ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​របស់​ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ

​នា​ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ​2017 លោក​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ដែលមាន​វត្តមាន ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​, លោក Christian Szacowny តំណាង​របស់​ទីភ្នាក់ងារ​ទឹក​បារាំង Rhin-Meuse ព្រមទាំង​ក្រុមការងារ​គម្រោង បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​របស់​ស្ថានីយ​ផលិត​ទឹកស្អាត​ឃុំ​ង​ន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលជា​ជំនួយឥតសំណង​របស់​ភ្នាក់ងារ​ទឹក​បារាំង Rhine-Meuse ។ ស្ថានីយ​ផលិត​ទឹកស្អាត​នេះ អាច​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​បរិភោគ​ប្រមាណ 50 ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​សម្រាប់​ចែកចាយ​ឲ្យ​ប្រជាជន​ក្នុងភូមិ​ចំនួន 13​ភូមិ នៃ​ឃុំ​ង​ន ដែលមាន​គ្រួសារ​ចំនួន 2272 គ្រួសារ ស្មើនឹង 1932 ខ្នង​ផ្ទះ ។​