សិក្ខាសាលាស្តីពី សម្ភោ​ធ​គម្រោង​ភាពជា​ដៃគូ​នៃ​ចីរភាព​ធនធានទឹក​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឺ​ង​សែន និង​ស្ទឹង​ជី​និ​ត បឹង​ទន្លេសាប

នា​ថ្ងៃទី ១៤​ខែវិច្ឆិកា ឆ្នាំ​២0១7 លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន នីតិកម្ម ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​សិក្ខាសាលា សម្ភោ​ធ​គម្រោង​ភាពជា​ដៃគូ​នៃ​ចីរភាព​ធនធានទឹក​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឹង​សែន និង​ស្ទឹង​ជី​និ​ត បឹង​ទន្លេសាប នៅ​សណ្ឋាគា​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​រ៉ា​ល់ ភ្នំពេញ រៀបចំឡើង​ដោយ​គម្រោង​ភាពជា ដៃគូ​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​(Sustainable water Partnership Project) ក្រោម​ជំនួយ​របស់ USIAD ។ សិក្ខាសាលា បានផ្តល់​សិក្ខាកាម​ស្វែងយល់ និង​ផ្តល់​អនុសាសន៍​សម្រាប់​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​ទី 1(2018) នូវ​: (1)​ក្របខណ្ឌ គោលនយោបាយ​គ្រប់គ្រង​ធនធានទឹក​នៅ​អាង​ទន្លេ , (2) ការធ្វើអោយ​ប្រសើរឡើង​សុវត្ថិភាព​ទឹក​.,(3) ទិ​ដ្ឋភាព​ទូទៅ​នៅ​តំបន់​ផ្ទៃរងទឹក​ភ្លៀង​ស្ទឹង​ទាំង ២, របកគំហើញ​ការសិក្សា​ប៉ាន់ប្រមាណ​តំបូង និង​សក្តានុពល​សម្រាប់​ភាពជា​ដៃគូ​នៃ​សុវត្ថិភាព​ទឹក​ប្រកបដោយ​ចីរភាព​ភាព និង​(4) ពិនិត្យ​លើ WEAP, WESTool និង​ផែនការ​សកម្មភាព​(Action Plan ឆ្នាំ​ទី​1) ផងដែរ​។​