សកម្មភាព​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប​

​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី សក្តានុពល​តំបន់​អេកូ ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បណ្តែត​ទឹក​ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ក្រុមការងារ​បាន​ចុះ​ជួប ពិភាក្សា​ជាមួយ​តំណាង​សមាគមន៍​ទ្រទ្រង់​ជីវភាព​អាជីវករ នៃ​អាជីវក​ម្មទូក​ដឹក​ភ្ញៀវ​ទេសចរណ៍ និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ដើម្បី​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​តំបន់​។ ក្រុមការងារ​បាន​បន្ត​ចុះ​ពិនិត្យមើល​សិប្បកម្ម​ធ្វើ​ច​ង្គ្រា​ន​ដី ដែល​សិប្ប​កម្មនេះ​មាន​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​ជាច្រើន​ក្នុង​មួយឆ្នាំៗ​។