សកម្ម​ភាពចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តបន្ទាយមានជ័យ​

​ថ្ងៃទី 15-18 វិច្ឆិកា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​បញ្ចប់​ផែនការ​សកម្មភាព​ឆ្នាំ​2017 " ការសិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​ការយល់ដឹង​" របស់​ប្រជា​នេសាទ​ក្នុង​សហគម​មូលដ្ឋាន​តំបន់​បឹង​ទន្លេសាប​" ស្ថិតនៅ​ភូមិសាស្ត្រ​សហគមន៍​ស្រ​ណា​ល  ឃុំ​សំបួរ ស្រុក​មង្គល​បូរី និង​សហគមន៍​រហាល​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​