សកម្ម​ភាពចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍ​ធនធានធម្មជាតិ​ខេត្តកំពង់ធំ​

​នា​ថ្ងៃទី​០៤ ដល់​ថៃ្ង​ទី​០៧ ខែតុលា ឆ្នាំ​២០១៧ មន្ត្រី​បច្ចេកទេស​អគ្គលេខាធិកា​រដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដឹកនាំ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចុះ​សិក្សា​ពី​ប្រ​សិ​ទិ្ធ​ភាព នៃ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត ច្បាប់​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​តំបន់​បឹង​ទន្លេសាប​នៅ​ភូមិសាស្ត្រ​សហគមន៍​ស្លែង​ពាម​គ្រែង​សាមគ្គី​មានជ័យ ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ និង​សហគមន៍​បឹង​បាន​ទី ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ស្ថិតក្រោម​គម្រោង​សកម្មភាព​ប្រសិទ្ធភាព​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​ច្បាប់​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ​បរិស្ថាន ។​
​    ការសិក្សា​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ចំនុច​សំខាន់​នានា​ដែល​ជះ​ឥ​ទិ្ធ​ពល​នឹង​ជា​បញ្ហា​ប្រឈម​ដល់​ប្រ​សិ​ទិ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់ ក្នុង​កិច្ចការ​ការពារ​គ្រប់គ្រង​អភិវឌ្ឍន៍​ធនធាន និង​បរិស្ថាន​តំបន់​ទន្លេសាប​។​