វគ្គ​បណ្តុះបណ្តាល​ពី វិធីសាស្ត្រ​ការសរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី​

​នា​ព្រឹក​ថ្ងៃ​ពុធ ៣ កើត ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ គ​.​ស​២០១៧ ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ដល់​មន្ត្រី​ថ្នាក់​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​បច្ចេកទេស ស្តីពី​វិធីសាស្ត្រ​សរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី  ដែល​បាន​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប  នៅ​សាល​បណ្តុះបណ្តាល​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។ វគ្គ​បណ្តុះបណ្តាល មាន​រយៈពេល ៣​ថ្ងៃនេះ គោលបំណង​ដើម្បី​កសាង​សមត្ថភាព​មន្ត្រី​ឲ្យ​មានចំណេះ​ជា​ទ្រឹស្តី និង​ចំណេះដឹង​អនុវត្តបាន​ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​លើ​ការសរសេរ​របាយការណ៍​គម្រោង​/​កម្មវិធី​។ ជា​លទ្ធផល​រំពឹងទុក​នៃ​វគ្គ​បណ្តុះបណ្តាល មន្ត្រី​នឹង​ទទួលបាន​នូវ ៖

- កំណត់​បាន​នូវ​ការយល់ដឹង​ពីបទ​បញ្ញា​តិ ប្រភេទ​របាយការណ៍ និង​សមាសភាគ​
​របាយការណ៍​
- យល់ច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការសរសេរ​របាយការណ៍​អោយមាន​ស​ង្គ​ត​ភាព​ជាមួយ​
​ប្រភេទ​របាយការណ៍​គម្រោង​/​កម្មវិធី​
- យល់ច្បាស់​ចៀសវាង​ការ​ការ​ភ័ន្ត​ច្រ​លំ និង​កំហុសឆ្គង​នៃ​ការសរសេរ​របាយការណ៍ ។​