នារសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្ត ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធការចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា លើកផែនការចុះផ្សព្វផ្សាយការបោះបង្គោលព្រំកំណត់តំបន់៣ នៃដែនព្រៃលិចទឹក ស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប មានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា ក្រុមការងាររបស់អាជ្ញាធរទន្លេសាបទទួលបន្ទុកផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្ត ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធការចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបនេះ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២៣៦ អទស ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។