វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុងការ​អនុវត្ត​សកម្មភាព​/​គម្រោង​កម្មវិធី​

​ថ្ងៃទី 22-23​វិច្ឆិកា ឆ្នាំ​2017  អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​កសាង​សមត្ថភាព និង​ពង្រឹង​ចំណេះដឹង​ដល់​មន្ត្រីក្រោមឱវាទ​អាជ្ញាធរ​ទន្លេសាប ក្រោម​អធិបតី ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អំពី​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុងការ​អនុវត្ត​សកម្មភាព​/​គម្រោង​កម្មវិធី​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​វគ្គ​បណ្តុះបណ្តាល ៖ (១). ចង់អោយ​មន្ត្រី​យល់ដឹង អំពី​ឬ​សគុល​នៃ​ការរៀបចំ​និង​ដំណើរការ​គម្រោង​/​កម្មវិធី​/​ផែនការ (២). យល់ដឹង អំពី​មូលដ្ឋានគ្រឹះ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​គម្រោង​/​កម្មវិធី (៣). យល់ដឹង អំពី​វិធីសាស្ត្រ​និតិ​វិធី​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ (៤). យល់ដឹង ពី​ការកំណត់​សូចនាករ និង​ការរៀបចំ​ប្រមូល​ព័ត៌មាន​ទិន្នន័យ សម្រាប់​អនុវត្ត​ដំណើរការ​តាម​ដាម​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី​ឧ្យ​មាន​ប្រសិទ្ធភាព​តាម​ផែនការ ។​