កាលពីថ្ងៃទី ១៥ ដល់ ១៩ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារបច្ចេកទេសនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ស៊ិន វិសិទ្ធ ប្រធាននាយកដ្ឋាន បន្តចុះសិក្សាធ្វើបច្ចុប្បន្នភាពឧបករណ៍នេសាទតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ស្ថិតក្នុងខេត្តសៀមរាប នៃទីតាំងសំខាន់ដូចជា ៖ កំពង់ឃ្លាំង មាត់ខ្លា កំពង់ភ្លុក ចុងឃ្នៀស និងតំបន់មេជ្រៃ ។