លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ បន្ត​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរា

​នា​ថ្ងៃ​ពុធ ១០​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​ការិយាល័យ​សម្របសម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្ត​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ក្នុង​ចុះ​អនុវត្ត​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា​៖
- ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​ជលផល​ខេត្តសៀមរាប​
- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​រដ្ឋបាល​ស្រុក​សូទ្រនិគម និង​អាជ្ញាធរ​ឃុំ​កំពង់​ឃ្លាំងស្រុក​សូទ្រនិគមខេត្តសៀមរាប ។​

- ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​ព្រែក​ស្រមោច​។​
សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​សកម្មភាព​សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ មាន​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្ន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕