សកម្មភាព​ការសិក្សា​តាមដាន​ចរាចរ​ត្រី​តម​ច្រកចេញ ចូល​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​

​កាលពី​ថ្ងៃទី ១៤ ដល់ ទី ១៧  ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៧ លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស  បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​ធ្វើការ​សិក្សា​តាមដាន​ចរាចរ​ត្រី​នៅ​គ្រប់​ច្រកចេញ​-​ចូល​ជុំវិញ​បឹង​ទន្លេសាប​ទាំង​ច្រករបៀង និង​ច្រក​ផ្លូវការ​នៅ​ខេត្ត​ជុំវិញ​តំបន់​បឹង​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​តាមដាន​បរិមាណ​ត្រី ប្រភព​ត្រី ប្រភេទ​ត្រី និង​ការបែងចែក​បន្ត ពិសេស​តាមដាន​ប្រភេទ​ត្រី​ធម្មជាតិ ត្រី​ចិញ្ចឹម ត្រី​នាំចូល​ពី​បរទេស និង​ត្រី​នាំ​ចេញទៅ​បរទេស​។​​