សកម្មភាព​ចូលរួម​វេទិកា​ថ្នាក់​តំបន់ ស្តីពី​ការងារ​សហប្រតិបត្តិកា​រ​ឆ្លងដែន​តំបន់​ទន្លេមេគង្គ​ក្រោម

ចាប់ពី​ថ្ងៃទី 12-14 ខែកញ្ញា ឆ្នាំ​2017 លោក ស៊ិន វិ​សិទ្ធ ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចូលរួម​វេទិកា​ថ្នាក់​តំបន់ ស្តីពី​ការងារ​សហប្រតិបត្តិកា​រ​ឆ្លងដែន​តំបន់​ទន្លេមេគង្គ​ក្រោម នៅ​សកល​វិទ្យាល័យ កា​សេត​សាត​ខេត្ត សាខុន ណា​ខន ប្រទេស​ថៃ ដែលមាន​ការចូលរួម​ពី​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ឡាវ ។ ខ្លឹមសារ​វេទិកា​ផ្តោតលើ (I) ការគ្រប់គ្រង​ធនធានទឹក និង​តំបន់ដីសើម (ii) បញ្ហា​ជលផល (iii) ការ​បន្សាំ​ទៅនឹង​បម្រែបម្រួល​អ​កាស​ធាតុ (iv)​គ្រោះរាំងស្ងួត និង​ទឹកជំនន់ ។​
​វេទិកា​នេះ មាន​គោលបំណង ៖
- ផ្សព្វផ្សាយ​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​ក្នុង​តំបន់​មេគង្គ​ក្រោម​
- ចែករំលែក​បទពិសោធ​ន៍ និង​ការអនុវត្ត​កន្ល​មក​
- ផ្សព្វផ្សាយ​ណ្តា​ញ​ការងារ​ក្នុង​តំបន់​
- ទស្សនកិច្ច​សិក្សា​លើ​ប្រព័ន្ធធារាសាស្ត្រ និង​ទំនប់ទឹក ដែល​ស្ថិតក្នុង​គម្រោង​ឆ្លងដែន​ផងដែរ​។​