សកម្ម​ភាពចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​របស់​សហគម​ន៍​នេសាទ ខេត្តបាត់ដំបង

​ថ្ងៃទី 15-18 វិច្ឆិកា ឆ្នាំ​2017 ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​បញ្ចប់​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧ ស្ថិត​តំបន់​សហគមន៍​នេសាទ​អ​ន្ស​ង​សក ស្ថិតក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​សហគម​ន៍​នេសាទ និង​បញ្ហា​ប្រឈម​នានា ធ្វើអោយ​រាំងស្ទះ​ដល់​ដំណើរការ​កិច្ចការពារ និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ និង​បរិស្ថាន​នៅក្នុង​សហគមន៍​។​