorldFish ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​រៀបចំ​នូវ​របា​យ​ការណ៍​លំអិត និង​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​រៀបចំ​នូវ​ផែនការ និង​កម្មវិធី​/​គម្រោង ស្វែងរក​កិច្ចសហ ប្រតិបត្តិការ​ ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍន៍​នានា នៅក្នុង​ជំហាន​បន្ទាប់ ។

]]>
Activity Fri, 28 Feb 2014 12:31:57 +0000
សកម្ម​ភាពចុះ​សិក្សា​ស្វែងយល់ អំពី​សហគមន៍​នេសាទ ខេត្តកំពង់ឆ្នាំង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/219-2014-02-27-07-40-04 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/219-2014-02-27-07-40-04

​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា ស្វែងយល់ អំពី​សហគមន៍​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង ។
​ក្រុមការងារ បាន​ចុះ​ធ្វើការ​សិក្សា​អំពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​របស់​សហគម​ន៍​នេសាទ ដែល​កំពុង​គ្រប់គ្រង និង​ទាញយក​ផលប្រយោជន៍​ធនធានធម្មជាតិ​ពី​បឹង​ទន្លេសាប ដែល​ការសិក្សា​នេះ​មាន​គោលបំណង​ចូលរួមចំណែក​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ​ទៅលើ​ការ ប្រើប្រាស់ និង​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ឲ្យ​មាន​និរន្តរភាព ។ ក្នុង​សកម្មភាព​នៃ​ការចុះ​សិក្សា​ស្វែងយល់​នេះដែរ ក្រុមការងារ ក៏បាន​ធ្វើការ​សិក្សា​បន្ថែ​ម​ទៀត អំពី​ផលិតផល​កែច្នៃ​សរុប រួមទាំង​ផលិតផល​កែច្នៃ​ត្រូវ​នាំ​ចេញទៅ​លក់​នៅ​បរទេស និង​ផល​នេសាទ​សរុប ដែល​ត្រូវ​យកមក​កែច្នៃ​ប្រចាំឆ្នាំ ២០១៤ ក្នុង​ខេត្តកំពង់ឆ្នាំង ។

]]>
Activity Thu, 27 Feb 2014 14:39:47 +0000
កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី គម្រោង​សិក្សា​ក្រោម​កម្មវិធី​និរន្ត​ភាព​វា​រី​អគ្គស​នី ​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/217-2014-02-26-11-18-17 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/217-2014-02-26-11-18-17

​កាលពី​ថ្ងៃទី ២៤-២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី កម្មវិធី​និរន្ត​ភាព​វា​រី​អគ្គស​នី​របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ (Initiative for Sustainable Hydropower-ISH) ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នៅ​ទី​រួម​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម តែ ណា​វុ​ធ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ កិច្ចប្រជុំ​ពិភាក្សា​នេះ គឺ​ផ្តោតលើ​ចំនុច​បី​សំខាន់ៗ រួមមាន ៖
១.  ការធ្វើ​ឲ្យ​ប្រសើរ​ព័ត៌មាន​គោល​ផ្នែក​បរិស្ថាន សេដ្ឋកិច្ច និង​សង្គម សម្រាប់​ការរៀបចំ​ផែនការ​វា​រី​អគ្គស​នី​
២.​    ​ការកំណត់​អនុ​អាង​ដែលមាន​សារៈសំខាន់​ផ្នែក​អេកូឡូស៊ី ដើម្បី​ជួយ​ដល់​ការរៀបចំ​ផែនការ និង​ការអភិវឌ្ឍ ប្រកបដោយ​និរន្តរភាព​ផ្នែក​វា​រី​អគ្គស​នី​នៅលើ​ដៃទន្លេ និង​
៣.​    ​ការរៀបចំ​គោលការណ៍​ណែនាំ ស្តីពី​ការវាយតម្លៃ​ពហុ​បំណង​នៃ​គម្រោង​វា​រី​អគ្គស​នី​ ​កិច្ចប្រជុំ​ពិភាក្សាបានលើក ឡើង​ផងដែរ អំពី​សមាសភាគ​នានា​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​និរន្តរភាព​វា​រី​អគ្គិសនី (ISH11) ដូចជា ប្រព័ន្ធ​អេកូឡូស៊ី គម្រោង​នៃ​ការសិក្សា​អំពី​សេដ្ឋកិច្ចសង្គម គុណភាព​ទឹក កំនក​កករ របប​ជលសា​ស្ត្រ វិស័យ​ជលផល និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ព័ត៌មាន​ដែល​ចាំបាច់​មួយចំនួនទៀត សម្រាប់​ការរៀបចំ​ផែនការ​វា​រី​អគ្គិសនី​ប្រកបដោយ​និរន្តរភាព ដែលជា​មូលដ្ឋាន​សំខាន់​ក្នុងការ​ប្រើប្រាស់​ព័ត៌មាន​សម្រាប់​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ ដែល​បណ្តាលមកពី​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គស​នី នៅតាម​ដង​ទន្លេមេគង្គ និង​អន្តរ​តំបន់​។​

]]>
Activity Wed, 26 Feb 2014 18:18:06 +0000
សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ដែន​ព្រៃ​លិច​ទឹក តំបន់ ២ និង​តំបន់ ៣ ខេត្តកំពង់ឆ្នាំង ៖ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/215-2014-02-26-04-33-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/215-2014-02-26-04-33-27

​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ        ឯកឧត្តម ហ៊ែ​ល តូ​នី  អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ត្រួតពិនិត្យ​ដែន​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ តំបន់ ២ និង​តំបន់ ៣ ក្នុង​ឃុំ​ទឹក​ហូត ឃុំ​ស្វាយជ្រុំ ក្នុងស្រុក​រលាប្អៀរ និង​ឃុំ​ខុន​រ៉ង ក្នុងស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ដើម្បី​ពិនិត្យ មើល​ពី​ស្ថានភាព​ទូទៅ​ក្នុង​សកម្មភាព​ទ្រទ្រង់​ជីវភាព​រស់នៅ និង​ការប្រកប​របរ​កសិក​ម្ម​របស់​ប្រជាជន​នៅក្នុង​តំបន់ ២ និង​ពិនិត្យមើល​បង្គោល​រង​/​មេ​ក្នុង​តំបន់ ៣ និង​ការ​រុក​ទន្ទ្រានព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ដែលជា​តំបន់​ហាម​ប៉ះពាល់​ដាច់ខាត ។​
​ក្នុង​សកម្មភាព​នេះ ក្រុមការងារ​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ជួប​និង​សំណេះសំណាល​សួរសុខ ទុក្ខ​ជាមួយនឹង​ប្រជាកសិករ អ្នកនេសាទ និង​មន្ត្រី​មូលដ្ឋាន​ភូមិ ឃុំ​ដែល​បាន និង​កំពុងតែ​តាំងទី​លំនៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​នៅក្នុង​តំបន់​ទាំងនោះ ដូចជា ប្រវត្តិ​បង្កើតឡើង​នៃ​ភូមិករ ការ​មក​តាំងទី​លំនៅដ្ឋាន ការប្រកប​របរ​ចិញ្ចឹម ជីវិត​ប្រចាំថ្ងៃ ការទាញយក​នូវ​ផលប្រយោជន៍​បានមកពី​ធនធាន​នៃ​បឹង​ទន្លេសាប ការរំខាន​ពី​ជនខិលខូច​មកលើ​តំបន់ ហាមឃាត់​ក្នុង​រុករាន​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ ៣ ។​ល​។ 

]]>
Activity Wed, 26 Feb 2014 11:33:13 +0000
សេចក្តីជូនដំណឹង ស្តីពី ការដេញថ្លៃ ផ្គត់ផ្គង់​ប្រេងឥន្ធនៈ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/213-2014-02-26-04-15-43 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/213-2014-02-26-04-15-43

ក្រសួង​ធនធានទឹក និង​ឧតុនិយម (​អាជ្ញាធរ​ទន្លេសាប​) សូម​ជូនដំណឹង​ដល់​​បណ្តា​ក្រុមហ៊ុន​ក្នុងស្រុក (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) និង​ក្រុមហ៊ុន​បរទេស​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​៖​

 

 

]]>
Activity Wed, 26 Feb 2014 11:15:29 +0000
ការចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹក សម្រាប់​បម្រើ​ដល់​ការស្រោចស្រព និង​លក្ខណៈ​ ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ នៅ​ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/205-2014-02-24-06-00-27 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/205-2014-02-24-06-00-27

​កាលពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រុមការងារ​មន្ត្រី​ជំនាញ​ការិយាល័យ​កសិក​ម្ម​ចម្រុះ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​យក​ដ្ឋា​ន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹក​សម្រាប់​បំរើ​ការងារ​ស្រោចស្រព​ស្រូវប្រដេញទឹក ឬ​ស្រូវ​ស្រែប្រាំង និង​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ក្នុង​ការធ្វើ​ដំណាំ​ស្រូវ រួមជាមួយ​នឹង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។
​ការចុះ​សិក្សា​របស់​ក្រុមការងារ បាន​រកឃើញថា ការប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ទាញយក​ទឹក​ពី​ស្ទឹងសែន​យ៉ាងច្រើន​ដើម្បី​ស្រោចស្រព​ស្រូវ​ស្រែប្រាំង​នៅតាម​ដងស្ទឹង មាន​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក ក្នុងនោះ​ផងដែរ គឺមាន​ប្រជាកសិករ​មួយចំនួន​តូច​ទៀត បាន​ទិញ​ទឹក​ពី​ក្រុមហ៊ុន​បូមទឹក​លក់ ដើម្បី​ស្រោចស្រព ។​
​ក្រុមការងារ ក៏បាន​ចុះ​សិក្សា​ស្វែងយល់​យ៉ាងច្រើន​ពី​ការងារ​បង្កបង្កើនផល និង​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​ទាំងនោះ ព្រមទាំង​បាន​ចុះ​សិក្សា​ពី​ជំរៅ​ទឹកស្ទឹង​សែន ចាប់ពី​តំបន់​១ រហូតដល់​ក្បែរ​តំបន់​៣ និង​បរិមាណ​ទឹក​បញ្ចូល​ស្រែ​នីមួយៗ ។​

]]>
Activity Mon, 24 Feb 2014 12:59:52 +0000
under construction https://tonlesap.gov.kh/index.php/en/about-tonle-sap/socio-economic/water-using-committee https://tonlesap.gov.kh/index.php/en/about-tonle-sap/socio-economic/water-using-committee

Under Construction

]]>
Activity Mon, 24 Feb 2014 10:08:00 +0000
ការចុះ​សិក្សា​ពី​ការប្រើប្រាស់​ទឹក សម្រាប់​បម្រើ​ដល់​ការស្រោចស្រព និង​លក្ខណៈ​ ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាកសិករ ក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/202-2014-02-20-03-55-59 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/202-2014-02-20-03-55-59

 ក្រុមការងារ​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ អនុប្រធាន​ក្តាប់​រួម នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន អំពី​ការប្រើប្រាស់​ទឹក​សម្រាប់ បម្រើ​ដល់​ការស្រោចស្រព​ដំណាំ​កសិកម្ម ជាពិសេស ស្រូវប្រដេញទឹក ឬ​ស្រូវ​ស្រែប្រាំង និង​ស្ថានភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ ដែល​ប្រកប​របរ​កសិកម្ម​ជាមួយនឹង​ស្រូវប្រាំង និង​ដំណាំ​រួមផ្សំ​មួយចំនួនទៀត នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។​

​ជាក់ស្តែង ក្រុមការងារ បាន​ចុះ​ធ្វើ​អង្កេត និង​ស្រង់​ទិន្នន័យ​អំពី​ចំនួន​ម៉ាស៊ីនបូមទឹក ដែល​បាន និង​កំពុងតែ​ធ្វើ សកម្មភាព​ទាញយក​ទឹក​ពី​ប្រភពទឹក​ស្ទឹងសែន ដើម្បី​ស្រោចស្រព​ដីស្រែ​ប្រដេញ​ទឹកជា​លក្ខណៈ​គ្រួសារ និង ជា​លក្ខណៈ​ឧស្សាហកម្ម និង​បានធ្វើ​សម្ភាសន៍​ផ្ទាល់​ជាមួយនឹង​ប្រជាកសិករ ដែលមាន​ដីស្រែ​ប្រដេញទឹក និង លក្ខណៈ​បច្ចេកទេស​នៃ​ការដាំដុះ​ក្នុងការ​ធ្វើស្រែ​ប្រដេញទឹក ព្រម​ជាមួយនឹង​ការប្រមូល​ផល ។​

]]>
Activity Thu, 20 Feb 2014 10:53:26 +0000
​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/200-2014-02-19-05-33-33 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/200-2014-02-19-05-33-33

កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៤  អាជ្ញាធរ​ទន្លេសាប បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី ”​ការផ្សព្វផ្សាយ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប ” និង “ ផែនការ​សម្មភាព​ការងារ អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ ទន្លេសាប ២០១៤-២០១៦ “ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៍​ខ្ពង់​ខ្ពង់​បំផុត​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​ក្បាលថ្នល់​) ក្រោម​ការឧបត្ថម្ភ​ថវិកា​ដោយ CPWF-Mekong Basin Development Challenge ។   សមាភាព​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា មកពី​ក្រសួង ស្ថាប័ន វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ សង្គម​ស៊ីវិល មន្ត្រី​សាលាខេត្ត​ទាំង ៨ ជុំវិញ​បឹង​ទន្លេសាប តំណាង​ទីប្រឹក្សាបច្ចេកទេស​គម្រោង ADB និង UNESCO សរុប ចំនួន ៧៥ នាក់​។     ​
​ឯកសារ​របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្វែងយល់​អំពី​អនាគត​ទន្លេសាប​នេះ ជា​សមិទ្ធផល​ចុងក្រោយ​នៃ​ដំណើរការ​អនុវត្ត​គម្រោង ” ការសិក្សា​ស្រាវជ្រាវ​ពី​អនាគត​ទន្លេមេគង្គ ” ដែល​បានធ្វើ​ការសិក្សា​ចាប់តាំងពី​ឆ្នាំ ២០១០ ក្រោម​ការឧបត្ថម្ភ​មូលនិធិ​ដោយ AusAID និង CSIRO ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង Alto University និង មាន​កិច្ចសហការ​ជាមួយនឹង​ដៃគូ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល រួមមាន ៖ អាជ្ញាធរ​ទន្លេសាប Tonle Sap Authority ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ Supreme National Economic Council និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា Institute of Technology of Cambodia​។​
​ជាក់ស្តែង របាយការណ៍​បញ្ចប់​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្វែងយល់​អំពី​អនាគត​ទន្លេសាប គឺជា​តំបន់​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុងចំណោម​តំបន់​ទាំង ៥ ដែល​បានជ្រើសរើស ធ្វើជា​ករណី​សិក្សា​ស្រាវជ្រាវ​របស់​គម្រោង សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​អនាគត​តំបន់​ទន្លេមេគង្គ រួមមាន ៖ Yunnan (China), Nam Ngum (Lao, PDR), Noteast Thailand, Mekong Delta ( Viet Nam) និង Tonle Sap (Cambodia) ។ ការសិក្សា​ស្រាវជ្រាវ​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​អន្តរ​សេវាកម្ម​រវាង​ធនធានទឹក និង​ការ​ទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រួម​នឹង​ការវិភាគ​លើ​ផលប៉ះពាល់​ពី​ការផលិត​ថាមពលអគ្គីសនី (​វា​រី​អគ្គីសនី​) និង​បម្រែបម្រួល​អាកាសធាតុ ។
​សិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយ​នេះ គឺ​ក្នុង​គោលបំណង ៖​    
​ទី​១. ពង្រឹង និង​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកពាក់ព័ន្ធ អំពី​ស្ថានភាព​របស់​ទន្លេសាប​នាបច្ចុប្បន្ន និង​ពេលអនាគត តាមរយៈ​នៃ​លទ្ធផល​ដែល​បានមកពី​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​បឹង​ទន្លេសាប​
​ទី​២. ប្រមូល និង​ចងក្រង​រាល់​មតិយោបល់​ពី​អ្នកពាក់ព័ន្ធ សម្រាប់​កែលម្អ និង​បច្ចុប្បន្នភាព​របាយការណ៍​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ឲ្យ​កាន់តែ​មាន​ភាព​សុ​ក្រឹត្យ និង​ជាពិសេស​សម្រាប់​រាល់​គម្រោង​សិក្សា​លើក​ក្រោយៗ​ទៀត​
​ទី​៣. ផ្សព្វផ្សាយ​ពី​ផែនការ​សកម្មភាព​ការងារ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប ក្នុងការ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ជំនួយ​បច្ចេកទេស និង​ថវិកា​ពី​ក្រសួង ស្ថាប័ន វិទ្យាស្ថាន​ស្រាវជ្រាវ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

]]>
Activity Wed, 19 Feb 2014 12:25:36 +0000
ទស្សនៈ​កិ​ច្ជ​ភ្នាក់ងារ​ទឹក​បារាំង​នៅ​កម្ពុជា លើ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/180-2014-02-07-15-14-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/180-2014-02-07-15-14-49

កាលពីរសៀល ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2014 ក្រុមការងារមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ក្នុងគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះអាងស្ទឹងសែន ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម  ពុយ  អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគម្រោង បានទទួលជួបពិភាក្សាជាមួយនឹង តំណាងទីភ្នាក់ងារ ទឹកបារាំង Rhin-Meuse Water Agency ដែលមានលោក Christian SZACOWNY និង លោក Daniel DIETMANN នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរ ទន្លេសាប ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងអំណរគុណចំពោះតំណាងភ្នាក់ងារទឹកបារាំង ដែលបានជួយ ឧបត្ថម្ភថវិកា និងបច្ចេកទេស មកដល់អាជ្ញាធរទន្លេសាប ដើម្បីដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ អាងស្ទឹងសែន និងបានធ្វើបទបង្ហាញឆ្លុះបញ្ចាំង អំពីសកម្មភាពចុះសិក្សាស្រាវជ្រាវ និងលទ្ធផលការងារក្នុងការចុះ អនុវត្តគម្រោង ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង និងជានាយកបច្ចេកទេសគម្រោង។
បន្ទាប់ពីបានស្វែងយល់អំពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងារគម្រោង តំណាងភ្នាក់ងារទឹកបារាំង បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធិផលដែលទទួលបាននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ។ ជាមួយនេះដែរ តំណាងភ្នាក់ងារ នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងនេះបន្តទៀត ហើយនឹងផ្តល់ ឱកាសជូនដល់មន្ត្រីគម្រោង ដើម្បីបានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសបារាំងនាពេលឆាប់ៗខាងមុខ។

]]>
Activity Fri, 07 Feb 2014 22:14:47 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/176-2014-02-07-14-25-49 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/176-2014-02-07-14-25-49

នាថ្ងៃទី 13 ដល់ថ្ងៃទី 18 ខែមករា និងពីថ្ងៃទី 26 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2014 ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរ ទន្លេសាប ក្នុង គម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាង ស្ទឹងសែន ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប និងជាប្រធានគម្រោង បានចុះសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យបន្ថែម ទៅលើការប្រើប្រាស់ទឹកតាមវិស័យផ្សេងៗ ដូចជា ការស់នៅតំបន់ទីប្រជុំជន ឧស្សាហកម្ម កសិកម្ម គុណភាពទឹក និងស្ថានភាពទូទៅនៃការទ្រទ្រង់ជីវភាពរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ការសិក្សាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រុមការងារបានសិក្សាផ្នែកខាងលើ (Upstream) និងផ្នែកខាងក្រោម (Downstream) នៃអាងស្ទឹងសែន ដោយជ្រើសរើសស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុកជ័យសែន ស្រុករវៀងនិងក្រុងព្រះវិហារ ។ ដោយឡែក ខេត្តកំពង់ធំ ក្រុមការងារបានជ្រើសរើសស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ។

សូមបញ្ជាក់ថា គម្រោងនៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែននេះ បានចាប់ផ្តើមអនុវត្តតាំងពីដើមឆ្នាំ 2013 ក្រោមការឧត្ថម្ភគាំទ្រថវិកាដោយ ភ្នាក់ងារទឹកបារាំង Loire-Bretagne Water Agency; Rhin-Meuse Water Agency; International Office for Water និង Asian Development Bank (ADB) ។ គម្រោងខាងលើនេះ មានទិសដៅ និងគោលបំណង គឺធ្វើឲ្យមានប្រសិទ្ធិភាព និងនិរន្តភាពនៃការប្រើប្រាស់ទឹក ការទាញយកផលប្រយោជន៍ពីទឹក ដើម្បីប្រើប្រាស់តាមវិស័យផ្សេងៗ និងដើម្បីរៀបចំផែនការយុទ្ទសាស្ត្រគ្រប់គ្រងធនធានទឹកឆ្ពោះទៅបម្រើផលប្រយោជន៍រួមក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់។

]]>
Activity Fri, 07 Feb 2014 21:25:53 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/177-2014-02-07-14-25-53 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/177-2014-02-07-14-25-53

នាថ្ងៃទី 13 ដល់ថ្ងៃទី 18 ខែមករា និងពីថ្ងៃទី 26 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2014 ក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរ ទន្លេសាប ក្នុងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាង ស្ទឹងសែន ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប និងជាប្រធានគម្រោង បានចុះសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យបន្ថែម ទៅលើការប្រើប្រាស់ទឹកតាមវិស័យផ្សេងៗ ដូចជា ការស់នៅតំបន់ទីប្រជុំជន ឧស្សាហកម្ម កសិកម្ម គុណភាពទឹក និងស្ថានភាពទូទៅនៃការទ្រទ្រង់ជីវភាពរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

ការសិក្សាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រុមការងារបានសិក្សាផ្នែកខាងលើ (Upstream) និងផ្នែកខាងក្រោម (Downstream) នៃអាងស្ទឹងសែន ដោយជ្រើសរើសស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុកជ័យសែន ស្រុករវៀងនិងក្រុងព្រះវិហារ ។ ដោយឡែក ខេត្តកំពង់ធំ ក្រុមការងារបានជ្រើសរើសស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ។

សូមបញ្ជាក់ថា គម្រោងនៃការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែននេះ បានចាប់ផ្តើមអនុវត្តតាំងពីដើមឆ្នាំ 2013 ក្រោមការឧត្ថម្ភគាំទ្រថវិកាដោយ ភ្នាក់ងារទឹកបារាំង Loire-Bretagne Water Agency; Rhin-Meuse Water Agency; International Office for Water និង Asian Development Bank (ADB) ។ គម្រោងខាងលើនេះ មានទិសដៅ និងគោលបំណង គឺធ្វើឲ្យមានប្រសិទ្ធិភាព និងនិរន្តភាពនៃការប្រើប្រាស់ទឹក ការទាញយកផលប្រយោជន៍ពីទឹក ដើម្បីប្រើប្រាស់តាមវិស័យផ្សេងៗ និងដើម្បីរៀបចំផែនការយុទ្ទសាស្ត្រគ្រប់គ្រងធនធានទឹកឆ្ពោះទៅបម្រើផលប្រយោជន៍រួមក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់។

]]>
Activity Fri, 07 Feb 2014 21:25:53 +0000
កិច្ចប្រជុំ​សំណេះសំណាល​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រោម​ឳ​វាទ​ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/172-2014-02-06-14-58-29 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/172-2014-02-06-14-58-29

កាលពីព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម   (ក្បាលថ្នល់) មានបើកកិច្ចប្រជុំសំណេះ សំណាលការងារជាមួយថ្នាក់ដឹកនាំមានឋានៈរដ្ឋលេខាធិការ   អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានមកពីស្ថាប័នចំនួន៣ ចំណុះឲ្យក្រសួង គឺក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាបនិង គណៈកម្មការជាតិទន្លេមេគង្គកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម លឹម  គានហោ    រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដើម្បីផ្តល់ការណែនាំ និងប្តេជាអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទំរង់ស៊ីជម្រៅនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យមានប្រសិទ្ធភាព និងជោគជ័យជូនរាជរដ្ឋាភិបាល។
កិច្ចប្រជុំសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានផ្តល់នូវចំណុចសំខាន់ៗចំនួន៥ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំណុះក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តការងារនៅក្នុងអាណត្តិទី ៥ នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចំរើនកាន់តែខ្លាំង រួមមាន ៖
ទី១- ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ត្រូវតែដុសខាត់ និងលុបបំបាត់ចោលនូវភាពអសកម្មទាំងឡាយណាដែលធ្លាប់មាននាពេលកន្លងទៅ និងត្រូវខិតខំ និងបំពេញក្នុងកំរិតមួយដ៏ខ្លាំង។
ទី២- ថ្នាក់ដឹកនាំនិងមន្ត្រីនៅតាមនាយកដ្ឋាន និងស្ថាប័នអង្គភាពនានាត្រូវបន្តពង្រឹង    សមត្ថភាពនិងចំណេះដឹងនិងចំណេះធ្វើឲ្យមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងស្របទៅតាមការរីកចម្រើនរបស់វិទ្យាសាស្ត្រ និងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងនោះចំណេះដឹងផ្នែកបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាទំនើបដែលមានការប្រែប្រួលនិងរីកចំរើនជារៀងរាល់ថ្ងៃ។
ទី៣ - ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានឆន្ទៈតែមួយទៅលើការបំពេញការងារនិងទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន។
ទី៤- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ត្រូវធានានូវសកម្មភាពនិងការអនុវត្តន៍ឲ្យមានតម្លាភាពនិងសុគតភាពស្របតាមផែនការ និងទិសដៅដែលក្រសួងដាក់ឲ្យធ្វើនិងគម្រោងអភិវឌ្ឍន៍នានាត្រូវធ្វើឲ្យមានភាពរលូនប្រកបដោយនិរន្តរភាពនិង
ទី៥- រាល់ព័ត៌មាននៅក្នុងក្រសួងត្រូវផ្សព្វផ្សាយនិងចែករំលែកគ្នាទៅវិញទៅមកដើម្បីឲ្យគេដឹងគ្រប់ៗ គ្នា មានន័យថានាយកដ្ឋានមួយ ឬគណៈគម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធរទន្លេសាបត្រូវដឹងពីព័ត៌មាននៃអង្គភាព ក៏ដូចជាស្ថាប័នផ្សេងៗដើម្បីចូលរួមសហការគ្នាជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាព និងអនុវត្តដោយរលូន។

]]>
Activity Thu, 06 Feb 2014 21:58:29 +0000
កិច្ចប្រជុំ​សំណេះសំណាល​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រោម​ឳ​វាទ​ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/173-2014-02-06-14-59-29 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/173-2014-02-06-14-59-29

កាលពីព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) មានបើក កិច្ចប្រជុំសំណេះ សំណាលការងារជាមួយថ្នាក់ដឹកនាំមានឋានៈ រដ្ឋលេខាធិការ   អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានមកពីស្ថាប័នចំនួន៣ ចំណុះឲ្យក្រសួង គឺក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាបនិង គណៈកម្មការជាតិទន្លេមេគង្គកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម លឹម  គានហោ    រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដើម្បីផ្តល់ការណែនាំ និងប្តេជាអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទំរង់ស៊ីជម្រៅនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យមានប្រសិទ្ធភាព និងជោគជ័យជូនរាជរដ្ឋាភិបាល។
កិច្ចប្រជុំសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានផ្តល់នូវចំណុចសំខាន់ៗចំនួន៥ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំណុះក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តការងារនៅក្នុងអាណត្តិទី ៥ នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចំរើនកាន់តែខ្លាំង រួមមាន ៖
ទី១- ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ត្រូវតែដុសខាត់ និងលុបបំបាត់ចោលនូវភាពអសកម្មទាំងឡាយណាដែលធ្លាប់មាននាពេលកន្លងទៅ និងត្រូវខិតខំ និងបំពេញក្នុងកំរិតមួយដ៏ខ្លាំង។
ទី២- ថ្នាក់ដឹកនាំនិងមន្ត្រីនៅតាមនាយកដ្ឋាន និងស្ថាប័នអង្គភាពនានាត្រូវបន្តពង្រឹង    សមត្ថភាពនិងចំណេះដឹងនិងចំណេះធ្វើឲ្យមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងស្របទៅតាមការរីកចម្រើនរបស់វិទ្យាសាស្ត្រ និងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងនោះចំណេះដឹងផ្នែកបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាទំនើបដែលមានការប្រែប្រួលនិងរីកចំរើនជារៀងរាល់ថ្ងៃ។
ទី៣ - ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានឆន្ទៈតែមួយទៅលើការបំពេញការងារនិងទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន។
ទី៤- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ត្រូវធានានូវសកម្មភាពនិងការអនុវត្តន៍ឲ្យមានតម្លាភាពនិងសុគតភាពស្របតាមផែនការ និងទិសដៅដែលក្រសួងដាក់ឲ្យធ្វើនិងគម្រោងអភិវឌ្ឍន៍នានាត្រូវធ្វើឲ្យមានភាពរលូនប្រកបដោយនិរន្តរភាពនិង
ទី៥- រាល់ព័ត៌មាននៅក្នុងក្រសួងត្រូវផ្សព្វផ្សាយនិងចែករំលែកគ្នាទៅវិញទៅមកដើម្បីឲ្យគេដឹងគ្រប់ៗ គ្នា មានន័យថានាយកដ្ឋានមួយ ឬគណៈគម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធរទន្លេសាបត្រូវដឹងពីព័ត៌មាននៃអង្គភាព ក៏ដូចជាស្ថាប័នផ្សេងៗដើម្បីចូលរួមសហការគ្នាជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាព និងអនុវត្តដោយរលូន។

]]>
Activity Thu, 06 Feb 2014 21:58:29 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ចាប់ ប្រភេទ​ត្រី ប្រភព​ត្រី ប្រភេទ​ឧបករណ៍​នៅតាម​យឿ​ត្រី​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តសៀមរាប ៖ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/178-2014-02-05-01-01-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/178-2014-02-05-01-01-00

កាលពីថ្ងៃទី ៣-៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារ មន្ត្រីបច្ចេកទេសរបស់អាជ្ញា ធរទន្លេសាបដឹកនាំដោយឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង បានចុះសិក្សាស្រាវជ្រាវ លើផលចាប់ ប្រភេទត្រី ប្រភពត្រី ប្រភេទឧបករណ៍នៅតាម យឿត្រីក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តសៀមរាប ដើម្បីវាយតម្លៃពីបរិមាណនេសាទនៅតាមយឿត្រី និងធ្វើជាមូលដ្ឋានក្នុងការ ចុះអនុវត្តគម្រោងសិក្សា អំពីផលស្តុកបឹងទន្លេសាប ក្នុងទិសដៅចូលរួមអនុវត្ត និងលើកកម្ពស់នូវកិច្ចការការពារធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ជាពិសេសធនធានជលផលបឹងទន្លេសាប ។

]]>
Activity Wed, 05 Feb 2014 08:01:00 +0000
សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​លើ​ផល​ចាប់ ប្រភេទ​ត្រី ប្រភព​ត្រី ប្រភេទ​ឧបករណ៍​នៅតាម​យឿ​ត្រី​នៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តសៀមរាប ៖ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/179-2014-02-05-01-01-04 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/179-2014-02-05-01-01-04

កាលពីថ្ងៃទី ៣-៦ ខែ កុម្ភៈ ឆ្នាំ ២០១៤ ក្រុមការងារ មន្ត្រីបច្ចេកទេសរបស់អាជ្ញា ធរទន្លេសាបដឹកនាំដោយឯកឧត្តម អ៊ឹង គឹមលាង អគ្គលេខាធិការរង បានចុះសិក្សាស្រាវជ្រាវ លើផលចាប់ ប្រភេទត្រី ប្រភពត្រី ប្រភេទឧបករណ៍នៅតាម យឿត្រីក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តសៀមរាប ដើម្បីវាយតម្លៃពីបរិមាណនេសាទនៅតាមយឿត្រី និងធ្វើជាមូលដ្ឋានក្នុងការ ចុះអនុវត្តគម្រោងសិក្សា អំពីផលស្តុកបឹងទន្លេសាប ក្នុងទិសដៅចូលរួមអនុវត្ត និងលើកកម្ពស់នូវកិច្ចការការពារធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ជាពិសេសធនធានជលផលបឹងទន្លេសាប ។

]]>
Activity Wed, 05 Feb 2014 08:01:00 +0000
សកម្ម​ភាពចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/107-444444444444 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/107-444444444444

យតបទៅនឹងតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវទៅលើ ការងារ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប ក្នុងស្មារតីចូលរួមលើកកម្ពស់នូវកិច្ចការការពារ ធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ក្រុមការងារមន្ត្រី បចេ្ចកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដែលបាន និងកំពុងកើតឡើងក្នុងរដូវបើកការនេសាទនៅតាមទីតាំងសំខាន់ៗលើផ្ទៃបឹងទន្លេសាប ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាស់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤។

]]>
Activity Fri, 17 Jan 2014 14:27:22 +0000
សកម្ម​ភាពចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/169-2014-01-17-07-27-22 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/169-2014-01-17-07-27-22

យតបទៅនឹងតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវទៅលើ ការងារ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប ក្នុងស្មារតីចូលរួមលើកកម្ពស់នូវកិច្ចការការពារ ធនធានធម្មជាតិ និងជីវចម្រុះនៃបឹងទន្លេសាប ក្រុមការងារមន្ត្រី បចេ្ចកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដែលបាន និងកំពុងកើតឡើងក្នុងរដូវបើកការនេសាទនៅតាមទីតាំងសំខាន់ៗលើផ្ទៃបឹងទន្លេសាប ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាស់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤។

]]>
Activity Fri, 17 Jan 2014 14:27:22 +0000
កិច្ចប្រជុំ​ពិភាក្សា ស្តីពី ការពិនិត្យ​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​ ​សម្រាប់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/106-3333333333 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/106-3333333333

នៅសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៤ នៅសាល ប្រជុំរបស់អាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិភាក្សា ទៅលើសេចក្តីព្រាងផែន ការសកម្មភាពការងារ សម្រាប់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បន្ទាប់ពីនាយកដ្ឋានជំនាញក្រោមឳវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានលើកឡើងនូវសកម្មភាពការងាររបស់នាយកដ្ឋាននីមួយៗ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពការងារសម្រាប់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប និងដើម្បីសុំការអនុម័តពីឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំបានដំណើរការក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តមអគ្គលេខាធិការ អាជ្ញាធរ ទន្លេសាប និងមានការអញ្ជើញចូលរួមពិភាក្សាពីទីប្រឹក្សា អគ្គលេខាធិការរង និងប្រធាន-អនុប្រធាននាយកដ្ឋានជំនាញរបស់អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំពិភាក្សា បានពិនិត្យឃើញថា ថវិកាប៉ាន់ស្មានសម្រាប់ដំណើរការសកម្មភាពការងារក្នុងរយៈពេល ៣ ឆ្នាំ (២០១៤-២០១៦) មានចំនួនសរុប១០,៨៨០,៥៥១,០០០រៀល ដែលរួមមាន ៖
    ឆ្នាំ ២០១៤ ទឹកប្រាក់សរុប    ៣,២៦២,៤៩៩,០០០រៀល
    ឆ្នាំ ២០១៥ ទឹកប្រាក់សរុប    ៣,៦៣០,៥៦៥,០០០រៀល
    ឆ្នាំ ២០១៦ ទឹកប្រាក់សរុប    ៣,៩៨៧,៤៨៧,០០០រៀល

ផែនការសកម្មភាពការងារអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប

 

]]>
Activity Thu, 16 Jan 2014 07:11:00 +0000
វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ ស្តីពី​កត្តា​ហានិភ័យ​លើ​ការមិន​ពាក់មួក​សុ​វត្ថ​ភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/83-2014-01-10-23-55-12 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/83-2014-01-10-23-55-12

នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ ២០១៣ ក្រុមការងារសហភាព សហព័ន្ធយុវជន ក្រសួងធនធានទឹក និងឧតុនិយម បានបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីកត្តាហានិភ័យ លើការមិនពាក់មួកសុវត្ថភាព និងការបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹងដែលមាន សិក្ខាកាមចូលរួមចំនួន

]]>
Activity Thu, 09 Jan 2014 20:10:06 +0000
ការសិក្សា​ស្រាវជ្រាវ​លើ​ឡូត៍​នេសាទ​ដាយ​ត្រី​ ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ សម្រាប់​រដូវ​នេសាទ​ឆ្នាំ 2013-2014 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/77-fdgsdfgsdfgsdf https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/77-fdgsdfgsdfgsdf

ក្នុងតួនាទី និងភារកិច្ចចម្បង និងក្រោមការដឹកនាំរបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារ មន្ត្រីជំនាញនៃនាយកដ្ឋាន ត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងនាយកដ្ឋានធនធានធម្មជាតិ ដែលដឹកនាំដោយ សាស្ត្រាចារ្យ លឹម ពុយ

]]>
Activity Thu, 09 Jan 2014 19:52:12 +0000
ការចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក នៅ​ខេត្ត 5 ជុំវិញ​បឹង​ទន្លេសាប​ នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ “Water Access, Availability and Management in the Program of Aquatic Agricultural Systems of https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/109-6666666666 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/109-6666666666

ក្រោមការដឹកនាំរបស់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារអាជ្ញាធរទន្លេសាប ដែលមាន 4 ក្រុម បានចុះទៅសិក្សាស្រាវជ្រាវអំពីការគ្រប់គ្រង និងការប្រើប្រាស់ទឹករបស់ប្រជាជន ដែលរស់នៅក្នុងតំបន់បឹងទន្លេសាប នៃខេត្តចំនួន 5 គឺ ខេត្តកំពង់ឆ្នាំង, កំពង់ធំ

, ពោធិសាត់, បាត់ដំបង និងខេត្តសៀបរាម។ គោលបំណងនៃការចុះសិក្សាស្រាវជ្រាវនេះ គឺមិនត្រឹមតែចុះសិក្សាស្រាវជ្រាវអំពី ការប្រើប្រាស់ទឹក ការទាញយកផលប្រយោជន៍ពីទឹកប៉ុណ្ណោះទេ គឺថែមទាំងសិក្សាអំពីស្ថានភាពរស់នៅ និងកំរិតជីវភាពរបស់ប្រជាជន, ការសិក្សាអំពីប្រភេទមុខរបរ, ការធ្វើស្រែចំការ, ការចិញ្ចឹមសត្វ, ការនេសាទ, វារីវប្បកម្ម, និងការចូលរួមរបស់ស្ត្រីក្នុងសហគមន៍ ជាដើម។

ក្រុមការងារនៃអាជ្ញាធរទន្លេសាប និងទីប្រឹក្សាអន្តរជាតិមកពីអង្គការ WorldFish បានរៀបចំបញ្ជីរកម្រងសំណួរ, សិក្សាអំពីវិធីសាស្ត្រនៃការចុះប្រមូលទិន្នន័យ, វិធីសាស្ត្រនៃការសម្ភាសន៍បែបចូលរួម (Participatory Interview Methods), វិធីសាស្ត្រនៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកំព្យូទ័រ និងការវិភាគទិន្នន័យ។ ចំពោះកម្មវិធីនៃការចុះប្រមូលទិន្នន័យនេះ គឺបានធ្វើឡើងនាថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2013 ដោយបានជ្រើសរើសយកស្រុកចំនួន 7 និងភូមិចំនួន 12 ដែលចែកជាបីចំនុចសំខាន់ៗគឺ ប្រភេទភូមិ ដែលមានប្រជាជនរស់នៅលើគោកសុទ្ធ, លើទឹកផងលើគោកផង, និងលើទឹកទាំងស្រុង។

ក្រុមការងារនៃអាជ្ញាធរទន្លេសាប និងទីប្រឹក្សាអន្តរជាតិមកពីអង្គការ WorldFish បានចុះសម្ភាសន៍ផ្ទាល់ ជាមួយប្រជាជន, អាជ្ញាធរមូលដ្ឋាន, កសិករ, អ្នកនេសាទ, ស្ត្រីមេផ្ទះ, សហគមន៍នេសាទ, និងសហគមន៍អ្នកប្រើប្រាស់ទឹក...ដោយបានប្រមូលព័តមានមូលដ្ឋានបានជាច្រើន និងកំពុងបញ្ចូលទិន្នន័យព័តមានទាំង នោះទៅក្នុងប្រព័ន្ធកំព្យូទ័រ ដើម្បីធ្វើការវិភាគ។ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងមានការចែករំលែក និងផ្សព្វផ្សាយតាមរយៈអាជ្ញាធរទន្លេសាប និងអង្គការ WorldFish ប្រចាំប្រទេសកម្ពុជានាពេលខាងមុខ។

]]>
Activity Thu, 21 Nov 2013 22:49:26 +0000
សិក្ខាសាលា​ស្តីពី “ យុទ្ធសាស្ត្រ​នៃ​ការេ​រៀបចំ​ផែនការ​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ ​នៅ​តំបន់​បឹង​ទន្លេសាប ” “Strategic Planning of the Aquatic Agricultural Systems of the Tonle Sap” https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/108-5555555555 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/108-5555555555

ដោយមានសេចក្តីអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជូនដល់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ចូលជាគណៈអធិបតី ក្នុងពីធីបើកអង្គសិក្ខាសាលា ស្តីពី “ យុទ្ធសាស្ត្រនៃការរៀបចំផែនការប្រព័ន្ធកសិកម្មវារីជាតិនៅតំបន់បឹងទន្លេសាប ” នាថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 2013 នៅទីរួមខេត្ត សៀមរាប។

កន្លងមកអាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ជាមួយអង្គការ WorldFish ប្រចាំប្រទេសកម្ពុជា លើកម្មវិធី ប្រព័ន្ធកសិកម្មវារីជាតិនៅជុំវិញបឹងទន្លេសាប។ ក្រោមកម្មវិធីនេះ អង្គការ WorldFish និងអាជ្ញាធរទន្លេសាប បានសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា បរិស្ថាន, កសិកម្ម, ជលផល, សាកវិទ្យាល័យភូមិន្ទភ្នំពេញ, មហាវិទ្យាល័យវិទ្យាសាស្ត្រជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, អង្គការជាតិ និងអន្តរជាតិមួយចំនួន ដោយបានបង្កើតក្រុមការងារមួយឈ្មោះថា Diagnosis and Design Team ដើម្បីធ្វើការប្រជុំពិភាក្សា អំពី ការប្រឈម និងការបង្កើតទស្សនៈវិស័យសម្រាប់ការរួមចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់បឹងទន្លេសាប។

អង្គសិក្ខាសាលា បានបង្ហាញជូននូវសកម្មភាពការងារ ក៍ដូចជាលទ្ធផលនៃការប្រជុំពិភាក្សាជាមួយ អ្នកពាក់ព័ន្ធនាពេលកន្លងមក ដើម្បីឈានទៅដល់ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តកម្មវិធីបន្ត នាពេលអនាគតខាងមុខ។ អង្គសិក្ខាសាលា បានសម្រេចលើកយកផែនការអទិភាពមួយចំនួនសម្រាប់អនុវត្តមានដូចជា៖  (i)គុណភាពទឹក និងសុខមលភាព (ii) ការគ្រប់គ្រងដី និងទឹក (iii) សេដ្ឋកិច្ចសង្គម (iv) អភិបាលកិច្ចល្អ (v) ការចែករំលែកព័តមាន និង (vi) បង្កើតកិច្ចសហការបន្ថែមជាមួយដៃគូអភិវឌ្ឍន៍នានា។

 ជាទីបញ្ចប់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ក៍បានថ្លែងអំណរគុណចំពោះសមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល និងជាពិសេសបានកោតសរសើរ អង្គការ WorldFish ចំពោះកិច្ចខិតខំ ប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកដែលសម្រេចបានលទ្ធផលជាច្រើន ព្រមទាំងបន្តកិច្ចសហប្រតិបត្តិ-ការបន្តទៀតជាមួយនឹងអាជ្ញាធរទន្លេសាប ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់ប្រជាជន ដែលរស់នៅតំបន់ជុំវិញបឹងទន្លេសាប។

]]>
Activity Thu, 21 Nov 2013 22:43:49 +0000
ការអនុវត្ត​គម្រោង​លើ​ការគ្រប់គ្រង​ធនធានទឹក​នៃ​អាង​ទន្លេ​ស្ទឹងសែន នៅ​ខេត្តកំពង់ធំ ក្រុង​ស្ទឹងសែន និង​ស្រុក​កំពង់ស្វាយ​របស់​អាជ្ញាធ​រ​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/113-88888888 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/113-88888888

កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៣ ក្រុមការងារអាជ្ញាធរទន្លេសាប ដឹកនាំដោយ សាស្ត្រាចារ្យ លឹម ពុយ បានចុះធ្វើ ការសិក្សាលើការប្រើប្រាស់ធនធាន ទឹកនៃអាងទន្លេស្ទឹងសែន នៅក្នុងស្រុកចំនួនពីរ នៃខេត្តកំពង់ធំ ដែលស្ថិតនៅតាមដងស្ទឹងសែន ។ ក្រោយពីបានធ្វើការប្រជុំផ្សព្វផ្សាយ លើគម្រោង ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេស្ទឹងសែន ដោយមានជំនួយពីភាគី បារាំង (Agence de l’Eau – Loire-Bretagne & Office Internationale de l’Eau ) និងពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានថ្នាក់ ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់រួចមក ក្រុមការងារបានចុះធ្វើការសំភាសន៏ជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន ៥ឃុំ នៃស្រុកកំពង់ស្វាយ និងចំនួន ៦សង្កាត់ នៃក្រុងស្ទឹងសែន។ បទសំភាសន៏បានផ្តោតសំខាន់លើការប្រើប្រាស់ទឹកក្នុងគ្រួសារ, លើការស្រោចស្របក្នុងវិស័យកសិកម្ម ។ ចំពោះសង្កាត់ចំនួន ពីរនៃក្រុងស្ទឹងសែន ក្រៅពីការប្រើប្រាស់ទឹកក្នុងគ្រួសារបទសំភាសន៏បានផ្តោតលើវិស័យឧស្សាហកម្មមួយចំនួនដែលមានតម្រូវការទឹកជាអតិបរិមាដូចជា ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងទីក្រុង(រដ្ឋករទឹក), ការផលិតទឹកសុទ្ឋ, ការផលិតទឹកកកអនាម័យ និងទឹកកកដើម, កន្លែងលាងរថយន្ត ។ល។

បេសកកម្មនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងដោយមានការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ ភូមិ ដែលធ្វើអោយគម្រោងនេះបញ្ចប់ដោយភាពជោគជ័យ។

]]>
Activity Fri, 08 Nov 2013 16:11:00 +0000
គំរោងស្តីពីការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងទន្លេស្ទឹងសែន ការរៀបចំគណៈកម្មាធិការគ្រប់គ្រងអាងទន្លេស្ទឹងសែន នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ព្រមទាំងការរៀបចំលើ អត្តសញ្ញាណនៃអាងទន្លេស្ទឹងសែន ក្នុងប្រព័ន្ធទាក់ទងរវាងធនធានទឹក និងតម្រូវការទឹក នៅអនាគត់ខាងមុខ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/112-77777777 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/112-77777777

ចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៣ ក្រុមការងារគ្រប់គ្រងធនធានទឹកចម្រុះនៃអាង ទន្លេស្ទឹងសែន ដឹកនាំដោយ ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានសហការជាមួយនិង ក្រុមភ្នាក់ងារទឹកបារាំង ដែលមានលោកស្រី Sophie LELCHAT ជំនាញការផ្នែកលក្ខណៈទូទៅក្នុង

ការបង្កើត ផែនការគ្រប់គ្រងអាងទន្លេ មកពី Loire Brittany Water Agency (AELB) និងលោក Pierre HENRY de VILLENEUVE ជំនាញការផ្នែកបង្កើតក្រុមប្រឹក្សាក្នុងការគ្រប់គ្រងអាងទន្លេ មកពី International Office for Water (OIEau) ដើម្បីពិភាក្សាលើបែបបទក្នុងការ ការរៀបចំ ការបង្កើត គណៈកម្មាធិការគ្រប់គ្រងអាងទន្លេស្ទឹងសែន នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ជាមួយគ្នានេះដែរ បានធ្វើការរៀបចំលើ កត្តាដ៏សំខាន់ៗ ដូចជា: (i) លក្ខណៈទូទៅ នៃអាងទន្លេស្ទឹងសែន (ii) ធនធានទឹក និងជីវចម្រុះ (iii) លក្ខណៈសង្គមសេដ្ឋកិច្ច (iv) ការប្រើប្រាស់ទឹកលើគ្រប់វិស័យ (v) នីតិវិធីនៃការគ្រប់គ្រងអាងស្ទឹងសែន និង(vi) បទដ្ឋានគតិយុត្តិដែលទាក់ទងនឹងធនធានទឹក ដើម្បីរៀបចំគោលធំៗនៃផែនការមេសម្រាប់ដាក់ជូនក្នុងអនាគតដល់គណៈកម្មាធិការគ្រប់គ្រងអាងទន្លេធ្វើការសម្រេច។ ក្នុងបេសកកម្មនោះដែរ លោកស្រី Sophie LELCHAT ក្រោយពីបានជ្រាបអំពីលទ្ធផលនៃការសិក្សាជំហ៊ានទី 1 ដែលក្រុមការងារបានធ្វើបទបង្ហាញស្តីពីការចុះស្រង់ពត៌មាន និងការវិភាគដោយមានការបញ្ចូលទិន្នន័យ និងការបកស្រាយតាមបែបបទស្ថិតិលើការប្រើប្រាស់ទឹកនៅស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ លោកស្រីក៏បានចូលរួម បានចូលរួមជាមួយក្រុមការងារនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសម្ភាសន៍ផ្ទាល់ជាមួយប្រជាជនលើការប្រើប្រាស់ទឹក ព្រមទាំងបញ្ហាផ្សេងៗដែលមាននៅក្នុងឃុំផាត់សណ្តាយ។

]]>
Activity Mon, 04 Nov 2013 23:01:00 +0000
កិច្ចប្រជុំ​លើក​ទី 9 ស្តីពី ”World General Assembly of the International Network of Basin Organization” នា​ថ្ងៃទី 12 ដល់ 16 ខែសីហា ឆ្នាំ 2013 ​នាទី​ក្រុង Fortaleza Ceara ប្រទេស​ប្រេ​ស៊ី​ល​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/111-9-world-general-assembly-of-the-international-network-of-basin-organization-12-16-2013-fortaleza-ceara https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/111-9-world-general-assembly-of-the-international-network-of-basin-organization-12-16-2013-fortaleza-ceara

ដោយមានការចាត់តាំងដ៍ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជូនដល់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដើម្បីចូលរួម កិច្ចប្រជុំពិភាក្សាថ្នាក់ពិភពលោក លើកទី 9 ស្តីពី បណ្តាញអន្តរជាតិនៃការគ្រប់គ្រង អាង ទន្លេ ដែលប្រព្រឹត្តទៅនាថ្ងៃទី 12 ដល់ 16 ខែសីហា ឆ្នាំ 2013 នៅទីក្រុង Fortaleza Ceara នៃប្រទេសប្រេស៊ីល។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្តោតទៅលើ ការពិភាក្សា ចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងទឹក (Good Water Management) នាទសវត្ស៍ចុងក្រយនេះ ការកើនឡើងនូវចំនួន ប្រជាជន ការអភិវឌ្ឍន៍សេដ្ឋកិច្ច តម្រូវការទឹកមានការកើនឡើង និងបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះមានដូចជា ការផ្លាស់ប្តូអាកាសធាតុ ទឹកជំនន់ និងភាពរាំងស្ងួតជាដើម...។
កិច្ចប្រជុំថ្នាក់ពិភពលោកនេះ ក៍បានបង្កើតឲ្យមាននូវសម្ព័ន្ធភាពនៃទំនាក់ទំនងរវាងស្ថាប័នមួយ ទៅស្ថាប័នមួយជុំវិញពិភពលោក លើបណ្តាញនៃការគ្រប់គ្រងទឹក អាង និងទន្លេ។ សមាជិកសមាជិកា ដែលបានមកចូលរួមកិច្ចប្រជុំពិភាក្សានេះមានចំនួន 750 នាក់ ពាសពេញពិភពលោក។
ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានធ្វើបទ បង្ហាញជូនដល់អង្គពិធី លើប្រធានបទ ស្តីពី “ អភិបាលកិច្ចនៃការគ្រប់គ្រងធនធានទឹកនៃប្រទេសកម្ពុជា ”។ ប្រធានបទនេះមានចំណាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល ដោយទន្ទឹមនឹងកិច្ចប្រជុំនេះដែរ ឯកឧត្តម អនុប្រធានអាជ្ញាធរទន្លេសាប បានជួបប្រជុំពិភាក្សា ដើម្បើ ស្វែងរកដៃគួរជំនួយ និងដៃគូរអភិវឌ្ឍន៍មួយចំនួនដែលមានចំណាប់អារម្មណ៍មកលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា លើការគ្រប់គ្រងធនធានទឹក និងអាងទន្លេប្រកបដោយនិរន្តរភាព។

]]>
Activity Fri, 01 Nov 2013 21:57:00 +0000
កិច្ចប្រជុំ​លើកដំបូង​គណៈកម្មាធិកា​រ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ឬឹ​ង​សែន​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/110-777777 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/110-777777

អាជ្ញាធរទន្លេសាប នាព្រឹកថ្ងៃទី28 ខែតុលា ឆ្នាំ2013 បានបើកកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម  លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម  និងជាប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំក្រសួងក្រោមឪវាទ, ដៃគូរជំនួយភាគីបារាំង (Loire-Brittany and Rhine Meuse Water Agencies, International Office for Water ),  ដៃគូរអភិវឌ្ឍ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជាៈ ADB, AFD, JICA, CNMC, WorldFish,  គណៈកម្មាធិការនៃការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែន របស់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺការធ្វើបទបង្ហាញពីស្ថានភាពជាក់ស្តែងនៃអាងទន្លេស្ទឹងសែននៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងការប្រើប្រាស់ទឹកលើគ្រប់វិស័យ និងបញ្ហាដែលជួបប្រទះដូចជា ទឹកជំនន់, ការខ្វះខាតទឹកនៅរដូវប្រាំង, ព្រមទាំងបញ្ហាប្រឈមដែលអាចជួបប្រទះនៅពេលខាងមុខ ជូនដល់អង្គប្រជុំ។
    ឯកឧត្តម  លឹម គានហោ បានមានប្រសាសន៏នៅក្នុងកិច្ចប្រជុំនេះថា ប្រធានបទនៃកិច្ចប្រជុំថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងធនធានទឹកចម្រុះជាទូទៅនៅក្នុងតំបន់អាងទន្លេទាំង៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដោយបានចាប់ផ្តើមយកអាងទន្លេស្ទឹងសែនជាគំរូ។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារទឹកបារាំងនិងធរនាគាអភិវឌ្ឍន៏អាស៊ី ដែលបានផ្តល់ជំនួយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស, ក្នុងការសិក្សាជាក់ស្តែងលើស្ថានភាពនៃវិស័យផ្សេងៗដែលទាក់ទងនឹងការប្រើប្រាស់ធនធានទឹក, រៀបចំបង្កើតគណៈកម្មាធិការក្នុងការគ្រប់គ្រងអាងស្ទឹងសែន រហូតដល់ដំណាក់កាលចុងក្រោយ ហើយ ឯកឧត្តម បានផ្តល់អនុសាសន៏សុំឲ្យដៃគូរអភិវឌ្ឍយកគំរូ ក្នុងការគ្រប់គ្រងធនធានទឹករបស់អាងស្ទឹងសែនទៅអនុវត្តលើអាងស្ទឹងធំៗដ៏ទៃទៀត ដែលនៅជុំវិញបឹងទន្លេសាប។

]]>
Activity Fri, 01 Nov 2013 21:53:37 +0000
ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ ​រវាង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ ​អាជ្ញាធរ​ទន្លេសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៣ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/114-1111111 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/114-1111111

នាថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៣ ក្រោមការឯកភាពពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអនុញ្ញាតិជូន ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំគណៈប្រិតិភូអាជ្ញាធរទន្លេសាប រួមដំណើរដោយ ឯកឧត្តម សៅ វណ្ណសិរីវុទ្ធ អគ្គលេខាធិការង និង លោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិនៃ អាជ្ញាធរទន្លេសាប ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) រវាង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអាជ្ញាធរទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ គឺមានគោលបំណងផ្លាស់ប្តូរសកម្មភាព និងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នាដើម្បីការអភិវឌ្ឍប្រទេសជាតិ និងជាផលប្រយោជន៍រួម នៃស្ថាប័នទាំងពីរ។ កិច្ចសហប្រតិបត្តិការរួមមាន ៖
-    ការផ្លាស់ប្តូរកម្មសិក្សារបស់និស្សិត បុគ្គលិកឬអ្នកស្រាវជ្រាវ។
-    ការបង្កើត និងការសំរេច នៃគម្រោងស្រាវជ្រាវរួមគ្នានៅក្នុងបឹងទន្លេសាប មានដូចជា៖ សមាសធាតុពុល (Toxic substances) ក្នុងទឹក, ដី, ភក់ និងពពួកសត្វនានា ព្រមទាំងរុក្ខជាតិដែលមាននៅក្នុងបឹងទន្លេសាប ឬតំបន់ពាក់ព័ន្ធ។
-    សិក្សាអំពីសុខុមាលភាពរបស់ប្រជាជនរស់នៅតាមបណ្តាភូមិបណ្តែតទឹកជុំវិញ   បឹងទន្លេសាប។
-     ការរៀបចំរួមគ្នានៃសន្និសីទ ឬសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ។
-    ការផ្លាស់ប្តូរឯកសារស្រាវជ្រាវ ឯកសារវិទ្យាសាស្ត្រ និងព៌ត័មានវិទ្យាសាស្ត្រ។
អាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងមហាវិទ្យាល័យឱសថសាស្ត្រ ដែលមានការគាំទ្រដោយសាកលវិទ្យាល័យជាតិសឹង្ហបូរី (National University of Singapore), Defense Scientific Organization នៃប្រទេសសឹង្ហបូរី និងសាកលវិទ្យាល័យ Montpellier ប្រទេសបារាំងលើប្រធានបទកម្មវិធីនៃការសិក្សាស្រាវជ្រាវ “ BiodivHealthSEA in the Tonle Sap Cambodia ” ។
ជាទីបញ្ចប់ ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៍ដូចជា ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប មានមតិស្របគ្នាក្នុងការលើកទឹសដៅជុំរុញធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តការដំណើរការទៅមុខប្រកបដោយប្រសិទ្ធិភាព និងទទួលបាននូវសមិទ្ធផលខ្ពស់ដែលជាប្រយោជន៍រួមដល់ជាតិ និងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះបានបញ្ចប់ប្រកបដោយស្មារតីរីករាយ និងសហប្រតិបត្តិការល្អ។

]]>
Activity Fri, 15 Mar 2013 04:57:08 +0000
ដំណើរ​ទស្សនៈកិច្ច​សិក្សា​នៅ​តំបន់​ច្នុកទ្រូ និង ផាត់​សណ្តាយ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/115-2014-01-21-16-03-33 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/115-2014-01-21-16-03-33

កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៣ គណៈប្រតិភូ នៃអាជ្ញាធរទន្លេសាប ដែលដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមតំណើរដោយ ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ចុះពិនិត្យ និងសិក្សា លើទីតាំងមួយចំនួនដូចខាងក្រោមៈ

-យឿរឡើងត្រីផ្សារឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង
-ពិនិត្យស្ថានភាពការនេសាទជាលក្ខណៈគ្រួសារ នៅ ឃុំឆ្នុកទ្រូ និងឃុំផាត់សណ្តាយ
-ពិនិត្យអំពីខ្សែចង្វាក់ផលិតកម្ម និងទីផ្សារនៃការកែច្នៃត្រីរៀលឆ្អើរ នៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។

]]>
Activity Sat, 23 Feb 2013 06:02:59 +0000
វគ្គ​បណ្តុះបណ្តាល​ស្តីពី ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​នៃ​អាង​ទន្លេ​ស្ទឹងសែន របស់​ភាគី​បារាំង (Agence de l’Eau – Loire-Bretagne & Office Internationale de l’Eau ) ចំពោះ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​ធនធានទឹក និង ឧតុនិយម​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/118-agence-de-l-eau-loire-bretagne-office-internationale-de-l-eau https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/118-agence-de-l-eau-loire-bretagne-office-internationale-de-l-eau

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនូវសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៥ ដល់ ១៧ ខែ មករា ឆ្នាំ ២០១៣ ដោយមានការចូលរួមពី មន្ត្រីនៃអាជ្ញាធរទន្លេសាប មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ចំពោះភាគីបារាំងដឹកនាំដោយ លោក Alain BERNARD, លោកស្រី Sophie LELCHAT និង លោក Philippe SENNHAUSER។

ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដែលជាប្រធានគម្រោង បានធ្វើបទបង្ហាញខ្លីមួយ ស្តីពីលក្ខណៈទូទៅរបស់អាងទន្លេស្ទឹងសែន, ការប្រើប្រាស់ទឹកចេញពីទន្លេស្ទឹងសែន និងធ្វើការពន្យល់ពីដំណើរការនៃគម្រោងនេះដល់មន្ត្រីសិក្ខាកាមទាំងអស់។ បន្ទាប់មកភាគីបារាំង បានធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងអាងទន្លេ ដោយយកបទ ពិសោធន៏ពីប្រទេសចំនួន ១៧ ដែលភាគីបារាំងបានធ្វើសហប្រតិបត្តិការណ៏ជាមួយ។ ចំពោះព្រះរាជាណាចក្រកម្ពុជា ការ សិក្សាលើអាងស្ទឹងសែន ជាការសិក្សាលើកដំបូង ហើយជាគំរូសម្រាប់អាងដទៃទៀតនៅជុំវិញបឹងទន្លេសាប។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រុមការងារអាជ្ញាធរទន្លេសាប និងភាគីបារាំង ដឹកនាំដោយ ឯកឧត្តម លឹម ពុយ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីជួបប្រជុំពិភាក្សា និងជម្រាបជូនដល់អាជ្ញាធរដែនដីស្តីពីគម្រោងស្ទឹងសែននេះ នៅសាលាខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីថ្នាក់ខេត្ត, ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់មក ក្រុមការងារ បានចុះពិនិត្យមើលពីទិដ្ឋភាពទូទៅនៃស្ទឹងសែននៅខេត្តព្រះវិហារនារដូវប្រាំងនេះ ព្រមទាំងបានធ្វើការវាស់វែងនូវបរិមាណធារទឹក និងបានយកសំណាកទឹកមកមន្ទីរពិសោធន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីមើលគុណភាពទឹក។ វគ្គបណ្តុះបណ្តាលនេះ បានបញ្ចប់ក្រោយពីបានប្រជុំបូកសរុបដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ដូចជា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍, ធនាគារអភិវឌ្ឍន៍អាស៊ី និងគណៈកម្មការទន្លេមេគង្គ ព្រមទាំងលើកទិសដៅសម្រាប់ដំណើរការរបស់គម្រោងនៅឆមាសទី១នៃឆ្នាំ២០១៣។

]]>
Activity Fri, 01 Feb 2013 06:24:00 +0000
សកម្មភាព​កាត់​ឃ្វៀល​ដី​អាង និង​ដីស្រែ នៃ​តំបន់ ៣ នៃ​បឹង​ទន្លេសាប​ជូន​ដល់​ប្រជាកសិករ​ ​តាម​សេចក្តីសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/117-3333333 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/117-3333333

ក្រោយពីទទួលបានគោលការណ៍ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ព្រមទាំងមន្ត្រីក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីខេត្តកំពង់ធំ បានចុះអនុវត្តតាមបទបញ្ជា ដើម្បីស្រង់នូវនិយាមកាជាក់ស្តែង និងបោះបង្គោលកំណត់ដីស្រែនៃភូមិគោកត្របែក ឃុំស្រឡៅ និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ

ខេត្តកំពង់ធំ ដែលស្ថិតនៅតំបន់បីនៃបឹងទន្លេសាប ចាប់តាំងពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៣ ។ក្រុមការងារអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប រួមដោយ ឯកឧត្តម ឯម ប៊ុនធឿន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម សៅ វណ្ណសិរីវុទ្ធ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប មុននឹងចុះប្រតិបត្តិការណ៍ បានបើកកិច្ចប្រជុំជាមួយនឹងថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងរដ្ឋបាលជលផលខេត្តកំពង់ធំ ស្តីអំពីការឃ្វៀលដីអាង និងដីស្រែតាមសំណើរបស់ប្រជាកសិករ តាមរយៈអាជ្ញាធរមូលដ្ឋាន ភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ និងភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុក កំពង់ស្វាយ ដែលស្ថិតនៅតំបន់បីនៃបឹងទន្លេសាប។ បន្ទាប់មកក្រុមការងារ បានចុះប្រតិបត្តិការ ក្នុងការស្រង់និយាមកា និងធ្វើការបោះបង្គោល។

]]>
Activity Fri, 01 Feb 2013 06:17:42 +0000
ការសិក្សា​តាមដាន​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ​ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០១២ - ២០១៣ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/116-222222 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/116-222222

ក្រោយពីទទួលបានគោលការណ៍ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប រួមដោយ លោក អ៊ឹង គឹមលាង ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងលោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិ ព្រមទាំងមន្ត្រីនៃនាយកដ្នានទាំង

២ បានចុះសិក្សា តាមដានលើផលចាប់នៃធនធានត្រី, ប្រភេទត្រី, ជីវសាស្ត្រ និងភាពសម្បូររបស់ប្រភេទត្រីសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម និងការកែច្នៃ ជាពិសេសតាមដានលើប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ នៅតាមឡូត៍ដាយទាំង ១៥ ជួរ ស្មើនឹង ៦៥ គន្លង ដែលស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅរដូវនេសាទឆ្នាំ ២០១២ - ២០១៣ នេះ ចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៣។
ទន្ទឹមនឹងនោះ ក្រុមការងារ បានធ្វើការត្រួតពិនិត្យ និងស្រង់ទិន្នន័យជាមួយប្រជានេសាទជាលក្ខណៈគ្រួសារ និងសិប្បកម្ម ដែលប្រើប្រាស់ឧបករណ៍នេសាទដូចជា មងរាយ មងបណ្តែត និងនាម នៅតាមដងទន្លេសាបផងដែរ។
ក្រុមការងារ បានធ្វើការវិភាគលើផលចាប់នៅរដូវនេះ ទៅនឹងរបបជលសាស្ត្រ ដោយយោងលើទិន្នន័យកំពស់ទឹកនៅស្ថានីយ៍ព្រែកក្តាម និងធ្វើការវាស់វែងល្បឿនទឹកតាមបណ្តាឡូត៍ដាយជារៀងរាល់ខែ។ ចំពោះការសិក្សាលើជីវសាស្ត្ររបស់ប្រភេទត្រីសំខាន់ៗ សំណាកត្រីមួយចំនួនធំដែលបានមកពីឡូត៍ដាយទាំង ១៥ ជួរ ត្រូវបានពិនិត្យលើប្រភេទ ធ្វើការវាស់ប្រវែង និងថ្លឹងទម្ងន់ នៅបន្ទប់ពិសោធន៍របស់អាជ្ញាធរទន្លេសាប ។ ក្រោយពី ឡូត៍ដាយ បានបញ្ចប់ការធ្វើអាជីវកម្ម ក្រុមការងាររបស់អាជ្ញាធរទន្លេសាប នឹងធ្វើការប្រៀបធៀបផលចាប់របស់អាជីវកម្មឡូត៍ដាយរវាងរដូវនេសាទឆ្នាំ ២០១១ -២០១២ និងរដូវនេសាទឆ្នាំ ២០១២-២០១៣។

]]>
Activity Fri, 01 Feb 2013 06:12:25 +0000
ឯកឧត្តម លឹម គានហោ អ​ញ្ញើញ​ចូលរួម​ក្នុង​ពិធី​បិទ​សិក្ខាសាលា​គម្រោង​ ​ក្នុងការ​គ្រប់គ្រង​អាង​ទន្លេ​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/119-2014-02-15-08-48-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/119-2014-02-15-08-48-18

ល្ងាចថ្ងៃទី 02 ខែ តុលា ឆ្នាំ ២០១២ នៅសាលប្រជុំក្រសួង ធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប មានកិត្តិយសដ៍ខ្ពង់ខ្ពស់បានអញ្ញើញចូលរួម ក្នុងពិធីបិទសិក្ខាសាលា ស្តីពីគម្រោង នៃការ គ្រប់គ្រងអាងទន្លេស្ទឹងសែននៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានធ្វើសេចក្តីរាយការណ៏អំពី សិក្ខាសាលា និងដំណើរបេសកកម្មរបស់គណៈប្រតិភូបារាំង ដែលបានចុះទៅពិនិត្យផ្ទាល់នៃអាងទន្លេស្ទឹងសែន ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីឈានទៅដល់ការរៀបចំប្លង់មេក្នុងការគ្រប់គ្រងអាងទន្លេស្ទឹងសែន ពិសេសលើការគ្រប់គ្រងការប្រើប្រាស់ទឹកក្នុងតំបន់។ ឯកឧត្តម លឹម ពុយ ក៍បានបញ្ជាក់អំពីគោលដៅធំៗចំនួន ៤ ចំនុច សម្រាប់គម្រោងនេះដែលមានដូចខាងក្រោម៖
    ១. ការរៀបចំប្រព័ន្ឋទិន្នន័យស្តីពី របបទឹក និងធនធានជលសាស្ត្រ, ការប្រើប្រាស់ទឹកតាមវិស័យ ផ្សេងៗដូចជាៈ ការស្រោចស្រព, តម្រូវការក្នុងការប្រើប្រាស់តាមលំនៅឋាន ទាំងផ្នែកឧស្សាហកម្ម និងសិប្បកម្ម ។ល។និង។ល។
    ២. ការបណ្តុះបណ្តាលលើការគ្រប់គ្រងអាងទន្លេដល់បុគ្គលិកក្រសួងធនធានទឹកថ្នាក់រាជធានី និង ថ្នាក់ខេត្តលើការប្រមូល និងរៀបចំទិន្នន័យតាមទិសដៅនីមួយៗ, ការចុះយកសំណាកទឹក និងការវិភាគ លើគុណភាពទឹក និងគុណភាពបរិស្ថានទូទៅ។
    ៣. ការរៀបចំផែនការមេលើការប្រើប្រាស់ធនធានទឹករបស់អាងទន្លេ
    ៤. ការរៀចំផែនការមេ និងបង្កើតគណៈកម្មការថ្នាក់ជាតិ និងថ្នាក់តំបន់ លើការគ្រប់គ្រងធនធានទឹកលើស្ទឹងទាំង ១១ នៅជុំវិញបឹងទន្លេសាប។
    លោក Jacques Oudin ជាសមាជិកព្រឹទ្ឋសភាបារាំង ដែលជាប្រធានគម្រោងក្នុងការប្រើប្រាស់ ថវិការនៃគម្រោងនេះ មានមោទនភាពដែលបានដឹកនាំនូវគណៈប្រតិភូបារាំងជួយជ្រោមជ្រែងគម្រោងនេះ។ ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យគឺទាមទារនូវ ឆន្ទះខ្ពស់ទាំងខាងភាគីបារាំង និងកម្ពុជា ហើយលោកក៍សំណូមពរឲ្យមានកិច្ចសហការល្អរវាងបារាំង និងកម្ពុជាអោយមានភាពយូរអង្វែង។
    មានមតិក្នុងការបិទសិក្ខាសាលា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានស្វាគមន៏ចំពោះគណៈប្រតិភូបារាំង ដែលបានសហការជាមួយក្រុមការងារអាជ្ញាធរទន្លេសាប ដែលបានរៀបចំសិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះវិហារ និងខេត្តកំពង់ធំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៏បន្ថែមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបារាំង អាចធ្វើការពិនិត្យ និងវាយតម្លៃនូវសក្តានុពល និងកង្វះខាតជារួមមួយចំនួនលើការងារគ្រប់គ្រងធនធានទឹកនៃអាងទន្លេស្ទឹងសែន ហើយ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់ថា គម្រោងនេះនឹងប្រព្រឹត្តដោយរលូន និងឈានទៅដល់ការអនុវត្ត និងអភិវឌ្ឍន៍ជាក់ស្តែង លើការគ្រប់គ្រងធនធានទឹកនៃអាងទន្លេស្ទឹងសែន។
    ជាចុងបញ្ចប់ ភាគីបារាំង និងអាជ្ញាធរទន្លេសាប បានធ្វើការចុះហត្ថលេខារួមនៃកិច្ចសហប្រតិ្តបតិការ លើគម្រោងការនៃការគ្រប់គ្រងអាងទន្លេស្ទឹងសែន ។

]]>
Activity Sat, 06 Oct 2012 05:28:10 +0000
ក្រុមការងារអាជ្ញាធរទន្លេសាប និងគណៈប្រតិភូភ្នាក់ងារទឹកបារាំង បានចុះពិនិត្យដល់ទីតាំងនៃទិដ្ឋភាពទូទៅអាង ទន្លេស្ទឹងសែននៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/120-2012-10-01 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/120-2012-10-01

នាពីថ្ងៃទី ២៩-៣០ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១២ ក្រុមការងារអាជ្ញាធរទន្លេសាប និងគណៈប្រតិភូ ភ្នាក់ងារទឹកបារាំង (Agence de L’eau – Liore-Bretange) ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានចុះទស្សនៈកិច្ចសិក្សាពិនិត្យមើលអំពី ទិដ្ឋភាព

ទូទៅនៃអាងទន្លេស្ទឹងសែន ការប្រីប្រាស់ទឹកនៃអាងទន្លេស្ទឹងសែន ដូចជា រដ្ឋករទឹក សហគ្រាសផលិតទឹកសុទ្ធ សិប្បកម្ម និងប្រជាកសិករ ដែលរស់នៅ នៅខេត្តព្រះវិហារ និងកំពង់ធំ។ កិច្ចការនះគឺមានទិសដៅដើម្បីឈានទៅរកការគ្រប់គ្រងធនធានទឹកចំរុះ (Intergreted Water Resource Management - IWRM) ដែលនឹងចាប់ផ្តើមក្នុងអនាគត់ដ៏ខ្លីខាងមុខនេះ (២០១២-២០១៤) ក្រោមជំនួយរបស់ទីភ្នាក់ងារទឹកបារាំង (Agence de L’eau), Loire-Bretagne, Rhim Mouce និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
    គណៈប្រតិភូអាជ្ញាធរទន្លេសាប និងភាគីបារាំង បានចុះពិនិត្យដល់ទីតាំងនៃទិដ្ឋភាពទូទៅអាងទន្លេស្ទឹងសែននៅ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ គឺក្រុមការងារបានធ្វើដំណីរដោយទូក ទៅដល់ប្រភពនៃក្បាលស្ទឹងសែន ស្ថិតនៅក្នុងស្រកុគូលេន និងថ្ងៃបន្តបន្ទាប់បានចុះពិនិត្យអំពីទីតាំងនៃរដ្ឋករទឹកខេត្តកំពង់ធំ និងបានធ្វើ ដំណើរដោយទូក ដើម្បីពិនិត្យមើលទិដ្ឋភាពរួមនៃការប្រើប្រាស់ទឹកតំបន់ស្ទឹងសែននៃខេត្តកំពង់ធំ។ ក្រោយពីបញ្ចប់ទស្សនៈកិច្ចសិក្សានេះ ភាគីជំនួញបារាំង មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលសង្គម និងសេដ្ឋកិច្ច ដែលមានទំនាក់ទំនងទៅនឹងអាងទន្លេស្ទឹងសែន រួមមានដូចជា ការប្រើប្រាស់ទឹក និងធនធានជីវចម្រុះដ៍សម្បូរបែបនៅក្នុងតំបន់។

]]>
Activity Tue, 02 Oct 2012 05:38:13 +0000
ដំណើ​បំពេញ​បេសកកម្ម​សិក្សា​ស្រាវជ្រាវ​ការធ្វើ​ចរាចរ​ត្រី ចុះ​ពី​ទន្លេមេគង្គ មកកាន់​បឹង​ទន្លេសាប និង​តំបន់​ពាក់​ពន្ធ័​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/121-2012-09-05 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/121-2012-09-05

កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០១២ ក្រុមការងារ របស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយនិងអមដំណើរដោយនាយកដ្ឋានអាជីវកម្ម និងអភិរក្ស មានការចូលរួមដោយប្រធានមន្ទីធនធានទឹកខេត្តកំពង់ចាម លោកអភិបាលស្រុក បាធាយ ប៉ូលី និងមន្ត្រីជលផលបានចុះធ្វើការសិក្សាស្រាវជ្រាវដោយផ្តោតលើការធ្វើចរាចរត្រីចុះពីទន្លេមេគង្គ មកកាន់បឹងទន្លេសាប និងតំបន់ពាក់ពន្ធ័ ដើម្បីផ្ទៀងផ្ទាត់ផលចាប់ដោយឧបករណ៍លូស្បៃម៉ុងកាលពីឆ្នាំកន្លង២០១១។ ការសិក្សានេះបានធ្វើនៅចំនុចទីតាំង ភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយខេត្តកំពង់ចាម។

]]>
Activity Thu, 06 Sep 2012 05:44:37 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ពី​រុក្ខជាតិ​ព្រៃ​លិច​ទឹក​នៅ​តំបន់ 3 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/122-2012-08-29 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/122-2012-08-29

កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១២ ក្រុមការងារ របស់នាយកដ្ឋានធនធានធម្មជាតិនៃអាជ្ញាធរ ទនេ្លសាប បានចុះ ធ្វើការសិក្សាពីរុក្ខជាតិព្រៃលិចទឹកដែលមានទីតាំងនៅ ភូមិអូរពាមក្របៅ ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ការចុះសិក្សាអំពីរុក្ខជាតិព្រៃលិចទឹក នៅខេត្តកំពង់ធំ គឺក្រោមការចង្អុលបង្ហាញពី សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាបដើម្បីធ្វើការសិក្សាទៅលើចំណុចគោល ៣ ធំៗគឺៈ
    - សិក្សាពីដំណុះដុះឡើងវិញតាមរយៈគល់ និងឬស ក្រោមពីមានការកាប់បំផ្លាញឈួសឆាយ និងដុតបំផ្លាញដើម្បីធ្វើស្រែ
    - សិក្សាលើកូនព្រៃលិចទឹកដំណុះថ្មីឡើងវិញពីគ្រាប់ដោយធម្មជាតិ
    - សិក្សាពីអត្រារស់របស់កូនឈើព្រៃលិចទឹកដែលបានដាំឡើងវិញ ។
    ការសិក្សាស្រាវជ្រាវនេះនឹងបន្តទៅទៀត រៀងរាល់ ២ ខែម្តង លើកលែងតែកំពស់ទឹកមាន
ប្រមាណ ៣ ម៉ែត្រលិចរុក្ខជាតិព្រៃលិចទឹកនៅតំបន់ ៣ ។

]]>
Activity Wed, 29 Aug 2012 12:57:16 +0000
​ការចុះ​សិក្សា​ស្រាវជ្រាវ គុណភាព​ទឹក ការសិក្សា​វាយតម្លៃ​ធនធាន​ត្រី​នា​រដូវ​ត្រី​ពង ការសិក្សា​ស្រាវជ្រាវ អំពី​រុក្ខជាតិ​នៃ​ព្រៃ​លិច​ទឹក តំបន់​អភិរក្ស និង​ការវាយតម្លៃ ទិន្នផល​ត្រី រដូវ​នេសាទ​ឆ្នាំ 2012-2013 នៅ​ជុំវិញ​បឹង​ទន្លេសាប ។​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/123-2012-07-17 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/123-2012-07-17

ក្រុមការងារគុណភាពទឹក និងសេដ្ឋកិច្ចសង្គមរបស់អាជ្ញាធរ ទន្លេសាប បានចុះសិក្សានៅទីតាំង 3 ចំនុចសំខាន់ៗ គឺនៅ ឆ្នុកទ្រូ កំពង់លួង និងចុងឈ្នៀស  គឺដើម្បីតាមដាន និងវាយតម្លៃគុណភាពទឹក លើបារ៉ាមែត្រសំខាន់ ដូចជា Conductivity, pH, ស៊ីតុណ្ហភាពទឹក, កំរិតភាពថ្លានៃទឹក,អុកស៊ីសែនរលាយក្នុងទឹក,ជំរៅទឹក និងការពិនិត្យលើស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋក្នុង ការរស់នៅប្រចាំថ្ងៃក្នុងភូមិបណ្តែកទឹកនៃបឹងទន្លេសាប។

ក្រុមការងាររបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវវាយតម្លៃលើធនធានត្រីប្រមាណ ៣២ ប្រភេទចាប់តាំងពីខែ មេសា ឆ្នាំ២០១២ ដោយបានចុះយកសំណាកត្រីចំនួន 5 លើករួចមកហើយ ដើម្បីពិនិត្យ និងសិក្សាលើប្រភេទត្រីដែលមានពង និងការវិវត្តរបស់ពងត្រីតាមប្រភេទត្រីនីមួយៗ។សម្រាប់ការចុះបំពេញបេសកកម្មចុងក្រោយនេះ ក្រុមការងារបានធ្វើការពិនិត្យលើប្រភេទត្រីចំនួន ២២ ប្រភេទបន្ថែមទៀត ដែលសរុបប្រភេទត្រីទាំងអស់មានចំនួនកើនដល់ ៥៤ប្រភេទក្នុងនោះប្រភេទត្រីដែលមានពងមានចំនួន ៣៣ប្រភេទ។ ក្រុមការងារបានធ្វើការវាស់ប្រវែង, ថ្លឹងទំងន់, វះយកពងត្រីមកពិនិត្យនៅនឹងទីកន្លែងផ្ទាល់ មានដូចជាៈ តំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង, តំបន់ផាត់សណ្តាយ និងពាមបាងក្នុង ខេត្តកំពង់ធំ, តំបន់កំពង់លួង ក្នុងខេត្តពោធិ៍សាត់, តំបន់កំពង់ឃ្លាំង និងកំពង់ភ្លុក ក្នុងខេត្តសៀមរាប។
សម្រាប់ការចាប់ត្រីតាមឧបករណ៍នេសាទ ក្នុងកំឡុងពេលចុះបំពេញបេសកកម្មការងារនេះ មានដូចខាងក្រោមៈ
ឧបកេណ៍បរ មានចំនួន ១៣ ប្រភេទ
ឧបករណ៍អួន មានចំនួន ១៨ ប្រភេទ
ឧបករណ៍ ឈឹបរុញ មានចំនួន ១១ ប្រភេទ
ឧបករណ៍មង មានចំនួន ១៨ ប្រភេទ
ឧបករណ៍ជន មានចំនួន ៤ ប្រភេទ
ក្រុមការងារសិក្សាពីជីវសាស្ត្រត្រីនេះ នឹងបន្តធ្វើការសិក្សាស្រាវជ្រាវរហូតដល់រដូវបើកនេសាទខាងមុខ។

ក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស
បានចុះសិក្សាស្រាវជ្រាវផលនេសាទក្នុងបឹងទន្លេសាបសម្រាប់ឆ្នាំ ២០១២-២០១៣ ខាងមុខដើម្បីធ្វើការវាស់ស្ទង់បរិមាណត្រី ដែលមានក្នុងបឹងទន្លេសាប និងវាយតម្លៃអំពីស្ថានភាពនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ទើបនាយកដ្ឋាន បែងចែកក្រុមការងារគ្រប់គ្រងស្រាវជ្រាវតាមរយៈគោលការណ៍ ៣ របៀបគឺ

-ក្រុមទី ១ បានធ្វើការសិក្សាស្រាវជ្រាវពិសោធន៍ ដោយប្រើប្រាស់ឧបករណ៍នេសាទដូចជា អួន, ឈិប និងជន នៅក្នុងភូមិ សាស្ត្រក្នុងឡូត៍អភិរក្សលេខ ៤ និងដែននេសាទសាធារណៈ ខេត្តកំពង់ឆ្នាំង និងប្រើប្រាស់ឧបករណ៍ អួន, ជន នៅក្នុងកន្លែងអភិរក្សកំពង់ប្រាក់ និងដែនសាធារណៈ មុខកំពង់លួង ក្នុងគោលដៅពិនិត្យអំពីបរិមាណត្រី ខេត្ត ពោធិ៍សាត់។

-ក្រុមទី ២ បានធ្វើការស្រាវជ្រាវពិសោធន៍ដោយក្រុមការងារ បានចុះពិនិត្យឧបករណ៍ល្មើសច្បាប់ដូចជា ឧបករណ៍ បរ និង លបណរ៉ាវ និងមងបណ្តែតប្រវែងវែង ដែលលួចដាក់ក្នុងព្រៃលិចទឹក ជាតំបន់សំបូរត្រីច្រើន ដើម្បីវាយ តម្លៃផលត្រីដែលចាប់ក្នុងមួយថ្ងៃៗ នៅភូមិសាស្ត្រខេត្តកមពង់ឆ្នាំង និងកំពង់ធំ។

-ក្រុមទី ៣ បានចុះស្រង់ស្ថិតិផលត្រីតាមយឿ ដើម្បីពិនិត្យ បរិមាណត្រី ប្រភេទត្រី ប្រភពត្រី ឧបករណ៍ចាប់ ទីផ្សារ និងតម្លៃ នៅ ក្នុងខេត្ត កំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប ក្នុងពេលផ្ទៀងផ្ទាត់ផលត្រី ដែលចាប់បានពីការ ធ្វើពិសោធន៍ របស់ក្រុមទី ១ និង ទី ២ ។

]]>
Activity Tue, 17 Jul 2012 13:10:12 +0000
ដំណើរ​បំពេញបេសកកម្ម​ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ធនធានធម្មជាតិ និង​ស្ថានភាព​ទូទៅ​នៃ​បឹង​ទន្លេសាប​នា​រដូវ​បិទ​នេសាទ ឆ្នាំ ២០១២ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/124-2012-07-12 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/124-2012-07-12

អាជ្ញាធរទន្លេសាប បានធ្វើទស្សនៈកិច្ចសិក្សារយះពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១២ ក្រោមការដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ និងអមដំណើរដោយក្រុមការងារ ពីរ នាយកដ្ឋាន គឺនាយកដ្ឋានធនធានធម្មជាតិ និងនាយកដ្ឋានអាជីវកម្ម និងអភិរក្ស អមដោយក្រុមការងារចំនួន ២២ នាក់
ដែលមានគោលបំណងស្រាវជ្រាវទៅលើជីវចម្រុះ នៃខេត្តជុំវិញបឹងទន្លេសាប ដើម្បីស្វែងយល់លើ ៖

-    សិក្សាលើគុណភាពទឹក និងសេដ្ឋកិច្ចសង្គម
-    សិក្សាវាយតម្លៃធនធានត្រីនារដូវត្រីពង និងផលស្តុកត្រី
-    សិក្សាស្រាវជ្រាវអំពីរុក្ខជាតិព្រៃលិចទឹក និងជីវចម្រុះ
-    សិក្សាស្រាវជ្រាវការធ្វើធអាជីវកម្ម
-    សិក្សាស្រាវជ្រាវលើឧបករណ៍ពិសោធន៍ដោយមាន លប មង អួន និងសន្ទូច ដើម្បីវាយតម្លៃពី ផលស្តុកធនធានត្រីនូវបឹងទន្លេសាបនារដូវបិទនេសាទ
-    សិក្សាស្រាវជ្រាវពីការរៀបចំតំបន់អភិរក្សលើឡូត៌នាសាទដែលបានលុបកាលពីឆ្នាំ ២០១១
-    ការសិក្សាស្រាវជ្រាវអំពីសកម្មភាពនៃបទល្មើសនេសាទគ្រប់រូបភាព
-    ការសិក្សាស្រាវជ្រាវពីបរិមាណ ប្រភេទ និងទំហំផលនេសាទ នូវតាមបណ្តាលយឿ (ទីតាំងប្រមូលទិញ ) ក្នុងបណ្តាលខេត្តនីមួយៗជុំវិញបឹងទន្លេសាប
ជាសរុប ក្រុមការងារអាជ្ញាធរទន្លេសាបនឹងធ្វើការបូកសរុប វាយតម្លៃលទ្ធផលការងារជូន ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ។

]]>
Activity Thu, 12 Jul 2012 13:16:16 +0000
ការសិក្សា​តាមដាន​ធនធាន​ត្រី នា​រដូវ​ត្រី​ពង​ឆ្នាំ​២០១២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/126-2014-01-23-15-17-42 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/126-2014-01-23-15-17-42

ចាប់តាំងពីដើមខែ មេសា រហូតដល់ខែ មិថុនា ឆ្នាំ ២០១២នេះ ក្រុមការងាររបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ដែលដឹកនាំដោយលោក ខូវ មាស ប្រធាននាយកដ្ឋាន ក្រោមការចង្អុលណែនាំពីឯកឧត្តម លឹម ពុយ អនុប្រធានអជ្ញាធរទន្លេសាប បានធ្វើការសិក្សាតាមដានធន ធានត្រី នារដូវត្រីពងកូន ឆ្នាំ ២០១២ នេះ។

ការសិក្សានេះត្រូវបានធ្វើនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ឋ។ ប្រភេទត្រីដែលបានយកមកធ្វើការសិក្សានៅមន្ទីពិសោធន៍អជ្ញាធរទន្លេសាប ត្រូវបានជ្រើសយកប្រភេទត្រីណាដែលមានពង ហើយសំណាកត្រីទាំងនោះត្រូវបានយកមកធ្វើការវាស់ប្រវែង, ថ្លឹងទំងន់ និងវះយកពងមកពិនិត្យអំពីដំណើការនៃការវិវត្តន៍របស់គ្រាប់ពង ទៅតាមប្រភេទត្រី នីមួយៗ ។ សម្រាប់ការតាមដាននេះគឺផ្តោតសំខាន់ទៅលើការបន្តពូជរបស់ត្រី ពិសេសគឺការតាមដានលើការទំលាក់ពងរបស់ត្រី ដោយធៀបទៅនឹងរបបជលសាស្ត្រក្នុងឆ្នាំ ២០១២ នេះ ។
    ការសិក្សានេះ នឹងបន្តធ្វើរហូតដល់រដូវបើកនេសាទឆ្នាំ ២០១២ ខាងមុខនេះ។

]]>
Activity Sat, 16 Jun 2012 04:10:00 +0000
សកម្មភាពនៃការចុះសិក្សាអំពីរុក្ខជាតិព្រៃលិចទឹក https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/125-2012-05-21 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/125-2012-05-21

កាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១២ ក្រុម ការងាររបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរ ទនេសាប បានចុះធ្វើ ការសិក្សាអំពីរុក្ខជាតិព្រៃលិចទឹក ដែល មានទីតាំងនៅ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ការចុះសិក្សាអំពីរុក្ខជាតិព្រៃលិចទឹក នៅខេត្តពោធិ៍សាត់នេះ គឺក្រោមការដឹកនាំរបស់ លោក ខូវ មាស ប្រធាននាយក ដ្ឋានធនធានធម្ម ជាតិ ដែលមានការចង្អុលបង្ហាញពី ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប បានដឹកនាំ ក្រុមការងារចុះសិក្សាទៅ លើពពួក ដើមឈើធំ , ព្រៃគម្ពោធ , វល្លិ , ស្មៅ និង ពពួកវារីរុក្ខជាតិ និងដំណុះរុក្ខជាតិរបស់ ព្រៃលិចទឹក ដែលដុះឡើងវិញ មានអាយុកាល ១ឆ្នាំ និង ៤ឆ្នាំ ក្រោយពីមានការកាប់បំផ្លាញធ្វើស្រែចំការ និងព្រៃធម្មជាតិ ដែលមិនទាន់មានការកាប់បំផ្លាញ ។ ក្នុងនោះក្រុមការងារបានកំណត់ និងពិនិត្យយកសំណាករុក្ខជាតិព្រៃលិចទឹក សរុប មានចំនួន ៥២ ប្រភេទ ។
ក្រុមការងារ និងបន្តធ្វើការសិក្សាអំពីរុក្ខជាតិព្រៃលិចទឹក មុនរដូវទឹកតម្លើង និងក្រោយទឹកសម្រក បន្តទៀត ដើម្បី ឈានទៅដល់ការកំណត់អោយបានច្បាស់លាស់នូវលក្ខណៈជីវសាស្ត្រផ្សេងៗ របស់ប្រភេទរុក្ខជាតិព្រៃលិចទឹកនីមួយៗ ។

]]>
Activity Mon, 21 May 2012 13:21:17 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ពី បច្ចេកទេស​នៃ​ការកែច្នៃ​ផល​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/130-2012-05-03-22-35-22 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/130-2012-05-03-22-35-22

កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១២ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទេន្លេសាប  ដឹកនាំដោយប្រធាននាយកដ្ឋាន លោក អ៊ឹង គឹមលាង និងក្រុមការងារ បានចុះសិក្សាស្រាវជ្រាវពីបច្ចេកទេសនៃការកែច្នៃ ត្រីងៀត, ត្រីឆ្អើរ, ប្រហុក, ត្រីប្រហើម និងផ្អក នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប។

ទីតាំងកែច្នៃផលនេសាទនៅតាមបណ្តាខេត្តមានដូចខាងក្រោម៖
១.ខេត្តកំពង់ឆ្នាំងៈ ត្រីឆ្អើរ ចំនួន ០៥ កន្លែង,ត្រីប្រាហើម ចំនួន ០១ កន្លែង។
២.ខេត្តពោធិ៍សាត់ៈ ត្រីងៀត ចំនួន ០៥ កន្លែង,ប្រហុក ចំនួន ០២ កន្លែង និងផ្អក ចំនួន ០១ កន្លែង។
៣.ខេត្តសៀមរាបៈ ប្រហុក ចំនួន ០៤ កន្លែង,ត្រីងៀត ចំនួន ០១ កន្លែង។

]]>
Activity Fri, 04 May 2012 04:35:22 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ពី បច្ចេកទេស​នៃ​ការកែច្នៃ​ផល​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/131-333332222 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/131-333332222

កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១២ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទេន្លេសាប  ដឹកនាំដោយប្រធាននាយកដ្ឋាន លោក អ៊ឹង គឹមលាង និងក្រុមការងារ បានចុះសិក្សាស្រាវជ្រាវពីបច្ចេកទេសនៃការកែច្នៃ ត្រីងៀត, ត្រីឆ្អើរ, ប្រហុក, ត្រីប្រហើម និងផ្អក នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប។

ទីតាំងកែច្នៃផលនេសាទនៅតាមបណ្តាខេត្តមានដូចខាងក្រោម៖
១.ខេត្តកំពង់ឆ្នាំងៈ ត្រីឆ្អើរ ចំនួន ០៥ កន្លែង,ត្រីប្រាហើម ចំនួន ០១ កន្លែង។
២.ខេត្តពោធិ៍សាត់ៈ ត្រីងៀត ចំនួន ០៥ កន្លែង,ប្រហុក ចំនួន ០២ កន្លែង និងផ្អក ចំនួន ០១ កន្លែង។
៣.ខេត្តសៀមរាបៈ ប្រហុក ចំនួន ០៤ កន្លែង,ត្រីងៀត ចំនួន ០១ កន្លែង។

]]>
Activity Fri, 04 May 2012 04:35:22 +0000
សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ពី បច្ចេកទេស​នៃ​ការកែច្នៃ​ផល​នេសាទ​ជុំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/157-22222211111 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/157-22222211111

កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១២ នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទេន្លេសាប  ដឹកនាំដោយប្រធាននាយកដ្ឋាន លោក អ៊ឹង គឹមលាង និងក្រុមការងារ បានចុះសិក្សាស្រាវជ្រាវពីបច្ចេកទេសនៃការកែច្នៃ ត្រីងៀត, ត្រីឆ្អើរ, ប្រហុក, ត្រីប្រហើម និងផ្អក នៅខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប។

ទីតាំងកែច្នៃផលនេសាទនៅតាមបណ្តាខេត្តមានដូចខាងក្រោម៖
១.ខេត្តកំពង់ឆ្នាំងៈ ត្រីឆ្អើរ ចំនួន ០៥ កន្លែង,ត្រីប្រាហើម ចំនួន ០១ កន្លែង។
២.ខេត្តពោធិ៍សាត់ៈ ត្រីងៀត ចំនួន ០៥ កន្លែង,ប្រហុក ចំនួន ០២ កន្លែង និងផ្អក ចំនួន ០១ កន្លែង។
៣.ខេត្តសៀមរាបៈ ប្រហុក ចំនួន ០៤ កន្លែង,ត្រីងៀត ចំនួន ០១ កន្លែង។

]]>
Activity Fri, 04 May 2012 04:35:22 +0000
សកម្មភាព​ស្ដី​ពី​ការចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ ​រុក្ខ​សាស្ដ្រ (BOTANIC) ព្រៃ​លិច​ទឹក នៅ​ខេត្ដ​ពោធិសាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/128-botanic https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/128-botanic

ថ្ងៃទី 02 ខែឧសភា ឆ្នាំ 2012 ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាអំពី រុក្ខសាស្ដ្រ (BOTANIC) នៃព្រៃលិចទឹក ដែលមានទីតាំង នៅ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់។

    ការចុះសិក្សាអំពី រុក្ខសាស្ដ្រ (BOTANIC) នៃព្រៃលិចទឹក នៅខេត្ដពោធិសាត់ គឺក្រោមការដឹកនាំរបស់ ឯកឧត្ដមសាស្ដ្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយលោក Gregory DECHAMP-GUILLAUME ជានាយកសាលាក្សេត្រសាស្ដ្រជាន់ខ្ពស់នៅទីក្រុងទូលូប្រទេសបារាំង និងលោក សាស្ដ្រាចារ្យ Gerard BARRAULT ដែលជាសាស្ដ្រាចារ្យជំនាញរុក្ខវិទ្យា និងជំងឺរុក្ខជាតិ ព្រមទាំង ឯកឧត្ដម    មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប។    

    ក្រោយពីការចុះសិក្សា ក្រុមការងារបានកំណត់, ពិនិត្យ និងយកសំណាករុក្ខជាតិនៃព្រៃលិចទឹក សរុបមាន ចំនួនប្រមាណ 38 ប្រភេទ ដើម្បីមកពិនិត្យ នៅមន្ទីរពិសោធន៍របស់អាជ្ញាធរទន្លេសាប ។ បេសកកម្មនេះ មានការគាំទ្រ ដោយ លោក កែវ វៃ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដពោធិ៍សាត់។

]]>
Activity Fri, 04 May 2012 04:30:41 +0000
​សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន​ធនធាន​ត្រី និង​រដូវ​ត្រី​ពង និង​សិក្សា​រុក្ខជាតិ​ព្រៃ​លិច​ទឹក នៅ​ខេត្ដ​កំពង់ឆ្នាំង និង​ខេត្ដ​កំពង់ធំ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/132-2012-04-09-22-47-44 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/132-2012-04-09-22-47-44

ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ដ្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប នាថ្ងៃទី 5-8 ខែមេសា ឆ្នាំ 2012 ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប  បានចុះធ្វើការសិក្សាស្រាវជ្រាវតាមដានធនធានត្រី និងការចាប់ផ្ដើមពងរបស់ ប្រភេទត្រីមួយចំនួន ព្រមទាំងបានធ្វើការសិក្សាអំពីប្រភេទព្រៃលិចទឹក

ការរាប់ឈ្មោះរុក្ខជាតិ ការសិក្សាអំពីដំណុះដោយខ្នែងរបស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមាន ការកាប់ទន្ទ្រាន ដោយកំណត់យកទីតាំង ឆ្នុកទ្រូ ខេត្ដកំពង់ឆ្នាំង ស្រុកស្ទោង និងស្ទឹងសែន ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។ លទ្ធផលនៃការសិក្សាមានដូចខាងក្រោម ៖

1. សំណាកត្រី ៖ យើងបានប្រមូលសំណាកត្រីបានចំនួន 13 ប្រភេទ គឺ ត្រីរៀល ត្រីច្រកែង ត្រីកញ្ចុះ ត្រីកំបុតច្រមុះ ត្រីលិញ ត្រីឆ្លាំង ត្រីឆ្កោក ត្រីប្រមា ត្រីសណ្ដាយ ត្រីខ្មាន់ ត្រីកេះ ត្រីឆ្ដោ និងត្រីរ៉ស់។ ក្នុង ចំណោមត្រីទាំង 13 ប្រភេទនេះ គឺមានត្រីចំនួន 8 ប្រភេទ ដែលមានពង គឺដោយសារត្រីមានលំនៅដ្ឋាន គ្រប់គ្រាន់សម្រាប់បន្ដពូជ និងការរស់នៅ ធំធាត់ មានចំណីអាហារគ្រប់គ្រាន់ ដោយសាររបបទឹកឆ្នាំនេះ ទឹកនៅមានកំពស់ខ្ពស់ បើធៀបទៅនឹងឆ្នាំមុន។

ប្រជានេសាទប្រើមងក្រឡា 35 ម.ម ចំនួន 250 ម (5ដៃ) ក្នុងរយៈពេល 1 ម៉ោង អាចចាប់បានត្រី ចំនួន 20 ទៅ 30 គ.ក ដូចនេះក្នុងមួយថ្ងៃប្រជានេសាទម្នាក់ អាចចាប់ត្រីបាន ពី 150 ទៅ 200 គ.ក ក្នុង មួយថ្ងៃ (ចាប់ពីម៉ោង 7 ព្រឹក ដល់ ម៉ោង 3 ល្ងាច)។ ប្រភេទត្រីឆ្នាំមុនៗមិនសូវជួបប្រទះ គឺឆ្នាំនេះជួប ប្រទះច្រើនដូចជា ត្រីក្រឡង់ ត្រីឆ្កោក ជាដើម...។

2. ព្រៃលិចទឹក ៖ យើងបានជ្រើសរើសទីតាំង ភូមិត្រញំងចាន់ និងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ភូមិកំពង់ប្រដុំ ឃុំម្សារក្រង ស្រុកស្ទោង ភូមិខ្សាច់ឈើរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។

តាមចំនុចគោលដៅនីមួយៗ យើងមានកូអរដោនេភូមិសាស្ដ្រច្បាស់លាស់ ក្រុមការងារ បានសិក្សាអំពីប្រភេទព្រៃលិចទឹក/ការរាប់ឈ្មោះរុក្ខជាតិ/ការសិក្សាអំពីដំណុះដោយខ្នែង របស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមានការកាប់ទន្ទ្រាន។ ការចុះ សិក្សានេះក្រុមការងារបានរាប់ឈ្មោះ ប្រភេទរុក្ខជាតិព្រៃលិចទឹកសរុបបានចំនួន 51 ប្រភេទ ក្នុងចំណោម 151 ប្រភេទ ដែលរកឃើញ ដោយអាជ្ញាធរទន្លេសាប នាឆ្នាំ 2010។

ការសិក្សារបស់អាជ្ញាធរទន្លេសាប ក្នុងឆ្នាំ 2010-2011 កន្លងមកបានរកឃើញប្រភេទត្រី សរុបចំនួន 93 ប្រភេទ ដែលក្នុងនោះនៅបឹងទន្លេសាប មានចំនួន  74 ប្រភេទ និងរក ឃើញថែមចំនួន 19 ប្រភេទ ទៀតដែលមានវត្ដមាននៅតាមឡូត៍ដាយខេត្ដកណ្ដាល។ រុក្ខជាតិព្រៃលិចទឹកមានចំនួន 151 ប្រភេទ ។ ក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវ លើប្រភេទត្រី និងរុក្ខជាតិព្រៃលិចទឹកទាំងនេះជាបន្ដបន្ទាប់ទៀត។

]]>
Activity Tue, 10 Apr 2012 04:47:44 +0000
បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នៅ​សាធារណរដ្ឋ​បារាំង ពីថ្ងៃ​ទី 11 ដល់​ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2012 ​ដើម្បី​ចូលរួម​វេទិកា​ទិវា​ទឹក​ពិភពលោក​លើក​ទី 6 នៅ​ទីក្រុង Marseille https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/134-2012-03-19 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/134-2012-03-19

នៅថ្ងៃទី 11 ដល់ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2012 ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយ សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងឯកឧត្តម ចាន់ យុត្ថា នាយកខុទ្ទការល័យក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គលេខាធិការអាជ្ញាធរទន្លេសាប

បានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ដើម្បីចូលរួម វេទិកាទិវាទឹកពិភពលោកលើកទី 6 ។ជាលទ្ធផលក្នុងបេសកកម្មនៅសាធារណរដ្ឋបារាំង ដែលមានរយៈពេល 7 ថ្ងៃ អាជ្ញាធរទន្លេសាប សម្រេចបាននូវលើការលើកគម្រោងទាក់ទងនឹងការសិក្សាស្រាវជ្រាវលើបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ចំនួន3 គឺ
1.    ចុះហត្ថលេខាលើអនុសារណ រវាងភ្នាក់ងារទឹកបារាំង Agence de l’eau Loire-Bretagne និងអាជ្ញាធរទន្លេសាប ដើម្បីសិក្សាលើការគ្រប់គ្រងអាងទន្លេស្ទឹងសែននៅឆ្នាំ 2012-2013 ។
2.    លើកគម្រោងជាមួយនឹង FFEM (FONDS FRANÇAIS POUR L’ENVIRONNEMENT MONDIAL) ដើម្បីសិក្សាស្រាវជ្រាវលើការគ្រប់គ្រងបឹងទន្លេសាប និងស្ទឹងទន្លេធំៗ ដែលពាក់ព័ន្ធសម្រាប់ឆ្នាំ 2013-2014 ។
3.    លើកគម្រោងជាមួយនឹងសាកលវិទ្យាល័យ AIX-MARSEILLE លើការសិក្សាស្រាវជ្រាវស្តីពីកម្រាស់ ល្បាប់ភក់នៃបឹងទន្លេសាប ដើម្បីដឹងពីអាយុកាលនៃបឹងទន្លេសាប ដោយយោងលើការសិក្សាលើ (i) សារធាតុខនិជ (Mineral), សំបកខ្យង ខ្ចៅ, លំអងផ្កា។ល។ (ii) ស្រាវជ្រាវលើកម្រាស់ភក់ប្រចាំឆ្នាំនៃបឹងទន្លេសាប (iii) រៀបចំផែនទីជម្រៅនៃបឹងទន្លេសាប (iv)   លើសេនេទិច (Genetic population) នៃប្រភេទត្រីសំខាន់ៗ ជាពិសេសប្រភេទត្រីដែលជិតផុតពូជ។

]]>
Activity Tue, 20 Mar 2012 04:50:59 +0000
ប្រតិបត្តិការ​​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជំ​ហ៊ាន​ទី​២ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/136-2012-01-24 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/136-2012-01-24

សកម្មភាពរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ចាន់ យុត្ថា អគ្គលេខាធិការអាជ្ញាធរទន្លេសាប លោកឧត្តមសេនីយទោ មួន សារ៉ន ប្រធាននាយកដ្ឋាននគរបាលអន្តរាគមន៍ រួមជាមួយថ្នាក់ដឹកនាំ

ជាច្រើនរូបទៀត បានចូលរួមចុះ ត្រួតពិនិត្យ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបជំហ៊ានទី២ ក្នុងខេត្តបាត់ដំបង-យឿ ឡើងត្រីវត្តស្លាកែត និងនៅក្នុងខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ។ ក្នុងយុទ្ឋនាការនៃការលុបបំបាត់ បទល្មើសនេសាទ ជំហ៊ានទី២នៅបឹងទន្លេសាប គិតចាប់ពីថ្ងៃទី ០៧ ខែមករា ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២  ។
ជាលទ្ឋផលក្នុងប្រតិបត្តិការជំហ៊ានទី២ ក្នុងរយៈពេល ១៣ថ្ងៃ ( ចាប់ពីថ្ងៃទី ០៧-១៩ ខែមករា ឆ្នាំ ២០១២ ) ក្រុមការងារ សម្រេចបាន ៖
-រឹបអូស និងដុតបំផ្លាញស្បៃណរ៉ាវ របាំងសាច់មង ច្បរ និងរបាំងសាច់អួន បានចំនួន ១៦០.៣៣០ ម
-រឹបអូស និងដុតបំផ្លាញលប និងឆ្នុកធំៗ ចំនួន ១៦៩
-រឹបអូស និងដុតបំផ្លាញឧបករណ៍ឡុក ចំនួន ១៧០ កន្លែង
-រឹបអូស និងដុតបំផ្លាញក្បាលបរ បានចំនួន ៦៧ គ្រឿង
- រឹបអូស និងដុតបំផ្លាញណរ៉ាវ និងរបាំងព្រួល (ធ្វើពីឬស្សី ) ចំនួន ៩.០៩០ ម
- រឹបអូសឧបករណ៍សម្រាប់ឆក់ត្រីចំនួន ០៤ គ្រឿង
- រឹបអូស និងដុតបំផ្លាញបង្គោលធ្នស់-ណរ៉ាវ ចំនួន ៨.៤០៣ ដើម
-ចាប់បានទូក ចំនួន ១៩ គ្រឿង ( ប្រភេទសំប៉ាន ទូកម៉ាស៊ីន និងទូកចែវ )
- រឹបអូស ដងឈីប ( ៩ម , ១២ម និង ១៣ម ) ចំនួន ១៤ ដើម
-រឹបអូស ឈីបយន្ត ចំនួន ០៤ គ្រឿង
-រឹបអូស ធុងក្លាសេ ចំនួន ០៤
-រឹបអូស ក្តារស្គី ចំនួន ០២
-រឹបអូស សាប ចំនួន ០២ កន្លែង ស្មើនឹង ៣០ម
-រឹបអូសច្រវ៉ាក់ដាក់នៅតាមជើងមង ចំនួន ២០០ គីឡូក្រាម
-លែងត្រីចំរុះ សរុបចំនួន ១.៥០០ គីឡូក្រាម
-ឃាត់ខ្លួនជនល្មើសបានចំនួន ១៩ នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ
-បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីចុះឆែកឆេរផ្ទះ ០១ កន្លែង
-បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ដើម្បីចេញដីកាស្វែងរកចាប់ខ្លួនជនល្មើសចំនួន ៣ នាក់ ។
ជាសង្ខេបក្នុងការតាមដាន វាយតម្លៃលើយឿនៅក្នុងបណ្តាខេត្ត រាជធានី ទាំង ៥ ក្រុមការងារអាចធ្វើការសង្ខេបដូចខាង ក្រោម ៖
    ជាមធ្យមទិន្នន័យដែលស្រង់តាមយឿ ក្នុងខេត្តនីមួយៗ មានប្រមាណជាមធ្យម ៖
    -រាជធានី ៖ ៨៩ តោន/ថ្ងៃ
    -កំពង់ឆ្នាំង ៖ ២៩ តោន/ថ្ងៃ
    -ពោធិ៍សាត់ ៖ ២៧ តោន/ថ្ងៃ
    -សៀមរាប ៖ ៥១ តោន/ថ្ងៃ
    -បាត់ដំបង ៖ ៤ តោន/ថ្ងៃ
    សរុបចំពោះយឿទាំង ៥ ខេត្ត ៖ ២០០ តោន/ថ្ងៃ ។

]]>
Activity Wed, 25 Jan 2012 06:03:21 +0000
​សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​តាមដាន​ធនធាន​ត្រី និង​រដូវ​ត្រី​ពង និង​សិក្សា​រុក្ខជាតិ​ព្រៃ​លិច​ទឹក នៅ​ខេត្ដ​កំពង់ឆ្នាំង និង​ខេត្ដ​កំពង់ធំ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/168-2014-01-17-22-47-00 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/168-2014-01-17-22-47-00

ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ដ្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប នាថ្ងៃទី 5-8 ខែមេសា ឆ្នាំ 2012 ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប  បានចុះធ្វើការសិក្សាស្រាវជ្រាវតាមដានធនធានត្រី និងការចាប់ផ្ដើមពងរបស់ ប្រភេទត្រីមួយចំនួន ព្រមទាំងបានធ្វើការសិក្សាអំពីប្រភេទព្រៃលិចទឹក

ការរាប់ឈ្មោះរុក្ខជាតិ ការសិក្សាអំពីដំណុះដោយខ្នែងរបស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមាន ការកាប់ទន្ទ្រាន ដោយកំណត់យកទីតាំង ឆ្នុកទ្រូ ខេត្ដកំពង់ឆ្នាំង ស្រុកស្ទោង និងស្ទឹងសែន ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។ លទ្ធផលនៃការសិក្សាមានដូចខាងក្រោម ៖

1. សំណាកត្រី ៖ យើងបានប្រមូលសំណាកត្រីបានចំនួន 13 ប្រភេទ គឺ ត្រីរៀល ត្រីច្រកែង ត្រីកញ្ចុះ ត្រីកំបុតច្រមុះ ត្រីលិញ ត្រីឆ្លាំង ត្រីឆ្កោក ត្រីប្រមា ត្រីសណ្ដាយ ត្រីខ្មាន់ ត្រីកេះ ត្រីឆ្ដោ និងត្រីរ៉ស់។ ក្នុង ចំណោមត្រីទាំង 13 ប្រភេទនេះ គឺមានត្រីចំនួន 8 ប្រភេទ ដែលមានពង គឺដោយសារត្រីមានលំនៅដ្ឋាន គ្រប់គ្រាន់សម្រាប់បន្ដពូជ និងការរស់នៅ ធំធាត់ មានចំណីអាហារគ្រប់គ្រាន់ ដោយសាររបបទឹកឆ្នាំនេះ ទឹកនៅមានកំពស់ខ្ពស់ បើធៀបទៅនឹងឆ្នាំមុន។

ប្រជានេសាទប្រើមងក្រឡា 35 ម.ម ចំនួន 250 ម (5ដៃ) ក្នុងរយៈពេល 1 ម៉ោង អាចចាប់បានត្រី ចំនួន 20 ទៅ 30 គ.ក ដូចនេះក្នុងមួយថ្ងៃប្រជានេសាទម្នាក់ អាចចាប់ត្រីបាន ពី 150 ទៅ 200 គ.ក ក្នុង មួយថ្ងៃ (ចាប់ពីម៉ោង 7 ព្រឹក ដល់ ម៉ោង 3 ល្ងាច)។ ប្រភេទត្រីឆ្នាំមុនៗមិនសូវជួបប្រទះ គឺឆ្នាំនេះជួប ប្រទះច្រើនដូចជា ត្រីក្រឡង់ ត្រីឆ្កោក ជាដើម...។

2. ព្រៃលិចទឹក ៖ យើងបានជ្រើសរើសទីតាំង ភូមិត្រញំងចាន់ និងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ភូមិកំពង់ប្រដុំ ឃុំម្សារក្រង ស្រុកស្ទោង ភូមិខ្សាច់ឈើរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។

តាមចំនុចគោលដៅនីមួយៗ យើងមានកូអរដោនេភូមិសាស្ដ្រច្បាស់លាស់ ក្រុមការងារ បានសិក្សាអំពីប្រភេទព្រៃលិចទឹក/ការរាប់ឈ្មោះរុក្ខជាតិ/ការសិក្សាអំពីដំណុះដោយខ្នែង របស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមានការកាប់ទន្ទ្រាន។ ការចុះ សិក្សានេះក្រុមការងារបានរាប់ឈ្មោះ ប្រភេទរុក្ខជាតិព្រៃលិចទឹកសរុបបានចំនួន 51 ប្រភេទ ក្នុងចំណោម 151 ប្រភេទ ដែលរកឃើញ ដោយអាជ្ញាធរទន្លេសាប នាឆ្នាំ 2010។

ការសិក្សារបស់អាជ្ញាធរទន្លេសាប ក្នុងឆ្នាំ 2010-2011 កន្លងមកបានរកឃើញប្រភេទត្រី សរុបចំនួន 93 ប្រភេទ ដែលក្នុងនោះនៅបឹងទន្លេសាប មានចំនួន  74 ប្រភេទ និងរក ឃើញថែមចំនួន 19 ប្រភេទ ទៀតដែលមានវត្ដមាននៅតាមឡូត៍ដាយខេត្ដកណ្ដាល។ រុក្ខជាតិព្រៃលិចទឹកមានចំនួន 151 ប្រភេទ ។ ក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវ លើប្រភេទត្រី និងរុក្ខជាតិព្រៃលិចទឹកទាំងនេះជាបន្ដបន្ទាប់ទៀត។

]]>
Activity Tue, 10 Jan 2012 05:47:00 +0000
អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការធ្វើ​អាជីវកម្ម​ឡូត៍​ដាយ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/140-2012-01-05 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/140-2012-01-05

ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានចុះពិនិត្យ សកម្មភាពនៃការ ធ្វើអាជីវកម្មរបស់ឡូត៍ដាយត្រីនៅតាម ដងទន្លេសាប និងស្ថានភាពត្រីដែលឡូត៍នេសាទ ចាប់បាន ក្នុរដូវនេសាទ ឆ្នាំ 2011-2012 នេះ។

តាមការពិនិត្យបានបង្ហាញថាត្រីឆ្នាំនេះមានបរិមាណកើនឡើងលើសពីឆ្នាំមុនៗគួរឲ្យកត់សម្គាល់ ជាទូរទៅរៀងរាល់ឆ្នាំត្រីប្រហុកចាប់ត្រូវពី ខ្នើតទី៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ប៉ុនែ្តឆ្នាំនេះត្រីចាប់ផ្តើមត្រូវខ្លាំងតាំងពីខ្នើតទី៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ មកម្លេះ ។
ចំពោះឡូត៍ដាយមួយចំនួន ដូចជាឡូត៍លេខ១៥ ១៤ ១៣ នៅខេត្តកណ្តាល ការចាប់ត្រីប្រហុកនៅខ្នើតនេះមិនទាន់ចាប់អស់លទ្ធភាពនៅឡើយទេ ពោលគឺពេលខ្លះអ្នកនេសាទទម្លាក់ដាយជម្រៅតែ ១ទៅ៣ ម៉ែត្រប៉ុណ្ណោះព្រោះខ្លាចចាប់ត្រីបានច្រើនពេក ដែលបណ្តាលឲ្យមានទម្ងន់ធ្ងន់ដល់ដាច់ឧបករណ៍របស់គេ ។ ចំពោះទិន្នផលត្រីដែលឡូត៍នេសាទទទួលបានក្នុង កំឡុងពេលត្រីត្រូវនេះ គឺសម្រាប់ការលើកត្រីម្តងៗ ផលចាប់អតិបរិមា មានបរិមាណពី 500Kg ទៅ 1 តោន ហើយ ចំពោះទូកដឹកត្រីដែលមានចំណុះ 8-9 តោន គឺត្រូវបានចាប់ត្រីបំពេញតែត្រឹមរយៈពេល 30 នាទីប៉ណ្ណោះ។
ទន្ទឹមនឹងនោះក្រុមការងារក៍បានធ្វើការពិនិត្យនិងជួបសំភាសន៍ជាមួយប្រជានេសាទជាលក្ខណៈគ្រួសារ ដោយប្រើឧបករណ៍នេសាទមងរាយ ដាក់នៅតាមដងទន្លេសាបផងដែរ។ បើតាមសំដីអ្នកនេសាទបានឲ្យដឹងថា ពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង ដោយត្រីឆ្នាំនេះមានភាពសំបូរជាងឆ្នាំទៅ ដោយក្នុងឆ្នាំនេះពួកគាត់អាចចាប់ ត្រីបានច្រើនសម្រាប់ធ្វើប្រហុក ផ្អក និងលក់ត្រីស្រស់ ទៅកាន់ទីផ្សារ ដែលធ្វើឲ្យពួកគាត់រកកម្រៃបានច្រើន។
គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីខេត្តនានា នៅទូទាំងប្រទេស ដូចជា ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង និង ខេត្តតាកែវ បានប្រមូលផ្តុំគ្នា នៅតាមចំណុចទីតាំងឡូត៍នីមួយៗ តាមបណ្តោយទន្លេសាប ដើម្បីធ្វើប្រហុក ផ្អក ឲ្យបានទាន់ពេលវេលា នៅឆ្នាំនេះ ។
ប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយសូមអរគុណ ដល់ថ្នាក់ដឹកនាំប្រទេស ពិសេស សម្តេច តេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានព្យួរឡូតិ៍នេសាទ និងចេញបទបញ្ជាលេខ ០១ បប ដែលធ្វើឲ្យត្រីកើនឡើង។
ការកើនឡើងនូវទិន្នផលត្រីនេះ ត្រូវបានគេមើលឃើញ ដោយសារទឹកធំ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុង ការបង្ក្រាបបទល្មើសនេសាទ នៅទូទាំងប្រទេស ជាពិសេស នៅខេត្តជុំវិញបឹងទន្លេសាប.

]]>
Activity Fri, 06 Jan 2012 06:14:16 +0000
ការចុះ​ស្រង់​ស្ថិតិ​កសិកម្ម​នៅ​រដូវ​ទឹកសម្រក នៅក្រោម​ផ្លូវជាតិ​លេខ​៥ នៃ​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ ស្រុក​កណ្តៀង និង​ស្រុក​បាកាន នៃ​ខេត្តពោធិ៍សាត់​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/138-2012-01-03 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/138-2012-01-03

កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១២ ក្រុមការងារកសិកម្មរបស់អាជ្ញាធរទន្លេសាបដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានចុះធ្វើ សកម្មភាពស្រង់ទិន្នន័យស្ថិតិកសិកម្មនៅរដូវទឹកសម្រក និងថតយករូបភាព និងសកម្មភាពជាក់ ស្តែងរបស់កសិករក្នុងការដាំដុះដំណាំបន្លែជាលក្ខណៈគ្រួសារនិងការធ្វើស្រូវប្រាំង ដោយមានការចូលរួមប្រជុំពិភាក្សា ពីលោកអភិបាលស្រុក និងមេឃុំ នៅតាមឃុំនីមួយៗ រួមមានៈ ឃុំ កំពង់ពោធិ៍ អូរសណ្តាន់ ស្នាអន្សារ អន្លង់ត្នោត បឹងកន្ទួត អន្សារចំបក់ ក្បាលត្រាច ស្រុកក្រគរ - ឃុំស្យា កណ្តៀង កញ្ជ កោះជុំ ស្វាយលួង អន្លង់វិល វាល រាំងទិល ស្រែស្តុក ស្រុកកណ្តៀង - ឃុំស្វាយដូនកែវ អូរតាប៉ោង បឹងខ្នារ មេទឹក បឹងបត់កណ្តោល ស្នាមព្រះ ត្រពាំងជង ស្រុកបាកាន ក្រោមផ្លូវជាតិលេខ៥ នៃបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់។

]]>
Activity Wed, 04 Jan 2012 06:08:23 +0000
ការសិក្សា​លើ​អាជីវកម្ម​ឡូត៍​នេសាទ​ដាយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​របស់ អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/142-2011-12-09 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/142-2011-12-09

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមការងាររបស់ អាជ្ញាធរទន្លេសាប ព្រមទាំងនិស្សិត ឆ្នាំទី៣ និងទី៤ មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ ជលផល នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានចុះធ្វើ ការសិក្សាស្រាវជ្រាវ លើអាជីវកម្មឡូត៍នេសាទដាយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

លទ្ធផលក្នុងការសិក្សាជាបឋម បានបង្ហាញឃើញឲ្យថា របបជលសាស្ត្រនៅខែវិច្ឆិកា ឆ្នាំ ២០១១ មានកំពស់ ៣ ម៉ែត្រ លើសពី ឆ្នាំ២០១០ ល្បឿនទឹក មានរហូតដល់ ១.១០ ម៉ែត្រ  ក្នុង១វិនាទី ហើយទិន្នផលត្រីមានភាពសំបូរជាងឆ្នាំ២០១០ ។ ប្រភេទត្រីធំៗ ដូចជាត្រីរាជ ត្រីគុលរាំង ត្រីប្រា ត្រីត្រសក់ ចាប់បានជាញឹកញយ ចំណែកប្រភេទត្រីដែលអាចចាត់ទុកជា ប្រភេទត្រីលេខ ២ និង៣ ក៏មានកំណើនលើសពីឆ្នាំមុន នាដើមរដូវនេសាទនេះផងដែរ។ ក្រុមការងារ នឹងនៅតែបន្ត ការសិក្សាស្រាវជ្រាវរហូតដល់ចុងខែមករា ឆ្នាំ២០១២ខាងមុខនេះ ។

]]>
Activity Sat, 10 Dec 2011 06:25:55 +0000
មន្រ្តីជំនាញរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ បានចុះទៅពិនិត្យស្ថានភាពទន្លេ នៅទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងបណ្តាឡូត៍ដាយរបស់រាជធានីភ្នំពេញ និងខេត្តកណ្តាល https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/145-2011-11-28-15-43-26 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/145-2011-11-28-15-43-26

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ម្សិលមិញនេះ មន្ត្រីជំនាញរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ បានចុះទៅ ពិនិត្យ ល្បឿនទឹកហូរ ចរាចរត្រី សីតុណ្ហភាពទឹក និងពិនិត្យមើល ស្ថានភាពបាតទន្លេ ដោយឧបករណ៍ Eco-sounder (Lowrance)នៅទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងបណ្តាឡូត៍ដាយរបស់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ជាលទ្ធផល ក្រុមជំនាញយើងពិនិត្យឃើញថា នៅទន្លេមេគង្គលើ មានជម្រៅជាមធ្យម ១២m សីតុណ្ហភាព ២៧.១ ០C ល្បឿនទឹកហូរពី ០.៤០m ទៅ ០.៥០m ក្នុង១វិនាទី និងមានត្រីបន្តិចបន្តួចធ្វើចរាចរ ។
នៅទន្លេមេគង្គក្រោម មានជម្រៅជាមធ្យម ១៨.៥m សីតុណ្ហភាព ២៨.២ ០C ល្បឿនទឹកហូរ ០.៧០m ក្នុង១វិនាទី និងមានត្រីបន្តិច បន្តួចធ្វើចរាចរ ។
ចំណែកទន្លេបាសាក់វិញ មានជម្រៅជាមធ្យម ៧.៥m សីតុណ្ហភាព ២៨ ០C ល្បឿនទឹកហូរ0.70m ក្នុង១វិនាទីនិងមិនសូវមានត្រីធ្វើ ចរាចរ ។
រីឯនៅតាមដងទន្លេសាប (ឡូត៍ដាយ រាជធានីភ្នំពេញ និងខេត្តកណ្តាល) វិញ ក្រុមជំនាញរបស់អាជ្ញាធរ ទន្លេសាបបានពិនិត្យនៅ ដាយជួរទី១៥ (ខាងចុងរបស់ខេត្តកណ្តាល) ឃើញថា មានត្រីច្រើន ល្បឿនទឹកហូរ ០.៩m ក្នុង១វិនាទី សីតុណ្ហភាព ២៧ ០C មានជម្រៅជាមធ្យម ១៥m និងនៅ ដាយជួរទី២ (ខាងដើមរបស់ រាជធានីភ្នំពេញ) យើងពិនិត្យឃើញថា មានត្រីច្រើន ល្បឿនទឹកហូរ ១.៨m ក្នុង១វិនាទី សីតុណ្ហភាព ២៨ ០C និងមានជម្រៅជាមធ្យម ១៨,៥m។

{flv}Mission24112011{/flv}

]]>
Activity Mon, 28 Nov 2011 22:43:26 +0000
មន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបបានចុះទៅពិនិត្យដល់កន្លែងត្រីរាជងាប់ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/148-2011-11-25-15-23-09 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/148-2011-11-25-15-23-09

កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀលមានត្រីរាជមួយក្បាលបានចូលក្នុ ងដាយត្រីជួរទី២C នៃរាជធានីភ្នំពេញ ហើយបានលែងទីវិញនៅវេលាម៉ោង៥ ល្ងាចថ្ងៃដដែល។  ត្រីនោះមាន ប្រវែងសរុប ២,៤៥ម៉ែត្រ ប្រវែងពិមាត់ដល់ចំនុចឆែកកន្ទុយ ២,២៣មែត្រ ប្រវែងមាត្រដ្ឋាន២,១៨មែត្រ ប្រវែងក្បាល៦៥សង់ទីមែត្រ ប្រវែងជំរៅខ្លួន៨០សង់ទីមែត្រ មានទម្ងន់ ១៧៦ គីឡូក្រាម ហើយមន្ត្រីជលផលពាក់ស្លាកលេខសំគាល់ លេខ២៤៩៥។

ក្រោយពីលែងអស់រយះពេលពីរថ្ងៃ គឺវេលាម៉ោង៦ព្រឹក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ត្រីនោះបានងាប់អណ្ដែតតាមទឹកទន្លេ ក្នុងភូមិ អំពិល ជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាបមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបបានចុះទៅពិនិត្យដល់កន្លែង ត្រីងាប់ និងបញ្ជូនទៅកាន់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវដើម្បីវះកាត់ ពិនិត្យមើលខាងក្នុងពោះ រកមូលហេតុនៃការងាប់ឲ្យបានច្បាស់។ វេលាម៉ោង ១១:៤៥នាទី មន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាបដឹកនាំដោយ ឯកឧត្តម លឹម ពុយ ធ្វើការវះកាត់ដើម្បីពិសោធន៍ និងរកមូលហេតុដែលបណ្តាល អោយត្រីងាប់។
ក្រោយពី វះកាត់យើងពិនិត្យឃើញថា នៅក្នុងពោះត្រីពុំមានអ្វីកត់សំគាល់នោះទេ ដូចនេះយើងពិបាកធ្វើការសន្និដ្ឋានអំពីមូលហេតុអ្វីដែលធ្វើអោយត្រីងាប់ ។

]]>
Activity Fri, 25 Nov 2011 22:23:09 +0000
ឯកឧត្តម លឹម ពុ​យ ចុះទៅពិនិត្យ​ទីតាំង​ឡូត៍​ដាយ​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/149-2011-11-22-15-30-14 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/149-2011-11-22-15-30-14

នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដោយលោកប្រធាននាយកដ្ឋាន រួមទាំងមន្ត្រីរបស់អាជ្ញាធរទន្លេសាប និងនិស្សិតចំនួន ៣៤នាក់បាន ចុះទៅពិនិត្យទីតាំងដាយត្រី និងការធ្វើអាជីវកម្មឡូត៍ដាយនៅរាជធានី និង ខេត្តកណ្តាល ។

បន្ទាប់មកក្រុមការងារបានចុះទៅ ឡូត៍ដាយលេខ៩ របស់រដ្ឋបាលជលផល ដែលជាឡូត៍សិក្សាស្រាវជ្រាវ ដើម្បីធ្វើការពិនិត្យល្បឿនទឹកហូរ និងបានធ្វើការរាប់ចំនួនប្រភេទត្រី និងវាស់ប្រវែងប្រភេទត្រីនីមួយៗ ជាពិសេសបានបង្រៀន អំពីរបៀបប្រើប្រាស់ថ្នាំសន្លប់ ។ ជាលទ្ធផលដែលក្រុមការងារសម្រេច បានអោយដឹងថា ល្បឿនរបស់ទឹក ហូរគឺ ១.៧m ក្នុង១វិនាទី និងបានវាស់ប្រវែង និងថ្លង់ទម្ងន់របស់ត្រីចំនួន ៣០ប្រភេទ។

 

 

 

 

 

 

 

]]>
Activity Tue, 22 Nov 2011 22:30:14 +0000
ការចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង និង​សិក្សា​អំពី​ចំណុច​ធំៗ​លើ​ដង​ស្ទឹងសែន​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/150-2011-11-11-15-38-12 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/150-2011-11-11-15-38-12

កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដោយមានកិច្ចសហប្រតិបត្តិការ ក្រោមការ ដឹកនាំរបស់ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អមដំណើរជាមួយដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប និង អ្នកជំនាញការបារាំង លោក Alain BERNARD ប្រធានផ្នែកគ្រប់គ្រងអាងទន្លេ

នៅ International Office for Water ប្រទេសបារាំង រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ  មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងសិក្សាចំណុចធំៗលើដងស្ទឹងសែន។
គោលបំណងនៃការចុះសិក្សានេះគឺដើម្បីពិនិត្យមើលពីស្ថានភាពចំណុចធំៗតាមដងទន្លេស្ទឹងសែនចាប់ពីផ្នែកខាងលើដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ រហូតមកដល់ផ្នែកខាងក្រោមមុននឹងហូរចូលក្នុងបឹងទន្លេសាប នៅខេត្តកំពង់ធំ ដើម្បីរៀបចំផែនការលើការគ្រប់គ្រងអាងទន្លេស្ទឹងសែន នៅឆ្នាំ ២០១២ -២០១៣ ខាងមុខនេះ។

 

 

 

 

 

]]>
Activity Fri, 11 Nov 2011 22:38:12 +0000
ការសិក្សាស្រាវជ្រាវ គុណភាពទឹក, ដី, ភក់, ត្រី, លៀសនិងប្លង់តុង នៅបឹងទន្លេសាប https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/152-2011-11-07-15-47-48 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/152-2011-11-07-15-47-48

នៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១១ ដោយមាន កិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងារអាជ្ញាធរទន្លេសាបដឹកនាំ ដោយ លោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងក្រុមការងារ National University of Singapore, Defense Scientific Organization នៃប្រទេសសឹង្ហបុរី និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា បានចុះទៅធ្វើការសិក្សាស្រាវជ្រាវជំហ៊ានទី២ លើការយកសំណាក ដី ទឹក ភក់ ត្រី លៀស និងប្លង់តុង នៅ៤ទីតាំងគឺ៖
-    TS1 : ចុងឃ្នាស ស្ថិតក្នុងខេត្ត សៀមរាប
-    TS2 : ពាមបាង ស្ថិតក្នុងខេត្ត កំពង់ធំ
-    TS3 : ឆ្នុកទ្រូ ស្ថិតក្នុងខេត្ត កំពង់ឆ្នាំង
-    TS4 : ផាត់សណ្តាយ ស្ថិតក្នុងខេត្ត កំពង់ធំ  
ចំពោះសំណាកដែលបានប្រមូលមកពីបឹងទន្លេសាបទាំងនោះ នឹងត្រូវធ្វើការវិភាគដើម្បីរកមើលអំពី សមាសធាតុគីមី និងសមាសធាតុផ្សំផ្សេងៗទៀត។ សំណាកទឹកគឺធ្វើការវិភាគនៅកម្ពុជា ចំពោះ សំណាកដី, ភក់, ត្រី, លៀសនិងប្លង់តុង ត្រូវបញ្ជូន  ទៅធ្វើការវិភាគនៅប្រទេសសឹង្ហបុរី ។






]]>
Activity Mon, 07 Nov 2011 22:47:48 +0000
ឯកឧត្តម លឹម គានហោ អនុញ្ញាតឲ្យគណប្រតិភូបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/151-2011-11-07-15-42-18 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/151-2011-11-07-15-42-18

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអនុញ្ញាតឲ្យ គណប្រតិភូបារាំង ដែលមានលោក Jacques Oudin, លោក René Regnault ដែលជាសមាជិកព្រឹទ្ឋសភា និងលោក Michel Stein (មីហ្សែល ស្ទេន)ដែលជាភ្នាក់ងារគ្រប់គ្រងអាងទន្លេ

Loire-Bretagne ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្រសួងធនធានទឹក និងឧតុនិយម។
ការពីភាក្សានេះបានផ្តោតទៅលើគំរោងថវិការជំនួយរបស់ភាគីបារាំង ដើម្បីរៀបចំការគ្រប់គ្រងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ឋ ដោយផ្តើមការសិក្សា នៅឆ្នាំ ២០១២ លើអាងទន្លេស្ទឹងសែន។
ក្រោយពីការពិភាក្សា ខាងភាគីបារាំងអាចផ្តល់ជំនួយជាថវិការប្រមាណ ៤០ម៉ឺនអ៊ឺរ៉ូ សម្រាប់ គម្រោងលើការ គ្រប់គ្រងបឹងទន្លេសាប ជាពិសេសអាងទន្លេស្ទឹងសែន ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ នៅឆ្នាំ ២០១២ -២០១៣ ខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណគុណរចំពោះរដ្ឋាភិបាលបារាំង ដែលបានផ្តល់ជំនួយលើគម្រោងនេះ។
កិច្ចពិភាក្សានេះបានបញ្ចប់ប្រកបដោយភាព ស្និទ្ឋស្នាល និងប្រកបដោយជោគជ័យ ។

 

 

 

 

]]>
Activity Mon, 07 Nov 2011 22:42:18 +0000
ការចុះស្រាវជ្រាវពីការធ្វើសកិកម្មដំណាំស្រូវនៅក្នុងស្រុកទាំង ៥ ស្ថិតនៅក្រោមផ្លូវជាតិលេខ ៥ ក្នុងតំបន់១ និងតំបន់២ នៃខេត្តបាត់ដំបង https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/153-2011-10-13-15-52-25 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/153-2011-10-13-15-52-25

កាលពីថ្ងៃទី ៤ ដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០១១ ក្រុមការងារ របស់អាជ្ញាធរទន្លេសាបដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានចុះធ្វើសកម្មភាព ដើម្បីស្រង់ស្ថិតិកសិកម្ម ផ្តោតសំខាន់លើ ៖

ដំណាំស្រូវ និងចុះពិនិត្យ ជាក់ស្តែងពីស្ថានភាពដំណាំស្រូវ នៅតំបន់១ និង តំបន់២ នៅឃុំ ឬស្សីក្រាំង គារ មោងឬស្សី ព្រៃស្វាយ ជ្រៃ តាលាស់ ព្រៃតូច កកោះ ស្រុកមោងឬស្សី - ឃុំតាប៉ុន រកា នរា អន្លង់វិល អូរដំបងពីរ កំពង់ព្រៀង កំពង់ព្រះ ស្រុកសង្កែ - ឃុំបឹងព្រីង ជ្រោយស្តៅ តាម៉ឺន តាពូង អូរតាគី ជ្រៃ ស្រុកថ្មគោល - ឃុំព្រៃចាស់ កោះជីវាំង ពាមឯក ព្រែកនរិន្ទ ព្រែកហ្លួង ព្រែកខ្ពប សំរោងក្នុង ស្រុកឯកភ្នំ និង សង្កាត់ក្តុលដូងទាវ ស្លាកែត ចំការសំរោង អូរចារ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមាន ការជាប់ពាក់ព័ន្ធនៅ តំបន់១ និង តំបន់២ ក្រោមផ្លូវជាតិលេខ៥។

ក្រុមការងារកសិកម្មរបស់អាជ្ញាធរទន្លេសាប ក្រោមការដឹកនាំរបស់ ឯកឧត្តម មាសអឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បើកកិច្ចប្រជុំ ជាមួយថ្នាក់ឃុំ នៅសង្កាត់អូរចារ ស្តីពីដំណាំស្រូវនៅតំបន់១ និង តំបន់២ ក្រោមផ្លូវជាតិលេខ៥។

 

 

 

 

 

 

 

 

]]>
Activity Thu, 13 Oct 2011 21:52:25 +0000
ការចុះផ្សព្វផ្សាយបទបញ្ជាលេខ០១បប និងពិនិត្យសកម្មភាពបទល្មើសនេសាទ លូស្បៃមុង (ហៅ សៃ)នៅភូមិសាស្ត្រ ខេត្ត កំពង់ចាម និងកណ្តាល https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/154-2011-10-07-15-55-56 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/154-2011-10-07-15-55-56

លោក អ៊ឹង គឹមលាង ប្រធាននាយកដ្ឋានត្រួតពិនិត្យ ការធ្វើអាជីវកម្ម និងអភិរក្សនៃអាជ្ញាធរ ទន្លេសាប រួមទាំងមន្ត្រីក្រោមឱវាទ កាលពីថ្ងៃទី ២០-២១ ខែ កញ្ញា ឆ្នាំ ២០១១ បានចុះផ្សព្វផ្សាយបទបញ្ជាលេខ០១បប និងពិនិត្យសកម្មភាពបទល្មើស នេសាទ លូស្បៃមុង (ហៅ សៃ)នៅភូមិសាស្ត្រ ខេត្ត កំពង់ចាម និងកណ្តាល  ។

ក្នុងនោះមានការបើកអង្គប្រជុំ ដើម្បីផ្សព្វផ្សាយបញ្ជាលេខ ០១បប ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធាន ការលុបបំបាត់ភាពអាណាធិបតេយ្យនៃការដាក់សម្រាស់ ធ្នួស ព្រួល និងសំណង់កាត់ទន្លេ ស្ទឹង ព្រែក អូរ នៅតាមបណ្តាខេត្តពាក់ព័ន្ធ និងបឹងទន្លេសាប និងរិៈរកវិធានការ បង្ក្រាបបទល្មើសនេសាទ លូស្បៃមុង ឱ្យមាន ប្រសិទ្ឋភាព ដោយមានការចូលរួម រដ្ឋបាលជលផល នាយខ័ណជលផល នាយរង ប្រធានផ្នែក ប្រធានសង្កាត់ និងអាជ្ញាធរស្រុក ឃុំ ភូមិ ។ក្រោយពីប្រជុំផ្សព្វផ្សាយរួចមកក្រុមការងារបានប ន្តទៅពិនិត្យបទល្មើសនេសាទ ដែលមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានស្រុកចំនួនបីគឺស្រុកបាធាយ កងមាស និងជើងព្រៃ ក្នុងឃុំចំនួន១៣គឺ ឃុំ កាំងក្រាំង ជាលា ច្បាអំពៅ ព្រែកកុយ ស្តៅ កងតាណឹង រកាទេ ខ្ចៅ រាយប៉ាយ  សូទិព្វ ព្រែកចារ ខ្នុរដំបង និងផ្តៅជុំ និង បន្តទៅ ភូមិសាស្ត្រខេត្តកណ្តាល គឺស្រុក ពញាឮ  ក្នុងឃុំ កោះចិន កំពង់អុស និងកំពង់លួង ដែលជាទីតាំងភូមិសាស្ត្រប្រព្រិត្តិបទល្មើសនេសាទដោយប្រើប្រាស់ ឧបករណ៍ លូស្បៃម៉ុង ច្រើនជាងគេ។

]]>
Activity Fri, 07 Oct 2011 21:55:56 +0000
ការស្រាវជ្រាវ​ទៅលើ​កសិកម្ម​ដំណាំ​ស្រូវ​ក្រោម​ផ្លូវជាតិ​លេខ​៦ ដែលមាន ចំនួន ៣៨​ឃុំ ស្ថិតក្នុង​ស្រុក​ទាំង ៥ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/155-2011-09-21-16-02-39 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/155-2011-09-21-16-02-39

នៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១១ កន្លងទៅថ្នីៗនេះ ក្រុមការងារកសិកម្មរបស់អាជ្ញាធរ ទន្លេសាប ដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាអាជ្ញាធរទន្លេសាប បានចុះធ្វើបទសម្ភាសន៍ ជាមួយថ្នាក់ឃុំ ដែលពាក់ព័ន្ឋ ក្រោមប្រធានបទ ផ្តោត សំខាន់ទៅលើកសិកម្ម ដំណាំស្រូវក្រោមផ្លូវជាតិលេខ៦ ដែលមាន ចំនួន ៣៨ឃុំ ស្ថិតក្នុងស្រុកទាំង ៥ រួមមាន ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេតកំពង់ធ់ំ។
ជាលទ្ធផលឃើញថា ប្រជាជនដែលរស់នៅក្នុងភូមិក្រោមផ្លូវជាតិ បានចាប់អារម្មណ៍ជាបណ្តើរៗទៅលើការធ្វើស្រូវ បង្កើនរដូវ មានរយៈពេល ៣ខែ ចាប់ផ្តើមដើមខែ ឧសភា ទៅ ខែ កក្កដា ហើយក្នុងនោះ ក៏មានប្រជាជនមួយចំនួនបាន អនុវត្តន៍ស្រូវបង្កើនរដូវនេះ ទទួលទិន្នផលបាន ពី ៤ ទៅ ៥ តោន/ហិចតា។

សកម្មភាពក្រុមការងារបើកទំព័រកិច្ចប្រជុំ ជាមួយថ្នាក់ឃុំនៅសាលាស្រុកបារាយណ៍ ដើម្បីឈានទៅរកការធ្វីបទ សម្ភាសន៍ទាក់ទិននឹងដំណាំស្រូវក្រោមផ្លូវជាតិ។

 

 

 

 

 

 

 

 

 

]]>
Activity Wed, 21 Sep 2011 22:02:39 +0000
ការចុះ​តាមដាន និង​វាយតម្លៃ​លើ​ធនធាន​ត្រី​នៅ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/156-2011-09-19-16-06-30 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/156-2011-09-19-16-06-30

នៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១១ ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ខូវ មាស អនុប្រធាន នាយកដ្ឋានធនធាន ធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះធ្វើការពិនិត្យ តាមដាន និងវាយតម្លៃ លើធនធានត្រី នៅក្នុងខេត្ត កំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។

គោលបំណងនៃការចុះសិក្សានេះគឺដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើ  កូនត្រីនៅក្នុងរដូវបន្តពូជ តាម រយៈការប្រើឧបករណ៍នេសាទ ថ្នង និងជន អូសនៅតាមតំបន់ព្រៃលិចទឹក និងវាលស្មៅលិចទឹក ដែលសម្បូរដោយកូនត្រី និងធ្វើការវាយតម្លែលើ ការធ្វើអាជីវកម្មនេសាទគ្រួសារ តាមរយៈប្រជានេសាទនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តេពោធិ៍សាត់ តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទ  មង ដាក់នៅតាមទន្លេ,ព្រែក និងវាលស្មៅលិចទឹកនៃតំបន់៣ របស់បឹងទន្លសាប ។ នេះជាការសិក្សាជាលើកទី២ ហើយ បន្ទាប់ពីធ្វើការចុះសិក្សា តាមដានកាលពី ថ្ងៃទី២៥ ដល់ ថ្ងែទី២៧ ខែ កក្កដា ឆ្នាំ ២០១១ កន្លងមកនេះ។

 

 

 

 

]]>
Activity Mon, 19 Sep 2011 22:06:30 +0000
ការសិក្សា​ពី​ជីវសាស្ត្រ​ត្រី​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/93-2014-01-16-06-17-26 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/93-2014-01-16-06-17-26

អាជ្ញាធរទន្លេសាបបានធ្វើការសិក្សាស្រាវជ្រាវពីប្រភេទត្រី នៅក្នុងបឹងទន្លេសាប តាមរយៈការចុះពិនិត្យ ជាក់ស្តែងនៅ តាមឡូត៍នេសាទ សហគមន៍នេសាទ និងអ្នកនេសាទជា លក្ខណៈគ្រួសារ។ការចុះពិនិត្យនេះបានបង្ហាញអោយឃើញថា ត្រីដែលមានវត្តមានច្រើននៅក្នុងបឹងទន្លេសាបមាន ប្រមាណជា៨៦ ប្រភេទ ហើយត្រីទាំងនេះត្រូវបានធ្វើការបែងចែកទៅតាមចំណាត់ថ្នាក់ទីផ្សារដូចខាងក្រោម៖
. ប្រភេទត្រីលេខ ១ មាន ១៦ ប្រភេទ
. ប្រភេទត្រីលេខ ២ មាន ៤០ ប្រភេទ
. ប្រភេទត្រីលេខ ៣ មាន ៣០ ប្រភេទ
ប្រភេទត្រីដែលក្រុមការងារអាជ្ញាធរបានរកឃើញទាំង ៨៦ ប្រភេទនេះ ក្នុងនោះមានត្រី ៥ ប្រភេទ ដែលជាប្រភេទត្រីកំរគឺ ត្រីគល់រាំង, ត្រីត្រសក់, ត្រីក្បក, ត្រីឆ្មាក្រពើ និង ត្រីឆ្កោកទីទុយ ។
ម្យ៉ាងវិញទៀតប្រភេទត្រីដែលនេសាទបានច្រើនជាងគេក្នុងចំណោមត្រីទាំង ៨៦ ប្រភេទនៅពាក់ កណ្តាលឆ្នាំ ២០១១ នេះមាន ១០ប្រភេទគឺៈ ត្រីរៀល ត្រីច្រកែង ត្រីស្លឹកឬស្សី ត្រីខ្នងវែង ត្រីឆ្កោក ត្រីក្រុស ត្រីកំបុតច្រមុះ ត្រីបណ្តូលអំពៅ ត្រីឆ្ពិន និង ត្រីលិញ។

 

]]>
Activity Thu, 30 Jun 2011 12:02:00 +0000
Study of Fish Biology https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/182-2014-02-09-08-21-58 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/182-2014-02-09-08-21-58

The research on species of fish through fishing lots, fishing communities, and family fishing and over 86 species of fish have been found and classified in quality as follow:

-    First         :    16
-    Second     :    40
-    Third        :    30

Moreover, there are 5 species among those fish such as RtIKl;raMg/ RtIRtsk;/ RtIk,k/ RtIqµaRkeBI nig RtIeqþakTITuy are rare. However, plenty of the other 10 species have been found such as ត្រីរៀល ត្រីច្រកែង ត្រីស្លឹកឬស្សី ត្រីខ្នងវែង ត្រីឆ្កោក ត្រីក្រុស ត្រីកំបុតច្រមុះ ត្រីបណ្តូលអំពៅ ត្រីឆ្ពិន និង ត្រីលិញ are caught in the mid 2011.

 

]]>
Activity Thu, 30 Jun 2011 12:02:00 +0000
ការចូល​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/104-3333333333333333 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/104-3333333333333333

១-    ថ្នាក់ដឹកនាំអាជ្ញាធរទន្លេសាប បានឯកភាព និងចាត់តាំងឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ ទន្លេសាប និងលោកហ៊ែលតូនី ប្រធាននាយក ដ្ឋានរដ្ឋបាល ផែនការនិងសហប្រតិបត្តិការតាមការស្នើ សុំរបស់ក្រសួងទេសចរណ៍ ដើម្បីចូលសិក្ខាសាលា ស្តីពីការ គ្រប់គ្រងនិង អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពដែល បានប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែ មិថុនាឆ្នាំ២០១១ ទីរួមខេត្តសៀមរាប។
២-    សិក្ខាសាលានេះរៀបចំនិងសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយនឹង Australian University of the Sunshine Coast និង Global Sustainable Tourism Council ស្ថិតក្រោមអធិបតេយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងមានការចូលរួមពីបណ្តាក្រសួង-ស្ថាប័នជំនាញមន្ទីរជំនាញជុំវិញខេត្តអង្គការមិនមែនរដ្ឋាភិបាលសហគមន៍ ទេសចរណ៍ និងមន្ត្រីជំនាញមកពី IUNESCO, Australian University of the Sunshine Coast និង Global Sustainable Tourism Council ប្រតិភូប្រទេសភូមានិងឡាវដែលសរុបចំនួន៧០នាក់។
៣-    អង្គសិក្ខាសាលាគឺផ្តោតទៅលើគោលបំណងដូចខាងក្រោម ៖
រក្សាបាននូវនិរន្តរភាពនិងអេកូទេសចរណ៍ ជាពិសេសការផ្សាភ្ជាប់ចេញពីទេសចរណ៍វប្បធម៌ (ប្រាសាទអង្គខេត្តសៀមរាប) ជាមួយសក្តានុពលអេកូទេសចរណ៍/ទេសចរណ៍ធម្មជាតិ និងការទាក់ទាញភ្ញៀវទេសចរណ៍ (បឹងទន្លេសាប-UNESCO ឋបនីយជីវមណ្ឌលបឹងទន្លេសាប)
ការយកចិត្តទុកដាក់ពិចារណា ដើម្បីសម្រេចជោគជ័យក្នុងការគ្រប់គ្រងធនធម្មសម្បត្តិធម្មជាតិ និងធានា បាននូវការអភិវឌ្ឍន៍ប្រកបដោយចរិភាព ។
៤-    អង្គសិក្ខាសាលាបានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពសម្រាប់លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីរក្សាបាននូវនិរន្តរភាពនិងអេកូទេសចរណ៍ទទួលបានជោគជ័យ ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ ។ ក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ រាជរដ្ឋាភិបាល បានកំពុងតែជំរុញនូវយុទ្ធនាការ Kingdom of Wonder ក្នុងគោលនយោបាយ Clean City, Clean Resort and Good Service  ដែលជាលទ្ធផលស្តែងឱ្យឃើញថាតំបន់ឆ្នេកម្ពុជា(Cambodia Bay) បានក្លាយជាសមាជិកនៃតំបន់ឆ្នេស្អាតបំផុតនៅក្នុងក្លឹបពិភពលោក (Most Beautiful Bays in the World Club) ជាមួយនេះរាជរដ្ឋាភិបាល បាន សម្រេចជាឯកឆន្ទនូវយន្តការ០២ដូចខាងក្រោម ៖
មាត្រដ្ឋានខ្នាតធំលើកកម្ពស់ដល់ការវិនិយោគទៅលើវិស័យទេសចរណ៍ រួមជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ក្នុងការអភិរក្សធនធានធម្មជាតិនិងការចែករំលែកដល់បំរែបំរួលអាកាសធាតុ
មាត្រដ្ឋានខ្នាតតូចលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ ជាពិសេសមូលដ្ឋានសហគមន៍អេកូទេសចរណ៍ ដែលផ្តល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ។
ជាមួយយុទ្ធសាស្ត្រសរសរគ្រឹះទាំង៤ សម្រាប់ទាក់ទាញទេសចរណ៍ គឺ ៖
សៀមរាបនិងតំបន់ជុំវិញរួមមានការទាក់ទាញទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ (បឹងទន្លេសាប)
រាជធានីភ្នំពេញនិងតំបន់ជុំវិញមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍
តំបន់ឆ្នេផ្នែកនិរតីប្រភពសក្តានុពលអេកូទេសចរណ៍ ជួរភ្នំក្រវាញព្រៃដើមកោងកាងសត្វព្រៃ
តំបន់ភាគខាងឥសាន្តអេកូទេសចរណ៍ និងជីវចម្រុះនៅតាមដងទន្លេមេគង្គ ។
៥-    អង្គសិក្ខាសាលាទទួលបាននូវលទ្ធផលសង្ខេបដូចខាងក្រោម ៖
កំណត់បាននូវបញ្ហាសំខាន់ៗ និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាពនិងអេកូទេសចរណ៍ (លើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាពគឺលើកកម្ពស់ដល់កេរ្តិ៍មរតកវប្បធម៌ ប្រកបដោយនិរន្តភាព)
សិក្ខាកាមទទួលបាននូវចំណេះដឹង និងយល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព លើកកម្ពស់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមកិច្ច
បង្កើនប្រសិទ្ធិភាពនិងលើកទឹកចិត្តរាល់ការវិនិយោគនិងសហគមន៍ទេសចរណ៍វប្បធម៌ និងធម្មជាតិ ។

]]>
Activity Fri, 17 Jun 2011 22:20:46 +0000
យុទ្ធនាការបង្រ្កាបបទល្មើសនេសាទក្នុងបឹងទន្លេសាបនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/103-22222222222222 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/103-22222222222222

ភ្នំពេញ: ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងជាប្រធាន អាជ្ញាធរបឹងទន្លេសាបបានប្រកាស នៅថ្ងៃ ទី៣មិថុនានេះថា ឱសានវាទសម្រាប់ការរុះរើ សម្រាស់ ធ្នស់ និងព្រួល ទាំងឡាយ នៅក្នុងដែន នេសាទ បឹងទន្លេសាបនឹងត្រូវផុតកំណត់ នៅថ្ងៃអាទិត្យ ទី៥ មិថុនានេះហើយ។ យុទ្ធនាការចុះបង្ក្រាបក៏នឹងផ្តើមធ្វើនៅថ្ងៃអាទិត្យនេះដែរ។ នៅក្នុងសន្និសីទកាសែតដែលបានបើកធ្វើនៅព្រឹកថ្ងៃទី៣មិថុនានេះ ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ថា យុទ្ធនាការនេះនឹង វាយប្រហារទៅលើ ៥៩០ ទីតាំងនៅក្នុង៨ខេត្តក្រុងជុំវិញ បឹងទន្លេសាបក្នុងនោះមាន សម្រាស់ ៣៣៧ កន្លែង ធ្នស់និងព្រួល ១៨០ កន្លែង លបនិងឡារ៉ាវ ៣០កន្លែង។
ប្រតិបត្តិការដែលនឹងផ្តើមនៅថ្ងៃអាទិត្យនេះដឹកនាំ ដោយគណៈកម្មការចម្រុះដែលមានឯកឧត្តម លឹម គានហោ ជាប្រធាន និងអភិបាលរងខេត្តទាំង៨ជុំវិញបឹងទន្លេសាបជាអនុប្រធាន។ ប្រតិបត្តិការនឹងផ្តើមនៅក្នុងខេត្ត៣មុនគេគឺខេត្តកំពង់ឆ្នាំង សៀមរាប និងកំពង់ធំមុននឹងឈានដល់ខេត្តផ្សេងទៀត។ យុទ្ធនាការនេះនឹងមានប្រើប្រាស់គ្រឿងចក្រដឹកតាមសាឡង់ មានកម្លាំងចម្រុះ និងអមដោយឧទ្ធម្ភាគចក្រហោះពីលើផង។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹកអះអាងថា សម្រាស់ និងធ្នស់ចំនួនពី៧៥ទៅ៨៥ភាគរយត្រូវបានរុះរើរួចហើយក្នុងអំឡុងពេលនៃការប្រកាសឱសានវាទក្រោមការដឹកនាំរបស់អភិបាលរងខេត្តទាំង៨។ លោកព្រមានថា ប្រសិនបើមិនចាត់វិធានការទេ បីឆ្នាំទៀត ប្រទេសកម្ពុជានឹងខ្វះត្រីជាមិនខាន។
សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីសម្តេចតេជោ ឯកឧត្តម លឹម គានហោ បានប្រកាសពី យុទ្ធនាការប្រើដាវ អាជ្ញាសឹករបស់ប្រមុខរដ្ឋាភិបាលដើម្បីកម្ចាត់ភាព អនាធិបតេយ្យក្នុងដែននេសាទ បឹងទន្លេសាប៕

]]>
Activity Fri, 03 Jun 2011 22:16:53 +0000
​ឯកឧត្តម លឹម គានហោៈ យើងត្រៀមខ្លួន រួចរាល់ ហើយសម្រាប់ កម្ទេច សម្រាស់ ធ្នស់ ព្រួលនៅទន្លេសាប https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/102-2011-05-31-16-15-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/102-2011-05-31-16-15-02

ភ្នំពេញៈ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម បានថ្លែងនៅថ្ងែពុធ ទី២៥ ខែ ឧសភា ឆ្នាំ២០១១ ថាឯកឧត្តមត្រៀម ខ្លួនរួចស្រេចហើយ សម្រាប់នាំ កម្លាំងរបស់ឯកឧត្តមចុះកម្ទេច សម្រាស់ ធ្នស់ ព្រួល និងសំណង់កាត់ ទទឹង ទន្លេសាបទុក ឱសានវាទរយៈពេល២ សប្តាហ៍គិតចាប់ពី២២ ឧសភា ឆ្នាំ២០១១ តទៅ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ បានមាន ប្រសាសន៏ក្នុងសន្និសីទ កាសែតនៅថ្ងៃពុធថា ឯកឧត្តម នឹងដឹកនាំក្រុមការងារ ចុះអនុវត្តបទបញ្ជារបស់រាជដ្ឋាភិបាល កម្ទេច ឱ្យអស់នូវសម្រាស់ ធ្នស់ ព្រួល និង សំណង់ កាត់ទទឹងទន្លេ ស្ទឹង ព្រែក អូរ បឹង បួ នៅខេត្តទាំង៨ ជុំវិញបឹងទន្លេសាប ដោយ ចុះអនុវត្តន៍ទាំងអស់ក្នុងពេលតែមួយ។

ឯកឧត្តមបន្តថា “យើងអត់មានរារែក ឫ អល់អែកនោះទេ យើងនៅរង់ចាំពេល វេលា ក្រោយ២ សប្តាហ៍ នៃឱសានវាទ យើងនឹងចុះ ប្រតិបត្តិការណ៍ជាបន្ទាន់ ហើយចំពោះឧប ករណ៍ សម្ភារៈ យើងបានត្រៀមរួចហើយ យើងនឹងប្រើប្រាស់គ្រឿងចក្រកាយដល់ឫស ហើយអត់ឱ្យមានតទៅ ទៀតទេ ហើយយើង សុំបញ្ជាក់ថា សូមត្រៀមលក្ខណៈហើយប្រុង ប្រយ័ត្នឱ្យមែនទែន មិនមែនជា សកម្មភាព ភ្លើងចំបើងទេ គឺយើង ត្រូវធ្វើបន្តរហូត”។

ឯកឧត្តម លឹម គានហោ បានបញ្ជាក់ទៀតថា ការចុះអនុវត្តបទបញ្ជានេះ បំផ្លាញចោលទាំងស្រុងនូវ សម្រាស់ ធ្នស់ ព្រួល និងសំណង់ ហើយឯកឧត្តមនឹងស្នើរឱ្យមានការប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីហោះមើលពីលើទន្លេសាបឱ្យដឹងថា បន្ទាប់ចុះកម្ទេច ហើយរួចមក មានសកម្មភាពដាក់សម្រាស់ ធ្នស់ ព្រួល និង សំណង់ កើតឡើងវិញទៀតដែរឬទេ ប្រសិនបើមានកើតឡើង ទៀតនោះនឹងដាក់វិធាន ការដ៏ធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តដោយមិនថា អ្នកនោះ មានខ្នងបង្អែក ឬយ៉ាងណានោះទេ ឱ្យតែពាក់ព័ន្ធ ត្រូវដាក់ទោសទាំងអស់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី គេបានរកឃើញ ការដាក់ សម្រាស់ ធ្នស់ ព្រួល និងសំណង់ ខុសច្បាប់ចំនួន១៤៣ករណី នៅ៥ខេត្ត នៃ ខេត្តជុំវិញទន្លេសាបរួមមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំ កំពង់ធំ និងសៀមរាប ហើយតាមច្បាប់អ្នកដែលប្រព្រឹត្តិទង្វើនេះ នឹងត្រូវបង់ប្រាក់ពី៥លានរៀលដល់១០លានរៀន និងផ្តន្ទាទោសពី១ឆ្នាំ ដល់៥ឆ្នាំ។

ឯកឧត្តម លឹម គានហោ មានប្រសាសន៏បន្តទៀតថា អ្នកដែលប្រព្រឹត្តិអំពើនេះ មិនមែនជាប្រជាកសិករនោះទេ ពួកអ្នកមាន ប្រាក់មានអំណាចទេ ដែលអ្នកធ្វើ ហើយការដាក់ សម្រាស់ ធ្នស់ ព្រួល និង សំណង់បែបនេះ បណ្តាលឱ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ប្រជាជន ធ្វើឱ្យមានការគោក រាក់ ទន្លេ ស្ទឹង ធ្វើឱ្យមានការលិចលង់ មានទឹកជំនន់ខ្លាំង ធ្វើឱ្យទិន្នផលត្រី ទន្លេសាបមានការថយចុះ ហើយការដាក់ឧបករណ៍ទាំង អស់នេះអាចធ្វើឱ្យផុតពូជ។

ឯកឧត្តម លឹម គានហោ មានក្តីរំពឹងទុកថា បន្ទាប់ពីលុបបំបាត់ចោលទាំងស្រុងនូវសំណង់ កាត់បឹងទន្លេសាបនេះរួចនោះ ប្រជាជន នឹងទទួលបានទិន្នផលត្រីគ្រប់គ្រាន់ និងមានតម្លៃសមរម្យ។

សូមរំលឹកថា បទបញ្ជារបស់រាជរដ្ឋាភិបាល កាលពីថ្ងែទី២២ ខែឧសភា ឆ្នាំ២០១១ បញ្ជាឱ្យក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តទាំង៨ នៅជុំវិញទន្លេសាបឱ្យលុបបំបាត់ភាពអនាធិបតេយ្យ នៃការដាក់សម្រាស់ ធ្នស់ ព្រួល និងសំណង់កាត់ទទឹងទន្លេ ស្ទឹង ព្រែក អូរ និងបឹងបួ នៅតាមបណ្តាលខេត្តពាក់ព័ន្ធនឹងបឹងទន្លេសាប ដោយទុករយៈ២សប្តាហ៍ ឱ្យម្ចាស់សំណង់ទាំងនោះរុះរើចេញឱ្យអស់។

]]>
Activity Tue, 31 May 2011 22:14:02 +0000
ការចូលរួម​កិច្ចប្រជុំ​ការសម្របសម្រួល​ផែនការអភិវឌ្ឍន៍​អាង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/101-2011-05-04-09-07-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/101-2011-05-04-09-07-00

១-    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានឯកភាពនិងចាត់តាំងលោកហ៊ែលតូនីប្រធាននាយកដ្ឋាន រដ្ឋបាលផែនការ និងសហប្រតិបត្តិការ តាមការស្នើសុំ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលស្នើសុំចាត់តាំងមន្ត្រីថ្នាក់នាយកដ្ឋានទទួលបន្ទុក កិច្ចការផែនការដើម្បីចូល រួមកិច្ចប្រជុំការសម្រប សម្រួលផែនការអភិវឌ្ឍន៍អាងដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១១ នៅទីរួមខេត្តកំពង់ចាម ។២-    កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្រោមការរៀបចំនិងសម្របសម្រួលរបស់មន្ត្រីនិងថ្នាក់ដឹក នាំរបស់ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ទន្លេមេគង្គ និងមានការគាំទ្របច្ចេកទេសនិងថវិការពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន ដែលជាសមាជិកសម្របសម្រួលផែនការអភិវឌ្ឍន៍អាងទន្លេ ។
៣-    គោលបំណងរបស់កិច្ចប្រជុំរួមមាន ៖
ត្រួតពិនិត្យវឌ្ឍនភាពផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ២ មុនពេលបញ្ចប់គម្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ កម្មវិធីផែនការអភិវឌ្ឍន៍អាងរៀបចំវេទិកាជាតិអនុតំបន់ត្រួតពិនិត្យឯកសារ កម្មវិធីផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ៣ និងការរៀបចំផែនទីបង្ហាញផ្លូវនិងការអនុវត្ត
៤-    កិច្ចប្រជុំបានទទួលនូវលទ្ធផលដូចខាងក្រោម ៖
ពិនិត្យមើលយន្តការរៀបចំអង្គភាពកម្មវិធីផែនការអភិវឌ្ឍន៍អាង ឱ្យបានត្រឹមត្រូវដោយរក្សាទុកគណៈកម្មការអនុតំបន់ និងអង្គភាពសម្របសម្រួលកម្មវិធីផែនការអភិវឌ្ឍន៍អាងកម្រឹតថ្នាក់ជាតិឱ្យនៅដដែលព្រមទាំងធ្វើបច្ចុប្បន្នភាពក្រុមការងារបច្ចេកទេសអនុតំបន់
កម្មវិធីផែនការអភិវឌ្ឍន៍អាង ២០១១-២០១៥ ត្រូវពង្រឹង និងអនុវត្តរួមគ្នាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជំរុញការកសាងឯកសារផែនទីបង្ហាញផ្លូវរបាយការណ៍ និងសមាសភាគសំខាន់ៗ នៅក្នុងឯកសារស្ថានភាពអនុតំបន់ គឺមានសារៈប្រយោជន៍ សម្រាប់យកទៅអនុវត្តដាក់ជូនវេទិកា និងអនុគណៈកម្មការកម្មវិធីផែនការអភិវឌ្ឍន៍អាង ក៏ប៉ុន្តែត្រូវរៀបចំឱ្យមានលក្ខណៈបច្ចេកទេស
លម្អិតបន្ថែមទៀត និងឱ្យមានការរៀបចំផែនការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០១១-២០១៥ ។ សមាជិកអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍ ត្រូវពិនិត្យ និងផ្តល់នូវអនុសាសន៍តាមវិស័យនីមួយៗបន្ទាប់ពីកិច្ចប្រជុំ ។
តាមរយៈវេទិកាស្ថានភាពអនុតំបន់ ដែលគ្រោងនឹងរៀបចំធ្វើនៅខែ ឧសភាឆ្នាំ ២០១១ រាល់ឯកសារ ត្រូវបកប្រែជាភាសារខ្មែរហើយត្រូវបានអញ្ជើញក្រសួង-ស្ថាប័នសំខាន់ៗ ដែលជាសមាជិកអនុគណៈ កម្មការនិងអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍អាងនិងក្រុមការងារបច្ចេកទេសអនុតំបន់តាម ខេត្តនីមួយៗ រួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ។

]]>
Activity Wed, 04 May 2011 15:07:00 +0000
ការចូលរួម​កិច្ចប្រជុំ​ការសម្របសម្រួល​ផែនការអភិវឌ្ឍន៍​អាង https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/175-2014-02-06-08-42-25 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/175-2014-02-06-08-42-25

១-    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានឯកភាពនិងចាត់តាំងលោកហ៊ែលតូនី ប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងសហប្រតិ បត្តិការតាមការស្នើសុំរបស់គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជាដែល ស្នើសុំចាត់តាំងមន្ត្រីថ្នាក់ នាយក ដ្ឋានទទួលបន្ទុក កិច្ចការ ផែនការដើម្បីចូលរួមកិច្ចប្រជុំការសម្រប សម្រួលផែនការអភិវឌ្ឍន៍អាងដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១១ នៅទីរួមខេត្តកំពង់ចាម ។២-    កិច្ចប្រជុំបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្រោមការរៀបចំនិងសម្របសម្រួលរបស់មន្ត្រីនិងថ្នាក់ដឹក នាំរបស់ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងមានការគាំទ្របច្ចេកទេសនិងថវិការពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការអញ្ជើញចូលរួមពីបណ្តាក្រសួង ស្ថាប័ន ដែលជាសមាជិកសម្របសម្រួលផែនការអភិវឌ្ឍន៍អាងទន្លេ ។
៣-    គោលបំណងរបស់កិច្ចប្រជុំរួមមាន ៖
ត្រួតពិនិត្យវឌ្ឍនភាពផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ២ មុនពេលបញ្ចប់គម្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ កម្មវិធីផែនការអភិវឌ្ឍន៍អាងរៀបចំវេទិកាជាតិអនុតំបន់ត្រួតពិនិត្យឯកសារ កម្មវិធីផែនការអភិវឌ្ឍន៍អាងដំណាក់កាលទី ៣ និងការរៀបចំផែនទីបង្ហាញផ្លូវនិងការអនុវត្ត
៤-    កិច្ចប្រជុំបានទទួលនូវលទ្ធផលដូចខាងក្រោម ៖
ពិនិត្យមើលយន្តការរៀបចំអង្គភាពកម្មវិធីផែនការអភិវឌ្ឍន៍អាង ឱ្យបានត្រឹមត្រូវដោយរក្សាទុកគណៈកម្មការអនុតំបន់ និងអង្គភាពសម្របសម្រួលកម្មវិធីផែនការអភិវឌ្ឍន៍អាងកម្រឹតថ្នាក់ជាតិឱ្យនៅដដែលព្រមទាំងធ្វើបច្ចុប្បន្នភាពក្រុមការងារ
បច្ចេកទេសអនុតំបន់កម្មវិធីផែនការអភិវឌ្ឍន៍អាង ២០១១-២០១៥ ត្រូវពង្រឹង និងអនុវត្តរួមគ្នាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជំរុញការកសាងឯកសារផែនទីបង្ហាញផ្លូវរបាយការណ៍ និងសមាសភាគសំខាន់ៗ នៅក្នុងឯកសារស្ថានភាពអនុតំបន់ គឺមានសារៈប្រយោជន៍ សម្រាប់យកទៅអនុវត្តដាក់ជូនវេទិកា និងអនុគណៈកម្មការកម្មវិធីផែនការអភិវឌ្ឍន៍អាង ក៏ប៉ុន្តែត្រូវរៀបចំឱ្យមានលក្ខណៈបច្ចេកទេស
លម្អិតបន្ថែមទៀត និងឱ្យមានការរៀបចំផែនការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០១១-២០១៥ ។ សមាជិកអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍ ត្រូវពិនិត្យ និងផ្តល់នូវអនុសាសន៍តាមវិស័យនីមួយៗបន្ទាប់ពីកិច្ចប្រជុំ ។
តាមរយៈវេទិកាស្ថានភាពអនុតំបន់ ដែលគ្រោងនឹងរៀបចំធ្វើនៅខែ ឧសភាឆ្នាំ ២០១១ រាល់ឯកសារ ត្រូវបកប្រែជាភាសារខ្មែរហើយត្រូវបានអញ្ជើញក្រសួង-ស្ថាប័នសំខាន់ៗ ដែលជាសមាជិកអនុគណៈ កម្មការនិងអង្គភាពសម្របសម្រួលផែនការអភិវឌ្ឍន៍អាងនិងក្រុមការងារបច្ចេកទេសអនុតំបន់តាម ខេត្តនីមួយៗ រួមជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល ។

]]>
Activity Wed, 04 May 2011 15:07:00 +0000
ការកែច្នៃ​ប្រហុក​សម្រាប់​ទ្រទ្រង់​សន្តិសុខ​ស្បៀង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/100-2014-02-06-08-37-34 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/100-2014-02-06-08-37-34

ប្រហុកជាស្បៀងអាហារដែលចាំបាច់សំរាប់ប្រជាពល ខ្មែរទូទៅ ជាពិសេសប្រពលរដ្ឋដែលរស់នៅតាម ទីជនបទ។ ដូចនេះទើប ឯកឧត្តមរដ្ឋប្រធានអាជ្ញាធរទន្លេសាបបានស្វែង យល់ឃើញកាន់តែច្បាស់ពីការលំបាករបស់កងទ័ពដែល កំពង់ឈរជើង

នៅសមរភូមិមុខកំពង់តែជួបប្រទះនូវ ឧបសគ្គជាច្រើនទើប ឯកឧត្តមរដ្ឋមន្ត្រី តែងតែជួយឧបត្ថម្ភ និងគាំទ្រេ នៅគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ដែលកំពង់ដឹកនាំនាវាកម្ពុជាឆ្ពោះរកភាពអភិវឌ្ឍន៍ និងសំបូរ រុងរឿង។

សកម្មភាពរបស់ឯកឧត្តមរដមន្ត្រីធនធានទឹកនិងឧតុនិយមនិងជាប្រធានអាជ្ញាធរទន្លេសាបចូលរួមចំណែកការលំបាករបស់ក់ងទព័ការពារព្រំដែន ខេត្តព្រះវិហារនូវប្រហុកចំនួន ៥ តោន ដើម្បីជួលទ្រទ្រង់សន្តិសុខស្បៀង


ក្នុងរដូវនេសាទឆ្នាំ ២០១០-២០១១ នេះក្រុមការងាររបស់អាជ្ញាធរទន្លេសាប បានផ្តោតការសិក្សាជាពិសេសលើធនធាន ត្រីសម្រាប់ការកែច្នៃជាប្រហុក ដែលយើងចាត់ទុកថាជាស្បៀងអាហារដ៏សំខាន់របស់ប្រជាពលរដ្ឋ។
ការសិក្សាបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងដែលមានឡូត៍នេសាទប្រើឧបករណ៍ដាយដែលជាឧបករណ៍ប្រមូលចាប់ត្រីបាន ច្រើន ជាងគេសម្រាប់កែច្នៃជាប្រហុករហូតដល់ទៅ ៩០% ។ ប្រភេទត្រីដែលគេនិយមយកមកកែច្នៃជាប្រហុកមាន ត្រីរៀល ត្រីស្លឹកឬស្សី ត្រីកំភ្លាញ និងប្រភេទត្រី ផ្សេងៗទៀតប្រមាណ ១៥ ប្រភេទដែលចាត់ទុកជាប្រភេទត្រីចម្រុះ។
ជារៀងរាល់ឆ្នាំ ត្រីប្រហុកចាប់មានភាពសម្បូរជាអតិបរមានៅចុងខែ ធ្នូ និងដើមខែ មករា នៅពេលនោះហើយដែលប្រជា ពលរដ្ឋចាប់ផ្តើមធ្វើដំណើរចេញពីភូមិកំណើតទៅកាន់ទីតាំងនេសាទ ដើម្បីទិញត្រីហើយកែច្នៃជាប្រហុកដោយចំណាយថវិកាយ៉ាងតិច បំផុត។ ចំពោះឆ្នាំ ២០១១ នេះត្រីចាប់មានភាពសម្បូរនៅចុងខែមករានិងដើមខែ កុម្ភៈ ហើយទន្ទឹមនឹងនេះដែរតម្លៃត្រីបានកើនឡើង ប្រមាណ ៤០ % ទៅ ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ ។ កត្តាទាំង ២ នេះធ្វើឱ្យប្រជាពលរដ្ឋគ្មានលទ្ធភាព ធ្វើប្រហុកសម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារដូចឆ្នាំមុនៗ។
តាមភាពជាក់ស្តែង អាចសង្ខេបជាគោលធំៗដូចខាងក្រោមៈ
- បរិមាណធនធានត្រីមានភាពចុះថយពី៣០-៤០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១០ (សូមរំលឹកថាឆ្នាំ ២០១០ ធនធាន ប្រហុកមានការថយចុះទៅហើយបើប្រៀបធៀបទៅនឹងឆ្នាំ ២០០៩)
- តម្លៃត្រីប្រហុក បានកើនឡើងប្រមាណ៥០% (ពី ៨០០ ទៅ ១២០០ រៀល/គ.ក្រ)
- ត្រីប្រហុកចាប់ផ្តើមសម្បូរនៅពាក់កណ្តាលខែមករាដល់ដើមខែ កុម្ភៈ។ នៅពេលនោះផលត្រីដែលចាប់បានត្រូវបានឈ្មួញ កណ្តាលប្រមូលទិញយកទៅលក់នៅទីផ្សាធំៗដូចជា ឆ្នុកទ្រូខេត្ត កំពង់ឆ្នាំង និងចុងឃ្នៀស ខេត្តសៀមរាប។ រីឯប្រជាពលរដ្ឋដែលមាន ទម្លាប់មកធ្វើប្រហុកនៅជិតទីតាំងនេសាទពុំមានវត្តមានទេ។
-ចំពោះប្រភេទត្រីដែលគេនិយមយកមកធ្វើប្រហុកក្រោយពីការសិក្សាជាក់ស្តែងយើងសង្កេតឃើញថា ក្រោយពីការយឺត យ៉ាវក្នុងការបន្តពូជប្រមាណ ៣ ខែ ក្នុងឆ្នាំ ២០១០។ ប្រវែងរបស់ប្រភេទត្រីទាំងនេះនៅចុងខែមករាឆ្នាំ ២០១១ ទាបជាងប្រវែង ប្រក្រតីប្រមាណ៣ ស.ម ។

 

]]>
Activity Thu, 07 Apr 2011 21:59:45 +0000
ការកែច្នៃ​ប្រហុក​សម្រាប់​ទ្រទ្រង់​សន្តិសុខ​ស្បៀង​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/194-2014-02-17-09-08-08 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/194-2014-02-17-09-08-08

ប្រហុកជាស្បៀងអាហារដែលចាំបាច់សំរាប់ប្រជាពល ខ្មែរទូទៅ ជាពិសេសប្រពលរដ្ឋដែលរស់នៅតាម ទីជនបទ។ ដូចនេះទើប ឯកឧត្តមរដ្ឋប្រធានអាជ្ញាធរទន្លេសាបបានស្វែង យល់ឃើញកាន់តែច្បាស់ពីការលំបាករបស់កងទ័ពដែល កំពង់ឈរជើង

នៅសមរភូមិមុខកំពង់តែជួបប្រទះនូវ ឧបសគ្គជាច្រើនទើប ឯកឧត្តមរដ្ឋមន្ត្រី តែងតែជួយឧបត្ថម្ភ និងគាំទ្រេ នៅគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ដែលកំពង់ដឹកនាំនាវាកម្ពុជាឆ្ពោះរកភាពអភិវឌ្ឍន៍ និងសំបូរ រុងរឿង។

សកម្មភាពរបស់ឯកឧត្តមរដមន្ត្រីធនធានទឹកនិងឧតុនិយមនិងជាប្រធានអាជ្ញាធរទន្លេសាបចូលរួមចំណែកការលំបាករបស់ក់ងទព័ការពារព្រំដែន ខេត្តព្រះវិហារនូវប្រហុកចំនួន ៥ តោន ដើម្បីជួលទ្រទ្រង់សន្តិសុខស្បៀង


ក្នុងរដូវនេសាទឆ្នាំ ២០១០-២០១១ នេះក្រុមការងាររបស់អាជ្ញាធរទន្លេសាប បានផ្តោតការសិក្សាជាពិសេសលើធនធាន ត្រីសម្រាប់ការកែច្នៃជាប្រហុក ដែលយើងចាត់ទុកថាជាស្បៀងអាហារដ៏សំខាន់របស់ប្រជាពលរដ្ឋ។
ការសិក្សាបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងដែលមានឡូត៍នេសាទប្រើឧបករណ៍ដាយដែលជាឧបករណ៍ប្រមូលចាប់ត្រីបាន ច្រើន ជាងគេសម្រាប់កែច្នៃជាប្រហុករហូតដល់ទៅ ៩០% ។ ប្រភេទត្រីដែលគេនិយមយកមកកែច្នៃជាប្រហុកមាន ត្រីរៀល ត្រីស្លឹកឬស្សី ត្រីកំភ្លាញ និងប្រភេទត្រី ផ្សេងៗទៀតប្រមាណ ១៥ ប្រភេទដែលចាត់ទុកជាប្រភេទត្រីចម្រុះ។
ជារៀងរាល់ឆ្នាំ ត្រីប្រហុកចាប់មានភាពសម្បូរជាអតិបរមានៅចុងខែ ធ្នូ និងដើមខែ មករា នៅពេលនោះហើយដែលប្រជា ពលរដ្ឋចាប់ផ្តើមធ្វើដំណើរចេញពីភូមិកំណើតទៅកាន់ទីតាំងនេសាទ ដើម្បីទិញត្រីហើយកែច្នៃជាប្រហុកដោយចំណាយថវិកាយ៉ាងតិច បំផុត។ ចំពោះឆ្នាំ ២០១១ នេះត្រីចាប់មានភាពសម្បូរនៅចុងខែមករានិងដើមខែ កុម្ភៈ ហើយទន្ទឹមនឹងនេះដែរតម្លៃត្រីបានកើនឡើង ប្រមាណ ៤០ % ទៅ ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ ។ កត្តាទាំង ២ នេះធ្វើឱ្យប្រជាពលរដ្ឋគ្មានលទ្ធភាព ធ្វើប្រហុកសម្រាប់ផ្គត់ផ្គង់ជីវភាព គ្រួសារដូចឆ្នាំមុនៗ។
តាមភាពជាក់ស្តែង អាចសង្ខេបជាគោលធំៗដូចខាងក្រោមៈ
- បរិមាណធនធានត្រីមានភាពចុះថយពី៣០-៤០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១០ (សូមរំលឹកថាឆ្នាំ ២០១០ ធនធាន ប្រហុកមានការថយចុះទៅហើយបើប្រៀបធៀបទៅនឹងឆ្នាំ ២០០៩)
- តម្លៃត្រីប្រហុក បានកើនឡើងប្រមាណ៥០% (ពី ៨០០ ទៅ ១២០០ រៀល/គ.ក្រ)
- ត្រីប្រហុកចាប់ផ្តើមសម្បូរនៅពាក់កណ្តាលខែមករាដល់ដើមខែ កុម្ភៈ។ នៅពេលនោះផលត្រីដែលចាប់បានត្រូវបានឈ្មួញ កណ្តាលប្រមូលទិញយកទៅលក់នៅទីផ្សាធំៗដូចជា ឆ្នុកទ្រូខេត្ត កំពង់ឆ្នាំង និងចុងឃ្នៀស ខេត្តសៀមរាប។ រីឯប្រជាពលរដ្ឋដែលមាន ទម្លាប់មកធ្វើប្រហុកនៅជិតទីតាំងនេសាទពុំមានវត្តមានទេ។
-ចំពោះប្រភេទត្រីដែលគេនិយមយកមកធ្វើប្រហុកក្រោយពីការសិក្សាជាក់ស្តែងយើងសង្កេតឃើញថា ក្រោយពីការយឺត យ៉ាវក្នុងការបន្តពូជប្រមាណ ៣ ខែ ក្នុងឆ្នាំ ២០១០។ ប្រវែងរបស់ប្រភេទត្រីទាំងនេះនៅចុងខែមករាឆ្នាំ ២០១១ ទាបជាងប្រវែង ប្រក្រតីប្រមាណ៣ ស.ម ។

 

]]>
Activity Thu, 07 Apr 2011 21:59:45 +0000
កិ​ច្ច​ការងារ​អាជីវកម្ម​ទ្បូ​ត៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/105-2014-02-09-09-30-46 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/105-2014-02-09-09-30-46

នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស មានភារកិច្ជត្រួតពិនិត្យការធ្វើអាជីវកម្មរបស់ទ្បូត៍ នេសាទដែលស្ថិតនៅភូមិសាស្ត្រខេត្ត ចំនួន៨គឺៈខេត្តកំពង់ឆ្នាំង.ពោធ៌សាត់.បាត់ដំបង.បន្ទាយមានជ៏យ.សៀមរាប.កំពង់ធំ.កំពង់ចាមនិងកណ្តាល។ខេត្តទាំងនេះមានទ្បូត៍នេសាទទន្លេនិង

បឹងព្រែកសរុបចំនួន៥៨ ទ្បូត៍ និងទ្បូត៍ដាយត្រី ៣៨ “ក្នុងខេត្តកណ្តាល”។លើសពីនេះទៀតនាយកដ្ឋានមើលលើការធ្វើអាជីវកម្មទូទៅដែលមានក្នុងបឹងទន្លេសាប“ផ្តោតសំខាន់ពាក់ព័ន្ឋនឹងត្រី” និងកិច្ចការអភិក្ស៘

សកម្មភាពចុះពិនិត្យអាជីវកម្មទ្បូត៍នេសាទៈ
ឯកឧត្តម លឹម ពុយ រួមមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីកម្ម និងអភិរក្ស និងនាយកដ្ឋានធន ធានធម្មជាតិដែលបានបែងចែកជាបីក្រុមដើម្បីចុះស្រង់ស្ថិតិត្រីមានរយៈពេល១៥ថ្ងៃក្នុងមួយខែ នៅពេលខែ កើត និងរនោច ហើយ នឹងពិនិត្យសកម្មភាពការប្រើប្រាស់ឧបករណ៍នេសាទតាមបណ្តាទ្បូត៍នេសាទចំនួន ៨ ជាប្រចាំក្នុងនោះមានទ្បូត៍នេសាទលេខ ០៦ និង ១៧ កំពង់ឆ្នាំង ទ្បូត៍នេសាទ ០២ និង១០ ខេត្ត បាត់ដំបង ទ្បូត៍នេសាទ ០៤ .០៦ និង ០៧ ខេត្ត សៀមរាប ទ្បូត៍នេសាទលេខ ០២ និង០៦ ខេត្តកំពង់ធំ និងទ្បូត៍នេសាទចំនួន ១៨ ទៀតបានធ្វើការតាមដានម្តងម្កាលទៀតផង។  ពេលវេលានៃការធ្វើអាជីវកម្មទ្បូត៍ ទាំងនេះចាប់ផ្តើមធ្វើអាជីវកម្មនៅថ្ងៃទី ០១ ខែ តុលា ជារៀងរាល់ឆ្នាំ។
ក្រោយពីក្រុមការងារអាជ្ញាធរទន្លេសាប បានចុះស្រង់ស្ថិតិផលចាប់ត្រី់តាមបណ្តាទ្បូត៍នេសាទ ដែលស្ថិតជុំវិញបឹង ទន្លេសាប ចំនួន ៨ ទ្បូត៍ និងតាមដានលើមួយចំនួនទៀតក្រុមអាជ្ញាធរទន្លេសាប ធ្វើការវាយតម្លៃជាបណ្តោះអាសន្មត់អំពីបរិមាណ ផលចាប់ត្រីនៅដើមរដូវនេសាទឆ្នាំ ២០១០-២០១១ ក្នុងរយៈពេល ០៥ ខែ ចាប់ពីខែ វិច្ឆកា ឆ្នាំ ២០១០ ដល់ខែ មីនា ឆ្នាំ ២០១១ ទទួលបានលទ្ឋផលដូចតទៅៈ
សម្រាប់ការធ្វើអាជីវកម្មទ្បូត៍នេសាទ តាមរយៈឧបករណ៍នេសាទជាលក្ខណះឧស្សាហកម្ម ចាប់ដោយឧបករណ៍ ដាយ និងស៊ង លើបណ្តាទ្បូត៍នេសាទចំនួន ៣៧ ទ្បូត៍ជុំវិញបឹងទន្លេសាបក្នុងរយៈពេល ៥ ខែ កន្លងមកនេះសបញ្ជាក់ឱ្យឃើញនូវទិន្ន ផលត្រីសរុបចំនួន ១៤.០០០ តោន។ បើឆ្លងតាមការស្រង់ស្ថិតិ និងការទទួលព័ត៌មានពីម្ចាស់ទ្បូត៍នេសាទអាចបញ្ជាក់បានថាផលនេ សាទឆ្នាំ ២០១០-២០១១ នេះអាចវាយតម្លៃជាបណ្តោះអាសន្ននឹងមានការថយចុះប្រមាណ ៥០ %លើប្រភេទត្រីទូទៅជាពិសេស ទ្បូត៍នេសាទក្នុងខេត្តកំពង់ឆ្នាំង។ ដោយទ្បែកបើធ្វើការតម្លៃទៅតាមប្រភេទត្រីវិញក្រុមការងារសន្និដ្ឋានបានថាប្រភេទត្រី លេខ ១ មានការថយចុះជាអតិបរិមា.ប្រភេទលេខ ២ ថយចុះប្រមាណ ៤០-៥០% និងប្រភេទត្រីលេខ ៣ “ដូចជាត្រីរៀល សម្រាប់ធ្វើប្រហុក ”ត្រូវបានថយចុះប្រមាណ ៣០-៥០% “។ សូមបញ្ជាក់ថាគ្រប់ប្រភេទត្រីទាំង ៣ ប្រភេទ គឺមានទំហំតូចជាងទំហំត្រីកាលពីឆ្នាំមុន។

]]>
Activity Wed, 06 Apr 2011 22:25:56 +0000
កិច្ចការងារ​សហគម​ន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/99-2011-04-06-08-50-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/99-2011-04-06-08-50-00

ចំពោះការចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពការ រៀបចំ និងការគ្រប់គ្រងសហគមន៍នេសាទបន្ទាប់ ពីមានការកំណែ ទម្រង់ដ៏មានតម្លៃ មួយលើវិស័យ ជលផលកាលពីឆ្នាំ ២០០០-២០០១ កន្លងមកអស់ពេល ១០ ឆ្នាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាអ្នក ដឹកនាំ និងរដ្ឋបាលជលផលជាអ្នកដើរតួរយ៉ាងសំខាន់បានខិតខំរៀបចំបង្កើតបានសហគមន៍នេសាទ ជុំវិញបឹងទន្លេសាបបាន ចំនួនសរុប ១៧៨ ។

សកម្មភាពចុះត្រួតពិនិត្យប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងការធ្វើអាជីវកម្មរបស់សហគមន៍នេសាទជុំវិញបឹងទន្លេសាប

នៅក្នុងសហគមន៍នេសាទចំនួន ១៧៨ ដែលបានបង្កីតទ្បើងរួចរាល់ជាស្ថាពរកន្លងមកនេះត្រូវបានឯកឧត្តមប្រធាន និងឯក ឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប បានយកចិត្តទុកដាក់អនុញ្ញាតឱ្យក្រុមកាងារចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពក្នុងគ្រប់គ្រង សហ គមន៍នេសាទតាំងពីឆ្នាំ ២០១០ បានចំនួន ២៤ សហគមន៍នេសាទ និងឆ្នាំ ២០១១ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវដោយសហការ ជាមួយគណៈកម្មការសហមន៍នេសាទស្រីចឹក ខេត្តពោធិ៍សាត់ ដើម្បីស្រង់ស្ថិតិផលចាប់សំរាប់ឆ្នាំ ២០១១ និងដកស្រង់ពីកំរិតជីវភាព របស់សមាជិកសហគមន៍នេសាទក្រោយពីការកែទម្រង់។
ចំពោះការវាយតម្លៃជាទូទៅលើ ១៧៨ សហគមន៍នេសាទ ដែលមាននៅជុំវិញបឹងទន្លេសាប យើងអាចបែងចែកជា ៣ តំបន់ ដូចតទៅៈ
១.សហគមន៍នេសាទដែលមានដែននេសាទតែក្នុងរដូវទឹកតំឡើងមាន ៤៥ សហគមន៍នេសាទ
២.សហគមន៍នេសាទដែលមានដែននេសាទជាប់មាត់បឹងទន្លេសាបមានស្ទឹង,បឹង,ព្រែក ៦២សហគមន៍នេសាទ
៣.សហគមន៍នេសាទដែលមានដែននេសាទនៅលើផ្ទៃបឹងទន្លេសាបមាន ៧១ សហគមន៍នេសាទ។
-ជាការធម្មតាដែនដីរបស់សហគមន៍នេសាទចាប់ពីខែ មេសា រហូតដល់ខែ ឧសភា តែងតែគោករីងរាក់ប្រមាណ ៦០%។
-ផលចាប់របស់សហគមន៍នេសាទ ៖
-ក្នុងឆ្នាំ ២០១០ ផលចាប់ត្រីតាមបណ្តាសហគមន៍នេសាទចំនួន ១៧៨ សហគមន៍មានចំនួន១១០.០០០ តោន
-សំរាប់ឆ្នាំ ២០១១ ផលចាប់របស់សហគមន៍នេសាទទាំង១៧៨ នៅជុំវិញបឹងទន្លេសាប ក្នុងរយៈពេល ៥ ខែ កន្លងទៅនេះ មានប្រមាណផលចាប់បានចំនួន៥៣.២៥០តោនថយចុះប្រមាណ ៥០ភាគរយ។
ក្នុងនោះប្រភេទត្រីចំនួន៤៨ ប្រភេទដែលចាប់បាននៅក្នុងសហគមន៍នេសាទអាចបែងជាៈ ត្រីលេខ ១ ប្រមាណ ៥% ត្រីលេខ ២ ប្រមាណ ១៥% និងត្រីលេខ ៣ ប្រមាណ ៨០% ។
ប្រាក់ចំណូលដែលសហគមន៍នេសាទទាំង ១៧៨ ទទួលបានពីផលចាប់អាចមានរហូតដល់ ១៧.២៨៨.០០០ ដុល្លា បើយើង យកតម្លៃត្រីត្រឹមតែ ៥០០ ដុល្លា/តោន(២០០០ រៀល/គ.ក្រ)។ ចំពោះចំនួនគ្រួសារក្នុងសហគមន៍នេសាទទាំង១៧៨ ដែលមាន រហូតដល់ ៥០.៧៤៨ គ្រួសារដែលមានប្រមាណតែ ៦៥ % ទេដែលចេញទៅធ្វើនេសាទជាប្រចាំ។ ដូច្នេះយើងអាចសន្មត់ថាក្នុងមួយ សហគមន៍នេសាទ ចំនួនអ្នកនេសាទមានប្រមាណ ១៨៥ គ្រួសារ ដែលធ្វើនេសាទជាអចិន្ត្រៃយ៍។ ប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗ មានប្រមាណ ១៤.០០០ រៀល/ថ្ងៃ (ស្មើនឹង ៣,៥ ដុល្លា)ក្នុងកំឡុងពេល ៥ ខែកន្លងមកនេះដែលជារដូវត្រីត្រូវ។
បើតាមការសន្មត់រយៈពេល ២ឆ្នាំ របស់អាជ្ញាធរទន្លេសាបពីផលចាប់នៅពីររដូវនេសាទឆ្នាំ ២០១០ និង ២០១១ ដែលក្នុង ឆ្នាំ ២០១១ ក្រុមកាងោរចុះស្រង់ស្ថិតិផលរយៈពេល ៥ ខែបានបញ្ជាក់ឱ្យឃើញថាផលចាប់ត្រីឆ្នាំ ២០១១ មានការថយចុះ ៥០ % បើ ប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយសារផលចាប់បានថយចុះក្នុងឆ្នាំទើបធ្វើឱ្យតម្លៃត្រីឡើងថ្លៃបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ម្យ៉ាង វិញទៀតសមាជិកសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាប នៅតែជួបការលំបាក និងក្រីដដែរ។ ដូចនេះសកម្មភាពនៃការទទួលខុស ត្រូវរបស់សមត្ថកិច្ចជលផល និងគណៈកម្មការសហគមន៍នេសាទមិនសូវមានការទទួលខុសត្រូវ។

]]>
Activity Wed, 06 Apr 2011 14:45:00 +0000
កិច្ចការងារ​សហគម​ន៍​នេសាទ​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/196-2014-02-17-09-36-02 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/196-2014-02-17-09-36-02

ចំពោះការចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពការ រៀបចំ និងការគ្រប់គ្រងសហគមន៍នេសាទបន្ទាប់ ពីមានការកំណែ ទម្រង់ដ៏មានតម្លៃ មួយលើវិស័យ ជលផលកាលពីឆ្នាំ ២០០០-២០០១ កន្លងមកអស់ពេល ១០ ឆ្នាំរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាអ្នក ដឹកនាំ និងរដ្ឋបាលជលផលជាអ្នកដើរតួរយ៉ាងសំខាន់បានខិតខំរៀបចំបង្កើតបានសហគមន៍នេសាទ ជុំវិញបឹងទន្លេសាបបាន ចំនួនសរុប ១៧៨ ។

សកម្មភាពចុះត្រួតពិនិត្យប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងការធ្វើអាជីវកម្មរបស់សហគមន៍នេសាទជុំវិញបឹងទន្លេសាប

នៅក្នុងសហគមន៍នេសាទចំនួន ១៧៨ ដែលបានបង្កីតទ្បើងរួចរាល់ជាស្ថាពរកន្លងមកនេះត្រូវបានឯកឧត្តមប្រធាន និងឯក ឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប បានយកចិត្តទុកដាក់អនុញ្ញាតឱ្យក្រុមកាងារចុះសិក្សាវាយតម្លៃអំពីប្រសិទ្ឋភាពក្នុងគ្រប់គ្រង សហ គមន៍នេសាទតាំងពីឆ្នាំ ២០១០ បានចំនួន ២៤ សហគមន៍នេសាទ និងឆ្នាំ ២០១១ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវដោយសហការ ជាមួយគណៈកម្មការសហមន៍នេសាទស្រីចឹក ខេត្តពោធិ៍សាត់ ដើម្បីស្រង់ស្ថិតិផលចាប់សំរាប់ឆ្នាំ ២០១១ និងដកស្រង់ពីកំរិតជីវភាព របស់សមាជិកសហគមន៍នេសាទក្រោយពីការកែទម្រង់។
ចំពោះការវាយតម្លៃជាទូទៅលើ ១៧៨ សហគមន៍នេសាទ ដែលមាននៅជុំវិញបឹងទន្លេសាប យើងអាចបែងចែកជា ៣ តំបន់ ដូចតទៅៈ
១.សហគមន៍នេសាទដែលមានដែននេសាទតែក្នុងរដូវទឹកតំឡើងមាន ៤៥ សហគមន៍នេសាទ
២.សហគមន៍នេសាទដែលមានដែននេសាទជាប់មាត់បឹងទន្លេសាបមានស្ទឹង,បឹង,ព្រែក ៦២សហគមន៍នេសាទ
៣.សហគមន៍នេសាទដែលមានដែននេសាទនៅលើផ្ទៃបឹងទន្លេសាបមាន ៧១ សហគមន៍នេសាទ។
-ជាការធម្មតាដែនដីរបស់សហគមន៍នេសាទចាប់ពីខែ មេសា រហូតដល់ខែ ឧសភា តែងតែគោករីងរាក់ប្រមាណ ៦០%។
-ផលចាប់របស់សហគមន៍នេសាទ ៖
-ក្នុងឆ្នាំ ២០១០ ផលចាប់ត្រីតាមបណ្តាសហគមន៍នេសាទចំនួន ១៧៨ សហគមន៍មានចំនួន១១០.០០០ តោន
-សំរាប់ឆ្នាំ ២០១១ ផលចាប់របស់សហគមន៍នេសាទទាំង១៧៨ នៅជុំវិញបឹងទន្លេសាប ក្នុងរយៈពេល ៥ ខែ កន្លងទៅនេះ មានប្រមាណផលចាប់បានចំនួន៥៣.២៥០តោនថយចុះប្រមាណ ៥០ភាគរយ។
ក្នុងនោះប្រភេទត្រីចំនួន៤៨ ប្រភេទដែលចាប់បាននៅក្នុងសហគមន៍នេសាទអាចបែងជាៈ ត្រីលេខ ១ ប្រមាណ ៥% ត្រីលេខ ២ ប្រមាណ ១៥% និងត្រីលេខ ៣ ប្រមាណ ៨០% ។
ប្រាក់ចំណូលដែលសហគមន៍នេសាទទាំង ១៧៨ ទទួលបានពីផលចាប់អាចមានរហូតដល់ ១៧.២៨៨.០០០ ដុល្លា បើយើង យកតម្លៃត្រីត្រឹមតែ ៥០០ ដុល្លា/តោន(២០០០ រៀល/គ.ក្រ)។ ចំពោះចំនួនគ្រួសារក្នុងសហគមន៍នេសាទទាំង១៧៨ ដែលមាន រហូតដល់ ៥០.៧៤៨ គ្រួសារដែលមានប្រមាណតែ ៦៥ % ទេដែលចេញទៅធ្វើនេសាទជាប្រចាំ។ ដូច្នេះយើងអាចសន្មត់ថាក្នុងមួយ សហគមន៍នេសាទ ចំនួនអ្នកនេសាទមានប្រមាណ ១៨៥ គ្រួសារ ដែលធ្វើនេសាទជាអចិន្ត្រៃយ៍។ ប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗ មានប្រមាណ ១៤.០០០ រៀល/ថ្ងៃ (ស្មើនឹង ៣,៥ ដុល្លា)ក្នុងកំឡុងពេល ៥ ខែកន្លងមកនេះដែលជារដូវត្រីត្រូវ។
បើតាមការសន្មត់រយៈពេល ២ឆ្នាំ របស់អាជ្ញាធរទន្លេសាបពីផលចាប់នៅពីររដូវនេសាទឆ្នាំ ២០១០ និង ២០១១ ដែលក្នុង ឆ្នាំ ២០១១ ក្រុមកាងោរចុះស្រង់ស្ថិតិផលរយៈពេល ៥ ខែបានបញ្ជាក់ឱ្យឃើញថាផលចាប់ត្រីឆ្នាំ ២០១១ មានការថយចុះ ៥០ % បើ ប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយសារផលចាប់បានថយចុះក្នុងឆ្នាំទើបធ្វើឱ្យតម្លៃត្រីឡើងថ្លៃបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ម្យ៉ាង វិញទៀតសមាជិកសហគមន៍នេសាទនៅជុំវិញបឹងទន្លេសាប នៅតែជួបការលំបាក និងក្រីដដែរ។ ដូចនេះសកម្មភាពនៃការទទួលខុស ត្រូវរបស់សមត្ថកិច្ចជលផល និងគណៈកម្មការសហគមន៍នេសាទមិនសូវមានការទទួលខុសត្រូវ។

]]>
Activity Wed, 06 Apr 2011 14:45:00 +0000
ការផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/98-2011-04-05-00-34-37 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/98-2011-04-05-00-34-37

ក្រោយពីអាជ្ញាធរទន្លេសាប ទទួលបានគោលការណ៍ ធានាចំណាយសម្រាប់ធ្វើការផ្គត់ផ្គត់សម្ភារៈប្រើប្រាស់ នៅក្នុងឆ្នាំ ២០១១ ។អគ្គ លេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (គណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា និងអង្គភាពលទ្ធកម្ម

បានរៀបចំនូវឯកសារដេញថ្លៃ តាមនីតិវិធីលទ្ធកម្មជាធរមានដើម្បីដាក់ឱ្យដេញថ្លៃធ្វើការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់នៅក្នុង អាជ្ញាធរទន្លេសាប ដែលប្រើប្រាស់នូវថវិការដ្ឋ មាននៅក្នុងផែនការឆ្នាំ ២០១១ ហើយបានធ្វើការផ្សព្វផ្សាយក្នុងសារព័ត៌មានចំនួន ០២ លេខ គឺ ៖ រស្មីកម្ពុជាឆ្នាំទី ១៩ លេខ ៥៤២៥ ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ និងលេខ ៥៤២៦ ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បីអញ្ជើញក្រុមហ៊ុន មកដាក់ដេញថ្លៃនៅអាជ្ញាធរទន្លេសាប ។
ក្រោយពីធ្វើការផ្សព្វផ្សាយជាសាធារណៈតាមសារព័ត៌មាន នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងបច្ចេកទេស និងប្រេងឥន្ធនៈឆមាសទី ១ ឆ្នាំ ២០១១  និង ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ធ្វើការផ្គត់ផ្គង់រថយន្ត ។
ដោយឡែក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានធ្វើការប្រគល់-ទទួលនូវសម្ភារៈ ការិយាល័យ និងបច្ចេកទេស, ប្រេងឥន្ធនៈ និងរថយន្ត ។

]]>
Activity Tue, 05 Apr 2011 06:33:37 +0000
ការផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​អាជ្ញាធរ​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/197-2014-02-17-09-42-51 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/197-2014-02-17-09-42-51

ក្រោយពីអាជ្ញាធរទន្លេសាប ទទួលបានគោលការណ៍ ធានាចំណាយសម្រាប់ធ្វើការផ្គត់ផ្គត់សម្ភារៈប្រើប្រាស់ នៅក្នុងឆ្នាំ ២០១១ ។អគ្គ លេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប (គណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា និងអង្គភាពលទ្ធកម្ម

បានរៀបចំនូវឯកសារដេញថ្លៃ តាមនីតិវិធីលទ្ធកម្មជាធរមានដើម្បីដាក់ឱ្យដេញថ្លៃធ្វើការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់នៅក្នុង អាជ្ញាធរទន្លេសាប ដែលប្រើប្រាស់នូវថវិការដ្ឋ មាននៅក្នុងផែនការឆ្នាំ ២០១១ ហើយបានធ្វើការផ្សព្វផ្សាយក្នុងសារព័ត៌មានចំនួន ០២ លេខ គឺ ៖ រស្មីកម្ពុជាឆ្នាំទី ១៩ លេខ ៥៤២៥ ចុះថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១ និងលេខ ៥៤២៦ ចុះថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១១ ដើម្បីអញ្ជើញក្រុមហ៊ុន មកដាក់ដេញថ្លៃនៅអាជ្ញាធរទន្លេសាប ។
ក្រោយពីធ្វើការផ្សព្វផ្សាយជាសាធារណៈតាមសារព័ត៌មាន នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ផ្គត់ផ្គង់សម្ភារៈការិយាល័យ និងបច្ចេកទេស និងប្រេងឥន្ធនៈឆមាសទី ១ ឆ្នាំ ២០១១  និង ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១១ បានធ្វើការបើកឯកសារដេញថ្លៃ សម្រាប់ធ្វើការផ្គត់ផ្គង់រថយន្ត ។
ដោយឡែក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានធ្វើការប្រគល់-ទទួលនូវសម្ភារៈ ការិយាល័យ និងបច្ចេកទេស, ប្រេងឥន្ធនៈ និងរថយន្ត ។

]]>
Activity Tue, 05 Apr 2011 06:33:37 +0000
សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី ០១ ស្តីពី ការសិក្សា​រួមគ្នា​ទៅលើ​អនាគត​ទន្លេមេគង្គ ដោយ​កំណត់​អំពី​ជម្រើស​អនាគត​សម្រាប់​ទន្លេសាប​ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/97-111111111111111 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/97-111111111111111

១.ក្រោមគំនិតផ្តួចផ្តើមរបស់មន្ត្រីនិងអ្នកជំនាញ ការនៃតំបន់មេគង្គ បានរៀបចំគម្រោងស្តីពីការ សិក្សាស្រាវជ្រាវ ពីអនាគត តំបន់ មេគង្គ ដែលគាំទ្រ មូលនិធិដោយ CSIRO និង Aus AID កាលពីខែ កក្កដា ឆ្នាំ ២០១០ ។ គម្រោងនេះ នឹងផ្តល់នូវការយល់ដឹង តាម
មាត្រដ្ឋានផ្សេងៗគ្នា ដោយការសម្រេចក្នុងការជ្រើស រើសតំបន់ គោលដៅជាក់ស្តែងចំនួន ៥ ដើម្បីធ្វើជា ករណីសិក្សា ដូចជា ៖ នៅភាគខាងត្បូងប្រទេសឡាវ យ៉ុនណាន ភាគខាងឦសាន្ត ប្រទេសថៃ តំបន់ទន្លេសាបនៃប្រទេស កម្ពុជា និងតំបន់ដីសណ្ត មេគង្គប្រទេសវៀតណាម ។ គោលបំណង គឺជួយជាគំនិត ដល់ការធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់ ជាតិ និងថ្នាក់តំបន់ អំពីបញ្ហាការប្រើប្រាស់ទឹក សន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ថាមពល ។ ជាពិសេសគោលដៅ របស់គម្រោង គឺជួយលើកកម្ពស់ការទ្រទ្រង់ជីវភាពរស់ និងសុខមាលភាពសហគមន៍នៅតំបន់មេគង្គ ដោយផ្តល់ជាត្រៃ វិស័យសម្រាប់ធ្វើសេចក្តីសម្រេច និងវិនិយោគ ឱ្យកាន់តែប្រសើរឡើង សម្រាប់ផលិតផល និងការធ្វើសម្បទាន និងការ ប្រើប្រាស់ថាមពល ចំណីអាហារ និងទឹកប្រកបដោយសមធម៌ ។
២.ក្រោមកិច្ចសហការជាមួយនឹង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា (តិចណូ) និង ក្រោមការឧបត្ថម្ភគាំទ្រមូលនិធិដោយ CSIRO, Aus AID និង Aalto University កាលពីថ្ងៃទី ១៦-១៨ ខែមីនា ឆ្នាំ ២០១១ អាជ្ញាធរទន្លេសាប បានរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី ១ ស្តីពី  ការសិក្សារួមគ្នាទៅលើអនាគតទន្លេមេគង្គ  ដោយកំណត់អំពីជម្រើសអនាគតសម្រាប់ទន្លេសាប ស្ថិតក្រោមអធិបតីយភាព ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប និង ឯកឧត្តម រស់ សីលវ៉ា អគ្គលេខាធិការរង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជា និងមាន ការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល សកលវិទ្យាល័យ មន្ទីរជំនាញ អាជ្ញាធរដែនដី មន្ត្រីជំនាញអាជ្ញាធរទន្លេសាប ។

៣.គោលបំណងសិក្ខាសាលា គឺការកំណត់ឱ្យបានច្បាស់ពីបម្រែបម្រួលអនាគតរបស់បឹងទន្លេសាប ដើម្បីបង្កើតបានទស្សនៈ ថ្មីៗ ដោយឆ្លើយតបនឹងការប្រើប្រាស់ឧបករណ៍ និងអភិក្រមសេណារីយ៉ូឱ្យបានសមស្រប ។ ជាក់ស្តែង គឺការសិក្សាស្វែង យល់ និងដកស្រង់រាល់គំនិត បទពិសោធន៍ និងការយល់ដឹងរបស់អ្នកពាក់ព័ន្ធ និងអ្នកចូលរួមចំពោះផលប៉ះពាល់មកលើ ធនធានធម្មជាតិតំបន់ទន្លេសាប និងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទន្លេសាប ដែលបណ្តាលមកពីកត្តា ការអភិវឌ្ឍន៍នៅតាមដងទន្លេមេ របស់ទន្លេមេគង្គខាងលើ ដោយធៀបពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល ។
៤.សិក្ខសាលា បានប្រព្រឹត្តទៅអស់រយៈពេល ០៣ ថ្ងៃ ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកបទ បង្ហាញសំខាន់ៗ និងទាញចំណាប់អារម្មណ៍សិក្ខាកាមឱ្យយល់ពីការប្រើប្រាស់នូវក្របខ័ណ្ឌសេណារីយ៉ូវិភាគនៅក្នុងគម្រោង ដើម្បីកំណត់អោយឃើញពីផលប៉ះពាល់ក្នុងការប្រើប្រាស់ និងការទាញយកនូវផលប្រយោជន៍ធនធានធម្មជាតិពីបឹងទន្លេ សាប និងទន្លេមេគង្គ នាំឱ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ជាពិសេសការទ្រទ្រង់ជីវភាពរស់នៅ និងគុណ ភាពទឹក ។ ដើម្បីធ្វើអោយសិក្ខាកាម យល់ច្បាស់ និងស៊ីជម្រៅចំពោះការរៀបចំក្របខ័ណ្ឌសេណារីយ៉ូវិភាគរបស់គម្រោង អង្គសិក្ខាសាលា បានរៀបចំនូវដំណើរទស្សនៈកិច្ចសិក្សានៅតាមសហគមន៍ ដែលបានកំពុងតែទទួលផលប្រយោជន៍ពី គម្រោងនានា និងធនធានធម្មជាតិនៃតំបន់បឹងទន្លេសាប ក្នុងការទ្រទ្រង់ជីវភាពរស់នៅ ។ តាមរយៈការរៀបចំក្របខ័ណ្ឌ សេណារីយ៉ូវិភាគនេះ អង្គសិក្ខាសាលា ក៏បានធ្វើការបែងចែកក្រុមពិភាក្សា ដើម្បីពិភាក្សា និងពិនិត្យមើលអំពីបម្រែបំរួល សេដ្ឋកិច្ច-សង្គមកិច្ច និងធនធានធានធម្មជាតិ និងបរិស្ថាន នៅតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ជាពិសេសការទ្រ ទ្រង់ជីវភាពរស់នៅ និងភាពដែលងាយរងគ្រោះរបស់ប្រជាជននៅតំបន់ទន្លេសាបនិងតំបន់ពាក់ព័ន្ធ ហើយក៏បានធ្វើការ ពិចារណាអំពីសក្តានុពល
និងភាពចៃដន្យសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចការពារប្រកបដោយចិរភាព ។
៥.អង្គសិក្ខាសាលា បានទទួលនូវលទ្ធផលដូចខាងក្រោម ៖
-    ប្រមូលបាននូវរាល់ព័ត៌មាន បញ្ហា និងដំណោះស្រាយជាច្រើន ដែលមានសារៈប្រយោជន៍ ក្នុងការរៀបចំ ម៉ូដែលសេណារីយ៉ូ ដើម្បីធ្វើវាយតម្លៃ និងវិភាគ ។
-    សិក្ខាកាម បានទទួលនូវការយល់ដឹងអំពីសារៈសំខាន់ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប និង តំបន់ពាក់ព័ន្ធ ប្រកបដោយនិរន្តរភាព ក្នុងការរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។
-    សិក្ខាកាម ទទួលបាននូវគំនិត និងយល់ដឹង អំពីការប្រើប្រាស់នូវក្របខ័ណ្ឌម៉ូដែលសេណារីយ៉ូ Model Scenario ដើម្បីធ្វើការវាយតម្លៃ និងវិភាគរាល់បញ្ហា ដែលកើតមានឡើងនៅបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ នាពេល កន្លងមក និងពេលអនាគត សម្រាប់ផ្តល់ជាព័ត៌មាន និងអនុសាសន៍ ក្នុងការរៀបចំគោលនយោបាយដ៏ត្រឹមត្រូវ សម្រាប់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ។
៦.    ជាមួយនឹងលទ្ធផលនៃសិក្ខាសាលាថ្នាក់ជាតិលើកទី  ០១ នេះ ក្រុមការងារ និងអ្នកជំនាញការរបស់គម្រោង នឹងរៀប ចំនូវឯកសាររបាយការណ៍ជំហានដំបូង នៃការប្រើប្រាស់ម៉ូដែលសេណារីយ៉ូ មកធ្វើការវាយតម្លៃ និងវិភាគទៅលើផលប៉ះ ពាល់ និងសក្តានុពលនៃធនធានធម្មជាតិបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ រួមជាមួយនឹងរបាយការណ៍ជំហានដំបូងរបស់ថ្នាក់ តំបន់ ដើម្បីដាក់ជូន និងពិភាក្សានៅក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិលើកទី  ០២ ដែលនឹងគ្រោងរៀបចំធ្វើនៅក្នុងខែ កក្កដា ឆ្នាំ ២០១១ នៅទីរួមខេត្តបាត់ដំបង ។

]]>
Activity Tue, 05 Apr 2011 06:24:28 +0000
ការអង្កេត​តាមដាន​កំពស់​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/96-2011-04-04-00-12-12 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/96-2011-04-04-00-12-12

នាយកដ្ឋានធនធានធម្មជាតិ
ការិយាល័យធនធានទឹក
ការអង្កេតតាមដានកំពស់ទឹក


អាជ្ញាធរទន្លេសាបបានធ្វើការ អង្កេតកំពស់ទឹក នៅបឹងទន្លេសាបត្រង់ស្ថានីយ៍ កំពង់ហ្លួងខេត្ត ពោធិ៍សាត់ដោយធ្វើការប្រៀបធៀបទៅនឹង កំពស់ទឹកទន្លេមេគង្គនៅស្ថានីយ៍ចតុមុខ ព្រែកក្តាម និង ក្រចេះ។ទិន្នន័យដែលទទួលបានគឺ ស្រង់ចេញពី នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧត្តុនិយម (www.dhrw-cam.org)។
យោងតាមការអង្កេតយើងឃើញថា កំពស់ទឹកទន្លេសាបបើគិតជាមធ្យមរវាង ឆ្នាំ២០០៩ និង ឆ្នាំ២០១០នៅស្ថានីយ៍កំពង់ហ្លួង ឃើញថា កំពស់ទឹកឆ្នាំ២០១០ទាបជាងឆ្នាំ២០០៩ចំនួន ០.៨៣ម៉ែត្រ។

]]>
Activity Mon, 04 Apr 2011 06:10:12 +0000
ការអង្កេត​តាមដាន​កំពស់​ទឹក​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/198-2014-02-17-09-53-18 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/198-2014-02-17-09-53-18

នាយកដ្ឋានធនធានធម្មជាតិ
ការិយាល័យធនធានទឹក
ការអង្កេតតាមដានកំពស់ទឹក


អាជ្ញាធរទន្លេសាបបានធ្វើការ អង្កេតកំពស់ទឹក នៅបឹងទន្លេសាបត្រង់ស្ថានីយ៍ កំពង់ហ្លួងខេត្ត ពោធិ៍សាត់ដោយធ្វើការប្រៀបធៀបទៅនឹង កំពស់ទឹកទន្លេមេគង្គ នៅស្ថានីយ៍ចតុមុខ ព្រែកក្តាម និង ក្រចេះ។ទិន្នន័យដែលទទួលបានគឺ ស្រង់ចេញពី នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧត្តុនិយម (www.dhrw-cam.org)។
យោងតាមការអង្កេតយើងឃើញថា កំពស់ទឹកទន្លេសាបបើគិតជាមធ្យមរវាង ឆ្នាំ២០០៩ និង ឆ្នាំ២០១០នៅស្ថានីយ៍កំពង់ហ្លួង ឃើញថា កំពស់ទឹកឆ្នាំ២០១០ទាបជាងឆ្នាំ២០០៩ចំនួន ០.៨៣ម៉ែត្រ។

]]>
Activity Mon, 04 Apr 2011 06:10:12 +0000
ការបោះបង្គោល​កំណត់​តំបន់​ព្រៃ​លិច​ទឹក​ប្រាំមួយ​ខេត្ត​នៅ​ជំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/95-2011-04-02-16-59-00 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/95-2011-04-02-16-59-00

ក្រសួងធនធានទឹកនិងឧតុនិយមជាមួយនិងអាជ្ញាធរ ទន្លេសាបបានបោះបង្គោលជំហានទី ១ មានរយៈពេល ៣៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៤ ខែ មិថុនាដល់ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១០ ។លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន១៦៩ បង្គោលនិង  បោះបង្គោលរងរួចរាល់មាន ចំនួន១០៦បង្គោលទន្ទឹមគ្នានោះក៏មានផ្ទៃក្រឡា ដែលបានគ្រោងមានចំនួន៦៣៨ ៥៦៤ ហ.ត  ផ្ទៃក្រឡាក្រោយពេលបោះបង្គោលរួចមានចំនួន៦៧៥ ៨៧៦ ហ.ត  ។ហើយនិងការបោះបង្គោលជំហានទី ២ មានរយៈពេល ២៤ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ២៤ ខែ មីនាឆ្នាំ ២០១១ (នៅខេត្តសៀមរាបមិនទាន់បានបញ្ចប់ជាស្ថាពរទេព្រោះនៅសល់បង្គោលរង ចំនួន ៤៧បង្គោលដោយសារស្ថានភាពនៅមានទឹក) ។ លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន ២១២បង្គោលនិងបោះបង្គោលរងរួចរាល់មានចំនួន ៥៣៩បង្គោល (នៅខ្វះ៤៧បង្គោលនៅខេត្តសៀមរាបតែមាននិយាមការគ្រប់ចំនួនហើយ) ។
ក្រៅពីនេះ មានខេត្តកំពង់ឆ្នាំងពោធិ៍សាត់  បាត់ដំបង បន្ទាយមានជ័យ  និងកំពង់ធំត្រុវបានបោះបង្គោលតំបន់ព្រៃលិចទឹកចប់ជាស្ថាពរហើយ ។

]]>
Activity Sat, 02 Apr 2011 22:58:00 +0000
ការបោះបង្គោល​កំណត់​តំបន់​ព្រៃ​លិច​ទឹក​ប្រាំមួយ​ខេត្ត​នៅ​ជំវិញ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/199-2014-02-17-09-58-11 https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/199-2014-02-17-09-58-11

ក្រសួងធនធានទឹកនិងឧតុនិយមជាមួយនិងអាជ្ញាធរ ទន្លេសាបបានបោះបង្គោលជំហានទី ១ មានរយៈពេល ៣៥ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ២៤ ខែ មិថុនាដល់ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១០ ។លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន១៦៩ បង្គោលនិង  បោះបង្គោលរងរួចរាល់មាន ចំនួន១០៦បង្គោលទន្ទឹមគ្នានោះក៏មានផ្ទៃក្រឡា ដែលបានគ្រោងមានចំនួន៦៣៨ ៥៦៤ ហ.ត  ផ្ទៃក្រឡាក្រោយពេលបោះបង្គោលរួចមានចំនួន៦៧៥ ៨៧៦ ហ.ត  ។ហើយនិងការបោះបង្គោលជំហានទី ២ មានរយៈពេល ២៤ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ២៤ ខែ មីនាឆ្នាំ ២០១១ (នៅខេត្តសៀមរាបមិនទាន់បានបញ្ចប់ជាស្ថាពរទេព្រោះនៅសល់បង្គោលរង ចំនួន ៤៧បង្គោលដោយសារស្ថានភាពនៅមានទឹក) ។ លទ្ធផលនៃការបោះបង្គោលមេរួចរាល់មានចំនួន ២១២បង្គោលនិងបោះបង្គោលរងរួចរាល់មានចំនួន ៥៣៩បង្គោល (នៅខ្វះ៤៧បង្គោលនៅខេត្តសៀមរាបតែមាននិយាមការគ្រប់ចំនួនហើយ) ។
ក្រៅពីនេះ មានខេត្តកំពង់ឆ្នាំងពោធិ៍សាត់  បាត់ដំបង បន្ទាយមានជ័យ  និងកំពង់ធំត្រុវបានបោះបង្គោលតំបន់ព្រៃលិចទឹកចប់ជាស្ថាពរហើយ ។

]]>
Activity Sat, 02 Apr 2011 22:58:00 +0000
ការសិក្សា​ពី​សកម្មភាព​ការងារ​ដាំ​ដុះ​តាម​រដូវ​កាល ប្រភេទ​សត្វល្អិត និង​ជម្ងឺ https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/94-3642736412783 https://tonlesap.gov.kh/index.php/km/news-event/2014-01-27-12-45-25/94-3642736412783

ការិយាល័យកសិកម្មចម្រុះ
ការសិក្សាពីសកម្មភាពការងារ ដាំដុះតាមរដូវកាល ប្រភេទសត្វល្អិត និងជម្ងឺប្រភេទថ្នាំ សម្លាប់សត្វល្អិតនៅស្រុកដំណាក់ ចង្អើរ ខេត្តកែប និងស្រុក កំពង់លែង ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ ក្នុងឆ្នាំ២០១១នេះ ក្រុមការងារស្រាវ ជ្រាវកសិកម្មរបស់អាជ្ញាធរទន្លេសាប បានចុះតាមដានយ៉ាង យកចិត្តទុកដាក់អំពីសកម្មភាពការងារដាំដុះរបស់កសិករតាមរដូវកាល តាមដានពីប្រភេទសត្វល្អិត និងជម្ងឺដែលស៊ីបំផ្លាញលើដំណាំ

ការប្រើប្រាស់ថ្នាំពុលកសិកម្ម ការពិនិត្យមើល pHដីនិងបញ្ហានានាដែលកើតមានក្នុងការដាំដុះ ដំណាំរួមមាន សណ្តែកបាយ ដំណាំឳឡឹក ដំណាំពោត ដំណាំម្ទេសប្លោក ល្ពៅ និងម្ទេសដៃនាង ក្នុងស្រុក កំពង់លែង និងស្រុកជលគីរី ដែលជាតំបន់ដីកោះនៃខេត្តកំពង់ឆ្នាំងនៅចន្លោះផ្លូវជាតិលេខ៥ និងលេខ៦ជុំវិញបឹង ទន្លេសាប ដើម្បីប្រមូលផ្តុំពត៌មានរបស់កសិករដែលធ្វើការដាំដុះ និងប្រភេទ ដំណាំសក្តានុពលសមស្របទៅនឹង តម្រូវការទីផ្សារចង់បាន។
តាមការចុះសិក្សាស្រាវជ្រាវទាំងពីរលើកនេះបង្ហាញថា កសិករនៅក្នុងស្រុកពីរនៃខេត្តកំពង់ឆ្នាំង ការប្រកប របរធ្វើកសិកម្ម មានការមមារញឹកពេញមួយឆ្នាំ។
សកម្មភាពតាមរដូវកាលៈ     រដូវវស្សា : គាត់ធ្វើស្រែវស្សា (នៅលើដីនៅក្បែរភូមិ) ពេលទំនេរពីធ្វើស្រូវ គាត់ ទៅរកនេសាទ កាវកំប្លោក ដើម្បីយកមកទុកគ្របដំណាំនៅរដូវប្រាំង។ ចំណែកនៅរដូវប្រាំង គាត់ធ្វើស្រែ ប្រាំង និងដាំដំណាំនៅតាមដងទន្លេសាប ចាប់ផ្តើមពីសប្តាហ៍ ទីមួយ រហូតដល់សប្តាហ៍ទី៣ ខែវិច្ឆិកា។
បញ្ហាសត្វល្អិត និងជម្ងឺៈ កសិករជួបប្រទះនូវការបំផ្លាញពីសត្វល្អិត និងជម្ងឺស៊ីបំផ្លាញលើដំណាំដូចជា ដង្កូវស៊ីស្លឹក ដង្កូវស៊ីដើម ដង្កូវចោះស៊ីផ្លែ ស្រឹងជញ្ជក់រុក្ខរសផ្លែ ពពួកចៃ និងជម្ងឺដូចជា ជម្ងឺរលួយគល់ ជម្ងឺរួញត្រួយ ជម្ងឺរួញស្លឹក។
ទីផ្សារៈ ជួបប្រទះនឹង បញ្ហាទីផ្សារផលិតផលលើសតម្រូវការនៅទីផ្សារចង់ បានដូចជាដំណាំប៉េងប៉ោះ តម្លៃ ១ គ.ក្រ តម្លៃ ៥០ រៀល។

សកម្មភាពចុះស្រាវជ្រាវរបស់ក្រុមកសិកម្ម

សកម្មភាពការងាររបស់កសិករនៅរដូវប្រាំង
សកម្មភាពការងារការធ្វើកសិកម្មរបស់មានការមមារញឹកទៅតាមរដូវកាលៈ

ប្រភេទសត្វល្អិត និងជម្ងឺដែលស៊ីបំផ្លាញដំណាំ
ដោយសារមានការប្រែប្រួលអាកាសធាតុ និងមានការផ្លាស់ប្តូររបបទឹក បានបង្កឲ្យមានការលំបាកសម្រាប់ កសិករក្នុងការដាំដុះដំណាំ ដោយជួបប្រទះនឹងបញ្ហាសត្វល្អិតបំផ្លាញ និងជម្ងឺ ដែលធ្វើឲ្យដំណាំទទួលបានទិន្នផល ទាប។
ប្រភេទសត្វល្អិត

ប្រភេទថ្នាំសម្លាប់សត្វល្អិត
ប្រភេទថ្នាំសម្លាប់សត្វល្អិតដែលកសិករប្រើ គឺថ្នាំភាគច្រើនមានផ្លាកសញ្ញាជាភាសាបរទេស (ថៃ និងវៀត ណាម) និងភាគតិចដែលមានផ្លាកសញ្ញាសំគាល់ជាភាសាខ្មែរ។

 

 

]]>
Activity Sat, 02 Apr 2011 05:53:12 +0000
សាកលវិទ្យាល័យ​ជាតិ​សឹង្ហ​បុរី​បានធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ទន្លេសាប លើ​ការស្រាវជ្រាវ ​គុណភាព​ទឹក​, ដី​, ភក់​, ត្រី​, លៀស​និង​គ្រុំ នៅ​បឹង​ទន្លេសាប​ https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/90-national-universities-of-singapore-and-tonle-sap-authority-research-on-water-quality-soil-mud-fish-plankton-shells-and-mussels-in-tonle-sap-lake https://tonlesap.gov.kh/index.php/en/news-event/2014-01-27-12-45-25/90-national-universities-of-singapore-and-tonle-sap-authority-research-on-water-quality-soil-mud-fish-plankton-shells-and-mussels-in-tonle-sap-lake

នៅថ្ងៃទី 0៦ ដល់ទី ១០ ខែ មីនា ឆ្នាំ ២០១១ ដោយមានកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារអាជ្ញាធរទន្លេសាបដឹកនាំដោយ លោក ខូវ មាស អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ

]]>
Activity Sun, 06 Mar 2011 15:34:00 +0000