សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័ក​សិ​កម្ម

​នា​ថ្ងៃ​ពុធ ៣ កើត ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សា អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ផលិតកម្ម​កសិកម្ម ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត ក្នុង​វិស័យ​កសិកម្ម​របស់​ប្រជាកសិករ​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​បារាយណ៍ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ និង​ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ការចុះ​សិក្សា ដើម្បី​ប្រមូល​ទិន្នន័យ ព័ត៌មាន ៖
-​    ​បរិមាណ​ផ្ទៃដី​បង្កបង្កើនផល​
-​    ​ប្រភេទ​ពូជ​ដំណាំ​កសិកម្ម​
-​    ​វិធីសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​
-​    ​ប្រភេទ​ជី​កសិកម្ម (​ឈ្មោះ​ជី ប្រភព​ជី រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​)
-​    ​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត (​ឈ្មោះ​ថ្នាំ ប្រភព​ថ្នាំ សារធាតុ​សកម្ម រយៈពេល​ប្រើប្រាស់ តម្លៃ ។​ល​។​) ។​