លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ​ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​ផែនទី​ទឹកជំនន់​សម្រាប់​ការសិក្សា​សាកល្បង​ផ្នែក​ទឹកជំនន់ នៅ​ស្ទឹង​ស្ទោង ទី​រួម​ខេត្តកំពង់ធំ

នា​ថ្ងៃ​ចន្ទ ១៣​កើត និង​ថ្ងៃ​អង្គារ ១៤​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ និង​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ លោក ឡូញ ណារិន្ន ប្រធានការិយាល័យ​កសិក​ម្ម​ចម្រុះ នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ការរៀបចំ​ផែនទី​ទឹកជំនន់​សម្រាប់​ការសិក្សា​សាកល្បង​ផ្នែក​ទឹកជំនន់ នៅ​ស្ទឹង​ស្ទោង  នៅ​ភោជនីយដ្ឋាន​ឡូ​វ គឹម សេង ទី​រួម​ខេត្តកំពង់ធំ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ 

​គោលបំណង​សំខាន់ នៃ​សិក្ខាសាលា​បណ្តុះបណ្តាល ៖ 
១. ដើម្បី​បង្ហាញ​លទ្ធផល​សំខាន់ៗ ពី​ការសិក្សា​សាកល្បង​ទឹកជំនន់​
២. ដើម្បី​ពង្រឹង​ការកសាង​សមត្ថភាព​ក្រុមមន្ត្រី​បច្ចេកទេស ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា​សាកល្បង​ទឹកជំនន់ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លើ​ការប្រើប្រាស់​ឧបករណ៍​រៀបចំ​ផែនទី​ទឹកជំនន់ ។​

​សូម​ជម្រាបជូន​ថា ៖ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សូ សុ​ភ័​ទ្ទ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (​រដ្ឋបាល​ជលផល​), អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, មន្ទីរ​ធនធានទឹក​ខេត្តកំពង់ធំ​, មន្ទីរ​ធនធានទឹក​ខេត្តព្រះវិហារ​, មន្ត្រី​ពី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជំនាញការ​ជាតិ សរុប​អ្នកចូលរួម​ចំនួន ១៧ រូប​។