ថ្ងៃសៅរ៍ ១៥កើត ដល់ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ប្រចាំមុខព្រួញផ្លូវជាតិលេខ ៦ ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប បានចុះនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ។
ដំណើរការ និងលទ្ធផលរបស់ក្រុមការងារសម្រេចបាន ៖
- ចុះពិនិត្យ និងស្រាវជ្រាវចំពោះអធិករណ៍ទាំងឡាយដែលកើតឡើងលើករណីប្រជាពលរដ្ឋបង្កបង្កើនផលស្រូវលើដីតំបន់ ៣ ដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួមទាំងមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងកម្លាំងកងរាជអាវុធហត្ថ សឹករង អធិការដ្ឋាននគរបាលស្រុក ប្រជាការពារភូមិ និងសហគមន៍នេសាទ ។
- បានចុះដល់ទីតាំង និងពិនិត្យស្ថានភាពដីដែលប្រជាពលរដ្ឋ បានចូលធ្វើការបង្កបង្កើនផលនៅក្នុងតំបន់ ៣ ។