សកម្ម​ភាពចុះ​សិក្សា តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប

​នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស ចុះ​សិក្សា តាមដាន​ផល​ចាប់​ធនធាន​ជលផល​ឡូ​តិ៍​ដាយ​តាម​ដង​ទន្លេសាប ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ឆ្នាំ ២០១៧-២០១៨ ។ គោលបំណង​ការសិក្សា ៖ (១). តាមដាន​ពី​ផលធៀប​កំណើន និង​ការធ្លាក់ចុះ​ទិន្នផល​ផល​ចាប់​ត្រី​នៃ​ឆ្នាំ​នីមួយៗ(២). សិក្សា​ពី​ប្រភេទ និង​ទ​ហំ​ត្រី​នៃ​ឆ្នាំ​នីមួយៗ (៣). សិក្សា​ពី​បច្ចេកទេស​នៃ​ការធ្វើ​អាជីវកម្ម​ឡូ​តិ៍​ដាយ និង (៤). ប្រមូល​ព័ត៌មាន និង​វិភាគ​ចងក្រង​របាយការណ៍​បច្ចេកទេស ។​