សកម្មភាព​សិ​ក្ស​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃទី ២៥ ដល់ ២៨ ខែកក្កដា ឆ្នាំ​២០១៧ លោក ហេង សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ដោយ​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​បម្រែបម្រួល​ជីវសាស្ត្រ​ធនធាន​ជលផល​នៅ​តំបន់​សំខាន់ៗ​ជុំវិញ បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និង​កំពង់ធំ ។​