ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការដាក់បញ្ចូល​ល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​

​នា​ព្រឹក​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ  ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី​ការដាក់បញ្ចូល​ល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ទី ៥ របស់​ប្រទេស​កម្ពុជា ក្រុម​អធិបតីភាព​ឯកឧត្តម យិន គិ​ម​ស៊ាន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ។ គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ  ដើម្បី​ផ្សព្វផ្សាយ​អំពី​អនុសញ្ញា​រ៉ា​ម​សារ សារសំខាន់​នៃ​តំបន់ដីសើម និង​ដើម្បី​បញ្ចប់​ដំណើរការ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ទី ៥ របស់​ប្រទេស​កម្ពុជា  ។​