ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៤

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នា​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ផែនការ​សកម្មភាព​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ឆ្នាំ​២០២៤ ។​

​សូមជម្រាបថា កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​។​

​ឯកឧត្តម​អនុប្រធាន បានឱ្យដឹងថា គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​កែសម្រួល លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ ដែល​បានលើកឡើង​ដោយ​ថ្នាក់ដឹកនាំ និង​នាយកដ្ឋាន​ទាំង​៤ ចំណុះ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​តាម​តួនាទី​ភារកិច្ច របស់​នាយកដ្ឋាន​នីមួយៗ ៕