រាជធានីភ្នំពេញ៖ ថ្ងៃ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ប៊ូ សុភ័ស្ត អនុប្រធានការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិ ត្រូវបានចាត់អោយទៅចូលរួមសិក្ខាសាលាស្តីពី របាយការណ៍បញ្ចប់ការសិក្សាសាកល្បងនៃប្រព័ន្ធតាមដានការប្រើប្រាស់ទឹកក្នុងអាងស្ទឹងព្រែកត្នោត។
គោលបំណង នៃសិក្ខាសាលាគឺ៖
១. ដើម្បីបង្ហាញពីសេចក្តីព្រាងបញ្ចប់របាយការណ៍ស្តីពីការសិក្សាសាកល្បងនៃប្រព័ន្ធតាមដានការប្រើប្រាស់ទឹកនៅកម្ពុជា ដោយការប្រើប្រាស់ម៉ូឌែល (WA+) ការគណនេយ្យទឹក និង SWAT
២. ដើម្បីធ្វើការចូលរួមពិភាក្សា ប្រមូលមតិយោបល់ និងផ្តល់ជាអនុសាសន៍ កែលម្អដល់របាយការណ៍ក្នុងការធ្វើអោយលទ្ធផល នៃការសិក្សាដែលទទួលបាននោះប្រាកដដោយសមិទ្ធផល។
សូមជម្រាបជូន៖ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅក្រោមអធិបតីភាពរបស់ ឯកឧត្តម គឹម សីហា ជាអគ្គលេខាធិការរងនៃគណៈកម្មការជាតិទន្លេមេគង្គ ដោយមានការអញ្ចើញចូលរួមពីក្រសួង ស្ថាប័ន និងមន្ទីរពាក់ព័ន្ធ, មន្ត្រីអគ្គលេខាដ្ឋានដែលបានចូលរួមតាមប្រព័ន្ធអនឡាញ, មន្ត្រីសម្របសម្រួលគណៈកម្មការជាតិទន្លេមេគង្គ សរុបអ្នកចូលរួមមានចំនួន ២០រូប (ស្រី ០៣រូប)។