កិច្ចប្រជុំ​ពិនិត្យ​លើ​របាយការណ៍​តាមដាន​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ ក្នុង​ឆមាស​ទី ១

​នា​ព្រឹក​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ក្បាលថ្នល់ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​ការចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​អគ្គលេខា ធិការដ្ឋាន មន្ត្រី​បច្ចេកទេស​ថ្នាក់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ បាននិងកំពុង​តែ​ទទួល ខុសត្រូវ​អនុវត្ត​សកម្មភាព ឬ​គម្រោង​សកម្មភាព ដែលមាន​ក្នុង​ផែនការ​ប្រចាំឆ្នាំ ២០១៧ ។
គោលបំណង​កិច្ចប្រជុំ ៖
- ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ទៅតាម​សកម្មភាព ឬ​គម្រោង​សកម្មភាព​នីមួយៗ​
-ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម ដែលជា​ឧបសគ្គ​ក្នុងពេល​អនុវត្ត​កន្លងមក​តាម​សកម្មភាព ឬ​គម្រោង​សកម្មភាព​នីមួយៗ​
- កំណត់​ទិសដៅ សម្រាប់​បន្ត​អនុវត្ត​ក្នុង​រយៈពេល ៦ ខែ ក្នុង​ឆមាស​ទី ២ ដើម្បី​ទទួលបាន​ជោគជ័យ​តាម​ផែនការ​រំពឹងទុក ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ល ៥ ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប​
-សិក្សា​បទពិសោធន៍ និង​ចែករំលែក​ព័ត៌មាន​ទៅវិញទៅមក តាម​ការចុះអនុវត្ត​សកម្មភាព ឬ​គម្រោង​សកម្មភាព​ជាក់ស្តែង ។​
​ជារួម​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ ២០១៧ ក្នុង​រយៈពេល ៦ ខែ​ក្នុង​ឆមាស​ទី ១ គឺ​សម្រេចបាន ៤៥ ភាគរយ ហើយ​កិច្ចប្រជុំ​ក៏បាន​ឯកភាព និង​ដាក់​ទិសដៅ​បន្ត​អនុវត្ត​សកម្មភាព​ឬ​គម្រោង​សកម្មភាព​អោយបាន​ជោគជ័យ​នៅក្នុង​ឆមាស​ទី ២ ដំណាច់ឆ្នាំ ២០១៧ ភ្ជាប់​ជាមួយនឹង​ឯកសារ​បច្ចេកទេស ។