នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ មុនី ប្រធានការិយាល័យនីតិកម្ម នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងជាមន្ត្រីទុកដាក់ទិន្នន័យ នៃអាជ្ញាធរទន្លេសាប បានចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីប្រព័ន្ធព័ត៌មាន ប្រព័ន្ធគ្រប់គ្រងឯកសារ និងផែនទីអាងទន្លេមេគង្គ ដែលរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គជទមក) នៅខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បី៖
១. បង្ហាញពីវឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងឯកសារ (DoMS) និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់ការប្រើប្រាស់មុខងារ និងបង្ហាញពីឧបករណ៍ សេវាកម្មដែលបានធ្វើឲ្យប្រសើរឡើងនៃសេវាកម្មគេហទំព័រព័ត៌មាននៃប្រព័ន្ធព័ត៌មានរបស់ MRC ទៅកាន់អ្នកប្រើប្រាស់ទិន្នន័យ។
២. បង្ហាញពីវឌ្ឍនភាពនៃផែនទីអាងទន្លេមេគង្គ និងការកែប្រែថ្មីអ្នកប្រើប្រាស់ទិន្នន័យ ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, ក្រសួងផែនការ, អាជ្ញាធរទន្លេសាប និងមន្ត្រីពី គ.ជ.ទ.ម.ក និងជំនាញការជាតិ អន្តរជាតិ សរុបចំនួន ២៨ រូប។