សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប

​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​នៃ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក ខេត្តសៀមរាប ។ តំបន់​កំពង់​ភ្លុក គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាប់​នឹង​ផ្ទៃ​បឹង​ទន្លេសាប ដោយមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​ជា​រៀងរាល់ឆ្នាំ ពិសេស​នៅ​រដូវ​ទឹក​ឡើង​ចាប់ពី​ខែកញ្ញា​រហូតដល់​ខែធ្នូ​។ អ្នក​ទេសចរណ៍​ធ្វើដំណើរ​កំសាន្ត​ដោយ​ជិះទូក​មើល​ភូមិ​បណ្តែត​ទឹក សកម្មភាព​នៃ​ការរស់នៅ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ សហគមន៍​ទូក​អ៊ុំ កំពង់​ភ្លុក គឺជា​សហគមន៍​គំរូ​មួយ ដែល​បាន​ផ្តល់ឱកាស និង​ផ្តល់​ការងារ​ជូន​ដល់​ស្ត្រី​មេផ្ទះ​ដែល​ទំនេរ​ពី​ការងារ​អាច​រកប្រាក់​កម្រៃ​ប្រចាំថ្ងៃ​បាន​បន្ថែម​ដោយ អ៊ុំ​ទូក​ជូន​ភ្ញៀវ​ទស្សនា​កំសាន្ត​។​