សកម្មភាព​សិក្សា​ស្រាវជ្រាវ​ពី​កាកសំណល់​នៅ​តំបន់​ភូមិ​បណ្តែត​ទឹក​នៅ​ខេត្តពោធិ៍សាត់​

នា​ថ្ងៃទី ០៧ ដល់ ១០ ខែកញ្ញា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ និង​ប្រជុំ​ប្រឹក្សា​យោបល់​ជាមួយ​ក្រុមប្រឹក្សាឃុំ ភូមិ តំណាង​ប្រជាជន និង​តំណាង​សហគមន៍ នៃ​ភូមិ​បណ្តែត​ទឹក​កំពង់​លួង ឃុំ​កំពុង​លួង​ខេត្តពោធិ៍សាត់​។ កិច្ចពិភាក្សា គឺ​ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​កាកសំណល់​ដែល​បាន​បង្កើតឡើង​ដោយ​ប្រជាជន​រស់នៅ​លើ​ភូមិ​បណ្តែត​ទឹក ដោយ​កាកសំណល់​ទាំងនោះ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​នៅ​រដូវប្រាំង​ដែល​ទាក់ទង​ផ្នែក​សុខភាព អនាម័យ និង​គុណភាព​ទឹក​។​