នៅថ្ងៃអង្គារ ៩ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក អ៊ូ ទូច បានបន្តចុះសិក្សាស្រាវជ្រាវការធ្វើអាជីវកម្ម សិប្បីសត្វ និងឧរង្គសត្វ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង, ឃុំកែវពណ៌ ស្រុកពួក និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវបាន៖
១. បានជួបសម្ភាសជាមួយអាជ្ញាធរដែនដី ដើម្បីស្វែងយល់ពីស្ថានភាពលើការធ្វើអាជីវកម្មលៀស ខ្ចៅ ខ្យង និងពស់ អណ្តើក។
២. ជួបសម្ភាសជាមួយអ្នកនេសាទ និងអាជីវករលើការធ្វើអាជីវកម្ម លើប្រភេទ លៀស ខ្ចៅ ខ្យង ពស់ និងអណ្តើក។
៣. ការចុះពិនិត្យ កត់ត្រាទម្ងន់ តម្លៃ នៅតាមទីតាំងអាជីវកម្មនីមួយៗ។
ជាមួយនឹងសកម្មភាពនេះផងដែរក្រុមការងារបានចុះសិក្សាលើការធ្វើអាជីវកម្ម សិប្បីសត្វ និងឧរង្គសត្វ ជាលទ្ធផលឃើញថា ៖
១. ការធ្វើអាជីវកម្មមានចំនួន ៤ ទីតាំង
-លៀស ខ្ចៅ ខ្យង មានប្រមាណ ១-២តោន/ថ្ងៃ
-ពស់ និងអណ្តើក មានប្រមាណ ៦០-៨០ គីឡូក្រាម/ថ្ងៃ។
២. អាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និងអណ្តើកមានបរិមាណថយចុះនៅក្នុងរដូវបើកនេសាទ
-តម្លៃលៀសសម្រាប់ហូប ១.០០០-១.៥០០រៀល/គីឡូក្រាម លៀសចំណីសត្វ ៥០០-៨០០រៀល/គីឡូក្រាម
-តម្លៃខ្ចៅដូង ២.៥០០-៣.០០០រៀល/គីឡូក្រាម
-តម្លៃខ្យង ៤.៥០០-៥.០០០រៀល/គីឡូក្រាម
-តម្លៃពស់ ១.២០០០-៤០.០០០ រៀល/គីឡូក្រាម
-តម្លៃអណ្តើក ៤.០០០០-៥០.០០០ រៀល/គីឡូក្រាម។
៣. ការធ្វើអាជីវកម្មលៀស ខ្ចៅ ខ្យង ពស់ និងអណ្តើក គឺឈ្មួញលក់ក្នុងខេត្តផ្ទាល់ និងមួយ និងនាំចេញទៅប្រទេសថៃ និងប្រទេសវៀតណាម។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវការធ្វើអាជីវកម្មសិប្បីសត្វ និងឧរង្គសត្វ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណនៃការធ្វើអាជីវកម្ម លៀស ខ្ចៅ ខ្យង ពស់ និងអណ្តើក
- សិក្សាចរន្តទីផ្សារនៃការធ្វើអាជីវកម្មលៀស ខ្ចៅ ខ្យង ពស់ និងអណ្តើក
- សិក្សាពីផលប៉ះពាល់នៃការធ្វើអាជីវកម្ម លៀស ខ្ចៅ ខ្យង និងពស់ អណ្តើក។