ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ ជួបពិភាក្សា​ការងារ​ជាមួយ​តំ​ណា​គណៈប្រតិភូ​ចិន

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍  ១១ រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ គ​.​ស ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ រួមជាមួយ​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ បានទទួល​ជំ​នូ​ប​ពិ​ភ​ភា​ក្សា​ជាមួយ​គណៈប្រតិភូ​ចិន តំណាង​ក្រុមហ៊ុន HOADONG ENGINEERING CORPORATION LIMITED ពិភាក្សា​ស្វែងយល់​សកម្មភាព​ការងារ គោលបំណង និង​ផ្តួចផ្តើម​គំនិត​រៀបចំ​កម្ម​វិធី​គម្រោង​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​ប្រព័ន្ធ​អេកូឡូស៊ី (Ecology) និង​ទេសចរ​ធម្មជាតិ (Ecotourist) ប្រកបដោយ​ចិ​រ​ភាព​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​។ ភាគី​ទាំងពីរ បាន​ឯកភាព​ដល់​ភាគី​តំណាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្នើសុំ​គោលការណ៍​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដើម្បី​បង្កើត​ក្រុមការងារ​ប​ច្ចក​ទេស​សិក្សា​រួម​ក្នុង​រោ​ប​ចំ​គម្រោង ហើយ​សំណើ​នេះ នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ស្ថាប័ន​/​អង្គភាព និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ពិនិត្យ និង​សម្រេចចិត្ត​ក្នុងការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត បន្ទាប់ពី​មានការ​សិក្សា​ច្បាស់លាស់​។​