វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញការ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី (Monitoring & Evaluation)

នា​ថ្ងៃទី ០៨ ដល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប មាន​ការបើក​វគ្គប​ណ្តុះ​បណ្តាល​កសាង​សមត្ថភាព​ជូន​ដល់​មន្ត្រី​បច្ចេក​ទេច​ក្រោម​ឱវាទ លើ​ជំនាញ​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​គម្រោង​/​កម្មវិធី ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម សូរ សុ​ភ័​ទ្ទ អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ។ គោលបំណង​វគ្គ​បណ្តុះបណ្តាល ៖
- កំណត់​បាន​យ៉ាង​ត្រឹមត្រូវ​នូវ​និយមន័យ និង​បញ្ញា​ត្តិ​ស្តីពី​ការតាមដាន​និង​វាយតម្លៃ​
- កសាង​គ្រឹះ​ចំណេះដឹង​ជា​មូលដ្ឋាន​លើ​ការតាមដាន និង​វាយតម្លៃ​
- យល់ច្បាស់​លាស់​ពី​វិធីសាស្ត្រ​ក្នុងការ​កំណត់​និង​វាស់វែង​សូចនាករ​
- ចេះ​ជ្រើសរើស​សូចនាករ​បាន​ត្រឹមត្រូវ​សម្រាប់​វាស់វែង​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​
- ស្គាល់​បាន​ពិតប្រាកដ​ពី​សារប្រយោជន៍​នៃ​ការតាមដាន និង​វាយតម្លៃ រួមជាមួយ​ការប្រើប្រាស់​លទ្ធផល ដែល​បានមកពី​ការតាមដាន​និង​វាយតម្លៃ​ជា​យុទ្ធសាស្ត្រ និង​ប្រកបដោយ​ប្រសិទ្ធភាព ។​